ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០
នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។
មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤
ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។
សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ
ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។
នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។
អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net។
ណូអេប្រកបដោយព្រះគុណ! (សេចក្ដីអធិប្បាយលេខ១៩ ពីកណ្ឌលោកុប្បត្ដិ) ដោយលោកបណ្ឌិត សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស ថ្ងៃសៅរ៍ពេលល្ងាច មិថុនា ២៤ ២០១៧ «ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលទៅណូអេថា ត្រូវឲ្យឯង និងពួកគ្រួឯងចូលទាំងអស់ទៅក្នុងទូក ពីព្រោះក្នុងពួកមនុស្សជាន់នេះ អញឃើញមានតែឯងទេ ដែលសុចរិតនៅចំពោះអញ» (លោកុប្បត្ដិ ៧:១)។ |
ណូអេមិនមែនបានសង្រ្គោះដោយសារគាត់ជាមនុស្សល្អនោះទេ។ គាត់បានសង្រ្គោះដោយសារតែ ព្រះមានបន្ទូលថា «អញឃើញមានតែឯងទេ ដែលសុចរិតនៅចំពោះអញ» (លោកុប្បត្ដិ ៧:១)។ ព្រះទត ឃើញគាត់ជាមនុស្សសុចរិតម្នាក់។ ហេតុអ្វី? ចម្លើយគឺសាមញ្ញ។ វាត្រូវបានប្រាប់ក្នុងលោកុប្បត្ដិជំពូក៦ ខ៨ សូមបើកព្រះគម្ពីររបស់អ្នកទៅកន្លែងនោះ។ «ប៉ុន្តែ ណូអេបានប្រកបដោយព្រះគុណនៅចំពោះព្រះយេហូវ៉ាវិញ» (លោកុប្បត្ដិ ៦:៨)។ ណូអេបានប្រកបដោយព្រះគុណរបស់ព្រះ រួចព្រះមានបន្ទូលថា «ក្នុងពួកមនុស្សជាន់នេះ អញឃើញមានតែឯងទេ ដែលសុចរិតនៅចំពោះអញ» (លោកុប្បត្ដិ ៧:១)។ នេះនិយាយពីការរាប់ទុកជាសេចក្ដីសុចរិត ហេព្រើរ ១១:៧ប្រាប់យើងយ៉ាងច្បាស់ថា ណូអេបានសង្រ្គោះដោយសារសេចក្ដីជំនឿ៖ « ដោយសារសេចក្តីជំនឿ... បានជាលោកធ្វើទូក១យ៉ាងធំសំរាប់នឹងជួយសង្គ្រោះដល់ពួកគ្រួសាររបស់លោក» (ហេព្រើរ ១១:៧)។ ខ្ញុំត្រូវតែថាម្ដងទៀត