Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net


សេចក្ដីសង្រ្គោះសម្រាប់មនុស្សដែលគ្មានអ្នកណាអាចជួយបាន

SALVATION FOR THE HELPLESS
(Cambodian)

ដោយលោកបណ្ឌិត
by Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស ល្ងាចថ្ងៃសៅរ៍ មិថុនា ៣ ២០១៧
A sermon preached at the Baptist Tabernacle of Los Angeles
Saturday Evening, June 3, 2017


សូមក្រោកឈរឡើងទាំងអស់ ហើយបើកព្រះគម្ពីររបស់អ្នកទៅអត្ថបទគម្ពីររបស់យើងក្នុងគម្ពីរម៉ាកុស។ វាជាម៉ាកុស ៩:២៦-២៧។

«វាក៏ស្រែកឡើង ទាំងជាន់ក្មេងនោះឲ្យប្រកាច់ជាខ្លាំង រួចក៏ចេញទៅ ក្មេងនោះត្រឡប់ដូចជាស្លាប់ ដល់ម៉្លេះបានជាមនុស្សជាច្រើនបានថា វាស្លាប់ហើយ ប៉ុន្តែព្រះយេស៊ូវទ្រង់ចាប់ដៃលើកវាឡើង ហើយវាក៏ក្រោកឈរ» (ម៉ាកុស ៩:២៦-២៧)។

ព្រះយេស៊ូវបានជួយសង្រ្គោះក្មេងប្រុសនេះពីអំណាចរបស់អារក្ស។ រឿងនេះត្រូវបានប្រាប់ដោយមានមូលហេតុ។ វាត្រូវបានប្រាប់យើងដើម្បីបង្ហាញពីរបៀបដែលព្រះយេស៊ូវអាចសង្រ្គោះព្រលឹងមនុស្សបាត់ បង់ដែលអ្នកណាអាចជួយបាននៅសព្វថ្ងៃនេះ។ គម្ពីរដំណឹងល្អទាំង៤ ម៉ាថាយ ម៉ាកុស លូកា និងយ៉ូហាន មានរឿងដូចនេះជាច្រើន។ វាបង្ហាញពីរបៀបដែលព្រលឹងមនុស្សមិនអាចជួយបានត្រូវបានជួយសង្រ្គោះ។ រឿងទាំងនេះប្រាប់យើងពីផ្នែកខុសៗគ្នានៃសេចក្ដីសង្រ្គោះ។ យើងអាចរៀនពីរឿងរ៉ាវជាច្រើនដោយសារការ អានវា។

ក្មេងប្រុសនេះត្រូវបានអារក្សចូល។ គាត់មានអារក្សចូលដែលនាំឲ្យគាត់គថ្លង់។ គាត់មិនអាចស្ដាប់ លឺ ហើយមិនអាចនិយាយ។ នោះជាសភាពរបស់មនុស្សទាំងអស់ មុនពេលគេបានសង្រ្គោះ។ មុនពេលអ្នក បានសង្រ្គោះ នោះអ្នកមិនអាចស្ដាប់លឹអ្វីដែលព្រះមានបន្ទូលនោះទេ។ ហើយអ្នកមិនអាចនិយាយអំពីវាបាន ឡើយ។

តែព្រះគ្រិស្ដបានបណ្ដេញអារក្សចេញ។ ព្រះគ្រិស្ដខ្លាំងជាងអារក្ស។ នោះជាមូលហេតុដែលព្រះ គ្រិស្ដអាចសង្រ្គោះអ្នកបាន! ទ្រង់បានសង្រ្គោះក្មេងប្រុសនេះ ហើយទ្រង់អាចសង្រ្គោះអ្នកបាន! ព្រះគ្រិស្ដ អាចសង្រ្គោះមនុស្សទាំងអស់ មិនថាតើគ្មានអ្នកណាអាចជួយគេបានក៏ដោយ។ ព្រះគ្រិស្ដអាចរំដោះអ្នកពី អារក្ស! អ្នកអាចរៀនសេចក្ដីពិតដ៏អស្ចារ្យចំនួន៣អំពីសេចក្ដីសង្រ្គោះពីសាច់រឿងនេះ។

១. ទីមួយ អ្នកត្រឡប់ដូចជាមនុស្សម្នាក់ដែលបានស្លាប់។

អត្ថបទប្រាប់ថា

«ក្មេងនោះត្រឡប់ដូចជាស្លាប់ ដល់ម៉្លេះបានជាមនុស្សជាច្រើនបានថា វាស្លាប់ហើយ» (ម៉ាកុស ៩:២៦)។

