Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net


ចម្បាំងខាងសេចក្ដីអធិស្ឋាននៅក្នុងការរស់ឡើងវិញ!

THE BATTLE OF PRAYER IN REVIVAL!
(Cambodian)

ដោយលោកបណ្ឌិត
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស ថ្ងៃរបស់ព្រះអម្ចាស់ពេលល្ងាច កក្កដា ៩ ២០១៧
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Evening, July 9, 2017


នៅពេលខ្ញុំមើលក្នុងសៀវភៅចម្រៀងរបស់ខ្ញុំ នោះរកមិនឃើញបទចម្រៀងដែលប្រាប់ថា ក្រុមជំនុំស្ថិតនៅក្នុងសង្រ្គាម រកមិនឃើញមួយសោះ។ ត្រឹមតែមានមួយដែលប្រាប់ពីសកម្មប្រយុទ្ធរបស់ក្រុមជំនុំ និង ត្រឹមតែមានមួយខគត់នៅក្នុងបទចម្រៀងនោះ! មានចម្រៀងចំនួន១៥បទដែលប្រាប់ពី «សុវត្ថិភាព» ។ មានចម្រៀង៣២បទដែលប្រាប់ពី «ការលើកដំកើង»។ មានចម្រៀង២០បទដែលប្រាប់ពី «កូនក្មេង»។ មានចម្រៀង២១បទដែលប្រាប់ពី «ការគោរពស្រឡាញ់»។ តែត្រឹមតែមានចម្រៀង១បទគង់ដែលប្រាប់ពី «សកម្មប្រយុទ្ធ»របស់ក្រុមជំនុំ (ក្រុមជំនុំស្ថិតក្នុងការច្បាំង)! ហើយត្រឹមតែមាន១ខគត់ក្នុងបទចម្រៀង ថែមទាំងវាមិនប្រាប់យើងពីរបៀបដើម្បីធ្វើសង្រ្គាមឡើយ! នេះគឺជាខតែ១គត់នៅក្នុងសៀវភៅចម្រៀងទាំង ស្រុងដែលប្រាប់យើងថា យើងស្ថិតនៅក្នុងសង្រ្គាមជាមួយអារក្ស និងពួកពលបរិវាររបស់វា! លោកហ្គ្រីហ្វីត ទើបតែបានច្រៀងខនោះ។

រាជ្យនានានឹងសាបសូន្យ នគរត្រូវបាត់ទៅ
ពួកជំនុំព្រះយេស៊ូវ នឹងស្ថិតស្ថេរជាប់នៅ
ស្ថាននរកមិនដែលឈ្នះពួកជំនុំនៃព្រះ
មានអស់ពាក្យសន្យាពិត ជួយឲ្យមានតែជះ
ចូរទៅមុខពួកគ្រីស្ទាន ដូចទាហានចូលច្បាំង
មានឈើឆ្កាងជាទង់ជ័យ នាំមុខទាស់នឹងខ្មាំង។
   («ចូរទៅមុខ ពួកគ្រីស្ទាន»ដោយលោក Sabine Baring-Gould, 1834-1924)។

នោះជាខតែ១គត់ក្នុងបទចម្រៀងតែ១គត់ដែលប្រាប់យើងថា យើងស្ថិតនៅក្នុងសង្រ្គាមជាមួយសាតាំង និង បរិវាររបស់វា! ហើយខមួយនោះត្រូវបានដកចេញពីសៀវភៅចម្រៀងទាំងអស់នៅសម័យនេះ! ខនោះត្រូវ បានដកចេញក្នុងឆ្នាំ១៩៥៧។ អ្វីដែលអាក្រក់ជាងនោះទៀតគឺថា បទចម្រៀងនេះទាំងមូលត្រូវបានដកចេញពីសៀវភៅចម្រៀងស្ទើរតែទាំងអស់នៅសម័យនេះឥឡូវនេះ! គ្រីស្ទាននៅក្នុងប្រទេសលោកខាងលិច សូម្បីតែមិនដឹងថា យើងកំពុងតែធ្វើសង្រ្គាម។ យើងបានដេកលក់ ក្រុមជំនុំសៅថើនបាទីស្ទបានបាត់បង់ សមាជិក១ភាគ៤ក្នុង១លាននាក់រាល់ឆ្នាំពីក្រុមជំនុំរបស់គេ។ រាល់ឆ្នាំ ក្រុមជំនុំ១ពាន់នាក់របស់គេបានបិទ ទ្វារជារៀងរហូត។ នេះរួមបញ្ចូលទាំងក្រុមជំនុំប៊ីប៊ីអែស្វអាយផងដែរ។ ការប្រជុំគ្នាអធិស្ឋានត្រូវបានប្ដូរទៅជា ការរៀនព្រះគម្ពីរ ឬការធ្វើអ្វីមួយឲ្យសម្រេចទាំងស្រុង។ កម្មវិធីយប់ថ្ងៃអាទិត្យកំពុងត្រូវបិទក្នុងក្រុមជំនុំគ្រប់ កន្លែងនៅក្នុងប្រទេសលោកខាងលិច។ នេះរួមបញ្ចូលទាំងក្រុមជំនុំប៊ីប៊ីអែស្វអាយផងដែរ។ អ្វីដែលគេហៅ ថា «ការអធិប្បាយ»ត្រូវបានប្ដូរទៅជាការបង្រៀនតតាមខគម្ពីរមួយៗដែលគួរឲ្យធុញ។ ការអធិប្បាយបែប ផ្សាយដំណឹងល្អពិតប្រាកដបានស្លាប់បាត់ហើយ។ ខ្ញុំមិនស្គាល់គ្រូគង្វាលណាដែលដឹងពីរបៀបរៀបចំសេច ក្ដីអធិប្បាយបែបផ្សាយដំណឹងល្អ គេដឹងតិចតួចពីរបៀបដើម្បីអធិប្បាយ! ខ្ញុំមិនលឺការអធិប្បាយបែបផ្សាយ ដំណឹងល្អនៅក្នុងក្រុមជំនុំរបស់យើងសព្វថ្ងៃនេះ។ លោកបណ្ឌិត ម៉ាទីនឡូនជោនស៍ជាគ្រូអធិប្បាយអស្ចារ្យ បំផុតម្នាក់នៅសតវត្សទី២០។ គាត់ប្រសាសន៍ថា

