Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




មនុស្សល្អម្នាក់បានបាត់បង់ ហើយមនុស្សអាក្រក់ម្នាក់បានសង្រ្គោះ!

A GOOD MAN LOST AND A BAD MAN SAVED!
(Cambodian)

ដោយលោកបណ្ឌិត
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស ថ្ងៃរបស់ព្រះអម្ចាស់នៅពេលល្ងាច មីនា ៥ ២០១៧
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Evening, March 5, 2017

« ឯពួកអ្នកខ្លះដែលទុកចិត្តនឹងខ្លួនគេថា គេសុចរិត ហើយក៏មើលងាយដល់មនុស្សឯទៀតផង នោះទ្រង់មានព្រះបន្ទូល ជាពាក្យប្រៀបប្រដូចនេះថា មានបុរស២នាក់ឡើងទៅអធិស្ឋានក្នុងព្រះវិហារ មួយជាពួកផារិស៊ី មួយទៀតជាអ្នកយកពន្ធ អ្នកផារិស៊ីក៏ឈរតាំងអធិស្ឋានតែម្នាក់ឯងដូច្នេះថា ឱព្រះអង្គអើយ ទូលបង្គំអរព្រះគុណដល់ទ្រង់ ព្រោះទូលបង្គំមិនដូចជាមនុស្សឯទៀត ដែលជាមនុស្សប្លន់ ទុច្ចរិត ហើយកំផិត ឬដូចជាអ្នកយកពន្ធនេះទេ ទូលបង្គំតមក្នុង១អាទិត្យ២ដង ហើយក៏ថ្វាយ១ភាគក្នុង១០ ពីរបស់ទាំងអម្បាលម៉ានដែលទូលបង្គំបានចំណេញផង ឯអ្នកយកពន្ធ គាត់ឈរនៅទីឆ្ងាយ មិនទាំងងើបមើលទៅលើមេឃផង ក៏គក់ដើមទ្រូងទូលថា ឱព្រះអង្គអើយ សូមទ្រង់មេត្តាអត់ទោសដល់ទូលបង្គំ ដែលជាអ្នកមានបាបផង ខ្ញុំប្រាប់អ្នករាល់គ្នាថា កាលចុះទៅដល់ផ្ទះ អ្នកនេះបានរាប់ជាសុចរិត ជាជាងអ្នក១នោះ ដ្បិតអស់អ្នកណាដែលដំកើងខ្លួន នោះនឹងត្រូវបន្ទាបវិញ ហើយអ្នកណាដែលបន្ទាបខ្លួន នោះនឹងបានដំកើងឡើង» (លូកា ១៨:៩-១៤)។


នេះគឺជារឿងប្រៀបធៀប។ វាគឺជារឿងមួយដែលព្រះយេស៊ូវមានបន្ទូលប្រាប់ដើម្បីពន្យល់ពីសេចក្ដី ពិតដ៏អស្ចារ្យ។ ព្រះយេស៊ូវមានបន្ទូលប្រាប់ពីរឿងប្រៀបធៀបនេះទៅកាន់អ្នកខ្លះដែលមានទំនុកចិត្ដ អ្នក ណាដែលទុកចិត្ដលើការល្អរបស់ខ្លួន អ្នកណាដែលមើលងាយអ្នកផ្សេងទៀត។

លោកបណ្ឌិត អោ អេ ថូរេជាគ្រូដើរអធិប្បាយដ៏ល្បីម្នាក់។ ជារឿយៗគាត់អធិប្បាយពីខគម្ពីរទាំង នេះ។ គាត់ដាក់ចំណងជើងសេចក្ដីអធិប្បាយនេះថា «មនុស្សល្អម្នាក់បានបាត់បង់ ហើយមនុស្សអាក្រក់ម្នាក់បានសង្រ្គោះ»។ នោះគួរតែដាក់ថា “មនុស្សល្អម្នាក់បានសង្រ្គោះ ហើយមនុស្សអាក្រក់ម្នាក់បានបាត់បង់”។ តែអ្នកធ្វើខុស។ ប្រធានបទច្បាស់លាស់ “មនុស្សល្អម្នាក់បានបាត់បង់ ហើយមនុស្សអាក្រក់ម្នាក់បាន សង្រ្គោះ”។ ព្រះគ្រិស្ដមានបន្ទូលប្រាប់ពីរឿងនេះ។ ព្រះគ្រិស្ដមានបន្ទូលប្រាប់ពីមនុស្សល្អម្នាក់ និងមនុស្ស អាក្រក់ម្នាក់។ ព្រះគ្រិស្ដប្រាប់យើងថា មនុស្សល្អនោះបានបាត់បង់ ហើយមនុស្សអាក្រក់បានសង្រ្គោះ។

ពួកផារ៉ាសីជាមនុស្សល្អ។ គេកាន់ស៊ប់ខាងសាសនា គេរស់នៅក្នុងជីវិតល្អ។ ពួកទារពន្ធជាអ្នក ប្រមូលពន្ធ។ គេប្រមូលលុយច្រើនតាមដែលគេអាចធ្វើបាន។ គេមានភាពដូចពួកបងធំ។ គេបង្ខំមនុស្ស ដើម្បីឲ្យលុយច្រើនដល់ពួកគេ។ គេប្រគល់លុយតាមចំនួនកំណត់ទៅឲ្យពួករ៉ូម។ គេទុកលុយដែលនៅសល់ សម្រាប់ផ្ទាល់ខ្លួន។ ពួកសាសន៍យូដាបានស្អប់អ្នកយកពន្ធ។ គេត្រូវបានចាត់ទុកជាជនក្បត់ ហើយអាក្រក់ ណាស់។ អ្នកយកពន្ធជាមនុស្សមានបាបអាក្រក់បំផុត។ គេជាចោរប្លន់ និងជាចោរ។ នៅក្នុងរឿងប្រៀប ធៀបនេះ ព្រះយេស៊ូវបានបែងចែកពូជមនុស្សទាំងស្រុងជាពិត។ គាត់បែងចែកពួកគេជា២ថ្នាក់ មនុស្សរាប់ ខ្លួនឯងជាសុចរិតដែលបានបាត់បង់ និងមនុស្សដែលដឹងថា គេជាមនុស្សមានបាប ហើយទទួលសេចក្ដី សង្រ្គោះ។ មនុស្សបាត់បង់ និងមនុស្សដែលបានសង្រ្គោះ។ អ្នកវិនាស និងអ្នករើសតាំង។ អង្កាម និងស្រូវ។ អ្នកដែលស្ថិតលើផ្លូវធំឆ្ពោះទៅឯឋាននរក និងអ្នកដែលស្ថិតលើផ្លូវចង្អៀតឆ្ពោះទៅឯសេចក្ដីសង្រ្គោះ។ ព្រះ យេស៊ូវបានបែងចែកពូជមនុស្ស ហើយយើងទាំងអស់គ្នានៅទីនេះយប់ជាក្រុមជំនុំ១ក្នុងចំណោម២។ តើអ្នក ជាក្រុមមួយណានៅយប់នេះ? ព្រះយេស៊ូវមានបន្ទូលថា «មានបុរស២នាក់ឡើងទៅអធិស្ឋានក្នុងព្រះវិហារ មួយជាពួកផារិស៊ី មួយទៀតជាអ្នកយកពន្ធ»។ មនុស្សល្អម្នាក់ និងមនុស្សអាក្រក់ម្នាក់។ តើអ្នកជាមនុស្ស មួយណា?

