Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




ការប្រែចិត្ដក្លែងក្លាយរបស់យូដាស

THE FALSE REPENTANCE OF JUDAS
(Cambodian)

ដោយលោកបណ្ឌិត
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស ថ្ងៃរបស់ព្រះអម្ចាស់នៅពេលល្ងាច មេសា ២ ២០១៧
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Evening, April 2, 2017

«កាលយូដាស ជាអ្នកបញ្ជូនទ្រង់ បានឃើញថា ទ្រង់ជាប់ទោសដូច្នោះ នោះវានឹកស្តាយក៏យកប្រាក់៣០ ទៅឲ្យដល់ពួកសង្គ្រាជ និងពួកចាស់ទុំវិញ ដោយពាក្យថា ខ្ញុំបានជាធ្វើបាប ដោយបញ្ជូនឈាមឥតមានទោសហួសទៅហើយ តែគេឆ្លើយថា តើនោះអំពល់អ្វីដល់យើង ការនោះស្រេចនៅឯងទេតើ វាក៏បោះប្រាក់ចោលទៅក្នុងព្រះវិហារ រួចចេញទៅក្រៅអួលស្ទះស្លាប់ទៅ» (ម៉ាថាយ ២៧:៣-៥)។


គម្ពីរម៉ាថាយជំពូក២៧ចាប់ផ្ដើមពីពេលព្រឹកស្រាងៗ បន្ទាប់ពីព្រះយេស៊ូវត្រូវបានគេចាប់ក្នុងច្បារ គេតសេម៉ាណី បន្ទាប់ពីទ្រង់ត្រូវគេនាំទៅមុខសម្ដេចសង្ឃ និងមុខក្រុមជំនុំ បន្ទាប់ពីគេបានធ្វើបន្ទាល់ក្លែង ក្លាយទាស់នឹងទ្រង់ បន្ទាប់ពីទ្រង់ត្រូវបានគេវាយចំព្រះភ័ក្រ្ដ ហើយសើចចំអកដាក់ និងបន្ទាប់ពីពេត្រុសបាន បដិសេធទ្រង់។

«ដល់ព្រឹកឡើង ពួកសង្គ្រាជ និងពួកចាស់ទុំនៃបណ្តាជន គេពិគ្រោះគ្នាទាស់នឹងព្រះយេស៊ូវ ដើម្បីនឹងសំឡាប់ទ្រង់ ក៏ចងទ្រង់ដឹកបញ្ជូនទៅឯចៅហ្វាយស្រុក ឈ្មោះប៉ុនទាស-ពីឡាត់» (ម៉ាថាយ ២៧:១-២)។

គេបាននាំព្រះយេស៊ូវឆ្លងកាត់វាំងរបស់សម្ដេចសង្ឃ។ យូដាសបានចូរលមក ហើយឈរក្បែរព្រះយេស៊ូវ តែយ៉ូដាសមិនបានបែរមករកព្រះយេស៊ូវ ហើយសុំឲ្យទ្រង់អត់ទោសនោះទេ។ បើគាត់បែរមករកព្រះ យេស៊ូវ សូម្បីតែនៅម៉ោងចុងក្រោយនេះក៏ដោយ នោះគាត់នឹងបានសង្រ្គោះ។ ចោរជាប់លើឈើឆ្កាងដែល នៅក្បែរព្រះយេស៊ូវត្រូវបានសង្រ្គោះភ្លាមៗ មុនពេលគាត់ស្លាប់ទៅ។ ហេតុអ្វីបានជាយូដាសបែរមុខទៅរក សម្ដេចសង្ឃជំនួសឲ្យការបែរមុខទៅរកព្រះយេស៊ូវសម្រាប់ការអត់ទោស? ខ្ញុំជឿថា មានមូលហេតុ២យ៉ាង។

១. ទីមួយ យូដាសបានប្រព្រឹត្ដអំពើបាបមិនអាចអត់ទោសបានរួចមកហើយ។

ព្រះយេស៊ូវមានបន្ទូលថា

«ហេតុនេះបានជាខ្ញុំប្រាប់អ្នករាល់គ្នាថា អស់ទាំងបាប ហើយពាក្យប្រមាថ នឹងអត់ទោសឲ្យមនុស្សលោកបាន តែឯពាក្យប្រមាថដល់ព្រះវិញ្ញាណវិញ នោះមិនដែលបានអត់ទោស ដល់មនុស្សឡើយ អ្នកណាដែលពោលពាក្យទាស់នឹងកូនមនុស្ស នោះនឹងអត់ទោសឲ្យបាន តែអ្នកណាដែលពោលទាស់នឹងព្រះវិញ្ញាណបរិសុទ្ធ នោះនឹងអត់ទោសឲ្យពុំបានឡើយ ទោះនៅនាលោកីយ៍នេះ ឬនៅបរលោកនាយក្តី» (ម៉ាថាយ ១២:៣១-៣២)។

