Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




មូលហេតុដែលគ្រូដើរអធិប្បាយមិនបន្ថែមមនុស្សទៅក្នុងក្រុមជំនុំយើង

(សេចក្ដីអធិប្បាយលេខ៤ជាស៊េរីពីការស្រែកយំខាងចម្បាំង)
WHY EVANGELISTS DON’T ADD PEOPLE TO OUR CHURCHES
(NUMBER FOUR IN A SERIES OF BATTLE CRIES)
(Cambodian)

ដោយលោកបណ្ឌិត
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស ថ្ងៃសៅរ៍នៅពេលល្ងាច កុម្ភះ ១១ ២០១៧
A sermon preached at the Baptist Tabernacle of Los Angeles
Saturday Evening, February 11, 2017

«តែអ្នករាល់គ្នាមិនសុខចិត្តមកឯខ្ញុំ ឲ្យបានជីវិតទេ»(យ៉ូហាន ៥:៤០)។


ប៉ុន្មានឆ្នាំមុន ក្រុមជំនុំរបស់យើងបានចូលរួមជាមួយក្រុមជំនុំមួយទៀតសម្រាប់ការប្រជុំបែបផ្សាយ ដំណឹងល្អជាស៊េរី។ អាគារយើងបានពេញដោយគ្រូគង្វាលតាមក្រុមជំនុំផ្សេងៗ។ គាត់បានអញ្ជើញគ្រូ ដើរអធិប្បាយដ៏ល្បីម្នាក់មក។ គ្រូដើរអធិប្បាយនោះបានអធិស្ឋាន មនុស្សជាច្រើននាក់បានមកខាងមុខតាមការអញ្ជើញ។ ប៉ុន្ដែគ្មានអ្នកណាម្នាក់បានសង្រ្គោះឡើយ។ នេះជាអ្វីដែលគ្រូគង្វាលមួយទៀតបាននិយាយ៖

ក្រុមជំនុំយើងបានខំប្រឹង ដើម្បីឲ្យមានមនុស្សពេញក្នុងសាលប្រជុំនៅថ្ងៃចុង ក្រោយនៃការឃោសនាតាមបែបផ្សាយដំណឹងល្អដែលបានបង្រៀនដោយគ្រូ អធិប្បាយល្បីម្នាក់។ នៅយប់ចុងក្រោយនៃការប្រជុំដ៏ធំនោះ យើងមានហ្វូង មនុស្សហៀរអាគារ ដែលនាំឲ្យមានមនុស្សប្រុសច្រើនជាង១រយនាក់ត្រូវឈរ ខាងក្រៅដើម្បីឲ្យបន្ទប់សម្រាប់ស្រ្ដី និងក្មេងនៅក្នុងសាលប្រជុំនោះ។ គ្មាន កន្លែងដាក់ពួកគេឡើយ។ អរគុណព្រះ ដែលមនុស្សទាំងអស់អាចលឺសារនៃ ដំណឹងល្អ ហើយមានមនុស្ស៥៤បានសង្រ្គោះនៅក្នុងការអញ្ជើញទៅខាង មុខ។ នៅពេលខ្ញុំបញ្ជូនរបាយការណ៍ដ៏អស្ចារ្យនោះទៅកាន់ទស្សនាវត្ដីដាវ របស់ព្រះអម្ចាស់ នោះខ្ញុំទទួលបានសំបុត្រនៃការស្ដីបន្ទោសខ្លាំងៗភ្លាមៗពី លោកខើថីស ហាត់សាន់{អ្នកកែសម្រួលនៅទស្សនាវត្ដីដាវរបស់ព្រះអម្ចាស់} គាត់បានសរសេរថា «ម៉េចអ្នកឯងហ៊ានរៀបរាប់ថា ពួកគេបានសង្រ្គោះ»។ «វាបង្ហាញពីការខ្វះជំនឿរបស់អ្នកដើម្បីរាប់ពួកគេទុកជាមនុស្សថ្មីនៅក្នុងព្រះគ្រិស្ដ»។ ខ្ញុំបានជាប់គាំងដោយសារការកត់សំគាល់របស់គាត់។ បន្ទាប់ពីការ ទាក់ទងគេដោយរាប់មិនអស់ច្រើនអាទិត្យក្រោយមក ដោយមានទាំងការ សរសេរសំបុត្រ ការទូរស័ព្ទ ការទៅលេងដោយផ្ទាល់ នោះឃើញថា ក្នុង ចំនោមមនុស្សដែលបានឆ្លើយតបក្នុងការអញ្ជើញទៅខាងមុខ ហើយបានអធិស្ឋានទទួលសេចក្ដីសង្រ្គោះនៅយប់មុននោះ គ្មានមនុស្សសូម្បីតែម្នាក់ ដែលបានត្រលប់មកលេងក្រុមជំនុំរបស់យើងម្ដងទៀត ខ្ញុំបានដឹងច្បាស់ថា {មនុស្សទាំងនេះមិនបានសង្រ្គោះនោះទេ}។ មានភាពខុសគ្នាយ៉ាងធំរវាង ការប្រកាសពីសចក្ដីជំនឿ ឬក៏ការចេញទៅផ្សាយដំណឹងល្អ ថែមទាំងការ មក ខាងមុខសាលប្រជុំនៅអំឡុងពេលនៃការអញ្ជើញ និងការបន្ថែមមនុស្ស មកក្នុងក្រុមជំនុំ។

