Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




កិច្ចការស្វិតក្រៀមនៃព្រះវិញ្ញាណរបស់ព្រះ

THE WITHERING WORK OF GOD’S SPIRIT
(Cambodian)

ដោយលោកបណ្ឌិត
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស ថ្ងៃរបស់ព្រះអម្ចាស់នៅពេលល្ងាច មីនា ១២ ២០១៧
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Evening, March 12, 2017


នៅក្នុងមហាវិទ្យាល័យសេរីនិយម គេបង្រៀនយើងថា មានគម្ពីរអេសាយចំនួន២។ ប៉ុន្ដែគេធ្វើខុស ៣៩ជំពូកមុនដំបូងប្រាប់ពីអំពើបាប និងការចាប់ធ្វើជាឈ្លើយរបស់មនុស្សខាងនៅមុខ។ តែពីជំពូក ៤០ទៅដល់ចប់ ហោរាអេសាយប្រាប់ពីការប្រោសលោះរបស់គេ។ នៅពាក់កណ្ដាលទី២ប្រាប់ពីសេចក្ដីសង្រ្គោះតាមរយៈការរងទុក្ខរបស់ព្រះគ្រិស្ដ។

«មានឮសំឡេង១កំពុងតែថា ចូរប្រកាសចុះ នោះមានម្នាក់សួរថា តើត្រូវឲ្យស្រែកថាដូចម្តេច ចូរថា មនុស្សជាតិទាំងឡាយប្រៀបដូចជាស្មៅ ហើយអំពើដ៏ល្អទាំងប៉ុន្មានរបស់គេ {ការស្រឡាញ់ NASV សិរីល្អរបស់គេ NIV} ក៏ដូចជាផ្កានៅទីវាល ឯស្មៅក៏ស្វិតក្រៀមទៅ ហើយផ្ការោយរុះចុះ ដោយព្រោះខ្យល់នៃព្រះយេហូវ៉ាបក់មកត្រូវ ឯបណ្តាជន គេពិតដូចជាស្មៅដែរ ស្មៅក៏ស្វិតក្រៀម ហើយផ្ការោយរុះចុះ តែព្រះបន្ទូលរបស់ព្រះនៃយើងរាល់គ្នាវិញ នោះស្ថិតស្ថេរនៅជាដរាប» (អេសាយ ៤០:៦-៨)។

«មានលឺសំលេង១ស្រែកថា»។ តើសំលេងអ្វីដែលនិយាយទៅកាន់ហោរាអេសាយ? វាចេញពី «ព្រះឱស្ឋរបស់ព្រះជាម្ចាស់» ដែលបានប្រាប់ក្នុងខ៥។ ពាក្យ «ស្រែកថា»តាមភាសាហេព្រើរជាពាក្យ ខ្វោរ៉ា វាមានន័យថា «ស្រែកហៅ {ការប្រឈមមុខ}ជាមួយមនុស្សម្នាក់»(Strong #7121)។ វាជាពាក្យតាមភាសា ហេព្រើរដូចគ្នាដែលបានប្រើក្នុងអេសាយ ៥៨:១

« ចូរស្រែកឲ្យពេញបំពង់ក កុំសំចៃឡើយ ចូរបន្លឺសំឡេងឡើងដូចជាត្រែ ហើយប្រកាសប្រាប់ដល់រាស្ត្រអញពីអំពើរំលងរបស់គេ និងដល់ពូជពង្សនៃយ៉ាកុបពីអំពើបាបរបស់គេ»(អេសាយ ៥៨:១)។

