Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




ពួកអារក្សសព្វថ្ងៃនេះ

DEMONS TODAY
(Cambodian)

ដោយលោកបណ្ឌិត
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស ថ្ងៃរបស់ព្រះអម្ចាស់នៅពេលព្រឹក តុលា ២៣ ២០១៦
A sermon preached at the Baptist Tabernacle of Los Angeles
Lord's Day Morning, October 23, 2016

«នោះក៏មកដល់ស្រុកគេរ៉ាស៊ីន នៅត្រើយសមុទ្រម្ខាងកាលទ្រង់បានយាងឡើងពីទូក ស្រាប់តែមានមនុស្សម្នាក់ដែលមានអារក្សអសោចចូល វាចេញពីក្នុងផ្នូរខ្មោចមកជួបនឹងទ្រង់» (ម៉ាកុស ៥:១-២)។


ខ្ញុំមិនដែលលឺគ្រូគង្វាលណាអធិប្បាយពីអារក្សនៅស្រុកគេរ៉ាស៊ីនឡើយ។ លោកប៊ីលី ហ្គ្រែហាម ធ្លាប់អធិប្បាយពីវា តែមិនដែលឃើញគ្រូគង្វាលនៅក្រុមជំនុំអធិប្បាយឡើយ។ ហេតុអ្វីបានជាអញ្ចឹង? ខ្ញុំគិត ថា វាគឺដោយសារតែរឿងនោះគឺអំពីពួកអារក្ស។ វាគឺអំពីទំនាស់រវាងព្រះគ្រិស្ដ និសាតាំង។ នោះបន្លាចស្រ្ដី ខ្លះៗនៅក្នុងក្រុមជំនុំ។ លោកដាវីឌ ម៉ូរូលបាននិពន្ធសៀវភៅមួយអំពីរឿងនោះ។ វាមានចំណងជើងថា ហេតុ អ្វីបានជាមនុស្សស្អប់ការទៅក្រុមជំនុំ) (Nelson Books, 2005។ ខ្ញុំសង្ឃឹមថា គ្រូគង្វាលទាំងអស់អាចអាន សៀវភៅនោះ។ គាត់ពន្យល់ថា មនុស្សប្រុស និងមនុស្សវ័យក្មេងដែលមានអាយុពី១៨ឆ្នាំ ទៅ២៩ឆ្នាំភាគ តិចណាស់នៅក្នុងក្រុមជំនុំ(ទំព័រទី១៨)។ គាត់ប្រសាសន៍ថា មនុស្សប្រុស និងមនុស្សពេញវ័យដែលនៅ ក្មេង «ត្រូវជម្រុញឲ្យបំបែរទិស»។ តម្លៃដ៏សំខាន់របស់គេគឺជាការផ្សងព្រេង ការប្រថុយ ភាពក្លាហាន ទំនាស់។ «គេចង់ឲ្យមនុស្សដឹងថា គេក្លាហាន ផ្សេងព្រេង សូម្បីតែគ្រោះថ្នាក់ក៏ដោយ»។ តែស្រ្ដី និងមនុស្ស ពេញវ័យចាស់ៗ «ទោរទន់ទៅរកសុវត្ថិភាពដែលបំបែរទិស»(ទំព័រ១៩)។

ព្រះគ្រិស្ដទ្រង់ធ្វើរឿងរ៉ាវដ៏គ្រោះថ្នាក់។ ទ្រង់ក្លាហាន ហើយមិនខ្លាចប្រថុយ និងមិនខ្លាចបញ្ហានោះ ទេ។ ខ្ញុំគិតថា លោកដាវីឌ ម៉ូរូលនិយាយត្រឹមត្រូវ។ មនុស្សស្រ្ដីខ្លះមិនដូច្នោះឡើយ ហើយប្រុសចាសៗខ្លះក៏ អញ្ចឹងដែរ។ វាជាសោនាដកម្មដែលថា ជាញឹកញាប់គេដាក់អារម្មណ៍នៅក្នុងក្រុមជំនុំយើង។ ជាលទ្ធផល ការ អធិប្បាយពីសាតាំង និងពួកអារក្សមិនត្រូវបានអធិប្បាយឡើយ។ គេមិនចង់មានទំនាស់ណាមួយឡើយ។

កុំឆ្ងល់ឡើយ មានមនុស្សវ័យក្មេងច្រើនណាស់កំពុងក្លាយជាពួកម៉ូស្លីមជ្រុលនិយម។ អ្នកដឹកនាំ របស់គេប្រាប់គេឲ្យចេញទៅ ហើយយកជ័យជំនះលើពិភពលោកសម្រាប់សាសនារបស់គេ។ គេដូចជាជន ជាតិអាមេរិកាំងអាយុ២៤ឆ្នាំនៅក្នុងរដ្ឋថែណែស៊ី ដែលបានសំលាប់ទាហានជើងទឹកចំនួន៤នាក់។ សព្វថ្ងៃ នេះបញ្ហានេះកំពុងកើតឡើងដដែលៗ។ មនុស្សវ័យក្មេងទាំងនោះកំពុងស្វែងរករឿងខ្លះដើម្បីជឿតាម។ គេ កំពុងស្វែងរកមូលហេតុ និងគោលបំណងនៅក្នុងជីវិតរបស់គេ!

