Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




ភាពទុក្ខសោកដែលស្រទន់ ហើយឃោរឃៅ

A SOFT AND VIOLENT SADNESS
(Cambodian)

ដោយលោក
យ៉ូហាន សាំយ៉ូអែល ខាហ្គិន
by Mr. John Samuel Cagan

សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស ថ្ងៃរបស់ព្រះអម្ចាស់នៅពេលព្រឹក មេសា ៣០ ២០១៧
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Morning, April 30, 2017

«ហើយមានស្ត្រីម្នាក់ មានជំងឺធ្លាក់ឈាម១២ឆ្នាំមកហើយ នាងបានចំណាយទ្រព្យខ្លួនទាំងអស់ ដោយរកគ្រូពេទ្យ តែគ្មានគ្រូណាមួយមើលឲ្យជាបានទេ នាងមកពីក្រោយ ចាប់ពាល់ជាយព្រះពស្ត្រទ្រង់ នោះឈាមក៏បាត់ធ្លាក់មកក្នុងខណៈ១រំពេចនោះ» (លូកា៨:៤៣-៤៤)។


ស្រ្ដីម្នាក់នេះបានឈឺយ៉ាងអាក្រក់។ នាងបានធ្វើយ៉ាងណាក៏ដោយដើម្បីព្យាបាលជំងឺរបស់នាង។ នាងបានទៅជួបគ្រូពេទ្យ តែគេមិនអាចព្យាបាលនាងបានឡើយ។ នាងបានចំនាយលុយទាំងអស់ដែលនាង មានលើលោកីយនេះ ដើម្បីព្យាបាលជំងឺរបស់នាង។ នាងបានព្យាយាមចាក់ថ្នាំគ្រប់យ៉ាងដែលនាងអាចមាន សមត្ថភាពបាន តែវាមិនអាចព្យាបាលនាងបានឡើយ។ នៅក្រោមការមើលថែរបស់គ្រូពេទ្យនានានៅសម័យ របស់នាង នោះនាងបានរងទុក្ខវេទនាតាមរយៈដំណោះស្រាយគ្រប់យ៉ាង ដែលគេអាចផ្ដល់ឲ្យនាង។ នាង ត្រូវបានពួកសាសន៍យូដាចាត់ទុកជាមនុស្សមិនស្អាតនៅសម័យរបស់នាង។ នាងបានរស់នៅដោយធ្វើតាម សាសនា ហើយនៅដាច់ពីសង្គម។ នាងនៅតែម្នាក់ឯង ហើយគ្មានអ្នកណាម្នាក់អាចនិយាយជាមួយនាង បានឡើយ។

នាងឈប់មានជំរើសទៀត នាងបានឈប់មានសង្ឃឹម នាងគ្មានសង្ឃឹម រហូតដល់នាងបានឃើញ ព្រះយេស៊ូវ។ នាងបានឃើញព្រះយេស៊ូវនៅក្នុងហ្វូងមនុស្ស១ក្រុម។ នាងបានដឹងថា ព្រះយេស៊ូវអាចព្យា បាលនាងបាន។ នាងត្រូវតែទៅរកព្រះយេស៊ូវ។ នាងមិនដឹងថា នាងអាចទៅដល់ព្រះយេស៊ូវបានឬក៏អត់។ ទ្រង់ហាក់ដូចជានៅឆ្ងាយពេក ដូច្នេះវាហាក់ដូចជាមិនទៅរួចដើម្បីឲ្យនាងអាចត្រូវប្រោសឲ្យជា។ តែនាង បានព្យាយាមគ្រប់យ៉ាង ហើយនាងបានដឹងថា ព្រះយេស៊ូវតែម្នាក់គត់ដែលអាចជួយនាងបាន។ នាងបានខំ បង្រ្អៀតហ្វូងមនុស្ស ដើម្បីទៅដល់ព្រះយេស៊ូវ។ នាងមិនអាចទៅដល់ព្រះយេស៊ូវជាពិត តែនាងអាចប៉ះ ជាយព្រះពស្រ្ដរបស់ទ្រង់។ ភ្លាមៗដែលនាងបានប៉ះជាយព្រះពស្រ្ដរបស់ព្រះគ្រិស្ដ នោះជំងឺរបស់នាងត្រូវ បានព្យាបាល ហើយព្រះយេស៊ូវបានប្រោសនាងស្អាតទាំងស្រុង។ រឿងនេះទាក់ទងនឹងអ្នកដោយផ្ទាល់។

១. ទីមួយ អ្នកមានជំងឺ។

មនុស្សលោកទាំងអស់សុទ្ធតែមានជំងឺ។ មនុស្សលោកទាំងអស់សុទ្ធតែត្រូវបានផ្ទុកជំងឺដែលបាន បង្ខូចមនុស្សលោក។ ជាលទ្ធផលនៃជំងឺនេះ មនុស្សបញ្ឈឺគ្នាទៅវិញទៅមក ឆ្លៀតឱកាសដាក់គ្នាទៅវិញទៅ មក ហើយចុងបញ្ចប់សូម្បីតែបំផ្លាញពួកគេផ្ទាល់។ ជំងឺមិនមែនជាការសំងាត់នោះទេ។ វិទ្យាសាស្រ្ដ និង ប្រវត្ដិសាស្រ្ដបានជួបប្រទះជំងឺនេះ ទោះបីជាយ៉ាងណាក៏ដោយគេហៅវាតាមឈ្មោះខុសៗពីគ្នា។ ជំងឺនេះ ត្រូវបានស្គាល់ដោយសារព្រះ វាគឺជាអំពើបាប។ អំពើបាបបានឆ្លងដល់មនុស្សទាំងអស់។ អំពើបាបបានឆ្លង ដល់អ្នក។ ព្រះគម្ពីរប្រាប់ថា

