Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




ថ្ងៃបុណ្យណូអែលនៅក្នុងឋាននរក ២០១៦

CHRISTMAS IN HELL – 2016
(Cambodian)

ដោយលោកបណ្ឌិត
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល
ក្នុងរដ្ឋឡូសអង់ចាឡែស ថ្ងៃរបស់ព្រះអម្ចាស់នៅពេលព្រឹក ធ្នូ ១៨ ២០១៦
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Morning, December 18, 2016


ខ្ញុំបានសួរខ្លួនឯងថា តើខ្ញុំគួរតែអធិប្បាយមេរៀននេះ «ថ្ងៃបុណ្យណូអែលក្នុងឋាននរក» ឬក៏អត់។ សាតាំងបានប្រាប់ថា «អូ ទេ នោះមិនមែនជាប្រធានបទល្អដើម្បីបង្រៀននៅថ្ងៃបុណ្យណូអែលនោះទេ។ វា សាហាវពេក»។ ភ្លាមៗកាលវាប្រាប់ដូច្នោះ ខ្ញុំដឹងថា ខ្ញុំកំពុងត្រូវល្បួងដើម្បីយល់ស្របជាមួយការផ្សាយដំណឹងល្អបែបខ្សោយដែលយើងទាំងអស់គ្នាជួបប្រទះ។ យើងផ្អៀងទៅតាមភាពកំសោយរបស់គេរួចហើយ ដ្បិតវាត្រូវតែអធិប្បាយចេញពីយើង។ សូមដកឬសចេញ ឬក៏យើងនឹងមិនអាចធ្វើជាអ្នកច្បាំងដែលព្រះសព្វ ព្រះហឬទ័យ។ យើងនឹងតូច ហើយខ្សោយពេកដើម្បីឈកឆ្នះលើការផ្សាយដំណឹងល្អរបស់ពួកផ៉ាឡេស្ទីននៅសម័យរបស់យើង។

ខ្ញុំនឹងមិនអនុញ្ញាត្ដឲ្យសាតាំងបន្លាចយើងដើម្បីកុំឲ្យអធិប្បាយពីឋាននរកនៅគ្រាណូអែល ឬក៏គ្រា ផ្សេងៗទៀតនោះទេ។ ឋាននរកនៅទីនោះរៀងរាល់ឆ្នាំ។ ហេតុអ្វីបានជាខ្ញុំមិនអធិប្បាយពីវានៅថ្ងៃបុណ្យ ណូអែល? ដូច្នេះ ខ្ញុំកំពុងបង្រៀនសេចក្ដីអធិប្បាយបែបបុរាណរបស់ខ្ញុំ «ថ្ងៃបុណ្យណូអែលក្នុងឋាននរក»។ ខ្ញុំបានបង្រៀនមេរៀននេះជាច្រើនដងសម្រាប់រយៈពេល៣២ឆ្នាំកន្លងមក។ គ្រូអធិប្បាយមានចរិកដូចស្រ្ដី ជាច្រើននាក់សព្វថ្ងៃនេះបានប្រាប់ខ្ញុំកុំឲ្យអធិប្បាយមេរៀននេះ។ តែបើអ្នកមិនអធិប្បាយពីឋាននរកនៅថ្ងៃ ណូអែល អញ្ចឹងតើអ្វីទៅជាអត្ថន័យនៃថ្ងៃណូអែល? ថ្ងៃណូអែលគ្មានន័យនោះទេ លុះត្រាតែមានភ្លើងឋាន នរកកំពុងរង់ចាំមនុស្សមានបាប។ ទារកដ៏ជាព្រះយេស៊ូវមិនបានប្រសូតមកក្នុងភូមិបេថ្លេហិមដើម្បីប្រទាន ដើមឈើណូអែល និងភ្លើងភ្លឺភ្លេតៗដល់យើងនោះទេ។ ទ្រង់បានប្រសូតក្នុងបេថ្លេហិមដើម្បីសុគតលើឈើ ឆ្កាង ដើម្បីឲ្យមនុស្សមានបាបអាចបានសង្រ្គោះពីភ្លើងឋាននរកអស់កល្បជានិច្ច។ ដូច្នេះទើបមនុស្សមាន បាបអាចត្រូវលំអាតពីអំពើបាបរបស់គេដោយព្រះលោហិតដ៏បរិសុទ្ធរបស់ទ្រង់។ នៅពេលអ្នកយកពាក្យឋាន នរកចេញពីថ្ងៃណូអែល នោះវាមិនមែនជាអ្វីសោះ តែជាថ្ងៃឈប់សម្រាករបស់ពួកមិនជឿព្រះ។ ដូច្នេះនៅ ព្រឹកនេះ ខ្ញុំនឹងអធិប្បាយមេរៀនបែបបុរាណរបស់ខ្ញុំ «ថ្ងៃបុណ្យណូអែលក្នុងឋាននរក»។ វាជាមេរៀនចុង ក្រោយដែលខ្ញុំបានបង្រៀននៅក្រុមជំនុំចិន មុនពេលគេបែរចេញពីការបង្រៀនរបស់លោកបណ្ឌិត ធីម៉ូថេ លីន ហើយចាប់ផ្ដើមរអិលយ៉ាងយូរទៅក្នុងលទ្ធិឡៅឌីសេនៅថ្ងៃអាទិត្យព្រឹកដ៏ខ្សោយ សោះកក្រោះ ដែលគេ បានប្រកាន់យកសព្វថ្ងៃនេះ។ សេចក្ដីអធិប្បាយនេះត្រូវបានបដិសេធដោយគ្រូអធិប្បាយ័យក្មេង២នាក់ដែល លោកបណ្ឌិត លីនបានឲ្យគេទទួលខុសត្រូវ។ គេបានសើចចំអកមេរៀនេះ ទោះបីជាមនុស្សវ័យក្មេង២៧ នាក់បានមកខាងមុខទាំងស្រក់ទឹកភ្នែកក៏ដោយ។ ទោះបីជាខ្ញុំបានចំនាយពេល២ម៉ោងដើម្បីប្រឹក្សាជាមួយ ពួកគេ ដោយសង្ឃឹមថាមានមនុស្សប្រែចិត្ដច្រើននាក់ក៏ដោយ។ គ្រូអធិប្បាយទាំងនោះបានធ្វើខុសនៅពេល នោះ ហើយគេនៅតែធ្វើខុសឥឡូវនេះ ដ្បិតក្រុមជំនុំនោះឈប់ជាក្រុមជំនុំដែលលោកបណ្ឌិត លីនបាន កសាងឡើង។ វាមិនមែនជាក្រុមជំនុំដូចគ្នាដែលគាត់បានកសាងឡើង ដោយសារតែមនុស្សប្រុសដែល អធិប្បាយសុទ្ធតែជាមនុស្សកំសាក ខ្លាចគេ គ្មានភាពក្លាហាន គ្មានសាច់ដុំ មិនមានចិត្ដក្ដៅ ហើយគ្មានសារ ពិតប្រាកដមកពីព្រះសោះ។ គេអធិប្បាយដើម្បីផ្គាប់ចិត្ដស្រ្ដីចាស់ៗដែលបង់លុយ។ គេមិនអធិប្បាយដើម្បី ជួយសង្រ្គោះមនុស្សវ័យក្មេងចេញពីឋាននរកដ៏នៅអស់កល្បជានិច្ចនោះទេ។

