Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




អ្នករាល់គ្នាជាអំបិលនៃផែនដី
អ្នករាល់គ្នាជាពន្លឺនៃលោកីយ!

YOU ARE THE SALT OF THE EARTH
AND THE LIGHT OF THE WORLD!
(Cambodian)

ដោយលោកបណ្ឌិត
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស ថ្ងៃរបស់ព្រះអម្ចាស់នៅពេលល្ងាច កុម្ភះ ២៦ ២០១៧
A sermon preached at the Baptist Tabernacle of Los Angeles
Lord's Day Evening, February 26, 2017

« អ្នករាល់គ្នាជាអំបិលនៃផែនដី បើអំបិលបាត់ជាតិប្រៃហើយ នោះតើនឹងយកអ្វី ដើម្បីធ្វើឲ្យប្រៃឡើងវិញបាន ជារបស់គ្មានប្រយោជន៍ទៀតសោះ មានតែបោះបង់ចោលទៅក្រៅ ឲ្យមនុស្សដើរជាន់ប៉ុណ្ណោះ អ្នករាល់គ្នាជាពន្លឺនៃលោកីយ៍ ឯទីក្រុងណាដែលនៅលើភ្នំ នោះលាក់មិនកំបាំងទេ ក៏គ្មានអ្នកណាអុជចង្កៀង យកទៅដាក់ក្រោមថាំងដែរ គេតែងដាក់លើជើងចង្កៀងវិញ នោះទើបភ្លឺដល់អ្នកដែលនៅក្នុងផ្ទះទាំងអស់គ្នា ដូច្នេះ ចូរឲ្យពន្លឺរបស់អ្នករាល់គ្នា បានភ្លឺនៅមុខមនុស្សលោកយ៉ាងនោះដែរ ដើម្បីឲ្យគេឃើញការល្អ ដែលអ្នករាល់គ្នាប្រព្រឹត្ត រួចសរសើរដំកើង ដល់ព្រះវរបិតានៃអ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌»(ម៉ាថាយ ៥:១៣-១៦)។


ព្រះយេស៊ូវកំពុងដើរតាមសមុទ្រកាលីឡេ។ ទ្រង់ទតឃើញពេត្រុស និងប្អូនប្រុសគាត់ អន់ទ្រ។ គេ កំពុងទំលាក់អួនទៅក្នុងសមុទ្រ ដ្បិតគេជាអ្នកនេសាទត្រី។ ព្រះយេស៊ូវមានបន្ទូលទៅកាន់គេថា «ចូរដើរ តាមខ្ញុំ ខ្ញុំនឹងតាំងអ្នកឲ្យនេសាទមនុស្សវិញ»។ ភ្លាមៗនោះ គេបានទុកអួនចោល ហើយក៏ដើរតាមទ្រង់។ ពេលទៅឆ្ងាយបន្ដិច ទ្រង់បានទតឃើញបងប្អូនប្រុស២នាក់ យ៉ាកុប និងយ៉ូហាន។ គេកំពុងជួសជុលអួន សម្រាប់នេសាទត្រី។ ទ្រង់បានត្រាស់ហៅគេ ហើយគេបានទុកទូកចោល ហើយក៏ដើរតាមទ្រង់។ អ្វីដែលគេ បានឃើញព្រះយេស៊ូវធ្វើគួរតែនាំឲ្យគេរំភើបចិត្ដខ្លាំងណាស់។ ព្រះយេស៊ូវបានប្រកាស និងបានប្រោសជំងឺ គ្រប់ប្រភេទឲ្យជានៅក្នុងចំណោមមនុស្ស។ ហ្វូងមនុស្សយ៉ាងធំបានដើរតាមព្រះយេស៊ូវ។ នៅពេលទ្រង់ទត ឃើញហ្វូងមនុស្សដ៏ធំនោះ ទ្រង់បានយាងឡើងទៅលើភ្នំ។ បន្ទាប់ពីទ្រង់បានអង្គុយចុះ នោះពួកសិស្សទ្រង់ មកកាន់ទ្រង់។ រួចព្រះយេស៊ូវចាប់ផ្ដើមបង្រៀនពួកសិស្ស។ ទ្រង់បង្រៀនគេពីព្រះពររបស់ព្រះ។ វាពិពណនា ប្រាប់ពីគុណភាពខាងក្នុងនៃគ្រីស្ទានពិតប្រាកដ និងការសន្យាដើម្បីទទួលព្រះពរនៅនាអនាគត។ ក្រោយ មក ទ្រង់ប្រាប់ពួកសិស្សទ្រង់ថា គេជាអំបិលនៃផែនដី និងជាពន្លឺនៃលោកីយ។ អ្វីដែលព្រះយេស៊ូវបង្រៀន ដល់ពួកគេនៅតែជារឿងពិតសម្រាប់គ្រីស្ទានពិតប្រាកដទាំងអស់។

« អ្នករាល់គ្នាជាអំបិលនៃផែនដី បើអំបិលបាត់ជាតិប្រៃហើយ នោះតើនឹងយកអ្វី ដើម្បីធ្វើឲ្យប្រៃឡើងវិញបាន ជារបស់គ្មានប្រយោជន៍ទៀតសោះ មានតែបោះបង់ចោលទៅក្រៅ ឲ្យមនុស្សដើរជាន់ប៉ុណ្ណោះ អ្នករាល់គ្នាជាពន្លឺនៃលោកីយ៍ ឯទីក្រុងណាដែលនៅលើភ្នំ នោះលាក់មិនកំបាំងទេ ក៏គ្មានអ្នកណាអុជចង្កៀង យកទៅដាក់ក្រោមថាំងដែរ គេតែងដាក់លើជើងចង្កៀងវិញ នោះទើបភ្លឺដល់អ្នកដែលនៅក្នុងផ្ទះទាំងអស់គ្នា ដូច្នេះ ចូរឲ្យពន្លឺរបស់អ្នករាល់គ្នា បានភ្លឺនៅមុខមនុស្សលោកយ៉ាងនោះដែរ ដើម្បីឲ្យគេឃើញការល្អ ដែលអ្នករាល់គ្នាប្រព្រឹត្ត រួចសរសើរដំកើង ដល់ព្រះវរបិតានៃអ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌» (ម៉ាថាយ ៥:១៣-១៦)។

