Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




ការច្បាំងសម្រាប់សាសនាគ្រិស្ដដែលរស់នៅ!

សេចក្ដីផ្ដើមពីលោកបណ្ឌិត អោ អឹល ហាយមើស៍ ជេអោ
THE FIGHT FOR LIVING CHRISTIANITY!
AN INTRODUCTION OF DR. R. L. HYMERS, JR.
(Cambodian)

ដោយលោក
យ៉ូហានសាំយ៉ូអែល ខាហ្គិន
by Mr. John Samuel Cagan


នៅក្នុងគ្រានៃវិបត្ដិ ប្រវត្ដិសាស្រ្ដត្រូវបានធ្វើដោយពួកអ្នកដែលជឿលើរឿងអ្វីមួយខ្លាំងជាខ្លួនឯង។ ប្រវត្ដិសាស្រ្ដមិនត្រូវវបានធ្វើដោយមនុស្សតាមធម្មតានោះទេ។ មានអ្នកខ្លះដែលប្រាថ្នាចង់បានសុវត្ថិភាព និងភាពឋិតឋេរខាងចំនុចខ្សោយណាមួយ។ មានពួកអ្នកដែលខ្លាចបរាជ័យជាខ្លាំង ដូច្នេះគេមិនដែលសាក ល្បងឡើយ។ មានពួកអ្នកដែលមិនដែលបានសម្រេចរឿងណាមួយឡើយ ដោយសារតែគេនឹងមិនហ៊ានលះ បង់ច្រើនដើម្បីទ្រាំទ្រ។ មានពួកអ្នកដែលនឹងមិនផ្លាស់ប្ដូរអ្វីសោះ គេជាមនុស្សដែលមិនមានឥទ្ធិពលលើ លោកីយ ហើយគេស្លាប់ទៅ ដូចជាគេមិនដែលរស់នៅ។ នៅក្នុងគ្រាដែលពេញដោយមនុស្សដូចនេះ ព្រះ បានលើកលោកបណ្ឌិត ហាយមើស៍ឡើង។

មនុស្សភាពច្រើនដែលសម្រេចចិត្ដចូលបម្រើក្នុងព័ន្ធកិច្ចព្រះ គេត្រូវបានឧបត្ថមស្ទើរតែទាំងអស់។ តែលោកបណ្ឌិត ហាយមើស៍បានធ្វើការរកលុយខ្លួនឯងនៅពេលថ្ងៃ ហើយទៅរៀននៅសាលាពេលយប់។ ថ្វី បើជារឿយៗ គាត់បានធ្លាក់ទឹកចិត្ដក្នុងព័ន្ធកិច្ចដោយសារគ្រួសារ និងមិត្ដភក្ដិក៏ដោយ គាត់រៀបចំគោល បំណងរបស់គាត់ដើម្បីធ្វើជាអ្នកបំរើព្រះ ហើយគាត់នឹងមិនចាកចេញពីវាឡើយ មិនថាតើលំបាកប៉ុណ្ណាក៏ ដោយ។ គាត់បានតស៊ូជំនះដើម្បីធ្វើជាគ្រូអធិប្បាយសម្រាប់ព្រះ ថ្វីបើមានការវាយប្រហាររបស់អារក្ស និង ការឈឺចាប់ខាងអារម្មណ៍ក៏ដោយ។ លោកបណ្ឌិត ហាយមើស៍បានទ្រាំទ្រទុក្ខលំបាក និងទុក្ខវេទនាទាំង អស់ដោយមានគោលបំណងដើម្បីបង្រៀនសេចក្ដីពិតរបស់ព្រះ។ ដោយសារតែគាត់បានទ្រាំទ្រភ្លើងនៃជីវិត នោះគាត់បានឆេះឆួលជាខ្លាំងសម្រាប់សេចក្ដីពិត។

លោកបណ្ឌិត ហាយមើស៍ជឿយ៉ាងមុតមាំនៅក្នុងសេចក្ដីពិតនៃព្រះបន្ទូលរបស់ព្រះ ដ្បិតគាត់ស្ម័គ្រ ចិត្ដច្បាំងសម្រាប់វា។ គាត់មិនជាមនុស្សម្នាក់ដែលស្កប់ចិត្ដដើម្បីទទួលយកការកុហក ដោយសារវាមានភាព សុខស្រួលនោះទេ។ ការនេះជាករណីនៅពេញជីវិតរបស់គាត់។ គាត់មិនបានអង្គុយខាងក្រោយ ហើយនៅ ស្ងៀមមិនធ្វើអ្វីសោះនោះទេ ខណពេលដែលគេនិយាយបង្ខូចព្រះគម្ពីរនៅឯមហាវិទ្យាល័យរបស់គាត់ដែលបដិសេធព្រះគម្ពីរ។ នៅក្នុងការប្រថុយពេលគាត់ចុះឈ្មោះ ហើយបញ្ចប់ការសិក្សា នោះគាត់បានប្រឆាំងនឹង ពួកសេរីនិយមដែលវាយប្រហារលើព្រះគម្ពីរ។ គាត់បិទថ្នាក់រៀន បានសរសេរអត្ថបទផ្សេងៗក្នុងការសែត របស់សាលា បានដឹកនាំការប្រជុំនៅក្នុងអាគារស្នាក់អាស្រ័យរបស់គាត់។ គាត់ប្រើធនធានទាំងអស់ដើម្បី លុបបំបាត់ប្រឆាំងនឹងការកុហកដែលឡោមព័ន្ធសេចក្ដីពិតនៃព្រះគម្ពីរ។ កាលគាត់ត្រូវបានហៅទៅការិយា ល័យរបស់ប្រធានមហាវិទ្យាល័យនោះ ដើម្បីត្រូវណែនាំប្រាប់ឲ្យឈប់ប្រឆាំងការពារព្រះគម្ពីរ នោះគាត់បាន ចុះចាញ់ឡើយ។ ផ្ទុយទៅវិញ គាត់បានសរសេរសៀវភៅមួយប្រឆាំងនឹងលទ្ធិសេរីនិយមនៅក្នុងមហាវិទ្យា ល័យ។ គាត់បានក្រោកឈរយ៉ាងខ្លាំងខ្លានៅក្នុងការធ្វើសង្រ្គាមសម្រាប់ព្រះគម្ពីរ។

អ្នកខ្លះបានរិះគន់ អ្នកផ្សេងទៀតបានរអ៊ូ ហើយនៅតែមានអ្នកផ្សេងៗបានថ្វាយខ្លួន តែលោក បណ្ឌិត ហាយមើស៍គឺជាមនុស្សដែលមានសកម្មភាព។ គាត់មានការប៉ះពាល់ចិត្ដខ្លាំងមែនចំពោះសេចក្ដីពិត និងចំពោះព្រះ ដ្បិតគាត់ដកដាវរបស់គាត់ចេញ ហើយទប់ទល់នឹងពួកបរិវារអាក្រក់ សូម្បីតែស្លាប់ក៏ដោយ។ គាត់មិនស្រឡាញ់ជីវិតខ្លាំងឡើយ ដើម្បីទិញវាចំពោះតម្លៃនៃច្រវ៉ាក់។ គាត់ជាមនុស្សដែលពូកែធ្វើសង្រ្គាម នៅពេលអ្នកដទៃទិញសេចក្ដីសុខដោយមិនហ៊ានលះបង់ភាពជាទាសករ។

នៅពេលកុនហូលីវ៉ូដបានស្ដោះទឹកមាត់ដាក់ព្រះភក្ដ្ររបស់ព្រះគ្រិស្ដ នោះគាត់បានជូតព្រះភក្រ្ដ របស់ព្រះគ្រិស្ដ។ សម្រាប់រឿងនេះ គាត់ត្រូវបានគេវាយប្រហារ។ សូម្បីតែនៅពេលដែលអត្ថបទត្រូវបានសរ សេរប្រឆាំងនឹងគាត់នៅក្នុងការសែតក៏ដោយ គាត់បានការពារព្រះគ្រិស្ដ! ដោយសាររឿងនេះ គាត់បាត់បង់ មិត្ដសំឡាញ់។ ប៉ុន្ដែ ភារកិច្ចដើម្បីធ្វើអ្វីដែលត្រឹមត្រូវបានបង្ខំឲ្យលោកបណ្ឌិត ហាយមើស៍ធ្វើសកម្មភាព ប្រឆាំង និងប្រយុទ្ធ។

នៅពេលសង្គមទាំងអស់ហាក់ដូចជាអនុញ្ញាត្ដផ្ដល់ «សិទ្ធិដល់ការពន្លូតកូន» នោះគាត់បដិសេធ មិនអនុញ្ញាត្ដឲ្យក្មេងណាម្នាក់ត្រូវសំឡាប់ដោយគ្មានការតស៊ូច្បាំងឡើយ។ មនុស្សធម្មតានឹងចេះយល់ចិត្ដ ហើយឧបត្ថមដល់សប្បុរសធម៌អស់ពីសមត្ថភាព តែលោកបណ្ឌិត ហាយមើស៍មិនមែនជាមនុស្សធម្មតានោះ ទេ។ គាត់ និងឪពុកគាត់បានអង្គុយចុះនៅមុខខ្លីនិចពន្លូតកូន។ នៅពេលអ្នកដទៃបានរត់ចេញដោយសារ ការគំរាមរបស់ពួកប៉ូលីសលើខ្នងសេះដោយមានអាវុធ និងដំបងជ័រ នោះលោកបណ្ឌិត ហាយមើស៍នៅតែ ចងភ្ជាប់ចំពោះជំនឿរបស់គាត់។ គាត់នឹងមិនដកទាំងឬសពីអ្វីដែលគាត់ដឹងជាការគាំទ្រចុងក្រោយរវាងជីវិត របស់កូនក្មេង និងសិទ្ធិរបស់ស្រ្ដី។ គាត់បានដឹកនាំពួកជំនុំរបស់គាត់ដោយអស់ពីព្យាយាមដើម្បីបំបិទខ្លីនិច ពន្លូតកូនចំនួន២កន្លែង។ គាត់បានឈរតស៊ូជាខ្លាងនៅក្នុងការប្រយុទ្ធប្រឆាំងនឹងការពន្លូតកូន។

