Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net


ការទុក្ខសោកនៃគេតសេម៉ាណី

THE SORROW OF GETHSEMANE
(Cambodian)

ដោយលោកបណ្ឌិត
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស ថ្ងៃសៅរ៍ពេលល្ងាច មិនា ១៨ ២០១៧
A sermon preached at the Baptist Tabernacle of Los Angeles
Saturday Evening, March 18, 2017

«ហើយកាលទ្រង់គង់នៅក្នុងសាច់ឈាមនៅឡើយ នោះទ្រង់បានពោលពាក្យអធិស្ឋាន និងពាក្យទូលអង្វរ ដោយសំឡេងជាខ្លាំង ទាំងទឹកភ្នែក ដល់ព្រះដែលអាចនឹងប្រោសឲ្យទ្រង់រួចពីស្លាប់ ហើយដោយព្រោះទ្រង់កោតខ្លាច បានជាព្រះព្រមទទួលទ្រង់»(ហេព្រើរ ៥:៧)។


នៅយប់មុនពេលព្រះយេស៊ូវបានសុគតនៅលើឈើឆ្កាង ទ្រង់បាននាំពួកសិស្សរបស់ទ្រង់ចូលទៅក្នុងភាពងងឹតនៃសួនច្បារកេតសេម៉ានី។ វាយឺតណាស់នៅពាក់កណ្ដាលអធ្រាត្រ។ ព្រះយេស៊ូវបានទុកសិស្សប្រាំបីនាក់នៅគែមសួនច្បារ។ ទ្រង់បានយកពេត្រុសយ៉ាកុបនិងយ៉ូហានទៅគេតសេម៉ានីយ៉ាងជ្រៅ។ ទ្រង់«ចាប់ផ្ដើមឈឺចាប់យ៉ាងខ្លាំងហើយកើតទុក្ខជាខ្លាំង» (ម៉ាកុស ១៤:៣៣) ។ ទ្រង់មានបន្ទូលទៅពួកសិស្សទាំងបីថា«ចិត្ដខ្ញុំព្រួយជាខ្លាំងសឹងតែស្លាប់ [រហូតដល់ស្លាប់]» (ម៉ាកុស ១៤:៣៤)។ ទ្រង់បានដើរទៅមុខពីរបីជំហានហើយបានលុតជង្គង់លើដី។ ទ្រង់បានអធិស្ឋានថា បើសិនជាអាច «សូមយកពែងនេះចេញពីទូលបង្គំផង» (ម៉ាកុស ១៤:៣៥) ។ ពេលអធិស្ឋានអស់រយៈពេលមួយម៉ោងនៅក្នុងសួនច្បារកេតសេម៉ាណីមានរយៈពេលប្រហែលជា១ម៉ោង ដ្បិតព្រះយេស៊ូវទ្រង់មានបន្ទូលទៅកាន់ពួកគេ នៅពេលដែលទ្រង់បានឃើញពួកគេដេកលក់ថា «តើអ្នករាល់គ្នាមិនចាំយាមជាមួយនឹងខ្ញុំក្នុងមួយម៉ោងបានទេឬអី?» (ម៉ាថាយ ២៦:៤០) ។

រឿងអាក្រក់ខ្លះបានកើតឡើងចំពោះព្រះយេស៊ូវនៅពាក់កណ្ដាលយប់ក្នុងសួនច្បារនោះ។ ព្រះយេ ស៊ូវប្រាប់ថា «ចិត្ដខ្ញុំព្រួយជាខ្លាំងសឹងតែនឹងស្លាប់»(ម៉ាថាយ ២៦:២៨)។ ពាក្យតាមភាសាក្រេកគឺ «ផៀរីលូផឹស» វាមានន័យថា «ព័ទ្ធជុំវិញដោយទុក្ខព្រួយ»។ ទ្រង់អាចនិយាយជាមួយអ្នកនិពន្ធគម្ពីរទំនុកតម្កើងថា «ចំណងនៃសេចក្ដីស្លាប់បានរុំព័ទ្ធខ្ញុំ»(ទំនុកតម្កើង ១១៦:៣)។ រលកនិងការបក់បោកយ៉ាងខ្លាំងបានធ្លាក់លើទ្រង់។ នៅពីលើទ្រង់ នៅពីក្រោមទ្រង់ នៅជុំវិញទ្រង់ នៅខាងក្រៅទ្រង់ ហើយនៅក្នុងទ្រង់ទ្រង់ជិតនឹងសុគតនៅពេលនោះ។ គ្មានការគេចពីការឈឺចាប់ទេ! គ្មានទុក្ខព្រួយណាអាចអាក្រក់ជាងនេះទេ! ទ្រង់បានរងការភ័យរន្ធត់ដែលទ្រង់«បែកញើសរបស់ទ្រង់ដូចជាដំណក់ឈាមដ៏ធំៗ ស្រក់ទៅដី» (លូកា ២២:៤៤) ។

