Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net


ការរំដោះត្រឹមតែសម្រាប់អ្នកដែលមិនស្កប់ចិត្ដតែប៉ុណ្ណោះ

DELIVERANCE IS ONLY FOR THE DISSATISFIED
(Cambodian)

សេចក្ដីអធិប្បាយត្រូវបានសរសេរដោយលោកបណ្ឌិត អោ អិល ហាយមើស៍ ជេ ហើយអធិប្បាយដោយលោក យ៉ូហាន សាំយ៉ូអែល ខាហ្គិន នៅក្រុមជំនុំបាទីស្ទថាបាណាខលនៅរដ្ឋឡូសអង់ចាឡែស
ថ្ងៃរបស់ព្រះអម្ចាស់ពេលព្រឹក មេសា ១៤ ២០១៧
A sermon written by Dr. R. L. Hymers, Jr.
and preached by Mr. John Samuel Cagan
at the Baptist Tabernacle of Los Angeles
Lord’s Day Morning, May 14, 2017

«តែព្រះយេស៊ូវទ្រង់ឆ្លើយទៅគេថា ពួកអ្នកជាមិនត្រូវការនឹងគ្រូពេទ្យទេ ត្រូវការតែពួកអ្នកដែលឈឺប៉ុណ្ណោះ ខ្ញុំមិនបានហៅពួកមនុស្សសុចរិតទេ គឺមកហៅតែមនុស្សមានបាប ឲ្យគេប្រែចិត្តវិញទេតើ» (លូកា ៥:៣១-៣២)។


ព្រះយេស៊ូវបានយាងចេញទៅ ហើយបានទតឃើញអ្នកយកពន្ធម្នាក់ឈ្មោះលេវី។ នេះជាឈ្មោះ១ ទៀតរបស់លោកម៉ាថាយ។ ព្រះយេស៊ូវបានត្រាស់ហៅម៉ាថាយឲ្យដើរតាមទ្រង់

«គាត់ក៏ទុករបស់ទាំងអស់ចោល ក្រោកតាមទ្រង់ទៅ» (លូកា ៥:២៨)។

លោកម៉ាថាយជាអ្នកយកពន្ធសម្រាប់ទីក្រុងរ៉ូម។ សាសន៍យូដាស្អប់អ្នកយកពន្ធដោយសារតែគេត្រូវបានអនុ ញ្ញាត្ដដោយទីក្រុងរ៉ូមឲ្យទារពន្ធពីសាសន៍យូដាច្រើនជាងអ្វីដែលច្បាប់ទាមទារ។ បន្ទាប់មកគេយកលុយ១ ផ្នែកដែលគេបានប្រមូល ហើយរក្សាទុកសម្រាប់ខ្លួនឯង។ ដូច្នេះ អ្នកយកពន្ធភាគច្រើនជាអ្នកមាន ហើយ សាសន៍យូដាផ្សេងៗស្អប់ពួកគេ។ ពួកគេត្រូវបានសាសន៍យូដាចាត់ទុកជាមនុស្សមានបាបដ៏អាក្រក់។

នៅពេលម៉ាថាយដើរតាមព្រះយេស៊ូវ «គាត់ក៏ទុករបស់ទាំងអស់ចោល» នោះមានន័យថា គាត់ បានលះចោលមុខរបរនៃការប្រមូលដែលមានកំរៃច្រើន «ហើយដើរតាមទ្រង់ទៅ»។

បន្ទាប់មកម៉ាថាយបានរៀបចំពិធីជប់លៀងនៅផ្ទះគាត់។ មានអ្នកយកពន្ធផ្សេងទៀត១ហ្វូងធំ និង មនុស្សមានបាបគ្រប់ប្រភេទបានចូលរួមក្នុងជប់លៀងនេះ។ គេជាប្រភេទមនុស្សអាក្រក់បំផុត។ លោកសែនូ ដ៏ជាអ្នកកំណាព្យបានប្រាប់ថា «អ្នកយកពន្ធទាំងអស់សុទ្ធតែជាអ្នកប្លន់»។ ពួកផ៉ារាសីគ្មានអ្វីសោះដើម្បីធ្វើ ជាមួយអ្នកយកពន្ធទាំងនេះ ឬមិត្ដភក្ដិរបស់គេ ដែលពួកផ៉ារាសីបានហៅថា «មនុស្សមានបាប»។

នៅពេលអ្នកយកពន្ធ១ហ្វូងធំនេះ និងមនុស្សមានបាបបានមកពេញក្នុងជប់លៀងនៅឯផ្ទះគាត់ នោះពួកផ៉ារាសីបានមករអ៊ូរទាំង។ គេនិយាយទៅកាន់ពួកសិស្សថា