ក្រោយមកមានសង្រ្គាមសម្រាប់ក្រុមជំនុំរបស់យើង។ «អ្នកដឹកនាំពីមុន»របស់ក្រុមជំនុំយើងបាន ចេញទៅ។ នៅក្នុងភ្ញាក់នោះ សមាជិក៤០០នាក់បានចេញពីក្រុមជំនុំយើង។ ក្រុមជំនុំយើងស្ទើរតែបាត់បង់ អាគារ។ ក្រុមជំនុំស្ទើរតែដួលរំលំ។ គ្រូអធិប្បាយដ៏ល្បីម្នាក់បានផ្ដល់ឱកាសឲ្យលោកបណ្ឌិត ហាយមើស៍ ដើម្បីធ្វើជាគ្រូគង្វាលនៅក្រុមជំនុំដ៏ធំមួយនៅឯជាយក្រុង។ គាត់បានផ្ដល់ឱកាសឲ្យលោកបណ្ឌិត ហាយ មើស៍លោតចេញពីកប៉ាល់ដែលកំពុងតែលិច។ គាត់បានប្រាប់ថា «នេះជាឱកាសចុងក្រោយរបស់អ្នកដើម្បី ចេញទៅ»។ គ្រូគង្វាលជាច្រើននាក់បានចេញទៅ។ តែដោយសារសមាជិកបានចេញទៅ ដូច្នេះក្រុមជំនុំ មានវិបត្ដិខាងហិរញ្ញវត្ថុ លោកបណ្ឌិត ហាយមើស៍នៅតែនៅក្នុងក្រុមជំនុំ! គាត់ស្ម័គ្រចិត្ដដើម្បីតស៊ូសម្រាប់ ក្រុមជំនុំតាមតំបន់នេះ។ ដោយសារតែចិត្ដក្លាហានខាងឯវិញ្ញាណរបស់គាត់ និងមនុស្សស្មោះត្រង់ដែលបាន ថ្វាយពេលវេលា និងលុយរបស់គេ នោះយើងនៅតែមានក្រុមជំនុំនៅចំពាក់កណ្ដាលនៃទីក្រុងឡូសអង់ចា ឡែស! គាត់នៅក្នុងក្រុមជំនុំ ហើយប្រឈមមុខនឹងភាពមិនអាចទៅរួចនៃជម្លោះជាមួយការដោះស្រាយ និង ចិត្ដក្លាហានដូចជាវីនស្ដោន ឆើចឆីលបានប្រឈមមុខនឹងហ៊ីក្លែនៅក្នុងសង្រ្គាមសម្រាប់អរិយធម៌របស់ពួក ប្រទេសលោកខាងលិច។

លោកបណ្ឌិត ហាយមើស៍បានដឹងយ៉ាងច្បាស់ពីសារសំខាន់នៃក្រុមជំនុំតាមតំបន់។ ជារឿយៗ គាត់ប្រាប់ថា ជោគជ័យនៃក្រុមជំនុំនេះគឺជាឆាកជីវិតរបស់គាត់។ គាត់មានក្ដីស្រឡាញ់ជាខ្លាំង មិនមែនត្រឹម តែសម្រាប់ក្រុមជំនុំនេះប៉ុណ្ណោះ តែក្រុមជំនុំទាំងឡាយនៅពាសពេញពិភពលោក។ អំណាចនៃក្រុមជំនុំគឺជា បំណងចិត្ដរបស់គាត់។ អត្ដសញ្ញាណរបស់គាត់ត្រូវបានភ្ជាប់ជាមួយជីវិតនៃក្រុមជំនុំ។ គាត់មានគំនិត សម្រាប់ការលះបង់ចំពោះព្រះគ្រិស្ដ និងក្រុមជំនុំ ដែលនៅក្នុងចំណោមអ្នកអត្ដពលកម្មដ៏ល្បីល្បាញ កង កម្លាំងដ៏ខ្លាំងខាងនយោបាយ និងអ្នកមានជ័យជំនះ។ គាត់ដឹងថា ក្រុមជំនុំជាកូនក្រមុំរបស់ព្រះគ្រិស្ដ ដូច្នេះ ហើយ គាត់អធិស្ឋាន តស៊ូច្បាំង ហើយអធិប្បាយសម្រាប់រឿងល្អៗនៃក្រុមជំនុំ។

ទោះបីជាមានអ្នកខ្លះមិនគាំទ្រ ហើយសង្ស័យក៏ដោយ អ្នកដឹកនាំខាងពួកប្រូតែស្ដង់ជាច្រើនដែល ស្មោះត្រង់ជាមួយព្រះបានសរសេរ ហើយគាំទ្រលោកបណ្ឌិត ហាយមើស៍។ នៅក្នុងនោះមានគ្រូអធិប្បាយដ៏ ល្បីល្បាញ និងជាអ្នកបោះពុម្ពផ្សាយដ៏យូរនៅ «ប៊ីប្លីខោល អ៊ីវែនជោលីសថ៍»ដូចជាលោកបណ្ឌិត រ៉ោប៊ឺត អិល សាំមណើ។ ការនៅជុំវិញដោយគ្រីស្ទានសំខាន់ៗនៅសតវត្សទី២០ លោកបណ្ឌិត សាំមណើបានដឹង រឿងខ្លះពិតប្រាកដអំពីមនុស្សអស្ចារ្យសម្រាប់ព្រះ ។ គាត់បានសរសេរទាក់ទងនឹងលោកបណ្ឌិត ហាយមើស៍

«លោកបណ្ឌិត ហាយមើស៍មានបំណងបង្កើតក្រុមជំនុំដែលអធិប្បាយបែបផ្សាយដំណឹងល្អ និងបង្រៀនតាមព្រះគម្ពីរជាពិតច្បាស់នៅកណ្ដាលទីក្រុង ឡូសអង់ចាឡែសដ៏អាក្រក់នេះ។ បើសិនសម្រាប់រឿងនេះ ខ្ញុំកោតសរសើរ គាត់ត្រង់ចំនុចនោះ ដ្បិតគាត់មិនចូលរួមក្នុងព័ន្ធកិច្ចផ្សាយដំណឹងល្អផ្សេង ទៀតក្នុងការរត់ទៅឯជាយក្រុង... ខ្ញុំកោតសរសើរមនុស្សដែលស្ម័គ្រចិត្ដឈរ សម្រាប់សេចក្ដីពិត យោងតាមការប៉ះពាល់ចិត្ដរបស់គាត់ ហើយក្រោយមក ឈរអែមពួកគេ សូម្បីតែនៅពេលដែលមនុស្សទាំងអស់ផ្សេងទៀតប្រឆាំងជា មួយគាត់ក៏ដោយ។ លោករ៊ោប៊ឺត ឡែស្លី ហាយមើស៍គឺជាអ្នកបម្រើរបស់ព្រះ គ្រិស្ដប្រភេទនោះ។ ចំពោះព័ន្ធកិច្ចតាមតំបន់នៅចំកណ្ដាលទីក្រុងដ៏អាក្រក់ បំផុតមួយក្នុងប្រទេសអាមេរិក គាត់ក៏បានរក្សាទុកនូវព័ន្ធកិច្ចអន្ដរជាតិផង ដែរ សូម្បីតែកំរិតតាមតំបន់ក៏ដោយ ព័ន្ធកិច្ចរបស់គាត់ត្រូវបានបកប្រែ “ដោយផ្ទាល់”ចូលក្នុងភាសាអេស្ប៉ាញ និងភាសាចិនន»។

ដោយសារលោកបណ្ឌិត សាំមណើបានធ្វើជាគ្រូដើរអធិប្បាយច្រើនទសវត្ស នោះគាត់ដឹងពីគុណលក្ខណះ ដ៏អស្ចារ្យនៃកម្លាំងដែលបង្ហាញប្រាប់ពីចរិកលក្ខណះនៃជីវិត និងព័ន្ធកិច្ចរបស់លោកបណ្ឌិត ហាយមើស៍!

លោកបណ្ឌិត ហាយមើស៍គឺជាមនុស្សដ៏ពេញដោយចក្ខុវិស័យ។ គាត់ជឿថា សូម្បីតែក្នុងគ្រា លំបាកក៏ដោយ នៅពេលទីសង្ឃឹមផ្សេងទាំងអស់បរាជ័យ ព្រះអាចសម្រេចការអស្ចារ្យ។ គាត់បានឃើញជា មុនពីគេហទំព័រដែលនឹងផ្ដល់សេចក្ដីអធិប្បាយសរសេរដោយដៃ និងវត្ថុខាងសេចក្ដីអធិប្បាយផ្សេងៗទៀត ទៅកាន់គ្រូគង្វាល និងបេសកជននៅពាសពេញពិភពលោក។ ការខំប្រឹងខ្នះខ្នែងបែបមិនត្រូវបានប៉ន់ប៉ងធ្វើ និងមិនដែលលឺសោះកាលពីមុន។ ទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងការខិតខំដើម្បីជួយសង្រ្គោះនៅតាមបណ្ដាប្រទេសផ្សេងៗនៅពាសពេញពិភពលោក គាត់សូម្បីតែបានផ្លាស់ប្ដូរវិធីសាស្រ្ដនៃការរៀបចំសេចក្ដី អធិប្បាយរបស់គាត់ ដើម្បីជួយសម្រួលដល់កិច្ចការដ៏ឆ្នើមនេះ។

ចំនួនធំនៃព័ន្ធកិច្ចរបស់គាត់ លោកបណ្ឌិតហាយមើសបានអធិប្បាយតាមគម្រោង។ ដ្បិតគាត់ចង់ ឲ្យសេចក្ដីអធិប្បាយរបស់គាត់ទៅដល់គ្រីស្ទានទាំងឡាយនៅក្នុងប្រទេសផ្សេងៗដែលគ្មានព្រះគម្ពីរ ហើយ គ្មានសំភារៈខាងសេចក្ដីអធិប្បាយផ្សេងៗ។ ដូច្នេះ គាត់សម្រេចចិត្ដចាប់ផ្ដើមសរសេរសេចក្ដីអធិប្បាយរបស់ គាត់តាមពាក្យនីមួយៗ ហើយអធិប្បាយតាមការសរសេរដោយដៃ។ គ្រូអធិប្បាយភាគច្រើនមិនផ្លាស់ប្ដូរការ រៀបចំរបស់គេឡើយ បន្ទាប់ពីបានបំរើព្រះរយៈពេលយូរដូចនោះ តែលោកហាយមើស៍គឺជាមនុស្សពេញ ដោយចក្ខុវិស័យ។ ច្រើនឆ្នាំក្រោយមក សេចក្ដីអធិប្បាយសរសេរដោយដៃរបស់គាត់ត្រូវបានគេអានស្ទើរតែ គ្រប់ប្រទេសក្នុងពិភពលោក ហើយគេហទំព័ររបស់គាត់មានមនុស្សច្រើនជាង១លានកន្លះបានមើលក្នុងឆ្នាំ២០១៦តែ១គត់។