នោះគឺនិមិត្ដរូបពីមនុស្សទាំងអស់មុនពេលគេបានសង្រ្គោះ។ ព្រះគម្ពីរបង្រៀនថា ពូជមនុស្សទាំអអស់បាន ស្លាប់ខាងវិញ្ញាណ។ អ្នកបានស្លាប់ខាងវិញ្ញាណ! ព្រះគម្ពីរប្រាប់ថា

«ដោយសារមនុស្សតែម្នាក់ ហើយក៏មានសេចក្តីស្លាប់ចូលមកដែរ ដោយ សារអំពើបាបនោះជាយ៉ាងណា នោះសេចក្តីស្លាប់បានឆ្លងរាលដាល ដល់មនុស្សគ្រប់គ្នាយ៉ាងនោះដែរ ...» (រ៉ូម ៥:១២)

ឪពុកម្ដាយមុនដំបូងរបស់យើងបានធ្វើបាបប្រឆាំងនឹងព្រះ រួចគេបានស្លាប់ខាងវិញ្ញាណ។ អ័ដាម ត្រូវបានកាត់ផ្ដាច់ពីព្រះ ដោយស្ថិតនៅក្នុងសភាពនៃសេចក្ដីស្លាប់ខាងវិញ្ញាណ។ ដ្បិតការស្លាប់ខាងវិញ្ញាណ បានឆ្លងមកដល់ពូជមនុស្សទាំងអស់។ នោះជាមូលហេតុដែលសាសនាជាច្រើន។ ដោយសារតែភាពងងឹត និងសេចក្ដីស្លាប់ខាងវិញ្ញាណ នោះពូជមនុស្សបានបង្កើតសាសនាជាច្រើន។ តែពូជមនុស្សមិនបានរកឃើញ ព្រះពិតដែលព្រះជន្មរស់នៅនោះឡើយ។

ពាក្យសំដីទៅកាន់មនុស្ស១ក្រុមនៅក្នុងទីក្រុងអាថែន សាវកប៉ុលបានប្រាប់ដូចនេះ

«ដ្បិតកំពុងដែលខ្ញុំដើរចុះឡើង មើលប្រដាប់ប្រដា ដែលអ្នករាល់គ្នាគោរពបូជា នោះខ្ញុំឃើញមានអាសនា១ ដែលមានចារិកថា «ព្រះដ៏ពុំស្គាល់» ដូច្នេះ ខ្ញុំនឹងប្រាប់ដល់អ្នករាល់គ្នាពីព្រះ ដែលអ្នករាល់គ្នាគោរពបូជា ដោយឥតស្គាល់នោះឯង» (កិច្ចការ ១៧:២៣)។

ពួកគេមានរូបព្រះជាច្រើន ហើយមានព្រះជាច្រើន។ តែពួកគេមិនស្គាល់ព្រះពិតឡើយ។ ពួកគេហៅទ្រង់ថា «ព្រះដ៏ពុំស្គាល់»។

ហើយអ្នកមិនស្គាល់ព្រះឡើយនៅយប់នេះ។ ទ្រង់គឺជា «ព្រះដ៏ពុំស្គាល់»ចំពោះអ្នក។ ព្រះមិន ហាក់ដូចជាពិតចំពោះអ្នកឡើយ។ អ្នកបានស្លាប់ចំពោះរឿងរ៉ាវនៃព្រះ។ អ្នកបានស្លាប់ខាងវិញ្ញាណ។ អ្នក ដូចជាក្មេងប្រុសនៅក្នុងរឿងរបស់យើង។

«ក្មេងនោះត្រឡប់ដូចជាស្លាប់ ដល់ម៉្លេះបានជាមនុស្សជាច្រើនបានថា វាស្លាប់ហើយ» (ម៉ាកុស ៩:២៦)។

ព្រះគម្ពីរប្រាប់ថា

« ឯអ្នករាល់គ្នាដែលបានស្លាប់ក្នុងការរំលង» (កូឡូស ២:១៣)។

ព្រះគម្ពីរប្រាប់ថា អ្នក

«បានស្លាប់ក្នុងការរំលង និងក្នុងអំពើបាប» (អេភេសូរ ២:១)។

ឪពុករបស់កូនប្រុសខ្ជះខ្ជាយបាននិយាយថា

«កូនខ្ញុំបានស្លាប់» (លូកា ១៥:២៤)។

គាត់និយាយទៅកាន់បងប្រុសរបស់គាត់ថា

«ប្អូនឯងបានស្លាប់» (លូកា ១៥:៣២)។

បងប្អូនទាំងអស់ដែលបានសង្រ្គោះនៅទីនេះយប់នេះមានភាពដូចនោះម្ដង។ យើងទាំងអស់គ្នាបានស្លាប់ ក្នុងបាប។ យើងមិនស្គាល់ព្រះ យើងមិនដឹងខ្លួនពីព្រះ។ ព្រះគម្ពីរហាក់ដូចជារឿងនិទានចំពោះយើង ដោយ សារតែយើងស្លាប់ខាងវិញ្ញាណ។