«ហេតុអ្វីបានជាបរិភោគ ជាមួយនឹងពួកអ្នកយកពន្ធ និងមនុស្សមានបាបដូច្នេះ» (លូកា ៥:៣០)។

ព្រះយេស៊ូវបានយាងចេញពីជប់លៀងដើម្បីទៅឆ្លើយប្រាប់ពួកផ៉ារាសី

«តែព្រះយេស៊ូវទ្រង់ឆ្លើយទៅគេថា ពួកអ្នកជាមិនត្រូវការនឹងគ្រូពេទ្យទេ ត្រូវការតែពួកអ្នកដែលឈឺប៉ុណ្ណោះ ខ្ញុំមិនបានហៅពួកមនុស្សសុចរិតទេ គឺមកហៅតែមនុស្សមានបាប ឲ្យគេប្រែចិត្តវិញទេតើ» (លូកា ៥:៣១-៣២)។

ព្រះយេស៊ូវបានប្រាប់ពួកផ៉ារាសីពីមូលហេតុសម្រាប់ការហៅមនុស្សមានបាប ឲ្យមកឯជប់លៀង។ ទ្រង់ប្រាប់ថា ពួកអ្នកមានសុខភាពល្អមិនត្រូវការគ្រូពេទ្យនោះទេ។ មានតែអ្នកឈឺប៉ុណ្ណោះដែលត្រូវការគ្រូ ពេទ្យ។ ក្នុងគំនិតផ្ទាល់ខ្លួនរបស់គេ ពួកអាចារ្យ និងពួកផ៉ារាសីមានសេរីភាពពីជំងឹនៃអំពើបាប។ ដ្បិតពួកអា ចារ្យ និងពួកផ៉ារាសីបានប្រតិបត្ដិតាមក្រឹត្យវិន័យ គេមិនចាត់ទុកខ្លួនគេជាអ្នកឈឺនៅក្នុងសភាពនៃអំពើបាបនោះទេ។ នៅសម័យនោះ ពួកផ៉ារាសីជាសាសន៍យូដាដែលប្រកាន់ខ្ជាប់ក្រឹត្យវិន័យ។ ពួកអាចារ្យជាអស់អ្នក ដែលចំលងព្រះគម្ពីរ ហើយបង្រៀនព្រះគម្ពីរ។ គេមិនគិតថា គេត្រូវការគ្រូពេទ្យដ៏អស្ចារ្យ ដ៏ជាព្រះយេស៊ូវ នោះទេ។ គេគិតថា

«គេសុចរិត ហើយក៏មើលងាយដល់មនុស្សឯទៀតផង» (លូកា ១៨:៩)។

ហើយចម្លើយរបស់ព្រះយេស៊ូវជាការបន្ទោសដល់ពួកផ៉ារាសីដែលអួតអាង ហើយស្កប់ចិត្ដនឹងខ្លួនឯង។

«តែព្រះយេស៊ូវទ្រង់ឆ្លើយទៅគេថា ពួកអ្នកជាមិនត្រូវការនឹងគ្រូពេទ្យទេ ត្រូវការតែពួកអ្នកដែលឈឺប៉ុណ្ណោះ ខ្ញុំមិនបានហៅពួកមនុស្សសុចរិតទេ គឺមកហៅតែមនុស្សមានបាប ឲ្យគេប្រែចិត្តវិញទេតើ» (លូកា ៥:៣១-៣២)។

បើអ្នកមានអារម្មណ៍ថា អ្នកជាមនុស្សល្អ នោះអ្នកនឹងមិនឃើញថា អ្នកត្រូវការព្រះយេស៊ូវនោះ ទេ។ បើអ្នកមានអារម្មណ៍ថា អ្នកត្រូវបានបំផ្លាញ ហើយកំពុងស្លាប់នៅក្នុងសភាពនៃអំពើបាប ព្រះយេស៊ូវ នឹងសំខាន់ចំពោះអ្នក ហើយអ្នកនឹងស្វែងរកទ្រង់ឲ្យប្រោសព្រលឹងរបស់អ្នក ហើយសង្រ្គោះអ្នកពីបាប និង ផលវិបាករបស់វា។ វាជាបញ្ជាដែលថា អ្នកដឹងខ្លួនពីបាបរបស់អ្នក ដឹងខ្លួនពីភាពអស់សង្ឃឹម ដឹងខ្លួនពីការ មិនគ្រប់គ្រាន់របស់អ្នក ឬក៏អ្នកនឹងមិនមានអារម្មណ៍ថា អ្នកត្រូវការព្រះគ្រិស្ដ។

« ពួកអ្នកជាមិនត្រូវការនឹងគ្រូពេទ្យទេ ត្រូវការតែពួកអ្នកដែលឈឺប៉ុណ្ណោះ» (លូកា ៥:៣១)។

១. ទីមួយ ពួកអ្នកដែលស្កប់ចិត្ដនឹងផ្លូវនៃជីវិតរបស់ខ្លួន គេមិនដឹងខ្លួនថា គេត្រូវការព្រះ យេស៊ូវនោះទេ។