១. ទីមួយ មនុស្ស«ល្អ»ដែលបានបាត់បង់។

« អ្នកផារិស៊ីក៏ឈរតាំងអធិស្ឋានតែម្នាក់ឯងដូច្នេះថា ឱព្រះអង្គអើយ ទូលបង្គំអរព្រះគុណដល់ទ្រង់ ព្រោះទូលបង្គំមិនដូចជាមនុស្សឯទៀត ដែលជាមនុស្សប្លន់ ទុច្ចរិត ហើយកំផិត ឬដូចជាអ្នកយកពន្ធនេះទេ ទូលបង្គំតមក្នុង១អាទិត្យ២ដង ហើយក៏ថ្វាយ១ភាគក្នុង១០»(លូកា ១៨:១១-១២)។

នៅក្នុងភ្នែកលោកីយ គេពិតជាជាមនុស្ស«ល្អ»។ គេជាមនុស្សមានសីលធម៌។ គេជាមនុស្សដែល រស់នៅដោយស្អាតបាត។ គេជាមនុស្សដែលកាន់សាសនាស៊ប់។ គេជាមនុស្សសប្បុរស។ គេជាមនុស្សដែល គួរគោរព។ គេមានភាពដូចខ្ញុំ មុនពេលខ្ញុំបានសង្រ្គោះ។ ខ្ញុំពាក់អាវឆត់របស់ខ្ញុំ ហើយដើរកាត់បន្ទប់ទទួល ភ្ញៀវនៅផ្ទះលោកពូខ្ញុំ។ អ្នកផ្សេងទៀតបានស្រវឹងស្រា។ គេដេកលើសាឡុង និងលើកំរាលឥដ្ឋ។ ខ្ញុំមានអាយុ ប្រហែល១៨ឆ្នាំ។ ខ្ញុំបានគិតថា «ខ្ញុំមិនចង់ក្លាយដូចជាពួកគេនោះទេ»។ ខ្ញុំជាក្មេងប្រុសល្អមួយរូប។ ខ្ញុំមិន ប្រើថ្នាំញៀន ខ្ញុំមិនស្រវឹងស្រា ហើយខ្ញុំបានឈប់ជក់បារីរួចហើយ។ ខ្ញុំជាក្មេងប្រុសល្អមួយរូប។ ខ្ញុំបានថ្វាយ ខ្លួនដើម្បីក្នុងនាមជាអ្នកជំនួយខាងបាទីស្ទ។ ខ្ញុំជាមនុស្សល្អណាស់ តែខ្ញុំនៅតែបាត់បង់។ ខ្ញុំអួតខ្លួន ព្រោះខ្ញុំមិនធ្វើរឿងដែលក្មេងផ្សេងទៀតបានធ្វើ។ ខ្ញុំអួតខ្លួនឯង ខ្ញុំបានគិតថា ខ្ញុំមានអ្វីដែលខុសក្នុងខ្លួនខ្ញុំ។ តែខ្ញុំនៅតែមិនមានអារម្មណ៍ស្រួលអំពីខ្លួនឯង។ ខ្ញុំសួរខ្លួនឯងថា «តើព្រះចង់បានអ្វីថែមទៀត?» ខ្ញុំបានទៅ ក្រុមជំនុំ ខ្ញុំបានទៅរាល់ថ្ងៃអាទិត្យព្រឹក និងល្ងាចថ្ងៃអាទិត្យ។ ខ្ញុំបានស្ដាប់លោកប៊ីលី ហ្គែហាមអធិប្បាយតាមវិទ្យុរាល់រសៀលថ្ងៃអាទិត្យ។ ខ្ញុំបានច្រៀងក្នុងក្រុមចម្រៀងក្មេងជំទង់រាល់យប់ថ្ងៃអាទិត្យ។ ព្រះគម្ពីរ ប្រាប់ថា «គ្មានសេចក្តីសុខ ដល់មនុស្សដែលប្រព្រឹត្តអាក្រក់ឡើយ»(អេសាយ ៥៧:២១)។ តើព្រះចង់បាន អ្វីថែមទៀត? ខ្ញុំមានភាពដូចជាពួកផារ៉ាសី!

