Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net


“វិធីសាស្រ្ដនៃព្រះគុណ” ដោយលោកជោហ្គ វាយហ្វៀល បង្រួម ហើយយកលំនាំតាមភាសាអង់គ្លេសសម័យបច្ចុប្បន្ន

“THE METHOD OF GRACE” BY GEORGE WHITEFIELD,
CONDENSED AND ADAPTED TO MODERN ENGLISH
(Cambodian)

ដោយលោកបណ្ឌិត

សេចក្ដីអធិប្បាយមួយបានអធិប្បាយដោយលោកយ៉ូហាន សាំយ៉ូអែល ខាហ្គិន នៅក្រុមជំនុំបាទីស្ទថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស ថ្ងៃរបស់ព្រះអម្ចាស់ពេលល្ងាច មករា ៨ ២០១៧
A sermon written by Dr. R. L. Hymers, Jr.
and preached by Mr. John Samuel Cagan
at the Baptist Tabernacle of Los Angeles
Lord’s Day Evening, January 8, 2017

«គេបានមើលរបួសរបស់រាស្ត្រអញ ឲ្យសះតែបន្តិចបន្តួចទេ ដោយពោលតែពាក្យថាសុខៗប៉ុណ្ណោះ ក្នុងកាលដែលឥតមានសេចក្តីសុខឡើយ» (យេរេមា ៦:១៤)។


សេចក្ដីផ្ដើម៖ លោកជោហ្គ វាយហ្វៀលបានកើតក្នុងទីក្រុងក្លូខែស្ទើ ប្រទេសអង់គ្លេសនៅក្នុងឆ្នាំ១៧១៤។ គាត់ជាកូនប្រុសរបស់ម្ចាស់ហាងស្រាម្នាក់។ ក្នុងបរិស្ថាននេះ គាត់មានឥទ្ធិពលពីគ្រីស្ទបរិស័ទតិច តួចណាស់ក្នុងនាមជាក្មេងម្នាក់ តែគាត់មានសមត្ថភាពប្លែកពីធម្មតានៅក្នុងសាលារៀន។ គាត់បានចូលរៀន សាកលវិទ្យាល័យអោកហ្វោតដែលគាត់បានក្លាយជាមិត្ដសំឡាញ់ជាមួយលោកយ៉ូហាន វែស្លេ និងឆោឡែស វែស្លេ គេបានក្លាយជាដៃគូអធិស្ឋាន និងរៀនព្រះគម្ពីរជាក្រុមជាមួយគ្នា។

ខណៈដែលគាត់ជានិស្សិតនៅសាកលវិទ្យាល័យអោកហ្វោត នោះគាត់បានបទពិសោធន៍ពីការប្រែ ចិត្ដ។ រយៈពេលខ្លីភ្លាមៗនោះ គាត់ត្រូវបានចាត់តាំងនៅក្នុងក្រុមជំនុំនៅប្រទេសអង់គ្លេស។ ការអធិប្បាយ របស់គាត់ផ្ដោតសំខាន់លើសារៈសំខាន់នៃការកើតជាថ្មី ដែលនាំឲ្យក្រុមជំនុំជាច្រើនមិនទទួលគាត់ ដ្បិតគ្រូ គង្វាលខាងសាច់ឈាមបានខ្លាចថា សេចក្ដីអធិប្បាយរបស់គាត់ដែលផ្ដោតលើសារៈសំខាន់នៃការកើតជាថ្មី នឹងធ្វើឲ្យសមាជិករបស់គេខឹង។ ដូច្នេះ គាត់ត្រូវបានគេបង្ខំឲ្យចេញពីក្រុមជំនុំផ្សេងៗ ដើម្បីឲ្យទៅអធិប្បាយ នៅទីវាល ត្រង់ចំនុចនោះហើយគាត់បានល្បី។

លោកវាយហ្វៀលបានធ្វើដំណើរទៅប្រទេសអាមេរិកនៅក្នុងឆាំ្ន១៧៣៨ ហើយបានបង្កើតមណ្ឌល កុមារកំព្រាមួយ។ ជួនគ្នានោះគាត់បានធ្វើដំណើរពាសពេញអាណានិគមអាមេរិក និងអធិប្បាយក្នុងប្រទេស ចក្រភពអង់គ្លេស ថែមទាំងបានរកជំនួយដើម្បីផ្គត់ផ្គង់មណ្ឌលកុមារកំព្រា។ គាត់បានអធិប្បាយក្នុងប្រទេស អេស្ប៉ាញ ហូឡង់ អាឡឺម៉ង់ បាំង អង់គ្លេស វែលស៍ និងស្កត់ឡែន ហើយបានធ្វើដំណើរ១៣លើកឆ្លងកាត់ មហាសមុទ្រអាតាឡង់តិចដើម្បីអធិប្បាយក្នុងប្រទេសអាមេរិក។

គាត់ជាមិត្ដភក្ដិជិតស្និតជាមួយលោកបេនយ៉ាមីន ប្រែកខ្លីន យ៉ូណាថាន់ អេដវើនស៍ និងយ៉ូហាន វែស្លេ ហើយគាត់ជាមនុស្សដែលបានបញ្ចុះបញ្ចូលលោកវែស្លេឲ្យទៅអធិប្បាយនៅទីវាល ដូចគាត់បានធ្វើ។ ពេលមួយលោកបេនយ៉ាមីន ប្រែកខ្លីនបានសន្មត់ថា លោកវាយហ្វៀលអធិប្បាយទៅកាន់អ្នកស្ដាប់ចំនួន៣ ម៉ឺននាក់។ ការប្រជុំខាងក្រៅទ្វាររបស់គាត់ជារឿយៗមានមនុស្សលើសជាង២ម៉ឺន៥ពាន់នាក់។ មានម្ដង គាត់អធិប្បាយទៅកាន់មនុស្ស១០ម៉ឺននាក់ប្រជុំគ្នាក្នុង១ថ្ងៃដោយគ្មានមីក្រូ នៅជិតក្លាសហ្គូវ ប្រទេសស្កត់ឡែន។ មានមនុស្ស១០ម៉ឺននាក់ប្រកាសថាបានសង្រ្គោះនៅក្នុងការប្រជុំនោះ។

អ្នកប្រវត្ដិសាស្រ្ដជាច្រើនចាត់ទុកគាត់ជាគ្រូអធិប្បាយនិយាយភាសាអង់គ្លេស ដ៏អស្ចារ្យបំផុតនៅ គ្រប់សម័យកាល។ ទោះបីជាលោកប៊ីលី ហ្គ្រែហាមបានអធិប្បាយទៅកាន់មនុស្សច្រើនជាងដោយមានការ ជ័យរបស់មីក្រូក៏ដោយ គង់តែឥទ្ធិពលរបស់លោកវាយហ្វៀលមានឥទ្ធិពលអស្ចារ្យជាងដោយមិនសង្ស័យ សោះ។

