ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០
នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។
មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤
ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។
សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ
ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។
នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។
អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net។
កៃផា បុរសដែលរៀប
|
ការនេះបានកើតឡើងនៅចុងបញ្ចប់នៃព័ន្ធកិច្ចរបស់ព្រះគ្រិស្ដ។ បន្ទាប់ពីព្រះយេស៊ូវបានប្រោស ឡាសារឲ្យរស់ឡើងវិញ នោះទ្រង់បានដកខ្លួនទៅក្នុងជនបទ។ ទ្រង់មិនបានយាងត្រលប់មកទីក្រុងយេរ៉ូ សាឡិមវិញឡើយ រហូតដល់អាទិត្យចុងបញ្ចប់មុនពេលទ្រង់ជាប់ឆ្កាង។ មនុស្សម្នាក់នឹងគិតថា ការប្រោស ឡាសារឲ្យរស់ឡើងវិញនឹងបង្ហាញឲ្យអ្នកដឹកនាំសាសនាដឹងច្បាស់ ប៉ុន្ដែ វាមិនមែនដូច្នោះឡើយ។ ព្រះ យេស៊ូវបានមានបន្ទូលប្រាប់ពីមុនមកហើយថា «លោកឆ្លើយទៅថា បើគេមិនព្រមស្តាប់លោកម៉ូសេ និងពួកហោរាទេ នោះទោះបើមានអ្នកណារស់ពីស្លាប់ឡើងវិញក៏ដោយ គង់តែគេមិនព្រមជឿដែរ» (លូកា ១៦:៣១)។ ជារឿយៗមនុស្សមិនដឹងច្បាស់ដោយសារការឃើញការអស្ចារ្យនោះទេ។ ការអស្ចារ្យដែលពួកគេត្រូវការគឺជា កិច្ចការប៉ះពាល់ចិត្ដនៃព្រះវិញ្ញាណបរិសុទ្ធនៅក្នុងព្រលឹងរបស់គេ ដែលត្រូវបាន «ស្លាប់នៅក្នុងអំពើរំលង និងក្នុងអំពើបាប»(អេភេសូរ ២:១)។ បើមនុស្សមិនត្រូវបានប៉ះពាល់ចិត្ដពីអំពើបាបដោយការអស្ចារ្យ នោះ គេនឹងមិនប្រែចិត្ដឡើយ។ គេនឹងមិនប្រែចិត្ដឡើយ «ទោះបីជាមនុស្សស្លាប់រស់ឡើងវិញក៏ដោយ»(លូកា ១៦:៣១)។ ការប៉ះពាល់ចិត្ដដែលធ្វើឲ្យភ្ញាក់ខ្លួនរបស់ព្រះវិញ្ញាណនៃព្រះដែលនាំឲ្យមនុស្សដឹងពីអំពើបាបរបស់គេ គឺជាការអស្ចារ្យដែលពួកគេត្រូវតែទទួលបទពិសោធន៍នៃការប្រែចិត្ដពិតប្រាកដ។ ការអស្ចារ្យនាំឲ្យមនុស្សរឹតតែមានចិត្ដរឹងប្រឆាំងនឹងព្រះទៅទៀត។ ឥឡូវនេះ កាលសម្ដេចសង្ឃ និងពួកផារ៉ាស្សីបានឃើញថា ព្រះយេស៊ូវកំពុងធ្វើ «ការអស្ចារ្យជាច្រើន» នោះពួកគេបានហៅគ្នាប្រជុំជា «ក្រុមប្រឹក្សា» មូលនៅក្រុមជំនុំ(យ៉ូហាន ១១:៤៧)។ នៅក្នុងក្រុមប្រឹក្សានោះ មានរឿងប្លែកកើតឡើង។ សម្ដេចសង្ឃកៃផាបានប្រាប់នូវពាក្យទំនាយត្រឹមត្រូវទាក់ទងនឹងព្រះគ្រិស្ដ។ ការអត្ថាធិប្បាយពន្យល់ពីគម្ពីរ សញ្ញាថ្មីរៀបប្រាប់ពីឆុតឆាក៖ កៃផាជា «ជនបញ្ជោត ជនបោកប្រាស ដែលមិនស្គាល់ពីអត្ថន័យនៃភាព យុត្ដិធម...គាត់មិនខ្លាចក្នុងការបង្ហូរឈាមដែលគ្មានទោស។ {គាត់ធ្វើអ្វីដែលគាត់បានធ្វើ}ដែលមើលទៅដូច ជារឿងមានប្រយោជន៍មួយសម្រាប់ការសង្រ្គោះមនុស្ស។ កៃផាបានច្រណែកព្រះយេស៊ូ។ កៃផាចង់សំឡាប់ ទ្រង់ដើម្បីផ្គាប់តាមតម្រូវការអាត្មានិយមរបស់គាត់។ ដើម្បីឲ្យមានប្រសិទ្ធិភាពលើការដាក់ទោសព្រះយេស៊ូវ នោះគាត់ប្រើល្បិកលផ្សេងៗដែលចេញពីការគណនាដ៏ឆ្លាត។ គាត់ជាមនុស្សមានពុត សម្រាប់ការដាក់ ទោសចុងក្រោយ។ នៅពេលគាត់ពេញដោយការសប្បាយនៅក្នុងចិត្ដ ដោយសារគាត់រកឃើញនូវអ្វីដែល គាត់ចាត់ទុកជាចំណុតសម្រាប់ការកាត់ទោសដល់ព្រះយេស៊ូវ នោះគាត់ហែកអាវជាសង្ឃរបស់គាត់ ហាក់ ដូចជាយកឈ្នះដោយទុក្ខសោកយ៉ាងខ្លាំង! វាជាកៃផា សូមមើលលោកយ៉ូសែបផឹសផងដែរ Antiquities, XVIII, 4:3” (William Hendriksen, Th.D., New Testament Commentary, Baker Book House, 1981 edition, volume I, p. 163; កត់សំគាល់ យ៉ូហាន ១១:៤៩-៥០)។ ឥឡូវសូមសំគាល់ ម្ដងទៀតថា សម្ដេចសង្ឃដ៏អាក្រក់នេះប្រាប់ពីពាក្យទំនាយ។ ដូចជាប៉ាឡោមក្នុងគម្ពីរសញ្ញាចាស់ បុរសដ៏ អាក្រក់ម្នាក់នេះប្រាប់ពីពាក្យទំនាយដ៏ពិត «មានក្រុមជំនុំម្នាក់ឈ្មោះកៃផា ដែលធ្វើជាសំដេចសង្ឃក្នុងឆ្នាំនោះ លោកមានប្រសាសន៍ថា អ្នករាល់គ្នាមិនដឹងអ្វីសោះ ក៏មិនគិតពិចារណាឃើញថា