Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




ចូរពិចារណាមើលខ្លួនឯងឥឡូវនេះ!

EXAMINE YOURSELVES NOW!
(Cambodian)

ដោយលោកបណ្ឌិត
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស ថ្ងៃរបស់ព្រះអម្ចាស់នៅពេលព្រឹក កុម្ភះ ៥ ២០១៧
A sermon preached at the Baptist Tabernacle of Los Angeles
Lord's Day Morning, February 5, 2017

« ចូរអ្នករាល់គ្នាពិចារណាខ្លួនឯងមើល តើស្ថិតនៅក្នុងសេចក្តីជំនឿឬទេ ចូរល្បងខ្លួនមើលចុះ តើអ្នករាល់គ្នាមិនយល់ឃើញថា ព្រះយេស៊ូវគ្រីស្ទគង់ក្នុងអ្នករាល់គ្នាទេឬអី លើកតែអ្នករាល់គ្នាត្រូវកាត់ចោលចេញប៉ុណ្ណោះ»(២កូរិនថូស ១៣:៥)។


មនុស្សមួយក្រុមក្នុងក្រុមជំនុំនៅទីក្រុងកូរិនថូស បានចាប់ផ្ដើមវាយប្រហារប្រឆាំងនឹងសាវកប៉ុល។ គេជាមនុស្សមិនប្រែចិត្ដដដែលដែលប៉ុលប្រាប់មុននេះបន្ដិច។ គេនិយាយថា ប៉ុលជាមនុស្សខ្សោយ ហើយ មិនមែនជាសាវកពិតប្រាកដនោះទេ។ គេមានភាពដូចជាមនុស្សខ្លះដែលយើងមាននៅក្នុងក្រុមជំនុំយើង ជា មនុស្សដែលវាយប្រហារខ្ញុំក្នុងការបាក់បែកក្រុមជំនុំ។ យើងត្រូវតែតយុទ្ធនឹងអារក្ស ដើម្បីមានក្រុមជំនុំដ៏ អស្ចារ្យនេះនៅចំពាក់កណ្ដាលទីក្រុងឡូសអង់ចាឡែស។ មនុស្សអាក្រក់ៗទាំងនេះខ្លះនិយាយថា ប៉ុលមិន មែនជាសាវកពិតប្រាកដនោះទេ។ ដូច្នេះប៉ុលប្រាប់គេថា «ចូរអ្នករាល់គ្នាពិចារណាខ្លួនឯងមើល តើស្ថិតនៅក្នុងសេចក្តីជំនឿឬទេ»។ ខគម្ពីរនេះអាចបកប្រែថា «ចូរល្បងលខ្លួនឯមើល តើស្ថិតក្នុងសេចក្ដីជំនឿឬទេ»។ ប៉ុលប្រាប់គេឲ្យពិនិត្យមើលចិត្ដ និងជីវិតផ្ទាល់ខ្លួនរបស់គេ តើគេពិតជាបានសង្រ្គោះឬទេ។ ដើម្បី «ស្ថិតក្នុងសេចក្ដីជំនឿ»មានន័យថា ដើម្បីធ្វើជាគ្រីស្ទានពិតប្រាកដ។ មនុស្សទាំងនោះបានវាយប្រហារប៉ុល ដូចជា ក្រុមមនុស្សដែលបានចេញពីក្រុមជំនុំវាយប្រហារខ្ញុំ។ ឥឡូវនេះ ពួកគេភាគច្រើនមិនទៅក្រុមជំនុំទាល់តែ សោះ។ អ្នកនៅសល់ទៅក្រុមជំនុំបែបផ្សាយដំណឹងល្អខ្សោយៗ។ ខ្ញុំផ្ទាល់គិតថា ពួកគេតិចតួចណាស់ជាកូន ព្រះពិតប្រាកដ។

« ចូរអ្នករាល់គ្នាពិចារណាខ្លួនឯងមើល តើស្ថិតនៅក្នុងសេចក្តីជំនឿឬទេ ចូរល្បងខ្លួនមើលចុះ»។

សាវកប៉ុលប្រាប់អ្នកឲ្យពិចារណាខ្លួនឯង។ គាត់ប្រាប់ឲ្យល្បងលមើល តើអ្នកមានសេចក្ដីជំនឿ ដែលអាចសង្រ្គោះនៅក្នុងព្រះគ្រិស្ដឬទេ។ ឥឡូវនេះបើអ្នកមិនពិចារណាមើលខ្លួនឯង នោះព្រះនឹងពិចារ ណាមើលអ្នកនៅឯការជំនុំជំរះចុងក្រោយ។ ព្រះទតឃើញអំពើបាបទាំងអស់ដែលអ្នកប្រព្រឹត្ដ។ ទ្រង់បាន កត់ត្រាទុកនូវអំពើបាបក្នុងចិត្ដអ្នក និងអំពើបាបទាំងអស់ដែលអ្នកប្រព្រឹត្ដ។ ទ្រង់នឹងអានអំពើបាបរបស់អ្នក ចេញពីបញ្ជីទ្រង់។ នៅពេលអ្នកស្លាប់ទៅ ព្រលឹងរបស់អ្នកនឹឈរនៅមុខព្រះ ហើយត្រូវជំនុំជំរះ។ អ្នកត្រូវតែ ពិចារណាមើលបាបអ្នកឥឡូវ ឬព្រះនឹងពិចារណាមើលវា ហើយជំនុំជំរះអ្នក រួចអ្នកនឹងត្រូវ «បោះទៅក្នុង បឹងភ្លើង»(វិវរណៈ ២០:១៥)។ អ្នកត្រូវពិចារណាមើលគំនិត ពាក្យសំដី និងអំពើបាបខាងក្រៅរបស់អ្នក ឥឡូវ មុនពេលអ្នកស្លាប់ទៅ។ ដ្បិតវានឹងយឺតពេលដើម្បីបានសង្រ្គោះពីភ្លើងនៃឋាននរក នៅពេលអ្នកស្លាប់ ទៅ។ «ចូរអ្នករាល់គ្នាពិចារណាខ្លួនឯងមើល តើស្ថិតនៅក្នុងសេចក្តីជំនឿឬទេ»ឥឡូវ។ ដ្បិតវានឹងយឺតពេល ឲ្យបានសង្រ្គោះ បន្ទាប់ពីអ្នកស្លាប់ទៅ។ បើអ្នកមិនប្រែចិត្ដ ហើយទទួលជឿព្រះគ្រិស្ដឥឡូវនេះ នោះអ្នក «រងទុក្ខវេទនានៅក្នុងភ្លើង និងស្ពាន់ធ័រ ឯផ្សែងនៃសេចក្តីទុក្ខលំបាករបស់គេ និងហុយឡើងអស់កល្បជានិច្ចរៀងរាបតទៅ គេនឹងឥតមានសេចក្តីស្រាកស្រាន្តឡើយ ទាំងយប់ទាំងថ្ងៃ»(វិវរណៈ ១៤:១០,១១)។ នោះ ជាមូលហេតុដែលអ្នកត្រូវពិចារណាមើលខ្លួនឯងឥឡូវ ដ្បិតវានឹងយឺតពេលដើម្បីឲ្យបានសង្រ្គោះ បន្ទាប់ពីអ្នកស្លាប់ទៅ។

