ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០
នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។
មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤
ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។
សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ
ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។
នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។
អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net។
សេចក្ដីសង្រ្គោះ ឬការវិនាស តើមួយណា?SALVATION OR DAMNATION – WHICH? ដោយលោកបណ្ឌិត សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស ថ្ងៃរបស់ព្រះអម្ចាស់នៅពេលព្រឹក កុម្ភះ ១៩ ២០១៧ |
ហូសេបានអធិប្បាយនៅក្នុងនគរនៃប្រទេសអ៊ីស្រាអែលប៉ែកខាងជើង សម្រាប់ឆាកជីវិតរបស់គាត់ ភាគច្រើន។ ហូសេត្រូវបានហៅថា «ហោរាដែលមានចិត្ដខ្ទេចខ្ទាំ»។ សាររបស់គាត់ផ្ដោតសំខាន់លើសេចក្ដី ស្រឡាញ់របស់គាត់ចំពោះប្រពន្ធមិនស្មោះត្រង់របស់គាត់ ដែលវាដូចជាសេចក្ដីស្រឡាញ់របស់ព្រះចំពោះ អ៊ីស្រាអែលដែលមិនស្មោះត្រង់។ អេប្រាអិមជាពូជអំបូរដ៏ធំបំផុតរបស់អ៊ីស្រាអែល។ ដូច្នោះឈ្មោះឈ្មោះ អេប្រាអិមសំខាន់សម្រាប់មនុស្សទាំងអស់នៅអ៊ីស្រាអែល។ គេត្រូវបានបំផ្លាញដោយសារការថ្វាយបង្គំរូប ព្រះ ដ្បិតគេគ្មានសង្ឃឹមពីការស្ដារឡើងវិញឡើយ។ ក្នុងអត្ថបទយើង ព្រះមានបន្ទូលប្រាប់ហូសេឲ្យឈប់ អធិប្បាយដាក់ពួកគេ ដោយសារតែទ្រង់បានបោះបង់ចោលពួកគេ។ «ឯអេប្រាអិមវាភ្ជាប់ខ្លួនតាមរូបព្រះហើយ តាមតែវាចុះ»(ហូសេ ៤:១៧)។ កាលពីឆ្នាំមុន យើងមាន «ការប៉ះពាល់ចិត្ដ»នៃការស្ដារឡើងវិញ។ ព្រះបានយាងចុះមកក្នុងការ ប្រជុំខ្លះ ហើយសង្ឃឹមថាប្រហែលជាមានមនុស្ស១០នាក់បានប្រែចិត្ដ! តែ១៣នាក់បានប្រែចិត្ដក្លែងក្លាយ។ គេនៅតែបាត់បង់ ហើយនឹងទៅឋាននរក។ រឿងចម្បងដែលព្រះបានបង្រៀនយើងក្នុងការប្រជុំទាំងអស់គឺថា អារក្សវាខឹងនៅពេលព្រះយាង ចុះមក។ យើងបានដឹងដោយមានបទពិសោធន៍ថា ព្រះនិងអារក្សគឺពិតប្រាកដណាស់។ យ៉ាងហោចណាស់ អ្នកដែលបានប្រែចិត្ដអាចរៀនមេរៀននោះ។ យើងមិនមានបទពិសោធន៍នៃព្រះវត្ដមានរបស់ព្រះក្នុងការស្ដារឡើងវិញឡើយអស់រយៈពេលច្រើន ជាង៤០ឆ្នាំហើយ។ ជារឿយៗ ខ្ញុំអធិប្បាយពីវា។ តែនៅពេលខ្ញុំអធិប្បាយ មានសមាជិកជាច្រើនក្នុងក្រុមជំនុំ យើងបះបោរ ដូចជាអ៊ីស្រាអែលបះបោរប្រឆាំងនឹងការអធិប្បាយរបស់ហូសេ។ ហើយពួកគេជាច្រើននាក់ បានចេញពីក្រុមជំនុំយើងដោយមានការបាក់បែកជា២ធំៗ។ អារក្សប្រាប់ពួកគេថា ក្រុមជំនុំនេះមិនដែល មានការស្ដារឡើងវិញឡើយ។ ពួកគេជឿអារក្សច្រើនជាងព្រះគម្ពីរ។ មនុស្សចំនួនធំបានចេញពីក្រុមជំនុំ។ ពេលយើងមើលទៅក្រោយ លោកបណ្ឌិត ខាហ្គិនជឿថា ពួកគេស្ទើរតែទាំងអស់មិនបានប្រែចិត្ដពិតប្រាកដ នោះទេ។ ដូច្នេះពេលខ្ញុំអធិប្បាយពីការស្ដារឡើងវិញ នោះគេមិនអាចអធិស្ឋានឡើយ។ អ្វីទាំងអស់ដែលពួក គេធ្វើជាការបះបោរ។ «ឯអេប្រាអិមវាភ្ជាប់ខ្លួនតាមរូបព្រះហើយ តាមតែវាចុះ»(ហូសេ ៤:១៧)។ អរគុណព្រះដែលយើងមានក្រុមគ្រីស្ទានពិតប្រាកដដ៏រឹងមាំឥឡូវនេះ។ បើយើងគ្មានការស្ដារឡើង វិញឆ្នាំមុនទេ នោះជាលទ្ធផល យើងនឹងមានការបាក់បែកក្រុមជំនុំមួយទៀត។ មនុស្សជាច្រើននឹងចេញពី ក្រុមជំនុំ។ គេមួយចំនួនធំនឹងចេញទៅ ដូចដែលគេបានធ្វើក្នុងឆ្នាំ១៩៨០-១៩៨១ដោយមានការបាក់បែក ក្រុមជំនុំ។ គេនឹងត្រូវចែងក្រុមជំនុំជាផ្នែកៗ ដូចដែលគេបានធ្វើក្នុងឆ្នាំ១៩៩០ក្នុងការបាក់បែកក្រុមជំនុំនៅ អូលីវាស។ តែឆ្នាំមុនត្រឹមតែមានមនុស្ស៦នាក់គត់ដែលបានចេញ។ នៅពេលគេចេញ នោះគេមិនដែលមក វិញឡើយ។ ក្នុងរយៈពេល៤២ឆ្នាំ គ្មានម្នាក់សោះដែលត្រលប់មកវិញ។ គេមើលសេចក្ដីអធិប្បាយរបស់យើង តាមកំព្យូទ័រ តែគេមិនដែលត្រលប់មកវិញ ហើយទទួលសេចក្ដីសង្រ្គោះឡើយ។ មិនដែលសោះ! គ្មានម្នាក់ សោះក្នុង៤២ឆ្នាំ! នោះគួរឲ្យកត់សំគាល់ណាស់ ដោយសារតែយើងអធិប្បាយពីសេចក្ដីសង្រ្គោះតាមរយៈ ព្រះយេស៊ូវស្ទើរតែគ្រប់កម្មវិធីទាំងអស់។ ហេតុអ្វីបានជាពួកគេខ្លះមិនដែលត្រលប់មកវិញ ហើយទទួលជឿ លើព្រះយេស៊ូវ? «ឯអេប្រាអិមវាភ្ជាប់ខ្លួនតាមរូបព្រះហើយ តាមតែវាចុះ» នោះជាមូលហេតុ! គេនិយាយថា វាគឺដោយសារតែខ្ញុំកាច។ គេនិយាយដូចនោះ ដោយសារតែខ្ញុំអធិប្បាយជំទាស់នឹង បាបរបស់គេ ហើយគេស្អប់ខ្ញុំដោយសារនោះ ដូចជាពួកគេបានស្អប់ហូសេ! លោកបណ្ឌិត ខាហ្គិន និងខ្ញុំ បានស្ដាប់ «ទីបន្ទាល់»ក្មេងស្រីម្នាក់។ ពេលខ្ញុំប្រាប់នាងថា នាងធ្វើទីបន្ទាល់ក្លែងក្លាយ នោះអ្នកនាងនិយាយ ថា «អ្នកកាច ដូចជា Open Door »។ ក្មេងមិនដែលនៅក្នុងក្រុមជំនុំយើងឡើយ នៅពេលយើងហៅវា ថា « Open Door »។ ភ្លាមៗខ្ញុំដឹងថា ឪពុកម្ដាយនាងបាននិយាយអាក្រក់ពីយើងនៅមុខនាង។ វាត្រឹមតែពីរបី ខែក្រោយដែលឪពុកនាងបានមកស្រែកដាក់ខ្ញុំនៅមុខមនុស្សវ័យក្មេងទាំងអស់ ដូចសត្វតោគ្រហឹម។ គាត់ ចេញពីអាគារ នៅពេលយើងខ្ញុំត្រឹមតែប្រាប់គាត់ថា ខ្ញុំនឹងទូរស័ព្ទហៅប៉ូលីស។ គាត់ជាមនុស្សម្នាក់ក្នុង ចំណោមមនុស្ស «៣៩នាក់» ដែលចេញលុយសម្រាប់អាគារនេះ។ គាត់កាន់ខ្ជាប់ការបះបោររបស់គាត់អស់ រយៈពេលច្រើនឆ្នាំ ទាំងធ្វើពុតជាគ្រីស្ទាន។ តែនៅពេលអារក្សចាប់បានកូនរបស់គាត់ម្នាក់ នោះគាត់បែរមក រកខ្ញុំ ដូចវាជាកំហុសខ្ញុំអញ្ចឹង។ ប្រពន្ធខ្ញុំបានឃើញប៉ុន្មានអាទិត្យមុន។ គាត់មានពុកចង្កាវែង។ មិនយូរ ប៉ុន្មានទេ គាត់នឹងត្រលប់ទៅធ្វើជាពួកក្មេងស្ទាវវិញ។ ស្ពឺជិនប្រាប់ថា «មនុស្សមិនបន្ទាបខ្លួនគេចូលមក មនុស្សមិនបន្ទាបខ្លួនគេស្នាក់នៅ ហើយមិនបន្ទាបខ្លួនគេចេញពីក្រុមជំនុំ»។ អ្នកអាចធ្វើពុតជាមនុស្សប្រែ ចិត្ដយូរបាន។ មិនយូរមិនឆាប់ អារក្សនឹងចាប់អ្នក បើសិនជាអ្នកប្រែចិត្ដក្លែងក្លាយ! បន្ទាប់មកព្រះនឹងមាន បន្ទូលថា «ឯអេប្រាអិមវាភ្ជាប់ខ្លួនតាមរូបព្រះហើយ តាមតែវាចុះ»(ហូសេ ៤:១៧)។ ព្រះទតឃើញថា អ្នកភ្ជាប់ខ្លួនតាមបាបអ្នក ហើយអ្នកនឹងមិនទទួលជឿព្រះគ្រិស្ដឡើយ ដូច្នេះទ្រង់ នឹងឲ្យអ្នកតាមចិត្ដ។ ទ្រង់ប្រទានឲ្យអ្នក «មានគំនិតចោលម្សៀត»(រ៉ូម ១:២៨)។ នៅពេលព្រះបោះបង់ ចោលអ្នក នោះអ្នកមិនអាចបានសង្រ្គោះឡើយ។ អ្នកនឹងរស់នៅក្នុងជីវិតអ្នកដោយមិនអាចបានសង្រ្គោះ នោះទេ។ បាត់បង់អស់កល្បជានិច្ចតទៅ។ អស់កល្បជានិច្ច អស់កល្បជានិច្ច អស់កល្បជានិច្ច។ បាត់បង់អស់កល្បជានិច្ចតទៅ។ ហោរាហូសេប្រាប់ថា «គេនឹង...