នោះជារបៀបដែលលោកយ៉ូហានបាទីស្ទបានប្រកាស។ យ៉ូហានបាទីស្ទសំដៅលើអេសាយ ៤០:៣។ គាត់ ប្រាប់ថា «ខ្ញុំជាសំលេងដែលបន្លឺឡើងនៅទីរហោស្ថានថា «ចូរដំរង់ផ្លូវថ្វាយព្រះអម្ចាស់» ដូចជាហោរាអេសាយបានទាយទុក»(យ៉ូហាន ១:២៣, អេសាយ ៤០:៣)។ ពាក្យ «បន្លឺឡើង»ក្នុងយ៉ូហាន ១:២៣ត្រូវ បានបកប្រែចេញពីពាក្យប៉ូអោស (bǒaō) តាមភាសាក្រេក។ វាមានន័យថា «ស្រែកឲ្យខ្លាំងៗ»(Strong)។ ពាក្យតាមភាសាហេព្រើរ និងតាមភាសាក្រេកប្រាប់ថា ត្រូវ«ស្រែកឲ្យខ្លាំងៗ»(អេសាយ ៥៨:១)។ វាមានន័យថា គ្រូអធិប្បាយត្រូវតែនិយាយឲ្យខ្លាំងៗ ដូចជាប្រដាប់ផ្លុំរបស់ព្រះ...«ការស្រែក និងការស្រែក ហៅ» ចំពោះអស់អ្នកណាដែលបាត់បង់ ហើយយល់ច្រលំ! គ្រូអធិប្បាយគួរតែស្រែកទៅកាន់អ្នកដែលស្ដាប់ ព្រះបន្ទូលនៃព្រះ។ គួរឲ្យស្ដាយ នេះមិនមែនជារបៀបអធិប្បាយដែលពេញនិយមនៅសព្វថ្ងៃនេះ។ មានការ ស្ដាប់បង្គាប់តាមច្បាប់ចាស់ចំពោះការអធិប្បាយព្រះគម្ពីរសព្វថ្ងៃនេះ។ អ្នកជំនួយរបស់ព្រះសម័យនេះ «បាន ឈប់អធិប្បាយ ហើយបែរជាការបង្រៀនវិញ» ដូចជាអ្នកនៅសម័យបុរាណបានប្រាប់ពីវា។ អ្នកជំនួយរបស់ ព្រះសម័យនេះមិនស្ដាប់បង្គាប់ព្រះ។ ព្រះមានបន្ទូលទៅអេសាយថា «ចូរស្រែកឲ្យពេញបំពង់ក កុំសំចៃ ឡើយ»។ ការអធិប្បាយសម័យនេះមិនដើរតាមគំរូរបស់ព្រះយេស៊ូវនោះទេ។ ព្រះយេស៊ូវ «បានបំន្លឺ សំលេងនៅក្នុងព្រះវិហារ»(យ៉ូហាន ៧:២៨) ថែមទាំងដូចគ្នាផងដែរនៅពេលទ្រង់បាន «ឈរបន្លឺឧទាន»នៅក្នុង យ៉ូហាន ៧::៧)។ ពេត្រុសក៏ធ្វើដូច្នោះនៅថ្ងៃបុណ្យទី៥០ផងដែរ។ គាត់ «លើកសំឡេងរបស់គាត់» ហើយ ប្រកាសព្រះបន្ទូលដែលព្រះប្រទានឲ្យគាត់ខ្លាំងៗ(កិច្ចការ ២:១៤)។ លោកបណ្ឌិត យ៉ូហាន ជីលប្រាប់ថា «រួចបានលើកសំលេងរបស់គាត់ ដើម្បីឲ្យហ្វូងមនុស្សទាំងមូលអាចលឺគាត់បាន...ថែមទាំងបង្ហាញពីភាពខ្នះ ខ្នែង និងភាពក្លាហាននៃទឹកចិត្ដ និងកម្លាំងចិត្ដរបស់គាត់ ដ្បិតការបំពាក់ដោយព្រះវិញ្ញាណពីខាងឋានដ៏ ខ្ពស់ នោះគាត់មិនខ្លាចមនុស្សឡើយ» (ការអធិប្បាយតាមខមួយៗនៃគម្ពីរសញ្ញាថ្មី សំគាល់ពីកិច្ចការ ២:១៤)។ ដូចនេះខ្ញុំត្រូវតែថាដដែលៗ សព្វថ្ងៃនេះមានការមិនស្ដាប់បង្គាប់ច្បាប់ចាស់ចំពោះព្រះនៅកន្លែងតុអធិប្បាយរបស់យើង ជាការមិនស្ដាប់បង្គាប់ដ៏អាក្រក់នៅក្នុងកិរិយា និងរបៀបនៃការអធិប្បាយ។ សាវកប៉ុលប្រាប់ថា នេះជាទីសំគាល់នៃការបោះបង់ចោលព្រះនៅគ្រាចុងក្រោយបង្អស់។ គាត់ប្រាប់ «ចូរឲ្យអ្នកផ្សាយព្រះបន្ទូលចុះ... ដ្បិតនឹងមានគ្រាមក ដែលគេមិនទ្រាំទ្រនឹងសេចក្តីបង្រៀនដ៏ត្រឹមត្រូវទេ គឺគេនឹងមានត្រចៀករមាស់ ហើយនិងហៅគ្រូកាន់តែច្រើនឡើង មកបង្រៀនឲ្យត្រូវចិត្ត»(២ធីម៉ូថេ ៤:២,៣)។ មាន «ការបង្រៀន»ដ៏ខ្ជាប់ខ្ជួននៅសម័យយើង ប៉ុន្ដែការអធិប្បាយត្រូវបានបំភ្លេចចោល។ គ្រប់អ្វីទាំងអស់ដែល យើងលឺគឺជាការបង្រៀន «ការបង្រៀន» ដែលគ្មានការបន្ទាន់ ហើយមិនក្ដៅ! នោះជាអ្វីទាំងអស់ដែលពួកគេ រៀននៅតាមមហាវិទ្យាល័យសព្វថ្ងៃនេះ! វាជាការបង្រៀនតាមខមួយៗដែលគួរឲ្យធុញ! គ្មានអ្នកណាម្នាក់ ត្រូវបានប្រឈមមុខជាមួយដំណឹងល្អ ហើយគ្មានអ្នកណាម្នាក់ត្រូវបានរំខានពីការដេកលក់ខាងឯវិញ្ញាណ របស់គេដោយសារ «ការបង្រៀន»ឡើយ។ អ្នកមិនអាច «បង្រៀន»ពពែដើម្បីធ្វើជាចៀមបានឡើយ! វាត្រូវ តែជាការអធិប្បាយចេញពីអំពើបាប និងភាពខ្ជិលច្រអូសរបស់គេ! «មានលឺសំលេង១កំពុងតែថា ឲ្យស្រែក» (អេសាយ ៤០:៦)។ នោះជារបៀបនៃការអធិប្បាយដំណឹងល្អដ៏ពិតប្រាកដ! គ្មានអ្វីសោះដែលព្រះនឹងប្រើ ប៉ុន្ដែទ្រង់នឹងប្រើការអធិប្បាយដើម្បីដុះចិត្ដដែលស្លាប់ និងគំនិតដែលស្ពឹក! គ្មានអ្វីសោះអាចធ្វើរឿងនោះ បាន ប៉ុន្ដែការអធិប្បាយដោយដាស់ព្រលឹងមនុស្សអាចជួយបាន! លោកប្រេន អេស អេដវើនស៍ប្រសាសន៍ ថា «ការអធិប្បាយដែលស្ដារឡើងវិញមានអំណាច និងមានសិទ្ធិអំណាចដែលនាំព្រះបន្ទូលនៃព្រះដូចជា ដំញញួរទៅកាន់ចិត្ដ និងបញ្ញាចិត្ដ។ ពិតប្រាកដណាស់ នេះជាអ្វីដែលអវត្ដមានពីការអធិប្បាយភាគច្រើន របស់យើងនៅសម័យនេះ។ បុរសដែលអធិប្បាយនៅក្នុងការស្ដារឡើងវិញតែងតែមិនភ័យខ្លាច និងបន្ទាន់» (ការរស់ឡើងវិញ! មនុស្សជ្រាបដោយព្រះ Evangelical Press, 1997 edition, p. 103) )។ លោក បណ្ឌិត ឡូដ ជ៉ោនស៍ជាគ្រូអធិប្បាយដ៏ល្បីបំផុតម្នាក់នៅសតវត្សទី២០។ គាត់ប្រសាសន៍ថា «តើអ្វីទៅជា ការអធិប្បាយ? ភាពសមហេតុផលដែលឆេះឆួល!...វាគឺជាការសិក្សាព្រះគម្ពីរដែលឆេះឆួល។ ហើយការ សិក្សាព្រះគម្ពីរដែលមិនឆេះឆួលជាការសិក្សាព្រះគម្ពីរដែលខ្វះខាត.. ការអធិប្បាយគឺជាការសិក្សាព្រះគម្ពីរ ដែលមកតាមរយៈមនុស្សប្រុសដែលឆេះឆួល... ខ្ញុំសូមប្រាប់ថា បុរសដែលអាចបង្រៀនពីរឿងទាំងនេះ ដោយគ្មានចំណង់ចិត្ដគ្មានសិទ្ធិធ្វើយ៉ាងណាក៏ដោយ ដើម្បីនៅឯតុអធិប្បាយបានឡើយ ហើយគេគួរតែមិន ដែលអនុញ្ញាត្ដឲ្យចូលកន្លែងនោះឡើយ»(ការអធិប្បាយ និងគ្រូអធិប្បាយ ទំព័រ ៩៧)។

