Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net


រួចគេបិទទ្វារ

AND THE DOOR WAS SHUT
(Cambodian)

សេចក្ដីអធិប្បាយត្រូវបានសរសេរដោយលោកបណ្ឌិត អោ អិល ហាយមើស៍ ជេ ហើយអធិប្បាយដោយលោក យ៉ូហាន សាំយ៉ូអែល ខាហ្គិន នៅក្រុមជំនុំបាទីស្ទថាបាណាខលនៅរដ្ឋឡូសអង់ចាឡែស
ថ្ងៃរបស់ព្រះអម្ចាស់ពេលព្រឹក មេសា ២៨ ២០១៧
A sermon written by Dr. R. L. Hymers, Jr.
and preached by Mr. John Samuel Cagan
at the Baptist Tabernacle of Los Angeles
Lord’s Day Morning, May 28, 2017

«រួចគេបិទទ្វារ»(ម៉ាថាយ ២៥:១០)។


អ្នករាល់គ្នាជាច្រើននាក់មិនខ្លាចពីអនាគតរបស់អ្នកបន្ដិចឡើយ។ អ្នកមិនខ្លាច ដោយសារតែអ្នកមិនភ្ញាក់ខ្លួន។ អ្នក កំពុងតែដេកលក់ កាលជីវិតរបស់អ្នកកន្លងផុតទៅ។ អ្នកកំពុងដេកលក់តាមរយៈសេចក្ដីអធិប្បាយ។ អ្នកកំពុងដេកលក់តាម រយៈការប្រឹក្សា។ អ្នកកំពុងដេកលក់តាមរយៈជីវិត។ អ្នកនឹងដេកលក់ ទាល់តែចុងបញ្ចប់អ្នកភ្ញាក់ឡើងវិញនៅក្នុងព្រះហស្ដនៃ ព្រះនៃខ្ញាល់។ អ្នកត្រូវតែភ្ញាក់ខ្លួន ហើយយល់ដឹងពីស្ថានភាពខាងវិញ្ញាណរបស់អ្នក។ អ្នកត្រូវតែខ្លាច អ្នកត្រូវតែដោះស្រាយពី សភាពពិតនៃព្រលឹងរបស់អ្នក។ អ្នកត្រូវតែខ្លាច អ្នកត្រូវតែមានបទពិសោធន៍ពីការរន្ធត់របស់ព្រះជាម្ចាស់។ អ្នកត្រូវតែខ្លាចថា អ្នកបាត់បង់ចៀម។ ព្រះគម្ពីរប្រាប់ថា

« សេចក្តីកោតខ្លាចដល់ព្រះយេហូវ៉ា នោះជាដើមចមនៃដំរិះ» (សុភាសិត ១:៧)។

ការយាងមករបស់ព្រះគ្រិស្ដសម្រាប់មនុស្សដែលនៅរស់ និងសម្រាប់ពួកអ្នកដែលស្លាប់ត្រូវបាននិយាយពាសពេញប្រវត្ដិសាស្រ្ដរបស់ពួកគ្រីស្ទាន។ វាត្រូវបានហៅថា ការអាថ៌កំបាំង តែឥឡូវវាត្រូវបានបើកសំដែង ហើយអ្នកមិនខ្លាចឡើយ។


1. សេចក្ដីអាថ៌កំបាំង («ម៉ាស្ទែរៀន») សេចក្ដីពិតលាក់កំបាំងពីមុនដែលត្រូវបានបើក សំដែងក្នុងគម្ពីរសញ្ញាថ្មី។ មានសេចក្ដីអាថ៌កំបាំងចំនួន១១ដែលបានបើកសំដែងក្នុងគម្ពីរសញ្ញាថ្មី។ ការលើកឡើងគឺជាការអាថ៌កំបាំងមួយក្នុងចំណោមនោះ។

2. នែ ខ្ញុំប្រាប់អ្នករាល់គ្នាពីសេចក្តីអាថ៌កំបាំង គឺថាយើងទាំងអស់គ្នានឹងមិនដេកលក់ទៅទេ (១កូរិនថូស ១៥:៥១)។

3. តែទាំងអស់គ្នានឹងបានផ្លាស់ប្រែទៅក្នុង១រំពេចវិញ(១កូរិនថូស ១៥:៥២)។

4. នោះពួកស្លាប់នឹងរស់ឡើងវិញ មិនពុករលួយទៀតឡើយ រួចយើងរាល់គ្នានឹងបានផ្លាស់ប្រែទៅ (១កូរិនថូស ១៥:៥២)។


