Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




ការសូមនំបុ័ងសម្រាប់មនុស្សមានបាប – គំនិតថ្មីមួយ

ASKING BREAD FOR SINNERS – A NEW THOUGHT!
(Cambodian)

ដោយលោក
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស ថ្ងៃរបស់ព្រះអម្ចាស់នៅពេលល្ងាច មេសា ២២ ២០១៧
A sermon preached at the Baptist Tabernacle of Los Angeles
Saturday Evening, April 22, 2017


លោកយ៉ូហាន សាំយ៉ូអែល ខាហ្គិនទើបបានអានគម្ពីរលូកា ១១:៥-១៣ប៉ុន្មាននាទីមុន។ តែខ្ញុំចង់ ឲ្យអ្នកបើកទៅវាម្ដងទៀត។ គម្ពីរស្កោហ្វៀលនៅទំព័រ១០៩០។ នេះគឺជារឿងប្រៀបធៀបពីមិត្ដសំឡាញ់ម្នាក់ ដែលទទូចអង្វរ។ នៅយប់នេះ ខ្ញុំនឹងទាញយករឿងសំខាន់ខ្លះៗនៅក្នុងរឿងប្រៀបធៀបនេះ។

មុនដំបូង មានមនុស្ស៣នាក់នៅក្នុងរឿងប្រៀបធៀបនេះ។

« ទ្រង់ក៏មានព្រះបន្ទូលទៅគេថា ក្នុងពួកអ្នករាល់គ្នា បើអ្នកណាមានមិត្តសំឡាញ់ម្នាក់ ហើយទៅនិយាយនឹងអ្នកនោះ ទាំងពាក់កណ្តាលអធ្រាត្រថា សំឡាញ់អើយ សូមឲ្យអញខ្ចីនំបុ័ង៣ដុំសិន ដ្បិតមានសំឡាញ់អញម្នាក់ មានដំណើរមកឯផ្ទះ អញគ្មានអ្វីទទួលគេសោះ» (លូកា ១១:៥-៦)។

«មិត្ដសំឡាញ់»ទីមួយគឺជាម្នាក់ដែលមាននំបុ័ងច្រើន។ ទ្រង់គឺជាព្រះវរបិតា។ មិត្ដសំឡាញ់ទីពីរ គឺជាមនុស្សណាដែលកំពុងតែសុំនំបុ័ង។ ម្នាក់នោះគឺជាគ្រីស្ទានដែលត្រូវការនំបុ័ង។ មិត្ដសំឡាញ់ទីបីគឺជា មនុស្សណាដែលមករកពួកគ្រីស្ទាន។ គាត់គឺជាមនុស្សបាត់បង់ មនុស្សដែលមិនទាន់បានសង្រ្គោះ។ នេះ គឺជាមនុស្សដែលត្រូវការនំបុ័ង។ អ្នក និងខ្ញុំដែលជាគ្រីស្ទានពិតប្រាកដឈរនៅចន្លោះព្រះ និងអស់អ្នកណា ដែលបាត់បង់។ តើ «នំបុ័ង»ក្នុងរឿងប្រៀបធៀបនេះគឺជាអ្វីទៅ? ពីមុនអ្នកខ្លះក្នុងចំណោមយើងធ្លាប់គិត ថា នំបុ័ងគឺជាព្រះវិញ្ញាណបរិសុទ្ធ។ ប៉ុន្ដែឥឡូវនេះខ្ញុំគិតថា វាខុស។ ពិតប្រាកដ ក្នុងខ១៣ ព្រះវិញ្ញាណបរិសុទ្ធត្រូវបានប្រទានមកនៅក្នុងការឆ្លើយតបនូវសេចក្ដីអធិស្ឋាន

« បើអ្នករាល់គ្នាដែលជាមនុស្សអាក្រក់ អ្នកចេះឲ្យរបស់ល្អទៅកូនយ៉ាង ដូច្នេះ នោះចំណង់បើព្រះវរបិតា ដែលគង់ស្ថានសួគ៌ តើទ្រង់នឹងប្រទានព្រះវិញ្ញាណបរិសុទ្ធ មកអស់អ្នកដែលសូម ជាជាងអម្បាលម៉ានទៅទៀត» (លូកា ១១:១៣)។

