ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០
នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។
មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤
ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។
សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ
ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។
នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។
អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net។
ការលើកឡើង (សេចក្ដីអធិប្បាយទី៣ពីពាក្យទំនាយក្នុងព្រះគម្ពីរ) ដោយលោក សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស ថ្ងៃរបស់ព្រះអម្ចាស់នៅពេលល្ងាច ឧសភា ៧ ២០១៧ «ព្រោះព្រះអម្ចាស់ទ្រង់នឹងយាងចុះពីស្ថានសួគ៌មក ដោយស្រែកបង្គាប់១ព្រះឱស្ឋ ទាំងមានឮសំឡេងមហាទេវតា និងត្រែរបស់ព្រះផង នោះពួកស្លាប់ក្នុងព្រះគ្រីស្ទនឹងរស់ឡើងវិញជាមុនបង្អស់ រួចយើងរាល់គ្នាដែលកំពុងតែរស់នៅ ក៏នឹងបានលើកឡើង ទៅក្នុងពពកជាមួយគ្នាទាំងអស់ ដើម្បីឲ្យបានជួបជុំនឹងព្រះអម្ចាស់នៅនាអាកាស ...» (១ថែស្សាឡូនីច ៤:១៦-១៧)។ |
នោះជាសេចក្ដីសន្យាដ៏អស្ចារ្យនៅក្នុងព្រះគម្ពីរ! ព្រះយេស៊ូវនឹងយាងមកវិញម្ដងទៀត! គ្រីស្ទាន ទាំងអស់នឹងពេញដោយអំណរ នៅពេលលឺពាក្យទាំងនោះ «ព្រះយេស៊ូវនឹយាងមកវិញម្ដងទៀត»! សូមទុក ព្រះគម្ពីររបស់អ្នកបើកនៅអត្ថបទគម្ពីរនេះ! ព្រះយេស៊ូវត្រូវបានជាប់លើឈើឆ្កាងជាច្រើនម៉ោង។ នៅចុងបញ្ចប់ ទ្រង់បានបន្លឺសំលេងស្រែក ខ្លាំងៗថា «ឱព្រះវរបិតាអើយ ទូលបង្គំសូមប្រគល់វិញ្ញាណដល់ព្រះហស្ដទ្រង់វិញ»(លូកា ២៣:៤៦)។ ទ្រង់ បានសុគត គេបានដាក់ព្រះសពរបស់ទ្រង់នៅក្នុងផ្នូរ។ គេបានបិទត្រាផ្នូ ហើយចាត់ឲ្យពួកទាហានរ៉ូមយាម ល្បាតផ្នូរបស់ទ្រង់។ នៅថ្ងៃទី៣ ទ្រង់បានរស់ពីសុគតឡើងវិញ។ តែកាលទ្រង់បានលេចមុខឲ្យពួកសិស្សទ្រង់ឃើញ «តែគេភ័យញ័រ ទាំងមានសេចក្តីស្ញែងខ្លាចជាខ្លាំង ដោយស្មានថាជាខ្មោចលងវិញ» (លូកា ២៤:៣៧)។ ក្រោយមកព្រះយេស៊ូវមានបន្ទូលទៅកាន់គេថា «ចូរមើលមកដៃ និងជើងខ្ញុំ ឲ្យបានដឹងថា