Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




អ័ដាម២នាក់

ប្រភេទនៃសេចក្ដីអធិប្បាយដែលយើងត្រូវស្ដាប់លឺក្នុងក្រុមជំនុំ
ដែលកំពុងស្លាប់សព្វថ្ងៃនេះ!
(សេចក្ដីអធិប្បាយទី៩០ពីកណ្ឌលោកុប្បត្ដិ)

THE TWO ADAMS –
THE KIND OF SERMON WE NEED TO HEAR
IN OUR DYING CHURCHES TODAY!

(SERMON #90 ON THE BOOK OF GENESIS)
(Cambodian)

ដោយលោកបណ្ឌិត
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល
ក្នុងរដ្ឋឡូសអង់ចាឡែស ថ្ងៃរបស់ព្រះអម្ចាស់នៅពេលល្ងាច ធ្នូ ៤ ២០១៦
A sermon preached at the Baptist Tabernacle of Los Angeles
Lord's Day Evening, December 4, 2016

«ព្រះយេហូវ៉ាដ៏ជាព្រះទ្រង់បង្គាប់ទៅអ័ដាមថា ឯងនឹងស៊ីផ្លែទាំងអស់ក្នុងសួនច្បារនេះបានតាមចិត្ត តែឯត្រង់ដើមដឹងខុសត្រូវ នោះមិនត្រូវឲ្យឯងស៊ីផលឡើយ ដ្បិតនៅថ្ងៃណាដែលឯងស៊ី នោះនឹងត្រូវស្លាប់ជាមិនខាន»(លោកុប្បត្ដិ ២:១៦-១៧)។


ព្រះបានបង្កើតមនុស្សមុនដំបូងបំផុតពីធូលីដី។ ខ្ញុំមិនដែលជឿរឿងនោះទេកាលខ្ញុំនៅក្មេង។ ខ្ញុំ បានជឿលើទ្រឹស្ដីនៃការវិវត្ដន៍ រហូតដល់អាទិត្យទី៤ក្នុងខែកញ្ញា ១៩៦១។ នៅខែកញ្ញា ទី២៨ក្នុងឆ្នាំនោះ ខ្ញុំមានការផ្លាស់ប្ដូរភ្លាមៗ វាជាប្រែចិត្ដដែលផ្លាស់ប្ដូរជីវិត។ ក្នុងរយៈពេល១សប្ដាហ៍នោះ អ្វីៗទាំងនោះបាន ផ្លាស់ប្ដូរ។ ការផ្លាស់ប្ដូរមួយដែលសំខាន់បំផុតជាជំនឿមុតមាំក្នុងព្រះគម្ពីរ។ ចាប់ពីពេលនោះមកខ្ញុំបានយល់ ដឹងថា ការវិវត្ដន៍សុទ្ធតែជាការបន្លំ គ្រាន់តែជារឿងប្រឌិតបែបវិទ្យាសាស្រ្ដ ដែលក្លែងក្លាយដូចជាសៀវភៅ ពួកម៉ូម៊ិន និងគម្ពីរកូរ៉ាអាន។ នៅក្នុងការប្រែចិត្ដរបស់ខ្ញុំ គំនិតរបស់ខ្ញុំបានផ្លាស់ប្ដូរចេញពីជំនឿក្នុងការ បង្រៀនរបស់លោកដាវិន ទៅជឿលើព្រះគម្ពីរដែលព្រះបានបណ្ដាលឲ្យតែងតាមភាសាហេព្រើរ និងភាសា ក្រិក។ ឥឡូវនេះ ខ្ញុំដឹងក្នុងព្រលឹងរបស់ខ្ញុំថា «គ្រប់ទាំងបទគម្ពីរគឺជាព្រះទ្រង់បានបញ្ចេញព្រះវិញ្ញាណបណ្តាលឲ្យតែងទេ ក៏មានប្រយោជន៍សំរាប់ការបង្រៀន»(២ធីម៉ូថេ ៣:១៦)។ ដ្បិតគ្រប់ទាំងពាក្យទាំង អស់ក្នុងព្រះគម្ពីរសុទ្ធតែព្រះបានបណ្ដាលឲ្យតែងឡើង មិនអាចមានកំហុសឡើងក្នុងព្រះគម្ពីរ ចាប់តាំងពី ពាក្យមួយៗពីលោកុប្បត្ដិទៅដល់វិវរណៈត្រូវបានប្រទានឲ្យមនុស្សដែលសរសេរសៀវភៅដ៏បរិសុទ្ធនេះ! ព្រះ គម្ពីរប្រាប់ថា «ព្រះយេហូវ៉ាដ៏ជាព្រះទ្រង់យកធូលីដីមកសូនធ្វើជាមនុស្ស ទ្រង់ផ្លុំខ្យល់ដង្ហើមជីវិតបញ្ចូលទៅក្នុងរន្ធច្រមុះនោះក៏ត្រឡប់ជាមានព្រលឹងរស់ឡើង»(លោកុប្បត្ដិ ២:៧)។ នៅពេលនោះហើយខ្ញុំបានដឹងថា ព្រះបានបង្កើតមនុស្សដើមដំបូងបំផុត មនុស្សមិនមែនវិវត្ដន៍ចេញពីទម្រង់ជីវិតដែលទាបនោះទេ។ ខ្ញុំបាន ដឹងថា ការកត់ត្រាទុកពីការបង្កើតមនុស្សសុទ្ធតែត្រឹមត្រូវពិតប្រាកដ ហើយខ្ញុមដឹងថា ការវិវត្ដន៍ជាការកុហក របស់សាតាំង។