កាលអ្នកអានគម្ពីរដំណឹងល្អ នោះអ្នកនឹងសំគាល់ថា ជារឿយៗព្រះយេស៊ូវសោយជាមនុស្សមាន បាប។ មនុស្សមានបាបដែលមិនស្កប់ចិត្ដនឹងជីវិតផ្ទាល់ខ្លួនរបស់គេ។ មនុស្សមានបាបដែលដឹងថា មានអ្វីខ្លះ ដែលខុសជាខ្លាំងនៅក្នុងជីវិតរបស់គេ។ មានរឿងខ្លះដែលអាចរៀនពីការនេះ។ មនុស្សបាត់បង់ទាំងនេះត្រូវ បានទាក់ទាញទៅឯព្រះយេស៊ូវ ដោយសារតែទ្រង់រាក់ទាក់ពួកគេ។ ហើយពួកគេជាច្រើននាក់បានសង្រ្គោះ។

គេមិនស្កប់ចិត្ដនឹងផ្លូវនៃជីវិតរបស់គេ ហើយគេបានបែរទៅឯព្រះគ្រិស្ដ។ ដូចដែលយើងឃើញក្នុងលូកាជំពូក៥ លោកម៉ាថាយដ៏ជាអ្នកយកពន្ធបានធ្វើ។ សាខេដ៏ជាអ្នកយកពន្ធបានធ្វើ ដូចដែលយើងឃើញ ក្នុងលូកាជំពូក១៩។ រួចព្រះយេស៊ូវមានបន្ទូលទៅគាត់ថា

«កាលព្រះយេស៊ូវយាងមកដល់ នោះទ្រង់ងើបព្រះនេត្រឡើងឃើញ ហើយមានព្រះបន្ទូលទៅគាត់ថា សាខេ ចូរអ្នកចុះមកជាប្រញាប់ ដ្បិតថ្ងៃនេះ ខ្ញុំត្រូវស្នាក់នៅផ្ទះអ្នក គាត់ក៏ចុះមកជាប្រញាប់ ហើយទទួលទ្រង់ដោយអំណរ កាលមនុស្សទាំងអស់បានឃើញដូច្នោះ នោះគេរទូរទាំថា លោកបានចូលទៅស្នាក់នៅ ក្នុងផ្ទះរបស់មនុស្សមានបាប ... ព្រះយេស៊ូវទ្រង់មានព្រះបន្ទូលទៅគាត់ថា ថ្ងៃនេះ សេចក្តីសង្គ្រោះបានមកដល់ផ្ទះនេះហើយ ...ដ្បិតកូនមនុស្សបានមក ដើម្បីនឹងរក ហើយជួយសង្គ្រោះដល់មនុស្សបាត់បង់» (លូកា ១៩:៥-១០)។

ពួកអាចារ្យ និងពួកផ៉ារាសីមិនដឹងខ្លួនថា គេត្រូវការព្រះគ្រិស្ដនោះទេ គេស្កប់ចិត្ដនឹងជីវិតផ្ទាល់ខ្លួន របស់គេ។ តែពួកអ្នកយកពន្ធ និងមនុស្សមានបាបបានមករកទ្រង់ ហើយទទួលសេចក្ដីសង្រ្គោះ។

« ពួកអ្នកជាមិនត្រូវការនឹងគ្រូពេទ្យទេ ត្រូវការតែពួកអ្នកដែលឈឺប៉ុណ្ណោះ» (លូកា ៥:៣១)។

ពួកអ្នកដែលស្កប់ចិត្ដនឹងផ្លូវជីវិតរបស់គេ នោះគេមិនដឹងខ្លួនថា គេត្រូវការព្រះយេស៊ូវនោះទេ។ តែពួកអ្នក ដែលដឹងខ្លួនពីជំងឺនៃផ្លូវជីវិតរបស់គេ នោះគេនឹងមករកទ្រង់ ហើយទទួលសេចក្ដីសង្រ្គោះ។

ហើយចុះអ្នកវិញ? ខ្ញុំដឹងដោយមានបទពិសោធន៍ថា នេះជាការពិតចំពោះមនុស្សជាច្រើនក្នុងអ្នក រាល់គ្នា។ បើអ្នកស្កប់ចិត្ដនឹងផ្លូវជីវិតអ្នក នោះអ្នកនឹងមិនឃើញពីតម្រូវការដែលអ្នកត្រូវការព្រះយេស៊ូវ ហើយ អ្នកនឹងមិនបានសង្រ្គោះឡើយ។ បើអ្នកសប្បាយនឹងផ្លូវជីវិតរបស់អ្នក នោះអ្នកនឹងមិនដឹងថា អ្នកត្រូវការព្រះ គ្រិស្ដ ហើយឲ្យទ្រង់ផ្លាស់ប្ដូរអ្វីៗទាំងអស់។

« ពួកអ្នកជាមិនត្រូវការនឹងគ្រូពេទ្យទេ ត្រូវការតែពួកអ្នកដែលឈឺប៉ុណ្ណោះ» (ម៉ាថាយ ៩:១២)។