តែអ៊ីស្លាមជ្រុលនិយមមិនមែនជាចម្លើយ! ថែមទាំងចម្លើយមិនមែនជាសាសនាគ្រិស្ដទន់ខ្សោយ ដូចស្រ្ដីដែលត្រូវបង្ហាញនៅក្នុងក្រុមជំនុំសព្វថ្ងៃនេះ។ តែខ្ញុំកំពុងសុំឲ្យអ្នកដើរតាមព្រះយេស៊ូវ។ ខ្ញុំកំពុសុំឲ្យ អ្នកធ្វើជាសិស្សរបស់ព្រះអម្ចាស់យេស៊ូវគ្រិស្ដដែលជឿស៊ប់។ មានទំនាស់ យើងនៅឯសង្រ្គាម តែសង្រ្គាម នេះមិនមែនខាងរូបកាយនោះទេ។ វាជាសង្រ្គាមខាងវិញ្ញាណ។ គ្រូអធិប្បាយដ៏ល្បីជនជាតិអង់គ្លេសឈ្មោះ លោកបណ្ឌិត ម៉ាទីន ឡូដ ជ៉ោនស៍(១៨៩៩-១៩៨១)បានបង្រៀនពីសង្រ្គាមនោះ។ គាត់ប្រាប់ថា «កាល យើងចូលក្នុងជីវិតជាគ្រីស្ទបរិស័ទ យើងក្លាយជាផ្នែកនៃទំនាស់ដ៏ខ្លាំងរវាងកងទ័ព្ទរបស់ព្រះនិងពួកបរិវារនៃ ឋាននរក។ ជីវិតរបស់យើងនៅក្នុងលោកីយគឺជាសង្រ្គាមខាងវិញ្ញាណ ដោយសារសាតាំង»(ជីវិតនៅក្នុងព្រះ Crossway Books, pp. 105, 179)។ ខ្ញុំយល់ស្របជាមួយគាត់ទាំងស្រុង!

រឿងរបស់ព្រះយេស៊ូវ និងមនុស្សដែលមានអារក្សចូលនេះគឺសំខាន់។ ព្រះបានកត់ទុក៣ដងនៅ កន្លែងខុសៗគ្នាក្នុងគម្ពីរសញ្ញាថ្មី ក្នុងម៉ាថាយ ម៉ាកុស និងក្នុងលូកាម្ដងទៀត។ មានមេរៀនដ៏អស្ចារ្យក្នុងរឿង នេះសម្រាប់មនុស្សវ័យក្មេងដែលរស់នៅក្នុងគ្រានៃភេរវកម្ម និងសង្រ្គាមខាងវិញ្ញាណ។

រឿងគឺសាមញ្ញ។ ព្រះយេស៊ូវបានយាងកាត់សមុទ្រកាលីឡេនៅក្នុងទូកតូចមួយ។ ទ្រង់បានយាង មកត្រើយម្ខាងនៃសមុទ្រដ៏តូចនោះ ចូលទៅក្នុងស្រុកគេរ៉ាស៊ីន។ ច្រើនឆ្នាំមុនខ្ញុំនិងប្រពន្ធខ្ញុំបាននៅទីនោះ។ យើងបានឃើញកន្លែងដែលរឿងនោះកើតឡើងដោយផ្ទាល់ភ្នែក។

« កាលទ្រង់បានយាងឡើងពីទូក ស្រាប់តែមានមនុស្សម្នាក់ដែលមានអារក្សអសោចចូល វាចេញពីក្នុងផ្នូរខ្មោចមកជួបនឹងទ្រង់» (ម៉ាកុស ៥:២)។

ឥឡូវនេះ ខ្ញុំនឹងយករឿងរ៉ាវមួយចំនួនអំពីបុរសវ័យក្មេងនេះ និងការដែលគាត់បានជួបជាមួយព្រះយេស៊ូវគ្រិស្ដ។

១. ទីមួយ បុរសវ័យក្មេងនេះត្រូវបានអារក្សចូល។

តើខ្ញុំជឿលើការដែលមានអារក្សចូលឬអត់? បាទ ខ្ញុំជឿ ខ្ញុំជឿយ៉ាងជាក់ច្បាស់! ព្រះគម្ពីរបង្រៀន ថា មានពួកអារក្សជាច្រើន។ សាវកប៉ុលប្រាប់ពីពួកវានៅពេលគាត់ប្រាប់ថា