នេះគឺខ្ញុំពិតមែន ចូរពាល់ខ្ញុំមើល ដ្បិតខ្មោចគ្មានសាច់ឬឆ្អឹង ដូចជាឃើញខ្ញុំនេះទេ» (លូកា ២៤:៣៩)។ ទ្រង់បាននាំពួកគេចេញពីទីក្រុងយេរ៉ូសាឡិមទៅឯភ្នំដើមអូលីវ។ ទ្រង់បានប្រាប់ពួកគេឲ្យចេញទៅ ផ្សាយដំណឹងល្អដល់លោកីយទាំងមូល។ « កាលទ្រង់បានមានព្រះបន្ទូលសេចក្តីទាំងនោះរួចជាស្រេច ហើយពួកសាវ័កកំពុងតែមើល នោះព្រះបានលើកទ្រង់ឡើងទៅ រួចមានពពកមកបំបាំងទ្រង់ ពីភ្នែកគេ។ កំពុងដែលគេងើយសំឡឹងមើលទៅលើមេឃ ក្នុងកាលដែលទ្រង់យាងទៅ នោះឃើញមាន២នាក់ ស្លៀកពាក់ស ឈរនៅជិត និយាយថា ពួកអ្នកស្រុកកាលីឡេអើយ ហេតុអ្វីបានជាឈរងើយមើលទៅលើមេឃដូច្នេះ ព្រះយេស៊ូវនេះឯង ដែលព្រះបានលើកពីអ្នករាល់គ្នាឡើងទៅលើស្ថានសួគ៌ ទ្រង់នឹងយាងមកវិញ តាមបែបដដែល ដូចជាអ្នករាល់គ្នាបានឃើញទ្រង់ទៅនោះដែរ» (កិច្ចការ ១:៩-១១)។ «ព្រះយេស៊ូវនេះឯង ដែលព្រះបានលើកពីអ្នករាល់គ្នាឡើងទៅលើស្ថានសួគ៌...»។ ទ្រង់នឹងយាងមកវិញ។ទ្រង់បានយាងឡើងទៅ! ទ្រង់នឹងយាងចុះមកវិញ! ទ្រង់នឹងយាងមកម្ដងទៀត! ទ្រង់នឹងយាងមកម្ដងទៀត ទ្រង់នឹងយាងមកម្ដងទៀត ព្រះគម្ពីរប្រាប់យើងថា ទ្រង់នឹងយាងមកជា២ផ្នែក។ ផ្នែកទី២នៃការយាងមកវិញរបស់ទ្រង់គឺនៅ ពេលដែលទ្រង់យាងចុះមកភ្នំដើមអូលីវ ដើម្បីកសាងនគររបស់ទ្រង់លើផែនដីនេះសម្រាប់គ្រា១ពាន់ឆ្នាំ។ តែអត្ថបទយើងប្រាប់ពីផ្នែកទីមួយនៃការយាងមកវិញរបស់ទ្រង់។ សូមមើលអត្ថបទក្នុង១ថែស្សាឡូនីច ៤: ១៦-១៧ម្ដងទៀត។ សូមសំគាល់នូវរឿងរ៉ាវ៣យ៉ាងអំពីព្រឹត្ដិការណ៍ដែលចេញពីអត្ថបទគម្ពីរនោះ។ ១. ទីមួយ ព្រះអម្ចាស់យេស៊ូវនឹងយាងចុះពីស្ថានសួគ៌មកស្ថិតលើអាកាសគង់លើផែនដី។ សូមសំគាល់១ថែស្សាឡូនីច ៤:១៦។ « ព្រោះព្រះអម្ចាស់ទ្រង់នឹងយាងចុះពីស្ថានសួគ៌មក ដោយស្រែកបង្គាប់១ព្រះឱស្ឋ ...» (១ថែស្សាឡូនីច ៤:១៦)។ វាគឺជាព្រះគ្រិស្ដ«ទ្រង់ផ្ទាល់»ដែឡយាងចុះ «ពីស្ថានសួគ៌មក»។ វាមិនមែនជាព្រះវិញ្ញាណបរិសុទ្ធនោះទេ។ តាមការពិត វាមិនមែនជាព្រះវិញ្ញាណទាល់តែសោះ។ វាគឺជា «ព្រះយេស៊ូវនេះឯង ដែលព្រះបានលើកពីអ្នករាល់គ្នាឡើងទៅលើស្ថានសួគ៌...»(កិច្ចការ ១:១១)។ ព្រះយេស៊ូវនេះឯងដែលនឹងយាងមកវិញ។ « ព្រោះព្រះអម្ចាស់ទ្រង់នឹងយាងចុះពីស្ថានសួគ៌មក ដោយស្រែកបង្គាប់១ព្រះឱស្ឋ ...»