ការធ្វើជាគ្រូគង្វាលប្រភេទនោះតែងតែព្រួយបារម្ភពីមនុស្សដែលមានប្រវត្ដិគ្រប់បែប គាត់ចាប់ផ្ដើម ការងារបកប្រែសេចក្ដីអធិប្បាយរបស់គាត់ទៅតាមភាសាផ្សេងៗដោយជាក់លាក់។ ជាមុនដំបូង សេចក្ដី អធិប្បាយសរសេរដោយដៃត្រឹមតែត្រូវបានបកប្រែចូលក្នុងភាសាពីរបីតែប៉ុណ្ណោះ។ ទោះបីជាយ៉ាងណាក៏ ដោយ លោកបណ្ឌិតហាយមើស៍បានបន្ដចក្ខុវិស័យរបស់គាត់ ដើម្បីឈោងចាប់លោកីយទាំងមូលចំពោះអ្នកដែលមានបញ្ហាខាងភាសា។

សព្វថ្ងៃនេះ សេចក្ដីអធិប្បាយសរសេរដៃរបស់គាត់ត្រូវបានបកប្រែចូលក្នុង៣៥ភាសា! សេចក្ដី អធិប្បាយទាំងអស់ជាព្រះពរ ហើយជួយដល់បេសកជន និងគ្រូគង្វាលជាច្រើននៅប្រទេសតតីលោក! សេច ក្ដីអធិប្បាយទាំងនោះត្រូវបានប្រើន័យដូចជាព្រះគុណ ដើម្បីដាស់ ហើយចាក់ចុចចិត្ដព្រលឹងមនុស្សជាច្រើន ពីតម្រូវការរបស់គេអំពីព្រះយេស៊ូវ ហើយអ្នកខ្លះសូម្បីតែបានប្រែចិត្ដដោយសារការអានសេចក្ដីអធិប្បាយ។ ការបកប្រែសេចក្ដីអធិប្បាយចូលក្នុងភាសា៣៥ត្រូវការការលះបង់ និងចក្ខុវិស័យ តែព្រះបានប្រើវាដើម្បីឲ្យមានឥទ្ធិពលជាខ្លាំងនៅលើគ្រីស្ទានលើពិភពលោកនេះ។

ទោះបីជាមានបញ្ហាជំទាសច្រើនប៉ុណ្ណាក៏ដោយ លោកបណ្ឌិត ហាយមើស៍បានពុះពារធ្វើជាមនុស្ស ដែលស្ថិតនៅក្នុងសៃវៀនសម្រាប់ព្រះ។ គាត់បានអធិប្បាយពីដំណឹងល្អរបស់ព្រះគ្រិស្ដ សូម្បីតែនៅពេល មនុស្សផ្សេងទៀតបានបំភ្លេចវា។ គាត់បានអធិប្បាយតាមបែបបូរាណដោយងុបងល់ ហើយខ្លាំងៗ នៅពេល អ្នកផ្សេងទឿតបានបោះបង់ចោល។ គាត់ជឿលើការប្រែចិត្ដពិតប្រាកដដោយសារព្រះគុណ និងអំណាច របស់ព្រះតាមរយៈសេចក្ដីជំនឿនៅក្នុងព្រះយេស៊ូវគ្រិស្ដ ហើយគាត់នឹងមិនឲ្យអ្នកណាម្នាក់ស្ថិតក្នុងគ្រោះ ថ្នាក់នៃឋាននរកដោយសារការធ្វើតាមអ្វីផ្សេងទៀតដែលស្រួលៗនោះឡើយ។

នៅក្នុងគ្រាដែលមិនសូវមានសេចក្ដីអធិស្ឋាន លោកបណ្ឌិត ហាយមើសជឿលើអំណាចព្រះចេស្ដា របស់ព្រះដើម្បីឆ្លើយតបសេចក្ដីអធិស្ឋាន។ នៅក្នុងគ្រាដែលអ្នកដទៃដេញតាមទីសង្ឃឹមខាងប្រាក់ដង្វាយ ច្រើនដោយសារការលួចសមាជកពីក្រុមជំនុំផ្សេង នោះលោកបណ្ឌិតហាយមើស៍ជឿលើការផ្សាយដំណឹងល្អ ដល់មនុស្សវ័យក្មេងនៅក្នុងលោកីយ។ នៅពេលអ្នកដទៃកំពុងបិទកម្មវិធីថ្វាយបង្គំព្រះម្ដងមួយៗ នោះគាត់ ជឿលើសារសំខាន់ និងអំណាចរបស់ក្រុមជំនុំ។ នៅពេលអ្នកដទៃជាច្រើននាក់បានស្កប់ចិត្ដដើម្បីមិនហ៊ាន តវ៉ាតាំងពីបានបាត់បង់ជីវិត និងអំណាចរបស់វាជាយូរមកហើយ នោះលោកបណ្ឌិតហាយមើស៍ជឿ ហើយច្បាំងសម្រាប់សាសនាគ្រីស្ដដែលរស់នៅ។

បន្ដិចទៀតលោកបណ្ឌិត ហាយមើស៍នឹងមកអធិប្បាយ។ តែមុនដំបូងលោកហ្រ្គីហ្វីតនឹងមកច្រៀង បទដែលលោកបណ្ឌិតហាយមើស៍ចូលចិត្ដ «ចូរទៅមុខពួកគ្រីស្ទាន»។

ការច្បាំងសម្រាប់យប់ថ្ងៃអាទិត្យ

(មេរៀនលេខមួយជាស៊េរីចំពោះការស្រែកយំនៃការច្បាំង)
THE BATTLE FOR SUNDAY NIGHT
(NUMBER ONE IN A SERIES OF BATTLE CRIES)
(Cambodian)

ដោយលោកបណ្ឌិត
by Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល
ក្នុងរដ្ឋឡូសអង់ចាឡែស ថ្ងៃរបស់ព្រះអម្ចាស់នៅពេលព្រឹក មករា ១៥ ២០១៧
A sermon preached at the Baptist Tabernacle of Los Angeles
Lord's Day Morning, January 15, 2017

«ពួកស្ងួនភ្ងាអើយ កំពុងដែលខ្ញុំខ្មីឃ្មាតសរសេរពីសេចក្តីសង្គ្រោះ ដែលសំរាប់យើងទាំងអស់គ្នា នោះខ្ញុំមានសេចក្តីបង្ខំនឹងសរសេរ ផ្ញើមកអ្នករាល់គ្នា ទាំងទូន្មានឲ្យខំតយុទ្ធ ដើម្បីការពារសេចក្តីជំនឿ ដែលបានប្រគល់មកពួកបរិសុទ្ធ១ដងជាសំរេច»(យូដាស ៣)។

នៅព្រឹកនេះ យើងនឹងចាប់ផ្ដើមស៊េរីពីការស្រែកយំខាងសង្រ្គាម។ ក្នុងនោះ យើងនឹង «ខំតយុទ្ធ ដើម្បីការពារសេចក្ដីជំនឿ»។ យើងនឹងនិយាយប្រឆាំងនឹងលទ្ធិក្លែងក្លាយជាច្រើន ហើយអនុវត្ដក្នុងក្រុមជំនុំ របស់យើង។

ក្នុងឆ្នាំ១៩៦៣ លោកប្រធានាតិបតីជ៉ោ អែហ្វ ខែនីដីបានផ្ដល់កិត្ដិយដល់លោកឆើចឆីលទុកជា ពលរដ្ឋមុនដំបូងនៃប្រទេសអាមេរិក។ គាត់ប្រសាសន៍ថា នោះជាវិរបុរសធ្វើសង្រ្គាមវ័យចាស់ដ៏ឆ្នើម «គាត់ បានកេណ្ឌភាសាអង់គ្លេស ហើយបញ្ជូនវាទៅក្នុងចំបាំង»។ នៅក្នុងសន្ទរកថាដ៏ល្បីមួយរបស់គាត់នៅអំឡុង សង្រ្គាមលោកទី២ លោកបានប្រសាសន៍ថា «នៅពេលបញ្ហាធំៗនាំឲ្យកំរើនដល់ពិភពលោក វាដាស់ព្រលឹងមនុស្សលោកទាំងអស់ ទាញនាំគេចេញពីកន្លែងសុខស្រួល និងគ្រួសាររបស់គេ បោះបង់ចោលភាពសុខ ស្រួល ទ្រព្យសម្បត្ដិ ហើយដេញតាមសុភមង្គលនៅក្នុងការឆ្លើយតប ដើម្បីជាសញ្ញាថា នៅក្នុងពេលដែល អាក្រក់ ហើយមិនអាចទប់ទល់បាននេះ យើងរៀនថា យើងមិនមែនជាសត្វនោះ ហើយរៀនថា រឿងខ្លះ ដែលកំពុងកើតឡើងនៅលើលំហអាកាស និងចំពេលវេលា នៅក្រៅលំហអាកាស និងក្រៅពេលវេលា សូម្បី តែយើងចូលចិត្ដវា ឬមិនចូលចិត្ដក្ដី យើងធំក្លិនពីភារកិច្ច»។