«គំនិតគេត្រូវបង្អាប់ ហើយគេដាច់ចេញពីព្រះជន្មព្រះ ដោយសារសេចក្តីខ្លៅល្ងង់ក្នុងខ្លួនគេ ព្រោះចិត្តគេរឹងទទឹង» (អេភេសូរ ៤:១៨)។

នោះពិពណ៌នាពីយើងទាំងអស់គ្នា មុនពេលយើងបានសង្រ្គោះ! ហើយអ្នកត្រូវតែបានសង្រ្គោះដោយសារ ព្រះយេស៊ូវ។ មានតែព្រះយេស៊ូវ១គត់ដែលអាចសង្រ្គោះពីសេចក្ដីស្លាប់ខាងវិញ្ញាណបាន។

២. ទីពីរ អ្នកត្រូវបាន «ចាប់ដោយព្រះហស្ដ»របស់ព្រះយេស៊ូវ។

អត្ថបទយើងប្រាប់ថា

«ក្មេងនោះត្រឡប់ដូចជាស្លាប់ ដល់ម៉្លេះបានជាមនុស្សជាច្រើនបានថា វាស្លាប់ហើយ ប៉ុន្តែព្រះយេស៊ូវទ្រង់ចាប់ដៃលើកវាឡើង ...» (ម៉ាកុស ៩:២៦-២៧)។

នោះជាខគម្ពីរដ៏អស្ចារ្យ! «ប៉ុន្ដែព្រះយេស៊ូវទ្រង់ចាប់ដៃលើកវាឡើង»! នោះគឺជាឧទាហរណ៍ពីការភ្ញាក់ដឹង ខ្លួន។ វាតំណាងពីព្រះគុណដែលមានមកពីមុន។ វាគឺជារឿងនៃសេចក្ដីសង្រ្គោះរបស់យើង។ វាគឺជាសេចក្ដី សង្រ្គោះសម្រាប់មនុស្សដែលគ្មានអ្នកណាអាចជួយបាន!

« ជាការដែលអ្នករាល់គ្នាបានប្រព្រឹត្ត តាមរបៀបលោកីយ៍នេះ គឺតាមមេគ្រប់គ្រងរាជ្យលើអាកាស ជាវិញ្ញាណ ដែលសព្វថ្ងៃនេះ បណ្តាលមកក្នុងពួកមនុស្សរឹងចចេស យើងរាល់គ្នាទាំងអស់ក៏បានប្រព្រឹត្តក្នុងពួកនោះពីដើមដែរ ដោយសេចក្តីប៉ងប្រាថ្នារបស់សាច់ឈាមយើង ទាំងប្រព្រឹត្តសេចក្តីដែលសាច់ឈាម និងគំនិតយើងចង់បានផង ហើយតាមកំណើតយើង នោះយើងជាមនុស្សជាប់ក្នុងសេចក្តីខ្ញាល់ ដូចជាមនុស្សឯទៀតដែរ ប៉ុន្តែ ព្រះដែលទ្រង់មានសេចក្តីមេត្តាករុណាដ៏លើសលប់ ដោយព្រោះសេចក្តីស្រឡាញ់ជាខ្លាំង ដែលទ្រង់មានដល់យើងរាល់គ្នា ក្នុងកាលដែលយើងនៅស្លាប់ក្នុងការរំលងនៅឡើយ នោះទ្រង់បានប្រោសឲ្យយើងរាល់គ្នាបានរស់ ជាមួយនឹងព្រះគ្រីស្ទ គឺដោយព្រះគុណ ដែលអ្នករាល់គ្នាបានសង្គ្រោះ ហើយទ្រង់បានប្រោសឲ្យយើងរស់ឡើងវិញ ក៏ឲ្យយើងអង្គុយជាមួយនឹងព្រះគ្រីស្ទ នៅស្ថានដ៏ខ្ពស់ដែរ ដើម្បីឲ្យទ្រង់បានសំដែង ឲ្យអស់ទាំងកល្បខាងមុខ បានឃើញព្រះគុណដ៏ធ្ងន់លើសលប់របស់ទ្រង់ ដោយសេចក្តីសប្បុរស ដែលទ្រង់ផ្តល់មកយើង ក្នុងព្រះគ្រីស្ទយេស៊ូវ ដ្បិតគឺដោយព្រះគុណ ដែលអ្នករាល់គ្នាបានសង្គ្រោះ ដោយសារសេចក្តីជំនឿ ហើយសេចក្តីនោះក៏មិនមែនកើតពីអ្នករាល់គ្នាដែរ គឺជាអំណោយទានរបស់ព្រះវិញ ក៏មិនមែនដោយការប្រព្រឹត្តដែរ ក្រែងអ្នកណាអួតខ្លួន» (អេភេសូរ ២:២-៩)។