ពេលនោះព្រះបានដាក់មនុស្សក្នុងសួរច្បារដ៏ស្រស់ស្អាតមួយ សួនច្បារដែលពេញដោយសារជាតិ និងផ្លែឈើគ្រប់ប្រភេទ។ ដើមឈើ និងផ្លែឈើជាច្រើនដែលនាំឲ្យមានសុខភាពល្អទាំងអស់នេះឈប់មាន ទៀត ដោយសារតែវាត្រូវបានបំផ្លាញដោយសារទឹកជំនន់។

តែនៅកណ្ដាលសួនច្បារនោះ មានដើមឈើ២ដើមដែលសំខាន់ (ដើមឈើជីវិត និងដើមឈើដឹង ខុសត្រូវ)។ ព្រះបានប្រទានច្បាប់តែ១គត់ដល់អ័ដាមឲ្យធ្វើតាម «តែឯត្រង់ដើមដឹងខុសត្រូវ នោះមិនត្រូវឲ្យឯងស៊ីផលឡើយ ដ្បិតនៅថ្ងៃណាដែលឯងស៊ី នោះនឹងត្រូវស្លាប់ជាមិនខាន»(លោកុប្បត្ដិ ២:១៧)។ ពាក្យ «ដឹង» ក្នុង២:១៧ចេញពីឬសពាក្យ «យ៉ាដ៉ា»។ វាមានន័យថា «រាប់អានគ្នា ដូចជាមិត្ដភក្ដិស្គាល់គ្នា» (Strong)។ បើសិនជាពួកគេញាំផ្លែឈើដែលព្រះហាមនោះ ពួកគេនឹងញៀន។ បទពិសោធន៍ក្រៅ អាពាហ៍ពិពាហ៍ខាងផ្លូវភេទមួយដងនាំឲ្យនឹកចាំរហូត ដោយសារតែមនុស្សដែលរាប់អានគ្នាឥឡូវនេះ។ បទ ពិសោធន៍ម្ដង ឬ២ដងជាមួយថ្នាំញៀននាំឲ្យមនុស្សញៀន។ ភាពគ្មានទោសរបស់គេបានបាត់ទៅរហូត។ ការញាំដើមឈើដឹងខុសត្រូវនឹងបំផ្លាញភាពគ្មានទោសរបស់មនុស្សជារៀងរហូត ចុងបញ្ចប់ជាការស្លាប់ខាង ឯវិញ្ញាណ និងការស្លាប់ខាងរូបកាយ។

អារក្សបានដឹងយ៉ាងច្បាស់ណាស់។ នោះជាមូលហេតុដែលវាល្បួងមនុស្សឲ្យញាំដើមឈើដែល ព្រះបានហាម។ វាដឹងថា មនុស្សនឹងបាត់បង់ភាពគ្មានទោសរបស់គេ ហើយក្លាយជាមនុស្សមានបាបជារៀង រហូត។ ការធ្វើតាមសេចក្ដីល្បួងនេះនឹងបំផ្លាញបញ្ញាចិត្ដរបស់មនុស្ស។ គាត់នឹងក្លាយជាមនុស្សមានបាបជា រៀងរហូត។ បញ្ញាចិត្ដរបស់គេនឹងស្លាប់ភ្លាមៗ កាលគាត់ញាំផ្លែឈើនោះ។ ឥឡូវនេះគាត់ពួនខ្លួនពីព្រះ។ ព្រលឹងរបស់គាត់នឹង «ស្លាប់ក្នុងការរំលង និងអំពើបាប»(អេភេសូរ ២:១)។ គាត់នឹង «ស្លាប់ក្នុងអំពើ បាប»(អេភេសូរ ២:៥)។ គាត់នឹងមានគំនិតខាងសាច់ឈាម ហើយឃើញព្រះជាសត្រូវ(រ៉ូម ៨:៧)។ គាត់ មិនត្រឹមតែស្លាប់ខាងវិញ្ញាណនោះទេ តែរូបកាយរបស់គាត់នឹងចាស់ទៅ ហើយចុងបញ្ចប់ស្លាប់ខាងរូប កាយ។ ក្នុងនាមជាមនុស្សដែលស្លាប់ គាត់នឹងមិនអាច « ទទួលសេចក្តីខាងឯព្រះវិញ្ញាណនៃព្រះទេ»... ពីព្រោះឥឡូវនេះសេចក្ដីពិតរបស់ព្រះជា «សេចក្តីល្ងង់ល្ងើដល់គេ»(១កូរិនថូស ២:១៤)។

តែវាអាក្រក់ទៅៗ និស្ស័យដែលខូចបំផ្លាញ និងសេចក្ដីស្លាប់ខាងវិញ្ញាណបានឆ្លងរាលដល់ពូជ របស់គាត់ទាំងអស់នៅលើផែនដីនេះ តាមរយៈមនុស្សទាំងអស់ «ដោយសារការមិនស្ដាប់បង្គាប់របស់អ័ដាម នោះមនុស្សជាច្រើនបានត្រលប់ជាមនុស្សមានបាប»(រ៉ូម ៥:១៩ KJV, ESV)។ « ដូច្នេះ ដែលមនុស្សទាំងអស់ត្រូវទោស ដោយព្រោះអំពើរំលងតែ១»(រ៉ូម ៥:១៩៨)។ «អំពើបាបដើមដំបូងរបស់អ័ដាមមាន ន័យថា សំគាល់នៃអំពើបាបរបស់មនុស្សទាំងអស់ចេញពីចិត្ដរបស់គេតាំងពីកំណើតមក ភាពមានបាបនៅ ខាងក្នុងគឺជាឬស និងជាប្រភពនៃអំពើបាបទាំងអស់។ វាបានផ្ទេរ{ឆ្លង}ចេញពីអ័ដាមមកឯយើងរាល់គ្នា។ យើងមិនមែនជាមនុស្សមានបាបដោយសារយើងធ្វើបាបនោះទេ ប៉ុន្ដែយើងធ្វើអំពើបាបដោយសារយើងជា មនុស្សមានបាប ដែលបានកើតមកមាននិស្ស័យជាទាសកររបស់អំពើបាប» (The Reformation Study Bible; សំគាល់ទំព័រ៧៨១)។ «មនុស្សដែលស្លាប់ក្នុងអំពើបាបមិនអាចពឹងលើកំលាំងខ្លួនឯងដើម្បីប្រែចិត្ដ បានឡើយ»(Westminster Confession, IX, 3)។

