Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




របៀបដើម្បីឈកឆ្នះលើអារក្ស

HOW TO OVERCOME THE DEVIL
(Cambodian)

ដោយលោកបណ្ឌិត
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល
ក្នុងរដ្ឋឡូសអង់ចាឡែស ថ្ងៃរបស់ព្រះអម្ចាស់នៅពេលល្ងាច ធ្នូ ៦ ២០១៦
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Evening, November 6, 2016

«គេបានឈ្នះវា ដោយសារឈាមនៃកូនចៀម ហើយដោយសារសេចក្តីបន្ទាល់របស់គេ ក៏មិនបានស្តាយជីវិតខ្លួនដរាបដល់ស្លាប់»(វិវរណៈ ១២:១១)។


អារក្សសាតាំង និងពួកពលបរិវាររបស់វាត្រូវបានទំលាក់ចុះពីស្ថានសួគ៌មក។ ពួកវានៅតែវង្វេងនៅ ស្ថានសួគ៌។ សាតាំងត្រូវបានហៅថា «មេគ្រប់គ្រងរាជ្យលើអាកាស»(អេភេសូរ ២:២)។ ពួកអារក្សនៅតែ អាចចូលទៅក្នុង «ស្ថានដ៏ខ្ពស់»(អេភេសូរ ៦:១២) វាអាចចូលទៅក្នុង «ស្ថានសួគ៌»គ្រប់ពេល។ នោះជា មូលហេតុដែលយ៉ូប ១:៦ប្រាប់យើងថា ពួកអារក្ស «ពួកកូនព្រះបានទៅគាល់នៅចំពោះព្រះយេហូវ៉ា ហើយអារក្សសាតាំងក៏មកនៅក្នុងចំណោមគេដែរ»។ តែពួកវានឹងមិនអាចធ្វើដូច្នោះទៀតឡើយបន្ទាប់ពីគ្រាវេទនា ៣ឆ្នាំកន្លះ។ គ្រាវេទនាគឺជាគ្រា៧ឆ្នាំដែលមានការបៀតបៀនយ៉ាងខ្លាំងប្រឆាំងនឹងប្រទេសអ៊ីស្រាអែល និង ពួកគ្រីស្ទានដែលនៅក្រោមអាទទឹងនឹងព្រះគ្រិស្ដនៅពេលខាងមុខ។ គ្រាវេទនាចាប់ផ្ដើមជាមួយអាទទឹងនឹង ព្រះគ្រិស្ដដែលចុះសេចក្ដីសញ្ញាជាមួយប្រទេសអ៊ីស្រាអែល(ដានីយ៉ែល ៩:២៧)។

នៅពាក់កណ្ដាលនៃគ្រាវេទនា៧ឆ្នាំនោះ សាតាំងនិងបរិវាររបស់វានឹងត្រូវបណ្ដេញចេញពីស្ថានដ៏ ខ្ពស់ ហើយត្រូវទំលាក់ចុះមកលើផែនដី! យើងអាន

«នោះមានចំបាំងនៅលើមេឃ គឺមីកែល និងពួកទេវតារបស់លោកច្បាំងនឹងនាគ ហើយនាគ និងទេវតាវាក៏ច្បាំងនឹងលោកដែរ តែមិនបានឈ្នះទេ ក៏មិនឃើញមានកន្លែងណាឲ្យវា នៅលើមេឃទៀតផង នោះនាគធំត្រូវបោះទំលាក់ទៅ គឺជាពស់ពីបុរាណ ដែលឈ្មោះហៅថា អារក្ស ហើយសាតាំងផង ដែលបាននាំលោកីយ៍ទាំងមូលឲ្យវង្វេងចេញ វាត្រូវបោះទំលាក់ទៅផែនដីវិញ ព្រមទាំងពួកទេវតារបស់វាផង»(វិវរណៈ ១២:៧-៩)។

សាតាំងនឹងខឹងខ្លាំងណាស់នៅគ្រានោះ។ ដ្បិតព្រះគម្ពីរប្រាប់ថា « អារក្សបានចុះមកឯអ្នករាល់គ្នា ទាំងមានសេចក្តីឃោរឃៅជាខ្លាំង ដោយវាដឹងថា ពេលវេលាវាខ្លីណាស់ហើយ»(វិវរណៈ ១២:១២)។

អារក្សកំពុងតែចាប់ផ្ដើមខឹងខ្លាំងទៅៗសូម្បីតែឥឡូវនេះ។ វាដឹងថា កំណើតថ្មីរបស់អ៊ីស្រាអែលគឺ ជាទីសំគាល់នៃគ្រាចុងក្រោយបំផុត។ វាដឹងពីទីសំគាល់នៅគ្រាចុងក្រោយបំផុតល្អជាងគ្រូអធិប្បាយ និង សាស្រ្ដាចារ្យខាងព្រះគម្ពីរភាគច្រើន។ នោះជាមូលហេតុដែលគ្រីស្ទានត្រូវដឹងខ្លួនពី «ឧបាយកលរបស់ អារក្ស»។ នោះជាមូលហេតុដែលយើងត្រូវតែ «តយុទ្ធ»ជាមួយវា និងពលបរិវាររបស់វាជាខ្លាំង កាលគ្រាចុង ក្រោយបំផុតនៅជិតបង្កើយ។ នោះជាមូលហេតុដែលព្រះគម្ពីរព្រមានយើងថា «នៅគ្រាចុងក្រោយបំផុតនឹង មានគ្រាលំបាកណាស់»(២ធីម៉ូថេ ៣:១)។ អារក្សវាដឹងរួចហើយថា «ពេលវេលាវាខ្លីណាស់»(វិវរណៈ ១២:១២)។