គ្រូដើរអធិប្បាយដូចលោកខើថីសហាត់សាន់កំពុងតែផុតពូជទៅ។ គ្រូគង្វាលមាន ប្រាជ្ញាឈប់ប្រើពួកគេទៀត។ គេយល់ដឹងថា គ្រូអធិប្បាយទាំងនេះមិនដែលបន្ថែមអ្នកប្រែ ចិត្ដពិតប្រាកដទៅក្នុងក្រុមជំនុំរបស់គេឡើយ។ នោះជាមូលហេតុដែលគេមិនប្រើអ្នកទាំង នោះទៀត។

គ្រូគង្វាលនោះថាត្រូវមែន។ គ្មានពួកគេណាម្នាក់ដែលមកខាងមុខ និងសូត្រសេចក្ដីអធិប្បាយ ហើយត្រូវបានសង្រ្គោះនៅយប់នោះ។ បើគេបានសង្រ្គោះមែន នោះគេនឹងត្រលប់មកក្រុមជំនុំគាត់វិញ ហើយនឹងនៅទីនោះ។ ពួកគេមិនបានប្រែចិត្ដពីអំពើបាបរបស់គេនោះទេ។ ពួកគេមិនបានប្រែចិត្ដទៅឯព្រះ គ្រិស្ដនោះទេ។ ពួកគេមិនបានប្រែចិត្ដទាល់តែសោះ! ដូចជាគ្រូគង្វាលនោះបានប្រាប់ថា «មានភាពខុសគ្នា យ៉ាងធំរវាងការប្រកាសពីសេចក្ដីជំនឿ និងការបន្ថែមមនុស្សមកក្នុងក្រុមជំនុំ»។ គ្រូអធិប្បាយដ៏ល្បីនោះមិន បានជួយឲ្យនរណាម្នាក់បានសង្រ្គោះឡើយនៅយប់នោះ។ វិធិសាស្រ្ដរបស់គាត់គឺអាក្រក់! លោកខើថីស ហាត់សាន់ជាអ្នកកែសម្រួលនៅទស្សនាវត្ដីដាវរបស់ព្រះអម្ចាស់បានស្ដីបន្ទោសគ្រូ គង្វាលនោះ «ម៉េចអ្នកឯងហ៊ានរៀបរាប់ថា ពួកគេបានសង្រ្គោះ»។ ពួកគេទាំងអស់គួរតែរាប់ទុកជា «មនុស្ស ថ្មីនៅក្នុងព្រះគ្រិស្ដ»។ តាមការពិត គ្មានពួកគេណាម្នាក់បានក្លាយជាមនុស្សថ្មីនៅក្នុងព្រះគ្រិស្ដឡើយ។ វិធី សាស្រ្ដរបស់លោកហាត់សាន់គឺអាក្រក់!