លោកបណ្ឌិត យ៉ូហាន អោ រ៉ាយស៍ប្រសាសន៍ថា យូដាសហាក់ដូចជា «បានប្រព្រឹត្ដអំពើបាបមិនអាចអត់ ទោសបាន» នោះគឺថា ព្រះបានប្រទានគំនិតចោលម្សៀតដល់គាត់រួចរាល់ហើយ។ លោកបណ្ឌិត យ៉ូហាន អោ រ៉ាយស៍ប្រាប់ថា

អំពើបាបមិនអាចអត់ទោសបានគឺជាការបដិសេធព្រះគ្រិស្ដពេញលេញ និងចុងក្រោយយ៉ាងជាក់ច្បាស់ គេជេម្រមាថ ហើយបណ្ដេចព្រះវិញ្ញាណបរិសុទ្ធ ជារៀងរហូត។ បន្ទាប់មក{ព្រះវិញ្ញាណបរិសុទ្ធ}ឈប់ប៉ះពាល់ចិត្ដគេ ឈប់ចាក់ចុច ចិត្ដគេ ឬក៏ឈប់ធ្វើឲ្យគេមានក្ដីប្រាថ្នាសម្រាប់សេចក្ដីសង្រ្គោះទៀត ...មនុស្សម្នាក់ដែលបាន{ប្រព្រឹត្ដអំពើបាបមិនអាចអត់ទោសបាន}ឈប់ព្រួយ បារម្ភទៀត ដ្បិតព្រះវិញ្ញាណបានដកខ្លួនចេញពីគេបាត់ហើយ។ រាល់ការបែរ ទៅរកព្រះពិតប្រាកដទាំងអស់ត្រូវបានបណ្ដាល ដោយសារសកម្មភាពរបស់ ព្រះវិញ្ញាណបរិសុទ្ធទៅលើចិត្ដមនុស្ស។ បើសិនជា{ព្រះវិញ្ញាណបរិសុទ្ធ}ដក ខ្លួនចេញ នោះព្រះគ្មានភ្នាក់ងារផ្សេងទៀត ដើម្បីប៉ះពាល់ចិត្ដមនុស្សមាន បាប ហើយជួយសង្រ្គោះគេ (John R. Rice, D.D., ការអត្ថាធិប្បាយពន្យល់តាមខគម្ពីរមួយៗពីគម្ពីរដំណឹងល្អយោងតាមគម្ពីរម៉ាថាយ Sword of the Lord Publishers, 1980 edition, p. 183; comments on Matthew 12:31-32).

បទចម្រៀងរបស់លោកបណ្ឌិត រ៉ាយស៍ «បើសិនអ្នកនៅអែអង់យូរពេក» រៀបរាប់ពីលោកយូដាស!

អ្នករង់ចាំ និងនៅតែបង្អង់បដិសេធព្រះអង្គសង្រ្គោះយូរពេក
   គ្រប់ការព្រមានទាំងអស់របស់ទ្រង់នៅអត់ធ្មត់ គ្រប់ការអង្វរទាំងអស់នៅល្អ
ដូច្នេះអ្នកញាំផ្លែឈើដែលបានហាម អ្នកជឿលើការសន្យារបស់សាតាំង
   ដូច្នេះចិត្ដអ្នកត្រូវបានរឹងរូស បាបបានធ្វើឲ្យគំនិតអ្នកអាក្រក់
ក្រោយមកគួរឲ្យទុក្ខសោកពេលជួបជំនុំជំរះ អ្នកនឹងហៅឡើងវិញដោយគ្មានការមេត្ដា
   នោះគឺដោយព្រោះអ្នករង់ចាំ ហើយនៅតែបង្អង់ រហូតដល់ព្រះវិញ្ញាណចេញទៅបាត់
គួរឲ្យបន្ទោស និងយំសោក បើសេចក្ដីស្លាប់ឃើញអ្នកថាដោយគ្មានសង្ឃឹម
   អ្នកបានរង់ចាំ ហើយបង្អង់រារង់យូរពេក!
(«បើអ្នកបង្អង់យូរពេក»ដោយលោកបណ្ឌិត John R. Rice, 1895-1980)។

យូដាស «បាននៅអែអង់ រហូតដល់ព្រះវិញ្ញាណយាងទៅបាត់»។ គាត់បានប្រព្រឹត្ដអំពើបាបមិន អាចអត់ទោសបាន។ គាត់មិនបានបែរទៅរកព្រះយេស៊ូវនៅព្រឹកនោះ។ វាយឺតពេលដើម្បីឲ្យគាត់ទទួល សេចក្ដីសង្រ្គោះ។ យឺតពេល! យឺតពេល! យឺតពេលជារៀងរហូត!