មនុស្សខ្លះបង្រៀនថា យើងមិនអាចមានការរស់ឡើងវិញបានឡើយឥឡូវនេះ។ ពួកគេប្រាប់ថា អំណាចរបស់អារក្សធំពេកឥឡូវនេះដើម្បីឲ្យព្រះចាត់បញ្ជូនការរស់ឡើងវិញមកក្នុងក្រុមជំនុំយើង។

មេធាវីឈ្មោះ ជេ សិកខូឡោវបានប្រសាសន៍ថ្មីៗនេះថា «វាជាសកម្មភាពអាចទៅរួចចុងក្រោយ សម្រាប់គ្រីស្ទាននៅក្នុងប្រទេសអ៊ឺរ៉ាក់ និងប្រទេសស៊ីរី។ ពួកគេត្រូវបានដុតទាំងរស់ ត្រូវបានឆ្កាង និងត្រូវ បានកាត់ក្បាល។ ឥឡូវនេះពួកទាហានអ៊ីស្លាមឈប់ប្រើអាវុធជាតិគីមី។ ការសំឡាប់មនុស្សដ៏សាហាវមិនគួរ ឲ្យទ្រាំបាន»។ ប៉ុន្ដែតែក្នុងពេលតែមួយ ការរស់ឡើងវិញដ៏អស្ចារ្យបំផុតកំពុងកើតឡើងក្នុងប្រទេសអ៊ឺរាក់ អីរ៉ុង់ និងស៊ីរី។ លោក សិកខូឡោប្រាប់ឲ្យគេផ្ញើរលុយដល់គាត់ដើម្បីបញ្ឃប់ភេរវជនអ៊ីស្លាមនៅទីនោះ។ ខ្ញុំ សូមប្រាប់ថា នោះមិនទំនងសោះ! ឆ្កួត! គេមិនចង់បានលុយនោះទេ។ គេចង់ឲ្យយើងអធិស្ឋានសុំឲ្យព្រះ បន្ដចាក់បញ្ជូនការរស់ឡើងវិញនៅទីនោះ! នោះជាមូលហេតុដែលយើងត្រូវការគ្រីស្ទានអធិស្ឋាន

«ឱបើសិនជាទ្រង់នឹងវែកផ្ទៃមេឃ ហើយ{បន្ដ}យាងចុះមកទៅអេះ ដើម្បីឲ្យភ្នំទាំងប៉ុន្មាន បានញាប់ញ័រនៅចំពោះទ្រង់... ដើម្បីនឹងធ្វើឲ្យពួកខ្មាំងសត្រូវទ្រង់បានស្គាល់ព្រះនាមទ្រង់ ហើយសាសន៍ទាំងប៉ុន្មានបានញាប់ញ័រនៅចំពោះទ្រង់»(អេសាយ ៦៤:១-២)។

លោកបណ្ឌិត ម៉ាទីន ឡូដជ៉ោនស៍ប្រសាសន៍ថា «នោះជាការអធិស្ឋានសំខាន់បំផុតដែលទាក់ទង ជាមួយការរស់ឡើងវិញ! វាជាការអធិស្ឋានពិសេសបន្ទាន់សម្រាប់វត្ដមានរបស់ព្រះវិញ្ញាណនៃព្រះក្នុងការរស់ ឡើងវិញ។ គ្មានពាក្យណាដែលបង្ហាញប្រាប់ពី{ការអធិស្ឋាន}ល្អជាឃ្លានៅក្នុងបទចម្រៀងរបស់ខាវផើ “ឱ សូមទ្រង់វែកផ្ទៃមេឃយាងចុះមកភ្លាមៗ ហើយផ្លាស់ប្ដូរចិត្ដរាប់ពាន់ដោយអង្គទ្រង់ចុះ”។ កូនចៅអ៊ីស្រាអែល នឹងជួបសត្រូវនៅប្រទេសផ្សេងៗ សត្រូវនឹងប្រមូលផ្ដុំជុំវិញពួកគេ តែតើវាជាបញ្ហាអ្វី? នៅទីនេះមានព្រះ ដែលអាចធ្វើឲ្យភ្នំញ័រ ហេតុនោះហើយ{យើងគួរតែ}អធិស្ឋានសុំ»(Lloyd-Jones, Revival, Crossway Books, 1994 edition, pp. 305, 307)។