២. ទីពីរ ពួកអ្នកដែលស្កប់ចិត្ដនឹងគ្មានភាពគ្មានព្រះផ្ទាល់ខ្លួនរបស់គេមិនដឹងខ្លួនថា គេត្រូវការព្រះយេស៊ូវនោះទេ។

សូមមើលកាន់ទីក្រុងរបស់យើង។ សូមគិតពីមនុស្សនៅក្នុងទីក្រុង។ តើគេជាច្រើននាក់គិតអំពីព្រះ យ៉ាងម្មត់ចត់ឬទេ? អ្នកដឹងថា គេមិនគិតឡើយ។ ព្រះគម្ពីរប្រាប់ថា

«គ្មានអ្នកណាដែលស្វែងរកព្រះ» (រ៉ូម ៣:១១)។

អ្នកនឹងមិនដែលស្វែងរកព្រះនៅក្នុងព្រះគ្រិស្ដឡើយ លុះត្រាតែព្រះគុណរបស់ព្រះមកឯអ្នកតាមរយៈការងាររបស់ព្រះវិញ្ញាណបរិសុទ្ធ។ អ្នកនឹងស្កប់ចិត្ដក្នុងការរស់នៅ ហើយស្លាប់ទៅដោយគ្មានព្រះគ្រិស្ដ ក្នុង សភាពដែលគ្មានព្រះ។

តែបើព្រះគុណរបស់ព្រះចាប់ផ្ដើមធ្វើការក្នុងចិត្ដអ្នក នោះអ្នកនឹងមិនស្កប់ចិត្ដជាមួយជីវិតរបស់ អ្នកឡើយ។ អ្នកនឹងចាប់ផ្ដើមឃើញអ្វីៗទាំងអស់ខុសប្លែកពីមុន។ អ្នកអាចស្ថិតនៅក្នុងហ្វូងមនុស្ស ហើយ ចាប់ផ្ដើមគិតថា «តើមនុស្សទាំងនេះកំពុងរស់នៅសម្រាប់អ្វី? ហេតុអ្វីបានជាគេមិនព្រួយបារម្ភអំពីព្រះ សោះឡើយ?» អ្នកនឹងចាប់ផ្ដើមគិតអំពីជីវិតផ្ទាល់ខ្លួនអ្នក និងសេចក្ដីស្លាប់ដែលនឹងកើតឡើងចំពោះអ្នក។ សាសនាផ្ទាល់ខ្លួនរបស់អ្នកនឹងចាប់ផ្ដើមហាក់ដូចជាក្លែងក្លាយ ហើយគ្មានប្រយោជន៍ទាល់តែសោះ។ ទោះបី ជាអ្នកដទៃដោះសារយ៉ាងម៉េចក៏ដោយ ការដោះសារទាំងនេះនឹងឈប់គ្រប់គ្រាន់ចំពោះអ្នកទៀតឡើយ។ រួច មកអ្នកនឹងចាប់ផ្ដើមមានអារម្មណ៍ថា មានអ្វីខ្លះដែលសំខាន់ជាងការញាំ ការដេក ការសិក្សា និងការលេង នៅក្នុងឆាកជីវិតនេះ។

នៅពេលព្រះគុណរបស់ព្រះចាប់ផ្ដើមធ្វើការក្នុងជីវិតអ្នក នោះអ្នកនឹងដឹងខ្លួនពីភាពគ្មានព្រះផ្ទាល់ ខ្លួនរបស់អ្នក។ អ្នកនឹងចាប់ផ្ដើមមានអារម្មណ៍ថា

«គេដាច់ចេពីព្រះជន្មព្រះ» (អេភេសូរ ៤:១៨)។

អ្នកនឹងចាប់ផ្ដើមគិតថា ព្រះចម្លែកចំពោះអ្នក ហើយអ្នកស្ថិតនៅក្នុងស្ថានភាពដ៏អាក្រក់ បើគ្មានទ្រង់។

« ក៏ឥតមានទីសង្ឃឹម ហើយគ្មានព្រះក្នុងលោកីយ៍នេះដែរ» (អេភេសូរ ២:១២)។

ដូច្នេះហើយខ្ញុំសួរអ្នកថា តើអ្នកស្កប់ចិត្ដជាមួយជីវិតរបស់អ្នកទាំងស្រុងដែរឬទេ? បើអ្នកស្កប់ចិត្ដ នោះអ្នកមានសង្ឃឹមតិចណាស់ដើម្បីមករកព្រះគ្រិស្ដ។ អ្នកនឹងបន្ដរស់នៅក្នុងសភាពដដែល អ្នកស្កប់ចិត្ដ ដើម្បីរស់នៅ ហើយស្លាប់ទៅដោយមិនស្គាល់ព្រះដោយផ្ទាល់ខ្លួន។