ដ្បិតអេសាយបាសួរថា «តើត្រូវឲ្យស្រែកថាដូចម្ដេច?»(អេសាយ ៤០:៦)។ បុរសក្មេងម្នាក់ប្រាប់ ខ្ញុំពីអ្វីដែលសាស្រ្ដាចារ្យនៅមហាវិទ្យាល័យបាននិយាយ។ គាត់ប្រាប់ថា គំរោងការនៃសេចក្ដីអធិប្បាយគួរតែ ត្រូវរៀបចំទុក៦ខែជាមុន។ ខ្ញុំស្អប់មនុស្សដែលធ្វើដូចនោះមែនទែន! មនុស្សដែលធ្វើដូចនោះមិនអាចមាន សេចក្ដីអធិប្បាយពិតប្រាកដែលព្រះបានប្រទានឲ្យនោះទេ! វាមិនអាចទៅរួចឡើយ! លោកស្ពឺជិនជាគ្រូ អធិប្បាយដ៏ល្បីបំផុតគ្រប់សម័យកាល។ គាត់មិនដែលធ្វើដូចនោះឡើយ។ គ្រូអធិប្បាយពិតប្រាកដត្រូវតែ សុំព្រះសម្រាប់សេចក្ដីអធិប្បាយរបស់គាត់ ហើយរង់ចាំព្រះដើម្បីប្រទានឲ្យគេ។ «តើត្រូវឲ្យស្រែកថាដូចម្ដេច?» ខ្ញុំត្រូវតែស្រែករកសារដែលព្រះប្រទានឲ្យខ្ញុំអធិប្បាយ។ នរណាម្នាក់និយាយថា ខ្ញុំត្រូវតែអធិប្បាយ ដូចលោកហ៊ីក្លែ។ ក្នុងន័យនោះ គាត់ថាត្រឹមត្រូវ។ ហ៊ីក្លែនិយាយកុហកដោយមានចំណង់ចិត្ដជាខ្លាំង។ យើង គួរតែនិយាយពីសេចក្ដីពិតដោយមានចំណង់ចិត្ដជាខ្លាំង! មានការអធិប្បាយដែលមានចំណង់ចិត្ដខ្លាំងតែ១ ប៉ុណ្ណោះដែលអាចនាំឲ្យមនុស្សប្ដូរសកម្មភាព។ ការអធិប្បាយតតាមខគម្ពីរមួយៗនាំឲ្យគេដេកលក់! លោក ឡូដ ជ៉ោនស៍ប្រាប់ថា «ការអធិប្បាយនៅបច្ចុប្បន្ននេះមិនជួយសង្រ្គោះពួកគេឡើយ។ វាសូម្បីតែមិនរំខាន មនុស្សឡើយ តែទុកឲ្យគេនៅកន្លែងដែលស្ថិតនៅជាច្បាស់ ដោយគ្មានការរំខានបន្ដិចឡើយ»។ នេះជាការ ខុសឆ្គង! គេគួរតែត្រូវបានរំខាន!

«មានឮសំឡេង១កំពុងតែថា ចូរប្រកាសចុះ នោះមានម្នាក់សួរថា តើត្រូវឲ្យស្រែកថាដូចម្តេច ចូរថា មនុស្សជាតិទាំងឡាយប្រៀបដូចជាស្មៅ ហើយអំពើដ៏ល្អទាំងប៉ុន្មានរបស់គេ {សេចក្ដីស្រឡាញ់} ក៏ដូចជាផ្កានៅទីវាល ឯស្មៅក៏ស្វិតក្រៀមទៅ ហើយផ្ការោយរុះចុះ ...»(អេសាយ ៤០:៦-៨)។

១. ទីមួយ ខ្ញុំត្រូវតែស្រែកប្រកាសពីភាពខ្លីនៃជីវិត។

«មានឮសំឡេង១កំពុងតែថា ចូរប្រកាសចុះ នោះមានម្នាក់សួរថា តើត្រូវឲ្យស្រែកថាដូចម្តេច ចូរថា មនុស្សជាតិទាំងឡាយប្រៀបដូចជាស្មៅ ហើយអំពើដ៏ល្អទាំងប៉ុន្មានរបស់គេ {សេចក្ដីស្រឡាញ់} ក៏ដូចជាផ្កានៅទីវាល ឯស្មៅក៏ស្វិតក្រៀមទៅ ហើយផ្ការោយរុះចុះ ...»(អេសាយ ៤០:៦-៨)។

ជីវិតកន្លងផុតទៅមួយប្លែត។ នោះកើតឡើងភ្លាមណាស់។ វាហាក់ដូចជាភាពយុវ័យរបស់អ្នកនឹង បន្ដនៅរៀងរហូត តែវាកន្លងផុតទៅយ៉ាងលឿនណាស់។ ខ្ញុំកំពុងតែសរសេរពីជីវប្រវត្ដិរបស់ខ្ញុំ។ កូនប្រុសខ្ញុំ រ៉ោប៊ឺតសុំខ្ញុំឲ្យធ្វើរឿងនោះ។ ប៉ុន្មានអាទិត្យទៀតខ្ញុំនឹងមានអាយុ៧៦ឆ្នាំ។ វាហាក់ដូចជាខ្ញុំនៅក្មេងត្រឹមតែ ប៉ុន្មានខែកន្លងផុតទៅ! ហើយអ្នកក៏អញ្ចឹងដែរ! ព្រះអាទិត្យនៅរដូវរះឡើង ស្មៅមានពណ៌ត្នោត ផ្កាក្រៀម ស្វិត ហើយងាប់ទៅ។ ជីវិតមិនឋិតឋេរ អណ្ដែត បណ្ដោះអាសន្ន ហើយរស់នៅបានខ្លី។ សាវកយ៉ាកុបប្រាប់ ពីរឿងនេះ។ គាត់ប្រាប់ថា

«ហើយអ្នកមាន... ត្រូវបន្ទាបចុះវិញ ដ្បិតគេនឹងបាត់ទៅដូចជាផ្កាស្មៅ ពីព្រោះថ្ងៃរះឡើង មានចំហាយក្តៅវេលាណា នោះធ្វើឲ្យស្មៅក្រៀមស្វិត ហើយផ្កាក៏រោយរុះ ឯលំអក៏វិនាសសូន្យទៅ ដូច្នេះអ្នកមានក៏នឹងត្រូវស្រពោនទៅក្នុងផ្លូវខ្លួនយ៉ាងនោះដែរ»(យ៉ាកុប ១:១០-១១)។