ខ្ញុំចាត់ទុកមេរៀន «ថ្ងៃបុណ្យណូអែលក្នុងឋាននរក» ជាមេរៀនពីបុរាណដ៏ល្អបំផុតមួយដែលខ្ញុំ ធ្លាប់អធិប្បាយ។ ដូច្នេះខ្ញុំនឹងបង្រៀនវាទៅដល់អ្នកត្រង់ៗ! មិនចាកប្រធានទេ! អត្ថបទគម្ពីរគឺលូកា ១៦:២៥។ គម្ពីរស្កោហ្វៀលនៅទំព័រ១០៩៩។ សូមក្រោកឈរឡើង ហើយមើលពាក្យ២ដើមដំបូងក្នុងខគម្ពីរនេះ។

« កូនអើយ ចូរនឹកចាំ»(លូកា ១៦:២៥)។

សូមអង្គុយចុះ

អ្នកមានបានស្លាប់ទៅ ហើយត្រូវគេកប់។ ភ្លាមៗព្រលឹងរបស់គាត់បានធ្លាក់ក្នុងអណ្ដាតភ្លើងនៃ ឋាននរក «គាត់រងទុក្ខវេទនា ក៏ងើបភ្នែកឡើង»(លូកា ១៦:២៣)។ អ្នកមាននោះបានឃើញអ័ប្រាហាំពី «ចំងាយ» នៅស្ថានសួគ៌។ គាត់បានសុំអង្វរសម្រាប់ទឹក១ដំណក់ដើម្បី «ដាក់លើអណ្តាតខ្ញុំឲ្យត្រជាក់បានបន្តិចផង ដ្បិតខ្ញុំវេទនានៅក្នុងភ្លើងនេះ»(លូកា ១៦:២៤)។ អ័ប្រាហាំបានប្រាប់គាត់ថា

« កូនអើយ ចូរនឹកចាំថា កាលឯងនៅរស់នៅឡើយ ឯងបានទទួលសុទ្ធតែសេចក្តីល្អ ឯឡាសារ គាត់បានតែសេចក្តីអាក្រក់ទេ ឥឡូវនេះ គាត់បានសេចក្តីកំសាន្តចិត្តវិញ ហើយឯងត្រូវវេទនា»(លូកា ១៦:២៥)។

ព្រះអម្ចាស់យេស៊ូវគ្រិស្ដបានរៀបរាប់ប្រាប់ពីរឿងនេះ។ ទ្រង់បានមានបន្ទូលប្រាប់រឿងនេះ ដើម្បីព្រមានបាប ជនអំពីឋាននរក។

លោកស្ពឺជិនជាគ្រូអធិប្បាយខាងបាទីស្ទដ៏ល្បីបំផុតនៅគ្រប់សម័យកាលទាំងអស់។ គាត់ប្រាប់ថា មនុស្សនៅគ្រាដែលគាត់ស្លាប់ទៅ គេនឹងក្លាយអធិប្បាយពីឋាននរក។ លោកវីលៀម ប៉ូតជាអ្នកបង្កើតសមា គមន៍សាវេសិន អាម៊ីបានប្រាប់ដូចនោះម្ដងដែរ។ គ្រូអធិប្បាយដ៏ល្បីទាំងនេះនៅសតវត្សទី១៩បានទាយថា ក្នុងសតវត្សទី២០ នឹងគ្មានការអធិប្បាយពីឋាននរកឡើយ។ គេបានទាយត្រូវ សូម្បីតែអាក្រក់ជាងសព្វថ្ងៃ នេះ។ គេសួរលោកប៉ូតពីអ្វីដែលគាត់គិតថា ជាគ្រោះថ្នាក់នៅខាងមុខក្នុងសតវត្សទី២០។ គាត់ឆ្លើយថា «ស្ថានសួគ៌ដោយគ្មានឋាននរក»(The War Cry, មករា ១៩០១ ទំព័រ៧)។ ការទាយរបស់គាត់ជាការពិត សព្វថ្ងៃនេះការអធិប្បាយពីឋាននរកស្ទើរតែមិនលឺ។ តែវាមិនគួរដូច្នោះឡើយ។ លោកបណ្ឌិត ជេ អាយ ផេខើជាអ្នកសិក្សាព្រះគម្ពីរដ៏ល្បីល្បាញម្នាក់។ គាត់ប្រសាសន៍ថា