អំពើបាបរបស់អ័ដាមត្រូវបានឆ្លងមកពូជរបស់គាត់ទាំងអស់(ពូជមនុស្សទាំងស្រុង)។ សេចក្ដពិត នោះត្រូវបានបញ្ជាក់។ វាត្រូវបានបញ្ជាក់ដោយសារហេតុការណ៍ដែលថា កូនមុនដំបូងរបស់អ័ដាមជាកាអ៊ីន គាត់បានសំឡាប់ប្អូនប្រុសខ្លួនឯង(មើលលោកុប្បត្ដិ ៤:៨)។ ដូច្នេះអ្នកជាកូនអ័ដាម អ្នកជាមនុស្សបាប តាមធម្មជាតិ។ គ្មានអ្វីសោះដែលអ្នកអាចធ្វើ ឬនិយាយដើម្បីសង្រ្គោះអ្នក។ គ្មានអ្វីសោះដែលអាចជួយដើម្បីបានសង្រ្គោះ។ តាមធម្មជាតិអ្នកជាមនុស្សមានបាប។ ការមកក្រុមជំនុំនឹងមិនជួយសង្រ្គោះអ្នកឡើយ។ ការអធិស្ឋានរបស់អ្នកនឹងមិនសង្រ្គោះអ្នកឡើយ។ ការធ្វើល្អដែលអ្នកខំធ្វើនឹងមិនអាចសង្រ្គោះអ្នកឡើយ។ គ្មានអ្វីសោះ ខ្ញុំថាម្ដងទៀត គ្មានអ្វីសោះដែលអ្នកអាចធ្វើ ឬនិយាយដើម្បីសង្រ្គោះអ្នកបាន។ អ្នកជាមនុស្ស មានបាបដែលបាត់បង់។ ខ្ញុំស្គាល់គ្រូអធិប្បាយខ្លះដែលអាក្រក់មែនទែន គេជាអ្នកសិក្សាព្រះគម្ពីររាល់ថ្ងៃ។ មនុស្សមានបាបដែលមិនស្ដាប់បង្គាប់ភាគច្រើនខ្លះដែលខ្ញុំស្គាល់បានកើតក្នុងគ្រួសារគ្រីស្ទាន តែគេធំឡើង ជាមនុស្សបះបោរប្រឆាំងនឹងព្រះ បះបោរប្រឆាំងនឹងព្រះគ្រិស្ដ បះបោរប្រឆាំងនឹងឪពុកម្ដាយ បះបោរប្រឆាំង នឹងអ្វីៗទាំងអស់ដែលគេបានរៀនក្នុងក្រុមជំនុំ។ គេស្គាល់ព្រះគម្ពីរច្បាស់ តែគេបះបោរប្រឆាំងនឹងព្រះគម្ពីរ។ គេបះបោរប្រឆាំងនឹងគ្រូគង្វាលដែលអធិប្បាយពីព្រះគម្ពីរ។ គេបះបោរប្រឆាំងដោយសារក្នុងចិត្ដរបស់គេ គេ ស្អប់សេចក្ដីពិត។ ខ្ញុំបានស្គាល់ «ក្មេងក្រុមជំនុំ»ដែលអាក្រក់ដូចអារក្សអញ្ចឹង។ ក្មេងស្រីធំឡើងក្នុងក្រុមជំនុំ ដែលបានទាក់មនុស្សឲ្យរួមភេទជាមួយពួកគេ។ ថ្ងៃអាទិត្យខាងមុខ គេច្រៀងបទចម្រៀងដូចជាទេវតា តែ ការពិតគេជាមនុស្សមានបាបដែលខ្ទេចខ្ទីអស់ហើយ។ ខ្ញុំបានស្គាល់ «ក្មេងក្រុមជំនុំ»ដែលបានរួមភេទជា មួយក្មេងស្រីទាំងអស់ ហើយបន្ទាប់មកត្រូវអួតអំពីអំពើបាបរបស់គេនៅមុខក្មេងប្រុសៗ ដែលធ្វើឲ្យផ្ដិតជាប់ នៅក្នុងសេចក្ដីប៉ងប្រាថ្នាក្នុងខួរក្បាលក្មេងប្រុស ដែលអាចបំផ្លាញពួកគេបាន។

អ្នកនិយាយថា «ខ្ញុំមិនដែលធ្វើដូចនោះឡើយ!» តែអ្នកបានគិតអំពីរឿងនោះ។ អ្នកបានធ្វើរឿង ស្មោកគ្រោកនៅក្នុងគំនិតរបស់អ្នក តើអ្នកបានធ្វើអត់? ព្រះយេស៊ូវមានបន្ទូលថា វាអាក្រក់ដូចជាអ្នកធ្វើវា អញ្ចឹង។