លោកវាយហ្វៀលជាមនុស្សដែលដឹកនាំការភ្ញាក់ដឹងខ្លួនដ៏ធំលើកទីមួយ វាបានស្ដារចរិកលក្ខណៈ របស់ប្រទេសអាមេរិកនៅពាក់កណ្ដាលសតវត្សទី១៨។ អាណានិគមក្នុងប្រទេសយើងត្រូវបានឆេះឡើងក្នុង ការរស់ឡើងវិញនៅពេលគាត់បានអធិប្បាយ។ កំពស់នៃការរស់ឡើងវិញនេះបានកើតឡើងក្នុងឆ្នាំ១៧៤០ អំឡុងដំណើរកំសាន្ដនៅសប្ដាហ៍ទី៦ដែលត្រូវធ្វើឡើងនៅប្រទេសអង់គ្លេស។ ត្រឹមតែ៤០ថ្ងៃគត់ គាត់បាន អធិប្បាយច្រើនជាង១៧៥សេចក្ដីអធិប្បាយទៅកាន់មនុស្សរាប់ម៉ឺននាក់ ដោយចាកចេញពីភូមិភាគនៅក្នុង សូរខ្ទរខ្ទារខាងវិញ្ញាណ វាជាគ្រាដ៏គួរឲ្យកត់សំគាល់បំផុតមួយនៃសាសនាគ្រិស្ដរបស់ជនជាតិអាមេរិក។

មកដល់ពេលគាត់ស្លាប់ នោះគាត់បានទទួលការកោតសរសើរ ហើយគោរពពីពិភពលោកទាំង មូលដែលនិយាយភាសាអង់គ្លេស។ គាត់ជាឧបករណ៍ក្នុងការបង្កើតសាកលវិទ្យាល័យផ្រីនស្ដូន មហាវិទ្យា ល័យដាតម៉ៅ និងសាកលវិទ្យាល័យផែនស៊ីវែនណៀ។ គាត់បានស្លាប់រយៈពេលខ្លីបន្ទាប់ពីគាត់អធិប្បាយ ក្នុងញ៉ូវប៊ើរីផោត រដ្ឋម៉ាសាឆូសែត ឆ្នាំ១៧៧០ ៦ឆ្នាំមុនបដិវត្ដន៍របស់ជនជាតិអាមេរិក។ លោកជោហ្គ វោសីនថោនជាឪពុកនៃប្រទេសយើង តែលោកជោហ្គ វាយហ្វៀលជាជីតារបស់យើង។

សេចក្ដីអធិប្បាយខាងក្រោមដោយលោកវាយ ហ្វៀលត្រូវបានសរសេរក្នុងភាសាអង់គ្លេសសម័យ នេះ។ វាជាសេចក្ដីអធិប្បាយរបស់គាត់ជាពិត តែខ្ញុំបានបញ្ជាក់ន័យពាក្យដើម្បីឲ្យវាងាយស្រួលយល់។

«គេបានមើលរបួសរបស់រាស្ត្រអញ ឲ្យសះតែបន្តិចបន្តួចទេ ដោយពោលតែពាក្យថាសុខៗប៉ុណ្ណោះ ក្នុងកាលដែលឥតមានសេចក្តីសុខឡើយ» (យេរេមា ៦:១៤)។

សេចក្ដីអធិប្បាយ៖ ព្រះពរដ៏ធំបំផុតដែលព្រះអាចបញ្ចូនមកប្រទេសមួយគឺជាគ្រូអធិប្បាយដ៏ល្អ ហើយស្មោះត្រង់។ តែបណ្ដាសាដ៏ធំបំផុតដែលព្រះអាចបញ្ចូនមកប្រទេសមួយគឺជាការដែលអនុញ្ញាត្ដឲ្យគ្រូ អធិប្បាយបាត់បង់គ្រប់គ្រងក្រុមជំនុំ ដ្បិតគេព្រួយបារម្ភតែពីការរកលុយ។ នៅគ្រប់សម័យកាលទាំងអស់ មានគ្រូអធិប្បាយក្លែងក្លាយដែលអធិប្បាយបែបស្រាលៗ។ មានអ្នកបំរើព្រះដូចនេះជាច្រើនដែលពុករលួយ ហើយបង្វែរព្រះគម្ពីរដើម្បីបញ្ឆោតមនុស្ស។

នោះជាអ្វីដែលកើតឡើងនៅសម័យលោកយេរេមា។ យេរេមាបាននិយាយប្រឆាំងនឹងគេក្នុងការ ស្ដាប់បង្គាប់ព្រះដោយស្មោះត្រង់។ គាត់បើកមាត់ ហើយអធិប្បាយទាស់នឹងគ្រូអធិប្បាយខាងសាច់ឈាម ទាំងនេះ។ បើអ្នកអានកណ្ឌរបស់គាត់ នោះអ្នកនឹងឃើញថា គ្មានអ្នកណាម្នាក់សោះដែលធ្លាប់អធិប្បាយប្រ ឆាំងនឹងគ្រូអធិប្បាយក្លែងក្លាយខ្លាំងជាងគាត់។ គាត់និយាយប្រឆាំងនឹងគេខ្លាំងៗនៅក្នុងជំពូកដែលអត្ថបទ គម្ពីរយើងប្រាប់។

«គេបានមើលរបួសរបស់រាស្ត្រអញ ឲ្យសះតែបន្តិចបន្តួចទេ ដោយពោលតែពាក្យថាសុខៗប៉ុណ្ណោះ ក្នុងកាលដែលឥតមានសេចក្តីសុខឡើយ» (យេរេមា ៦:១៤)។

យេរេមាប្រាប់ថា គេត្រឹមតែអធិប្បាយសម្រាប់លុយ។ ក្នុងខ១៣ យេរេមាប្រាប់ថា

«ពីព្រោះចាប់តាំងតែពីអ្នកតូចបំផុត ទៅដល់អ្នកធំបំផុតក្នុងពួកគេ នោះសុទ្ធតែលង់ទៅក្នុងសេចក្តីលោភ ហើយចាប់តាំងពីហោរា ទៅដល់សង្ឃ នោះគ្រប់គ្នាក៏ប្រព្រឹត្តដោយភូតភរដែរ» (យេរេមា ៦:១៣)។

ពួកគេលោភលន់ ហើយអធិប្បាយខុសឆ្គង។

ក្នុងអត្ថបទរបស់យើង យេរេមាបង្ហាញពីរបៀបមួយដែលប្រាប់ថា ពួកគេអធិប្បាយខុសឆ្គង។ គាត់ បង្ហាញពីរបៀបបោកបញ្ឆោតដែលពួកគេធ្វើចំពោះព្រលឹងមនុស្សបាត់បង់៖

«គេបានមើលរបួសរបស់រាស្ត្រអញ ឲ្យសះតែបន្តិចបន្តួចទេ ដោយពោលតែពាក្យថាសុខៗប៉ុណ្ណោះ ក្នុងកាលដែលឥតមានសេចក្តីសុខឡើយ» (យេរេមា ៦:១៤)។