គ្រូអធិប្បាយដែលជាគ្រីស្ទានត្រូវតែ{បង្រៀន}ពីឋាននរក៖ វាជាផ្នែកនៃការ ងាររបស់គេ។ យោងតាមព្រះយេស៊ូវ និងពួកសាវក ជីវិតផ្ទាល់ខ្លួននៅតែបន្ដបន្ទាប់ពីការស្លាប់ខាងរូបកាយ ហើយមនុស្សដែលយើងជួបក្នុងលោកីយដែលគ្មានព្រះគ្រិស្ដ គេអាក្រក់ ហើយធ្វើឲ្យភ័យខ្លាចតាមដែលអាចធ្វើទៅ បាន ដ្បិតមនុស្សទាំងអស់ត្រូវតែឲ្យគេប្រាប់ដូច្នោះ (J. I. Packer, Ph.D., មាតិកាចសម្រាប់អ្វីក៏ដោយដែលកើតឡើងចំពោះឋាននរក ដោយលោក John Blanchard, D.D., Evangelical Press, 2005 edition, p. 9)។

ខ្ញុំជាបុរសចាស់ៗម្នាក់។ ខ្ញុំនឹងមិននៅទីនេះយូរទៀតនោះទេ។ ពួកអ្នកដែលអធិប្បាយបន្ទាប់ពីខ្ញុំ ស្លាប់ទៅអាចខ្លាចដើម្បីអធិប្បាយពីឋាននរក។ គេអាចជឿថា អ្នកអាចសង្រ្គោះមនុស្សមានបាបដោយសារ ការបង្រៀនដោយប្រើពាក្យស្រទន់ៗ។ អ្នកត្រូវតែស្ដាប់គ្រូអធិប្បាយចាស់ម្នាក់នេះ ខណដែលខ្ញុំនៅទីនេះ!

ពាក្យរិះគន់តែ១គត់ដែលខ្ញុំមានគឺថា លោកបណ្ឌិត ផេសើចាត់ចែងការអធិប្បាយពីឋាននរក ចំពោះ «គ្រូអធិប្បាយដែលជាគ្រីស្ទាន»តែមួយគត់។ តែសាវកប៉ុលប្រាប់ថា គ្រូគង្វាលត្រូវតែ «ធ្វើការជាគ្រូផ្សាយដំណឹងល្អ»ផងដែរ(២ធីម៉ូថេ ៤:៥)។ គ្រូគង្វាល «ត្រូវ{បង្រៀន}ពីឋាននរកផងដែរ វាជាផ្នែកនៃការ ងាររបស់ពួកគេ»(Packer, ibid.)។ ខ្ញុំសង្ឃឹម ហើយអធិស្ឋានថា បុរសវ័យក្មេងដែលដើរតាមខ្ញុំនឹង អធិប្បាយពីអំពើបាប ឋាននរក និងការជំនុំជំរះដូចខ្ញុំបានធ្វើច្រើនជាង៥៥ឆ្នាំមកនេះ នៅពេលខ្ញុំស្លាប់ទៅ!

ព្រះយេស៊ូវជាគំរូរបស់យើង «ទ្រង់បានទុកដំរាប់ ឲ្យយើងរាល់គ្នាដើរតាមលំអានដាននៃទ្រង់»(១ពេត្រុស ២:២១)។ ជារឿយៗ ព្រះយេស៊ូវអធិប្បាយពីឋាននរក ហើយទ្រង់ជាគំរូរបស់យើង។ ដើម្បីធ្វើ ត្រឹមត្រូវចំពោះព្រះគ្រិស្ដ ជួនកាលគ្រូអធិប្បាយទាំងអស់គួរតែអធិប្បាយពីឋាននរក ហើយបង្ហាញយ៉ាង ច្បាស់ ដូចដែលព្រះគ្រិស្ដធ្វើកាលទ្រង់បានអធិប្បាយពី «អ្នកមាន និងឡាសារ»។ ព្រះគ្រិស្ដមានបន្ទូលថា អ្នកមាននោះបានស្លាប់ ហើយធ្លាក់ទៅក្នុងឋាននរកភ្លាមៗ វាជាកន្លែងដែលគាត់ត្រូវរងទុក្ខវេទនាក្នុងអណ្ដាតភ្លើង។ បុរសនោះបានសុំលោកអ័ប្រាហាំឲ្យទំលាក់ទឹកពីរបីដំណក់។ អ័ប្រាហាំឆ្លើយថា

« កូនអើយ ចូរនឹកចាំថា កាលឯងនៅរស់នៅឡើយ ឯងបានទទួលសុទ្ធតែសេចក្តីល្អ ឯឡាសារ គាត់បានតែសេចក្តីអាក្រក់ទេ ឥឡូវនេះ គាត់បានសេចក្តីកំសាន្តចិត្តវិញ ហើយឯងត្រូវវេទនា»(លូកា ១៦:២៥)។

ខ្ញុំកំពុងតែដកពាក្យ២ដើមដំបូងចេញពីអត្ថបទនោះ

« កូនអើយ ចូរនឹកចាំ»(លូកា ១៦:២៥)

នេះជាគ្រាណូអែល។ ក្រុមជំនុំយើងត្រូវបានតុបតែងយ៉ាងស្រស់ស្អាត។ យើងបានច្រៀងចម្រៀង ណូអែលពីបុរាណ។ យើងនឹងមានពិធីជប់លៀងនៅថ្ងៃណូអែលដ៏អស្ចារ្យនៅយប់នេះ។ យើងក៏នឹងមាន អាហារពេលល្ងាចនៅទីនេះផងដែរនៅម៉ោង ៨:០០យប់ថ្ងៃសៅរ៍ខាងមុខ វាមុនថ្ងៃណូអែល។ តែអំឡុងពេល ដ៏ល្អស្រស់ និងការជប់លៀងដ៏មានន័យទាំងអស់នេះគឺសម្រាប់ថ្ងៃកំណើតរបស់ព្រះគ្រិស្ដ ចូរឲ្យយើងកុំភ្លេច ពីឋាននរកឡើយ។ ឋាននរកគឺជាលទ្ធផលនៃអំពើបាប។ ព្រះយេស៊ូវបានប្រសូតមកដើម្បីសុគតលើឈើ ឆ្កាង ដើម្បីសង្រ្គោះអ្នកពីអំពើបាប ដូច្នេះអ្នកនឹងមិនត្រូវបោះទៅក្នុងអណ្ដាតភ្លើងដ៏អាក្រក់ទាំងនោះ។ សាវកប៉ុលប្រាប់ថា