តែឥឡូវខ្ញុំដឹងច្បាស់ថា «នំបុ័ង»មិនមែនជាព្រះវិញ្ញាណបរិសុទ្ធនោះទេ។ លោកបណ្ឌិតយ៉ូហាន អោ រ៉ាយស៍ បានសរសេរដោយលំអិតពីរឿងប្រៀបធៀបនេះពីគម្ពីរលូកា (សេចក្ដីអធិស្ឋាន៖ ការសូម និងការទទួល Sword of the Lord, 1970, p. 70)។ ទាក់ទងនឹង «នំបុ័ង» លោកបណ្ឌិត រ៉ាយស៍ប្រាប់ថា នំបុ័ងគឺជា ព្រះគ្រិស្ដ។ «ព្រះយេស៊ូវទ្រង់ផ្ទាល់គឺជានំបុ័ង»(យ៉ហាន ៦:៣៥)។ ពីមុនខ្ញុំបានគិតថា «នំបុ័ង»ជាព្រះ វិញ្ញាណបរិសុទ្ធ។ ប៉ុន្ដែខ្ញុំបានធ្វើខុស។ នំបុ័ងគឺជាព្រះគ្រិស្ដទ្រង់ផ្ទាល់។ វាច្បាស់នៅក្នុងគម្ពីរសញ្ញាថ្មី។ ស្ទើរ តែមួយជំពូកទាំងមូលនិយាយពីព្រះយេស៊ូវទុកជា «នំបុ័ងជីវិត»។ សូមស្ដាប់នូវអ្វីដែលព្រះយេស៊ូវបានមាន បន្ទូលនៅក្នុងយ៉ូហានជំពូក៦៖

«ដ្បិតនំបុ័ងរបស់ព្រះ គឺជាព្រះអង្គដែលយាងចុះពីស្ថានសួគ៌មក ព្រមទាំងប្រទានឲ្យមនុស្សលោកបានជីវិតផង» (យ៉ូហាន ៦:៣៣)។

«ខ្ញុំជានំបុ័ងជីវិត» (យ៉ូហាន ៦:៣៥)។

«ខ្ញុំជានំបុ័ងជីវិត» (យ៉ូហាន ៦:៤៨)។

«ខ្ញុំជានំបុ័ងជីវិត» (យ៉ូហាន ៦:៥១)។

«ឯនំបុ័ងដែលខ្ញុំឲ្យ គឺជារូបសាច់ខ្ញុំ» (យ៉ូហាន ៦:៥១)។

ពីពេលមួយទៅពេលមួយទៀត យើងត្រូវបានប្រាប់ថា ព្រះយេស៊ូវទ្រង់ផ្ទាល់គឺជា «នំបុ័ងជីវិត»។

អញ្ចឹង ហេតុអ្វីបានជាគ្រីស្ទាននិយាយក្នុងលូកា ១១:៦ ថា «ដ្បិតមានសំឡាញ់អញម្នាក់ មានដំណើរមកឯផ្ទះ អញគ្មានអ្វីទទួលគេសោះ»? ដោយសារតែយើងគ្មានអំណាចដើម្បីឲ្យពួកគេបរិភោគ «នំបុ័ងជីវិត»ឡើយ! ក្នុងការផ្សាយដំណឹងល្អ និងក្នុងការអធិប្បាយរបស់យើង យើងគ្មានអំណាចដើម្បីផ្ដល់ នំបុ័ងជីវិតដល់ពួកគេនោះទេ! យើងស្គាល់ដំណឹងល្អ តែយើងដឹងខ្លួនថា យើងគ្មានអំណាច ដូច្នេះយើងដឹង ថា «ដ្បិតមានសំឡាញ់អញម្នាក់ មានដំណើរមកឯផ្ទះ អញគ្មានអ្វីទទួលគេសោះ» (លូកា ១១:៦)។