មានគ្រូអធិប្បាយដូចនោះជាច្រើននៅពាសពេញប្រទេសអាមេរិកាំង ហើយនៅពាសពេញពិភព លោក។ ពួកគេជា «ពួកសម្រេចនិយម»។ ខ្ញុំនឹងអាននិយមន័យនៃ «លទ្ធិសម្រេចនិយម»នៅក្នុងសៀវភៅ របស់យើងដែលមានចំណងជើងថា ការបោះបង់ចោលព្រះនៅសព្វថ្ងៃនេះ (សូមចុចទីនេះដើម្បីអានវានៅ លើកំព្យូទ័ររបស់អ្នក) ដែលត្រូវបាននិពន្ធដោយលោកបណ្ឌិត ខាហ្គិន និងខ្ញុំ៖

លទ្ធិសម្រេចនិយមគឺជាជំនឿដែលថា មនុស្សម្នាក់ត្រូវបានដោយសារការមក ខាងមុខ ការលើកដៃ ការសូត្រសេចក្ដីអធិប្បាយ ការជឿលើគោលលទ្ធិមួយ ការប្ដេជ្ញាចិត្ដម្ចាស់ការខ្លួនឯង ឬក៏សម្មភាពខាងក្រៅមួយចំនួនផ្សេងៗទៀតរបស់មនុស្ស។

មនុស្សមកខាងមុខ គេជឿលើលទ្ធិមួយ។ គេសូត្រសេចក្ដីអធិស្ឋាន។ តែគេមិនមករកព្រះគ្រិស្ដឡើយ! ព្រះ យេស៊ូវមានបន្ទូលថា «តែអ្នករាល់គ្នាមិនសុខចិត្តមកឯខ្ញុំ ឲ្យបានជីវិតទេ»(យ៉ូហាន ៥:៤០)។ ដោយសារ តែគេមិនមករកព្រះគ្រិស្ដ នោះគេមិនបានប្រែចិត្ដឡើយ។ គេមិនបានសង្រ្គោះឡើយ។ នោះជាមូលហេតុ ដែលគេមិនបន្ដមកក្រុមជំនុំ។ គេបានសម្រេចចិត្ដ តែគេមិនមែនជាកូនព្រះពិតប្រាកដ។ គេមិនបានសង្រ្គោះ ឡើយ!

គ្រូដើរអធិប្បាយនោះ(និងមនុស្សជាច្រើនដូចគាត់}មិនមែនត្រឹមតែជាពួកសម្រេចនិយមនោះទេ។ គាត់ជាពួកសានដីម៉ាននិយម។ សូមស្ដាប់របៀបដែលគ្រូដើរអធិប្បាយនោះ «បង្រៀនមនុស្សឲ្យស្គាល់ព្រះ» ចេញពីអត្ថបទរបស់គាត់ «ការយកឈ្នះលើមនុស្សដែលជឿស៊ប់លើសាសនា»។ នេះជារបៀបដែលគាត់ «នាំស្រ្ដីម្នាក់ឲ្យស្គាល់ព្រះ គ្រិស្ដ»។

ក្រោយមកខ្ញុំចាត់និតីវិធីដើម្បីនាំនាងទៅតាមផ្លូវរបស់ពួករ៉ូម ខ្ញុំព្យាយាមធ្វើ ឲ្យអស់ពីសមត្ថភាពដើម្បីជួយនាងឲ្យយល់ថា នាងមិនមែនជាមនុស្សមាន បាបនោះទេ ប៉ុន្ដែឈ្នួលនៃអំពើបាបនោះជាអ្វីដែលយើងមិនអាចដកចេញ ដោយការខំប្រឹងធ្វើដោយខ្លួនឯងបានឡើយ។ ក្រោយមកខ្ញុំបានជួយឲ្យនាង ឃើញថា ព្រះយេស៊ូវបានសងថ្លៃបាបទាំងអស់ ហើយបើទ្រង់មិនធ្វើដូច្នោះ នោះគ្មានផ្លូវនៃសេចក្ដីសង្រ្គោះឡើយ។