នោះគឺជាសេចក្ដីសង្រ្គោះដោយសារព្រះគុណ! នោះគឺជាសេចក្ដីសង្រ្គោះដោយសារព្រះគ្រិស្ដ! នោះជាផ្លូវ ទៅស្ថានសួគ៌។ ហើយវាគឺជាផ្លូវតែ១គត់!

«ក្មេងនោះត្រឡប់ដូចជាស្លាប់ ដល់ម៉្លេះបានជាមនុស្សជាច្រើនបានថា វាស្លាប់ហើយ ប៉ុន្តែព្រះយេស៊ូវទ្រង់ចាប់ដៃលើកវាឡើង ...» (ម៉ាកុស ៩:២៦-២៧)។

មុនពេលព្រះយេស៊ូវយាងមក នោះអ្នកស្ថិតនៅក្នុងសភាពមិនព្រួយបារម្ភ ហើយមិនភ្ញាក់ដឹងខ្លួន។ អ្នកមិនអាចធ្វេសប្រហែសអំពីអ្វីដែលកើតឡើងចំពោះព្រលឹងអ្នកបានឡើយ។ អ្នកដូចជាក្មេងប្រុសនៅក្នុង ម៉ាកុសជំពូក៩។

«នោះមានម្នាក់ក្នុងហ្វូងមនុស្សទូលកាត់ឆ្លើយថា លោកគ្រូអើយ ខ្ញុំបាននាំកូនខ្ញុំមកឯលោក ព្រោះវាមានអារក្សគចូល» (ម៉ាកុស ៩:១៧)។

នោះធ្លាប់ជាផ្លូវរបស់ខ្ញុំ។ មនុស្សដែលរស់នៅជាប់ផ្ទះខ្ញុំបានយកខ្ញុំទៅក្រុមជំនុំបាទីស្ទ។ គេបាននាំ ខ្ញុំទៅក្រុមជំនុំ ដូចជាបុរសនេះដែលយកកូនប្រុសរបស់គាត់ទៅឯព្រះយេស៊ូវ។ តែខ្ញុំមិនដឹងអ្វីសោះអំពីព្រះ អំពីព្រះគ្រិស្ដ អំពីព្រះគម្ពីរ។ ខ្ញុំមិនដែលអានព្រះគម្ពីរ។ ខ្ញុំមិនអាចរកឃើញគម្ពីរម៉ាថាយ។ ខ្ញុំចាប់ផ្ដើមដាក់ មេដៃក្នុងព្រះគម្ពីរនៅកណ្ឌលោកុប្បត្ដ ដើម្បីស្វែងរកវា។ រហូតដល់ខ្ញុំរកឃើញគម្ពីរម៉ាថាយ នោះសេចក្ដី អធិប្បាយស្ទើរតែនឹងចប់! តែគេបាននាំខ្ញុំទៅក្រុមជំនុំ។ ព្រះប្រើពួកគ្រីស្ទានដើម្បីផ្សាយដំណឹងល្អដល់អ្នក និងនាំអ្នកទៅឯព្រះគ្រិស្ដ ដូចជាបុរសនេះបានធ្វើ ដ្បិតគាត់បាននាំកូនប្រុសគាត់ទៅឯព្រះយេស៊ូវ។