១. ទីមួយ អ្នកជាអំបិលនៃផែនដី។

ព្រះយេស៊ូវមានបន្ទូលថា «អ្នកជាអំបិលនៃផែនដី»។ ការប្រើប្រាស់អំបិលដ៏ចម្បងនៅសម័យនោះ ជាការរក្សាទុកកុំឲ្យផ្អូម។ បើគេប្រលាក់សាច់ជាមួយអំបិល នោះវាអាចទុកបានរាប់ខែដោយមិនចាំបាច់មានទូរទឹកកក។ អំបិលរក្សាទុកកុំឲ្យពុករលួយ។ នៅពេលអ័ដាមធ្វើបាប នោះគាត់នាំសេចក្ដីស្លាប់ និងការពុក រលួយចូលក្នុងលោកីយ។ មនុស្សលោកទាំងអស់បានឆ្លងសេចក្ដីស្លាប់ពីមនុស្សមានបាបដើមដំបូង អ័ដាម។ គ្មានអ្វីសោះដែលអាចរារាំងសេចក្ដីស្លាប់នោះ មានតែព្រះគ្រិស្ដ។ ទ្រង់ប្រាប់ពួកសិស្សថា គេជាអំបិល ដើម្បី រក្សាមនុស្សពីការពុករលួយ និងសេចក្ដីស្លាប់។ សាវកយ៉ាកុបប្រាប់ថា «អ្នកណាដែលនាំមនុស្សបាប ឲ្យត្រឡប់ពីផ្លូវវង្វេងមកវិញ នោះឈ្មោះថា បានជួយសង្គ្រោះព្រលឹង១ ឲ្យរួចពីសេចក្តីស្លាប់...»(យ៉ាកុប ៥:២០)។

ការងារផ្សាយដំណឹងល្អ និងសេចក្ដីអធិស្ឋានដែលអ្នកធ្វើអាចហាក់ដូចជាគ្មានតម្លៃ។ តែនោះគឺជា អារក្សកំពុងតែប្រាប់អ្នក។ គ្រីស្ទានណាដែលចេញទៅផ្យាយដំណឹងល្អ ហើយនាំមនុស្សមានបាបមកឯព្រះ គ្រិស្ដគឺជាមនុស្សដែលសំខាន់បំផុតនៅក្នុងពិភពលោកនេះ។ អ្នកជាអំបិលនៃផែនដី! អ្នកកំពុងធ្វើការងារដ៏ សំខាន់បំផុតនៅក្នុងផែនដីនេះ! បើអ្នកគិតថា អ្នកមិនសំខាន់ នោះសូមស្ដាប់អ្វីដែលបុរសវ័យក្មេងម្នាក់បាន ប្រាប់ថា «ខ្ញុំបានមកក្រុមជំនុំដោយស្អប់ខ្ពើម ហើយធុញទ្រាន់ជាខ្លាំង...ខ្ញុំរងទុក្ខវេទនា។ មិត្ដភក្ដិ និងគ្រួសារ ខ្ញុំជាច្រើនបានមើលងាយខ្ញុំ។ លោកីយដែលនៅជុំវិញខ្ញុំហាក់ដូចជាកំពុងខ្ទេចខ្ទី។ វាហាក់ដូចជាគ្មានមូល ហេតុដើម្បីរស់នៅសោះ។ គ្មានមូលហេតុដើម្បីធ្វើអ្វីសោះ ដោយសារតែមានការពុករលួយ និងការបំផ្លាញ ច្រើនពេក។ ជួនកាលខ្ញុំប្រាថ្នាថា ខ្ញុំមិនចង់កើតមក ហើយមានពេលច្រើនដង ខ្ញុំគិតអំពីការសំលាប់ខ្លួន។ ខ្ញុំ បានច្របូកច្របល់ ហើយមិនជឿលើព្រះឡើយ»។

មាននរណាម្នាក់ក្នុងក្រុមជំនុំយើងបាននាំបុរសវ័យក្មេងនោះមកស្ដាប់លឺដំណឹងល្អ។ បើអ្នកមិន បានចេញទៅយកគាត់មក នោះគាត់នឹងមិនដែលស្គាល់ព្រះគ្រិស្ដឡើយ។ ខ្ញុំមិនស្គាល់អ្នកណាដែលនាំគាត់ មកក្រុមជំនុំ។ ខ្ញុំមិនដឹងព័ត៌មានលំអិតឡើយ។ តែមានបងប្អូនម្នាក់បាននាំគាត់មក។ អ្នកផ្សេងទៀតក្នុង ចំណោមអ្នករាល់គ្នាធ្វើឲ្យគាត់មានអារម្មណ៍ដូចនៅផ្ទះក្នុងក្រុមជំនុំយើង។ ព្រះប្រើអ្នកឲ្យជួយសង្រ្គោះជីវិត បុរសវ័យក្មេងនោះ។ ព្រះប្រើអ្នកឲ្យជួយសង្រ្គោះព្រលឹងគាត់ពីសេចក្ដីស្លាប់ ពីជីវិតគ្មានទីពឹង និងជីវិតអស់ សង្ឃឹម។ នោះជាមូលហេតុដែលព្រះយេស៊ូវមានបន្ទូលថា «អ្នកជាអំបិលនៃផែនដី»! បើគ្មានអ្នក នោះគាត់ នឹងមិនបានសង្រ្គោះឡើយ។