មានបន្ទាត់មួយដែលទាញឲ្យបដិសេធព្រះអម្ចាស់
   ពេលដែលការត្រាស់ហៅរបស់ព្រះវិញ្ញាណត្រូវបាត់ទៅ
ហើយអ្នកប្រញាប់ទៅរកការសប្បាយដែលនាំឲ្យឆ្កួតខ្លួន
   តើអ្នកបានរាប់ តើអ្នកបានរាប់ការលះបង់ឬទេ
តើអ្នកបានរាប់ការលះបង់ឬទេ បើព្រលឹងអ្នកគួរតែបាត់បង់
   ដ្បិតបើអ្នកបានលោកីយទាំងមូលសម្រាប់ជីវិតផ្ទាល់ខ្លួនអ្នក
សូម្បីតែឥឡូវវាអាចជាបន្ទាត់នោះដែលអ្នកបានឆ្លងកាត់
   តើអ្នកបានរាប់ តើអ្នកបានរាប់ការលះបង់ឬទេ
« តើអ្នកបានរាប់ការលះបង់ឬទេ»ដោយលោក A. J. Hodge, 1923)។

ខ្ញុំសូមអង្វរអ្នក កុំរង់ចាំរហូតដល់ព្រះវិញ្ញាណបរិសុទ្ធចាកចេញពីអ្នកជារៀងរហូតឡើយ! នៅពេលទ្រង់ប៉ះ ពាល់ចិត្ដអ្នកពីអំពើបាប នោះសូមមករកព្រះគ្រិស្ដចុះ។ អ្នកអាចមិនដែលមានឱកាស១ទៀតឡើយ! ខ្ញុំសូមអង្វរអ្នក សូមមករកព្រះគ្រិស្ដមុនពេលវាយឺតពេលជារៀងរហូត!

២. ទីពីរ «ការនឹកស្ដាយ» របស់លោកយូដាសត្រឹមតែជា «ការព្រួយរបស់លោកីយ»តែប៉ុណ្ណោះ។

អត្ថបទគម្ពីរប្រាប់ថា

« កាលយូដាស ជាអ្នកបញ្ជូនទ្រង់ បានឃើញថា ទ្រង់ជាប់ទោសដូច្នោះ នោះវានឹកស្តាយ...» (ម៉ាថាយ ២៧:៣)។

ពាក្យ «នឹកស្ដាយ»នៅកន្លែងនេះត្រូវបានបកប្រែចេញពីពាក្យ «ម៉ែតាមែឡូម៉ាយ»( metamelomai) តាមភាសាក្រេក ដែលមានន័យថា «ស្ដាយក្រោយ»( Strong) «មានអារម្មណ៍កើតទុក្ខ» (George Ricker Berry)។ តែពាក្យ «ម៉ែតាមែឡូម៉ាយ»មិនដែលដឹកនាំទៅឯសេចក្ដីសង្រ្គោះឡើយ។ វាត្រឹមតែជា «ការ ស្ដាយក្រោយ» មិនមែនជាការប៉ះពាល់ចិត្ដពីអំពើបាបដោយសារព្រះវិញ្ញាណបរិសុទ្ធឡើយ។ វាត្រឹមតែជា ការព្រួយចំពោះការចាប់ទាន់នៃការប្រព្រឹត្ដអំពើបាបមួយ។ ការព្រួយ និងការស្ដាយក្រោយបែបនេះ ត្រឹមតែនាំទៅឯការក្រៀមក្រំចិត្ដ អាណិតខ្លួនេង និងភាពគ្មានសង្ឃឹមតែប៉ុណ្ណោះ។ សាវកប៉ុលប្រាប់ថា

«ព្រោះសេចក្តីព្រួយដែលគាប់ព្រះហឫទ័យដល់ព្រះ នោះរមែងនាំឲ្យប្រែចិត្តឡើង ប្រយោជន៍ឲ្យបានសង្គ្រោះ ជាសេចក្តីដែលមិនត្រូវស្តាយឡើយ តែសេចក្តីព្រួយរបស់លោកីយ៍ នោះបង្កើតសេចក្តីស្លាប់វិញ» (២កូរិនថូស ៧:១០)។

