ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០
នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។
មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤
ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។
សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ
ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។
នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។
អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net។
មូលហេតុ២យ៉ាងដែលក្រុមជំនុំនៅក្នុងប្រទេសអាមេរិក និងនៅប្រទេសលោកខាលិចមិនមានបទពិសោធន៍ការរស់ឡើងវិញTHE TWO REASONS WHY THE CHURCHES IN AMERICA ដោយលោកបណ្ឌិត |
នៅល្ងាចនេះ ខ្ញុំនឹងបង្រៀនពីមូលហេតុ២ដ៏ចម្បងដែលក្រុមជំនុំនៅក្នុងប្រទេសអាមេរិកាំង និង ប្រទេសលោកខាងលិចមិនមានការរស់ឡើងវិញ។ ដោយសារការរស់ឡើងវិញ» ខ្ញុំចង់បា្រប់ពីការរស់ឡើង វិញពីបុរាណដែលយើងបានអានប្រហែលក្នុងសតវត្សទី១៨ និងនៅមុនពាក់កណ្ដាលសតវត្សទី១៩។ ខ្ញុំមិន មែនសំដៅលើអ្វីដែលអ្នកផ្សាយដំណឹងល្អសម័យនេះ និងពួកផែនថើខោសក្នុងសតវត្សទី២០ដែលយើងរស់នៅ និងផ្នែកមុនដំបូងនៃសតវត្សទី២១ហៅថា «ការរស់ឡើងវិញ»នោះទេ។ សូមបើកព្រះគម្ពីរទៅ២ធីម៉ូថេ ៣:១ (គម្ពីរស្កោហ្វៀលនៅទំព័រ១២៨០)។ ខ្ញុំចង់ឲ្យអ្នកអាន៧ខពី ជំពូកនោះ។ «ចូរឲ្យដឹងថា នៅជាន់ក្រោយបង្អស់ នឹងមានគ្រាលំបាកណាស់ ២ ដ្បិតនៅគ្រានោះ មនុស្សនឹងស្រឡាញ់តែខ្លួនឯង ទាំងស្រឡាញ់ប្រាក់ អួតអាងគឃរ មានឫកខ្ពស់ ប្រមាថមើលងាយ មិនស្តាប់បង្គាប់ឪពុកម្តាយ រមឹលគុណ មានចិត្តមិនបរិសុទ្ធ មិនស្រឡាញ់តាមធម្មតាមនុស្ស គ្មានសេចក្តីអធ្យោគ និយាយបង្កាច់គេ មិនចេះទប់ចិត្ត មានចិត្តសាហាវ មិនចូលចិត្តនឹងការល្អ ក្បត់គេ ឥតបើគិត មានចិត្តធំ ហើយចូលចិត្តនឹងល្បែងលេងជាជាងព្រះ គេមានឫកពាជាអ្នកគោរពប្រតិបត្តិដល់ព្រះ ប៉ុន្តែមិនព្រមទទួលស្គាល់ព្រះចេស្តា ដែលមកដោយការគោរពប្រតិបត្តិនោះទេ ចូរបែរពីពួកមនុស្សយ៉ាងនោះចេញ ដ្បិតមនុស្សទាំងនោះ ជាពួកអ្នកដែលចូលទៅក្នុងផ្ទះគេ ទាំងល្បួងនាំពួកស្រីៗ ដែលល្ងង់ឲ្យឈ្លក់ចិត្ត ដែលស្ត្រីទាំងនោះផ្ទុកធ្ងន់ ដោយអំពើបាបហើយ ក៏បណ្តោយតាមសេចក្តីប៉ងប្រាថ្នាផ្សេងៗ គេរៀនជានិច្ច ប៉ុន្តែ ពុំអាចនឹងចេះដល់ថ្នាក់នៃសេចក្តីពិតឡើយ»(២ធីម៉ូថេ ៣:១-៧)។ ឥឡូវនេះ សូមអានខ១៣ «ហើយពួកអាក្រក់ និងពួកឆបោក គេនឹងមានជំនឿនជឿនទៅខាងសេចក្តីអាក្រក់កាន់តែខ្លាំងឡើង ទាំងនាំមនុស្សឲ្យវង្វេង ហើយត្រូវវង្វេងខ្លួនឯងផង»(២ធីម៉ូថេ ៣:១៣)។ ខគម្ពីរទាំងនេះប្រាប់យើងអំពីការបោះបង់ចោលព្រះដ៏ធំក្នុងក្រុមជំនុំនៅ «គ្រាចុងក្រោយបង្អស់»(៣:១)។ ខ២ទៅខ៤រៀបរាប់ពីស្ថានភាពនៃការបោះបង់ចោលព្រះដែលភាគច្រើនត្រូវបានហៅថា «ពួកគ្រិស្ទាន» នៅ សម័យរបស់យើង។ ខ៥ប្រាប់ពីមូលហេតុដែល «ពួកគ្រិស្ទាន»ក្លែងក្លាយទាំងនេះបះបោរ ហើយអាក្រក់ « គេមានឫកពាជាអ្នកគោរពប្រតិបត្តិដល់ព្រះ ប៉ុន្តែមិនព្រមទទួលស្គាល់ព្រះចេស្តា »(២ធីម៉ូថេ ៣:៥)។ មុខពេលខ្ញុំពន្យល់ខគម្ពីរនេះ ខ្ញុំនឹងប្រាប់អ្នកពីអ្វីដែលលោកបណ្ឌិត ជេ វើណោន ម៉ាកជីបានប្រាប់ អំពីអត្ថបទគម្ពីរ។ ទាក់ទងនឹង «គ្រាចុងក្រោយបង្អស់»ក្នុងខ១ លោកម៉ាកជីបានប្រសាសន៍ថា «គ្រាចុង ក្រោយបង្អស់គឺជាពាក្យបច្ចេកទេសដើម្បប្រើប្រាស់និយាយពីគ្រាចុងក្រោយរបស់ក្រុមជំនុំ»។ ទាក់ទងនឹង {ក្រុម}ដ៏អាក្រក់ គេបង្ហាញពីតំណាងខាងបទគម្ពីរដ៏ល្អបំផុតនូវអ្វីដែលនឹងកើតឡើងនៅគ្រាចុងក្រោយបំផុត នៃក្រុមជំនុំ»(J. Vernon McGee, Th.D., Thru the Bible, កត់សំគាល់ ១ធីម៉ូថេជំពូក៣)។ ក្រោយ មកលោកម៉ាកជីបានពន្យល់ខ៥ «គេមានឫកពាជាអ្នកគោរពប្រតិបត្តិដល់ព្រះ ប៉ុន្តែមិនព្រមទទួលស្គាល់ព្រះចេស្តា។ គេឆ្លងកាត់ទំលាប់ខាងសាសនា តែខ្វះជីវិត និងសេចក្ដីពិត»(ibid.)។ មនុស្សទាំងនេះដែលគេ ហៅថា «ពួកគ្រីស្ទាន» មាន «ឬកពាជាអ្នកគោរពប្រតិបត្ដិដល់ព្រះ» គេគោរពប្រតិបត្ដិតែខាងក្រៅប៉ុណ្ណោះ តែគេបដិសេធព្រះចេស្ដា។ នេះមានន័យថា គេមនដែលប្រែចិត្ដពិតប្រាកដដោយសារអំណាចព្រះចេសា្ដនៃ ព្រះ និងព្រះលោហិតរបស់ព្រះគ្រិស្ដឡើយ។ នេះពន្យល់ពីមូលហេតុដែលខ៧ត្រឹមត្រូវពិតប្រាកដចំពោះ អ្នកផ្សាយដំណឹងល្អមួយចំនួនធំនៅសព្វថ្ងៃនេះ។ គេ «រៀនជានិច្ច ប៉ុន្តែ ពុំអាចនឹងចេះដល់ថ្នាក់នៃសេចក្តីពិតឡើយ»។ នៅយប់នេះមានមនុស្សដូចនោះខ្លះនៅទីនេះ។ គេអាចសិក្សាព្រះគម្ពីររាប់ទសវត្ស តែមិនដែលប្រែចិត្ដឡើយ។ លោកបណ្ឌិត ឆាឡែស ស៊ី រីរ៉ាយ បានពន្យល់ថា វាមានន័យថា «គេមិនដែលមានចំណេះរបស់ព្រះគ្រិស្ដដែលជួយសង្រ្គោះគេឡើយ(Ryrie Study Bible;» សំគាល់ពីខ៧)។ សព្វថ្ងៃនេះមានអ្នកផ្សាយដំណឹងល្អរាប់លាននាក់ស្ថិតក្នុងស្ថានភាពដូច នោះ។ គេមិនប្រែចិត្ដឡើយ គេជាមនុស្សខាងសាច់ឈាម។ ១កូរិនថូស ២:១៤ពិពណ៌នាពីពួកគេ «ប៉ុន្តែ មនុស្សខាងសាច់ឈាមគេមិនទទួលសេចក្តីខាងឯព្រះវិញ្ញាណនៃព្រះទេ ... ដ្បិតត្រង់ឯសេចក្តីទាំងនោះ ត្រូវពិចារណាយល់ខាងវិញ្ញាណវិញ»។ ឥឡូវនេះខ្ញុំនឹងប្រាប់អ្នកពីមូលហេតុ២ដែលគ្មានការរស់ឡើងវិញធំសោះ នៅក្នុងប្រទេសអាមេរិក និងប្រទេសលោកខាងលិចអស់រយៈពេលច្រើនជាង១៤០ឆ្នាំហើយ។ ១. ទីមួយ គ្មានការរស់ឡើងវិញធំសោះអស់រយៈច្រើជាង១៤០ដោយសារតែយើង ស្ទើរតែធ្វើពិធីជ្រមុជទឹកឲ្យបាត់បង់តែប៉ុណ្ណោះ។ អ្នកផ្សាយដំណឹងល្អរាប់លាននាក់មិនដែលប្រែចិត្ដឡើយ ដោយសារតែគេត្រូវបានបញ្ជោតដោយ «លទ្ធិសម្រេចនិយម» ដែលត្រូវបាននាំចូលក្នុងក្រុមជំនុំដោយលោកឆោឡែស ជី ហ្វីនណេ។ ការបង្រៀន របស់គាត់ចូលក្នុងក្រុមជំនុំជាខ្លាំងដែលនាំឲ្យមនុស្សរាប់លាននាក់គិតថា គេបានសង្រ្គោះដោយសារតែគេ «អធិស្ឋានទទួលសេចក្ដីសង្រ្គោះ» ឬជឿតាមខគម្ពីរក្នុងព្រះគម្ពីរ។ តែគេមិនបានប្រែចិត្ដតាមរយៈការងារ របស់ព្រះវិញ្ញាណបរិសុទ្ធឡើយ។ ការងាររបស់ព្រះវិញ្ញាណបរិសុទ្ធមុនដំបូងគឺដើម្បីប៉ះពាល់ចិត្ដមនុស្សមាន បាបពីអំពើបាបរបស់គេ។ គម្ពីរយ៉ូហាន ១៦:៨,៩ប្រាប់ថា «កាលណាទ្រង់បានយាងមកហើយ នោះទ្រង់នឹងសំដែង ឲ្យមនុស្សលោកដឹងច្បាស់ ពីអំពើបាប ពី... គឺពីអំពើបាបដោយព្រោះគេមិនជឿដល់ខ្ញុំ»។ ទាល់ តែមនុស្សបាត់បង់ម្នាក់ត្រូវបានប៉ះពាល់ចិត្ដពីអំពើបាបរបស់គេជាខ្លាំង ទើបគេនឹងឃើញថា គេត្រូវការព្រះ គ្រិស្ដ យញ្ញបូជារបស់ទ្រង់នៅលើឈើឆ្កាង និងត្រូវការព្រះលោហិតរបស់ព្រះគ្រិស្ដដើម្បីលាងបាប។ មាន ពេលច្រើនដង មនុស្សដែលនិយាយថា គេចង់បានសង្រ្គោះ តែតាំងពីនោះមក គេមិនដែលប្រែចិត្ដពីអំពើ បាបគេឡើយ គេមិនដែលអាចទទួលជឿលើព្រះគ្រិស្ដបានឡើយ។ ការងារទី២នៃព្រះវិញ្ញាណបរិសុទ្ធគឺដើម្បីដំកើងព្រះគ្រិស្ដ។ ព្រះយេស៊ូវប្រាប់ថា «ទ្រង់នឹងដំកើងខ្ញុំ ដ្បិតទ្រង់នឹងយកសេចក្តីដែលតម្រូវពីខ្ញុំ មកប្រាប់ដល់អ្នករាល់គ្នា»(យ៉ូហាន ១៦:១៤) ឬដូចទ្រង់ប្រាប់នៅ ក្នុងយ៉ូហាន ១៥:២៦ ព្រះវិញ្ញាណបរិសុទ្ធ «នឹងធ្វើបន្ទាល់ពីខ្ញុំ»។ បន្ទាប់ពីនៅក្រោមការប៉ះពាល់ចិត្ដពីអំពើ បាបមក នោះព្រះវិញ្ញាណបរិសុទ្ធបង្ហាញមនុស្សមានបាបថា ព្រះយេស៊ូវតែ១គត់ដែលអាចអត់ទោសបាប របស់គេបាន។ ការងារចុងក្រោយនៃការប្រែចិត្ដគឺថា ព្រះទ្រង់ទាញនាំមនុស្សមានបាបទៅកាន់ព្រះគ្រិស្ដ។ ទ្រង់ប្រាប់ថា «គ្មានអ្នកណាអាចនឹងមកឯខ្ញុំបានទេ លើកតែព្រះវរបិតា ដែលចាត់ខ្ញុំឲ្យមក ទ្រង់ទាញនាំគេប៉ុណ្ណោះ...»(យ៉ូហាន ៦:៤៤)។ មនុស្សដែលនិយាយថា «តើខ្ញុំមករកព្រះគ្រិស្ដតាមរបៀបណា?» គេមិន យល់ថា មុនដំបូងគេត្រូវប៉ះពាល់ចិត្ដពីអំពើបាប ហើយបន្ទាប់មកឃើញថា ព្រះគ្រិស្ដជាទីសង្ឃឹមតែ១គត់ សម្រាប់សេចក្ដីសង្រ្គោះពីអំពើបាប ហើយក្រោយមកត្រូវទាញនាំមករកព្រះគ្រិស្ដ។ ការងារខាងសេចក្ដី សង្រ្គោះទាំងស្រុងស្ថិតលើអំណាចរបស់ព្រះ។ ពួកសិស្សទ្រង់សួរព្រះយេស៊ូវថា «តើអ្នកណាអាចនឹងបានសង្គ្រោះ» ព្រះយេស៊ូវទ្រង់ទតទៅគេ មានព្រះបន្ទូលថា