អ្នកមិនអាចដើរចូលក្នុងក្រុមជំនុំយើងដោយមិនមានអារម្មណ៍យ៉ាងខ្ជាប់ខ្ជួនថា យើងកំពុងតែធ្វើ តាមផ្លូវពីបុរាណ។ រឿងទីមួយដែលអ្នកឃើញ នៅពេលអ្នកដើរចូលក្នុងគឺជាស៊េរីនៃផ្ទាំងគំនូ។ ពួកគេទាំង អស់ជាគ្រូអធិប្បាយយូរមកហើយដូចជា យូណាថាន់ អេដើនស៍ ជ៉ោន ប៉ាញ់យិន ជោច ហ្វាយហ្វៀល ជ៉ោន វែស្លេ ម៉ាទីន លូសើរ ស្ពឺជិន ជេមស៍ ហាសិន ថេលឺ លោកបណ្ឌិត ជ៉ោន សោង និងអ្នកផ្សេងទៀតពីមុន។ រឿងបន្ទាប់មកទៀតដែលអ្នកនឹងឃើញគឺថា មនុស្សទាំងអស់នៅក្នុងក្រុមជំនុំយើងពាក់អាវធំនិងក្រវ៉ាត់ក។ វាត្រូវបានទាមទារ។ បើគេមិនពាក់ក្រវ៉ាតក និងអាវស នោះយើងឲ្យគេខ្ទី។ បើគេបដិសេធ គេមិនអាចចូល មកក្នុង។ ខ្លាំងម៉្លេះ? ប្រហែល តែវាជាផ្លូវបុរាណ ហើយយើងនឹងមិនផ្លាស់ប្ដូរឡើយ។ ស្រ្ដីៗត្រូវតែស្លៀក ពាក់សមរម្យ។ នោះជាផ្លូវបុរាណ ហើយវាផ្លូវត្រឹមត្រូវ។ ដូចលោកបណ្ឌិត ថូសើរប្រសាសន៍ថា «ផ្លូវបុរាណគឺ ជាផ្លូវពិត»។ នៅពេលអ្នកចូលក្នុងសាលប្រជុំ ព្យាណូ និងក្រុមភ្លេងកំពុងលេងបទពីបុរាណ។ គ្មានហ្គីតា ឬស្គរឲ្យមើល ឬស្ដាប់ក្នុងកម្មវិធីថ្វាយបង្គំព្រះ។ ចម្រៀងទាំងអស់ដែលយើងច្រៀងជាបទបុរាណ។ គ្មានបទ ខ្លីៗសម័យនេះ។ ត្រឹមតែមាន «ចម្រៀងពិសេស»ច្រៀងតែម្នាក់ឯង ដែលត្រូវបានច្រៀងដោយគ្រូជំនួយខាង មនុស្សចស់ បុរសដែលមានអាយុ៦០ឆ្នាំ ដែលច្រៀងបទបុរាណមុនការអធិប្បាយ។ ហើយយើងតែងតែ អធិប្បាយពីគម្ពីរខីងជេមស៍ចាស់។

អ្នកខ្លះអាចនិយាយថា «អ្នកត្រូវតែមានក្រុមជំនុំដែលពេញដោយមនុស្សចាស់ៗ!» ទេ យើងមិន ធ្វើអញ្ចឹងឡើយ! មនុស្សមួយចំនួនធំរបស់យើងមានអាយុក្រោម៣០ឆ្នាំ។ ហើយប្រហែល២៥ភាគរយមាន អាយុរៀននៅមហាវិទ្យាល័យ ឬវិទ្យាល័យ។ ពួកគេតិចតួចណាស់ត្រូវបានធំឡើងក្នុងក្រុមជំនុំ។ ពួកគេភាគច្រើនត្រូវបាននាំមកក្នុងក្រុមជំនុំដោយការផ្សាយដំណឹងល្អយ៉ាងស្វាហាប់ចេញពីមហាវិទ្យាល័យ និងវិទ្យា ល័យ។

អ្វីៗទាំងអស់ដែលយើងធ្វើ យើងជឿក្នុងការដាស់តឿនក្រុមជំនុំទំនើបនិយម។
   យើងជឿនៅក្នុងការគិតខុសពីគ្នា។
របៀបដែលយើងដាស់តឿនក្រុមជំនុំទាំងនោះគឺតាមរយៈការបង្កើតឲ្យមាន
   គ្រីស្ទានល្អប្រសើរ ជាជាងពួកគេធ្វើ។
ហើយពិតប្រាកដណាស់ យើងបង្កើតឲ្យមានគ្រីស្ទានល្អប្រសើរ ជាជាងពួកគេធ្វើ!
   តើអ្នកចង់ធ្វើជាម្នាក់នោះឬទេ?
(បកស្រាយប្រយោគពីសៀវភៅចាប់ផ្ដើមជាមួយមូលហេតុ ដោយលោក Simon Sinek, p. 41)។

សូមមកទីនេះពីរបីខែ ហើយទទួកការប្រែចិត្ដពិតប្រាកដ នោះអ្នកនឹងក្លាយជាគ្រីស្ទានល្អប្រសើរជាងក្រុម ជំនុំ «តាមបែបទំនើប»បង្កើត។ អ្នកនឹងក្លាយជាគ្រីស្ទានល្អបំផុតដែលមនុស្សទាំងអស់ស្គាល់!

សព្វថ្ងៃនេះមានក្រុមជំនុំតិចតួចណាស់ដែលដើរតាមផ្លូវបុរាណ។ គេមិនដើរតាមផ្លូវបុរាណដែល ត្រូវបានបង្រៀនដោយព្រះគ្រិស្ដ និងពួកសាវក។ គេមិនអធិប្បាយតាមផ្លូវបុរាណនៃពួកកែប្រែជំនឿ ឬពួក បរិសុទ្ធ ឬគ្រូអធិប្បាយនៅសតវត្សទី១៨ និងដើម១៩។ គេដើរតាមផ្លូវថ្មី ផ្លូវក្លែងក្លាយដែលចាប់ផ្ដើមដោយ លទ្ធិក្លែងក្លាយផីឡេហ្គៀនរបស់លោក ឆោតឡែស ហ្វីនណេ ជាផ្លូវដែលបង្កើតជាការញាស់អ្នកសម្រេច និយមដ៏ចម្លែក រួមទាំងការផ្សាយដំណឹងល្អថ្មី ពួកឆ្កួត និស្សិតដែលប្រឆាំងនឹងព្រះគម្ពីរ និងពួកកាល់វិន និយមថ្មី(ដែលបង្រៀនពីលទ្ធិកាលវិននិយម តែមិនស្រាវជ្រាវមើលចិត្ដអ្នកស្ដាប់របស់គេ ដូចជាយ៉ូណាតាន់ អេដើដ ជោហ្គ ហ្វាយហ្វៀល ស្ពឺជិន និងលោកបណ្ឌិត ឡូដ ជ៉ោស៍បានធ្វើ)។ ខ្ញុំនឹងមិនខ្ជះខ្ជាយពេល ពន្យល់ពីផលផ្លែទាំងអស់របស់លោកហ្វីននោះទេ។ ខ្ញុំនឹងនិយាយដោយសាមញ្ញថា យើងអាចរាប់គេទាំង អស់ដូចជាការផ្សាយដំណឹងល្អថ្មី។ គេហៅខ្លួនឯងថា «គ្រូផ្សាយដំណឹងល្អថ្មី»! ហើយគេថាត្រូវ ដោយសារ តែអ្វីដែលគេបង្រៀនសុទ្ធតែថ្មី។ ខ្ញុំមិនជឿថា មនុស្សទាំងអស់ក្នុងក្រុមជំនុំទាំងនោះជាមនុស្សបាត់បង់នោះ ទេ។ តែអ្នកដែលបានសង្រ្គោះទាំងនោះត្រឹមតែជាសំណល់នៅសម័យរបស់យើង។ បើអ្នកចង់អានអំពី «ការ ផ្សាយដំណឹងល្អពីបុរាណ» សូមទិញការថតចំលងដែលមានចំណងជើងថា «លទ្ធិផ្សាយដំណឹងល្អបែប បុរាណ» ដោយលោកអេន អែស៍ ម៉ូរេ។ អ្នកអាចទិញវាក្នុងបណ្ណាល័យរបស់យើង ឬក៏អាចទិញវាតាមអ៊ីនធើ ណែតពីគេហទំព័រ Amazon.com ។ នៅខាងក្រោយក្របគឺជាការដងស្រង់របស់លោកបណ្ឌិត អេ ដប់បិល យូ ថូសើរ «ផ្លូវចាស់គឺជាផ្លូវពិត ហើយគ្មានផ្លូវថ្មីឡើយ» គ្មានផ្លូវថ្មីណាដែលអាចជួយអ្នកឲ្យក្លាយជាកូនព្រះពិតប្រាកដ។ ដូចហោរាយេរេមាប្រាប់ថា