បន្ទាប់មកគាត់នាំឲ្យនាងអធិស្ឋាន ហើយនិយាយថា នាងត្រូវបាន «សង្រ្គោះដោយរុងរឿង»។ សូមកត់ សំគាល់អ្វីដែលបាត់។ ស្រ្ដីនោះមិនត្រូវបានប៉ះពាល់ចិត្ដពីអំពើបាបឡើយ គ្មានការបង្ហាញប្រាប់ពីរឿងនោះ ឡើយ។ គ្មានការបង្ហាញប្រាប់ពីព្រះលោហិតរបស់ព្រះគ្រិស្ដដែលសំអាតបាបនាងឡើយ។ អ្វីទាំងអស់ស្ថិត នៅក្នុងគំនិតរបស់នាង។ គាត់បានជួយនាងឲ្យយល់ពីរឿងខ្លះ ហើយបន្ទាប់មកឲ្យឃើញថា ព្រះយេស៊ូវបាន សុគតសម្រាប់នាង។ នៅពេលនាងយល់រឿងខ្លះ ហើយឃើញរឿងនោះ នាងបានសូត្រសេចក្ដីអធិស្ឋាន គេធ្វើតែប៉ុណ្ណោះគត់។

ការអធិប្បាយ និង «ការផ្សាយដំណឹងល្អ»របស់គ្រូដើរអធិប្បាយនោះគឺជាឧទាហរណ៍ល្អបំផុតនៃ លទ្ធិសានដីម៉ាននិយម ដែលបង្រៀនថា ជំនឿក្នុងខួរក្បាលនឹងជួយសង្រ្គោះអ្នក។ ដូចដែលលោកបណ្ឌិត ម៉ាទីន ឡូដ ជ៉ោនស៍បានប្រាប់អំពីលទ្ធិសានដីម៉ាននិយម «បើអ្នកទទួលយកការបង្រៀនតាមបញ្ញា ដែល ត្រូវបានរៀបចំបង្រៀន នោះវាបានសង្រ្គោះអ្នកហើយ»(រ៉ូម ការអធិប្បាយតាមខមួយៗនៃជំពូក១០ សេចក្ដីជំនឿដែលអាចជួយសង្រ្គោះ Banner of Truth, chapter 14)។ គ្រូដើរអធិប្បាយនោះមានគំនិតដូចគ្នានឹងគ្រូក្លែងក្លាយឈ្មោះ អោ ប៊ី តៀម៊ី ដែលជឿថា មនុស្សម្នាក់ត្រូវតែ «{បង្កើត}ប្រយោគក្នុងគំនិត ដោយប្រាប់ថា ព្រះវរបិតាអើយ ទូលបង្គំជឿលើព្រះគ្រិស្ដសម្រាប់សេចក្ដីសង្រ្គោះ។ គ្មានអ្វីផ្សេងទៀតឡើយត្រូវបានទាមទារ»(Wikipedia)។ លោកតៀម៊ីបង្រៀនថា គ្រាន់តែប្រាប់ព្រះក្នុងគំនិតអ្នកថា អ្នកជឿទុកចិត្ដលើព្រះគ្រិស្ដ។ ត្រូវធ្វើតែប៉ុណ្ណោះគត់។ អ្នកខ្លះដែលអានមេរៀនសរសេរដោយដៃនេះ ឬមើលវិធីអូនេះអាច និយាយថា «លោកតៀម៊ីជាគ្រូក្លែងក្លាយ»។ តែតើគាត់ធ្វើយ៉ាងម៉េចដែលខុសប្លែកពីអ្វីដែលគ្រូដើរអធិប្បាយផ្សេងៗ ឬខុសពីអ្វីដែលពួកសម្រេចនិយមធ្វើ? ខ្ញុំសូមប្រាប់ថា អត់ខុសពីគ្នាឡើយ! វាជាលទ្ធិសម្រេចនិយម វាជាលទ្ធិសានដីម៉ាននិយម!