« ដ្បិតយើងរាល់គ្នាមិនមែនតយុទ្ធនឹងសាច់ឈាមទេ... គឺនឹងពួកអំណាចអាក្រក់ខាងវិញ្ញាណ នៅស្ថានដ៏ខ្ពស់ដែរ» (អេភេសូរ ៦:១២)។

គាត់ប្រាប់ពីប្រភេទពួកអារក្ស និងវិញ្ញាណអាក្រក់ខុសៗគ្នានៅក្នុងខគម្ពីរនោះ។ លោកបណ្ឌិត ឡូដជ៉ោនស៍ បានប្រាប់ថា «មានពហុវច្ជននៃពួកវិញ្ញាណអាក្រក់។ មានវិញ្ញាណអាក្រក់រាប់ពាន ប្រហែលរាប់លានផង» (Christian Unity, The Banner of Truth Trust, 1980, p. 58)។

តើអ្នកអាចពន្យល់ពីភេរវកម្ម សំភារៈនិយម និងអំពើបាបនៅប្រទេសអាមេរិកយ៉ាងម៉េចបាន បើ អ្នកមិនជឿលើសាតាំង និងពួកបរិវារបស់វា?

ហើយបុរសវ័យក្មេងនេះត្រូវបានអារក្សចូល។ គាត់ត្រូវបានគ្រប់គ្រងដោយពួកអារក្ស។ ខ្ញុំបានដោះ ស្រាយជាមួយមនុស្សស្ថិតនៅក្នុងស្ថានភាពនោះដោយផ្ទាល់។ ខ្ញុំដឹងថា វាអាចកើតឡើងកាលមនុស្សវ័យ ក្មេងម្នាក់ប្រើថ្នាំញៀន ឬជាប់ទាក់ទងខាងមន្ដអាមគម និងខាងសេចក្ដីងងឹត។

តែមានកំរិតតិចជាងនៃលទ្ធិរបស់អារក្សដែលគ្រប់គ្រងលើគំនិតរបស់មនុស្សដែលមិនទាន់បានប្រែ ចិត្ដ។ សាវកប៉ុលប្រាប់ពីអារក្ស « ជាវិញ្ញាណ ដែលសព្វថ្ងៃនេះ បណ្តាលមកក្នុងពួកមនុស្សរឹងចចេស» (អេភេសូរ ២:២)។ មានពេលមួយនៅពេលគំនិតខ្ញុំផ្ទាល់ត្រូវបានបំបាំងដោយពួកអារក្ស។ នោះជាការពិត ចំពោះមនុស្សដែលមិនទាន់ប្រែចិត្ដ និងមិនទាន់បានរំដោះដោយព្រះអម្ចាស់យេស៊ូវគ្រិស្ដ។ យើងទាំងអស់ គ្នាសុទ្ធតែស្ថិតក្នុងសភាពនោះ និងស្ថានភាពនោះមុនពេលព្រះគ្រិស្ដសង្រ្គោះយើង ហើយយើងបានកើតជា ថ្មី។ ការប្រែចិត្ដពិតប្រាកដតែងតែជាការរំដោះចេញពីអំណាចរបស់សាតាំង!

ព្រះយេស៊ូវបានសុគតលើឈើឆ្កាងដើម្បីសងទោសអំពើបាបរបស់អ្នក។ ទ្រង់បានបង្ហូរព្រះលោ ហិតដើម្បីសំអាតគំនិត និងចិត្ដរបស់អ្នកពីអំពើបាបទាំងអស់។ ទ្រង់រស់ឡើងវិញពីព្រះកាយដើម្បីប្រទាន ជីវិតឲ្យអ្នក និងរំដោះអ្នកចេញពីការបំបាំងរបស់អារក្ស! គ្រូអធិប្បាយដ៏ល្បី និងអ្នកនិពន្ធបទចម្រៀងឈ្មោះ លោក ឆោឡែស វែស្លេ(១៧០៧-១៧៨៨) បានប្រាប់យ៉ាងល្អថា

ឱ ព្រះដ៏ផ្ដាច់អំណាច
     ព្រះលោហិតក៏ជំរះ
ឲ្យចិត្ដបានជាបល្ល័ង្ក
     ព្រះអង្គពេញដោយឥទ្ធិឬទ្ធិនៃព្រះ
(«ឱ ខ្ញុំចង់បានអណ្ដាត១ពាន់»ដោយ Charles Wesley, 1707-1788)។

