Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




ការច្បាំងប្រឆាំងនឹងលទ្ធិសានដីម៉ាននិយម

(សេចក្ដីអធិប្បាយជាស៊េរីលេខ៣នៃការស្រែកយំខាងការច្បាំង)
THE BATTLE AGAINST SANDEMANIANISM
(NUMBER THREE IN A SERIES OF BATTLE CRIES)
(Cambodian)

ដោយលោកបណ្ឌិត
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស ថ្ងៃរបស់ព្រះអម្ចាស់នៅពេលព្រឹក មករា ២២ ២០១៧
A sermon preached at the Baptist Tabernacle of Los Angeles
Lord's Day Morning, January 22, 2017

« អ្នករាល់គ្នាស្ទង់មើលគម្ពីរ ដោយស្មានថា បានជីវិតដ៏នៅអស់កល្បជានិច្ចអំពីគម្ពីរនោះមក គឺជាគម្ពីរនោះឯង ដែលធ្វើបន្ទាល់ពីខ្ញុំ តែអ្នករាល់គ្នាមិនសុខចិត្តមកឯខ្ញុំ ឲ្យបានជីវិតទេ» (យ៉ូហាន ៥:៣៩,៤០)។


អ្នកប្រហែលជាមិនស្គាល់ពាក្យសានដីម៉ានិយមនោះទេ លុះត្រាតែអ្នកជានិស្សិតរៀនដើម្បីធ្វើជាគ្រូ គង្វាល។ តែវាជាលទ្ធិក្លែងក្លាយដែលបំផ្លាញព្រលឹងមនុស្ស។ វាបានបំផ្លាញការប្រកាសពីដំណឹងល្អ។ វាបាន បញ្ជូនមនុស្សរាប់លាននាក់ទៅក្នុងអណ្ដាតភ្លើងដ៏អស់កល្បជានិច្ចនៅឋាននរក។ សានដីម៉ានិយមត្រូវបាន ពេញនិយមដោយលោករ៉ោប៊ឺត សានដីម៉ាន(១៧១៨-១៧៧១)។ ការបង្រៀនជាចម្បងរបស់លទ្ធិនេះគឺថា នៅពេលអ្នកទទួលយកអ្វីដែលព្រះគម្ពីរប្រាប់អំពីព្រះគ្រិស្ដនៅក្នុងខួរក្បាលរបស់អ្នក នោះអ្នកបានសង្រ្គោះ។ សានដីម៉ាននិយមបង្រៀនថា មនុស្សទាំងអស់ដែលជឿថា ព្រះគ្រិស្ដបានសុគតសម្រាប់បាបយើង ហើយ ទ្រង់បានរស់ពីស្លាប់ឡើងវិញ នោះគេបានសង្រ្គោះ ថែមទាំងបង្រៀនថា មនុស្សទាំងអស់ដែលជឿលើរឿង រ៉ាវទាំងនោះក្នុងព្រះគម្ពីរ អ្នកនោះបានប្រែចិត្ដ។ សព្វថ្ងៃសានដីម៉ាននិយមជាកំហុសឆ្គងដ៏ធំមួយនៅក្នុងក្រុម ជំនុំទាំងអស់។ វាបញ្ជូនមនុស្សរាប់លាននាក់ទៅក្នុងឋាននរក។ មានមនុស្សជាច្រើនក្នុងក្រុមជំនុំយើងដែល ជឿលើលទ្ធិដែលស្លាប់! ទោះបីជាខ្ញុំអធិប្បាយប្រឆាំងនឹងវាជានិច្ចក៏ដោយ គេមិនព្រមស្ដាប់អ្វីដែលខ្ញុំបង្រៀន ឡើយ។ គេបន្ដជឿលទ្ធិសានដីម៉ាននិយមដែលស្លាប់។ មនុស្ស៦នាក់ដែលបានគិតថា គេបានសង្រ្គោះក្នុង ក្រុមជំនុំយើងឆ្នាំមុន គេជឿលើវា។ គេនៅតែជាមនុស្សបាត់បង់ ហើយត្រៀមធ្លាក់ទៅឋាននរក ដោយសារតែ គេជឿលើវា(សូមមើល «សានដីម៉ាននិយម»(Sandemanianism)ក្នុងសៀវភៅពួកបរិសុទ្ធ:ដើមកំណើត និងអ្នកស្នងតំណែរបស់គេ ដោយលោក Dr. Martyn Lloyd-Jones, Banner of Truth, 1996 edition, pp. 170-190)។

គេបង្រៀនថា បើអ្នកជឿអ្វីដែលព្រះគម្ពីរប្រាប់អំពីការសុគតរបស់ព្រះគ្រិស្ដ អ្នកបានសង្រ្គោះ។ នោះជាគំនិតរបស់គេ។ លោកបណ្ឌិត ឡូដ ជ៉ោនស៍ប្រាប់ថា «វាជាបញ្ហាដ៏ធំមួយក្នុងចំណោមបញ្ហាផ្សេង ទៀតនៅមុខសព្វថ្ងៃនេះ»(ibid., p. 177)។ យ៉ាងតិចណាស់មនុស្សចំនួន៦នាក់ក្នុងក្រុមជំនុំយើងដែលគិត ថា គេបានសង្រ្គោះឆ្នាំមុន គេនៅតែបាត់បង់ដោយសារតែគេជឿលើអ្វីដែលព្រះគម្ពីរប្រាប់អំពីព្រះគ្រិស្ដ ជំនួសឲ្យការជឿទុកចិត្ដលើព្រះគ្រិស្ដផ្ទាល់។

គេគិតថា គេបានសង្រ្គោះដោយសារការជឿថា ព្រះយេស៊ូវបានសុគតនៅលើឈើឆ្កាង។ គេជឿលើ អ្វីដែលព្រះគម្ពីរប្រាប់អំពីការសុគតរបស់ព្រះគ្រិស្ដ។ តែការជឿលើអ្វីដែលព្រះគម្ពីរប្រាប់មិនអាចសង្រ្គោះអ្នក ណាម្នាក់បានឡើយ។ នៅក្នុងសេចក្ដីអធិប្បាយនេះ ខ្ញុំនឹងប្រាប់ពីភស្ដុតាងចំពោះបញ្ហានេះ។

១. ទីមួយ លទ្ធិសានដីម៉ាននិយមត្រូវបានកែដោយព្រះគ្រិស្ដទ្រង់ផ្ទាល់។

ព្រះយេស៊ូវទ្រង់កំពុងមានបន្ទូលទៅកាន់ពួកផារ៉ាសី។ សាសន៍យូដាទាំងនេះជាពួកសានដីម៉ាន និយមនៅក្នុងគំនិតរបស់គេចំពោះសេចក្ដីសង្រ្គោះ។ ព្រះយេស៊ូវមានបន្ទូលថា

«{ អ្នករាល់គ្នា}ស្ទង់មើលគម្ពីរ ដោយស្មានថា បានជីវិតដ៏នៅអស់កល្បជានិច្ចអំពីគម្ពីរនោះមក គឺជាគម្ពីរនោះឯង ដែលធ្វើបន្ទាល់ពីខ្ញុំ តែអ្នករាល់គ្នាមិនសុខចិត្តមកឯខ្ញុំ ឲ្យបានជីវិតទេ» (យ៉ូហាន ៥:៣៩,៤០)។

មនុស្សទាំងនេះគិតថា គេនឹងបានសង្រ្គោះដោយសារការសិក្សាព្រះគម្ពីរ និងជំនឿលើព្រះគម្ពីរ។ ម៉ាថាយ ហែនរីបានប្រសាសន៍ថា «គេស្វែងរក{ជីវិតអស់កល្បជានិច្ច}ដោយសារការអាន និងសិក្សាបទគម្ពីរ។ វាជា ការធម្មតាចំពោះគេដោយនិយាយថា “គេមានព្រះបន្ទូលនៃក្រឹត្យវិន័យ{បទគម្ពីរ}ដែលមានជីវិតអស់កល្បជា និច្ច”។ គេគិតថា គេប្រាកដពីស្ថានសួគ៌ បើសិនជាគេអាចសូត្រដោយចិត្ដ...អត្ថបទនៃបទគម្ពីរ»ការអត្ថា ធិប្បាយពន្យល់របស់ម៉ាថាយហែនរីពីព្រះគម្ពីរទាំងស្រុង) ។ លោកបណ្ឌិត ហ្រែង ហ្គែបែឡេនប្រាប់ថា គេ បានគិតថា ជំនឿរបស់គេក្នុងព្រះគម្ពីរ «នឹងផ្ដល់ជីវិតដល់ពួកគេ» (ការអត្ថាធិប្បាយពន្យល់ព្រះគម្ពីររបស់អ្នកបង្រៀនតាមខមួយៗ)។ គេជឿលើបទគម្ពីរ តែគេមិនព្រមរកព្រះយេស៊ូវ។

នោះជាកំហុសឆ្គងរបស់លទ្ធិសានដីម៉ាននិយម។ លោកបណ្ឌិត ឡូដ ជ៉ោនស៍ប្រាប់ថា «អ្នកទទួល យកព្រះបន្ទូលទុកក្នុងខួរក្បាល ហើយទាំងអស់នោះជាអ្វីដែលចាំបាច់»(ibid., p. 175)។ «គេគិតថា ការជឿលើអ្វី ដែលព្រះគម្ពីរប្រាប់អំពីព្រះយេស៊ូវនឹងសង្រ្គោះពួកគេ»(ibid.)។

កូនក្មេងរាប់ម៉ឺននាក់ក្នុងក្រុមជំនុំយើងត្រូវបានបង្រៀនលទ្ធិដែលស្លាប់នេះ។ គេត្រូវបានបង្រៀនឲ្យ ទន្ទិញខគម្ពីរ។ បន្ទាប់មកគេ «លើកដៃរបស់គេ» ហើយគេត្រូវបានធ្វើពិធីជ្រមុជទឹក! គេមិនមករកព្រះគ្រិស្ដ ទាល់តែសោះ!! គេត្រឹមតែត្រូវជឿលើខគម្ពីរយ៉ូហាន ៣:១៦ ហើយសូត្រតាមសេចក្ដីអធិស្ឋាន។ ក្រុមជំនុំ យើងបញ្ជូនកូនក្មេងរាប់លាននាក់ក្នុងក្រុមជំនុំ (និងមនុស្សពេញវ័យ)ទៅឋាននរកដោយសារលទ្ធិក្លែងក្លាយ របស់សានដីម៉ាននិយម។ ព្រះយេស៊ូវមានបន្ទូលថា

«{ អ្នករាល់គ្នា}ស្ទង់មើលគម្ពីរ ដោយស្មានថា បានជីវិតដ៏នៅអស់កល្បជានិច្ចអំពីគម្ពីរនោះមក គឺជាគម្ពីរនោះឯង ដែលធ្វើបន្ទាល់ពីខ្ញុំ តែអ្នករាល់គ្នាមិនសុខចិត្តមកឯខ្ញុំ ឲ្យបានជីវិតទេ» (យ៉ូហាន ៥:៣៩,៤០)។

ទាំងនេះជាមនុស្ស៥នាក់ក្នុងក្រុមជំនុំយើងដែលមានភាពដូចនោះ។

មានបុរសជនជាតិចិនវ័យក្មេងបានប្រាប់ថា គាត់បានសង្រ្គោះដោយសារគាត់ជឿ «ថា ព្រះយេស៊ូវ បានសុគតសម្រាប់គាត់»។ គាត់គិតថា ការជឿលើអ្វីដែលព្រះគម្ពីរប្រាប់អំពីព្រះយេស៊ូវមានភាពដូចជាការ មកឯព្រះយេស៊ូវ! គាត់នៅតែបាត់បង់ដែលជឿតាមលទ្ធិសានដីម៉ាននិយម។

មានស្រ្ដីវ័យក្មេងម្នាក់បានប្រាប់ថា «ព្រះយេស៊ូវគឺជាព្រះតែ១គត់ដែលអាចសង្រ្គោះខ្ញុំបាន»។ នាង ជឿលើអ្វីដែលព្រះកម្ពីរប្រាប់អំពីព្រះយេស៊ូវ តែនាងនឹងមិនមកឯព្រះយេស៊ូវដោយផ្ទាល់។ នាងមិនបានមក រកព្រះយេស៊ូវនោះទេ ដោយសារតែនៅក្នុងចិត្ដនាង នាងនឹងមិនឈប់ស្ដាប់អារក្សដែលប្រាប់នាងឲ្យចេញពី ក្រុមជំនុំ។ នាងនឹងមិនបោះបង់ចោលគំនិតដ៏ពេញដោយបាបឡើយ។ នាងជឿថា ព្រះយេស៊ូវគឺជាព្រះអង្គ សង្រ្គោះតែ១គត់ តែនាងនឹងមិនបែរចេញពីដំបូន្មានរបស់អារក្សចំពោះមនុស្សបាត់បង់ឡើយ។ ដូច្នេះនាង នៅតែជាអ្នកសានដីម៉ាននិយមបាត់បង់ ដែលជឿលើព្រះគម្ពីរ តែមិនជឿជាក់លើព្រះយេស៊ូវទ្រង់ផ្ទាល់។ នាងជឿលើអ្វីដែលព្រះគម្ពីរប្រាប់អំពីព្រះយេស៊ូវ។ តែនាងនឹងមិនមករកព្រះយេស៊ូវនោះទេ។ ដរាបណានាង នឹងមិនបែរចេញពីបាបរបស់នាងទេ នោះនាងនឹងមិនមករកព្រះយេស៊ូវដើម្បីសំអាតបាបរបស់នាងដោយ ព្រះលោហិតរបស់ទ្រង់ឡើយ។ នាងនៅតែជាអ្នកសានដីម៉ាននិយមដែលបាត់បង់។

