Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




បញ្ញាចិត្ដដែលរលាក

THE SEARED CONSCIENCE
(Cambodian)

ដោយលោកបណ្ឌិត
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស ថ្ងៃរបស់ព្រះអម្ចាស់នៅពេលព្រឹក តុលា ១៦ ២០១៦
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Morning, October 16, 2016

« តែព្រះវិញ្ញាណ ទ្រង់មានព្រះបន្ទូលយ៉ាងជាក់ច្បាស់ថា នៅគ្រាជាន់ក្រោយបង្អស់ អ្នកខ្លះនឹងលាកចាកចេញពីសេចក្តីជំនឿ ដោយស្តាប់តាមវិញ្ញាណបញ្ឆោត និងសេចក្តីបង្រៀនរបស់ពួកអារក្ស ដោយសារពុតមាយារបស់ពួកអ្នក ដែលពោលតែពាក្យកុហក ទាំងមានបញ្ញាចិត្តរលាក» (១ធីម៉ូថេ ៤:១-២)។


ព្រះគម្ពីរបង្រៀនថា នៅគ្រានជាន់ក្រោយបង្អស់មនុស្សលោកនឹងអាក្រក់ទៅៗ។ គ្រប់ទីសំគាល់ ទាំងអស់ចង្អុលបង្ហាញហេតុការណ៍ថា សព្វថ្ងៃនេះយើងកំពុងតែរស់នៅនៅគ្រានជាន់ក្រោយបង្អស់។ សូម ស្ដាប់គម្ពីរបកប្រែតាមសម័យន តើវាមានភាពយ៉ាងម៉េច។ តើមនុស្សធ្វើសកម្មភាពយ៉ាងម៉េចនៅគ្រាជាន់ ក្រោយបង្អស់នៃប្រវត្ដិសាស្រ្ដ។ វាប្រាប់ថា

« ចូរឲ្យដឹងថា នៅជាន់ក្រោយបង្អស់ នឹងមានគ្រាលំបាកណាស់ ដ្បិតនៅគ្រានោះ មនុស្សនឹងស្រឡាញ់តែខ្លួនឯង ទាំងស្រឡាញ់ប្រាក់ អួតអាងគឃរ មានឫកខ្ពស់ ប្រមាថមើលងាយ មិនស្តាប់បង្គាប់ឪពុកម្តាយ រមឹលគុណ មានចិត្តមិនបរិ

សុទ្ធ មិនស្រឡាញ់តាមធម្មតាមនុស្ស គ្មានសេចក្តីអធ្យោគ និយាយបង្កាច់គេ មិនចេះទប់ចិត្ត មានចិត្តសាហាវ មិនចូលចិត្តនឹងការល្អ ក្បត់គេ ឥតបើគិត មានចិត្តធំ ហើយចូលចិត្តនឹងល្បែងលេងជាជាងព្ ឯអស់អ្នកណាដែលចង់រស់ ដោយគោរពប្រតិបត្តិដល់ព្រះគ្រីស្ទយេស៊ូវ នោះនឹងត្រូវមានសេចក្តីបៀតបៀនដែរ ហើយពួកអាក្រក់ និងពួកឆបោក គេនឹងមានជំនឿនជឿនទៅខាងសេចក្តីអាក្រក់កាន់តែខ្លាំងឡើង ទាំងនាំមនុស្សឲ្យវង្វេង ហើយត្រូវវង្វេងខ្លួនឯងផង» (២ធីម៉ូថេ ៣:១-៤, ១២-១៣ NIV)។

នេះគឺជាស្ថានភាពដ៏អាក្រក់អាក្រីដែលយើងទាំងអស់គ្នាជួបប្រទះនៅគ្រាជាន់បង្អស់នេះ។ នេះជាអ្វីដែល អ្នកជួបប្រទះនៅសម័យនេះដែលមនុស្សបោះបង់ចោលព្រះ ហើយធ្វើអំពើបាប។ កុំឆ្ងល់ឡើយដែលគម្ពីរ ប្រាប់ថា យើងរស់នៅក្នុងគ្រាដែលវិនាស ហើយលំបាកណាស់។ កុំឆ្ងល់ឡើយយើងរស់នៅក្នុងគ្រាដែល មនុស្សបង្ខូចខាងផ្លូវភេទ។ កុំឆ្ងល់ឡើយខ្សែភាពយន្ដសុទ្ធតែអាក្រក់ ពេញដោយសេចក្ដីប៉ងប្រាថ្នា ខ្មោចឆៅ និងអំពើសំលាប់គ្នាពេញដោយឈាម។ កុំឆ្ងល់ឡើយ មនុស្សស្រឡាញ់បុណ្យហាឡូអ៊ីន ពួកអារក្ស និងសេច ក្ដីស្លាប់។ កុំឆ្ងល់ឡើយ ក្រុមជំនុំយើងទទេ

ស្អាត ខណៈដែលមនុស្សវ័យក្មេងរាំកំសា្ដ ហើយប្រើថ្នាំញៀនដូច ជាកញ្ឆា និងថ្នាំញៀនដែលខ្លាំង។ កុំឆ្ងល់ឡើយ គេសើចចំអក់អ្នក បើសិនជាអ្នកទៅក្រុមជំនុំរៀងរាល់ថ្ងៃ អាទិត្យ។ កុំឆ្ងល់ឡើយ គេគិតថា អ្នកចម្លែកបើអ្នករស់នៅក្នុងជីវិតដែលបរិសុទ្ធ ទាំងអធិស្ឋាន ហើយអាន ព្រះគម្ពីរ។ នោះហើយជាមូលហេតុដែលព្រះគម្ពីរប្រាប់ថា «នៅជាន់ក្រោយបង្អស់ នឹងមានគ្រាលំបាកណាស់»(២ធីម៉ូថេ ៣:១)។