គេទុកចិត្ដខ្លួនឯង គេចំអកអ្នកដទៃ។ គេមិនសារភាពថា គេជាមនុស្សមានបាប។ គេមិនទទួល ស្គាល់ពីចិត្ដពេញដោយបាបរបស់គេ។ គេអធិប្បាយ «ជាមួយខ្លួនឯង» មិនមែនជាមួយព្រះនោះទេ។ គេ អបអរសារទរខ្លួនឯងពីសេចក្ដីសុចរិតផ្ទាល់ខ្លួនរបស់គេ។ ពិតណាស់អ្នកមានភាពដូចនោះនៅយប់នេះ! អ្នក គិតថា អ្នកល្អគ្រប់គ្រាន់តាមផ្លូវរបស់អ្នក។ អ្នកបានបញ្ជោតខ្លួនឯង អ្នកបានស្ដាប់តាមសាតាំង។ អ្នកត្រូវ បានបញ្ជោតដោយវា។ អ្នកគឺស្មោះត្រង់ ហើយមានសីលធម៌សំបកក្រៅ។ តែចិត្ដអ្នកពេញដោយអំពើបាប។ ព្រះគម្ពីរប្រាប់ថា ចិត្ដអ្នក «ជាគ្រឿងបញ្ជោតលើសជាងទាំងអស់ ហើយអាក្រក់ហួសល្បត់»(យេរេមា ១៧: ៩)។ នៅពេលខ្ញុំអធិប្បាយពីរឿងនោះ អ្នកចូលចិត្ដឡើយ។ វាធ្វើឲ្យអ្នកបារម្ភ ហើយមិនស្រួលចិត្ដ។ អ្នកមិន ចង់ពិនិត្យមើលចិត្ដរបស់អ្នកឡើយ។ អ្នកចង់លាក់ពីព្រះ ដូចលោកអ័ដាម។ អ្នកចង់គ្របបាំងបាបរបស់អ្នក ដូចអ័ដាម។ អ្នកចង់បន្ទោសអ្នកដទៃដូចអ័ដាម។ ហើយអ្នកត្រូវបានព្រះដាក់បណ្ដាសារ ដូចអ័ដាម! អ្នកជា មនុស្សបាត់បង់! បាត់បង់ក្នុងសាសនា និងខាងសីលធម៌។ បាត់បង់ក្នុងការបញ្ជោតខ្លួនឯង បាត់បង់ក្នុងទី សង្ឃឹមក្លែងក្លាយ។ ហើយបើអ្នកស្លាប់ទៅក្នុងភាពដូចនោះ អ្នកនឹងត្រូវបាត់បង់នៅអស់កល្បជានិច្ចតទៅ។

អស់កល្បជានិច្ច អស់កល្បជានិច្ច
បាត់បង់នៅអស់កល្បជានិច្ចតទៅ
អស់កល្បជានិច្ច អស់កល្បជានិច្ច
បាត់បង់នៅអស់កល្បជានិច្ចតទៅ
   («អស់កល្បជានិច្ច» ដោយលោអាលីស្សាអេ ហោហ្វម៉ែន ១៨៣៩-១៩២៩)។

ខ្ញុំសួរខ្លួនឯងថា «តើព្រះចង់បានអ្វីថែមទៀត?» ខ្ញុំហាក់ដូចជាគ្រប់គ្រាន់ហើយ គ្មានអ្វីសោះ! ខ្ញុំមាន អារម្មណ៍មិនស្រួលរាល់ថ្ងៃ ហើយរាល់យប់ ហើយចុះអ្នកវិញ! អ្នកនឹងមិនដែលសប្បាយចិត្ដតាមផ្លូវនេះ ឡើយ! អ្នកនឹងមិនដែលមានសេចក្ដីសុខតាមផ្លូវនេះឡើយ! «គ្មានសេចក្តីសុខ ដល់មនុស្សដែលប្រព្រឹត្តអាក្រក់ឡើយ»(អេសាយ ៥៧:២១)។ អ្នកមានភាពដូចជាអ្នកប្រាជ្ញច្បាប់នោះ។ អ្នកបានកាន់តាមបញ្ញត្ដ របស់ព្រះតែសំបកក្រៅ ប៉ុន្ដែអ្នកមិនឲ្យគំនិតនោះទៅកាន់ចិត្ដមានបាបរបស់អ្នកដែលនៅខាងក្នុងនោះទេ។ អ្នកមិនយល់ពីន័យខាងឯវិញ្ញាណនៃបញ្ញត្ដរបស់ព្រះនោះទេ។ បញ្ញត្ដព្រះដែលកាត់ទោសពីសេចក្ដីស្រើបស្រាលដ៏តូចបំផុតនៃចិត្ដរបស់អ្នក! អ្នកជាមនុស្សល្អតាមគំនិតខ្លួនឯង។ តែអ្នកជាមនុស្សល្អសម្រាប់មនុស្ស មានបាបដែលគ្មានអ្វីសោះនៅចំពោះព្រះនេត្ររបស់ព្រះ! បើអ្នកស្លាប់ដូចនេះ នោះអ្នកនឹងធ្លាក់ទៅត្រង់ក្នុង អណ្ដាតភ្លើងនៃឋាននរកដ៏នៅអស់កល្បជានិច្ច!