មានបុរសជនជាតិអេស្ប៉ាញវ័យក្មេងម្នាក់បានប្រាប់ថា ការជឿជាក់លើព្រះយេស៊ូវគឺមានភាពដូច ជាការជឿថា ព្រះគ្រីស្ដបានសុគតលើឈើឆ្កាង។ ម្ដងទៀត បុរសវ័យក្មេងម្នាក់នេះជឿលើអ្វីដែលព្រះគម្ពីរប្រាប់ ដោយសារតែគាត់តោងយកលទ្ធិសានដីម៉ាននិយម។ ការជឿលើព្រះគម្ពីរដែលប្រាប់ថា ព្រះយេស៊ូវ បានសុគតលើឈើឆ្កាងសម្រាប់គាត់មិនមែនដូចគ្នានឹងការជឿជាក់លើព្រះយេស៊ូវដោយផ្ទាល់នោះទេ។ ដូច នេះ គាត់នៅតែជាអ្នកសានដីម៉ាននិយមដែលបាត់បង់។

បុរសជនជាតិចិនវ័យក្មេងម្នាក់ទៀតបានប្រាប់ដូចគ្នា។ គាត់និយាយថា ការជឿជាក់លើព្រះយេស៊ូវ គឺមានភាពដូចគ្នានឹងការជឿថា ព្រះយេស៊ូវបានសុគតសម្រាប់គាត់។ គាត់ជឿលើអ្វីដែលព្រះគម្ពីរប្រាប់ តែ គាត់នឹងមិនជឿជាក់លើព្រះយេស៊ូវឡើយ។ គាត់នៅតែជាអ្នកសានដីម៉ាននិយមដែលបាត់បង់។

មានក្មេងស្រីជនជាតិចិនម្នាក់ទៀតបានប្រាប់ថា ការជឿជាក់លើព្រះយេស៊ូវគឺមានភាពដូចគ្នានឹង ការជឿថា ព្រះយេស៊ូវបានសុគតសម្រាប់នាង។ នាងបានដឹងថា នេះជាអ្វីដែលខុសឆ្គង តែនឹងត្រូវបាន «ភ្ញាក់ផ្អើល» នៅពេលលោកបណ្ឌិត ខាហ្គិនបានសួរនាងថា តើវាដូចគ្នាឬអត់។ នាងត្រូវបាន «ភ្ញាក់ផ្អើល» ដោយសារតែនៅក្នុងចិត្ដនាង នាងមិនដែលជឿជាក់លើព្រះយេស៊ូវឡើយ។ អ្វីទាំងអស់ដែលនាងបានធ្វើជា ការជឿលើខគម្ពីរមួយឬខគម្ពីរពីរ។ នាងត្រូវបាន «ភ្ញាល់ផ្អើល» ដោយសារតែនាងមិនដែលជឿជាក់លើព្រះ យេស៊ូវឡើយ នាងត្រឹមតែពឹងលើលទ្ធិមួយនៃព្រះគម្ពីរ។ គាត់នៅតែជាអ្នកសានដីម៉ាននិយមដែលបាត់បង់។

អ្នកជឿថា លោកដោណោល ត្រាមគឺជាប្រធានាតិបតី។ តែអ្នកមិនបានជួបគាត់នោះទេ! ការជឿ ថា គាត់ជាប្រធានាតិបតីមិនមែនដូចជាការមករកគាត់នោះទេ។ ការជឿលើអ្វីដែលព្រះគម្ពីរប្រាប់អំពីព្រះ យេស៊ូវ និងការជឿជាក់លើព្រះយេស៊ូវទ្រង់ផ្ទាល់មានភាពខុសឆ្គងឆ្ងាយណាស់។ វាមើលទៅហាក់ដូចជាមានភាពខុសគ្នាតិចតួច តែមិនមែនអញ្ចឹងនោះទេ។ បើអ្នកមិនជឿជាក់លើព្រះយេស៊ូវទ្រង់ផ្ទាល់ នោះអ្នកនឹងធ្លាក់ទៅឋាននរក។ ព្រះយេស៊ូវមានបន្ទូលថា «តែអ្នករាល់គ្នាមិនសុខចិត្តមកឯខ្ញុំ ឲ្យបានជីវិតទេ» (យ៉ូហាន ៥:៤០)។ ការជឿលើខគម្ពីរ ឬលទ្ធិក្នុងព្រះគម្ពីរនឹងមិនសង្រ្គោះអ្នកណាម្នាក់ពីភ្លើងដ៏អស់កល្ប ជានិច្ចនៅឋាននរកឡើយ!