     ព្រះជ្រាបថា ក្រុមជំនុំរបស់គ្រីស្ទានបានស្ថិតក្នុងទីរហោស្ថានអស់រយៈ ពេលជាច្រើនឆ្នាំ។ បើអ្នកអានប្រវត្ដិសាស្រ្ដរបស់ក្រុមជំនុំមុនឆ្នាំ១៨៤០នោះ អ្នកនឹងឃើញថា នៅក្នុងបណ្ដាប្រទេសជាច្រើនធ្លាប់មានការរស់ឡើងវិញ យ៉ាងទៀងទាត់...សឹងតែក្នុងរាល់១០ឆ្នាំ ឬច្រើនជាងនោះ។ វាឈប់មានដូច នោះហើយ។ ត្រឹមតែមានការរស់ឡើងវិញដ៏ធំមួយគត់ចាប់តាំងពីឆ្នាំ១៨៥៩ មក...យើងបានឆ្លងកាត់គ្រារាំងស្ងួត {គ្មានជីវិត } បំផុតមួយក្នុងប្រវត្ដិសាស្រ្ដនៃក្រុមជំនុំ... ហើយវានៅតែកំពុងកើតឡើង... កុំជឿឡើយ {មនុស្សទាំងអស់}ស្មានថា យើងបានរួចផុតពីវាហើយ យើងមិនទាន់រួចផុតឡើយ។ ក្រុមជំនុំស្ថិតនៅក្នុងទីរហោស្ថាន (Martyn Lloyd-Jones, M.D., Revival, Crossway Books, 1992 edition, p. 129)។

ហេតុអ្វីបានជាក្រុមជំនុំយើងបានស្លាប់ទៅ? យើងបានព្យាយាមមានជីវិតដោយសារការច្រៀងបទខ្លីៗរយៈ ពេល៤០នាទី! យើងបានព្យាយាមវាយយកអារម្មណ៍មនុស្សដោយប្រើអន្ទាក់ស្គរ និងហ្គីតា។ តែវាមិនបាន ជួយអីសោះ! គ្មានអ្វីសោះដែលជួយយើងបាន គ្មានអ្វីសោះដែលជួយពួកបាទីស្ទ ឬពួកនិយាយភាសាដទៃ ដើម្បីមានបទពិសោធន៍ពីការដែលព្រះចាត់បញ្ជូនការរស់ឡើងវិញមក។ ខ្ញុំថាម្ដងទៀតថា គ្មានអ្វីសោះបាន ជួយយើង!

តើអ្វីទៅជាចម្លើយ? យើងមិនស្គាល់នរណាដែលកំពុងច្បាំង! យើងសូម្បីតែមិនដឹងថា យើងស្ថិត នៅក្នុងសង្រ្គាម! សូមបើកទៅគម្ពីរស្កោហ្វៀលទំព័រ១២៥៥។ វាជាគម្ពីរអេភេសូរ ៦:១១ និង១២។ សូម ក្រោកឡើង កាលខ្ញុំអានខ១១និង១២។

«ចូរពាក់គ្រប់គ្រឿងសឹករបស់ព្រះ ដើម្បីឲ្យអាចនឹងឈរមាំមួន ទាស់នឹងឧបាយកលទាំងអម្បាលម៉ានរបស់អារក្ស ដ្បិតយើងរាល់គ្នាមិនមែនតយុទ្ធនឹងសាច់ឈាមទេ គឺ និងពួកគ្រប់គ្រង ពួកមានអំណាច និងពួកម្ចាស់នៃសេចក្តីងងឹតនៅលោកីយ៍នេះវិញ ហើយទាស់នឹងអំណាចអាក្រក់ខាងវិញ្ញាណ នៅស្ថានដ៏ខ្ពស់ដែរ»(អេភេសូរ ៦:១១,១២)។

សូមអង្គុយចុះ គម្ពីរញ៉ូវអាមេរិកាំងស្ដែងដាកបកប្រែខ១២ដូចនេះ

«ដ្បិតយើងរាល់គ្នាមិនមែនតយុទ្ធនឹងសាច់ឈាមទេ គឺ និងពួកគ្រប់គ្រង ពួកមានអំណាច និងពួកម្ចាស់នៃសេចក្តីងងឹតនៅលោកីយ៍នេះវិញ ហើយទាស់នឹងអំណាចអាក្រក់ខាងវិញ្ញាណ នៅស្ថានដ៏ខ្ពស់ដែរ»(អេភេសូរ ៦:១១,១២ NASB)។