តែសព្វថ្ងៃនេះ ក្រុមជំនុំផ្សេងៗមិនអាចជួយគាត់បានឡើយ។ ក្រុមជំនុំផ្សេងៗស្ថិតក្នុងសភាពដ៏ អាក្រក់នៃការត្រជាក់ និងការបោះបង់ចោលព្រះ! លោកបណ្ឌិត ខាល អែហ្វ អេច ហែនរី(១៩១៣-២០០៣)ជាអ្នកសិក្សាព្រះគម្ពីរដ៏ល្បីល្បាញម្នាក់។ សៀវភៅមួយចុងក្រោយរបស់គាត់ក្នុងចំណោមសៀវភៅ ផ្សេងទៀត ដែលគាត់បាននិពន្ធមានចំណងជើងថា ពេលអស្ដង្គត់នៃអរិយធ៌មដ៏អស្ចារ្យ៖ ការរសាត់ឆ្ពោះទៅកាន់លទ្ធិមិនជឿព្រះនៅសម័យថ្មី។ គាត់ប្រសាសន៍ថា សព្វថ្ងៃនេះមានរឿងខុសឆ្គងខ្លះនៅក្នុងក្រុមជំនុំរបស់យើងភាគច្រើន។គាត់ប្រាប់ថា«ភាពស្រងាកចិត្ដជាខ្លាំងចំពោះគ្រីស្ទសាសនាដែលបានរៀបចំកំពុងសំកាំង មនុស្សម្នាក់អាចឃើញពីវានៅក្នុងស្ថិតិនៃការធ្លាក់ចុះវត្ដមានក្នុងក្រុមជំនុំ... ភាពសាហាវកំពុងតែកូរធូលីដីនៃអរិយធម៌ដុនដាប ហើយបានលាក់នៅក្នុងម្លប់នៃក្រុមជំនុំដែលពិការ»(ទំព័រ១៧)។ គាត់ប្រសាសន៍ត្រឹមត្រូវ ខ្ញុំមិនស្គាល់ណាសោះ តែជាក្រុមជំនុំរបស់យើងក្នុងទីក្រុងឡូសអង់ចាឡែសដែលកំពុងឈោងចាប់មនុស្ស បាត់បង់វ័យក្មេងនៅតាមអាគារ និងផ្សារទំនើបផ្សេងៗ។ ឥឡូវនេះពួកសៅថើនបាទីស្ទស្ទើរតែបាត់បង់សមាជិក១ភាគក្នុង១លាននាក់រៀងរាល់ឆ្នាំ។ គ្មាននិកាយផ្សេងៗណាដែលល្អជាងនោះឡើយ។ មុនដំបូង គេបិទការប្រជុំគ្នាអធិស្ឋាន។ បន្ទាប់មកគេបិទកម្មវិធីល្ងាចថ្ងៃអាទិត្យ។ បន្ទាប់មកកម្មវិធីព្រឹកថ្ងៃអាទិត្យចាប់ផ្ដើម ធ្លាក់ចុះ។ ព្រះយេស៊ូវមានបន្ទូលថា «បើអំបិលបាត់ជាតិប្រៃហើយ នោះតើនឹងយកអ្វី ដើម្បីធ្វើឲ្យប្រៃឡើងវិញបាន ជារបស់គ្មានប្រយោជន៍ទៀតសោះ មានតែបោះបង់ចោលទៅក្រៅ ឲ្យមនុស្សដើរជាន់ប៉ុណ្ណោះ» (ម៉ាថាយ ៥:១៣ KJV, NASV)។ ក្រុមជំនុំផ្សេងៗបាន «ពិការ» ដូចជាលោកបណ្ឌិត ហែនរីបានប្រាប់។ សព្វថ្ងៃនេះក្រុមជំនុំទាំងនោះមិនអាចប្រែចិត្ដមនុស្សវ័យក្មេងបានឡើយ។ ហេតុអ្វីបានជានោះជាការពិត? ដោយសារតែអំបិលបានបាត់ជាតិរបស់វា! ការបង្រៀនព្រះគម្ពីរតាមខមួយៗមិនព្យាបាលក្រុមជំនុំដែលស្លាប់ ឡើយ! ការបង្រៀនបែបស្រទន់ៗនឹងមិនបង្កើតជីវិតឡើយ។ មានតែការអធិប្បាយបែបផ្សាយដំណឹងល្អខ្លាំងៗតែប៉ុណ្ណោះដែលអាចជួយបាន។ យើងត្រូវការការអធិប្បាយ «ដែលប្រៃ» ការអធិប្បាយពីអំពើបាប និងឋាននរក ការអធិប្បាយពីព្រះលោហិតរបស់ព្រះគ្រិស្ដ ការអធិប្បាយពីការផ្សាយដំណឹងល្អ។ មានតែការផ្សាយដំណឹងល្អបែបក្ដៅមែនទែនតែប៉ុណ្ណោះដែលអាចរក្សា «អំបិល»នៅក្នុងក្រុមជំនុំបាន។ មានតែការប្រជុំគ្នាអធិស្ឋានតែប៉ុណ្ណោះដែលអាចរក្សា «អំបិល»នៅក្នុងក្រុមជំនុំបាន។ លោកបណ្ឌិត យ៉ូហាន អោ រ៉ាយស៍បានប្រសាសន៍ត្រូវ នៅពេលគាត់ប្រាប់ថា «មានតែការខំប្រឹងប្រែងអស់ពីព្យាយាមតែប៉ុណ្ណោះដែលអាច ប្រកួតនឹងការផ្សាយដំណឹងល្អនៅគ្រាសញ្ញាថ្មី» (ហេតុអ្វីក្រុមជំនុំយើងមិនជួយសង្រ្គោះព្រលឹងមនុស្ស ទំព័រ១៤៩)។

បើយើងមិនចង់ឲ្យក្រុមជំនុំយើងស្លាប់ នោះយើងត្រូវតែធ្វើការ និងអធិស្ឋានដោយខ្ជាប់ខ្ជួន ហើយ ធ្វើយ៉ាងណាក៏ដោយដើម្បីនាំមនុស្សបាត់បង់មកស្ដាប់លឺដំណឹងល្អ! ព្រះយេស៊ូវមានបន្ទូលថា «ចូរចេញទៅតាមផ្លូវច្រកល្ហក តាមរបង ហើយបង្ខំគេឲ្យចូលមក ដើម្បីឲ្យផ្ទះអញបានពេញ»(លូកា ១៤:២៣)។ យើង ត្រូវដាក់ការផ្សាយដំណឹងល្អសំខាន់លេខ១នៅក្នុងជីវិតយើង ឬក៏ក្រុមជំនុំយើងនឹងបាត់បង់ជីវិតនៃការរក្សា «អំបិល»។ បើយើងបរាជ័យដើម្បីធ្វើរឿងនោះ នោះក្រុមជំនុំយើងនឹង «គ្មានប្រយោជន៍ទៀតសោះ មានតែបោះបង់ចោលទៅក្រៅ ឲ្យមនុស្សដើរជាន់ប៉ុណ្ណោះ»(ម៉ាថាយ ៥:១៣)។ កុំអនុញ្ញាត្ដឲ្យក្រុមជំនុំយើងស្លាប់ ឡើយ! សូមចេញទៅ ហើយនាំមនុស្សមានបាបមកស្ដាប់អំពីព្រះយេស៊ូវ ហើយទទួលសេចក្ដីសង្រ្គោះដោយ សារទ្រង់!