ហេតុអ្វីបានជាមនុស្សបន្ដធ្វើដូចនេះ? វាគឺដោយសារតែគេមិនត្រូវបានប៉ះពាល់ចិត្ដពីអំពើបាប! បើអ្នកស្ថិតនៅក្រោមការប៉ះពាល់ចិត្ដពីអំពើបាប ដូចលោកយ៉ូហាន ខាហ្គិន នោះអ្នកនឹងយល់ដឹងថា គ្មានអ្វី សោះដែលអ្នកធ្វើអាចសង្រ្គោះអ្នក គ្មានអ្វីសោះដែលអ្នកធ្វើ! នោះរួមបញ្ចូលទាំងការជឿថា ព្រះយេស៊ូវអាច សង្រ្គោះអ្នកបាន! គ្មានអ្វីសោះ តែព្រះយេស៊ូវទ្រង់ផ្ទាល់នឹងបំពេញចិត្ដអ្នក បើអ្នកត្រូវបានប៉ះពាល់ចិត្ដពី អំពើបាបរបស់អ្នក! អ្នកនឹងនិយាយថា «តើមានអ្វីអាចលាងបាបខ្ញុំ? មានតែឈាមវិសេសព្រះយេស៊ូវ»។ «ព្រះអម្ចាស់អើយ ទូលបង្គំនឹងមកឯទ្រង់ឥឡូវនេះ។ សូមលាងសំអាតខ្ញុំដោយព្រះលោហិតដែលបានហូរ នៅលើភ្នំកាល់វ៉ារី»។

២. ទីពីរ សានដីម៉ាននិយមគឺជាគោលលទ្ធិរបស់ពួកអារក្ស។

«អ្នករាល់គ្នាស្ទង់មើលគម្ពីរ ដោយស្មានថា បានជីវិតដ៏នៅអស់កល្បជានិច្ចអំពីគម្ពីរនោះមក គឺជាគម្ពីរនោះឯង ដែលធ្វើបន្ទាល់ពីខ្ញុំ តែអ្នករាល់គ្នាមិនសុខចិត្តមកឯខ្ញុំ ឲ្យបានជីវិតទេ» (យ៉ូហាន ៥:៣៩,៤០)។

ហេតុអ្វីបានជាពួកផារ៉ាសីស្ទង់មើលគម្ពីរ តែគេមិនព្រមមកឯព្រះយេស៊ូវ? វាគឺដោយសារតែ គេ ស្ថិតនៅក្រោមអំណាចរបស់អារក្សសាតាំង! ព្រះយេស៊ូវមានបន្ទូលទៅកាន់មនុស្សទាំងនេះថា ហេតុអ្វីបានជាអ្នករាល់គ្នាមិនយល់សំដីខ្ញុំ? គឺមកតែពីស្តាប់ពាក្យខ្ញុំមិនបានប៉ុណ្ណោះ អ្នកមានអារក្សសាតាំងជាឪពុក...»(យ៉ូហាន ៨:៤៣,៤៤)។

អ្នកមិនអាចលឺខ្ញុំ នៅពេលខ្ញុំប្រាប់ថា ការជឿលើអ្វីដែលព្រះគម្ពីរប្រាប់អំពីព្រះយេស៊ូវមិនមែនដូច ជាការជឿជាក់លើព្រះយេស៊ូវនោះទេ។ អ្នកមិនអាចយល់ពីគំនិតសាមញ្ញនោះបានឡើយ ដោយសារតែអ្នក ស្ថិតនៅក្រោមការត្រួតត្រារបស់អារក្ស។ ព្រះយេស៊ូវមានបន្ទូលដូច្នោះ។ ទ្រង់មានបន្ទូលថា «គឺមកតែពីស្តាប់ពាក្យខ្ញុំមិនបានប៉ុណ្ណោះ អ្នកមានអារក្សសាតាំងជាឪពុក...»(យ៉ូហាន ៨:៤៣,៤៤)។ អ្នកជាកម្មសិទ្ធិ របស់អារក្ស។ អារក្សជាព្រះរបស់អ្នក។ អារក្សបង្អាប់គំនិតអ្នក។ ដោយសារតែអារក្សមិនចង់ឲ្យអ្នកជឿជាក់ លើព្រះយេស៊ូវ ហើយបានសង្រ្គោះ។ សាវកប៉ុលប្រាប់ថា

« បើសិនណាជាដំណឹងល្អរបស់យើងខ្ញុំត្រូវគ្របបាំង នោះគឺត្រូវគ្របបាំងចំពោះតែពួកអ្នក ដែលកំពុងវិនាសទេ ជាពួកអ្នក ដែលព្រះរបស់លោកីយ៍នេះ បានបង្អាប់ដល់គំនិតពួកគេដែលមិនជឿ...»(២កូរិនថូស ៤:៣,៤)។

តើអារក្សបន្ដបង្អាប់គំនិតអ្នកយ៉ាងដូចម្ដេចទៅ? តើអារក្សបន្ដមានអំណាចលើអ្នកដែលធ្វើឲ្យអ្នកនឹងមិនមក ឯព្រះយេស៊ូវយ៉ាងដូចម្ដេចទៅ?

1. ជនជាតិចិនវ័យក្មេងជាច្រើននាក់ត្រូវបានបន្ដបង្អាប់គំនិត ហើយជាប់ច្រវ៉ាក់ របស់អារក្សដោយសារឪពុកម្ដាយមិនបានសង្រ្គោះរបស់គេដែលជឿលើពុទ្ធសាសនា។ ឪពុកម្ដាយទាំងនេះនឹងប្រើគ្រប់ទាំងអំណាចអារក្សសាតាំង ដើម្បីរា រាំងអ្នកមិនឲ្យបានសង្រ្គោះ។ តែព្រះយេស៊ូវមានបន្ទូលថា «អ្នកណាដែលស្រឡាញ់ឪពុក ឬម្តាយ ជាជាងខ្ញុំ នោះមិនគួរនឹងខ្ញុំទេ»(ម៉ាថាយ ១០:៣៧)។ ឆាប់ៗ ថ្ងៃចូលឆ្នាំចិននឹងមកដល់។ ឪពុកម្ដាយដែលមិនបានសង្រ្គោះ របស់អ្នកខ្លះនឹងរៀបផែនការណ៍ដើម្បីញាំអាហារពេលល្ងាចនៅពេលដូចគ្នានៅ ក្រុមជំនុំ។ អ្នកត្រូវតែប្រាប់ពួកគេឥឡូវនេះ ថ្ងៃនេះថា អ្នកនឹងមិននៅជាមួយ យើងឡើយ បើពួកគេរៀបផែនការណ៍ញាំអាហារពេលល្ងាចចំម៉ោងជួបជុំគ្នា អធិស្ឋានយប់ថ្ងៃសៅរ៍ ឬចំកម្មវិធីថ្វាយបង្គំព្រះចំនួន២នៅថ្ងៃអាទិត្យ ហើយ បន្ទាប់មករារាំងសេចក្ដីសន្យារបស់អ្នកដើម្បីនៅក្នុងក្រុមជំនុំ មិនថាតើគេខឹង ជាមួយអ្នកប៉ុណ្ណានោះទេ។ តើជាប់ក្នុងកណ្ដាប់ដៃអារក្សដោយសារកំហឹងនៃ ឪពុកម្ដាយដែលជាជឿលើពុទ្ធសាសនារបស់អ្នក។ «ប៉ុន្ដែ» សូមអ្នកនិយាយថា «គេនឹងខឹង ហើយស្រែកដាក់ខ្ញុំ!» សូមឲ្យគេខឹង ហើយស្រែកដាក់អ្នកចុះ! វា ល្អជាងដើម្បីស្ដាប់កំហឹងរបស់អារក្ស ជាជាងស្ដាប់ព្រះបដិសេធអ្នកនៅឯការ ជំនុំជំរះចុងក្រោយ។ សូមឲ្យមានសេរីភាពពីការបះបោរប្រឆាំងនឹងព្រះដ៏ពេញ ដោយបាបរបស់ពួកគេ! សូមឲ្យមានសេរីភាពពីច្រវ៉ាក់របស់អារក្ស។