«យើងរាល់គ្នាជាកូនព្រះហើយ តែដែលយើងរាល់គ្នានឹងបានទៅជាយ៉ាងណាទៀត នោះមិនទាន់សំដែងមកនៅឡើយ ប៉ុន្តែ យើងដឹងថា កាលណាទ្រង់លេចមក នោះយើងនឹងបានដូចជាទ្រង់ ដ្បិតដែលទ្រង់យ៉ាងណា នោះយើងនឹងឃើញទ្រង់យ៉ាងនោះឯង» (១យ៉ូហាន ៣:២)។

ព្រះគម្ពីរប្រាប់ថា

«ព្រោះព្រះអម្ចាស់ទ្រង់នឹងយាងចុះពីស្ថានសួគ៌មក ដោយស្រែកបង្គាប់១ព្រះឱស្ឋ ទាំងមានឮសំឡេងមហាទេវតា និងត្រែរបស់ព្រះផង នោះពួកស្លាប់ក្នុងព្រះគ្រីស្ទនឹងរស់ឡើងវិញជាមុនបង្អស់ រួចយើងរាល់គ្នាដែលកំពុងតែរស់នៅ ក៏នឹងបានលើកឡើង ទៅក្នុងពពកជាមួយគ្នាទាំងអស់ ដើម្បីឲ្យបានជួបជុំនឹងព្រះអម្ចាស់នៅនាអាកាស យ៉ាងនោះ យើងនឹងនៅជាមួយនឹងព្រះអម្ចាស់ជាដរាបទៅ» (១ថែស្សាឡូនីច ៤:១៦-១៧)។


1. ព្រោះព្រះអម្ចាស់ទ្រង់នឹងយាងចុះពីស្ថានសួគ៌មក(១ថែស្សាឡូនីច ៤:១៦)។

2. រួចយើងរាល់គ្នាដែលកំពុងតែរស់នៅ ក៏នឹងបានលើកឡើង ទៅក្នុងពពកជាមួយគ្នាទាំងអស់ «ដើម្បីឲ្យបានជួបជុំនឹងព្រះអម្ចាស់នៅនាអាកាស»(១ថែស្សាឡូនីច ៤:១៧)។

3. នឹងមាន «ការស្រែក«ព្រះឱស្ឋ» ហើយត្រែនឹងផ្លំ កាលព្រះគ្រិស្ដយាងមកនៅក្នុង អាកាស។(៤:១៦)។

4. ពួកគ្រីស្ទានដែលបានស្លាប់នឹងត្រូវរស់ឡើងវិញ ហើយត្រូវលើកឡើង(៤:១៧ក)។

5. បន្ទាប់មកអ្នកនៅរស់ដែលជាអ្នកប្រែចិត្ដពិតប្រាកដនឹងត្រូវលើកឡើងដើម្បីទៅជួបជុំព្រះយេស៊ូវនៅនាអាកាស(៤:១៧ខ)។


ព្រះគម្ពីរប្រាប់ពីរឿងប្រៀបធៀបនៃស្រ្ដីព្រហ្មចារីមានគំនិត និងស្រ្ដីព្រហ្មចារីដែលល្ងង់។ មានអត្ថន័យ និងគោលបំណងនៃរឿង ប្រៀបធៀបនេះ។ រឿងប្រៀបធៀបនិយាយពីការលើកឡើង។ ព្រះគម្ពីរប្រាប់ថា

«រួចគេបិទទ្វារ»(ម៉ាថាយ ២៥:១០)។

សូមពិចារណាចំនុចចំនួន៣នៅព្រឹកនេះ


1. បើសិនជាអ្នកមិនទាន់ប្រែចិត្ដ នោះអ្នកនឹងត្រូវបិទទ្វារ ត្រូវទុកចោលនៅគ្រាលើកឡើង។

2. ទីសំគាល់ទាំងអស់ត្រូវតាមរបៀបរៀបរយសម្រាប់ការលើកឡើងនៅពេលណាមួយ។

3. អ្នកនឹងសង្ឃឹមថា អ្នកស្លាប់ទៅ នៅពេលដែលខកខាននៅគ្រាលើកឡើង។

១. ទីមួយ បើសិនជាអ្នកមិនទាន់ប្រែចិត្ដ នោះអ្នកនឹងត្រូវបិទទ្វារ ទាំងត្រូវទុកចោលនៅគ្រាលើកឡើង។