« ចូរឲ្យឯងរាល់គ្នាឈរតាមផ្លូវ ហើយមើលចុះ ត្រូវឲ្យសួររកផ្លូវចាស់ទាំងប៉ុន្មាន មើលជាមានផ្លូវណាដែលល្អ រួចឲ្យដើរតាមផ្លូវនោះចុះ នោះឯងរាល់គ្នានឹងបានសេចក្តីសំរាកដល់ព្រលឹង»(យេរេមា ៦:៦)។

ឥឡូវនេះខ្ញុំនឹងប្រាប់ពីភាពផ្ទុយគ្នានៃផ្លូវចាស់ដែលនាំអ្នកទៅឯសេចក្ដីសង្រ្គោះ និងផ្លូវថ្មីដែលនឹងនាំអ្នកទៅ ឯការដាក់ទណ្ឌកម្មដ៏នៅអស់កល្បជានិច្ច។

១. ទីមួយ ផ្លូវចាស់ចាប់ផ្ដើមជាមួយព្រះ និងសិរីល្អរបស់ទ្រង់ ផ្លូវថ្មីចាប់ផ្ដើមជាមួយ មនុស្ស និងតម្រូវការ ថែមទាំងអារម្មណ៍របស់គេ។

អូ ក្នុង «ផ្លូវថ្មី» គេបង្ហាញប្រាប់ពីព្រះ។ តែគាត់មិនមែនជាព្រះក្នុងព្រះគម្ពីរនោះទេ។ គាត់មិនមែន ជាព្រះដ៏គ្រប់គ្រងទាំងអស់ក្នុងព្រះគម្ពីរនោះទេ។ គាត់មិនមែនជាព្រះដែលរើសអ្នកណាដែលទ្រង់នឹងជួយ សង្រ្គោះ និងអ្នកណាដែលចេញពីបាបរបស់គេ។ ព្រះនៃ «ផ្លូវថ្មី» មិនមែនជាព្រះក្នុងព្រះគម្ពីរ ដែលសាវក ប៉ុលប្រាប់នោះទេ

«ដូច្នេះ ទ្រង់តែងផ្សាយមេត្តាករុណា ដល់អ្នកណាតាមព្រះហឫទ័យ ហើយទ្រង់ធ្វើឲ្យអ្នកណារឹងទទឹងក៏តាមតែព្រះហឫទ័យដែរ»(រ៉ូម ៩:១៨)។

ផ្លូវថ្មីមិនដែលនិយាយពីសេចក្ដីពិតដែលថា ព្រះរើសអ្នកណាដែលទ្រង់នឹងសង្រ្គោះ ហើយទុកអ្នក ផ្សេងទៀតឯទៅឋាននរក។ តើពេលក្រោយបំផុតណាដែលអ្នកលឺគ្រូអធិប្បាយបង្រៀនដូចនោះអំពីព្រះ? អ្នកប្រហែលមិនដែលលឺអំពីព្រះពិតក្នុងព្រះគម្ពីរ។ ព្រះគម្ពីរហៅទ្រង់ថា «ព្រះដ៏ធំ ហើយគួរឲ្យស្ញែងខ្លាច» (ចោយទិយកថា ៧:២១)។ ព្រះគម្ពីរហៅទ្រង់ថា «ព្រះយេហូវ៉ាដ៏ធំ ហើយគួរឲ្យស្ញែងខ្លាច»(នេហេមា ១:៥) ហើយទ្រង់ត្រូវបានហៅម្ដងទៀតថា « ព្រះដ៏ធំ ហើយមានឥទ្ធានុភាព ដែលគួរស្ញែងខ្លាច»(នេហេមា ៩:៣២)។ ហើយយើងត្រូវបានព្រមានថា « រីឯការដែលធ្លាក់ទៅក្នុងកណ្តាប់ព្រះហស្តនៃព្រះដ៏មានព្រះជន្មរស់នៅ នោះគួរស្ញែងខ្លាចណាស់»(ហេព្រើរ ១០:៣១)។ «ដ្បិតព្រះនៃយើងរាល់គ្នា ទ្រង់ជាភ្លើងដែលឆេះបន្សុស»(ហេព្រើរ ១២:២៩)។

តើអ្នកធ្លាប់លឺគ្រូគង្វាល ឬអាចារ្យណាប្រាប់អំពីព្រះនោះឬអត់? ដែលព្រះគម្ពីរហៅថា «ព្រះដ៏ មានព្រះជន្មរស់នៅ»(ហេព្រើរ ១០:៣១)។ តើអ្នកធ្លាប់លឺគ្រូអធិប្បាយម្នាក់ដែលបង្រៀនថា ព្រះរើស មនុស្សមួយចំនួននៅលើផែនដីឲ្យបានសង្រ្គោះ ហើយទុកមនុស្សផ្សេងទៀតឲ្យធ្លាក់ទៅឋាននរក? ព្រះ ព្រះគ្រិស្ដមានបន្ទូលថា «ដ្បិតបានហៅមនុស្សជាច្រើន តែរើសបានតិចទេ»(ម៉ាថាយ ២២:១៤)។ ឬក៏តើ អ្នកលឺពួកគេបង្រៀនអំពីព្រះដ៏តូចមិនសំខាន់ដែលនឹងសង្រ្គោះមនុស្សទាំងអស់ ព្រះដែលបំរើអ្នក និងតម្រូវ ការរបស់អ្នក។ ផ្ទុយពីព្រះដ៏គួរឲ្យស្ញែងខ្លាច ដែលមាន «ព្រះជន្មរស់នៅ» អ្នកនិយាយថា «ខ្ញុំមិនចង់ស្ដាប់ អំពីព្រះដ៏គួរឲ្យស្ញែងខ្លាចរបស់អ្នកនោះទេ! ខ្ញុំនឹងមិនត្រលប់មកក្រុមជំនុំនេះវិញឡើយ» អត់អី កុំត្រលប់មក វិញ! សូមបន្ដជឿលើ «ព្រះផ្ទាល់ខ្លួនរបស់អ្នកចុះ»។ តែសូមចាំថា ព្រះផ្ទាល់ខ្លួនរបស់អ្នកមិនមែនជាព្រះពិត នោះទេ។ ហើយអ្នកនឹងមិនដែលបានសង្រ្គោះ រួចក្លាយជាកូនព្រះពិតប្រាកដឡើយ លុះត្រាតែអ្នកជឿលើ «ព្រះដ៏មានព្រះជន្មរស់នៅ»ក្នុងព្រះគម្ពីរជាមុនសិន។

២. ទីពីរ ផ្លូវចាស់ធ្វើឲ្យអ្នកគិតអំពីអំពើបាបរបស់អ្នក ដ្បិតព្រះពិតនឹងដាក់ទណ្ឌកម្មនៅ ក្នុងឋាននរក ខណដែលផ្លូវថ្មីធ្វើឲ្យអ្នកគិតអំពីតម្រូវការ និងអារម្មណ៍របស់អ្នក។