មនុស្សតិចតួចណាស់ដឹងពីរឿងនោះ។ គេធ្វើការ ហើយកញ្ឆក់ចង់យកលោកីយនេះដោយមិនយល់ដឹងពីការជាក់ស្ដែង វានឹងចប់ឆាប់ជាងគេគិត! លោកស៊ី ថី ស្ដាដ(១៨៦០-១៩៣១)ជាអ្នកមានម្នាក់ ក្នុងចំណោមមនុស្សតិចតួចដឹងពីរឿងនោះ។ គាត់បានទទួលកេរ្ដិ៍មេតកជាច្រើន ប៉ុន្ដែគាត់លះបង់ចោលវា ទាំងអស់ ហើយទៅធ្វើជាបេសកជន ទៅកាន់ប្រទេសចិន រួចក្រោយមកគាត់បានទៅកន្លែងដែលសំខាន់ បំផុតនៃប្រទេសអាហ្រ្វិក កាលវាមានគ្រោះថ្នាក់។ ហើយលោកស៊ី ថី ស្ដាដបានប្រសាសន៍ថា

ជីវិតមានតែ១គត់
   រហូតដល់កន្លងផុតឆាប់ៗ
មានតែអ្វីដែលបានធ្វើសម្រាប់ព្រះគ្រិស្ដប៉ុណ្ណោះ
   ដែលនៅជាប់រហូត

ខ្ញុំសង្ឃឹមថា មនុស្សវ័យក្មេងទាំងអស់នឹងអានអំពីលោកស៊ី ថី ស្ដាដ ហើយចាត់ទុកគាត់ជាវិរៈបុរសរបស់ អ្នក! បើអ្នកត្រឹមតែអាចឃើញសេចក្ដីពិតនៃកំណាព្យរបស់គាត់!

ជីវិតមានតែ១គត់
   រហូតដល់កន្លងផុតឆាប់ៗ
មានតែអ្វីដែលបានធ្វើសម្រាប់ព្រះគ្រិស្ដប៉ុណ្ណោះ
   ដែលនៅជាប់រហូត

ព្រះយេស៊ូវមានបន្ទូលថា

«ដ្បិតបើមនុស្សណានឹងបានលោកីយ៍ទាំងមូល តែបាត់ព្រលឹងទៅ នោះតើមានប្រយោជន៍អ្វីដល់អ្នកនោះ ឬតើមនុស្សនឹងយកអ្វីទៅដូរឲ្យបានព្រលឹងខ្លួនវិញ»(ម៉ាកុស ៨:៣៦,៣៧)។

«មានឮសំឡេង១កំពុងតែថា ចូរប្រកាសចុះ នោះមានម្នាក់សួរថា តើត្រូវឲ្យស្រែកថាដូចម្តេច ចូរថា មនុស្សជាតិទាំងឡាយប្រៀបដូចជាស្មៅ ហើយអំពើដ៏ល្អទាំងប៉ុន្មានរបស់គេ {សេចក្ដីស្រឡាញ់} ក៏ដូចជាផ្កានៅទីវាល ឯស្មៅក៏ស្វិតក្រៀមទៅ ហើយផ្ការោយរុះចុះ ...»(អេសាយ ៤០:៦-៨)។

ដូច្នេះ ជារឿយៗខ្ញុំត្រូវតែអធិប្បាយថា ជីវិតមនុស្សខ្លី! ហើយអ្នកគួរតែគិតអំពីជីវិតដ៏ខ្លីរបស់អ្នក។ ព្រះគម្ពីរ ប្រាប់ «ដូច្នេះ សូមបង្រៀនឲ្យយើងខ្ញុំចេះកំណត់រាប់ថ្ងៃអាយុ នៃយើងខ្ញុំដើម្បីឲ្យយើងខ្ញុំមានចិត្តខ្មីឃ្មាត ឲ្យ បានសិតបញ្ជា»(ទំនុកតម្កើង ៩០:១២)។

២. ទីពីរ ខ្ញុំត្រូវតែស្រែកប្រកាសពីកិច្ចការស្វិតក្រៀមនៃព្រះវិញ្ញាណបរិសុទ្ធ។

ពាក្យ «ស្វិតក្រៀម» មានន័យថា ហួតហែង ស្ងួត ហើយបាត់បង់ភាពស្រស់។ អេសាយ ៤០:៧ ប្រាប់ថា

«ឯស្មៅក៏ស្វិតក្រៀមទៅ ហើយផ្ការោយរុះចុះ ដោយព្រោះខ្យល់នៃព្រះយេហូវ៉ាបក់មកត្រូវ ឯបណ្តាជន គេពិតដូចជាស្មៅដែរ»(អេសាយ ៤០:៧)។

ស្ពឺជិនប្រាប់ថា «ខ្យល់នៃព្រះត្រូវតែឆ្លងកាត់វាលនៃព្រលឹងអ្នក ហើយបណ្ដាលឲ្យសម្រស់{របស់អ្នក}ក្លាយជា ផ្ដារោយរុះ។ ទ្រង់ត្រូវតែធ្វើឲ្យ{អ្នក}ដឹងច្បាស់ពីអំពើបាប...ដែល{អ្នកអាច}ឃើញធម្មជាតិធ្លាក់ចុះ{របស់អ្នក} ដែលជាសេចក្ដីពុករលួ ហើយ”បើតាមសាច់ឈាមមិនអាចគាប់ព្រះហឬទ័យដល់ព្រះបានឡើយ”។ {ដើម្បី ឲ្យអាចមានដឹង}ពីសេចក្ដីស្លាប់ចំពោះជីវិតខាងសាច់ឈាមពីចាស់បុរាណរបស់យើង... មានតែអ្នកមានជំងឺ ដែលនឹងចង់បានគ្រូពេទ្យ... ជំនួសឲ្យសេចក្ដីសុខសាន្ដលឿន មនុស្សមានបាបដែលភ្ញាក់ខ្លួន នៅពេលគេសួរថា ព្រះមានមេត្ដាករុណាលើគេ នោះគេភ្ញាក់ផ្អើលដើម្បីដឹងពីរឿនោះ ព្រលឹងរបស់គេក្រាបចុះដោយដឹងពីសេចក្ដីក្រោធរបស់ព្រះ... ដ្បិតអ្នកមិនអាចឲ្យតម្លៃ{ព្រះលោហិតរបស់ព្រះគ្រិស្ដ} ដែលសំអាតបាបយើង ទាំងអស់បានឡើយ បើសិនជាអ្នកមិនយំសោកជាមុនដំបូងថា អ្នកជារបស់ស្មោកគ្រោក»(«កិច្ចការស្វិត ក្រៀមនៃព្រះវិញ្ញាណ» ទំព័រ ៣៧៥, ៣៧៦)។