«ពីព្រោះគ្រប់គ្នាបានធ្វើបាប ហើយខ្វះមិនដល់សិរីល្អនៃព្រះ»(រ៉ូម ៣:២៣)។

គ្រប់គ្នាសុទ្ធតែបានឆ្លងជំងឺនៃអំពើបាប។ ទោះបីជាយ៉ាងណាក៏ដោយ បាបត្រូវបានធ្វើ និងធ្វើឲ្យល្អ ឥតខ្ចោះនៅក្នុងឆាកជីវិត បាបមិនត្រូវការឲ្យអ្នកណាបង្រៀននោះទេ។ តាមធម្មជាតិ បាបអភិវឌ្ឈ ហើយ កើតជាខ្ទុះនៅក្នុងអ្នក។ បាបជះឥទ្ធិពលលើអ្វីៗទាំងអស់ដែលអ្នកធ្វើ។ នៅពេលអ្នកមិនស្មោះត្រង់ វាគឺជា ភស្រ្ដតាងនៃជំងឺអំពើបាប។ នៅពេលអ្នកមើលរូបអាសអាភាស វាគឺដោយសារអ្ននមានបាប។ អ្នកមិនមែន ក្លាយជាមនុស្សមានបាបដោយសារការប្រព្រឹត្ដខុសនោះទេ។ ជំងឺនៃអំពើបាបរបស់អ្នកត្រូវបានឆ្លងមក។ អ្នកបានកើតមកជាមនុស្សមានបាប។ អ្នកជាមនុស្សមានបាប ហើយវាគឺដោយសារតែអ្នកជាមនុស្សមានបាប ទើបអ្នកប្រព្រឹត្ដខុស។ បាបបានបង្ខូចចិត្ដរបស់អ្នក។ នៅក្នុងគំនិតស្ងាត់ស្ងៀមរបស់អ្នក អ្នកចង់ធ្វើរឿង អាក្រក់ៗជាច្រើនអ្នកដែលមិនធ្វើ។ អ្នកនឹងអាក្រក់ជាងនេះទៅទៀត បើអ្នកអាចធ្វើអ្វីក្នុងគំនិតរបស់អ្នក។ ចិត្ដរបស់អ្នកអាចស្រមៃគិតពីការកុហកយ៉ាងស្រួលដូចជាសួតរបស់អ្នកផលិតជាដង្ហើម។ ចិត្ដអ្នកអនុញ្ញាត្ដ ឲ្យអ្នកប៉ងប្រាថ្នានូវរឿងអាក្រក់ៗដោយស្ងាត់ស្ងៀម ខណដែលអ្នកស្អប់ខ្លួនឯងក្នុងពេលតែមួយ ក្នុងនាមជា មនុស្សល្អម្នាក់។ អ្នកត្រូវបានបង្ករោគដោយអំពើបាប ហើយអំពើបាបគឺជាអ្វីដែលនាំឲ្យមនុស្សអាត្មានិយម បញ្ជោត ហើយស្មោកគ្រោក។ ព្រះគម្ពីរប្រាប់ថា

«ដ្បិតយើងខ្ញុំទាំងអស់គ្នាបានត្រឡប់ទៅដូចជាមនុស្សដែលមិនស្អាត ហើយអស់ទាំងអំពើសុចរិតរបស់យើងខ្ញុំ ក៏ដូចជាអាវកខ្វក់ហើយ យើងខ្ញុំរាល់គ្នាស្វិតក្រៀមទៅដូចជាស្លឹកឈើ ហើយអំពើទុច្ចរិតរបស់យើងខ្ញុំ ក៏ផាត់យកយើងខ្ញុំទៅដូចជាខ្យល់» (អេសាយ ៦៤:៦)។

បាបគឺជាជំងឺ។ បាបមានរោគសញ្ញាដែលអនុវត្ដផងដែរ។ ជាលទ្ធផលនៃបាប មនុស្សជារឿយៗមិន សប្បាយជាខ្លាំងនៅក្នុងការរស់នៅផ្ទាល់ខ្លួនរបស់គេ។ ជាលទ្ធផល មនុស្សខ្មាស់ ធ្លាក់ទឹកចិត្ដ ហើយឈឺចាប់។ ភ្លាមនៃការឆ្លុះបញ្ចាំង ជួនកាលអ្នកអាចដឹងពីភាពងងឹតនៅក្នុងខ្លួន។ ពីគ្រាមួយទៅគ្រាទៀត អ្នគ អាចមានអារម្មណ៍ពីភាពស្រអាប់ក្នុងអ្នក ដែលហាក់ដូចជាស្របតាមវត្ដមាននៃការគ្មានទោស។ ជីវិតរបស់ អ្នកត្រូវបានខ្ទប់ដោយអារម្មណ៍ទទេស្អាតដែលស្ទើរតែមិនអាចរៀបរាប់ប្រាប់បាន។ អ្នកបានមានអារម្មណ៍ពី រោគសញ្ញានៃអំពើបាប។ មានពេលច្រើនដង អ្នកបានដាស់ដឹងខ្លួននៅក្នុងខ្លួនអ្នក ទំងន់នៃស្ថានភាពរបស់ អ្នក កាលវាទាញអ្នកដោយភាពទុក្ខសោកបែបស្រទន់ និងឃោរឃៅ។ អ្នកមានពេលច្រើនដងដែលអ្នកមាន អារម្មណ៍របៀបនេះ តែក្នុងរបៀបនេះអ្នកដឹងថា អ្នកមិនអាចរស់នៅក្នុងអារម្មណ៍បានយូរឡើយ។ វាស្ទើរតែ ដូចជាអ្នកឆ្លើយតបទៅនឹងសភាវគតិដែលចង់រស់នៅ អ្នកចាប់ផ្ដើមស្វែងរកការព្យាបាល។ ហើយដូចជា លោកីយដែលនៅសល់មានអញ្ចឹង ដូច្នេះ អ្នកចាប់ផ្ដើមស្វែងរកការព្យាបាល ដែលអាចរកឃើញនៅក្នុង លោកីយនេះ។