«ព្រះគ្រិស្ដយេស៊ូវបានយាងមកលោកីយនេះដើម្បីសង្រ្គោះមនុស្សមានបាប» (១ធីម៉ូថេ ១:១៥)

ទេវតារបស់ព្រះអម្ចាស់និយាយទៅយ៉ូសែបថា

«នាងនឹងប្រសូតបុត្រា១ ហើយអ្នកត្រូវថ្វាយព្រះនាមថា «យេស៊ូវ» ព្រោះបុត្រនោះនឹងជួយសង្គ្រោះរាស្ត្រទ្រង់ ឲ្យរួចពីបាប»(ម៉ាថាយ ១:២១)។

ពិតប្រាកដណាស់ នោះមិនមែនអត្ថន័យពិតប្រាកដនៃថ្ងៃណូអែលនោះទេ? តើសារពិតប្រាកដនៃ ថ្ងៃណូអែលមិនមែនជាសេចក្ដីពិតដែលថា ព្រះយេស៊ូវបានយាងចុះពីស្ថានសួគ៌ទេឬអី? តើទ្រង់យាងមក ដើម្បីសុគតលើឈើឆ្កាង ដើម្បីសងបាបរបស់អ្នក ដើម្បីជួយមនុស្សមានបាបឲ្យរួចចេញពីឋាននរកឬទេ?

តែចុះបើសិនជាអ្នកស្លាប់មុនថ្ងៃណូអែលវិញ? បើនោះគួរតែកើតឡើងចំពោះអ្នកនៅខែធ្នូ ២៥ អ្នកនឹងចំនាយពេលនៅថ្ងៃណូអែលមុនដំបូងនៅក្នុងឋាននរក។ វាត្រូវបាននិយាយទៅកាន់អ្នក ដូចវាត្រូវ បាននិយាយទៅកាន់បុរសនោះ

« កូនអើយ ចូរនឹកចាំ»(លូកា ១៦:២៥)

បើបន្ដក្នុងបាបអ្នក ប្រហែលមិនមែនថ្ងៃណូអែលនេះ តែថ្ងៃមូយប្រហែលឆាប់ៗ អ្នកគិតថា អ្នកនឹង ចំនាយពេលនៅថ្ងៃណូអែលមុនដំបូងក្នុងកន្លែងនៃការដាក់ទណ្ឌកម្មដោយភ្លើង។ តើអ្នកនឹងនឹកចាំពីអ្វី នៅ ពេលអ្នកចំនាយពេលនៅក្នុងឋាននរកនៅថ្ងៃណូអែលមុនដំបូងរបស់អ្នក?

១. ទីមួយ អ្នកនឹងនឹកចាំសេចក្ដីអធិប្បាយដែលអ្នកបានព្រងើយកន្ដើយ។

អ្នកនឹងចាំពីរបៀបដែលអ្នកបានរៀនដើម្បីបិទគំនិតរបស់អ្នក។ របៀបដែលអ្នកព្រងើយកន្ដើយពី សេចក្ដីអធិប្បាយ។ អ្នកនឹងចាំថា វាប្រើការអនុវត្ដដើម្បីធ្វើរឿងនោះ។ មុនដំបូងសេចក្ដីអធិប្បាយរំខានអ្នក។ វាធ្វើឲ្យអ្នកគិតអំពីរឿងអស់កល្បជានិច្ច។ តែពេលវេលាផុតទៅ វាក្លាយជាស្រួលដើម្បីឲ្យអារក្ស «កញ្ជក់» យកសេចក្ដីអធិប្បាយចេញពីចិត្ដអ្នក(មើលម៉ាថាយ ១៣:១៩)។ ព្រះយេស៊ូវមានបន្ទូលថា

«ឯពួកអ្នកដែលទទួលតាមផ្លូវ គឺជាអស់អ្នកដែលបានឮ រួចអារក្សមកឆក់យកព្រះបន្ទូលពីចិត្តគេចេញទៅ ក្រែងគេជឿ ហើយបានសង្គ្រោះ» (លូកា ៨:១២)

មុនដំបូងវាពិបាកដើម្បីឲ្យអារក្សធ្វើដូចនោះ។ តែច្រើនខែកន្លងផុតទៅ អ្នកក្លាយជាធ្លាប់ចំពោះល្បិចកល របស់អារក្សមួយនេះ ដែលវាឈប់រំខានអ្នកទៀត ហើយអ្នកចាប់ផ្ដើមដេកលក់គ្រប់ពេលដែលគេអធិប្បាយ។ នៅចុងបញ្ចប់ បញ្ញាចិត្ដអ្នកបានរលាក ហើយចិត្ដអ្នកបានក្រិនដូចព្រះគ្រិស្ដមានបន្ទូលប្រាប់

«អ្នកមិនអាចលឺពាក្យរបស់ខ្ញុំ»(យ៉ូហាន ៨:៤៣)។

អ្នកអាចព្រងើយនឹងស្ដាប់ ដូច្នោះអ្នកមិនលឺព្រះបន្ទូលនៃព្រះ វាអាចនិយាយចំពោះអ្នកថា «ព្រះបានប្រគល់ គំនិតចោលម្សៀតដល់{អ្នក}»(រ៉ូម ១:២៨)។

« កូនអើយ ចូរនឹកចាំ»(លូកា ១៦:២៥)

កូនស្រីអើយ សូមនឹកចាំចុះ! នៅក្នុងឋាននរក អ្នកនឹងចាំសេចក្ដីអធិប្បាយជាច្រើន។ នៅពេលអ្នកចំនាយ ពេលនៅថ្ងៃណូអែលមុនដំបូងរបស់អ្នកនៅក្នុងរណ្ដៅដ៏ឆេះនោះ អ្នកនឹងចាំពីសេចក្ដីអធិប្បាយនេះជាពិត! នៅក្នុងឋាននរក អ្នកនឹងចាំពីសេចក្ដីអធិប្បាយដែលអ្នកព្រងើយកន្ដើយ។ អ្នកនឹងស្រែកយំថា «ឱព្រះអង្គ អើយ ហេតុអ្វីបានជាខ្ញុំមិនស្ដាប់តាមគ្រូអធិប្បាយចាស់នោះ? ឱព្រះអង្គើយ ឥឡូវនេះខ្ញុំយឺតពេលហើយ! យឺតពេលជារៀងរហូត។ ខ្ញុំកំពុងឆេះក្នុងឋាននរក។ ហេតុអ្វីអញ្ចឹង ហេតុអ្វីបានជាខ្ញុំមិនព្រមស្ដាប់តាមគ្រូ អធិប្បាយចាស់ពីបូរាណនោះ នៅពេលគាត់បានព្រមានខ្ញុំ?»