ព្រះបានប្រាប់យេរេមាឲ្យព្រមានប្រជាជនពីសង្រ្គាមនៅខាងមុខ។ ព្រះចង់ឲ្យគាត់ប្រាប់គេថា ផ្ទះ របស់គេនឹងត្រូវបំផ្លាញ សង្រ្គាមនោះកំពុងមកដល់ហើយ (សូមមើលយេរេមា ៦:១១-១២)។

យេរេមាប្រាប់សារដ៏ផ្គរលាន់មួយ។ វាគួរតែបំភ័យមនុស្សជាច្រើន ហើយនាំឲ្យគេប្រែចិត្ដ។ តែពួក ហោរាខាងសាច់ឈាម និងពួកអាចារ្យប្រាប់មនុស្សពីការកំសាន្ដចិត្ដក្លែងក្លាយ។ គេប្រាប់ថា យេរេមាគ្រាន់តែ ជាអ្នកជឿស៊ប់បែបមនុស្សព្រៃម្នាក់។ គេប្រាប់ថា គ្មានសង្រ្គាមឡើយ គេប្រាប់មនុស្សថា នឹងគ្មានសេចក្ដីសុខ នៅពេលយេរេមាប្រាប់ថា នឹងគ្មានសេចក្ដីសុខឡើយ។

«គេបានមើលរបួសរបស់រាស្ត្រអញ ឲ្យសះតែបន្តិចបន្តួចទេ ដោយពោលតែពាក្យថាសុខៗប៉ុណ្ណោះ ក្នុងកាលដែលឥតមានសេចក្តីសុខឡើយ» (យេរេមា ៦:១៤)។

ពាក្យក្នុងអត្ថបទនិយាយសំដៅលើសេចក្ដីសុខខាងក្រៅ។ តែគេសំដៅលើព្រលឹងច្រើនជាង។ ខ្ញុំក៏ ជឿថា គេសំដៅលើគ្រូអធិប្បាយក្លែងក្លាយដែលប្រាប់មនុស្សថា គេជាមនុស្សល្អល្មម ទោះបីជាគេមិនទាន់ កើតជាថ្មីក៏ដោយ។ មនុស្សដែលមិនប្រែចិត្ដស្រឡាញ់ការអធិប្បាយប្រភេទនេះ។ ចិត្ដមនុស្សវាអាក្រក់ ហើយពូកែបញ្ឆោត។ ព្រះជ្រាបពីរបៀបដែលចិត្ដមនុស្សពូកែក្បត់។

បងប្អូនជាច្រើននិយាយថា អ្នកមានមេត្រីភាពជាមួយព្រះ នៅពេលដែលអ្នកគ្មានសេចក្ដីខុសពិតប្រាកដឡើយ! បងប្អូនជាច្រើនគិតថា អ្នកជាគ្រីស្ទាន តែអ្នកមិនមែនឡើយ។ អារក្សជាម្នាក់ដែលប្រាប់អ្នកពី សេចក្ដីសុខក្លែងក្លាយ។ ព្រះមិនបានប្រទាន«សេចក្ដីខុស»នេះឲ្យអ្នកឡើយ។ វាមិនមែនជាសេចក្ដីខុស ដែលឆ្លងកាត់ការយល់ដឹងរបស់មនុស្សឡើយ។ វាជាសេចក្ដីសុខក្លែងក្លាយដែលអ្នកមាន។

វាគឺសំខាន់ណាស់សម្រាប់អ្នកដើម្បីឲ្យដឹងថា អ្នកមានសេចក្ដីសុខជាមួយព្រះពិតប្រាកដ ឬក៏អត់។ មនុស្សទាំងអស់ចង់បានសេចក្ដីសុខ។ សេចក្ដីសុខគឺជាព្រះពរដ៏អស្ចារ្យ។ ដូច្នេះខ្ញុំត្រូវតែប្រាប់អ្នកពីរបៀប ដើម្បីរកឃើញសេចក្ដីសុខជាមួយព្រះពិតប្រាកដ។ ខ្ញុំត្រូវតែមិនប្រឡាក់ឈាមរបស់អ្នក ខ្ញុំត្រូវតែប្រកាស ប្រាប់អ្នកពីគ្រប់ទាំងគំនិតរបស់ព្រះ។ ចេញពីពាក្យក្នុងអត្ថបទយើង នោះខ្ញុំនឹងបង្ហាញអ្នកនូវអ្វីដែលអ្នកត្រូវ តែកើតឡើងចំពោះអ្នក ហើយអ្វីដែលអ្នកត្រូវផ្លាស់ប្ដូរក្នុងអ្នក ដើម្បីឲ្យអ្នកមានសេចក្ដីសុខជាមួយព្រះពិត ប្រាកដ។

១. ទីមួយ មុនពេលអ្នកអាចមានមេត្រីភាពជាមួយព្រះបាន នោះអ្នកត្រូវតែត្រូវបានធ្វើឲ្យឃើញ មានអារម្មណ៍ យំ ហើយព្រួយចិត្ដចំពោះអំពើបាបរបស់អ្នកដែលប្រឆាំងនឹងក្រិត្យវិន័យរបស់ព្រះ។

ព្រះគម្ពីរប្រាប់ថា «អ្នកណាដែលធ្វើបាប អ្នកនោះត្រូវស្លាប់»(អេសេគាល ១៨:៤)។ មនុស្សទាំង អស់ត្រូវបណ្ដាសាដោយសារមិនបន្ដធ្វើតាមគ្រប់ទាំងអស់ដែលបានសរសេរនៅក្នុងក្រិត្យវិន័យព្រះ។

អ្នកមិនត្រូវតែធ្វើតាមរឿងខ្លះតែប៉ុណ្ណោះ តែអ្នកត្រូវតែធ្វើតាមគ្រប់ទាំងអស់ ឬអ្នកត្រូវបណ្ដាសា៖

«ដ្បិតមានសេចក្តីចែងទុកមកថា «ត្រូវបណ្តាសាហើយ អស់អ្នកណាដែលមិនកាន់ខ្ជាប់តាមគ្រប់ទាំងសេចក្តី ដែលកត់ទុកក្នុងគម្ពីរក្រឹត្យវិន័យ ដើម្បីនឹងប្រព្រឹត្តតាម» (កាឡាទី ៣:១០)។

ការរំលងក្រិត្យវិន័យព្រះ សូម្បីតែក្នុងគំនិត ពាក្យសំដី ឬការប្រព្រឹត្ដក៏ដោយ វាសមឲ្យអ្នកទទួលរង ទារុណកម្មដ៏អស់កល្បជានិច្ច យោងតាមក្រិត្យវិន័យព្រះ។ ហើយបើម្នាក់មានគំនិតអាក្រក់ បើម្នាក់មានពាក្យ សំដីអាក្រក់ បើម្នាក់មានសកម្មភាពអាក្រក់ នោះគេសមនឹងទទួលការកាត់ទោសដ៏អស់កល្បជានិច្ច តើអ្នក អាចរួចផុតពីឋាននរកតាមរបៀបណា? មុនពេលអ្នកអាចមានសេចក្ដីសុខដ៏ពិតក្នុងចិត្ដអ្នក នោះអ្នកត្រូវតែ ត្រូវបានធ្វើឲ្យឃើញពីរឿងអាក្រក់ដែលជាការប្រព្រឹត្ដអំពើបាបទាស់នឹងក្រិត្យវិន័យរបស់ព្រះ។