រហូតដល់ពាក់កណ្ដាលយប់ នៅលើដើមអូលីវ
   ផ្កាយបានស្រអាប់ ហើយបញ្ចេញពន្លឺតិចៗ
រហូតដល់ពាកកណ្ដាលយប់ក្នុងសួនច្បារ
   ព្រះអង្គសង្រ្គោះបានអធិស្ឋានតែម្នាក់ឯង

រហូតដល់ពាក់កណ្ដាលយប់ ធ្វើសំរាប់អ្នកជាប់ទោស
   បុរសដ៏ទូរទុក្ខ ទ្រង់យំទាំងហូរឈាម
ទ្រង់បានលុតជង្គង់ទាំងឈឺចាប់
   ព្រះវរបិតាមិនបោះបង់ចោលទ្រង់ទេ។
(«រហូតដល់ពាក់កណ្ដាលយប់ លើដើមអូលីវ» ដោយលោក
      William B. Tappan, 1794-1849)។

ព្រះគម្ពីរប្រាប់យើងថាព្រះយេស៊ូវគឺជា «មនុស្សទូរទុក្ខ ហើយស្គាល់សេចក្ដីឈឺចាប់»(អេសាយ ៥៣:៣)។ តែទ្រង់មិនដើរទៅវិញទៅមកដោយមានមុខជូរឡើយ។ ទ្រង់ស្គាល់ការឈឺចាប់ ទ្រង់ស្គាល់ការរងទុក្ខ។ ប៉ុន្ដែភាគច្រើននៃលោកយេស៊ូជាមនុស្សសប្បាយ និងមានសេចក្ដីសុខសាន្ដ គាត់បានទៅពិធីជប់លៀងជាច្រើនជាមួយពួកផារីស៊ីដែលពូកែត្អូញត្អែរ។ ពួកគេបាននិយាយថា«គាត់បរិភោគជាមួយនឹងអ្នកយកពន្ធ និងមនុស្សមានបាប» (ម៉ាថាយ ១១:១៩ ល។ ល។ ) ។ នេះបង្ហាញថាគ្រីស្ទានដ៏ពិតគួរជាមនុស្សដែលសប្បាយរីករាយបំផុត។ ជួនកាលយើងឆ្លងកាត់ការធ្លាក់ទឹកចិត្ត។ ប៉ុន្តែយើងអាចមានភាពសុខសាន្ដម្តងទៀតនៅពេលយើងចងចាំថា ព្រះយេស៊ូវបានឈ្នះជ័យជំនះលើសេចក្ដីស្លាប់!

តែនៅក្នុងច្បារគេតសេម៉ាណីបានផ្លាស់ប្ដូរអ្វីទាំងអស់។ សេចក្ដីសុខសាន្ដរបស់ទ្រង់បានបាត់ទៅ។ អំណរទ្រង់បានបែរជាទុក្ខព្រួយ។ ទុក្ខព្រួយបានព័ទ្ធជុំវិញទ្រង់ ទ្រង់សឹងតែនឹងស្លាប់។ នេះគឺនិមិត្ដរូបពីការ ព្រួយចិត្ដខ្លះនៃការប៉ះពាល់ចិត្ដពីអំពើបាប។