« ពួកអ្នកជាមិនត្រូវការនឹងគ្រូពេទ្យទេ ត្រូវការតែពួកអ្នកដែលឈឺប៉ុណ្ណោះ» (លូកា ៥:៣១)។

បើអ្នកស្កប់ចិត្ដនឹងជីវិតគ្មានព្រះ នោះអ្នកនឹងមិនដឹងថា អ្នកត្រូវការព្រះយេស៊ូវនោះទេ។

មានការលំអៀង ជាពិសេសនៅក្នុងចំណោមមនុស្សវ័យក្មេង ដើម្បីគិតថា វាជាសញ្ញានៃចំណុច ខ្សោយក្នុងការចាប់អារម្មណ៍លើសលប់នៅក្នុងសាសនា។ អស់អ្នកណាដែលមិនជឿព្រះពិតប្រាកដគិតថា មនុស្សដែលចាប់អារម្មណ៍ក្នុងព្រះខ្លាំង គេចម្លែកបន្ដិច មិនមែនជាមនុស្សតាមធម្មតានោះទេ។

ជាធម្មតាគេមិននិយាយដូចនេះឡើយ។ ជាទូទៅមនុស្សនិយាយថា «ម្នាក់នេះជាមនុស្សប្លែក។ គាត់ចេញទៅអធិស្ឋានតែម្នាក់ឯង»។ គេមិននិយាយដូចនោះនៅមុខនោះទេ តែគេគិតពីវា។ ហើយមិត្ដភក្ដិ មិនជឿព្រះរបស់អ្នកគិតដូចនោះដែរ។ គេនឹងនិយាយដូចនេះថា «កុំជឿស៊ប់ពេគ កុំជឿស៊ប់ពេក»។ មូល ហេតុដែលនេះជាការធម្មតាគឺដោយសារតែមនុស្សស្ថិតនៅក្នុងសភាពនៃអំពើបាប។

«ព្រោះគំនិតខាងសាច់ឈាម នោះរមែងទាស់ទទឹងនឹងព្រះ» (រ៉ូម ៨:៧)។

នៅក្នុងសភាពមិនទាន់បានសង្រ្គោះ មនុស្សទាំងអស់

«តាមកំណើត យើងជាមនុស្សជាប់ក្នុងសេចក្ដីខ្ញាល់» (អេភេសូរ ២:៣)។

នោះជាមូលហេតុដែលមិត្ដភក្ដិ និងសាច់ញ្ញាត្ដមិនជឿព្រះរបស់អ្នកនឹងធ្វើគ្រប់យ៉ាងដែលគេអាចដើម្បីបញ្ចុះ បញ្ចូលអ្នកមិនឲ្យស្វែងរកព្រះយ៉ាងម៉ត់ចត់។ គេអាចព្យាយាមនាំអ្នកទៅក្រុមជំនុំ១ទៀត ឬក៏នាំអ្នកទៅក្រុម ជំនុំ«របស់គេ» គេធ្វើយ៉ាងណាក៏ដោយដើម្បីកុំឲ្យអ្នកមកក្រុមជំនុំនេះវិញ! ហេតុអ្វី? ដោយសារតែគេដឹង ថា ក្រុមជំនុំ«របស់គេ»ត្រជាក់ ហើយដឹងថា ព្រះមិនគង់នៅទីនោះ។ បំណងចិត្ដដ៏ពិតរបស់គេគឺដើម្បីរារាំង អ្នកពីព្រះ

«ព្រោះគំនិតខាងសាច់ឈាម នោះរមែងទាស់ទទឹងនឹងព្រះ» (រ៉ូម ៨:៧)។

នៅក្នុងសភាពមិនទាន់ប្រោសសំអាតជាថ្មី នោះមនុស្សលោកបះបោរប្រឆាំងនឹងព្រះ។ នៅពេលព្រះចាប់ ផ្ដើមត្រាស់ហៅអ្នក មិត្ដភក្ដិមិនជឿព្រះ និងសាច់ញ្ញាត្ដរបស់អ្នកនឹងព្យាយាមទាញអ្នកទៅវិញ ហើយរារាំង អ្នកពីព្រះ។ ឪពុកម្ដាយ និងមិត្ដភក្ដិមិនជឿព្រះអាចធ្វើរឿងដដែលចំពោះអ្នក។

តែព្រះយេស៊ូវមានបន្ទូលថា

«ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា នឹងមានពេលវេលាមក ក៏មកដល់ហើយ ដែលមនុស្សស្លាប់នឹងឮសំឡេងព្រះរាជបុត្រានៃព្រះ ហើយអស់អ្នកណាដែលឮនឹងបានរស់វិញ» (យ៉ូហាន ៥:២៥)។