តែតើអ្វីទៅដែលនាំឲ្យមានអំពើបាប ការយល់ច្រលំ និងការកាប់សំឡាប់ទាំងអស់នេះ? ហេតុអ្វី បានជាអ្នកនយោបាយរបស់យើងអាក្រក់ម្ល៉េះ? ហេតុអ្វីបានជាពួកបងធំប្រមូលផ្ដំគ្នាតាមដងផ្លូវដើម្បីបាញ់ ប៉ូលីស ហើយដុតបំផ្លាញអាគារ? តើអ្វីដែលនៅខាងក្រោយការផ្ទុះគ្រាប់បែក និងការសំលាប់ដោយពួក ភេរវកម្មរបស់ម៉ូស្លីមសព្វថ្ងៃនេះ? ហើយហេតុអ្វីបានជាជំនាន់របស់អ្នកមនុស្សចេញពីក្រុមជំនុំយើងដើម្ប ទៅរស់នៅក្នុងជីវិតដែលស្រឡាញ់ខ្លួនឯង និងពេញដោយបាប? ចម្លើយត្រូវបានប្រាប់នៅក្នុងអត្ថបទគម្ពីរ របស់យើង

« តែព្រះវិញ្ញាណ ទ្រង់មានព្រះបន្ទូលយ៉ាងជាក់ច្បាស់ថា នៅគ្រាជាន់ក្រោយបង្អស់ អ្នកខ្លះនឹងលាកចាកចេញពីសេចក្តីជំនឿ ដោយស្តាប់តាមវិញ្ញាណបញ្ឆោត និងសេចក្តីបង្រៀនរបស់{ពួកអារក្ស} ដោយសារពុតមាយារបស់ពួកអ្នក ដែលពោលតែពាក្យកុហក ទាំងមានបញ្ញាចិត្តរលាក» (១ធីម៉ូថេ ៤:១-២)។

ព្រះវិញ្ញាណបរិសុទ្ធមានបន្ទូល «យ៉ាងជាក់ច្បាស់»។ នោះមានន័យថា ព្រះមានបន្ទូលយ៉ាងច្បាស់ អំពីរឿងនេះ។ ទ្រង់ចង់ឲ្យអ្នកដឹងពីសេចក្ដីពិតដ៏សំខាន់នេះ។ ព្រះចង់ឲ្យអ្នកដឹងយ៉ាងច្បាស់ថា ពិតជាមាន ពួកអារក្សមែន។ ព្រះប្រាប់ថា គេជាពួកអាក្រក់ដែល{បោកបញ្ជោត}។ ពួកអារក្សដែលដឹកនាំអ្នកទៅក្នុងការ បង្រៀនខុសឆ្គង «សេចក្ដីបង្រៀនរបស់ពួកអារក្ស»។ ការបង្រៀនខុសឆ្គងនេះចេញមកពីគ្រូបង្រៀនដែល មានពុតមាយា។ គេអាចជាគ្រូនៅក្នុងសាលារៀនអ្នក ឬនៅមហាវិទ្យាល័យ។ គេបង្រៀនអ្នកពីការកុហកនៃ ការវិវន្ដន៍។ គេប្រាប់អ្នកថា អ្នកមិនមែនជាអ្វីសោះ តែអ្នកជាសត្វមួយ។ គេបង្រៀនអ្នកថា គ្មានព្រះឡើយ។ គេបង្រៀនអ្នថា គ្មានអ្វីខុសគ្មានត្រូវឡើយ។ គេបង្រៀនអ្នកថា ព្រះគម្ពីរពេញដោយកំហុសឆ្គង។ សូម្បីតែ ឪពុកម្ដាយរបស់អ្នកជាច្រើនបង្រៀនអ្នកពីការកុហកទាំងនេះ! កុំឆ្ងល់ឡើយ ទីក្រុងរបស់យើងពេញដោយ អំពើឧក្រិដ្ឋកម្ម។ កុំឆ្ងល់ឡើយ អ្នកមិនដឹងពីអ្វីដើម្បីជឿតាម។

មនុស្សដែលមានអារក្សចូលទាំងនេះធ្វើដូចនេះ ដោយសារតែបញ្ញាចិត្ដគេត្រូវបាន «រលាក»។ នោះមានន័យថា បញ្ញាចិត្ដគេបានរលាក ហើយជាប់ស្លាកស្នាម។ បញ្ញាចិត្ដគេត្រូវបានរលាកដោយពួក អារក្សរហូតដល់គេមិនចេះឈឺអ្វីសោះ។ បញ្ញាចិត្ដគេរលាករហូតដល់ឈប់ប្រាប់ពីអ្វីដែលខុសឬត្រូវទៀត ឡើយ។ ឥឡូវនេះពួកអារក្សបានគ្រប់គ្រងលើចិត្ដ និងគំនិតរបស់ពួកគេទាំងស្រុង។

