Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




ការកើតទុក្ខជាខ្លាំងរបស់ព្រះគ្រិស្ដនៅក្នុងគេតសេម៉ាណី»

CHRIST’S AGONY IN GETHSEMANE
(Cambodian)

ដោយលោកបណ្ឌិត
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស ថ្ងៃរបស់ព្រះអម្ចាស់នៅពេលល្ងាច មីនា ១៩ ២០១៧
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Evening, March 19, 2017

«ហើយដោយទ្រង់កើតទុក្ខជាខ្លាំង បានជាទ្រង់អធិស្ឋានទទូចរឹតតែខ្លាំងឡើង ញើសទ្រង់ក៏ត្រឡប់ដូចជាដំណក់ឈាមដ៏ធំៗ ស្រក់ទៅដី»(លូកា ២២:៤៤)។


ពេលខ្លះពីមុនខ្ញុំបានអធិប្បាយពី «ព្រះទឹកនេត្រារបស់ព្រះយេស៊ូវ»។ សូមចុចទីនេះដើម្បីអានវា។ ចំនុចចុងក្រោយនៃសេចក្ដីអធិប្បាយគឺ «ព្រះយេស៊ូវទ្រង់ព្រះកន្សែងក្នុងច្បារគេតសេម៉ាណី»។ ខ្ញុំបង្រៀនថា «ក្នុងច្បារគេតសេម៉ាណី ពេលយប់មុនពេលទ្រង់ត្រូវជាប់លើឈើឆ្កាង នោះព្រះយេស៊ូវបានរងទ្ខវេទនា និង បានអធិស្ឋានតែ១អង្គទ្រង់។ នៅក្នុងច្បារគេតសេម៉ាណិតដ៏ងងឹតនោះ ព្រះអង្គសង្រ្គោះបានចាក់ព្រលឹង របស់ទ្រង់ក្នុងសេចក្ដីអធិប្បាយទៅកាន់ព្រះវរបិតា។ យោងតាមហេព្រើរ ៥:៧ ទ្រង់បានអធិស្ឋាន “ ដោយសំឡេងជាខ្លាំង ទាំងទឹកភ្នែក ដល់ព្រះដែលអាចនឹងប្រោសឲ្យទ្រង់រួចពីស្លាប់ ហើយដោយព្រោះទ្រង់កោតខ្លាច បានជាព្រះព្រមទទួលទ្រង់” (ហេព្រើរ ៥:៧)។ តើទ្រង់កោតខ្លាចអ្វីទៅ? ទ្រង់បានខ្លាចថា ទ្រង់នឹង សុគតក្នុងច្បារនោះ មុនពេលទ្រង់អាចទៅឯឈើឆ្កាងដើម្បីទទួលទណ្ឌកម្មជំនួសបាបរបស់យើង»។

លោកបណ្ឌិត យ៉ូហាន អោ រ៉ាយស៍ប្រសាសន៍ថា «ព្រះយេស៊ូវបានអធិស្ឋានសុំឲ្យពែងនៃសេចក្ដី ស្លាប់កន្លងផុតពីទ្រង់នៅយប់នោះ ដូច្នេះទ្រង់អាចមានព្រះជន្មរស់នៅដើម្បីសុគតលើឈើឆ្កាងនៅថ្ងៃបន្ទាប់ នោះ»។ អ្នកសិក្សាព្រះគម្ពីរឈ្មោះ លោកបណ្ឌិត ជេ អូលីវើ ប៉ាសវែលក៏មានប្រសាសន៍ផងដែរថា ទ្រង់ «បានអធិស្ឋានសំរាប់ការរំដោះពីសេចក្ដីស្លាប់ក្នុងសួនច្បារនោះ ដើម្បីឲ្យទ្រង់អាចសម្រេចគោលបំណងទ្រង់ នៅលើឈើឆ្កាង»។ លោកបណ្ឌិត ជេ វើណោន ម៉ាកជីបានបង្រៀនរឿងដូចគ្នា៖ «មិត្ដសំឡាញ់អើយ ព្រះ បានព្រមទទួលទ្រង់ ទ្រង់មិនបានសុគតក្នុងច្បារគេតសេម៉ាណីនោះទេ»។ ព្រះយេស៊ូវបានថ្ងូរយ៉ាងខ្លាំង កាលអំពើបាបរបស់យើងត្រូវបានដាក់លើទ្រង់ដោយសារព្រះវរបិតា។

នរណាម្នាក់ដែលបានអានសេចក្ដីអធិប្បាយសួរខ្ញុំថា ហេតុអ្វីបានជាព្រះយេស៊ូវត្រូវទៅឯឈើឆ្កាង ហេតុអ្វីបានជាទ្រង់មិនអាចសុគតសម្រាប់បាបយើងនៅក្នុងសួរច្បារនោះ? ខ្ញុំឆ្លើយប្រាប់គាត់ដោយនិយាយ ថា ការនោះមិនអាចទៅរួចឡើយ។ ព្រះគម្ពីរប្រាប់ថា