ព្រះយេស៊ូវកម្រមានបន្ទូលអំពីទុក្ខព្រួយ ឬការធ្លាក់ទឹកណាស់ក្នុងព្រះជន្មរបស់ទ្រង់។ តែឥឡូវនេះ ក្នុងសួនច្បារនោះ វាបានផ្លាស់ប្ដូរអ្វីទាំងអស់។ ទ្រង់ស្រែកទៅព្រះវរបិតាថា «បើទ្រង់សព្វព្រះហឬទ័យ សូម ឲ្យពែងនេះកន្លងផុតទៅ»(ម៉ាថាយ ២៦:៣៩)។ ពីមុនទ្រង់មិនដែលរអ៊ូរឡើយ។ តែឥឡូវ «ហើយដោយទ្រង់កើតទុក្ខជាខ្លាំង បានជាទ្រង់អធិស្ឋានទទូចរឹតតែខ្លាំងឡើង ញើសទ្រង់ក៏ត្រឡប់ដូចជាដំណក់ឈាមដ៏ធំៗ ស្រក់ទៅដី»(លូកា ២២:៤៤)។ ហេតុអ្វី? ហេតុអ្វី? ព្រះយេស៊ូវអើយ តើអ្វីដែលធ្វើឲ្យទ្រង់ឈឺចាប់?

លោកយ៉ូហានហ្គីលបាននិយាយថាដោយសារតែសាតាំងបានចូលក្នុងសួនច្បារ។ នៅក្នុងសម័យរបស់យើង ខ្សែភាពយន្តរបស់លោកម៉ែលហ្គីបសិនដែលឈ្មោះ «បំណងចិត្ដរបស់ព្រះគ្រីស្ទ» បានបង្ហាញថាសាតាំងឱ្យចូលទៅក្នុងសួនគែតសេម៉ានីដូចជាពស់ ដើម្បីធ្វើទារុណកម្មព្រះយេស៊ូវនៅក្នុងភាពងងឹត។ ប៉ុន្តែលោកវេជ្ជបណ្ឌិតហ្គីល និងម៉ែលហ្គីបសិន និយាយខុសចំពោះចំណុចនេះ។ សាតាំងមិនមែននៅក្នុងសួនច្បារកេតសេម៉ានីនោះទេ។ មិនមានសោះនៅក្នុងព្រះគម្ពីរ។ មនុស្សខ្លះបានដកស្រង់លូកា ២២:៥៣ នៅពេលដែលព្រះយេស៊ូវបានមានបន្ទូលទៅពួកទាហានដែលបានចូលមកក្នុងសួនច្បារដើម្បីចាប់ទ្រង់ «នេះជាពេលវេលារបស់ផងអ្នករាល់គ្នាទេ ហើយជាអំណាចនៃសេចក្តីងងឹតផង» (លូកា ២២:៥៣) ។ ពួកគេ និយាយត្រូវ នេះសំដៅទៅសាតាំង។ ប៉ុន្ដែសូមកត់សម្គាល់ថាព្រះគ្រីស្ទបានមានបន្ទូលដូច្នេះដល់ពួកទាហានដែលបានមកចាប់ទ្រង់ បន្ទាប់ពីការអធិស្ឋានរបស់ទ្រង់និងញើសហូរឈាមនៅគេតសេម៉ានី។ នៅចុងបញ្ចប់នៃការឈឺចាប់របស់ទ្រង់នៅក្នុងសួនច្បារ ទ្រង់មានបន្ទូលទៅកាន់ពួកទាហានថា «នេះជាពេលវេលារបស់ផងអ្នករាល់គ្នាទេ ហើយជាអំណាចនៃសេចក្តីងងឹតផង» ដូច្នេះសាតាំងបានចូលមក បន្ទាប់ពីការឈឺចាប់របស់ព្រះគ្រីស្ទនៅក្នុងសួនច្បារ។ អារក្សសាតាំងបានចូលសាតាំង ពីរបីថ្ងៃមុន។ ព្រះគម្ពីរលូកាជំពូក ២២: ៣បានចែងថា «បន្ទាប់មកសាតាំងបានចូលយូដាស»។ សាតាំងបានចូលទៅក្នុងសួនច្បារបន្ទាប់ពីការតស៊ូដ៏គួរឱ្យរន្ធត់របស់ព្រះគ្រីស្ទ ការដែលសាតាំងបានចូលយូដាស ហើយគាត់បាននាំទាហានឱ្យចាប់ខ្លួនព្រះយេស៊ូវ ហើយធ្វើដាក់ទ្រង់គួរឲ្យខ្មាស់។