សូមពិនិត្យមើលចិត្ដអ្នក។ ហើយសូមសួរខ្លួនឯងថា តើមានពេលណាមួយដែលខ្ញុំចាំថា បាបរបស់ ខ្ញុំធ្វើឲ្យខ្ញុំឈឺចាប់? តើមានពេលណាមួយដែលបន្ទុកនៃបាបរបស់ខ្ញុំមិនអាចផ្ទុកបាន? តើអ្នកធ្លាប់ឃើញថា សេចក្ដីក្រោធរបស់ព្រះអាចធ្លាក់លើអ្នក ដោយសារតែអំពើរំលងក្រិត្យវិន័យរបស់ទ្រង់ឬទេ? តើអ្នកមានការ ស្ដាយក្រោយនៅខាងក្នុងសម្រាប់បាបរបស់អ្នកឬទេ? តើអ្នកអាចនិយាយថា «បាបខ្ញុំធ្ងន់ពេកសម្រាប់ឲ្យខ្ញុំ ផ្ទុក?» តើអ្នកធ្លាប់មានបទពិសោធន៍ដូចនេះឬទេ? បើមិនធ្លាប់មាន កុំហៅខ្លួនឯងថា អ្នកជាគ្រីស្ទាន! អ្នក អាចនិយាយថា អ្នកមានសេចក្ដីសុខ តែអ្នកគ្មានសេចក្ដីសុខពិតប្រាកដឡើយ។ សូមឲ្យព្រះដាស់អ្នកឲ្យភ្ញាក់ ឡើង! សូមឲ្យព្រះជាម្ចាស់ផ្លាស់ប្រែអ្នក!

២. ទីពីរ មុនពេលអ្នកអាចមានមេត្រីភាពជាមួយព្រះបាន នោះអ្នកត្រូវតែមានការប៉ះ ពាល់ចិត្ដជាខ្លាំង អ្នកត្រូវតែត្រូវបានប៉ះពាល់ចិត្ដពីនិស្ស័យអំពើបាបរបស់អ្នក និងភាព ស្មោកគ្រោកទាំងស្រុងនៃព្រលឹងរបស់អ្នក។

អ្នកត្រូវតែដឹងច្បាស់ពីបាបរបស់អ្នក។ អ្នកត្រូវតែត្រូវបានធ្វើឲ្យភ័យញ័រពីអំពើបាប។ តែការប៉ះ ពាល់ចិត្ដត្រូវតែខ្លាំងជាងនោះទៅទៀត។ អ្នកត្រូវតែត្រូវបានប៉ះពាល់ចិត្ដពីការរំលងក្រិត្យវិន័យព្រះ។ ជាង នោះទៅទៀត អ្នកត្រូវតែដឹងខ្លួនពីបាបពីកំណើតរបស់អ្នក បាបពីកំណើតក្នុងចិត្ដអ្នក ដែលនឹងបញ្ចូនអ្នក ទៅឋាននរក។

មនុស្សជាច្រើនដែលគិតថា គេឆ្លាតនិយាយថា គ្មានបាបពីកំណើតដូចនោះឡើយ។ គេគិតថា ព្រះ មិនយុត្ដិធម៌ឡើយដើម្បីបញ្ចូនពួកគេទៅឋាននរក ដោយសារតែគេបានឆ្លងបាបពីលោកអ័ដាមមក។ គេ និយាយថា គេមិនបានកើតក្នុងបាបឡើយ។ គេនិយាយថា អ្នកមិនចាំបាច់កើតជាថ្មីឡើយ។ សូមមើលទៅ កាន់ពិភពលោកដែលនៅជុំវិញអ្នកចុះ។ តើវាមិនមែនជាស្ថានសួគ៌ដែលព្រះបានសន្យាដល់មនុស្សលោកទេ ឬអី? ទេ អ្វីៗទាំងអស់ក្នុងលោកីយនេះមិនតាមលំដាប់លំដោយនោះទេ! វាគឺដោយសារតែមានរឿងខ្លះខុស ឆ្គងចំពោះពូជមនុស្ស។ វាគឺជាបាបពីកំណើតដែលបានបំផ្លាញលោកីយនេះ។

មិនថាតើអ្នកបដិសេធរឿងនេះខ្លាំងប៉ណ្ណាក៏ដោយ នៅពេលអ្នកភ្ញាក់ដឹងខ្លួន នោះអ្នកនឹងដឹងថា បាបនៅក្នុងជីវិតអ្នកចេញពីមកចិត្ដស្មោកគ្រោករបស់អ្នក (ចិត្ដដែលបានបំផុលដោយសារបាបពីកំនើត)។

នៅពេលមនុស្សមិនប្រែចិត្ដត្រូវបានភ្ញាក់ឡើងមុនដំបូង នោះគេចាប់ផ្ដើមឆ្ងល់ថា «ម៉េចបានជាខ្ញុំ អាក្រក់ម្ល៉េះ?» បន្ទាប់មកព្រះវិញ្ញាណនៃព្រះបង្ហាញគេថា គេគ្មានអ្វីល្អនៅក្នុងនិស្ស័យរបស់គេសោះ។ បន្ទាប់មកគេឃើញថា គេពេញដោយបាបទាំងស្រុង។ នៅចុងក្រោយមនុស្សនោះឃើញថា ព្រះមានសិទ្ធិ ដើម្បីធ្វើឲ្យគាត់វិនាស។ គេឃើញថា គេត្រូវបានបំពុល ហើយបះបោរនៅក្នុងនិស្ស័យរបស់គេ ដែលវាត្រឹម ត្រូវដើម្បីឲ្យព្រះធ្វើឲ្យគាត់វិនាស សូម្បីតែគាត់មិនប្រព្រឹត្ដបាបខាងក្រៅ១នៅពេញមួយជីវិតរបស់គេក្ដី។

តើអ្នកធ្លាប់មានបទពិសោធន៍ពីការនេះដែរឬទេ? តើអ្នកធ្លាប់មានអារម្មណ៍ដែលថា វាត្រឹមត្រូវ ហើយសុចរិតដើម្បីឲ្យព្រះធ្វើឲ្យអ្នកវិនាស? តើអ្នកធ្លាប់យល់ស្របថា ដោយសារនិស្ស័យរបស់អ្នក នោះអ្នក ជាកូនដែលជាប់សេចក្ដីក្រោធ (អេភេសូរ ២:៣)។