ព្រះគម្ពីរប្រាប់ថា៖

«តែកំពុងតែនាងទាំងនោះទៅទិញ ប្តីក៏មកដល់ ហើយពួកនាងដែលបានបំរុងជាស្រេច ក៏ចូលទៅក្នុងរោងការជាមួយគ្នា រួចគេបិទទ្វារ» (ម៉ាថាយ ២៥:១០)។

អ្វីដែលបានកើតឡើងនៅសម័យលោកណូអេគឺជាឧទាហរណ៍ដ៏អស្ចារ្យនៃរឿងនេះ៖

«ឯអស់ទាំងសត្វដែលចូលទៅ{ទូក} នោះក៏ចូលទាំងឈ្មោលទាំងញីពីគ្រប់ទាំងពូជសត្វ ដូចជាព្រះបានបង្គាប់ដល់ណូអេ រួចព្រះយេហូវ៉ាទ្រង់បិទទ្វារទូកជិត» (លោកុប្បត្ដិ ៧:១៦)។

រួចព្រះមានបន្ទូលថា

«ដ្បិតនៅ៧ថ្ងៃទៀត អញនឹងបង្អុរភ្លៀងមកលើផែនដី៤០ថ្ងៃ៤០យប់ ហើយអញនឹងលុបគ្រប់ទាំងជីវិតដែលអញបានបង្កើតមក ឲ្យសូន្យបាត់ពីផែនដីចេញ» (លោកុប្បត្ដិ ៧:៤)។

ព្រះបានបិទទ្វារទូករយៈពេល៧ថ្ងៃ មុនពេលទឹកជំនន់ចាប់ផ្ដើម។ នេះគឺតំណាងពីការដែលព្រះបិទទ្វារនៅគ្រាលើកឡើង មុន ការជំនុំជំរះពីចាន។

«រួចគេបិទទ្វារ»(ម៉ាថាយ ២៥:១០)។

បើសិនជាអ្នកមិនទាន់ប្រែចិត្ដ នោះអ្នកនឹងត្រូវបិទទ្វារ ទាំងត្រូវទុកចោលនៅគ្រាលើកឡើង។ នោះគឺជាមូលហេតុដែលអ្នកត្រូវ តែ ដោះស្រាយព្រលឹងរបស់អ្នកឥឡូវនេះ។ អ្នកត្រូវតែឆ្លើយតបចំពោះការអធិប្បាយឥឡូវនេះ។ អ្នកត្រូវតែទទួលជឿព្រះយេស៊ូវ ឥឡូវនេះ។ ព្រះយេស៊ូវមានបន្ទូលថា៖

« នៅថ្ងៃនោះ នឹងមានមនុស្សជាច្រើននិយាយមកខ្ញុំថា ឱព្រះអម្ចាស់ៗអើយ តើយើងខ្ញុំមិនបាន...ធ្វើការឫទ្ធិបារមីជាច្រើន ដោយនៅព្រះនាមទ្រង់ទេឬអីនោះខ្ញុំនឹងនិយាយដោយត្រង់ថា អញមិនដែលបានស្គាល់ឯងរាល់គ្នាទេ នែ ពួកទទឹងច្បាប់អើយ ចូរថយចេញពីអញទៅ» (ម៉ាថាយ ៧:២៣)។

«ចូរអ្នករាល់គ្នាពិចារណាខ្លួនឯងមើល តើស្ថិតនៅក្នុងសេចក្តីជំនឿឬទេ » (២កូរិនថូស ១៣:៥)។

បើអ្នកមិនទាន់ប្រែចិត្ដ បើអ្នកពិតជាមិនជឿជាក់លើព្រះយេស៊ូវ បើអ្នកកំពុងជឿជាក់លើអារម្មណ៍ ឬគោលលទ្ធិ នោះអ្នកមិនទាន់ ត្រៀមខ្លួនរួចរាល់សម្រាប់ការលើកឡើងនោះទេ។ អ្នកនឹងត្រូវទុកចោល!