២. ទីពីរ អ្នកជាពន្លឺនៃលោកីយ។

ព្រះយេស៊ូវមានបន្ទូលថា «អ្នករាល់គ្នាជាពន្លឺនៃលោកីយ៍ ឯទីក្រុងណាដែលនៅលើភ្នំ នោះលាក់មិនកំបាំងទេ»(ម៉ាថាយ ៥:១៤)។ លោកបណ្ឌិត ឡូដ ជ៉ោនស៍ប្រាប់ថា «អំណាចនៃប្រយោគគឺថា “អ្នក ហើយអ្នកតែមួយគត់ជាពន្លឺនៃលោកីយ” ពាក្យ “អ្នក”សង្កត់ពាក្យ ហើយនាំយកការស្នើរនោះ...មានរឿងរ៉ាវ ដែលកំណត់សេចក្ដីនោះ។ មុនដំបូងគឺថា លោកីយស្ថិតនៅក្នុងសភាពនៃសេចក្ដីងងឹត»(សេចក្ដីអធិប្បាយ លើភ្នំ ទំព័រ១៣៩)។ យប់នេះលោកីយស្ថិតនៅក្នុងសភាពនៃសេចក្ដីងងឹតដ៏អាក្រក់។ ព្រះយេស៊ូវកំពុងមាន បន្ទូលថា មានតែគ្រីស្ទានតែប៉ុណ្ណោះដែលអាចបង្ហាញអ្នកដទៃពីរបៀបដើម្បីគេចផុតពីសេចក្ដីងងឹតនោះ។ គ្មានពន្លឺទាល់តែសោះនៅក្នុងលោកីយនេះ។ មានពន្លឺតែមួយគត់ដែលមកពីគ្រីស្ទានពិតប្រាកដ និងមកពី ក្រុមជំនុំដូចយើង។ ព្រះយេស៊ូវមើលទៅកាន់ពួកសិស្ស១ក្រុមតូចរបស់ទ្រង់។ ទ្រង់មានបន្ទូលទៅគេថា «អ្នក ហើយអ្នកតែមួយគត់ជាពន្លឺនៃលោកីយ»។ នេះជាឧទាហរណ៍ខ្លះពីរឿងនោះ។

បុរសវ័យក្មេងម្នាក់ដែលបងប្អូនម្នាក់ក្នុងចំណោមអ្នកបាននាំមកក្រុមជំនុំបាននិយាយថា «វាហាក់ ដូចជាគ្មានមូលហេតុដើម្បីរស់នៅទៀតឡើយ...ជួនកាលខ្ញុំប្រាថ្នាថា ខ្ញុំមិនចង់កើតមក ហើយមានច្រើនដង ខ្ញុំបានគិតអំពីការសំឡាប់ខ្លួនឯង...លោកបណ្ឌិត ហាយមើស៍សួរខ្ញុំថា តើព្រះស្រឡាញ់ខ្ញុំអត់ ខ្ញុំឆ្លើយភ្លាមៗ ថា “បាទ”។ តែលោកបណ្ឌិត ហាយមើស៍សួរខ្ញុំម្ដងទៀត...ភ្លាមៗនោះខ្ញុំឆ្លើយថា “អត់ទេ” ហើយខ្ញុំបាន ស្រក់ទឹកភ្នែក...បន្ទាប់មកគាត់សួរខ្ញុំថា តើខ្ញុំនឹងទទួលជឿព្រះយេស៊ូវអត់ តែខ្ញុំមិនអាច ខ្ញុំខ្លាចមិនហ៊ានបោះ បង់ចោលអំពើបាបរបស់ខ្ញុំ។ ១អាទិត្យក្រោយមក ខ្ញុំបានភ្ញាក់ដឹងខ្លួនពីអំពើបាបខ្ញុំក្នុងរបៀបយ៉ាងខ្លាំង។ ខ្ញុំ ចាក់ឃុំខ្លួនឯងនៅក្នុងបន្ទប់ទឹក ហើយស្រែកយំ ខណដែលខ្ញុំគិតពីអំពើបាបរបស់ខ្ញុំ។ សូម្បីតែនៅពេលខ្ញុំ នៅឯសាលា ឬកន្លែងធ្វើការក៏ដោយ អំពើបាបខ្ញុំមិនដែលទុកឲ្យខ្ញុំនៅម្នាក់ឯងនោះទេ។ នៅថ្ងៃអាទិត្យខ្ញុំ ឈប់ជំទាស់ ហើយខ្ញុំត្រៀមខ្លួនជាស្រេចដើម្បីលះបង់ចោលអ្វីៗទាំងអស់សម្រាប់ព្រះគ្រិស្ដ។ ខ្ញុំបានទៅជួប លោកបណ្ឌិត ហាយមើស៍ ហើយខ្ញុំបានទទួលជឿព្រះយេស៊ូវ។ ខ្ញុំបានទទួលជឿព្រះយេស៊ូវដោយសេចក្ដី ជំនឿតែ១គត់។ នៅថ្ងៃនោះខ្ញុំមានអំណរដែលមិនគួរឲ្យជឿ ហើយខ្ញុំអាចគេងលក់នៅពេលយប់។ ព្រះអង្គ សង្រ្គោះជាប់ឆ្កាងដែលពេញដោយក្ដីស្រឡាញ់បានបង្ហាញខ្ញុំពីមេត្ដាករុណា ថ្វីបើខ្ញុំបះបោរក៏ដោយ ដ្បិតខ្ញុំ នឹងមិនអាចបំភ្លេចរឿងនេះបានឡើយ»។