យើងផ្ទាល់បានឆ្លងកាត់សង្រ្គាមជាច្រើន។ យើងបង់លុយ ចែកចាយ ហើយផ្ញើរអ៊ីម៉ែលទៅកាន់ ក្រុមជំនុំសៅថើនបាទីស្ទទាំងអស់នៅក្នុងប្រទេសអាមេរិកពីការបង្រៀនក្លែងក្លាយដ៏អាក្រក់ ដែលត្រូវបាន បង្រៀនដល់គ្រូអធិប្បាយដែលជានិស្សិតនៅក្នុងមហាវិទ្យាល័យរបស់គេ។ ប្រពន្ធជនជាតិអេស្ប៉ាញដ៏វ័យ ក្មេងរបស់ខ្ញុំមានទំងន់ច្រើនជាង៦ខែ នៅពេលនាងបានឆ្លងផុតការរៀនអក្សរសាស្រ្ដនៅសន្និបាតសៅថើន បាទីស្ទក្នុងទីក្រុងផីសប៊ោហ្គ រដ្ឋផែនណីលវែនៀ។ ទោះបីជាគេអាចឃើញថា នាងមានមាឌតូច ហើយធ្ងន់ ដោយសារកូនក្នុងពោះក៏ដោយ បុរសធំៗបានឈ្លីក្រដាសមេរៀន ហើយបានស្ដោះទឹកមាត់ដាក់មុខរបស់ នាង។ នៅពេលយើងត្រលប់មកបន្ទប់យើងវិញ នោះប្រពន្ធដ៏កំសត់របស់ខ្ញុំបានសួរសំនួរដែលខ្ញុំមិនអាច ឆ្លើយបាន។ នាងសួរថា «រ៊ោប៊ឺត តើមនុស្សទាំងនេះអាចធ្វើជាគ្រីស្ទានយ៉ាងម៉េចបាន?» ពួកគេជាច្រើន នាក់មានភាពដូចជាអារក្សដែលចេញពីឋាននរក ជាជាងពួកសៅថើនបាទីស្ទ។ គេបានខឹងនាងជាខ្លាំង ដោយសារនាងបានព្រងើយកន្ដើយពីឃ្លាដកស្រង់របស់សាស្រ្ដាចារ្យនៅក្នុងមហាវិទ្យាល័យរបស់គេ ដែល បានបង្រៀនថា រូបកាយរបស់ព្រះយេស៊ូវមិនបានរស់ឡើងវិញនោះទេ តែត្រូវបានឆ្កែព្រៃស៊ីអស់រលីង ទាំង បង្រៀនថា គ្មានមនុស្សដូចលោកម៉ូសេ ទាំងបង្រៀនថា សំបុត្ររបស់ប៉ុលត្រូវបានកែបន្លំ វាមិនត្រូវបានសរ សេរដោយសាវកប៉ុលនោះទេ។ តែយើងបន្ដបង់លុយសម្រាប់មុខវិជ្ជាអាក្សរសាស្រ្ដ ធ្វើសំបុត្រផ្ញើរទៅ ថែម ទាំងព្រងើយកន្ដើយវាពីមួយឆ្នាំទៅមួយឆ្នាំ រហូតដល់ចុងបញ្ចប់ យើងបាបឈ្នះ ហើយគ្រូក្លែងក្លាយដែល មានអារក្សចូលទាំងនោះ ត្រូវបានបណ្ដេញចេញពីមហាវិទ្យាល័យសៅថើនបាទីស្ទនៅក្នុងប្រទេសអាមេរិក។ ដោយសារព្រះជួយ យើងបានឈ្នះសង្រ្គាម!

នៅពេលលោកឡូ វាសសើម៉ែន ជាប្រធានក្រុមហ៊ុនយូនីវើសសោលផីជឆើបានផលិតខ្សែភាពយន្ដ ដ៏ស្មោកគ្រោកមួយដែលឆ្លុះបង្ហាញថា ព្រះគ្រិស្ដមានទំនាក់ទំនងផ្លូវភេទជាមួយម៉ារីនៅស្រុកម៉ាដាណាក់ នោះយើបានទៅមុខផ្ទះគាត់ដើម្បីបាតុកម្ម វានៅផ្លូវបែវើលី ហីល។ ការបាតុកម្មរបស់យើងត្រូវបានដាក់នៅ មុខទំព័រការសែតនៅជុំវិញពិភពលោក ក្នុងប្រទេសអង់គ្លេស អេស្ប៉ាញ អ៊ីស្រាអែល និងបារាំង ហើយសូម្បី តែបានបង្កើតឲ្យមានចលាចលប្រឆាំងនឹងខែភាពយន្ដក្នុងប្រទេសក្រិក! អ្នកធ្វើបាតុកម្មរបស់យើងបាននៅ ក្នុងកម្មវិធីព័ត៌មានតាមកញ្ចក់ទូរទស្សរយៈពេលច្រើនជាង២អាទិត្យ រៀងរាល់យប់។ ក្រុមហ៊ិនយូនីវើសសោលផីជឆើបានភ័យខ្លាច ដូច្នេះគេមិនដែលផលិតខ្សែភាពយន្ដមួយដែលនិយាយបង្ខូចព្រះគ្រិស្ដ! ដោយ សារព្រះជួយម្ដងទៀត យើងបានឈ្នះសង្រ្គាមនោះ!

នៅពេលបុរសម្នាក់ឈ្មោះពេត្រុស អែស រ៉ាក់មែនបានចាប់ផ្ដើមបង្រៀនថា ពាក្យនៅក្នុងគម្ពីរខីង ជេមស៍គ្មានកំហុសសោះ ហើយសូម្បីតែកែភាសាក្រិក និងហេព្រើរពីគម្ពីរដែលត្រូវបានបកប្រែក្នុងក្រុមជំនុំ ផ្សេងៗ វានាំឲ្យមនុស្សរាប់រយនាក់ត្រូវបានបាក់បែកដោយលទ្ធិខុសឆ្គងរបស់លោករ៉ាក់មែន។ ខ្ញុំសរសេរ សៀវភៅមួយដែលមានចំណងជើងថា «ការដាក់ឲ្យឃើញពីលទ្ធិរ៉ាក់មែននិយម» ដែលបានចេញទៅពាស ពេញក្រុមជំនុំ។ សព្វថ្ងៃនេះ វាស្ទើរតែជាបញ្ហាដ៏ធំសំបើម ដោយសារតែសៀវភៅនោះ ដែលអ្នកអាចអាន តាមគេហទំព័ររបស់យើងwww.sermonsfortheworld.com។ បាទ នៅក្នុងសង្រ្គាមប្រឆាំងនឹងលទ្ធិរបស់ រ៉ាក់មែននិយមរបស់អារក្សនោះ យើងបានឈ្នះ ដោយសារព្រះជួយយើង។

បន្ទាប់មកបុរសម្នាក់ឈ្មោះរិឆាត អូលីវាសបានចេញពីយើងទៅ យើបានយកសមាជិកយើង៤០០ នាក់ចេញពីក្រុមជំនុំ។ ខ្ញុំបានដឹកនាំបងប្អូនយើងឲ្យក្រោកឈរឡើង ហើយបង់លុយ១ម៉ឺន៦ពាន់ដុល្លាររៀង រាល់ខែ វាលើសពីដង្វាយ១០ភាគរយ និងដង្វាយស្ម័គ្រពីចិត្ដរបស់គេ រហូតដល់អាគារនេះត្រូវបានសង្រ្គោះ ហើយផែនការណ៍របស់លោកអូលីវាសដើម្បីបំផ្លាញក្រុមជំនុំត្រូវបានបញ្ឃប់។ ដោយសារព្រះជួយម្ដងទៀត យើងបានឈ្នះសង្រ្គាមនោះ!

តែសព្វថ្ងៃនេះ យើងស្ថិតក្នុងសង្រ្គាមដ៏គ្រោះថ្នាក់ច្រើនថែមទៀត វាជាសង្រ្គាមខាងក្នុងដែលអាច បំផ្លាញក្រុមជំនុំទាំងអស់យើងនៅចុងក្រោយ។ វាកំពុងបំផ្លាញក្រុមជំនុំរបស់យើង។ វាគឺជាលទ្ធិក្លែងក្លាយ របស់ឡៅដីសេនិយម។ វាគឺជាគំនិតដែលថា ក្រុមជំនុំរបស់យើងគួរតែបិទកម្មវិធីថ្វាយបង្គំព្រះនៅល្ងាចថ្ងៃ អាទិត្យ។ ដើម្បីប្រឆាំងនឹងលទ្ធិក្លែងក្លាយដ៏គ្រោះថ្នាក់នេះ យើងគួរតែ «ខំតយុទ្ធ»(យូដាស៣)។ យើងនឹង ច្បាំងប្រឆាំងនឹវាដោយអស់ពីកំលាំងរបស់យើង។

ក្នុងម៉ាថាយ ២៥:៥ ព្រះយេស៊ូវបានពិពណ៌នាប្រាប់យ៉ាងល្អឥតខ្ចោះពីសភាពនៃក្រុមជំនុំរបស់យើង។ អ្នកផ្សាយដំណឹងល្អ និងអ្នកដែលធ្វើតាមច្បាប់គម្ពីរបុរាណរាប់លាននាក់កំពុងងុយងោក ហើយ កំពុងដេកលក់។ ការយាងមកជាលើកទី២របស់ព្រះគ្រិស្ដកំពុងជិតដល់មែនទែនហើយ តែក្រុមជំនុំរបស់ យើងកំពុងតែដេកលក់! ឥឡូវនេះយើងឃើញ ក្រុមជំនុំមួយទៅក្រុមជំនុំកំពុងបិទកម្មវិធីថ្វាយបង្គំព្រះនៅ ពេលល្ងាចរបស់គេ។ ខ្ញុំជឿជាក់ថា នេះគឺជាទីសំគាល់មួយនៃគ្រាចុងក្រោយបង្អស់ (ក្រុមជំនុំដែលដេក លក់កំពុងតែបិទទ្វាររបស់គេ) កាលសម័យកាលខិតជិតដល់ ហើយពិភពលោកដែលយើងស្គាល់ជិតដល់ ចុងបំផុតហើយ។ ព្រះយេស៊ូវមានបន្ទូលថា

«តែដោយព្រោះប្ដីក្រមកពេក បានជានាងទាំងនោះងោកងុយ ហើយដេកលក់ទៅ» (ម៉ាថាយ ២៥:៥)។

សូម្បីតែបើសិនជាពាក្យទំនាយអាចហាក់ដូចជាជំទាស់នឹងយើងក្ដី យើងនឹងតស៊ូ ហើយអ្នកខ្លះនឹងស្ដាប់ ថែមទាំងបានសង្រ្គោះ។