(១ថែស្សាឡូនីច ៤:១៦)។ ព្រះគ្រិស្ដដែលរស់ឡើងវិញមានបន្ទូលថា «ចូរមើលមកដៃ និងជើងខ្ញុំ ឲ្យបានដឹងថា នេះគឺខ្ញុំពិតមែន ចូរពាល់ខ្ញុំមើល ដ្បិតខ្មោចគ្មានសាច់ឬឆ្អឹង ដូចជាឃើញខ្ញុំនេះទេ» (លូកា ២៤:៣៩)។ ទ្រង់នឹងយាងមកម្ដងទៀត ទ្រង់នឹងយាងមកម្ដងទៀត ក្នុងយ៉ូហាន ១៤:៣ ព្រះយេស៊ូវប្រាប់ថា «ខ្ញុំនឹងត្រឡប់មកវិញ» (យ៉ូហាន ១៤:៣)។ ខ្ញុំក៏ចង់ឲ្យអ្នកកត់សំគាល់ផងដែរថា ទ្រង់មិនយាងមកផែនដីវិញឡើយក្នុងអត្ថបទយើង។ ការយាងមកផែនដីវិញរបស់ទ្រង់ជាព្រឹត្ដិការណ៍ញែកដាច់ពីគ្នាទាំងស្រុង ព្រឹត្ដិការណ៍ដែលកើតឡើងនៅពេលក្រោយ។ តែខ្ញុំចង់ឲ្យអ្នកកត់សំគាល់ថា ទ្រង់មិនយាងមកផែនដីវិញឡើយក្នុងអត្ថបទយើង។ សូមមើលកាន់ ខ១៧។ សូមក្រោកឈរឡើង ហើយអានវា។ « នោះពួកស្លាប់ក្នុងព្រះគ្រីស្ទនឹងរស់ឡើងវិញជាមុនបង្អស់ រួចយើងរាល់គ្នាដែលកំពុងតែរស់នៅ ក៏នឹងបានលើកឡើង ទៅក្នុងពពកជាមួយគ្នាទាំងអស់ ដើម្បីឲ្យបានជួបជុំនឹងព្រះអម្ចាស់នៅនាអាកាស...» (១ថែស្សាឡូនីច ៤: ១៧)។ សូមអង្គុយចុះ។ ព្រះគ្រិស្ដយាងមកក្នុងអាកាសនៅ «គ្រាលើកឡើង»។ ទ្រង់យាងមកផែនដីវិញនៅពេលក្រោយ។ វាឃើញច្បាស់ថា មានព្រឹត្ដិការណ៍២ញែកដាច់ពីគ្នា។ ព្រះអម្ចាស់យេស៊ូវនឹងយាងចុះពីស្ថានសួគ៌មក ប៉ុន្ដែ ទ្រង់នឹងឈប់នៅលើផែនដី «នៅនាអាកាស»។ ពាក្យ «លើកឡើង»មានន័យថា ដឹកជញ្ជូន លើកឡើងលើ ដោយអំណរ! គ្មានខ្យល់ឡើយនៅលើលំហអាកាស ដូច្នេះការនេះបង្ហាញថា ទ្រង់នឹងឈប់ បន្ទាប់ពីទ្រង់ បានយាងចូលនៅនាអាកាសលើផែនដី។ « នោះពួកស្លាប់ក្នុងព្រះគ្រីស្ទនឹងរស់ឡើងវិញជាមុនបង្អស់ រួចយើងរាល់គ្នាដែលកំពុងតែរស់នៅ ក៏នឹងបានលើកឡើង ទៅក្នុងពពកជាមួយគ្នាទាំងអស់ ដើម្បីឲ្យបានជួបជុំនឹងព្រះអម្ចាស់នៅនាអាកាស...» (១ថែស្សាឡូនីច ៤: ១៧)។ ២. ទីពីរ ពួកស្លាប់ក្នុងព្រះគ្រិស្ដនឹងរស់ឡើងវិញ។ ក្នុងខ១៦អត្ថបទប្រាប់ថា « ព្រោះព្រះអម្ចាស់ទ្រង់នឹងយាងចុះពីស្ថានសួគ៌មក ដោយស្រែកបង្គាប់១ព្រះឱស្ឋ ទាំងមានឮសំឡេងមហាទេវតា និងត្រែរបស់ព្រះផង នោះពួកស្លាប់ក្នុងព្រះគ្រីស្ទនឹងរស់ឡើងវិញជាមុនបង្អស់. ..» (១ថែស្សាឡូនីច ៤:១៦)។ សូមអង្គុយចុះ។ «ពួកស្លាប់ក្នុងព្រះគ្រិស្ដនឹងរស់ឡើងវិញជាមុនបង្អស់»។ លោកបណ្ឌិត ជេ វើណោនម៉ាកជី បានប្រសាសន៍ថា ទ្រង់នឹងយាងចុះមកពីស្ថានសួគ៌ «ដោយស្រែក១ព្រះឱស្ឋ»។ នោះគឺជា សំលេងនៃការបញ្ជា។ សំលេងនោះឯងដែលទ្រង់បានប្រើ នៅពេលទ្រង់ បានឈរនៅឯផ្នូររបស់ឡាសា ហើយមានបន្ទូលថា «ឡាសាអើយ ចូរ ចេញមក»(J. Vernon McGee, Th.D,. Thru the Bible, Thomas Nelson Publishers, 1983, volume V, p. 398)។ ព្រះយេស៊ូវបានយាងទៅឯផ្នូររបស់ឡាសា ហើយមានបន្ទូលថា «ព្រះយេស៊ូវមានព្រះបន្ទូលថា ចូរយកថ្មចេញ តែម៉ាថា ជាបងរបស់រូបបុគ្គលនោះទូលថា ព្រះអម្ចាស់អើយ ខ្មោចនេះធុំក្លិនហើយ ព្រោះស្លាប់កន្លងមកបាន៤ថ្ងៃ» (យ៉ូហាន ១១:៣៩)។ តែពួកគេបានធ្វើតាមព្រះយេស៊ូវ។ ពួកគេបានយកថ្មចេញពីមាត់ផ្នូរ។ ហើយព្រះយេស៊ូវ « ក៏បន្លឺវាចាថា ឡាសារអើយ ចូរចេញមក នោះអ្នកដែលបានស្លាប់ ក៏ចេញមក» (យ៉ូហាន ១១:៤៣-៤៤)។ ពិតណាស់ នោះជាអ្វីដែលព្រះគ្រិស្ដនឹងធ្វើនៅគ្រាលើកឡើង។ ទ្រង់នឹងស្រែកបង្គាប់១ព្រះឱស្ឋ ដោយសំលេងដូចមហាទេវតា សំលេងដូចត្រែ (McGee, ibid.)។ នៅពេលព្រះគ្រិស្ដស្រែកបង្គាប់ដូចដែល ទ្រង់បានធ្វើនៅឯផ្នូររបស់ឡាសា នោះអស់អ្នកណាដែលត្រូវបាន «ស្លាប់ក្នុងព្រះគ្រិស្ដនឹងរស់ឡើងវិញជា មុនបង្អស់»។ សាកសពស្លាប់របស់គ្រីស្ទានពិតប្រាកដនឹងចេញពីផ្នូររបស់គេមក ហើយរស់ឡើងវិញដើម្បី ទៅជួបព្រះគ្រិស្ដនៅនាអាកាស។ នៅពេលលោកយ៉ូហាន ខាហ្គិនជាកូនក្មេង គាត់បានដឹងថា គាត់មិនទាន់បានសង្រ្គោះឡើយ តែ ឪពុកម្ដាយរបស់គាត់ជាគ្រីស្ទានពិតប្រាកដ។ នៅពេលខ្ញុំអធិប្បាយពីការលើកឡើង វានាំឲ្យគាត់ព្រួយបារម្ភ នៅពេលយប់។ គាត់ប្រាប់ខ្ញុំថា គាត់បន្ដចេញពីគ្រែ ហើយទៅបន្ទប់គេងរបស់ឪពុកម្ដាយគាត់រហូត ដើម្បី ខ្លាចក្រែងថា ឪពុកម្ដាយគាត់ត្រូវបានលើកឡើង ហើយទុកគាត់ចោលនៅក្នុងផ្ទះតែម្នាក់ឯង។ នោះជាការ ភ័យខ្លាចដ៏ល្អ។ វាល្អដើម្បីខ្លាចថា អ្នកនឹងត្រូវទុកចោល។ សូមទទួលជឿព្រះយេស៊ូវឥឡូវនេះ នោះការភ័យ ខ្លាចនឹងបាត់ទៅ! ព្រះគម្ពីរប្រាប់ថា «ឯពួកស្លាប់របស់ឯង គេនឹងរស់ទៀត គេនឹងរស់ឡើងវិញជាមួយនឹងសពរបស់អញ ឯងរាល់គ្នាដែលអាស្រ័យនៅក្នុងធូលីដីអើយ ចូរភ្ញាក់ឡើង ហើយច្រៀងចុះ ដ្បិតទឹកសន្សើមរបស់ឯង ប្រៀបដូចជាទឹកសន្សើមពេលព្រលឹម ឯដីនឹងបញ្ចេញមនុស្សស្លាប់មក» (អេសាយ ២៦: ១៩)។ កណ្ឌយ៉ូបគឺជាកណ្ឌគម្ពីរចាស់ជាងគេបំផុតនៅក្នុងគម្ពីរសញ្ញាចាស់។ វាត្រូវបានសរសេរមុនពេល លោកម៉ូសេសរសេរគម្ពីរលោកុប្បត្ដិ។ លោកយ៉ូបប្រាប់ពីគ្រាលើកឡើង។ «ហើយក្រោយដែលសំបកកាយខ្ញុំនេះត្រូវរលាយទៅ គឺក្រៅពីរាងកាយនោះខ្ញុំនឹងបានឃើញព្រះ ដែលខ្ញុំ គឺខ្លួនខ្ញុំនេះ នឹងឃើញដោយខ្លួនខ្ញុំ មិនមែនអ្នកណាទៀត គឺភ្នែកខ្លួនខ្ញុំនឹងបានឃើញទ្រង់ ចិត្តខ្ញុំក៏ហេវទៅនៅក្នុងខ្លួន ដោយរង់ចាំពេលនោះ» (យ៉ូប ១៩:២៦-២៧)។ សាវកប៉ុលក៏បានទាយពីការលើកឡើងផងដែរ។ គាត់ប្រាប់ថា « តែទាំងអស់គ្នានឹងបានផ្លាស់ប្រែទៅក្នុង១រំពេចវិញ គឺក្នុង១ប៉ប្រិចភ្នែកប៉ុណ្ណោះ ក្នុងកាលដែលឮសូរត្រែក្រោយបង្អស់ ដ្បិតត្រែនឹងឮឡើងមែន នោះពួកស្លាប់នឹងរស់ឡើងវិញ មិនពុករលួយទៀតឡើយ...» (១កូរិនថូស ១៥:៥២)។ អត្ថបទយើងប្រាប់ថា «ពួកស្លាប់ក្នុងព្រះគ្រិស្ដនឹងរស់ឡើងជាមុនបង្អស់» (១ថែស្សាឡូនីច ៤:១៦)។ ឥឡូវនេះ អ្នកអាចឆ្ងល់ពីរបៀបដែលសពដែលបានស្លាប់យូរមកហើយ សពរបស់អ្នកជឿពិតប្រា កដដែលបានស្លាប់ជាង៣៥២០មុននៅក្នុងរឿងក្ដីរបស់លោកយ៉ូបអាចរស់ឡើងវិញ។ តើរឿងនោះអាចកើត ឡើងយ៉ាងដូចម្ដេចបាន? ក្នុង១កូរិនថូស ១៥:៥១ សាវកប៉ុលហៅវាថា «ការអាថ៌កបាំង» ភាសាក្រេកជា ពាក្យ «ស៉ាស្ទើរៀន» វាជារឿងខ្លះដែលគំនិតមនុស្សមិនអាចយល់ទាំងស្រុងបាន។ និយាយដោយត្រង់ទៅ វាជាការអស្ចារ្យ។ អ្នកជឿលើព្រះ មែនឬទេ? បាទ គម្ពីរមួយទៅគម្ពីរផ្សេងទៀតរហូតដល់ចប់បានប្រាប់ យើងថា ព្រះធ្វើការអស្ចារ្យ។ ហើយនេះគឺជាការអស្ចារ្យដ៏អស្ចារ្យបំផុតមួយរបស់ព្រះក្នុងចំណោមការអស្ចារ្យ ផ្សេងទៀត។ «ពួកស្លាប់ក្នុងព្រះគ្រិស្ដនឹងរស់ឡើងជាមុនបង្អស់» (១ថែស្សាឡូនីច ៤:១៦)។ យើងមិនយល់វាទាំងអស់ដោយលើកហេតុផលមក តែវាគឺពិតប្រាកដទោះបីជាយ៉ាងណាក៏ដោយ។ «ពួកស្លាប់ក្នុងព្រះគ្រិស្ដនឹងរស់ឡើងជាមុនបង្អស់» (១ថែស្សាឡូនីច ៤:១៦)។ ៣. ទីបី គ្រិស្ដបរិស័ទដែលនៅរស់នឹងត្រូវលើកឡើងទៅជាមួយពួកគេ។ សូមមើលខ១៧ « រួចយើងរាល់គ្នាដែលកំពុងតែរស់នៅ ក៏នឹងបានលើកឡើង ទៅក្នុងពពកជាមួយគ្នាទាំងអស់ ដើម្បីឲ្យបានជួបជុំនឹងព្រះអម្ចាស់នៅនាអាកាស ...» (១ថែស្សាឡូនីច ៤:១៧)។ គ្រីស្ទានពិតប្រាកដដែលនៅរស់លើផែនដីនោះនៅសម័យនោះនឹងត្រូវ «លើកឡើង» ទៅជាមួយគ្រីស្ទានដែលស្លាប់ទៅ «ដើម្បីជួបជុំព្រះជាម្ចាស់នៅនាអាកាស»។ មុនដំបូង ពួកស្លាប់នឹងត្រូវ «លើកឡើង» ហើយ ក្រោយមកគ្រីស្ទានពិតប្រាកដដែលនៅរស់នឹងត្រូវ «លើកឡើង»ទៅជួបជុំនឹងព្រះជាម្ចាស់នៅនាអាកាស។ ព្រះគម្ពីរប្រាប់យើងថា គ្រប់ការទាំងអស់នេះនឹងកើតឡើង « តែទាំងអស់គ្នានឹងបានផ្លាស់ប្រែទៅក្នុង១រំពេចវិញ» (១កូរិនថូស ១៥:៥២)។ រឿងទាំងអស់នោះនឹងកើតឡើងយ៉ាងលឿនក្នុងមួយរំពេច! គ្រីស្ទានដែលស្លាប់ ក្រោយមកគ្រីស្ទានដែលនៅ រស់នឹងត្រូវ «លើកឡើងជាមួយគ្នា...ដើម្បីជួបជុំនឹងព្រះអម្ចាស់នៅនាអាកាស»។ វាជាសេចក្ដីសន្យាក្នុងព្រះ គម្ពីរដ៏អស្ចារ្យមែនទែន! វាជាទីសង្ឃឹមដ៏អស្ចារ្យមែនទែនសម្រាប់គ្រីស្ទាន! អូគួរឲ្យអរសប្បាយពេញដោយអំណរ យើងនឹងទៅដោយមិនបាច់ស្លាប់ លោកបណ្ឌិត ម៉ាកជីបានប្រសាសន៍ថា «លើកឡើង» ត្រូវបានបកប្រែចេញពីពាក្យជាភាសាក្រេក «ហាផ៉ាសូ» ដែលមានន័យថា «កញ្ឆក់យ៉ាងលឿន ឆក់យក លើក ឬលើកឡើង»(ibid., p. 399)។ ក្រោយ មកលោកបណ្ឌិត ជេ វើណោន ម៉ាកជីប្រសាសន៍ថា នេះគឺជាការកំសាន្ដចិត្ដដ៏ពេញដោយសិរីរុងរឿង ហើយអស្ចារ្យខ្លាងណាស់! សពរបស់{គ្រីស្ទាន}ដែលស្លាប់នឹងត្រូវលើកចេញ។ បន្ទាប់មកអស់អ្នកណា ដែលនៅរស់សម័យនោះនឹងត្រូវលើកទៅជាមួយពួកគេ ដើម្បីជួបជុំជាមួយ ព្រះអម្ចាស់នៅនាអាកាស។ ដូច្នេះ យើងនឹងនៅជាមួយព្រះអម្ចាស់ជារៀង រហូត។ ការពិត យើងនឹងត្រលប់មកផែនដីវិញជាមួយទ្រង់ ដើម្បីសោយ រាជ្យជាមួយទ្រង់នៅគ្រាដែលទ្រង់កសាងរាជ្យនគររបស់ទ្រង់ឡើង(ibid.)។ ការរង់ចាំដ៏អស្ចារ្យរបស់គ្រីស្ទានពិតប្រាកដទាំងអស់នៅអនាគត នៅពេលដែលព្រះគ្រិស្ដយាងត្រលប់មក វិញនៅនាអាកាស ដើម្បីទទួលពួកយើងទៅស្ថានសួគ៌! តើអ្នកត្រៀមខ្លួនឲ្យរឿងនោះកើតឡើងហើយឬនៅ? តើអ្នករៀបចំខ្លួនហើយឬនៅ? ឥឡូវនេះ មានតែអស់អ្នកណាដែលបានសង្រ្គោះតែប៉ុណ្ណោះដែលនឹងត្រូវលើកឡើង ដើម្បីជួបជុំនឹងព្រះអម្ចាស់នៅនា