អស់កល្បជានិច្ច អស់កល្បជានិច្ច
បាត់បង់នៅអស់កល្បជានិច្ចតទៅ

តែខ្ញុំចង់បង្ហាញអ្នកពីរឿង១ទៀតអំពីមនុស្សនេះ។ សេចក្ដីអធិប្បាយរបស់គេបង្ហាញពីការក្លែងបន្លំ របស់គេ គេក្លែងក្លាយទាំងស្រុង។ គេមិនដឹងខ្លួនពីព្រះទាល់តែសោះ។ «ការអធិស្ឋាន» របស់គេក្លែងក្លាយ ហើយមិនពិត។ ជារឿយៗការអធិស្ឋានរបស់មនុស្សម្នាក់បង្ហាញថា គេមិនដែលបានប្រែចិត្ដឡើយ។ ការ អធិស្ឋានរបស់គេមានសំលេងក្លែងក្លាយចំពោះពួកគេ។ គេមានសេចក្ដីអធិស្ឋានដូចគ្រឿងយន្ដ។ គេជាអ្នក មានពុត។ ពិតណាស់គេមិនអធិស្ឋានទាល់តែសោះ! គេត្រឹមតែសូត្រពាក្យដែលអ្នកនិយាយដើម្បីធ្វើឲ្យអ្នក ដទៃចាប់អារម្មណ៍ ឬដើម្បីបញ្ជោតខ្លួនឯង។ មនុស្សម្នាក់នេះមិនអធិស្ឋានទាល់តែសោះ! គាត់សារទរខ្លួន ឯងចំពោះ «សេចក្ដីល្អ»របស់ខ្លួន «ព្រះអង្គអើយ ទូលបង្គំអរគុណទ្រង់ ដែលទូលបង្គំមិនមែនដូចអ្នកផ្សេង ទៀត»។ អីក៏ឆ្កួតម្ល៉េះ! តើគេមិនដឹងទេថា ព្រះទតឃើញពីពាក្យសំដីក្លែងក្លាយរបស់គេ? ពាក្យសំដីក្លែង ក្លាយ! តើគេពិតជាជឿលើព្រះមែនទែនមែនឬទេ? មិនមែនឡើយក្នុងន័យពិតប្រាកដ។ ព្រះត្រឹមតែជា គំនិតអរូបី មិនមែនដោយផ្ទាល់ ហើយជាព្រះពិតនោះទេ មិនមែនព្រះដ៏មានព្រះជន្មរស់នៅទាល់តែសោះ! តើខ្ញុំដឹងពីរឿងនោះយ៉ាងដូចម្ដេចទៅ? ដោយសារគេ «ឈរតាំងអធិស្ឋានតែម្នាក់ឯង»(លូកា ១៨:១១)។ វាអាចបកប្រែថា «គេអធិស្ឋានទៅកាន់ខ្លួនឯង»(កំណត់សំគាល់គម្ពីរ NIV)។ តាមភាពពិត ម្នាក់នេះមិន អធិស្ឋានទៅកាន់ព្រះទាល់តែសោះ។ គាត់ត្រឹមតែអួតអាងអំពីសេចក្ដីល្អខ្លួនឯង។ គាត់អធិស្ឋានទៅកាន់ខ្លួន ឯង មិនមែនទៅកាន់ព្រះនោះទេ! តើនោះមិនមែនជារបៀបដែលអ្នកអធិស្ឋានទេឬអី បើអ្ននអធិស្ឋាន? តើ ជួនកាលមិនមានអារម្មណ៍ថា អ្នកត្រឹមតែកំពុងអធិស្ឋានឲ្យខ្លួនឯងលឺតែប៉ុណ្ណឹងឬទេ? តើនោះមិនមែនជា មូលហេតុដែលអ្នកខ្លាចអធិស្ឋានខ្លាំងៗនៅក្នុងការប្រជុំគ្នាអធិស្ឋានឬទេ? តើវាមិនមែនដោយសារតែអ្នក ដឹងថា អ្នកដទៃនឹងគិតថា អ្នកអធិស្ឋានក្លែងក្លាយឬទេ? តើអ្នកត្រឹមតែធ្វើដូចនោះដើម្បីទាក់ទាញគេឬទេ? ហើយតើនេះមិនបង្ហាញថា អ្នកជាមនុស្សបាត់បង់មែនឬទេ ជាមនុស្សបាត់បង់ដែលមិនអាចអធិស្ឋានទៅ កាន់ព្រះជាពិត? ក្នុងខ១៤ ព្រះយេស៊ូវប្រាប់យើងយ៉ាងច្បាស់ថា អ្នកដែលត្រូវបានហៅជា មនុស្ស «ល្អ» នេះមិនត្រូវបាន«រាប់ជាសុចរិត»សោះឡើយ។ គេមិនមែនជាមនុស្សដែលបានសង្រ្គោះនោះទេ។ គេគឺជា មនុស្សបាត់បង់។ គេជឿស៊ប់ខាងសាសនា តែជាមនុស្សបាត់បង់។ គេនឹងធ្លាក់ទៅឋាននរកសម្រាប់អស់ កល្បជានិច្ចតទៅ!

អស់កល្បជានិច្ច អស់កល្បជានិច្ច
បាត់បង់នៅអស់កល្បជានិច្ចតទៅ

មនុស្សនោះជាមនុស្សមានពុត ហើយចុះអ្នកវិញ! គាត់ធ្វើពុតជាអធិស្ឋានទៅកាន់ព្រះ ហើយចុះអ្នកវិញ! ថ្ងៃ ណាមួយ «សេចក្ដីល្អ»របស់អ្នកនឹងមិនជួយអ្នកឡើយ។ ជួនកាលរឿងអាក្រក់នឹងកើតឡើងចំពោះអ្នក ដូច ដែលវាកើតឡើងចំពោះមនុស្ស។ តែនៅថ្ងៃដ៏រន្ធត់ ហើយឈឺក្បាលនោះ ភាពមានពុតរបស់អ្នកនឹងធ្វើឲ្យអ្នក គ្មានអ្វីល្អសោះ។ ព្រះគម្ពីរប្រាប់ថា «ភ័យខ្លាច សេចក្តីញាប់ញ័របានចាប់ពួកមនុស្សគគ្រក់ហើយ»(អេសាយ ៣៣:១៤)។ អ្នកនឹងស្លាប់ទៅ ហើយឈរនៅមុខព្រះ រួចព្រះនឹងមានបន្ទូលថា «អញមិនដែលស្គាល់អ្នកទេ ចូរថយចេញពីអញ»(ម៉ាថាយ ៧:២៣)។ សាសនាក្លែងក្លាយរបស់អ្នកនឹងធ្វើឲ្យអ្នកគ្មានអ្វីល្អសោះនៅ ពេលនោះ។ ព្រះនឹងបោះអ្នកមានពុតទាំងអស់ដូចអ្នកទៅក្នុងភ្លើងឋាននរក។ គេជាមនុស្សនៅចំពោះភ្នែក របស់លោកីយ។ តែគេជាមនុស្សបាត់បង់នៅចំពោះព្រះនេត្ររបស់ព្រះ! អ្នកអាចជាមនុស្សល្អនៅចំពោះភ្នែក លោកីយ តែអ្នកជាមនុស្សបាត់បង់នៅចំពោះព្រះនេត្ររបស់ព្រះ។

២. ទីពីរ មនុស្សអាក្រក់ដែលបានសង្រ្គោះ។

« ឯអ្នកយកពន្ធ គាត់ឈរនៅទីឆ្ងាយ មិនទាំងងើបមើលទៅលើមេឃផង ក៏គក់ដើមទ្រូងទូលថា ឱព្រះអង្គអើយ សូមទ្រង់មេត្តាអត់ទោសដល់ទូលបង្គំ ដែលជាអ្នកមានបាបផង»(លូកា ១៨:១៣)។