នៅពេលអ្នកអានអំពីរឿងអាក្រក់ៗដែលពួកអ៊ីស្លាមកំពុងធ្វើដាក់គ្រីស្ទាន កុំផ្ញើរលុយទៅមេធាវីក្នុង ប្រទេសអាមេរិកឡើយ! តើគាត់ ឬអ្នកផ្សេងទៀតដែលនៅលើផែនដីនេះអាចជួយពួកគេដូចម្ដេចបាន? គេ កំពុងមានបទពិសោធន៍នៃការរស់ឡើងវិញរួចហើយ ដោយមានជនជាតិអ៊ីស្លាមរាប់រយនាក់បែរមករកព្រះ អម្ចាស់យេស៊ូវគ្រិស្ដ។ កុំផ្ញើរលុយឲ្យសោះ។ វានឹងមិនជួយទាល់តែសោះ! សូមផ្ញើរការអធិស្ឋានដ៏ខ្លាំងទៅ កាន់ព្រះដ៏ពេញដោយព្រះចេសា្ដ។ ទ្រង់តែមួយគាត់ដែលអាចជួយពួកគេបាន។ សូម្បីតែកាលគ្រីស្ទានថ្មី ទាំងនេះត្រូវបានដុតទាំងរស់ ត្រូវបានឆ្កាង និងត្រូវបានកាត់ក្បាលក៏ដោយ។ ព្រះនឹងចំហព្រះហស្ដទ្រង់ ហើយទទួលពួកគេចូលក្នុងស្ថានសួគ៌ដោយមានអំណរអស់កល្បជានិច្ច។ ហើយដោយសារការរងទុក្ខវេទនា របស់ទុក្ខរបុគ្គលទាំងនេះ វាជួយជម្រុញឲ្យពួកអ៊ីស្លាមច្រើនថែមទៀតបែរចេញពីអំពើភេវរកម្ម ទៅរកព្រះ គ្រីស្ដជាប់ឆ្កាង ដែលបានសុគតដើម្បីសង្រ្គោះព្រលឹងរបស់គេ។ ដូចដែលលោកថើតូលៀនបានប្រាប់ពីគ្រីស្ទាននៅសម័យបុរាណក្នុងសតវត្សទី២០ នៅពេលពួកគេត្រូវបានបៀតបៀនដោយពួករ៉ូមាំង់ដែលមិន ជឿព្រះ «ឈាមរបស់ទុក្ខរបុគ្គលគឺជាពូជរបស់ក្រុមជំនុំ»។ យើងលឺរបាយការណ៍ថា ពួកមេដឹកនាំអ៊ីស្លាម បានភ័យខ្លាចរួចហើយ ដោយសារតែជនជាតិរបស់គេជាច្រើននាក់កំពុងបែរមកឯព្រះយេស៊ូវគ្រិស្ដដ៏ជាព្រះ អម្ចាស់។ អ្នកកែប្រែជំនឿដ៏ល្បីឈ្មោះ លូសើរបានសរសេបទចម្រៀងមួយអំពីគ្រីស្ទានដែលត្រូវគេបៀតបៀន នៅសម័យរបស់គាត់។ វានៅទំព័រ៧លើក្រដាសចម្រៀងរបស់អ្នក។

ព្រះនៃខ្ញុំជាបន្ទាយយ៉ាងមាំ ជាទីបាំងការពាររក្សាខ្លួន
   កំពុងមានវេទនាដែលត្រូវទ្រាំ នោះទ្រង់ប្រោសឲ្យបាននៅខ្ជាប់ខ្ជួន
សត្រូវពីចាស់បុរាណ នៅតែស្អប់លើសប្រមាណ វាចេះឧបាយយ៉ាងប៉ិន
   ក៏ខំបំផ្លាញបង្ហិន នៅលោកីយគ្មានអ្នកណាប៉ុនស្មើ

បើសិនជាយើងខ្ញុំពឹងតែខ្លួន នោះខំប្រឹងក៏ជាឥតប្រយោជន៍
   បើព្រះមិនជួយឲ្យឈរមាំមួន នោះនឹងត្រូវធ្លាក់ទៅជាហិនហោច
តើព្រះនេះជានាមអ្វី គឺជាព្រះគ្រិស្ដអធិបតី ព្រះអម្ចាស់នៃពល
   ទ័ពដល់អស់កល្បនៅតែជាប់ គឺទ្រង់ដែឡនាំមុខឲ្យបានឈ្នះ
(«ព្រះនៃខ្ញុំជាបន្ទាយយ៉ាងមាំ» ដោយលោក Martin Luther, Th.D., 1483-1546)។