ដូច្នេះ យើងនៅតែឆ្ងល់ពីមូលហេតុដែលព្រះយេស៊ូវរងទុក្ខ ទាំងបែកញើសដូចឈាមកាលទ្រង់ អធិស្ឋានសម្រាប់ការរំដោះ។ ខ្ញុំច្បាស់ថា ចម្លើយត្រូវបានប្រាប់ក្នុងអត្ថបទយើង។ ក្នុងច្បារនោះ ទ្រង់បានអធិស្ឋាន «ឱព្រះវរបិតានៃទូលបង្គំអើយ បើសិនជាបាន នោះសូមឲ្យពែងនេះកន្លងហួសពីទូលបង្គំទៅ»(ម៉ាថាយ ២៦:៣៩)។ តើ «ពែង»ជាអ្វី? វាជាការរងទុក្ខរបស់ទ្រង់លើឈើឆ្កាងនៅថ្ងៃបន្ទាប់ ការអធិស្ឋាន របស់ទ្រង់មិនត្រូវបានឆ្លើយតបឡើយ ដ្បិតមនុស្សដែលមានអារក្សចូលបាននាំទ្រង់ទៅឆ្កាង។ អត្ថបទយើង ក្នុងហេព្រើរ ៥:៧ប្រាប់ពីចម្លើយ។ សូមក្រោកឡើង ហើយអានវាឲ្យខ្លាំងៗ។

«ហើយកាលទ្រង់គង់នៅក្នុងសាច់ឈាមនៅឡើយ នោះទ្រង់បានពោលពាក្យអធិស្ឋាន និងពាក្យទូលអង្វរ ដោយសំឡេងជាខ្លាំង ទាំងទឹកភ្នែក ដល់ព្រះដែលអាចនឹងប្រោសឲ្យទ្រង់រួចពីស្លាប់ ហើយដោយព្រោះទ្រង់កោតខ្លាច បានជាព្រះព្រមទទួលទ្រង់»(ហេព្រើរ ៥:៧)។

អ្នកអាចអង្គុយចុះ។ ឥឡូវនេះខគម្ពីរនេះប្រាប់យើងថាព្រះយេស៊ូវបានអធិស្ឋានការអធិស្ឋាននេះ «នៅពេលទ្រង់គង់នៅខាងសាច់ឈាម» នោះគឺខណៈពេលដែលគាត់បានរស់នៅលើផែនដីនេះ។ គាត់បានអធិស្ឋានសំឡេងជាខ្លាំង ទាំងទឹកភ្នែក» ដើម្បីរួចពីសេចក្ដីស្លាប់ - ដូច្នេះការអធិស្ឋាននេះត្រូវបានអធិស្ឋានមុនពេលដែលទ្រង់ត្រូវគេឆ្កាង។ ខគម្ពីរនេះក៏ប្រាប់យើងថាការអធិស្ឋានរបស់ទ្រង់បានឮ ហើយព្រះបានសង្រ្គោះទ្រង់ពីសេចក្តីស្លាប់នៅក្នុងសួនច្បារកេតសេម៉ានី! លោកបណ្ឌិតជេ អូលីវើ ប៉ូសវែលជាអ្នកល្បីខាងព្រះគម្ពីរម្នាក់បាននិយាយថា

ការញើសខ្លាំងដូចលូកាបានពិពណ៌នាប្រាប់នៅក្នុងសួនច្បារគែតសេម៉ានីគឺជាចរិតលក្ខណៈនៃការតក់ស្លុតដែលអ្នករងគ្រោះស្ថិតក្នុងគ្រោះថ្នាក់ដ៏ធំដែលជិតមកដល់ ហើយការសុគតរបស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទបាននាំឲ្យទ្រង់រកឃើញអង្គទ្រង់ផ្ទាល់នៅក្នុងស្ថានភាពតក់ស្លុតដ៏ខ្លាំងខាងរូបកាយ ទ្រង់ បានអធិស្ឋានសុំការរំដោះពីសេចក្ដីស្លាប់នៅក្នុងសួនច្បារដើម្បីឱ្យទ្រង់អាចសម្រេចគោលបំណងរបស់ទ្រង់នៅលើឈើឆ្កាង(J. Oliver Buswell, Ph.D., Systematic Theology of the Christian Religion, Zondervan Publishing House, 1971, part III, p. 62)។

លោកបណ្ឌិតយ៉ូហាន អោ រ៉ាយស៍ស្ទើរតែបានប្រាប់ដូចគ្នា

ព្រះយេស៊ូវបានកើតទុក្ខជាខ្លាំង ហើយចិត្ដទ្រង់ «ព្រួយសឹងនឹងស្លាប់» នោះ ជាការឈឺចាប់នៃការស្លាប់។ ព្រះយេស៊ូវបានអធិស្ឋានដើម្បីឲ្យពែងនោះផុត ពីទ្រងនៅយប់នោះ ដើម្បីឲ្យទ្រង់អាចសុគតនៅលើឈើឆ្កាងនៅថ្ងៃបន្ទាប់ (John R. Rice, D.D., The Gospel According to Matthew, Sword of the Lord, 1980, p. 441)។