បើអ្នកបានកើតជាថ្មីពិតប្រាកដមែន នោះអ្នកនឹងមានអារម្មណ៍ដូចនេះ។ ហើយបើអ្នកមិនដែល ដឹងពីទំងន់នៃអំពើបាបពីកំណើត នោះកុំហៅខ្លួនឯងថា អ្នកជាគ្រីស្ទាន! អំពើបាបពីកំណើតគឺជាបន្ទុកដ៏ធំ បំផុតនៃមនុស្សដែលប្រែចិត្ដ។ មនុស្សដែលកើតជាថ្មីពិតប្រាកដកើតទុក្ខដោយសារបាបពីកំណើត និង និស្ស័យដែលត្រូវបំពុលរបស់គេ។ មនុស្សដែលប្រែចិត្ដជារឿយៗស្រែកយំថា «ឱ តើអ្នកណានឹងជួយឲ្យខ្ញុំរួច ពីតួសេចក្ដីស្លាប់នេះទៅបាន អំពើបាបខាងក្នុងចិត្ដរបស់ខ្ញុំ?»(រ៉ូម ៧:២៤)។ នេះជាអ្វីដែលរំខានបំផុត ចំពោះមនុស្សដែលភ្ញាក់ដឹងខ្លួនពីបាបក្នុងចិត្ដរបស់គេ។ បើអ្នកមិនដែលដឹងខ្លួនពីបាបនៅខាងក្នុងនិស្ស័យ របស់អ្នកទេ នោះគ្មានផ្លូវណាដែលអ្នកអាចរកឃើញសេចក្ដីសុខពិតប្រាកដនៅក្នុងចិត្ដអ្នកឡើយ។

៣. ទីបី មុនពេលអ្នកអាចមានមេត្រីភាពពិតប្រាកដជាមួយព្រះ នោះអ្នកមិនត្រឹមតែត្រូវ បានរំខានដោយសារអំពើបាបក្នុងជីវិតរបស់អ្នក និងអំពើបាបនៅក្នុងនិស្ស័យបាបរបស់ អ្នកតែប៉ុណ្ណោះទេ ប៉ុន្ដែអ្នកត្រូវតែរំខានសម្រាប់អំពើបាបនៅក្នុងការសម្រេចិត្ដរបស់អ្នក ការប្ដេជ្ញាចិត្ដរបស់អ្នក ដែលត្រូវបានហៅថា «ជីវិតជាគ្រីស្ដបរិស័ទ»។

មិត្ដអើយ តើអ្វីនៅក្នុងសាសនាអ្នកដែលនឹងគាំទ្រអ្នកទៅឯព្រះ? អ្នកមិនបានរាប់ជាសុចរិត និង ហើយមិនប្រែចិត្ដដោយសារនិស្ស័យរបស់អ្នកឡើយ។ អ្នកសមនឹងវិនាសនៅក្នុងឋាននរកក១០ដងនៅលើ បាបខាងក្រៅរបស់អ្នក។ តើអំពើល្អអ្វីដែលជំនឿតាមសាសនាដែលអ្នកធ្វើ? អ្នកមិនអាចធ្វើល្អ ដោយមិន ប្រែចិត្ដបានឡើយ។

« ពួកអ្នកដែលនៅខាងសាច់ឈាម នោះពុំអាចនឹងគាប់ព្រះហឫទ័យដល់ព្រះបានឡើយ» (រ៉ូម ៨:៨)។

វាមិនអាចទៅរួចឡើយដើម្បីឲ្យមនុស្សមិនប្រែចិត្ដធ្វើរឿងណាមួយសម្រាប់នាំសិរីល្អដល់ព្រះ។

សូម្បីតែយើងបានប្រែចិត្ដក៏ដោយ យើងនៅតែត្រូវបានកែជាថ្មីរហូត។ បាបខាងក្នុងបន្ដនៅក្នុង យើង។ វានៅតែមានការលាយឡំនៃការពុករលួយនៅក្នុងមនុស្សទាំងអស់តាមតួនាទីរបស់យើង។ ដូច្នេះ បន្ទាប់ពីយើងបានសង្រ្គោះ បើសិនជាព្រះយេស៊ូវគ្រិស្ដត្រូវទទួលយកយើងយោងតាម «ការល្អ»របស់យើង នោះការល្អរបស់យើងនឹងធ្វើឲ្យយើងវិនាស។ យើងសូម្បីតែមិនអាចអធិស្ឋាន បើយើងមានបាបខ្លះនៅក្នុង ភាពអាត្មានិយម ភាពខ្ជិលច្រអូស ភាពមិនល្អខខាងសីលធម៌ប្រភេទផ្សេងៗ។ ខ្ញុំមិនដឹងពីអ្វីដែលអ្នកគិត ឡើយ តែខ្ញុំមិនអាចអធិស្ឋានបានឡើយ បើខ្ញុំមិនឈប់ធ្វើបាប។ ខ្ញុំមិនអាចអធិប្បាយទៅកាន់អ្នកឡើយ បើ ខ្ញុំមិនឈប់ធ្វើបាប។ ខ្ញុំអាចធ្វើអ្វីបានសោះ បើខ្ញុំមិនឈប់ធ្វើបាប។ ការប្រែចិត្ដរបស់ខ្ញុំត្រូវតែស្ដាយក្រោយ ហើយទឹកភ្នែកខ្ញុំត្រូវតែបានសំអាតដោយព្រះលោហិតដ៏វិសេសនៃអ្នកប្រោសលោះរបស់ខ្ញុំ ដ៏ជាព្រះយេស៊ូវ គ្រិស្ដ!

ដំណោះស្រាយ តួនាទី សាសនា ការសម្រេចចិត្ដដែលល្អបំផុតរបស់យើងគ្រាន់តែជាអំពើបាបជា ជ្រើន។ តួនាទីខាងសាសនារបស់យើងពេញដោយបាប។ មុនពេលអ្នកអាចមានសេចក្ដីសុខនៅក្នុងចិត្ដអ្នក នោះអ្នកមិនត្រឹមតែឈឺចិត្ដចំពោះបាបពីកំណើតរបស់អ្នក និងបាបខាងក្រៅរបស់អ្នកប៉ុណ្ណោះឡើយ តែអ្នក ត្រូវតែឈឺចិត្ដពីសេចក្ដីសុចរិតផ្ទាល់ខ្លួនរបស់អ្នក តួនាទី និងការជឿលើសាសនាយ៉ាងមាំ។ បើអ្នកមិនដែល មានអារម្មណ៍ថាអ្នកគ្មានសេចក្ដីសុចរិតផ្ទាល់ខ្លួន នោះអ្នកមិនអាចបានសង្រ្គោះដោយសារព្រះយេស៊ូវគ្រិស្ដឡើយ។ អ្នកនៅតែមិនទាន់ប្រែចិត្ដ។