នោះជាការសារភាពរបស់ខ្ញុំ «ខ្ញុំគ្មានអ្វីទទួលគេសោះ»។ នោះជាអ្វីដែលមនុស្សវ័យក្មេងជាច្រើន មានអារម្មណ៍ នៅពេលគេមកលេងក្រុមជំនុំបាទីស្ទមួយនៅសព្វថ្ងៃនេះ។ គេមានអារម្មណ៍ថា ក្រុមជំនុំមិន ផ្ដល់អ្វីដែលពួកគេត្រូវការនោះទេ។ ក្នុងក្រុមជំនុំបាទីស្ទភាគច្រើន ពួកគេ «គ្មានអ្វីទទួលមនុស្សសោះ តែ ជាបទចម្រៀងនៅសម័យនេះ»។ ខ្ញុំស្អប់ការទាំងនោះមែនទែន! វាទាំងអស់ស្ដាប់ដូចគ្នា! វាជា«បទថ្វាយបង្គំ ព្រះ» ហើយគ្មានអ្វីសោះនៅក្នុងបទចម្រៀងទាំងនោះ ដើម្បីឲ្យមនុស្សមានបាបគិតអំពីតម្រូវការរបស់គេ សម្រាប់ព្រះយេស៊ូវ! ខ្ញុំគ្មានអ្វីទទួលគេសោះ! គ្មានសោះ គ្មានសោះ! គ្មានសោះ តែជាបទចម្រៀង «ថ្វាយ បង្គំព្រះ»ដែលគ្មានកម្លាំង។ គ្មានសោះ គ្មានសោះ គ្មានសោះដើម្បីទទួលគេ! គ្មានសោះ គ្មានសោះ គ្មាន សោះ តែជាការបង្រៀនតាមខគម្ពីរមួយៗដែលស្ងួតហែង និងគ្មានជីវិត។ គ្មានសោះ តែជាបទចម្រៀង «ថ្វាយបង្គំព្រះ»ដែលស្លាប់ និងជាការសិក្សាព្រះគម្ពីរដែលរាក់ៗ ហើយគួរឲ្យធុញ។ អ្នកបានលឺពីវានៅយប់ មុន! គ្មានសុខភាពល្អ មនុស្សវ័យក្មេងតាមធម្មតាអាចត្រូវបានជួយដោយសារការនោះ។ រឿងដែលរស់រវើក តែមួយគត់ជាការច្រៀងបទពីថ្ងៃរំលឹកដល់ព្រះយេស៊ូវរស់ឡើងវិញរបស់លោកប៉ុល រេដឺ«រស់នៅម្ដងទៀត»។ យើងត្រូវបានសណ្ដំជាខ្លាងដោយកម្មវិធីស្លាប់ពាក់កណ្ដាលដែលខ្ញុំត្រូវតែស្រែក ដើម្បីនាំឲ្យយើងភ្ញាក់ឡើង ល្មមដើម្បីច្រៀងវាត្រឹមត្រូវ! កុំឆ្ងល់ឡើយ ក្រុមជំនុំយើងមិនអាចជួយមនុស្សវ័យក្មេងដែលបាត់បង់ចេញពី លោកីយបានឡើយ! កុំឆ្ងល់ឡើយ យើងបានបាត់បង់មនុស្សវ័យក្មេង៩០%រួចហើយនៅក្នុងក្រុមជំនុំ។ កុំ ឆ្ងល់ឡើយ នោះជាអ្វីដែលបានកើតឡើងចំពោះខ្ញុំ នៅខ្ញុំនៅក្មេង។ គ្មានអ្វីសោះក្នុងក្រុមជំនុំរបស់ខ្ញុំ ដែល បានអំពាវនាវដល់ខ្ញុំ។ វាស្លាប់ រីងស្ងួត ហើយផ្អួរ។ គ្មានអ្វីសោះនៅក្នុងក្រុមជំនុំទីមួយរបស់ខ្ញុំដែលបានលើក ទឹកចិត្ដខ្ញុំ។ គំនិតរបស់ខ្ញុំបានទទេស្អាតក្នុងគ្រប់កម្មវិធីទាំងអស់។ គំនិតរបស់ខ្ញុំបានទទេស្អាត ដោយសារតែ ព្រះយេស៊ូវមិនគង់នៅទីនោះ។ ចំពោះខ្ញុំ វាហាក់ដូចជាគ្រប់កម្មវិធីទាំងអស់ត្រូវបានរៀបចំដើម្បីផ្គាប់ចិត្ដដល់ ស្រ្ដីៗនៅក្រុមជំនុំនោះទេ។ ពួកគេគ្មានអ្វីទទួលខ្ញុំសោះ! សូមមើលលោក ឆោឡែស ស្ដែនឡេតាមទូរទស្សន៍ ឬប៉ុល ឆាបផោលតាមអ៊ិនធើណែត។ វាស្លាប់ រីងស្ងួត មិនគួរឲ្យចាប់អារម្មណ៍ដោយគ្មានអ្វីសោះដើម្បីដាក់ ព្រះយេស៊ូវគ្រិស្ដទុកជាចម្លើយចំពោះបាបរបស់គេ ភាពឯកោររបស់គេ និងជោគវាសនាដ៏អស់កល្បរបស់ គេ។ «ដ្បិតមានសំឡាញ់អញម្នាក់ មានដំណើរមកឯផ្ទះ អញគ្មានអ្វីទទួលគេសោះ»(លូកា ១១:៦)។ ខ្ញុំ ធ្លាប់ទៅក្រុមជំនុំរបស់លោក រិក វោរែន។ ខ្ញុំធ្លាប់ទៅក្រុមជំនុំហ្វឹសបាទីស្ទនៅក្នុងដាឡាស។ ខ្ញុំធ្លាប់ទៅក្រុម ជំនុំប៊ឺប៊ឺអែហ្វអាយ! គេហាក់ដូចជាញៀនពេក ដូច្នេះគេមិនយល់ដឹងថា គេគ្មាន «អ្វីសោះទទួលដើម្បីទទួល មនុស្ស»។