លោកបណ្ឌិត ឆោឡែស រីរាយប្រសាសន៍ថា «សត្រូវរបស់អ្នកជឿគឺជាពួកពលបរិវាររបស់សាតាំង វាតែងតែ ប្រមូលផ្ដំគ្នាសម្រាប់មហាចម្បាំង»(សំគាល់ពីអេភេសូរ ៦:១២)។ នេះគឺជាសង្រ្គាមដែលមើលមិនឃើញ សង្រ្គាមខាងវិញ្ញាណជាមួយសាតាំង។ យើងគ្មានអំណាច គ្មានចិត្ដខ្នះខ្នែងដើម្បីច្បាំងជាមួយសាតាំង និង បិរវាររបស់វា។ យើងសូម្បីតែមិនដឹងថា យើងគួរតែច្បាំងជាមួយពួកវា! សាតាំងបាននាំឲ្យយើងដេកលក់! សូម្បីតែ១ខក្នុងបទ «ចូរទៅមុខពួកគ្រីស្ទាន»ខុសក៏ដោយ។ វាប្រាប់ថា «គ្រឹះរបស់ឋាននរកញ័រចំពោះការ ស្រែកសរសើរដំកើងព្រះ!» ទេ វាមិនអញ្ចឹងឡើយ! ពួកអារក្សមិនខ្លាចពី «ការស្រែកសរសើរដំកើងព្រះ» នោះទេ។ ពួកវាសើចដាក់ «ការស្រែកសរសើរដំកើងព្រះ!» ពួកវាសើចដាក់ពួកបាទីស្ទដែលច្រៀងបទខ្លីៗ! ដោយមានស្គរ និងហ្គីតាដែលតអគ្គីសនី! ពួកវាសើចដាក់ការស្រែករបស់ពួកនិយាយភាសាដទៃ។ ពួកវា សើចដាក់យើងសម្រាប់ការដែលយើងគិតថា យើងអាចបន្លាចពួកគេវាដោយសារការធ្វើសំឡេង និងការវាយ ស្គរ!

យើងមិនត្រូវគិតថា យើងមានការងារងាយស្រួល។ ឧបករណ៍ដ៏ធំបំផុតមួយរបស់សាតាំងគឺវាឲ្យ យើងគិតថា យើងអាចវត្ដមានរបស់ព្រះយ៉ាងងាយស្រួលនៅក្នុងការរស់ឡើងវិញ «ដ្បិតយើងមិនតយុទ្ធនឹង សាច់ឈាមឡើយ»។ យើងត្រូវបានត្រាស់ហៅឲ្យតយុទ្ធ ឲ្យច្បាំងទាស់នឹងអំណាចនៃសេចក្ដីងងឹតរបស់ពួក អារក្ស។

យើងមិនត្រូវគិតថា វាងាយស្រួលដើម្បីតយុទ្ធ ហើយប្រឆាំងទាស់នឹងអំណាចទាំងនេះ! ទីមួយ យើងរស់នៅក្នុងវប្បធម៌ដែលត្រូវបានគ្រប់គ្រងដោយសារពួកវា។ ខ្ញុំបានសំគាល់ថា ជារឿៗការរស់ឡើងវិញបានកើតឡើងនៅក្នុងទឹកដីពួកមិនជឿព្រះជាជាងនៅក្នុងប្រទេសលោកខាងលិច។ វាគឺដោយសារតែយើង ដែលស្ថិតក្នុងប្រទេសអាមេរិក និងប្រទេសលោកខាងលិចរស់នៅក្នុងវប្បធម៌មួយដែលគ្រប់គ្រងដោយពួក អារក្សដែលខ្លាំងខ្លា វាកាន់យើងនៅក្នុងអំណាចវា។ យើងត្រូវតស៊ូវប្រឆាំងនឹងមេគ្រប់គ្រងនៃសេចក្ដីងងឹត របស់លោកីយនេះ។ លោកបណ្ឌិត អាំងហ្គឺបានបកប្រែវាថា «ប្រឆាំងនឹងមេគ្រប់គ្រងនៃសេចក្ដីងងឹតនៅលើ លោកីយនេះ»។ លោក រីរាយប្រាប់ថា «ទេវតាអាក្រក់ចង់គ្រប់គ្រងកិច្ចការរបស់ប្រទេសផ្សេងៗ...សង្រ្គាម រវាងទេវតាល្អ និងទេវតាអាក្រក់បន្ដកើតឡើងលើការគ្រប់គ្រងប្រទេសផ្សេងៗ» (Ryrie Study Bible, សំគាល់ពីដានីយ៉ែល ១០:១៣។ លោកអាំងហ្គឺហៅវាថា «មេគ្រប់គ្រងនៃសេចក្ដីងងឹតលើលោកីយនេះ»(Biblical Demonology, Kregel, 1994, p. 196)។ ក្នុងដានីយ៉ែល ១០:១៣ អារក្សដែលគ្រប់គ្រងត្រូវ បានហៅថា «ម្ចាស់ដ៏ធំនៃនគរពើស៊ី»។ សព្វថ្ងៃ «ម្ចាស់ដ៏ធំនៃប្រទេសលោកខាងលិច»គ្រប់គ្រងប្រទេស អាមេរិក និងប្រទេសសម្ព័ន្ធមិត្ដរបស់វា។ អារក្សដែលគ្រប់គ្រងត្រូវបានអនុញ្ញាត្ដឲ្យមានអំណាចដើម្បីឲ្យប្រ ជាជនយើងធ្វើជាទាសករដល់សំភារនិយម។ អារក្សខាងសំភារនិយមគ្រប់គ្រងលើប្រទេសអាមេរិក និងប្រ ទេសសម្ព័ន្ធមិត្ដរបស់វា។ អារក្សខាងសំភារនិយមរារាំងការអធិស្ឋានរបស់យើង ចាប់ប្រជាជនយើងធ្វើជា ទាសករ ហើយរារាំងការរស់ឡើងវិញ។ លោកបណ្ឌិត ម៉ាទីន ឡូដជោនស៍ជាគ្រូអធិប្បាយដ៏ល្បីម្នាក់នៅក្នុង ចំណោមពីរបីនាក់ដែលបានយល់ពីរឿងនោះ។ គាត់ប្រាប់ថា អារក្សនេះបានបំបាំងគំនិតអ្នកមិនព្រះ ហើយ បានធ្វើឲ្យក្រុមជំនុំយើងបែកខ្ទេចខ្ទី។ គាត់ប្រាប់ថា «ជាក់ស្ដែង គំនិតទាំងស្រុងរបស់ព្រះបានបាត់ទៅហើយ ជំនឿអំពីព្រះ សាសនា និងសេចក្ដី{ត្រូវ}បានរំសាយ និងត្រូវបានបំភ្លេចចោល»(Revival, ibid., p. 13)។ នេះបានកើតឡើងដោយសារតែការងារដ៏ធំរបស់អារក្សនខាងសំភារនិយម អារក្សដែលខ្ញុំហៅថា «ម្ចាស់ដ៏ធំ នៃប្រទេសលោកខាងលិច»។