នោះជាកិច្ចការស្វិតក្រៀមនៃព្រះវិញ្ញាណបរិសុទ្ធ។ វាជាកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធដែលធ្វើឲ្យទី សង្ឃឹមក្លែងក្លាយរបស់អ្នករីងស្ងួត ទាំងបង្ហាញអ្នកពីការស្លាប់នៃចិត្ដរបស់អ្នកដែលធ្វើឲ្យទីសង្ឃឹមទាំងអស់ ស្វិតក្រៀមចេញពីគំនិតរបស់អ្នក ដែលធ្វើឲ្យអ្នកដឹងថា ទីសង្ឃឹមពិតប្រាកដតែ១គត់របស់អ្នកគឺស្ថិតនៅក្នុង ព្រះគ្រិស្ដ ដែលទ្រង់បានសុគតជំនួសអ្នកដើម្បីសង្រ្គោះអ្នកពីអំពើបាប។ នៅពេលព្រះវិញ្ញាណបរិសុទ្ធ «ស្វិត ក្រៀម»លើព្រលឹងអ្នក បន្ទាប់មកអ្នកនឹងដឹងថា អ្វីដែលអ្នកហៅថា «ការល្អ»របស់អ្នកមិនមែនជាអ្វីសោះ តែជាការស្មោកគ្រោក ទាំងដឹងថា អ្វីដែលអ្នកបានធ្វើកន្លងមកដើម្បីឲ្យព្រះទទួលយកអ្នកគ្មានប្រយោជន៍ សោះ ដ្បិតគ្រប់ការទាំងអស់ដែលអ្នកធ្វើមិនអាចសង្រ្គោះអ្នកពីការជំនុំជំរះ និងឋាននរកបានឡើយ។

នោះជាមូលហេតុដែលព្រះអនុញ្ញាត្ដឲ្យអ្នកមានការប្រែចិត្ដក្លែងក្លាយ។ ទ្រង់អាចអនុញ្ញាត្ដឲ្យអ្នក មានការប្រែចិត្ដក្លែងក្លាយជាច្រើន មុនពេលទ្រង់ប្រទានសេចក្ដីសុខសាន្ដដល់អ្នក។ វាមិនមានន័យថា ព្រះ ទុកអ្នកចោលនោះទេ។ មិនមែនទាល់តែសោះ! ព្រះកំពុងប្រើការប្រែចិត្ដក្លែងក្លាយទាំងនេះ។ ទ្រង់នឹងប្រើ វាដើម្បីឲ្យអ្នកស្រែកថា «គ្រប់សាច់ឈាមទាំងអស់គឺជាស្មៅ ហើយគ្រប់ការល្អទាំងអស់គឺដូចជាផ្កានៅឯ វាល»។ ព្រះកំពុងតែធ្វើឲ្យទីសង្ឃឹមក្លែងក្លាយរបស់អ្នករីងស្ងួត ចំពោះការដែលអ្នកធ្វើ ឬនិយាយរឿងខ្លះ ដើម្បីសង្រ្គោះខ្លួនឯង។ លោកយ៉ូហាន ញ៉ូវតុនប្រាប់ថា

ខ្ញុំសង្ឃឹមថា ក្នុងម៉ោងអនុគ្រោះខ្លះ
   ពេលមួយទ្រង់នឹងឆ្លើយតបការស្នើររបស់ខ្ញុំ
ហើយដោយសារអំណាចបង្ខំរបស់ក្ដីស្រឡាញ់ទ្រង់
   បង្រ្កាបបាបខ្ញុំ ហើយឲ្យខ្ញុំបានសម្រាក។

ផ្ទុយពីនេះ ទ្រង់បានធ្វើឲ្យខ្ញុំដឹងពី
   ការអាក្រក់លាក់ទុកក្នុងចិត្ដខ្ញុំ
ហើយឲ្យអំណាចខឹងនៃឋាននរក
   បង្រ្កាបព្រលឹងខ្ញុំនៅគ្រប់ផ្នែកទាំងអស់។

សូមសួរអាយ៉ាកូ សូមសួរដែនដី សូមសួរលោកយ៉ូហាន ខាហ្គិន សូមសួរខ្ញុំ! យើងទាំងអស់គ្នាបានស្រែករក ព្រះដើម្បីឲ្យទ្រង់ប្រទានការសម្រាកដល់យើង ប៉ុន្ដែផ្ទុយទៅវិញ ទ្រង់ធ្វើឲ្យយើងមានអារម្មណ៍ដូចជាស៊ៀឡា ណែនវិញ។ នាងប្រាប់ថា «ខ្ញុំមានអារម្មណ៍ស្អប់ខ្ពើមខ្លួនឯងជាខ្លាំង»។ ក្មេងស្រីម្នាក់ទៀតប្រាប់ថា «ខ្ញុំមិន សប្បាយចិត្ដជាមួយខ្លួនឯងជាខ្លាំង»។ លោកបណ្ឌិត ខាហ្គិន និងខ្ញុំបានប្រាប់នាងថា នាងត្រូវមានអារម្មណ៍ ច្រើនជាង «ការមិនសប្បាយចិត្ដ» ដូចជានាងស៊ៀឡាមាន នាងត្រូវតែមានអារម្មណ៍ «ស្អប់ខ្ពើម»។ ទាល់តែ អ្នកមានអារម្មណ៍ថា អ្នក «ស្អប់ខ្ពើម»ខ្លួនឯងទាំងស្រុង ទើបអ្នកនឹងមានបទពិសោធពីភាពបាត់បង់ខាងក្នុង ដែលស្វិតក្រៀម នោះជាការធម្មតានៅក្នុងចំណោមអស់អ្នកណាដែលបានប្រែចិត្ដពិតប្រាកដ។