អ្នកខ្លះអាចនិយាយថា «បាទ ខ្ញុំជឿគ្រប់ការទាំងអស់នេះ»។ តែមានភាពខុសពីគ្នាស្រឡះរវាង “ការជឿ” និង “អារម្មណ៍”។ តើអ្នកធ្លាប់មានអារម្មណ៍ថា អ្នកខ្វះព្រះគ្រិស្ដឬទេ? តើអ្នកធ្លាប់មានអារម្មណ៍ថា អ្នកត្រូវការព្រះគ្រិស្ដ ដោយសារតែអ្នកគ្មានអ្វីល្អសោះឡើយ? ហើយឥឡូវនេះអ្នកអាចនិយាយថា “ព្រះ អម្ចាស់អើយ ទ្រង់អ្នកធ្វើឲ្យខ្ញុំវិនាសសម្រាប់កិច្ចការខាងសាសនាល្អបំផុតដែលខ្ញុំអាចធ្វើ”។ បើអ្នកមិនត្រូវ បានចេញពីខ្លួនអ្នកដូចនេះ នោះអ្នកមិនអាចមានសេចក្ដីសុខជាមួយព្រះបានឡើយ។

៤. ទីបួន មុនពេលអ្នកអាចមានមេត្រីភាពជាមួយព្រះបាន នោះអ្នកត្រូវតែមានអំពើបាប ណាមួយដែលរំខានអ្នកជាខ្លាំង។ ហើយខ្ញុំភ័យថា អ្នករាល់គ្នាតិចតួចណាស់គិតពីវា។ វាគឺ ជាអំពើបាបដ៏វិនាសបំផុតនៅក្នុងលោកីយនេះ ដ្បិតលោកីយមិនគិតថាវាជាអំពើបាបនោះ ទេ។ អ្នកសួរខ្លួនឯងថា «តើអំពើបាបនោះជាអ្វី?» វាគឺជាអំពើបាបដែលអ្នកមិនគិតថា អ្នកជាប់មានទោស ហើយនោះជាអំពើបាបនៃការគ្មានជំនឿ។

មុនពេលអ្នកអាចមានសេចក្ដីសុខ អ្នកត្រូវតែត្រូវបានរំខានដោយសារភាពគ្មានជឿក្នុងចិត្ដរបស់ អ្នកដែលថា អ្នកមិនជឿលើព្រះអម្ចាស់យេស៊ូវគ្រិស្ដពិតប្រាកដឡើយ។

ខ្ញុំសូមអំពាវនាវទៅកាន់ចិត្ដរបស់អ្នក។ ខ្ញុំខ្លាចថា អ្នកគ្មានជំនឿលើព្រះយេស៊ូវគ្រិស្ដច្រើនជាងពួក អារក្ស។ ខ្ញុំគិតថា ពួកអារក្សជឿលើព្រះគម្ពីរច្រើនជាងអ្នក។ វាជឿថា ព្រះយេស៊ូវគ្រិស្ដជាព្រះ។ វាជឿ ហើយ ភ័យញ័រ។ វាភ័យញ័រជាងមនុស្សរាប់ពាន់នាក់ដែលហៅខ្លួនឯងថា គ្រីស្ទាន។

អ្នកគិតថា អ្នកជឿដោយសារតែអ្នកជឿលើព្រះគម្ពីរ ឬដោយសារតែអ្នកទៅក្រុមជំនុំ។ អ្នកអាចធ្វើ ការទាំងអស់នេះដោយគ្មានជំនឿពិតប្រាកដនៅក្នុងព្រះគ្រិស្ដ។ ការគ្រាន់តែជឿថា មានមនុស្សដូចព្រះគ្រិស្ដ នឹងមិនជួយឲ្យអ្នកធ្វើល្អឡើយ មនុស្សដែលជឿដូចនោះមានលោកសេសារ ឬអេឡិចសែនដើរដ៏ខ្លាំងពូកែ។ ព្រះគម្ពីរជាព្រះបន្ទូលនៃព្រះ យើងអរគុណសម្រាប់ព្រះគម្ពីរ។ តែអ្នកអាចជឿលើវា ហើយនៅតែមិនជឿជាក់ លើព្រះអម្ចាស់យេស៊ូវគ្រិស្ដ។

បើខ្ញុំសួរអ្នកថា តើអ្នកបានជឿលើព្រះយេស៊ូវគ្រិស្ដយូរប៉ុន្មានហើយ អ្នករាល់គ្នាជាច្រើននឹងប្រាប់ខ្ញុំ ថា អ្នកបានជឿលើព្រះជានិច្ច។ អ្នកមិនអាចប្រាប់ខ្ញុំពីភស្ដុតាងច្បាស់ជាងការដែល អ្នកមិនដែលជឿលើព្រះយេស៊ូវគ្រិស្ដឡើយ។ អ្នកណាដែលជឿលើព្រះគ្រិស្ដពិតប្រាកដដឹងថា មានពេលមួយនៅពេលដែលពួក គេមិនបានជឿជាក់លើទ្រង់។

ខ្ញុំត្រូវតែនិយាយថែមទៀតពីរឿងនេះ ដោយសារតែវាជាអ្វីដែលបញ្ឆោតខ្លាំងបំផុត។ មានមនុស្ស ជាច្រើនបានសប្បាយរីករាយពីរឿងនេះ ដោយគិតថា ពួកគេបានជឿរួចហើយ។ មានបុរសម្នាក់និយាយថា គាត់បានសរសេរចុះអំពើបាបរបស់គាត់ទាំងអស់នៅក្រោមក្រឹត្យវិន័យទាំង១០ប្រការ ហើយបន្ទាប់មកគាត់ មករកគ្រូគង្វាលមួយ ហើយសួរពីមូលហេតុដែលគាត់មិនអាចមានសេចក្ដីសុខ។ អ្នកជំនួយនោះបានមើល កាន់បញ្ជីរបស់គាត់ ហើយនិយាយថា «ខ្ញុំមិនអាចរកឃើញពាក្យមួយនៃអំពើបាបគ្មានជំនឿនៅក្នុងបញ្ជីរបស់ អ្នកឡើយ»។ វាជាការងាររបស់ព្រះវិញ្ញាណនៃព្រះដើម្បីបង្ហាញឲ្យអ្នកដឹងច្បាស់ពីភាពគ្មានជំនឿរបស់អ្នក (អ្នកគ្មានជំនឿ)។ ព្រះយេស៊ូវគ្រិស្ដមានបន្ទូលទាក់ទងនឹងព្រះវិញ្ញាណបរិសុទ្ធ៖

«កាលណាទ្រង់ឲ្យមនុស្សលោកដឹងច្បាស់... ពីអំពើបាបដោយព្រោះគេមិនជឿដល់ខ្ញុំ» (យ៉ូហាន ១៦:៨-៩)។