«ហើយមានស្ត្រីម្នាក់ មានជំងឺធ្លាក់ឈាម១២ឆ្នាំមកហើយ នាងបានចំណាយទ្រព្យខ្លួនទាំងអស់ ដោយរកគ្រូពេទ្យ តែគ្មានគ្រូណាមួយមើលឲ្យជាបានទេ នាងមកពីក្រោយ ចាប់ពាល់ជាយព្រះពស្ត្រទ្រង់ នោះឈាមក៏បាត់ធ្លាក់មកក្នុងខណៈ១រំពេចនោះ» (លូកា៨:៤៣)។

២. ទីពីរ អ្នកបានស្វែងរកការព្យាបាលសម្រាប់ជំងឺរបស់អ្នក។

មានការព្យាបាលជាច្រើនដែលត្រូវបានផ្ដល់ឲ្យសម្រាប់រោគសញ្ញានៃបាប។ មនុស្សបានរៀនដើម្បី បណ្ដេញរោគសញ្ញានៃបាបដោយសារការសប្បាយ។ នៅពាសពេញពិភពលោក មនុស្សប្រើថ្នាំញៀនដើម្បី រត់គេចពីរោគសញ្ញានៃបាប។ ជួនកាលការរស់នៅដែលមិនស្កប់ស្កល់មានដូចជា ថ្នាំគ្រាប់ ម្ពុល ឬដបស្រា អាចនាំឲ្យវាចេញឆ្ងាយ ប៉ុន្ដែមួយរយៈប៉ុណ្ណោះ។ អ្នកប្រហែលបាត់បង់ការសប្បាយ កាលវិធីសាស្រ្ដនៃរោគ សញ្ញានៃបាបផុតបាត់ទៅ។ ថ្នាំញៀនអាចមិនមែនជាជាតិអាភៀន ឬគ្រឿងស្រវឹង តែវាជាអ្វីក៏ដោយ វាជាការ ព្យាបាល ហើយវាញៀន។

ការព្យាបាលនៃការសប្បាយត្រូវបានបង្ហាញក្នុងការបញ្ឆោតជាច្រើន។ សព្វថ្ងៃនេះមនុស្សញៀន នឹងការសប្បាយនៃលោកីយនេះជាពិត។ ការសិក្សាថ្មីៗនេះដែលបានពិភ្សានៅក្នុងរនុកក្នុងមុខជំនួញបានរក ឃើញថា មនុស្សជាមធ្យមប៉ះទូរស័ព្ទដៃរបស់គេចំនួន២ពាន់ ទៅ៥ពាន់ដងជារៀងរាល់ថ្ងៃ។ មនុស្សញៀន នឹងការប្រញាប់ប្រញាល់នៃព័ត៌មាន ការទាក់ទងគ្នា និងការរុករកដែលបច្ចេកវិទ្យាអាចផ្ដល់ឲ្យពួកគេ។ គេ ត្រូវបានគ្របសង្កត់ដោយទិន្ឋន័យយ៉ាងខ្ជាប់ខ្ជួន ដូច្នេះ គេមិនដែលគិត និងមានអារម្មណ៍ពីរោគសញ្ញានៃ បាបឡើយ។

អ្នកក៏មានទូរស័ព្ទដៃនៅក្នុងហោប៉ៅរបស់អ្នកផងដែរ។ គ្រប់ពេលដែលអ្នកទំនេរ អ្នកចំនាយពេល ជាមួយទូរស័ព្ទអ្នក។ នៅចន្លោះពេលទំនេរពីសកម្មភាពរបស់អ្នក នោះអ្នកបានទាយវាចេញពីហោប៉ៅរបស់ អ្នកដោយគ្មានបំណង។ អ្នកមានការរត់គេច។ អ្នកមានការព្យាបាល។ អ្នកកំពុងព្យាបាលរោគសញ្ញានៃបាប តែអ្នកមិនបានព្យាបាលវាឡើយ។