ការបិទកម្មវិធីនៅល្ងាចថ្ងៃអាទិត្យគឺជានិន្នាការចុងក្រោយបំផុតនៅក្នុងចំណោមពួកបាទីស្ទ និង បញ្ចេញឲ្យឃើញភាពពិតរបស់អ្នកដទៃ។ ពួកសៅថើនបាទីស្ទ និងពួកបាទីស្ទឯករាជ្យ «ដំណើរការទៅមុខ» ក្រុមជំនុំប៊ីប៊ីអែហ្វអាយ និងសូម្បីតែក្រុមជំនុំប៊ោបជោនហ្វាន់ដាមែនថោលកំពុងតែបិទទ្វារបន្ទាប់ពីកម្មវិធី ថ្វាយបង្គំព្រះនៅព្រឹកថ្ងៃអាទិត្យ ចាប់ពីមួយចុងក្រោយនៅប្រទេសអាមេរិកទៅកាន់ក្រុមជំនុំផ្សេងទៀត។ នៅ កម្មវិធីនៅល្ងាចថ្ងៃអាទិត្យកំពុងតែក្លាយជារឿងពីអតីតកាលយ៉ាងលឿន។

នេះបង្ហាញពីជំងឺរ៊ាំរៃនៃក្រុមជំនុំរបស់យើង។ ពិតណាស់វាជាទីសំគាល់វិជ្ជមាន។ គ្មានគ្រូពេទ្យណាអាចមើលជាបានឡើយ ទាល់តែជំងឺត្រូវបានវិភាគត្រឹមត្រូវ។ ក្នុងសេចក្ដីអធិប្បាយនេះ យើងនឹងពិនិត្យ មើលអ្នកជំងឺដូចជាគ្រូពេទ្យអញ្ចឹង (ក្រុមជំនុំដែលបិទកម្មវិធីនៅល្ងាចថ្ងៃអាទិត្យ) ហើយវិភាគពីមូលហេតុ បន្ទាប់មកដាក់ស្នើយកថ្នាំព្យាបាល។ ជំងឺរបស់ក្រុមជំនុំទាំងនេះអាចត្រូវវិភាគឲ្យរកឃើញរោគតាមវិធីបួន យ៉ាង។

១. ទីមួយ ការបិទកម្មវិធីថ្វាយបង្គំព្រះនៅយប់ថ្ងៃអាទិត្យនៅក្នុងក្រុមជំនុំរបស់យើងគឺត្រឹមតែជាពេលវេលាថ្មីបំផុត ដែលបានកើតឡើងនៅក្នុងការនិយមទូទៅរបស់ពួកប្រូតែស្ដង់។

ពួកម៉ាតូដីសបានចាប់ផ្ដើមបិទកម្មវិធីនៅល្ងាចថ្ងៃអាទិត្យប្រហែលនៅឆ្នាំ១៩១០។ ពួកប្រេសប៊ីថើ រៀនបានចាប់ផ្ដើមបិទកម្មវិធីយប់ថ្ងៃអាទិត្យប្រហែលនៅឆ្នាំ១៩២៥។ ពួកបាទីស្ទជនជាតិអាមេរិក(ត្រូវបាន គេស្គាល់ជាពួកបាទីស្ទខាងជើង)បានបិទកម្មវិធីពេលល្ងាចរបស់គេប្រហែលនៅឆ្នាំ១៩៤៥។ ពួកសៅថើន បាទីស្ទបានចាប់ផ្ដើមការដូចនេះប្រហែលនៅឆ្នាំ១៩៨៥។ វាគួរតែត្រូវបានចងចាំថា ពួកម៉ាតូដីស ពួកប្រេស ប៊ឺថើរៀន និងពួកបាទីស្ទជនជាអាមេរិកជាអ្នកជឿលើព្រះគម្ពីរដូចជាក្រុមជំនុំបាទីស្ទដែលរក្សាធ្វើតាមច្បាប់ ក្នុងព្រះគម្ពីរ នៅពេលនិន្នាការនេះបានចាប់ផ្ដើមក្នុងចំណោមគ្រូអធិប្បាយដែលកំពុង «ដំណើរការទៅមុខ» ចំពោះនិកាយរបស់គេ។

សូមមើលកាន់ពួកម៉ាតូដីស ប្រេសប៊ឺថើរៀន និងពួកបាទីស្ទជនជាតិអាមេរិកសព្វថ្ងៃនេះចុះ! សមាជិករបស់គេបានរួញទៅៗពីមួយឆ្នាំទៅមួយឆ្នាំ។ និកាយទាំង៣នោះបានបាត់បង់សមាជិករាប់ពាន់នាក់ ចាប់តាំងពីឆ្នាំ១៩០០។ ក្រុមជំនុំរាបពាន់របស់យើងបានបិទទាំងស្រុង។ ការបិទកម្មវិធីល្ងាចថ្ងៃអាទិត្យមិន បានជួយដល់ពួកគេនោះទេ។ វាត្រឹមតែជំហានដែលទ្រេតទៅរកការបំផ្លាញ។

តែសព្វថ្ងៃនេះ ពួកបាទីស្ទឯករាជ្យជាច្រើនគិតថា គេស្ថិតនៅលើ «ការកាត់សំលៀង»គំនិតថ្មីៗ ដែលកំពុងដំណើរការ នៅពេលគេធ្វើតាមផ្លូវដដែល ដែលបានបំផ្លាញពួកម៉ាតូដីស ពួកប្រេសប៊ឺថើរៀន និង ពួកបាទីស្ទជនជាតិអាមេរិក។ គ្រូអធិប្បាយខាងបាទីស្ទឯករាជ្យម្នាក់ឈ្មោះលោក ជីម ប៊េស៍នៅជិតសែន ដីអេហ្គូ រដ្ឋកាលីហ្វក់ញ្ញាបានប្រសាសន៍ថា «ខ្ញុំបានធ្វើតាមជំហានជ្រុលនិយមនេះ ខ្ញុំបានបិទកម្មវិធីថ្វាយ បង្គំព្រះនៅល្ងាចថ្ងៃអាទិត្យ!» គាត់គិតថា ការនេះនឹងជួយដល់ក្រុមជំនុំរបស់គាត់ តែខ្ញុំគិតថា វានឹងត្រឹមតែ នាំគ្រោះថ្នាក់ដល់ពួកជំនុំរបស់គាត់វិញ។ ខ្ញុំហៅគ្រូអធិប្បាយដូចនោះជាជនក្បត់ចំពោះបុព្វហេតុរបស់ព្រះ គ្រិស្ដ! អ្វីដែលមនុស្សទាំងកំពុងធ្វើគឺដូចជាអ្វីដែលត្រូវបានធ្វើនៅតាមក្រុមជំនុំ«ខ្សែសំខាន់ៗ»ដែលខ្ញុំបាន បង្ហាញប្រាប់។ ឥឡូវនេះពួកសៅថើនបាទីស្ទកំពុងបាត់បង់សមាជិក២សែននាក់រៀងរាល់ឆ្នាំ។ មូលហេតុ មួយគឺថា ក្រុមជំនុំគេជាច្រើនបានបិទកម្មវិធីនៅយប់ថ្ងៃអាទិត្យ។

លោកវីនស្ដូន ឆើចឆីលប្រសាសន៍ម្ដងថា «សូមសិក្សាប្រវត្ដិសាស្រ្ដ សូមសិក្សាប្រវត្ដិសាស្រ្ដ!» គាត់ប្រាប់ថា «ឪពុកពីមុនដែលអ្នកអាចមើលឃើញ ឪពុកខាងមុខដែលអ្នកចង់ឃើញ»។ នេះជាមូលហេតុ វាសំខាន់ដើម្បីដឹងពីអ្វីដែលបានកើតឡើងចំពោះក្រុមជំនុំប្រូតែស្ដង់ និងបាទីស្ទ «ខ្សែសំខាន់ៗ» នៅពេលគេ បានបោះបង់ចោលកម្មវិធីយប់ថ្ងៃអាទិត្យពីអតីតកាល។ វាសំខាន់ដើម្បីដឹងពីរបៀបដែលការនេះបាននាំឲ្យ មានមរណៈភាព ការបំបែក ហើយចុងក្រោយជាសេចក្ដីស្លាប់។

សព្វថ្ងៃនេះ ក្រុមជំនុំ «ខ្សែសំខាន់ៗ»ពីបុរាណគ្រាន់តែជាសំណល់តូចតាចនូវអ្វីដែលបានធ្លាប់នៅ ពេលអតីត។ មុនដំបូង គេបានបោះបង់ចោលការប្រជុំគ្នាអធិស្ឋាន។ ក្រោយមកគេបោះបងប់ចោលកម្មវិធី នៅពេលល្ងាច។ ឥឡូវនេះគេកំពុងបោះបង់ចោលព្រះវិញ្ញាណបរិសុទ្ធ។ នេះគឺជាលទ្ធផលមិនអាចចៀស ផុតបាននៅក្នុងចំណោមពួកបាទីស្ទ និងអ្នកផ្សេងទៀតដែលដើរតាមផ្លូវដដែលនៅសម័យរបស់យើង។

២. ទីពីរ ការបិទកម្មវិធីថ្វាយបង្គំនៅយប់ថ្ងៃអាទិត្យនៅក្នុងក្រុមជំនុំគឺជាលទ្ធផលមួយនៃ «លទ្ធិសម្រេចនិយម» (លទ្ធិដែលបង្រៀនថា បើមនុស្សម្នាក់ត្រឹមតែសូត្រសេចក្ដី អធិស្ឋាន នោះគេបានសង្រ្គោះរួចហើយ)។