អ្នកនិយាយថា អ្នកស្រឡាញ់ព្រះ ប៉ុន្ដែតើអ្នកស្ដាប់បង្គាប់ទ្រង់អត់? តើអ្នកស្រឡាញ់ព្រះអស់ពី ចិត្ដរបស់អ្នកឬអត់? តើអ្នកស្រឡាញ់ការអានព្រះគម្ពីរាល់ថ្ងៃឬអត់? តើអ្នកចូលចិត្ដចំនាយពេលតែម្នាក់ឯង ជាមួយព្រះក្នុងការអធិស្ឋានរាល់ថ្ងៃឬអត់? ឬក៏អ្នកចំនាយពេលទំនេររបស់អ្នកដើម្បីលេងហ្គេមតាមវីដីអូ ឬ មើលកីឡាតាមកញ្ជក់ទូរទស្ស។ អ្នកមិនដែលគិតពីការអធិស្ឋានច្រើន ឬអានគម្ពីរច្រើនឡើយ។ ខ្ញុំសូមប្រាប់ ថា ការនោះបង្ហាញថា អ្នកមិនស្រឡាញ់ព្រះ មិនស្រឡាញ់ជាពិត អ្នកត្រឹមតែនិយាយអំពីការស្រឡាញ់ព្រះ តែប៉ុណ្ណោះ។ តែពិតប្រាកដណាស់ អ្នកចំអកព្រះ។ ពិតប្រាកដណាស់អ្នកស្រឡាញ់ខ្លួនឯងតែប៉ុណ្ណោះ។ សូមគិត! តើវាពិតអត់? តើអ្នកមិនមែនជាមនុស្សមានបាបដែលចំអកព្រះទេឬអី? តើអ្នកខ្លាចគ្រូគង្វាលឬ អត់? ហេតុអ្វីបានជាអ្នកខ្លាចខ្ញុំ? តើវាមិនមែនដោយសារខ្ញុំធ្វើឲ្យអ្នកគិតអំពើព្រះ និងអំពើបាបទេឬអី? តើ នោះមិនមែនជាមូលហេតុដែលអ្នកខ្លាចខ្ញុំទេឬអី?

តើអ្នកពិតជាចូលចិត្ដសេចក្ដីអធិប្បាយរបស់លោកយ៉ូហាខាហ្គិនពីរបៀបណាត់ជួបគ្នាឬទេ? អ្នកអង្គុយត្រង់ខ្លួន ហើយប្រឹតប្រៀងស្ដាប់។ អ្នកមិនធ្វើដូចនោះឡើយនៅពេលខ្ញុំអធិប្បាយពីអំពើបាប សេចក្ដីសង្រ្គោះ និងព្រះគ្រិស្ដ! អ្នកខ្លះចាប់អារម្មណ៍ការបង្រៀនពីគំនិតនៃការណាត់ជួបជាជាងស្ដាប់ខ្ញុំអធិប្បាយពី ព្រះគ្រិស្ដ និងការសុគតរបស់ទ្រង់លើឈើឆ្កាងដើម្បីសង្រ្គោះអ្នកពីបាប។ បើអញ្ចឹងមែន នោះអ្នកដឹងថា ខ្ញុំ និយាយត្រឹមត្រូវ វាបញ្ជាក់ថា អ្នកជាមនុស្សមានបាបបះបោរដែលមិនស្រឡាញ់ព្រះគ្រិស្ដនៅក្នុងចិត្ដពិតប្រា កដឡើយ។ សូមសារភាពចុះ។ អ្នកត្រូវតែសារភាព ទើបអ្នកមានអារម្មណ៍ថា អ្នកជាមនុស្សមានបាបដែល បាត់បង់។ អ្នកត្រូវតែសារភាពវា ឬអ្នកគ្មានសង្ឃឹមសោះ។ គ្មានសង្ឃឹមទាល់តែសោះសម្រាប់អ្នក!

«អ្នកណាដែលគ្រប់បាំងការរំលងរបស់ខ្លួន នោះនឹងមិនចំរើនឡើងទេ តែអ្នកណាដែលលន់តួ ហើយលះបង់អំពើនោះ នឹងប្រទះបានសេចក្តីមេត្តាករុណាវិញ»(សុភាសិត ២៨:១៣)។

ឥឡូវនេះសូមសារភាពពីបាបខាងក្នុងនៃចិត្ដដ៏អាក្រក់របស់អ្នក ឬក៏អ្នកនឹងនៅអស់កល្បជានិច្ចក្នុងបឹងភ្លើង! នេះជាសេចក្ដីពិត។ ខ្ញុំកំពុងនិយាយទៅកាន់អ្នកដូចជាចាស់ទុំ។ នេះមិនមែនជាថ្នាក់ថ្ងៃអាទិត្យដែលពិរោះ ស្ដាប់នោះទេ។ នេះមិនដូចជាលោកជូអែល អោស្ទីននិយាយពិរោះនោះទេ។ នេះមិនមែនជាការអធិប្បាយ តាមខគម្ពីរមួយៗដោយលោកយ៉ូហាន ម៉ាកខាងដើរនោះទេ។ នេះជាសេចក្ដីអធិប្បាយបែបបុរាណល្អដែល ជួយដាស់អ្នកឡើង។ នេះជាសេចក្ដីអធិប្បាយបែបផ្សាយដំណឹងល្អនៃការបង្រៀនតាមបែបបុរាណ។ នេះជា សេចក្ដីអធិប្បាយដែលព្រះអាចប្រើដើម្បីដាស់អ្នកឲ្យដឹងថា អ្នកមានចិត្ដដ៏ពេញដោយបាប ជាចិត្ដដែលស្លាប់ ក្នុងអំពើបាប។ ខ្ញុំកំពុងបង្រៀនទៅកាន់អ្នកដូចជាគ្រូអធិប្បាយគ្រប់រូបគួរតែបង្រៀន។ ខ្ញុំមិនចង់បានលុយ របស់អ្នកឡើយ! ទៅឋាននរកជាមួយលុយរបស់អ្នកចុះ។ ខ្ញុំចង់បានព្រលឹងអ្នក។ ខ្ញុំចង់ឃើញអ្នកបាន សង្រ្គោះដោយសារព្រះយេស៊ូវ។ ខ្ញុំចង់ឃើញព្រះប្រែចិត្ដចិត្ដដ៏ពេញដោយបាបរបស់អ្នក ផ្លាស់ប្រែវា ហើយ សំអាតវាឲ្យស្អាតជាមួយព្រះលោហិតរបស់ព្រះគ្រិស្ដ។ នោះជាអ្វីដែលខ្ញុំចង់បាន។ ខ្ញុំចង់ឲ្យអ្នកបានផ្លាស់ប្រែ ដើម្បីឲ្យក្លាយជាកូនព្រះដ៏មានអំណរ ផ្ទុយពីសភាពរបស់អ្នកឥឡូវនេះ។ អ្នកមានពុតជាមនុស្សដែលមើល ទៅដូចជាគ្រីស្ទាន តែខាងក្នុងចិត្ដ « មានពេញដោយឆ្អឹងខ្មោច និងសេចក្តីស្មោកគ្រោកគ្រប់មុខវិញ... អ្នករាល់គ្នាក៏បែបដូច្នោះដែរ ខាងក្រៅមើលទៅដូចជាសុចរិតដល់មនុស្សលោកមែន តែខាងក្នុងមានសុទ្ធតែសេចក្តីកំពុត និងសេចក្តីទទឹងច្បាប់ទទេ»(ម៉ាថាយ ២៣:២៧,២៨)។ ហើយអ្នកដូចជាផ្លូវរបស់អ្នក។ ចិត្ដ របស់អ្នកពេញដោយបាប ដែលអ្នកខំអស់ពីសមត្ថភាពដើម្បីមើលទៅដូចជាគ្រីស្ទាន តែសូមមើលទៅចិត្ដ របស់អ្នក! ចិត្ដអ្នកពេញដោយបាប ការស្រើបស្រាល និងភាពគ្មានជំនឿ។ ចិត្ដអ្នកបះបោរដូចជាចិត្ដរបស់ កាអ៊ីន។

លោកុប្បត្ដិ ៥:១,៣ បញ្ជាក់ថា អំពើបាបរបស់អ្នកអ័ដាមបានបំផ្លាញពូជមនុស្សទាំងមូល។ នោះ ជាមូហេតុដែលចិត្ដអ្នកបានស្លាប់ក្នុងអំពើបាប។ ក្នុងលោកុប្បត្ដិ ៥:១ យើងឃើញថា «ព្រះបានបង្កើត មនុស្សឲ្យដូចរូបអង្គទ្រង់»(លោកុប្បត្ដិ ៥:១)។ តែអ័ដាមបានបះបោរ ហើយធ្វើបាបបំផ្លាញភាពគ្មានទោស របស់គាត់។ បន្ទាប់មកយើងអានថា អ័ដាប «បានបង្កើតកូនប្រុស១តាមរូបភាពគាត់»(លោកុប្បត្ដិ ៥:៣)។ កាលអ័ដាមគ្មានទោស ព្រះគម្ពីរប្រាប់ថា គាត់ត្រូវបានបង្កើតឲ្យដូចរូបអង្គទ្រង់ (គ្មានទោសដូចព្រះ)! ប៉ុន្ដែ ក្រោយពីគាត់បានធ្វើបាន គាត់បង្កើត «កូនប្រុស១តាមរូបភាពគាត់» ភាពជាប់មានទោសខាងបាប ក្លាយជា មនុស្សមានបាបតាមធម្មជាតិ(លោកុប្បត្ដិ ៥:៣)។

ហើយអ្នកក៏បានកើតមកមានភាពដូចនោះដែរ អ្នកជាមនុស្សមានបាបតាមធម្មជាតិដូចអ័ដាមកាល គាត់បានបះបោរ។ អ្នកជាមនុស្សមានបាបតាមធម្មជាតិ។ ឪពុកម្ដាយអ្នកជាមនុស្សមានបាបតាមធម្មជាតិ។ មនុស្សទាំងអស់ដែលអ្នកស្គាល់នៅសាលា ឬនៅកន្លែងធ្វើការ គេសុទ្ធតែជាមនុស្សមានបាបតាមធម្មជាតិ។ គេជាមនុស្សមានបាបមិនអាចកែបាន ដែលមិនអាចធ្វើរឿងណាមួយសោះដើម្បីផ្លាស់ប្រែចិត្ដដ៏អាក្រក់របស់ គេ។ អ្នកឆ្ងល់ថា «ស្អីគេ?» «ម្ដាយខ្ញុំមានចិត្ដដ៏ពេញដោយបាប?» បាទ ចិត្ដគាត់បះបោរ និងពេញដោយ បាបដូចអ្នក ឬដូចពូជអ័ដាមផ្សេងទៀតដែរ។ ពូជមនុស្សទាំងមូលត្រូវបានបំផ្លាញ ហើយសេចក្ដីស្លាប់កើត ឡើងដល់មនុស្សទាំងអស់។ ទាំងអស់នេះកើតឡើងដោយសារបាបអ័ដាម។ សូមចំណាំថា ព្រះបានព្រមាន គាត់ សូមចំណាំថា គាត់គ្មានមូលហេតុមិនស្ដាប់បង្គាប់សោះ។ សូមចំណាំថា គាត់បានដឹងច្បាស់ថា គាត់ នឹងស្លាប់ ទាំងដឹងថា គាត់នឹងបំផ្លាញមនុស្សទាំងអស់ដែលនឹងកើតមក។ សូមចំណាំថា អ័ដាមដែលជា មនុស្សស្អាតល្អត្រូវបានផ្លាស់ប្ដូរទៅជាសត្វចម្លែកដោយសារបាប។ មនុស្សល្ងង់ទាំងអស់ស្អប់ហ៊ីក្លែ ដោយ សារតែគាត់បានសំលាប់សាសន៍យូដាចំនួន៦លាននាក់។ តែហ៊ីក្លែគ្មានទោសដូចទេវតាអញ្ចឹង នៅពេលប្រៀបធៀបជាមួយអ័ដាម។ ហ៊ីក្លែបានសំលាប់មនុស្ស៦លាននាក់។ តែអ័ដាមបានសំឡាប់ពូជមនុស្សទាំង មូល! មនុស្សរាប់កោដ៏នាក់! អ័ដាមបានបំផ្លាញចិត្ដអ្នក។ អ័ដាមបានផ្ដើមឲ្យមានអ្នកមានពុតក្នុងក្រុមជំនុំ គាត់បានផ្ដើមឲ្យមានអ្នកមានពុតដែលមិនអាចផ្លាស់ប្ដូរចិត្ដរបស់គេ អ្នកមានពុតដែលសមធ្លាក់ទៅឋាននរក ដោយសារការឆ្លងនិស្ស័យបាបរបស់គាត់ និងដោយសារគាត់បដិសេធមនុស្សតែម្នាក់គត់ដែលអាចសង្រ្គោះ គាត់បាន (ព្រះយេស៊ូវ អ័ដាមចុងក្រោយបង្អស់)។ អ័ដាមមុនដំបូងបានឲ្យអ្នកនូវចិត្ដបះបោរ ហើយពេញដោយបាប។ អ័ដាមចុងក្រោយបង្អស់ (ព្រះគ្រិស្ដ)គឺជាមនុស្សតែម្នាក់គត់ដែលអាចផ្ដល់ចិត្ដថ្មីដល់អ្នក។ ព្រះគ្រិស្ដតែ១គត់អាចដកចេញនូវចិត្ដថ្មរបស់អ្នក ហើយអាច «ប្រទានឲ្យមានចិត្ដជាសាច់វិញ»(អេសេគាល ៣៦:២៦)។ នោះជាការប្រោសសំអាតជាថ្មី។ នោះជាការកើតជាថ្មី។