ឥឡូវនេះសូមស្ដាប់ពាក្យសំដីរបស់ក្មេងស្រីជនជាតិចិនវ័យក្មេងម្នាក់ដែលរស់នៅស្អាតស្អំ។ នាង ប្រាប់ថា «ខ្ញុំបានដើរចូលក្នុងក្រុមជំនុំ ហើយចិត្ដខ្ញុំបានធ្ងន់។ ព្រះបានដាស់ឲ្យខ្ញុំដឹងថា ខ្ញុំជាមនុស្សមាន បាប។ មនុស្សទាំងអស់ដែលនៅជុំវិញខ្ញុំ គេមានអារម្មណ៍សប្បាយរីករាយ តែខ្ញុំមិនអាចបង្រាបមនៈសិការ ជាប់ទោសរបស់ខ្ញុំបានឡើយ។ ខ្ញុំឈប់ព្រងើយកន្ដើយទៀតថា ចិត្ដខ្ញុំអាក្រក់ បះបោរ ហើយប្រឆាំងនឹង ព្រះ។ ចិត្ដខ្ញុំឈប់បញ្ជោតខ្ញុំឲ្យគិតថា ខ្ញុំអត់អីនោះទេ ដ្បិតខ្ញុំជាមនុស្សល្អម្នាក់។ ខ្ញុំមិនមែនអត់អីនោះទេ គ្មានអ្វីល្អសោះនៅក្នុងខ្លួនខ្ញុំ។ កាលខ្ញុំស្ដាប់សេចក្ដីអធិប្បាយ វាហាក់ដូចជាគ្រូគង្វាលកំពុងនិយាយមកកាន់ ខ្ញុំផ្ទាល់។ ខ្ញុំមានអារម្មណ៍មិនស្រួលជាខ្លាំងចំពោះខ្លួនឯង កាលគាត់និយាយពីសេចក្ដីស្លាប់របស់ខ្ញុំ។ ខ្ញុំមាន អារម្មណ៍ដូចជាខ្ញុំនឹងទៅត្រង់ក្នុងឋាននរក។ ខ្ញុំសមនឹងទៅឋាននរក ខ្ញុំជាមនុស្សមានបាប។ ទោះបីជាយ៉ាងណាក៏ដោយ ខ្ញុំគិតថា ខ្ញុំអាចលាក់អំពើបាបខ្ញុំពីមនុស្ស ខ្ញុំមិនអាចលាក់ពីព្រះបានឡើយ។ ព្រះទតឃើញ គ្រប់ទាំងអស់...ខ្ញុំមានអារម្មណ៍អស់សង្ឃឹមមែនទែន។ បន្ទាប់មកកាលសេចក្ដីអធិប្បាយជិតចប់ នោះខ្ញុំបាន ស្ដាប់លឺដំណឹងល្អជាលើកទីមួយ។ ព្រះគ្រិស្ដបានសុគតលើឈើឆ្កាងជំនួសខ្ញុំ ដើម្បីសងបាបខ្ញុំ។ សេចក្ដី ស្រឡាញ់របស់ទ្រង់សម្រាប់ខ្ញុំជាមនុស្សមានបាបជាប់ទោសគឺធំណាស់ ដ្បិតទ្រងសុគតលើឈើឆ្កាងសម្រាប់ ខ្ញុំ។ ព្រះលោហិតទ្រង់ត្រូវបានបង្ហូរសម្រាប់មនុស្សមានបាប។ ព្រះលោហិតទ្រង់ត្រូវបានបង្ហូរសម្រាប់ខ្ញុំ! ខ្ញុំ ត្រូវការព្រះយេស៊ូវជាខ្លាំង! ផ្ទុយពីការមើលកាន់ការល្អនៅក្នុងខ្លួនឯង នោះខ្ញុំបានមើលទៅកាន់ព្រះយេស៊ូវ ជាលើកទីមួយ។ ភ្លាមៗនោះព្រះយេស៊ូវបានសង្រ្គោះខ្ញុំ ហើយបានសំអាតបាបខ្ញុំដោយព្រះលោហិតទ្រង់។ ខ្ញុំបានទទួលជឿព្រះយេស៊ូវ ហើយទ្រង់បានសង្រ្គោះខ្ញុំ។ ការល្អទាំងអស់របស់ខ្ញុំមិនអាចសង្រ្គោះមនុស្ស មានបាបដ៏ខ្ទេចខ្ទីដូចជាខ្ញុំនេះបានឡើយ ប៉ុន្ដែព្រះគ្រិស្ដតែ១គត់បានសង្រ្គោះខ្ញុំ! ព្រះគ្រិស្ដបានដោះច្រវាក់ ដែលបានចងខ្ញុំជាប់នឹងអំពើបាប។ ព្រះគ្រិស្ដបានបំពាក់ខ្ញុំដោយព្រះលោហិតទ្រង់។ ទ្រង់បំពាក់ខ្ញុំក្នុងសេច ក្ដីសុចរិតរបស់ទ្រង់។ ជំនឿ និងការធានាអះអាងរបស់ខ្ញុំគឺស្ថិតនៅក្នុងព្រះគ្រិស្ដតែ១គត់។ ខ្ញុំជាមនុស្សមាន បាប តែព្រះយេស៊ូវគ្រិស្ដបានសង្រ្គោះខ្ញុំ!»