ក្រោយមកអ្នកចាប់ផ្ដើមមានបទពិសោធន៍នៃការភ្ញាក់ដឹងខ្លួន។ វាអាចកើតឡើងយ៉ាងលឿន ឬក៏វា អាចត្រូវការពេលយូរ។ មនុស្សខុសៗពីគ្នា។ តែការភ្ញាក់ដឹងខ្លួនគឺជារឿងដ៏អាក្រក់។ ប៉ុលត្រូវបានដួលចុះលើ ដី។ មនុស្សនៅថ្ងៃបុណ្យ៥០ត្រូវបានចាក់ក្នុងចិត្ដរបស់គេ។ ចោរដែលជាប់លើឈើឆ្កាងបានឃើញកំហុស របស់គាត់។ វាជារឿងអាក្រក់។ លោកយ៉ូហាន ខាហ្គិនប្រាប់ថា «ខ្ញុំមានអារម្មណ៍ដូចជាកំពុងស្លាប់ ខ្ញុំមិន អាចញញឹម ខ្ញុំមិនអាចរកឃើញសេចក្ដីសុខសាន្ដ ខ្ញុំមិនអាចបញ្ឃប់អារម្មណ៍រងទុក្ខវេទនា។ ខ្ញុំត្រឹមតែមិន អាចយកវាចេញបានឡើយ»។ ព្រះវិញ្ញាណបរិសុទ្ធកំពុងប៉ះពាល់ចិត្ដគាត់ពីអំពើបាប។ អេមី សាប៉ាឡាហ្គា ប្រាប់ថា «ព្រះវិញ្ញាណបរិសុទ្ធបានប៉ះពាល់ចិត្ដខ្ញុំពីបាបខ្ញុំ។ ខ្ញុំត្រូវបានស្អប់ខ្ជើម ហើយខ្មាស់។ ខ្ញុំដឹងថា ព្រះ ទតឃើញបាបខ្ញុំទាំងអស់។ ខ្ញុំមានអារម្មណ៍ហាក់ដូចជាមនុស្សកើតឃ្លង់នៅក្នុងចំណោមគ្រីស្ទានស្អាតៗ»។ លោក ជែក ណែនប្រាប់ថា «ខ្ញុំចង់យ៉ាងច្បាស់ពីបាបដ៏អាក្រក់បំផុតដែលខ្ញុំបានប្រព្រឹត្ដ ខ្ញុំជាមនុស្សមាន បាបដ៏គួរឲ្យខ្លាច»។

«គេក៏នាំវាទៅ កាលបានឃើញទ្រង់ នោះស្រាប់តែអារក្សជាន់វា ឲ្យប្រកាច់ដួលននៀលនៅដី ទាំងបែកពពុះមាត់» (ម៉ាកុស ៩:២០)។

ពិតប្រាកដ នោះជាអ្វីដែលបានកើតឡើងចំពោះមនុស្សជាច្រើននៅក្នុងភ្ញាក់ដឹងខ្លួនដ៏ធំលើកទីមួយ និងក្នុង ការស្ដារឡើងវិញនៅលើកោះលេវីស។ ពួកគេជាច្រើនបានស្រែកយំ ហើយដួលលើដីនៅក្រោមការប៉ះពាល់ ចិត្ដពីអំពើបាប។ នោះអាចកើតឡើងម្ដងទៀតនៅថ្ងៃណាមួយក្នុងប្រទេសអាមេរិក។ វានឹងមិនមែនជា «ការ ស្ដារឡើងវិញដ៏អស់សំណើច»ឡើយ! ក្មេងប្រុសក្នុងជំពូក៩មិន សើចឡើយ! ការស្ដារឡើងវិញពិតប្រាកដ បង្កើតជាការប៉ះពាល់ចិត្ដពីអំពើបាប។ នៅក្នុងការស្ដារឡើងវិញដ៏ធំៗ ជួនកាលមនុស្សដួលលើដីទាំងស្រែក ដោយព្រោះប៉ះពាល់ចិត្ដ។ ជារឿយៗវាកើតឡើងក្នុងប្រទេសចិន និងឥណ្ឌាសព្វថ្ងៃនេះ គេកំពុងទទួលបទ ពិសោធន៍នៃការស្ដារឡើងវិញដូចនោះ។

មនុស្សទាំងអស់ដែលភ្ញាក់ដឹងខ្លួន គេដឹងខ្លួនពីទោសនៃអំពើបាប។ ព្រះវិញ្ញាណបរិសុទ្ធសំដែងពី បាបរបស់អ្នកទៅកាន់អ្នក។

«កាលណាទ្រង់បានយាងមកហើយ នោះទ្រង់នឹងសំដែង ឲ្យមនុស្សលោកដឹងច្បាស់ ពីអំពើបាប ពីសេចក្តីសុចរិត ហើយពីសេចក្តីជំនុំជំរះ គឺពីអំពើបាបដោយព្រោះគេមិនជឿដល់ខ្ញុំ» (យ៉ូហាន ១៦:៨-៩)។

តើអ្នកមានការដឹងខ្លួនពីអំពើបាបឬទេ? តើអ្នកកើតទុក្ខពីអំពើបាបរបស់អ្នកឬទេ? តើមនសិការ របស់អ្នកមិនរំខានអ្នកបន្ដិចសោះពីបាបរបស់អ្នកឬទេ? តើអ្នកដឹងថា អ្នកត្រូវតែត្រូវបានអត់ទោសដោយ សារព្រះយេស៊ូវឬទេ? កុំរង់ចាំមានការប៉ះពាល់ចិត្ដថែមទៀត! ការប៉ះពាល់ចិត្ដនឹងមិនសង្រ្គោះអ្នកឡើយ! គ្មានចំនួននៃការប៉ះពាល់ចិត្ដណាដែលនឹងសង្រ្គោះអ្នកឡើយ! សូមមកឯព្រះរាជបុត្រានៃព្រះតែម្ដងគត់! សូមមកឥឡូវនេះ! ការប៉ះពាល់ចិត្ដពីបាបបណ្ដេញនាំទៅរកព្រះយេស៊ូវ។ ព្រះយេស៊ូវតែ១គត់ដែលអាច រំងាប់ការប៉ះពាល់ចិត្ដ!