ព្រះគ្រិស្ដ «ផ្ដាច់អំណាច»នៃអំពើបាប! ព្រះគ្រិស្ដ «ដោះអ្នកជាប់គុកឲ្យរួច»។ នៅព្រឹក១ទ្រង់បានធ្វើដូច នោះសម្រាប់ខ្ញុំ កាលខ្ញុំអាយុ២០ឆ្នាំ ហើយទ្រង់ក៏អាចធ្វើសម្រាប់អ្នកផងដែរ! មានមនុស្សប្រហែល២០នាក់ នៅព្រឹកនេះដែលអាចប្រាប់អ្នកថា ព្រះគ្រិស្ដបានដោះគេឲ្យរួចពីបាប និងពួកអារក្ស។ បើអ្នកបានសង្រ្គោះ ដោយសារព្រះយេស៊ូវ សូមក្រោកឈរឡើងឥឡូវនេះ! អ្នកអាចអង្គុយចុះបាន។ ព្រះគ្រិស្ដអាចធ្វើសម្រាប់ អ្នកនូអ្វីដែលទ្រង់បានធ្វើសម្រាប់គេនីមួយៗ!

២. ទីពីរ បុរសវ័យក្មេងនេះបានតែ១ម្នាក់ឯង។

ព្រះគម្ពីរប្រាប់ថា វាមិនបានរស់នៅ «ផ្ទះណាឡើយ វានៅតែក្នុងផ្នូរខ្មោច»(លូកា ៨:២៧)។ ប្រពន្ធខ្ញុំ និងខ្ញុំធ្លាប់ទៅទីនោះ។ យើងបានឃើញផ្នូរទាំងនោះនៅម្ខាងនៃទីទួល។ នៅកន្លែងនោះ មាន ប្រហោងនៅក្នុងថ្មនៃទីទួលនោះ ដែលមានសាកសពកប់។ ព្រះគម្ពីរប្រាប់ថា

«វានៅក្នុងផ្នូរនៅលើភ្នំ ទាំងស្រែក ហើយយកថ្មមកអារសាច់ខ្លួន ទាំងយប់ទាំងថ្ងៃជានិច្ច» (ម៉ាកុស ៥:៥)។

ស្រីវ័យក្មេងជាច្រើនមុខដោយប្រដាប់កោរពុកមាត់។ ហើយគេមិនអាចពន្យល់ពីមូលហេតុដែលគេ ធ្វើវានោះទេ។ ខ្ញុំឃើញក្មេងជំទង់ស្រីម្នាក់តាមទូរទស្សន៍ ដែលមុតដៃរបស់នាងដដែលដូចនោះ។ អ្នក សំភាសសួរនាងពីមូលហេតុ។ នាងនិយាយថា «ខ្ញុំមិនដឹងទេ ខ្ញុំមានអារម្មណ៍ត្រូវបង្ខំចិត្ដឲ្យធ្វើវា។ ខ្ញុំមិនអាច ឈប់ឡើយ»។ អ្វីដែលក្មេងស្រីនោះត្រូវការគឺជាព្រះយេស៊ូវគ្រិស្ដ។ ព្រះគ្រិស្ដអាចបំបាកចំណងរបស់អារក្ស នោះ!

ហើយបុរសនៅក្នុងអត្ថបទគម្ពីរនេះបាននៅម្នាក់ឯង! ពួកអារក្សនាំទាញគាត់ចេញពីគ្រួសារគាត់ ទៅក្នុងកន្លែងដែលនៅម្នាក់ឯង ដែលព្រះយេស៊ូវបានជួបគាត់។ សព្វថ្ងៃនេះនៅក្នុប្រទេសអាមេរិក និងប្រ ទេសលោកខាងលិច គ្មានបញ្ហាណាដែលធំជាងភាពឯកោរ។ ភាពឯកោរ! បញ្ហាភាគច្រើនដែលក្មេងៗមាន បទពិសោធន៍ជាឬសគល់ពីភាពឯកោរ។ ពួកក្រុមភ្លេងសូម្បីតែមានបទដ៏ពេញនយមមួយអំពី «មនុស្សឯកោ ទាំងអស់ ដែលគេទាំងអស់មកពីណា?» (“Eleanor Rigby”)។

លោកភីលីព ស្លែថើបាននិពន្ធសៀវភៅមួយមានចំណងជើងថា ការដេញតាមភាពឯកោរ៖ វប្បធម៌ ជនជាតិអាមេរិកស្ថិតនៅចំនុចបែកបាក់ Beacon Press, 2006 edition)។ នៅក្នុងសៀវភៅការដេញតាម ភាពឯកោរ អ្នកនិពន្ធភ្ជាប់ពីភាពឯកោរទៅ «ការញៀនរបស់ប្រជាជាតិទៅឯបច្ចេកវិទ្យា»។ លោក ស្លេថើ ប្រសាសន៍ថា «ឧទាហរណ៍ រថយន្ដជាអ្វីដែលបានបំផ្លាញជីវិតក្នុងសហគមន៍ច្រើនជាងអ្វីផ្សេងទៀតនៅក្នុង ប្រទេសអាមេរិក។ វាបានខ្ចាត់ខ្ចាយពួកគេ ដូច្នោះគេក្លាយជាមិនស្គាល់គ្នាទៅវិញទៅមក»(ទំព័រ១២៦ ១២៧)។