« ព្រះគ្រីស្ទបានសុគត ដោយព្រោះបាបរបស់យើងរាល់គ្នា តាមបទគម្ពីរ» (១កូរិនថូស ១៥:៣)។

ព្រះគ្រិស្ដត្រូវតែសុគត «តាមបទគម្ពីរ» ខាថា ថាស ហ្គ្រាផាស។ បើទ្រង់សុគតក្នុងច្បារគេតសេម៉ាណី នោះ ទ្រង់មិនមែនជាព្រះអង្គសង្រ្គោះដែលត្រូវបានទាយទុកនៅក្នុងគម្ពីរសញ្ញាចាស់នោះទេ។ ទ្រង់ជាអ្នកក្លែងបន្លំ មិនមែនជាព្រះអង្គសង្រ្គោះដែលបានទាយទុក! ទ្រង់ត្រូវតែសុគតតាមបទគម្ពីរ។ «បទគម្ពីរ»សំដៅលើគម្ពីរ សញ្ញាចាស់ ដ្បិតគម្ពីរសញ្ញាថ្មីមិនទាន់ត្រូវបានសរសេរនៅឡើយទេ។ មុនពេលព្រះយេស៊ូវយាងចូលក្នុងច្បារ នោះ ទ្រង់មានបន្ទូលថា «សេចក្តីនេះ ដែលបានចែងទុកមកថា «គេបានរាប់ទ្រង់ ជាពួកទទឹងច្បាប់» នោះត្រូវសំរេចលើខ្លួនខ្ញុំ»(លូកា ២២:៣៧)។ ទ្រង់បានសូត្រគម្ពីរអេសាយ ៥៣:១២ដោយបន្ទូលថា ទ្រង់ត្រូវ តែបំពេញសម្រេចតាមខគម្ពីរនោះដោយសារការសុគតនៅចន្លោះចោរ២នាក់។ បើសិនជាទ្រង់សុគតនៅក្នុងគេតសេម៉ាណី នោះទ្រង់នឹងមិនបានបំពេញសម្រេចតាមគម្ពីរអេសាយ ៥៣:១២នោះទេ។ ទ្រង់នឹងមិនសុគតតាមបទគម្ពីរនោះទេ ទ្រង់នឹងមិនមែនជាព្រះអង្គសង្រ្គោះដែលអេសាយបានទាយទុកនោះទេ។

ព្រះគម្ពីរអេសាយជំពូក៥៣ប្រាប់ពាក្យទំនាយពេញលេញបំផុតនៅក្នុងគម្ពីរសញ្ញាចាស់ ពីការជាប់ឆ្កាងរបស់ព្រះគ្រិស្ដ។ ការពិតទៅ អត្ថបទនោះចាប់ផ្តើមជាមួយអេសាយ ៥២:១៣ ហើយបន្ដដល់ខ១៥ក្នុងគម្ពីរតាមភាសាអង់គ្លេស។ វាប្រាប់ពាក្យទំនាយ១ទៀតទាក់ទងនឹងការសុគតរបស់ព្រះគ្រិស្ដ។ ពាក្យទំនាយពីរបីពីការជាប់ឆ្កាងរបស់ទ្រង់ទាំងនោះនឹងសម្រេច បើព្រះយេស៊ូវសុគតក្នុងគេតសេម៉ាណី។ អេសាយ ៥០:៦ដែលប្រាប់ពីការវាយនឹងរំពាត់ ភាពអាម៉ាស់ និងការស្ដោះទឹកមាត់ដាក់នឹងមិនសម្រេចឡើយ។ ទំនុកតម្កើង ២២:១៦ដែលទាយពីការចាក់ចំព្រះហស្ដ និងព្រះបាទរបស់ទ្រង់នឹងមិនសម្រេចឡើយ ថែមទាំងសាការី ១២:១០ «នោះគេនឹងគន់មើលអ្នកដែលគេបានចាក់»នឹងមិនសម្រេចឡើយ។ ទំនុកតម្កើងជំពូក២២ប្រាប់ ពាក្យទំនាយ១ទៀតដែលនឹងមិនសម្រេចផងដែរ បើសិនជាព្រះយេស៊ូវសុគតក្នុងគេតសេម៉ាណី។ ហើយមានបទគម្ពីរជាច្រើនផ្សេងទៀតក្នុងគម្ពីរសញ្ញាចាស់នឹងមិនបានសម្រេចឡើយ បើសិនជាព្រះយេស៊ូវសុគត ក្នុងសួនច្បារនោះទេ។ កុំឆ្ងល់ឡើយ ព្រះយេស៊ូវបានអធិស្ឋានក្នុងគេតសេម៉ាណី « ដោយសំឡេងជាខ្លាំង ទាំងទឹកភ្នែក ដល់ព្រះដែលអាចនឹងប្រោសឲ្យទ្រង់រួចពីស្លាប់ ហើយដោយព្រោះទ្រង់កោតខ្លាច បានជាព្រះព្រមទទួលទ្រង់» (ហេព្រើរ ៥:៧)។ ទ្រង់ខ្លាចថា ទ្រង់នឹងសុគតក្នុងសួនច្បារនោះ ហើយមិនអាចទៅដល់ឈើឆ្កាងនៅថ្ងៃបន្ទាប់មកនោះ! ទ្រង់ត្រូវតែសុគតតាមបទគម្ពីរ។ ព្រះគ្រិស្ដបានសម្រេចពាក្យទំនាយនៅក្នុងគម្ពីរសញ្ញាចាស់ដោយលំអិតទាំងស្រុង នៅពេលទ្រង់ត្រូវជាប់ឆ្កាង។ បើទ្រង់បានសុគតក្នុងគេតសេម៉ាណី នោះគ្មានពាក្យទំនាយណាមួយសោះនឹងត្រូវបានសម្រេច ហើយព្រះគ្រិស្ដនឹងធ្វើជាអ្នកក្លែងបន្លំ មិនមែនជាព្រះអង្គសង្រ្គោះដល់មនុស្សដែលត្រូវបានទាយក្នុងបទគម្ពីរនោះទេ។ ព្រះគ្រិស្ដនឹងមិនត្រូវបាន «សុគតសម្រាប់អំពើបាបរបស់យើងតាមបទគម្ពីរនោះទេ»(១កូរិនថូស ១៥:៣)។ កុំឆ្ងល់ឡើយ ទ្រង់បានអធិស្ឋានក្នុងគេតសេម៉ាណី «ព្រះវរបិតាអើយ បើទ្រង់សព្វព្រះហឬទ័យ នោះសូមដកពែងនេះចេញពីទូលបង្គំទៅ»(លូកា ២២:៤២)។