«រួចគេបិទទ្វារ»(ម៉ាថាយ ២៥:១០)។

២. ទីពីរ អ្នកគួរតែយល់ដឹងថា ទីសំគាល់ទាំងអស់ត្រូវតាមរបៀបរៀបរយ។ អ្នកអាចត្រូវបានបិទទ្វារនៅព្រឹក នេះ។


1. ការបង្កើតប្រទេសអ៊ីស្រាអែលឡើងវិញក្នុងឆ្នាំ១៩៤៨ ដោយមានសាសន៍យូដាត្រឡប់ ទៅឯស្រុកកំណើតរបស់គេវិញ(លូកា ២១:២៤, ម៉ាថាយ ២៤:៣២-៣៤, អេសេគាល ៣៧:២១, ៣៨:៨)។

2. ការកើនឡើងនៃការបៀតបៀនប្រឆាំងនឹងពួកគ្រីស្ទាន និងសាសន៍យូដានៅពាសពេញ ពិភពលោក (ម៉ាថាយ ២៤:៩-១០, យេរេមា ៣០:៧, ដានីយ៉ែល ១២:១)។

3. ការកើនឡើងនៃអំណត់ បរិស្ថានគ្មានលំនឹង មេរោគដូចជាជំងឺ AIDS ដែលឆ្លង និងការកើនឡើងនៃការរញ្ជួយផែនដី(ម៉ាថាយ ២៤:៧)។

4. ការកើនឡើងនៃការបោះបង់ចោលព្រះនៅក្នុងសាសនាគ្រិស្ដ (២ថែស្សាឡូនីច ២:៣, ម៉ាថាយ ២៤:១១-១២)។

5. ស្ថានភាពត្រលប់ដូចជាពួកអ្នកដែលបានឈ្នះនៅសម័យលោកណូអេរបស់មនុស្សលោក មុនទឹកជំនន់(ម៉ាថាយ ២៤:៣៧-៤០)។


ព្រះគម្ពីរប្រៀបធៀបសម័យរបស់លោកណូអេទៅនឹងសម័យនៃការយាងមកវិញរបស់ព្រះគ្រិស្ដ។

1. នៅសម័យរបស់ណូអេ ពួកគេមិនព្រួយបារម្ភអំពីសេចក្ដីសង្រ្គោះឡើយ។ ពួកគេមិនភ្ញាក់ ដឹងខ្លួនឡើយ។ ពួកគេដូចជាអ្នកដែរ គ្មានការភ័យខ្លាច និងគ្មានភាពជាប់ទោស។

2. ទីសំគាល់នៅសម័យណូអេគឺពេលនេះ។ ហើយអ្នកនឹងត្រូវទុកចោល!

នាងលឺសំលេងមួយ ហើយនាងបែរក្បាលមើល ទ្រង់បានទៅបាត់
ខ្ញុំសង្ឃឹមថា យើងនឹងត្រៀមខ្លួនជាស្រេច
បុរស២នាក់កំពុងដើរឡើងភ្នំ
ម្នាក់បាត់ទៅ ហើយម្នាក់ទៀតទុកឲ្យនៅឈរម្នាក់ឯង
ខ្ញុំសង្ឃឹមថា យើងនឹងត្រៀមខ្លួនជាស្រេច
គ្មានពេលដើម្បីផ្លាស់ប្ដូរគំនិតរបស់អ្នកទៀតឡើយ
ព្រះរាជបុត្រាបានយាងមក ហើយអ្នកត្រូវបានទុកចោល។
   («ខ្ញុំសង្ឃឹមថា យើងនឹងត្រៀមខ្លួនជាស្រេច»ដោយឡារី ណោម៉ែន ១៩៤៧-២០០៨)។

«រួចគេបិទទ្វារ»(ម៉ាថាយ ២៥:១០)។

តែអ្នកមិនចាំបាច់រង់ចាំដើម្បីឲ្យការលើកឡើងត្រូវបិទទ្វារនោះទេ។ ព្រះអាចបិទទ្វារអ្នកជារៀងរហូតនៅព្រឹកនេះ។ ព្រះអាចបោះ បង់ចោលអ្នក។ ព្រះអាចបិទទ្វារនៃសេចក្ដីសង្រ្គោះចំពោះអ្នក។ អ្នកអាចប្រព្រឹត្ដអំពើបាបមិនអាចអត់ទោសបាន ដោយគ្មានមិន ដឹងខ្លួន។ អ្នកអាចបាត់បង់ឱកាសដើម្បីទទួលសេចក្ដីសង្រ្គោះ។ នៅពេលព្រះបិទទ្វារអ្នក នោះអ្នកគ្មានសង្ឃឹមទៀតឡើយ។ ទ្វារ នឹងត្រូវបិទ រួចអ្នកនឹងត្រូវបាត់បង់ជារៀងរហូត។