ចម្លើយគឺនៅក្នុងខ៩ និងខ១០។

«បានជាខ្ញុំប្រាប់អ្នករាល់គ្នាថា ចូរសូម នោះតែងនឹងឲ្យមកអ្នក ចូររក នោះតែងនឹងឃើញ ចូរគោះ នោះតែងនឹងបើកឲ្យអ្នក ដ្បិតអស់អ្នកដែលសូម នោះរមែងបាន អ្នកណាដែលរក នោះរមែងឃើញ ក៏បើកឲ្យអ្នកណាដែលគោះដែរ ឯអ្នករាល់គ្នាដែលជាឪពុក បើកូនសូមនំបុ័ង តើអ្នកណានឹងឲ្យថ្មទៅវា ឬបើសូមត្រី តើនឹងឲ្យពស់វិញឬ បើវាសូមពងមាន់ តើនឹងឲ្យខ្យាដំរីឬអី បើអ្នករាល់គ្នាដែលជាមនុស្សអាក្រក់ អ្នកចេះឲ្យរបស់ល្អទៅកូនយ៉ាងដូច្នេះ នោះចំណង់បើព្រះវរបិតា ដែលគង់ស្ថានសួគ៌ តើទ្រង់នឹងប្រទានព្រះវិញ្ញាណបរិសុទ្ធ មកអស់អ្នកដែលសូម ជាជាងអម្បាលម៉ានទៅទៀត» (លូកា ១១:៩-១៣)។

ព្រះយេស៊ូវបញ្ចប់រឿងប្រៀបធៀបដោយប្រាប់យើងឲ្យរក គោះ ហើយសូម រហូតដល់ព្រះវរបិតា របស់យើងនៅគង់នៅស្ថានសួគ៌ប្រទាន «ព្រះវិញ្ញាណបរិសុទ្ធដល់អស់អ្នកដែលសូម»(លូកា ១១:១៣)។ ចូរបន្ដសូម (នោះជាអ្វីដែលភាសាក្រេកចង់មានន័យ)។ ចូរបន្ដរក ចូរបន្ដគោះ ចូរបន្ដសូម!

អ្នកឃើញទេ យើងត្រូវតែមានព្រះវិញ្ញាណបរិសុទ្ធក្នុងកម្មវិធីនានា។ យើងត្រូវតែមានព្រះវិញ្ញាណ បរិសុទ្ធ ឬព្រះយេស៊ូវនឹងហាក់ដូចជាមិនសំខាន់ ហើយព្រះយេស៊ូវសូម្បីតែមិនមានវត្ដមាន! ហើយគ្មានអ្នក ណាម្នាក់នឹងបានសង្រ្គោះឡើយ! ក្នុងខ៨ ព្រះអង្គសង្រ្គោះប្រាប់ថា

«ខ្ញុំប្រាប់អ្នករាល់គ្នាថា ទោះបើអ្នកនោះមិនក្រោកឡើង យកទៅឲ្យ ដោយព្រោះជាសំឡាញ់ក៏ដោយ គង់តែនឹងក្រោកឡើងយកឲ្យ តាមអ្នកនោះត្រូវការជាមិនខាន ដោយព្រោះអ្នកនោះចេះតែទទូចអង្វរជានិច្ច» (លូកា ១១ :៨)។

ពាក្យ «ទទូចអង្វរ»តាមភាសាក្រេកដែលត្រូវបានបកប្រែក្នុងគម្ពីរខីងជេមស៍មានន័យថា «ការទទូចដោយ មិនអាម្មាស់»។ ការទទូចមានន័យថា យើងត្រូវតែអធិស្ឋានសុំអំណាចរបស់ព្រះវិញ្ញាណបរិសុទ្ធសម្រាប់គ្រប់ កម្មវិធីទាំងអស់។ ពាក្យ «ម៉ាណា» ក្នុងទីរហោស្ថាននឹងខូចទៅ បើសិនជាជនជាតិអ៊ីសា្រអែលទុកវាមួយ យប់។ វាគឺដូចជាសព្វថ្ងៃនេះដែរ។ កម្មវិធីអធិស្ឋាននឹងខូច និងកម្មវិធីនឹង «ខូច» លុះត្រាតែយើង «ទទូល ដោយមិនអាម្មាស់»នៅក្នុងសេចក្ដីអធិស្ឋាន មុនពេលគ្រប់ការជួបជុំគ្នាអធិស្ឋាន និងគ្រប់កម្មវិធីទាំងអស់!