តើអ្នកធ្លាប់លឺគ្រូគង្វាល ឬអាចារ្យណាប្រាប់អ្នកថា អ្នកពេញដោយអំពើបាបឬទេ? ទាំងប្រាប់ថា ចិត្ដអ្នកស្មោកគ្រោក ហើយអាក្រក់។ ទាំងប្រាប់ថា «ចិត្ដអ្នកជាគ្រៀងបញ្ជោត ហើយអាក្រក់ណាស់...» (យេរេមា ១៧:៩)។ ទាំងប្រាប់ថា បើអ្នកមិនប្រែចិត្ដពិតប្រាកដទេ នោះអ្នកនឹង «ទទួលទារុណកម្មនៅអស់ កល្បជានិច្ច»(ម៉ាថាយ ២៥:៤៦)។ ឬក៏គ្រូគង្វាលដែលអ្នកលឺមានភាពដូចជាគ្រូអធិប្បាយនៅមហាវិទ្យា ល័យ ហ្វូឡឺឈ្មោះ រ៊ោប បែល ដែលបង្រៀនថា មនុស្សទាំងអស់នឹងទៅឋានសួគ៌ សូម្បីតែលោកហ៊ីក្លែក៏ ដោយ។ បាទ គាត់បានបង្រៀនដូចនោះ! (សេចក្ដីស្រឡាញ់ឈ្នះ) បើមហាវិទ្យាល័យហ្វូឡឺល្អមែន នោះគេ នឹងរំលាយសញ្ញាបត្រគាត់ចោល ហើយឲ្យលុយគាត់វិញ។

អ្នកនិយាយថា «ខ្ញុំចង់គ្រូអធិប្បាយផ្អែមស្រទន់ៗជួយតាមត្រូវការរបស់ខ្ញុំ។ ខ្ញុំនឹងមិនត្រលប់មក ក្រុមជំនុំបែបបុរាណនេះដែលអធិប្បាយប្រឆាំងនឹងបាបខ្ញុំ ហើយប្រាប់ខ្ញុំថា ខ្ញុំនឹងទៅឋាននរកវិញឡើយ!» អត់អី ទៅចុះ ហើយចេញពីយើងទៅ។ សូមទៅជឿ «ការអធិស្ឋានរបស់មនុស្សមានបាប»ផ្អែមពិរោះរបស់លោកជូអែល អោស្ទីន ដែលប្រាប់តាមកញ្ជក់ទូរទស្សន៍ថា «យើងជឿថា បើអ្នកសូត្រអធិស្ឋាននោះ នោះអ្នកទើបតែបានកើតជាថ្មី»។ សូមទៅចុះ ហើយជឿលើគាត់ទៅ។ តែខ្ញុំហៅគ្រូអធិប្បាយដូចគាត់ថា ហោរា ក្លែងក្លាយ គ្រូអធិប្បាយកុហកដែលនឹងធ្លាក់ទៅឋាននរក! សូមប្រាប់ពួកគេថា ខ្ញុំនិយាយដូចនោះ ហើយ ទុកពាក្យសំដីខ្ញុំក្នុងអក្សរសរសេរដោយដៃ និងក្នុងវីដីអូ។

៣. ទីបី ផ្លូវចាស់ធ្វើឲ្យអ្នកគិតអំពីអំពើបាបរបស់អ្នក ជាពិសេសអំពើបាបសំងាត់របស់អ្នក និងអំពើបាបក្នុងចិត្ដអ្នក ផ្លូវថ្មីធ្វើឲ្យអ្នកមានអារម្មណ៍ល្អចំពោះខ្លួនអ្នក។

លោកយូណាថាន់ អេវើដស៍(១៧០៣-១៧៥៨)ប្រាប់ថា «តាមធម្មជាតិ មនុស្ស{មាន}សេចក្ដី ស្រឡាញ់ចំពោះខ្លួនឯ»(មនុស្សអាក្រក់ណាស់ ហើយនាំឲ្យមានការឈឺចាប់»)។ មនុស្សស្រឡាញ់ខ្លួន ឯង តែមិនស្រឡាញ់ព្រះឡើយ។ ស្រឡាញ់តែខ្លួនឯង មិនស្រឡាញ់អ្នកណាឡើយ ដោយសារតែអ្នកមាន ភាពដូចជាលោកយូណាថាន់ អេវើដស៍ «មនុស្សអាក្រក់ណាស់ ហើយនាំឲ្យមានការឈឺចាប់»។ ហេតុអ្វី បានជាអ្នកមានភាពដូចនោះ? ដោយសារតែអ្នកបានឆ្លងនិស្ស័យបាប(បាបដើមដំបូង)ពីលោកអ័ដាម ដ៏ជា ឪពុកនៃពូជមនុស្សទាំងស្រុង! នោះជាមូលហេតុដែលអ្នកត្រឹមតែស្រឡាញ់ខ្លួនឯង។ «ទេ ទេ» អ្នកខ្លះ និយាយថា «ខ្ញុំស្រឡាញ់ប្ដីខ្ញុំ» ពិតមែនឬ? អញ្ចឹង ហេតុអ្វីអ្នកបះបោរប្រឆាំងនឹងគាត់ ហើយត្អូញត្អែដាក់ គាត់ទាំងយប់ទាំងថ្ងៃ? ការពិតគឺថា អ្នកស្រឡាញ់ខ្លួនឯង!

កុំច្រលំឡើយ បើអ្នកមិនស្រឡាញ់ព្រះឡើយ។ អ្នកត្រឹមតែមកក្រុមជំនុំដើម្បីជួបមិត្ដភក្ដិអ្នក។ បើ មិត្ដភក្ដិអ្នកម្នាក់ចេញពីក្រុមជំនុំនេះ នោះអ្នកនឹងចេញដែរ។ នេះនឹងបញ្ជាក់ពីភាពមានពុតរបស់អ្នក! នេះ នឹងបញ្ជាក់ថា មិនថាតើអ្វីដែលអ្នកប្រាប់អំពីការស្រឡាញ់ព្រះគ្រិស្ដ និងការជឿជាក់លើទ្រង់ប៉ុណ្ណានោះទេ អ្នកត្រឹមតែបញ្ជោតខ្លួនឯង។ អ្នកជាគ្រីស្ទានក្លែងក្លាយយូរហើយ។ អ្នកបន្លំខ្លួនជាគ្រីស្ទាន។ អ្នកញញឹមក្លែង ក្លាយ និងរាក់ទាក់ក្លែងក្លាយ តែអ្នកមិនមែនជាគ្រីស្ទាននោះទេ។ អ្នកត្រឹមតែពាក់មុខបន្លំខ្លួនជាគ្រីស្ទាន ដូចមនុស្សជាច្រើនពាក់មុខបន្លំនៅបុណ្យហាឡូអីន! ទេ ការពិតគឺថា អ្នកមិនស្រឡាញ់ព្រះគ្រិស្ដឡើយ។ អ្នកត្រឹមតែស្រឡាញ់ខ្លួនឯង។ ត្រឹមតែខ្លួនឯង ត្រឹមតែខ្លួនឯង ត្រឹមតែខ្លួនឯង! ព្រះគម្ពីរប្រាប់ថា «នៅគ្រា ចុងក្រោយបង្អស់... មនុស្សនឹងស្រឡាញ់តែខ្លួនឯង»(២ធីម៉ូថេ ៣:១,២)។ នោះជាមូលហេតុដែលអ្នកគ្មាន ពេលអានព្រះគម្ពីរ។ គ្មានពេលអធិស្ឋាន គ្មានពេលទៅផ្សាយដំណឹងល្អ តែអ្នកមានពេលច្រើនម៉ោងលេង ហ្គេម ហើយមើលទូរទស្សន៍ និងរូបអាសអាភាសដ៏ស្មោកគ្រោក។ គ្មានពេលមកក្រុមជំនុំនៅយប់ថ្ងៃសៅរ៍ និងយប់ថ្ងៃអាទិត្យ តែមានពេលច្រើនទៅមើលកុន! ហេតុអ្វីអ្នកមានភាពដូចនោះ? ដោយសារតែអ្នកត្រឹម តែស្រឡាញ់ខ្លួនឯង! មិនស្រឡាញ់ព្រះ មិនស្រឡាញ់ព្រះយេស៊ូវឡើយ។ ត្រឹមតែស្រឡាញ់ខ្លួនឯង។ សូម សារភាពចុះ សារភាពឥឡូវនេះ ឬក៏អ្នកនឹងមិនដែលប្រែចិត្ដ ហើយក្លាយជាកូនព្រះពិតប្រាកដដោយសារ ការជឿជាក់លើព្រះគ្រិស្ដ។