បើមានមនុស្សម្នាក់ស្លាប់ជំនួសបណ្តាជន នោះមានប្រយោជន៍ ដល់អ្នករាល់គ្នាជាជាង ដើម្បីកុំឲ្យជាតិយើងនេះត្រូវវិនាសទាំងអស់ឡើយ តែលោកមិននិយាយសេចក្តីនោះ ដោយអាងតែខ្លួនលោកទេ គឺដោយព្រោះលោកជាសំដេចសង្ឃនៅឆ្នាំនោះ បានជាលោកទាយថា ព្រះយេស៊ូវត្រូវសុគតជំនួសសាសន៍នោះ » (យ៉ូហាន ១១:៤៩-៥៣)។ តែព្រះគម្ពីរប្រាប់ថា «ដូច្នេះ ចាប់តាំងពីថ្ងៃនោះមក គេក៏ពិគ្រោះគ្នានឹងសំឡាប់ទ្រង់ចេញ» (យ៉ូហាន ១១:៥៣)។ មួយអាទិត្យក្រោយមក កៃផាបានចាត់ពួកទាហានខ្លះឲ្យទៅចាប់ខ្លួនព្រះយេស៊ូវ ខណដែលទ្រង់បានអធិស្ឋានក្នុងគេតសេម៉ាណី។ ពួកទាហានទាំងនោះបានយកទ្រង់ទៅកៃផា ដែលនិយាយទៅកាន់ទ្រង់ ថា «សូមប្រាប់យើងមក តើអ្នកជាព្រះគ្រិស្ដ ដ៏ជាព្រះរាជបុត្រានៃព្រះមែនឬទេ»(ម៉ាថាយ ២៦:៦៣)។ នៅ ពេលព្រះយេស៊ូវឆ្លើយតបដោយវិជ្ជមានថា «នោះសំដេចសង្ឃក៏ហែកអាវខ្លួន ហើយនិយាយឡើងថា វាបានពោលពាក្យប្រមាថដល់ព្រះ ដូច្នេះ តើយើងចាំបាច់ត្រូវការនឹងទីបន្ទាល់ណាថែមទៀត មើល អ្នករាល់គ្នាទើបនឹងឮពាក្យ ដែលវាប្រមាថនោះស្រាប់ហើយ តើគិតយ៉ាងដូចម្តេច អ្នកទាំងនោះឆ្លើយឡើងថា វាគួរស្លាប់ហើយ គេក៏ស្តោះដាក់ព្រះភក្ត្រ ហើយដាល់តប់ទ្រង់ មានអ្នកខ្លះទះទ្រង់ ទាំងទូលថា ចូរទាយប្រាប់យើងចុះ ព្រះគ្រីស្ទអើយ តើអ្នកណាបានវាយឯង« (ម៉ាថាយ ២៦:៦៥-៦៨)។ សម្ដេចសង្ឃគ្មានសិទ្ធិអំណាចដើម្បីសំឡាប់មនុស្សឡើយ។ ដូច្នេះកៃផាបានទាញនាំព្រះយេស៊ូវទៅឯលោក ពីឡាត់ ដ៏ជាចៅហ្វាយស្រុក ហើយអំពាវនាវឲ្យពួករ៉ូមឆ្កាងទ្រង់។ វាពិបាកដើម្បីបង្កើតសេចក្ដីអធិប្បាយបែបជីវប្រវត្ដិដូចនេះ តែវាសាកសមដើម្បីទាញការសន្និដ្ឋាន ទូទៅចំនួន២ចេញពីពាក្យសំដី និងសកម្មភាពរបស់បុរសនេះ យ៉ូសែប កៃផា ដ៏ជាសម្ដេចសង្ឃដែលរៀបចំ គម្រោងដើម្បីឆ្កាងព្រះគ្រិស្ដ។ ១. ទីមួយ កៃផាជឿស៊ប់ខាងសាសនា ហើយគាត់សូម្បីតែប្រាប់ពីសេចក្ដីពិតជ្រៅមួយអំពីយញ្ញបូជាជំនួសរបស់ព្រះគ្រិស្ដ។ កៃផាជាកូនប្រសាសម្ដេចសង្ឃពីបុរាណឈ្មោះអាណ។ គាត់រក្សាទុកតំណែងជាសម្ដេចរយៈពេល ១៨ឆ្នាំ យូរជាងគេផ្សេងទៀតនៅសម័យនោះ។ ជាអកុសល្យ យើងអាចដឹងពីភាពពិតនៃបុរសនេះ។ ឧទាហរណ៍ មានពេលច្រើនដង នៅពេល លោកបណ្ឌិត ហាយមើសនៅក្មេង គាត់ត្រូវបានគេប្រាប់ថា «អ្នកមិនអាចអធិប្បាយពីនោះបានឡើយ» ឬក៏ «អ្នកមិនអាចអធិប្បាយដូចនោះបានឡើយ»។ ច្រើនឆ្នាំកន្លងផុតទៅ វាបានឃើញច្បាស់ថា ល្បិចកលនេះ គឺខុសឆ្គង។ បុរសដែលប្រាប់គាត់នោះព្រួយបារម្ភអំពីតំណែងរបស់គេច្រើនជាងអំពីសេចក្ដីពិត ដូចបាន ប្រាប់ក្នុងព្រះគម្ពីរ។ គ្រូអធិប្បាយម្នាក់មិនអាចផ្គាប់ចិត្ដមនុស្សដែលត្រឹមតែព្រួយបារម្ភពីការរក្សាការងាររបស់ គេ ហើយហ៊ាននាំឲ្យអ្នកណាអន់ចិត្ដឡើយ។ កៃផាជាបុរសបែបនោះ គាត់ដឹងថា ព្រះយេស៊ូវបានធ្វើ «ការ អស្ចារ្យជាច្រើន»(យ៉ូហាន ១១:៤៧) តែគាត់ត្រឹមតែចាប់អារម្មណ៍ក្នុងការបញ្ឃប់ព្រះយេស៊ូវចេញពីផល ប្រយោជន៍ខាងនយោបាយ។ គាត់គិតថា «បើយើងទុកទ្រង់ឲ្យនៅ នោះយើងនឹងបាត់បង់របស់ខ្លះ»។ ព្រះយេស៊ូវមានបន្ទូល ហើយធ្វើអ្វីដែលមានបន្ទូល ថែមទាំងធ្វើដោយសេចក្ដីស្រឡាញ់ និងស្ដាប់ បង្គាប់ដល់ព្រះវរបិតា។ កៃផាបាននិយាយ ហើយធ្វើអ្វីដែលគាត់និយាយដោយគ្មានការគិតពីព្រះបន្ដិចសោះ ឡើយ។ មានមនុស្សជាច្រើនដូចគាត់ក្នុងក្រុមជំនុំយើងសព្វថ្ងៃនេះ។ គាត់ជាអ្នកជឿស៊ប់តាមសាសនា។ ដោយគ្មានការយល់ដឹងពីវា គាត់សូម្បីតែនិយាយសេចក្ដិពិតអំពីការទទួលទារុណកម្មជំនួសរបស់ព្រះគ្រិស្ដ កាលគាត់និយាយថា «បើមានមនុស្សម្នាក់ស្លាប់ជំនួសបណ្តាជន នោះមានប្រយោជន៍» (យ៉ូហាន ១១:៥០)។ ដូច្នេះ គាត់និយាយសេចក្ដីពិតជ្រៅៗអំពីការសុគតរបស់ព្រះទុកជាយញ្ញបូជាជំនួសមនុស្សមានបាប ដោយ បន្ទរតាមពាក្យរបស់អេសាយ «តែទ្រង់ត្រូវរបួស ដោយព្រោះអំពើរំលងរបស់យើង ក៏ត្រូវវាយជាំ ដោយព្រោះអំពើទុច្ចរិតរបស់យើងទេ ឯការវាយផ្ចាលដែលនាំឲ្យយើងបានជាមេត្រី នោះបានធ្លាក់ទៅលើទ្រង់ ហើយយើងរាល់គ្នាបានប្រោសឲ្យជា