២. ទីពីរ អ្នកនឹងនឹកចាំព្រះវិញ្ញាណរបស់ព្រះដែលអ្នកបានបដិសេធ។

នៅថ្ងៃណូអែលមុនដំបូងរបស់អ្នកក្នុងឋាននរក អ្នកនឹងចាំពីពេលដែលព្រះវិញ្ញាណបរិសុទ្ធបានប៉ះ ពាល់ចិត្ដអ្នកពីអំពើបាបរបស់អ្នក។ ព្រះយេស៊ូវមានបន្ទូលថា

«កាលណាទ្រង់បានយាងមកហើយ នោះទ្រង់នឹងសំដែង ឲ្យមនុស្សលោកដឹងច្បាស់ ពីអំពើបាប»(យ៉ូហាន ១៦:៨)។

នៅពេលអ្នកចំនាយពេលនៅថ្ងៃណូអែលមុនដំបូងរបស់អ្នកក្នុងឋាននរក នោះអ្នកនឹងចាំពីពេលព្រះវិញ្ញាណ នៃព្រះបានបន្ទន់ចិត្ដអ្នក។ អ្នកនឹងចាំពីពេលដែលព្រះវិញ្ញាណរបស់ទ្រង់ធ្វើឲ្យអ្នកភ័យខ្លាច។ អ្នកនឹងចាំពី របៀបដែលអ្នកយំ។ តែអ្នកក៏ចាំពីរបៀបដែលអ្នកទាស់ទទឹងនឹងការប៉ះពាល់ចិត្ដរបស់ទ្រង់ ពីរបៀបដែលអ្នក ទាស់ទទឹងនឹងព្រះគ្រិស្ដផងដែរ រហូតដល់ព្រះវិញ្ញាណបរិសុទ្ធថយចេញពីអ្នក ហើយព្រះមានបន្ទូលពីអ្នកថា

«ឯ{គេ}ភ្ជាប់ខ្លួនតាមរូបព្រះហើយ តាមតែវាចុះ»(ហូសេ ៤:១៧)។

ដូចលោកបណ្ឌិត យ៉ូហាន អោ រ៉ាយស៍ប្រាប់ថា

ដ្បិតអ្នកជួបការជំនុំជំរះដ៏អាក្រក់ណាស់ អ្នកនឹងគ្មានក្ដីមេត្ដាឡើយ
   អ្នកបានរារែក ហើយបង្អង់រហូតដល់ព្រះវិញ្ញាណបានចេញទៅបាត់
ស្អីក៏គួរឲ្យទួកសោក និងបន្ទោសខ្លាំងម៉្លេះ បើសេចក្ដីស្លាប់រកឃើញភាពគ្មានសង្សឹម
   អ្នកបានរារែក ហើយបង្អស់ ដ្បិតអ្នកបានរង់ចាំយូរពេក
(«បើអ្នកបង្អង់យូរពេក»ដោយលោកបណ្ឌិត យ៉ូហាន អោ រ៉ាយស៍ ១៨៩៥-១៩៨០)។

« កូនអើយ ចូរនឹកចាំ»(លូកា ១៦:២៥)

នៅពេលអ្នកចំនាយពេលនៅថ្ងៃណូអែលមុនដំបូងរបស់អ្នកក្នុងឋាននរក នោះអ្នកនឹងចាំពីរបៀបដែលអ្នក ទាស់ទទឹងនឹងការប៉ះពាល់ចិត្ដនៃព្រះវិញ្ញាណរបស់ព្រះ ពីរបៀបដែលអ្នក «រារង់ ហើយបង្អែរបង្អង់រហូតដល់ ព្រះវិញ្ញាណចេញទៅបាត់»(Rice, ibid.)។

« កូនអើយ ចូរនឹកចាំ»(លូកា ១៦:២៥)

កូនស្រីអើយ សូមនឹកចាំចុះ! នៅពេលវាំងននកធ្លាក់ចុះ នោះពន្លឺចាប់ផ្ដើមភ្លឺ ហើយព្រលឹងអ្នកជាប់នៅក្នុង អណ្ដាតភ្លើង កូនប្រុសអើយ សូមនឹកចាំចុះ! កូនស្រីអើយ សូមនឹកចាំចុះ! អ្នកនឹងនឹកចាំពីសេចក្ដីអធិប្បាយ ដែលអ្នកព្រងើយកន្ដើយ។ អ្នកនឹងចាំពីព្រះវិញ្ញាណនៃព្រះដែលអ្នកបដិសេធ។

៣. ទីបី អ្នកនឹងនឹកចាំព្រះអង្គសង្រ្គោះដែលអ្នកមិនគោរព។

ទេ កុំប្រាប់ខ្ញុំថា អ្នកគោរពព្រះគ្រិស្ដ! កុំនិយាយកុហកអី! អ្នកមិនគោរពទ្រង់ឡើយ! គ្មានសោះ ឡើយ! ព្រះគម្ពីរប្រាប់ថា អ្នកចំអក ហើយបដិសេធព្រះគ្រិស្ដ។ ព្រះគម្ពីរប្រាប់ថា

«ទ្រង់ត្រូវគេមើលងាយ ហើយត្រូវមនុស្សបោះបង់ចោល ... ដូចជាអ្នកណាដែលមនុស្សគេចមុខចេញ ហើយយើងរាល់គ្នាមិនបានរាប់អានទ្រង់សោះ» (អេសាយ ៥៣:៣)។