ការនោះមនុស្សលោកធ្វើពុំកើតទេ តែព្រះទ្រង់ធ្វើកើត ដ្បិតព្រះទ្រង់អាចនឹងធ្វើកើតទាំងអស់បាន»(ម៉ាកុស ១០:២៦,២៧)។ នៅក្នុងការប្រែចិត្ដរបស់ពួកប្រូតែស្ដង់ពីបុរាណ រឿងមុនដំបូងដែលកើតឡើងគឺជាការប៉ះពាល់ចិត្ដ ជាខ្លាំងពីអំពើបាបដែលនាំមនុស្សមានបាបឲ្យអស់សង្ឃឹមក្នុងការសង្រ្គោះខ្លួនឯង។ ក្រោយមកមនុស្សមាន បាបមើលឃើញព្រះគ្រិស្ដជាទីសង្ឃឹម១គត់ ហើយគេមករកព្រះគ្រិស្ដ កាលទ្រង់ទាញនាំគេមករកព្រះអង្គ សង្រ្គោះ។ ពិតណាស់ទាំងអស់នេះត្រូវបានបដិសេធដោយ «លទ្ធិសម្រេចនិយម»នៅសម័យនេះ។ សព្វថ្ងៃ នេះ ទាំងអស់នោះត្រូវនិយាយថា វាជាការសូត្រសេចក្ដីអធិស្ឋាន ឬក៏ដើរតាមច្រើនផ្លូវ។ ការងាររបស់ព្រះនៅ ក្នុងព្រលឹងរបស់មនុស្សត្រូវបានបដិសេធទាំងស្រុង។ នោះគឺជាមូលហេតុទី១ដែលយើងគ្មានការរស់ឡើង វិញ។ លោកយ៉ូហាន ខាហ្គិនគឺជាមនុស្សវ័យក្មេងនៅក្នុងក្រុមជំនុំដែលមានបំណងចង់បម្រើព្រះ។ គាត់ បានប្រែចិត្ដនៅអាយុ១៥ឆ្នាំ។ ខ្ញុំនឹងប្រាប់ពីទីបន្ទាល់របស់គាត់សម្រាប់មូលហេតុ២។ ទីមួយ ដោយសារតែ វាជា «សាលាចាស់»ដ៏ល្អឥតខ្ចោះនៃការប្រែចិត្ដដែលបានកើតឡើង មុនពេលលោកហ្វីនណេបានផ្លាស់ប្ដូរ ការប្រែចិត្ដទៅជាការសម្រេចប៉ុណ្ណោះ វាជាប្រភេទដែលយើងត្រូវការជាចាំបាច់សព្វថ្ងៃនេះ។ ទី២ ដោយសារ តែនិស្សិតមហាវិទ្យាល័យម្នាក់ដែលបានបដិសេធច្រើនជាង២ឆ្នាំ គាត់បានប្រែចិត្ដថ្ងៃសៅរ៍មុនបន្ទាប់ពីលឺខ្ញុំ អានវា។ ខ្ញុំដឹងពីទីបន្ទាល់មនុស្សខ្លះៗដែលពិតជានាំឲ្យប្រែចិត្ដមនុស្សខ្លះ។ នេះជាទីបន្ទាល់របស់លោក យ៉ូហាន ខាហ្គីនពីសេចក្ដីសង្រ្គោះ។ ខ្ញុំអាចនឹកចាំពីពេលភ្លាមៗនៃការប្រែចិត្ដរបស់ខ្ញុំដ៏រស់រវើក ហើយស្និកស្នាលដែលពាក្យនោះ ហាក់ដូចជាតូចណាស់ បើប្រៀបធៀបនឹងភាពខុសគ្នាដ៏អស្ចារ្យដែលព្រះគ្រិស្ដបានធ្វើ។ មុនពេល ខ្ញុំប្រែចិត្ដ ខ្ញុំពេញដោយកំហឹង និងសំអប់។ ខ្ញុំអួតខ្លួក្នុងអំពើបាបខ្ញុំ ហើយខ្ញុំចូលចិត្ដនាំឲ្យមនុស្ស ឈឺចាប់ ហើយរាប់អានជាមួយពួកអ្នកដែលស្អប់ព្រះ៖ ចំពោះខ្ញុំវាមិនមែនជា «កំហុស»ខ្លះដើម្បី ស្ដាយក្រោយនោះទេ។ ខ្ញុំមានបំណងចង់ធ្វើតាមរបៀបន។ ព្រះចាប់ផ្ដើមធ្វើដាក់ខ្ញុំតាមរបៀបនោះ ខ្ញុំមិនអាចរង់ចាំបានឡើយ ដ្បិតលោកីយបានចាប់ផ្ដើមធ្វើឲ្យខ្ញុំខ្ទេចខ្ទាំចិត្ដយ៉ាងលឿន។ សប្ដាហ៍ ទាំងនោះមុនពេលខ្ញុំប្រែចិត្ដ ខ្ញុំមានអារម្មណ៍ដូចជាកំពុងស្លាប់៖ ខ្ញុំមិនដេក មិនអាចញញឹម ខ្ញុំមិន អាចរកឃើញសេចក្ដីសុខបន្ដិចសោះ។ ក្រុមជំនុំយើងមានកម្មវិធីជួបជុំគ្នាចេញផ្សាយដំណឹងល្អ ហើយខ្ញុំចាំយ៉ាងច្បាស់ថា ខ្ញុំចំអកដាក់ពួកគេ ខ្ញុំមិនគោរពគ្រូគង្វាល