មនុស្សវ័យក្មេងចូលទៅក្នុងឡាន ហើយបើកទៅសែនថា ប៉ាប៉ារា ឬបើខែលឡី ដើម្បីទៅមហាវិទ្យា ល័យ។ វាងាយស្រួលណាស់ តែគេបាត់បង់មិត្ដភក្ដិរបស់គេទាំងអស់ ប្រហែលជារហូត។ កុំឆ្ងល់ថា ហេតុអ្វី បានជាមនុស្សវ័យរៀនមហាវិទ្យាល័យមានភាពឯកោរ។ អ្នកនិយាយថា «យើងនឹងបន្ដទាក់ទង»។ អ្នកចង់ ប្រាប់ថា អ្នកអាចផ្ញើរសារទៅគ្នាទៅវិញទៅមក។ តើនោះបន្ដ«ទាក់ទង»អ្នកឬទេ? ទេ គ្មានការ «ទាក់ទង» ពិតប្រាកដសោះតាមរយៈទូរស័ព្ទដៃ។

យាយរបស់ប្រពន្ធខ្ញុំនៅក្នុងហ្គូតថេមាឡាឆ្លាតដូចជាអ្នកសង្គមនិយម្នាក់។ កូនប្រុសនាងព្យាយាម ដាក់ទូរស័ព្ទនៅក្នុងផ្ទះរបស់នាង។ នាងនិយាយថា «ទេ បើខ្ញុំមានទូរស័ព្ទ អ្នកនឹងមិនដែលមកជួបខ្ញុំឡើយ» នៅពេលខ្ញុំឃើញក្មេងៗដើរទៅវិញទៅមក ហើយសំឡឹងកាន់ទូរស័ព្ទដៃ វាធ្វើឲ្យខ្ញុំពិបាកចិត្ដ។ ជារឿយៗ គ្រឿងម៉ាស៊ីនកើតជាមិត្ដភក្ដិពិតប្រាកដ

តើអ្នកបានលឺកុនមួយដែលមានចំណងជើងថា «នាង»ដែរឬទេ? ខ្ញុំមិនណែនាំវាឡើយ វាជាកុន ដែលនិយាយអំពីបុរសវ័យក្មេងឯកោរម្នាក់ដែលបានលង់ស្នេហ៍ជាមួយកុំព្យូទ័ររបស់គាត់ ដែលគាត់ហៅថា «សាម៉ែនតា»។ ខ្ញុំមិនបានឃើញវាឡើយ។ វាមានរូបភាពខាងផ្លូវយ៉ាងច្បាស់។ តែបញ្ញាវន្ដវ័យក្មេងជាច្រើន នាក់មិនឃើញវាឡើយ ក្មេងប្រុសម្នាក់ដែលលង់ស្នេហ៍ជាមួយគ្រឿងម៉ាស៊ីន! អ្នកអាចអានអំពីកុននោះតាម រយៈការចុចទីនេះសម្រាប់អត្ថបទវីខីផែនដៀដែលប្រាប់អំពីវា។ ខ្ញុំមិនណែនាំឲ្យអ្នកមើលវានោះទេ។

ខ្ញុំជឿថា សាតាំងបានប្រើភាពឯកោរនៃវប្បធម៌របស់ជនជាតិអាមេរិក និងជនជាតិអ៊ឺរ៉ុបដើម្បីចាប់ មនុស្សវ័យក្មេងធ្វើជាទាសករ និងដើម្បីបំផ្លាញពួកគេ។ បុរសដែលបានសំឡាប់ទាហាន៤នាក់បានជាប់ទាក់ ទងនឹងពួកទាហានអ៊ីស្លាមតាមរយៈគ្រឿងម៉ាស៊ីនដែលហៅថា «កុំព្យូទ័រ»។ គាត់ពិតជាឯកោរណាស់! បុរស ដែលព្រះយេស៊ូវជួបនៅក្នុងផ្នូរតែ១ម្នាក់ឯង។ គាត់ត្រូវបានពួកអារក្សគ្រប់គ្រង! ព្រះទ្រង់ជួយយើង!