2. បងប្អូនជាច្រើននាក់ត្រូវបានបន្ដបង្អាប់ ហើយជាប់ច្រវ៉ាក់របស់អារក្សដោយសារតែអ្នកមានអំពើបាបសំងាត់។ អ្នកមានបាបដែលអ្នកគិតថា គ្មានអ្នកណាដឹងឡើយ អ្នកនិយាយថា «គ្មានអ្នកណាម្នាក់ដឹងឡើយ»។ តែអ្នកធ្វើខុស។ មានមនុស្ស២នាក់ដែលដឹង «អំពីបាបសំងាត់» ដែលអ្នកប្រព្រឹត្ដ។ តើគេជានរណា? មនុស្សទីមួយដែល ដឹងគឺជាខ្ញុំ។ អ្នកដឹងទេ ក្នុងខែមេសានេះ ខ្ញុំបានបំរើក្នុងព័ន្ធកិច្ចអស់រយៈពេល ៥៩ឆ្នាំហើយ។ មនុស្សចោទប្រកាន់ខ្ញុំថា ខ្ញុំជាអ្នកដឹងពីរឿងគេ តែខ្ញុំមិនមែន ជាអ្នកដឹងពីរឿងគេនោះទេ មិនមែនទាល់តែសោះ។ តែខ្ញុំជាអ្នកដែលដឹងពីទឹក មុខគេ។ បន្ទាប់ពីខ្ញុំមើលកាន់ទឹកមុខរបស់បងប្អូនក្នុងក្រុមជំនុំរយៈពេល៥៩ ឆ្នាំ តាមធម្មតាខ្ញុំដឹងយ៉ាងច្បាស់ពីអំពើបាបសំងាត់ដែលអ្នកកំពុងធ្វើ។ តើអ្នក ដឹងថា ប៉ូលីសត្រូវបានបង្ហាត់បង្រៀនឲ្យដឹងមុខមនុស្សឬទេ? ខ្ញុំគិតថា នៅ មហាវិទ្យាល័យព្រះគម្ពីរ និងសាលាដែលរៀនពីព្រះគម្ពីរគួរតែមានថ្នាក់មួយ ដែលបង្រៀនគ្រូអធិប្បាយវ័យកមេងពីរបៀប ដើម្បីដឹងពីមុខមនុស្ស។ បាទ ដោយសារការមើលមុខមនុស្ស ជារឿយៗខ្ញុំអាចដឹងពីអំពើបាបសំងាត់ដែល អ្នកប្រព្រឹត្ដ។
         តែមានម្នាក់ទៀតដែលច្បាស់ជាងខ្ញុំឆ្ងាយណាស់។ ការពិតម្នាក់នេះដឹងពី អំពើបាបសំងាត់របស់អ្នក១រយភាគរយ។ ឥឡូវនេះគាត់កំពុងមើលអ្នក។ ការ ពិត គាត់ពីបាបសំងាត់របស់អ្នកទាំងអស់។ តើគាត់ជានរណ? សូមទាយមើល វាគឺជាព្រះ! អ្នកមិនអាចលាក់ពីទ្រង់ឡើយ។ ទ្រង់គង់នៅគ្រប់ទីកន្លែង នោះ មានន័យថា ទ្រង់គង់នៅគ្រប់ទីកន្លែងក្នុងពេលតែមួយ។ ទ្រង់ទតឃើញគ្រប់ ទាំងអស់អ្នកដែលធ្វើ។ ទ្រង់ទតឃើញគ្រប់ទាំងគំនិតក្នុងខួរក្បាលអ្នក។ ទ្រង់ ជា្របពីរឿងសំងាត់នៅក្នុងជម្រៅចិត្ដអ្នក។ ព្រះគម្ពីរប្រាប់ថា « ដ្បិតព្រះនេត្រនៃព្រះយេហូវ៉ាចេះតែទតច្រវាត់ នៅគ្រប់លើផែនដីទាំងមូល» (២របាក្សត្រ ១៦:៩)។ «ព្រះនេត្ររបស់ព្រះយេហូវ៉ានៅគ្រប់អន្លើ ក៏យាមមើលឃើញទាំង អស់»(សុភាសិត ១៥:៣)។ «... ព្រះនេត្រព្រះយេហូវ៉ា ជាព្រះនៃឯង ចេះតែទតមើលស្រុកនោះជានិច្ច តាំងពីដើមឆ្នាំ រហូតដល់ចុងឆ្នាំ»(ចោទិយកថា ១១:១២)។ ហើយព្រះគម្ពីរប្រាប់ថា ព្រះសរសេរគ្រប់ទាំងអំពើបាបសំងាត់ របស់មនុស្សម្នាក់ៗក្នុងបញ្ជីទ្រង់។ នៅទីជំនុំជំរះចុងក្រោយ ព្រះនឹងអានបាប សំងាត់របស់អ្នកពីបញ្ជីទ្រង់។ បញ្ជីទ្រង់ដូចជាកំព្យូទ័រ ហើយបាបសំងាតទាំង អស់ដែលអ្នកបានប្រព្រឹត្ដត្រូវបានកត់ទុកនៅទីនោះ។ អ្នកនឹងឈរនៅមុខព្រះ នៅទីជំនុំជំរះចុងក្រោយ។ ទ្រង់នឹងអានរឿងលំអិតទាំងអស់ពីបាបដែលអ្នក បានគិត ដែលគ្មានអ្នកណាម្នាក់ដឹង។ បន្ទាប់ពីទ្រង់អានបាបអ្នកចេញពីបញ្ជី ទាំងនោះ អ្នកនឹងមិនអាចការពារខ្លួនបានឡើយ។ អ្នកនឹងនឹកចាំបាបទាំងអស់ នោះ។ បន្ទាប់ពីព្រះអានបញ្ជីនៃបាបសំងាតរបស់អ្នក នោះអ្នកនឹងត្រូវ «បោះ ទៅក្នុងបឹងភ្លើង»(វិវរណៈ ២០:១១-១៤)។