ឥឡូវនេះ មិត្ដជាទីស្រឡាញ់អើយ តើព្រះធ្លាប់បង្ហាញអ្នកថា អ្នកគ្មានជំនឿពិតប្រាកដនៅក្នុងព្រះ យេស៊ូវដែរឬទេ? តើអ្នកធ្លាប់ព្រួយចិត្ដចំពោះចិត្ដរឹងរូសនៃការគ្មានជំនឿរបស់អ្នកឬទេ? តើអ្នកធ្លាប់បាន អធិស្ឋានថា «ឱព្រះអង្គអើយ សូមជួយខ្ញុំឲ្យជឿជាក់លើព្រះគ្រិស្ដផង?» តើព្រះធ្លាប់បង្ហាញអ្នកឲ្យដឹងច្បាស់ ពីការអសមត្ថភាពរបស់អ្នកដើម្បីមករកព្រះគ្រិស្ដ ហើយធ្វើឲ្យអ្នកស្រែករកក្នុងសេចក្ដីអធិស្ឋានសម្រាប់ជំនឿ លើព្រះគ្រិស្ដឬទេ? បើមិនដែល នោះអ្នកនឹងមិនរកឃើញសេចក្ដីសុខក្នុងចិត្ដរបស់អ្នកបានឡើយ។ សូមឲ្យ ព្រះដាស់អ្នកឡើង ហើយប្រទានសេចក្ដីសុខពិតប្រាកដឲ្យអ្នកដោយសារជំនឿលើព្រះយេស៊ូវ មុនពេលអ្នក ស្លាប់ ហើយគ្មានឱកាសទៀត។

៥. ទីប្រាំ មុនពេលអ្នកអាចមានមេត្រីភាពជាមួយព្រះបាន នោះអ្នកត្រូវតែជឿទុកចិត្ដលើ សេចក្ដីសុចរិតរបស់ព្រះគ្រិស្ដទាំងស្រុង។

អ្នកមិនត្រឹមតែដឹងច្បាស់នូវបាបពីកំណើតរបស់អ្នក (បាបនៃសេចក្ដីសុចរិតផ្ទាល់ខ្លួន និងបាបនៃ ការគ្មានជំនឿ)ប៉ុណ្ណោះទេ តែអ្នកត្រូវតែអាចជឿជាក់លើភាពឥតខ្ចោះនៃសេចក្ដីសុចរិតរបស់ព្រះអម្ចាស់ យេស៊ូវគ្រិសិដ។ អ្នកត្រូវតែកាន់ខ្ជាប់នូវសេចក្ដីសុចរិតរបស់ព្រះគ្រិស្ដ បន្ទាប់មកទើបអ្នកនឹងមានសេចក្ដីសុខ ព្រះយេស៊ូវមានបន្ទូលថា៖

«អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ ចូរមកឯខ្ញុំ ខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់សំរាក» (ម៉ាថាយ ១១:២៨)។

ខគម្ពីរនេះលើកទឹកចិត្ដដល់មនុស្សទាំងអស់ដែលនឿយព្រួយ ហើយផ្ទុកធ្ងន់ តែមិនមែនចំពោះអ្នក ណាផ្សេងទៀតឡើយ។ ដ្បិតសេចក្ដីសន្យានៃការសំរាកត្រូវបានធ្វើត្រឹមតែចំពោះអស់អ្នកណាដែលបានមក ហើយជឿជាក់លើព្រះយេស៊ូវគ្រិស្ដ។ មុនពេលអ្នកអាចមានសេចក្ដីសុខជាមួយព្រះ អ្នកត្រូវតែត្រូវបានរាប់ ជាសុចរិតដោយសារជំនឿលើព្រះអម្ចាស់យេស៊ូវគ្រិស្ដរបស់យើង។ អ្នកត្រូវតែមានព្រះគ្រិស្ដ ដូច្នោះសេចក្ដី សុចរិតរបស់ទ្រង់អាចធ្វើជាសេចក្ដីសុចរិតដល់អ្នក។

មិត្ដជាទីស្រឡាញ់អើយ តើអ្នកបានរៀបការជាមួយព្រះគ្រិស្ដឬទេ? តើព្រះយេស៊ូវគ្រិស្ដប្រគល់រូប អង្គទ្រង់ទៅដល់អ្នកឬទេ? តើអ្នកធ្លាប់មករកព្រះគ្រិស្ដដោយជំនឿដ៏រស់ឬទេ? ខ្ញុំអធិស្ឋានសុំព្រះថា ព្រះ គ្រិស្ដអាចមក ហើយឲ្យសេចក្ដីសុចដល់អ្នក។ អ្នកត្រូវតែមានបទពិសោធន៍នូវរឿងរ៉ាវទាំងនេះដើម្បីឲ្យបាន កើតជាថ្មី។

ឥឡូវនេះខ្ញុំកំពុងនិយាយពីសេចក្ដីពិតដែលមើលមិនឃើញនៃពិភពលោក១ទៀត សាសនាគ្រិស្ដ ប៉ែកខាងក្នុង ការងាររបស់ព្រះនៅក្នុងចិត្ដមនុស្សមានបាប។ ឥឡូវនេះខ្ញុំកំពុងនិយាយរឿងដ៏សំខាន់បំផុត ទៅកាន់អ្នក។ អ្នកត្រូវតែព្រួយបារម្ភពីការនេះ។ ព្រលឹងរបស់អ្នកត្រូវតែព្រួយបារម្ភ។ សេចក្ដីសង្រ្គោះរបស់ អ្នកពឹងលើវា។

អ្នកអាចមានអារម្មណ៍ថាមានសេចក្ដីសុខ ដោយគ្មានព្រះគ្រិស្ដ។ អារក្សបានឲ្យអ្នកដេកលក់ ហើយ ឲ្យសុវត្ថិភាពក្លែងក្លាយដល់អ្នក។ វានឹងព្យាយាមឲ្យអ្នកដេកលក់ រហទុដល់វាបញ្ជូនអ្នកទៅឋាននរក។ នៅទី នោះអ្នកនឹងភ្ញាក់ដឹងខ្លួន តែវានឹងជាការដឹងខ្លួនដ៏អាក្រក់ដោយដឹងខ្លួនថា អ្នកនៅក្នុងអណ្ដាតភ្លើង ដ្បិតវា យឺតពេលដើម្បីទទួលសេចក្ដីសង្រ្គោះ។ នៅក្នុងឋាននរកអ្នកនឹងអង្វរសុំទឹក១ដំណក់ដើម្បីដាក់លើអណ្ដាត របស់អ្នកអស់កល្បជានិច្ច ហើយនឹងគ្មានទឹកដើម្បីឲ្យអ្នកឡើយ។

អ្នកមិនអាចរកឃើញការសម្រាកនៅក្នុងព្រលឹងអ្នកបានឡើយ រហូតដល់អ្នកសំរាកនៅក្នុងព្រះ យេស៊ូវគ្រិស្ដ! គោលបំណងរបស់ខ្ញុំគឺដើម្បីនាំមនុស្សមានបាបទៅឯព្រះអង្គសង្រ្គោះ។ សូមព្រះនាំអ្នកទៅឯ ព្រះយេស៊ូវ។ សូមឲ្យព្រះវិញ្ញាណបរិសុទ្ធបង្ហាញអ្នកឲ្យដឹងច្បាស់ថា អ្នកមានបាប ហើយបែរអ្នកពីផ្លូវអាក្រក់ ទៅឯព្រះយេស៊ូវគ្រិស្ដ។ អាម៉ែន។