ការព្រួយដែលគាប់ព្រះហឬទ័យដល់ព្រះបង្កើតជាការប្រែចិត្ដពិតប្រាកដ ដែលនាំទៅរកសេចក្ដីសង្រ្គោះនៅ ក្នុងព្រះគ្រិស្ដ។ ពាក្យ «ប្រែចិត្ដ»ដែលត្រូវបានបកប្រែក្នុង២កូរិនថូស ៧:១០គឺខុសពីពាក្យនៅក្នុងម៉ាថាយ ២៧:៣ ដែលថា យូដាស «នឹកស្ដាយ»។ ពាក្យតាមភាសាក្រេកក្នុង២កូរិនថូស ៧:១០គឺជារូបមន្ដនៃពាក្យ «ម៉ែថាណោអា» ដែលមានន័យថា «ការផ្លាស់ប្ដូរគំនិត»(Vine)។ គ្រូគង្វាលជនជាតិចិនរបស់ខ្ញុំឈ្មោះ លោកបណ្ឌិត ធីម៉ូថេ លីន (១៩១១-២០០៩) ជាអ្នកប្រាជ្ញាខាងភាសាហេព្រើរ និងភាសាក្រេក។ លោក លីនប្រាប់ថា «វាគឺជាគំនិតថ្មី»។ វាគឺជាផ្លាស់ប្ដូរចិត្ដគំនិតម្មត់ចត់របស់មនុស្សម្នាក់ ដែលមានតែព្រះមួយគត់អាចបង្កើតបាន។ លោកបណ្ឌិត ជ៉ោច រិចខើ ប៉ែរី(១៨៦៥-១៩៤៥)បានប្រសាសន៍ថា ពាក្យ «ម៉ែថា ណោអា»ជា «ពាក្យថ្លៃថ្នូ{ជាងពាក្យ ម៉ែថាមែឡូម៉ាយ} វាសំដែងប្រាប់ច្បាស់លាស់សម្រាប់ការប្រែចិត្ដម្មត់ ចត់»(Greek-English New Testament Lexicon)។ អ្នកនិពន្ធខាងពួកបរិសុទ្ធឈ្មោះ រិចខាត ប៉េសថើ (១៦១៥-១៦៩១) បានហៅវាថា «ការផ្លាស់ប្ដូរនៃការផ្ចង់ចិត្ដ» ការផ្លាស់ប្ដូរគំនិតអំពីព្រះ និងអំពីអំពើបាប ការផ្លាស់ប្ដូរនូវអ្វីដែលអ្នកស្រឡាញ់ និងអ្វីដែលអ្នកស្អប់។

«ព្រោះសេចក្តីព្រួយដែលគាប់ព្រះហឫទ័យដល់ព្រះ នោះរមែងនាំឲ្យប្រែចិត្តឡើង ប្រយោជន៍ឲ្យបានសង្គ្រោះ ជាសេចក្តីដែលមិនត្រូវស្តាយឡើយ តែសេចក្តីព្រួយរបស់លោកីយ៍ នោះបង្កើតសេចក្តីស្លាប់វិញ» (២កូរិនថូស ៧:១០)។

ការព្រួយដែលគាប់ព្រះហឬទ័យដល់ព្រះត្រូវបានបង្កើត ដោយសារព្រះវិញ្ញាណបរិសុទ្ធ។ ក្រោយមកព្រះវិញ្ញាណបង្កើតឲ្យមានការប្រែចិត្ដ មានគំនិតថ្មី ដែលដឹកនាំទៅឯសេចក្ដីសង្រ្គោះនៅក្នុងព្រះគ្រិស្ដ។

យូដាសត្រឹមតែទទួលបទពិសោធន៍ពីការប្រែចិត្ដក្លែងក្លាយនៃអារម្មណ៍ស្ដាយក្រោយចំពោះអ្វីដែល គេចាប់បាន។ «នៅពេលគាត់ឃើញថា គាត់ត្រូវជាប់ទោស នោះ{គាត់}បាននឹកសា្ដយខ្លួនឯង»។ ព្រះមិនបានបង្កើតវានោះទេ។ វាជាការព្រួយបែបបរិសុទ្ធរបស់មនុស្សលោក។ វាមិនមែនជា «ការព្រួយដែលគាប់ព្រះ ហឬទ័យដល់ព្រះ {ដែល}បង្កើតឲ្យមានការប្រែចិត្ដនោះទេ»។ វាមិនមែនជា «ការព្រួយដែលគាប់ព្រះហឬទ័យដល់ព្រះ» ដែលបង្កើតឲ្យមានការផ្លាស់ប្ដូរគំនិតពិតប្រាកដនោះទេ។ វាត្រឹមតែជាការអាណិតខ្លួនឯង! ត្រឹមតែជា «ការព្រួយរបស់លោកីយ {ដែលបង្កើតឲ្យមាន}សេចក្ដីស្លាប់»។ ដូច្នេះយូដាស «វាក៏បោះប្រាក់ចោលទៅក្នុងព្រះវិហារ រួចចេញទៅក្រៅអួលស្ទះស្លាប់ទៅ»(ម៉ាថាយ ២៧:៥)។