ឥឡូវនេះយើងមករៀននៅចំនុចដែលពិតបាក។ តើមនុស្សម្នាក់ដែលមិនអាចផ្លាស់ប្ដូរចិត្ដរបស់គេ អាចបានសង្រ្គោះតាមរបៀបណា? អ្នកត្រូវតែប្រោសសំអាតជាថ្មី។ ការប្រោសសំអាតជាថ្មីគឺជាលទ្ធិសំខាន់ បំផុត។ ខ្ញុំមិនលឺគ្រូអធិប្បាយណាដែលបង្រៀនពីនោះសព្វថ្ងៃនេះ។ កុំឆ្ងង់ឡើយ ហេតុអ្វីក្រុមជំនុំយើងកំពុង ស្លាប់ទៅ! ពាក្យ «ប្រោសសំអាតជាថ្មី»សំដៅលើសកម្មភាពរបស់ព្រះដែលផ្លាស់ប្រែចិត្ដ ហើយប្ដូរសេចក្ដី ស្លាប់ទៅឯជីវិត។ ព្រះគ្រិស្ដបានហៅកាប្រោសសំអាតជាថ្មី «ការកើតជាថ្មី»ថាជាការផ្លាស់ប្ដូរខាងវិញ្ញាណ ការបង្កើតចិត្ដថ្មីដោយសារកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ សកម្មភាពដែលមនុស្សម្នាក់ត្រូវបានផ្លាស់ប្ដូរ ចេញពីកូនរបស់អ័ដាមទៅជាកូនរបស់ព្រះ។ ការប្រោសសំអាតជាថ្មីជាសកម្មភាពរបស់ព្រះតែ១គត់ សកម្ម ភាពដែលទ្រង់បានប្រោសឲ្យចិត្ដដែលស្លាប់ ដែលបានឆ្លងពីអ័ដាមមកឲ្យមានជីវិត។ ការកើតជាថ្មីសំខាន់ ដោយសារតែចិត្ដរបស់អ្នកបានស្លាប់មុនពេលអ្នកត្រូវបានប្រោសសំអាតជាថ្មី។

ទីបន្ទាល់ល្អបំផុតដែលខ្ញុំធ្លាប់អានពីមនុស្សវ័យក្មេងគឺជាទីបន្ទាល់របស់លោកយ៉ូហានខាហ្គិន។ វា ត្រឹមត្រូវដល់ម្ល៉េះបានជាអ្នកដែលអានវាបានប្រាប់ខ្ញុំថា វាមិនអាចចេញពីក្មេងប្រុសអាយុ១៥ឆ្នាំបានឡើយ។ បុរសនេះចោទប្រកាន់ខ្ញុំថា ខ្ញុំបានសរសេរវា យ៉ាងហោចណាស់កែវា ហើយបន្ថែមវា។ តែលោកយ៉ូហាន កំពុងអង្គុយលើឆាកជាមួយខ្ញុំផ្ទាល់។ គាត់អាចអះអាងអ្នកថា ខ្ញុំមិនបានសរសេរ ឬផ្លាស់ប្ដូរកន្លែងណាឡើយ សូម្បីតែឪពុកគាត់ក៏មិនបានធ្វើដែរ។ យើងឃើញមានមនុស្សបាបសង្រ្គោះដោយសារការគ្រាន់តែអានវា ឬ គ្រាន់តែលឺវា។

សេចក្ដីស្លាប់នៃចិត្ដរបស់មនុស្សក្នុងអ័ដាមដើមដំបូងត្រូវតែផ្ទុយគ្នា វាត្រូវតែបានរស់ឡើងវិញដោយ សារព្រះគ្រិស្ដ អ័ដាមចុងក្រោយបង្អស់។ សាវកប៉ុលបានប្រាប់យ៉ាងច្បាស់ថា