ពិតប្រាកដណាស់ នោះជាអ្វីដែលបានកើតឡើងក្នុងប្រទេសចិន។ បេសកជនបរទេសត្រូវបានគេ បណ្ដេញចេញពីប្រទេសចិនដោយជនផ្ដាច់ការកុម្មុយនីស្ដឈ្មោះ ម៉ៅ ស៊ីទង់។ នៅអំឡុងបដិវត្ដន៍ខាងវប្ប ធម៌ ក្រុមជំនុំត្រូវបានដុតបំផ្លាញខ្ទេចខ្ទី។ គ្រូគង្វាលត្រូវបានចាប់ដាក់គុក។ គ្រីស្ទានជនជាតិរាប់ពាន់នាក់ត្រូវ បានគេបៀតបៀន សំឡាប់ និងចាប់ដាក់គុក។ តែព្រះបានគង់នៅជាមួយពួកគេ។ ការរស់ឡើងវិញដ៏អស្ចារ្យ បានចាប់ផ្ដើម។ ពួកកុម្មុយនីស្ដព្យាយាមធ្វើយ៉ាងណាក៏ដោយដើម្បីបញ្ឃប់សាសនាគ្រីស្ទមិនឲ្យរាលដាល។តែពួកគេបានបរាជ័យ។ ឥឡូវនេះក្នុងប្រទេសចិន មានគ្រីស្ទានច្រើនជាង១៥០លាននាក់។ សព្វថ្ងៃនេះ ក្នុងប្រទេសចិន មានមនុស្សនៅក្នុងក្រុមជំនុំច្រើនជាងប្រទេសអាមេរិក កាណាដា និងអ៊ីរ៉ូប! ព្រះបានធ្វើការ នោះនៅក្នុងប្រទេសចិន ហើយក្នុងពេលតែមួយ ព្រះអាចធ្វើការនោះនៅមជ្ឃិមបូព៌ា! ការពិត ទ្រង់កំពុងតែ ធ្វើការនោះ! សូមអធិស្ឋានសុំឲ្យព្រះបង្កើនឲ្យមានគ្រីស្ទានរាប់ម៉ឺននាក់ថែមទៀតនៅក្នុងប្រទេសអ៊ីស្លាមទាំងនោះ! ដូចលោកម៉ាទីន លូសើរបានប្រាប់ថា

បើបាត់ទ្រព្យញាតិសន្ដាន ឬជីវិតខ្លួនក៏បាន
   តែសេចក្ដីពិតនៃព្រះអាចជំនុំជំរះ
រាជ្យទ្រង់ស្ថិតស្ថេរនៅអស់ទាំងកល្ប

ពិតណាស់ នោះហើយជាអ្វីដែលនឹងកើតឡើងចំពោះគ្រីស្ទានពិតប្រាកដនៅអំឡុងគ្រាវេទនា។ សាតាំងនឹងវាយប្រហារពួកគេយ៉ាងសាហាវ។

សត្រូវរបស់ព្រះគ្រិស្ដនឹងមក ហើយចាប់មនុស្សដាក់គុក ថែមទាំងកាត់ក្បាលគ្រីស្ទានរាប់ពាន់នាក់ តែគេនឹងយកឈ្នះលើសាតាំង! តើធ្វើយ៉ាងដូចម្ដេចបាន?

«គេបានឈ្នះវា ដោយសារឈាមនៃកូនចៀម ហើយដោយសារសេចក្តីបន្ទាល់របស់គេ ក៏មិនបានស្តាយជីវិតខ្លួនដរាបដល់ស្លាប់»(វិវរណៈ ១២:១១)។

«ដោយសារឈាមនៃកូនចៀម»។ ព្រះលោហិតរបស់ព្រះយេស៊ូវគ្រិស្ដនឹងជួយគេឲ្យមាន សុវត្ថិភាពអស់កល្បជានិច្ច។ សូម្បីតែសព្វថ្ងៃនេះក៏ដោយ នៅពេលសាតាំងវាយប្រហារ អ្នក នៅពេលវាធ្វើឲ្យអ្នកមានអារម្មណ៍កើតទុក្ខ ហើយអស់សង្ឃឹម សូមនឹកចាំពីព្រះលោ ហិតរបស់ព្រះគ្រិស្ដ។ នៅពេលអ្នកមើលកាន់ព្រះលោហិតរបស់ព្រះអង្គសង្រ្គោះ នោះ អ្នកនឹងឈប់អាណិតខ្លួនឯង ឈប់ភ័យខ្លាច ដូចជាគ្រីស្ទានដែលនឹងនៅក្នុងគ្រាវេទនា នោះ។ អ្នកនឹងយកឈ្នះលើសាតាំងដោយសារព្រះលោហិតរបស់កូនចៀមនៃព្រះ ដែល ដោះអំពើបាប និងភាពកើតទុក្ខទាំងអស់ចេញ។