« ហើយដោយទ្រង់កើតទុក្ខជាខ្លាំង បានជាទ្រង់អធិស្ឋានទទូចរឹតតែខ្លាំងឡើង ញើសទ្រង់ក៏ត្រឡប់ដូចជាដំណក់ឈាមដ៏ធំៗ ស្រក់ទៅដី» (លូកា ២២:៤៤)។

ពាក្យ «កើតទុក្ខ» ត្រូវបានបកប្រែចេញពីពាក្យ «អេហ្គោណៀ»តាមភាសាក្រេក។ វានិយាយពី «សំពាធខាងអារម្មណ៍ និងការព្រួយបារម្ភជាខ្លាំង»(Vine)។ ព្រះយេស៊ូវមានបទពិសោធន៍ពីការរងទុក្ខ ការ ទទួលទារុណកម្ម និងការឈឺចាប់ជាច្រើននៅក្នុងកន្លែងដ៏ងងឹតនោះ។ ចូរយើងគិតអំពីការកើតទុក្ខជាខ្លាំងរបស់ទ្រង់នៅក្នុងច្បារគេតសេម៉ាណីរយៈប៉ុន្មាននាទីនៅយប់នេះ។

១. ទីមួយ ការកើតទុក្ខជាខ្លាំងរបស់ទ្រង់បានពិពណ៌នាប្រាប់។

ព្រះយេស៊ូវបានសោយបុណ្យរំលងជាមួយពួកសិស្សទ្រង់។ ទ្រង់បានធ្វើលាងព្រះអម្ចាស់ជាមួយគេ នៅកន្លែងនោះ។ យូដាសបានចេញពីគេ ហើយទៅរកពួកសង្រ្គាជដើម្បីក្បត់ទ្រង់។ ពួកអ្នកដែលនៅសល់ បានច្រៀងសរសើរតម្កើងទ្រង់ ហើយបន្ទាប់មកឆ្លងកាត់ជ្រោះខាល់ដ្រូន ឡើងទៅខាងភ្នំអូលីវទៅក្នុងច្បារ គេតសេម៉ាណី។ នៅគែមច្បារនោះ ព្រះយេស៊ូវបានទុកសិស្ស៨នាក់ចោល ដោយបន្ទូលទៅកាន់គេថា «ចូរ អង្គុយនៅនេះសិន ចាំខ្ញុំទៅអធិស្ឋាន»(ម៉ាកុស ១៤:៣២)។ ក្រោយមកទ្រង់យកពេត្រុស យ៉ាកុប និង យ៉ូហានទៅជាមួយទ្រង់យ៉ាងឆ្ងាយចូលទៅក្នុងសួនច្បារ ដែលទ្រង់ «ចាប់តាំងមានព្រះហឫទ័យភាំងជាខ្លាំង ហើយតប់ប្រមល់ណាស់ ក៏មានព្រះបន្ទូលទៅគេថា ចិត្តខ្ញុំព្រួយជាខ្លាំងសឹងតែនឹងស្លាប់ ចូរនៅទីនេះចាំយាមចុះ»(ម៉ាកុស ១៤:៣៣-៣៤)។ លោកយ៉ូសែប ហាតប្រាប់ថា

ទ្រង់បានទ្រាំទ្រសត្រូវជាច្រើន
   ទ្រង់បានជួបសេចក្ដីល្បួងជាច្រើន
ទ្រង់អត់ធ្មត់ ហើយសាំនឹងការឈឺចាប់
   តែទុក្ខលំបាកនៅតែចុកចាប់បំផុត
ដែលត្រូវទ្រទ្រង់ជំនួសអ្នក
   គេតសេម៉ាណីកំសត់ ដ៏ងងឹត
ដែលត្រូវទ្រទ្រង់ជំនួសអ្នក
   គេតសេម៉ាណីកំសត់ ដ៏ងងឹត
(«ទ្រង់បានទ្រាំទ្រសត្រូវជាច្រើន»ដោយលោកយ៉ូសែប ហាត១៧១២-១៧៦៨
លំនាំបទ «ចូរមកអស់អ្នកមានបាប»)។