ដោយសារស្នាមរំពាត់នៅអង្គទ្រង់» (អេសាយ ៥៣:៥)។ តែសូមប្រយ័ត្ន! អ្នកអាចស្គាល់ពាក្យទាំងនោះដោយមិនទទួលបានប្រយោជន៍បន្ដិចសោះ! នោះជាករណី របស់កៃផា។ គាត់ស្គាល់ពាក្យត្រឹមត្រូវ តែពាក្យទាំងនោះគ្មានប្រសិទ្ធិភាពសោះទៅលើជីវិតគាត់។ នេះគឺជាសម្ដេចសង្ឃដដែលដែលបានគំរាមពេត្រុសកាលគាត់ប្រកាស ពីការរស់ពីសុគតឡើងវិញ របស់ព្រះយេស៊ូវ។ តែដោយសារគាត់ខ្លាចមនុស្ស គាត់គំរាមពេត្រុស ហើយឲ្យគាត់ចេញទៅ(កិច្ចការ ៤:២១)។ ម្ដងទៀត កៃផាគឺជាសម្ដេចសង្ឃដែលបានចាប់ពួកសាវកដាក់គុក(កិច្ចការ ៥:១៧-១៨)។ តែ ព្រះបានចាត់ទេវតាទៅបើកទ្វារគុក ហើយឲ្យគេរួចខ្លួន។ ក្រោយមកកៃផាចាត់ទាហានឲ្យទៅនាំពេត្រុសមក ដាក់មុខក្រុមជំនុំ «ដោយឥតមានគំហកកំហែងសោះ ដ្បិតខ្លាចក្រែងបណ្តាជនចោលខ្លួននឹងថ្ម»(កិច្ចការ ៥:២៦)។ ដូច្នេះមនុស្សជាច្រើនកំពុងស្ដាប់ពួកសាវក ដ្បិតកៃផាខ្លាចថា គេនឹងចោលគាត់នឹងថ្មដល់ស្លាប់ បើសិនជាគាត់ធ្វើឲ្យគេគ្រោះថ្នាក់! បុរសម្នាក់ក្នុងចំណោមក្រុមជំនុំឈ្មោះកាម៉ាលាស បានប្រាប់កៃផា និងអ្នកផ្សេងទៀតឲ្យ «ដូច្នេះ ខ្ញុំទូន្មានអ្នករាល់គ្នាថា ចូរដកខ្លួនពីមនុស្សទាំងនេះចេញ កុំឲ្យធ្វើអ្វីដល់គេឡើយ ដ្បិតបើសិនជាគំនិតគេ ឬការគេធ្វើនេះកើតឡើងពីមនុស្ស នោះនឹងត្រូវវិនាសទៅជាមិនខាន តែបើកើតមកពីព្រះវិញ នោះអ្នករាល់គ្នាពុំអាចនឹងធ្វើឲ្យវិនាសបានទេ ក្រែងអ្នករាល់គ្នាជាប់ទោសជាពួកអ្នកតយុទ្ធនឹងព្រះដែរ» (កិច្ចការ ៥:៣៨-៣៩)។ កៃផា និងអ្នកផ្សេងទៀតបានយល់ស្របជាមួយកាម៉ាលាស។ តែតើគេបានធ្វើទៅ? តើគេព្រួយបារម្ភពីព្រះ ឬអី? ទេ! គេវាយពួកសាវក ហើយ «ព្រមទាំងហាមឃាត់ មិនឲ្យនិយាយពីព្រះនាមព្រះយេស៊ូវទៀត រួចលែងឲ្យទៅ» (កិច្ចការ ៥:៤០)។ «ហើយអ្នកទាំងនោះចេះតែបង្រៀន ព្រមទាំងប្រាប់ដំណឹងល្អពីព្រះយេស៊ូវគ្រីស្ទ នៅក្នុងព្រះវិហារ ហើយនៅអស់ទាំងផ្ទះរាល់តែថ្ងៃជានិច្ច» (កិច្ចការ ៥:៤២). ដូច្នេះ យើងទុកកៃផាជាអ្នកខ្សោយ មិនអាចបញ្ឃប់ការប្រកាសដំណឹងល្អ និងការរាលដាលនៃ សាសនាគ្រិស្ដចោល។ គាត់មិនដែលគិតអំពីព្រះ ហើយប្រែចិត្ដពីអំពើបាបរបស់គាត់ឡើយ។ គាត់បានបន្ដ លេងក្នុងនយោបាយ ពេញដោយសាសនា ដោយគ្មានការកោតខ្លាចព្រះសោះ រហូតដល់គាត់ត្រូវបណ្ដេញ ចេញពីភាពជាសង្ឃដោយអ្នកស្នងតំណែងរបស់ពីឡាត់ឈ្មោះ វីថែឡឹសប៉ុន្មានឆ្នាំក្រោយមក ក្នុងឆ្នាំ៣៦ ក្រោយគ្រិស្ដសករាជយោងតាមយ៉ូសែបផឹស(Antiquities, XVIII:4, 2)។ យើងមិនដឹងពីរឿងអ្វីដែលបាន កើតឡើងចំពោះគាត់ឡើយ បន្ទាប់ពីគាត់ត្រូវបានធ្លាក់តំណែង។ គំនរឆ្អឹងជាថ្មកំបោនៃសាកសពស្លាប់ត្រូវ បានរកឃើញក្នុងក្រុងយេរ៉ូសាឡិមក្នុងឆ្នាំ១៩៩១ វាបានចារឹកជាមួយឈ្មោះកៃផា ដែលអ្នកបុរាណវិទូជឿថា វាជាមឈូសរបស់គាត់ជាពិត(Archaeological Study Bible, Zondervan, 2005, p. 1609; សំគាល់ម៉ាថាយ ២៦:៣)។ គាត់ត្រឹមតែត្រូវចងចាំសម្រាប់ «ការកាត់ទោសសំឡាប់ដល់ព្រះយេស៊ូវដែលជាអ្នកគុក គ្មានទោស» (John D. Davis, D.D., Davis Dictionary of the Bible, Baker Book House,1978 edition, p. 114)។ ២. ទីពីរ កៃផាមានភាពដូចជាកាអ៊ីន គាត់មិនដែលប្រែចិត្ដ ហើយមិនដែលទទួលសេចក្ដីសង្រ្គោះឡើយ។ មានភាពដូចគ្នារវាងកៃផា និងកាអ៊ីន។ កាអ៊ីនដឹងថា គាត់ត្រូវតែយកយញ្ញបូជាឈាម ដូចដែល អេបិលបានធ្វើ។ តែកាអ៊ីនមិនប្រែចិត្ដ។ ផ្ទុយទៅវិញ « នោះស្រាប់តែកាអ៊ីនក្រោកឡើងសំឡាប់អេបិលជាប្អូនទៅ» (លោកុប្បត្ដិ ៤:៨)។ នៅគម្ពីរមានការទាក់ទងរវាងកាអ៊ីន និងមនុស្សដូចកៃផា។ សាវកយ៉ូហានប្រាប់ថា «មិនមែនដូចជាកាអ៊ីន ដែលកើតពីមេកំណាចមក ហើយបានសំឡាប់ប្អូនខ្លួននោះឡើយ ចុះតើហេតុអ្វីបានជាសំឡាប់ប្អូន គឺពីព្រោះតែការរបស់គាត់សុទ្ធតែអាក្រក់ ហើយការរបស់ប្អូនសុទ្ធតែល្អវិញប៉ុណ្ណោះ បងប្អូនអើយ បើលោកីយ៍ស្អប់អ្នករាល់គ្នា នោះកុំឲ្យឆ្ងល់ឡើយ» (១យ៉ូហាន ៣:១២-១៣)។ កៃផាមានភាពដូចកាអ៊ីនដែលត្រូវទទួលឥទ្ធិពលពីសាតាំង «ជាមេកំណាច»។ កាអ៊ីនមានភាព ដូចកៃផាជា «របស់លោកីយ»។ គាត់មិនដែលឈប់ស្ដាប់តាមសាតាំងឡើយ។ គាត់មិនដែលចេញពី «លោកីយ»ទៅបំរើ ព្រះនោះទេ។ ខ្លឹមសារនៃសមាគមន៍ខ្វាមរែនរបស់សាសន៍យូដាដែលបង្កើតគម្ពីរសរសេរដោយដៃនៅសមុទ្រ មរណៈ បានរិះគន់កៃផាយ៉ាតងខ្លាំង គេហៅគាត់ថា «សង្ឃដ៏អាក្រក់»(Archaeological Study Bible, ibid.)។ កាអ៊ីន និងកៃផាផ្ដល់នូវការព្រមានយ៉ាងអាក្រក់ទៅដល់អ្នកណាដែលនៅតែជឿស៊ប់តាមសាសនា តែនៅបាត់បង់។ កាអ៊ីននិងកៃផាបានដឹងអំពីយញ្ញបូជាជាឈាម។ ទាំងពីរនាក់ត្រូវបានព្រះនិយាយទៅកាន់ ដោយផ្ទាល់។ ព្រះរាជបុត្រានៃព្រះនិយាយទៅកាន់កៃផាដោយផ្ទាល់ ដូចដែលទ្រង់បាននិយាយទៅកាន់ កាអ៊ីន(លោកុប្បត្ដិ ៤:៦-៧)។ ទាំងពីរនាក់ព្រងើយកន្ដើយពីសម្លេងរបស់ព្រះ ដែលនិយាយទៅកាន់បញ្ញា ចិត្ដរបស់គេ ហើយបានលិចលង់ក្នុងជីវិតដែលដាក់ខ្លួនឯងជាទីមួយ។ ទាំងពីរនាក់នឹងឈរនៅមុខព្រះគ្រិស្ដ នៅថ្ងៃជំនុំជំរះចុងក្រោយ ហើយទ្រង់នឹងមានបន្ទូលទៅកាន់គេថា «អញមិនដែលបានស្គាល់ឯងរាល់គ្នាទេ នែ ពួកទទឹងច្បាប់អើយ ចូរថយចេញពីអញទៅ» (ម៉ាថាយ ៧:២៣)។ ក្រោយមកគេនឹងត្រូវ « បោះចោល ទៅក្នុងសេចក្តីងងឹតខាងក្រៅវិញ នៅទីនោះនឹងមានយំ ហើយសង្កៀតធ្មេញ»(ម៉ាថាយ ៨:១២)។ ខ្ញុំសូមដាស់តឿនអ្នកនៅព្រឹកនេះថា សូមប្រាកដថា អ្នកគិតអំពីព្រះ! សូមប្រាកដថា អ្នកគិតអំពី អំពើបាបរបស់អ្នក! សូមប្រាកដថា អ្នកមិនត្រឹមតែនិយាយ «ពាក្យត្រឹមត្រូវ»។ សូមប្រាកដថា អ្នកទទួល ស្គាល់ពីអំពើបាបរបស់អ្នក! «ចូរឲ្យមានសេចក្តីទុក្ខ ហើយយំសោក ទាំងស្រក់ទឹកភ្នែកចុះ សូមឲ្យសំណើចរបស់អ្នករាល់គ្នាត្រឡប់ជាដំងូរ ហើយឲ្យសេចក្តីអំណរទៅជាសេចក្តីព្រួយវិញ» (យ៉ាកុប ៤:៩)។ សូមប្រាកដថា អ្នកទទួលបានការប្រែចិត្ដពិតប្រាកដ សូមប្រាកដថា អ្នកពិតជាមកឯព្រះយេស៊ូវគ្រិស្ដដោយ ផ្ទាល់មុខ ហើយត្រូវបានលាងសំអាតពី «បាបរបស់អ្នកដោយព្រះលោហិតទ្រង់»(វិវរណ ១:៥)។ កុំរង់ចាំ ឡើយ។ កុំបដិសេធដើម្បីមរកព្រះយេស៊ូវឡើយ! កុំបង្អង់ រហូតដល់ព្រះបោះបង់ចោលអ្នក ហើយបណ្ដាល ឲ្យអ្នកមានគំនិតចោលម្សៀតឡើយ។ ខ្ញុំព្រងើយពីព្រះអង្គសង្រ្គោះយូរពេក លោកបណ្ឌិត ហាយមើស៍ សូមមក ហើយបិទកម្មវិធីនេះ។