គេមិនមែនជាមនុស្សល្អនោះទេ។ គេមិនមែនជាមនុស្សមានសីលធម៌នោះទេ។ គេមិនឃើញពីបាបយ៉ាងច្រើនរបស់គេនោះទេ។ ព្រះវិញ្ញាណបរិសុទ្ធបង្ហាញគេថា គេជាមនុស្សបាត់បង់ជាពិត។ គេមានអារម្មណ៍ថា គេសមទទួលការដាក់ទណ្ឌកម្មពីព្រះ។ គេមានអារម្មណ៍ដូចជាអ្នកសរសេរគម្ពីរទំនុកដំកើងដែលប្រាប់ថា «អំពើបាបទូលបង្គំនៅមុខទូលបង្គំជានិច្ច»(ទំនុកដំកើង ៥១:៣)។ លោកបណ្ឌិត យ៉ូហាន ជីលប្រសាសន៍ ថា «គាត់មិនអាចមើលទៅលើឡើយ គាត់ពេញដោយភាពអាម៉ាស់ទាំងមានមុខក្រហម ភាពទុក្ខព្រួយនាំឲ្យ {មុខរបស់គាត់}ធ្លាក់ទឹកមុខ ការភ័យខ្លាចពីសេចក្ដីក្រោធ និងការមិនសប្បាយចិត្ដ{របស់ព្រះ}បានជាប់លើ គាត់ គាត់មើលទៅខ្លួនឯងជាមនុស្សមិនសមទទួល{ព្រះគុណរបស់ព្រះ}នោះទេ។ គាត់គក់ទ្រូងរបស់គាត់ គាត់ធ្វើនេះឲ្យភ្ញាក់ឡើង ហើយដាស់តឿនព្រលឹងរបស់គាត់ ដើម្បីឲ្យស្រែកអំពាវនាវដល់ព្រះ ទាំងនិយាយ ថា “ព្រះអើយ សូមមេត្ដាដល់រូបខ្ញុំដែលជាមនុស្សមានបាបផង”! នេះជាការអធិស្ឋានរបស់គាត់ វាខ្លី តែ ពេញលេញ ដ្បិតវាជាការសារភាពដែលថា គាត់ជាមនុស្សមានបាប ជាមនុស្សមានបាបក្នុងអ័ដាម មនុស្ស មានបាបដែលបាន{ឆ្លង}និស្ស័យបាបពីអ័ដាមមក ដោយបានចាប់ទំក្នុងផ្ទៃ ហើយកើតមកក្នុងអំពើបាប និង ជាមនុស្សមានបាបតាមការប្រព្រឹត្ដ ដោយបានប្រព្រឹត្ដអំពើរំលងជាច្រើន ជាមនុស្សមានបាបដែលជាប់មាន ទោស ហើយស្មោកគ្រោក ដែលសមនឹងទទួលសេចក្ដីក្រោធរបស់ព្រះ និងនៅ{ផ្នែក}ឋាននរកទាបបំផុត... ព្រះប្រឆាំងនឹងអ្នកណាដែលបានប្រព្រឹត្ដអំពើបាប»(សំគាល់ពីលូកា ១៨:១៣)។

ប៉ុន្ដែអ្នកអាចឆ្លងកាត់ការប៉ះពាល់ចិត្ដពីអំពើបាប ហើយនៅតែមិនបានសង្រ្គោះ។ ខ្ញុំបានឃើញមុខ មនុស្សដែលទទឹកជោកដោយទឹកភ្នែកដោយព្រោះការប៉ះពាល់ចិត្ដ។ តែគេមិនដែលបានសង្រ្គោះនោះឡើយ សូម្បីតែបន្ទាប់ពីឆ្លងកាត់គ្រាដែលគេយំ ហើយទុក្ខសោកចំពោះបាបរបស់គេក៏ដោយ។ ខ្ញុំបានឃើញមនុស្ស ដែលឆ្លងកាត់ទុក្ខសោក និងការប៉ះពាល់ចិត្ដពីអំពើបាប។ តែគេមិនដែលបានប្រែចិត្ដឡើយ។ ខ្ញុំបានលឺ មនុស្សដែលនិយាយថា «ខ្ញុំដឹងពីអំពើបាប និងកំហុស»។ ខ្ញុំបានលឺគេនិយាយដូចនោះទាំងស្រក់ទឹកភ្នែក ទែគេមិនដែលបានសង្រ្គោះឡើយ! តើទៅរួចយ៉ាងម៉េចបាន? ខ្ញុំសូមពន្យល់ឲ្យច្បាស់តាមដែលអាចធ្វើ បាន។ ការប៉ះពាល់ចិត្ដពីអំពើបាបមិនមែនជាការប្រែចិត្ដពីអំពើបាបនោះទេ។ អ្នកអាចស្ថិតនៅក្រោមការប៉ះ ពាល់ចិត្ដពីអំពើបាប ហើយនៅតែមិនបានសង្រ្គោះដោយសារព្រះយេស៊ូវ។ ខ្ញុំបានឃើញមនុស្សស្រក់ទឹក ភ្នែកម្ដងហើយម្ដងទៀត តែពួកគេមិនដែលទទួលជឿលើព្រះអម្ចាស់យេស៊ូវគ្រិស្ដនោះទេ។ លោកបណ្ឌិត ម៉ាទីន ឡូដ ជ៉ោនស៍យល់ពីរឿងនោះ។ គាត់បង្រៀនថា «ការក្លាយជាគ្រីស្ទានគឺជាវិបត្ដិមួយ ជាព្រឹត្ដិការណ៍នៃវិបត្ដិ ជាការលើកខ្ពស់ឡើងដែលគម្ពីរសញ្ញាថ្មីពិពណ៌នាទុកដូចជាការកើតជាថ្មី ឬកំណើតថ្មី។ ជាងនោះទៅទៀត វាត្រូវបានពិពណ៌នាដូចជាសកម្មភាពហួសពីវិស័យធម្មជាតិដែលត្រូវបាន{ធ្វើ}ដោយព្រះ ជាម្ចាស់ដោយផ្ទាល់ ជួនកាលរឿងនោះប្រៀបធៀបដើម្បីឲ្យព្រលឹងស្លាប់អាចរស់ឡើង...» វាជាវិបត្ដិដែល ព្រះធ្វើឲ្យអ្នកស្អប់ចិត្ដដ៏ពេញដោយបាបរបស់អ្នក។ វាជាវិបត្ដិដែលព្រះបង្កើតនៅខាងក្នុងអ្នក។ វាត្រឹមតែមក នៅពេលការប៉ះពាល់ចិត្ដធ្វើឲ្យធូរស្បើយជាច្រើន។ លោកយ៉ូហាន ប៉ាន់យិនបានស្ថិតនៅក្រោមការប៉ះពាល់ ចិត្ដ៧ឆ្នាំ។ វាជា៧ឆ្នាំនៃឋាននរកនៅលើផែនដីនេះ។ ខ្ញុំដឹងដោយសារបទពិសោធន៍ ការប៉ះពាល់ចិត្ដពីអំពើ បាបមិនមែនជាការប្រែចិត្ដពីអំពើបាបនោះទេ។