គម្ពីរម៉ាថាយប្រាប់ថា ទ្រង់បាន «ចាប់តាំងព្រួយព្រះហឬទ័យ ហើយតប់ប្រមល់ជាខ្លាំង»(ម៉ាថាយ ២៦:៣៧)។ទាក់ទងនឹងពាក្យតាមភាសាក្រេកដែលបកប្រែពាក្យ «តប់ប្រមល់ជាខ្លាំង» លោកហ្គូដវីនប្រាប់ ថា វាមានការរំខាននៅក្នុងការកើតទុក្ខរបស់ព្រះយេស៊ូវ ដ្បិតពាក្យនេះមានន័យថា «ការញែកចេពីមនុស្ស មនុស្សស្ថិតនៅក្នុងការរំខាន គេត្រូវបានញែកចេញពីមនុស្សលោក»។ គំនិតអីក៏អស្ចារ្យម្ល៉េះ! ព្រះយេស៊ូវត្រូវ បានស្ថិតនៅក្នុងការរំខានជាខ្លាំងដល់ចំនុចដែលទ្រង់ជិតឆ្កួតដោយសារការកើតទុក្ខជាខ្លាំងរបស់ទ្រង់។ គម្ពីរ ម៉ាថាយដកស្រង់កាលព្រះអង្គសង្រ្គោះមានបន្ទូលថា «ចិត្ដខ្ញុំព្រួយពន់ពេក ស្ទើរតែនឹងស្លាប់» (ម៉ាថាយ ២៦:៣៨)។ ពាក្យ «ព្រួយពន់ពេក»តាមភាសាក្រេកមានន័យថា «ព្រួយមែនទែន ព្រួយខ្លាំងមែនទែន» (Strong) ព្រួយដ៏លើសលប់។ លោកហ្គូដវីនប្រាប់ថា «ទ្រង់ត្រូវបានចងជាប់ដោយការកើតទុក្ខក្នុងព្រះសិរ និងត្រចៀក ហើយគ្មានប្រហោងដកដង្ហើមឡោះយ»។ លោករីនិកខើបានប្រាប់ថា ទ្រង់ត្រូវបាន «ព័ន្ធជុំវិញ ដោយការកើតទុក្ខ ដោយការព្រួយដ៏លើសលប់»។ ព្រះយេស៊ូវត្រូវបានលិចដោយការព្រួយព្រះហទ័យ និង ការកើតទុក្ខជាខ្លាំង។ គម្ពីរម៉ាកុសប្រាប់យើងថា ទ្រង់បាន «ចាប់តាំងមានព្រះហឬទ័យភាន់ជាខ្លាំង ហើយតប់ប្រមល់ណាស់»(ម៉ាកុស ១៤:៣៣)។ ពាក្យ «មានព្រះហឬទ័យភាន់ជាខ្លាំង»តាមភាសាក្រេកមានន័យ ថា «ភ្ញាក់ផ្អើលយ៉ាងខ្លាំង» (Strong) «ការស្ថិតនៅក្នុងការកាន់ក្ដាប់នៃភាពរន្ធត់ដ៏ព្រឺចិត្ដ»(Rienecker) «ព្រួយជាខ្លាំង ស្ថិតក្នុងការភ័យរន្ធត់ ភ្ញាក់ពេញទី តក់ស្លុត វាយប្រហារដោយភាពរន្ធត់»(Wuest)។ លោក យ៉ូសែប ហាតប្រាប់ថា

ចូរមកអស់ពួកបរិសុទ្ធដែលព្រះរើសតាំងអើយ
   អ្នកដែលចង់បានការសំអាតដោយព្រះលោហិត
ឥឡូវសូមចូលរួមជាមួយខ្ញុំដោយគិត
   ដើម្បីច្រៀងពីគេតសេម៉ាណីដ៏កំសត់

ជីវីតរបស់ព្រះអម្ចាស់លេចមកនៅទីនោះ
   ទ្រង់ខ្សោយកំលាំង ថ្ងូរ និងអធិស្ឋានទាំងភ័យខ្លាច
ព្រះដែលយកសាច់ឈាមអាចផ្ទុកគ្រប់ទាំងអស់
   ដោយមានកម្លាំងល្មម ហើយមិនសំចៃទុកសោះ។
(«គេតសេម៉ាណី ការសង្កត់នៅភ្នំអូលីវ» ដោយដោយលោកយ៉ូសែប ហាត១៧១២-១៧៦៨
លំនាំបទ «រហូតដល់ពាក់កណ្ដាលអាធ្រាទ្រ និងលើភ្នំអូលីវ»)។

« ហើយដោយទ្រង់កើតទុក្ខជាខ្លាំង បានជាទ្រង់អធិស្ឋានទទូចរឹតតែខ្លាំងឡើង ញើសទ្រង់ក៏ត្រឡប់ដូចជាដំណក់ឈាមដ៏ធំៗ ស្រក់ទៅដី» (លូកា ២២:៤៤)។

២. ទីពីរ បុព្វហេតុនៃការកើតទុក្ខជាខ្លាំងរបស់ទ្រង់។

តើអ្វីទៅដែលបណ្ដាលឲ្យព្រះគ្រិស្ដកើតទុក្ខនៅក្នុងច្បារនោះ? ខ្ញុំធ្លាប់គិតថា ការកើតទុក្ខទ្រង់មក ពីការវាយប្រហារដោយសាតាំង។ តែឥឡូវខ្ញុំមិនជឿដូចនោះឡើយ។ អារក្សមិនត្រូវបានរៀបរាប់ប្រាប់បន្ដិច លើយចំពោះការកើតទុក្ខរបស់ទ្រង់ក្នុងគេតសេម៉ាណី។ នៅដើមដំបូងបំផុតនៃព័ន្ធកិច្ចរបស់ទ្រង់ នោះទ្រង់ ត្រូវបានអារក្សល្បួងជាខ្លាំង។មានពេល៣ដងក្នុងទីរហោស្ថាន «មេល្បួងបានមកឯទ្រង់»(ម៉ាថាយ ៤:៣)។ តែយើងមិនដែលអានឃើញថា ព្រះយេស៊ូវបាន «មានព្រះហឬទ័យភាន់ជាខ្លាំង ហើយតប់ប្រមល់ជាខ្លាំង» នៅអំឡុងពេលនៃការល្បួងនោះ។ គ្មានការបង្ហាញប្រាប់សោះពីញើសដូចជាដំណាក់ឈាមនៅក្នុងសួនច្បារគេតសេម៉ាណី។ នៅអំឡុងនៃការល្បួងក្នុងទីរហោស្ថាន នោះព្រះយេស៊ូវបានយកឈ្នះលើអារក្សដោយ ស្រួលដោយសារការសូត្រព្រះបន្ទូលនៃព្រះ។ តែក្នុងគេតសេម៉ាណី ទ្រង់បានកើតទុក្ខខ្លាំងដល់ម្ល៉េះបានជា វានាំឲ្យទ្រង់ជិតស្លាប់។ លោកបណ្ឌិត ម៉ាកជីប្រាប់ថា «កាលទ្រង់អធិស្ឋានក្នុងច្បារនោះ “សូមឲ្យពែងនេះ កន្លងផុតពីទូលបង្គំ” (លូកា ២២:៤២) “ពែង”ជាសេចក្ដីស្លាប់។ ទ្រង់មិនចង់សុគតក្នុងច្បារគេតសេម៉ាណី នោះទេ» (J. Vernon McGee, Th.D., Thru the Bible, Thomas Nelson Publishers, volume V, p. 540;សំគាល់ពីហេព្រើរ ៥:៧)។