លោកបណ្ឌិត ប៉ូសវែលប្រាប់ថា

ការកាត់ស្រាយនេះស៊ីគ្នាជាមួយហេព្រើរ ៥:៧ ហើយចំពោះខ្ញុំវាហាក់ដូចជា ស៊ីគ្នា(ibid.)។

លោកបណ្ឌិត រ៉ាយស៍បានប្រាប់ថា

ក្នុងហេព្រើរ ៥:៧បានប្រាប់ច្បាស់ថា ព្រះយេស៊ូវបាន «ពោលពាក្យអធិស្ឋាន និងពាក្យទូលអង្វរ ដោយសំឡេងជាខ្លាំង ទាំងទឹកភ្នែក ដល់ព្រះដែលអាចនឹងប្រោសឲ្យទ្រង់រួចពីស្លាប់ ហើយដោយព្រោះទ្រង់កោតខ្លាច»។ ទ្រង់ជិត សុគតក្នុងសួនច្បារនោះ ទ្រង់បានអធិស្ឋានសុំឲ្យពែងនោះផុតពីទ្រង់ដើម្បី ឲ្យទ្រង់អាសុគតលើឈើឆ្កាងនៅថ្ងៃបន្ទាប់។ បទគម្ពីរប្រាប់ថា «ព្រះបាន ស្ដាប់លឺ»! ព្រះវរបិតាបានឆ្លើយតប(ibid.)។

« ហើយកាលទ្រង់គង់នៅក្នុងសាច់ឈាមនៅឡើយ នោះទ្រង់បានពោលពាក្យអធិស្ឋាន និងពាក្យទូលអង្វរ ដោយសំឡេងជាខ្លាំង ទាំងទឹកភ្នែក ដល់ព្រះដែលអាចនឹងប្រោសឲ្យទ្រង់រួចពីស្លាប់ ហើយដោយព្រោះទ្រង់កោតខ្លាច បានជាព្រះព្រមទទួលទ្រង់»(ហេព្រើរ ៥:៧)។

ខ្ញុំឃើញព្រះរាជបុត្រានៃព្រះទ្រង់រងទុក្ខ
ទ្រង់ស្រែកថ្ងូរទាំងចេញញើសដូចឈាម
នោះគឺជាព្រះគុណនៃព្រះដ៏ធំអស្ចារ្យ
ព្រះយេស៊ូវអើយទ្រង់ស្រឡាញខ្ញុំណាស់ណា
(«ទ្រង់បានរងទុក្ខដ៏វេទនា» ដោយលោក Joseph Hart, 1712-1768)។

តែយើងនៅតែត្រូវពន្យល់ពីមូលហេតុដែលព្រះយេស៊ូវបានឈឺចាប់ជាខ្លាំងនៅយប់នោះ។ នេះជាអ្វី ដែលខ្ញុំជឿថាវាកើតឡើងចំពោះព្រះយេស៊ូវក្នុងច្បារនោះ។ ខ្ញុំជឿថា វានៅទីនោះ។

«ទ្រង់បានផ្ទុកអំពើទុច្ចរិតរបស់យើងទាំងអស់ទៅលើទ្រង់...»(អេសាយ ៥៣:៦)។

«ទ្រង់បានទ្រាំទ្រ រងអស់ទាំងសេចក្តីឈឺចាប់របស់យើង ហើយបានទទួលផ្ទុកអស់ទាំងសេចក្តីទុក្ខព្រួយរបស់យើង...»(អេសាយ ៥៣:៦)។

តែតើនៅពេលណាដែលទ្រង់ផ្ទុក? ទ្រង់បានផ្ទុកបាបក្នុងគេតសេម៉ាណី ហើយបានលីទៅកាន់ឈើឆ្កាងនៅ ថ្ងៃបន្ទាប់។

«ទ្រង់បានផ្ទុកអំពើបាបរបស់យើងរាល់គ្នា នៅលើរូបអង្គទ្រង់ ជាប់លើឈើឆ្កាង»(១ពេត្រុស ២:២៤)។