«ហើយមានស្ត្រីម្នាក់ មានជំងឺធ្លាក់ឈាម១២ឆ្នាំមកហើយ នាងបានចំណាយទ្រព្យខ្លួនទាំងអស់ ដោយរកគ្រូពេទ្យ តែគ្មានគ្រូណាមួយមើលឲ្យជាបានទេ នាងមកពីក្រោយ ចាប់ពាល់ជាយព្រះពស្ត្រទ្រង់ នោះឈាមក៏បាត់ធ្លាក់មកក្នុងខណៈ១រំពេចនោះ» (លូកា៨:៤៣)។

បច្ចេកវិទ្យាផ្ដល់ផ្លូវឲ្យអ្នកទៅរកលោកីយមួយទៀត។ បច្ចេកវិទ្យាអនុញ្ញាត្ដឲ្យអ្នកស្វែងរកលោកីយ ដែលហាក់ដូចជាប្រាថា្នចង់បានជាជាងលោកីយដែលអ្នកបានកើតមកក្នុង។ រាល់ថ្ងៃ មនុស្សចំនាយពេល រាប់ម៉ោងតាមគេហទំព័រលើអ៊ិនធើណែត។ មនុស្សចំនាយពេល១០ ឬ១៥ ឬ២០នាទីដើម្បីថតរូបខ្លួនឯង មុនពេលគេអាចរកឃើញការបង្ហាញពីរូបខ្លួនឯងដ៏ឥតខ្ចោះរបស់គេ ដើម្បីការពារភាពពិតរបស់គេ។ ពួកគេ បង្ហាញរូបខ្លួនឯង ដូចជារបស់ខ្លះដែលពួកគេមិនជឿពីភាពពិតខ្លួនឯង។ គេប្រុងប្រយ័ត្នក្នុងរូបថត និងការ បង្ហោះនីមួយៗ ដូច្នេះលោកីយអាចឃើញពីឧត្ដមគតិខ្លះថាគេជានរណា។

អ្នកមានហ្វេសបុក អ្នកមានអ៊ិនស្ទើហ្គ្រាម។ អ្នកក៏ចំនាយពេលរើសយកទេវតាល្អបំផុត និងរូបថត ដ៏ល្អបំផុតពីខ្លួនឯង ដូច្នេះលោកីយមើលមិនចង់ស្គាល់អ្នក ។ បើអ្នកធ្វើត្រឹមត្រូវ នោះប្រហែលជាលោកីយ អាចដឹងច្បាស់ថា អ្នកស្អាត អ្នកល្អ អ្នកមិនរងទុក្ខវេទនាពីរោគសញ្ញានៃអំពើបាប។ អ្នកបានស្វែងរកឃើញ ការព្យាបាល តែអ្នកមិនបានព្យាបាលនោះទេ។

«ហើយមានស្ត្រីម្នាក់ មានជំងឺធ្លាក់ឈាម១២ឆ្នាំមកហើយ នាងបានចំណាយទ្រព្យខ្លួនទាំងអស់ ដោយរកគ្រូពេទ្យ តែគ្មានគ្រូណាមួយមើលឲ្យជាបានទេ នាងមកពីក្រោយ ចាប់ពាល់ជាយព្រះពស្ត្រទ្រង់ នោះឈាមក៏បាត់ធ្លាក់មកក្នុងខណៈ១រំពេចនោះ» (លូកា ៨:៤៣)។

សូមសំគាល់ពីរបៀបដែលជីវិតរបស់អ្នករវល់យ៉ាងណា។ ការដឹងពីស្ថានភាពពិតរបស់អ្នកត្រូវការ ពេលវេលា។ ដូចនេះក្នុងការខិតខំដើម្បីរត់គេចពីស្ថានភាពពិតប្រាកដរបស់អ្នក អ្នកបានរៀបចំជីវិតអ្នកឲ្យ នៅទទេនៃពេលវេលាទាំងស្រុង។ សូម្បីតែពេលទំនេរក៏មិនទំនេរដែរ។ មនសិការអ្នកផ្ទុកធ្ងន់ដោយការរំខាន អ្នកចំនាយពេលរាប់ម៉ោងរាល់ថ្ងៃ ដើម្បីលេងហ្គេមវីដីអូ។ លោកីយតាមអ៊ីនធើណេតរបស់អ្នកបានវាយលុក លោកីយពិតប្រាកដ។ ខណដែលអ្នកអង្គុយក្នុងថ្នាក់ ឬនៅចរាចរណ៍ ឬក្នុងសេចក្ដីអធិប្បាយនេះ អ្នកកំពុង គិតអំពីការទៅផ្ទះ ហើយលេងហ្គេមវីដីអូគ្រាន់តែបន្ដិចបន្ដួច។ អ្នករវល់ពេកដើម្បីដឹងខ្លួនពីភាពទុក្ខសោក បែបស្រទន់ ហើយឃោរឃោនៅក្នុងជីវិតអ្នក។ អ្នករវល់បេកដើម្បីកាន់ក្ដាប់សភាពពិតនៃស្ថានភាពផ្ទាល់ខ្លួន របស់អ្នក។

