ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០
នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។
មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤
ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។
សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ
ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។
នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។
អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net។
បទចម្រៀងត្រូវបានច្រៀងមុនសេចក្ដីអធិប្បាយ ដឹកនាំដោយលោកបណ្ឌិត ហាយមើស៍៖ សាតាំង និងការរស់ឡើងវិញSATAN AND REVIVAL ដោយលោកបណ្ឌិត សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស |
សូមក្រោកឈរ ហើយបើកទៅទំព័រ១២៥៥នៅក្នុគម្ពីរស្កោហ្វៀល។ វាជាគម្ពីរអេភេសូរ ៦:១១ និងខ១២។ « ចូរពាក់គ្រប់គ្រឿងសឹករបស់ព្រះ ដើម្បីឲ្យអាចនឹងឈរមាំមួន ទាស់នឹងឧបាយកលទាំងអម្បាលម៉ានរបស់អារក្ស ដ្បិតយើងរាល់គ្នាមិនមែនតយុទ្ធនឹងសាច់ឈាមទេ គឺ និងពួកគ្រប់គ្រង ពួកមានអំណាច និងពួកម្ចាស់នៃសេចក្តីងងឹតនៅលោកីយ៍នេះវិញ ហើយទាស់នឹងអំណាចអាក្រក់ខាងវិញ្ញាណ នៅស្ថានដ៏ខ្ពស់ដែរ»(អេភេសូរ ៦:១១-១២)។ សូមអង្គុយចុះ ខគម្ពីរទាំងនេះបង្ហាញពីរបៀបដែលពួកបរិវាររបស់អារក្សសាតាំងគឺជាខ្មាំងសត្រូវនៃសាសនាគ្រីស្ដ ពិតប្រាកដ។ គម្ពីរបកប្រែញ៉ូវអាមេរិកខិនស្ដែនដាកបកប្រែខ១២ដូចនេះ «ដ្បិតយើងរាល់គ្នាមិនមែនតយុទ្ធនឹងសាច់ឈាមទេ គឺ និងពួកគ្រប់គ្រង ពួកមានអំណាច និង{ពួកម្ចាស់}នៃសេចក្តីងងឹតនៅលោកីយ៍នេះវិញ ហើយទាស់នឹងអំណាចអាក្រក់ខាងវិញ្ញាណ នៅស្ថានដ៏ខ្ពស់ដែរ» (អេភេសូរ៦:១២ NASB)។ លោកបណ្ឌិត ម៉ែរិល អែហ្វ អាងហ្គឺបានប្រសាសន៍ថា «ការរចនាដ៏គួរឲ្យចាប់អារម្មណ៍បំផុតរបស់ពួក វិញ្ញាណអាក្រក់គឺជា “ពួកម្ចាស់នៃសេចក្ដីងងឹងនៅលោកីយនេះ” ពួកវាជាវិញ្ញាណអាក្រក់ដែលគ្រប់គ្រង» (ការសិក្សាពីពួកអារក្សតាមបទគម្ពីរ Kregel Publications, 1994, p. 196)។ លោកឆាឡែស រីរាយ បានពន្យល់នៅត្រង់គម្ពីរដានីយ៉ែងល ១០:១៣ «ម្ចាស់ដ៏ធំនៃនគរពើស៊ី ពួកដែលហួសពីវិស័យធម្មតាបាន ព្យាយាមគ្រប់គ្រងលើម្ចាស់នៃពើស៊ីដើម្បីប្រឆាំងនឹងផែនការណ៍របស់ព្រះ។ ទេវតាអាក្រក់{ពួកបរិវាររបស់ អារក្សនៅលោកីយ}ចង់គ្រប់គ្រងលើកិច្ចការនៅតាមបណ្ដាប្រទេស សង្រ្គាមរវាងទេវតាល្អ និងទេវតាអាក្រក់ ចំពោះការគ្រប់គ្រងបន្ដកើតឡើងនៅតាមបណ្ដាប្រទេស» (Ryrie Study Bible;សំគាល់ដានីយ៉ែល ១០:១៣)។ ខ្ញុំដឹងថា មានអាក្រក់ដែលបានគ្រប់លើប្រទេសអាមេរិក និងប្រទេសលោកខាងលិច។ គម្ពីរស្កោ ហ្វៀលកត់សំគាល់គម្ពីរដានីយ៉ែល ១០:២០ថា «ពួកអារក្សព្រួយបារម្ភចំពោះប្រព័ន្ធលោកីយនៃសាតាំង»។ សំគាល់នេះសំដៅលើ «ម្ចាស់ដ៏ធំនៃនគរពើស៊ី»។ អារក្សបានដឹកនាំ«ម្ចាស់»នេះដើម្បីគ្រប់គ្រងលើនគរពើស៊ី សព្វថ្ងៃនេះ «ម្ចាស់នៃប្រទេសលោកខាងលិច»គ្រប់គ្រងលើប្រទេសអាមេរិក និងប្រទេសកូនចៅរបស់ ប្រទេសនេះ។ ហើយការគ្រប់គ្រងរបស់អារក្សលើប្រទេសអាមេរិក និងប្រទេសលោកខាងលិចត្រូវបានផ្ដល់ អំណាចដើម្បីនាំឲ្យអរិយធម៌របស់យើងក្លាយសំភារនិយមទាំងមូល។ អាក្រក់ដែលគ្រប់គ្រងលើសំភារនិយម នេះរារាំងមិនឲ្យមានការរស់ឡើងវិញ រារាំងសេចក្ដីអធិស្ឋានរបស់យើង ហើយចាប់បងប្អូនយើងធ្វើជាទាស ករ។ តើអារក្សដែលគ្រប់គ្រងនេះបានធ្វើអ្វីខ្លះទៅកាន់បងប្អូនរបស់យើង? លោកបណ្ឌិត ឡូដ ជ៉ោនស៍បាន ប្រសាសន៍ទាក់ទងនឹងអ្វីដែលពួកអារក្សមានអំណាចធ្វើ។ គាត់ពន្យល់ថា អំណាចអារក្សបានបំបាំងគំនិត របស់បងប្អូនយើង។ គាត់បង្រៀនថា “{គំនិត}ទាំងស្រុងខាងឯវិញ្ញាណបានបាត់ទៅហើយ។ ជំនឿនៅក្នុង ព្រះបានបាត់ទៅហើយ ជំឿអំពីព្រះ សាសនា និងសេចក្ដីសង្រ្កោះ{ត្រូវ}បានលុបចោល ហើយត្រូវបំភ្លេច ចោល»(Revival, Crossway Books, 1992, p. 13)។ ការនេះបានកើតឡើងដោយសារការងាររបស់ «ម្ចាស់នៃប្រទេសលោកខាងលិច» និងពួកកូនចៅដែលនៅក្រោមវា។ ការនោះមិនពិតនៅប្រទេសផ្សេងៗឡើយ។ មានប្រទេសផ្សេងៗលោកលើកទី៣ដែលអារក្សដ៏ធំ ខាង «សំភារនិយម» មិនគ្រប់គ្រងដោយប្រើបរិវារដដែល ដូចដែលវាបានធ្វើនៅក្នុងប្រទេសអាមេរិក និង ប្រទេសលោកខាងលិច។ មនុស្សវ័យក្មេងរាប់លាននាក់កំពុងប្រែចិត្ដ។ ពួករាប់លាននាក់កំពុងក្លាយជាកូន ព្រះពិតប្រាកដ។ តែក្នុងប្រទេសអាមេរិក និងប្រទេសលោកខាងលិច មនុស្សវ័យក្មេងរាប់លាននាក់កំពុងរត់ ចេញពីក្រុមជំនុំ។ ក្នុងប្រទេសអាមេរិក និងប្រទេសលោកខាងលិចមានមនុស្សវ័យក្មេងតិចតួចណាស់កំពុងក្លាយជាកូនព្រះពិតប្រាកដ។ ក្រុមជំនុំរបស់យើងគ្មានអំណាចសោះ។ ការប្រជុំគ្នាអធិស្ឋានរបស់យើងត្រូវ បានបោះបង់ចោល។ មនុស្សវ័យក្មេងរបស់យើងគ្មានបំណងចិត្ដខ្លាំងសម្រាប់ព្រះឡើយ។ គេបានប្រាប់ថា ពួកគេចំនួន៨៨%ចេញពីក្រុមជំនុំនៅអាយុ២៥ «មិនដែលត្រលប់មកវិញឡើយ» យោងតាមអ្នកស្ទង់មតិ ចោហ្គ ប៉ាណា។ គេបានធ្លាក់ក្នុងរូបអាសអាភាស ដែលគេមើលរាប់ម៉ោងតាមអ៊ីធើណែត។ គេបានធ្លាក់ក្នុង ថ្នាំញៀនដូចជាកញ្ឆា និងថ្នាំញៀន។ គេសើចចំអកដាក់សេចក្ដីអធិស្ឋាន តែត្រូវបានសណ្ដំដោយរបស់តាម អ៊ីធើណែតរាប់ម៉ោងមិនចេះឈប់។ គេមានទូរស័ព្ទទំនើបនៅជាប់នឹងដៃគ្រប់ពេលវេលា។ គេស្ថិតនៅក្រោម ការគ្រប់គ្រងគ្រឿងម៉ាស៊ីនទាំងនេះជាពិត។ គេចំនាយពេលសម្លឹងមើលកាន់គ្រឿងទាំងនោះគ្រប់គេទំនេរ។ គេសម្លឹងមើលកាន់គ្រឿងទាំងនោះ ដូចជាពួកអ៊ីសា្រអែលពីបុរាណបានសម្លឹងមើលកាន់រូបព្រះរបស់គេនៅ សម័យហោរាហូសេ។ របស់តាមអ៊ីធើណែតជារូបព្រះដែលសាតាំងប្រើដើម្បីគ្រប់គ្រងលើមនុស្សវ័យក្មេង។ ហើយគ្រូគង្វាលស្ទើរតែទាំងអស់មិនយល់ពីមូលហេតុដែលក្រុមជំនុំរបស់គេពេញដោយលោកីយ និងខ្សោយ ទៅៗ! គេមិនយល់ដឹងថា គេកំពុងតែជួបជាមួយពួកអារក្ស ដូចដែលលោកឡូយ ជ៉ោនស៍បានប្រាប់! វាអាក្រក់មែនទែននៅសម័យហូសេ ដ្បិតព្រះមានបន្ទូលថា « {អ៊ីស្រាអែល}វាភ្ជាប់ខ្លួនតាមរូបព្រះហើយ តាមតែវាចុះ»(ហូសេ ៤:១៧)។ ព្រះបានបោះបង់ចោលប្រទេសនេះ ទ្រង់បានលះចោលគេ។ គេត្រូវបានទុកឲ្យនៅក្រោមអំណាចរបស់អារក្ស។ នៅក្រោមអំណាចរបស់អារក្ស មនុស្សវ័យក្មេងជាប់ជា ទាសករទៅនឹងរូបអាសអាភាស កញ្ឆា និងរបស់តាមអ៊ីធើណែតរាប់ម៉ោង។ ដោយសារពួកអារក្សដែលចង ច្រវ៉ាក់មនុស្សវ័យក្មេងទៅនឹងមិត្ដភក្ដិបាត់បង់។ អារក្សបែបនោះហើយដែលចាប់មនុស្សវ័យក្មេងឲ្យធ្វើជា ទាសករទៅនឹងសំភារនិយម ហើយចាប់ពួកគេខ្លះទៅនឹងមុខរបរដើម្បីរារាំងគេមិនឲ្យក្លាយជាកូនព្រះដែល រស់នៅខាងឯវិញ្ញាណ អ្នកផ្សេងត្រូវចាប់ធ្វើជាទាសករឲ្យដេញតាមចំណងផ្លូវភេទក្រៅពីអាពាពិពាហ៍ និងរូបអាសអាស។ {អ៊ីស្រាអែល}វាភ្ជាប់ខ្លួនតាមរូបព្រះហើយ តាមតែវាចុះ»(ហូសេ ៤:១៧)។ នៅយប់នេះមាន អ្នកខ្លះដែលត្រូវបានពួកអារក្សចាប់ធ្វើជាទាសករ។ អ្នកមកក្រុមជំនុំរបស់យើង។ តែព្រះមិនគង់នៅទីនេះឡើយ។ អ្នកអាចមានអារម្មណ៍ថា ព្រះមិន គង់នៅទីនេះឡើយ! ហោរាហូសេបានប្រាប់ថា គេទៅ «ស្វែងរកព្រះយេហូវ៉ា តែនឹងមិនប្រទះឃើញទ្រង់ទេ ដ្បិតទ្រង់បានថយចេញពីគេហើយ»(ហូសេ ៥:៦)។ ព្រះបានយាងទៅបាត់ហើយ! ទ្រង់បានយាងចេញពី ក្រុមជំនុំរបស់យើង។ ទ្រង់បានយាងចេញពី ក្រុមជំនុំរបស់យើង។ ទ្រង់គ្មានវត្ដមានឡើយ។ ទ្រង់គ្មានវត្ដ មានឡើយដោយសារទ្រង់មិនគង់នៅ។ ទ្រង់គ្មានវត្ដ មានឡើយដោយសារទ្រង់មិនគង់នៅ។ ព្រះមានវត្ដ មានគង់នៅ ហើយនោះជាមូលហេតុដែលទ្រង់បានយាងចេញពីយើង! ទ្រង់បរិសុទ្ធទាំងអស់។ ទ្រង់ខ្ញាល់ នឹងអំពើបាបរបស់យើងទាំងអស់។ ហើយនោះជាមូលហេតុដែលទ្រង់បានយាងចេញពីយើង! អ្នកនៅមា្នក់ ឯងក្នុងផ្ទះរបស់អ្នក ម្នាក់ឯងក្នុងសេចក្ដីអធិស្ឋានរបស់អ្នក។ សូម្បីតែអ្នកនៅម្នាក់ឯងក្នុងក្រុមជំនុំយើង។ ម្នាក់ឯងដោយមិនដឹងពីព្រះវត្ដមានរបស់ព្រះ។ ខ្ញុំដឹងពីបទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំថាវាអាក្រក់ប៉ុណ្ណា ខ្ញុំ ដឹងកាលពេលខ្ញុំជាក្មេងជំទង់ ខ្ញុំមកក្រុមជំនុំនៅខោសេសៀន ហើយព្រះមិនគង់នៅទីនោះសម្រាប់ខ្ញុំសោះ។ ខ្ញុំបាននៅម្នាក់ឯង ម្នាក់ឯងក្នុងក្រុមជំនុំ។ ម្នាក់ឯងដូចលោកគ្រីន ដេបានដាក់នៅក្នុងចម្រៀងដ៏ពេញនិយម ជួនកាល ខ្ញុំសង្ឃឹមថា នរណាម្នាក់នៅខាងក្រៅនោះនឹងរកឃើញខ្ញុំ ខ្ញុំដឹងពីរបៀបដែលអ្នកមានអារម្មណ៍។ កាលខ្ញុំជាក្មេងជំទង់ ខ្ញុំបានដើរម្នាក់ឯងនៅតាមដងផ្លូវនៅ រដ្ឋឡូសអង់ចាឡែស ពេលនោះខ្ញុំបាននៅក្មេងដូចអ្នក! ខ្ញុំសូម្បីតែនៅម្នាក់ឯង កាលខ្ញុំនៅក្នុងក្រុមជំនុំ ខោសខេសៀន មុនពេលខ្ញុំចូលរួមក្រុមជំនុំបាទីស្ទចិន។ បាទ ខ្ញុំនឹកចាំពីអារម្មណ៍ដូចនោះ! ហើយខ្ញុំស្អប់វា! ខ្ញុំស្អប់អារក្សដែលគ្រប់គ្រងលើសំភារនិយមដែលបំផ្លាញសេចក្ដីស្រឡាញ់នៅក្នុងផ្ទះរបស់អ្នក បំផ្លាញសុភ មង្គលរបស់អ្នក បំផ្លាញចិត្ដរបស់អ្នក ហើយធ្វើឲ្យអ្នកមានភាពឯកោរ។ ខ្ញុំស្អប់អារក្សដែលធ្វើឲ្យក្រុមជំនុំ យើងត្រជាក់ទៅ ហើយគ្មានភាពរាក់ទាក់។ ខ្ញុំស្អប់អំពើបាបនៅប្រទេសអាមេរិកដែលបានលួចរបស់ល្អពីអ្នក ដែលព្រះចង់ឲ្យអ្នកមាន! អ្នកខ្លះរត់ទៅរកបេក្ខជនខាងប្រធានាធិបតី ដោយសារគាត់សន្យាថា អ្នកមានអ្វីៗ ទាំងអស់។ តែគាត់ដើរចេញទៅ ហើយមិនទុកអ្វីឲ្យអ្នកសោះ! គ្រូអធិប្បាយភាគច្រើនបានធ្វើដូចនោះដែរ។ គេសន្យាថា នឹងឲ្យអ្វីៗទាំងអស់។ តែគេគ្មានអ្វីពិតប្រាកដសោះដើម្បីឲ្យអ្នក! អ្នកនៅក្រោមឥទ្ធិពលដែល ពួកអារក្សបានបំបាំងភ្នែក! ដោយឥទ្ធិពលករបស់អារក្សទាំងនោះហើយដែលនាំឲ្យអ្នកមានភាពឯកោរ។ ព្រះបានដើរចេញពីប្រទេសអាមេរិក និងប្រទេសលោកខាងលិច! ព្រះបានទុកយើងឲ្យនៅម្នាក់ឯងដោយ សារតែអំពើបាបរបស់យើង! ហើយព្រះបានទុកអ្នកឲ្យនៅម្នាក់ឯងដោយសារអំពើបាបរបស់អ្នក។ យើងត្រូវតែមានព្រះនៅក្នុងក្រុមជំនុំរបស់យើង! យើងត្រូវតែមានវត្ដមានរបស់ទ្រង់នៅជាមួយនឹង យើង! យើងមិនអាចជួយមនុស្សវ័យក្មេងបានឡើយ។ យើងមិនអាចជួយអ្នកទាល់តែសោះ។ យើងមិនអាច ជួយអ្នកបានឡើយលុះត្រាតែព្រះយាងចុះមក។ យើងត្រូវតែប្រែចិត្ដពីអំពើបាបរបស់យើង! យើងត្រូវតែយំ ពេលយើងអធិស្ឋាន។ សេចក្ដីអធិស្ឋានរបស់យើងត្រឹមតែជាពាក្យប៉ុណ្ណោះលុះត្រាតែយើងយំ! គេយំនៅក្នុង