ដូចជាយើងបានបង្ហាញក្នុងសៀវភៅរបស់យើង ការបោះបង់ចោលព្រះនៅសព្វថ្ងៃនេះ លោក ឆោឡែស ជី ហ្វីណេមានប្រជាប្រិយភាពចំពោះ «លទ្ធិសម្រេចនិយម»នៅក្នុងក្រុមជំនុំប្រូតែស្ដង់ និងក្រុម បាទីស្ទដ៏ធំៗនៅពាក់កណ្ដាលសតវត្សទី១៩។ «លទ្ធិសម្រេចនិយម»របស់លោកហ្វីណេបានជំនួសការប្រែ ចិត្ដតាមបទគម្ពីរ ដែលជាការងាររបស់ព្រះនៅក្នុងព្រលឹងមនុស្ស ទៅជាគំនិតដែលថា មនុស្សអាចបាន សង្រ្គោះដោយសារ «ការសម្រេចចិត្ដជាមួយព្រះគ្រិស្ដ»ក្លែងក្លាយ។ ការគ្រាន់តែអធិស្ឋាន ឬការឆ្លើយតប ខាងរូបកាយបានកើតមានគំនិតបុរាណដូចនោះដែលជាកែប្រែចិត្ដជ្រុលនិយមតាមបទគម្ពីរ។ ជាលទ្ធផល ក្រុមជំនុំពួកប្រូតែស្ដង់ និងពួកបាទីស្ទពេញដោយមនុស្សបាត់បង់រាប់លាននាក់យ៉ាងឆាប់រហ័ស។ មនុស្ស ដែលមិនប្រែចិត្ដ គេមិនចង់ទៅក្រុមជំនុំ២ដងនៅថ្ងៃអាទិត្យនោះទេ ដូច្នេះកម្មវិធីថ្វាយបង្គំព្រះនៅយប់ថ្ងៃ អាទិត្យបានបាត់ទៅនៅក្នុងក្រុមជំនុំទាំងនេះក្នុងរយៈពេលពីរបីទសវត្ស បន្ទាប់មកវិធីសាស្រ្ដរបស់ហ្វីណេត្រូវបានចាប់ប្រើ។ មនុស្សដែលមិនប្រែចិត្ដ គេនឹងមិនមកនៅយប់ថ្ងៃអាទិត្យនោះទេ! ឥឡូវនេះ ការធ្វើដដែលដូចនេះកំពុងតែកើតឡើងនៅក្នុងក្រុមជំនុំ «អភិរក្ស» នៅពាសពេញប្រទេសអាមេរិក។

គ្មានក្រុមជំនុំបាទីស្ទមួយសោះដែលខ្ញុំបានចូលរួម កាលខ្ញុំនៅក្មេងមានមនុស្សទាំងអស់ដែលចូលរួមនៅយប់ថ្ងៃអាទិត្យសព្វថ្ងៃនេះ។ យើងតែងតែយល់ថា គេជាមនុស្សដែលមិនសូវប្ដេជ្ញាចិត្ដ ឬមិនដែលប្រែ ចិត្ដពិតប្រាកដ។ តែយ៉ាងម៉េចក៏ដោយ យើងបានធ្វើលឿនពេក។ កម្មវិធីនៅល្ងាចថ្ងៃអាទិត្យសម្រាប់ក្មេង ជំទង់តែងតែជាកម្មវិធីដែលល្អបំផុតនៅសម័យនោះ។ បទចម្រៀងល្អប្រសើរ សេចក្ដីអធិប្បាយខ្លាំងៗ។ វាគឺ ដោយសារតែសមាជិកបាត់បង់មិននៅទីនោះ ដើម្បីអូសទាញទឹកចិត្ដរបស់មនុស្សផ្សេងទៀត។ នោះជាអ្វី ដែលខ្ញុំគិត កាលខ្ញុំក្រឡេកមើលទៅ៦០ឆ្នាំមុន។

សព្វថ្ងៃនេះនៅក្នុងក្រុមជំនុំយើង មនុស្សទាំងអស់ត្រលប់មកយប់ថ្ងៃអាទិត្យវិញ។ ខ្ញុំជឿថា នេះគឺ ដោយសារតែគេត្រូវបានបង្រៀនឲ្យធ្វើដូចនោះ។ តែខ្ញុំក៏ជឿផងដែរថា វាគឺជាលទ្ធផលនៃការយកចិត្ដទុក ដាក់ដ៏ប្រុងប្រយ័ត្នរបស់យើង ដើម្បីឲ្យដឹងច្បាស់ថា មនុស្សនីមួយៗមានការប្រែចិត្ដពិតប្រាកដមុនពេលពួក គេក្លាយជាសមាជិករបស់ក្រុមជំនុំយើង។ ខ្ញុំឲ្យមនុស្សម្នាក់រង់ចាំយូរបន្ដិចដើម្បីឲ្យដឹងច្បាស់ថា គេទទួល សង្រ្គោះពិតប្រាកដ ជាជាងធ្វើពិធីជ្រមុជទឹកឲ្យមនុស្សបាត់បង់រហ័ស គេជាមនុស្សដែលនឹងមិនមកនៅយប់ ថ្ងៃអាទិត្យនោះទេ!

«លទ្ធិសម្រេចនិយម»បានបំពេញសមាជិកក្រុមជំនុំដោយមនុស្សបាត់បង់ ហើយឥឡូវនេះយើង កំពុងតែធ្វើយ៉ាងណាក៏ដោយ។ គេមិនចង់មកយប់ថ្ងៃអាទិត្យនោះទេ ដោយសារតែគេមិនទាន់បានសង្រ្គោះ! នោះជាមូលហេតុមួយដែលពួកសៅថើនបាទីស្ទបានបាត់បង់សមាជិកជិតកន្លះលាននាក់២ឆ្នាំមុន!

៣. ទីបី ការបិទកម្មវិធីថ្វាយបង្គំព្រះនៅយប់ថ្ងៃអាទិត្យនាំឲ្យមានលទ្ធផលដែលមិនទទ្ទឹងចង់បានជាច្រើន។

ខ្ញុំដឹងច្បាស់ថា មានលទ្ធផលអវិជ្ជមានច្រើនជាងខ្ញុំបង្ហាញប្រាប់ទៅទៀត។ តែខ្ញុំនឹងបង្ហាញប្រាប់ មួយចំនួន។

1.  ក្រុមជំនុំណាដែលបិទកម្មវិធីថ្វាយបង្គំព្រះនៅយប់ថ្ងៃអាទិត្យ គេបើកទ្វារឲ្យ សមាជិករបស់ពួកគេទៅលេងក្រុមជំនុំផ្សេងដែលនឹងនាំពួកគេឲ្យវង្វេង។ គ្រូ អធិប្បាយម្នាក់ដែលបានបិទកម្មវិធីនៅយប់ថ្ងៃអាទិត្យបាននិយាយនៅពេលថ្មីៗ នេះថា «វានាំឲ្យខ្ញុំមានសេរីភាពដើម្បីទៅក្រុមជំនុំផ្សេងទៀត»។ វាអស្ចារ្យដែល ឥឡូវនេះគាត់អាចទៅស្ដាប់គ្រូអធិប្បាយផ្សេងនៅល្ងាចថ្ងៃអាទិត្យ។ តែខ្ញុំបាន គិតថា «ហើយចុះអំពីសមាជិករបស់គាត់វិញ? តើពួកគេនឹងមានគំនិតដូច នោះឬអត់?» តើអ្វីនឹងកើតឡើងចំពោះអ្នកទាំងនោះ? សូមចាំថា មនុស្សល្អ បំផុត គេនឹងនៅតែចង់ទៅយប់ថ្ងៃអាទិត្យ។ ប៉ុន្ដែតើគេនឹងទៅឯណាទៅ? តើ គេនឹងទៅក្រុមជំនុំរបស់ពួកឆ្កួតនៅតាមដងផ្លូវដែរឬទេ? តើគេនឹងត្រូវដឹកនាំ ឲ្យវង្វេងដោយសារគ្រូផ្សាយដំណឹងល្អថ្មីដោយមេរៀន «ឆ្លៀវឆ្លាត» នៅតាម កាច់ជ្រុងទាំងនោះដែរឬទេ? ខ្ញុំសូមប្រាប់ថា អ្នកខ្លះនឹងវង្វេង ហើយយើងនឹង បាត់បង់មនុស្សល្អបំផុតខ្លះ បើសិនជាយើងបិទកម្មវិធីនៅយប់ថ្ងៃអាទិត្យ។

2.  ក្រុមជំនុំណាដែលបិទកម្មវិធីថ្វាយបង្គំព្រះនៅយប់ថ្ងៃអាទិត្យ គេបាត់បង់ ឱកាសខាងផ្សាយដំណឹងល្អដ៏ធំបំផុត។ គ្រូអធិប្បាយម្នាក់បានប្រាប់ខ្ញុំអំពី ក្រុមជំនុំមួយដែលបានបិទកម្មវិធីយប់ថ្ងៃអាទិត្យ។ ផ្ទុយទៅវិញ គេឲ្យសាំងវិច ដល់សមាជិក បន្ទាប់ពីចប់កម្មវិធីពេលព្រឹក ហើយក្រោយមកឲ្យសមាជិកគេ ចូលក្នុងសាលប្រជុំម្ដងទៀត។ នោះជាមូលហេតុដែលសមាជិកគេទៅដល់ផ្ទះ វិញរហូតដល់ម៉ោង២ថ្ងៃត្រង់។ គ្រូអធិប្បាយនោះប្រាប់ខ្ញុំថា «គេរៀនព្រះគម្ពីរច្រើន»។ ប៉ុន្ដែ តើគោលបំណងតែ១គត់នៅយប់ថ្ងៃអាទិត្យគឺដើម្បី «ឲ្យពួកគេរៀនព្រះគម្ពីរថែមទៀតឬទេ?»។ ទេ មិនមែនឡើយ! សំរាប់រយៈពេល ច្រើនឆ្នាំ ក្រុមជំនុំល្អៗមានការប្រជុំគ្នាបែបផ្សាយដំណឹងល្អនៅយប់ថ្ងៃអាទិត្យ។ ខ្ញុំជឿថា នេះជាចំនុចខ្លាំងមួយរបស់ក្រុមជំនុំបាទីស្ទកាលពីមុន។ មនុស្សក្លា ហានដើម្បីនាំសាច់ញាត្ដ មិត្ដភក្ដិ អ្នកស្គាល់គ្នាបាត់បង់ឲ្យស្ដាប់លឺដំណឹងល្អ នៅយប់ថ្ងៃអាទិត្យ។ វានាំឲ្យមនុស្សល្អនៅក្រុមជំនុំទាំងអស់មកនៅរសៀលថ្ងៃអាទិត្យ ដើម្បី «ទៅប្រមូលផ្ដំ» មនុស្សបាត់បង់សម្រាប់កម្មវិធីពេលល្ងាច។ អ្នក អាចឲ្យគេញាំអាហារបន្ទាប់ពីកម្មវិធីពេលព្រឹក បន្ទាប់មកសិក្សាព្រះគម្ពីរ ប៉ុន្ដែ វាបំផ្លាញការផ្សាយដំណឹងល្អ ដែលជួយបង្កើនក្រុមជំនុំបាទីស្ទរបស់យើងនៅ យប់ថ្ងៃអាទិត្យ! គ្រូគង្វាលដែលជាមិត្ដភក្ដិខ្ញុំម្នាក់បានប្រាប់ខ្ញុំពីរបៀប ដែល សមាជិកដ៏ខ្លាំងបំផុតម្នាក់ក្នុងក្រុមជំនុំរបស់គាត់បាន «មកលេង» កម្មវិធីនៅ យប់ថ្ងៃអាទិត្យ កាលគាត់ជាមនុស្សបាត់បង់។ តើមានមនុស្សដូចគាត់ប៉ុន្មាន នាក់ដែលអ្នកនឹងបាត់បង់ បើអ្នកឈប់មានឱកាសផ្សាយដំណឹងល្អដ៏អស្ចារ្យ នេះដោយសារការបិទកម្មវិធីនៅយប់ថ្ងៃអាទិត្យ?