ហើយគោលបំណងរបស់ពួកអារក្សទាំងនេះគឺដើម្បីបំផ្លាញបញ្ញាចិត្ដរបស់អ្នកផងដែរ។ វាចង់គ្រប់ គ្រងលើអ្នក។ ហើយវាគ្រប់គ្រងលើអ្នកដោយសារការធ្វើឲ្យបញ្ញាចិត្ដអ្នករលាក។

នៅពេលព្រះបានបង្កើតមនុស្ស ទ្រង់ប្រទានបញ្ញាចិត្ដដល់គាត់។ ទ្រង់បានដាក់ចូលក្នុងមនុស្ស «ខ្យល់ដង្ហើមនៃជីវិត»។ ភាសាហេព្រើរជាពាក្យ «ណែសាម៉ា»(neshamah)។ ពាក្យណែសាម៉ាឲ្យមនុស្ស មានផ្នែកៗដែលសត្វមិនមានឡើយ ទីមួយ សមត្ថភាពដើម្បីស្គាល់ព្រះ ហើយទីពីរ សមត្ថភាពដើម្បីដឹងខុស ដឹងត្រូវ។

តើអ្នកបានឃើញកុនដីស្នី «ផីនណូស៊ីអូ»ឬទេ? ផីនណូស៊ីអូជាតុក្កតាឈើមួយ។ តែគាត់ចង់ក្លាយ ជាក្មេងពិតប្រាកដ។ តែក្នុងនាមជាតុក្កតា វាគ្មានបញ្ញាចិត្ដឡើយ។ ផ្ទុយពីការមានបញ្ញាចិត្ដ វាមានសត្វ ចង្រិតតូចមួយដែលបានប្រាប់វាពីអ្វីដែលខុសនិងអ្វីដែលត្រូវ។ វាមានបញ្ហាជាច្រើននៅពេលសត្វចង្រិតមិន នៅទីនោះ។ តែនៅពេលវាបានក្លាយជាក្មេងប្រុសពិតប្រាកដ វាមិនត្រូវការសត្វចង្រិតដើម្បីណែនាំវាឡើយ។ នៅពេលវាក្លាយជាក្មេងប្រុសពិតប្រាកដ វាបានទទួលបញ្ញាចិត្ដពិតប្រាកដដើម្បីប្រាប់គាត់ពីអ្វីខុសអ្វីត្រូវ។

ភាពពិតដែលផ្ទុយបានកើតឡើងចំពោះមនុស្សមុនដំបូងបំផុតឈ្មោះ អ័ដាម។ នៅពេលអ័ដាម ធ្វើបាន នោះគាត់បានចេញពីភាពជាមនុស្សពិតប្រាកដទៅតុក្កតារបស់សាតាំង។ ឥឡូវនេះ អារក្សបាន បំផ្លាញបញ្ញាចិត្ដគាត់ ហើយគាត់បានក្លាយជាតុក្កតារបស់សាតាំង។ កាលអ័ដាមបានធ្វើបាន បញ្ញាចិត្ដគាត់ បានរលាក ហើយឈប់ធ្វើអ្វីដែលត្រឹមត្រូវ។ គាត់បានដោះសារនៅពេលព្រះបានប្រឈមមុខគាត់សម្រាប់ អំពើបាបរបស់គាត់។ ផ្ទុយពីការប៉ះពាល់ចិត្ដពីអំពើបាប គាត់បានព្យាយាមពួនខ្លួនពីព្រះ។ នៅពេលព្រះបាន រកឃើញគាត់ អ័ដាមបានដោះសារពីអំពើបាបរបស់គាត់ ដោយមិនព្រមសារភាពប្រាប់ព្រះ។ កូនប្រុសមុន ដំបូងរបស់គាត់កាអ៊ីនបានស្នងបញ្ញាចិត្ដរលាកពីឪពុករបស់គាត់។ សូម្បីតែនៅពេលគាត់បានសំលាប់ប្អូន ប្រុសរបស់គាត់ក៏ដោយ គាត់គ្មានការប៉ះពាល់ចិត្ដពីអំពើបាបគាត់ឡើយ។ ផ្ទុយទៅវិញ គាត់បានដោះសារ ខ្លួន។ ផ្ទុយពីការសារភាពពីអំពើបាបរបស់គាត់ គាត់បានអាក្រក់ទៅៗ។ ពេលនេះបញ្ញាចិត្ដគាត់ត្រូវបាន រលាកដោយសាតាំង។ «រួចកាអ៊ីនបានចេញពីវត្ដមានរបស់ព្រះជាម្ចាស់» ហើយបានទៅរស់នៅក្នុងស្រុង ណូត ដែលមានន័យថា ស្រុកដែល «វង្វេង»។ គាត់មិនមានអារម្មណ៍ពីការអត់ទោសបានរបស់គាត់ឡើយ។ គាត់បានខឹងព្រះ។ គាត់បានក្លាយជាជនអានាថា ដែលវង្វេងលើលោកីយ រហូតដល់គាត់បានស្លាប់ ហើយ ធ្លាក់ទៅក្នុងឋាននរក។ សាតាំងបានល្បួងគាត់ សាតាំងបាននាំឲ្យគាត់សំឡាប់ប្អូនប្រុសគាត់។ ក្រោយមក សាតាំងបានធ្វើឲ្យបញ្ញាចិត្ដគាត់រលាក ហើយវាយឺតពេលដើម្បីឲ្យគាត់បានសង្រ្គោះ។ នៅពេលសាតាំងធ្វើ ឲ្យបញ្ញាចិត្ដអ្នករលាកដល់ចំនុច នោះវាយឺតពេលដើម្បីឲ្យអ្នកបានសង្រ្គោះ។ អ្នកនឹងមិនដែលដឹងខ្លួនពីភាព ជាប់មានទោសម្ដងទៀតឡើយ។ បញ្ញាចិត្ដអ្នកនឹងស្លាប់។ អ្នកនឹងមិនអាចមករកព្រះយស៊ូវដើម្បីត្រូវលាង សំអាតដោយព្រះលោហិតរបស់ទ្រង់ឡើយ។ អ្នកនឹងវង្វេងក្នុងមួយឆាកជីវិត រហូតដល់ចុងបញ្ចប់អ្នកស្លាប់ ហើយធ្លាក់ទៅឋាននរកអស់កល្បជានិច្ច។ ការនោះនឹងកើតឡើងចំពោះអ្នកទាំងអស់គ្នាដែលនៅទីនេះនៅ ព្រឹកនេះ បើអ្នកបន្ដក្នុងបាប រហូតដល់បញ្ញាចិត្ដរបស់អ្នកត្រូវបានរលាក។ រហូតដល់អ្នកមិនដែលប៉ះពាល់ ចិត្ដពីអំពើបាបឡើយ។ រហូតដល់អ្នកមិនដែលមករកព្រះគ្រិស្ដ ហើយត្រូវបានសំអាតដោយព្រះលោហិត ដែលបានបង្ហូរលើឈើឆ្កាងឡើយ។ មនុស្សណាដែលមិនមានអារម្មណ៍ពីភាពជាប់មានទោសពីបាបរបស់ ខ្លួន គេមិនអាចបានសង្រ្គោះឡើយ។ ព្រះបានបោះបង់ចោលគេហើយ។ គេបានប្រព្រឹត្ដបាបដែលមិនអាច អត់ទោសឲ្យបាន។ គេបានក្លាយជាទាសកររបស់អារក្សដូចជាកាអ៊ីន។