(ចប់សេចក្ដីអធិប្បាយ) សេចក្ដីអធិប្បាយដែលសរសេរដៃទាំងនេះមិនហាមឲ្យថតចំលងទេ។ អ្នកប្រើវាដោយគ្មានការអនុញ្ញាតពីលោក ច្រៀងចំរៀងតែម្នាក់ឯងមុនអធិប្បាយដោយ បែនយ៉ាមីន ខីខេង ហ្គ្រីហ្វី៖ |
ចំណងជើងនៃសេចក្ដីអធិប្បាយ កៃផា បុរសដែលរៀប CAIAPHAS – THE MAN WHO សេចក្ដីអធិប្បាយត្រូវបានសរសេរដោយលោកបណ្ឌិត អោ អិល ហាយមើស៍ ជេ ហើយអធិប្បាយដោយលោក យ៉ូហាន សាំយ៉ូអែល ខាហ្គិន «មានក្រុមជំនុំម្នាក់ឈ្មោះកៃផា ដែលធ្វើជាសំដេចសង្ឃក្នុងឆ្នាំនោះ លោកមានប្រសាសន៍ថា អ្នករាល់គ្នាមិនដឹងអ្វីសោះ ក៏មិនគិតពិចារណាឃើញថា បើមានមនុស្សម្នាក់ស្លាប់ជំនួសបណ្តាជន នោះមានប្រយោជន៍ ដល់អ្នករាល់គ្នាជាជាង ដើម្បីកុំឲ្យជាតិយើងនេះត្រូវវិនាសទាំងអស់ឡើយ តែលោកមិននិយាយសេចក្តីនោះ ដោយអាងតែខ្លួនលោកទេ គឺដោយព្រោះលោកជាសំដេចសង្ឃនៅឆ្នាំនោះ បានជាលោកទាយថា ព្រះយេស៊ូវត្រូវសុគតជំនួសសាសន៍នោះ ហើយមិនជំនួសត្រឹមតែសាសន៍នោះប៉ុណ្ណោះ គឺសុគតដើម្បីឲ្យអស់ទាំងកូននៃព្រះ ដែលខ្ចាត់ខ្ចាយទៅ បានប្រមូលរួមមកជាសាសន៍តែ១ដែរ ដូច្នេះ ចាប់តាំងពីថ្ងៃនោះមក គេក៏ពិគ្រោះគ្នានឹងសំឡាប់ទ្រង់ចេញ» (យ៉ូហាន ១១:៤៩-៥៣)។ (លូកា ១៦:៣១; អេភេសូរ ២:១; យ៉ូហាន ១១:៤៧-៤៨, ៤៩-៥២, ៥៣; ១. ទីមួយ កៃផាជឿស៊ប់ខាងសាសនា ហើយគាត់សូម្បីតែប្រាប់ពីសេចក្ដីពិតជ្រៅមួយអំពីយញ្ញបូជាជំនួសរបស់ ព្រះគ្រិស្ដ។ យ៉ូហាន ១១:៤៧, ៥០; អេសាយ ៥៣:៥; កិច្ចការ ៤:២១; ៥:១៧-១៨, ២៦, ៣៨-៣៩, ៤០, ៤២។ ២. ទីពីរ កៃផាមានភាពដូចជាកាអ៊ីន គាត់មិនដែលប្រែចិត្ដ ហើយមិនដែលទទួលសេចក្ដីសង្រ្គោះឡើយ។ លោកុប្បត្ដិ ៤:៨; ១យ៉ូហាន ៣:១២-១៣; លោកុប្បត្ដិ ៤: ៦-៧; ម៉ាថាយ ៧:២៣; ៨:១២; យ៉ាកុប ៤:៩; វិវរណ ១:៥។ |