៣. ទីបី អ្នកនឹងសង្ឃឹមថា អ្នកស្លាប់ទៅនៅពេលអ្នកខកខាននៅគ្រាលើកឡើង រួចគេបិទទ្វារ។

អ្នកអាចគិតថា នេះគ្រាន់តែជារឿងប៉ុណ្ណោះ។ អ្នកអាចអនុញ្ញាត្ដឲ្យគំនិតរបស់អ្នករសាត់ទៅអ្វីផ្សេងទៀតឥឡូវនេះ។ តែនៅពេលអ្នកខកខាននៅគ្រាលើកឡើង នោះអ្នកសង្ឃឹមថា អ្នកនឹងស្លាប់ទៅ។ ព្រះគម្ពីរប្រាប់យើងយ៉ាងច្បាស់ថា៖

« នៅគ្រានោះ មនុស្សនឹងរកចង់បានសេចក្តីស្លាប់ ប៉ុន្តែមិនប្រទះឡើយ គេនឹងចង់ស្លាប់ ...» (វិវរណៈ ៩:៦)។

អ្នកនឹងគិតអំពីការសំឡាប់ខ្លួនឯងយ៉ាងខ្ជាប់ខ្ជួន បន្ទាប់ពីអ្នកខកខានពីការលើកឡើង។ អ្នកនឹងសង្ឃឹមថា អ្នកនឹងស្លាប់ទៅ។ ហេតុអ្វី?

1. អ្នកនឹងទទួលទារុណកម្មដោយពួកអារក្សដែលបានដោះលែងពីជង្ហុកជៅមក យោងតាម វិវរណៈ ៩:១-២។ សូមស្ដាប់នូវការរៀបរាប់ពីពួកអារក្សទាំងនេះដែលប្រាប់ដោយលោក បណ្ឌិត យ៉ូហាន អោ រ៉យស៍៖

«យើងមិនសង្ស័យថា សត្វកណ្ដូបនៅកន្លែងនេះជាពួកអារក្ស...ដែលមកដើម្បីធ្វើទារុណ កម្ម “ដល់មនុស្សណាដែលគ្មានត្រារបស់ព្រះនៅលើថ្ងាសរបស់គេ”។ ទារុណកម្ម និងការ ឈឺចាប់ដោយសារ «កណ្ដូប»ទាំងអស់ជាពួកអារក្សដែលមកពីឋាននរក “នៅថ្ងៃនោះ មនុស្សនឹងចង់ស្លាប់...” ទារុណកម្មដែលបង្ហាញប្រាប់នៅកន្លែងនេះជាទារុណកម្មខាងវិញ្ញាណ ដោយមានបញ្ហា ឈឺចាប់ខាងគំនិត។ និមិត្ដរូបនៃកណ្ដូបទាំងអស់គឺអស្ចារ្យ ដូចជាការយល់សុបិនអាក្រក់ ដូចជាការប្រមូលសរុបនូវការភ័យខ្លាច បញ្ហា និងការខូចចិត្ដរបស់មនុស្ស។ គេទទួល ទារុណកម្មខាងព្រលឹង(គំនិត)... តើអាចស្រមៃគិតពីការបំផ្លាញនៃព្រលឹងដ៏អាក្រក់នៅ ពេលមនុស្សបានបែរទៅរកពួកវិញ្ញាណអាក្រក់?»(យ៉ូហាន អោ រ៉ាយស៍ មើល ទ្រង់បាន យាងមក ការអត្ថាធិប្បាយពីវិវរណៈ Sword of the Lord, 1977, pp. 169-171)។