ការកើតទុក្ខដ៏ជូរចត់នៅក្នុងគេតសេម៉ាណីបានមកពីព្រះវរបិតា។ ខ្ញុំជឿថា នៅក្នុងសួនច្បារនោះ

« ... ព្រះយេហូវ៉ាបានទំលាក់អំពើទុច្ចរិតរបស់យើងទាំងអស់គ្នាទៅលើទ្រង់» (អេសាយ ៥៣:៦)។

លោកស្ពឺជិនប្រាប់ថា នៅក្នុងគេតសេម៉ាណី ព្រះវរបិតាបាន «ធ្វើឲ្យទ្រង់ត្រលប់ជាតួបាប ដ្បិតទ្រង់មិនដែល ស្គាល់បាបសោះ»(២កូរិនថូស ៥:២១)។ «ឥឡូវនេះទ្រង់ត្រូវតែផ្ទុកយកបណ្ដាសារដោយព្រោះតែមនុស្ស មានបាប ដោយសារទ្រង់បានធ្វើជំនួសមនុស្សមានបាប ហើយត្រូវតែរងទុក្ខជំនួសមនុស្សមានបាប។ ឥឡូវ ទ្រង់យល់ដឹងពីអ្វីដែលជាអ្នកផ្ទុកអំពើបាប ប្រហែលទ្រង់ជ្រាបតាំងពីមុនដំបូងមក...ដ្បិតវាត្រូវបានដាក់លើ ទ្រង់ទាំងអស់»(C. H. Spurgeon, «ការកើតទុក្ខជាខ្លាំងក្នុងគេតសេម៉ាណី» The Metropolitan Tabernacle Pulpit, Pilgrim Publications, 1971, volume XX, p. 593)។

មានពពែ២ក្បាលដែលអ៊ឺរ៉ុនបានប្រើនៅថ្ងៃថ្វាយយញ្ញបូជាសម្រាប់អំពើបាប។ ព្រះគ្រិស្ដនៅក្នុង សួនច្បារត្រូវបានតំណាងដោយពពែទីពីរ។ ពពែទីពីរបានទទួលការកើតទុក្ខជាខ្លាំងនៅពេលវាត្រូវបានធ្វើជាយញ្ញបូជាសម្រាប់អំពើបាប។ ការភ័យខ្លាច និងការឈឺចាប់ដែលសត្វនេះមានអារម្មណ៍ត្រឹមតែជានិមិត្ដរូប ឬតំណាងតិចតួចប៉ុណ្ណោះពីការកើតទុក្ខរបស់ព្រះគ្រិស្ដ។ ការកើតទុក្ខរបស់ព្រះយេស៊ូវក្នុងច្បារនោះប្រឆាំង នឹងការបំពេញសម្រេច។

« ហើយដោយទ្រង់កើតទុក្ខជាខ្លាំង បានជាទ្រង់អធិស្ឋានទទូចរឹតតែខ្លាំងឡើង ញើសទ្រង់ក៏ត្រឡប់ដូចជាដំណក់ឈាមដ៏ធំៗ ស្រក់ទៅដី» (លូកា ២២:៤៤)។

ហោរាអេសាយប្រាប់ថា

«ទោះបើយ៉ាងនោះ គង់តែព្រះយេហូវ៉ាបានសព្វព្រះហឫទ័យនឹងវាយទ្រង់ឲ្យជាំ ហើយឲ្យឈឺចាប់ កាលណាព្រះជន្មទ្រង់បានត្រូវថ្វាយទុក្ខជាយញ្ញបូជាលោះបាបហើយ » (អេសាយ ៥៣:១០)។

វាច្បាស់ណាស់ថា ការនោះចាប់ផ្ដើមក្នុងច្បារគេតសេម៉ាណី!