កាអ៊ីនជាអ្នកតំណាងរបស់យូដាស។ ព្រះគ្រិស្ដហៅយូដាសថា «កូនដែលត្រូវវិនាស»(យ៉ូហាន ១៧:១២)។ យូដាសបានទទួលខុសត្រូវសម្រាប់ការសុគតរបស់ព្រះគ្រិស្ដតាមបែបមនុស្សលោក។ «កាអ៊ីនក្រោកឡើងសំឡាប់អេបិលជាប្អូនទៅ»(លោកុប្បត្ដិ ៤:៨)។ កំណត់សំគាល់គម្ពីរស្កោហ្វៀលសពីកាអ៊ីន ប្រាប់ថា «កាអ៊ីនគឺជាអ្នកតំណាងពីមនុស្សធម្មតានៅលើផែនដីនេះ ជាអ្នកទុគ៌តនៃការដឹងខ្លួនគ្រប់គ្រាន់ខាង អំពើបាប ឬដឹងខ្លួនតម្រូវការនៃការទទួលទណ្ឌកម្ម»(ការសិក្សាគម្ពីរស្កោហ្វៀល កំណត់សំគាល់លោកុប្បត្ដិ ៤:១)។ កាអ៊ីនមិនដែលមាន «កាព្រួយចិត្ដដែលគាប់ព្រះហឬទ័យដល់ព្រះឡើយ»។ កាអ៊ីនមិនដែលមាន «ការប្រែចិត្ដទៅឯសេចក្ដីសង្រ្គោះ»ឡើយ។ គាត់ត្រឹមតែមានអារម្មណ៍ស្ដាយក្រោយប៉ុណ្ណោះ។ កាអ៊ីនប្រាប់ ថា «ទោសរបស់ទូលបង្គំធ្ងន់ពេកណាស់ និងទ្រាំទ្រមិនបានទេ» (លោកុប្បត្ដិ ៤:១៣) ។ ការអាណិតខ្លួនឯង គាត់មានអារម្មណ៍តែប៉ុណ្នឹងហើយ! គាត់ត្រឹមតែមាន «ការព្រួយរបស់លោកីយ»។ វាគ្មានប្រយោជន៍សោះ វាគ្រាន់តែជាការចាប់ទាន់ប៉ុណ្ណោះ។ វាដឹកនាំទៅឯការអាណិតខ្លួនឯង ហើយគ្មានប្រយោជន៍សោះ។ វាទុក ឲ្យកាអ៊ីនស្ថិតនៅក្នុងស្ថានភាពអស់សង្ឃឹម។ អ្នកខ្លះគិតថា អ្នកស្ថិតនៅក្រោមការប៉ះពាល់ចិត្ដពីអំពើបាប តែអ្នកមិនដូច្នោះឡើយ។ អ្នកត្រឹមតែមានអារម្មណ៍ស្ដាយក្រោយចំពោះខ្លួនអ្នកប៉ុណ្ណោះ ដូចកាអ៊ីនដែរ។ ការ អាណិតខ្លួនឯងមិនមែនជាការប៉ះពាល់ចិត្ដពីអំពើបាបនោះទេ! វាគឺជា «ការព្រួយរបស់លោកីយដែលបង្កើត ជាសេចក្ដីស្លាប់»។