អ្នកនឹងទទួលទារុណកម្មខាងគំនិតទាំងយប់ទាំងថ្ងៃដោយសារពួកអារក្ស។ គ្មានអ្នកណា ម្នាក់នឹងអាចជួយអ្នកបានឡើយ គ្មានថ្នាំញៀនណាដែលធ្វើឲ្យអ្នកនៅស្ងៀមបានឡើយ។ យើងនឹងស្ថិតក្នុងគ្រារងទុក្ខវេទនា ហើយការទាំងនោះនឹងមិនកើតឡើងចំពោះអ្នកឡើយ ដ្បិតមនុស្សដទៃរាប់លាននាក់ក៏នឹងត្រូវបណ្ដេញដោយពួកអារក្ស។ អ្នកនឹងត្រូវបណ្ដេញ ស្ទើរតែនឹងឆ្កួត។ អ្នកនឹងប្រាថ្នាថា អ្នកនឹងស្លាប់។ អ្នកនឹងគិតពីការសំឡាប់ខ្លួនឯងជា និច្ច។ គ្មានអ្នកណាម្នាក់នឹងជួយអ្នកឡើយ។ អ្នកបានរង់ចាំយូរពេក អ្នកត្រូវបានទុក ចោល។

«រួចគេបិទទ្វារ»(ម៉ាថាយ ២៥:១០)។

2. អ្នកនឹងត្រូវគេសំឡាប់ បើអ្នកព្យាយាមចង់ធ្វើជាគ្រីស្ទាននៅថ្ងៃនោះ។ ព្រះគម្ពីរនិយាយពី «ពួកអ្នកដែលត្រូវគេកាត់ក្បាល ដោយព្រោះធ្វើបន្ទាល់ពីព្រះយេស៊ូវ ហើយដោយព្រោះព្រះបន្ទូលនៃព្រះ ព្រមទាំងពួកអ្នកដែលមិនបានក្រាបថ្វាយបង្គំដល់សត្វនោះ ឬរូបវា ក៏មិនបានទីសំគាល់វា នៅលើថ្ងាស ឬនៅលើដៃឡើយ» (វិវរណៈ ២០:៤)។


អ្នកនឹងយល់ដឹងថា អ្នកស្ថិតនៅក្នុងគ្រារងទុក្ខវេទនា។ គេនឹងចង់ធ្វើឆីប ឬរបស់ខ្លះដែលស្រដៀងនឹងវាទៅក្នុងស្បែកនៃដៃ ឬ ថ្ងាសរបស់អ្នក។ អ្នកនឹងចាំថា ការនេះនឹងផ្ដល់ទាទោសដល់អ្នក ទុកជាអ្នកថ្វាយបង្គំដល់អាទទឹងនឹងព្រះគ្រិស្ដ។ អ្នកនឹង និយាយថា «ទេ ខ្ញុំនឹងមិនដាក់របស់នេះមកក្នុងរូបកាយរបស់ខ្ញុំនោះទេ»។ តែអ្នកនឹងមិនអាចទិញអ្វីបានសោះ បើអ្នកគ្មានវា។ ដៃរបស់អ្នកនឹងត្រូវ «ថតរូបមើល» ដើម្បីទិញអ្វីមួយ។ អ្នកនឹងត្រូវឃ្លាន អ្នកមិនអាចទិញម្ហូបនៅតាមហាងបានឡើយ! អ្នកខ្លះ នឹងចាប់អ្នក។ គេនឹងកាត់ក្បាលអ្នកដោយសារអ្នកជាគ្រីស្ទាន។ អ្នកនឹងបាត់បង់អ្វីៗទាំងអស់តាមផ្លូវ ឬផ្លូវផ្សេងទៀត ដោយសារ អ្នកត្រូវបានទុកចោល!

«រួចគេបិទទ្វារ»(ម៉ាថាយ ២៥:១០)។

3. អ្នកនឹងត្រូវឆ្លងកាត់ការជំនុំជំរះពីចាន។ អ្នកខ្លះនិយាយថា «បាទ ខ្ញុំនឹងគ្រាន់តែអនុញ្ញាត្ដ ឲ្យគេដាក់ឆីបនៅក្រោមស្បែកដៃរបស់ខ្ញុំ។ ខ្ញុំគ្មានបញ្ហានោះទេ។ គេនឹងមិនកាត់ក្បាល របស់ខ្ញុំឡើយ»។ តែបើអ្នករួចខ្លួនពីការកាត់ក្បាល នោះអ្នកនៅតែឆ្លងកាត់ការជំនុំជំរះពី ចាន!