ពាក្យ «ស្វិតក្រៀម»គឺសំខាន់ណាស់។ អ្នកត្រូវតែដឹងពីអត្ថន័យវា ដើម្បីយល់ពីអ្វីដែលនឹងកើត ឡើងចំពោះអ្នក។ ពាក្យ «ស្វិតក្រៀម»មានន័យថា «ខ្មាស់...រីងស្ងួត(ដូចទឹក)...ខ្មាស់ ស្រឡាំងកាំង ហើយ ស្វិតក្រៀមទៅ»(Strong #300)។

«ឯស្មៅក៏ស្វិតក្រៀមទៅ ហើយផ្ការោយរុះចុះ ដោយព្រោះខ្យល់នៃព្រះយេហូវ៉ាបក់មកត្រូវ ឯបណ្តាជន គេពិតដូចជាស្មៅដែរ»(អេសាយ ៤០:៧)។

នោះជាអ្វីដែលត្រូវកើតឡើងនៅក្នុងចិត្ដអ្នក។ ព្រះវិញ្ញាណបរិសុទ្ធត្រូវតែធ្វើឲ្យទំនុកចិត្ដលើខ្លួនឯង របស់អ្នករីងស្ងួតទៅ។ ទាល់តែចិត្ដរបស់អ្នកស្រពោនដូចជាផ្ដាស្លាប់ ទាល់តែអ្នកខ្មាស់ពីនិស្ស័យដ៏ស្មោក គ្រោកផ្ទាល់ខ្លួនរបស់អ្នក។ ដូចនាងស៊ៀឡាបានប្រាប់ មុនពេលនាងបានប្រែចិត្ដ «ខ្ញុំមានអារម្មណ៍ស្អប់ខ្ពើមខ្លួនឯងជាខ្លាំង»។ នោះជាអ្វីដែលកើតឡើងនៅក្នុងការប្រែចិត្ដពិតប្រាកដ។

«ឯស្មៅក៏ស្វិតក្រៀមទៅ ហើយផ្ការោយរុះចុះ ដោយព្រោះខ្យល់នៃព្រះយេហូវ៉ាបក់មកត្រូវ ឯបណ្តាជន គេពិតដូចជាស្មៅដែរ»(អេសាយ ៤០:៧)។

នៅពេលអ្នកស្អប់ខ្ពើមខ្លនួងឯង នោះយើងត្រូវតែប្រាប់អ្នកឲ្យទទួលជឿលើព្រះយេស៊ូវ។ ទ្រង់នឹងសំអាតអ្នក ពីអំពើបាបដោយព្រះលោហិតទ្រង់ ហើយទ្រង់ជួយសង្រ្គោះអ្នកពីការជំនុំជំរះរបស់ព្រះ។

គ្រូដើរអធិប្បាយដ៏ល្បីឈ្មោះលោក ជ៉ោច វាយហ្វៀលបានប្រសាសន៍ថា «តើព្រះធ្លាប់បង្ហាញអ្នក ថា អ្នកគ្មានជំនឿនៅក្នុងព្រះយេស៊ូវដែរឬទេ? តើអ្នកធ្លាប់អធិស្ឋានថា “ព្រះអង្គអើយ សូមទ្រង់ជួយខ្ញុំឲ្យ ផ្ដេកផ្ដួលលើព្រះគ្រិស្ដដែរឬទេ? តើព្រះធ្លាប់ធ្វើឲ្យអ្នកដឹងច្បាស់ពីការអសមត្ថភាពរបស់អ្នក ដើម្បីមកឯព្រះ គ្រិស្ដ ហើយធ្វើឲ្យអ្នកស្រែករកព្រះគ្រិស្ដដោយជំនឿនៅក្នុងការអធិស្ឋាន? បើមិនដែលមាន នោះអ្នកនឹង មិនមានសេចក្ដីសុខសាន្ដនៅក្នុងចិត្ដអ្នកឡើយ។ សូមឲ្យព្រះប្រទានឲ្យអ្នកមានសេចក្ដីសុខសាន្ដដ៏រឹងមាំនៅ ក្នុងព្រះយេស៊ូវ មុនពេលអ្នកស្លាប់ ហើយគ្មានឱកាសទៀត»(«វិធីសាស្រ្ដនៃព្រះគុណ»)។ អ្នកត្រូវតែមាន បទពិសោធនូវការពិបាកចិត្ដជាខ្លាំងពីអំពើបាប មុនពេលអ្នកនឹងមានការប្រែចិត្ដពិតប្រាកដ។ អ្នកត្រូវតែ មានអារម្មណ៍ពីរឿងខ្លះដែលព្រះគ្រិស្ដមានអារម្មណ៍ នៅពេលអំពើបាបរបស់អ្នកត្រូវបានដាក់លើទ្រង់នៅ ក្នុងច្បារគេតសេម៉ាណី។ អ្នកត្រូវតែមានអារម្មណ៍ពីរឿងខ្លះដែលទ្រង់មានអារម្មណ៍ នៅពេលទ្រង់បានបន្លឺ សំលេងថា «ចិត្តខ្ញុំព្រួយពន់ពេក ស្ទើរតែនឹងស្លាប់... ឱព្រះវរបិតានៃទូលបង្គំអើយ បើសិនជាបាន នោះសូមឲ្យពែងនេះកន្លងហួសពីទូលបង្គំទៅ»(ម៉ាថាយ ២៦:៣៨,៣៩)។

សូមក្រោកឈរ ហើយច្រៀងបទលេខ១០ «ចូរមក អ្នកមានបាបអើយ»។

ចូរមកអ្នកមានបាបក្រខ្សត់ ខ្ទេចខ្ទាំ ខ្សោយ របួស ឈឺ ហើយចុកចាប់អើយ
   ព្រះយេស៊ូវឈររួចចង់សង្រ្គោះអ្នក ទ្រង់ពេញដោយអាណិត ក្ដីស្រឡាញ់ និងអំណាច
ទ្រង់អាចសង្រ្គោះ ទ្រង់អាចសង្រ្គោះ ទ្រង់ស្ម័គ្រព្រះទ័យ កុំសង្ស័យឡើយ
   ទ្រង់អាចសង្រ្គោះ ទ្រង់អាចសង្រ្គោះ ទ្រង់ស្ម័គ្រព្រះទ័យ កុំសង្ស័យឡើយ

ចូរមកអ្នកនឿយព្រួយផ្ទុកធ្ងន់ ជាំ ហើយបាកបែកដោយការធ្លាក់អើយ
   បើអ្នករង់ចាំ រហូតដល់អ្នកគ្រាន់បើ នោះអ្នកនឹងមិនដែលមករកទ្រង់សោះឡើយ
មិនសុចរិត មិនសុចរិត អ្នកមានបាបអើយ ព្រះយេស៊ូវមកដើម្បីត្រាស់ហៅ
   មិនសុចរិត មិនសុចរិត អ្នកមានបាបអើយ ព្រះយេស៊ូវមកដើម្បីត្រាស់ហៅ