បើសិនជាសេចក្ដីអធិប្បាយនេះជាព្រះពរសំរាប់បងប្អូន នោះសូមផ្ញើរអ៊ីម៉ែលទៅកាន់លោកបណ្ឌិត ហាយមើស៏ ហើយសូមប្រាប់គាត់ផង។ នៅពេលអ្នកសរសេរផ្ញើរទៅកាន់លោក ហាយមើស៍ សូមប្រាប់ពីប្រទេសរបស់អ្នក ឬក៏គាត់មិនអាចឆ្លើយតបទៅវិញ។ សូមចុចទីនេះ rlhymersjr@sbcglobal.net(សូមចុចទីនេះ) ។ បើសេចក្ដីអធិប្បាយទាំងនេះជាព្រះពរចំពោះអ្នក នោះសូមប្រាប់គាត់ ថែមទាំងប្រាប់ពីប្រទេសរបស់អ្នកផង។ អ្នកអាចសរសេរទៅកាន់លោក ហាយមើស៏ក្នុងភាសាណា ក៏បាន ប៉ុន្ដែ សូមសរសេរជាភាសាអង់គ្លេស បើសិនជាបងប្អូនអាចធ្វើបាន។ បើអ្នកចង់សរសេរទៅ គាត់តាមប្រៃណីយ៍ សូមសរសេរទៅកាន់អាស័យដ្ឋាន P.O. Box 15308, Los Angeles, CA 90015។ អ្នកអាចទូរស័ព្ទទៅគាត់តាមលេខ(៨១៨)៣៥២-០៤៥២។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអានសេចក្ដីអធិប្បាយរបស់ លោក ហាយមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗនៅលើអ៊ីធើណេត តាមគេហទំព័រ
www.sermonsfortheworld.com. ចុចលើ ”
សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ”

សេចក្ដីអធិប្បាយដែលសរសេរដៃទាំងនេះមិនហាមឲ្យថតចំលងទេ។ អ្នកប្រើវាដោយគ្មានការអនុញ្ញាតពីលោក
Dr. Hymers។ ទោះបីជាយ៉ាងណាក៏ដោយ គ្រប់សេចក្ដីអធិប្បាយជាវីដីអូទាំងអស់របស់លោក
Dr. Hymers ហាមថតចំលង ហើយអាចត្រឹមតែប្រើវាបានដោយមានការអនុញ្ញាត។

អធិស្ឋានមុនសេចក្ដីអធិប្បាយដោយលោក ណូអេ សោង៖
ច្រៀងចំរៀងតែម្នាក់ឯងមុនអធិប្បាយដោយលោក បែនយ៉ាមីន ខែខេង ហ្គ្រីហ្វីត៖
«ព្រះអង្គអើយ តើខ្ញុំអាក្រក់ម្ល៉េះ»(ដោយលោកយ៉ូហាន ១៧២៥-១៨០៧)។


ចំណងជើងនៃសេចក្ដីអធិប្បាយ

“វិធីសាស្រ្ដនៃព្រះគុណ” ដោយលោកជោហ្គ វាយហ្វៀល បង្រួម ហើយយកលំនាំតាមភាសាអង់គ្លេសសម័យបច្ចុប្បន្ន

“THE METHOD OF GRACE” BY GEORGE WHITEFIELD,
CONDENSED AND ADAPTED TO MODERN ENGLISH

ដោយលោកបណ្ឌិត
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានសរសេរដោយលោកបណ្ឌិត អោ ឡឹល ហាយមើស៍ ហើយអធិប្បាយដោយលោកយ៉ូហាន សាំយ៉ូអែល ខាហ្គិន

«គេបានមើលរបួសរបស់រាស្ត្រអញ ឲ្យសះតែបន្តិចបន្តួចទេ ដោយពោលតែពាក្យថាសុខៗប៉ុណ្ណោះ ក្នុងកាលដែលឥតមានសេចក្តីសុខឡើយ» (យេរេមា ៦:១៤)។

(យេរេមា ៦:១៣)

១. ទីមួយ មុនពេលអ្នកអាចមានមេត្រីភាពជាមួយព្រះបាន នោះអ្នកត្រូវតែត្រូវបានធ្វើឲ្យឃើញ មានអារម្មណ៍ យំ ហើយព្រួយចិត្ដចំពោះអំពើបាបរបស់អ្នកដែលប្រឆាំងនឹងក្រិត្យវិន័យរបស់ព្រះ។ អេសេគាល ១៨:៤; កាឡាទី ៣:១០។

២. ទីពីរ មុនពេលអ្នកអាចមានមេត្រីភាពជាមួយព្រះបាន នោះអ្នកត្រូវតែមានការប៉ះ ពាល់ចិត្ដជាខ្លាំង អ្នកត្រូវតែត្រូវបានប៉ះពាល់ចិត្ដពីនិស្ស័យអំពើបាបរបស់អ្នក និងភាព ស្មោកគ្រោកទាំងស្រុងនៃព្រលឹងរបស់អ្នក។ អេភេសូរ ២:៣; រ៉ូម ៧:២៤។

៣. ទីបី មុនពេលអ្នកអាចមានមេត្រីភាពពិតប្រាកដជាមួយព្រះ នោះអ្នកមិនត្រឹមតែត្រូវ បានរំខានដោយសារអំពើបាបក្នុងជីវិតរបស់អ្នក និងអំពើបាបនៅក្នុងនិស្ស័យបាបរបស់ អ្នកតែប៉ុណ្ណោះទេ ប៉ុន្ដែអ្នកត្រូវតែរំខានសម្រាប់អំពើបាបនៅក្នុងការសម្រេចិត្ដរបស់អ្នក ការប្ដេជ្ញាចិត្ដរបស់អ្នក ដែលត្រូវបានហៅថា «ជីវិតជាគ្រីស្ដបរិស័ទ»។ រ៉ូម ៨:៨។

៤. ទីបួន មុនពេលអ្នកអាចមានមេត្រីភាពជាមួយព្រះបាន នោះអ្នកត្រូវតែមានអំពើបាប ណាមួយដែលរំខានអ្នកជាខ្លាំង។ ហើយខ្ញុំភ័យថា អ្នករាល់គ្នាតិចតួចណាស់គិតពីវា។ វាគឺ ជាអំពើបាបដ៏វិនាសបំផុតនៅក្នុងលោកីយនេះ ដ្បិតលោកីយមិនគិតថាវាជាអំពើបាបនោះ ទេ។ អ្នកសួរខ្លួនឯងថា «តើអំពើបាបនោះជាអ្វី?» វាគឺជាអំពើបាបដែលអ្នកមិនគិតថា អ្នកជាប់មានទោស ហើយនោះជាអំពើបាបនៃការគ្មានជំនឿ។ យ៉ូហាន ១៦:៨,៩។

៥. ទីប្រាំ មុនពេលអ្នកអាចមានមេត្រីភាពជាមួយព្រះបាន នោះអ្នកត្រូវតែជឿទុកចិត្ដលើ សេចក្ដីសុចរិតរបស់ព្រះគ្រិស្ដទាំងស្រុង។ ម៉ាថាយ ១១:២៨។