ខ្ញុំសូមដាស់តឿនអ្នកកុំឲ្យបញ្ញាចិត្ដអ្នកត្រូវបានរលាកដោយអារក្សឡើយ។ សូមបែរចេពីបាបទៅឯ ព្រះយេស៊ូវ មុនពេលបញ្ញាចិត្ដអ្នកត្រូវបានរលាកជារៀងរហូត។

អ្នកបានកើតមកក្នុងបញ្ញាចិត្ដដែលខូច។ អ្នកបានស្នងវាពីលោកអ័ដាម ដូចកាអ៊ីនដែរ។ អ្នករលាក បញ្ញាចិត្ដតាំងពីក្មេងមក។ គ្រប់ពេលអ្នកកុហកឪពុកម្ដាយអ្នក អ្នកបានរលាកថែមទៀត។ គ្រប់ពេលអ្នកលួច អ្វីមួយ អ្នកបានរលាកថែមទៀត។ គ្រប់ពេលអ្នកបន្លំនៅសាលារៀន អ្នកបានរលាកថែមទៀត។ គ្រប់អ្នក មើលរូបអាសអាភាស ហើយស្រើបស្រាលដោយមានគំនិតខាងផ្លូវភេត នោះអ្នកបានរលាកថែមទៀត។ នៅ ចុងបញ្ចប់ អ្នកធ្វើរឿងទាំងអស់នេះដោយចេតនា បញ្ញាចិត្ដរលាករបស់អ្នកធ្វើបាបធំទៅៗ។ បាបដែលគ្មាន អ្នកណាដឹង។ បាបដែលនាំឲ្យម្ដាយអ្នកខ្មាស់គេពីអ្នក។ បញ្ញាចិត្ដអ្នករលាកខ្លាំងៗទៅ រហូតដល់ចុងបញ្ចប់ អ្នកប្រព្រឹត្ដបាប ដែលអ្នកមិនដែលគិតថាអ្នកអាចធ្វើវាបាន។ តែឥឡូវនេះ អ្នកធ្វើវាហើយសប្បាយ ហើយវា មិនរំខានអ្នកទាល់តែសោះ។ អ្នកដឹងពីបាបរបស់ខ្លួនឯង ខ្ញុំមិនចាំបាច់ប្រាប់នោះទេ។ អ្នកឈប់ព្រួយបារម្ភពី វាទៀតហើយ។ ការពិត ឥឡូវនេះអ្នកស្រឡាញ់ភាពជាមនុស្សមានបាប។