បើអ្នកគោរពព្រះគ្រិស្ដមែន នោះអ្នកនឹងស្វែងរកទ្រង់។ បើអ្នកគោរពព្រះគ្រិស្ដ នោះអ្នកនឹង «ខំប្រឹងយ៉ាង{អស់ពីចិត្ត} ឲ្យបានចូលទៅ»ឯទ្រង់(លូកា ១៣:២៤)។ តើអ្នកបានខំប្រឹងពីអ្វី? តើអ្នកបានអធិស្ឋានរាប់ ម៉ោងដូចលោកលូសើរឬអត់? តើអ្នកបានឆ្លងកាត់ការថ្ងូរខាងព្រលឹងដូចលោកប៉ាន់យិនឬអត់? តើអ្នកបាន តមអាហារច្រើនអាទិត្យដូចលោកវ៉ាត់ហ្វៀលឬអត់? តើអ្នកបានបង្ខំខ្លួនអ្នកដូចលោកវែស្លេឬអត់? តើអ្នក បានចេញទៅស្វែងរកព្រះគ្រិស្ដក្នុងព្យុះព្រឹលដូចលោកស្ពឺជិនឬអត់? ខ្ញុំសូមប្រាប់ថា អ្នកមិនបានខំប្រឹង ទាល់តែសោះ។ រួចនៅថ្ងៃមួយ នៅពេលអ្នកស្ថិតក្នុងឋាននរក នោះអ្នកនឹងចាំថា អ្នកខ្ពិលពេក អ្នកមិនដែល ខំប្រឹងស្វែងរកព្រះគ្រិស្ដឡើយ!

« កូនអើយ ចូរនឹកចាំ»(លូកា ១៦:២៥)

កូនស្រីអើយ សូមនឹកចាំចុះ! អ្នកនឹងចាំពីនោះនៅក្នុងឋាននរក! អ្នកនឹងចាំថា អ្នកបានគោរពព្រះយេស៊ូវ គ្រិស្ដតិចតួចពេក ដូច្នេះអ្នកមិនខំប្រឹងស្វែងរកទ្រង់ឡើយ។ ព្រះយេស៊ូវមានបន្ទូលថា

« ឯងរាល់គ្នានឹងស្វែងរកអញ ហើយនឹងឃើញផង គឺកាលណាឯងស្វែងរកអញឲ្យអស់អំពីចិត្ត»(យេរេមា ២៩:១៣)។

កូនប្រុសអើយ ចូរនឹកចាំចុះ! កូនស្រីអើយ សូមនឹកចាំចុះ! អ្នកនឹងចាំនៅក្នុងអណ្ដាតភ្លើងនៃ ឋាននរក អ្នកចាំពីរបៀបដែលអ្នកមិនគោរពព្រះយេស៊ូវ ពីរបៀបដែលអ្នកបដិសេធសេចក្ដីសង្រ្គោះដែលទ្រង់ ផ្ដល់ឲ្យអ្នក។ អ្នកចាំពីរបៀបដែលស្អប់ខ្ញុំសម្រាប់ការអធិប្បាយដូចនេះ។ អ្នកចាំពីរបៀបដែលអ្នកចង់ឲ្យ មនុស្សវ័យក្មេងសង្សារទាំងនេះបង្រៀនព្រះគម្ពីរឲ្យពិរោះៗ ដើម្បីទាក់ទាញអ្នកទៅឯពួកគេផ្ទាល់ ជាជាង បញ្ជាអ្នកឲ្យប្រែចិត្ដពីបាបអ្នក ហើយមករកព្រះគ្រិស្ដ! បាទ ខ្ញុំដឹងថា អ្នកខ្លះនឹងសប្បាយ នៅពេលខ្ញុំស្លាប់ ទៅ។ តែអ្នកនឹងទៅឋាននរក សូម្បីតែនៅពេលខ្ញុំមិននៅទីនេះដើម្បីព្រមានអ្នកក៏ដោយ។ សូមស្ដាប់លោក បណ្ឌិត យ៉ូហាន អោ រ៉ាយស៍ដ៏ជាអ្នកល្បីល្បាញ

អ្នកបានរង់ចាំយូរពេក ទាំងបដិសេធទ្រង់ជាខ្លាំង
   អ្នកបានធ្វើបាបយូរដ៏គួរឲ្យខា្លច ចិត្ដរបស់អ្នកបានខុសឆ្គង
ឱព្រះអើយ សូមទ្រង់ជួយខ្ញុំឲ្យអត់ធ្មត់ ព្រះវិញ្ញាណទ្រង់ខ្ញាល់
   បើទ្រង់ឈប់ត្រាស់ហៅអ្នក នោះអ្នកត្រូវវិនាស ពេលទ្រង់ទៅបាត់
ដ្បិតអ្នកជួបការជំនុំជំរះដ៏អាក្រក់ណាស់ អ្នកនឹងគ្មានក្ដីមេត្ដាឡើយ
   អ្នកបានរារែក ហើយបង្អង់រហូតដល់ព្រះវិញ្ញាណបានចេញទៅបាត់
ស្អីក៏គួរឲ្យទួកសោក និងបន្ទោសខ្លាំងម៉្លេះ បើសេចក្ដីស្លាប់រកឃើញភាពគ្មានសង្សឹម
   អ្នកបានរារែក ហើយបង្អស់ ដ្បិតអ្នកបានរង់ចាំយូរពេក
(«បើអ្នកបង្អង់យូរពេក»ដោយលោកបណ្ឌិត យ៉ូហាន អោ រ៉ាយស៍ ១៨៩៥-១៩៨០)។

បើអ្នកមកខាងមុខនៅពេលខ្ញុំអញ្ជើញ ខ្ញុំមិនចង់ឲ្យអ្នកនិយាយពាក្យមួយអំពីឋាននរកនោះទេ។ ខ្ញុំ ចង់ឲ្យអ្នកនិយាយអំពីអំពើបាបរបស់អ្នកតែប៉ុណ្ណោះ និងអំពីព្រះយេស៊ូវ។ មានតែព្រះយេស៊ូវតែ១គត់ដែល អាចអត់ទោសបាបឲ្យអ្នកបាន។ មានតែព្រះយេស៊ូវតែ១គត់ដែលអាចសំអាតបាបអ្នកដោយព្រះលោហិតដ៏ វិសេសរបស់ទ្រង់។ សូមមករកព្រះយេស៊ូវ ហើយឲ្យទ្រង់សង្រ្គោះអ្នកពីបាបទាំងអស់របស់អ្នកទៅ។