ខ្ញុំមិនកំពុងប្រាប់អ្នកឲ្យបោះចោលទូរស័ព្ទដៃ និងកុំព្យូទ័ររបស់អ្នកនោះទេ។ តែខ្ញុំកំពុងប្រាប់ថា «កុំ ឲ្យគ្រឿងម៉ាស៊ីនទាំងនោះគ្រប់គ្រងអ្នកឡើយ! ទុកកុំព្យូទ័រឲ្យឆ្ងាយល្មម ដើម្បីរាប់អានមិត្ដភក្ដិពិតប្រាកដ! ទុកកុំព្យូទ័រឲ្យឆ្ងាយល្មមដើម្បីរាប់អានមិនភក្ដិក្នុងក្រុមជំនុំនេះដែលជាប់នៅរហូត»។ សូមស្ដាប់បទចម្រៀង ដែលនិយាយពីបុរសនៅក្នុងផ្នូរនោះ

មានម្នាក់ឯទៀតត្រូវអារក្សអសោចិ៍មកជាន់
     គាត់អាស្រ័យនៅក្នុងផ្នូរខ្មោចលំបាកណាស់
ក៏អារសាច់ខ្លួនទាំងវេទនាហើយស្រែកឮលាន់
     នោះព្រះយេស៊ូវយាងមកប្រោសឲ្យភ្លឺហើយ
កាលទ្រង់យាងមក នោះមេល្បួងគ្មានអំណាចទេ
     កាលទ្រង់យាងមក នោះលែងមានចិត្ដព្រួយខ្វល់
ទ្រង់ដេញចិត្ដព្រួយ ហើយប្រោសឲ្យចិត្ដអរស្ថិតស្ថេរ
     ទាំងអស់ជាថ្មី ក្នុងកាលព្រះអង្គមកដល់។
(«កាលព្រះយេស៊ូវយាងមកប្រោស»ដោយលោក Oswald J. Smith, 1889-1986;
           តន្រ្ដីដោយ Homer Rodeheaver, 1880-1955)។

មនុស្សវ័យក្មេងអើយ ខ្ញុំកំពុងជម្រុញអ្នកឲ្យមកក្រុមជំនុំយើង។ សូមនៅទីនេះព្រឹកថ្ងៃអាទិត្យ និង យប់ថ្ងៃអាទិត្យ។ សូមនៅជាមួយយើងនៅយប់ថ្ងៃសៅរផងដែរ! ខ្ញុំសន្យាថា យើងនឹងធ្វើជាមិត្ដភក្តិរបស់អ្នក! ខ្ញុំសន្យាថា អ្នកនឹងមិនឯកោរទេ បើអ្នកមកជាមួយយើង! អាម៉ែន!

៣. ទីបី បុរសវ័យក្មេងនេះបានខ្លាចព្រះយេស៊ូវ។

ព្រះគម្ពីរប្រាប់ថា គាត់

« ស្រែកដោយសំរែកជាខ្លាំងថា ឱព្រះយេស៊ូវ ជាព្រះរាជបុត្រាព្រះដ៏ខ្ពស់បំផុតអើយ តើទ្រង់ហើយ និងទូលបង្គំមានរឿងអ្វីនឹងគ្នា ទូលបង្គំសូមទ្រង់ឲ្យស្បថដោយព្រះថា មិនធ្វើទុក្ខទូលបង្គំទេ» (ម៉ាកុស ៥:៧)។

គាត់ខ្លាចព្រះយេស៊ូវ។ សព្វថ្ងៃនេះរឿងនោះជាការធម្មតាចំពោះមនុស្ស័យក្មេង។ ព្រះយេស៊ូវ និងក្រុមជំនុំ នេះអាចជួយអ្នកបាន តែអ្នកអាចភ័យខ្លាច! អ្នកអាចខ្លាចពីការប្ដេជ្ញាចិត្ដ។ អ្នកអាចខ្លាចដើម្បីចំនាយពេល ជាមួយយើងពីរបីម៉ោងនៅក្នុងក្រុមជំនុំរាល់ថ្ងៃចុងសប្ដាហ៍។ ខ្ញុំអាចត្រឹមតែនិយាយថា ការនេះធ្វើឲ្យអ្នកកើត ទុក្ខព្រួយ។ ខ្ញុំដឹងថា ការភ័យខ្លាចរបស់អ្នកមកពីសាតាំង។ ហេតុអ្វីវាធ្វើដូចនោះ? ដោយសារតែវាដឹងថា វា នឹងចាញ់អ្នក បើអ្នកមកជាមួយយើង និងមកឯព្រះយេស៊ូវ។