មានមនុស្សតិចតួចណាស់ដែលបានសង្រ្គោះតាមរយៈការអធិប្បាយបែបនោះ ហើយថ្ងៃជំនុំជំរះ នឹងបង្ហាញថា មានមនុស្សតិចតួចណាស់។ តិចតួចណាស់ តិចតួចណាស់ តិចតួចណាស់បានសង្រ្គោះតាម រយៈការផ្សាយដំណឹងល្អបែបនោះ។ វាបានបំផ្លាញក្រុមជំនុំយើង។ បំផ្លាញដោយសារវា វាល្អជាងដើម្បីមាន មនុស្សប្រែចិត្ដពិតប្រាកដ១នាក់ ជាជាងមាន១ពាន់នាក់ដែលក្លែងក្លាយ។

នៅក្នុងការផ្សាយដំណឹងល្អបែបនោះ គ្មានការប៉ះពាល់ចិត្ដពីបាប គ្រាន់តែជាការយល់ព្រមនៅក្នុង ខួរក្បាល។ គ្មានការជួបជាមួយព្រះគ្រិស្ដដោយផ្ទាល់។ គ្មានការជឿជាក់លើព្រះគ្រិស្ដដោយផ្ទាល់ គ្រាន់តែជា ការយល់ព្រមក្នុងខួរក្បាលអំពីអ្វីដែលព្រះគ្រិស្ដបានធ្វើ។ ដោយសារមនុស្សមិនត្រូវបានប៉ះពាល់ចិត្ដពីអំពើ បាបឡើយ គេមិនមករកព្រះគ្រិស្ដឡើយ។ គេមិនបានសង្រ្គោះឡើយ។ គេគ្មានជីវិតអស់កល្បជានិច្ចឡើយ។ ដូចដែលអត្ថបទយើងប្រាប់ថា

«តែអ្នករាល់គ្នាមិនសុខចិត្តមកឯខ្ញុំ ឲ្យបានជីវិតទេ»(យ៉ូហាន ៥:៤០)។

ឥឡូវនេះ ខ្ញុំត្រូវតែឈប់និយាយពីគ្រូដើរអធិប្បាយនោះ ហើយនិយាយទៅកាន់អ្នកដោយផ្ទាល់។ តើអ្នកល្អជាងគាត់ឬអី? តើអ្វីដែលអ្នកហៅថាសេចក្ដីសង្រ្គោះរបស់អ្នកល្អជាងអ្វីដែលគាត់បង្រៀនឬអី? ទេ វាមិនមែនអញ្ចឹងឡើយ!

កុំធ្វើខុសឡើយ អ្នកត្រូវតែបានសង្រ្គោះ។ នៅពេលព្រះទតមើលមកអ្នក តើទ្រង់ឃើញអ្វី? ទ្រង់ ឃើញថា អ្នកបានគ្របបាំងដោយអំពើបាប! ព្រះគម្ពីរប្រាប់ថា «ព្រះនេត្រនៃព្រះយេហូវ៉ានៅគ្រប់អន្លើ ក៏យាមមើលឃើញទាំងអស់ ទោះទាំងអាក្រក់នឹងល្អផង»(សុភាសិត ១៥:៣)។ ព្រះកត់ទុកអំពើបាបទាំង អស់ដែលអ្នកប្រព្រឹត្ដនៅក្នុងបញ្ជីរបស់ទ្រង់។ នៅឯការជំនុំជំរះចុងក្រោយ អ្នកនឹងឈរនៅមុខព្រះ ហើយ អ្នកនឹង «ត្រូវបានជំនុំជំរះតាមអ្វីដែលបានកត់ទុកក្នុងបញ្ជីនោះ»(វិវរណៈ ២០:១២)។ សូម្បីតែអំពើបាប សំងាត់របស់អ្នកក៏ត្រូវបានសំដែងឲ្យឃើញដែរ។ ព្រះគម្ពីរប្រាប់ថា «ពីព្រោះព្រះទ្រង់នឹងនាំគ្រប់ការទាំងអស់មកដើម្បីជំនុំជំរះ ព្រមទាំងអ្វីៗដែលលាក់កំបាំងផង ទោះល្អឬអាក្រក់ក្តី»(សាស្ដា ១២:១៤)។ បន្ទាប់ មកអ្នកនឹងត្រូវ «បោះទៅក្នុងបឹងភ្លើង»(វិវរណៈ ២០:១៥)។