ពិតណាស់ផ្លូវ «ថ្មី» ផ្ទុយពីផ្លូវចាស់ ដែលយើងជឿ។ ផ្លូវ «ថ្មី»ឲ្យអ្នកដើរទៅមុខក្រុមជំនុំ ហើយ អធិស្ឋានទទួលសេចក្ដីសង្រ្គោះយ៉ាងលឿន។ រួចគេធ្វើពិធីជ្រមុជទឹកឲ្យអ្នកភ្លាមៗ! មានពួកបាទីស្ទជាច្រើន នាក់ស្អប់ខ្ញុំដោយសារខ្ញុំនិយាយដូចនោះ តែខ្ញុំត្រូវតែប្រាប់អ្នកពីការពិត។ គេធ្វើពិធីជ្រមុជទឹកឲ្យអ្នកភ្លាមៗ តាមដែលគេអាចធ្វើបាប បន្ទាប់ពីអ្នកអធិស្ឋាន។ ហេតុអ្វីគេធ្វើពិធីជ្រមុជទឹកឲ្យអ្នកភ្លាម ជារឿយៗក្នុងការ ប្រជុំតែមួយ? ពួកគេមិនធ្វើវាដោយសារពួកគេស្រឡាញ់ព្រះយេស៊ូវនោះទេ! ពួកគេមិនធ្វើវាដោយសារពួក គេជឿព្រះគម្ពីរនោះទេ! ពួកគេធ្វើវាដោយសារពួកគេត្រឹមតែស្រឡាញ់ខ្លួនឯង! ពួកគេមិនខ្វាយខ្វល់ពីអ្នក ទាល់តែសោះ។ ពួកគេត្រឹមតែខ្វាយខ្វល់អំពីចំនួនអ្នកធ្វើពិធីជ្រមុជទឹកដែលពួកគេអាចរាយការណ៍។ ខ្ញុំគិត ថា គ្រូគង្វាលដែលធ្វើដូចនោះមិនបានសង្រ្គោះនោះទេ! សូមប្រាប់គេថា ខ្ញុំនិយាយដូចនោះ ហើយទុកពាក្យ សំដីខ្ញុំក្នុងអក្សរសរសេរដោយដៃ និងក្នុងវីដីអូ។

អ្នកនិយាយថា «ខ្ញុំមិនចូលចិត្ដរឿងនោះឡើយ ខ្ញុំមិនចូលចិត្ដអ្នកប្រាប់ខ្ញុំថា ខ្ញុំមិនស្រឡាញ់ព្រះ។ ខ្ញុំមិនចូលចិត្ដអ្នកប្រាប់ខ្ញុំថា ខ្ញុំត្រឹមតែស្រឡាញ់ខ្លួនឯង។ ខ្ញុំនឹងមិនត្រលប់មកក្រុមជំនុំវិញម្ដងទៀតឡើយ» អត់អី កុំមកវិញ។ តែសូមចាំថា គ្រូអធិប្បាយចាស់ម្នាក់នេះប្រាប់អ្នកសេចក្ដីពិត សេចក្ដីពិតទាំងស្រុង គ្មាន អ្វីសោះ តែជាសេចក្ដីពិតចំពោះខ្លួនឯង! ហើយខ្ញុំនឹងមិនឈប់ថាដូចនោះឡើយ មិនថាតើអ្នកនិយាយ ឬធ្វើ អ្វីក៏ដោយ។ មនុស្សវ័យក្មេងខ្លះនិយាយថា «ខ្ញុំមិនអាចនាំមិត្ដភក្ដិខ្ញុំមកទីនេះឡើយ ដោយសារអ្នកអធិប្បាយ ខ្លាំងៗពេក»។ ទេ មិត្ដសំឡាញ់អើយ នោះមិនមែនជាមូលហេតុឡើយ អ្នកដឹងហើយ! អ្នកមិននាំមិត្ដភក្ដិ អ្នកមកទីនេះ ដោយសារអ្នកមិនខ្វាយខ្វល់ពីព្រលឹងរបស់គេនោះទេ។ អ្នកមិនខ្វាយខ្វល់ពីព្រលឹងគេទាល់តែ សោះ ដោយសារអ្នកស្រឡាញ់ខ្លួនឯង! សូមដោះការបង្ហាញមុខមាត់ដ៏អាក្រក់នោះចេញ ហើយសូមគិតពី អ្វីដែលខ្ញុំកំពុងប្រាប់! ពិតណាស់នេះជាកន្លែងដែលអ្នកត្រូវតែនាំក្មេងបាត់បង់ដែលអ្នកស្គាល់មក! ហេតុ? ដោយសារតែខ្ញុំដឹងថា នៅជិតទីនេះ នេះជាកន្លែងតែ១គត់ដែលគេអាចបានសង្រ្គោះ! នោះជាមូលហេតុ! បើអ្នកស្រឡាញ់ពួកគេដូចខ្លួនឯង អ្នកនឹងប្រាប់ពួកគេថា «សូមមកក្រុមជំនុំជាមួយខ្ញុំ! វាជាកន្លែងកណ្ដាល ដែលពិបាក វាជាសាលារៀនពីបុរាណ! តែវាជាក្រុមជំនុំល្អបំផុតក្នុងទីក្រុងអឹល អេ ហើយវាពេញទៅដោយ មនុស្សវ័យក្មេងដូចជាអ្នក និងខ្ញុំ»។ នោះជាមូលហេតុដែលអ្នកប្រាប់ បើសិនអ្នកជាគ្រីស្ទានពិតប្រាកដ។ តែ អ្នកជាមនុស្សបាត់បង់។ អ្នកក្លែងក្លាយ អ្នកត្រឹមតែជាមនុស្សដែលស្រឡាញ់ខ្លួនឯង។ ត្រឹមតែជាក្មេងបាត់ បង់ម្នាក់ទៀត។

នៅយប់ថ្ងៃពុធ ក្មេងស្រីមិនបានសង្រ្គោះម្នាក់ប្រាប់ខ្ញុំថា នាងនឹងមិនស្ដាប់ខ្ញុំឡើយ ដោយសារតែខ្ញុំ ស្រែកខ្លាំងពេក។ ខ្ញុំប្រាប់អ្នកថា «អ្នកបានមកទីនេះច្រើនឆ្នាំហើយ ហើយអ្នកនៅតែបាតបង់ ថែមទាំងបះ បោរទៀត។ ខ្ញុំគិតថា ខ្ញុំត្រូវតែស្រែកឲ្យខ្លាំងៗទៀត» បាទ ខ្លាំងៗទៀត ខ្លាំងៗទៀត ខ្លាំងៗទៀត។ បើអ្នក ឃើញមនុស្សខ្វាក់មួយចំនួនដើរតាមផ្លូវជាតិ តើអ្នកមនស្រែកទេឬអី? «សូមចេញពីផ្លូវជាតិនោះ ឬអ្នកនឹង ស្លាប់» នោះជាមូលហេតុដែលខ្ញុំស្រែក ដោយសារខ្ញុំស្រឡាញ់ព្រលឹងអ្នក។ គ្រូអធិប្បាយណាដែលមិនដែល ស្រែក គេមិនស្រឡាញ់អ្នកទាល់តែសោះ។ គេត្រឹមតែចង់បានលុយអ្នក! ហើយអ្នកនឹងមិនអាចមានការប្រែ ចិត្ដពិតប្រាកដឡើយ លុះត្រាតែអ្នកសារភាពចំពោះព្រះ និងចំពោះខ្លួនឯងពីអំពើបាប និងភាពអាត្មានិយម របស់អ្នក។ អ្នកត្រូវតែបានប៉ះពាល់ពីអំពើបាបសំងាត់ និងពីអំពើបាបនៃចិត្ដរបស់អ្នក។ អ្នកត្រូវតែមាន អារម្មណ៍ជាមួយដាវីឌ «អំពើបាបខ្ញុំនៅមុខខ្ញុំជានិច្ច»(ទំនុកតម្កើង ៥១:៣)។ នោះជាផ្លូវចាស់នៃការប្រែចិត្ដ អ្នកត្រូវតែស្ថិតនៅក្រោមការប៉ះពាល់ចិត្ដពីបាប ឬក៏អ្នកនឹងមិនដែលឃើញថា អ្នកត្រូវការព្រះគ្រិស្ដ ដែលបានសុគតដើម្បីសងបាបរបស់អ្នក ហើយបង្ហូរព្រះលោហិតទ្រង់លើឈើឆ្កាងដើម្បីសំអាតបាបទាំងអស់។