3.  ក្រុមជំនុំណាដែលបិទកម្មវិធីនៅយប់ថ្ងៃអាទិត្យ គេបាត់បង់ឱកាសដ៏ធំនៃ ការឈោងចាប់ ហើយបង្រៀនមនុស្សវ័យក្មេង។ មនុស្សវ័យក្មេងចង់ទៅដើរ លេងនៅពេលយប់។ សូមចាំថា ការបិទកម្មវិធីនៅយប់ថ្ងៃអាទិត្យនឹងត្រឹមតែ ផ្ដល់ពេលឲ្យមនុស្សចាស់ៗដែលចង់នៅផ្ទះ ដើម្បីមើលទូរទស្សន៍ ឬចូលគេង លឿន។ ជារឿយៗ មនុស្សដែលរៀបការហើយ និងមនុស្សចាស់ៗ គេមិនចង់ បានកម្មវិធីយប់ថ្ងៃអាទិត្យ។ តែមនុស្សវ័យក្មេងនឹងមិនដែលជាធ្វើអ្វីនោះទេ។ ខ្ញុំជឿថា ក្រុមជំនុំតាមតំបន់គួរតែជា «ផ្ទះទីពីរ» សម្រាប់ក្មេងជំទង់ និងពេញ វ័យក្មេងៗ! ខ្ញុំជឿថា ពួកគេជាអនាគតរបស់ក្រុមជំនុំយើង។ មនុស្សចាស់ៗ ចង់ត្រលប់ទៅផ្ទះវិញលឿន។ តែអនាគតក្រុមជំនុំយើងស្ថិតនៅក្នុងដៃមនុស្ស វ័យក្មេង។ ខ្ញុំជឿថា ជាពិសេសកម្មវិធីយប់ថ្ងៃអាទិត្យគួរតែត្រូវបានរៀបចំឲ្យត្រូវ តាមគំនិតរបស់មនុស្សវ័យក្មេង។ យើងអាចឲ្យគេចាប់អារម្មណ៍ ជួយគេឲ្យ ស្គាល់ព្រះគ្រិស្ដ ហើយបង្ហាត់បង្រៀនគេពីការបំរើនៅក្នុងក្រុមជំនុំតាមតំបន់ បើ យើងមានកម្មវិធីសម្រាប់ក្មេងជំទង់នៅយប់ថ្ងៃអាទិត្យ។ ប៉ុន្ដែ បើយើងបិទកម្ម វិធីនៅយប់ថ្ងៃអាទិត្យ នៅពេលឆាប់ៗ ក្រុមជំនុំយើងនឹងត្រឹមតែមានស្រ្ដីចាស់ៗ មួយចំនួនដែលមានសក់ពណ៌ខៀវ ដែលត្រឹមតែប្រមូលផ្ដំក្នុងអាគារក្រុមជំនុំ ១ម៉ោងប៉ុណ្ណោះនៅព្រឹកថ្ងៃអាទិត្យ ដូចជាក្រុមជំនុំម៉ាតូដីសនៅតាមកាច់ជ្រុង ដ្បិតគេបោះបង់ចោលកម្មវិធីនៅយប់ថ្ងៃអាទិត្យ៥០ ឬ៦០ឆ្នាំមុន។ ខ្ញុំជឿថា ក្រុមជំនុំណាដែលបោះបង់ចោលកម្មវិធីពេលល្ងាច គេនឹងមានស្ថានភាពដូច គ្នាក្នុងរយៈពេលពីរបីឆ្នាំខាងមុខ ទាល់តែយើងផ្ដោតសំខាន់លើការអធិប្បាយ ទៅកាន់មនុស្សវ័យក្មេងនៅល្ងាចថ្ងៃអាទិត្យ។

៤. ទីបួន ការបិទកម្មវិធីថ្វាយបង្គំនៅយប់ថ្ងៃអាទិត្យបញ្ឃប់យើងមិនឲ្យមានការរស់ឡើងវិញពិតប្រាកដ។

ខ្ញុំអាចត្រឹមតែនិយាយពីការនេះ តែខ្ញុំបានអានប្រវត្ដិសាស្រ្ដនៃការរស់ឡើងវិញល្មមដើម្បីដឹងថា ជា រឿយៗ ការរស់ឡើងវិញកើតឡើងនៅពេលយប់។ ការពិតជាធម្មតា ការរស់ឡើងវិញត្រូវបានព្រះបញ្ជូនមក តាំងពីយប់ថ្ងៃសៅរ៍។

លោកបណ្ឌិត អេ ដប់ប៊ីយូ ថូសើរបានសរសេរសារមួយដែលមានចំណងជើងថា «កំណើតបន្ទាប់ ពីពាក់កណ្ដាលអាធ្រាត្រ»។ ក្នុងនោះគាត់បានប្រាប់ថា

មានសេចក្ដីពិតដែលអាចពិចារណាគិតនៅក្នុងគំនិតដែលថា ការរស់ឡើង វិញបានកើតឡើងបន្ទាប់ពីពាក់កណ្ដាលអាធ្រាត្រ ដ្បិតការរស់ឡើងវិញត្រឹម តែកើតឡើងចំពោះអស់អ្នកណាដែលចង់បានវាជាពិត។ ហើយវាអាចទៅរួច ដែលថា កម្រមានព្រលឹងមនុស្សដែលសង្កត់ធ្ងន់លើបទពិសោធន៍ខុសពី ប្រក្រតី {នៃការរស់ឡើងវិញ} ក្នុងការឈោងចាប់នៅពេលនោះបន្ទាប់ពីពាក់ កណ្ដាលអាធ្រាត្រ (A. W. Tozer, «កំណើតបន្ទាប់ពីពាក់កណ្ដាលអាធ្រាត្រ» in The Best of A. W. Tozer, ចងក្រងដោយលោក Warren W. Wiersbe, Baker, 1978, pp. 37-39).

សូមកុំកត់សំគាល់ឆ្កួតៗឡើយដោយថា ខ្ញុំកំពុងប្រាប់ថា កម្មវិធីពេលល្ងាចរបស់យើងគួរតែបន្ដរហូតដល់ ពាក់កណ្ដាលអាធ្រាត្រជានិច្ចនោះឡើយ។

ទោះបីជាយ៉ាងណាក៏ដោយ ខ្ញុំមានបទពិសោធន៍ឃើញការរស់ឡើងវិញបុរាណផ្ទាល់ភ្នែកនៅក្នុង ក្រុមជំនុំបាទីស្ទចំនួន២កន្លែង ជាលទ្ធផលមានមនុស្សរាប់រយនាក់បានសង្រ្គោះ។ ក្រុមជំនុំទាំង២នោះ មានកម្មវិធីពេលល្ងាចដែលបានបន្ដដល់ពេលយប់។ ក្រុមជំនុំមួយក្នុងចំនោមនោះបានបន្ថែមសមាជិកច្រើន ពាន់នាក់ក្នុងរយៈពេលប្រហែល៣ឆ្នាំ ដោយសារព្រះចាត់បញ្ជូនការរស់ឡើងវិញ។ ការប្រជុំជាច្រើនបានបន្ដ ដល់យប់ជ្រៅ។ ក្រុមជំនុំមួយទៀតបានបន្ថែមសមាជិកច្រើនជាង៥ពាន់នាក់ក្នុងរយៈពេល៣ខែ។ ការរស់ ឡើងវិញទី២ដែលព្រះបានចាត់បញ្ជូននៅក្នុងកម្មវិធីល្ងាចថ្ងៃអាទិត្យ។ ក្រុមជំនុំទីមួយមានកម្មវិធីល្ងាចថ្ងៃ អាទិត្យ ហើយក៏មានកម្មវិធីពេលយប់នៅពាក់កណ្ដាលអាទិត្យផងដែរ។ ក្រុមជំនុំនោះទទួលបានបទពិសោធ ន៍នៃការដែលព្រះចាត់បញ្ជូនការរស់ឡើងវិញមកពីស្ថានសួគ៌។

តើក្រុមជំនុំបាទីស្ទទាំង២នោះមានបទពិសោធន៍ពីព្រះពរនៃការរស់ឡើងវិញឬអត់ បើគេមិនបាន បិទកម្មវិធីនៅល្ងាចថ្ងៃអាទិត្យ? ទេ គេមិននឹងមិនអាចមានឡើយ! ដូចជាលោកបណ្ឌិត ថូសើរបានប្រាប់ថា ការរស់ឡើងវិញត្រឹមតែកើតឡើង «ចំពោះអស់អ្នកណាដែលចង់បានវាជាពិត»។ បើយើងចង់បានវាជាពិត នោះយើងនឹងមិនបិទកម្មវិធីដែលជារឿយៗ ព្រះចាត់បញ្ជូនការរស់ឡើងវិញពិតប្រាកដ។

នៅក្រុមជំនុំយើង ព្រះបានចាត់បញ្ជូនការរស់ឡើងវិញដ៏គួរឲ្យកត់សំគាល់កាលពីឆ្នាំមុន។ មនុស្ស វ័យក្មេងចំនួន២៩នាក់បានសង្រ្គោះក្នុងរយៈពេលពីរបីយប់ ហើយនៅតែនៅក្នុងក្រុមជំនុំយើងដោយសារតែ គេបានសង្រ្គោះពិតប្រាកដ។ ការប្រជុំទាំងនោះស្ទើរតែទាំងអស់ត្រូវបានធ្វើនៅពេលយប់។

ឥឡូវនេះនៅព្រឹកនេះ ខ្ញុំនឹងនិយាយសង្ខេបទៅកាន់អ្នកណាដែលមិនទាន់បានសង្រ្គោះ។ តើអ្នក ព្រួយបារម្ភអំពីសេចក្ដីសង្រ្គោះដែរឬទេ? តើអ្នកត្រូវបានប៉ះពាល់ចិត្ដពីអំពើបាបអ្នកឬទេ? តើអ្នកចង់បាន ព្រះយេស៊ូវដើម្បសង្រ្គោះអ្នកពីបាប និងឋាននរកឬទេ? ដ្បិតខ្ញុំសូមជំរុញអ្នកឲ្យអស់ពីចិត្ដដើម្បីត្រលប់មក វិញនៅយប់នេះ។ លោកយ៉ូហាន ខាហ្គិននឹងអធិប្បាយមេរៀនដែលមានចំណងជើងថា «សង្រា្គមសម្រាប់ ព្រលឹងមនុស្សបាត់បងប់»។ វាជាមេរៀនដែលនឹងដាស់តឿនអ្នក វានឹងជួយអ្នកឲ្យស្វែងរកព្រះយេស៊ូវ ហើយត្រូវបានសង្រ្គោះពីបាបរបស់អ្នកដោយសារព្រះលោហិតដ៏បរិសុទ្ធរបស់ទ្រង់! សូមប្រាកដថា អ្នកមក ស្ដាប់សេចក្ដីដ៏ពេញដោយអំណាចនៅយប់នេះវិញ!