« ដូច្នេះ ដែលមនុស្សទាំងអស់ត្រូវទោស ដោយព្រោះអំពើរំលងតែ១{អ័ដាម} នោះមនុស្សទាំងអស់ក៏បានរាប់ជាសុចរិតឲ្យបានជីវិតវិញ ដោយសារអំពើសុចរិតតែ១បែបដូច្នោះដែរ{ព្រះគ្រិស្ដ} ដ្បិតដូចជាមនុស្សជាច្រើន បានត្រឡប់ជាមានបាប ដោយសារមនុស្សតែម្នាក់{អ័ដាម} មិនបានស្តាប់បង្គាប់ជាយ៉ាងណា នោះមនុស្សជាច្រើន ក៏បានត្រឡប់ជាសុចរិត ដោយសារម្នាក់បានស្តាប់បង្គាប់{ព្រះគ្រិស្ដ}វិញយ៉ាងនោះដែរ»(រ៉ូម ៥:១៨,១៩)។

សាវប៉ុលប្រាប់ម្ដងទៀតពីការផ្ទុយគ្នារវាងអ័ដាម និងព្រះគ្រិស្ដ

«ដូចជាសេចក្តីដែលចែងទុក ពីលោកអ័ដាម ដែលជាមនុស្សមុនដំបូងថា «បានត្រឡប់ជាមានព្រលឹងរស់» តែលោកអ័ដាមក្រោយបង្អស់ ជាវិញ្ញាណដ៏ប្រោសឲ្យរស់{ការផ្ដល់ជីវិត}វិញ»(១កូរិនថូស ១៥:៤៥)។

មានតែព្រះគ្រិស្ដតែ១គត់{អ័ដាមក្រោយបង្អស់) អាចនាំចិត្ដដែលស្លាប់របស់មនុស្សមានបាបទៅឯ ជីវិតបាន។ ព្រះគ្រិស្ដផ្លាស់ប្រែចិត្ដពីទាសករអំពើបាបទៅជាចិត្ដថ្មី ចិត្ដដែលស្រឡាញ់ព្រះ។ ការនេះចាប់ ផ្ដើមនៅពេលព្រះវិញ្ញាណបរិសុទ្ជប៉ះពាល់អ្នកពីចិត្ដដ៏ពេញដោយបាបរបស់អ្នក(យ៉ូហាន ១៦:៨)។ បន្ទាប់ មក ព្រះវិញ្ញាណនៃព្រះបើកសំដែងព្រះគ្រិស្ដទៅអ្នក(យ៉ូហាន ១៦:១៤,១៥)។ ចុងបញ្ចប់ ព្រះទាញនាំអ្នក ទៅរកព្រះគ្រិស្ដ(យ៉ូហាន ៦:៤៤)។ ជំហានទាំង៣នៅក្នុងការប្រោសសំអាតជាថ្មីនោះត្រូវបានបង្ហាញក្នុង ទីបន្ទាល់របស់លោកយ៉ូហានខាហ្គិន។ កថាខ័ណ្ឌមុនដំបូង យ៉ូហានប្រាប់ពីចិត្ដដ៏អាក្រក់របសប់គាត់ដែល ឆ្លងពីអ័ដាមមក។ ក្នុងកថាខ័ណ្ឌទី២ គាត់និយាយពីរបៀបដែលព្រះប៉ះពាល់ចិត្ដគាត់ជាខ្លាំងថា គាត់ត្រូវរង ទុក្ខវេទនាដោយសារវា។ គាត់ប្រាប់ថា «ខ្ញុំចាប់ផ្ដើមស្អប់ខ្លួនឯង ស្អប់បាបខ្ញុំ ហើយស្អប់ពីរបៀបដែលវាធ្វើឲ្យ ខ្ញុំមានអារម្មណ៍ដូចនោះ»។ ក្នុងកថាខ័ណ្ឌទី៣ គាត់ប្រាប់ពីចិត្ដដ៏ពេញដោយបាបរបស់គាត់ដែលបានស្អប់ ការអធិប្បាយរបស់ខ្ញុំ និងពីការបដិសេធរបស់គាត់ចំពោះព្រះគ្រិស្ដ។ វាជាជម្លោះដ៏ធំរវាងចិត្ដដ៏ពេញដោយ បាបរបស់គាត់ និងព្រះ ថែមទាំងភាពអសមត្ថភាពរបស់គាត់ដើម្បីមករកព្រះគ្រិស្ដ។ ក្នុងកថាខ័ណ្ឌទី៤ គាត់ ប្រាប់យើងថា គាត់បានគិតអំពីការសុគតលើឈើឆ្កាងរបស់ព្រះគ្រិស្ដដើម្បីសង្រ្គោះគាត់ពីអំពើបាប។ គំនិត នេះបានបំបែកឆន្ទះរឹងរូសរបស់គាត់ ហើយចុងបញ្ចប់គាត់បានសម្រាកក្នុងព្រះគ្រិស្ដ។ ចុងបញ្ចប់ នៅចុង ក្រោយការប្រែចិត្ដរបស់គាត់ គាត់ប្រាប់ថា «ព្រះគ្រិស្ដបានប្រទានជីវិតទ្រង់ដល់ខ្ញុំ ដោយនេះហើយខ្ញុំសុខ ចិត្ដថ្វាយគ្រប់ទាំងអស់ដល់ទ្រង់...ដ្បិតទ្រង់បានផ្លាស់ប្រែខ្ញុំ»។ អ្នកភ្នាល់ទេ គាត់ជាក្មេងជំទង់ដែលកាច! តែ ឥឡូវនេះគាត់ជាអ្នកសំណប់ព្រះ!