អ្នកបានបាត់បង់ពេលពេញ១ថ្ងៃដើម្បីនៅមុខកំព្យូទ័រ។ អ្នកមិនចូលចិត្ដអារម្មណ៍របស់អ្នក កាល អ្នកអង្គុយម្នាក់ឯង ដូច្នេះហើយអ្នកបន្ដផ្សារភ្ជាប់ជាមួយអ៊ិនធើណែត។ អ្នកមិនអាចបញ្ឃប់ភ្លាមៗឡើយ ដោយសារតែអ្នកប្រគល់ខ្លួនទៅវាជានិច្ច។ អ្នកប្រគល់ខ្លួនទៅតន្រ្ដី ហ្គេមវិដីអូ អ៊ិនធើណែត បទពិសោធន៍ នៃការសប្បាយ អ្វីៗទាំងអស់ តែមិនមែនជាភាពពិតនៃជីវិតឡើយ។ អ្នកប្រាប់ខ្លួនឯងថា អ្នកពិតជាមិនខ្លាច រោគសញ្ញានៃបាបនោះទេ។ អ្នកធ្វើរឿងគ្រប់យ៉ាង ដោយសារតែភាពធុញទ្រាន់។ អ្នកធ្វើរឿងទាំងនេះ ដោយ សារវាសប្បាយ មិនមែនដោយសារអ្នកត្រូវតែធ្វើនោះទេ។ ហើយបើអ្នកឈប់កត់សំគាល់ពីរបៀបដែលអ្នក ដេញតាមការសប្បាយ នោះអ្នកអាចកត់សំគាល់ថា អ្នកកំពុងរត់រកជីវិតរបស់អ្នក។ គ្មានពេលព្រួយបារម្ភ ឬខ្វល់ខ្វាយឡើយ ដោយសារតែអ្នកបានរៀបចំឲ្យជីវិតអ្នករវល់ពេក។ ព្រះគម្ពីរប្រាប់ថា

« បើមានតែ១ក្តាប់ទាំងប្រកបដោយសេចក្តីសុខ នោះវិសេសជាងមាន២ក្តាប់ ហើយមានទាំងការនឿយហត់នឹងការខំជាអសារឥតការផង» (សាស្ដា ៤:៦)។

អ្នកប្រាប់ខ្លួនឯងថា អ្នកមិនអាចជួយបានទេដោយសាររវល់ពេក។ អ្នកមានត្រីមាស និងមាន គំរោង បន្ទាប់មកមានការងារ។ ការនេះនឹងមិនផ្លាស់ប្ដូរនៅថ្ងៃណាមួយឡើយ។ អ្នកនឹងនៅតែជាប់រវល់ដូច នេះជានិច្ច។ អ្នកត្រូវតែជីវិតអ្នកតាមផ្លូវនេះ។ អ្នកជឿថា នៅពេលណាមួយនៅនាអនាគត អ្នកនឹងខុសពី នេះ។ អ្នកជឿថា អ្នកនឹងរៀបចប់ ហើយចាប់ផ្ដើមរកលុយ រួចនៅចុងបញ្ចប់អ្នកនឹងក្លាយជានរណាម្នាក់ដែល អ្នកមានមោទនភាពចំពោះ។ តែទោះបីជាអ្នករៀនចប់នៅឯណា ទោះបីជាអ្នករកលុយបានច្រើនប៉ុណ្ណាក៏ ដោយ អ្នកនឹងមិនស្កប់ចិត្ដឡើយ ហើយវានឹងមិនដែលល្មមឡើយ។ ព្រះគម្ពីរប្រាប់ថា

« អ្នកនោះសំរាលចេញពីផ្ទៃម្តាយមកយ៉ាងណា នោះក៏ត្រូវត្រឡប់ទៅវិញខ្លួនទទេ ដូចជាបានមកនោះដែរ ឥតយកអ្វីពីការនឿយហត់របស់ខ្លួនជាប់នៅដៃទៅជាមួយបានឡើយ» (សាស្ដា ៥:១៥)។

ទីសង្ឃឹមរបស់អ្នកនឹងរាប់ជាគ្មានតម្លៃសោះសម្រាប់អ្នក។ គ្មានចំនួនលុយ និងគ្មានការងាយល្អឥត ខ្ចោះណាដែលនឹងផ្ដល់រង្វាន់ដល់អ្នកភ្លាមៗ ក្នុងបទបទពិសោធន៍បរិសុទ្ធបំផុតនៃការរស់នៅ ដែលនាំឲ្យ ព្រលឹងរបស់អ្នកស្រេកចង់បាន។ ជីវិតអ្នកនឹងមិនដែលធ្វើឲ្យអ្នកស្កប់ចិត្ដឡើយ។ អ្នកមិនសប្បាយឡើយ។ អ្នករងទុក្ខវេទនាពីរោគសញ្ញានៃបាប ហើយអ្នកកំពុងតែព្យាបាលវា។ អ្នកកំពុងព្យាបាលរោគសញ្ញានៃបាប តែអ្នកនឹងមិនដែលរកឃើញការព្យាបាលឡើយ។

«ហើយមានស្ត្រីម្នាក់ មានជំងឺធ្លាក់ឈាម១២ឆ្នាំមកហើយ នាងបានចំណាយទ្រព្យខ្លួនទាំងអស់ ដោយរកគ្រូពេទ្យ តែគ្មានគ្រូណាមួយមើលឲ្យជាបានទេ» (លូកា ៨:៤៣)។

គ្មានការព្យាបាលណាដែលនឹងមានតម្លៃដើម្បីព្យាបាលសម្រាប់អំពើបាប។ រាល់ការសប្បាយនៅ ក្នុងលោកីយនេះនឹងមិនដែលព្យាបាលជំងឺនៃអំពើបាបនោះទេ។ លុយនៅក្នុងលោកីយនេះដាក់បញ្ចូលគ្នា ទាំងអស់ក៏មិនអាចទិញការព្យាបាលបានដែរ។ ដូចបទចម្រៀងពីបុរាណមួយប្រាប់ថា