ឥឡូវនេះព្រះអង្គសង្រ្គោះយាងឡើងឋានសួគ៌ សូមអង្វរទ្រង់ពីការល្អនៃលោហិតទ្រង់
   ចូរថ្វាយខ្លួនអ្នកទៅទ្រង់ពេញទី កុំទុកចិត្ដលើអ្វីផ្សេងទៀតឡើយ
មានតែព្រះយេស៊ូវ មានតែព្រះយេស៊ូវទេដែលមិនអាចធ្វើល្អបាន
   មានតែព្រះយេស៊ូវ មានតែព្រះយេស៊ូវទេដែលមិនអាចធ្វើល្អបាន
(«ចូរមកអ្នកមានបាបអើយ» ដោយយ៉ូសែបហាត ១៧១២-១៧៦៨ ប្ដូរដោយគ្រូគង្វាល)។

ឥឡូវនេះ សូមស្ដាប់ពាក្យអ្នកដែលយើងសង្ឃឹមថា គេប្រែចិត្ដ។ នេះជាទីបន្ទាល់របស់មនុស្សវ័យ ក្មេងម្នាក់។

ខ្ញុំបានស្វែងរកផ្លូវដើម្បីសង្រ្គោះខ្លួនឯង។ ខ្ញុំពេញដោយអំណួត ខ្ញុំអួតពេក ដើម្បីសូម្បីតែសារភាពទៅខ្លួនឯងថា ខ្ញុំអួតពេក។ ខ្ញុំនៅតែចងចាំពីរបៀប ដែលខ្ញុំបានប្រឆាំងនឹងព្រះ មិនព្រមទទួលជឿលើព្រះយេស៊ូវ...ខ្ញុំបានចាប់ ផ្ដើមអានព្រះគម្ពីរ ដើម្បី “អនុវត្ដ” ការអធិស្ឋានរាល់ថ្ងៃ ដើម្បីមានចំណែក នៅក្នុងសកម្មភាពផ្សេងៗក្នុងក្រុមជំនុំ។ តែខ្ញុំរកមិនឃើញសេចក្ដីសុខសាន្ដ នៅក្នុងខ្លួនខ្ញុំនោះទេ។ នៅក្នុងជំរៅខាងក្នុង ខ្ញុំដឹងថា ខ្ញុំនៅតែបាត់បង់ តែ ខ្ញុំអួតពេក ហើយកំសាកពេកដើម្បីប្រឈមមុខវា។ ខ្ញុំបានលាក់ខ្លួនឯងពី គំនិតដែលថា ខ្ញុំជាមនុស្សមានបាប។ ខ្ញុំបានធ្វើអ្វីទាំងអស់ដែលខ្ញុំអាចដើម្បី ច្រានគំនិតនោះចេញ ដើម្បីរំខានខ្លួនឯង។ ខ្ញុំបានស្វែងរកការដោះសារដើម្បី រាប់សេចក្ដីជំនឿខ្ញុំជាសុចរិត ដើម្បីឲ្យខ្ញុំមានអារម្មណ៍ស្រួលពីនិស្ស័យបាប របស់ខ្ញុំ។ ហើយបន្ទាប់មកព្រះបើកស្ថានសួគ៌ រួចចាត់បញ្ជូនការរស់ឡើងវិញ ចុះមក ម្ដងទៀតខ្ញុំអួតពេកមិនព្រមសារភាពថា ខ្ញុំត្រូវការព្រះយេស៊ូវឲ្យជួយ សង្រ្គោះខ្ញុំ...នៅត្រង់ចំណុចនេះ ខ្ញុំអស់កម្លាំងខាងផ្លូវចិត្ដ។ ខ្ញុំចាប់ផ្ដើម ឃើញថា មិនថាតើខ្ញុំធ្វើអ្វីក៏ដោយ ខ្ញុំមិនអាចសង្រ្គោះខ្លួនឯងពីអំពើបាបខ្ញុំ បានឡើយ អំពើបាបខ្ញុំដែលខ្ញុំមិនជឿលើព្រះយេស៊ូវ អំពើបាបខ្ញុំដែលខ្ញុំរាប់ ខ្លួនឯងជាសុចរិត។ ខ្ញុំគ្មានអ្វីជួយសោះ។ ខ្ញុំមានបញ្ហានៅក្នុងខ្លួនក្នុងការព្យា យាមទទួលជឿលើព្រះយេស៊ូវ ប៉ុន្ដែអំណួតខ្ញុំមិនឲ្យខ្ញុំធ្វើនោះទេ... ខ្ញុំបោះ ចោលទីសង្ឃឹមទាំងអស់ ខ្ញុំបង់ចោលខ្លួនឯង។ ខ្ញុំមានអារម្មណ៍ថា បាបខ្ញុំ បានសង្កត់លើគំនិតខ្ញុំទាំងអស់ និងស្មារតីខ្ញុំទាំងអស់។ ខ្ញុំមានអារម្មណ៍ឈឺ ចាប់ក្នុងការរស់នៅ។ ហើយភ្លាមៗនោះ ដោយសារការអស្ចារ្យ ព្រះយេស៊ូវ បានមករកខ្ញុំ ហើយជាលើកដំបូងបង្អស់នៅក្នុងជីវិត ខ្ញុំបានទទួលជឿលើ ទ្រង់។ ខ្ញុំបានព្យាយាមឯទ្រង់ តែខ្ញុំមិនអាចធ្វើបាន រួចមកព្រះយេស៊ូវបាន មករកខ្ញុំ កាលខ្ញុំបានគិតថា ខ្ញុំមិនដែលបានសង្រ្គោះឡើយ។ នៅពេលដែល ព្រះយេស៊ូវមករកខ្ញុំ វាជាការសាមញ្ញមែនទែនដើម្បីទទួលជឿលើទ្រង់...ព្រះ យេស៊ូវបានទទួលយកខ្ញុំ ហើយបានសំអាតខ្ញុំដោយព្រះលោហិតរបស់ទ្រង់ ...គ្រប់ការល្អទាំងអស់ដែលនៅក្នុងខ្ញុំគឺដោយសារតែព្រះយេស៊ូវបានសង្រ្គោះ ខ្ញុំ។ ខ្ញុំមិនអាចឈប់ស្រក់ទឹកភ្នែកបានឡើយ នៅពេលខ្ញុំគិតអំពីព្រះយេស៊ូវ ខ្ញុំស្រក់ទឹកភ្នែកនៃក្ដីអំណរ ទឹកភ្នែកនៃការថ្លែងអំណរគុណសម្រាប់អ្វីដែល ទ្រង់បានធ្វើសម្រាប់ខ្ញុំ។ ដោយសារសេចក្ដីស្រឡាញ់ទាំងអស់ដែលទ្រង់មាន សម្រាប់ខ្ញុំ នោះខ្ញុំមិនអាចស្រឡាញ់ទ្រង់គ្រប់គ្រាន់បានឡើយ ខ្ញុំមិនអាច អរគុណទ្រង់គ្រប់គ្រាន់បានឡើយ។ អ្វីទាំងអស់ដែលខ្ញុំអាចធ្វើគឺព្យាយាមធ្វើ ឲ្យអស់ពីសមត្ថភាពដើម្បីថ្វាយជីវិតខ្ញុំដល់ព្រះយេស៊ូវ ដ៏ជាព្រះអង្គសង្រ្គោះ របស់ខ្ញុំ។