ខែក្រោយយ៉ូហានខាហ្គិននឹងចូលរៀនមហាវិទ្យាល័យព្រះគម្ពីរ ដើម្បីត្រៀមខ្លួនធ្វើជាអ្នកបំរើព្រះ ខាងបាទីស្ទ។

សូម្បីតែអ្នកជានរណាក៏ដោយ អ្នកជាមនុស្សមានបាបដែលបាត់បង់ អ្នកមានចិត្ដដែលស្លាប់ដោយ សារអ្នកត្រូវបានជាប់ច្រវ៉ាក់នៅក្នុងអំពើបាបរបស់អ័ដាម។ បើអ្នកដូចនោះ ព្រះគ្រិស្ដជាទីសង្ឃឹមរបស់អ្នកតែ ១គត់ ដ្បិតទ្រង់តែ១គត់ដែល «អាចបំបាក់អំណាចនៃបាប ហើយដោះអ្នកឲ្យមានសេរីភាព» ដូចលោកឆាត ឡែស វែស្លេបានប្រាប់។ មានអំណាចក្នុងព្រះគ្រិស្ដដើម្បីផ្លាស់ប្ដូរចិត្ដអ្នក ហើយសំអាតវាដោយព្រះលោហិត របស់ទ្រង់។ សូមជឿទុកចិត្ដទ្រង់ នោះទ្រង់នឹងសង្រ្គោះអ្នក។

បើអ្នកចង់និយាយជាមួយយើងអំពីសេចក្ដីសង្រ្គោះដោយសារព្រះយេស៊ូវ សូមមកនិយាយជាមួយ លោកបណ្ឌិត ខាហ្គិន យ៉ូហានខាហ្គិន និងរូបខ្ញុំផ្ទាល់។ អ្នកអាចមកនិយាយជាមួយយើងខណពេលដែល ហ្រ្គីហ្វីច្រៀងបទ «ក្នុងព្រះយេស៊ូវ» ២ដង ទាំង៣ខ។

ខ្ញុំព្យាយាមផ្លូវរាប់ពាន់ដោយឥតប្រយោជន៍
   ការខ្លាចខ្ញុំបាត់ទៅ ក្ដីសង្ឃឹមខ្ញុំកើនឡើង
តែអ្វីដែលខ្ញុំត្រូវការ ព្រះគម្ពីរប្រាប់ថា
   ក្នុងព្រះយេស៊ូវតែមួយគត់

ព្រលឹងខ្ញុំងងឹត មិត្ដខ្ញុំដូចថ្ម
   ខ្ញុំមិនអាចមើលឃើញ ខ្ញុំមិនអាចដឹងខ្លួន
ខ្ញុំត្រូវអង្វរសុំសម្រាប់ពន្លឺ សម្រាប់ជីវិត
   នៅក្នុងជំនឿដ៏សាមញ្ញចំពោះព្រះយេស៊ូវ

ទោះជាអ្នកខ្លះសើច អ្នកខ្លះបន្ទោសក៏ដោយ
   ខ្ញុំនឹងទៅជាមួយទោស និងក្ដីអាម្មាស់របស់ខ្ញុំ
ខ្ញុំនឹងទៅឯទ្រង់ ដោយសារព្រះនាមទ្រង់
   ព្រះនាមដ៏ខ្ពស់បំផុតគឺជាព្រះយេស៊ូវ
(«ក្នុងព្រះយេស៊ូវ»ដោយលោកយ៉ាកុប ផ្រោថើ ១៩១៣)។


បើសិនជាសេចក្ដីអធិប្បាយនេះជាព្រះពរសំរាប់បងប្អូន នោះសូមផ្ញើរអ៊ីម៉ែលទៅកាន់លោកបណ្ឌិត ហាយមើស៏ ហើយសូមប្រាប់គាត់ផង។ នៅពេលអ្នកសរសេរផ្ញើរទៅកាន់លោក ហាយមើស៍ សូមប្រាប់ពីប្រទេសរបស់អ្នក ឬក៏គាត់មិនអាចឆ្លើយតបទៅវិញ។ សូមចុចទីនេះ rlhymersjr@sbcglobal.net(សូមចុចទីនេះ) ។ បើសេចក្ដីអធិប្បាយទាំងនេះជាព្រះពរចំពោះអ្នក នោះសូមប្រាប់គាត់ ថែមទាំងប្រាប់ពីប្រទេសរបស់អ្នកផង។ អ្នកអាចសរសេរទៅកាន់លោក ហាយមើស៏ក្នុងភាសាណា ក៏បាន ប៉ុន្ដែ សូមសរសេរជាភាសាអង់គ្លេស បើសិនជាបងប្អូនអាចធ្វើបាន។ បើអ្នកចង់សរសេរទៅ គាត់តាមប្រៃណីយ៍ សូមសរសេរទៅកាន់អាស័យដ្ឋាន P.O. Box 15308, Los Angeles, CA 90015។ អ្នកអាចទូរស័ព្ទទៅគាត់តាមលេខ(៨១៨)៣៥២-០៤៥២។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអានសេចក្ដីអធិប្បាយរបស់ លោក ហាយមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗនៅលើអ៊ីធើណេត តាមគេហទំព័រ
www.sermonsfortheworld.com. ចុចលើ ”
សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ”

សេចក្ដីអធិប្បាយដែលសរសេរដៃទាំងនេះមិនហាមឲ្យថតចំលងទេ។ អ្នកប្រើវាដោយគ្មានការអនុញ្ញាតពីលោក
Dr. Hymers។ ទោះបីជាយ៉ាងណាក៏ដោយ គ្រប់សេចក្ដីអធិប្បាយជាវីដីអូទាំងអស់របស់លោក
Dr. Hymers ហាមថតចំលង ហើយអាចត្រឹមតែប្រើវាបានដោយមានការអនុញ្ញាត។

អានបទគម្ពីរមុនសេចក្ដីអធិប្បាយដោយលោក ណូអេ សោង៖ រ៉ូម ៥:១៧-១៩។
ច្រៀងចំរៀងតែម្នាក់ឯងមុនអធិប្បាយដោយ បែនយ៉ាមីន ខីខេង ហ្គ្រីហ្វី៖
(«ក្នុងព្រះយេស៊ូវ»ដោយលោកយ៉ាកុប ផ្រោថើ ១៩១៣)។