យោងតាមគម្ពីរអេភេសូរ ២:១,៥ ទោះបីជាអ្នកបានស្លាប់ខាងវិញ្ញាណក៏ដោយ ព្រះរាជបុត្រានៃព្រះចាប់ផ្ដើម ត្រាស់ហៅអ្នក។ នៅក្នុងសភាពស្លាប់របស់អ្នក នោះអ្នក «លឺសំលេងរបស់ព្រះរាជបុត្រានៃព្រះ»។ នៅពេល ការនោះកើតឡើងចំពោះអ្នក នោះអ្នកនឹងឈប់ស្កប់ចិត្ដដើម្បីរស់នៅជីវិតដែលគ្មានព្រះយេស៊ូវ ដ៏ជាព្រះរាជ បុត្រានៃព្រះ។ អ្នកនឹងចង់បានអ្វីខ្លះថែមទៀត បន្ទាប់មកអ្នកនឹងស្វែងរកព្រះយេស៊ូវគ្រិស្ដ។ តែដរាបណា អ្នកស្ថិតក្នុងសភាពមិនដឹងខ្លួន ហើយស្លាប់ នោះអ្នកនឹងនៅតែស្កប់ចិត្ដដើម្បីរស់នៅហើយស្លាប់ដោយគ្មាន ព្រះគ្រិស្ដ។ មានតែនៅពេលដែលព្រះវិញ្ញាណបរិសុទ្ធបង្ហាញអ្នកថា អ្នកមានអ្វីខ្លះដែលខុសនៅក្នុងខ្លួនអ្នក ចិត្ដរបស់អ្នកគ្មានព្រះ មានតែនៅពេលដែលឃើញចន្លោះប្រហោងនៅក្នុងខ្លួនអ្នកតែប៉ុណ្ណោះ ទើបអ្នកនឹង ចាប់អារម្មណ៍ក្នុងព្រះយេស៊ូវគ្រិស្ដ។

« ពួកអ្នកជាមិនត្រូវការនឹងគ្រូពេទ្យទេ ត្រូវការតែពួកអ្នកដែលឈឺប៉ុណ្ណោះ» (លូកា ៥:៣១)។

៣. ទីបី ពួកអ្នកដែលស្កប់ចិត្ដជាមួយចិត្ដដ៏អាក្រក់របស់ពួកគេមិនដឹងថា ពួកគេត្រូវការ សម្រាប់ព្រះយេស៊ូវ។

ជាធម្មតា ព្រះនិយាយមកកាន់អារម្មណ៍របស់យើងជាមុន។ នៅពេលព្រះវិញ្ញាណបរិសុទ្ធចាប់ផ្ដើម ប៉ះពាល់ចិត្ដយើង នោះទ្រង់ធ្វើឲ្យយើងដឹងខ្លួនពីអំពើបាប។

ជារឿយៗ សូមសំគាល់ពីរបៀបដែលព្រះគម្ពីរប្រាប់យើងថា មនុស្សបានយំ នៅពេលគេត្រូវបានប្រែចិត្ដ។ ស្រ្ដីដែលបានថើបព្រះបាទព្រះយេស៊ូវបានយំ។

« ហើយមើល នៅក្រុងនោះមាន ស្ត្រីម្នាក់ដែលមានបាប នាងបានដឹងថា ទ្រង់គង់នៅតុក្នុងផ្ទះអ្នកផារិស៊ីនោះ ក៏យកដបថ្មកែវដាក់ប្រេងក្រអូបមក នាងឈរពីខាងក្រោយ ទៀបព្រះបាទទ្រង់ទាំងយំ ចាប់តាំងសំរក់ទឹកភ្នែកទទឹកព្រះបាទទ្រង់ រួចយកសក់ក្បាលនាងជូត ក៏ថើបព្រះបាទ ដោយស្រឡាញ់ ហើយយកប្រេងក្រអូបលាបផង» (លូកា ៧:៣៧-៣៨)។

ភ្លាមដែលនាងបានមករកព្រះយេស៊ូវ នោះនាងបានទទួលសេចក្ដីសង្រ្គោះ។

នៅថ្ងៃបុណ្យទី៥០ ពួកអ្នកដែលបានស្ដាប់លឺសេចក្ដីអធិប្បាយរបស់ពេត្រុស

«បានចាក់ចុចក្នុងចិត្ដរបស់គេ» (កិច្ចការ ២:៣៧)។

នេះមានអត្ថន័យយ៉ាងច្បាស់ថា គេត្រូវ «បានចាក់ចុចក្នុងចិត្ដ»។ នោះនិយាយពីអារម្មណ៍។ អ្នកជាប់គុកនៅ ទីក្រុងភីលីព

«បានភ័យញ័រ» (កិច្ចការ ១៦:២៩)។

សាវកប៉ុលប្រាប់ថា

«វេទនាណាស់ខ្ញុំ តើអ្នកណានឹងជួយឲ្យខ្ញុំរួច ពីតួសេចក្តីស្លាប់នេះទៅបាន» (រ៉ូម ៧:២៤)។