៤. ទីបួន ផ្លូវចាស់ត្រូវពិចារណាមើលខ្លួនឯង ផ្លូវថ្មីត្រឹមតែត្រូវប្រឡេងលេងជាមួយក្រុមជំនុំ រហូតដល់អ្នកចាកចេញ ហើយត្រលប់ទៅឯជីវិតនៃអំពើបាបវិញ។

អត្ថបទយើងប្រាប់ថា «ចូរអ្នករាល់គ្នាពិចារណាខ្លួនឯងមើល តើស្ថិតនៅក្នុងសេចក្តីជំនឿឬទេ»(២កូរិនថូស ១៣:៥)។ នោះជាផ្លូវចាស់ ចូរអ្នករាល់គ្នាពិចារណាមើល តើអ្នកពិតជាបានសង្រ្គោះមែនឬ ទេ? លោកយ៉ូណាថាន់ អេដវើដស៍ប្រាប់ថា «ចូរឲ្យដឹងថា {អ្នក}មិនត្រឹមតែធ្វើពុតពីការប៉ះពាល់ចិត្ដពីអំពើ បាបនោះទេ តែអ្នកធ្វើពុតជាយំសោកខាងអំពើបាប។ ថែមទាំងអំពើបាបនោះគឺជាបន្ទុកដ៏ធ្ងន់ចំពោះ{អ្នក} ហើយថា ចិត្ដ{របស់អ្នក}ទន់ ហើយងាយឈឺចិត្ដ»។ នេះជាអ្វីដែលអ្នកត្រូវមានអារម្មណ៍ ឬក៏អ្នកនឹងមានការប្រែចិត្ដក្លែងក្លាយ។ អ្នកខ្លះបានលឺ ឬអាន ការប្រែចិត្ដរបស់មនុស្សផ្សេងៗ។ ទីបន្ទាល់នៃការប្រែចិត្ដដែលអ្នកបានលឺ ឬអានត្រូវបានអ្នកទន្ទេញ។ ខ្ញុំ អាចប្រាប់ដោយការអានទីបន្ទាល់នៃការប្រែចិត្ដរបស់អ្នកមួយចំនួន ដែលគេត្រឹមតែត្រូវបានទន្ទេញដោយ ស្សេឡា ណាន ឬលឺពីទីបន្ទាល់ដ៏មានអំណាចរបស់លោកយ៉ូហាន។ អ្នកត្រឹមតែបានប៉ះពាល់ចិត្ដបន្ដិច បន្ដួច ហើយក្រោយមកចំលងយករឿងសំខាន់ៗដែលពួកគេបាននិយាយ! អ្នកមិនមានការប្រែចិត្ដពិត ប្រាកដនោះទេ អ្នកត្រឹមតែទន្ទេញទីបន្ទាល់នរណាម្នាក់ដែលមានការប្រែចិត្ដពិតប្រាកដ។ ខ្ញុំនឹងអានពីទី បន្ទាល់ភាគច្រើនរបស់លោកយ៉ូហាន ខាហ្គិន។ កាលខ្ញុំអានវា ចូរពិចារណាមើលខ្លួនឯង។ កាលខ្ញុំអានពី ទីបន្ទាល់របស់លោកយ៉ូហានខាហ្គិន ចូរសួរខ្លួនឯង «តើរឿងនោះពិតជាបានកើតឡើងចំពោះខ្ញុំមែនឬ? ឬក៏ តើខ្ញុំគ្រាន់តែចំលងពីអ្វីដែលគាត់និយាយ?» សូមស្ដាប់ដោយយកចិត្ដទុកដាក់ចំពោះពាក្យនីមួយ ហើយសួរ ខ្លួនឯង តើរឿងនោះពិតជាបានកើតឡើងចំពោះអ្នកឬទេ។ បើវាមិនបានកើតឡើង នោះអ្នកមានការប្រែចិត្ដ ក្លែងក្លាយ។ ហើយមិនយូរមិនឆាប់ អ្នននឹងចេញពីក្រុមជំនុំ ដូចអ្នកផ្សេងទៀតជាច្រើននាក់បានធ្វើ។ អ្នកត្រូវ តែមានការប្រែចិត្ដពិតប្រាកដ ឬក៏អ្នកនឹងចេញពីក្រុមជំនុំយើង នៅពេលអារក្សមករកអ្នក។

ទីបន្ទាល់របស់ខ្ញុំ
មិថុនា ២១ ២០០៩
ដោយលោកយ៉ូហាន សាំយ៉ូអែល ខាហ្គិន

ខ្ញុំអាចចងចាំពីពេលដែលខ្ញុំបានប្រែចិត្ដភ្លាមៗ នៅពេលនោះពាក្យសំដីហាក់ដូចជាតូចណាស់បើប្រៀបធៀបជាមួយភាពខុសគ្នាដ៏ធំដែលព្រះគ្រិស្ដបានធ្វើ។ មុនពេលខ្ញុំប្រែចិត្ដ ខ្ញុំពេញដោយកំហឹង និងសំអប់។ ខ្ញុំមានអំណួត និង សេពគប់ជាមួយមនុស្សដែលស្អប់ព្រះ។ ព្រះបានចាប់ផ្ដើមធ្វើការក្នុងខ្ញុំ។ រយៈពេលប៉ុន្មានសប្ដាហ៍មុនពេលខ្ញុំប្រែចិត្ដ នោះខ្ញុំមានអារម្មណ៍ថា ខ្ញុំដូចជាកំពុងស្លាប់ ខ្ញុំគេងមិនលក់ ខ្ញុំមិនអាចញញឹម ខ្ញុំមិនអាចរកឃើញសេចក្ដីសុខណាមួយ សោះ។ ក្រុមជំនុំយើងមានការប្រជុំបែបផ្សាយដំណឹងល្អ ហើយខ្ញុំអាចចាំយ៉ាងច្បាស់ពីចំអកដាក់ពួកគេ ពេលនោះខ្ញុំមិន គោរពគ្រូគង្វាលខ្ញុំ និងឪពុករបស់ខ្ញុំទាល់តែសោះ។ (លោកយ៉ូហានស្ថិតក្នុងសភាពមិនទាន់បានសង្រ្គោះ គេខឹងខ្ញុំ ដោយព្រោះខ្ញុំអធិប្បាយខ្លាំងៗ ដូចជាក្មេងស្រីម្នាក់ដែលខ្ញុំបានប្រាប់អ្នករាល់គ្នា)។

ព្រះវិញ្ញាណបរិសុទ្ធចាប់ផ្ដើមប៉ះពាល់ចិត្ដខ្ញុំពីអំពើបាបជាខ្លាំងនៅពេលនោះ តែគោលបំណងទាំងស្រុងរបស់ ខ្ញុំ ខ្ញុំបានបដិសេធគ្រប់ទាំងគំនិតដែលខ្ញុំមានអំពីព្រះ និងការប្រែចិត្ដ។ ខ្ញុំបដិសេធមិនគិតអំពីវា ប៉ុន្ដែខ្ញុំមិនអាចឈប់ មានអារម្មណ៍រងទុក្ខវេទនា។ (បើអ្នកមិនដែលមានអារម្មណ៍រងទុក្ខវេទនាដោយសារបាបរបស់អ្នក នោះអ្នកមិនដែល បានសង្រ្គោះឡើយ!)