តើវាអាក្រក់យ៉ាងណាទៅ បើអ្នកមិនគិតអំពីព្រះយេស៊ូវ នៅពេលអ្នកមកខាងមុខនេះ។ បើខ្ញុំប្រាប់ ពីការផ្ដល់ឲ្យរបស់ព្រះនៅក្នុងសេចក្ដីអធិប្បាយខ្ញុំ នោះសូមនិយាយអំពីការផ្ដល់ឲ្យនោះ។ បើខ្ញុំប្រាប់ពីការ រើសតាំងក្នុងសេចក្ដីអធិប្បាយខ្ញុំ នោះសូមនិយាយពីការរើសតាំង។ បើខ្ញុំប្រាប់ពីអារក្សសាតាំងក្នុងសេចក្ដីអធិប្បាយ នោះអ្នកសូមនិយាយពីអារក្សសាតាំងចុះ។ បើខ្ញុំប្រាប់ពីបាបដើមដំបូង ឬការត្រាស់ហៅដែល មានប្រសិទ្ធិភាព សូមនិយាយការទាំងអស់នោះចុះ។ បើខ្ញុំអធិប្បាយពីឋាននរក នោះជាអ្វីដែលអ្នកនិយាយ អំពី!

ទោះបីជាខ្ញុំដាក់ព្រះយេស៊ូវជាទីមួយក្នុងសេចក្ដីអធិប្បាយរបស់ខ្ញុំក៏ដោយ យើងមិនអាចឲ្យនាំអ្នក និយាយអំពីព្រះយេស៊ូវគ្រិស្ដបានឡើយ។ យើងមិនអាចនាំឲ្យអ្នកគិតអំពីព្រះយេស៊ូវបានឡើយ។ អ្នកបាន ចំអកទ្រង់ ហើយបដិសេធទ្រង់(អេសាយ ៥៣:៣)។ តែគ្មានមនុស្សណាម្នាក់អាចសង្រ្គោះខ្លួនឯងពីអំពើ បាបបានឡើយ។ លោកយ៉ូសែប ហាត(១៧១២-១៧៦៨)ប្រាប់ថា «គ្មានអ្នកណាសោះ មានតែព្រះ យេស៊ូវតែ១គត់ដែលអាចជួយមនុស្សមានបាបដែលគ្មានសង្សឹម»(«ចូរមកពួកអ្នកមានបាប»)។

បាបរបស់អ្នកត្រូវបានផ្ទេរលើព្រះយេស៊ូវក្នុងច្បារគេតសេម៉ាណី។ ទ្រង់ត្រូវបានខ្ទេចខ្ទាំនៅក្រោម ទំងន់អំពើបាបរបស់អ្នកក្នុងច្បារនោះ រហូតដល់ទ្រង់ចេញញើសដូចឈាមស្រក់លើដីតាមរន្ធញើសរបស់ ទ្រង់។ គេបានចាប់ទ្រង់ ហើយវាយព្រះភក្រ្ដទ្រង់។ គេបានបោចពុកចង្កាទ្រង់។ លោកពីឡាត់បានឲ្យគេវាយ ខ្នងទ្រង់រហូតដល់ឃើញឆ្នឹង។ គេបានដុំដែកគោលជាប់នឹងព្រះហស្ដ និងព្រះបាទរបស់ទ្រង់លើឈើឆ្កាង។ ទាហានម្នាក់បានចាក់ចំចំហៀងទ្រង់ដោយលំពេង «ក៏ចេញឈាម និងទឹក»(យ៉ូហាន ១៩:៣៤)។ ព្រះ យេស៊ូវបានឆ្លងកាត់ការរន្ធត់ ការឈឺចាប់ និងការថ្ងូរដើម្បីសងទោសអំពើបាបរបស់អ្នក ដើម្បីសំអាតអ្នកពី អំពើបាបរបស់អ្នកដោយព្រះលោហិតដ៏បរិសុទ្ធរបស់ទ្រង់។ ព្រះគម្ពីរប្រាប់ថា «ព្រះគ្រិស្ដបានសុគតសម្រាប់ អំពើបាបរបស់យើង»(១កូរិនថូស ១៥:៣)។

អូ សូមគិតពីអំពើបាបរបស់អ្នក! អូ សូមគិតពីព្រះយេស៊ូវដែលបានរងទុក្ខ បង្ហូរឈាម ហើយបាន សុគតដើម្បីសង្រ្គោះអ្នកពីបាប។ សូមគិតពីព្រះយេស៊ូវ ដ្បិតទ្រង់តែ១គត់ដែលអាចអត់ទោស ហើយសំអាត បាបទាំងអស់របស់អ្នក! សូមគិតពីអំពើបាបរបស់អ្នក! សូមគិតពីព្រះយេស៊ូវ តែមួយគត់ដែលអាចសង្រ្គោះ អ្នកបាន! សូមមករកព្រះយេស៊ូវទៅ។ សូមមករកទ្រង់ឥឡូវចុះ។ «គ្មានអ្នកណាសោះ មានតែព្រះ យេស៊ូវតែ១គត់ដែលអាចជួយមនុស្សមានបាបដែលគ្មានសង្សឹម»។

ចិត្ដខ្នះខ្នែងខ្ញុំមិនអាចពន្យាបានទៀតឡើយ
   ទឹកភ្នែកខ្ញុំអាចហូរជារៀងរហូត
ទាំងអស់សុទ្ធតែជាបាបដែលមិនអាចសងបាន
   ទ្រង់ត្រូវតែជួយសង្រ្គោះ គឺទ្រង់តែ១គត់
(«ថ្មពីចាស់បុរាណដែលប្រេះសម្រាប់ខ្ញុំ»ដោយលោក Augustus Toplady, 1740-1778)។