នោះគឺជាមូលហេតុដែលអ្នកខ្លះចាប់ផ្ដើមស្អប់ការមកក្រុមជំនុំ។ អ្នកស្អប់វាកាលយើងប្រាប់អ្នកពី បាបរបស់អ្នក។ អ្នកខ្លះស្អប់ខ្ញុំដោយព្រោះខ្ញុំអធិប្បាយពីបាបរបស់អ្នក។ អ្នកខ្លះសប្បាយចិត្ដកាលខ្ញុំធ្លាក់ខ្លួន ឈឺ ហើយមិនអាចអធិប្បាយខ្លាំងៗទៀត។ អ្នកសប្បាយចិត្ដ កាលលោកយ៉ូហាន ខាហ្គិន និងលោកណូអេ សោងចាប់ផ្ដើមអធិប្បាយជំនួសខ្ញុំ។ អ្នកគិតថា ពួកគេស្រួលជាងខ្ញុំ។ តែឥឡូវន អ្នកដឹងថា ពួកគេកំពុងតែ អធិប្បាយប្រឆាំងនឹងបាបអ្នក សូម្បីតែខ្លាំងជាងខ្ញុំទៀត។ ឥឡូវនេះអ្នកខ្លះគិតថា អ្នកអាចរត់គេចពីការ អធិប្បាយដោយគ្រាន់តែចេញពីក្រុមជំនុំន! ខ្ញុំដឹងថាអ្នកឯងជាអ្នកណា។ អ្នកស្អប់ខ្ញុំអស់ពីចិត្ដរបស់អ្នក! អ្នកសង្ឃឹមថា ខ្ញុំនឹងទៅបាត់! អ្នកចាប់ផ្ដើមសង្ឃឹមថា លោកណូអេ និងលោកយ៉ូហានទៅបាត់ដែរ។ បញ្ញា ចិត្ដអ្នកបានរលាកខ្លាំងណាស់ ដែលឥឡូវនេះអ្នករៀបគម្រោងដើម្បីចេញពីក្រុមជំនុំនេះ។ អារក្សបានចាប់ ក្ដាប់អ្នកដោយមាំហើយ។ វាបានធ្វើឲ្យបញ្ញាចិត្ដអ្នករលាកហើយ។ មានពេលមួយនៅពេលអ្នកអាចបែរមកឯ ព្រះយេស៊ូវដើម្បីទទួលសេចក្ដីសង្រ្គោះ។ តែឥឡូវនេះអ្នកខ្លះសូម្បីតែស្អប់ព្រះយេស៊ូវទៀតផង! អ្នកស្អប់ ដើម្បីលឺព្រះនាមព្រះយេស៊ូវ!

អូ តើអ្នកអាចស្អប់ទ្រង់ជាខ្លាំងយ៉ាងដូចម្ដេចទៅ? ទ្រង់ស្រឡាញ់អ្នកខ្លាំងជាងមនុស្សណាម្នាក់ ធ្លាប់ស្រឡាញ់អ្នក។ ព្រះយេស៊ូវបានលះចោលសីរីល្អនៅស្ថានសួគ៌ដើម្បីយាងចុះមកទីនេះ ដោយរងទុក្ខ សម្រាប់អ្នក។ បាបរបស់អ្នកត្រូវបានដាក់លើព្រលឹងដ៏គ្មានបាបរបស់ទ្រង់។ ញើសរបស់ទ្រង់ស្រក់ធំៗនៅ ក្នុងច្បារគេតសេម៉ាណី ដើម្បីសង្រ្គោះអ្នក។ ទ្រង់បានក្រោកឈរដោយស្ងាត់ស្ងៀម ដើម្បីសង្រ្គោះអ្នកកាលគេបានវាយទ្រង់ ហើយបោចពុកចង្ការទ្រង់ ថែមទាំងស្ដោះទឹកមាត់ដាក់ទ្រង់។ គ្មានអ្នកណាម្នាក់ដែល អ្នកនឹងស្គាល់គេថា គេស្រឡាញ់អ្នកល្មមដែលគេសុខចិត្ដរងទុក្ខដូចនោះ ដើម្បីសង្រ្គោះអ្នក ហើយប្រោស អ្នក ថែមទាំងប្រទានជីវិតថ្មីដល់អ្នក។ ព្រះយេស៊ូវស្រឡាញ់អ្នក ទ្រង់នឹងសង្រ្គោះអ្នក។ ទ្រង់នឹងធ្វើឲ្យអ្នក ឈប់ភ័យ ហើយនិងប្រោសព្រលឹងអ្នក។ ទ្រង់នឹងកែបញ្ញាចិត្ដដ៏ក្រខ្ទេចខ្ទីរបស់អ្នក។ នោះជាមូលហេតុដែល ទ្រង់សុគតលើឈើឆ្កាងសម្រាប់អ្នក។ គេបានដុំដែកគោលលើព្រះហស្ដ និងព្រះបាទរបស់ទ្រង់។ ទ្រង់បាន ព្យួរលើឈើឆ្កាងនៅកណ្ដាលថ្ងៃត្រង់ រហូតដល់អណ្ដាតទ្រង់បានស្ងួតដែលនាំឲ្យស្អិតដល់មាត់ខាងលើរបស់ ទ្រង់។

ព្រះយេស៊ូវមិនស្អប់អ្នកឡើយ។ តើទ្រង់អាចស្អប់អ្នកយ៉ាងម៉េចបាន? ទ្រង់បានយាងមកលោកីយ នេះដោយសារតែទ្រង់ស្រឡាញ់អ្នក។ ទ្រង់បានរងទុក្ខពីភាពរន្ធត់នៃការសុគតលើឈើឆ្កាង ដែលមិនអាច និយាយបាន ដោយសារតែទ្រង់ស្រឡាញ់អ្នក។ ទ្រង់បានស្រឡាញ់អ្នកជានិច្ច។ ហើយទ្រង់ស្រឡាញ់អ្នក ឥឡូវនេះ។