ខណៈដែលលោកបណ្ឌិត ហាយមើស៍កំពុងអធិប្បាយ នោះអំណួតខ្ញុំព្យាយាមបដិសេធជាខ្លាំង ខ្ញុំមិនព្រម ស្ដាប់ តែកាលគាត់បានអធិប្បាយ ខ្ញុំអាចមានអារម្មណ៍ពីអំពើបាបទាំងអស់ដែលខ្ញុំលើព្រលឹងខ្ញុំ។ ខ្ញុំបានរាប់វិនាទីចុះ ក្រោម រហូតដល់សេចក្ដីអធិប្បាយចប់ទៅ តែគ្រូគង្វាលបន្ដអធិប្បាយរហូត ហើយបាបខ្ញុំបានអាក្រក់ៗដោយគ្មានពេល បញ្ចប់ឡើយ។ ខ្ញុំត្រូវតែទទួលសេចក្ដីសង្រ្គោះ! សូម្បីតែគេឲ្យមនុស្សទៅខាងមុខក៏ដោយ ខ្ញុំបានទាស់ទទឹង តែខ្ញុំមិន ទាស់ទទឹងបានទៀតឡើយ។ ខ្ញុំដឹងថា ខ្ញុំអាចក្លាយជាមនុស្សមានបាបដែលអាក្រក់ទៅៗ ទាំងដឹងថា ព្រះទ្រង់សុចរិត ដើម្បីកាត់ទោសខ្ញុំទៅឋាននរក។ (នោះរជាអា ម្មណ៍តែមួយគត់ដែលអ្នកត្រូវការ។ លោកយ៉ូណាថាន់ អេដវើដស៍បាន ប្រាប់អ្នកថា អ្នកត្រូវតែមានអារម្មណ៍ដូចនោះ ឬអ្នកនឹងមិនដែលបានសង្រ្គោះ)។ ខ្ញុំអស់ចិត្ដដើម្បីប្រឆាំង ខ្ញុំអស់ចិត្ដពី អ្វីៗទាំងអស់។ គ្រូគង្វាលបានផ្ដល់ដំបូន្មានដល់ខ្ញុំ ហើយប្រាប់ខ្ញុំឲ្យមករកព្រះគ្រិស្ដ តែខ្ញុំមិនព្រម។ សូម្បីតែអំពើបាប ទាំងអស់របស់ខ្ញុំបានប៉ពាល់ចិត្ដខ្ញុំក៏ដោយ ខ្ញុំនៅតែមិនទទួលជឿព្រះយេស៊ូវ។ ខ្ញុំបាន «ព្យាយាម»ចង់បានសង្រ្គោះ ខ្ញុំបាន «ព្យាយាម» ចង់ជឿជាក់លើព្រះគ្រិស្ដ ហើយខ្ញុំធ្វើមិនកើត ខ្ញុំធ្វើមិនកើត (សូមស្រាវជ្រាវរករបៀបដើម្បីមក)រក ព្រះគ្រិស្ដ ខ្ញុំមិនអាចសម្រេចិត្ដដើម្បីក្លាយជាកូនព្រះបានឡើយ ថែមទាំងវាធ្វើឲ្យខ្ញុំអស់សង្ឃឹម។ ខ្ញុំអាចដឹងថា បាបខ្ញុំ កំពុងតែរុញច្រានខ្ញុំទៅក្នុងឋាននរក តែខ្ញុំអាចមានអារម្មណ៍ពីភាពរឹងរូសរបស់ខ្ញុំដែលបង្ខំមិនឲ្យខ្ញុំយំ។ ខ្ញុំបានជាប់គាំង នៅក្នុងបញ្ហានេះ។ (គ្រូអធិប្បាយបុរាណហៅថា «វីសនៃដំណឹងល្អ»)។ ខ្ញុំមានអារម្មណ៍ថា បាបខ្ញុំកំពុងតែរុញច្រានខ្ញុំ ទៅឋាននរក។ តែភាពរឹងរូសខ្ញុំបង្ខំខ្ញុំមិនឲ្យយំ។ (មនុស្សមាំមិនយំឡើយ។ គាត់ជាមនុស្សមាំ។ តែព្រះបានច្រានគាត់ ហើយមូលគាត់ទៅក្នុងវីសនៃដំណឹងល្អ ទាល់តែគាត់បានយំ)។

ភ្លាមនោះៗ ពាក្យក្នុងសេចក្ដីអធិប្បាយដែលត្រូវបានអធិប្បាយច្រើនឆ្នាំមុនបានចូលក្នុងខួរក្បាលខ្ញុំ «សូម ថ្វាយខ្លួនដល់ព្រះគ្រិស្ដ! សូមថ្វាយខ្លួនដល់ព្រះគ្រិស្ដ!» នៅភ្លាមៗនោះ ខ្ញុំបានថ្វាយខ្លួនដល់ព្រះគ្រិស្ដ ហើយមករក ទ្រង់ដោយសេចក្ដីជំនឿ។ នៅភ្លាមៗនោះ វាហាក់ដូចជា ខ្ញុំត្រូវតែឲ្យខ្លួនខ្ញុំស្លាប់ ហើយក្រោយមកព្រះគ្រិស្ដបានប្រទាន ជីវិតដល់ខ្ញុំ! គ្មានសកម្មភាព ឬគោលបំណងនៃគំនិតរបស់ខ្ញុំណាមួយឡើយ តែវាចេញពីចិត្ដខ្ញុំ ដោយខ្ញុំមានការសំរាក ក្នុងព្រះគ្រិស្ដ ទ្រង់បានសង្រ្គោះ! ទ្រង់បានសំអាតបាបខ្ញុំដោយព្រះលោហិតទ្រង់! ក្នុងពេលភ្លាមៗនោះ ខ្ញុំឈប់ប្រឆាំង នឹងព្រះគ្រិស្ដ។ ខ្ញុំបានដឹងយ៉ាងច្បាស់ថា អ្វីទាំងអស់ដែលខ្ញុំត្រូវធ្វើគឺត្រូវជឿជាក់លើទ្រង់ ខ្ញុំអាចចាំពីពេលភ្លាមៗជាក់ ច្បាស់ នៅពេលវាឈប់ចំខ្ញុំ ហើយនោះវាជាព្រះគ្រិស្ដតែមួយគត់។ ខ្ញុំត្រូវតែថ្វាយខ្លួន! ភ្លាមៗនោះខ្ញុំគ្មានអារម្មណ៍ខាង រូបកាយ ឬការខ្វាក់ពីពន្លឺឡើយ ខ្ញុំមិនត្រូវការអារម្មណ៍ ខ្ញុំត្រូវការព្រះគ្រិស្ដ! តែក្នុងការទទួលជឿព្រះគ្រិស្ដ វាហាក់ដូចជា អំពើបាបខ្ញុំត្រូវបានដកចេញពីព្រលឹងខ្ញុំ។ ខ្ញុំបានបែរចេញពីបាបខ្ញុំ ហើយបានមើលទៅកាន់ព្រះយេស៊ូវតែមួយគត់! ព្រះយេស៊ូវបានសង្រ្គោះខ្ញុំ។