អេសាវជាអ្នកតំណាងម្នាក់ទៀតរបស់យូដាស។ អេសាវបានលក់សិទ្ធិបងច្បងសម្រាប់សំឡមួយ ចាន ដូចជាលុយ៣០ដួងដែលយូដាសបានទទួលសម្រាប់ការក្បត់ព្រះគ្រិស្ដ។ ព្រះគម្ពីរស្កោហ្វៀលប្រាប់ថា «អេសាវតំណាងពីមនុស្សធម្មតានៅលើផែនដីនេះ»( ibid សំគាល់លោកុប្បត្ដិ ២៥:២៥)។ កាលអេសាវ បានឃើញថា គាត់បាត់បង់ព្រះពរ នោះ «គាត់ក៏ស្រែកឡើងជាខ្លាំង ដោយឈឺចិត្តយ៉ាងក្រៃលែង រួចនិយាយទៅឪពុកថា ឱលោកឪពុកអើយ សូមចែកឲ្យពរមកខ្ញុំផង»(លោកុប្បត្ដិ ២៧:៣៤)។ អេសាវដូចជា កាអ៊ីន និងយូដាស ពួកគេត្រូវបានពេញដោយ «ការព្រួយរបស់លោកីយ»។ គាត់មិនដែលមានអារម្មណ៍ «ព្រួយដែលគាប់ព្រះហឬទ័ដល់ព្រះ ដែលនាំឲ្យមានការប្រែចិត្ដទៅឯសេចក្ដីសង្រ្គោះឡើយ»។ គាត់ត្រឹមតែ មានអារម្មណ៍អាណិតខ្លួនឯង ហើយស្ដាយក្រោយដូចជាយូដាសដែរ។ អេសាវក៏បាននិយាយដូចយូដាស ផងដែរថា «អញនឹងសំឡាប់យ៉ាកុបជាប្អូនចោល»(លោកុប្បត្ដិ ២៧:៤១)។ កណ្ឌហេព្រើរហៅអេសាវថា «ជាមនុស្សទមិលណា ដូចជាអេសាវ ដែលលក់ច្បាប់បងច្បងរបស់ខ្លួន សង្វាតឲ្យបានតែម្ហូប១មុខប៉ុណ្ណោះដែរ ដ្បិតអ្នករាល់គ្នាដឹងថា ក្រោយមកគាត់សង្វាតចង់បានពរ តែគាត់ត្រូវចោលចេញវិញ ដ្បិតទោះបើគាត់ខំស្វែងរក ទាំងស្រក់ទឹកភ្នែកក៏ដោយ គង់តែរកផ្លូវប្រែចិត្តមិនឃើញទេ»(ហេព្រើរ ១២:១៦-១៧)។ គាត់មិន ដែលរកឃើញ «ការប្រែចិត្ដពិតប្រាកដឡើយ ទោះបីជាគាត់បានស្វែងរកវាដោយប្រុងប្រយ័ត្នទាំងទឹកភ្នែកក៏ ដោយ»។ បាទ អេសាវបានស្រក់ទឹកភ្នែក។ តែវាមិនមែនជាទឹកភ្នែកនៃការប៉ះពាល់ចិត្ដនោះទេ។ វាជាទឹក ភ្នែកនៃអារម្មណ៍ស្ដាយក្រោយចំពោះខ្លួនឯង។ បើអ្វីទាំងអស់ដែលអ្នកធ្វើគឺជាអារម្មណ៍ស្ដាយក្រោយចំពោះ ខ្លួនឯង នោះអ្នកនឹងមិនស្ថិតនៅក្រោមការប៉ះពាល់ចិត្ដពីអំពើបាបនោះទេ។ អ្នកនឹងត្រឹមតែមាន «ការព្រួយ របស់លោកីយ ដែលបង្កើតសេចក្ដីស្លាប់»។ ហើយអ្នកនឹងមិនដែលបានសង្រ្គោះឡើយ!

ខ្ញុំសង្ឃឹមថា អ្នកមិនដូចជាកាអ៊ីន អេសាវ និងយូដាស។ ខ្ញុំសង្ឃឹមថា អ្នកនឹងស្ថិតនៅក្រោមការប៉ះ ពាល់ចិត្ដពីអំពើបាប។ ខ្ញុំសង្ឃឹមថា អ្នកនឹងមិនដូចជាកាអ៊ីន «ជាអ្នកតំណាងពីមនុស្សធម្មតានៅលើផែនដីនេះ ជាមនុស្សពទុគ៌តនៃការដឹងខ្លួនគ្រប់គ្រាន់ពីអំពើបាប ឬដឹងខ្លួនពីតម្រូវការនៃការទទួលទណ្ឌកម្ម»។ ខ្ញុំ សង្ឃឹមថា អ្នកនឹងមិនដូចជាអេសាវ ជាមនុស្សទមិលល្មើស។ ខ្ញុំសង្ឃឹមថា អ្នកនឹងមិនបោះបង់ចោលព្រលឹង របស់អ្នក សម្រាប់របស់នៅផែនដីនេះ។ ខ្ញុំសង្ឃឹមថា អ្នកនឹងមិនដូចជាយូដាស ដែលបានក្បត់ព្រះគ្រិស្ដ សម្រាប់ប្រាក់បន្ដិចបន្ដួច!