រហូតដល់ពាក់កណ្ដាលធ្រាត្រ ហើយដោយព្រោះទោសរបស់អ្នកដទៃ
   មនុស្សដ៏ទូទុក្ខយំនៅក្នុងឈាម
តែទ្រង់បានធ្វើដោយលុតជង្គង់ទាំងថប់បារម្ភ
   ទ្រង់មិនត្រូវបានព្រះរវបិតាទ្រង់បោះបង់នោះទេ។
(«រហូតដល់ពាក់កណ្ដាលធ្រាត្រ ហើយនៅលើភ្នំអូលីវ»ដោយលោក William B. Tappan, 1794-1849)។

«រហូតដល់ពាក់កណ្ដាលធ្រាត្រ ហើយដោយព្រោះទោសរបស់អ្នកដទៃ មនុស្សដ៏ទូទុក្ខយំនៅក្នុង ឈាម»។ លោកបណ្ឌិត យ៉ូហាន ជីលប្រាប់ថា «ឥឡូវនេះទ្រង់ត្រូវវាយជាំ ហើយត្រូវដាក់ឲ្យកើតទុក្ខដោយ ព្រះវរបិតារបស់ទ្រង់ ពេលនេះការកើតទុក្ខរបស់ទ្រង់ចាប់ផ្ដើម ដ្បិតវាមិនបញ្ចប់នៅនេះនោះទេ តែបញ្ចប់លើ ឈើឆ្កាងវិញ...ទ្រង់បានចាប់ផ្ដើម “មានបន្ទុកដ៏ធ្ងន់” ជាមួយទំងន់នៃអំពើបាបរបស់រាស្រ្ដទ្រង់ និងការដឹងពី សេចក្ដីក្រោធរបស់ព្រះ ដោយសារនោះទ្រង់ត្រូវសង្កត់ជាខ្លាំង ហើយលើសលប់... ទ្រង់ត្រៀមខ្លួនរួចរាល់ ដើម្បីសន្លប់ លិច ហើយសុគត...ទ្រង់ត្រូវគេនាំទៅឯធូលីនៃសេចក្ដីស្លាប់ ថែមទាំងការកើតទុក្ខរបស់ទ្រង់ទុក ទ្រង់ឲ្យនៅ...រហូតដល់ព្រលឹង និងព្រះកាយរបស់ទ្រង់ត្រូវបានបែកចេញពីគ្នា» នៅលើឈើឆ្កាង (John Gill, D.D., An Exposition of the New Testament, The Baptist Standard Bearer, 1989 reprint, volume I, p. 334)។

វានៅក្នុងច្បារគេតសេម៉ាណីដែល «ព្រះយេហូវ៉ាបានទំលាក់អំពើទុចរិតទាំងអស់របស់យើងដាក់លើទ្រង់»(អេសាយ ៥៣:៦)។ យ៉ូសែប ហាតប្រាប់ថា

ព្រះរាជបុត្រានៃព្រះបានផ្ទុកទោសខ្ញុំទាំងអស់នៅទីនោះ
   នេះគឺតាមរយៈព្រះគុណដែលខ្ញុំអាចជឿ
តែការរន្ធត់ដែលទ្រង់មានអារម្មណ៍
   វាធំពេកដើម្បីយល់
គ្មានអ្នកណាអាចទម្លាញចូលតាមរយៈ
   គេតសេម៉ាណីដ៏ងងឹតស្រអាប់អើយ
(«ទ្រង់ទ្រាំទ្រសត្រូវជាច្រើន»ដោយលោកយ៉ូសែប ហាត១៧១២-១៧៦៨
លំនាំបទ «ចូរមកអស់អ្នកមានបាប»)។

« ហើយដោយទ្រង់កើតទុក្ខជាខ្លាំង បានជាទ្រង់អធិស្ឋានទទូចរឹតតែខ្លាំងឡើង ញើសទ្រង់ក៏ត្រឡប់ដូចជាដំណក់ឈាមដ៏ធំៗ ស្រក់ទៅដី»(លូកា ២២:៤៤)។

មើលព្រះរាជបុត្រានៃព្រះទ្រង់រងទុក្ខ
   ទាំងដង្ហក់ ថ្ងូរ និងបែកញើសដូចឈាម!
ក្នុងជំរៅគ្មានចំណងនៃព្រះគុណព្រះ
   ព្រះយេស៊ូវ សេចក្ដីស្រឡាញ់អីក៏អស្ចារ្យម្ល៉េះ!
(«ការរងទុក្ខដែលមិនអាចដឹងបាន»ដោយលោកយ៉ូសែប ហាត១៧១២-១៧៦៨
លំនាំបទ «រហូតដល់ពាក់កណ្ដាលអាធ្រាត្រ និងនៅលើភ្នំអូវីល»)។

« ... ព្រះយេហូវ៉ាបានទំលាក់អំពើទុច្ចរិតរបស់យើងទាំងអស់គ្នាទៅលើទ្រង់» (អេសាយ ៥៣:៦)។

ព្រះគ្រិស្ដបានយកបាបរបស់យើងដាក់លើទ្រង់ក្នុងច្បារគេតសេម៉ាណី ហើយទ្រង់បានផ្ទុកបាបយើងនៅលើ ព្រះកាយទ្រង់ផ្ទាល់»ជាប់នឹងឈើឆ្កាង ដែលទ្រង់បានសុគតនៅថ្ងៃបន្ទាប់មកនោះ។ បាបយើងគឺជាអ្វីដែល នាំឲ្យទ្រង់ខូចខ្ទេចខ្ទី រហូតដល់ទ្រង់បែកញើសដូចជាដំណក់ឈាម!