ទីបន្ទាល់របស់ខ្ញុំគឺពិតជាផ្ទុយពីលោកយ៉ូហានខាហ្គិន។ តែអ្វីសំខាន់ៗគឺដូចគ្នា។ លោកយ៉ូហាន អួតខ្លួនក្នុងបាបរបស់គាត់ ហើយសប្បាយដើម្បីនាំឲ្យមនុស្សឈឺចាប់។ ខ្ញុំមិនអួតខ្លួនក្នុងបាបខ្ញុំទាល់តែសោះ ហើយមិនដែលព្យាយាមនាំឲ្យមនុស្សឈឺចាប់ឡើយ។ លោកយ៉ូហានរាប់អានជាមួយមនុស្សដែលស្អប់ព្រះ យើងអាចនិយាយថា ក្មេងបាត់បង់ក្នុងក្រុមជំនុំ។ ខ្ញុំមិនចូលចិត្ដក្មេងក្នុងក្រុមជំនុំ ហើយខ្ញុំចេញឆា្ងយពីគេ បើអាចធ្វើបាន។ លោកយ៉ូហានបានស្ថិតក្រោយការប៉ះពាល់ចិត្ដពីអំពើបាបពីរបីសប្ដាហ៍។ ខ្ញុំបានស្ថិតនៅ ក្រោមការប៉ះពាល់ចិត្ដពីអំពើបាបជិត៧ឆ្នាំ។ លោកយ៉ូហានចង់ធ្វើជាក្មេងប្រុសអាក្រក់ម្នាក់។ ខ្ញុំចង់ធ្វើជា ក្មេងប្រុសល្អម្នាក់។ ត្រង់ចំណុតទាំងនោះ ទីបន្ទាល់របស់យើងខុសគ្នាទាំងស្រុង។

តែក្នុងផ្លូវ២ដែលយើងមានភាពដូចគ្នាជាពិត។ យើងទាំងពីរនាក់ព្យាយាមចង់បានសង្រ្គោះ ហើយ មិនអាចធ្វើបាន។ យ៉ូហានប្រាប់ថា «ខ្ញុំមិនអាចប្រគល់ទៅព្រះគ្រិស្ដដោយខ្លួនឯងឡើយ ខ្ញុំមិនអាចសំរេច ចិត្ដដើម្បីក្លាយជាកូនព្រះ ហើយវាធ្វើឲ្យខ្ញុំមានអារម្មណ៍ថាអស់សង្ឃឹម»។ ពិតណាស់នោះជាអ្វីដែលខ្ញុំបាន មានអារម្មណ៍។ យ៉ូហានបានស្ថិតក្រោមការប៉ះពាល់ពីអំពើបាបរយៈពេលច្រើនអាទិត្យ។ ខ្ញុំបានស្ថិតនៅ ក្រោមការប៉ះពាល់ពីអំពើបាបប្រហែល៧ឆ្នាំ។ យ៉ូហានបានប្រាប់ថា ព្រះបានទាញនាំគាត់ទៅឯព្រះគ្រិស្ដ «ដោយសារតែខ្ញុំមិនមកឯព្រះយេស៊ូវដោយខ្លួនឯងឡើយ»។ ពិតណាស់នោះគឺជាអ្វីដែលបានកើតឡើង ចំពោះខ្ញុំផងដែរ។ យ៉ូហានបានព្យាយាមធ្វើអាក្រក់ ខ្ញុំបានព្យាយាមធ្វើល្អ។ តែយើងទាំង២នាក់បានជឿជាក់ លើខ្លួនឯង ថែមទាំងយើងមិនបានជឿជាក់លើព្រះគ្រិស្ដឡើយ។

