ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០
នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។
មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤
ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។
សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ
ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។
នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។
អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net។
អំពើបាបមិនអាចអត់ទោសបាន
|
«ហេតុនេះបានជាខ្ញុំប្រាប់អ្នករាល់គ្នាថា អស់ទាំងបាប ហើយពាក្យប្រមាថ នឹងអត់ទោសឲ្យមនុស្សលោកបាន តែឯពាក្យប្រមាថដល់ព្រះវិញ្ញាណវិញ នោះមិនដែលបានអត់ទោស ដល់មនុស្សឡើយ អ្នកណាដែលពោលពាក្យទាស់នឹងកូនមនុស្ស នោះនឹងអត់ទោសឲ្យបាន តែអ្នកណាដែលពោលទាស់នឹងព្រះវិញ្ញាណបរិសុទ្ធ នោះនឹងអត់ទោសឲ្យពុំបានឡើយ ទោះនៅនាលោកីយ៍នេះ ឬនៅបរលោកនាយក្តី»(ម៉ាថាយ ១២:៣១-៣២)។ ១. ទីមួយ តើអ្វីទៅជាអំពើបាបមិនអាចអត់ទោសបាន? កំណែសិក្សាព្រះគម្ពីរ (Ligonier Ministries, 2005) ប្រាប់ថា «អំពើបាបមិនអាចអត់ទោសបានគឺជា “ការប្រមាថប្រឆាំងនឹងព្រះវិញ្ញាណបរិសុទ្ធ”។ តាមការយល់នូវកាសំដែងប្រាប់ដូចនេះ ការប្រមាថនេះគឺជាសកម្មភាពដែលត្រូវបានបង្ហាញដោយសារការនិយាយដែលចេញពីគំនិតក្នុងចិត្ដ។ ក្នុងបរិបទពិសេសៗ អ្នកប្រឆាំងនឹព្រះយេស៊ូវនិយាយថា អំណាចដែល កំពុងធ្វើការល្អនៅក្នុងចំណោមពួកគេមិនមែនមកពីព្រះនោះទេ វាមកពីអារក្ស។ ព្រះយេស៊ូវវែកញែកឲ្យស្គាល់ច្បាស់រវាងការប្រមាថនេះ និងអំពើបាបផ្សេងៗ ទាំងអំពើបាបផ្សេងៗខាងពាក្យសំដី និងអំពើបាបផ្សេងៗទូទៅក៏ដោយ។ ដូចព្រះគម្ពីរបង្រៀនថា ព្រះអត់ទោសអំពើបាបដូចជា ការស្មន់ ការសំឡាប់ ការកុហក ហើយសូម្បីតែការបៀតបៀនរបស់ប៉ុលចំពោះក្រុមជំនុំដែលគាត់បានធ្វើក៏ដោយ ខណនោះគាត់បាន "បញ្ចេញសេចក្តីគំរាម និងពាក្យកំហែង ព្រមទាំងការសំឡាប់” ដល់ពួកសិស្សនៃព្រះអម្ចាស់(កិច្ចការ ៩:១)។ លោកបណ្ឌិត ស៊ី ថីសិន ក្នុងសៀវភៅរបស់គាត់ដែលមានចំណងជើងថា មេរៀននៃសេចក្ដីផ្ដើមក្នុងការសិក្សាព្រះគម្ពីរតាមលក្ខណះ ប្រព័ន្ធប្រាប់ថា «អំពើបាបនៃចិត្ដរឹងរូសចុងក្រោយ។ កំរិតដែលព្រលឹងមនុស្សបានតាំងចិត្ដរឹងរូស នាំឲ្យគេមិនអាចទទួលបានការផ្ដល់ឲ្យរបស់ព្រះគុណនៃព្រះដែលមានទ្វេដង ទាំងកំណត់សម្រេចនូវកំរិតនៃភាពជាប់មានទោស។ ចិត្ដរឹងរូសចុងក្រោយគឺជាអំពើបាបប្រឆាំងនឹងព្រះវិញ្ញាណ បរិសុទ្ធ ហើយវាមិនអាចអត់ទោសបានឡើយ ដោយសារតែតាមរយៈព្រលឹងនោះ វាឈប់ទទួលបានឥទ្ធិពលរបស់ព្រះ»(ទំព័រ ២៧០)។ ២. ទីពីរ គំរូនៃអំពើបាបមិនអាចអត់ទោសបាន។ 1. ការអ៊ីន លោកុប្បត្ដិ ៤:៣-៧, ១១-១២,១៦។
2. មនុស្សនៅសម័យលោកណូអេ លោកុប្បត្ដិ ៧:១៦ «ព្រះជាម្ចាស់បានបិទគាត់នៅក្នុង»។ 3. មនុស្សនៅក្រុងសូដុំម លោកុប្បត្ដិ ១៩:១២-១៥, ២៤,២៦។ 4. ផារ៉ោន និក្ខមនំ ៧:១៤, ៧:២២, ៨:១៥, ៨:១៩, ៨:៣២, ៩:៣៥, ១០:១៧-២០, ១១:១០ 5. អេសាវ ហេព្រើរ ១២:១៦-១៧។ 6. ជនជាតិអ៊ីសា្រអែលនៅខាល់ដា ប៉ារ៉ាន ហេព្រើរ ៣:៧,៨,១០-១២។ 7. មនុស្សដែលត្រូវបានភ្លឺ ហេព្រើរ ៦:៤-៦។ 8. អ្នកប្រាជ្ញច្បាប់ដែលមាន ម៉ាថាយ ១៩:២២, រ៉ូម ១:២៨-៣២។ 9. យ៉ូដាស ម៉ាថាយ ២៧:៣-៥។ យើងមិនដែលមានកូនប្រុស ឬកូនស្រីបង្ហិនបង្ហោចណាត្រលប់មកវិញ ហើយត្រូវបានប្រែចិត្ដ។ ច្រើនជាងនោះទៀត យើងមិនដែលមាននរណាម្នាក់ដែលចេញពីក្រុមជំនុំ ហើយក្រោយមកគេបានប្រែចិត្ដ។ យើងមិនអាចដឹងច្បាស់ទាំងស្រុងបាន ប៉ុន្ដែវាហាក់ដូចជា ពួកគេភាគ ច្រើនបានប្រព្រឹត្ដអំពើបាបមិនអាចអត់ទោសបាន ហេព្រើរ ៦:៤-៦។
(ចប់សេចក្ដីអធិប្បាយ) សេចក្ដីអធិប្បាយដែលសរសេរដៃទាំងនេះមិនហាមឲ្យថតចំលងទេ។ អ្នកប្រើវាដោយគ្មានការអនុញ្ញាតពីលោក |