« ហើយដោយទ្រង់កើតទុក្ខជាខ្លាំង បានជាទ្រង់អធិស្ឋានទទូចរឹតតែខ្លាំងឡើង ញើសទ្រង់ក៏ត្រឡប់ដូចជាដំណក់ឈាមដ៏ធំៗ ស្រក់ទៅដី» (លូកា ២២:៤៤)។

បាទ ទ្រង់បានផ្ទុកបាបរបស់អ្នកលើព្រះកាយទ្រង់ជាប់នឹងឈើឆ្កាង។

« ទ្រង់បានផ្ទុកអំពើបាបរបស់យើងរាល់គ្នា នៅលើរូបអង្គទ្រង់ ជាប់លើឈើឆ្កាង» (១ពេត្រុស ២:២៤)។

សូមទៅកាន់ច្បារគេតសេម៉ាណី នោះអ្នកឃើញពីអ្វីដែលព្រះយេស៊ូវបានធ្វើសម្រាប់អ្នក និងខ្ញុំ។ អ្នកគួរតែត្រូវធ្លាក់ទៅឋាននរកសម្រាប់បាបអ្នក។ តែព្រះយេស៊ូវយកបាបទាំងនោះដាក់លើរូបអង្គទ្រង់ ថែម ទាំងទ្រង់បានឆ្លងកាត់ការរស់នៅដូចឋាននរកនៅក្នុងសួនច្បារនោះ និងនៅលើឈើឆ្កាង ដើម្បីសងទោស នៃអំពើបាបទុចរិតរបស់អ្នកពេញទី។

ជារឿយៗ គ្រីស្ទានទាំងអស់គួរតែសញ្ជឹងគិតពីគេតសេម៉ាណី និងឈើឆ្កាង។ គេតសេម៉ាណី និង ឈើឆ្កាងមិនអាចបំបែកគ្នាបានឡើយ។ « ដល់យើងរាល់គ្នាដែលកំពុងតែបានសង្គ្រោះវិញ{ឈើឆ្កាង}ជាព្រះចេស្តានៃព្រះ»(១កូរិនថូស ១:១៨)។ យើងត្រូវបានផ្ដល់កម្លាំងឲ្យរស់នៅសម្រាប់ព្រះដោយសារកិច្ចការ របស់ព្រះគ្រិស្ដក្នុងគេតសេម៉ាណី និងនៅលើឈើឆ្កាង! យើងត្រូវបានជម្រុញឲ្យរស់នៅសម្រាប់ព្រះគ្រិស្ដ ដោយសារការគិតពីការកើតទុក្ខជាខ្លាំងរបស់ទ្រង់! នៅពេលទុក្ខលំបាកក្នុងជីវិតនាំឲ្យអ្នកធ្លាក់ទឹកចិត្ដ នោះ គ្រីស្ទានពិតប្រាកដនឹងរកឃើញសេចក្ដីសុខ ហើយនឹកចាំថា ព្រះយេស៊ូវបានសងទោសនៃអំពើបាបរបស់ យើងពេញទីនៅក្នុងគេតសេម៉ាណិ និងនៅលើឈើឆ្កាង! យើងរកឃើញសេចក្ដីសុខ នៅពេលយើងនឹកចាំ ថា ព្រះយេស៊ូវបានយកជ័យជំនះលើសេចក្ដីស្លាប់ កាលទ្រង់បានរស់ពីសុគតឡើងវិញ!

នៅជិតឈើឆ្កាង ឱ កូនចៀមនៃព្រះអើយ
   សូមឆុតឆាកវាមកនៅនៅមុខខ្ញុំ
សូមជួយខ្ញុំឲ្យដើរពីមួយថ្ងៃទៅមួយថ្ងៃ
   ជាមួយស្រមោលរបស់វា
នៅក្នុងឈើឆ្កាង នៅក្នុងឈើឆ្កាង
   សូមសិរីល្អទ្រង់នៅរហូត
ទាល់តែព្រលឹងត្រូវលើកឡើងរបស់ខ្ញុំនឹងរកឃើញ
   ការសម្រាកនៅហួសពីទន្លេ។
(«នៅជិតឈើឆ្កាង»ដោយលោក Fanny J. Crosby, 1820-1915)។

ចំពោះអ្នកណាដែលមិនទាន់បានសង្រ្គោះ ខ្ញុំសូមប្រាប់ថា តើអ្នកអាចគិតពីទ្រង់ ពេលទ្រង់ទទួល ទារុណកម្ម ទាំងហូរឈាមក្នុងច្បារគេតសេម៉ាណីដ៏ងងឹតនោះ ទាំងរងទុក្ខវេទនាសម្រាប់ ហើយនៅតែបែរ ចេញពីទ្រង់យ៉ាងម៉េចកើត? ទ្រង់រងទុក្ខសម្រាប់បាបអ្នក! តើអ្នកអាចបដិសេធទ្រង់ ហើយមិនទទួលយក សេចក្ដីស្រឡាញ់ដូចនេះយ៉ាងម៉េចកើត?

« ហើយដោយទ្រង់កើតទុក្ខជាខ្លាំង បានជាទ្រង់អធិស្ឋានទទូចរឹតតែខ្លាំងឡើង ញើសទ្រង់ក៏ត្រឡប់ដូចជាដំណក់ឈាមដ៏ធំៗ ស្រក់ទៅដី» (លូកា ២២:៤៤)។

មើលព្រះរាជបុត្រានៃព្រះទ្រង់រងទុក្ខ
   ទាំងដង្ហក់ ថ្ងូរ និងបែកញើសដូចឈាម!
ក្នុងជំរៅគ្មានចំណងនៃព្រះគុណព្រះ
   ព្រះយេស៊ូវ សេចក្ដីស្រឡាញ់អីក៏អស្ចារ្យម្ល៉េះ!

ព្រះយេស៊ូវយកបាបរបស់អ្នកដាក់លើរូបអង្គទ្រង់នៅក្នុងច្បារគេតសេម៉ាណី ដោយសារទ្រង់ស្រឡាញ់! ទ្រង់ សងទោសនៃអំពើបាបរបស់អ្នកនៅលើឈើឆ្កាង ដោយសារទ្រង់ស្រឡាញ់អ្នក!