ខ្ញុំបានព្យាយាមធ្វើល្អ។ ព្រះជ្រាបថា ខ្ញុំបានព្យាយាមប៉ុណ្ណាដើម្បីធ្វើជាក្មេងប្រុសល្អម្នាក់។ ខ្ញុំឈប់ ជក់បារី ខ្ញុំបានទៅក្រុមជំនុំរាល់ព្រឹកថ្ងៃអាទិត្យ។ ខ្ញុំបានទៅក្រុមជំនុំរាល់យប់ថ្ងៃអាទិត្យ។ ខ្ញុំបោះបង់ចោល ជីវិតសុខស្រួលដើម្បីធ្វើជាគ្រូគង្វាល។ ខ្ញុំបានថ្វាយខ្លួនដើម្បីអធិប្បាយកាលខ្ញុំអាយុ១៧ឆ្នាំ។ ខ្ញុំបានទទួល សញ្ញាប័ត្រជាគ្រូអធិប្បាយបាទីស្ទម្នាក់នៅអាយុ១៩ឆ្នាំ។ ខ្ញុំបានទៅធ្វើជាបេសកជនក្នុងក្រុមជំនុំជនជាតិចិន រយៈពេលពីរបីខែក្រោយមក។ មនុស្សទាំងអស់គិតថា ខ្ញុំជាក្មេងប្រុសល្អម្នាក់។ តែគេមិនដឹងសេចក្ដីពិតអំពី ខ្ញុំឡើយ។ គេមិនដឹងថាចិត្ដរបស់ខ្ញុំអាក្រក់ប៉ុណ្ណា។ គេមិនដឹងថាខ្ញុំជាពួកផារ៉ាស៊ីដូចជាម្នាក់ដែលព្រះយេស៊ូវ បានប្រាប់ននៅក្នុងលូកាជំពូក១៨ គាត់ព្យាយាមសង្រ្គោះខ្លួនឯងដោយសារការធ្វើល្អ។ ខុំជាក្មេងជនជាតិ ចិត្ដម្នាក់ តែខ្ញុំមិនអាចធ្វើល្អល្មមដើម្បីបញ្ឃប់បញ្ញាចិត្ដខ្ញុំដែលប្រាប់ក្នុងចិត្ដខ្ញុំថា ខ្ញុំត្រឹមតែជាមនុស្សមានបាប ម្នាក់។ ខ្ញុំត្រឹមតែជាមនុស្សមានបាបអាក្រក់ម្នាក់ដែលមិនស្រឡាញ់ព្រះយេស៊ូវទាល់តែសោះ។ រហូតដល់ ព្រឹកមួយព្រះយេស៊ូវយាងមកឯខ្ញុំ ហើយខ្ញុំដឹងថា ទ្រង់ស្រឡាញ់ខ្ញុំ។ ខ្ញុំមិនដែលដឹងពីការនោះពីមុនឡើយ។ ខ្ញុំបានគិតថា ខ្ញុំល្អជាក្មេងៗនៅក្រុមជំនុំ តែខ្ញុំអាក្រក់ជាងគេជាពិត។ ខ្ញុំមានឈ្មោះជាអ្នកធ្វើតាមសាសនា តែ ខ្ញុំមិនស្គាល់ព្រះយេស៊ូវទាល់តែសោះ។ ក្រោយមកទ្រង់យាងមកឯខ្ញុំ។ ខ្ញុំមិនអាចទៅរកទ្រង់ដោយខ្លួនឯង បានឡើយ។ ខ្ញុំបានគិតថា ខ្ញុំល្អល្មម សូម្បីតែបញ្ញាចិត្ដខ្ញុំប្រាប់ខ្ញុំថា វាសុទ្ធតែជាការកុហកក៏ដោយ។ បន្ទាប់ មកព្រះយេស៊ូវយាងមកឯខ្ញុំ។ ខ្ញុំសូម្បីតែមិនសូមទ្រង់ឲ្យសង្រ្គោះខ្ញុំឡើយ។ តែទ្រង់នៅតែធ្វើវា ទ្រង់បាន យាងមកឯខ្ញុំ ហើយទាញនាំខ្ញុំទៅឯទ្រង់។ ទ្រង់បានលាងខ្ញុំយ៉ាងស្អាតដោយព្រះលោហិតដ៏វិសេសទ្រង់។

នរណាម្នាក់សួរខ្ញុំថា «លោកគ្រូគង្វាល ហេតុអ្វីអ្នកតែងតែនិយាយបង្រៀនព្រះលោហិតរបស់ព្រះ យេស៊ូវ?» វាគឺសាមញ្ញណាស់។ ព្រះលោហិតទ្រង់បានធ្វើសម្រាប់ខ្ញុំនូវអ្វីដែលខ្ញុំមិនអាចធ្វើសម្រាប់ខ្លួនឯង ទ្រង់ស្រឡាញ់ខ្ញុំខ្លាំងដល់ម្ល៉េះ បានជាទ្រង់សំអាតព្រលឹងខ្ញុំឲ្យស្អាតដោយព្រះលោហិតរបស់ទ្រង់។

ព្រះយេស៊ូវក៏ស្រឡាញ់អ្នកដែរ។ ទ្រង់នឹងយាងមកឯអនក សូមជឿជាក់លើទ្រង់ទៅ នោះបាប បញ្ញាចិត្ដ និងការសង្ស័យ ថែមទាំងសេចក្ដីល្បួងរបស់អ្នកនឹងត្រូវសំអាតឲ្យសស្គុសដូចហិមៈដោយព្រះ លោហិតដ៏វិសេសរបស់ទ្រង់ ដោយសារតែទ្រង់ក៏ស្រឡាញ់អ្នកដែរ!

ខ្ញុំមិនដែលមានអារម្មណ៍នរណាម្នាក់ស្រឡាញ់ខ្ញុំនោះទេ។ ខ្ញុំជាមនុស្សតែតោល ឪពុកខ្ញុំបានរត់ ចោលកាលខ្ញុំអាយុ២ឆ្នាំ។ ខ្ញុំមិនអាចរស់នៅជាមួយម្ដាយខ្ញុំទៀតឡើយកាលខ្ញុំអាយុ១២ឆ្នាំ។ ខ្ញុំរស់នៅជា មួយមនុស្សដែលចងបានខ្ញុំ។ គ្មាននរណាម្នាក់ចង់បានខ្ញុំទេ ការនោះបានធ្វើឲ្យខ្ញុំទៅជាពួកផារ៉ាស៊ីដែល ត្រជាក់ម្នាក់។ ខ្ញុំនឹងធ្វើជាមនុស្សល្អជាងពួកគេ ខ្ញុំរាប់ខ្លួនឯងជាគ្រីស្ទានម្នាក់!