យើងបានឃាំងព្រះយេស៊ូវនៅក្នុងកម្មវិធីរបស់យើង ដូចជាទ្រង់ត្រូវបានឃាំងនៅក្រុមជំនុំឡៅដី សេក្នុងគម្ពីរវិវរណៈ។ វាបានក្ដៅឱណ្ឌៗ មិនក្ដៅ! គ្មានការលាន់លឺ! គ្មានការចៀងដោយមានកម្លាំង! គ្មាន ការអធិប្បាយ ត្រឹមតែមានការអធិប្បាយតាមខគម្ពីរមួយៗដែលស្លាប់! អ្នកមិនត្រូវការព្រះវិញ្ញាណបរិសុទ្ធ ដើម្បីផ្ដល់សេចក្ដីអធិប្បាយតាមខគម្ពីរមួយៗដែលស្លាប់នោះទេ! ការអធិប្បាយតាមខគម្ពីរមួយៗនិយាយ ទៅកាន់ខួរក្បាល! សេចក្ដីអធិប្បាយបែបផ្សាយដំណឹងល្អនិយាយទៅកាន់ចិត្ដ! ទៅកាន់ចិត្ដ! ទៅកាន់ចិត្ដ! «ដ្បិតយើងបានសុចរិតដោយមានចិត្តជឿ» (រ៉ូម ១០:១០) ។ ជាមួយចិត្ដ មិនមែនជាមួយខួរក្បាលនោះទេ! មិនមែនជាមួយគំនិតតែមួយគត់នោះទេ! ព្រះគ្រិស្ដត្រូវតែនិយាយទៅកាន់ចិត្ដ ឬក៏គ្មានអ្នកណាម្នាក់នឹង បានសង្រ្គោះ ឬក៏គ្មានអ្នកណានឹងត្រូវស្ដារឡើងវិញ ឬគ្មានអ្នកណាម្នាក់នឹងភ្លក់នំបុ័ងជីវិត។ ព្រះយេស៊ូវត្រូវ បានឃាំងនៅក្នុងកម្មវិធីថ្វាយបង្គំព្រះរបស់ពួកអ៊ីវែនជីលីខោល និងពួកបាទីស្ទដែលក្ដៅឱណ្ឌៗ។ ត្រូវឃាំង ត្រូវឃាំង! ត្រូវឃាំង! ព្រះយេស៊ូវមានបន្ទូលថា «អញឈរនៅមាត់ទ្វារទាំងគោះ» (វិវរណៈ ៣:២០)។ ហេតុ អ្វីបានជាទ្រង់ឈរខាងក្រៅក្រុមជំនុំទាំងគោះទ្វារ? ដោយសារតែយើងបានឃាំងទ្រង់ នោះជាមូលហេតុ។ បើយើងមិនអធិស្ឋានសុំវត្ដមាននៃព្រះវិញ្ញាណបរិសុទ្ធនៅក្នុងគ្រប់កម្មវិធីទាំងអស់ នោះយើងនឹងមានព្រះយេ ស៊ូវនៅក្នុងកម្មវិធីទាំងនោះឡើយ! ព្រះយេស៊ូវត្រឹមតែយាងមក នៅពេលព្រះវិញ្ញាណបរិសុទ្ធមានវត្ដមាន ហើយព្រះវិញ្ញាណត្រឹមតែមានវត្ដមាន នៅពេលយើងអធិស្ឋានសុំទ្រង់! ត្រឹមតែវត្ដមាននៅពេលដែលយើង យើងអធិស្ឋានសុំទ្រង់! ត្រឹមតែមានវត្ដមាននៅពេលយើងអធិស្ឋានសុំទ្រង់! កម្មវិធីរបស់យើងជាច្រើនមិន រស់ជាងពួកកាតូលិកឡើយ។ អ្នកបានឃើញវា អ្នកបានឃើញវា។ ការពិត វាស្លាប់ជាងពួកកាតូលិកទៅ ទៀត! ហើយអ្នកដឹងថា ខ្ញុំថាត្រូវ!

«ដ្បិតមានសំឡាញ់អញម្នាក់ មានដំណើរមកឯផ្ទះ អញគ្មានអ្វីទទួលគេសោះ» (លូកា ១១:៦)។

ហើយតើ «នំបុ័ង»ដែលបុរសនោះបានសុំនៅពាក់កណ្ដាលអាធ្រាត្រនោះជាអ្វទៅ? តើគាត់ចង់ បានអ្វី នៅពេលគោះទ្វារផ្ទះរបស់អ្នកជិតខាងគាត់? គាត់ស្វែងរកនំបុ័ង គាត់គោះរកនំបុ័ង ហើយនំបុ័ងដែល គាត់សូមជាព្រះយេស៊ូវទ្រង់ផ្ទាល់។ តើអ្វីផ្សេងទៀតដែលមនុស្សមានបាបត្រូវការ? នៅចុងខ១៣ ព្រះយេ ស៊ូវប្រាប់ថា « នោះចំណង់បើព្រះវរបិតា ដែលគង់ស្ថានសួគ៌ តើទ្រង់នឹងប្រទានព្រះវិញ្ញាណបរិសុទ្ធ មកអស់អ្នកដែលសូម ជាជាងអម្បាលម៉ានទៅទៀត»(លូកា ១១:១៣)។ គម្ពីរស្កោហ្វៀលបាត់ចំនុចនេះ។ ចំបាំង នៃសេចក្ដីអធិស្ឋានមិនមែនកំពុងសូមព្រះវិញ្ញាណបរិសុទ្ធនោះទេ។ គាត់កំពុងតែអធិស្ឋានសូមព្រះវិញ្ញាណ សម្រាប់មិត្ដសំឡាញ់បាត់បង់របស់គាត់ ដែលមិនដែលទទួលជឿព្រះយេស៊ូវ លុះត្រាតែព្រះវិញ្ញាណបរិសុទ្ធ បើកចិត្ដរបស់គាត់ ហើយទាញនាំគាត់ទៅឯព្រះយេស៊ូវ!