ត្បូងជាច្រើន ភ្នំនៃមាសនានា
   ទន្លៃនៃប្រាក់ ពេជ្រដែលមិនអាចប្រាប់
គ្រប់របស់ទាំងនេះមិនអាចទិញអ្នក និងខ្ញុំបានឡើយ
   សេចក្ដីសុខពេលអ្នកកំពុងគេង ឬមនសិការដែលមានសេរីភាព។
(«ត្បូងជាច្រើន»ដោយលោក អោសើរ ស្មីទ ១៩៥៩)។

អ្នកមិនត្រូវការការព្យាបាលថែមទៀតសម្រាប់ជំងឺនៃបាបរបស់អ្នកនោះទេ។ កាព្យាបាលដែលអ្នក ព្យាយាមម្ដងហើយម្ដងទៀតត្រឹមតែរៀបចំសម្រាប់រោគសញ្ញាតែប៉ុណ្ណោះ។ ការព្យាបាលរៀបចំរោគសញ្ញា តែ មិនទំនុកបំរុងជំងឺនោះទេ។ អ្នកនឹងបន្ដក្នុងការព្យាបាលរបស់អ្នក រហូតដល់អ្នកនឿយហត់ក្នុងជីវិតអ្នក។ ហើយនៅថ្ងៃណាមួយ វានឹងយឺតពេល។ ជំងឺនៃអំពើបាបរបស់អ្នកកាន់តែអាក្រក់ទៅៗ ហើយវានឹងបន្ដ អាក្រក់ទៅៗ។ ជំងឺរបស់អ្នករ៉ាំរៃ សាហាវ ហើយចុងគេបំផុត។ ជំងឺនៃអំពើបាបនេះនឹងបំផ្លាញអ្នក។ ព្រះគម្ពីរ ប្រាប់ថា

«ដ្បិតឈ្នួលរបស់អំពើបាប នោះជាសេចក្តីស្លាប់ តែអំណោយទាននៃព្រះវិញ គឺជាជីវិតដ៏នៅអស់កល្បជានិច្ច ដោយព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃយើងរាល់គ្នា» (រ៉ូម ៦:២៣)។

អ្នកត្រូវការព្យាបាលសម្រាប់ជំងឺរបស់អ្នក។ អាចត្រូវតែការព្យាបាលតែមួយគត់។ អ្នកត្រូវការព្រះ យេស៊ូវគ្រិស្ដ។

៣. ទីបី ការព្យាបាលសម្រាប់ជំងឺនៃអំពើបាបរបស់អ្នកគឺជាព្រះយេស៊ូវ។

ការព្យាបាលសម្រាប់ជំងឺនៃអំពើបាបរបស់អ្នកត្រូវតែជ្រៅជាការព្យាបាលដែលរាក់កំផែល។ ដូចជា ស្រ្ដីក្នុងអត្ថបទគម្ពីរយើងបានធ្វើ អ្នកត្រូវតែបែរចេញពីការព្យាបាលនានា ហើយបែរទៅរកព្រះយេស៊ូវ។

«ហើយមានស្ត្រីម្នាក់ មានជំងឺធ្លាក់ឈាម១២ឆ្នាំមកហើយ នាងបានចំណាយទ្រព្យខ្លួនទាំងអស់ ដោយរកគ្រូពេទ្យ តែគ្មានគ្រូណាមួយមើលឲ្យជាបានទេ នាងមកពីក្រោយ ចាប់ពាល់ជាយព្រះពស្ត្រទ្រង់ នោះឈាមក៏បាត់ធ្លាក់មកក្នុងខណៈ១រំពេចនោះ» (លូកា ៨:៤៣-៤៤)។

ស្រ្ដីម្នាក់នេះបានព្យាយាមគ្រប់យ៉ាងដែលនាងអាចធ្វើ ហើយគ្មានអ្វីសោះដែលព្យាបាលជំងឺរបស់ នាង រហូតដល់នាងបែរមករកព្រះយេស៊ូវ។ ទោះបីជានាងបានព្យាយាមច្រើនដងក៏ដោយ គ្មានអ្នកណាអាច ព្យាបាលនាងបានឡើយ។ នាងបានបែរទៅរកព្រះយេស៊ូវដោយមានសង្ឃឹមចុងក្រោយ រួចព្រះយេស៊ូវបាន ព្យាបាលនាង។ ព្រះយេស៊ូវគឺជាការព្យាបាលតែមួយគត់សម្រាប់ជំងឺនៃអំពើបាប។ មានតែព្រះយេស៊ូវតែមួយគត់ដែលអាចព្យាបាលជំងឺនៃបាបរបស់អ្នកបាន ដោយសារតែមានតែព្រះយេស៊ូវតែមួយគត់ដែលបានសុគតសម្រាប់បាបអ្នក។ ព្រះយេស៊ូវគឺឥតខ្ចោះនៅក្នុងគ្រប់ផ្លូវ។ ព្រះយេស៊ូវគឺជាកូនចៀមគ្មានស្នាមប្រលាក់ គ្មានបាប ដែលបានផ្ទុកទំងន់នៃបាបរបស់អ្នកនៅលើរូបអង្គទ្រង់ជាប់លើឈើឆ្កាង។ ទ្រង់ត្រូវបានជាប់ឆ្កាងដើម្បី ទទួលទោសជំនួសបាបរបស់អ្នក។ ព្រះយេស៊ូវបានបង្ហូរព្រះលោហិតរបសប់ទ្រង់ ទុកជាថ្នាំបន្សាបសម្រាប់ បាបរបស់អ្នក។ ព្រះគម្ពីរប្រាប់ថា