អ្នកត្រូវតែឲ្យព្រះឃើញអ្នកខុសពីគេ។ អ្នកត្រូវតែឲ្យព្រះទតមើលមកអ្នក ហើយមិនឃើញអំពើ បាបរបស់អ្នក។ អ្នកត្រូវតែឲ្យព្រះទតឃើញព្រះលោហិតរបស់ព្រះគ្រិស្ដ។ អ្នកត្រូវការព្រះយេស៊ូវ ដ្បិត «ពីព្រោះមានព្រះតែ១ ហើយមានអ្នកសង្រួបសង្រួមតែ១ នៅកណ្តាលព្រះ និងមនុស្ស គឺជាមនុស្សដ៏ជាព្រះគ្រីស្ទយេស៊ូវនោះ»(១ធីម៉ូថេ ២:៥)។ អ្នកត្រូវការព្រះយេស៊ូវឲ្យធ្វើជាអ្នកសង្រួបសង្រួម ដើម្បីឈររវាង អ្នក និងព្រះ ដើម្បីសងបាបរបស់អ្នក។

តែអ្នកកំពុងព្យាយាមរៀនពីរបៀបដើម្បីឲ្យបានសង្រ្គោះ។ អ្នកគឺជាអ្នកសម្រេចនិយមសានដីម៉ាន។ ក្មេងប្រុសម្នាក់បានប្រាប់លោកបណ្ឌិត ខាហ្គិនថា «ខ្ញុំនឹងព្យាយាមជឿជាក់លើព្រះយេស៊ូវ។ ខ្ញុំនឹងព្យាយាម ជឿជាក់លើទ្រង់ដោយមិនស្វែងរកអារម្មណ៍ឡើយ»។ គាត់កំពុងតែព្យាយាមរៀនដើម្បី «ធ្វើវាដោយត្រឹម ត្រូវ»។ នៅពេលគាត់ «ធ្វើវាត្រឹមត្រូវ» នោះគាត់នឹងយល់ព្រម ហើយបន្ទាប់មកគាត់អាចបន្ដតាមផ្លូវគាត់។ ក្មេងប្រុសនោះមិនត្រូវបានប៉ះពាល់ចិត្ដពីអំពើបាបរបស់គាត់ឡើយ ទោះបីជាយ៉ាងណាក៏ដោយ គាត់បាន សរសេរចុះក្នុងបញ្ជី។ គាត់កំពុងតែព្យាយាមដើម្បីជឿជាក់លើព្រះយេស៊ូវទុកជាការបង្ហើយរួចជាស្រេច។

ថ្ងៃដែលព្រះគ្រិស្ដត្រូវបានជាប់ឆ្កាង មានចោរម្នាក់ដែលបានជាប់ឆ្កាងនៅជិតព្រះយេស៊ូវ។ គាត់មិន ដឹងពី «របៀប»ដើម្បីទទួលជឿព្រះយេស៊ូវនោះទេ គាត់ត្រឹមតែជឿ។ គាត់ត្រូវបានប៉ះពាល់ចិត្ដពីអំពើបាប គាត់ ហើយត្រូវការព្រះយេស៊ូវ ក្រោយមកគាត់បានទទួលជឿទ្រង់។

ថ្ងៃមួយ កាលព្រះគ្រិស្ដនៅក្នុងផ្ទះកំពុងបរិភោគ ស្រ្ដីម្នាក់បានវានៅក្រោមតុ ហើយថើបព្រះបាទ ទ្រង់។ នាងមិនដឹងពី «អ្វីដើម្បីធ្វើ» ដើម្បីទទួលជឿព្រះយេស៊ូវ នាងត្រឹមតែមករកទ្រង់។ ព្រះគ្រិស្ដបានមាន បន្ទូលទៅនាងថា «អំពើបាបអ្នកបានអត់ទោសហើយ»(លូកា ៧:៤៨)។