នេះជាស្រ្ដីវ័យក្មេងម្នាក់ទៀត។ នាងជាក្មេងស្រី «ល្អ»ម្នាក់នៅក្នុងភ្នែករបស់លោកីយ។ នាងបាន មកក្រុមជំនុំពេញមួយជីវិតរបស់នាង តែនាងតែនៅបាត់បង់។ តែនៅក្នុងចិត្ដនាង នាងបានខឹងជាមួយព្រះ។ សូមស្ដាប់នាង «កាលកម្មវិធីបានបន្ដ នោះខ្ញុំរឹតតែមានបញ្ហធំឡើងៗ ខ្ញុំមិនអាចសូម្បីតែញញឹម នៅពេលមនុស្សទាំងអស់កំពុងចាប់ដៃគ្នា។ អារម្មណ៍នៃការចាញ់ និងការស្អប់ខ្ពើមនៃបាបខ្ញុំបានធំឡើងៗ។ បន្ទាប់ពី លោកយ៉ូហាន ខាហ្គិនបានអធិប្បាយពី “ព្រះទ្រង់ត្រឹមត្រូវ ហើយអ្នកខុស”។ គ្រប់ចំណុចបានចាប់ផ្ដើម ហើយបាននិយាយរឹតតែខ្លាំងឡើងៗពីគំនិតមួមៅនៃបាបខ្ញុំ។ កាលលោកយ៉ូហានអធិប្បាយ ខ្ញុំមានអារម្មណ៍ ថា ព្រះកំពុងនិយាយមកកាន់ខ្ញុំ។ មកដល់ពេលលោកយ៉ូហានអធិប្បាយចប់ ខ្ញុំពិបាកចិត្ដខ្លាំងណាស់។ បន្ទាប់មកលោកបណ្ឌិត ហាយមើស៍មកកាន់តុអធិប្បាយ ហើយនិយាយរឿងអំពីព្រះយេស៊ូវអត់ទោសដល់ ស្រ្ដីសំផឹងដែលប្រព្រឹត្ដិការកំផិត។ ទោះបីជាខ្ញុំបានលឺរឿងនោះពីមុនក៏ដោយ វាមិនដែលវាយខ្ញុំដូចនៅព្រឹក នោះឡើយ។ សេចក្ដីស្រឡាញ់របស់ព្រះយេស៊ូវបានធ្វើឲ្យខ្ញុំភ្ញាក់ផ្អើល។ ខ្ញុំចាប់ផ្ដើមមានអារម្មណ៍ជម្រុញជា ខ្លាំងដើម្បីមករកព្រះយេស៊ូវ។ លោកបណ្ឌិត ហាយមើស៍បានហៅខ្ញុំឲ្យនិយាយជាមួយគាត់។ គំនិតខ្ញុំគិតពី នេះពីនោះ ហើយភ័យខ្លាច។ លោកបណ្ឌិត ហាយមើស៍បង្ហាញខ្លួនគាត់ ហើយសួរខ្ញុំ តើខ្ញុំព្រមទទួលជឿ ទ្រង់ឬអត់ រួចខ្ញុំឆ្លើយថា “បាទ”។ បន្ទាប់មកគាត់ប្រាប់ខ្ញុំថា នោះគឺជាវិធីដូចគ្នាដែលមនុស្សម្នាក់ទទួលជឿ ព្រះយេស៊ូវ។ ខ្ញុំស្អប់វាជានិច្ច នៅពេលគេប្រាប់ខ្ញុំឲ្យ “ទទួលជឿព្រះយេស៊ូវ”។ ខ្ញុំគិតថា “តើក្នុងលោកីយនោះមានន័យដូចម្ដេច?” “តើខ្ញុំត្រូវធ្វើដូចនោះតាមរបៀបណា?” ហើយនៅពេលលោក ហាយមើស៍ពន្យល់ ពីវា នោះវាដូចគ្នាកាលមនុស្សទទួលជឿទ្រង់ វាមានន័យ។ ភ្លាមៗនោះ ខ្ញុំបានដឹងថា ព្រះយេស៊ូវស្រឡាញ់ ខ្ញុំ។ កាលលុតជង្គង់ចុះ អ្វីទាំងអស់ដែលខ្ញុំគិតគឺថា ព្រះយេស៊ូវស្រឡាញ់ខ្ញុំ។ ដ្បិតទ្រង់នឹងអត់ទោសបាបខ្ញុំ។ ដ្បិតខ្ញុំចង់បានទ្រង់ជាខ្លាំង។ លោកហាយមើស៍ដាក់ដៃលើក្បាលខ្ញុំទាំងយំ ហើយអធិស្ឋានសម្រាប់ខ្ញុំ។ គាត់ ប្រាប់ខ្ញុំថា ព្រះយេស៊ូវចង់ឲ្យខ្ញុំទទួលជឿទ្រង់។ សូម្បីតែជំនឿដ៏តូចបំផុតគឺល្មមហើយសម្រាប់ទ្រង់។ នោះគឺ ជាអ្វីទាំងអស់ដែលព្រះយេស៊ូវសុំ។ ហើយនៅបន្ដិចក្រោយមក ខ្ញុំបានទទួលជឿព្រះយេស៊ូវ។ ខ្ញុំមិនបានទុក ចិត្ដថា ទ្រង់សង្រ្គោះខ្ញុំនោះទេ។ ខ្ញុំបានទទួលជឿព្រះយេស៊ូវទ្រង់ផ្ទាល់ ដោយប្រៀបធៀបពីរបៀបដែលខ្ញុំ ទុកចិត្ដគ្រូគង្វាលខ្ញុំ លោកបណ្ឌិត ហាយមើស៍។ មុនពេលខ្ញុំស្វែងរកប្រហោងក្នុងបាតសមុទ្រនៃគំនិតរបស់ ខ្ញុំសម្រាប់ផ្លូវដើម្បីទទួលជឿព្រះយេស៊ូវ និងបទពិសោធន៍ដើម្បីដើរតាមវា។ ខ្ញុំបានបដិសេធដើម្បីទទួលជឿ ព្រះយេស៊ូវតែ១គត់ ដោយគ្មានអារម្មណ៍។ បន្ទាប់មកខ្ញុំបានបរាជ័យ ខ្ញុំតែងតែយំដោយពិបាកចិត្ដ ហើយ អាណិតខ្លួនឯង។ ខ្ញុំក៏ខ្លាចថា ខ្ញុំប្រែចិត្ដក្លែងក្លាយ។ ខ្ញុំស្ថិតក្នុងគ្រោះថ្នាក់នៃការក្លាយជាមនុស្សដែលឃើញការអាក្រក់ទាំងស្រុង។ តែបន្ទាប់ពីគិតយ៉ាងប្រុងប្រយ័ត្នមក នោះខ្ញុំយល់ដឹងថា លោកីយគ្មានអ្វីឲ្យ ខ្ញុំសោះ។ គ្មានក្ដីស្រឡាញ់ គ្មានគោលបំណង ហើយគ្មានសង្ឃឹម។ ឥឡូវនេះខ្ញុំទទួលជឿព្រះយេស៊ូវ។ ទ្រង់ជាទីសង្ឃឹមតែ១គត់របស់ខ្ញុំ។ វាធ្វើឲ្យខ្ញុំរំភើបចិត្ដជាខ្លាំងថា អ្វីទាំងអស់ដែលព្រះយេស៊ូវចង់បានគឺ ទ្រង់ចង់ឲ្យខ្ញុំ ទទួលជឿទ្រង់។ ទ្រង់ត្រឹមតែចង់ឲ្យខ្ញុំទទួលជឿទ្រង់តែម្នាក់គត់។ បន្ទាប់មកទ្រង់បានធ្វើរឿងផ្សេងៗទៀត។ ទីបន្ទាល់ខ្ញុំពិតជាសាមញ្ញណាស់។ ខ្ញុំបានទទួលជឿព្រះយេស៊ូវ ហើយទ្រង់បានសង្រ្គោះខ្ញុំ»។