«ទ្រង់បានទ្រាំទ្រ រងអស់ទាំងសេចក្តីឈឺចាប់របស់យើង ហើយបានទទួលផ្ទុកអស់ទាំងសេចក្តីទុក្ខព្រួយរបស់យើងពិត ប៉ុន្តែយើងរាល់គ្នាបានរាប់ទ្រង់ទុកជាអ្នកមានទោសវិញ គឺជាអ្នកដែលព្រះបានវាយ ជាអ្នកដែលរងវេទនា តែទ្រង់ត្រូវរបួស ដោយព្រោះអំពើរំលងរបស់យើង ក៏ត្រូវវាយជាំ ដោយព្រោះអំពើទុច្ចរិតរបស់យើងទេ ឯការវាយផ្ចាលដែលនាំឲ្យយើងបានជាមេត្រី នោះបានធ្លាក់ទៅលើទ្រង់ ហើយយើងរាល់គ្នាបានប្រោសឲ្យជា ដោយសារស្នាមរំពាត់នៅអង្គទ្រង់» (អេសាយ ៥៣:៤-៥)។

ព្រះយេស៊ូវបានធ្វើរឿងទាំងអស់នោះ ដោយសារតែទ្រង់ស្រឡាញ់អ្នក។ ព្រះយេស៊ូវបានសុគត សម្រាប់បាបអ្នក ដូច្នេះជំងឺនៃបាបរបស់អ្នកអាចត្រូវបានព្យាបាល។ អ្នកជាមនុស្សមានបាប អ្នកបានសាក ល្បងការព្យាបាលផ្សេងៗ។ ការព្យាបាលនានានោះមិនបានព្យាបាលបាបរបស់អ្នកឡើយ។ គ្មានការដាក់ថ្នាំ នៃការព្យាបាលណាមួយដែលនឹងព្យាបាលអ្នកឡើយ។ អ្នកកំពុងរងទុក្ខពីជំងឺនៃបាបដែលស្លាប់។ អ្នកត្រូវ តែដឹងច្បាស់ថា អ្នកមានជំងឺ។ លុះត្រាតែអ្នកដឹងថា អ្នកមានជំងឺ ទើបអ្នកនឹងត្រូវបញ្ចុះបញ្ចូលថា វត្ដមាននៃ រោគសញ្ញាបញ្ជាក់ថា អ្នកមិនត្រូវការព្យាបាល។ តែអ្នកត្រូវការការព្យាបាល។ ព្រះយេស៊ូវមានបន្ទូលថា

«លុះព្រះយេស៊ូវបានឮ នោះទ្រង់មានព្រះបន្ទូលថា ពួកអ្នកដែលជាសុខសប្បាយ គេមិនត្រូវការនឹងគ្រូពេទ្យទេ គឺជាមនុស្សដែលមានជំងឺវិញទេតើ ខ្ញុំមិនបានមក ដើម្បីហៅមនុស្សសុចរិតទេ គឺមកហៅតែមនុស្សមានបាបប៉ុណ្ណោះ ដើម្បីឲ្យគេប្រែចិត្តឡើង» (0ម៉ាកុស ២:១៧)។

អ្នកត្រូវតែដឹង ហើយមានអារម្មណ៍ពីសភាពពិតនៃជំងឺនៃអំពើបាបរបស់អ្នក។ ហើយពេលណា ដែលអ្នកដឹងពីវា នោះកុំបែរទៅរកការព្យាបាលណាឡើយ សូមបែរទៅរកការព្យាបាលដ៏ពិត។ សូមបែរចេញ ពីលាក់រោគសញ្ញានៃអំពើបាប ហើយសូមបែរទៅរកព្រះយេស៊ូវចុះ។ ព្រះយេស៊ូវតែ១គត់ដែលអាចសង្រ្គោះ អ្នកពីអំពើបាប។ សេចក្ដីសង្រ្គោះដែលព្រះយេស៊ូវប្រទានឲ្យមិនត្រូវបានធ្វើឲ្យមានឡើយ។ ស្រ្ដីនោះត្រូវបាន ប្រោសឲ្យជា ត្រូវបានអត់ទោសបាប ហើយបានសង្រ្គោះដោយសារព្រះយេស៊ូវ។ នាងមិនបានបង់ថ្លៃសំរាប់ ការព្យាបាលរបស់នាងឡើយ។ នាងមិនបានបញ្ចុះបញ្ចូលព្រះយេស៊ូវដើម្បីឲ្យព្យាបាលនាងឡើយ។ វាហាក់ ដូចជានាងមិនអាចទៅដល់ព្រះយេស៊ូវឡើយ តែនាងបានទៅដល់ទ្រង់ដូចគ្នា។ នាងបានឆ្ពោះទៅឯព្រះយេស៊ូវ ហើយនាងបានប៉ះជាយព្រះពស្រ្ដរបស់ទ្រង់ ហើយត្រូវបានសង្រ្គោះដោយសារសេចក្ដីជំនឿ! ទោះបីជាអ្នកមិនអាចទៅដល់ព្រះយេស៊ូវក៏ដោយ សូមឆ្ពោះទៅរកទ្រង់! ទោះបីជាអ្នកមានអារម្មណ៍ថា អ្នកមិនអាច ទៅដល់ព្រះយេស៊ូវ សូមព្យាយាមទៅរកព្រះគ្រិស្ដដោយសេចក្ដីជំនឿ នោះទ្រង់នឹងសង្រ្គោះអ្នក! សូមទទួល ជឿព្រះយេស៊ូវដោយសេចក្ដីជំនឿទៅ នោះទ្រង់នឹងសង្រ្គោះអ្នក! សូមទទួលជឿព្រះយេស៊ូវ នោះអ្នកនឹងត្រូវ បានព្យាបាលពីជំងឺនៃអំពើបាប។ អាម៉ែន។