សូមចេញពីលោកីយទៅ។ សូមចេញពីអំពើបាបរបស់លោកីយ និងទ្រព្យសម្បត្ដិក្លែងក្លាយ! សូម ចេញពីអំពើបាប ហើយមករកព្រះគ្រិស្ដទៅ។ ខណដែលព្រះវិញ្ញាណនៃព្រះកំពុងតែហៅអ្នក ហើយចិត្ដអ្នក ដឹងខ្លួនពីបន្ទុក និងទំងន់នៃអំពើបាបរបស់អ្នក នោះសូមមករកព្រះគ្រិស្ដ ហើយត្រូវបានលាងសំងាតពីបាប របស់អ្នកដោយព្រះលោហិតរបស់ទ្រង់! សូមមករកព្រះយេស៊ូវឥឡូវនេះ មុនពេលវាយឺតពេលជារៀងរហូត!

ដ្បិតការប្រឈមមុខការជំនុំជំរះដ៏កំសត់អើយ អ្នកនឹងស្រែកហៅក្ដីមេត្ដាឡើងវិញ
   ដែលអ្នកបានរារង់ ហើយបង្អង់ រហូតដល់ព្រះវិញ្ញាណចេញទៅបាត់
គួរឲ្យស្ដីបន្ទាស ហើយយំសោកម៉្លេះន៎ អ្នករង់ចាំយូរពេក!
   («បើអ្នកបង្អង់យូរពេក»(ដោយលោកបណ្ឌិត John R. Rice, 1895-1980) ។

មានបុរសវ័យក្មេងម្នាក់បាននិយាយជាមួយគ្រូគង្វាលជំនួយរបស់ខ្ញុំឈ្មោះ លោកបណ្ឌិត ខាហ្គិនថា «បើស្ថានភាពនៅតែដូច្នេះ នោះខ្ញុំនឹងមិនដែលក្លាយជាគ្រីស្ទបរិស័ទឡើយ»។ គាត់បានថាត្រឹមត្រូវ! រាល់ ការរៀន និងការអធិស្ឋានទាំងអស់របស់អ្នកមិនអាចជួយអ្នកបានឡើយ លុះត្រាតែអ្នកស្ថិតនៅក្រោមការប៉ះ ពាល់ចិត្ដពីអំពើបាប។ មានតែដល់ពេលនោះគត់ទើបអ្នកនឹងបែរមករកព្រះយេស៊ូវ។ ដូចជាស្ដ្រីម្នាក់និយាយ ថា «ខ្ញុំបានស្អប់ខ្ពើមខ្លួនឯងយ៉ាងខ្លាំង»។ នោះគឺជា «ការព្រួយដែលគាប់ព្រះហឬទ័យដល់ព្រះ {ដែល}នាំឲ្យ មានការប្រែចិត្ដទៅឯសេចក្ដីសង្រ្គោះ»។ នៅពេលឆាប់ៗ បន្ទាប់ពីនាងមានអារម្មណ៍ «ស្អប់ខ្ពើម»ចិត្ដដ៏ពេញ ដោយបាបរបស់នាង នោះនាងត្រូវបានទាញនាំទៅឯព្រះគ្រិស្ដ ហើយបានប្រែចិត្ដ។ សូមឲ្យព្រះវិញ្ញាណនៃ ព្រះធ្វើឲ្យអ្នក «ស្អប់ខ្ពើមយ៉ាងខ្លាំង»ចំពោះខ្លួនអ្នក «ដើម្បីឲ្យគ្រប់ទាំងមាត់ត្រូវបិទ ហើយឲ្យលោកីយ៍ទាំងមូលជាប់មានទោសនៅចំពោះព្រះ»(រ៉ូម ៣:១៩)។ សូមឲ្យព្រះវិញ្ញាណនៃព្រះទាញនាំអ្នកទៅឯព្រះយេស៊ូវ សម្រាប់សេចក្ដីសង្រ្គោះពីអំពើបាបតាមរយៈព្រះលោហិតរបស់ទ្រង់ដែលលាងទោសកំហុស។ អាម៉ែន។