នៅពេលខ្ញុំអាយុ១៩ឆ្នាំ ខ្ញុំបានដើរតាមផ្លូវឡូសអង់ចាឡែសតែ១ម្នាក់ឯនៅពេលយប់។ មិត្ដភក្ដិនៅ វិទ្យាល័យរបស់ខ្ញុំបានទៅអស់។ ខ្ញុំបានមានភាពឯកោរណាស់។ នៅយប់ថ្ងៃសៅរ១ ខ្ញុំបានដើរលេងតាមផ្លូវអុលវើរ៉ា។ ខ្ញុំបានដើរឆ្លងឆាណាថោន។ ខ្ញុំបានបត់ស្ដាំនៅផ្លូវយ៉ែល។ នៅជិតផុតផ្លូវនោះ ខ្ញុំបានឃើញក្រុម ជំនុំមួយ។ វាជាក្រុមជំនុំបាទីស្ទចិន។ ខ្ញុំបានគោះទ្វារ ហើយស្រ្ដីវ័យក្មេងម្នាក់ឈមោះ ឡោណា ឡាំបានបើក ទ្វារ ហើយនិយាយជាមួយខ្ញុំ។ នាងបានអញ្ជើញខ្ញុំទៅក្រុមជំនុំនោះនៅថ្ងៃបន្ទាប់មក ដែលជាថ្ងៃអាទិត្យ។ ខ្ញុំ បានទៅទីនោះនៅថ្ងៃនោះ។ ហើយបន្ទាប់មក ខ្ញុំបានទៅទីនោះច្រើនឆនាំ។ ព្រះយេស៊ូវបានសង្រ្គោះខ្ញុំ កាល ខ្ញុំបាននៅទីនោះ។ ខ្ញុំបានរាប់អានមិត្ដភក្ដិពិតប្រាកដ ហើយនៅជាប់យូរនៅទីនោះ មិត្ដភក្ដិដូចជាឡោណា និងមើផ្វី ឡាំ។

កុំខ្លាចយើងអី! កុំខ្លាចព្រះយេស៊ូវអី! សូមមកជាមួយយើង នោះយើងនឹងធ្វើល្អដាក់អ្នក! សូម ត្រលប់មកជាមួយវិញ ខ្ញុំសន្យានឹងអ្នកថា វានឹងផ្លាស់ប្ដូរជីវិតអ្នកឲ្យមានភាពប្រសើរឡើង។ បើអ្នកមកជា មួយយើងម្ដងទៀតនៅថ្ងៃចុងក្រោយសប្ដាហ៍ក្រោយ ហើយមករកព្រះយេស៊ូវផងដែរ ១ពាន់ឆ្នាំទៅខាងមុខ នោះអ្នកនឹងសប្បាយ!

ព្រះយេស៊ូបានបណ្ដេញអារក្សចេញពីបុរសនៅគេរ៉ាសែននោះ។ ព្រះយេស៊ូវបានសង្រ្គោះគាត់។ បាទ គាត់ត្រូវបានសង្រ្គោះដោយសារព្រះយេស៊ូវគ្រិស្ដ!

សព្វថ្ងៃក៏ដែរ មានមនុស្សឃើញព្រះអង្គសង្រ្គោះ
     ទ្រង់អាចនឹងប្រោសឲ្យរួចពីបាបគ្រប់មុខ
ចិត្ដដ៏ខ្ទេចខ្ចាំបានឲ្យគេរកចង់ស្បើយ
     នោះព្រះយេស៊ូវក៏យាងមកដោះទូក
កាលទ្រង់យាងមក នោះមេល្បួងគ្មានអំណាចទេ
     កាលទ្រង់យាងមក នោះលែងមានចិត្ដព្រួយខ្វល់
ទ្រង់ដេញចិត្ដព្រួយ ហើយប្រោសឲ្យចិត្ដអរស្ថិតស្ថេរ
     ទាំងអស់ជាថ្មី ក្នុងកាលព្រះអង្គមកដល់។

ព្រះគ្រិស្ដអាចដោះអ្នកឲ្យរួចពីសាតាំង! ព្រះគ្រិស្ដអាចប្រទានជីវិត និអំណាចដល់អ្នក! ព្រះគ្រិស្ដ អាចផ្លាស់ប្ដូរជីវិតអ្នក! សូមផ្ដល់ឱកាសឲ្យយើងបង្ហាញអ្នកពីរបៀបដើម្បីទៅរកព្រះយេស៊ូវគ្រិស្ដ! សូមមក វិញ នោះយើងនឹងបង្ហាញពីរបៀប! អ្នកខ្លះអាចនិយាយថា «ខ្ញុំមិនជឿលើពួកអារក្ស ឬសាតាំងនោះទេ»។ អត់អីទេ មានពេលមួយដែលខ្ញុំមិនជឿលើវាផងដែរ។ តែនោះមិនមែនជារឿងសំខាន់បំផុតនោះទេ។ រឿង ដែលសំខាន់បំផុតគឺដើម្បីដឹងថា ព្រះយេស៊ូវស្រឡាញ់អ្នក ហើយដើម្បីមានអារម្មណ៍ថា យើងក៏ស្រឡាញ់ អ្នកផងដែរ! នេះគឺជាកន្លែងដើម្បីរាប់អានដែលនៅជាប់រហូត។ នេះគឺជាកន្លែងដែលអ្នកនឹងទទួលបានការ ស្រឡាញ់ និងការទទួលយក! សូមដាក់ជំនឿលើព្រះគ្រិស្ដ ដ៏ជាព្រះរាជបុត្រាតែ១គត់របស់ព្រះ នោះទ្រង់ នឹងសង្រ្គោះអ្នកពីទោសនៃអំពើបាបដែលអស់កល្បជានិច្ចដោយសារការសុគតលើឈើឆ្កាង។ អាម៉ែន!