បើសិនជាសេចក្ដីអធិប្បាយនេះជាព្រះពរសំរាប់បងប្អូន នោះសូមផ្ញើរអ៊ីម៉ែលទៅកាន់លោកបណ្ឌិត ហាយមើស៏ ហើយសូមប្រាប់គាត់ផង។ នៅពេលអ្នកសរសេរផ្ញើរទៅកាន់លោក ហាយមើស៍ សូមប្រាប់ពីប្រទេសរបស់អ្នក ឬក៏គាត់មិនអាចឆ្លើយតបទៅវិញ។ សូមចុចទីនេះ rlhymersjr@sbcglobal.net(សូមចុចទីនេះ) ។ បើសេចក្ដីអធិប្បាយទាំងនេះជាព្រះពរចំពោះអ្នក នោះសូមប្រាប់គាត់ ថែមទាំងប្រាប់ពីប្រទេសរបស់អ្នកផង។ អ្នកអាចសរសេរទៅកាន់លោក ហាយមើស៏ក្នុងភាសាណា ក៏បាន ប៉ុន្ដែ សូមសរសេរជាភាសាអង់គ្លេស បើសិនជាបងប្អូនអាចធ្វើបាន។ បើអ្នកចង់សរសេរទៅ គាត់តាមប្រៃណីយ៍ សូមសរសេរទៅកាន់អាស័យដ្ឋាន P.O. Box 15308, Los Angeles, CA 90015។ អ្នកអាចទូរស័ព្ទទៅគាត់តាមលេខ(៨១៨)៣៥២-០៤៥២។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអានសេចក្ដីអធិប្បាយរបស់ លោក ហាយមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗនៅលើអ៊ីធើណេត តាមគេហទំព័រ
www.sermonsfortheworld.com. ចុចលើ ”
សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ”

សេចក្ដីអធិប្បាយដែលសរសេរដៃទាំងនេះមិនហាមឲ្យថតចំលងទេ។ អ្នកប្រើវាដោយគ្មានការអនុញ្ញាតពីលោក
Dr. Hymers។ ទោះបីជាយ៉ាងណាក៏ដោយ គ្រប់សេចក្ដីអធិប្បាយជាវីដីអូទាំងអស់របស់លោក
Dr. Hymers ហាមថតចំលង ហើយអាចត្រឹមតែប្រើវាបានដោយមានការអនុញ្ញាត។

អានបទគម្ពីរមុនសេចក្ដីអធិប្បាយដោយលោក ណូអេ សោង៖ លូកា ៨:៤៣-៤៨។
ច្រៀងចំរៀងតែម្នាក់ឯងមុនអធិប្បាយដោយ បែនយ៉ាមីន ខីខេង ហ្គ្រីហ្វី៖
«សូមមើលទៅកាន់ព្រះយេស៊ូវ»(ដោយ Helen H. Lemmel, 1863-1961)។


ចំណងជើងនៃសេចក្ដីអធិប្បាយ

ភាពទុក្ខសោកដែលស្រទន់ ហើយឃោរឃៅ

A SOFT AND VIOLENT SADNESS

ដោយលោក
យ៉ូហាន សាំយ៉ូអែល ខាហ្គិន
by Mr. John Samuel Cagan

«ហើយមានស្ត្រីម្នាក់ មានជំងឺធ្លាក់ឈាម១២ឆ្នាំមកហើយ នាងបានចំណាយទ្រព្យខ្លួនទាំងអស់ ដោយរកគ្រូពេទ្យ តែគ្មានគ្រូណាមួយមើលឲ្យជាបានទេ នាងមកពីក្រោយ ចាប់ពាល់ជាយព្រះពស្ត្រទ្រង់ នោះឈាមក៏បាត់ធ្លាក់មកក្នុងខណៈ១រំពេចនោះ»(លូកា៨:៤៣-៤៤)។

១. ទីមួយ អ្នកមានជំងឺ រ៉ូម ៣:២៣; អេសាយ ៦៤:៦។

២. ទីពីរ អ្នកបានស្វែងរកការព្យាបាលសម្រាប់ជំងឺរបស់អ្នក។
សាស្ដា ៤:៦; ៥:១៥; រ៉ូម ៦:២៣។

៣. ទីបី ការព្យាបាលសម្រាប់ជំងឺនៃអំពើបាបរបស់អ្នកគឺជាព្រះយេស៊ូវ។
អេសាយ ៥៣:៤-៥; ម៉ាកុស ២:១៧។