សូមមកអ្នកដែលល្វើយ មានបន្ទុកធ្ងន់អើយ អ្នកជាំ ហើយខ្ទេចខ្ចាំដោយការដួលអើយ
បើអ្នករង់ចាំ រហូតដល់អ្នកប្រសើរឡើង នោះអ្នកនឹងមិនដែលមករកទ្រង់សោះឡើយ។
   («អ្នកមានបាបក្រខ្សត់ ហើយខ្ទេចខ្ទាំអើយ សូមមកចុះ»ដោយលោកយ៉ូសែប ហាត ១៧១២-១៧៦៨)។

សូមមក ហើយទទួលជឿព្រះយេស៊ូវឥឡូវចុះ សូម្បីតែអ្នកគិតថា អ្នកមិនត្រូវបានប៉ះពាល់ចិត្ដល្មមក៏ដោយ នោះទ្រង់នឹងសង្រ្គោះអ្នក! «បើអ្នករង់ចាំរហូតដល់អ្នកប្រសើរជាងនេះ នោះអ្នកនឹងមិនដែលមកទាល់តែ សោះ»។ សូមមកឥឡូវនេះ! សូមទទួលជឿព្រះយេស៊ូវ ដ៏ជាព្រះរាជបុត្រានៃព្រះចុះ! ទ្រង់នឹងសង្រ្គោះអ្នក ឥឡូវ!

ព្រះគ្រិស្ដបានសុគតលើឈើឆា្កងដើម្បីសងទោសសម្រាប់បាបអ្នក។ ព្រះលោហិតទ្រង់អាចសំអាត បាបអ្នកចេញ។ ព្រះគ្រិស្ដបានរស់ពីស្លាប់ឡើងវិញ។ ព្រះគ្រិស្ដបានអង្គុយនៅខាងស្ដាំដៃនៃព្រះវរបិតានៅលើ ស្ថានសួគ៌។ សូមមករកព្រះគ្រិស្ដ សូមមករកព្រះគ្រិស្ដ សូមមករកព្រះគ្រិស្ដ! សូមទទួលជឿលើព្រះគ្រិស្ដ! សូមទទួលជឿលើព្រះគ្រិស្ដ! សូមទទួលជឿលើព្រះគ្រិស្ដ! សូមទទួលជឿលើព្រះគ្រិស្ដ នោះអ្នកនឹងបាន សង្រ្គោះ!

៣. ទីបី អ្នកត្រូវបានលើកឡើងដើម្បីទៅជួបនឹងព្រះគ្រិស្ដ។

«ប៉ុន្តែព្រះយេស៊ូវទ្រង់ចាប់ដៃលើកវាឡើង ហើយវាក៏ក្រោកឈរ» (ម៉ាកុស ៩:២៧)។

អ្នកមិនត្រូវតែស្គាល់ពីរបៀប ដើម្បីមករកព្រះយេស៊ូវនោះទេ ក្មេងប្រុសនេះមិនចាច់ត្រូវតែដឹងពីរបៀបដើម្បីលើកឡើង។ «ព្រះយេស៊ូវទ្រង់ចាប់ដៃលើកវាឡើង»។ បើអ្នកចង់មករកព្រះគ្រិស្ដ នោះអ្នកនឹង ត្រូវបាននាំទៅរកទ្រង់ដោយសារអំណាចដដែលដែលបានលើកក្មេងប្រុសនេះឡើង។ ព្រះយេស៊ូវមានបន្ទូល ដូច្នោះ! ទ្រង់មានបន្ទូលថា

«អស់អ្នកណាដែលព្រះវរបិតាប្រទានមកខ្ញុំ នោះនឹងមកឯខ្ញុំ ហើយអ្នកណាដែលមកឯខ្ញុំ ខ្ញុំក៏មិនដែលចោលទៅក្រៅឡើយ» (យ៉ូហាន ៦:៣៧)។