«ដ្បិតមានសំឡាញ់អញម្នាក់ មានដំណើរមកឯផ្ទះ អញគ្មានអ្វីទទួលគេសោះ»

ពិតប្រាកដណាស់ បើព្រះមិនប្រទានព្រះវិញ្ញាណនៅក្នុងការឆ្លើយតបសេចក្ដីអធិស្ឋានអ្នក នោះមិនមានអ្វី សោះដើម្បីឲ្យមនុស្សមានបាបដែលបាត់បង់! លោកបណ្ឌិត យ៉ូហាន អោ រ៉ាយស៍បានថាត្រឹមត្រូវ។

         ព្រះយេស៊ូវមិនបានដាក់ពាក្យច្បាស់ឡើយ រហូតដល់ចុងដល់បញ្ចប់ នៃមេរៀននេះអំពីការអធិស្ឋាន ដ្បិតទ្រង់បានបង្រៀនពួកសិស្សទ្រង់ដើម្បីឲ្យ អធិស្ឋានសុំព្រះវិញ្ញាណបរិសុទ្ធ... ដែលពិតជានាំការស្ដារឡើងវិញ ការប៉ះ ពាល់ចិត្ដមនុស្សមានបាប ហើយបំផ្លាស់បំប្រែពួកគេ ព្រះវិញ្ញាណបរិសុទ្ធ ប្រទានប្រាជ្ញា អំណាច និងភាពជាអ្នកដឹកនាំដល់អ្នកសំណប់របស់ព្រះ! នៅ ពេលយើងអធិស្ឋានសុំនំបុ័ងសម្រាប់មនុស្សមានបាប នោះយើងពិតណាស់ យើងត្រូវការព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះ(Rice, ibid., p. 96)។

ឥឡូវនេះខ្ញុំនឹងនិយាយទៅកាន់អ្នកណាដែលនៅតែបាត់បង់។ ព្រះយេស៊ូវគ្រិស្ដគឺជានំបុ័ងនៅក្នុង រឿងប្រៀបធៀប។ ព្រះអម្ចាស់យេស៊ូវគ្រិស្ដគឺជាអ្វីដែលអ្នកត្រូវការជាងអ្វីទាំងអស់! លុះត្រាតែព្រះវិញ្ញាណ បរិសុទ្ធយាងចុះមកឯអ្នកក្នុងកម្មវិធីនៅក្រុមជំនុំរបស់អ្នក បើមិនដូច្នោះអ្នកនឹងមិនដែលត្រូវប៉ះពាល់ចិត្ដពី អំពើបាបរបស់អ្នកឡើយ។ ព្រះយេស៊ូវមានបន្ទូលថា

«កាលណាទ្រង់បានយាងមកហើយ នោះទ្រង់នឹងសំដែង ឲ្យមនុស្សលោកដឹងច្បាស់ពីអំពើបាប» (យ៉ូហាន ១៦:៨)។

យើងនឹងអធិស្ឋានសុំព្រះវិញ្ញាណបរិសុទ្ធឲ្យយាងចុះមក ដើម្បីធ្វើឲ្យមនុស្សមានបាបដូចអ្នកដឹងខ្លួនពីបាប ដ៏អាក្រក់ក្នុងចិត្ដអ្នក ឲ្យអ្នកដឹងពីចិត្ដរឹងរូសមានបាបដ៏ជ្រៅរបស់អ្នក។ បើព្រះវិញ្ញាណបរិសុទ្ធមិនដែលធ្វើឲ្យ អ្នកដឹងពីការនោះទេ នោះអ្នកនឹងមិនដែលដឹងពីតម្រូវការពិតប្រាកដដែលអ្នកត្រូវការព្រះគ្រិស្ដឡើយ។

បន្ទាប់មក យើងក៏អធិស្ឋានសុំព្រះវិញ្ញាណបរិសុទ្ធឲ្យទាញនាំអ្នកទៅឯព្រះគ្រិស្ដសម្រាប់សេចក្ដី សង្រ្គោះពេញលេញផងដែរ។ ដ្បិតព្រះអង្គសង្រ្គោះមានបន្ទូលថា

«គ្មានអ្នកណាអាចនឹងមកឯខ្ញុំបានទេ លើកតែព្រះវរបិតា ដែលចាត់ខ្ញុំឲ្យមក» (យ៉ូហាន ៦:៤៤)។

ដូច្នេះ យើងត្រូវតែអធិស្ឋានសុំព្រះវិញ្ញាណរបស់ព្រះដើម្បីទាញនាំអ្នកទៅឯព្រះយេស៊ូវ ដោយសារតែព្រះយេ ស៊ូវតែមួយគត់ដែលអាចសង្រ្គោះអ្នកពីបាប និងឋាននរក។