តែបាបយើងត្រូវបានផ្ទុកលើ «រូបអង្គទ្រង់»នៅយប់ពីមុនក្នុងច្បារគេសេម៉ាណី។ ទ្រង់បានផ្ទុកបាបយើងពីគេ សេម៉ាណីទៅដល់ឈើឆ្កាង! ទ្រង់ធ្វើជាដង្វាយធួននឹងបាបចំពោះសេចក្ដីក្រោធរបស់ព្រះ។ ទ្រង់បានទទួល យកវា។

មានតែព្រះអង្គសង្គ្រោះដែលបានអធិស្ឋានក្នុងសួនច្បារគែតសេម៉ានី។
   មានតែម្នាក់គត់ដែលបានផឹកពែងល្វីងទាំងបានរងទុក្ខនៅទីនោះសម្រាប់ខ្ញុំ។
តែម្នាក់ឯងគាត់បានបង្កើតវាទាំងអស់តែម្នាក់ឯង។
   ទ្រង់បានប្រទានអង្គទ្រង់ផ្ទាល់ដើម្បីសង្រ្គោះទ្រង់
ទ្រង់បានរងទុក្ខវេទនាហើយបានសោយទិវង្គតតែម្នាក់ឯង។
   («ទ្រង់តែ១គត់»ដោយប៉ែន អេស ផ្រាយ ១៩១៤)។

លោកបណ្ឌិតយ៉ូហាន ហ្គីល(១៦៩៧-១៧៧១)ដ៏ល្បីល្បាញបានប្រាប់ថា

ឥឡូវនេះទ្រង់បានជាំ ហើយឈឺចាប់ដោយដោយសារព្រះវរបិតា ឥឡូវនេះការឈឺចាប់របស់ទ្រង់បានចាប់ផ្តើមឡើង ដ្បិតពួកគេមិនបានបញ្ចប់នៅទីនេះទេ ប៉ុន្តែនៅលើឈើឆ្កាង ... វាត្រូវខ្លាំងណាស់។ ជាមួយនឹងទម្ងន់នៃអំពើបាបរបស់មនុស្សលោក សេចក្ដីក្រោធរបស់ព្រះវរបិតាបានធ្លាក់លើទ្រង់ ដូច្នេះសង្កត់ជាខ្លាំងលើសលប់ វិញ្ញាណរបស់ទ្រង់ត្រូវបានបាត់បង់ស្ទើរតែទាំងអស់; ទ្រង់បានត្រៀមខ្លួនរួចជាស្រេចដើម្បីដកខ្លួនចេញ, លិចនិងស្លាប់; ព្រះទ័យរបស់ទ្រង់បានបរាជ័យទ្រង់ ... ព្រលឹងរបស់ទ្រង់ត្រូវបានព័ទ្ធជុំវិញទាំងអស់ជាមួយនឹងអំពើបាបនៃរាស្ដ្ររបស់ទ្រង់; ពួកអ្នកទាំងនេះបានចាប់ទ្រង់ ហើយនៅព័ទ្ធជុំវិញទ្រង់ ... ទុក្ខលំបាកនៃការស្លាប់និងនរកបានហ៊ុំព័ទ្ធទ្រង់នៅគ្រប់ទិសទី កន្លែងសុខស្រួលមិនត្រូវអនុញ្ញាតឱ្យទ្រង់ឡើយ ... ដូច្នេះព្រលឹងរបស់ទ្រង់ពោរពេញដោយទុក្ខព្រួយលើសលប់។ ចិត្ដអស្ចារ្យរបស់ទ្រង់បានត្រៀមខ្លួនរួចរាល់ហើយដើម្បីខ្ទេចខ្ទី។ ទ្រង់ត្រូវបានគេនាំយកទៅ ដូចជាធូលីនៃសេចក្តីស្លាប់ ហើយការឈឺចាប់របស់គាត់នឹងមិនចាកចេញពីគាត់រហូតទាល់តែព្រលឹងនិងរូបកាយរបស់គាត់ត្រូវបានញែកចេញពីគ្នា(John Gill, D.D., An Exposition of the New Testament, The Baptist Standard Bearer, volume I, p. 334)។