មានប្រទេសជាច្រើនក្នុងប្រទេសតតីលោកដែលអារក្សខាងសំភារនិយមគ្រប់គ្រង វាគ្មានអំណាច ដូចនៅក្នុងវប្បធម៌របស់យើងឡើយ។ មានមនុស្សវ័យក្មេងរាប់លាននាក់ក្នុងប្រទេសចិន អាហ្វ្រិក ឥណ្ឌូចិនសូម្បីតែក្នុងប្រទេសឥស្លាម។ មានមនុស្សវ័យក្មេងរាប់លាននាក់កំពុងក្លាយជាគ្រីស្ទាន។

តែក្នុងប្រទេសអាមេរិក និងប្រទេសសម្ព័ន្ធមិត្ដរបស់វា មនុស្សវ័យក្មេងរាប់លាននាក់កំពុងចេញពី ក្រុមជំនុំ។ អ្នកស្ទង់មតិមហាជនឈ្មោះលោក ជោច ប៉ាណាប្រាប់យើងថា ក្មេងៗចំនួន៨៨%ដែលធំឡើង ក្នុងក្រុមជំនុំចេញពីក្រុមជំនុំយើងនៅអាយុប្រហែល២៥ឆ្នាំ «មិនដែលត្រឡប់មកវិញឡើយ»។

តើអារក្សដ៏ខ្លាំងខាងសំភារនិយមគ្រប់គ្រងពួកគេតាមរបៀបណា? ពួកគេត្រូវបានគ្រប់គ្រងដោយ រូបអាសអាភាស ដែលមើលអ៊ីនធើណែតជាប់រាប់ម៉ោង។ គេសើចដាក់ការអធិស្ឋាន តែគេត្រូវបានសណ្ដំដោយប្រពន្ធផ្សព្វផ្សាយរាប់ម៉ោងមិនចេះចប់។ គេយកទូរស័ព្ទដៃរបស់គេភ្លាមៗ ពេលគេភ្ញាក់ឡើងនៅពេល ព្រឹក។ គេឆែកមើលទូរស័ព្ទរបស់គេច្រើនជាង១៥០ដងក្នុង១ថ្ងៃ យោងតាមរបាយការណ៍ថ្មីៗនេះ។ គេត្រូវ បានញៀនទៅក្នុងការស្ពឹកដោយសារកញ្ជា។ គេត្រូវបានគ្រប់គ្រងដោយគ្រឿនម៉ាស៊ីនតាំងពីព្រឹករហូតដល់ យប់ វាបានតភ្ជាប់គេទៅនឹងអារក្សខាងសំភារនិយម។ គេចំនាយពេលស្ទើរតែគ្រប់ពេលដើម្បីសំឡឹងមើល ទូរស័ព្ទរបស់គេ។ គេសំឡឹងមើលវាដូចជាពួកអ៊ីស្រាអែលពីបុរាណបានសំឡឹងមើលកាន់រូបព្រះនៅសម័យ ហោរាហូសេ។ ខ្ញុំសូមប្រាប់ថា ប្រព័ន្ធផ្សព្វផ្សាយគឺជារូបព្រះដែលសាតាំងប្រើដើម្បីគ្រប់គ្រងគំនិត និងចិត្ដ របស់មនុស្សវ័យក្មេងនៅសព្វថ្ងៃនេះ! ហើយគ្រូអធិប្បាយមួយចំនួនធំគិតថា វាទាន់សម័យ ហើយទំនើប! គេសូម្បីតែមិនយល់ដឹងថា គេកំពុងតែលេងជាមួយបរិវាររបស់សាតាំង ដូចលោកឡូដជោនស៍បានប្រាប់! កុំ ឆ្ងល់ឡើយក្រុមជំនុំយើងមានភាពដូចលោកីយ ហើយទន់ខ្សោយទៅ!