ណូអេមិនមែនបានសង្រ្គោះដោយសារគាត់ជាមនុស្សល្អនោះទេ ទោះបីជា គាត់ជាមនុស្សល្អតាមរបៀបជាច្រើនក៏ដោយ។ តែគាត់មិនមែនជាមនុស្សគ្រប់លក្ខណ៍ឡើយ ដ្បិតគម្ពីរប្រាប់យើងយ៉ាងច្បាស់ នៅពេលដែលគាត់បានផឹកស្រាក្រោយពីទឹកជំនន់ (លោកុប្បត្ដិ ៩:២០-២១)។ យើងអាច អត់ទោសឲ្យណូអេ។ គាត់បានឆ្លងកាត់ពិសោធន៍ដ៏គួរឲ្យញាប់ញ័រ ហើយប្រហែលជាគាត់ព្យាយាមបំបាត់ ការភ័យខ្លាចដ៏ញ័ររបស់គាត់ និងសុបិនអាក្រក់ទាក់ទងនឹងទឹកជំនន់ក្នុងកំណែននៃស្រា។ ឬក៏ប្រហែលជាវា ត្រឹមតែជាកំហុសមួយ ហើយគាត់មិនដឹងពីឥទ្ធិពលនៃស្រាចំពោះរូបគាត់ចាប់តាំងពីពេលដែលគ្មានដំណើរ ច្រួលច្របល់ មុនពេលទឹកគ្រប់ដណ្ដប់នៅលើផែនដីដោយសារទឹកជំនន់។ ក្នុងករណីនេះផងដែរ ព្រះគម្ពីរមិនតំណាងណូអេជាមនុស្សគ្រប់លក្ខណ៍នោះទេ។ តែគាត់ត្រូវបាន រាប់ជាសុចរិត ទោះបីជាមានបាបក៏ដោយ» ដូចពួកបរិសុទ្ធបានប្រាប់។ គាត់មិនគ្រប់លក្ខណ៍ឡើយ តែគាត់ ត្រូវបានរាប់ជាសុចរិតនៅព្រះនេត្ររបស់ព្រះតាមរយៈសេចក្ដីជំនឿនៅលើព្រះគ្រិស្ដ ដែលនឹងចាប់កំណើត ជាមនុស្ស។ ណូអេមានជំនឿលើព្រះគ្រិស្ដ ដែលត្រូវបានផ្ដល់ឲ្យគាត់ដោយសារព្រះគុណនៃព្រះ(លោកុប្បត្ដិ ៦:៨)។ នៅពេលណូអេបញ្ចេញជំនឿនៅក្នុងព្រះគ្រិស្ដ នោះព្រះបានរាប់សេចក្ដីសុចរិតរបស់ព្រះគ្រិស្ដទុកជាកំណត់ត្រារបស់គាត់។ ក្នុងគម្ពីរសញ្ញាថ្មី ព្រះគម្ពីរប្រាប់រឿងដ៏អស្ចារ្យខ្លះពីប្រធានបទនេះ។ សូមស្ដាប់រ៉ូម ជំពូក៤ ខ៥និង៦។ «តែចំណែកអ្នកដែលមិនធ្វើការសោះ គឺគ្រាន់តែជឿដល់ព្រះអង្គ ដែលទ្រង់ប្រោសឲ្យមនុស្សទមិលល្មើសបានសុចរិត នោះសេចក្តីជំនឿរបស់អ្នកនោះ បានរាប់ទុកជាសេចក្តីសុចរិតវិញ ដូចជាហ្លួងដាវីឌបានសំដែងពីសណ្ឋានដ៏មានពរនៃមនុស្ស ដែលព្រះទ្រង់រាប់ជាសុចរិតក្រៅពីការប្រព្រឹត្តថា» (រ៉ូម ៤: ៥-៦)។ កាលព្រះមានបន្ទូលទៅណូអេ «ក្នុងពួកមនុស្សជាន់នេះ អញឃើញមានតែឯងទេ ដែលសុចរិតនៅចំពោះអញ»(លោកុប្បត្ដិ ៧:១)។ ទ្រង់កំពុងមានបន្ទូលប្រាប់ ទ្រង់មិនទតឃើញអំពើបាបរបស់ណូអេនោះទេ ដោយសារតែសេចក្ដីសុចរិតរបស់ព្រះគ្រិស្ដត្រូវបានដាក់លើកំណត់ត្រារបស់គាត់ ដោយសារសេចក្ដីជំនឿ។ នោះជាពាក្យសំខាន់ណាស់របស់ពួកកែប្រែទម្រង់ «សូឡា ហ្វាដ» សេចក្ដីសង្រ្គោះដោយសារជំនឿនៅក្នុង ព្រះគ្រិស្ដតែ១គត់! ណូអេមិនមែនបានសង្រ្គោះដោយសារគាត់ធ្វើល្អនោះទេ។ គាត់បានសង្រ្គោះដោយសារ ជំនឿនៅក្នុងព្រះគ្រិស្ដដែលនឹងចាប់កំណើតជាមនុស្ស! ឥឡូវនេះសូមពិចារណាមើលទូកធំ។ ទូកធំមិនមែនជាទូកនោះទេ វាមិនត្រូវបានធ្វើឡើងដើម្បី បើកជាក្ដោងឡើយ។ វាមានរាងប្រអប់ពណ៌ខ្មៅវែងដោយមានចុងស្រួច។ វាត្រូវបានលាបព័រដោយជ័រពណ៌ ខ្មៅទាំងស្រុង។ លោកបណ្ឌិត ម៉ាកជីបានពន្យល់ពីទូកធំនេះ៖ អ្វីដែលគួរឲ្យចាប់អារម្មណ៍គឺថា មនុស្សភាគច្រើនមានរូបទូកនោះទុកជាការចាប់អារម្មណ៍ គេត្រូវបានផ្ដល់ឲ្យដោយរូបភាពថ្នាក់ថ្ងៃអាទិត្យតិចតួច ដែលធ្វើវាដូចជាទូកផ្ទះ។ ចំពោះខ្ញុំ វាជាការសើចចំអកមើលងាយ។ វាជារូប ភាពបញ្ឆោតនៃទូកធំនោះផ្ទុយពីរូបភាពពិតរបស់វា។ លោកវីតខូប និងម៉ូរីសពន្យល់បង្ហាញថា ពួកប៉ាបីឡូនមាន១ហត្ថស្មើនឹង១៩.៨អ៊ីង ហើយពួក សាសន៍អេស៊ីព្ទមាន១ហត្ថស្មើនឹង២០.៦៥អ៊ីង។ លោកវីតខូប និងម៉ូរីសប្រាប់យើងថា ពួកសាសន៍ហេព្រើរ មាន១ហត្ថស្មើនឹង២០.៤អ៊ីង(John C. Whitcomb and Henry M. Morris, The Genesis Flood, Presbyterian and Reformed Publishing Company, 1993, p. 10)។ នោះនឹងធ្វើឲ្យទូកធំនោះមាន ប្រវែង៥០០.១ហ្វីត។ ទូកខ្វីន ម៉ារីដែលចងទុកនៅជិតទីក្រុងឡូសអង់ចាឡែស ចុះទៅតាមឡោង ប៊ីចមាន ប្រវែង១០១៨ហ្វីត ប្រហែលមានបណ្ដោយ២ដងនៃទូកធំ។ តែកន្លែងជាច្រើននៅលើទូកខ្វីនម៉ារីត្រូវបាន បំពាក់ដោយម៉ាស៊ីន និងគ្រឿនម៉ាស៊ីនផ្សេងៗ។ គ្មានគ្រឿងម៉ាស៊ីនឡើយនៅលើទូកធំនោះ។ វាជាប្រហោង ធំទូលាយ ដែលមានន័យថា ជាកន្លែងសម្រាប់មនុស្ស និងសម្រាប់សត្វនៅលើទូកធំនោះប្រហែលអាចប្រៀបធៀបបាន ឬក៏ប្រហែលធំជាងទូកខ្វីនម៉ារី ដែលជាឧបករណ៍ដ៏ធំណាស់។ លោកបណ្ឌិត វីតខូប និងម៉ូរីសបាននិយាយត្រឹមត្រូវថា