3. បងប្អូនជាច្រើនត្រូវបានបន្ដបង្អាប់ ហើយជាប់ច្រវ៉ាក់អារក្សដោយសារតែអ្នក នឹងមិនសារភាពថា ចិត្ដអ្នកគឺអាក្រក់។ ព្រះគម្ពីរប្រាប់ថា « ឯចិត្តជាគ្រឿងបញ្ឆោតលើសជាងទាំងអស់ ហើយក៏អាក្រក់ហួសល្បត់ផង តើអ្នកណានឹងអាចស្គាល់បាន»(យេរេមា ១៧:៩)។ លោកជោច ហ្វាយហ្វៀល(១៧១៤- ១៧៧០)ប្រាប់ថា «មិនថាតើអ្នកបដិសេធខ្លាំងប៉ុណ្ណាក៏ដោយ នៅពេលអ្នក ត្រូវបានភ្ញាក់ខ្លួន នោះអ្នកនឹងដឹងថា បាបក្នុងជីវិតចេញពីចិត្ដដ៏ស្មោកគ្រោក របស់អ្នក...គាត់ដឹថា គាត់ត្រូវបានបំពុល និងបះបោរក្នុង{ចិត្ដផ្ទាល់ខ្លួន}របស់ គាត់ ហើយព្រះមានសិទ្ធិដើម្បីកាត់ទោសគាត់ សូម្បីតែគាត់មិនបានប្រព្រឹត្ដ បាបខាងក្រៅនៅក្នុងមួយឆាកជីវិតរបស់គាត់ក៏ដោយ»។ ជូលីបាននិយាយថា «ព្រះវិញ្ញាណបរិសុទ្ធបង្ហាញខ្ញុំថា ខ្ញុំមិនមែនជាមនុស្សល្អជាពិតប្រាកដ ខ្ញុំជា មនុស្សអាក្រក់ ហើយខ្ញុំអាត្មានិយម អួតអាង ហើយខ្ញុំខ្មាស់ណាស់ពីភាពពិត នៅក្នុងខ្លួនខ្ញុំ{ចិត្ដរបស់ខ្ញុំ} ខ្ញុំដឹងខ្លួនពីបាប និងកំហុសខ្ញុំ»។ នាងជាក្មេងស្រី ល្អខាងក្រៅម្នាក់ តែនាងមានចិត្ដពេញដោយបាប។ នាងប្រាប់ថា «ខ្ញុំធ្វើពុត ដូចជាមនុស្សល្អ នៅពេលខាងក្នុង{ចិត្ដខ្ញុំ} ខ្ញុំមិនល្អជាពិតប្រាកដ...ខ្ញុំដឹងថា ខ្ញុំ មិនល្អល្មមដើម្បីសង្រ្គោះខ្លួនឯងឡើយ... មុខខ្ញុំត្រូវបានទទឹកជោកដោយទឹក ភ្នែក»។ នាងបាននៅក្នុងក្រុមជំនុំអ៊ីវែនជីលីខលពេញមួយឆាកជីវិតនាង តែ ឥឡូវនាងដឹងខ្លួនពីបាបដ៏អាក្រក់នៅក្នុងចិត្ដនាង។ នាងប្រាប់ថា ព្រះគម្ពីរមិន មានឥទ្ធិពលលើជីវិតនាងឡើយ រហូតដល់នាងដឹងខ្លួនពីអំពើបាបនៅក្នុងចិត្ដ ផ្ទាល់ខ្លួនរបស់នាង រហូតដល់នាងស្ថិតនៅក្រោមការប៉ះពាល់ចិត្ដពីអំពើបាប ព្រះលោហិតរបស់ព្រះយេស៊ូវដែលសំអាតបាបនាង ទើបដឹងថាមានន័យ។ នាងមិនដឹងសោះ រហូតដល់នាងដឹងខ្លួនពីចិត្ដដ៏ពេញដោយបាបរបស់នាង។ អ្នកសានដីម៉ាននយមនៅក្រុមជំនុំអ៊ីវែនជីលីខលបានបង្រៀននាងពីពាក្យក្នុង ព្រះគម្ពីរ តែគេវាគ្មានឥទ្ធិពលលើជីវិតនាងឡើយ រហូតដល់ព្រះបានប៉ះពាល់ ចិត្ដនាងពីអំពើបាបក្នុងចិត្ដរបស់នាង។


៣. ទីបី លទ្ធិសានដីម៉ាននិយមបញ្ជូនមនុស្សល្អខាងក្រៅជាច្រើននាក់ទៅឋាននរក។

អ្នកប្រាប់ថា «ខ្ញុំមិនដែលធ្វើអាក្រក់ដូចជាមនុស្សជាច្រើនធ្វើនោះទេ។ ខ្ញុំរស់នៅដោយបរិសុទ្ធ។ ខ្ញុំ ទៅក្រុមជំនុំរាល់ថ្ងៃអាទិត្យ។ ខ្ញុំជាមនុស្សល្អ»។ តែខ្ញុំត្រូវតែព្រមានអ្នកថា មិនថាតើអ្នកល្អយ៉ាងណានោះទេ មិនថាតើអ្នកអធិស្ឋាន និងអានព្រះគម្ពីរញឹកញាប់ប៉ុណ្ណា មិនថាតើអ្នកលើអ្វីដែលព្រះគម្ពីរប្រាប់អំពីព្រះយេ ស៊ូវនោះទេ បើអ្នកមិនទទួលជឿលើព្រះយេស៊ូវទ្រង់ផ្ទាល់ នោះអ្នកនឹងធ្លាក់ទៅឋាននរកជាមួយមនុស្ស អាកល្រក់។ ការជឿថា ព្រះយេស៊ូវគ្រិស្ដបានសុគតលើឈើឆ្កាងដើម្បីសង្រ្គោះអ្នកនឹងមិនជួយសង្រ្គោះអ្នក ឡើយ! សូមស្ដាប់អ្វីដែលសាវកប្រាប់

«ហើយថា តាំងពីក្មេងតូចមក អ្នកបានស្គាល់បទគម្ពីរទាំងប៉ុន្មាន ដែលអាចនឹងនាំឲ្យអ្នកមានប្រាជ្ញាដល់ទីសង្គ្រោះ ដែលបានដោយសារសេចក្តីជំនឿជឿដល់ព្រះគ្រីស្ទយេស៊ូវផង»(២ធីម៉ូថេ ៣:១៥)។