បើសិនជាសេចក្ដីអធិប្បាយនេះជាព្រះពរសំរាប់បងប្អូន នោះសូមផ្ញើរអ៊ីម៉ែលទៅកាន់លោកបណ្ឌិត ហាយមើស៏ ហើយសូមប្រាប់គាត់ផង។ នៅពេលអ្នកសរសេរផ្ញើរទៅកាន់លោក ហាយមើស៍ សូមប្រាប់ពីប្រទេសរបស់អ្នក ឬក៏គាត់មិនអាចឆ្លើយតបទៅវិញ។ សូមចុចទីនេះ rlhymersjr@sbcglobal.net(សូមចុចទីនេះ) ។ បើសេចក្ដីអធិប្បាយទាំងនេះជាព្រះពរចំពោះអ្នក នោះសូមប្រាប់គាត់ ថែមទាំងប្រាប់ពីប្រទេសរបស់អ្នកផង។ អ្នកអាចសរសេរទៅកាន់លោក ហាយមើស៏ក្នុងភាសាណា ក៏បាន ប៉ុន្ដែ សូមសរសេរជាភាសាអង់គ្លេស បើសិនជាបងប្អូនអាចធ្វើបាន។ បើអ្នកចង់សរសេរទៅ គាត់តាមប្រៃណីយ៍ សូមសរសេរទៅកាន់អាស័យដ្ឋាន P.O. Box 15308, Los Angeles, CA 90015។ អ្នកអាចទូរស័ព្ទទៅគាត់តាមលេខ(៨១៨)៣៥២-០៤៥២។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអានសេចក្ដីអធិប្បាយរបស់ លោក ហាយមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗនៅលើអ៊ីធើណេត តាមគេហទំព័រ
www.sermonsfortheworld.com. ចុចលើ ”
សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ”

សេចក្ដីអធិប្បាយដែលសរសេរដៃទាំងនេះមិនហាមឲ្យថតចំលងទេ។ អ្នកប្រើវាដោយគ្មានការអនុញ្ញាតពីលោក
Dr. Hymers។ ទោះបីជាយ៉ាងណាក៏ដោយ គ្រប់សេចក្ដីអធិប្បាយជាវីដីអូទាំងអស់របស់លោក
Dr. Hymers ហាមថតចំលង ហើយអាចត្រឹមតែប្រើវាបានដោយមានការអនុញ្ញាត។

អានបទគម្ពីរមុនសេចក្ដីអធិប្បាយដោយលោក ណូអេ សោង៖ ម៉ាថាយ ២៧:៣-៥។
ច្រៀងចំរៀងតែម្នាក់ឯងមុនអធិប្បាយដោយ បែនយ៉ាមីន ខីខេង ហ្គ្រីហ្វី៖
«បើអ្នកបង្អស់យូរពេក» (ដោយលោកបណ្ឌិត John R. Rice, 1895-1980)។


ចំណងជើងនៃសេចក្ដីអធិប្បាយ

ការប្រែចិត្ដក្លែងក្លាយរបស់យូដាស

THE FALSE REPENTANCE OF JUDAS

ដោយលោកបណ្ឌិត
Dr. R. L. Hymers, Jr.

«កាលយូដាស ជាអ្នកបញ្ជូនទ្រង់ បានឃើញថា ទ្រង់ជាប់ទោសដូច្នោះ នោះវានឹកស្តាយក៏យកប្រាក់៣០ ទៅឲ្យដល់ពួកសង្គ្រាជ និងពួកចាស់ទុំវិញ ដោយពាក្យថា ខ្ញុំបានជាធ្វើបាប ដោយបញ្ជូនឈាមឥតមានទោសហួសទៅហើយ តែគេឆ្លើយថា តើនោះអំពល់អ្វីដល់យើង ការនោះស្រេចនៅឯងទេតើ វាក៏បោះប្រាក់ចោលទៅក្នុងព្រះវិហារ រួចចេញទៅក្រៅអួលស្ទះស្លាប់ទៅ» (ម៉ាថាយ ២៧:៣-៥)។

(ម៉ាថាយ ២៧:១-២)

១.     ទីមួយ យូដាសបានប្រព្រឹត្ដអំពើបាបមិនអាចអត់ទោសបានរួចមកហើយ។ ម៉ាថាយ ១២:៣១-៣២។

២.   ទីពីរ «ការនឹកសា្ដយ»របស់លោកយូដាសត្រឹមតែជា«ការព្រួយរបស់លោកីយ»ប៉ុណ្ណោះ។
២កូរិនថូស ៧:១០; ម៉ាថាយ ២៧:៥; យ៉ូហាន ១៧:១២; លោកុប្បត្ដិ ៤:៨, ១៣; លោកុប្បត្ដិ ២៧:៣៤, ៤១; ហេព្រើរ ១២:១៦-១៧; រ៉ូម ៣:១៩។