«គ្មានអ្នកណាសោះ មានតែព្រះ យេស៊ូវតែ១គត់ដែលអាចជួយមនុស្សមានបាបដែលគ្មានសង្សឹម»។ សូម មករកទ្រង់ដោយមានជំនឿដ៏សាមញ្ញចុះ! មេទ័ពដែលឈរនៅទាបឈើឆ្កាងបានមើលកាន់ព្រះយេស៊ូវកាល ទ្រង់សុគតសម្រាប់បាបរបស់គាត់។ គាត់បានលុតជង្គង់ចុះ ហើយជឿជាក់លើព្រះគ្រិស្ដ។ បុរសដែលបាន សំឡាប់ទ្រង់បានសង្រ្គោះនៅពេលនោះដោយសារព្រះយេស៊ូវ! បុរសដែលបានសំឡាប់ទ្រង់បានស្រែកថា «មនុស្សនេះជាព្រះរាជបុត្រានៃព្រះមែន»(ម៉ាកុស ១៥:៣៩)។ ប្រពៃណីប្រាប់ថា បុរសនេះបានក្លាយជា គ្រីស្ទបរិស័ទ។ តើអ្នកនឹងមករកព្រះយេស៊ូវ ហើយជឿជាក់លើទ្រង់ដូចបុរសដែរឬទេ? ព្រះយេស៊ូវស្រឡាញ់ អ្នក ហើយទ្រង់នឹងសង្រ្គោះអ្នក។


បើសិនជាសេចក្ដីអធិប្បាយនេះជាព្រះពរសំរាប់បងប្អូន នោះសូមផ្ញើរអ៊ីម៉ែលទៅកាន់លោកបណ្ឌិត ហាយមើស៏ ហើយសូមប្រាប់គាត់ផង។ នៅពេលអ្នកសរសេរផ្ញើរទៅកាន់លោក ហាយមើស៍ សូមប្រាប់ពីប្រទេសរបស់អ្នក ឬក៏គាត់មិនអាចឆ្លើយតបទៅវិញ។ សូមចុចទីនេះ rlhymersjr@sbcglobal.net(សូមចុចទីនេះ) ។ បើសេចក្ដីអធិប្បាយទាំងនេះជាព្រះពរចំពោះអ្នក នោះសូមប្រាប់គាត់ ថែមទាំងប្រាប់ពីប្រទេសរបស់អ្នកផង។ អ្នកអាចសរសេរទៅកាន់លោក ហាយមើស៏ក្នុងភាសាណា ក៏បាន ប៉ុន្ដែ សូមសរសេរជាភាសាអង់គ្លេស បើសិនជាបងប្អូនអាចធ្វើបាន។ បើអ្នកចង់សរសេរទៅ គាត់តាមប្រៃណីយ៍ សូមសរសេរទៅកាន់អាស័យដ្ឋាន P.O. Box 15308, Los Angeles, CA 90015។ អ្នកអាចទូរស័ព្ទទៅគាត់តាមលេខ(៨១៨)៣៥២-០៤៥២។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអានសេចក្ដីអធិប្បាយរបស់ លោក ហាយមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗនៅលើអ៊ីធើណេត តាមគេហទំព័រ
www.sermonsfortheworld.com. ចុចលើ ”
សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ”

សេចក្ដីអធិប្បាយដែលសរសេរដៃទាំងនេះមិនហាមឲ្យថតចំលងទេ។ អ្នកប្រើវាដោយគ្មានការអនុញ្ញាតពីលោក
Dr. Hymers។ ទោះបីជាយ៉ាងណាក៏ដោយ គ្រប់សេចក្ដីអធិប្បាយជាវីដីអូទាំងអស់របស់លោក
Dr. Hymers ហាមថតចំលង ហើយអាចត្រឹមតែប្រើវាបានដោយមានការអនុញ្ញាត។

អានបទគម្ពីរមុនសេចក្ដីអធិប្បាយដោយលោក អេបិល ផ្រូដោម៊ី៖ លូកា ១៦:១៩-២៥។
ច្រៀងចំរៀងតែម្នាក់ឯងមុនអធិប្បាយដោយ បែនយ៉ាមីន ខីខេង ហ្គ្រីហ្វី៖
      («បើអ្នកបង្អង់យូរពេក»ដោយលោកបណ្ឌិត យ៉ូហាន អោ រ៉ាយស៍ ១៨៩៥-១៩៨០)។


ចំណងជើងនៃសេចក្ដីអធិប្បាយ

ថ្ងៃបុណ្យណូអែលនៅក្នុងឋាននរក ២០១៦

CHRISTMAS IN HELL – 2016

ដោយលោកបណ្ឌិត
Dr. R. L. Hymers, Jr.

« កូនអើយ ចូរនឹកចាំ»(លូកា ១៦:២៥)

(លូកា ១៦:២៣, ២៤, ២៥; ២ធីម៉ូថេ ៤:៥; ១ពេត្រុស ១:២១;
១ធីម៉ូថេ ១:១៥; ម៉ាថាយ ១:២១)

១.   ទីមួយ អ្នកនឹងនឹកចាំសេចក្ដីអធិប្បាយដែលអ្នកបានព្រងើយកន្ដើយ។
ម៉ាថាយ ១៣:១៩; លូកា ៨:១២; យ៉ូហាន ៨:៤៣; រ៉ូម ១:2៨។

២.   ទីពីរ អ្នកនឹងនឹកចាំព្រះវិញ្ញាណរបស់ព្រះដែលអ្នកបានបដិសេធ។
យ៉ូហាន ១៦:៨; ហូសេ ៤:១៧។

៣.   ទីបី អ្នកនឹងនឹកចាំព្រះអង្គសង្រ្គោះដែលអ្នកមិនគោរព។
អេសាយ ៥៣:៣; លូកា ១៣:២៤; យេរេមា ២៩:១៣; យ៉ូហាន ១៩:៣៤;
១កូរិនថូស ១៥:៣; ម៉ាកុស ១៥:៣៩។