ទៅស្វែងរកព្រះយេហូវ៉ា តែនឹងមិនប្រទះឃើញទ្រង់ទេ ដ្បិតទ្រង់បានថយចេញពីគេហើយ»(ហូសេ ៥:៦)។ គេព្យាយាមធ្វើវាម្ដងទៀតកាលពីឆ្នាំមុន។ មនុស្ស៦នាក់ចេញពីក្រុមជំនុំមិនដែលមកវិញ។ បុរសវ័យក្មេងម្នាក់បានមកក្នុងការិយាល័យខ្ញុំ ទាំងចង្អុលដាក់ខ្ញុំ ដោយនិយាយថា «លោកបណ្ឌិត ហាយមើស៍ លោកជាមនុស្សដែលធ្វើឲ្យក្រុមជំនុំនេះខុស»។ គាត់នឹងមិនដែលដឹងពីវាឡើយ តែពាក្យទាំងនោះបានធ្វើឲ្យ ខ្ញុំពិនិត្យមើលខ្លួនឯង។ គាត់និយាយពាក្យទាំងអស់ក្នុងការបះបោរ។ តែព្រះបានប្រើវាដើម្បីឲ្យខ្ញុំពិនិត្យមើល ខ្លួនឯង។ ហើយខ្ញុំត្រូវបានជួយ។ ក្រោយមកក្មេងប្រុស៤នាក់ចាប់ផ្ដើមមកផ្ទះខ្ញុំដើម្បីអធិស្ឋានជាមួយខ្ញុំ។ អ៊ឺរ៉ុន ជែក យ៉ូហាន និងណូអេបានអធិស្ឋានជាមួយខ្ញុំរាល់អាទិត្យ ហើយគេបានក្លាយជាមិត្ដសំឡាញ់ខ្ញុំ។ គ្មានអ្នកដឹងពីភាពឯកោររបស់គ្រូអធិប្បាយវ័យចំនាស់ដូចជាហូសេ ដូចជាខ្ញុំ! ពេលខ្ញុំមានអារម្មណ៍ថា ខ្ញុំ កំពុងតែបរាជ័យ នោះក្មេងប្រុស៤នាក់ទាំងនោះបានមកអធិស្ឋានជាមួយខ្ញុំ។ ឥឡូវគេជាមិត្ដសំឡាញ់ខ្ញុំ! ព្រះបានបញ្ជូនគេមកឯខ្ញុំ រួចមកគេបានសង្រ្គោះដោយសារការអធិស្ឋានគេ និងដោយសារមិត្ដភាពរបស់គេ។ លោកយ៉ូហាន ខាហ្គិនប្រាប់ថា ឆ្នាំមុនជា «ឆ្នាំនៃឋាននរក»។ គាត់ថាត្រឹមត្រូវ។ អារក្សគ្រហឹម ក្រុមជំនុំរង្គើ ប្រពន្ធខ្ញុំធ្លាក់ខ្លួនឈឺ ខ្ញុំមិនអាចដេកលក់ ក្រុមជំនុំបានឃ្លីងឃ្លោងទៅវិញទៅមកដូចជារញ្ជួយ ផែនដី។ ក្រោយមកព្រះបានយាងចុះពីឋានសួគ៌មកឯយើង។ យើងបានអធិស្ឋាន «ឱបើសិនជាទ្រង់នឹងវែកផ្ទៃមេឃ ហើយយាងចុះមកទៅអេះ ដើម្បីឲ្យភ្នំទាំងប៉ុន្មាន បានញាប់ញ័រនៅចំពោះទ្រង់»(អេសាយ ៦៤:១)។ ព្រះបានយាងចុះមកឯយើងនៅក្នុងការស្ដារឡើងវិញលើកដំបូង ដែលយើងមានក្នុងរយៈពេល៤២ឆ្នាំ! ខ្ញុំនឹងដំកើងទ្រង់ ខ្ញុំនឹងដំកើងទ្រង់ សូមក្រោកឈរ ហើយច្រៀងវាជាមួយខ្ញុំ! ខ្ញុំនឹងដំកើងទ្រង់ ខ្ញុំនឹងដំកើងទ្រង់ ខណដែលខ្ញុំកំពុងសរសេរសេចក្ដីអធិប្បាយនេះ បុរសម្នាក់នៅរដ្ឋហ្លូរីដាបានទូរស័ព្ទមកដោយអរ សប្បាយចំពោះសេចក្ដីអធិប្បាយរបស់លោកយ៉ូហាន ខាហ្គិន «ការស្ដារឡើងវិញ និងព្រះលោហិតរបស់ ព្រះគ្រិស្ដ»។ គាត់បន្ដនិយាយថា «អរគុណលោកគ្រូគង្វាល អរគុណ។ នោះជាក្មេងប្រុសដ៏វិសេស! សេចក្ដី អធិប្បាយរបស់គាត់ជាព្រះពរដល់ខ្ញុំ!» ឥឡូវនៅព្រឹកនេះ លោកណូអេ សោងបានត្រលប់មកពីអធិប្បាយ ក្នុងប្រទេសចិន និងឥណ្ឌូនេស៊ីវិញ។ វាជាព្រះពរដ៏អស្ចារ្យដើម្បីមានបុរសវ័យក្មេងទាំង២នេះអធិប្បាយឲ្យ យើងពីភោគទ្រព្យដ៏រកស្ទង់មិនបានរបស់ព្រះគ្រិស្ដ!