អ្នកខ្លះគិតថា ការជឿជាក់លើព្រះយេស៊ូវគឺជាការជឿថា ទ្រង់បានសុគតលើឈើឆ្កាងសម្រាប់អ្នក ឬ «ការដឹង» ថា ទ្រង់បានសុគតសម្រាប់អ្នក ដែលជារឿងតែមួយ។ អ្នកត្រឹមតែនិយាយក្នុងខួរក្បាលអ្នកថា អ្នកជឿជាក់លើព្រះគ្រិស្ដ។ អ្នកត្រឹមតែនិយាយវាដោយមាត់។ ព្រះគ្រិស្ដមានបន្ទូលក្នុងអត្ថបយើងថា

«តែអ្នករាល់គ្នាមិនសុខចិត្តមកឯខ្ញុំ ឲ្យបានជីវិតទេ»(យ៉ូហាន ៥:៤០)។

អ្នកមិនបានជឿជាក់លើព្រះគ្រិស្ដនោះទេ។ អ្នកមិនបានមករកទ្រង់នោះទេ។ អ្នកត្រឹមតែយល់ព្រម រឿងខ្លះនៅក្នុងខួរក្បាលអ្នក។ អ្នកនិយាយតែមាត់។ នោះនឹងមិនជួយសង្រ្គោះអ្នកឡើយ។ អ្នកខ្លះគិតថា បើ អ្នកអាចរៀនល្មមដើម្បីយល់ពីសេចក្ដីសង្រ្គោះ ហើយអាចឆ្លើយសំណួរអំពីវា នោះអ្នកនឹងបានសង្រ្គោះ។ ការ រៀនឆ្លើយសំណួរដូចជានិស្សិតម្នាក់នឹងមិនជួយសង្រ្គោះអ្នកឡើយ។ ព្រះគ្រិស្ដមានបន្ទូលថា «អ្នករាល់គ្នាមិនសុខចិត្តមកឯខ្ញុំ ឲ្យបានជីវិតទេ»។

បញ្ហាគឺថា អ្នកគ្មានការប៉ះពាល់ចិត្ដពិតប្រាកដពីបាបរបស់អ្នក។ អ្នកនិយាយពាក្យមួយ ឬពាក្យពីរ តែអ្នកមិនត្រូវបានប៉ះពាល់ចិត្ដឡើយ។ ដ្បិតអ្នកគ្មានការប៉ះពាល់ចិត្ដពិតប្រាកដពីនិស្ស័យបាបរបស់អ្នកនៅ កន្លែងសំខាន់បំផុតរបស់អ្នកឡើយ។ នៅខាងក្នុងអ្នកអាត្មានិយម។ នៅខាងក្នុងអ្នកមិនចង់បានព្រះឡើយ។ អ្នកចង់បានខ្លួនឯង។ អ្វីអាក្រក់ៗទាំងអស់ដែលអ្នកធ្វើចេញពីនិស្ស័យបាបរបស់អ្នក។ អ្នកគួរតែស្អប់ខ្ពើម ខ្លួនឯង។ អ្នកគួរតែខ្អប់ខ្ពើមខ្លួនឯង។ ទើបអ្នកនឹងរីករាយដើម្បីលឺអំពីព្រះយេស៊ូវដែលស្រឡាញ់អ្នក ហើយប្រទានព្រះលោហិតទ្រង់សម្រាប់អ្នក។

តែអ្នកមិនជឿលើព្រះលោហិតរបស់ព្រះគ្រិស្ដជាពិត។ អូ អ្នកអាចគិតពីព្រះលោហិតនៅក្នុងខួរ ក្បាល ឬក៏អាចសូត្រពាក្យអំពីវា ដោយសារតែអ្នកបានលឺអំពីព្រះលោហិតនៅក្នុងសេចក្ដីអធិប្បាយ។ តែ នោះជាអ្វីទាំងអស់ដែលអ្នកធ្វើ។ អ្នកមិនបានមកឯព្រះគ្រិស្ដផ្ទាល់ដូចជាមនុស្សមានបាបដែលគ្មានសង្ឃឹម ហើយជាប់មានទោស ដើម្បីឲ្យទ្រង់សំអាតអ្នកដោយព្រះលោហិតរបស់ទ្រង់ឡើយ។ អ្នកកំពុងតែព្យាយាម សង្រ្គោះខ្លួនឯងក្នុងផ្លូវនេះ ឬផ្លូវនោះ។ ព្រះលោហិតរបស់ព្រះគ្រិស្ដមិនមែនជាសេចក្ដីសង្រ្គោះអ្នកឡើយ សូម្បីតែអ្នកសូត្រពាក្យអំពីវាក៏ដោយ។ នៅក្នុងចិត្ដអ្នក អ្នកមិនយល់ព្រមជាមួយបទចម្រៀងពីបុរាណ៖