ករណីទាំងនេះនៅក្នុងព្រះគម្ពីរបង្ហាញថា ជាធម្មតាព្រះធ្វើឲ្យមនុស្សម្នាក់ផ្លាស់ប្ដូរអារម្មណ៍ ដូច្នេះ គេមិនស្កប់ចិត្ដចំពោះចិត្ដដ៏អាក្រក់របស់គេ។ ការកំណត់ឈ្មោះធម្មតាក្នុងការប្រែចិត្ដពិតប្រាកដទាំងអស់ និងរឿងរ៉ាវដូចគ្នាក្នុងការប្រែចិត្ដពិតប្រាកដគឺថា មនុស្សមិនស្កប់ចិត្ដនឹងខ្លួនគេប៉ែកខាងក្នុង។ គេមើលកាន់ ចិត្ដខ្លួនឯង ហើយឃើញពីអំពើបាប។ គេមិនចូលចិត្ដអ្វីដែលគេឃើញក្នុងខ្លួនគេ។ គេមិនយល់ស្របជាមួយ ចិត្ដផ្ទាល់របស់គេ! គេមិនសប្បាយនឹងសភាពរបស់គេ។

មានកត្ដារបស់មនុស្សទាក់ទងនឹងពួកអ្នកយកពន្ធ និងមនុស្សមានបាបដែលមករកព្រះយេស៊ូវ ខណដែលពួកអាចារ្យ និងពួកផារ៉ាស្សីញែកខ្លួនចេញពីទ្រង់។

« ពួកអ្នកជាមិនត្រូវការនឹងគ្រូពេទ្យទេ ត្រូវការតែពួកអ្នកដែលឈឺប៉ុណ្ណោះ» (លូកា ៥:៣១)។

សំណួរទៅកាន់អ្នកនៅព្រឹកនេះគឺនេះ តើអ្នកមិនស្កប់ចិត្ដទេឬអី? តើអ្នកមិនសប្បាយចំពោះផ្លូវ ជីវិតរបស់អ្នកទេឬអី? តើឈឺចាប់អត់រស់នៅដោយគ្មានព្រះ? តើអ្នកមិនសប្បាយចំពោះចិត្ដផ្ទាល់ខ្លួនរបស់ ទេឬអី? តើអ្នកមានអារម្មណ៍ប៉ះពាល់ចិត្ដពីបាបអ្នកឬទេ? បើសិនជាមានកម្រិតនៃការមិនសប្បាយចិត្ដនិង ការប៉ះពាល់ចិត្ដពីអំពើបាបទាក់ទងនឹងការទាំងនេះ ក្រោយមកទៀតអ្នកប្រហែលត្រៀមខ្លួនរួចរាល់ដើម្បីមក រកគ្រូពេទ្យអស្ចារ្យ ដ៏ជាព្រះយេស៊ូវ។ និយាយរួមមក ព្រះគ្រិស្ដតែ១អង្គគត់ដែលអាចសង្រ្គោះពីអំពើបាប។ ទ្រង់គឺជាព្រះតែ១អង្គគត់ដែលបានសុគតដើម្បីសងបាបអ្នក។ ទ្រង់ជាព្រះតែអង្គគត់ដែលបានរស់ពីស្លាប់ ឡើងវិញទាំងព្រះកាយ ដើម្បីប្រទានជីវិតដល់អ្នក។ ទ្រង់តែមួយគត់ដែលបានគង់ខាងស្ដាំដៃព្រះវរបិតានៅ ស្ថានសួគ៌កំពុងអធិស្ឋានឲ្យអ្នក។ តើអ្នកត្រៀមខ្លួនរួចរាល់ដើម្បីទៅរកទ្រង់ហើយឬនៅ? តើអ្នកត្រៀមខ្លួន រួចរាល់ដើម្បីឲ្យបានលាងសំអាតពីបាបរបស់អ្នកដោយព្រះលោហិតរបស់ទ្រង់ហើយឬនៅ?

« ពួកអ្នកជាមិនត្រូវការនឹងគ្រូពេទ្យទេ ត្រូវការតែពួកអ្នកដែលឈឺប៉ុណ្ណោះ» (លូកា ៥:៣១)។

បើអ្នកចង់និយាយជាមួយយើងអំពីសេចក្ដីសង្រ្គោះនៅក្នុងព្រះគ្រិស្ដ នោះសូមមកអង្គុយនៅកៅអ៊ី ២ជួរមុនដំបូង ខណពេលដែលអ្នកនៅសល់ទៅជាន់លើសម្រាប់ពិធីជប់លៀង។ លោកបណ្ឌិត ហាយមើស៍ សូមមក ហើយបិទកម្មវិធីនេះ។