អ្នកខ្លះអាចនិយាយថា «ខ្ញុំមិនដឹងប្រាកដថា ព្រះបានប្រទានខ្ញុំទៅឯព្រះគ្រិស្ដឬក៏អត់»។ នោះគឺ គំនិតល្ងីល្ងើ។ អ្នកមិនអាចដឹងពីរឿងនោះ ដោយសារមានតែព្រះ១គត់ដែលជ្រាប។ កុំខ្ជះខ្ជាយពេលវេលា អ្នកជាមួយការស្ទង់មើលក្នុងការសិក្សាព្រះគម្ពីរដូចនោះអី។ ខណដែលអ្នកដទៃកំពុងប្រកែកគ្នាពីការសិក្សា ព្រះគម្ពីរ នោះសូមអ្នកមករកព្រះគ្រិស្ដចុះ! អ្នកនឹងបានសង្រ្គោះខណដែលគេកំពុងប្រកែកគ្នា! ព្រះយេស៊ូវ មានបន្ទូលថា

«ហើយអ្នកណាដែលមកឯខ្ញុំ ខ្ញុំក៏មិនដែលចោលទៅក្រៅឡើយ» (យ៉ូហាន ៦:៣៧)។

ព្រះគ្រិស្ដនឹងមិនចោលអ្នកទៅក្រៅឡើយ។ ព្រះគ្រិស្ដនឹងមិនទុកឲ្យស្លាប់ ហើយទៅឋាននរកឡើយ។ ព្រះ គ្រិស្ដនឹងអត់ទោសបាបអ្នក ហើយសង្រ្គោះអ្នក ដូចជាទ្រង់បានសង្រ្គោះក្មេងប្រុសក្នុងរឿងនោះ។ ខ្ញុំសូម អង្វរអ្នក ខ្ញុំសូមកំឡាចិត្ដអ្នក ខ្ញុំសូមអង្វរអ្នក ខ្ញុំសូមបង្គាប់អ្នក។ ដោយព្រោះព្រលឹងដ៏អស់កល្បរបស់អ្នក នោះសូមមករកព្រះគ្រិស្ដចុះ! គ្មានផ្លូវណាទៀតសម្រាប់អ្នកដើម្បីឲ្យអ្នកបានសេចក្ដីសុខសាន្ដ! មានតែព្រះ យេស៊ូវតែ១គត់ដែលអាចប្រទានសេចក្ដីសុខសាន្ដ ហើយអាចអត់ទោសបាបឲ្យអ្នកបាន! លោក ណូអេ សោងបានប្រាប់ថា

«ខ្ញុំជាមនុស្សមានបាបគ្មានសង្ឃឹមដែលគ្មានព្រះគ្រិស្ដ ខ្ញុំខ្វាក់ និងអាក្រាត។ ខ្ញុំស្រឡាញ់ទ្រង់ដោយសារទ្រង់ស្រឡាញ់ខ្ញុំមុន...ព្រះយេស៊ូវបានបង្ហូរឈាម លើឈើឆ្កាងសម្រាប់ខ្ញុំ ដើម្បីសងបាបរបស់ខ្ញុំ និងសេចក្ដីស្រឡាញ់ដែល ទ្រង់មានសំរាប់ខ្ញុំ ខ្ញុំតែងតែនឹកចាំជានិច្ច។ ទ្រង់បានសង្រ្គោះពីភាពពុក រលួយនៃអំពើបាប។

ព្រះយេស៊ូវអើយ ខ្ញុំមកឯទ្រង់ ខ្ញុំមកឯទ្រង់ ខ្ញុំចេញពីចំណង ទុក្ខព្រួយ និងងងឹត
ព្រះយេស៊ូវអើយ ខ្ញុំមកឯទ្រង់ ខ្ញុំមានសេរីភាព អំណរ និងមានពន្លឹ
ខ្ញុំបាត់ឈឺដោយសារសុខភាពទ្រង់ ខ្ញុំឈប់ធ្វើតាមការចង់បានខ្ញុំ និងធ្វើសម្បត្ដិទ្រព្យទ្រង់
ព្រះយេស៊ូវអើយ ខ្ញុំមកឯទ្រង់ ខ្ញុំរួចពីបាប ហើយចូលទៅក្នុងទ្រង់។
   («ព្រះយេស៊ូវអើយ ខ្ញុំមក»ដោយលោក វីលៀម ថី ស្លីមផើរ ១៨១៩-១៩០៤)។

យើងចង់និយាយជាមួយអ្នកអំពីសេចក្ដីសង្រ្គោះដោយសារព្រះយេស៊ូវគ្រិស្ដ។ នៅបន្ដិចទៀត សូម អ្នកមកអង្គុយលើកៅអ៊ីជួរទី១ និងជួរទី២។ អាម៉ែន។