នៅពេលគេឃើញមនុស្សម្នាក់ស្រក់ទឹកភ្នែក នោះអ្នកផ្សាយដំណឹងល្អសម័យនេះគិតថា គេបានសង្រ្គោះ! តែគេមិនទាន់ស្ថិតនៅក្នុងជំរៅនៃការថ្ងូរនោះទេ។ នៅពេលអ្នកឃើញមនុស្សស្រក់ទឹកភ្នែក ហើយ ភ្លាមៗអ្នកប្រាប់គេឲ្យទទួលជឿព្រះគ្រិស្ដ នោះជាធម្មតាវាមិនកើតឡើងនោះទេ។ គេមិនទាន់ខ្ទេចខ្ទាំចិត្ដយូរ ល្មមដើម្បីឲ្យព្រះយេស៊ូវសង្រ្គោះគេនោះទេ។ នោះជាមូលហេតុដែលជារឿយៗគេនិយាយថា «ហើយបន្ទាប់ មកខ្ញុំបានទទួលជឿលើព្រះយេស៊ូវ»។ គេសរសេរទំព័រទាំងស្រុងអំពីខ្លួនឯង។ តែគេមានអ្វីតិចតួចណាស់ ដើម្បីនិយាយអំពីព្រះអម្ចាស់យេស៊ូវគ្រិស្ដ។ ពីរបីសប្ដាហ៍ក្រោយមក នៅពេលយើងសួរសំណួរគេ គេប្រាប់ថា «ខ្ញុំជឿថា ព្រះយេស៊ូវបានសុគតសម្រាប់ខ្ញុំ»។ «នោះ»បង្ហាញថា គេត្រឹមតែជាលើលទ្ធិមួយ មិនមែនជឿលើ ព្រះយេស៊ូវផ្ទាល់នោះទេ។ មនុស្សមានបាបដែលបាត់បង់នឹងមិនដែលទទួលជឿលើទ្រង់ឡើយ។ មិនជឿទាល់តែអ្នកធ្លាក់ទឹកចិត្ដជាខ្លាំងនោះទេ។ មិនជឿឡើយទាល់តែអ្នកឃើញថា គ្មានផ្លូវផ្សេងទៀតដើម្បីគេច ផុតពីការឈឺចាប់ និងការបារម្ភនៃការប៉ះពាល់ចិត្ដ។ មានតែនៅពេលដែលអ្នកនឹងនិយាយដូចសាវកប៉ុលតែ ប៉ុណ្ណោះ «វេទនាណាស់ខ្ញុំ តើអ្នកណានឹងជួយឲ្យខ្ញុំរួច ពីតួ{សេចក្តីស្លាប់នៃរូបកាយនេះ}ទៅបាន?» (រ៉ូម ៧:២៤)។ មានតែនៅពេលដែលអ្នកនឹងស្រែកសុំមេត្ដាករុណរបស់ព្រះ ដូចអ្នកយកពន្ធបានធ្វើតែប៉ុណ្ណោះ! មានតែនៅពេលដែលព្រះនឹងឆ្លើយតបអ្នក ហើយទាញអ្នកទៅឯព្រះយេស៊ូវតែប៉ុណ្ណោះ!

អ្នកផ្សាយដំណឹងល្អសម័យនេះចង់បានអ្វីៗទាំងអស់ឲ្យសម្រេចលឿន ហើយងាយស្រួល។ យើង បានឃើញពីរឿងនោះក្នុងការរស់ឡើងវិញកាលពីឆ្នាំមុន។ មនុស្សជាច្រើនក្នុងចំណោមអ្នកចេញមកទាំង និយាយថា «ហើយក្រោយមកខ្ញុំបានទទួលជឿព្រះយេស៊ូវដើម្បីសង្រ្គោះខ្ញុំ»។ ឬក៏ «ក្រោយមកខ្ញុំបានជឿថា ព្រះយេស៊ូវបានសង្រ្គោះខ្ញុំ»។ ព្រះអម្ចាស់យេស៊ូវគ្រិស្ដស្ទើរតែមិនបញ្ចូលអ្វីទាំងស្រុង។ មិនបញ្ចូលដោយសារអ្នកមិនត្រូវប៉ះពាល់ចិត្ដពីអំពើបាប។ ប៉ះពាល់ចិត្ដពីសេចក្ដីងងឹងនៃចិត្ដរបស់អ្នក។ ប៉ះពាល់ចិត្ដពីការធ្វើ ជាសត្រូវរបស់អ្នកប្រឆាំងនឹងព្រះ។ ប៉ះពាល់ចិត្ដពីសេចក្ដីពិតដែលថា អ្នកមិនអាចផ្លាស់ប្ដូរខ្លួនឯងបាន។ លោកយ៉ូហាន ខាហ្គិនប្រាប់ថា «ខ្ញុំត្រូវតែមករកព្រះយេស៊ូវ ប៉ុន្ដែខ្ញុំមិនអាចធ្វើបានឡើយ»។ «ឱ តើអ្នក ណានឹងជួយរំដោះមនុស្សសខ្ទេចខ្ទីដូចជាខ្ញុំនេះ? យើងប្រាប់អ្នកថា អ្នកគ្រាន់តែជឿថា ព្រះយេស៊ូវអាច ជួយសង្រ្គោះអ្នក។ អ្នកខឹងបន្ដិច ហើយបន្ទាប់មកអ្នកត្រលប់ទៅដេកលក់ខាងវិញ្ញាណវិញ។ ហើយអ្នករាល់ គ្នាភាគច្រើនមិនដែលបានប្រែចិត្ដឡើយ! អ្នកត្រូវតែត្រលប់មកវិញ ហើយឆ្លងកាត់ដំណើរទាំងស្រុងនៃការ ប៉ះពាល់ចិត្ដម្ដងទៀត។ ការប្រែចិត្ដគឺជារឿងសំខាន់បំផុតដែលនឹងកើតឡើងនៅក្នុងជីវិត។ អ្នកមិនអាច ពន្យល់ពីជំនឿរបស់អ្នកក្នុងព្រះយេស៊ូវនៅក្នុងប្រយោគមួយនោះទេ។ ឬកន្លះប្រយោគ ដូចជាក្មេងស្រីម្នាក់ បានធ្វើនោះទេ ឥឡូវនេះនាងត្រលប់ទៅដេកលក់វិញ ហើយគ្មានការប៉ះពាល់ចិត្ដទាល់តែសោះ។ បើអ្នកមិន ស្ថិតនៅក្រោមការប៉ះពាល់ចិត្ដដោយទឹកភ្នែក ហេតុអ្វីអ្នកមកខាងមុខ? តើអ្នកគិតថា យើងអាចធ្វើរឿងខ្លះ ឬអី? តើរឿងខ្លះដើម្បីឲ្យអ្នកឆ្លងកាត់បទពិសោធន៍ទាំងស្រុងក្នុងប៉ុន្មាននាទីឬអី? ទោះបីជាយ៉ាងណាក៏ ដោយ អ្នកមកកាន់អាសនា១ពាន់ដងក៏ដោយ គ្មានអ្វីសោះដែលយើងអាចធ្វើសម្រាប់អ្នក។ គ្មានអ្វីសោះ ដែលយើងអាចបង្រៀនអ្នក។ គ្មានអ្វីសោះដែលយើងនិយាយ ដើម្បីជួយអ្នក។ មានតែព្រះតែមួយគត់អាចជួយអ្នកបាន ហើយទ្រង់មិនដែលជួយអ្នកដោយពុតមាយានោះទេ។ តើអ្នកអាចទទួលសញ្ញាបត្របណ្ឌិតនៅសាកលវិទ្យាល័យដោយគ្មានការខំរៀន ហើយមិនដេកនៅពេលយប់ទេឬអី? ពិតណាស់មិនអាចឡើយ! តែការប្រែចិត្ដក្នុងព្រះយេស៊ូវច្បាស់ជាសំខាន់ជាងសញ្ញាបត្របណ្ឌិតទៅទៀត។ ការប្រែចិត្ដពិតប្រាកដគឺជា បទពិសោធន៍សំខាន់បំផុតដែលអ្នកនឹងមាននៅក្នុងជីវិតអ្នក។ តែអ្នកនឹងមិនដែលប្រែចិត្ដឡើយ ទាល់តែអ្នក មានអារម្មណ៍ថា ខ្លួនបាត់បង់។ អ្នកនឹងមិនអាចប្រែចិត្ដឡើយទាល់តែអ្នកមានអារម្មណ៍ថា ខ្លួនគ្មានសង្ឃឹម។ អ្នកនឹងមិនអាចប្រែចិត្ដឡើយ ទាល់តែអ្នកស្អប់បាបក្នុងចិត្ដ និងក្នុងជីវិតរបស់អ្នក។ ទាល់តែអ្នកស្រែករកថា «ព្រះមានមេត្ដាករុណាចំពោះខ្ញុំដែលជាមនុស្សមានបាប»។ សូមយើងក្រោកឈរ ហើយច្រៀងបទលេខ១០ នៅលើក្រដាសចម្រៀងអ្នក។ វាមានចំណងជើងថា «ចូរមក អ្នកមានបាបអើយ»ដោយលោកយ៉ូសេប ហាត (១៧១២-១៧៦៨)។