បើសិនជាសេចក្ដីអធិប្បាយនេះជាព្រះពរសំរាប់បងប្អូន នោះសូមផ្ញើរអ៊ីម៉ែលទៅកាន់លោកបណ្ឌិត ហាយមើស៏ ហើយសូមប្រាប់គាត់ផង។ នៅពេលអ្នកសរសេរផ្ញើរទៅកាន់លោក ហាយមើស៍ សូមប្រាប់ពីប្រទេសរបស់អ្នក ឬក៏គាត់មិនអាចឆ្លើយតបទៅវិញ។ សូមចុចទីនេះ rlhymersjr@sbcglobal.net(សូមចុចទីនេះ) ។ បើសេចក្ដីអធិប្បាយទាំងនេះជាព្រះពរចំពោះអ្នក នោះសូមប្រាប់គាត់ ថែមទាំងប្រាប់ពីប្រទេសរបស់អ្នកផង។ អ្នកអាចសរសេរទៅកាន់លោក ហាយមើស៏ក្នុងភាសាណា ក៏បាន ប៉ុន្ដែ សូមសរសេរជាភាសាអង់គ្លេស បើសិនជាបងប្អូនអាចធ្វើបាន។ បើអ្នកចង់សរសេរទៅ គាត់តាមប្រៃណីយ៍ សូមសរសេរទៅកាន់អាស័យដ្ឋាន P.O. Box 15308, Los Angeles, CA 90015។ អ្នកអាចទូរស័ព្ទទៅគាត់តាមលេខ(៨១៨)៣៥២-០៤៥២។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអានសេចក្ដីអធិប្បាយរបស់ លោក ហាយមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗនៅលើអ៊ីធើណេត តាមគេហទំព័រ
www.sermonsfortheworld.com. ចុចលើ ”
សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ”

សេចក្ដីអធិប្បាយដែលសរសេរដៃទាំងនេះមិនហាមឲ្យថតចំលងទេ។ អ្នកប្រើវាដោយគ្មានការអនុញ្ញាតពីលោក
Dr. Hymers។ ទោះបីជាយ៉ាងណាក៏ដោយ គ្រប់សេចក្ដីអធិប្បាយជាវីដីអូទាំងអស់របស់លោក
Dr. Hymers ហាមថតចំលង ហើយអាចត្រឹមតែប្រើវាបានដោយមានការអនុញ្ញាត។

អានបទគម្ពីរមុនអធិប្បាយដោយ លោក ណូអេ សោង៖ ម៉ាថាយ ២៥:១-១០។
ច្រៀងចំរៀងតែម្នាក់ឯងមុនអធិប្បាយដោយលោកបែនយ៉ាងមីន ខីសេង ហ្គីហ្វីត៖
«ខ្ញុំភ្ញាក់ផ្អើល»(ដោយលោក A. H. Ackley, 1887-1960)។


ចំណងជើងនៃសេចក្ដីអធិប្បាយ

ការរំដោះត្រឹមតែសម្រាប់អ្នកដែលមិនស្កប់ចិត្ដតែប៉ុណ្ណោះ

DELIVERANCE IS ONLY FOR THE DISSATISFIED

សេចក្ដីអធិប្បាយត្រូវបានសរសេរដោយលោកបណ្ឌិត អោ អិល ហាយមើស៍ ជេ ហើយអធិប្បាយដោយលោក យ៉ូហាន សាំយ៉ូអែល ខាហ្គិន

«តែព្រះយេស៊ូវទ្រង់ឆ្លើយទៅគេថា ពួកអ្នកជាមិនត្រូវការនឹងគ្រូពេទ្យទេ ត្រូវការតែពួកអ្នកដែលឈឺប៉ុណ្ណោះ ខ្ញុំមិនបានហៅពួកមនុស្សសុចរិតទេ គឺមកហៅតែមនុស្សមានបាប ឲ្យគេប្រែចិត្តវិញទេតើ»(លូកា ៥:៣១-៣២)។

(លូកា ៥:២៨, ៣០; ១៨:៩)

១. ទីមួយ ពួកអ្នកដែលស្កប់ចិត្ដនឹងផ្លូវនៃជីវិតរបស់ខ្លួន គេមិនដឹងខ្លួនថា គេត្រូវការព្រះយេស៊ូវនោះទេ។ លូកា ១៩:៥-១០; ម៉ាថាយ ៩:១២។

២. ទីពីរ ពួកអ្នកដែលស្កប់ចិត្ដនឹងគ្មានភាពគ្មានព្រះផ្ទាល់ខ្លួនរបស់គេមិនដឹងខ្លួនថា គេត្រូវការព្រះយេស៊ូវនោះទេ។ រ៉ូម ៣:១១; អេភេសូរ ៤:១៨; ២:១២; រ៉ូម ៨:៧; អេភេសូរ ២:៣; យ៉ូហាន ៥:២៥។

៣. ទីបី ពួកអ្នកដែលស្កប់ចិត្ដជាមួយចិត្ដដ៏អាក្រក់របស់ពួកគេមិនដឹងខ្លួនថា ពួកគេត្រូវការ សម្រាប់ព្រះយេស៊ូវ។ លូកា ៧:៣៧-៣៨; កិច្ចការ ២:៣៧; ១៦:២៩; រ៉ូម ៧:២៤។