តែខ្ញុំមិនអាចធ្វើបានឡើយ ខ្ញុំបានព្យាយាមហើយព្យាយាម! តែខ្ញុំមិនអាចធ្វើបានឡើយ។ ខ្ញុំជា មនុស្សបាត់បង់ ជាមនុស្សបាត់បង់នៅក្នុងសាសនា! តែព្រះយេស៊ូវស្រឡាញ់ខ្ញុំ។ ភ្លាមៗនោះខ្ញុំដឹងថា ទ្រង់ ស្រឡាញ់ខ្ញុំ។ ហើយទ្រង់យាងមករកខ្ញុំ ទ្រង់បានសង្រ្គោះព្រលឹងខ្ញុំដោយព្រះលោហិតទ្រង់។ បើទ្រង់អាច សង្រ្គោះមនុស្សមានពុតដូចខ្ញុំ នោះទ្រង់អាចសង្រ្គោះមនុស្សទាំងអស់ដែលនៅទីនេះព្រឹកនេះ។ ទ្រង់ ស្រឡាញ់អ្នក ទ្រង់នឹងលាងសំអាតអ្នកដោយព្រះលោហិតដ៏បរិសុទ្ធរបស់ទ្រង់។ ខ្ញុំដឹងថា ទ្រង់នឹងធ្វើ ដោយ សារតែទ្រង់ស្រឡាញ់អ្នក។ អាម៉ែន។

ខ្ញុំលឺព្រះអង្គសង្រ្គោះ ទ្រង់មានបន្ទូលមកថា
     កូនអើយចិត្ដមិនមុតមោះ ចូរពឹងអញឲ្យខ្លាំងខ្លា
ព្រះយេស៊ូវទ្រង់លោះ ទ្រង់សងថ្លៃដាច់ហើយ
     ខ្ញុំជំពាក់គុណទ្រង់ជាធ្ងន់ រកតបស្នងមិនបានឡើយ។

ខ្ញុំឃើញមានតែព្រះអង្គអាចប្រោសមនុស្សមានបាបបាន
     ឲ្យបានស្អាតឥតសៅហ្មង ទាំងព្រលឹងទាំងខ្លួនប្រាណ
ព្រះយេស៊ូវទ្រង់លោះ ទ្រង់សងថ្លៃដាច់ហើយ
     ខ្ញុំជំពាក់គុណទ្រង់ជាធ្ងន់ រកតបស្នងមិនបានឡើយ។

ខ្ញុំគ្មានអ្វីល្អពេញខ្នាត នឹងតបស្នងគុណព្រះអង្គ
     តែទ្រង់លាងឲ្យបានស្អាត ដោយឈាមព្រះដ៏ស្មោះត្រង់
ព្រះយេស៊ូវទ្រង់លោះ ទ្រង់សងថ្លៃដាច់ហើយ
     ខ្ញុំជំពាក់គុណទ្រង់ជាធ្ងន់ រកតបស្នងមិនបានឡើយ។
(«ព្រះយេស៊ូវសងថ្លៃដាច់ហើយ» ដោយ Elvina M. Hall, 1820-1889)។


បើសិនជាសេចក្ដីអធិប្បាយនេះជាព្រះពរសំរាប់បងប្អូន នោះសូមផ្ញើរអ៊ីម៉ែលទៅកាន់លោកបណ្ឌិត ហាយមើស៏ ហើយសូមប្រាប់គាត់ផង។ នៅពេលអ្នកសរសេរផ្ញើរទៅកាន់លោក ហាយមើស៍ សូមប្រាប់ពីប្រទេសរបស់អ្នក ឬក៏គាត់មិនអាចឆ្លើយតបទៅវិញ។ សូមចុចទីនេះ rlhymersjr@sbcglobal.net(សូមចុចទីនេះ) ។ បើសេចក្ដីអធិប្បាយទាំងនេះជាព្រះពរចំពោះអ្នក នោះសូមប្រាប់គាត់ ថែមទាំងប្រាប់ពីប្រទេសរបស់អ្នកផង។ អ្នកអាចសរសេរទៅកាន់លោក ហាយមើស៏ក្នុងភាសាណា ក៏បាន ប៉ុន្ដែ សូមសរសេរជាភាសាអង់គ្លេស បើសិនជាបងប្អូនអាចធ្វើបាន។ បើអ្នកចង់សរសេរទៅ គាត់តាមប្រៃណីយ៍ សូមសរសេរទៅកាន់អាស័យដ្ឋាន P.O. Box 15308, Los Angeles, CA 90015។ អ្នកអាចទូរស័ព្ទទៅគាត់តាមលេខ(៨១៨)៣៥២-០៤៥២។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអានសេចក្ដីអធិប្បាយរបស់ លោក ហាយមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗនៅលើអ៊ីធើណេត តាមគេហទំព័រ
www.sermonsfortheworld.com. ចុចលើ ”
សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ”

សេចក្ដីអធិប្បាយដែលសរសេរដៃទាំងនេះមិនហាមឲ្យថតចំលងទេ។ អ្នកប្រើវាដោយគ្មានការអនុញ្ញាតពីលោក
Dr. Hymers។ ទោះបីជាយ៉ាងណាក៏ដោយ គ្រប់សេចក្ដីអធិប្បាយជាវីដីអូទាំងអស់របស់លោក
Dr. Hymers ហាមថតចំលង ហើយអាចត្រឹមតែប្រើវាបានដោយមានការអនុញ្ញាត។

អានបទគម្ពីរមុនសេចក្ដីអធិប្បាយដោយលោក អឺរ៉ុន យ៉ែនស៊ី៖ ២ធីម៉ូថេ ៣:១-៨
ច្រៀងចំរៀងតែម្នាក់ឯងមុនអធិប្បាយដោយលោក ណូអេ សោង ៖
(«ព្រះយេស៊ូវសងថ្លៃដាច់ហើយ» ដោយ Elvina M. Hall, 1820-1889)។