ការជឿថា ព្រះគ្រិស្ដបានសុគតសម្រាប់អ្នកនឹងមិនសង្រ្គោះអ្នកឡើយ។ វាត្រឹមតែជាជំនឿតាមគោលលទ្ធិ។ ព្រះគម្ពីរបានប្រាប់ដើម្បីដឹកនាំអ្នកទៅឯ «សេចក្ដីសង្រ្គោះដែលនៅក្នុងព្រះគ្រិស្ដយេស៊ូវ»។ បើអ្នកមិនជឿ ជាក់លើព្រះយេស៊ូវ នោះអ្នកមិនបានសង្រ្គោះឡើយ មិនថាតើអ្នកជឿព្រះគម្ពីរច្រើនប៉ុណ្ណាក៏ដោយ។ គោល បំណងនៃព្រះគម្ពីរគឺដើម្បីដឹកនាំអ្នកទៅឯព្រះគ្រិស្ដទ្រង់ផ្ទាល់។

លោកបណ្ឌិត អេ ដប់បិលយូបានផ្ដល់ការបំភ្លឺយ៉ាងជ្រៅចំពោះកំហុសនៃលទ្ធិសានដីម៉ាននិយម ក្នុងកថាខណ្ឌវែងដែលមានចំណងជើងថា «ព្រះគម្ពីរបានបង្រៀន ឬព្រះវិញ្ញាណបានបង្រៀន?» គាត់ ប្រាប់ថា

«ក្រុមជំនុំបង្រៀនព្រះគម្ពីរដល់កូនៗរបស់គេ {ហើយ}នៅតែមិនដែលផលិត សាសនាគ្រិស្ដដែលរស់ដល់ពួកគេទៀត... ជីវិតដែលធ្វើតាមសាសនារបស់ គេត្រឹមត្រូវ ហើយមានសីលធម៌សមហេតុសមផល តែដោយគ្មានការគិត ទាំងស្រុង។ {មនុស្សវ័យក្មេង}ដូចនោះមិនអាចរំសាយដូចជាអ្នកមានពុត។ ពួកគេជាច្រើននាក់ម៉ឺងម៉ាត{ណាស់}អំពីវា។ គេខ្វាក់ដោយសាមញ្ញ...គេត្រូវ បានបង្ខំឲ្យចុះសម្រុងជាមួយនឹងសំបកនៃសេចក្ដីបែបខាងក្រៅ ខណដែល ចិត្ដរបស់គេកំពុងតែស្រេករកសេចក្ដីពិតខាងវិញ្ញាណគ្រប់ពេលវេលា ហើយ គេមិនដឹងពីអ្វីខុសចំពោះពួកគេ។ ព្រះយេស៊ូវជាសេចក្ដីពិត ហើយទ្រង់មិន អាចត្រូវបានកំណត់ជាពាក្យ{ក្នុងព្រះគម្ពីរ}តែប៉ុណ្ណោះឡើយ}»។

តើអ្នកធ្លាប់មានអារម្មណ៍ដូចលោកណូអេ សោងឬទេ? គាត់ប្រាប់បថា «ខ្ញុំដឹងថា ខ្ញុំមិនត្រឹមត្រូវ ជាមួយព្រះឡើយ។ ខ្ញុំបានទៅនិយាយជាមួយលោកបណ្ឌិត ខាហ្គិន ហើយបានប៉ះពាល់ចិត្ដពីអំពើបាប និង ភាពល្ងង់ល្ងើរបស់ខ្ញុំ ថែមទាំងចិត្ដដ៏ជាមេបញ្ជោត។ ព្រះវិញ្ញាណបរិសុទ្ធបានបង្ហាញខ្ញុំថា ខ្ញុំជាមនុស្សមាន បាបដែលគ្មានអ្នកណាអាចជួយបាន។ ខ្ញុំមានអារម្មណ៍ថាស្អប់ខ្ពើមបាបខ្លួនឯង ហើយមិនសមទទួលព្រះ គុណរបស់ព្រះឡើយ។ លោកបណ្ឌិត ហាយមើស៍បានអធិប្បាយ ដោយនិយាយថា “ជំនឿដ៏ឥតខ្ចោះមិន បានសង្រ្គោះ។ ព្រះយេស៊ូវសង្រ្គោះ!” ខ្ញុំបានខ្វាក់ចំពោះសេចក្ដីពិតដែលថា ព្រះយេស៊ូវគង់នៅទីនោះគ្រប់ ពេលវេលា។ ខ្ញុំត្រឹមតែត្រូវតែទទួលជឿលើទ្រង់ប៉ុណ្ណោះ។ លោកបណ្ឌិត ហាយមើស៍សួរខ្ញុំ បើខ្ញុំនឹងទទួល ជឿព្រះគ្រិស្ដឬអត់ ហើយខ្ញុំប្រាប់ថា “បាទ”។ លោកបណ្ឌិត ហាយមើស៍កំពុងច្រៀង “ទោះបីជាមានរាប់ លាននាក់មក នោះនៅតែមានបន្ទប់សម្រាប់មា្នក់ មានបន្ទប់នៅឯឈើឆ្កាងសម្រាប់អ្នក”។ ខ្ញុំបានមករក ព្រះយេស៊ូវដោយមានទោស និងអំពើបាប ហើយព្រះយេស៊ូវមិនបានបោះបង់ចោលខ្ញុំឡើយ។ ភ្លាមៗនោះ ខ្ញុំបានសំរាកក្នុងទ្រង់! ព្រះអង្គសង្រ្គោះដ៏អត់ទោសបាបអស្ចារ្យអើយ! ខ្ញុំមានអារម្មណ៍ទន់ទាបដូចជាធូលីដី តែព្រះយេស៊ូវបានទាញខ្ញុំឡើយ ហើយបានសង្រ្គោះខ្ញុំ។ ព្រះយេស៊ូវបង្ហូរព្រះលោហិតលើឈើឆ្កាងសម្រាប់ ខ្ញុំ ដើម្បីសងបាបខ្ញុំ ហើយសេចក្ដីស្រឡាញ់ដែលទ្រង់មានសម្រាប់ខ្ញុំ នោះខ្ញុំនឹងនឹកចាំជានិច្ច»។ បុរសវ័យ ក្មេងដែលសរសេររឿងនោះគឺជាលោកណូអេ សោង។ គាត់កំពុងរៀបចំទៅរៀនដើម្បីធ្វើជាគ្រូគង្វាល។ ឪពុក គាត់បកប្រែសេចក្ដីអធិប្បាយទាំងអស់របស់យើងចូលក្នុងភាសាចិនក្នុងវីដីអូតាមគេហទំព័រ។ ណូអេនឹងទៅអធិប្បាយក្នុងប្រទេសចិន និងប្រទេសឥណ្ឌូនេស៊ីក្នុងរយៈពេលប៉ុន្មានអាទិត្យខាងមុខ។