វាអាក្រក់ដូចសម័យហោរាហូសេដែលព្រះមានបន្ទូលទៅកាន់គាត់ថា «{អ៊ីស្រាអែល}បានភ្ជាប់ខ្លួន ទៅតាមរូបព្រះហើយ តាមតែវាចុះ»(ហូសេ ៤:១៧)។ ព្រះបានបោះបង់ចោលប្រទេសនោះ។ គេត្រូវបាន ទុកចោលនៅក្រោមអំណាច និងការគ្រប់គ្រងរបស់អារក្ស និងបានធ្វើជាទាសកររបស់បរិវាររបស់សាតាំង!

យើងនាំគេមកក្រុមជំនុ តែព្រះមិនគង់នៅនេះឡើយ។ គេអាចមានអារម្មណ៍ថា ព្រះមិនគង់នៅទី នេះឡើយ។ ហោរាហូសេប្រាប់ថា គេទៅ «ស្វែងរកព្រះយេហូវ៉ា តែនឹងមិនប្រទះឃើញទ្រង់ទេ ដ្បិតទ្រង់បានថយចេញពីគេហើយ»(ហូសេ ៥:៦)។ ព្រះបានយាងទៅបាត់ហើយ! ទ្រង់បានទុកក្រុមជំនុំរបស់យើង ចោល។ ទ្រង់បានទុកក្រុមជំនុំរបស់យើងជាច្រើនសប្ដាហ៍មកហើយឥឡូវនេះ។ ទ្រង់មិនយាងទៅឡើយ ដោយសារទ្រង់គ្មានវត្ដមាន។ ទេ ទេ ទ្រង់បានយាងទៅដោយសារទ្រង់គ្មានវត្ដមាន! នោះគឺជាមូលហេតុ ដែលទ្រង់បានចោលយើង។ ទ្រង់បរិសុទ្ធទាំងស្រុង ទ្រង់ខ្ញាល់ជាមួយយើងទាំងស្រុង។ នោះជាមូលហេតុ ដែលទ្រង់ចោលយើង។ នោះជាមូលហេតុដែលយើងគ្មានវត្ដមានរបស់ទ្រង់នៅក្នុងចំណោមយើង។ នោះជា មូលហេតុដែលព្រះវិញ្ញាណបរិសុទ្ធបានយាងទៅបាត់ហើយ។ នោះជាមូលហេតុដែលយើងគ្មានការរស់ឡើង វិញ!

យើងនាំគេមកក្រុមជំនុំ យើងធ្វើពិធីជប់លៀងថ្ងៃខួបកំណើតឲ្យគេ និងមានអាហារឆ្ញាញ់ៗ។ យើង បង្ហាញគំនូរជីវចល់ដល់ពួកគេ។ តែនោះគឺជាអ្វីទាំងអស់ដែលយើងមានសម្រាប់ពួកគេ! យើងមានអារម្មណ៍ ដូចជាមិត្ដសំឡាញ់រំខានដែលប្រាប់ថា «ខ្ញុំគ្មានអ្វីដើម្បីទទួលគាត់ឡើយ»(លូកា ១១:៦)។ មិត្ដសំឡាញ់ របស់គាត់បានមក តែគាត់គ្មានអ្វីសោះដើម្បីទទួលគាត់! ហើយរឿងប្រៀបធៀបនោះបញ្ចប់ដោយពាក្យទាំង នេះ «តើទ្រង់នឹងប្រទានព្រះវិញ្ញាណបរិសុទ្ធ មកអស់អ្នកដែលសូម ជាជាងអម្បាលម៉ានទៅទៀត»(លូកា ១១:១៣)។

តែយើងមិនចង់ត្រលប់ទៅក្រោយ ហើយធ្វើអ្វីដែលយើងបានធ្វើឆ្នាំមុនឡើយ។ ការដេកលក់បែប ស្ពឹក និងខ្ពិលច្រអូសរបស់យើងនាំឲ្យមានក្រុមជំនុំដែលគ្មានព្រះវិញ្ញាណបរិសុទ្ធ។ គ្រាន់តែឆ្លងកាត់ទំលាប់ ហេតុអ្វីវានាំឲ្យដាស់ឡើង? ហេតុអ្វីរំខានយើង? សូមឲ្យយើងក្រោកចេញពីការលង់លក់របស់យើង។ យើង ចង់ត្រលប់ទៅក្រោយក្នុងការខំអធិស្ឋាន និងតមដើម្បីសុំវត្ដមាន និងអំណាចរបស់ព្រះ។