ហើយពួកគេនឹងយកឈ្នះលើសាតាំង

«ដោយសារសេចក្ដីបន្ទាល់របស់គេ»។ ពួកគេនឹងធ្វើបន្ទាល់ពីព្រះយេស៊ូវ ដ៏ជាព្រះអង្គ សង្រ្គោះរបស់គេ។ ភាពជាទុក្ខរបុគ្គលគឺជាជ័យជំនះដ៏ធំលើសាតាំង។ «ឈាមរបស់ទុក្ខរ បុគ្គលគឺជាគ្រាប់ពូជរបស់ក្រុមជំនុំ{ជាពិតប្រាកដ}»។ គ្រូគង្វាលសាំយ៉ូអែល ឡែមត្រូវ បានជាប់គុកក្នុងប្រទេសចិនច្រើនដង។ ចុងបញ្ចប់គាត់ប្រាប់ថា «ពួកកុម្មុយនីស្ដឈប់ ចាប់ខ្លួនខ្ញុំ។ គេឈប់ចាប់ខ្លួនខ្ញុំដោយសារតែគ្រប់ពេលដែលគេចាប់ខ្ញុំដាក់គុក ក្រុមជំនុំ របស់យើងរីកចំរើនទៅៗ។ ការបៀតបៀនច្រើនមាន័យថា ព្រះពរច្រើន!»


សូមក្រោកឈរ ហើយច្រៀងបទលេខ៨លើក្រដាសចម្រៀងអ្នក។

ជំនឿនៃឪពុករបស់យើងនៅតែរស់នៅ
   ទោះបីជាត្រូវភ្លើង ហើយដាវក្ដី
ឱ ចិត្ដយើងពេញដោយអំណរខ្លាំងក្រៃ
   កាលយើងលឺពីព្រះបន្ទូលដ៏រុងរឿង
ជំនឿនៃឪពុករបស់យើង ជាជំនឿបរិសុទ្ធ
   យើងនឹងកាន់ខ្ជាប់ដរាដល់ក្ស័យជីវិត
(«ជំនឿនៃឪពុករបស់យើង» ដោយលោក Frederick W. Faber, 1814-1863)។

ដ្បិតគ្រីស្ទាននៅគ្រាវេទនានឹងយកឈ្នះលើសាតាំងដោយសារសុខចិត្ដស្លាប់របស់គេសម្រាប់ព្រះគ្រិស្ដ។ «ក៏មិនបានស្តាយជីវិតខ្លួនដរាបដល់ស្លាប់»។ ពួកគេមិនស្រឡាញ់ជីវិតរបស់គេឡើយ ទោះបីជាពួកគេត្រូវស្លាប់ សម្រាប់ព្រះគ្រិស្ដក៏ដោយ។ នោះជារបៀបដែលពួកគេយកឈ្នះលើសាតាំង! សូមក្រោកឈរ ហើយច្រៀង បទលេខ៨ម្ដងទៀត

ជំនឿនៃឪពុករបស់យើងនៅតែរស់នៅ
   ទោះបីជាត្រូវភ្លើង ហើយដាវក្ដី
ឱ ចិត្ដយើងពេញដោយអំណរខ្លាំងក្រៃ
   កាលយើងលឺពីព្រះបន្ទូលដ៏រុងរឿង
ជំនឿនៃឪពុករបស់យើង ជាជំនឿបរិសុទ្ធ
   យើងនឹងកាន់ខ្ជាប់រហូតដល់ក្ស័យជីវិត

ឪពុករបស់យើងត្រូវជាប់ច្រវ៉ាក់ក្នុងគុកងងឹត
   តែចិត្ដ និងបញ្ញាចិត្ដគេនៅមានសេរីភាព
នោះជាជោគវាសនាដ៏អស្ចារ្យដល់ជំនាន់ក្រោយ
   បើសិនជាមនុស្សដូចគេអាចស្លាប់សម្រាប់ទ្រង់
ជំនឿនៃឪពុករបស់យើង ជំនឿបរិសុទ្ធ
   យើងនឹងកាន់ខ្ជាប់ដរាបដល់ក្ស័យជីវិត

«គេបានឈ្នះវា ដោយសារឈាមនៃកូនចៀម ហើយដោយសារសេចក្តីបន្ទាល់របស់គេ ក៏មិនបានស្តាយជីវិតខ្លួនដរាបដល់ស្លាប់»(វិវរណៈ ១២:១១)។

សព្វថ្ងៃនេះ មនុស្សដែលយកឈ្នះលើសាតាំងគឺជាពួកអ្នកដែលរស់នៅតាមពាក្យទាំងនោះនៅក្នុង ជីវិតរបស់គេ។ យើងបានអធិស្ឋានសុំឲ្យព្រះបញ្ជូនការរស់ឡើងវិញមកក្រុមជំនុំយើងសម្រាប់រយៈពេល៤២ ឆ្នាំ។ តែមិនដែលឃើញការរស់ឡើងវិញឡើយ។ ខ្ញុំដឹងច្បាស់ពីមូលហេតុ។ មនុស្សមកមួយភ្លែត បន្ទាប់មក ត្រលប់ទៅក្នុងអំពើបាបវិញ។ តើមនុស្សដែលមិនប្រែចិត្ដដូចនោះអាចទទួលបទពិសោធន៍ការរស់ឡើងវិញ ដូចម្ដេចបាន? វាមិនអាចទៅរួចឡើយ។ ពីមួយឆ្នាំទៅមួយឆ្នាំ គេចេញទៅរស់នៅក្នុងអំពើបាប និងក្នុងជីវិត អាត្មានិយម។ ចុងបញ្ចប់ គេឈប់ចាកចេញ។ ចុងបញ្ចប់ កូនរបស់គេខ្លះបានប្រែចិត្ដពិតប្រាកដ។ បន្ទាប់ មក ដោយសន្សឹមៗមានខ្លះបានចូលមក ហើយត្រូវបានប្រែចិត្ដពិតប្រាកដ។ នៅចុងបញ្ចប់ ត្រឹមតែមាន ក្មេង«ក្រុមជំនុំ»៤ឬ៥នាក់តែប៉ុណ្ណោះដែលនៅតែមិនប្រែចិត្ដ។ បន្ទាប់មកនៅចុងបញ្ចប់ ព្រះបានឆ្លើយតប ការអធិស្ឋានយើង។ នៅពេលពួកអារក្សចេញទៅ ព្រះចាត់បញ្ជូនការរស់ឡើងមកយើងរាល់គ្នា។