ទំហំដ៏ធំមហិមានៃទូកធំនោះបង្ហាញច ជំនន់ដែលកើតឡើងពាសពេញពិភពលោក៖ មិនមែនត្រឹមតែទូកធំនោះដែលមានសមាមាត្រដ៏ធំមានសារសំខាន់សម្រាប់ ទឹកជំនន់តាមតំបន់នោះទេ ប៉ុន្ដែគេមិនត្រូវការទូកធំទាល់តែសោះ! និតិវីធី នៃការសង់ឧបករណ៍ដូចនោះ ដែលទាក់ទងនឹងគម្រោងការណ៍ច្រើនជាង១ សតវត្ស និងការពុះពារដើម្បីគេចខ្លួនពីទឹកជំនន់តាមតំបន់អាចពិបាករៀប រាប់ប្រាប់ជាងអ្វីទាំងអស់ តែជាការល្ងីល្ងើ និងការមិនសំខាន់ឡើយ។ តើវា ទំនងយ៉ាងម៉េច ដែលព្រះគ្រាន់តែត្រូវព្រមានណូអេពីការសង់នៅខាងមុខ ដូច្នេះគាត់អាចរើទៅតំបន់មួយ ដែលមិនត្រូវបានបំផ្លាញដោយសារទឹកជំនន់ សូម្បីតែលោកឡុតត្រូវបានយកចេញពីក្រុងសូដុំម មុនពេលភ្លើងធ្លាក់ពីលើ មេឃមក។ មិនត្រឹមតែប៉ុណ្ណោះគត់ វាមានសត្វគ្រប់ប្រភេទច្រើនណាស់ ហើយក៏មានបក្សីដែលស្រួលដើម្បីហើរចេញផងដែរ បើគ្មានការទុកឲ្យនៅ ហើយថែទាំសម្រាប់រយៈពេល១ឆ្នាំនៅក្នុងទូកធំនោះ! រឿងទាំងស្រុងស្ទើរតែ ជាការចំអក បើសិនជាទឹកជំនន់ត្រូវបានបង្ខាំងចំពោះផ្នែកខ្លះនៅជិតទិស ខាងកើត (John C. Whitcomb and Henry M. Morris, The Genesis Flood, Presbyterian and Reformed, 1993, p. 11)។ មានរឿងជាច្រើនអំពីទូកធំដែលគួរតែឲ្យយើងចាប់អារម្មណ៍ជាខ្លាំងនៅសព្វថ្ងៃនេះ។ ខ្ញុំចង់ឲ្យយើង គិតអំពីរឿង៣នៅយប់នេះ។ ១. ទីមួយ ទូកប្រាប់យើងថា អ្នកត្រូវតែស្ថិតក្នុងព្រះគ្រិស្ដដើម្បីឲ្យបានសង្រ្គោះ។ អត្ថបទគម្ពីរដែលបើកកម្មវិធីរបស់យើងប្រាប់ថា «ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលទៅណូអេថា ត្រូវឲ្យឯង និងពួកគ្រួឯងចូលទាំងអស់ទៅក្នុងទូក» (លោកុប្បត្ដិ ៧:១)។ ឥឡូវនេះសូមស្ដាប់គម្ពីរលោកុប្បត្ដិជំពូក៧ ខ១៦៖ «ឯអស់ទាំងសត្វដែលចូលទៅ នោះក៏ចូលទាំងឈ្មោលទាំងញីពីគ្រប់ទាំងពូជសត្វ ដូចជាព្រះបានបង្គាប់ដល់ណូអេ រួចព្រះយេហូវ៉ាទ្រង់បិទទ្វារទូកជិត» (លោកុប្បត្ដិ ៧:១៦)។ ហើយខ៧ប្រាប់ថា៖ «ហើយណូអេ ព្រមទាំងប្រពន្ធកូន និងកូនប្រសាស្រីគាត់ ក៏នាំគ្នាចូលទៅក្នុងទូក ដោយព្រោះទឹកជន់» (លោកុប្បត្ដិ ៧:៧)។ ណូអេ និងគ្រួសាររបស់គាត់ធ្វើតាមអ្វីដែលព្រះប្រាប់គេឲ្យធ្វើ(លោកុប្បត្ដិ ៧:១)។ គេបានចូល ទៅក្នុងទូក។ ហើយអ្នកត្រូវតែចូលមកក្នុងព្រះគ្រិស្ដ។ ព្រះគម្ពីរប្រាប់ថា «ឯអ្នកណាដែលជឿដល់ទ្រង់ នោះមិនជាប់មានទោសទេ...» (យ៉ូហាន ៣:១៨)។ ពាក្យ «ដល់»ត្រូវបានបកប្រែមកពីពាក្យ «អេស»(eis)។ យោងតាមលោកបណ្ឌិត សូដីអេតស៍ វាមានន័យ ថា «គំនិតបឋមនៃចលនាទៅក្នុងកន្លែង ឬរបស់មួយ»។ អ្នកត្រូវតែមកក្នុងព្រះយេស៊ូវដោយជំនឿ ទ្រង់គង់ នៅខាងស្ដាំដៃព្រះវរបិតានៅលើស្ថានសួគ៌។ ដូចដែលណូអេបានចូលក្នុងទូក អ្នកត្រូវតែចូលក្នុងព្រះគ្រិស្ដ។ «អ្នកណាដែលជឿ{ក្នុង}ទ្រង់ នោះមិនជាប់មានទោសទេ...» (យ៉ូហាន ៣:១៨)។ ច្រើនដងដែលព្រះគម្ពីរ ប្រាប់ពីអស់អ្នកណាដែលស្ថិត «នៅក្នុងព្រះគ្រិស្ដ»។ នេះជាខគម្ពីរ២ដែលល្បី៖ «ហេតុនោះ នៅជាន់នេះ អ្នកណាដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ នោះគ្មានទោសសោះ...» (រ៉ូម ៨:១)។ «បានជាបើអ្នកណានៅក្នុងព្រះគ្រីស្ទ នោះឈ្មោះថាបានកើតជាថ្មីហើយ ...» (២កូរិនថូស ៥:១៧)។ ប៉ុលនិយាយពីអ្នកណាដែលបាន «នៅក្នុងព្រះគ្រិស្ដ» (រ៉ូម ១៦:៧)។ តើអ្នកនៅក្នុងព្រះគ្រិស្ដឬទេ? អ្នកត្រូវតែមកក្នុងទ្រង់ដោយសេចក្ដីជំនឿ ដូចដែលណូអេបានចូល ក្នុងទូក។ ព្រះយេស៊ូវមានបន្ទូលថា «ខ្ញុំជាទ្វារ បើអ្នកណាចូលតាមខ្ញុំ នេះនឹងបានសង្គ្រោះ» (យ៉ូហាន ១០:៩)។ ពិតប្រាកដណាស់ ខ្ញុំមិនដឹងពីរបៀបដើម្បីពន្យល់វានោះទេ តែរឿងមួយដ៏ពិបាកបំផុតនៅក្នុងព័ន្ធ កិច្ចគឺដើម្បីនាំឲ្យមនុស្សចាប់យកគំនិតសាមញ្ញនេះ៖ សូមមករកព្រះគ្រិស្ដ សូមចូលក្នុងព្រះគ្រិស្ដ! ខ្ញុំសូមដាក់តាមរបៀបនេះ។ សូមស្មានថា អ្នកបានរស់នៅសម័យលោកណូអេ ហើយអ្នកបានលឺ គាត់ប្រកាសពីទឹកជំនន់ដែលនឹងមកដល់។ រួចមកអ្នកលឺគាត់ប្រាប់ថា អ្នកត្រូវតែចូលក្នុងទូកដើម្បីបានសង្រ្គោះ។ «បាទ» អ្នកនិយាយថា «វាពិតប្រាកដ ការជំនុំជំរះនឹងមកដល់។ បាទ វាពិតប្រាកដ មានតែទូក ១គត់ដែលអាចសង្រ្គោះខ្ញុំបាន។ ខ្ញុំជឿដូចនោះ»។ តើអ្នកនឹងបានសង្រ្គោះពីទឹកជំនន់ឬទេ? ពិតប្រាកដ ណាស់មិនអាចរួចឡើយ! អ្នកត្រូវតែក្រោកឡើង ហើយចូលទៅក្នុងទូកជាពិតដើម្បីបានសង្រ្គោះ មិនមែន ត្រឹមតែជឿថា វាអាចសង្រ្គោះអ្នកនោះទេ តែត្រូវទៅក្នុងវា! នោះហើយជាអ្វីដែលខ្ញុំកំពុងសុំអ្នកឲ្យធ្វើ! កុំ អង្គុយនៅទីនោះ ហើយជឿថា ព្រះគ្រិស្ដអាចសង្រ្គោះអ្នកបាន! សូមចូលក្នុងព្រះគ្រិស្ដដោយជំនឿ! ព្រះយេ ស៊ូវមានបន្ទូលថា៖ « ហើយអ្នកណាដែលមកឯខ្ញុំ ខ្ញុំក៏មិនដែលចោលទៅក្រៅឡើយ» (យ៉ូហាន ៦:៣៧)។ បាទ ទូកប្រាប់ថា អ្នកត្រូវតែចូលក្នុងព្រះគ្រិស្ដ។ ២. ទីពីរ ទូកប្រាប់ថា អ្នកត្រូវតែចូលមកក្នុងក្រុមជំនុំ ដ៏ជារូបកាយរបស់ព្រះគ្រិស្ដ។ ខ្ញុំយល់ដឹងថា មានមនុស្សជាច្រើនឹងមិនយល់ស្របជាមួយខ្ញុំឡើយ។ សព្វថ្ងៃនេះ មនុស្សជាច្រើន មិនរាប់ឲ្យតម្លៃ ឬមិនចាត់ទុកក្រុមជំនុំតាមតំបន់សំខាន់។ តែគេធ្វើខុស ទុកមិនមែនត្រឹមតែតំណងពីព្រះ គ្រិស្ដតែប៉ុណ្ណោះទេ។ វាក៏តំណាងពីក្រុមជំនុំតាមតំបន់នៅគ្រាសញ្ញាថ្មីផងដែរ។ ឥឡូវនេះ តើអ្នកចូលមកក្នុងក្រុមជំនុំតាមរបៀបណា? ក្នុង១កូរិនថូសជំពូក១២ ខ២៧ប្រាប់ថា « អ្នករាល់គ្នាជារូបកាយនៃព្រះគ្រីស្ទ ហើយជាអវយវៈរបស់រូបកាយរៀងខ្លួន ព្រះទ្រង់បានតាំងអ្នកខ្លះក្នុងពួកជំនុំឡើង...» (១កូរិនថូស ១២:២៧-២៨) យើងនឹងឈប់នៅទីនោះ។ ខ្ញុំត្រឹមតែចង់បង្កើតសេចក្ដីពិតដែលថា ពាក្យ «រូបកាយរបស់ព្រះគ្រិស្ដ»សំដៅ លើក្រុមជំនុំ ជារូបកាយតាមតំបន់របស់អ្នកដែលជឿលើព្រះយេស៊ូវ។ ឥឡូវនេះសូមស្ដាប់ខ១៣៖ « យើងបានទទួលបុណ្យជ្រមុជ ចូលក្នុងរូបកាយតែ១ ដោយសារព្រះវិញ្ញាណតែ១...» (១កូរិនថូស ១២:២៧-២៨)។ អ្នកត្រូវបានជ្រមុជចូលក្នុងក្រុមជំនុំតាមតំបន់ដោយសារព្រះវិញ្ញាណបរិសុទ្ធ។ នោះជារបៀបដែលអ្នកក្លាយ ជាសមាជិតដ៏រស់ពិតប្រាកដនៃក្រុមជំនុំ! ឥឡូវនេះ វាមិនមែនជារឿងរបស់អ្នកដើម្បីព្រួយបារម្ភអំពីរបៀបដែលកើតឡើងនោះទេ។ វាជាការ ងាររបស់អ្នកដើម្បីមករកព្រះយេស៊ូវ។ នៅពេលអ្នកមករកព្រះយេស៊ូវ នោះដោយស្វ័យប្រវត្ដិព្រះវិញ្ញាណ បរិសុទ្ធបានជ្រមុជអ្នកទៅក្នុងក្រុមជំនុំ! សូមបើកទៅលោកុប្បត្ដិជំពូក៧ ខ១៦។ នៅពេលណូអេបានចូលមកក្នុងទូក ព្រះគម្ពីរប្រាប់ថា «ព្រះជាម្ចាស់បានបិទទ្វារ»(លោកុប្បត្ដិ ៧:១៦)។ នោះនិយាយពីព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះដែលបិទ អ្នកទៅក្នុងក្រុមជំនុំដោយសារការជ្រមុជអ្នកទៅក្នុងរូបកាយខាងវិញ្ញាណ! បាទ ទូកនិយាយពីការរួបរួមជា មួយព្រះគ្រិស្ដ និងការរួបរួមជាមួយក្រុមជំនុំតាមតំបន់។ បើអ្នកមិនទាន់ត្រូវព្រះ «បិទទ្វារឲ្យនៅក្នុង» ជាមួយព្រះគ្រិស្ដ និងជាមួយក្រុមជំនុំតាមតំបន់ នោះអ្នកនឹងវិនាសនៅក្នុងការជំនុំជំរះ។ បើអ្នកត្រូវបាន «បិទទ្វារឲ្យនៅក្នុង» នោះអ្នកមានសុវត្ថិភាព។ នេះនិយាយពីសុវត្ថភាពដ៏អស់កល្បចំពោះអ្នកណាដែលប្រែចិត្ដ។ អ្នក ណាដែលស្ដាប់តាមព្រះគ្រិស្ដនឹងមិនដែលវិនាសឡើយ! ៣. ទីបី ទូកប្រាប់ថា អ្នកត្រូវតែចូលមកក្នុងទ្វារចង្អៀត។ តើណូអេបានចូលក្នុងទូកតាមរបៀបណា? សូមបើកទៅលោកុប្បត្ដិជំពូក៦ ខ១៦៖ «ត្រូវធ្វើបង្អួចក្នុងទូកចុះពីលើ១ហត្ថ ហើយត្រូវឲ្យមានទ្វារនៅពីខាងចំហៀង ...» (លោកុប្បត្ដិ ៦:១៦)។ ព្រះយេស៊ូវមានបន្ទូលថា «ខ្ញុំជាទ្វារ បើអ្នកណាចូលតាមខ្ញុំ នេះនឹងបានសង្គ្រោះ ...»(យ៉ូហាន ១០:១០)។ ណូអេបានចូលតាមទ្វារទៅក្នុងទូក។ អ្នកត្រូវតែចូលតាមព្រះគ្រិស្ដទៅក្នុងសេចក្ដីសង្រ្គោះ។ ព្រះយេស៊ូវមាន បន្ទូលថា «ចូរចូលតាមទ្វារតូច{ចង្អូច}» (ម៉ាថាយ ៧:១៣)។ ព្រះគ្រិស្ដមានបន្ទូលម្ដងទៀតថា៖ «ចូរខំប្រឹងយ៉ាងអស់ពីចិត្ត ឲ្យបានចូលទៅតាមទ្វារចង្អៀត ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា នឹងមានមនុស្សជាច្រើនខំប្រឹងរកចូលដែរ តែចូលមិនបានទេ» (លូកា ១៣:២៤)។ ពិតណាស់នោះជាអ្វីដែលបានកើតឡើងនៅសម័យរបស់ណូអេ។ សូមស្ដាប់លោកុប្បត្ដិជំពូក៧ ខ៤។ ព្រះមានបន្ទូលថា៖ «ដ្បិតនៅ៧ថ្ងៃទៀត អញនឹងបង្អុរភ្លៀងមកលើផែនដី...» (លោកុប្បត្ដិ ៧:៤)។ សូមកត់សំគាល់ខ១០ផងដែរ៖ « រួចដល់ផុតពី៧ថ្ងៃនោះមក ជំនន់ក៏ឡើងលើផែនដី» (លោកុប្បត្ដិ ៧:១០)។ ណូអេបានចូលទៅក្នុងទូក។ ព្រះបានបិទទ្វារគាត់ឲ្យនៅក្នុង ទ្វារត្រូវបានបិទ។ រយៈពេល៧ថ្ងៃ បានឆ្លងផុតទៅ ហើយគ្មានអ្វីសោះបានកើតឡើង។ បន្ទាប់មកការជំនុំជំរះបានចាប់ផ្ដើម។ គ្មានអ្នកណាម្នាក់ សោះបាននៅក្នុងទូក! វាយឺតពេលហើយ! ខ្ញុំអាចស្ទើរតែលឺសំលេងមនុស្សស្រែកថា «សូមឲ្យខ្ញុំចូលក្នុងផង សូមឲ្យខ្ញុំចូលក្នុងផង!» តែវា យឹតពេលហើយ! «ចូរខំប្រឹងយ៉ាងអស់ពីចិត្ត ឲ្យបានចូលទៅតាមទ្វារចង្អៀត ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា នឹងមានមនុស្សជាច្រើនខំប្រឹងរកចូលដែរ តែចូលមិនបានទេ» (លូកា ១៣:២៤)។ សូមមករកព្រះយេស៊ូវគ្រិស្ដឥឡូវនេះ មុនពេលវាយឺតអស់កល្បជានិច្ច!
(ចប់សេចក្ដីអធិប្បាយ) សេចក្ដីអធិប្បាយដែលសរសេរដៃទាំងនេះមិនហាមឲ្យថតចំលងទេ។ អ្នកប្រើវាដោយគ្មានការអនុញ្ញាតពីលោក អានបទគម្ពីរមុនសេចក្ដីអធិប្បាយដោយលោក ណូអេ សោង៖ លោកុប្បត្ដិ ៦:៥-៨។ |
ចំណងជើងនៃសេចក្ដីអធិប្បាយ ណូអេប្រកបដោយព្រះគុណ! (សេចក្ដីអធិប្បាយលេខ១៩ ពីកណ្ឌលោកុប្បត្ដិ) ដោយលោកបណ្ឌិត «ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលទៅណូអេថា ត្រូវឲ្យឯង និងពួកគ្រួឯងចូលទាំងអស់ទៅក្នុងទូក ពីព្រោះក្នុងពួកមនុស្សជាន់នេះ អញឃើញមានតែឯងទេ ដែលសុចរិតនៅចំពោះអញ» (លោកុប្បត្ដិ ៧:១)។ (លោកុប្បត្ដិ ៦:៨; ហេព្រើរ ១:៧; លោកុប្បត្ដិ ៩:២០-២១; រ៉ូម ៤:៥-៦) ១. ទីមួយ ទូកប្រាប់យើងថា អ្នកត្រូវតែស្ថិតក្នុងព្រះគ្រិស្ដដើម្បីឲ្យបានសង្រ្គោះ។ ២. ទីពីរ ទូកប្រាប់ថា អ្នកត្រូវតែចូលមកក្នុងក្រុមជំនុំ ដ៏ជារូបកាយរបស់ព្រះគ្រិស្ដ។ ៣. ទីបី ទូកប្រាប់ថា អ្នកត្រូវតែចូលមកក្នុងទ្វារចង្អៀត។ លោកុប្បត្ដិ ៦:១៦; យ៉ូហាន ១០:៩; ម៉ាថាយ ៧:១៣; លូកា ១៣:២៤; លោកុប្បត្ដិ ៧:៤; លោកុប្បត្ដិ ៧:១០។ |