ចិត្ដខ្ញុំសង្ឃឹមពឹងនឹងព្រះអង្គ
   និងព្រះលោហិតដែលលាងម៉ត់ម៉ង
ខ្ញុំមិនហ៊ានទុកចិត្ដនឹងខ្លួនខ្ញុំ {គំនិត ឬអារម្មណ៍)
   តែពឹងលើព្រះនាមរបស់ព្រះយេស៊ូវទាំងស្រុង
ពឹងលើព្រះគ្រិស្ដ ខ្ញុំបានខ្ជាប់ខ្ជួន
   គ្មានទីពឹងទៀតអាចនៅមាំមួន
គ្មានទីពឹងទៀតអាចនៅមាំមួន
   («ថ្មដ៏រឹងមាំ»ដោយលោកអេដវើដ ម៉ូត ១៧៩៧-១៨៧៤)។


បើសិនជាសេចក្ដីអធិប្បាយនេះជាព្រះពរសំរាប់បងប្អូន នោះសូមផ្ញើរអ៊ីម៉ែលទៅកាន់លោកបណ្ឌិត ហាយមើស៏ ហើយសូមប្រាប់គាត់ផង។ នៅពេលអ្នកសរសេរផ្ញើរទៅកាន់លោក ហាយមើស៍ សូមប្រាប់ពីប្រទេសរបស់អ្នក ឬក៏គាត់មិនអាចឆ្លើយតបទៅវិញ។ សូមចុចទីនេះ rlhymersjr@sbcglobal.net(សូមចុចទីនេះ) ។ បើសេចក្ដីអធិប្បាយទាំងនេះជាព្រះពរចំពោះអ្នក នោះសូមប្រាប់គាត់ ថែមទាំងប្រាប់ពីប្រទេសរបស់អ្នកផង។ អ្នកអាចសរសេរទៅកាន់លោក ហាយមើស៏ក្នុងភាសាណា ក៏បាន ប៉ុន្ដែ សូមសរសេរជាភាសាអង់គ្លេស បើសិនជាបងប្អូនអាចធ្វើបាន។ បើអ្នកចង់សរសេរទៅ គាត់តាមប្រៃណីយ៍ សូមសរសេរទៅកាន់អាស័យដ្ឋាន P.O. Box 15308, Los Angeles, CA 90015។ អ្នកអាចទូរស័ព្ទទៅគាត់តាមលេខ(៨១៨)៣៥២-០៤៥២។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអានសេចក្ដីអធិប្បាយរបស់ លោក ហាយមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗនៅលើអ៊ីធើណេត តាមគេហទំព័រ
www.sermonsfortheworld.com. ចុចលើ ”
សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ”

សេចក្ដីអធិប្បាយដែលសរសេរដៃទាំងនេះមិនហាមឲ្យថតចំលងទេ។ អ្នកប្រើវាដោយគ្មានការអនុញ្ញាតពីលោក
Dr. Hymers។ ទោះបីជាយ៉ាងណាក៏ដោយ គ្រប់សេចក្ដីអធិប្បាយជាវីដីអូទាំងអស់របស់លោក
Dr. Hymers ហាមថតចំលង ហើយអាចត្រឹមតែប្រើវាបានដោយមានការអនុញ្ញាត។

ច្រៀងចំរៀងតែម្នាក់ឯងមុនអធិប្បាយដោយ បែនយ៉ាមីន ខីខេង ហ្គ្រីហ្វី៖
«ចូរមកឯខ្ញុំចុះ»(ដោយលោកឆោឡែស ផី ជ៉ោនស៍ ១៨៦៥-១៩៤៩)។