(1) ការឈឺចុកចាប់ដ៏អាក្រក់នឹងកើតឡើងលើរូបកាយអ្នក ដែលវានឹងនាំឲ្យអ្នកបន្ដទទួល ការឈឺចាប់ទាំងយប់ ទាំងថ្ងៃ (វិវរណៈ១៥:៦)។

(2) ទឹកទាំងអស់នឹងជះថ្នាំពុលទៅក្នុងមហាសមុទ្រ និងទឹកសាបផងដែរ។ ទឹកទាំងអស់នឹង ត្រូវពុល។ អ្នកនឹងគ្មានអ្វីផឹកឡើយ (វិវរណៈ ១៦:៣-៤)។

(3) អ្នកនឹងត្រូវឆេះខ្លោចដោយកំដៅថ្ងៃ។ អាចម៍ផ្កាយនឹងធ្លាក់មក ហើយធ្វើឲ្យអ្នកខ្លោច។ រូបកាយអ្នកនឹងត្រូវឆេះយ៉ាងអាក្រក់។ វាគ្មានថ្នាំពេទ្យឡើយនៅសម័យនោះ។ អ្នកនឹង ដើរទៅវិញទៅមកទាំងមានខ្ទុះហូរចេញពីរបួសលើរូបកាយដែលឆេះរបស់អ្នក (វិរណៈ ១៦:៨-៩)។

(4) អគ្គីសនីទាំងអស់នឹងរលត់។ អ្នកនឹងស្ថិតនៅក្នុងសេចក្ដីងងឹតសូន្យឈឹង ដោយខាំ អណ្ដាតទាំងឈឺចាប់(វិរណៈ ១៦:១០-១១)។

(5) ទាហាននៃលោកីយនឹងធ្វើចលនា។ ការនេះនឹងធ្វើឲ្យអ្នកនៅមិនស្រួល ហើយច្របូក ច្របល់ កាលណាមានសង្រ្គាមរហូត។ មនុស្សប្រុសស្រីជាច្រើននាក់នឹងត្រូវបង្ខំឲ្យបំរើ ក្នុងពលទាហានប្រឆាំងនឹងឆន្ទៈរបស់អ្នក(វិរណៈ ១៦:១២-១៦)។

(6) នឹងមានរញ្ជួយផែនដីយ៉ាងធំ វាធំជាងរញ្ជួយផែនដីទាំងអស់ដែលធ្លាប់កត់ទុក។ បន្ទាប់ មកអាចម៍ផ្កាយនឹងធ្លាក់មកលើផែនដី ដូចជាហិមៈ។ តើអ្នកនឹងលាក់ខ្លួននៅឯណា? អាគារនឹងត្រូវបំផ្លាញដោយសាររញ្ជួយផែនដី។ តើអ្នកនឹងលាក់ខ្លួននៅឯណា? (វិរណៈ ១៦:១៧-២១)។

ហើយសូមចាំថា ការទាំងអស់នេះនឹងកើតឡើងចំពោះអ្នក ដោយសារអ្នកពន្យាការប្រែចិត្ដរបស់អ្នក។ អ្នកបានដឹងថាព្រះយេស៊ូវ គ្រិស្ដបានសុគតលើឈើឆ្កាងសម្រាប់បាបអ្នក។ អ្នកបានដឹងថា ទ្រង់បានរស់ពីស្លាប់ឡើងវិញ ហើយបានយាងឡើងទៅស្ថាន សួគ៌វិញ ដើម្បីទៅគង់ខាងស្ដាំដៃនៃព្រះដ៏ពេញដោយព្រះចេស្ដា។ អ្នកបានដឹងថា អ្នកត្រូវការព្រះរាជបុត្រានៃព្រះដើម្បីអត់ទោស បាបរបស់អ្នក ហើយលាងសំអាតវាដោយព្រះលោហិតរបស់ទ្រង់។ អ្នកបានដឹងពីការទាំងនេះ តែអ្នកបានប្រព្រឹត្ដដោយល្ងីល្ងើ។ អ្នកបានលេងសើច ហើយបានដោះសារ។ អ្នកត្រូវបានទុកចោល!