តែហេតុអ្វីអ្នកទៅផ្ទះឥឡូវនេះដោយមិនបានសង្រ្គោះ? សូមបែរពីអំពើបាបអ្នក ហើយជឿជាក់ លើព្រះយេស៊ូវឥឡូវនេះចុះ! ទ្រង់នឹងសំអាតបាបអ្នកភ្លាមៗ នៅពេលអ្នកទទួលលើទ្រង់តែ១គត់!

សូមក្រោកឈរ ហើយច្រៀងបទលេខ៧ «មានតែឈាមវិសេសព្រះយេស៊ូវ»។ ខណពេលយើង ច្រៀង ខ្ញុំចង់ឲ្យអ្នកមកខាងមុខនេះ ហើយលុតជង្គង់អធិស្ឋាន។ លោកបណ្ឌិត ខាហ្គិន យ៉ូហាន ខាហ្គិន និងខ្ញុំនឹងមកទីនេះជាមួយអ្នកដើម្បីប្រឹក្សាដល់អ្នក ហើយអធិស្ឋានជាមួយអ្នកដើម្បីឲ្យព្រះទាញនាំអ្នកមក ឯព្រះយេស៊ូវ។ ដ្បិតមានតែព្រះយេស៊ូវតែ១គត់ដែលអាចសង្រ្គោះអ្នកពីបាបអ្នកដោយសារការសំអាតអ្នក ដោយព្រះលោហិត ដែលទ្រង់បានបង្ហូរលើឈើឆ្កាងដើម្បីសង្រ្គោះអ្នក។ សូមមកខណយើងច្រៀង។ សូម ក្រោកឈរ ហើយច្រៀងបទលេខ៧លើក្រដាសចម្រៀងអ្នក។ វាជាបទ «មានតែឈាមវិសេសព្រះយេស៊ូវ» វានៅលេខ៧លើក្រដាសចម្រៀងអ្នក។

តើមានអ្វីអាចលាងបាបផង មានតែឈាមវិសេសព្រះយេស៊ូវ
   តើមានអ្វីដោះទុក្ខដូចប៉ង មានតែឈាមវិសេសព្រះយេស៊ូវ
ឈាមវិសេសទ្រង់បានហូរ លាងឲ្យស្អាតបរិបូរ
   ព្រះទ្រង់មេត្ដាអាសូរ ដោយព្រោះឈាមវិសេសព្រះយេស៊ូវ។

រកអ្វីនឹងសង្រ្គោះព្រលឹង មានតែឈាមវិសេសព្រះយេស៊ូវ
   នឹងរួចពីទោសមានទីពឹង មានតែឈាមវិសេសព្រះយេស៊ូវ
ឈាមវិសេសទ្រង់បានហូរ លាងឲ្យស្អាតបរិបូរ
   ព្រះទ្រង់មេត្ដាអាសូរ ដោយព្រោះឈាមវិសេសព្រះយេស៊ូវ។

គ្មានការអ្វីឲ្យធួននឹងបាប មានតែឈាមវិសេសព្រះយេស៊ូវ
   ខ្ញុំពឹងឈាមនោះជាដរា មានតែឈាមវិសេសព្រះយេស៊ូវ
ឈាមវិសេសទ្រង់បានហូរ លាងឲ្យស្អាតបរិបូរ
   ព្រះទ្រង់មេត្ដាអាសូរ ដោយព្រោះឈាមវិសេសព្រះយេស៊ូវ។
(«មានតែឈាមវិសេសព្រះយេស៊ូវ» ដោយលោករ៊ោប៊ឺត ឡូរី ១៨២៦-១៨៩៩)។


បើសិនជាសេចក្ដីអធិប្បាយនេះជាព្រះពរសំរាប់បងប្អូន នោះសូមផ្ញើរអ៊ីម៉ែលទៅកាន់លោកបណ្ឌិត ហាយមើស៏ ហើយសូមប្រាប់គាត់ផង។ នៅពេលអ្នកសរសេរផ្ញើរទៅកាន់លោក ហាយមើស៍ សូមប្រាប់ពីប្រទេសរបស់អ្នក ឬក៏គាត់មិនអាចឆ្លើយតបទៅវិញ។ សូមចុចទីនេះ rlhymersjr@sbcglobal.net(សូមចុចទីនេះ) ។ បើសេចក្ដីអធិប្បាយទាំងនេះជាព្រះពរចំពោះអ្នក នោះសូមប្រាប់គាត់ ថែមទាំងប្រាប់ពីប្រទេសរបស់អ្នកផង។ អ្នកអាចសរសេរទៅកាន់លោក ហាយមើស៏ក្នុងភាសាណា ក៏បាន ប៉ុន្ដែ សូមសរសេរជាភាសាអង់គ្លេស បើសិនជាបងប្អូនអាចធ្វើបាន។ បើអ្នកចង់សរសេរទៅ គាត់តាមប្រៃណីយ៍ សូមសរសេរទៅកាន់អាស័យដ្ឋាន P.O. Box 15308, Los Angeles, CA 90015។ អ្នកអាចទូរស័ព្ទទៅគាត់តាមលេខ(៨១៨)៣៥២-០៤៥២។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអានសេចក្ដីអធិប្បាយរបស់ លោក ហាយមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗនៅលើអ៊ីធើណេត តាមគេហទំព័រ
www.sermonsfortheworld.com. ចុចលើ ”
សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ”

សេចក្ដីអធិប្បាយដែលសរសេរដៃទាំងនេះមិនហាមឲ្យថតចំលងទេ។ អ្នកប្រើវាដោយគ្មានការអនុញ្ញាតពីលោក
Dr. Hymers។ ទោះបីជាយ៉ាងណាក៏ដោយ គ្រប់សេចក្ដីអធិប្បាយជាវីដីអូទាំងអស់របស់លោក
Dr. Hymers ហាមថតចំលង ហើយអាចត្រឹមតែប្រើវាបានដោយមានការអនុញ្ញាត។

អានបទគម្ពីរមុនសេចក្ដីអធិប្បាយដោយលោក អេបិល ផ្រូដៅម៊ឺ៖ យូដាស ១-៤។
ច្រៀងចំរៀងតែម្នាក់ឯងមុនអធិប្បាយដោយ បែនយ៉ាមីន ខីខេង ហ្គ្រីហ្វី៖
      «ចូរទៅមុខពួកគ្រីស្ទាន»(ដោយ Sabine Baring-Gould, 1834-1924)។


ចំណងជើងនៃសេចក្ដីអធិប្បាយ

ការច្បាំងសម្រាប់យប់ថ្ងៃអាទិត្យ

(មេរៀនលេខមួយជាស៊េរីចំពោះការស្រែកយំនៃការច្បាំង)
THE BATTLE FOR SUNDAY NIGHT
(NUMBER ONE IN A SERIES OF BATTLE CRIES)

ដោយលោកបណ្ឌិត
by Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល
ក្នុងរដ្ឋឡូសអង់ចាឡែស ថ្ងៃរបស់ព្រះអម្ចាស់នៅពេលព្រឹក មករា ១៥ ២០១៧
A sermon preached at the Baptist Tabernacle of Los Angeles
Lord's Day Morning, January 15, 2017

«ពួកស្ងួនភ្ងាអើយ កំពុងដែលខ្ញុំខ្មីឃ្មាតសរសេរពីសេចក្តីសង្គ្រោះ ដែលសំរាប់យើងទាំងអស់គ្នា នោះខ្ញុំមានសេចក្តីបង្ខំនឹងសរសេរ ផ្ញើមកអ្នករាល់គ្នា ទាំងទូន្មានឲ្យខំតយុទ្ធ ដើម្បីការពារសេចក្តីជំនឿ ដែលបានប្រគល់មកពួកបរិសុទ្ធ១ដងជាសំរេច»(យូដាស ៣)។

(ម៉ាថាយ ២៥:៥)

១.   ទីមួយ ការបិទកម្មវិធីថ្វាយបង្គំព្រះនៅយប់ថ្ងៃអាទិត្យនៅក្នុងក្រុមជំនុំរបស់យើងគឺត្រឹមតែជាពេលវេលាថ្មីបំផុត ដែលបានកើតឡើងនៅក្នុងការនិយមទូទៅរបស់ពួកប្រូតែស្ដង់។

២.   ទីពីរ ការបិទកម្មវិធីថ្វាយបង្គំនៅយប់ថ្ងៃអាទិត្យនៅក្នុងក្រុមជំនុំគឺជាលទ្ធផលមួយនៃ «លទ្ធិសម្រេចនិយម» (លទ្ធិដែលបង្រៀនថា បើមនុស្សម្នាក់ត្រឹមតែសូត្រសេចក្ដីអធិស្ឋាន នោះគេបានសង្រ្គោះរួចហើយ)។

៣.   ទីបី ការបិទកម្មវិធីថ្វាយបង្គំព្រះនៅយប់ថ្ងៃអាទិត្យនាំឲ្យមានលទ្ធផលដែលមិនទទ្ទឹងចង់បានជាច្រើន។

៤.   ទីបួន ការបិទកម្មវិធីថ្វាយបង្គំនៅយប់ថ្ងៃអាទិត្យបញ្ឃប់យើងមិនឲ្យមានការរស់ឡើងវិញពិតប្រាកដ។