យើងមិនបានមានការរស់ឡើងវិញតែ១គត់ឡើយនៅក្នុងក្រុមជំនុំយើងសម្រាប់រយៈពេល៤០ថ្ងៃ។ ហេតុអ្វីអញ្ចឹង? ខ្ញុំបានអធិប្បាយច្រើនដងពីការរស់ឡើងវិញ។ តែយើងមិនដែលមានមួយឡើយ។ គ្រប់ ពេលយើងសង្កត់ធ្ងន់លើការរស់ឡើងវិញ វាមានក្រុមជំនុំដែលមានប្រតិកម្មដ៏អាក្រក់។ មនុស្សបានខឹង មនុស្សចេញពីក្រុមជំនុំ។ ពិតណាស់ យើងបានខ្លាចដើម្បីសង្កត់ធ្ងន់លើការរស់ឡើងវិញ។ ផ្ទុយពីព្រះពរ វា ហាក់ដូចជាបណ្ដាសាវិញ! វាជារឿងធំដោយសារមនុស្សក្នុងក្រុមជំនុំយើងមួយភាគធំមិនទាន់ប្រែចិត្ដ។ អ្នក ដែលចង់បានការរស់ឡើងវិញមានមួយចំនួនតូចប៉ុណ្ណោះ។ យើងត្រូវបានលើសលប់ដោយអ្នកដែលមិនទាន់ ប្រែចិត្ដ។ តែដោយសង្សឹមៗគេបានចាកចេញ។ សមាជិកភាគច្រើនរបស់យើងបានប្រែចិត្ដ។ ខ្ញុំបានមាន អារម្មណ៍ថា វាដល់ពេលដើម្បីអធិស្ឋានសម្រាប់ការរស់ឡើងវិញម្ដងទៀត។

ឥឡូវមានគ្រីស្ទានពិតប្រាកដមានចំនួនច្រើនល្មមជាងអ្នកដែលប្រែចិត្ដក្លែងក្លាយ។ ដូច្នេះយើង បានចាប់ផ្ដើមអធិស្ឋានសម្រាប់ការរស់ឡើងវិញ។ ពួកយើងមានគ្នាល្មមដើម្បីជឿថា ព្រះនឹងឆ្លើយតបយើង។ លោកជែស៊ី សេខាមីនសីនបានសង្រ្គោះ។ មីនង វូបានសង្រ្គោះ យ៉ូសែប ហ្គោងបានសង្រ្គោះ ជូលី សីវីឡាយ បានសង្រ្គោះ ប៉ាយយ៉ាង សាងបានសង្រ្គោះ អន់ទ្រ ម៉ាតសូសេកាបានសង្រ្គោះ អេលីសៀ សេខាមីនសីន បានសង្រ្គោះ ថូម៉ាស ឡូងបានសង្រ្គោះ ថោម សៀបានសង្រ្គោះ អើវីន ឡូបានសង្រ្គោះ យេសីកា យីនបាន សង្រ្គោះ រ៉ោប៊ឺត វ៉ាងបានសង្រ្គោះ សូសាន ជូបានសង្រ្គោះ វើហ្គែល នីខែលបានសង្រ្គោះ។ មនុស្សចំនួន១៧ បានសង្រ្គោះ។ លោកបណ្ឌិត ចាន់ត្រូវបានស្ដារឡើងវិញ លោកយ៉ូហាន សាំយ៉ូអែលខាហ្គិនបានថ្វាយខ្លួន ដើម្បីប្រកាសដំណឹងល្អ។ អ៊ឺរ៉ុន យ៉ែនសី និងជែក ណោនបានក្លាយជាបេក្ខជនខាងគ្រូជំនួយ។ គ្រីស្ទីន ណូយិន និងអ្នកស្រី លីបានក្លាយជាអ្នកដែលច្បាំងខាងសេចក្ដីអធិស្ឋាន។

តែយើងត្រូវតែច្បាំងជាមួយអារក្ស និងបរិវាររបស់វាស្ទើរតែរាល់យប់! លោកបណ្ឌិត ខាហ្គិនបាន សរសេរការនេះរាល់ថ្ងៃដោយរៀបរាប់ពីការរស់ឡើងវិញ។ «លោកបណ្ឌិត ហាយមើស៍បានប្រសាសន៍ថា កាលបានអានសៀវភៅកំណត់ហេតុនេះ គាត់បានកត់សំគាល់នូវរឿងរ៉ាវចំនួន២។ ទីមួយ នៅពេលដែលព្រះវិញ្ញាណបានមានវត្ដមាន នោះការយ៉ាងធំ ហើយមុតមាំបានកើតឡើង។ ទីពីរ នៅពេលដែលព្រះគ្មានវត្ដ មាន នោះមិនមានអ្វីសោះកើតឡើង»។ នៅកំឡុងការរស់ឡើងវិញ មានបុរសម្នាក់បានវាយប្រហារខ្ញុំ ហើយ បានចេញពីក្រុមជំនុំជាមួយគ្រួសាររបស់កាត់។ រួចមានក្មេងស្រីវ័យក្មេងម្នាក់បានចេញពីក្រុមជំនុំ។ គេបាន ប្រតិកម្មដូចគ្នាទៅនឹង មនុស្ស «ដែលបើកចំហរទ្វារ»ពីបុរាណ។ រឿងរ៉ាវដូចនោះបង្ហាញយ៉ាងច្បាស់ថា យើងកំពុងប្រឈមជាមួយការដែលសាតាំងកំពុងប្រឆាំងនឹងការរស់ឡើងវិញ។