។ នៅព្រឹកនេះ ខ្ញុំនឹងអធិប្បាយពីដំណឹងល្អរបស់ព្រះយេស៊ូវទៅអ្នកម្ដងទៀត។ ខ្ញុំនឹងបង្រៀនអ្នកម្ដង ទៀតអំពីព្រះយេស៊ូវ និងអំពីព្រះលោហិតដែលទ្រង់បានបង្ហូរលើឈើឆ្កាង ដើម្បីសំអាតបាបអ្នកចេញ។ លោកបណ្ឌិត ម៉ាទីន ឡូដ ជ៉ោនស៍ប្រាប់ថា «មានគ្រូអធិប្បាយដែលគិតថា គេឆ្លាតក្នុងការចាក់ការសើច ចំអកទៅលើការសិក្សាពីព្រះលោហិត។ គេបំបែកវាដោយការមើលងាយ នោះហើយជាមូលហេតុដែលក្រុម ជំនុំមានភាពដូច្នោះ{នៅសព្វថ្ងៃនេះ}។ តែក្នុងគ្រានៃការស្ដារឡើងវិញ ក្រុមជំនុំផ្ដល់សិរីល្អដល់ឈើឆ្កាង ហើយអួតពីព្រះលោហិត...កម្លាំង ចំនុចសំខាន់នៃដំណឹងល្អរបស់គ្រីស្ទានគឺនេះ “ដែលព្រះបានតាំងទ្រង់ទុកជាទីសន្តោសប្រោស ដោយសារសេចក្តីជំនឿដល់ព្រះលោហិតទ្រង់”(រ៉ូម ៣:២៥)។ “ហើយយើងបានសេចក្តីប្រោសលោះនៅក្នុងព្រះរាជបុត្រានោះ ដោយសារព្រះលោហិតទ្រង់ គឺជាសេចក្តីប្រោសឲ្យរួចពីទោស”(អេភេសូរ ១:៧)...{ខ្ញុំឃើញថា គ្មានសង្ឃឹមនៅក្នុងចំណោមអ្នក} “ក្រៅពីព្រះយេស៊ូវគ្រិស្ដ ហើយគឺដែលទ្រង់ត្រូវជាប់ឆ្កាងផង”(១កូរិនថូស ២:២)...ខ្ញុំឃើញថា គ្មានសង្ឃឹមសម្រាប់ការស្ដារ ឡើងវិញឡើយ ខណដែលមនុស្សបុ្រសស្រីកំពុងបដិសេធ {ឬក៌ព្រងើយកន្ដើយ}ពីព្រះលោហិតនៃឈើឆ្កាង» (Revival, Crossway Books, 1994 edition, pp. 48, 49)។ តើអ្នកបានស្អាតដោយព្រះលោហិតឬទេ? បាទ ព្រះលោហិតរបស់ព្រះយេស៊ូវនឹងធ្វើជាដង្វាយធួននឹងបាប ហើយស្រូបយកសេចក្ដីក្រោធ របស់ព្រះ។ បាទ ព្រះលោហិតរបស់ព្រះយេស៊ូវនឹងប្រទានឲ្យអ្នកមានមេត្រីភាពជាមួយព្រះ។ បាទ ព្រះលោ ហិតរបស់ព្រះយេស៊ូវនឹងប្រទានអំណាចឈ្នះដល់អ្នក «យើងរាល់គ្នាមានសេចក្តីប្រោសលោះក្នុងព្រះរាជបុត្រានោះ គឺជាសេចក្តីផ្តាច់បាប ដោយសារព្រះលោហិតទ្រង់»(កូឡ៉ូស ១:១)។ ឥឡូវនេះសូមស្ដាប់ពាក្យសំដីរបស់មនុស្ស២នាក់ក្នុងក្រុមជំនុំយើង មនុស្សដែលបានសង្រ្គោះតាម ជំនឿនៅក្នុងព្រះលោហិតរបស់ព្រះយេស៊ូវ។ ស្រ្ដីសាសន៍អេស្ប៉ាញម្នាក់បានទៅក្រុមជំនុំបាទីស្ទ១ទៀត។ ភ្លាមៗគេសួរនាង បើសិនជានាងចង់ ធ្វើពិធីជ្រមុជទឹក។ នាងឆ្លើយថា «នាងចង់»។ គេមិនប្រាប់នាងអំពីព្រះយេស៊ូវ និងអំពីព្រះលោហិតទ្រង់ ដែលទទួលទណ្ឌកម្មជំនួសបាបរបស់នាងនោះទេ។ គេធ្វើពិធីជ្រមុជទឹកឲ្យនាង ទោះបីជានាងមិនទាន់បាន សង្រ្គោះក៏ដោយ។ នាងប្រាប់ថា «ខ្ញុំបានបន្ដជីវិតខ្ញុំដោយរស់នៅសម្រាប់ខ្លួនឯងរហូត»។ ក្រោយមក កូន ស្រីនាងបាននាំនាងមកក្រុមជំនុំយើង។ នាងប្រាប់ថា នាង «បានគិតថា {យើង}នឹងសុំឲ្យនាងមកគ្រប់ទាំង កម្មវិធីទាំងអស់ ហើយខ្ញុំមិនចង់បានដូចនោះឡើយ ដោយសារតែខ្ញុំគិតថា នោះនឹងយកពេលវេលារបស់ខ្ញុំ។ ខ្ញុំអាត្មានិយម ទាំងគិតថា ព្រះនឹងយកពេលវេលាខ្ញុំជាច្រើន។ តែព្រះចាប់ផ្ដើមបង្ហាញក្នុងចិត្ដខ្ញុំថា ខ្ញុំត្រឹមតែ រស់នៅសម្រាប់ខ្លួនឯង។ ព្រះដ៏ពេញដោយសេចក្ដីមេត្ដាករុណាបានចាប់ផ្ដើមបង្ហាញខ្ញុំថា បើខ្ញុំស្លាប់ទៅ ខ្ញុំ នឹងត្រូវជំនុំជំរះសម្រាប់ការដែលខ្ញុំបដិសេធព្រះយេស៊ូវ និងសម្រាប់បាបទាំងអស់របស់ខ្ញុំ។ ការនេះនាំឲ្យខ្ញុំ ព្រួយបារម្ភ និខ្ញុំភ័យខ្លាច»... {លោកបណ្ឌិត អេ ដប់បិលយូ ថូសើរប្រសាសន៍ថា «គ្មានអ្នកណាម្នាក់អាចដឹង ពីព្រះគុណរបស់ព្រះ ហើយគេមិនកោតខ្លាចទ្រង់»}។ នាងបានទៅកាន់បន្ទប់សួរសំណួរទាំងមានការប៉ះ ពាល់ចិត្ដពីអំពើបាប។ លោកបណ្ឌិត ខាហ្គិនសួរនាងថា តើព្រះយេស៊ូវនៅឯងណា។ នាងឆ្លើយថា ទ្រង់គង់ នៅក្នុងចិត្ដខ្ញុំ។ លោកបណ្ឌិត ខាហ្គិនប្រាប់នាងថា ព្រះយេស៊ូវគង់នៅស្ថានសួគ៌ខាងស្ដាំដៃព្រះវរបិតា។ នាង ប្រាប់ថា «វាជាពេលនោះហើយដែលខ្ញុំបានមករកព្រះយេស៊ូវដើម្បីឲ្យទ្រង់សំអាតអំពើបាបដ៏អាក្រក់របស់ខ្ញុំ ដោយព្រះលោហិតដ៏វិសេសរបស់ទ្រង់។ ព្រះលោហិតនោះត្រូវបានបង្ហូរសម្រាប់ខ្ញុំ... ថ្ងៃនេះខ្ញុំសប្បាយចិត្ដ។ ព្រះយេស៊ូវបង្ហូរព្រះលោហិតដ៏វិសេសទ្រង់នៅលើឈើឆ្កាង ដូច្នេះខ្ញុំអាចបានសង្រ្គោះ។ ព្រះយេស៊ូវបានសង បាបខ្ញុំទាំងអស់ដោយព្រះលោហិតរបស់ទ្រង់។ សព្វថ្ងៃនេះខ្ញុំសប្បាយចិត្ដដើម្បីទៅផ្សាយដំណឹងល្អ ដើម្បីនាំ មនុស្សវ័យក្មេង{មកក្រុមជំនុំ} ដូច្នេះគេអាចស្ដាប់គ្រូគង្វាលរបស់យើងផងដែរ។ ខ្ញុំសប្បាយចិត្ដនៅពេល ដែល{លោកបណ្ឌិត ហាយមើស៍}បង្រៀនមនុស្សវ័យក្មេងអំពីព្រះលោហិតរបស់ព្រះយេស៊ូវ... ខ្ញុំមានគ្រូ គង្វាល{មួយ}ដែលខ្វាយខ្វល់យ៉ាងខ្លាំងអំពីព្រលឹងមនុស្ស ហើយបង្រៀនពួកគេអំពីព្រះយេស៊ូវ...ព្រះយេស៊ូវ បានបង្ហូរព្រះលោហិតដ៏វិសេសទ្រង់លើឈើឆ្កាង ដូច្នេះទើបខ្ញុំអាចបានសង្រ្គោះ... ព្រះយេស៊ូវដ៏ជាព្រះអង្គ សង្រ្គោះអស្ចារ្យរបស់ខ្ញុំអើយ!» និស្សិតមហាវិទ្យាល័យជនជាតិចិនម្នាក់និយាយថា «ខ្ញុំបានដើរចូលក្នុងក្រុមជំនុំ ហើយខ្ញុំបានតឹង ចិត្ដ។ ព្រះបានដាស់ខ្ញុំឲ្យដឹងថា ខ្ញុំជាមនុស្សមានបាប...ទោះបីជាយ៉ាងណាក៏ដោយ មនុស្សគ្រប់រូបដែលនៅ ជុំវិញខ្ញុំគេសប្បាយចិត្ដ...ខ្ញុំមិនអាចបញ្ជោត{ខ្លួនឯង}ទៀតដោយគិតថា ខ្ញុំអត់អីទេ ខ្ញុំជាមនុស្សល្អម្នាក់។ ខ្ញុំ មានបញ្ហា ដ្បិតគ្មានអ្វីល្អសោះនៅក្នុងខ្ញុំ។ កាលខ្ញុំកំពុងអង្គុយស្ដាប់សេចក្ដីអធិប្បាយដែល{លោកបណ្ឌិត ហាយមើស៍អធិប្បាយ} ខ្ញុំមានអារម្មណ៍ដូចជាគ្រូគង្វាលកំពុងនិយាយដាក់ខ្ញុំផ្ទាល់...ទោះបីជាយ៉ាងណាក៏ ដោយ ខ្ញុំអាចលាក់អំពើបាបខ្ញុំពីមនុស្សបាន ខ្ញុំមិនអាចលាក់ពីព្រះបានឡើយ...ខ្ញុំមានអារម្មណ៍ដូចលោក អ័ដាម ដែលព្យាយាមលាក់ខ្លួនពីព្រះ... បន្ទាប់មក កាលសេចក្ដីអធិប្បាយចិត្ដចប់ ខ្ញុំបានលឺដំណឹងល្អរបស់ព្រះយេស៊ូវគ្រិស្ដជាលើកទីមួយ {ទោះបីជានាងបានមកក្រុមជំនុំមួយរយៈខ្លីក៏ដោយ នាងមិនបានស្ដាប់លឺពីមុនឡើយ}។ ព្រះគ្រិស្ដសុគតលើ ឈើឆ្កាងជំនួសខ្ញុំ ដើម្បីសងបាបខ្ញុំ...ព្រះលោហិតទ្រង់ត្រូវបានបង្ហូរសម្រាប់មនុស្សមានបាប។ ព្រះលោហិត ទ្រង់ត្រូវបានបង្ហូរសម្រាប់ខ្ញុំ! ខ្ញុំត្រូវការព្រះគ្រិស្ដជាខ្លាំង។ ជាជាងស្វែងរកការល្អនៅក្នុងខ្លួនឯង ដោយសារ ព្រះគុណព្រះ ភ្នែកខ្ញុំបានឃើញចំនុចនោះ។ ខ្ញុំបានមើលកាន់ព្រះគ្រិស្ដជាលើកដំបូង ហើយភ្លាមៗនោះ ទ្រង់បានសង្រ្គោះខ្ញុំ! ព្រះគ្រិស្ដមិនបានបែរចេញពីខ្ញុំឡើយ កាលខ្ញុំបានបានបែរចេញពីទ្រង់យូរមកហើយ តែទ្រង់បានទទួលខ្ញុំ ហើយបានលាងខ្ញុំដោយព្រះលោហិតទ្រង់...