រហូតដល់អ្នកបានលឺដំណឹងល្អតែ១គត់។ អ្នកបានលឺថា ព្រះយេស៊ូវបានសុគតលើឈើឆ្កាងដើម្បី សងទោសនៃអំពើបាបអ្នក។ អ្នកបានលឺថា ព្រះលោហិតរបស់ព្រះយេស៊ូវអាចសំអាតបាបអ្នកបាន ហើយ បានរាប់អ្នកជាសុចរិតនៅចំពោះព្រះនេត្ររបស់ព្រះ។ អ្នកត្រឹមតែបានលឺថា ព្រះយេស៊ូវបានរស់ពីសុគត ឡើងវិញ។ ហើយអ្នកត្រឹមតែបានលឺថា ទ្រង់គង់នៅស្ថានសួគ៌កំពុងតែអធិស្ឋានឲ្យអ្នក។ អ្នកត្រឹមតែបានលឺ សេចក្ដីពិតទាំងនេះ តែអ្នកមិនដែលទទួលបទពិសោធន៍នៅក្នុងជីវិតអ្នកនោះទេ។ ហើយអ្នកអាចមិនដែល ទទួលបទពិសោធន៍សេចក្ដីពិតអស្ចារ្យទាំងនោះ បើអ្នកគ្រាន់តែអង្គុយក្នុងក្រុមជំនុំពីថ្ងៃអាទិត្យមួយទៅថ្ងៃ អាទិត្យមួយ ហើយស្ដាប់សេចក្ដីពិតទាំងនោះម្ដងហើយម្ដងទៀត។ រឿងខ្លះដែលសំខាន់ជាការស្ដាប់សេចក្ដី ពិតទាំងនោះត្រូវតែកើតឡើងចំពោះអ្នក ឬអ្នកមិនដែលទទួលសេចក្ដីសង្រ្គោះ!

ព្រះវិញ្ញាណបរិសុទ្ធត្រូវតែយាងចុះមក ហើយធ្វើឲ្យអ្នកដឹងខ្លួនពីអំពើបាប។ ព្រះវិញ្ញាណបរិសុទ្ធ ត្រូវតែយាងចុះមក ហើយទាញនាំអ្នកទៅឯព្រះយេស៊ូវ។ ព្រះវិញ្ញាណបរិសុទ្ធត្រូវតែយាងចុះមក ហើយប្រ ទានឲ្យអ្នកជួបប្រទះមនុស្សដ៏ជាព្រះគ្រិស្ដដែលមានព្រះជន្មរស់។ វាត្រូវការការអស្ចារ្យសម្រាប់អ្នកដើម្បី ទាញនាំអ្នកទៅឯព្រះអង្គសង្រ្គោះ។ វានឹងត្រូវការការអស្ចារ្យសម្រាប់អ្នកដើម្បីកើតជាថ្មី។ ហើយមានតែព្រះ វិញ្ញាណនៃព្រះតែមួយគត់ដែលអាចធ្វើការអស្ចារ្យនៅក្នុងជីវិតអ្នក។ បើព្រះវិញ្ញាណបរិសុទ្ធមិនមានវត្ដមាន ដើម្បីបំពេញតម្រូវការរបស់អ្នកទេ បើព្រះវិញ្ញាណបរិសុទ្ធមិនគង់នៅក្នុងកម្មវិធីរបស់យើង បើទ្រង់មិនមាន វត្ដមាន នោះយើងត្រឹមតែអាចនិយាយថា

«ដ្បិតមានសំឡាញ់អញម្នាក់ មានដំណើរមកឯផ្ទះ អញគ្មានអ្វីទទួលគេសោះ» (លូកា ១១:៦)។

នោះជាមូលហេតុដែលយើងអធិស្ឋានសម្រាប់សេចក្ដីសង្រ្គោះរបស់អ្នក។ នោះជាមូលហេតុដែល យើងនឹងបន្ដអធិស្ឋានសុំ។ នោះជាមូលហេតុដែលយើងបន្ដស្វែងរក។ នោះជាមូលហេតុដែលយើងបន្ដគោះ ហើយយើងនឹងធ្វើដូច្នោះ រហូតដល់ព្រះបើកស្ថានសួគ៌ ហើយចាត់បញ្ជូនព្រះវិញ្ញាណរបស់ទ្រង់ដើម្បីផ្លាស់ ប្រែអ្នក ហើយប្រទានជីវិតអស់កល្បជានិច្ចដល់អ្នក! ព្រះយេស៊ូវប្រាប់ថា «ចំណង់បើព្រះវរបិតា ដែលគង់ស្ថានសួគ៌ តើទ្រង់នឹងប្រទានព្រះវិញ្ញាណបរិសុទ្ធ មកអស់អ្នកដែលសូម ជាជាងអម្បាលម៉ានទៅទៀត» (លូកា ១១:១៣) ។ ហើយយើងនឹងអធិស្ឋានសម្រាប់អ្នក។ យើងនឹងសូមព្រះឲ្យចាត់បញ្ជូនព្រះវិញ្ញាណ របស់ទ្រង់ដើម្បីប៉ះពាល់ចិត្ដអ្នកពីអំពើបាប ហើយទាញអ្នកទៅឯព្រះគ្រិស្ដក្នុងបទពិសោធន៍នៃការប្រែចិត្ដ ដ៏អស្ចារ្យ! ព្រះគ្រិស្ដនឹងសំអាតបាបអ្នកដោយព្រះលោហិតរបស់ទ្រង់។ ព្រះគ្រិស្ដនឹងបំពាក់អ្នកដោយសេច ក្ដីសុចរិតរបស់ទ្រង់ ហើយប្រទានឲ្យអ្នកមានចិងត្ដដែលចេះស្រឡាញ់ព្រះ ហើយស្អប់បាប។ ទ្រង់នឹងយក ចិត្ដថ្មរបស់អ្នកចេញ ហើយទ្រង់នឹងប្រទានចិត្ដនៃរូបសាច់ដល់អ្នក «ខ្ញុំនឹងអធិស្ឋានសម្រាប់អ្នក»។ សូមច្រៀងកន្លែងបន្ទរ!

