ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០
នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។
មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤
ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។
សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ
ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។
នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។
អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net។
ឆ្នាំនៃឋាននរក – ឆ្នាំនៃការរស់ឡើងវិញA YEAR OF HELL – A YEAR OF REVIVAL! ដោយលោកបណ្ឌិត សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស ថ្ងៃរបស់ព្រះអម្ចាស់នៅពេលល្ងាច មករា ១ ២០១៧ «ឱបើសិនជាទ្រង់នឹងវែកផ្ទៃមេឃ ហើយយាងចុះមកទៅអេះ ដើម្បីឲ្យភ្នំទាំងប៉ុន្មាន បានញាប់ញ័រនៅចំពោះទ្រង់»(អេសាយ ៦៤:១)។ |
នៅយប់នេះ យើងនឹងបែរទៅខគម្ពីរដ៏អស្ចារ្យនេះវិញ។ ខ្ញុំអរគុណព្រះដែលបានឆ្លើយតបសេចក្ដី អធិស្ឋានរបស់យើង ដោយមនុស្សជាច្រើននាក់បានសង្រ្គោះកាលពីឆ្នាំមុន។ តែលោកយ៉ូហាន ខាហ្គិនបាន ហៅវាថា«ឆ្នាំនៃឋាននរក»។ ខ្ញុំមិនយល់ស្របជាមួយគាត់នោះទេ។ មានផ្នែកខ្លះគាត់ថាត្រឹមត្រូវ។ ក្នុង របៀបខ្លះវាជាឆ្នាំនៃឋាននរកមែន។ ប៉ុន្ដែវាក៏ជាឆ្នាំនៃព្រះពរផងដែរ។ លោកយ៉ូហានអស់កម្លាំងពេញមួយថ្ងៃ នៅពេលគាត់ហៅវាថា ឆ្នាំនៃឋាននរក។ យើងទាំងអស់គ្នាមានភាពដូចនោះដែរ យើងជាមនុស្ស។ អារម្មណ៍ របស់យើងចុះឡើងៗ។ ក្នុងការនឿយហត់របស់គាត់ លោកយ៉ូហានបានភ្លេចពីជូលីដ៏ស្រស់ស្អាត ជាក្មេង ស្រីដែលគាត់បានចំនាយពេលជាមួយក្នុងការណាត់ជួបដ៏សប្បាយជាខ្លាំងកាលពីឆ្នាំមុន។ គាត់បានភ្លេចថ្ងៃ ដែលគាត់មាននៅឯដីសណេឡែន។ គាត់បានភ្លេចពីយប់ដែលគេបានរត់ជើងទទេនៅលើឆ្នេរខ្សាច់សែនថា ម៉ូណីកា។ គាត់ភ្លេចគ្រានៃអំណរដែលគេបានអធិស្ឋានជាមួយគ្នា។ គាត់ភ្លេចគ្រាអធិស្ឋានដ៏អស្ចារ្យដែល យើងមានជាមួយអ៊ឺរ៉ុន ជែក និងណូអេនៅក្នុងផ្ទះរបស់ខ្ញុំនៅពេលយប់ជ្រៅ។ គាត់ភ្លេចការច្បាំងខាងគោល បំណងរវាងយើង ការច្បាំងដែលរួមបញ្ចូលជាមួយការគោរពទាំងសងខាង ក្រោយមករំលាយបញ្ចូលគ្នាជា មិត្ដភាពជាបងប្អូនដែលខ្ញុំជឿថា វានឹងនៅជាប់ជារៀងរហូត។ គាត់ភ្លេចថា គាត់បានប្រាប់ខ្ញុំថា «ខ្ញុំមិនដែល ស្គាល់លោកតារបស់ខ្ញុំឡើយ។ លោកបណ្ឌិត ហាយមើស៍ជាបុរសជិតស្និតបំផុតចំពោះលោកតាដែលខ្ញុំនឹង មាន។ អរគុណលោកសម្រាប់ការវិនិយោគក្នុងជីវិតរបស់ខ្ញុំ។ ខ្ញុំគាំទ្រអ្នក ហើយជឿអ្នក សូមព្រះប្រទានពរ អ្នក! អ្នកអាចធ្វើវាបាន លោកបណ្ឌិត ហាយមើស៍ – យ៉ូហានសាំយ៉ូអែល ខាហ្គិន»។ លោកយ៉ូហានជាមនុស្សរបស់ព្រះដ៏ខ្លាំងម្នាក់។ ខ្ញុំរាប់អានគាត់ទុកជាភឿនមិត្ដដោយគោរពយ៉ាង ខ្ពស់នៅក្នុងការធ្វើជាទាហានរបស់ព្រះជាម្ចាស់។ តែគាត់ជាមនុស្ស ដូចយើងទាំងអស់គ្នាដែរ។ នៅពេល យើងនឿយហត់ យើងត្រឹមតែនឹកចាំពីរឿងអាក្រក់ៗ។ តែនៅពេលត្រូវបានសំរាក ហើយស្ដារឡើងវិញ នោះ យើងនឹកចាំពីឆ្នាំដ៏ល្អដែលយើងមាន ថែមពេលវេលាអធិស្ឋានដ៏អស្ចារ្យ ការប្រកបគ្នា អំណាចដ៏អស្ចារ្យ និង សេចក្ដីស្រឡាញ់របស់ព្រះដែលបានប្រទានមកយើងក្នុងឆ្នាំ២០១៦ កាលដែលព្រះបានឆ្លើយតបសេចក្ដី អធិស្ឋានរបស់យើង «ឱបើសិនជាទ្រង់នឹងវែកផ្ទៃមេឃ ហើយយាងចុះមកទៅអេះ ដើម្បីឲ្យភ្នំទាំងប៉ុន្មាន បានញាប់ញ័រនៅចំពោះទ្រង់»(អេសាយ ៦៤:១)។ ពេលខ្លះ ខ្ញុំមានអារម្មណ៍ថា វាជា «ឆ្នាំនៃឋាននរក»។ នៅពេលអារម្មណ៍ខ្ញុំធ្លាក់ចុះ នោះខ្ញុំមាន អារម្មណ៍ថា ខ្ញុំកំពុងបាត់បង់គោលបំណងក្នុងជីវិតខ្ញុំ។ ខ្ញុំបានយំ ហើយគិតថា ខ្ញុំប្រហែលត្រូវស្លាប់ ថែម ទាំងខ្ញុំភ្ល័យខ្លាចសម្រាប់ក្រុមជំនុំរបស់យើង ដ្បិតការឈឺចាប់បានវាយបំបាក់ចិត្ដខ្ញុំ។ ការព្យាបាលដែលគេ បានផ្ដល់ដល់សម្រាប់ជំងឺមហារីកខ្ញុំនាំឲ្យខ្ញុំឆ្លងកាត់ការភ័យខ្លាច «អារម្មណ៍ចុះឡើង»។ ជួនកាល ខ្ញុំបាន លិចនៅក្នុងការធ្លាក់ទឹកចិត្ដជាខ្លាំង។ ខ្ញុំត្រូវបានវាយប្រហារដោយអំណាចរបស់អារក្សជាខ្លាំងម្ដងហើយម្ដង ទៀតកាលពីឆ្នាំមុន។ បើសិនជាលោកអ៊ឺរ៉ុន យ៉ែនសីមិនបាននៅទីនោះក្នុងគ្រាទាំងនោះទេ ខ្ញុំមិនគិតថា ខ្ញុំ អាចបន្ដទៅមុខ។ ការមានមិត្ដភក្ដិជិតស្និតដូចអ៊ឺរ៉ុនជាអំណោយទានមកពីព្រះ។ ការមានអ្នកច្បាំងខាងការ អធិស្ឋានដូចគ្រីស្ទិន ណូយ៉ែន និងអ្នកស្រី លីជាអំណាចមកពីព្រះ! បាទ មានរឿងល្អៗផែងដែរក្នុងឆ្នាំ២០១៦។ មនុស្សវ័យក្មេងរបស់យើងជាច្រើននាក់ធ្លាប់ស្អប់ខ្ញុំ។ ឥឡូវនេះ គេស្រឡាញ់ខ្ញុំ! វានាំឲ្យចិត្ដខ្ញុំច្រៀងដោយអំណរ នៅពេលពួកគេញញឹម ហើយនិយាយថា «ខ្ញុំ ស្រឡាញ់លោកគ្រូគង្វាល!» បន្ទាប់មកខ្ញុំមើលកាន់សំបុត្រដែលប្រពន្ធដ៏ស្រស់ស្អាតរបស់ខ្ញុំបានផ្ញើរឲ្យខ្ញុំ។ នាងនិយាយថា ជូនចំពោះរ៉ោប៊ឺត ដោយសារតែបងស្ដាប់បង្គាប់ព្រះ និងជំនឿរបស់បង ខ្ញុំ បានមកស្គាល់ព្រះយេស៊ូវ។ បើគ្មានបងនោះគ្មានអ្នកណាម្នាក់អាចនៅទីនេះ ឡើយ...រ៉ោប៊ឺត អូនស្រឡាញ់បងដោយអស់ពីចិត្ដ និងព្រលឹង។ អូនតែងតែ ស្រឡាញ់បងជានិច្ច ពីអ៊ីឡីណា កាលខ្ញុំអានពាក្យដ៏ផ្អែមរបស់នាង នោះចិត្ដខ្ញុំច្រៀងដោយអំណរ! «ព្រះអើយ អរគុណទ្រង់សំរាប់អ៊ីឡីណា! អរគុណទ្រង់ដែលបានប្រទានស្រ្ដីដ៏ស្មោះត្រង់ ហើយគួរស្រឡាញ់ដូចនាង!» នៅគ្រាលំបាក បើគ្មានក្ដី ស្រឡាញ់ ការគាំទ្រ និងការអធិស្ឋានរបស់នាង នោះខ្ញុំមិនអាចបន្ដទៅមុខបានឡើយ។ ហើយខ្ញុំអរគុណព្រះ សម្រាប់ហាណា ដ៏ជាចៅស្រីមុនដំបូងរបស់ខ្ញុំ។ មុនដំបូង នាងខ្លាចខ្ញុំបន្ដិច ព្រោះខ្ញុំជាបុរសចាស់ដែលមាន ក្បាលទំពែក! តែនៅថ្ងៃមុនថ្ងៃណូអែលមួយ នាងបានវាមកកាន់ខ្ញុំ ហើយឱបដៃរបស់ខ្ញុំ ថែមទាំងបានថើប ច្រមុំខ្ញុំផង។ ដរាបណាខ្ញុំនៅរស់ ខ្ញុំនឹងមិនភ្លេចការថើបនោះឡើយ។ កាលយើងមើលទៅឆ្នាំ២០១៦ សូមកុំឲ្យយើងភ្លេចពីអ្វីដែលព្រះបានធ្វើសម្រាប់យើង! វាហាក់ដូច ជាក្រុមជំនុំកំពុងស្លាប់ ខ្ញុំកំពុងស្លាប់ ហើយហាក់ដូចជាគ្មានសង្ឃឹមថាមានជីវិតសោះនៅនាអនាគតរបស់ យើង។ តែក្រោយមក នៅពេលមនុស្សទាំងអស់ហាក់ដូចជាវង្វេង នោះព្រះបានស្ដាប់លឺយើងអធិស្ឋាន «ឱបើសិនជាទ្រង់នឹងវែកផ្ទៃមេឃ ហើយយាងចុះមកទៅអេះ ដើម្បីឲ្យភ្នំទាំងប៉ុន្មាន បានញាប់ញ័រនៅចំពោះទ្រង់»(អេសាយ ៦៤:១)។ ព្រះបានឆ្លើយតបយើង! ខ្ញុំបានរៀបចំផែនការណ៍សម្រាប់ក្រុមជំនុំថាបាណាខលបាទីស្ទ «ថ្មី»។ ខ្ញុំបានអធិប្បាយមេរៀន «មនុស្សវ័យក្មេងអើយ សូមក្រោកឡើង»។ រួចមកមនុស្សវ័យក្មេងទាំងប្រុសទាំង ស្រីចាប់ផ្ដើមខំប្រឹងអធិស្ឋាន កាលយើងច្រៀង ទាំងបានយំ ហើយអង្វរព្រះឲ្យយាងមកគង់ជាមួយយើង។ រួចមកទ្រង់បានយាងមកមែន។ វាចាប់ផ្ដើមនៅពេលលោកបណ្ឌិត ខាហ្គិននាំម្ដាយគាត់អាយុ៩០ឆ្នាំឲ្យស្គាល់ ព្រះគ្រិស្ដ។ គ្រីស្ទីន ណូយ៉ែនត្រូវបានប្រទានឲ្យមានចិត្ដអធិស្ឋាន។ អ្នកស្រី សើឡេ លីត្រូវបានប្រទានចិត្ដ អធិស្ឋាន។ ហើយភ្លើងនៃការរស់ឡើងវិញបានយាងចុះមកក្នុងចំណោមយើង។ ក្នុងរយៈពេលប៉ុន្មានអាទិត្យ មនុស្ស២៨នាក់ត្រូវបានប៉ះពាល់ចិត្ដ ហើយក្រោយមកសង្ឃឹមថា គេបានប្រែចិត្ដ ដោយបានលាងសំអាត ដោយព្រះលោហិតរបស់ព្រះគ្រិស្ដដែលបង្ហូរនៅលើឈើឆ្កាងសម្រាប់យើងរាល់គ្នា។ បន្ទាប់មកយើងគិតថា ការរស់ឡើងវិញកន្លងផុតទៅ។ តែយើងគិតខុស។ ព្រះនៅតែគត់ជាមួយ យើង! យ៉ាងតិចណាស់ស្ទើរតែរាល់ថ្ងៃអាទិត្យ យើងមានមនុស្សបានសង្រ្គោះ។ ភ្លាមៗដែលលោកបណ្ឌិត ចាន់បានអធិប្បាយដោយការចាក់ប្រេងតាំង នោះមានមនុស្ស៤នាក់ត្រូវបានប៉ះពាល់ចិត្ដ ហើយបានសង្ឃឹម ថាបានសង្រ្គោះក្នុងកម្មវិធីថ្វាយបង្គំព្រះតែ១គត់នៅខែធ្នូ ទី២៥ ថ្ងៃបុណ្យណូអែលក្នុងកម្មវិធីពេលល្ងាច! នេះជាបញ្ជីមនុស្សទាំង២៨នាក់ដែលសង្ឃឹមថាបានសង្រ្គោះក្នុងឆ្នាំ២០១៦។ ជូដី លី មិត្ដសំឡាញ់អើយ ព្រះមិនទាន់ចាកចេញពីយើងឡើយ! ទ្រង់បានយាងចុះមកក្នុងក្រុមជំនុំយើង ម្ដងហើយម្ដងទៀត ក្នុងខែសីហា ខែកញ្ញា តុលា និងវិច្ជិការ ហើយក្នុងខែធ្នូតែ១គត់មានមនុស្ស៩នាក់បាន សង្រ្គោះ។ ២៨នាក់ក្នុង១ឆ្នាំ! សូមក្រោកឈរ ហើយច្រៀងបទសរសេរ! សរសើរព្រះអង្គដ៏ប្រទានពរ ស្រ្ដីៗសូមច្រៀងវា! ឥឡូវនេះប្រុសៗសូមច្រៀងវា! ឥឡូវនេះសូមច្រៀងទាំងអស់គ្នាឲ្យខ្លាំងៗតាមដែលអាច ធ្វើបាន! ឥឡូវនេះសូមច្រៀងបទចម្រៀងដ៏ជាផ្ទៃរឿងនៃការរស់ឡើងវិញរបស់យើង «សូមបំពេញការជាក់ ស្ដែងខ្ញុំ»។ ច្រៀងពីអ្វីដែលអ្នកចាំ ឬមើលវាក៏ដោយ។ វានៅលេខ៤លើក្រដាសចម្រៀងអ្នក។ ច្រៀងឥឡូវ! ព្រះអង្គសង្រ្គោះអើយ ខ្ញុំអធិស្ឋានសុំឲ្យទ្រង់បំពេញការជាក់ស្ដែងខ្ញុំ បងប្អូនប្រុសស្រីអើយ ខ្ញុំជឿថា ផ្នែកធំបំផុតនៃការរស់ឡើងវិញនឹងយាងចុះមកពីព្រះមកកាន់យើងក្នុងឆ្នាំ ២០១៧។ សូមអធិស្ឋានជាប្រចាំថ្ងៃ។ ជួនកាលសូមតម ហើយអធិស្ឋានសុំព្រះវត្ដមានរបស់ព្រះថែមទៀត នៅឆ្នាំខាងមុខនេះ។ ឥឡូវនេះសូមបើកព្រះគម្ពីរទៅ១កូរិថូស ៩:២៤។ គម្ពីរស្កោហ្វៀលនៅទំព័រ១២១៩។ សេចក្ដី អធិប្បាយនៅសល់ត្រូវបានសរសេរដោយលោកបណ្ឌិត ខាហ្គិន «តើអ្នករាល់គ្នាមិនដឹងទេឬអី ថាពួកអ្នកដែលរត់នៅទីប្រណាំង គេរត់ទាំងអស់គ្នា ប៉ុន្តែ មានតែ១ទេដែលបានរង្វាន់ ដូច្នេះ ចូររត់បែបឲ្យបានរង្វាន់ចុះ» (១កូរិនថូស ៩:២៤)។ សូមអង្គុយចុះ។ ឥឡូវនេះបិទគម្ពីរ ហើយស្ដាប់ដោយយកចិត្ដទុកដាក់។ ប៉ុលប្រៀបធៀបជីវិតជាគ្រីស្ទានដូចជាអ្នករត់ប្រណាំង។ គាត់ប្រាប់ថា «ដូច្នេះ ចូររត់បែបឲ្យបានរង្វាន់ចុះ»(១កូរិនថូស ៩:២៤)។ បន្ទាប់គាត់ប្រាប់ថា « ដើម្បីឲ្យបានតែភួងជ័យដែលត្រូវពុករលួយ តែយើងរាល់គ្នាវិញ គឺឲ្យបានមកុដ១ ដែលមិនចេះពុករលួយឡើយ»(១កូរិនថូស ៩:២៥)។ រង្វាន់របស់ពួក គ្រីស្ទានមិនមែនជាមេដាយនោះទេ។ ជួនកាលវាខ្ពស់ជាងនោះ។ រង្វាន់គឺជារង្វាន់មកពីព្រះយេស៊ូវគ្រិស្ដនៅ ពេលទ្រង់យាងមក ដើម្បីតាំងនគររបស់ទ្រង់! ប៉ុលប្រាប់ថា អ្នករត់ប្រណាំងគឺ «ខំអត់សង្កត់ចិត្ដគ្រប់ជំពួក{ចេះគ្រប់គ្រងលើខ្លួនឯង}»(ខ២៥)។ អ្នករត់ប្រណាំងមិនធាត់ឡើយ។ គាត់មិនខ្ពិលឡើយ។ គាត់មិនខ្ជះខ្ជាយពេលវេលាឡើយ។ សាវកប៉ុលមាន ភាពដូចនោះ។ គាត់ប្រាប់ថា «បានជាខ្ញុំខំរត់យ៉ាងដូច្នោះ មិនមែនបែបដូចជាមិនស្គាល់ផ្លូវទេ ខ្ញុំក៏ខំប្រដាល់យ៉ាងដូច្នោះដែរ មិនមែនដូចជាដាល់ខ្យល់ទេ»(ខ២៦)។ គាត់មិនមែនដូចជាអ្នកប្រដាល់មិនហាត់ដែល ដាល់ខ្យល់នោះទេ។ ហើយប៉ុលមិនមែនជាអ្នកដែលមានទំនុកចិត្ដលើសផងដែរ។ គាត់ដឹងថា គាត់អាច បរាជ័យបាន។ គាត់ប្រាប់ថា «...ក្រែងក្រោយដែលខ្ញុំបានប្រដៅមនុស្សឯទៀតហើយ នោះខ្លួនខ្ញុំត្រូវចោលចេញវិញ»(ខ២៧)។ ប៉ុលដឹងពីអ្វីដែលគាត់ចង់បាន។ គាត់ខំប្រឹងអស់ពីព្យាយាម។ គាត់បានធ្វើតាមអ្វីដែលគាត់បាន ប្រាប់យើងឲ្យធ្វើ។ «ដូច្នេះ ចូររត់បែបឲ្យបានរង្វាន់ចុះ» (១កូរិនថូស ៩:២៤)។ «ដូច្នេះ ចូររត់បែបឲ្យបានរង្វាន់ចុះ» នៅយប់នេះ យើងនឹងអនុវត្ដអត្ថបទគម្ពីរនេះក្នុងរបៀបចំនួន៤យ៉ាង។ ១. ទីមួយ អត្ថបទគម្ពីរត្រូវចំពោះរដូវរងា និងរដូវផ្ការីកនេះ។ យើងមានការជប់លៀងដ៏អស្ចារ្យសម្រាប់ «ថ្ងៃឈប់សម្រាក»។ យើងមានការជប់លៀងនៅថ្ងៃ ណូអែល។ យើងនឹកចាំពីកំណើតរបស់ព្រះអង្គសង្រ្គោះយើងមួយថ្ងៃមុនថ្ងៃណូអែល។ យើងមកទាំងអស់គ្នា នៅថ្ងៃណូអែល។ លោកបណ្ឌិត ចាន់បានអធិប្បាយដូចសត្វតោ។ មនុស្ស៤នាក់បានសង្រ្គោះ! យើងបាន ធ្វើពិធីលាងព្រះអម្ចាស់។ យប់មិញ បុណ្យចូលឆ្នាំសកល លោកសើជីអូ និងយ៉ាមីនបានរៀបការ។ ថ្ងៃនេះគឺ ជាឆ្នាំថ្មី។ តែ «ថ្ងៃឈប់សម្រាក់»មិននៅជាប់រហូតនោះទេ។ ឥឡូវនេះវាជាខែមករា។ វានឹងមិនមានថ្ងៃឈប់ សម្រាកឡើយនៅថ្ងៃចុងសប្ដាហ៍ខាងមុខ។ វានឹងជារដូវរងា វានឹងត្រជាក់ វានឹងធ្លាក់ភ្លៀង។ វានឹងមិនគួរឲ្យ រំភើបចិត្ដឡើយ។ តើអ្នកអាចទ្រាំបានឬទេ? ឬក៏តើអ្នកនឹងដួល ហើយចេញពីក្រុមជំនុំ? អត្ថបគម្ពីរយើង ប្រាប់ថា «ដូច្នេះ ចូររត់បែបឲ្យបានរង្វាន់ចុះ»។ សូមចងចាំពីរង្វាន់! សូមនៅក្រុមជំនុំនេះមិនថាមានអ្វីកើត ឡើងក៏ដោយ។ សូមចងចាំពីព្រះគ្រិស្ដ និក្រុមជំនុំ! អ្នកដឹងទេ រដូវរងានឹងមករាល់ឆ្នាំ។ បន្ទាប់ពីទឹកជំនន់ ព្រះមានបន្ទូលប្រាប់ណូអេថា «កាលនៅមានផែនដីនៅឡើង នោះមិនដែលខាននឹងមានរដូវសាបព្រោះ រដូវច្រូតកាត់ ត្រជាក់ហើយក្តៅ ប្រាំងវស្សា ថ្ងៃហើយយប់ទៀតឡើយ»(លោកុប្បត្ដិ ៨:២២)។ រដូវរងានឹងមកដល់រាល់ឆ្នាំ។ តើអ្នកអាចទ្រាំបានឬទេ? «ដូច្នេះ ចូររត់បែបឲ្យបានរង្វាន់ចុះ»។ បន្ទាប់ពីរដូវរងាវាជារដូវផ្ដារីក។ រដូវផ្ដារីកមានសេចក្ដីល្បួងផ្សេង។ ខ្ញុំហៅថា «ម៉ាស៊ីនសប្បាយ របស់ជនជាតិអាមេរិកាំ»។ មានថ្ងៃចុងសប្ដាហ៍ចំនួន៣ថ្ងៃ។ មនុស្សទៅទីក្រុឡាសវីហ្គាស សានហ្រានស៊ីស្កូ ឬកន្លែងផ្សេងៗទៀត។ មនុស្សដែលមានគំនិតខ្សោយ គេចេញពីក្រុមជំនុំ។ មាន «ការសម្រាកនៅរដូវផ្កា រីក»។ មនុស្សចង់ចេញទៅឆ្ងាយ។ មានព្រឹត្ដិការណ៍សង្គម មានព្រឹត្ដិការគ្រួសារ។ ម៉ាស៊ីនសប្បាយរបស់ជន ជាតិអាមេរិកបានសំឡាប់ព្រលឹងមនុស្សច្រើនជាងអំពើបាបខាងផ្លូវភេទ និងថ្នាំញៀន។ តើអ្នកនឹងតយុទ្ធដូច ជាអ្នករត់ប្រណាំងឬទេ? ឬក៏តើអ្នកនឹងដួលទៅ? តើអ្នកតយុទ្ធដូចជាអ្នករត់ប្រណាំងឬទេ? តើអ្នកនឹង នៅក្នុងក្រុមជំនុំគ្រប់ពេលឬទេ? តើអ្នកនឹងតយុទ្ធជាមួយល្បួងរបស់សាតាំង ហើយនៅក្នុងក្រុមជំនុំឬទេ? ឬក៏តើអ្នកនឹងខ្សោយ ហើយចេញពីក្រុមជំនុំ? នៅពេលអ្នកជួបសេចក្ដីល្បួងដោយអារក្ស តើអ្នកនឹងចេញពី ក្រុមជំនុំ ហើយត្រលប់ទៅក្នុងបាបឬទេ? «ដូច្នេះ ចូររត់បែបឲ្យបានរង្វាន់ចុះ»។ បើអ្នកផ្ដោតសំខាន់លើព្រះគ្រិស្ដ និងក្រុមជំនុំ នោះយើងអាចមានឆ្នាំ២០១៧ដ៏អស្ចារ្យ។ កុំខ្ជះ ខ្ជាយពេលវេលាអ្នកជាមួយការនេះ និងការនោះឲ្យសោះ។ កុំឲ្យរឿងមួយណារំខានអ្នក រហូតដល់ពេវេលា ទៅផុតបាត់ទៅ! សូមមានឆ្នាំ២០១៧ដ៏អស្ចារ្យ! សូមតយុទ្ធជាមួយអារក្សក្នុងការអធិស្ឋាន។ សូមបន្ដមក ក្រុមជំនុំគ្រប់ពេល។ សូមឈ្នះរង្វាន់ដូចជាអ្នករត់ប្រណាំងសម្រាប់ព្រះគ្រិស្ដ! ហើយសូមកុំនាំឲ្យមានបញ្ហា និងវិបត្ដិផ្សេងៗ។ សូមសំរេចចិត្ដថា អ្នកនឹងនាំបញ្ហាមកក្នុងក្រុមជំនុំ យើងឡើយ។ សូមមាន «ចិត្ដព្រមព្រៀងគ្នា» ដូចជាគ្រីស្ទាននៅក្នុងគម្ពីរកិច្ចការ! បើយើងផ្ដោតសំខាន់ដូច ជាអ្នករត់ប្រណាំង នោះគ្មានអ្វីសោះអាចទាញយកចេញបាន យើងអាចមានឆ្នាំដ៏អស្ចារ្យ! នៅរដូវរងា និងរដូវផ្ការីក សូមផ្ដោតសំខាន់ លើព្រះគ្រិស្ដ និងក្រុមជំនុំ។ សូមបន្ដធ្វើជាអ្នករត់ប្រណាំងចុះ។ «ដូច្នេះ ចូររត់បែបឲ្យបានរង្វាន់ចុះ»។ នោះយើងនឹងមានជ័យជំនះ! «ចូរទៅមុខពួកគ្រីស្ទាន»។ សូមក្រោកឈរ ហើយ ច្រៀងកន្លែងបន្ទរ! ចូរទៅមុខពួកគ្រិស្ទាន ដូចទាហានចូលច្បាំង ២. ទីពីរ អត្ថបទគម្ពីរត្រូវចំពោះការរស់ឡើងវិញ។ ព្រះបានយាងមកក្នុងក្រុមជំនុំយើងជាមួយការរស់ឡើងវិញកាលពីឆ្នាំមុន ដ្បិតជាការរស់ឡើងវិញ លើកទីមួយក្នុងរយៈពេលច្រើនជាង៤០ឆ្នាំ។ ព្រះយាងមកក្នុងការប្រជុំទាំងនោះ។ ព្រះវិញ្ញាណបរិសុទ្ធរបស់ ទ្រង់មានវត្ដមានគង់ជាមួយយើង។ មនុស្សជាច្រើននាក់បានប្រែក្នុងរយៈពេលប៉ុន្មានយប់។ អ្នកខ្លះហាក់ដូចជាមិនអាចទៅរួច។ គេបានស្ដាប់លឺសេចក្ដីអធិប្បាយជាច្រើន។ ខ្ញុំបានប្រឹក្សាជាមួយពួកគេច្រើនដង។ គេ នៅតែមានចិត្ដត្រជាក់ ហើយរឹង។ តែនៅពេលព្រះយាងចុះមក មានការប្រែចិត្ដដ៏អស្ចារ្យកើតឡើងក្រោយ មក! អំណោយដ៏អស្ចារ្យបំផុតជាព្រះវត្ដមានរបស់ព្រះ។ យើងមានបទពិសោធន៍ពីសាសនាគ្រីស្ទដែលរស់ នៅ។ ព្រះគង់ជាមួយយើង! ឱព្រះអង្គអើយ យើងទន្ទឹងចង់ឲ្យទ្រង់ចាត់បញ្ជូនការរស់ឡើងវិញសូម្បីតែធំ ជាងនេះទៅទៀត។ ក្រុមជំនុំយើងជួបជុំគ្នាអធិស្ឋានរាល់ថ្ងៃព្រហស្បិ៍ និងថ្ងៃសៅរ៍។ បងប្អូនជាច្រើនជួបជុំគ្នាអធិស្ឋាន ក្នុងក្រុមតូចៗសម្រាប់ការរស់ឡើងវិញ។ ខ្ញុំអរគុណព្រះដែលណែនាំខ្ញុំឲ្យអធិប្បាយពីការរស់ឡើងវិញ។ ខ្ញុំ អរគុណព្រះដែលណែនាំខ្ញុំដើម្បីជួយយើងឲ្យក្លាយជាក្រុមជំនុំដែលអធិស្ឋាន។ ទាំងនេះជាកំណប់កម្រមាន ដែលខ្ញុំរកមិនឃើញនៅកន្លែងផ្សេងឡើយក្នុងប្រទេសអាមេរិក ដែលខ្ញុំស្គាល់។ បើអ្នកកំពុងអធិស្ឋានក្នុង ក្រុមតូចៗ សូមអធិស្ឋានដោយស្ទើរតែផ្ដោតសំខាន់លើការរស់ឡើងវិញ និងការផ្សាយដំណឹងល្អ។ សូមបន្ដ អធិស្ឋានរឿងទាំង២នោះ។ ទាំង២នោះជាអ្វីដែលយើងត្រូវការ វាជាព្រះវត្ដមានរបស់ព្រះ និងមនុស្សថ្មីៗជា ច្រើនដែលយើងជួបពេលផ្សាយដំណឹងល្អ។ យើងត្រូវតែទន្ទឹងចង់បានការរស់ឡើងវិញដែលធំជាងនេះ! ឥឡូវនេះយើងមានបទពិសោធន៍នៃ វត្ដមានរបស់ព្រះ និងការងារក្នុងការរស់ឡើងវិញ យើងចង់បានថែមទៀត។ កុំគិតថា ឥឡូវនេះយើស្គាល់ពី របៀបដើម្បីឲ្យការរស់ឡើងវិញកើតឡើង។ កុំគិតថា «យើងទទួលបានវាឥឡូវនេះ។ យើងដឹងពីអ្វីដើម្បីធ្វើ។ សូមឲ្យយើងមានការរស់ឡើងវិញមួយទៀត»។ បើអ្នកគិតដូចនោះ យើងនឹងមិនដែលមានការរស់ឡើងវិញថែមទៀតឡើយ។ ព្រះទ្រង់មិនមែនជាម៉ាស៊ីន ទ្រង់ជាបុគ្គលមួយ។ ទ្រង់ជាព្រះដ៏ពេញដោយអំណាចចេស្ដា និងគ្រប់ គ្រងលើគ្រប់ទាំងអស់។ យើងមិនអាចបញ្ជោតព្រះបានឡើយ សូម្បីតែដោយសារការអធិស្ឋានក៏ដោយ។ វា មិនមែនជារបស់ខ្លះដែលយើងអាចធ្វើឲ្យកើតឡើងដោយសារកិច្ចការណាមួយ ឬក៏សូម្បីតែដោយសារការ អធិស្ឋាន។ ហោរាក្លែងក្លាយឈ្មោះឆោឡែស ហ្វីណេដែលមានអារក្សចូលបានបង្រៀនថា ក្រុមជំនុំអាចធ្វើ ឲ្យមានការរស់ឡើងវិញបាន ប៉ុន្ដែគាត់បង្រៀនខុសឆ្គង។ ព្រះគឺជាអ្នកមេផ្ដើមនៃការរស់ឡើងវិញ។ ព្រះចាត់ បញ្ជូនការរស់ឡើងវិញនៅពេលណាដែលទ្រង់ជ្រើសរើស។ សូមចាំពីរបៀបដែលការរស់ឡើងវិញបានចាប់ផ្ដើមកាលពីរដូវក្ដៅមុន។ បាទ មនុស្សបានអធិស្ឋាន តែនៅពេលដែលព្រះយាងចុះមកនៅពេលនោះ គ្មានការអធិស្ឋានឡើយ។ គ្មានសេចក្ដីអធិប្បាយត្រូវបាន អធិប្បាយឡើយ។ ព្រះយាងចុះមកភ្លាមៗ ហើយគួរឲ្យភ្ញាក់ផ្អើល ខណដែលមនុស្សកំពុងតែសូត្រអេសាយ ៦៤:១-៣។ ទ្រង់យាងចុះមកភា្លម ហើយដោយអំណាចគ្រប់គ្រង។ ហើយក្នុងការប្រជុំគ្នាមួយចំនួន ព្រះមិនបានយាងចុះមកឡើយ។ ពីគ្រាមួយទៅគ្រាមួយ នៅពេល មនុស្សសង្ឃឹមចង់បានការរស់ឡើងវិញ ហើយស្មានថានឹងកើតឡើង នោះព្រះមិនមានវត្ដមានឡើយ។ ការ ប្រជុំគ្នាបានស្លាប់ ហើយទទេស្អាត នៅពេលគ្មានវត្ដមានរបស់ព្រះវិញ្ញាណនៃព្រះ។ ជួនកាលខ្ញុំត្រូវតែបិទការ ប្រជុំរួសរាន់ នៅពេលព្រះមិនគង់នៅទីនោះ។ វាងាយស្រួលដើម្បីបាត់បង់វត្ដមានរបស់ព្រះ។ សាតាំងតែងតែនៅទីនេះជានិច្ច។ តែព្រះគ្មានវត្ដ មាន។ ព្រះនឹងមិនយាងមកកន្លែងណាដែលមិនត្រូវតាមសព្វព្រះហឬទ័យរបស់ទ្រង់នោះឡើយ។ បើយើង ស្កប់ចិត្ដជាមួយ «ថ្ងៃឈប់សម្រាក» និងរឿរ៉ាវនៅជីវិតនេះ នោះព្រះនឹងមិនមានវត្ដមានគង់ជាមួយយើងនោះ ទេ។ បើយើងមិនចង់ឲ្យព្រះគង់ជាមួយ នោះទ្រង់នឹងមិនគង់ជាមួយយើងឡើយ។ តែទ្រង់គឺនៅតែគត់ជាមួយយើង។ ខ្ញុំកំពុងតែរៀបចំសេចក្ដីអធិប្បាយយប់អាធ្រាត្រកាលពីយប់មិញ។ ទូរស័ព្ធបានរោទ៍ វាជាលោក វ៉ូដី គាត់កំពុងទ្រហោយំនៅក្នុងការប៉ះពាល់ចិត្ដពីអំពើបាប។ ខ្ញុំបានដាស់លោកបណ្ឌិត ចាន់ ហើយគាត់បាន ទៅកាន់បន្ទប់លោកវ៉ូដី។ លោកវ៉ូដីបានសង្រ្គោះនៅម៉ោង២ព្រឹក វាជាថ្ងៃចុងក្រោយក្នុងឆ្នាំ២០១៦នៅម៉ោង ២ព្រឹក ដែលយើងមានមនុស្សប្រែចិត្ដចំនួន២៩នាក់! សូមក្រោកឈរឡើងសម្រាប់បទសរសើរតម្កើងព្រះ! តែកុំដែលស្មានថា ព្រះត្រូវតែគង់ជាមួយយើង កុំយកវាដោយឥតប្រយោជន៍ឡើយ។ កុំដែលគិត ថា ព្រះត្រូវតែចាត់បញ្ជូនការរស់ឡើងវិញ។ កុំធ្វើដូចជាសាំសុនដែល « ចញទៅរលាស់ខ្លួន ដូចជាសព្វ១ដង» តែគាត់ «មិនដឹងជាព្រះយេហូវ៉ាបានថយចេញពីខ្លួនទេ»(ពួកចៅហ្វាយ ១៦:២០)។ កុំធ្វើដូចជា រាស្រ្ដអ៊ីស្រាអែលដែលយកឈ្នះលើទីក្រុងយេរ៉េកូតាមរយៈការអស្ចារ្យរបស់ព្រះ ហើយបន្ទាប់មកឲ្យទៅវាយ យកទីក្រុងតូចជាងឈ្មោះក្រុងអៃយ។ គេនិយាយថា «សូមឡើងទៅតែមនុស្ស២ឬ៣ពាន់នាក់ប៉ុណ្ណោះ ... តែគេត្រូវរត់ពីមុខពួកក្រុងអៃយវិញ»(យ៉ូស្វេ ៧:៣,៤)។ អត្ថបទប្រាប់ថា «ដូច្នេះ ចូររត់បែបឲ្យបានរង្វាន់ចុះ»។ គម្ពីរទំនុកតម្កើងប្រាប់ថា «ពួកអ្នកដែលសាបព្រោះដោយទឹកភ្នែក គេនឹងច្រូតបានដោយច្រៀងអរ សប្បាយ»(ទំនុកតម្កើង ១២៦:៥)។ គម្ពីរមិនប្រាប់ថា «ពួកអ្នកដែលសាបព្រោះក្នុងតំរិះ គេនឹងច្រូតដោយ ច្រៀងអរសប្បាយ»។ គម្ពីរមិនប្រាប់ថា «ពួកអ្នកដែលសាបព្រោះក្នុងការជឿជាក់លើខ្លួនឯង គេនឹងច្រូត ដោយច្រៀងអរសប្បាយ»។ ទេ ពួកអ្នកដែលសាបព្រោះដោយទឹកភ្នែក គេនឹងច្រូតបានដោយច្រៀងអរ សប្បាយ។ សូមឲ្យយើងអធិស្ឋានសុំឲ្យមានការរស់ឡើងវិញថែមទៀត ដោយដឹងថា អំណាចជាកម្មសិទ្ធិ របស់ព្រះតែ១គត់។ សូមអធិស្ឋានទាល់តែព្រះយាងចុះមក តែឱព្រះអង្គអើយ សូមជួយយើងឲ្យច្បាំងនឹង អារក្ស សូមជួយយើងឲ្យច្បាំងក្នុងការអធិស្ឋាន រហូតដល់ទ្រង់យាងចុះមកនៅក្នុងការរស់ឡើងវិញដោយ អំណាចព្រះចេស្ដា! យើងអធិស្ឋានសុំឲ្យទ្រង់យាងចុះមកម្ដងទៀត! យើងអធិស្ឋាន សូមឲ្យទ្រង់យាងចុះ មក! សូមទ្រង់យាងចុះមកក្នុងការរស់ឡើងវិញ! «ចូរទៅមុខពួកគ្រីស្ទាន!» សូមក្រោកឈរ ហើយច្រៀង កន្លែងបន្ទរ។ ចូរទៅមុខពួកគ្រិស្ទាន ដូចទាហានចូលច្បាំង ៣. ទីបី អត្ថបទគម្ពីរត្រូវចំពោះការផ្សាយដំណឹងល្អ។ វាងាយស្រួលដើម្បីមើលទៅកាន់មនុស្សដែលបាននៅក្នុងក្រុមជំនុំរួចហើយ។ ជួនកាលវាត្រឹមត្រូវ ដើម្បីធ្វើដូចនោះ។ ប៉ុន្ដែ ឥឡូវនេះជាពេលដែលយើងត្រូវតែដេញចាប់មនុស្សបាត់បង់ដែលមិននៅទីនេះ។ យើងត្រូវតែផ្ដោតសំខាន់លើការផ្សាយដំណឹងល្អ! យើងត្រូវតែតយុទ្ធដូចជាអ្នកអត្ដពលកម្ម ដើម្បីយកឈ្មោះ និងលេខទូរស័ព្ទថែមទៀត។ យើងត្រូវតែតយុទ្ធដូចជាអ្នកអត្ដពលកម្ម ដើម្បីនាំមនុស្សបាត់បង់មកថែម ទៀត។ បើអ្នកមិនតយុទ្ធដើម្បីនាំពួកគេមកទេ នោះព្រះនឹងមិនបន្ដចាត់បញ្ជូនការរស់ឡើងវិញមកយើង ឡើយ។ ខ្ញុំមានអ្វីច្រើនទៀតដើម្បីប្រាប់ តែខ្ញុំត្រូវតែឈប់ត្រឹមនេះ។ លោកបណ្ឌិត ចាន់បានតយុទ្ធដើម្បីជួយ លោកវ៉ូដី។ លោកចាន់បានយកគាត់ទៅផ្ទះ។ គាត់បានអធិស្ឋានឲ្យលោកវ៉ូដីទាំងយប់ទាំងថ្ងៃ។ បន្ទាប់មក លោកវ៉ូដីបានទូរស័ព្ទមកខ្ញុំទាំងយំ។ ខ្ញុំបានទូរស័ព្ទទៅលោកបណ្ឌិត ចាន់ ហើយដាស់គាត់ឲ្យភ្ញាក់ឡើង រួច មកគាត់បានជួយលោកវ៉ូដីឲ្យបានសង្រ្គោះនៅម៉ោង២ព្រឹកនៅថ្ងៃចុងក្រោយក្នុងឆ្នាំ២០១៦។ ព្រះយេស៊ូវមានបន្ទូលថា «កូនមនុស្សបានមកដើម្បីស្វែងរក ហើយជួយសង្រ្គោះមនុស្សដែលបាត់ បង់»(លូកា ១៩:១០)។ ព្រះគ្រិស្ដមានបន្ទូលម្ដងទៀតថា « ចូរចេញទៅតាមផ្លូវច្រកល្ហក តាមរបង ហើយបង្ខំគេឲ្យចូលមក ដើម្បីឲ្យផ្ទះអញបានពេញ»(លូកា ១៤:២៣)។ បន្ទាប់ពីទ្រង់បានរស់ឡើងវិញ នោះ ព្រះយេស៊ូវមានបន្ទូលថា «ដូច្នេះ ចូរទៅបញ្ចុះបញ្ចូលឲ្យមានសិស្សនៅគ្រប់ទាំងសាសន៍»(ម៉ាថាយ ២៨:១៩)។ លោកបណ្ឌិត យ៉ូហាន អោ រ៉ាយស៍ប្រាប់ថា «ជាក់ស្ដែងណាស់ ការផ្សាយដំណឹងល្អជារឿងរ៉ាវ សំខាន់បំផុតដែលអាចកាន់កាប់គំនិត និងការខំប្រឹងប្រែងរបស់គ្រីស្ទាន»(The Golden Path to Successful Personal Soul Winning, Sword of the Lord Publishers, 1961, p. 55)។ ដ្បិតគាត់ មានប្រសាសន៍ត្រឹមត្រូវ! កុំភ្លេចថា ការងារចម្បងនៃក្រុមជំនុំគឺជាការផ្សាយដំណឹងល្អ! សូមតយុទ្ធដើម្បីនាំមនុស្សបាត់បង់ វ័យក្មេងនៅទីក្រុងនេះមកក្រុមជំនុំ! សូមតយុទ្ធដើម្បីនាំមនុស្សថែមទាំងដែលមិននៅទីនេះឥឡូវ! សូម តយុទ្ធដូចលោកបណ្ឌិត ចាន់បានធ្វើដើម្បីនាំឲ្យលោកវ៉ូដីបានសង្រ្គោះ! សូមចេញទៅតាមមហាវិទ្យាល័យ និងផ្សារទំនើប ហើយយកឈ្មោះគេ និងលេខទូរស័ព្ទគេ។ សូមនាំគេមកក្រុមជំនុំដើម្បីលឺដំណឹងល្អ។ សូម នាំឈ្មោះយ៉ាងតិចណាស់ម្នាក់គ្រប់ពេលយើងជួបគេ។ សូមស្រឡាញ់គេ ហើយថែរក្សាគេដូចជាលោកចាន់ បានធ្វើចំពោះលោកវ៉ូដី។ សូមព្យាយាមស្គាល់គេនៅពេលគេមក។ សូមធ្វើយ៉ាងម៉េចក៏ដោយដើម្បីឲ្យគេអាច នៅទីនេះ រហូតដល់គេបានសង្រ្គោះ ហើយបន្ទាប់មកគេនឹងនៅជាមួយយើង ដោយសារតែគេបានសង្រ្គោះ! អត្ថបទយើងប្រាប់ថា «ដូច្នេះ ចូររត់បែបឲ្យបានរង្វាន់ចុះ»។ ប៉ុលប្រាប់ថា «ហើយអស់អ្នកដែលតយុទ្ធគ្នា គេខំអត់សង្កត់ចិត្តគ្រប់ជំពូក គឺធ្វើដូច្នោះ មិនមែនដូចជាដាល់ខ្យល់នោះទេ»(១កូរិនថូស ៩:២៥)។ ប៉ុលមិនធ្វើការដោយស្ទាក់សើ្ទរចិត្ដនោះទេ។ គាត់មិនខ្ជះខ្ជាយពេលវេលារបស់គាត់នោះទេ។ គាត់ ផ្ដោតគំនិតរបស់គាត់លើការផ្សាយដំណឹងល្អ មិនមែនដូចជា «ដាល់ខ្យល់នោះទេ»។ នោះជាវិធីដើម្បីជួយ គេឲ្យបានសង្រ្គោះ! នោះជារបៀបដែលលោកបណ្ឌិត ចាន់បាននាំលោកវ៉ូដីឲ្យសា្គល់ព្រះគ្រិស្ដ។ សូមនាំគេ មក។ សូមធ្វើតាមគំរូលោកបណ្ឌិត ចាន់! សូមផ្ដោតសំខាន់លើពេលវេលាយើង និងការខំប្រឹងប្រែងផ្សាយដំណឹងល្អ! សូមនាំមនុស្សមកនៅ ឆ្នាំនេះ។ កុំគ្រាន់តែគិតអំពីមិត្ដភក្ដិអ្នក និងខ្លួនឯង។ កុំគ្រាន់តែគិតអំពីការណាត់ជួប។ សូមបង្កើតការងារដ៏ ចម្បង របស់អ្នកដើម្បីនាំមនុស្សបាត់បង់មក។ សូមផ្ដោតសំខាន់លើការជួយសង្រ្គោះមនុស្សបាត់បង់។ សូម ផ្ដោតសំខាន់ដូចភ្លើងហ្វា។ កុំធ្វើដោយស្ទាក់ស្ទើរ «មិនច្បាស់ ដូចជាដាល់ខ្យល់»។ កុំធ្វើដូចជារបស់ខ្លះនៅ ម្ខាង សូមធ្វើដោយផ្តោតសំខាន់លើរឿងផ្សេងៗ។ យើងនឹងមិននាំមនុស្សមកតាមវិធីនោះឡើយ។ អតបទ យើងប្រាប់ថា «ដូច្នេះ ចូររត់បែបឲ្យបានរង្វាន់ចុះ»។ សូមឲ្យយើងតយុត្ធជាមួយអារក្សក្នុងការអធិស្ឋាន ដូច្នេះយើងអាចនាំមនុស្សវ័យក្មេងថែមទៀតមក! «ចូរទៅមុខ ពួកគ្រីស្ទាន» សូមក្រោកឈរ ហើយច្រៀង កន្លែងបន្ទរម្ដងទៀត។ ចូរទៅមុខពួកគ្រិស្ទាន ដូចទាហានចូលច្បាំង ៤. ទីបួន អត្ថបទគម្ពីរត្រូវចំពោះអ្នកណាដែលនៅតែបាត់បង់។ ខ្ញុំត្រូវតែនិយាយពាក្យមួយចំនួនចំពោះអ្នកណាដែលមិនទាន់បានប្រែចិត្ដ។ អត្ថបទយើងប្រាប់ថា «ដូច្នេះ ចូររត់បែបឲ្យបានរង្វាន់ចុះ»។ វាមានការអនុវត្ដមួយចំពោះអ្នក។ អត្ថបទយើងប្រាប់ថា «ដូច្នេះ ចូររត់បែបឲ្យបានរង្វាន់ចុះ» កុំគ្រាន់តែអង្គុយនៅទីនេះ កាលខ្ញុំ អធិប្បាយ! ព្រះគ្រិស្ដមានបន្ទូលថា «ចូរខំប្រឹងចូលតាម» ទ្វារចង្អៀតនៃសេចក្ដីសង្រ្កោះ ដែលជាព្រះគ្រិស្ដ ទ្រង់ផ្ទាល់(លូកា ១៣:២៤)។ តើអ្នកកំពុងខំប្រឹងឬអត់? តើអ្នកខំប្រឹងប៉ុណ្ណា? «ចូរខំប្រឹងចូលតាម» មាន ចំនុចដូចគ្នានឹងឃ្លា «ដូច្នេះ ចូររត់បែបឲ្យបានរង្វាន់ចុះ»។ បើអ្នកធ្វើមែនទែនចំពោះព្រលឹងអ្នក ព្រះនឹង ទាញនាំអ្នកទៅឯព្រះគ្រិស្ដ។ តែបើអ្នកមិនខំប្រឹងសម្រាប់សេចក្ដីសង្រ្គោះ នោះកុំសង្ឃឹមថាបានសង្រ្គោះ ឡើយ។ បើអ្នកមិនខំប្រឹងចូលទៅឯព្រះគ្រិស្ដទេ នោះអ្នកនឹងមិនដែលបានសង្រ្គោះឡើយ! ហើយអ្នកនឹង មិន «ទទួល»បានសេចក្ដីសង្រ្គោះឡើយ។ អ្នកនឹងមិនបានវាឡើយ។ បើអ្នកមកខាងមុខដោយមិនគិត ដោយគ្មានការប៉ះពាល់ចិត្ដពីអំពើបាបអ្នក នោះអ្នកនឹងមិនប្រែចិត្ដឡើយ។ បើអ្នកចំនាយពេលរាប់ម៉ោង លេងហ្គេមតាមវីដីអូរាល់ថ្ងៃ នោះអ្នកនឹងមិនដែលប្រែចិត្ដឡើយ។ បើអ្នកបន្ដមើលរូបអាសអាភាសក្នុង កំព្យូទ័ររបស់អ្នក នោះអ្នកនឹងមិនដែលប្រែចិត្ដឡើយ។ ព្រះទតឃើញអ្នក ហើយជ្រាបថា អ្នកមិនមែនម៉ឺង ម៉ាត់ឡើយ។ បើអ្នកត្រឹមតែមានអារម្មណ៍ស្ដាយក្រោយ នោះអ្នកនឹងមិនដែលប្រែចិត្ដឡើយ។ យូដាស និង កាអ៊ីនបានស្ដាយក្រោយ។ គេទាំង២នាក់បានធ្លាក់ទៅឋាននរក។ បើអ្នកបន្ដគិតអំពីបញ្ហា អារម្មណ៍ និងការ ព្រួយបារម្ភរបស់អ្នក ហើយមិនគិតអំពីបាបរបសប់អ្នក នោះអ្នកនឹងមិនដែលប្រែចិត្ដឡើយ។ ព្រះយេស៊ូវ មិនមែនជាពេទ្យវិកលចរិកនោះទេ។ ទ្រង់មិនសុគតដើម្បីដោះបញ្ហា អារម្មណ៍ និងការព្រួយបារម្ភរបស់អ្នក នោះទេ។ ទ្រង់មិនបានសុគតដើម្បីប្រទានការអះអាងខាងអារម្មណ៍នោះឡើយ។ ទ្រង់បានសុគតដើម្បីសង បាបរបស់អ្នក ដើម្បីមិនឲ្យព្រះវរបិតាដាក់ទណ្ឌកម្មអ្នក។ នោះជាមូលហេតុដែល «ព្រះគ្រិស្ដបានសុគត សម្រាប់បាបរបស់យើង»(១កូរិនថូស ១៥:៣)។ បើអ្នកមិនឈឺចិត្ដពីបាបអ្នកក្នុងរបៀបពិតប្រាកដ សូម្បី តែមាត់អ្នកនិយាយពាក្យមួយចំនួនក៏ដោយ ការសុគតរបស់ព្រះគ្រិស្ដនឹងមិនជួយសង្រ្គោះអ្នកឡើយ។ ព្រះគ្រិស្ដបានសុគតលើឈើឆ្កាងដើម្បីសងបាបអ្នក។ ទ្រង់បានបង្ហូរព្រះលោហិតទ្រង់ដើម្បីសំអាត បាបអ្នកចេញ។ ទ្រង់រស់ពីស្លាប់ឡើងវិញដើម្បីប្រទានជីវិតដល់អ្នក។ ទ្រង់នឹងអត់ទោសបាបអ្នក បើអ្នកជឿ ជាក់លើទ្រង់។ សូមតយុទ្ធសម្រាប់ជីវិតអ្នក។ សូមបង្ខំខ្លួនឯងឲ្យគិតពីបាបអ្នក។ សូមតយុទ្ធសម្រាប់បជីវិត អ្នក ដើម្បីមករកព្រះគ្រិស្ដ ហើយទទួលសេចក្ដីសង្រ្គោះពីបាបអ្នក! សូមអញ្ជើញក្រោកឈរ ហើយច្រៀងបទ លេខ៤លើក្រដាសចម្រៀងអ្នក។ សូមច្រៀងខ១ និងខចុងក្រោយនៃបទ «» ។ វានៅលេខ៤។ ព្រះអង្គសង្រ្គោះអើយ ខ្ញុំអធិស្ឋានសុំឲ្យទ្រង់បំពេញការជាក់ស្ដែងខ្ញុំ សូមមកខាងមុខនេះ បើអ្នកចង់និយាយជាមួយខ្ញុំ ឬលោកយ៉ូហាន ខាហ្គិន ឬលោកបណ្ឌិត ខាហ្គិនអំពីការសង្រ្គោះបាបរបស់អ្នកដោយសារព្រះលោហិតរបស់ព្រះគ្រិស្ដ ដែលបង្ហូរលើឈើឆ្កាងដើម្បី សង្រ្គោះអ្នកពីអំពើបាប។
(ចប់សេចក្ដីអធិប្បាយ) សេចក្ដីអធិប្បាយដែលសរសេរដៃទាំងនេះមិនហាមឲ្យថតចំលងទេ។ អ្នកប្រើវាដោយគ្មានការអនុញ្ញាតពីលោក ច្រៀងចំរៀងតែម្នាក់ឯងមុនអធិប្បាយដោយ បែនយ៉ាមីន ខីខេង ហ្គ្រីហ្វី៖ |
ចំណងជើងនៃសេចក្ដីអធិប្បាយ ឆ្នាំនៃឋាននរក – ឆ្នាំនៃការរស់ឡើងវិញ A YEAR OF HELL – A YEAR OF REVIVAL! ដោយលោកបណ្ឌិត «ឱបើសិនជាទ្រង់នឹងវែកផ្ទៃមេឃ ហើយយាងចុះមកទៅអេះ ដើម្បីឲ្យភ្នំទាំងប៉ុន្មាន បានញាប់ញ័រនៅចំពោះទ្រង់»(អេសាយ ៦៤:១)។ «តើអ្នករាល់គ្នាមិនដឹងទេឬអី ថាពួកអ្នកដែលរត់នៅទីប្រណាំង គេរត់ទាំងអស់គ្នា ប៉ុន្តែ មានតែ១ទេដែលបានរង្វាន់ ដូច្នេះ ចូររត់បែបឲ្យបានរង្វាន់ចុះ» (១កូរិនថូស ៩:២៤)។ (១កូរិនថូស ៩:២៥, ២៦, ២៧) ១. ទីមួយ អត្ថបទគម្ពីរត្រូវចំពោះរដូវរងា និងរដូវផ្ការីកនេះ។ លោកុប្បត្ដិ ៨:២២។ ២. ទីពីរ អត្ថបទគម្ពីរត្រូវចំពោះការរស់ឡើងវិញ។ ពួកចៅហ្វាយ ១៦:២០; យ៉ូស្វេ ៧:3, ៤; ទំនុកតម្កើង ១២៦:៥។ ៣. ទីបី អត្ថបទគម្ពីរត្រូវចំពោះការផ្សាយដំណឹងល្អ។ លូកា ១៩:១០;១៤:២៣; ម៉ាថាយ ២៨:១៩; ១កូរិនថូស ៩:២៥។ ៤. ទីបួន អត្ថបទគម្ពីរត្រូវចំពោះអ្នកណាដែលនៅតែបាត់បង់។ លូកា ១៣:២៤; ១កូរិនថូស ១៥:៣។ |