វានាំឲ្យមនុស្សជាច្រើនជួយសង្រ្គោះព្រលឹងមនុស្សទាំងនោះទៅឯព្រះគ្រិស្ដ។ អ្នកតេរទូរស័ព្ទម្នាក់ បានទូរស័ព្ទទៅពួកគេ។ លោកបណ្ឌិត ចាន់បានរៀបចំឡានទៅយកពួកគេ។ មានពាក្យសំដីរបស់លោក អ៊ឺរ៉ុន យ៉ែនស៊ីដែលនិយាយនៅខាងក្រៅក្រុមជំនុំ ខាងក្រៅក្នុងលោកីយ...ភាពទទេស្អាត និងភាពត្រជាក់ ដែលលោកីយនឹងផ្ដល់ឲ្យ។ មានសេចក្ដីអធិប្បាយសរសេរដោយដៃដែលពួកគេអាន ដែលវាយដោយលោក បណ្ឌិត ខាហ្គិន និងសេចក្ដីអធិប្បាយជាវីដីអូដែលពួកគេមើល ដែលរៀបចំដោយលោក អូលីវ៉ាសេ។ មាន ពាក្យដំបូន្មានរបស់លោកយ៉ូហាន ខាហ្គិន។ មានមិត្ដភាពដែលបងប្អូនផ្ដល់ឲ្យពួកគេ។ នៅចុងបញ្ចប់ មាន សេចក្ដីអធិប្បាយរបស់ខ្ញុំ សេចក្ដីអធិប្បាយរបស់លោកយ៉ូហាន ខាហ្គិន និងសេចក្ដីអធិប្បាយរបស់លោក ណូអេ សោង។ បន្ទាប់ពីការជំទាស់ខាងក្នុងដែលនៅជាប់យូរសម្រាប់ច្រើនអាទិត្យក្រោយមក ខ្ញុំផ្ទាល់បាន សួរពួកគេថា «តើអ្នកនឹងទទួលជឿព្រះយេស៊ូវឬទេ?» បន្ទាប់មកពួកគេបានទទួលជឿព្រះយេស៊ូវ។ វាស្ដាប់ ទៅដូចជាសាមញ្ញណាស់ ហើយវាគឺសាមញ្ញ។ ព្រះបានប្រើមនុស្សជាច្រើនក្នុងក្រុមជំនុំដើម្បីនាំពួកគេទៅឯ ព្រះយេស៊ូវ។ ពួកយើងទាំងអស់គ្នាជា «ពន្លឺ» ដើម្បីឲ្យជួយគេរកឃើញព្រះយេស៊ូវនៅក្នុងលោកីយដ៏ងងឹត។ ដូចលោកបណ្ឌិត ឡូដ ជ៉ោនស៍ប្រាប់ថា «អ្នក ហើយអ្នកតែ១គត់ជាពន្លឺនៃលោកីយ»។ ដូចបទចម្រៀងពី បុរាណប្រាប់ថា

លោកីយទាំងមូលត្រូវបានបាត់បង់ក្នុងសេចក្ដីងងឹតនៃអំពើបាប
   ពន្លឺនៃលោកីយគឺជាព្រះយេស៊ូវ
ដូចជាថ្ងៃរះនៅពេលរសៀល សិរីល្អទ្រង់បានបំភ្លឺមកក្នុង
   ពន្លឺនៃលោកីយគឺជាព្រះយេស៊ូវ
ចូរមករកពន្លឺ ដ្បិតទ្រង់កំពុងភ្លឺសម្រាប់អ្នក
   ពន្លឺដ៏ផ្អែមបានចាំងមកលើខ្ញុំ
ពេលមួយខ្ញុំខ្វាក់ តែឥឡូវខ្ញុំអាចមើលឃើញ
   ពន្លឺនៃលោកីយគឺជាព្រះយេស៊ូវ
(«ពន្លឺនៃលោកីយគឺជាព្រះយេស៊ូវ»ដោយលោកភីលីព ផី ប្លីស 1838-1876)។

បងប្អូនប្រុសស្រីជាទីស្រឡាញ់អើយ បងប្អូននិងខ្ញុំមានអភ័យឯកសិទ្ធិដ៏អស្ចារ្យដើម្បីបញ្ចាំងពន្លឺ របស់ព្រះយេស៊ូវទៅកាន់លោកីយដ៏ងងឹតពេញដោយបាប។ ព្រះគ្រិស្ដបានប្រទានពន្លឺដល់យើង។ បទ ចម្រៀងប្រាប់ពីការស្ដារឡើងរបស់យើងពន្យល់ពីវាយ៉ាងច្បាស់

ព្រះអង្គសង្រ្គោះអើយ សូមចាក់បំពេញការជាក់ស្ដែងរបស់ខ្ញុំ
   ទាល់តែមានសិរីល្អទ្រង់ ទើបវិញ្ញាណខ្ញុំនឹងភ្លឺឡើង
សូមចាក់បំពេញការជាក់ស្ដែងខ្ញុំ ដើម្បីឲ្យមនុស្សទាំងអស់អាចឃើញ
   រូបអង្គដ៏បរិសុទ្ធរបស់ទ្រង់ដែលបញ្ចាំងនៅក្នុងខ្ញុំ
(«សូមចាក់បំពេញការជាក់ស្ដែងរបស់ខ្ញុំ»ដោយលោក Avis Burgeson Christiansen, 1895-1985)។

បងប្អូនប្រុសស្រីជាទីស្រឡាញ់អើយ យើងមានការងារដ៏អស្ចារ្យដើម្បីធ្វើក្នុងនាមជាគ្រីស្ទាន។ យើងគឺជា អំបិលនៃផែនដី។ យើងតែមួយគត់ជាពន្លឺនៃលោកីយ! សូមឲ្យយើងទាំងអស់គ្នាបញ្ចាំងពន្លឺនៃព្រះគ្រិស្ដ ទៅកាន់លោកីយដ៏ងងឹត ហើយគួរឲ្យខ្លាច! កុំឈប់ដើម្បីជួយព្រលឹងមនុស្សឡើយ។ កុំដែលធ្លាក់ទឹកចិត្ដ ក្នុងការផ្សាយដំណឹងល្អ។ ព្រះយេស៊ូវគង់នៅជាមួយអ្នក។ ទ្រង់នឹងបីអ្នកឆ្លងកាត់ទុក្ខលំបាកទាំងអស់។