បន្ទាប់ពីបានស្ដាប់ទីបន្ទាល់លោកយ៉ូហានហើយ តើរឿងនោះពិតជាបានកើតឡើងចំពោះអ្នកមែន ឬទេ? បើវាមិនបានកើតឡើង អ្នកត្រូវតែប្រែចិត្ដពិតប្រាកដ។ អ្នកត្រូវការការប្រែចិត្ដពិតប្រាកដ មិនមែន ចំលងពីគេនោះទេ។ តើអ្វីទៅដែលអ្នកត្រូវធ្វើដើម្បីមានការប្រែចិត្ដពិតប្រាកដ? មុនដំបូង សូមគិតអំពីចិត្ដ ដ៏ពេញដោយបាបរបស់អ្នក វាពេញដោយបាបដែលអ្នកពិតជាមិនបានប្រែចិត្ដ និងជឿជាក់លើព្រះយេស៊ូវ។ វាពេញដោយបាបដែលអ្នកព្យាយាមបន្លំយើងដោយសារការរៀនពាក្យ។ តើខ្ញុំថាត្រឹមត្រូវអត់? ក្រោយមក អ្នកត្រូវតែបែរចេញពីបាបក្នុងចិត្ដ និងក្នុងជីវិតអ្នកជាពិត។ រួចអ្នកត្រូវតែមករកព្រះយេស៊ូវជាពិត ដើម្បីឲ្យ បានសំអាតដោយព្រះលោហិតដែលទ្រង់បានបង្ហូរលើឈើឆា្កងសម្រាប់អ្នក។ សូមមកកាន់អាសនា នោះ យើងនឹងអធិស្ឋានសម្រាប់អ្នក ថែមទាំងផ្ដល់ដំបូន្មានដល់អ្នក ខណដែលអ្នកផ្សេងទៀតទៅជាន់លើដើម្បី បរិភោគអាហារថ្ងៃត្រង់។ សូមកឥឡូវនេះ។ សូមមកឥឡូវនេះភ្លាម! អាម៉ែន។


បើសិនជាសេចក្ដីអធិប្បាយនេះជាព្រះពរសំរាប់បងប្អូន នោះសូមផ្ញើរអ៊ីម៉ែលទៅកាន់លោកបណ្ឌិត ហាយមើស៏ ហើយសូមប្រាប់គាត់ផង។ នៅពេលអ្នកសរសេរផ្ញើរទៅកាន់លោក ហាយមើស៍ សូមប្រាប់ពីប្រទេសរបស់អ្នក ឬក៏គាត់មិនអាចឆ្លើយតបទៅវិញ។ សូមចុចទីនេះ rlhymersjr@sbcglobal.net(សូមចុចទីនេះ) ។ បើសេចក្ដីអធិប្បាយទាំងនេះជាព្រះពរចំពោះអ្នក នោះសូមប្រាប់គាត់ ថែមទាំងប្រាប់ពីប្រទេសរបស់អ្នកផង។ អ្នកអាចសរសេរទៅកាន់លោក ហាយមើស៏ក្នុងភាសាណា ក៏បាន ប៉ុន្ដែ សូមសរសេរជាភាសាអង់គ្លេស បើសិនជាបងប្អូនអាចធ្វើបាន។ បើអ្នកចង់សរសេរទៅ គាត់តាមប្រៃណីយ៍ សូមសរសេរទៅកាន់អាស័យដ្ឋាន P.O. Box 15308, Los Angeles, CA 90015។ អ្នកអាចទូរស័ព្ទទៅគាត់តាមលេខ(៨១៨)៣៥២-០៤៥២។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអានសេចក្ដីអធិប្បាយរបស់ លោក ហាយមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗនៅលើអ៊ីធើណេត តាមគេហទំព័រ
www.sermonsfortheworld.com. ចុចលើ ”
សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ”

សេចក្ដីអធិប្បាយដែលសរសេរដៃទាំងនេះមិនហាមឲ្យថតចំលងទេ។ អ្នកប្រើវាដោយគ្មានការអនុញ្ញាតពីលោក
Dr. Hymers។ ទោះបីជាយ៉ាងណាក៏ដោយ គ្រប់សេចក្ដីអធិប្បាយជាវីដីអូទាំងអស់របស់លោក
Dr. Hymers ហាមថតចំលង ហើយអាចត្រឹមតែប្រើវាបានដោយមានការអនុញ្ញាត។

អានបទគម្ពីរមុនសេចក្ដីអធិប្បាយដោយលោក អេបិល ផ្រូដោម៊ី៖ ទំនុកដំកើង ៥១:១-៣
ច្រៀងចំរៀងតែម្នាក់ឯងមុនអធិប្បាយដោយ បែនយ៉ាមីន ខីខេង ហ្គ្រីហ្វី៖
«ផ្លូវចាស់បុរាណ» (ដោយលោកស៊ីវីឡា ដី ម៉ាទីន ១៨៦៦-១៩៤៨)។


ចំណងជើងនៃសេចក្ដីអធិប្បាយ

ចូរពិចារណាមើលខ្លួនឯងឥឡូវនេះ!

EXAMINE YOURSELVES NOW!

ដោយលោកបណ្ឌិត
Dr. R. L. Hymers, Jr.

« ចូរអ្នករាល់គ្នាពិចារណាខ្លួនឯងមើល តើស្ថិតនៅក្នុងសេចក្តីជំនឿឬទេ ចូរល្បងខ្លួនមើលចុះ តើអ្នករាល់គ្នាមិនយល់ឃើញថា ព្រះយេស៊ូវគ្រីស្ទគង់ក្នុងអ្នករាល់គ្នាទេឬអី លើកតែអ្នករាល់គ្នាត្រូវកាត់ចោលចេញប៉ុណ្ណោះ»(២កូរិនថូស ១៣:៥)។

(វិវរណៈ ២០:១៥; ១៤:10, ១; យេរេមា ៦:១៦)

១. ទីមួយ ផ្លូវចាស់ចាប់ផ្ដើមជាមួយព្រះ និងសិរីល្អរបស់ទ្រង់ ផ្លូវថ្មីចាប់ផ្ដើមជាមួយ មនុស្ស និងតម្រូវការ ថែមទាំងអារម្មណ៍របស់គេ។ រ៉ូម ៩:១៨; ចោទិយកថា ៧:២១; យេរេមា ១:៥; ៩:៣២; ហេព្រើរ ១០:៣១; ១២:២៩; ម៉ាថាយ ២២:១៤។

២. ទីពីរ ផ្លូវចាស់ធ្វើឲ្យអ្នកគិតអំពីអំពើបាបរបស់អ្នក ដ្បិតព្រះពិតនឹងដាក់ទណ្ឌកម្មនៅ ក្នុងឋាននរក ខណដែលផ្លូវថ្មីធ្វើឲ្យអ្នកគិតអំពីតម្រូវការ និងអារម្មណ៍របស់អ្នក។ យេរេមា ១៧:៩; ម៉ាថាយ ២៥:៤៦។

៣. ទីបី ផ្លូវចាស់ធ្វើឲ្យអ្នកគិតអំពីអំពើបាបរបស់អ្នក ជាពិសេសអំពើបាបសំងាត់របស់អ្នក និងអំពើបាបក្នុងចិត្ដអ្នក ផ្លូវថ្មីធ្វើឲ្យអ្នកមានអារម្មណ៍ល្អចំពោះខ្លួនអ្នក។ ២ធីម៉ូថេ ៣:១, ២; ទំនុកដំកើង ៥១:៣។

៤. ទីបួន ផ្លូវចាស់ត្រូវពិចារណាមើលខ្លួនឯង ផ្លូវថ្មីត្រឹមតែត្រូវប្រឡេងលេងជាមួយក្រុមជំនុំ រហូតដល់អ្នកចាកចេញ ហើយត្រលប់ទៅឯជីវិតនៃអំពើបាបវិញ។ ២កូរិនថូស ១៣:៥។