ក្មេងស្រីម្នាក់បានចាប់ផ្ដើមអធិស្ឋានម៉ត់ចត់ ដោយមានចិត្ដអធិស្ឋានសម្រាប់ការរស់ឡើងវិញ។ បន្ទាប់មកស្រ្ដីម្នាក់ទៀតបានខ្ទេចខ្ទាំចិត្ដ ហើយបានអធិស្ឋានសម្រាប់ការរស់ឡើងវិញទាំងយំ។ ប្រហែលក្នុង ពេលតែមួយ បុរស័យក្មេង៣នាក់បានមកអធិស្ឋានជាមួយខ្ញុំសម្រាប់ការរស់ឡើងវិញនៅឯផ្ទះខ្ញុំ។ ចុងបញ្ចប់ នៅពេលដែលមនុស្សបាត់បង់លោកីយស្ទើរតែទាំងអស់បានចេញទៅ ព្រះបានឆ្លើយតបការអធិស្ឋានយើង។ មនុស្ស២៤នាក់បានប្រែចិត្ដក្នុងរយៈពេលពីបីសប្ដាហ៍។ ពួកគេត្រូវបានប៉ះពាល់ចិត្ដពីអំពើបាប។ ពួកគេយំ កាលពួកគេមករកព្រះយេស៊ូវ។។ ២នាក់ក្នុងចំណោមគេមានអាយុច្រើនជាង៨០ឆ្នាំ ដែលមិនធម្មតានៅ សម័យនេះ។ ១៣នាក់ក្នុងចំណោមគេមានអាយុរៀននៅមហាវិទ្យាល័យ។ ម្នាក់ក្នុងចំណោមគេជាបុរសបាត់ បង់នៅសៅថើនបាទីស្ទ។ គាត់បានឈ្លោះជាមួយខ្ញុំច្រើនថា គាត់បានសង្រ្គោះរួចហើយ។ តែគាត់បាន សង្រ្គោះពិតប្រាកដក្នុងការរស់ឡើងវិញនៅឆ្នាំនេះ! យើងមិនដែលឃើញមនុស្ស២៤នាក់បានប្រែចិត្ដក្នុង ពេលដ៏ខ្លីដូចនេះឡើយ។ យើងទាំងអស់គ្នាអាចដឹងពីវត្ដមានរបស់ព្រះក្នុងការប្រជុំទាំងនោះ។ ខ្ញុំនឹងធ្វើពិធី ជ្រមុជទឹកប្រហែលពាក់កណ្ដាលក្នុងចំណោមគេក្នុងរយៈពេលពីរបីអាទិត្យ។

នេះគួរតែជាពេលសប្បាយណាស់ ពេលដែលអរគុណព្រះសម្រាប់ការចាក់បង្ហូរព្រះវិញ្ញាណរបស់ ទ្រង់ ដោយបានទាញនាំមនុស្សទាំងនេះមកឯព្រះគ្រិស្ដសម្រាប់ការសំអាតអំពើបាបដោយសារព្រះលោហិត ដែលទ្រង់បានបង្ហូរលើឈើឆ្កាង។ សូមត្រៀមខ្លួនធ្វើទីបន្ទាល់នៅយប់ថ្ងៃសៅរ៍ខាងមុខពីអ្វីដែលព្រះបានធ្វើ សម្រាប់អ្នក!