ព្រះលោហិតទ្រង់បាំងខ្ញុំ ហើយសំអាត អំពើបាបរបស់ខ្ញុំទាំងអស់។ ព្រះគ្រិស្ដបានបំពាក់ខ្ញុំដោយព្រះលោហិតទ្រង់។ ទ្រង់បំពាក់ខ្ញុំដោយសេចក្ដី សុចរិតរបស់ទ្រង់។ ព្រះលោហិតទ្រង់បានសំអាតចិត្ដដ៏អាក្រក់របស់ខ្ញុំ ហើយធ្វើឲ្យវាថ្មី...ជំនឿ និងការធានា អះអាងរបស់ខ្ញុំគឺស្ថិតនៅក្នុងព្រះគ្រិស្ដតែមួយគត់។ ឥឡូវនេះខ្ញុំយល់ពីអ្វីដែលលោកយ៉ូហាន ញ៉ូវតុនចង់ ប្រាប់ {នៅពេលគាត់ប្រាប់ថា} “ព្រះគុណអស្ចារ្យ! ជាសព្វពិរោះ ដែលប្រោសមនុស្សយ៉ាងដូចខ្ញុំ! ពេលមួយ ខ្ញុំបាត់បង់ តែឥឡូវនេះខ្ញុំរកឃើញ ខ្ញុំខ្វាក់ តែឥឡូវខ្ញុំមើលឃើញ”...ខ្ញុំជាមនុស្សមានបាប ហើយព្រះយេស៊ូវ បានសង្រ្គោះខ្ញុំ ទ្រង់បានទទួលខ្ញុំ ហើយសំអាតខ្ញុំដោយព្រះលោហិតទ្រង់»។ តើមនុស្សនាំឲ្យខ្ញុំនឿយណាយអធិប្បាយពីឈើឆ្កាងរបស់ព្រះយេស៊ូវ និងពីព្រះលោហិតរបស់ព្រះយេស៊ូវឬទេ? ទេ គេមិនធ្វើអញ្ចឹងឡើយ! មិនដូច្នេះឡើយ លុះត្រាតែគេមានគ្រូគង្វាលដែលធ្វើពិធីជ្រមុជ ទឹកដល់មនុស្សបាត់បង់ ដូចជាគ្រូអធិប្បាយនៅទីអាឡាតា រដ្ឋកាលីហ្វក់ញ្ញាដែលធ្វើពិធីជ្រមុជទឹកលីឌា អេស្រាដ៉ា ដោយមិនដឹងច្បាស់ថា នាងបានទទួលជឿព្រះយេស៊ូវ។ តើគាត់សូម្បីតែដឹងពីរបៀបដើម្បីដឹង ប្រាកដឬទេ? ខ្ញុំសង្ស័យពីវា! សូមចេញឆ្ងាយពីហោរាក្លែងក្លាយដូចនោះឲ្យដាច់ស្រឡះ! សម្រាប់ខ្ញុំ ខ្ញុំនឹងអធិប្បាយពីព្រះលោហិតរបស់ព្រះយេស៊ូវគ្រិស្ដ ទាល់តែអណ្ដាតនិយាយសាំញ៉ែរ នេះដេកស្ងៀមនៅក្នុងផ្នូរ ក្រោយមកនៅក្នុងអភិជន ខ្ញុំនឹងច្រៀងបទដ៏ពិរោះពីអំណាចព្រះចេស្ដាទ្រង់ដើម្បី ជួយសង្រ្គោះ។ មានឈាមវិសេសហូរមកលោះបាប ចេញពីរបួសព្រះអង្គ ឯមនុស្សមានបាបបានចូលទៅ ក្រាប នោះទ្រង់លាងឲ្យហ្មត់ហ្មង! នោះទ្រង់លាងឲ្យហ្មត់ហ្មង នោះទ្រង់លាងឲ្យហ្មត់ហ្មង « យើងរាល់គ្នាមានសេចក្តីប្រោសលោះក្នុងព្រះរាជបុត្រានោះ គឺជាសេចក្តីផ្តាច់បាប ដោយសារព្រះលោហិតទ្រង់»(កូឡ៉ូស ១:១៤)។ បើអ្នកចង់និយាយជាមួយយើងអំពីសេចក្ដីសង្រ្គោះ សូមមកខាងមុខនេះ ដូច្នេះយើងអាចនិយាយអំពីវា។
(ចប់សេចក្ដីអធិប្បាយ) សេចក្ដីអធិប្បាយដែលសរសេរដៃទាំងនេះមិនហាមឲ្យថតចំលងទេ។ អ្នកប្រើវាដោយគ្មានការអនុញ្ញាតពីលោក អានបទគម្ពីរមុនសេចក្ដីអធិប្បាយដោយលោក អ៊ឺរ៉ុន យ៉ែសី៖ ទំនុកដំកើង ៥១:១-៣ |