មិត្ដភក្ដិខ្ញុំអើយ តើអ្នកនឹងឈប់ជឿជាក់ «ថា» ព្រះយេស៊ូវទ្រង់សង្រ្គោះឬទេ? តើអ្នកនឹងមករក ព្រះយេស៊ូវ ហើយជឿជាក់លើទ្រង់តែ១គត់ដោយផ្ទាល់ឬទេ? ព្រះយេស៊ូវនឹងសំអាតបាបទាំងអស់ដែលអ្នក បានធ្វើពីបញ្ជីនៃការជំនុំជំរះ។ ទ្រង់នឹងសំអាតអ្នកដោយព្រះលោហិតទ្រង់។ ទ្រង់នឹងសង្រ្គោះអ្នក។ ទ្រង់នឹង សង្រ្គោះអ្នក។ ទ្រង់នឹងសង្រ្គោះអ្នកឥឡូវនេះ! អាម៉ែន!

គម្រោង


បើសិនជាសេចក្ដីអធិប្បាយនេះជាព្រះពរសំរាប់បងប្អូន នោះសូមផ្ញើរអ៊ីម៉ែលទៅកាន់លោកបណ្ឌិត ហាយមើស៏ ហើយសូមប្រាប់គាត់ផង។ នៅពេលអ្នកសរសេរផ្ញើរទៅកាន់លោក ហាយមើស៍ សូមប្រាប់ពីប្រទេសរបស់អ្នក ឬក៏គាត់មិនអាចឆ្លើយតបទៅវិញ។ សូមចុចទីនេះ rlhymersjr@sbcglobal.net(សូមចុចទីនេះ) ។ បើសេចក្ដីអធិប្បាយទាំងនេះជាព្រះពរចំពោះអ្នក នោះសូមប្រាប់គាត់ ថែមទាំងប្រាប់ពីប្រទេសរបស់អ្នកផង។ អ្នកអាចសរសេរទៅកាន់លោក ហាយមើស៏ក្នុងភាសាណា ក៏បាន ប៉ុន្ដែ សូមសរសេរជាភាសាអង់គ្លេស បើសិនជាបងប្អូនអាចធ្វើបាន។ បើអ្នកចង់សរសេរទៅ គាត់តាមប្រៃណីយ៍ សូមសរសេរទៅកាន់អាស័យដ្ឋាន P.O. Box 15308, Los Angeles, CA 90015។ អ្នកអាចទូរស័ព្ទទៅគាត់តាមលេខ(៨១៨)៣៥២-០៤៥២។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអានសេចក្ដីអធិប្បាយរបស់ លោក ហាយមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗនៅលើអ៊ីធើណេត តាមគេហទំព័រ
www.sermonsfortheworld.com. ចុចលើ ”
សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ”

សេចក្ដីអធិប្បាយដែលសរសេរដៃទាំងនេះមិនហាមឲ្យថតចំលងទេ។ អ្នកប្រើវាដោយគ្មានការអនុញ្ញាតពីលោក
Dr. Hymers។ ទោះបីជាយ៉ាងណាក៏ដោយ គ្រប់សេចក្ដីអធិប្បាយជាវីដីអូទាំងអស់របស់លោក
Dr. Hymers ហាមថតចំលង ហើយអាចត្រឹមតែប្រើវាបានដោយមានការអនុញ្ញាត។

អានបទគម្ពីរមុនសេចក្ដីអធិប្បាយដោយលោក អេបិល ផ្រូដីម៊ី៖ យ៉ូហាន ៥:៣៩-៤៦។
ច្រៀងចំរៀងតែម្នាក់ឯងមុនអធិប្បាយដោយ បែនយ៉ាមីន ខីខេង ហ្គ្រីហ្វី៖
«មានបន្ទប់នៅឯឈើឆ្កាងសម្រាប់អ្នក»(ដោយលោក Ira F. Stanphill, 1914-1993)។


ចំណងជើងនៃសេចក្ដីអធិប្បាយ

ការច្បាំងប្រឆាំងនឹងលទ្ធិសានដីម៉ាននិយម

(សេចក្ដីអធិប្បាយជាស៊េរីលេខ៣នៃការស្រែកយំខាងការច្បាំង)
THE BATTLE AGAINST SANDEMANIANISM
(NUMBER THREE IN A SERIES OF BATTLE CRIES)

ដោយលោកបណ្ឌិត
Dr. R. L. Hymers, Jr.

« អ្នករាល់គ្នាស្ទង់មើលគម្ពីរ ដោយស្មានថា បានជីវិតដ៏នៅអស់កល្បជានិច្ចអំពីគម្ពីរនោះមក គឺជាគម្ពីរនោះឯង ដែលធ្វើបន្ទាល់ពីខ្ញុំ តែអ្នករាល់គ្នាមិនសុខចិត្តមកឯខ្ញុំ ឲ្យបានជីវិតទេ» (យ៉ូហាន ៥:៣៩,៤០)។

១. ទីមួយ លទ្ធិសានដីម៉ាននិយមត្រូវបានកែដោយព្រះគ្រិស្ដទ្រង់ផ្ទាល់។ យ៉ូហាន ៥:៣៩, ៤០។

២. ទីពីរ សានដីម៉ាននិយមគឺជាគោលលទ្ធិរបស់ពួកអារក្ស។ យ៉ូហាន ៨:៤៣, ៤៤; ២កូរិនថូស ៤:៣, ៤; ម៉ាថាយ ១០:៣៧; ២របាក្សត្រ ១៦:៩; សុភាសិត ១៥:៣; ចោទិយថា ១១:១២;
វិវរណៈ ២០:១១-១៤; យេរេមា ១៧:៩។

៣. ទីបី លទ្ធិសានដីម៉ាននិយមបញ្ជូនមនុស្សល្អខាងក្រៅជាច្រើននាក់ទៅឋាននរក។ ២ធីម៉ូថេ ៣:១៥។