សង្ឃឹមថា ប្រហែលនឹងមានមនុស្សពីរបីនាក់ទៀតនឹងប្រែចិត្ដ មុនឆ្នាំនេះចប់ទៅ។ យើងនៅមាន ១យប់ចុងក្រោយ។ ហើយខ្ញុំដឹងច្បាស់ថា យើងនឹងចងចាំឆ្នាំ២០១៦នេះជាឆ្នាំដែលព្រះចាត់បញ្ជូនការរស់ ឡើងវិញមុនដំបូងបំផុត។

តែយើងមិនត្រូវគិតថា ក្រុមជំនុំនឹងនៅក្នុងសភាពនៃការរស់ឡើងវិញជានិច្ចនោះទេ។ វាអាចច្រើន ខែ ឬសូម្បីតែច្រើនឆ្នាំ មុនពេលព្រះធ្វើការដូចនេះម្ដងទៀត។ នៅចន្លោះពេលនេះ យើងត្រូវតែអរគុណព្រះ សម្រាប់ការចាក់បង្ហូរព្រះវិញ្ញាណរបស់ទ្រង់។ យើងមិនត្រូវព្យាយាមបន្ដរស់នៅក្នុងសភាពនៃការរស់ឡើង វិញ ឬយើងនឹងខកចិត្ដ ហើយកើតទុក្ខ។ ក្រុមជំនុំមិនអាចបន្ដរស់នៅក្នុងសភាពនៃការរស់ឡើងវិញឡើយ។ យើងនឹងត្រូវស្ដារជាតិគីមីឡើងវិញ! វានឹងបំផ្លាញយើង។ ដូច្នេះ សូមយើងឈប់មួយរយៈ ហើយគ្រាន់តែ សសើរតម្កើងព្រះសម្រាប់មនុស្ស២៤នាក់ដែលបានប្រែចិត្ដទាំងនោះ។ វានឹងមានមនុស្សប្រែចិត្ដថែមទៀត ពីពេលមួយទៅពេលមួយ។ ហើយនៅអនាគត ខ្ញុំជឿថា ប្រហែលអាចមានការរស់ឡើងវិញ១ទៀត អាចធំ ជាងនេះទៅទៀត។ តែនៅជិតចប់ឆ្នាំនេះ សូមឲ្យយើងអរសប្បាយក្នុងអំណាចព្រះចេស្ដារបស់ព្រះ និងព្រះ លោហិតរបស់ព្រះគ្រិស្ដ។ ហើយសូមឲ្យយើងទាំងអស់គ្នាអធិស្ឋានសម្រាប់អ្នកដែលបានប្រែចិត្ដទាំងអស់ នេះ ដ្បិតពួកគេដូចជាគ្រីស្ទានក្នុងគ្រាវេទនា គេនឹង «ដោយសារឈាមនៃកូនចៀម ហើយដោយសារសេចក្តីបន្ទាល់របស់គេ ក៏មិនបានស្តាយជីវិតខ្លួនដរាបដល់ស្លាប់»(វិវរណៈ ១២:១១)។ សូមឲ្យយើងក្រោកឈរ ហើយច្រៀងបទចម្រៀងពីការរស់ឡើងវិញដែលព្រះចាត់បញ្ជូនមក។ វានៅទំព័រ៩លើក្រដាសចម្រៀងអ្នក។

ព្រះអង្គសង្រ្គោះអើយ ខ្ញុំអធិស្ឋានសុំឲ្យទ្រង់បំពេញការជាក់ស្ដែងខ្ញុំ
   សូមឲ្យខ្ញុំឃើញតែ១គត់នៅថ្ងៃនេះ
ទោះបីជាទ្រង់នាំខ្ញុំឆ្លងកាត់ជ្រលងភ្នំក៏ដោយ
   សិរីរុងរឿងដែលជាប់រហូតទ្រង់បានព័ន្ធជុំវិញខ្ញុំ
ព្រះអង្គសង្រ្គោះអើយ សូមបំពេញការជាក់ស្ដែងខ្ញុំ
   ទាល់តែសិរីល្អទ្រង់នឹងបំភ្លឺដោយវិញ្ញាណខ្ញុំ
សូមបំពេញការជាក់ស្ដែងខ្ញុំ ឲ្យមនុស្សទាំងអស់ឃើញ
   រូបអង្គបរិសុទ្ធរបស់ទ្រង់ដែលឆ្លុះបញ្ចាំងក្នុងខ្ញុំ

សូមបំពេញការជាក់ស្ដែងខ្ញុំ ក្នុងគ្រប់ប្រាថ្នាទាំងអស់
   ព្រលឹងខ្ញុំសូមរក្សាសិរីរុងរឿងរបស់ទ្រង់
ជាមួយភាពឥតខ្ចោះ និងក្ដីស្រឡាញ់របស់ទ្រង់
   សូមបង្ហូរផ្លូវដើរខ្ញុំដោយពន្លឺមកពីលើ
ព្រះអង្គសង្រ្គោះអើយ សូមបំពេញការជាក់ស្ដែងខ្ញុំ
   ទាល់តែសិរីល្អទ្រង់នឹងបំភ្លឺដោយវិញ្ញាណខ្ញុំ
សូមបំពេញការជាក់ស្ដែងខ្ញុំ ឲ្យមនុស្សទាំងអស់ឃើញ
   រូបអង្គបរិសុទ្ធរបស់ទ្រង់ដែលឆ្លុះបញ្ចាំងក្នុងខ្ញុំ