និងឪពុករបស់ខ្ញុំ។ នោះជាពាក្យរបស់លោកយ៉ូហាន សាំយ៉ូអែល ខាហ្គិនចំពោះការប្រែចិត្ដនៅអាយុ១៥របស់គាត់។ ឥឡូវនេះគាត់មានគំរោងបំរើព្រះក្នុងព័ន្ធកិច្ច។ អ្វីដែលបានកើតឡើងចំពោះលោកយ៉ូហានខាហ្គិនជាអ្វីដែល បានកើតឡើងនៅក្នុងការប្រែចិត្ដពិតប្រាកដ! ព្រះត្រូវតែធ្វើសម្រាប់អ្នកពីអ្វីដែលទ្រង់ធ្វើសម្រាប់យ៉ូហាន! សព្វថ្ងៃនេះគ្រូអធិប្បាយភាគច្រើនឲ្យគេអធិស្ឋានទទួលជឿព្រះភ្លាមៗ បន្ទាប់មកធ្វើពិធីជ្រមុជទឹក ឲ្យគេ ហើយធ្វើឲ្យគេក្លាយជាមនុស្សបាត់បង់ម្នាក់ក្នុងចំណោមមនុស្សរាប់លាននាក់ក្នុងក្រុមជំនុំរបស់យើង! មូលហេតុទី១ដែលយើងគ្មានការរស់ឡើងវិញនៅសព្វថ្ងៃនេះគឺថាគ្រូអធិប្បាយមិនអនុញ្ញាត្ដឲ្យព្រះធ្វើការនៅ ក្នុងចិត្ដរបស់មនុស្សមានបាប។ គេកញ្ឆក់មនុស្សមានបាបចេញពីការងាររបស់ព្រះ ហើយធ្វើពិធីជ្រមុជទឹក ដល់គេ!ខ្ញុំជឿថា សព្វថ្ងៃនេះពិធីជ្រមុជទឹកស្ទើរតែទាំងអស់គឺជាសម្រាប់មនុស្សបាត់បង់។ នោះជាមូលហេតុ ទី១ដែលយើងគ្មានការរស់ឡើងវិញ!ជាក់ស្ដែងណាស់អ្នកទាំងអស់នោះត្រូវគេនិយាយថា គេបានសង្រ្គោះ ទាំងធ្វើពិធីជ្រមុជទឹកឲ្យដោយគ្មានការប្រែចិត្ដ! ខ្ញុំសារភាពថា ខ្ញុំធ្លាប់ប្រព្រឹត្ដអំពើបាបនោះ។ ព្រះអើយសូម អត់ទោសឲ្យទូលបង្គំផង។ តើមានអ្វីទៀតដែលព្រះដកការរស់ឡើងវិញចេញពីយើងអស់រយៈពេល១៤០ ឆ្នាំមក? តើមានអ្វីទៀត? បាទ មានមូលហេតុមួយទៀត! ២. ទីពីរ គ្មានការរស់ឡើងវិញអស់រយៈពេល១៤០ឆ្នាំ ដោយសារតែយើងសង្កត់ធ្ងន់លើព្រះវិញ្ញាណបរិសុទ្ធជាជាងឲ្យគ្រីស្ដបរិសុទ្ធសារភាពអំពើបាបរបស់គេ និងការដែលលាងសំអាតដោយសារព្រះលោហិតរបស់ព្រះយេស៊ូវ។ នេះជារឿងខ្លះដែលខ្ញុំបានដឹងរួចហើយ។ តែថ្មីៗនេះ វារឹតតែច្បាស់ឡើងចំពោះខ្ញុំ។ ខ្ញុំបានឃើញ ការរស់ឡើងវិញ៣លើកដោយផ្ទាល់ភ្នែក។ លើកទី១មានអំណាចខ្លាំងបំផុត វាមិនពឹងលើ «ពិធីជ្រមុជទឹក» ខាងវិញ្ញាណ ការនិយាយភាសាដទៃ ការប្រោសឲ្យជា ឬការអស្ចារ្យនោះទេ។ វាពឹងលើការសារភាពរបស់ គ្រីស្ទានទាំងស្រុងពីអំពើបាបរបស់គេ និងការសំអាតជាថ្មីដោយសារព្រះលោហិតរបស់ព្រះគ្រិស្ដ។ សព្វថ្ងៃនេះ នៅក្នុងក្រុមជំនុំយើង មនុស្សដែលបានសង្រ្គោះពិតប្រាកដនៅតែកាន់ខ្ជាប់អំពើបាប បាបក្នុងចិត្ដគេ បាបក្នុងគំនិត បាបខាងសាច់ឈាម។ នៅក្នុងការរស់ឡើងវិញលើកទី១ដែលខ្ញុំបានឃើញ ពួកជំនុំស្ទើរតែទាំងអស់បានលន់តួបាបរបស់គេទៅព្រះនៅឯអាសនា ហើយគេបានយំទាំងជូរជត់រហូតដល់ ព្រះប្រទានសេចក្ដីសុខសាន្ដដល់គេតាមរយៈព្រះលោហិតរបស់ព្រះយេស៊ូវ។ សាវកយ៉ូហានប្រាប់ថា «បើយើងលន់តួបាបវិញ នោះទ្រង់មានព្រះហឫទ័យស្មោះត្រង់ ហើយសុចរិត ប្រយោជន៍នឹងអត់ទោសបាបឲ្យយើង