អាកាសនៅពេលនោះ។ តើអ្នកបានសង្រ្គោះហើយឬនៅ? ព្រះយេស៊ូវបានសុគតលើឈើឆ្កាងដើម្បីសង អំពើបាបរបស់អ្នក។ ទ្រង់បានរស់ពីសុគតឡើងវិញ ហើយទ្រង់យកព្រះលោហិតរបស់ទ្រង់ទៅស្ថានសួគ៌ ដើម្បីសំអាតអំពើបាបរបស់អ្នកទាំងអស់ចេញ។ តែអ្នកត្រូវតែថ្វាយខ្លួនដល់ព្រះគ្រិស្ដ ហើយទទួលជឿទ្រង់ តែមួយគត់។ បើអ្នកទទួលជឿព្រះគ្រិស្ដដោយមានជំនឿដ៏សាមញ្ញ នោះទ្រង់នឹងសំអាតបាបរបស់អ្នកទាំង អស់ដោយព្រះលោហិតរបស់ទ្រង់ ហើយអ្នកនឹងបានសង្រ្គោះ ឲ្យត្រៀមខ្លួនរួចរាល់ដើម្បី « ក៏នឹងបានលើកឡើង ទៅក្នុងពពកជាមួយគ្នាទាំងអស់ ដើម្បីឲ្យបានជួបជុំនឹងព្រះអម្ចាស់នៅនាអាកាស ...» (១ថែស្សាឡូនីច ៤:១៦-១៧)។ បន្ទាប់មកអ្នកអាចច្រៀងជាមួយយើង អូគួរឲ្យអរសប្បាយពេញដោយអំណរ យើងនឹងទៅដោយមិនបាច់ស្លាប់ សូមប្រាកដថា អ្នកត្រលប់មកក្រុមជំនុំនេះវិញ នៅថ្ងៃចុងសប្ដាហ៍ក្រោយដើម្បីស្ដាប់លឺដំណឹងល្អ ម្ដងទៀត។ ព្រះយេស៊ូវស្រឡាញ់អ្នក! សូមទទួលជឿទ្រង់ទៅ នោះទ្រង់នឹងសំអាតបាបរបស់អ្នកទាំងអស់ ដោយព្រះលោហិតដែលទ្រង់បានបង្ហូរនៅលើឈើឆ្កាង! អាម៉ែន!
(ចប់សេចក្ដីអធិប្បាយ) សេចក្ដីអធិប្បាយដែលសរសេរដៃទាំងនេះមិនហាមឲ្យថតចំលងទេ។ អ្នកប្រើវាដោយគ្មានការអនុញ្ញាតពីលោក អានបទគម្ពីរមុនសេចក្ដីអធិប្បាយដោយលោក ណូអេ សោង៖ ១កូរិនថូស ១៨:៥១-៥៤។ |
ចំណងជើងនៃសេចក្ដីអធិប្បាយ ការលើកឡើង (សេចក្ដីអធិប្បាយទី៣ពីពាក្យទំនាយក្នុងព្រះគម្ពីរ) ដោយលោក «ព្រោះព្រះអម្ចាស់ទ្រង់នឹងយាងចុះពីស្ថានសួគ៌មក ដោយស្រែកបង្គាប់១ព្រះឱស្ឋ ទាំងមានឮសំឡេងមហាទេវតា និងត្រែរបស់ព្រះផង នោះពួកស្លាប់ក្នុងព្រះគ្រីស្ទនឹងរស់ឡើងវិញជាមុនបង្អស់ រួចយើងរាល់គ្នាដែលកំពុងតែរស់នៅ ក៏នឹងបានលើកឡើង ទៅក្នុងពពកជាមួយគ្នាទាំងអស់ ដើម្បីឲ្យបានជួបជុំនឹងព្រះអម្ចាស់នៅនាអាកាស ...»(១ថែស្សាឡូនីច ៤:១៦-១៧)។ (លូកា ២៤:៣៧, ៣៩; កិច្ចការ ១:៩-១) ១. ទីមួយ ព្រះអម្ចាស់យេស៊ូវនឹងយាងចុះពីស្ថានសួគ៌មកស្ថិតលើអាកាសគង់លើផែនដី។ ២. ទីពីរ ពួកស្លាប់ក្នុងព្រះគ្រិស្ដនឹងរស់ឡើងវិញ។ ១ថែស្សាឡូនីច ៤:១៦ខ; យ៉ូហាន ១១:៣៩,
៣. ទីបី គ្រិស្ដបរិស័ទដែលនៅរស់នឹងត្រូវលើកឡើងទៅជាមួយពួកគេ។ |