ដូច្នេះយើងរៀនពីអ្វីដែលទ្រង់បានធ្វើ ដើម្បីសង្រ្គោះយើងពីសេចក្ដីក្រោធរបស់ព្រះ ពីការជុំនុំជំរះ សម្រាប់បាបយើង និងការដាក់ទណ្ឌកម្មដ៏អស់កល្បក្នុងឋាននរក។ ទ្រង់រងទុក្ខជំនួសអ្នកទុកជាយញ្ញបូជា ជំនួសអ្នក។ ទ្រង់បានចាប់ផ្ដើមក្នុងច្បារគេតសេម៉ាណី ដែលទ្រង់បានទទួលបាបអ្នក ហើយយកវាទៅលើ ឈើឆ្កាងនៅព្រឹកបន្ទាប់ក។

មិត្ដសំឡាញ់អើយ យើងជិតដល់ថ្ងៃដែលយើងរំលឹកដល់ការរស់ឡើងវិញរបស់ព្រះយេស៊ូវហើយ ថ្ងៃដែលទ្រង់បានរស់ពីផ្នូរ។ តែការរស់ឡើងវិញរបស់ទ្រង់នឹងមិនសំខាន់ចំពោះអ្នកឡើយលុះត្រាតែអ្នកយល់ ដឹងថា ទ្រង់បានរងទុក្ខយ៉ាងវេទនាក្នុងគេតសេម៉ាណី និងលើឈើឆ្កាងដើម្បីសង្រ្គោះអ្នកពីទណ្ឌកម្មនៃបាប របស់អ្នក។ តើអ្នកត្រូវធ្វើអ្វីដោយសារព្រះយេស៊ូវជាយញ្ញបូជាជំនួសអ្នក? អ្នកត្រូវថ្វាយជីវិតដល់ទ្រង់ ហើយ ជឿជាក់លើទ្រង់!

នៅពេលខ្ញុំស្ទង់មើលពីឈើឆ្កាងដ៏អស្ចារ្យ
   នៅថ្ងៃដែលព្រះអង្គម្ចាស់នៃសិរីល្អបានស្លាប់
ខ្ញុំទទួលបាននូវការចំណេញច្រើនបំផុតប៉ុន្តែការខាតបង់
   និងការមើលងាយលើមោទនភាពទាំងអស់របស់ខ្ញុំ។

ឱព្រះជាម្ចាស់អើយសូមកុំអោយទូលបង្គំត្រូវអួតខ្លួនឡើយ
   សង្គ្រោះនៅក្នុងការស្លាប់របស់ព្រះគ្រិស្ដជាព្រះរបស់ខ្ញុំ;
ទាំងអស់រឿងឥតប្រយោជន៍ដែលទាក់ទាញខ្ញុំច្រើនបំផុត,
   ខ្ញុំថ្វាយយញ្ញបូជាដល់ព្រះលោហិតរបស់ទ្រង់។

សូមមើលពីក្បាលរបស់ទ្រង់, ដៃរបស់ទ្រង់, ជើងរបស់ទ្រង់,
   ទុក្ខវេទនានិងលំហូរនៃក្ដីស្រឡាញ់បានផ្សំគ្នា។
តើមានសេចក្តីស្រឡាញ់និងសេចក្តីសោកសៅបែបនេះដែរឬទេ?
   ឬបន្លាដែលធ្វើឱ្យអ្នកមានមកុដសម្បូរបែប?

ជាអាណាចក្រទាំងមូលនៃធម្មជាតិដ៏អស្ចារ្យ,
   ដែលមានវត្តមាននៅឆ្ងាយពេក។
សេចក្តីស្រឡាញ់ដ៏អស្ចារ្យណាស់ដូច្នេះដ៏ទេវភាព,
   ទាមទារនូវព្រលឹងខ្ញុំជីវិតរបស់ខ្ញុំទាំងអស់របស់ខ្ញុំ។
(«នៅពេលខ្ញុំស្ទង់មើលឈើឆ្កាងដ៏អស្ចារ្យ»ដោយអ៊ីសាក វ៉ាត់ស៍ ១៦៧៤-១៧៤៨។

សូមទទួលជឿព្រះយេស៊ូវនៅយប់នេះទៅ នោះបាបអ្នកនឹងត្រូវសងដោយសារការរងទុក្ខ និងការ សុគតរបស់ទ្រង់ជំនួសអ្នកនៅលើឈើឆ្កាង។ ព្រះលោហិតទ្រង់នឹងសំអាតអ្នកពីបាបនៅភ្លាមៗដែលអ្នកព្រម ទទួលជឿទ្រង់!