បើសិនជាសេចក្ដីអធិប្បាយនេះជាព្រះពរសំរាប់បងប្អូន នោះសូមផ្ញើរអ៊ីម៉ែលទៅកាន់លោកបណ្ឌិត ហាយមើស៏ ហើយសូមប្រាប់គាត់ផង។ នៅពេលអ្នកសរសេរផ្ញើរទៅកាន់លោក ហាយមើស៍ សូមប្រាប់ពីប្រទេសរបស់អ្នក ឬក៏គាត់មិនអាចឆ្លើយតបទៅវិញ។ សូមចុចទីនេះ rlhymersjr@sbcglobal.net(សូមចុចទីនេះ) ។ បើសេចក្ដីអធិប្បាយទាំងនេះជាព្រះពរចំពោះអ្នក នោះសូមប្រាប់គាត់ ថែមទាំងប្រាប់ពីប្រទេសរបស់អ្នកផង។ អ្នកអាចសរសេរទៅកាន់លោក ហាយមើស៏ក្នុងភាសាណា ក៏បាន ប៉ុន្ដែ សូមសរសេរជាភាសាអង់គ្លេស បើសិនជាបងប្អូនអាចធ្វើបាន។ បើអ្នកចង់សរសេរទៅ គាត់តាមប្រៃណីយ៍ សូមសរសេរទៅកាន់អាស័យដ្ឋាន P.O. Box 15308, Los Angeles, CA 90015។ អ្នកអាចទូរស័ព្ទទៅគាត់តាមលេខ(៨១៨)៣៥២-០៤៥២។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអានសេចក្ដីអធិប្បាយរបស់ លោក ហាយមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗនៅលើអ៊ីធើណេត តាមគេហទំព័រ
www.sermonsfortheworld.com. ចុចលើ ”
សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ”

សេចក្ដីអធិប្បាយដែលសរសេរដៃទាំងនេះមិនហាមឲ្យថតចំលងទេ។ អ្នកប្រើវាដោយគ្មានការអនុញ្ញាតពីលោក
Dr. Hymers។ ទោះបីជាយ៉ាងណាក៏ដោយ គ្រប់សេចក្ដីអធិប្បាយជាវីដីអូទាំងអស់របស់លោក
Dr. Hymers ហាមថតចំលង ហើយអាចត្រឹមតែប្រើវាបានដោយមានការអនុញ្ញាត។

ច្រៀងចំរៀងតែម្នាក់ឯងមុនអធិប្បាយដោយ បែនយ៉ាមីន ខីខេង ហ្គ្រីហ្វី៖
(«សូមមក ព្រះវិញ្ញាណ ព្រាបនៅស្ថានសួគ៌អើយ»(ដោយលោកបណ្ឌិត អ៊ីសាក វោតស៍ ១៦៧៤-១៧៤៨; លំនាំបទ «សូមទ្រង់បើកឲ្យខ្ញុំឃើញ»)។


ចំណងជើងនៃសេចក្ដីអធិប្បាយ

កិច្ចការស្វិតក្រៀមនៃព្រះវិញ្ញាណរបស់ព្រះ

THE WITHERING WORK OF GOD’S SPIRIT

ដោយលោកបណ្ឌិត
Dr. R. L. Hymers, Jr.

«មានឮសំឡេង១កំពុងតែថា ចូរប្រកាសចុះ នោះមានម្នាក់សួរថា តើត្រូវឲ្យស្រែកថាដូចម្តេច ចូរថា មនុស្សជាតិទាំងឡាយប្រៀបដូចជាស្មៅ ហើយអំពើដ៏ល្អទាំងប៉ុន្មានរបស់គេ {ការស្រឡាញ់ NASV សិរីល្អរបស់គេ NIV} ក៏ដូចជាផ្កានៅទីវាល ឯស្មៅក៏ស្វិតក្រៀមទៅ ហើយផ្ការោយរុះចុះ ដោយព្រោះខ្យល់នៃព្រះយេហូវ៉ាបក់មកត្រូវ ឯបណ្តាជន គេពិតដូចជាស្មៅដែរ ស្មៅក៏ស្វិតក្រៀម ហើយផ្ការោយរុះចុះ តែព្រះបន្ទូលរបស់ព្រះនៃយើងរាល់គ្នាវិញ នោះស្ថិតស្ថេរនៅជាដរាប» (អេសាយ ៤០:៦-៨)។

(អេសាយ ៤០:៥; ៥៨:១; ៤០:៣; យ៉ូហាន ១:២៣; យ៉ូហាន ៧:២៨, ៣៧;
កិច្ចការ ២:១៤; ២ធីម៉ូថេ ៤:២, ៣)

១. ទីមួយ ខ្ញុំត្រូវតែស្រែកប្រកាសពីភាពខ្លីនៃជីវិត។ អេសាយ ៤០:៦;
យ៉ាកុប ១:១០-១១; ម៉ាកុស ៨:៣៦, ៣៧; ទំនុកតម្កើង ៩០:១២។

២. ទីពីរ ខ្ញុំត្រូវតែស្រែកប្រកាសពីកិច្ចការស្វិតក្រៀមនៃព្រះវិញ្ញាណបរិសុទ្ធ។
អេសាយ ៤០:៧; ម៉ាថាយ ២៦:៣៨, ៣៩។