លោកជែក ណោនបានសរសេរអំពីទំនាស់ជាមួយសាតាំងក្នុងការអធិស្ឋាន។ គាត់បានអធិស្ឋាន ជាមួយលោកអ៊ឺរ៉ុន យ៉ែនសី។ គាត់ប្រាប់ថា «យើងបានចាប់ផ្ដើមអធិស្ឋានសុំវត្ដមានរបស់ព្រះ។ នៅពេលខ្ញុំ ចាប់ផ្ដើមអធិស្ឋានជាលើកទី២ នោះខ្ញុំចាប់ផ្ដើមមានអារម្មណ៍ថាខ្សោយ ហើយចង់ល្វើយ។ មានការលំបាក ក្នុងការបង្កើនសេចក្ដីអធិស្ឋាន ហើយខ្ញុំប្រាប់លោកអ៊ឺរ៉ុនថា ខ្ញុំមិនអាចបន្ដបានឡើយ។ បន្ទាប់មកអ៊ឺរ៉ុនចាប់ ផ្ដើមអធិស្ឋាន ហើយគាត់ក៏មានបទពិសោធន៍ពីភាពលំបាកដូចគ្នាផងដែរក្នុងការរៀបចំសេក្ដីអធិស្ឋានរបស់ គាត់។ យើងមានមានអារម្មណ៍ថា មានការរារាំងដ៏ធំរបស់អារក្ស ហើយយើងចាប់ផ្ដើមលុតជង្គង់អធិស្ឋាន ដើម្បីឲ្យវត្ដមានរបស់អារក្សបាត់ទៅ ខណដែលយើងកំពុងទូលអង្វរសុំព្រះលោហិតរបស់ព្រះគ្រិស្ដ។ ខ្ញុំចុង បញ្ចប់បានក្រាបផ្កាប់មុខនៅលើកំរាលឥដ្ឋ។ យើងបានចាប់ផ្ដើមអធិស្ឋានជាលើកទី៣ក្នុងតំណែងទាំងនេះ ហើយយើងចាប់ផ្ដើមដឹងថា ព្រះបានវាយបំបែកសេចក្ដីងងឹត និងវត្ដមានរបស់អារក្សចេញទៅ។ យើងបាន ដឹងថា អង្គប្រជុំនោះជាអ្វីដែលសំខាន់ណាស់។ ការនេះបានកើតឡើងប្រហែលនៅម៉ោង៤ល្ងា»។

នៅយប់នេះ ក្នុងកម្មវិធីពេលល្ងាច២ម៉ោងក្រោយមក ខ្ញុំបានអធិប្បាយពីមូលហេតុដែលក្រុមជំនុំនា នាក្នុងប្រទេសអាមេរិក និងក្នុងប្រទេសលោកខាងលិចគ្មានការរស់ឡើងវិញ។ សេចក្ដីអធិប្បាយនោះរួមមាន ទាំងទីបន្ទាល់ទាំងស្រុងរបស់លោកយ៉ូហាន ខាហ្គិន។ នៅពេលខ្ញុំឲ្យមកខាងមុខ នោះលោក និកខែលបាន មកខាងមុខទាំងស្រក់ភ្នែក ហើយសារភាពថា គាត់ជាមនុស្សបាត់បង់។ លោកបណ្ឌិត ខាហ្គិនបានប្រឹក្សា ដល់គាត់ ហើយគាត់បានទទួលជឿលើព្រះយេស៊ូវ រួចបានសង្រ្គោះ។ ឥឡូវយើងដឹងពីមូលហេតុដែលអ៊ឺរ៉ុន និងជែក ណោនបានច្បាំងនឹងសាតាំងយ៉ាងនោះក្នុងសេចក្ដីអធិប្បាយរយៈពេល២ម៉ោងមុននោះ!

នៅថ្ងៃចូលឆ្នាំសកល ខ្ញុំបានអធិប្បាយមេរៀនមួយដែលមានចំណងជើងថា «ឆ្នាំនៃឋាននរក ឆ្នាំនៃ ការរស់ឡើងវិញ!» ខ្ញុំបង្រៀនថា យើងបានមានបទពិសោធន៍នូវសាសនាគ្រិស្ដពិតប្រាកដនៅគ្រាសញ្ញាថ្មី ដែលវាជាចម្បាំងខាងវិញ្ញាណ។

« ដ្បិតយើងរាល់គ្នាមិនមែនតយុទ្ធនឹងសាច់ឈាមទេ គឺ និងពួកគ្រប់គ្រង ពួកមានអំណាច និងពួកម្ចាស់នៃសេចក្តីងងឹតនៅលោកីយ៍នេះវិញ ហើយទាស់នឹងអំណាចអាក្រក់ខាងវិញ្ញាណ នៅស្ថានដ៏ខ្ពស់ដែរ»(អេភេសូរ ៦:១២)។

សង្រ្គាមត្រូវបានឈ្នះតាមរយៈការធ្វើសង្រ្គាមដ៏ពិតក្នុងការអធិស្ឋាន។

នៅថ្ងៃអង្គារ លោកយ៉ូហាន សាំយ៉ូអែល និងលោកបណ្ឌិត ខាហ្គិននឹងធ្វើដំណើរទៅប្រទេសឥណ្ឌា ដែលលោកយ៉ូហាននឹងអធិប្បាយមេរៀនបែបផ្សាយដំណឹងល្អ៣ដងខុសៗគ្នា។ ខ្ញុំសុំឲ្យអ្នកទាំងអស់គ្នាក្នុង ក្នុងក្រុមជំនុំយើងមកល្ងាចថ្ងៃពុធសម្រាប់ការប្រជុំគ្នាអធិស្ឋាន គ្មានការផ្សាយដំណឹងល្អឡើយ។ យើងនឹង ចំណាយពេល១ម៉ោងដើម្បីអធិស្ឋានសម្រាប់អង្គប្រជុំរបស់លោកយ៉ូហាន ខាហ្គិន និង១ម៉ោងទៀតដើម្បីសុំ ព្រះឲ្យយាងចុះមកក្នុងការរស់ឡើងវិញនៅក្រុមជំនុំយើង។ ខ្ញុំសុំអ្នកទាំងអស់គ្នាឲ្យនៅទីនេះសម្រាប់ការប្រជុំ គ្នាអធិស្ឋានដ៏សំខាន់នៅយប់ថ្ងៃពុធនៅម៉ោង៧ល្ងាច។