ហើយនិងសំអាតយើង ពីគ្រប់អំពើទុច្ចរិតទាំងអស់ផង»(១យ៉ូហាន ១:៩)។ ហើយតើព្រះសំអាតអំពើបាបរបស់គ្រីស្ទានតាមរបៀបណា? «ព្រះលោហិតនៃព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រានៃទ្រង់ ក៏សំអាតយើងរាល់គ្នា ពីគ្រប់អំពើបាបទាំងអស់»(១យ៉ូហាន ១:៧)។ ទីមួយ ការលន់តួបាបទាំងអស់ទាំងខាងក្នុង និងខាងក្រៅ។ ទីពីរ ការសំអាតដោយព្រះលោហិត របស់ព្រះយេស៊ូវ។តើវាស្ដាប់ទៅដូចសាមញ្ញឬមែនឬ? ទេតើមានក្រុមជំនុំប៉ុន្មានសង្កត់ធ្ងន់លើចំនុចនោះនៅ សព្វថ្ងៃនេះ? ខ្ញុំអត់ដឹងថាមានឬក៏អត់។ ហើយនោះជាមូលហេតុទី២ដែលយើងគ្មានការរស់ឡើងវិញអស់ រយៈពេល១៤០ឆ្នាំមកនេះ! សូមស្ដាប់ពាក្យរបស់លោកប្រែន អេដវើនស៍ ដែលបានសិក្សាជាច្រើនអំពីប្រធានបទនៃការរស់ ឡើងវិញពិតប្រាកដ។ គាត់ប្រសាសន៍ថា ការរស់ឡើងវិញចាប់ផ្ដើមជាមួយការចាក់ចុចចិត្ដពីអំពើបាបជាខ្លាំង។ វាគឺជា ទម្រង់នោះដែលការចាក់ចុចចិត្ដពីអំពើបាបប៉ះពាល់ដល់ពួកអ្នកដែលអានពី ការរស់ឡើងវិញជារឿយៗ។ ជួនកាលបទពិសោធន៍បុកយកតែម្ដង។មនុស្ស ស្រែកយំអាក្រក់អាក្រី ទាំងទប់ចិត្ដមិនបាន។ តែគ្មានការរស់ឡើងវិញ{ពិត ប្រាកដឡើង}បើគ្មានទឹកភ្នែក និងទុក្ខព្រួយ (Edwards, Revival, Evangelical Press, 2004, p. 115)។ ការរស់ឡើងវិញទីមួយដែលខ្ញុំបានឃើញចាប់ផ្ដើមជាមួយកូនព្រះពីរបីនាក់ស្រែកយំ ទាំងសារភាពបាបរបស់ គេ។ ឆាប់ៗនោះ ពួកជំនុំទាំងស្រុងបានពេញដោយមនុស្សយំ ទាំងសារភាពបាបរបស់គេរាប់ម៉ោង ហើយ អ្នកខ្លះច្រៀងដោយស្រទន់។ វាជាទាំងអស់នោះហើយ គ្មានការនិយាយភាសាដទៃ គ្មានការចាក់បំពេញ ព្រះវិញ្ញាណ គ្មានការប្រោសឲ្យជា គ្មាននិយាយដោយព្រះវិញ្ញាណ។ គ្រាន់តែជាការលន់តួបាប ការយំ ការ អធិស្ឋាន និងការចៀងដោយស្រទន់។ វាបានបន្ដច្រើនម៉ោង។ បន្ទាប់មកវាឈប់រយៈពេល១ថ្ងៃ ឬ២ថ្ងៃ តែក្រោយមកព្រះវិញ្ញាណយាងមកម្ដងហើយម្ដងទៀត នៅចន្លោះពេលច្រើនជាង៣ឆ្នាំ។ ពេលការរស់ឡើងវិញបានបញ្ចប់ មានមនុស្សច្រើនជាង៣ពាន់នាក់ត្រូវ បានបន្ថែមក្នុងក្រុមជំនុំ វាបានចាប់ផ្ដើមដោយមានមនុស្សតិចជាង១៥០នាក់។ គេមានការថ្វាយបង្គំព្រះ៤ ដង ជំនួសឲ្យ១ដង រាល់ថ្ងៃអាទិត្យព្រឹក បូកទាំងកម្មវិធី២ថែមទៀតនៅយប់ថ្ងៃអាទិត្យ។ តែខ្ញុំមិនជឿថា យើងគួរតែអធិស្ឋានសម្រាប់ការរស់ឡើងវិញដើម្បីឲ្យមានមនុស្សថែមទៀតមកក្នុង ក្រុមជំនុំយើង។ ការជម្រុញដ៏ពិតប្រាកដគួរតែដើម្បីឲ្យមានក្រុមជំនុំបរិសុទ្ធមួយ! យើងត្រូវតែមានក្រុមជំនុំ ដែលបរិសុទ្ធ! យើងមានការច្បាំងដ៏ធំរបស់យើង។ យើងមានប៉ុស្ដិ៍គ្រីស្ទានក្នុងទូរទស្សន៍។ យើងមានកម្មវិធី ប្រោសជំងឺឲ្យជា។ យើងបានឃើញក្រុមជំនុំដែលនិយាយភាសាដទៃ និងបទពិសោធន៍ផ្សេងទៀត។ តែយើងមិនមានការរស់ឡើងវិញនៅសម័យមុនតាមបែបបុរាណឡើយ នៅក្នុងប្រទេសអាមេរិកអស់រយៈពេល១៤០ឆ្នាំមកនេះ! យើងត្រូវបានបង្វែរដោយរឿងរ៉ាវផ្សេងៗទាំងនេះ។ យើងមិនអនុញ្ញាត្ដឲ្យព្រះវិញ្ញាណបរិសុទ្ធប៉ះពាល់យើងពីអំពើបាប។ យើងមិនស្រែករកព្រះយេស៊ូវដើម្បីសំអាតយើងជាថ្មីដោយព្រះលោហិតដ៏វិសេស និងពូកែរបស់ទ្រង់! យើងមានការរស់ឡើងវិញដ៏ «មានការប៉ះពាល់ចិត្ដ»នៅក្នុងក្រុមជំនុំយើង។ ក្នុងពេលប្រហែល៤ យប់នៃការប្រជុំយើងមនុស្ស១១នាក់បានប្រែចិត្ដ ដែលត្រូវបានសាកសួរពីរដងដោយលោកខាហ្គិន ដែលជា អ្នកជំនាញ។ មនុស្សទាំង១១នាក់នោះបានប្រាប់ថា គេបានប្រែចិត្ដ។ យើងក៏មានគ្រីស្ទាន៨ប្រហែល៨នាក់ ដែលបានលន់តួបាបរបស់គេ ហើយបានអធិស្ឋានដោយទឹកភ្នែកនៅយប់នីមួយៗនោះ។ យើងមិនដែល ឃើញការប្រជុំគ្នាដូចជានោះឡើងក្នុងរយៈពេល៤១មកនេះ តាំងពីក្រុមជំនុំយើងបានចាប់ផ្ដើម។ តែបន្ទាប់មកខ្ញុំបានធ្វើបាប។ លោកខាហ្គិនប្រាប់ខ្ញុំថា កុំឲ្យខ្ញុំហៅថាជា «បាប»ឡើយ។ តែខ្ញុំគិតថាខ្ញុំបានធ្វើបាប។ ខ្ញុំបានអួតថា យើងមានការរស់ឡើងវិញ! ការរស់ឡើងវិញចាប់ផ្ដើមជាពិត តែខ្ញុំបានឈប់អធិប្បាយពីការប៉ះពាល់ចិត្ដ និងព្រះលោហិតរបស់ព្រះយេស៊ូវ។ ខ្ញុំបានប្រគល់ការប្រជុំគ្នាទៅអ្នកផ្សេងទៀត ហើយបានសង្កត់ធ្ងន់លើការបែរចេញពីព្រះយេស៊ូវទៅឯព្រះវិញ្ញាណបរិសុទ្ធ។ ខ្ញុំគួរតែចងចាំថា ព្រះយេស៊ូវបានប្រាប់ពីព្រះវិញ្ញាណបរិសុទ្ធ «ទ្រង់នឹងធ្វើបន្ទាល់ពីខ្ញុំ»(យ៉ូហាន ១៥:២៦)។ ខ្ញុំមិនគួរឲ្យនរណាម្នាក់ផ្សេងទៀតមកពីព្រះវិញ្ញាណបរិសុទ្ធឡើយ។ នោះជាអំពើបាបខ្ញុំ។ អំពើបាបនៃអំណួត និងការសន្មត់ទុក។ ហើយខ្ញុំសារភាពពីវានៅមុខអ្នកយប់នេះ។ អំពើបាបនៃអំណួត និងការសន្មត់ទុករបស់ខ្ញុំ។ អ្នកទាំងអស់គ្នា សូមអធិស្ឋានឲ្យខ្ញុំថា ព្រះនឹងអត់ទោសឲ្យខ្ញុំចំពោះការព្រងើយកន្ដើយ និងការលន់តួបាប(គេអធិស្ឋាន)។ ឥឡូវនេះសូមអធិស្ឋានថា ព្រះនឹងយាងមកឯយើងវិញ ដូចទ្រង់បានធ្វើក្នុងការរស់ឡើងវិញលើកទីមួយដែលខ្ញុំបានឃើញ។ សូមអធិស្ឋានសម្រាប់វត្ដមានរបស់ព្រះដើម្បីឲ្យយាងមកឯយើងវិញ។ សូមអធិស្ឋានដោយយំ ដូចគេបានធ្វើក្នុងប្រទេសចិន(គេអធិស្ឋាន)។ សូមក្រោកឈរឡើង ហើយច្រៀងបទ «ហាលេលូយ៉ា ព្រះអង្គសង្រ្គោះអើយ»។ ឥឡូវនេះសូមច្រៀងបទ «ព្រះវិញ្ញាណនៃព្រះដ៏រស់នៅ»។ ច្រៀង «ឱព្រះអង្គអើយ សូមទ្រង់ពិនិត្យមើលខ្ញុំ»។ ច្រៀងឃ្លាទី១ និងចុងក្រោយ «សូមចាក់បំពេញការជាក់ស្ដែង» អ្នកស្រីណួជិន សូមអធិស្ឋានសុំឲ្យព្រះយាងចុះម្ដងទៀត។ មនុស្សជាច្រើននៅទីនេះដែលបាត់បង់ ហើយរាថយ។ អធិស្ឋាន សូមព្រះឲ្យយាងចុះមកឯពួកគេ។ អស់អ្នកណាដែលចង់អធិស្ឋានដើម្បីឲ្យមានការរស់ឡើងវិញចំពោះអ្នកសូមឈរហើយអធិស្ឋានសុំ ព្រះឲ្យយាងចុះមកម្ដងទៀត។ សូមអធិស្ឋានដូចគេធ្វើក្នុងប្រទេសចិន។ អ្នកណាដែលចង់លន់តួបាប សូម មកឯអាសនា។ អ្នកណាដែលចង់សំអាតខ្លួនដោយព្រះលោហិតរបស់ព្រះយេស៊ូវ សូមមកទីនេះ ហើយលន់ តួបាបរបស់អ្នក។ អ្នកណាដែលចង់ឲ្យព្រះយេស៊ូវសង្រ្គោះ សូមមកដែរ។ បុព្វជិកនៅក្រុមជំនុំសៅថើន បាទីស្ទដែលបានចូលរួមក្រុមជំនុំយើងអស់រយៈពេល២៥ឆ្នាំ គាត់ជាមនុស្សបាត់បង់ដែលបានមក ហើយ ទទួលជឿព្រះយេស៊ូវក្នុងការប្រែចិត្ដពិតប្រាកដ។ អាម៉ែន។
(ចប់សេចក្ដីអធិប្បាយ) សេចក្ដីអធិប្បាយដែលសរសេរដៃទាំងនេះមិនហាមឲ្យថតចំលងទេ។ អ្នកប្រើវាដោយគ្មានការអនុញ្ញាតពីលោក អានព្រះគម្ពីរមុនពេលអធិប្បាយដោយលោក Mr. Abel Prudhomme៖ ២ធីម៉ូថេ ៣:១-៥។ |
ចំណងជើងនៃសេចក្ដីអធិប្បាយ មូលហេតុ២យ៉ាងដែលក្រុមជំនុំនៅក្នុងប្រទេសអាមេរិក និងនៅប្រទេសលោកខាលិចមិនមានបទពិសោធន៍ការរស់ឡើងវិញ THE TWO REASONS WHY THE CHURCHES IN AMERICA ដោយលោកបណ្ឌិត «ចូរឲ្យដឹងថា នៅជាន់ក្រោយបង្អស់ នឹងមានគ្រាលំបាកណាស់ ២ ដ្បិតនៅគ្រានោះ មនុស្សនឹងស្រឡាញ់តែខ្លួនឯង ទាំងស្រឡាញ់ប្រាក់ អួតអាងគឃរ មានឫកខ្ពស់ ប្រមាថមើលងាយ មិនស្តាប់បង្គាប់ឪពុកម្តាយ រមឹលគុណ មានចិត្តមិនបរិសុទ្ធ មិនស្រឡាញ់តាមធម្មតាមនុស្ស គ្មានសេចក្តីអធ្យោគ និយាយបង្កាច់គេ មិនចេះទប់ចិត្ត មានចិត្តសាហាវ មិនចូលចិត្តនឹងការល្អ ក្បត់គេ ឥតបើគិត មានចិត្តធំ ហើយចូលចិត្តនឹងល្បែងលេងជាជាងព្រះ គេមានឫកពាជាអ្នកគោរពប្រតិបត្តិដល់ព្រះ ប៉ុន្តែមិនព្រមទទួលស្គាល់ព្រះចេស្តា ដែលមកដោយការគោរពប្រតិបត្តិនោះទេ ចូរបែរពីពួកមនុស្សយ៉ាងនោះចេញ ដ្បិតមនុស្សទាំងនោះ ជាពួកអ្នកដែលចូលទៅក្នុងផ្ទះគេ ទាំងល្បួងនាំពួកស្រីៗ ដែលល្ងង់ឲ្យឈ្លក់ចិត្ត ដែលស្ត្រីទាំងនោះផ្ទុកធ្ងន់ ដោយអំពើបាបហើយ ក៏បណ្តោយតាមសេចក្តីប៉ងប្រាថ្នាផ្សេងៗ គេរៀនជានិច្ច ប៉ុន្តែ ពុំអាចនឹងចេះដល់ថ្នាក់នៃសេចក្តីពិតឡើយ»(២ធីម៉ូថេ ៣:១-៧)។ (២ធីម៉ូថេ ៣:១៣, ៥; ១កូរិនថូស ២:១៤) ១. ទីមួយ គ្មានការរស់ឡើងវិញធំសោះអស់រយៈច្រើជាង១៤០ដោយសារតែយើងស្ទើរតែធ្វើពិធីជ្រមុជទឹកឲ្យបាត់បង់តែប៉ុណ្ណោះ។ យ៉ូហាន ១៦:៨, ៩, ១៤; ១៥:២៦; ៦:៤៤។ ២. ទីពីរ គ្មានការរស់ឡើងវិញអស់រយៈពេល១៤០ឆ្នាំ ដោយសារតែយើងសង្កត់ធ្ងន់លើព្រះវិញ្ញាណបរិសុទ្ធជាជាងឲ្យគ្រីស្ដបរិសុទ្ធសារភាពអំពើបាបរបស់គេ និងការដែលលាងសំអាតដោយសារព្រះលោហិតរបស់ព្រះយេស៊ូវ។ ១យ៉ូហាន ១:៩, ៧; យ៉ូហាន ១៥:២៦។ |