សូមបំពេញការជាក់ស្ដែងខ្ញុំ ឲ្យដឹងពីការអាក្រក់នៃបាប
   ស្រមោលនៃពន្លឺកំពុងភ្លឺចាំងក្នុងខ្ញុំ
សូមឲ្យខ្ញុំឃើញព្រះភក្រ្ដដ៏មានពររបស់ទ្រង់តែ១គត់
   ព្រលឹងខ្ញុំសប្បាយនឹងព្រះគុណដ៏ឥតគណនារបស់ទ្រង់
ព្រះអង្គសង្រ្គោះអើយ សូមបំពេញការជាក់ស្ដែងខ្ញុំ
   ទាល់តែសិរីល្អទ្រង់នឹងបំភ្លឺដោយវិញ្ញាណខ្ញុំ
សូមបំពេញការជាក់ស្ដែងខ្ញុំ ឲ្យមនុស្សទាំងអស់ឃើញ
   រូបអង្គបរិសុទ្ធរបស់ទ្រង់ដែលឆ្លុះបញ្ចាំងក្នុងខ្ញុំ។
(«សូមបំពេញការជាក់ស្ដែងខ្ញុំ»ដោយលោក Avis Burgeson Christiansen, 1895-1985)។

បើសិនជាអ្នកនៅតែមិនទាន់បានសង្រ្គោះ យើងសុំឲ្យអ្នកប្រែចិត្ដពីអំពើបាប ហើយបែរទៅរកព្រះ គ្រិស្ដ ទុកចិត្ដទ្រង់ ហើយឲ្យត្រូវលាងសំអាតពីអំពើបាបរបស់អ្នកដោយសារព្រះលោហិតដែលទ្រង់បាន បង្ហូរលើឈើឆ្កាងសម្រាប់អ្នក។ អ្នកត្រូវតែមានអារម្មណ៍ថា អ្នកពេញដោយអំពើបាប។ បន្ទាប់មកអ្នកត្រូវតែ ជឿជាក់លើព្រះយេស៊ូវ ដើម្បីឲ្យទ្រង់សំអាតបាបរបស់អ្នកដោយព្រះលោហិតដែលទ្រង់បានបង្ហូរលើឈើ ឆ្កាង។ អាម៉ែន។


បើសិនជាសេចក្ដីអធិប្បាយនេះជាព្រះពរសំរាប់បងប្អូន នោះសូមផ្ញើរអ៊ីម៉ែលទៅកាន់លោកបណ្ឌិត ហាយមើស៏ ហើយសូមប្រាប់គាត់ផង។ នៅពេលអ្នកសរសេរផ្ញើរទៅកាន់លោក ហាយមើស៍ សូមប្រាប់ពីប្រទេសរបស់អ្នក ឬក៏គាត់មិនអាចឆ្លើយតបទៅវិញ។ សូមចុចទីនេះ rlhymersjr@sbcglobal.net(សូមចុចទីនេះ) ។ បើសេចក្ដីអធិប្បាយទាំងនេះជាព្រះពរចំពោះអ្នក នោះសូមប្រាប់គាត់ ថែមទាំងប្រាប់ពីប្រទេសរបស់អ្នកផង។ អ្នកអាចសរសេរទៅកាន់លោក ហាយមើស៏ក្នុងភាសាណា ក៏បាន ប៉ុន្ដែ សូមសរសេរជាភាសាអង់គ្លេស បើសិនជាបងប្អូនអាចធ្វើបាន។ បើអ្នកចង់សរសេរទៅ គាត់តាមប្រៃណីយ៍ សូមសរសេរទៅកាន់អាស័យដ្ឋាន P.O. Box 15308, Los Angeles, CA 90015។ អ្នកអាចទូរស័ព្ទទៅគាត់តាមលេខ(៨១៨)៣៥២-០៤៥២។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអានសេចក្ដីអធិប្បាយរបស់ លោក ហាយមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗនៅលើអ៊ីធើណេត តាមគេហទំព័រ
www.sermonsfortheworld.com. ចុចលើ ”
សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ”

សេចក្ដីអធិប្បាយដែលសរសេរដៃទាំងនេះមិនហាមឲ្យថតចំលងទេ។ អ្នកប្រើវាដោយគ្មានការអនុញ្ញាតពីលោក
Dr. Hymers។ ទោះបីជាយ៉ាងណាក៏ដោយ គ្រប់សេចក្ដីអធិប្បាយជាវីដីអូទាំងអស់របស់លោក
Dr. Hymers ហាមថតចំលង ហើយអាចត្រឹមតែប្រើវាបានដោយមានការអនុញ្ញាត។

អានបទគម្ពីរមុនសេចក្ដីអធិប្បាយដោយលោក អេបិល ផ្រូដីម៊ី៖ រ៉ូម ១២:៧-១២។
ច្រៀងចំរៀងតែម្នាក់ឯងមុនអធិប្បាយដោយ បែនយ៉ាមីន ខីខេង ហ្គ្រីហ្វី៖
      («ព្រះនៃខ្ញុំជាបន្ទាយយ៉ាងមាំ» ដោយលោក Martin Luther, Th.D., 1483-1546)។