ឥឡូវនេះ ខ្ញុំសូមជម្រុញអ្នកឲ្យទទួលជឿលើព្រះយេស៊ូវនៅយប់។ បើអ្នកស្ថិតនៅក្រោមការប៉ះ ពាល់ចិត្ដ បើអ្នកមានអារម្មណ៍ថា អ្នកគ្មានសង្ឃឹម បើអ្នកមានអារម្មណ៍ថា អ្នកបាត់បង់ សូមមកខាងមុខតុ អធិប្បាយនេះ ហើយយើងនឹងនិយាយជាមួយអ្នកអំពីព្រះយេស៊ូវ។ ព្រះយេស៊ូវបានយាងចុះពីឋានសួគ៌មក ផែនដី។ ទ្រង់ត្រូវបានគេដុំដែកគោលជាប់លើឈើឆ្កាង ហើយបានសុគតនៅទីនោះជំនួសអ្នក ដើម្បីសងថ្លៃ ទោសសម្រាប់បាបរបស់អ្នក ដើម្បីលោះអ្នកពីការជំនុំជំរះ និងឋាននរក។ រួចព្រះយេស៊ូវបានរស់ឡើងវិញ ទាំងព្រះកាយ ហើយបានយាងឡើងទៅឋានសួគ៌វិញ។ នៅពេលដែលអ្នកទទួលជឿទ្រង់ នោះទ្រង់នឹងជួយ សង្រ្គោះអ្នកពីបាបរបស់អ្នក។ សូមក្រោកឈរ ហើយច្រៀងបទ «ចូរមក អ្នកមានបាបអើយ»។ វានៅលេខ ១០លើក្រដាសចម្រៀងអ្នក។

ចូរមកអ្នកមានបាបក្រខ្សត់ ខ្ទេចខ្ទាំ ខ្សោយ របួស ឈឺ ហើយចុកចាប់អើយ
   ព្រះយេស៊ូវឈររួចចង់សង្រ្គោះអ្នក ទ្រង់ពេញដោយអាណិត ក្ដីស្រឡាញ់ និងអំណាច
ទ្រង់អាចសង្រ្គោះ ទ្រង់អាចសង្រ្គោះ ទ្រង់ស្ម័គ្រព្រះទ័យ កុំសង្ស័យឡើយ
   ទ្រង់អាចសង្រ្គោះ ទ្រង់អាចសង្រ្គោះ ទ្រង់ស្ម័គ្រព្រះទ័យ កុំសង្ស័យឡើយ

ចូរមកអ្នកនឿយព្រួយផ្ទុកធ្ងន់ ជាំ ហើយបាកបែកដោយការធ្លាក់អើយ
   បើអ្នករង់ចាំ រហូតដល់អ្នកគ្រាន់បើ នោះអ្នកនឹងមិនដែលមករកទ្រង់សោះឡើយ
មិនសុចរិត មិនសុចរិត អ្នកមានបាបអើយ ព្រះយេស៊ូវមកដើម្បីត្រាស់ហៅ
   មិនសុចរិត មិនសុចរិត អ្នកមានបាបអើយ ព្រះយេស៊ូវមកដើម្បីត្រាស់ហៅ

ឥឡូវនេះព្រះអង្គសង្រ្គោះយាងឡើងឋានសួគ៌ សូមអង្វរទ្រង់ពីការល្អនៃលោហិតទ្រង់
   ចូរថ្វាយខ្លួនអ្នកទៅទ្រង់ពេញទី កុំទុកចិត្ដលើអ្វីផ្សេងទៀតឡើយ
មានតែព្រះយេស៊ូវ មានតែព្រះយេស៊ូវទេដែលមិនអាចធ្វើល្អបាន
   មានតែព្រះយេស៊ូវ មានតែព្រះយេស៊ូវទេដែលមិនអាចធ្វើល្អបាន
(«ចូរមកអ្នកមានបាបអើយ» ដោយយ៉ូសែបហាត ១៧១២-១៧៦៨ ប្ដូរដោយគ្រូគង្វាល)។


បើសិនជាសេចក្ដីអធិប្បាយនេះជាព្រះពរសំរាប់បងប្អូន នោះសូមផ្ញើរអ៊ីម៉ែលទៅកាន់លោកបណ្ឌិត ហាយមើស៏ ហើយសូមប្រាប់គាត់ផង។ នៅពេលអ្នកសរសេរផ្ញើរទៅកាន់លោក ហាយមើស៍ សូមប្រាប់ពីប្រទេសរបស់អ្នក ឬក៏គាត់មិនអាចឆ្លើយតបទៅវិញ។ សូមចុចទីនេះ rlhymersjr@sbcglobal.net(សូមចុចទីនេះ) ។ បើសេចក្ដីអធិប្បាយទាំងនេះជាព្រះពរចំពោះអ្នក នោះសូមប្រាប់គាត់ ថែមទាំងប្រាប់ពីប្រទេសរបស់អ្នកផង។ អ្នកអាចសរសេរទៅកាន់លោក ហាយមើស៏ក្នុងភាសាណា ក៏បាន ប៉ុន្ដែ សូមសរសេរជាភាសាអង់គ្លេស បើសិនជាបងប្អូនអាចធ្វើបាន។ បើអ្នកចង់សរសេរទៅ គាត់តាមប្រៃណីយ៍ សូមសរសេរទៅកាន់អាស័យដ្ឋាន P.O. Box 15308, Los Angeles, CA 90015។ អ្នកអាចទូរស័ព្ទទៅគាត់តាមលេខ(៨១៨)៣៥២-០៤៥២។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអានសេចក្ដីអធិប្បាយរបស់ លោក ហាយមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗនៅលើអ៊ីធើណេត តាមគេហទំព័រ
www.sermonsfortheworld.com. ចុចលើ ”
សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ”

សេចក្ដីអធិប្បាយដែលសរសេរដៃទាំងនេះមិនហាមឲ្យថតចំលងទេ។ អ្នកប្រើវាដោយគ្មានការអនុញ្ញាតពីលោក
Dr. Hymers។ ទោះបីជាយ៉ាងណាក៏ដោយ គ្រប់សេចក្ដីអធិប្បាយជាវីដីអូទាំងអស់របស់លោក
Dr. Hymers ហាមថតចំលង ហើយអាចត្រឹមតែប្រើវាបានដោយមានការអនុញ្ញាត។

ច្រៀងចំរៀងតែម្នាក់ឯងមុនអធិប្បាយដោយ បែនយ៉ាមីន ខីខេង ហ្គ្រីហ្វី៖
(«ចូរមកអ្នកមានបាបអើយ» ដោយយ៉ូសែបហាត ១៧១២-១៧៦៨ ប្ដូរដោយគ្រូគង្វាល)។


ចំណងជើងនៃសេចក្ដីអធិប្បាយ

មនុស្សល្អម្នាក់បានបាត់បង់ ហើយមនុស្សអាក្រក់ម្នាក់បានសង្រ្គោះ

A GOOD MAN LOST AND A BAD MAN SAVED!

ដោយលោកបណ្ឌិត
Dr. R. L. Hymers, Jr.

« ឯពួកអ្នកខ្លះដែលទុកចិត្តនឹងខ្លួនគេថា គេសុចរិត ហើយក៏មើលងាយដល់មនុស្សឯទៀតផង នោះទ្រង់មានព្រះបន្ទូល ជាពាក្យប្រៀបប្រដូចនេះថា មានបុរស២នាក់ឡើងទៅអធិស្ឋានក្នុងព្រះវិហារ មួយជាពួកផារិស៊ី មួយទៀតជាអ្នកយកពន្ធ អ្នកផារិស៊ីក៏ឈរតាំងអធិស្ឋានតែម្នាក់ឯងដូច្នេះថា ឱព្រះអង្គអើយ ទូលបង្គំអរព្រះគុណដល់ទ្រង់ ព្រោះទូលបង្គំមិនដូចជាមនុស្សឯទៀត ដែលជាមនុស្សប្លន់ ទុច្ចរិត ហើយកំផិត ឬដូចជាអ្នកយកពន្ធនេះទេ ទូលបង្គំតមក្នុង១អាទិត្យ២ដង ហើយក៏ថ្វាយ១ភាគក្នុង១០ ពីរបស់ទាំងអម្បាលម៉ានដែលទូលបង្គំបានចំណេញផង ឯអ្នកយកពន្ធ គាត់ឈរនៅទីឆ្ងាយ មិនទាំងងើបមើលទៅលើមេឃផង ក៏គក់ដើមទ្រូងទូលថា ឱព្រះអង្គអើយ សូមទ្រង់មេត្តាអត់ទោសដល់ទូលបង្គំ ដែលជាអ្នកមានបាបផង ខ្ញុំប្រាប់អ្នករាល់គ្នាថា កាលចុះទៅដល់ផ្ទះ អ្នកនេះបានរាប់ជាសុចរិត ជាជាងអ្នក១នោះ ដ្បិតអស់អ្នកណាដែលដំកើងខ្លួន នោះនឹងត្រូវបន្ទាបវិញ ហើយអ្នកណាដែលបន្ទាបខ្លួន នោះនឹងបានដំកើងឡើង»(លូកា ១៨:៩-១៤)។

១. ទីមួយ មនុស្សល្អដែលបាត់បង់ លូកា ១៨:១១-១២, អេសាយ ៥៧:២១, យេរេមា ១៧:៩,
អេសាយ ៣៣:១៤, ម៉ាថាយ ៧:២៣។

២. ទីពីរ មនុស្សអាក្រក់ដែលបានសង្រ្គោះ លូកា ១៨:១៣, ទំនុកដំកើង ៥១:៣,
រ៉ូម ៧:២៤។