បើសិនជាសេចក្ដីអធិប្បាយនេះជាព្រះពរសំរាប់បងប្អូន នោះសូមផ្ញើរអ៊ីម៉ែលទៅកាន់លោកបណ្ឌិត ហាយមើស៏ ហើយសូមប្រាប់គាត់ផង។ នៅពេលអ្នកសរសេរផ្ញើរទៅកាន់លោក ហាយមើស៍ សូមប្រាប់ពីប្រទេសរបស់អ្នក ឬក៏គាត់មិនអាចឆ្លើយតបទៅវិញ។ សូមចុចទីនេះ rlhymersjr@sbcglobal.net(សូមចុចទីនេះ) ។ បើសេចក្ដីអធិប្បាយទាំងនេះជាព្រះពរចំពោះអ្នក នោះសូមប្រាប់គាត់ ថែមទាំងប្រាប់ពីប្រទេសរបស់អ្នកផង។ អ្នកអាចសរសេរទៅកាន់លោក ហាយមើស៏ក្នុងភាសាណា ក៏បាន ប៉ុន្ដែ សូមសរសេរជាភាសាអង់គ្លេស បើសិនជាបងប្អូនអាចធ្វើបាន។ បើអ្នកចង់សរសេរទៅ គាត់តាមប្រៃណីយ៍ សូមសរសេរទៅកាន់អាស័យដ្ឋាន P.O. Box 15308, Los Angeles, CA 90015។ អ្នកអាចទូរស័ព្ទទៅគាត់តាមលេខ(៨១៨)៣៥២-០៤៥២។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអានសេចក្ដីអធិប្បាយរបស់ លោក ហាយមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗនៅលើអ៊ីធើណេត តាមគេហទំព័រ
www.sermonsfortheworld.com. ចុចលើ ”
សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ”

សេចក្ដីអធិប្បាយដែលសរសេរដៃទាំងនេះមិនហាមឲ្យថតចំលងទេ។ អ្នកប្រើវាដោយគ្មានការអនុញ្ញាតពីលោក
Dr. Hymers។ ទោះបីជាយ៉ាងណាក៏ដោយ គ្រប់សេចក្ដីអធិប្បាយជាវីដីអូទាំងអស់របស់លោក
Dr. Hymers ហាមថតចំលង ហើយអាចត្រឹមតែប្រើវាបានដោយមានការអនុញ្ញាត។

អានបទគម្ពីរមុនអធិប្បាយដោយ លោក ណូអេ សោង៖ ម៉ាកុស ៩:១៧-២៧។
ច្រៀងចំរៀងតែម្នាក់ឯងមុនអធិប្បាយដោយលោកបែនយ៉ាងមីន ខីសេង ហ្គីហ្វីត៖
«បាទ ខ្ញុំស្គាល់» (ដោយ Anna W. Waterman, 1920)។


ចំណងជើងនៃសេចក្ដីអធិប្បាយ

សេចក្ដីសង្រ្គោះសម្រាប់មនុស្សដែលគ្មានអ្នកណាអាចជួយបាន

SALVATION FOR THE HELPLESS

ដោយលោកបណ្ឌិត
by Dr. R. L. Hymers, Jr.

«វាក៏ស្រែកឡើង ទាំងជាន់ក្មេងនោះឲ្យប្រកាច់ជាខ្លាំង រួចក៏ចេញទៅ ក្មេងនោះត្រឡប់ដូចជាស្លាប់ ដល់ម៉្លេះបានជាមនុស្សជាច្រើនបានថា វាស្លាប់ហើយ ប៉ុន្តែព្រះយេស៊ូវទ្រង់ចាប់ដៃលើកវាឡើង ហើយវាក៏ក្រោកឈរ» (ម៉ាកុស ៩:២៦-២៧)។

១. ទីមួយ អ្នកត្រឡប់ដូចជាមនុស្សម្នាក់ដែលបានស្លាប់។ម៉ាកុស ៩:២៦; រ៉ូម ៥:១២;
កិច្ចការ ១៧:២៣; កូឡូស ២:១៣; អេភេសូរ ២:១; លូកា ១៥:២៤, ៣២;
អេភេសូរ ៤:១៨។

២. ទីពីរ អ្នកត្រូវបាន «ចាប់ដោយព្រះហស្ដ»របស់ព្រះយេស៊ូវ។ ម៉ាកុស ៩:២៧ក;
អេភេសូរ ២:២-៩; ម៉ាកុស ៩:១៧, ២០; យ៉ូហាន ១៦:៨-៩។

៣. ទីបី អ្នកត្រូវបានលើកឡើងដើម្បីទៅជួបនឹងព្រះគ្រិស្ដ។ ម៉ាកុស ៩:២៧ខ; យ៉ូហាន ៦:៣៧។