តើអ្នកនឹងទទួលជឿលើទ្រង់នៅយប់នេះឬទេ? តើអ្នកនឹងមកឯទ្រង់ដែលស្រឡាញ់អ្នកដោយក្ដី ស្រឡាញ់ដ៏អស់កល្បដែរឬទេ? សូមជឿលើព្រះអង្គសង្រ្គោះដែលកើតទុក្ខជាខ្លាំងទៅ! សូមទទួលជឿលើ ទ្រង់ឥឡូវនេះទៅ! ទ្រង់នឹងអត់ទោសបាបអ្នក ហើយអ្នកនឹងមានជីវិតអស់កល្បជានិច្ច! អាម៉ែន។


បើសិនជាសេចក្ដីអធិប្បាយនេះជាព្រះពរសំរាប់បងប្អូន នោះសូមផ្ញើរអ៊ីម៉ែលទៅកាន់លោកបណ្ឌិត ហាយមើស៏ ហើយសូមប្រាប់គាត់ផង។ នៅពេលអ្នកសរសេរផ្ញើរទៅកាន់លោក ហាយមើស៍ សូមប្រាប់ពីប្រទេសរបស់អ្នក ឬក៏គាត់មិនអាចឆ្លើយតបទៅវិញ។ សូមចុចទីនេះ rlhymersjr@sbcglobal.net(សូមចុចទីនេះ) ។ បើសេចក្ដីអធិប្បាយទាំងនេះជាព្រះពរចំពោះអ្នក នោះសូមប្រាប់គាត់ ថែមទាំងប្រាប់ពីប្រទេសរបស់អ្នកផង។ អ្នកអាចសរសេរទៅកាន់លោក ហាយមើស៏ក្នុងភាសាណា ក៏បាន ប៉ុន្ដែ សូមសរសេរជាភាសាអង់គ្លេស បើសិនជាបងប្អូនអាចធ្វើបាន។ បើអ្នកចង់សរសេរទៅ គាត់តាមប្រៃណីយ៍ សូមសរសេរទៅកាន់អាស័យដ្ឋាន P.O. Box 15308, Los Angeles, CA 90015។ អ្នកអាចទូរស័ព្ទទៅគាត់តាមលេខ(៨១៨)៣៥២-០៤៥២។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអានសេចក្ដីអធិប្បាយរបស់ លោក ហាយមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗនៅលើអ៊ីធើណេត តាមគេហទំព័រ
www.sermonsfortheworld.com. ចុចលើ ”
សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ”

សេចក្ដីអធិប្បាយដែលសរសេរដៃទាំងនេះមិនហាមឲ្យថតចំលងទេ។ អ្នកប្រើវាដោយគ្មានការអនុញ្ញាតពីលោក
Dr. Hymers។ ទោះបីជាយ៉ាងណាក៏ដោយ គ្រប់សេចក្ដីអធិប្បាយជាវីដីអូទាំងអស់របស់លោក
Dr. Hymers ហាមថតចំលង ហើយអាចត្រឹមតែប្រើវាបានដោយមានការអនុញ្ញាត។

អានបទគម្ពីរមុនសេចក្ដីអធិប្បាយដោយលោក គ្រេថោន អិល ចាន់៖ ម៉ាកុស ១៤:៣២-៤១។
ច្រៀងចំរៀងតែម្នាក់ឯងមុនអធិប្បាយដោយ បែនយ៉ាមីន ខីខេង ហ្គ្រីហ្វី៖
«ទ្រង់ទ្រាំទ្រសត្រូវជាច្រើន»ដោយលោកយ៉ូសែប ហាត១៧១២-១៧៦៨
លំនាំបទ «ចូរមកអស់អ្នកមានបាប»។


ចំណងជើងនៃសេចក្ដីអធិប្បាយ

ការកើតទុក្ខជាខ្លាំងរបស់ព្រះគ្រិស្ដនៅក្នុងគេតសេម៉ាណី»

CHRIST’S AGONY IN GETHSEMANE

ដោយលោកបណ្ឌិត
Dr. R. L. Hymers, Jr.

«ហើយដោយទ្រង់កើតទុក្ខជាខ្លាំង បានជាទ្រង់អធិស្ឋានទទូចរឹតតែខ្លាំងឡើង ញើសទ្រង់ក៏ត្រឡប់ដូចជាដំណក់ឈាមដ៏ធំៗ ស្រក់ទៅដី» (លូកា ២២:៤៤)។

(ហេព្រើរ ៥:៧; ១កូរិនថូស ១៥:៣; លូកា ២២:៣៧;
អេសាយ ៥៣:១២; អេសាយ ៥០:៦; ទំនុកតម្កើង ២២:១៦;
សាការី ១២:១០; លូកា ២២:៤២)

១. ទីមួយ ការកើតទុក្ខជាខ្លាំងរបស់ទ្រង់បានពិពណ៌នាប្រាប់។ ម៉ាកុស ១៤:៣២,
៣៣-៣៤; ម៉ាថាយ ២៦:៣៧-៣៨។

២. ទីពីរ បុព្វហេតុនៃការកើតទុក្ខជាខ្លាំងរបស់ទ្រង់។ ម៉ាថាយ ៤:៣; អេសាយ ៥៣:៦,
២កូរិនថូស ៥:២១; អេសាយ ៥៣:១០; ១ពេត្រុស ២:២៤; ១កូរិនថូស ១:១៨។