«រួចគេបិទទ្វារ»(ម៉ាថាយ ២៥:១០)។

លោកបណ្ឌិត ហាយមើស៍ សូមអញ្ជើញមក ហើយបិទកម្មវិធីនេះ។


បើសិនជាសេចក្ដីអធិប្បាយនេះជាព្រះពរសំរាប់បងប្អូន នោះសូមផ្ញើរអ៊ីម៉ែលទៅកាន់លោកបណ្ឌិត ហាយមើស៏ ហើយសូមប្រាប់គាត់ផង។ នៅពេលអ្នកសរសេរផ្ញើរទៅកាន់លោក ហាយមើស៍ សូមប្រាប់ពីប្រទេសរបស់អ្នក ឬក៏គាត់មិនអាចឆ្លើយតបទៅវិញ។ សូមចុចទីនេះ rlhymersjr@sbcglobal.net(សូមចុចទីនេះ) ។ បើសេចក្ដីអធិប្បាយទាំងនេះជាព្រះពរចំពោះអ្នក នោះសូមប្រាប់គាត់ ថែមទាំងប្រាប់ពីប្រទេសរបស់អ្នកផង។ អ្នកអាចសរសេរទៅកាន់លោក ហាយមើស៏ក្នុងភាសាណា ក៏បាន ប៉ុន្ដែ សូមសរសេរជាភាសាអង់គ្លេស បើសិនជាបងប្អូនអាចធ្វើបាន។ បើអ្នកចង់សរសេរទៅ គាត់តាមប្រៃណីយ៍ សូមសរសេរទៅកាន់អាស័យដ្ឋាន P.O. Box 15308, Los Angeles, CA 90015។ អ្នកអាចទូរស័ព្ទទៅគាត់តាមលេខ(៨១៨)៣៥២-០៤៥២។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអានសេចក្ដីអធិប្បាយរបស់ លោក ហាយមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗនៅលើអ៊ីធើណេត តាមគេហទំព័រ
www.sermonsfortheworld.com. ចុចលើ ”
សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ”

សេចក្ដីអធិប្បាយដែលសរសេរដៃទាំងនេះមិនហាមឲ្យថតចំលងទេ។ អ្នកប្រើវាដោយគ្មានការអនុញ្ញាតពីលោក
Dr. Hymers។ ទោះបីជាយ៉ាងណាក៏ដោយ គ្រប់សេចក្ដីអធិប្បាយជាវីដីអូទាំងអស់របស់លោក
Dr. Hymers ហាមថតចំលង ហើយអាចត្រឹមតែប្រើវាបានដោយមានការអនុញ្ញាត។

អានបទគម្ពីរមុនអធិប្បាយដោយ លោក ណូអេ សោង៖ ម៉ាថាយ ២៥:១-១០។
ច្រៀងចំរៀងតែម្នាក់ឯងមុនអធិប្បាយដោយលោកបែនយ៉ាងមីន ខីសេង ហ្គីហ្វីត៖
«ខ្ញុំសង្ឃឹមថា យើងត្រៀមខ្លួន ជាស្រេច» (ដោលោកឡ៉ារី ណោម៉ែន ១៩៤៧-២០០៨)។


ចំណងជើងនៃសេចក្ដីអធិប្បាយ

រួចគេបិទទ្វារ

AND THE DOOR WAS SHUT

សេចក្ដីអធិប្បាយត្រូវបានសរសេរដោយលោកបណ្ឌិត អោ អិល ហាយមើស៍ ជេ ហើយអធិប្បាយដោយលោក យ៉ូហាន សាំយ៉ូអែល ខាហ្គិន

«រួចគេបិទទ្វារ»(ម៉ាថាយ ២៥:១០)។

១. ទីមួយ បើសិនជាអ្នកមិនទាន់ប្រែចិត្ដ នោះអ្នកនឹងត្រូវបិទទ្វារ ទាំងត្រូវទុកចោលនៅគ្រាលើកឡើង។ ម៉ាថាយ ២៥:១០-១៣; ម៉ាថាយ ៧:២១-២៣; ២កូរិនថូស ១៣:៥។

២. ទីពីរ អ្នកគួរតែយល់ដឹងថា ទីសំគាល់ទាំងអស់ត្រូវតាមរបៀបរៀបរយ។ អ្នកអាចត្រូវបិទទ្វារនៅព្រឹកនេះ។ ម៉ាថាយ ២៤:៣៧-៤១

៣. ទីបី អ្នកនឹងសង្ឃឹមថា អ្នកស្លាប់ទៅនៅពេលអ្នកខកខាននៅគ្រាលើកឡើង រួចគេបិទទ្វារ។ វិវរណៈ ៩:៦; ៩:១-១២; ២០:៤; ១៦:១-២១។