ខ្ញុំមិនបានអធិប្បាយពីដំណឹងល្អនៅយប់នេះឡើយ។ តែខ្ញុំអធិប្បាយពីវាគ្រប់ពេលវេលាទាំងអស់ ក្នុងគ្រប់កម្មវិធី។ ព្រះយេស៊ូវបានសុគតលើឈើឆ្កាងសម្រាប់បាបអ្នក។ ទ្រង់បានបង្ហូរព្រះលោហិតដ៏បរិសុទ្ធ របស់ទ្រង់ដើម្បីសំអាតអ្នកពីបាបទាំងអស់។ ទ្រង់គង់នៅខាងស្ដាំដៃព្រះវរបិតាកំពុងអធិស្ឋានឲ្យអ្នក។ សូម ជឿជាក់លើព្រះយេស៊ូវគ្រិស្ដទៅ។ ទ្រង់នឹងសង្រ្គោះអ្នកពីបាបរបស់អ្នកទាំងអស់ និងការជំនុំជំរះរបស់ព្រះ។ ខ្ញុំអធិស្ឋានថា អ្នកនឹងទទួលជឿលើព្រះយេស៊ូវឆាប់ៗ។

លោកបណ្ឌិត ខាហ្គិន និងលោកយ៉ូហាន ខាហ្គិន សូមមកអង្គុយនៅលើកៅអ៊ី២នៅខាងមុខតុ អធិប្បាយនេះ។ ពួកគាត់នឹងចេញដំណើរនៅថ្ងៃអង្គារដើម្បីទៅប្រទេសឥណ្ឌាសម្រាប់៣អាទិត្យ។ លោក យ៉ូហាននឹងអធិប្បាយមេរៀនបែបផ្សាយដំណឹងល្អនៅក្នុងទីក្រុង៣ខុសៗគ្នានៅទីនោះ។ បងប្អូនទាំងអស់ ដែលនៅក្នុងពួកជំនុំនេះ សូមមកខាងមុខ ហើយអធិប្បាយឲ្យពួកគាត់។


បើសិនជាសេចក្ដីអធិប្បាយនេះជាព្រះពរសំរាប់បងប្អូន នោះសូមផ្ញើរអ៊ីម៉ែលទៅកាន់លោកបណ្ឌិត ហាយមើស៏ ហើយសូមប្រាប់គាត់ផង។ នៅពេលអ្នកសរសេរផ្ញើរទៅកាន់លោក ហាយមើស៍ សូមប្រាប់ពីប្រទេសរបស់អ្នក ឬក៏គាត់មិនអាចឆ្លើយតបទៅវិញ។ សូមចុចទីនេះ rlhymersjr@sbcglobal.net(សូមចុចទីនេះ) ។ បើសេចក្ដីអធិប្បាយទាំងនេះជាព្រះពរចំពោះអ្នក នោះសូមប្រាប់គាត់ ថែមទាំងប្រាប់ពីប្រទេសរបស់អ្នកផង។ អ្នកអាចសរសេរទៅកាន់លោក ហាយមើស៏ក្នុងភាសាណា ក៏បាន ប៉ុន្ដែ សូមសរសេរជាភាសាអង់គ្លេស បើសិនជាបងប្អូនអាចធ្វើបាន។ បើអ្នកចង់សរសេរទៅ គាត់តាមប្រៃណីយ៍ សូមសរសេរទៅកាន់អាស័យដ្ឋាន P.O. Box 15308, Los Angeles, CA 90015។ អ្នកអាចទូរស័ព្ទទៅគាត់តាមលេខ(៨១៨)៣៥២-០៤៥២។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអានសេចក្ដីអធិប្បាយរបស់ លោក ហាយមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗនៅលើអ៊ីធើណេត តាមគេហទំព័រ
www.sermonsfortheworld.com. ចុចលើ ”
សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ”

សេចក្ដីអធិប្បាយដែលសរសេរដៃទាំងនេះមិនហាមឲ្យថតចំលងទេ។ អ្នកប្រើវាដោយគ្មានការអនុញ្ញាតពីលោក
Dr. Hymers។ ទោះបីជាយ៉ាងណាក៏ដោយ គ្រប់សេចក្ដីអធិប្បាយជាវីដីអូទាំងអស់របស់លោក
Dr. Hymers ហាមថតចំលង ហើយអាចត្រឹមតែប្រើវាបានដោយមានការអនុញ្ញាត។

អានបទគម្ពីរមុនសេចក្ដីអធិប្បាយដោយលោកបណ្ឌិត ខ្រេថូន អិល ចានន់៖ អេភេសូរ ៦:១០-១២។
ច្រៀងចំរៀងតែម្នាក់ឯងមុនអធិប្បាយដោយលោក បែនយ៉ាមីន ខីនខេង ហ្គ្រីហ្វីត៖
«ចូរទៅមុខពួកគ្រីស្ទាន»(ដោយលោក Sabine Baring-Gould, 1834-1924)។