ខ្ញុំអធិស្ឋានសម្រាប់អ្នក ខ្ញុំអធិស្ឋានសម្រាប់អ្នក
     ខ្ញុំអធិស្ឋានសម្រាប់អ្នក
ខ្ញុំអធិស្ឋានសម្រាប់អ្នក
      («ខ្ញុំអធិស្ឋានសម្រាប់អ្នក»ដោយលោក S. O’Malley Clough, 1837-1910)។

កាលពីយប់ថ្ងៃអាទិត្យមុន យើងបានអធិស្ឋានសុំព្រះវិញ្ញាណបរិសុទ្ធ។ អ្វីទាំងអស់កន្លងផុតទៅ ហើយខ្ញុំបានអង្គុយជាមួយលោកបណ្ឌិត ខាហ្គិន។ បន្ទាប់មកលោក ថោប សាយបានមក ហើយបានទទួល សេចក្ដីសង្រ្គោះ ដោយសារតែព្រះវិញ្ញាណបរិសុទ្ធត្រូវបានអធិស្ឋានសុំ! អាម៉ែន ហើយអាម៉ែន!


បើសិនជាសេចក្ដីអធិប្បាយនេះជាព្រះពរសំរាប់បងប្អូន នោះសូមផ្ញើរអ៊ីម៉ែលទៅកាន់លោកបណ្ឌិត ហាយមើស៏ ហើយសូមប្រាប់គាត់ផង។ នៅពេលអ្នកសរសេរផ្ញើរទៅកាន់លោក ហាយមើស៍ សូមប្រាប់ពីប្រទេសរបស់អ្នក ឬក៏គាត់មិនអាចឆ្លើយតបទៅវិញ។ សូមចុចទីនេះ rlhymersjr@sbcglobal.net(សូមចុចទីនេះ) ។ បើសេចក្ដីអធិប្បាយទាំងនេះជាព្រះពរចំពោះអ្នក នោះសូមប្រាប់គាត់ ថែមទាំងប្រាប់ពីប្រទេសរបស់អ្នកផង។ អ្នកអាចសរសេរទៅកាន់លោក ហាយមើស៏ក្នុងភាសាណា ក៏បាន ប៉ុន្ដែ សូមសរសេរជាភាសាអង់គ្លេស បើសិនជាបងប្អូនអាចធ្វើបាន។ បើអ្នកចង់សរសេរទៅ គាត់តាមប្រៃណីយ៍ សូមសរសេរទៅកាន់អាស័យដ្ឋាន P.O. Box 15308, Los Angeles, CA 90015។ អ្នកអាចទូរស័ព្ទទៅគាត់តាមលេខ(៨១៨)៣៥២-០៤៥២។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអានសេចក្ដីអធិប្បាយរបស់ លោក ហាយមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗនៅលើអ៊ីធើណេត តាមគេហទំព័រ
www.sermonsfortheworld.com. ចុចលើ ”
សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ”

សេចក្ដីអធិប្បាយដែលសរសេរដៃទាំងនេះមិនហាមឲ្យថតចំលងទេ។ អ្នកប្រើវាដោយគ្មានការអនុញ្ញាតពីលោក
Dr. Hymers។ ទោះបីជាយ៉ាងណាក៏ដោយ គ្រប់សេចក្ដីអធិប្បាយជាវីដីអូទាំងអស់របស់លោក
Dr. Hymers ហាមថតចំលង ហើយអាចត្រឹមតែប្រើវាបានដោយមានការអនុញ្ញាត។

អានបទគម្ពីរមុនសេចក្ដីអធិប្បាយដោយលោក ណូអេ សោង៖ លូកា ១១:៥-៤៨។
ច្រៀងចំរៀងតែម្នាក់ឯងមុនអធិប្បាយដោយ បែនយ៉ាមីន ខីខេង ហ្គ្រីហ្វី៖
(«ខ្ញុំអធិស្ឋានសម្រាប់អ្នក»ដោយលោក S. O’Malley Clough, 1837-1910)។