បើសិនជាសេចក្ដីអធិប្បាយនេះជាព្រះពរសំរាប់បងប្អូន នោះសូមផ្ញើរអ៊ីម៉ែលទៅកាន់លោកបណ្ឌិត ហាយមើស៏ ហើយសូមប្រាប់គាត់ផង។ នៅពេលអ្នកសរសេរផ្ញើរទៅកាន់លោក ហាយមើស៍ សូមប្រាប់ពីប្រទេសរបស់អ្នក ឬក៏គាត់មិនអាចឆ្លើយតបទៅវិញ។ សូមចុចទីនេះ rlhymersjr@sbcglobal.net(សូមចុចទីនេះ) ។ បើសេចក្ដីអធិប្បាយទាំងនេះជាព្រះពរចំពោះអ្នក នោះសូមប្រាប់គាត់ ថែមទាំងប្រាប់ពីប្រទេសរបស់អ្នកផង។ អ្នកអាចសរសេរទៅកាន់លោក ហាយមើស៏ក្នុងភាសាណា ក៏បាន ប៉ុន្ដែ សូមសរសេរជាភាសាអង់គ្លេស បើសិនជាបងប្អូនអាចធ្វើបាន។ បើអ្នកចង់សរសេរទៅ គាត់តាមប្រៃណីយ៍ សូមសរសេរទៅកាន់អាស័យដ្ឋាន P.O. Box 15308, Los Angeles, CA 90015។ អ្នកអាចទូរស័ព្ទទៅគាត់តាមលេខ(៨១៨)៣៥២-០៤៥២។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអានសេចក្ដីអធិប្បាយរបស់ លោក ហាយមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗនៅលើអ៊ីធើណេត តាមគេហទំព័រ
www.sermonsfortheworld.com. ចុចលើ ”
សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ”

សេចក្ដីអធិប្បាយដែលសរសេរដៃទាំងនេះមិនហាមឲ្យថតចំលងទេ។ អ្នកប្រើវាដោយគ្មានការអនុញ្ញាតពីលោក
Dr. Hymers។ ទោះបីជាយ៉ាងណាក៏ដោយ គ្រប់សេចក្ដីអធិប្បាយជាវីដីអូទាំងអស់របស់លោក
Dr. Hymers ហាមថតចំលង ហើយអាចត្រឹមតែប្រើវាបានដោយមានការអនុញ្ញាត។

អានបទគម្ពីរមុនសេចក្ដីអធិប្បាយដោយលោក អេបិល ផ្រូដោម៊ី៖ ម៉ាថាយ ៨:២៨-៣៤។
ច្រៀងចំរៀងតែម្នាក់ឯងមុនអធិប្បាយដោយ បែនយ៉ាមីន ខីខេង ហ្គ្រីហ្វី៖
(«កាលព្រះយេស៊ូវយាងមកប្រោស»ដោយលោក Oswald J. Smith, 1889-1986;
តន្រ្ដីដោយ Homer Rodeheaver, 1880-1955)។


ចំណងជើងនៃសេចក្ដីអធិប្បាយ

ពួកអារក្សសព្វថ្ងៃនេះ

DEMONS TODAY

ដោយលោកបណ្ឌិត
Dr. R. L. Hymers, Jr.

«នោះក៏មកដល់ស្រុកគេរ៉ាស៊ីន នៅត្រើយសមុទ្រម្ខាងកាលទ្រង់បានយាងឡើងពីទូក ស្រាប់តែមានមនុស្សម្នាក់ដែលមានអារក្សអសោចចូល វាចេញពីក្នុងផ្នូរខ្មោចមកជួបនឹងទ្រង់» (ម៉ាកុស ៥:១-២)។

១. ទីមួយ បុរសវ័យក្មេងនេះត្រូវបានអារក្សចូល។ អេភេសូរ ៦:១២; ២:២។

២. ទីពីរ បុរសវ័យក្មេងនេះបានតែ១ម្នាក់ឯង។ លូកា ៨:២៧; ម៉ាកុស ៥:៥។

៣. ទីបី បុរសវ័យក្មេងនេះបានខ្លាចព្រះយេស៊ូវ។ ម៉ាកុស ៥:៧។