ឥឡូវនេះចំពោះអ្នកដែលនៅតែបាត់បង់ វាគឺជាអភ័យឯកសិទ្ធិដ៏អស្ចារ្យដើម្បីប្រាប់អ្នកថា ព្រះ យេស៊ូវនឹងសង្រ្គោះអ្នកផងដែរ។ អ្នកមិនបាច់ធ្វើអ្វីសោះ ប៉ុន្ដែគ្រាន់តែជឿជាក់លើព្រះយេស៊ូវគ្រិស្ដ ដែល បានសុគតជំនួសអ្នកនៅលើឈើឆ្កាង ហើយបានបង្ហូរព្រះលោហិតដ៏វិសេសរបស់ទ្រង់ដើម្បីសំអាតអ្នកពី អំពើបាបទាំងអស់។ មានបទចម្រៀងពីបុរាណមួយប្រាប់ពីរឿងនេះទាំងអស់

គ្រាន់តែជឿតាម គ្រាន់តែជឿតាម
   ចូរអ្នកជឿឥឡូវ
ទ្រង់នឹងអត់ទោស ទ្រង់នឹងអត់ទោស
   បើជឿព្រះយេស៊ូវ
(«គ្រាន់តែជឿតាម» ដោយលោកយ៉ូហាន អេស ស្ដោកថូន ១៨១៣-១៨៧៧)។


បើសិនជាសេចក្ដីអធិប្បាយនេះជាព្រះពរសំរាប់បងប្អូន នោះសូមផ្ញើរអ៊ីម៉ែលទៅកាន់លោកបណ្ឌិត ហាយមើស៏ ហើយសូមប្រាប់គាត់ផង។ នៅពេលអ្នកសរសេរផ្ញើរទៅកាន់លោក ហាយមើស៍ សូមប្រាប់ពីប្រទេសរបស់អ្នក ឬក៏គាត់មិនអាចឆ្លើយតបទៅវិញ។ សូមចុចទីនេះ rlhymersjr@sbcglobal.net(សូមចុចទីនេះ) ។ បើសេចក្ដីអធិប្បាយទាំងនេះជាព្រះពរចំពោះអ្នក នោះសូមប្រាប់គាត់ ថែមទាំងប្រាប់ពីប្រទេសរបស់អ្នកផង។ អ្នកអាចសរសេរទៅកាន់លោក ហាយមើស៏ក្នុងភាសាណា ក៏បាន ប៉ុន្ដែ សូមសរសេរជាភាសាអង់គ្លេស បើសិនជាបងប្អូនអាចធ្វើបាន។ បើអ្នកចង់សរសេរទៅ គាត់តាមប្រៃណីយ៍ សូមសរសេរទៅកាន់អាស័យដ្ឋាន P.O. Box 15308, Los Angeles, CA 90015។ អ្នកអាចទូរស័ព្ទទៅគាត់តាមលេខ(៨១៨)៣៥២-០៤៥២។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអានសេចក្ដីអធិប្បាយរបស់ លោក ហាយមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗនៅលើអ៊ីធើណេត តាមគេហទំព័រ
www.sermonsfortheworld.com. ចុចលើ ”
សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ”

សេចក្ដីអធិប្បាយដែលសរសេរដៃទាំងនេះមិនហាមឲ្យថតចំលងទេ។ អ្នកប្រើវាដោយគ្មានការអនុញ្ញាតពីលោក
Dr. Hymers។ ទោះបីជាយ៉ាងណាក៏ដោយ គ្រប់សេចក្ដីអធិប្បាយជាវីដីអូទាំងអស់របស់លោក
Dr. Hymers ហាមថតចំលង ហើយអាចត្រឹមតែប្រើវាបានដោយមានការអនុញ្ញាត។

ច្រៀងចំរៀងតែម្នាក់ឯងមុនអធិប្បាយដោយ បែនយ៉ាមីន ខីខេង ហ្គ្រីហ្វី៖
         «បានសង្រ្គោះដោយសារព្រះលោហិត»(ដោយលោកស៊ី ជេ ហែនដឺសាន់ សតវត្សទី១៩)។


ចំណងជើងនៃសេចក្ដីអធិប្បាយ

អ្នករាល់គ្នាជាអំបិលនៃផែនដី
អ្នករាល់គ្នាជាពន្លឺនៃលោកីយ!

YOU ARE THE SALT OF THE EARTH
AND THE LIGHT OF THE WORLD!

ដោយលោកបណ្ឌិត
Dr. R. L. Hymers, Jr.

« អ្នករាល់គ្នាជាអំបិលនៃផែនដី បើអំបិលបាត់ជាតិប្រៃហើយ នោះតើនឹងយកអ្វី ដើម្បីធ្វើឲ្យប្រៃឡើងវិញបាន ជារបស់គ្មានប្រយោជន៍ទៀតសោះ មានតែបោះបង់ចោលទៅក្រៅ ឲ្យមនុស្សដើរជាន់ប៉ុណ្ណោះ អ្នករាល់គ្នាជាពន្លឺនៃលោកីយ៍ ឯទីក្រុងណាដែលនៅលើភ្នំ នោះលាក់មិនកំបាំងទេ ក៏គ្មានអ្នកណាអុជចង្កៀង យកទៅដាក់ក្រោមថាំងដែរ គេតែងដាក់លើជើងចង្កៀងវិញ នោះទើបភ្លឺដល់អ្នកដែលនៅក្នុងផ្ទះទាំងអស់គ្នា ដូច្នេះ ចូរឲ្យពន្លឺរបស់អ្នករាល់គ្នា បានភ្លឺនៅមុខមនុស្សលោកយ៉ាងនោះដែរ ដើម្បីឲ្យគេឃើញការល្អ ដែលអ្នករាល់គ្នាប្រព្រឹត្ត រួចសរសើរដំកើង ដល់ព្រះវរបិតានៃអ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌»(ម៉ាថាយ ៥:១៣-១៦)។

១. ទីមួយ អ្នករាល់គ្នាជាអំបិលនៃផែនដី យ៉ាកុប ៥:២០, ម៉ាថាយ ៥:១៣ លូកា ១៤:២៣។

២. ទីពីរ អ្នករាល់គ្នាជាពន្លឺនៃលោកីយ ម៉ាថាយ ៥:១៤។