ប្រទេសចិន ហើយព្រះយាងចុះមក! បើគ្មានព្រះទេ នោះយើងគ្មានអ្វីសោះដើម្បីឲ្យមនុស្សវ័យក្មេង! យើង ឲ្យពិធីជប់លៀងដល់អ្នក តែយើងមិនអាចឲ្យព្រះដល់អ្នកបានឡើយ! យើងឲ្យអ្នកលេងបាល់បោះ តែយើង មិនអាចឲ្យព្រះដល់អ្នកបានឡើយ! ហើយបើសិនជាយើងមិនអាចឲ្យព្រះដល់អ្នក នោះយើងគ្មានអ្វីសោះ សម្រាប់អ្នក។ គ្មានអ្វីសោះដើម្បីព្យាបាលភាពឯកោររបស់អ្នក! គ្មានអ្វីសោះដើម្បីឲ្យចិត្ដអ្នកសប្បាយ! គ្មាន អ្វីសោះដើម្បីសង្រ្គោះព្រលឹងរបស់អ្នក! អ្នកមករកយើង ហើយយើងគ្មានអ្វីសោះដើម្បីដាក់នៅមុខអ្នក។ គ្មានអ្វីសោះ គ្រាន់តែជាពិធីជប់លៀង។ គ្មានអ្វីសោះ គ្រាន់តែដុំខេកនៅថ្ងៃខួបកំណើត! គ្មានអ្វីសោះ គ្រាន់ តែជាគំនូរជីវចលពីបុរាណមួយ។ យើងគ្មានអ្វីសោះដាក់នៅមុខអ្នក គ្មានអ្វីសោះដើម្បីជួយអ្នក គ្មានអ្វីសោះ ដើម្បីសង្រ្គោះអ្នកពីភ្លើងឋាននរក! យើងគ្មានអ្វីសោះសម្រាប់អ្នក លុះត្រាតែយើងមានព្រះ! គ្មានអ្វីសោះ គ្រាន់តែជាបទចម្រៀង១ ឬ២បទ គ្មានអ្វីសោះ គ្រាន់តែជាពាក្យអធិស្ឋាន។ គ្មានអ្វីសោះ គ្រាន់តែសេចក្ដី អធិប្បាយដែលស្លាប់ពាក់កណ្ដាល។ យើងរីងស្ងួត យើងគ្មានជំនួយ យើងគ្មានអ្វីសោះដែលអ្នកត្រូវការ។ យើងគ្មានអ្វីសោះសម្រាប់អ្នក បើយើងគ្មានព្រះ! យប់ថ្ងៃសៅរ៍២ដងកន្លងមកហើយ ខ្ញុំសុំអ្នកឲ្យសូត្រខគម្ពីរចងចាំរបស់យើង។ បងប្អូនជាច្រើនបាន សូត្រ។ «ឱបើសិនជាទ្រង់នឹងវែកផ្ទៃមេឃ ហើយយាងចុះមកទៅអេះ ដើម្បីឲ្យភ្នំទាំងប៉ុន្មាន បានញាប់ញ័រនៅចំពោះទ្រង់ ដូចកាលណាភ្លើងរាលឆេះគំនរស្នាប់ ឬដូចភ្លើងធ្វើឲ្យទឹកពុះខ្ជោលឡើងផង ដើម្បីនឹងធ្វើឲ្យពួកខ្មាំងសត្រូវទ្រង់បានស្គាល់ព្រះនាមទ្រង់ ហើយសាសន៍ទាំងប៉ុន្មានបានញាប់ញ័រនៅចំពោះទ្រង់ នៅគ្រាដែលទ្រង់បានធ្វើការគួរស្ញែងខ្លាច ដែលយើងខ្ញុំមិនបានម៉ៃចិត្តសោះ នោះទ្រង់បានយាងចុះមក ហើយភ្នំទាំងប៉ុន្មានបានកក្រើកញ័រនៅចំពោះទ្រង់» (អេសាយ ៦៤:១-៣)។ ខ្ញុំអាចមានអារម្មណ៍ថា ព្រះយាងចុះមកកាលអ្នកខ្លះបានសូត្រពាក្យទាំងនោះ។ ខ្ញុំត្រូវបានផ្លាស់ប្ដូរនៅក្នុង ខ្លួនខ្ញុំផ្ទាល់។ ចិត្ដខ្ញុំត្រូវបានផ្លាស់ប្ដូរដោយអំណាចរបស់ព្រះ។ ខ្ញុំបានឲ្យអ្នកមកខាងមុខ។ គ្មានសេចក្ដី អធិប្បាយឡើយ។ គ្មានសេចក្ដីអធិស្ឋានឡើយ។ គ្រាន់តែពាក្យទាំងនោះ។ «ឱបើសិនជាទ្រង់នឹងវែកផ្ទៃមេឃ ហើយយាងចុះមកទៅអេះ ដើម្បីឲ្យភ្នំទាំងប៉ុន្មាន បានញាប់ញ័រនៅចំពោះទ្រង់ ដូចកាលណាភ្លើងរាលឆេះគំនរស្នាប់ ឬដូចភ្លើងធ្វើឲ្យទឹកពុះខ្ជោលឡើងផង ដើម្បីនឹងធ្វើឲ្យពួកខ្មាំងសត្រូវទ្រង់បានស្គាល់ព្រះនាមទ្រង់ ហើយសាសន៍ទាំងប៉ុន្មានបានញាប់ញ័រនៅចំពោះទ្រង់ នៅគ្រាដែលទ្រង់បានធ្វើការគួរស្ញែងខ្លាច ដែលយើងខ្ញុំមិនបានម៉ៃចិត្តសោះ នោះទ្រង់បានយាងចុះមក ហើយភ្នំទាំងប៉ុន្មានបានកក្រើកញ័រនៅចំពោះទ្រង់» (អេសាយ ៦៤:១-៣)។ ហើយអ្នកស្រី បានអធិស្ឋានដោយស្រក់ទឹកភ្នែក! បន្ទាប់មកលោកយ៉ាសុន បានថ្ងូរ ទាំងស្រែកយំដោយខ្លាំងៗ។ លោករែបីខេ បានមកកាន់អាសនាទាំងយំ។ អ្នកមនុស្សម្នាក់បានស្រែកឡើងថា «ហើយចុះអំពី លោកអ័ប្រាហាំវិញ ?» គាត់ចាប់ផ្ដើមមក តែគាត់បែរមើលជុំវិញ ហើយបាន រត់។ មានបុរស៣នាក់បានរត់តាមគាត់។ ពួកអារក្សបានចេញមក។ ទឹកភ្នែកត្រូវបានសម្រក់។ ការអង្វរត្រូវ បានសុំ។ ចុងបញ្ចប់សេចក្ដីសុខសាន្ដបានមកឯគាត់។ ប៉ុន្មានថ្ងៃក្រោយមក គាត់បានសង្រ្គោះ! បន្ទាប់មក គ្រីស្ទីណាបានមក ។ លោកយ៉ូហាន ខាហ្គិនបាននិយាយពាក្យពីរបីទៅកាន់នាង មុនពេលខ្ញុំបាន ហៅគាត់ទៅឲ្យនិយាយជាមួយអ្នកផ្សេង។ នាងបានមករកព្រះយេស៊ូវដោយខ្លួនឯង ហើយលោកបណ្ឌិត ខាហ្គិនបានលឺទីបន្ទាល់របស់នាង ហើយនិយាយថា «នាងបានឆ្លងផុតពីសេចក្ដីស្លាប់ទៅឯជីវិត»។ នាង បានសង្រ្គោះដោយសារព្រះលោហិតនៃព្រះអង្គសង្រ្គោះដែលបានជាប់ឆ្កាង។ បន្ទាប់ពីបានអធិស្ឋានជាមួយ អ័ប្រាហាំ លោកជែក ណេន និងខ្ញុំបានច្រៀងបទសរសើរព្រះ។ សង្ឃឹមថាយើងមានអ្នកប្រែចិត្ដចំនួន១៣នាក់ក្នុងរយៈពេល១៣ថ្ងៃ ខែសីហា ១៨ ទី២៧ និង២៨។ ខ្ញុំប្រាប់រឿងនោះទៅកាន់គ្រូអធិប្បាយ ម្នាក់ ហើយគាត់និយាយថា «អ្នកកំពុងមានបទពិសោធន៍ពីការរស់ឡើងវិញមួយចំនួន»។ ពិតមែន តែវាចាប់ ផ្ដើមជាមួយការប្រែចិត្ដ។ ជាធម្មតាវាចាប់ផ្ដើមជាមួយការលន់តួបាបរបស់កូនព្រះ។ តែមានកូនព្រះត្រឹមតែ ៤នាក់គត់ដែលបានលន់តួបាប ហើយត្រូវបានស្ដារឡើងវិញ។ មានកូនព្រះត្រឹមតែ៤នាក់គត់។ អ្នកផ្សេង ទៀតបានត្រជាក់ ហើយដូចគ្មានជីវិតអញ្ចឹង។ លោក Q_____ ______ មានកំពស់ខ្ពស់ជាង៦ហ្វីត។ គាត់ជាអាមេរិកាំងជនជាតិអាហ្វ្រិកដ៏មាន មាឌធំម្នាក់ដែលមានមុខក្រញ៉ូវ។ គាត់លុតជង្គង់ចុះ ហើយស្រែកយំរហូតដល់មុខរបស់គាត់ទាំងស្រុង ប្រលាក់ទឹកភ្នែកពេញ។ ចុងបញ្ចប់គាត់បានសង្រ្គោះកាលពីយប់ថ្ងៃអាទិត្យមុន។ តែខ្ញុំសំគាល់នូវរឿងរ៉ាវចំនួន២ក្នុងអង្គប្រជុំទាំងនោះដែលរំខានខ្ញុំ ហើយនៅតែរំខានខ្ញុំ។ រឿងទី១ ដែលរំខានខ្ញុំជាហេតុការណ៍ដែលអ្នកមិនអរសប្បាយសោះចំពោះមនុស្សទាំង១៣ដែលបានប្រែចិត្ដ។ ពួកគេ ត្រូវបានសួរសំណួរ២ឬ៣ដងដោយលោកខាហ្គិន។ គាត់ប្រសាសន៍ថា ពួកគេបានសង្រ្គោះ អ្នកមិនសប្បាយ សោះ។ មិនសូម្បីតែពេលដែលខ្ញុំប្រាប់អ្នកថា លោកខាហ្គិនបានលឺគេ ហើយប្រាប់ថា គេបានសង្រ្គោះ។ មានតែលោកជែក និងខ្ញុំតែ២នាក់ប៉ុណ្ណោះដែលបានច្រៀងបទសរសើរព្រះ! គ្មានស្រែកសរសើរតម្កើងព្រះ សោះ។ គ្មានការសរសើរតម្កើងព្រះសោះ។ ត្រឹមតែមានការទះដៃអ៊ុនៗ។ ត្រឹមតែការទះដៃខ្សោយៗ។ គ្មាន ម្នាក់ស្រែកដោយអំណរថា អ្នកបានអានអំពីការរស់ឡើងវិញ។ អ្នកឯងជាគ្រីស្ទានដែលមិនអរសប្បាយ ចំពោះមនុស្សច្រើនជាង១៣នាក់ដែលបានសង្រ្គោះក្នុងអង្គប្រជុំដ៏ខ្លីទាំងនោះ។ គ្មានស្នាមញញឹម គ្មានពាក្យ ហាលេលូយ៉ា! គ្មានការស្រែកដោយអំណរដែលខ្ញុំបានឃើញក្នុងការរស់ឡើងវិញនានា។ គ្មានការផ្ទុះចេញ នៃការថ្លែងអំណរគុណដែលអ្នកបានអានក្នុងការរៀបរាប់ប្រាប់ពីការរស់ឡើងវិញនៅអតីតកាល! មិនមានអ្វី សោះដែលនាំឲ្យមានអំណរ ត្រឹមតែមានការទះដៃអ៊ុនៗតិចតួច នៅពេលខ្ញុំអានឈ្មោះមនុស្សដែលបាន សង្រ្គោះ។ ខ្ញុំបានគិតថា អ្នកនឹងក្រោកឈរ ហើយស្រែកថា «អរគុណព្រះអង្គ»ដោយមានការទះដោយ ខ្លាំងៗ។ តែគ្មានសោះ ត្រឹមតែតិចតួច វាជាការទះដៃគួរសមប៉ុណ្ណោះ ចំពោះជ័យជំនះដ៏ធំសម្បើមដូចនេះ! នោះជារឿងទី១ដែលរំខានខ្ញុំ។ រឿងទី២ដែលរំខានខ្ញុំជាហេតុការណ៍ដែលថា ត្រឹមតែមានគ្រីស្ទានដែលជឿព្រះយូរ៤នាក់គត់នៅ ក្នុងក្រុមជំនុំរបស់យើងដែលត្រូវបានស្ដារឡើងវិញក្នុងអង្គប្រជុំទាំងនោះ។ ៤នាក់គត់! អ្នកផ្សេងទៀតដែល នៅសល់ដូចជាត្រជាក់ ហើយដូចជាគ្មានអារម្មណ៍សោះ! មនុស្សម្នាក់បាននិយាយថា «ខ្ញុំត្រូវបានស្ដារឡើង វិញ។ តែមិនមែនដូចជាអ្នកស្រី នោះទេ»។ បងប្អូនប្រុសស្រីជាទីស្រឡាញ់អើយ បើអ្នកមិនក្លាយដូច ជាអ្នកស្រី អ្នកមិនត្រូវបានស្ដារឡើងវិញទាល់តែសោះ! ព្រះមិនប៉ះពាល់ចិត្ដអ្នកទាល់តែសោះ បើ អ្នកមិនក្លាយដូចជាអ្នកស្រី ! ខ្ញុំបានសួរលោកយ៉ូហាន ខាហ្គិនពីមូលហេតុដែលមានការរស់ឡើងវិញតិចណាស់ក្នុងចំណោម ពួកអ្នកដែលបានសង្រ្គោះ។ គាត់ប្រាប់ថា អ្នកមើលចំនុចអវិជ្ជមាន ហើយមិនជឿ។ ខ្ញុំគិតថា គាត់ថាត្រូវ។ ការប៉ះពាល់ដ៏ធំអស្ចារ្យរបស់ព្រះវិញ្ញាណបានកើតឡើង ហើយមនុស្ស២៣នាក់បានសង្រ្គោះ តែអ្នកមើល ចំនុចអវិជ្ជមាន។ អ្នកមិនជឿវា យើងមានការដ៏អស្ចារ្យរបស់ព្រះ តែអ្នកមិនបានជឿវាជាពិត។ ហេតុអ្វីបានជា អ្នកមិនជឿវាជាពិត? ខ្ញុំនឹងប្រាប់អ្នកពីមូលហេតុ។ វាគឺដោយសារតែមានរឿងខ្លះខុសឆ្គងជាមួយអ្នក! មាន រឿងខ្លះខុសឆ្គងអាក្រក់ជាមួយអ្នក! អ្នកគ្មានទឹកភ្នែកនៃអំណរឡើយ។ អ្នកគ្មានការឆ្លើយតបដ៏អំណរឡើយ! អ្នកគ្មានអំណរដោយសារតែចិត្ដរបស់អ្នកខុសឆ្គង។ ហើយចិត្ដរបស់អ្នកខុសឆ្គងដោយសារតែអ្នកមិនត្រួត ពិនិត្យមើលវាដោយប្រុងប្រយ័ត្ន។ អ្នកបានចាញ់ល្បិចសាតាំង។ អ្នកសូម្បីតែមិនដឹងខ្លួនសោះ។ អ្នកសូម្បីតែ មិនយល់ដឹងថា អ្នកបានចាញ់ «ឧបាយកលរបស់អារក្ស»។ អ្នកសូម្បីតែមិនយល់ដឹងថា អារក្សបានបញ្ជោត អ្នក ហើយបោកអ្នក! អូ តើអ្នកអាចក្លាយជាមនុស្សដែល «មានកំឡាំងឡើងក្នុងព្រះអម្ចាស់ ដោយឫទ្ធិបារមីរបស់ព្រះចេស្តាទ្រង់»យ៉ាងម៉េចបាន? តើអ្នកអាចតយុទ្ធ»នឹងអារក្សយ៉ាងម៉េចបាន បើអ្នកសូម្បីតែមិនដឹង ថា វាបានបញ្ជោតអ្នក ហើយបោកអ្នក?(អេភេសូរ ៦:១០-១១)។ លោកបណ្ឌិត មែរីល អែហ្វ អាំងហ្គឺនៅ មហាវិទ្យាល័យខាងព្រះគម្ពីរបានប្រសាសន៍ថា «{គ្រីស្ទាន}ដែលរស់នៅដោយវិញ្ញាណ ហើយរស់នៅដោយ មានជ័យជំនះនឹងជួបប្រទះបញ្ហាដ៏ធំជាមួយសាតាំង និងពួកអារក្ស {ពួកអារក្ស}ដែលប្រឆាំងជាខ្លាំងជាមួយគ្រីស្ទាន ដែលរស់នៅដោយព្រះវិញ្ញាណ ហើយមានប្រយោជន៍ពិតប្រាកដ»(Biblical Demonology, Kregel, 1994, p. 101)។ បងប្អូនប្រុសស្រីអើយ យើងត្រូវតែពិនិត្យមើលចិត្ដរបស់យើង។ យើងត្រូវតែលន់តួបាបយើង «ដើម្បីមិនឲ្យអារក្សសាតាំងមានឱកាសនឹងឈ្នះយើងបានឡើយ ដ្បិតយើងស្គាល់អស់ទាំងកិច្ចកលរបស់វាហើយ»(២កូរិនថូស ២:១១)។ លោកឡូដ ជ៉ោស៍បានប្រសាសន៍ថា «បញ្ហាដ៏ធំចម្បងមួយដែលបណ្ដាល ឲ្យមានសភាព{អាក្រក់}នៃក្រុមជំនុំសព្វថ្ងៃនេះគឺថា គេបានភ្លេចពីអារក្ស...ក្រុមជំនុំត្រូវបានចាញ់បញ្ជោត ក្រុមជំនុំមិនដឹងខ្លួនពីបញ្ហាទាល់តែសោះ»(Christian Warfare, Banner of Truth, 1976, pp. 292, 106)។ មិនដឹងខ្លួនពីអំពើបាបរបស់អ្នកដែលបានរិចរិលចិត្ដរបស់អ្នក។ មិនដឹងខ្លួនពីំអំពើបាបមិនលន់តួដែលបានបំបែកអ្នកចេញពីព្រះ! តើយើងអាចយកឈ្នះលោកអារក្សយ៉ាងដូចម្ដេច? មុនដំបូងយើងត្រូវតែសុំព្រះឲ្យបង្ហាញយើងពី អំពើបាបក្នុងចិត្ដយើង។ យើងត្រូវតែអធិស្ឋានដោយទៀងត្រង់ « ឱព្រះអង្គអើយ សូមពិនិត្យមើល ឲ្យបានស្គាល់ចិត្តទូលបង្គំផង សូមល្បង លឲ្យបានជ្រាបអស់ទាំងគំនិតនៃទូលបង្គំចុះ សូមទតមើលបើមានអំពើអាក្រក់ណានៅក្នុងទូលបង្គំ» (ទំនុកដំកើង ១៣៩:២៣,២៤)។ កុំឈប់សម្រាកក្នុងការងារដែលអ្នកធ្វើសម្រាប់ក្រុមជំនុំ។ បងប្អូនជាច្រើនឧស្សាហ៍ក្នុងក្រុមជំនុំ យើង។ អ្នកឧស្សាហ៍ តែអ្នកមានបាបក្នុងចិត្ដអ្នក។ កុំសូម្បីតែឈប់សម្រាកក្នុងការអធិស្ឋានរបស់អ្នក។ អ្នក អាចអធិស្ឋានរាល់ថ្ងៃ ហើយនៅតែមានអំពើទុច្ចរិតក្នុងចិត្ដអ្នក។ ខ្ញុំបានសួរបុរសម្នាក់ក្នុងក្រុមជំនុំយើងថា «តើអត់អីទេ?» គាត់ឆ្លើយថា «ខ្ញុំអត់អីទេ»។ គាត់គិតថា គាត់មិនអីនោះទេ។ តែបន្ទាប់មកខ្ញុំបានបង្ហាញ ពីអំពើបាបដ៏ធំដែលកំពុងបំផ្លាញគាត់។ គាត់ឆ្លើយថា «ខ្ញុំមិនដែលគិតថា នោះជាអំពើបាបសោះ»។ តើរឿង នោះអាចពិតក្នុងចិត្ដអ្នកឬទេ? តើអំពើបាបអាចស្ថិតក្នុងចិត្ដអ្នក ដែលអ្នកមិនដែលគិតបានឬអី? អ្នកនៅតែស្មោះត្រង់នឹងក្រុមជំនុំយើង ពេលអ្នកផ្សេងទៀតចាកចេញក្នុងការបាក់បែកក្រុមជំនុំ។ កុំឈប់សម្រាក់ក្នុងរឿងនោះ! អ្នកអាចនៅខ្ជាប់ខ្ជួនក្នុងក្រុមជំនុំយើង ហើយនៅតែមានអំពើបាបក្នុងចិត្ដអ្នក ដែលអ្នក «មិនដែលគិត»។ អ្នកខ្លះកំពុងអធិស្ឋានចង់ឲ្យកូនអ្នកបានសង្រ្គោះ។ តែការអធិស្ឋានមិនត្រូវបាន ឆ្លើយតបឡើយ។ តើអ្នកអាចមានអំពើបាបខ្លះដែលអ្នកលាក់ទុកក្នុងចិត្ដអ្នកទេឬអី? អំពើបាបខ្លះអ្នកមិន ដែលគិត។ តែវាជាបាប ហើយឥឡូវនេះខ្ញុំអធិស្ឋានថា អ្នកនឹងដឹងខ្លួន។ ការអធិស្ឋានចង់ឲ្យកូនរបស់អ្នក បានសង្រ្គោះនឹងមិនត្រូវឆ្លើយតបឡើយ លុះត្រាតែអ្នកលន់តួបាប។ ព្រះបន្ទូលព្រះប្រាប់ថា «បើសិនជាខ្ញុំឃើញមានសេចក្តីទុច្ចរិតនៅក្នុងចិត្ត នោះព្រះអម្ចាស់ទ្រង់មិនព្រមស្តាប់ខ្ញុំទេ»(ទំនុកដំកើង ៦៦:១៨)។ មានតែគ្រីស្ទានបរិសុទ្ធប៉ុណ្ណោះដែលព្រះឆ្លើយតបសេចក្ដីអធិស្ឋានរបស់គេ។ អ្នកបានអធិស្ឋានសុំឲ្យបងប្អូន ប្រុស ឬបងប្អូនស្រីបានសង្រ្គោះ។ តែការអធិស្ឋានអ្នកមិនត្រូវបានឆ្លើយតបឡើយ។ អ្នកអាចកំសាន្ដចិត្ដខ្លួន ឯងដោយនិយាយថា អ្នកកំពុងតែ «ខំប្រឹងអធិស្ឋាន» ទាល់តែមានការឆ្លើយតប។ តែអ្នកមិនដែល «ខំប្រឹង អធិស្ឋាន»សម្រាប់ពួកគេតាមរបៀបអ្នក។ «បើសិនជាខ្ញុំឃើញមានសេចក្តីទុច្ចរិតនៅក្នុងចិត្ត នោះព្រះអម្ចាស់ទ្រង់មិនព្រមស្តាប់ខ្ញុំទេ»(ទំនុកដំកើង ៦៦:១៨)។ តែអ្នកនិយាយថា «វាត្រឹមតែជាបាបតូច»។ អារក្សប្រាប់អ្នកថា វា «តូច» តែអ្នកត្រុវដឹងថា វារារាំងការអធិស្ឋានអ្នក។ អ្នកត្រូវតែលន់តួបាបក្នុងចិត្ដអ្នក ទៅព្រះ។ អ្នកត្រូវតែលន់តួវា ឬក៏ព្រះនឹងមិនស្ដាប់អ្នក។ គ្រូអធិប្បាយវ័យក្មេងឈ្មោះ អ៊ីវែន រ៉ោប៊ឺតត្រូវប្រើយ៉ាងអស្ចារ្យក្នុងការរស់ឡើងវិញនៅឆ្នាំ១៩០៤ នៅប្រទេសវេលស៍។ គាត់បានប្រសាសន៍ថា មុនពេលព្រះវិញ្ញាណយាងចុះក្នុងការរស់ឡើងវិញ «យើងត្រូវ តែលុបបំបាត់អារម្មណ៍អាក្រក់ទាំងអស់ក្នុងក្រុមជំនុំ សេចក្ដីគំរក់ទាងអស់{សំអប់ ជូរល្វីង} ច្រណែន ការប្រកាន់គ្នា {ការថ្កោលទោសអ្នកដទៃ} និងការយល់ខុស{ការមិនចុះសម្រុងគ្នា អំណួត}។ កុំអធិស្ឋានអី លុះត្រាតែការអន់ចិត្ដ{ជាមួយអ្នកដទៃក្នុងក្រុមជំនុំ}ត្រូវបាន{លន់តួ} ហើយអត់ទោស តែបើអ្នកមានអារម្មណ៍ ថា អ្នកមិនអាចអត់ទោសបាន សូមលុត{ជង្គង់របស់អ្នក} ហើយសុំចិត្ដដែលចេះអត់ទោស។ អ្នកនឹងទទួល បានវានៅពេលនោះ»(Brian H. Edwards, Revival, Evangelical Press, 2004, p. 113)។ «ក្នុងគ្រា ធម្មតា គ្រីស្ទានកាន់ខ្ជាប់រឿងរ៉ាវទាំងនោះ តែក្នុងការរស់ឡើងវិញដ៏ពិត អំពើបាបសំងាត់នឹងត្រូវនាំចូលទៅក្នុងគំនិតរបស់កូនព្រះ ហើយនឹងគ្មានសុខសាន្ដឡើយរហូតដល់គ្រប់ទាំងអស់ត្រូវបានលន់តួ» (Edwards, ibid., p. 114) នៅក្រុមជំនុំចិនបាទីស្ទក្នុងឆ្នាំ១៩៦៩ និង១៩៧០ មានការប៉ះពាល់ចិត្ដពីអំពើបាបដ៏អាក្រក់អាក្រីក្នុងចំណោមពួកគ្រីស្ទាន។ ខ្ញុំបានឃើញវា ជួនកាលការប៉ះពាល់ពីអំពើបាបនោះជាកំទេច។ មនុស្សបានយំ ដោយទប់ខ្លួនមិនបាន។ តែបើគ្មានការប៉ះពាល់ និងទុក្ខសោក នោះគ្មានការរស់ឡើងវិញដូចនោះ{ក្នុងចំណោមពួកគ្រីស្ទាន}ឡើយ។ សាលប្រជុំម្ខាងមានអ្នកខ្លះបានចាប់ផ្ដើមយំ។ បន្ទាប់មកមនុស្សទាំងអស់ បានយំ។ ការប្រជុំគ្នាបានបន្ដរាប់ម៉ោងជាមួយការលន់តួបាប ការយំ ការអធិស្ឋាន និងការច្រៀងដោយ ស្រទន់ៗ។ មនុស្សទាំងអស់បានភ្លេចពីអ្វីដែលអ្នកផ្សេងទៀតនឹងគិត។ គេបាននៅជាមួយព្រះដោយផ្ទាល់។ គ្មានការរស់ឡើងវិញឡើយ បើគ្រីស្ទានមិនមានជំនឿខ្លាំង ស្កប់ចិត្ដ ហើយមិនបន្ទាបខ្លួនពីការចាក់ ចុចចិត្ដពីអំពើបាប។ ភាពស្ងាត់ស្ងៀមត្រូវបានរំខានដោយការយំរបស់ពួកគ្រីស្ទានដែលព្រះបានប៉ះពាល់ចិត្ដ គេ។ គ្រូគង្វាលជនជាតិចិនរបស់ខ្ញុំឈ្មោះលោកបណ្ឌិត ធីម៉ូថេ លីនបានដឹងពីអ្វីដើម្បីធ្វើ។ គាត់អនុញ្ញាត្ដឲ្យ រឿងនេះកើតឡើងដោយសារគាត់ដឹងពីបទពិសោធន៍របស់គាត់នៅក្នុងប្រទេសចិន ដែលព្រះបានធ្វើការនៅ បងប្អូនរបស់គាត់។ វាជាការប្រជុំបែបស៊េរីដ៏អស្ចារ្យបំផុតដែលខុំធ្លាប់ឃើញ។ ខ្ញុំអធិស្ឋានឲ្យក្រុមជំនុំយើង ឃើញអ្វីដែលព្រះធ្វើដូចនោះ។ យើងមា «ការរស់ឡើងវិញដ៏ប៉ះពាល់ចិត្ដ» នៅពេលគ្រីស្ទាន៤នាក់ត្រូវបាន ប៉ះពាល់ចិត្ដពីអំពើបាបរបស់គេ ហើយបានសារភាពពីវា។ ព្រះវិញ្ញាណបរិសុទ្ធបានយាងចុះមក ហើយមាន មនុស្ស១៣នាក់បានប្រែចិត្ដ។ តែសមាជិកផ្សេងៗទៀតនៅក្រុមជំនុំមិនប៉ះពាល់ចិត្ដទាល់តែសោះ។ បើមាន មនុស្ស១៣នាក់បានប្រែចិត្ដ នៅពេលកូនព្រះត្រឹមតែ៤នាក់ត្រូវបានស្ដារឡើងវិញ នោះសូមគិតពីអ្វីដែល អាចកើតឡើងនៅក្នុងក្រុមជំនុំរបស់យើង បើបងប្អូនយើង១៥ ឬ២០សារភាពពីអំពើបាបក្នុងចិត្ដដូចជាអ្នក ស្រី ។ តើអ្នននឹងសារភាពពីអំពើបាបនៅយប់នេះឬអត់? ឬក៏តើអ្នកនឹងទៅផ្ទះដោយគ្មានអំណរ? តើ អ្នកប្រែចិត្ដឬអត់? តើអ្នកយំឬអត់? តើអ្នកគ្មានចិត្ដដែលស្ដារឡើងវិញឬអី? តើវាត្រជាក់ ហើយស្លាប់ដូច មុខឬអី? លោក ខូ ដោង លីបានប្រាប់ថា «ខ្ញុំជាម្នាក់ក្នុងចំណោម៣៩នាក់នោះ។ ខ្ញុំបាននៅក្នុងក្រុមជំនុំ យើងនៅពេលមិត្ដសំឡាញ់ខ្ញុំ និងអ្នកផ្សេងទៀតបានចាកចេញដោយសារការបាក់បែកក្រុមជំនុំ។ ខ្ញុំបាន សង្រ្គោះ។ នៅពេលលោកហាយមើស៍ប្រាប់ថា ខ្ញុំបានរាថយ នោះខ្ញុំបានគិតថា “តើខ្ញុំត្រូវធ្វើអ្វីទៀត? ខ្ញុំបាន ប្រែចិត្ដរួចហើយ។ តើខ្ញុំត្រូវធ្វើអ្វីទៀត?” ខ្ញុំមិនយល់ដឹងថា ខ្ញុំបានបាត់បង់សេចក្ដីស្រឡាញ់ដើមសម្រាប់ ព្រះយេស៊ូវ។ លោកហាយមើស៍បានដកស្រង់គម្ពីរវិវរណៈ ២:៤ និងខ៥ “ តែអញប្រកាន់សេចក្តីនេះនឹងឯង គឺថា ឯងបានបោះបង់ចោលសេចក្តីស្រឡាញ់ដើមចេញ ដូច្នេះ ចូរនឹកចាំ ដែលឯងបានធ្លាក់ចេញពីសណ្ឋានណានោះ ហើយប្រែចិត្តចុះ”(វិវរណៈ ២:៤,៥)។ បន្ទាប់មកខ្ញុំបានយល់ដឹងថា ខ្ញុំខុសប្លែកពីគ្រា ដែលខ្ញុំបានសង្រ្គោះមុនដំបូង។ ខ្ញុំធ្លាប់យំពេលយើងច្រៀងបទចម្រៀងដូចជាបទ “ខ្ញុំជានរណា និងបទ ព្រះគុណអស្ចារ្យ”។ ឥឡូវនេះខ្ញុំគ្រាន់តែច្រៀងដោយគ្មានសេចក្ដីស្រឡាញ់ ឬអំណរ។ ឥឡូវនេះសេចក្ដី អធិស្ឋានលឺខ្លាំងៗ តែគ្រាន់តែជាពាក្យតែប៉ុណ្ណោះ ពាក្យល្អៗ តែវាទទេស្អាត។ ខ្ញុំនៅតែអធិស្ឋានតាមលំដាប់ លំដោយ និងតាមការជជែកតវ៉ា តែខ្ញុំអធិស្ឋានដោយគ្មានទីសង្ឃឹមថា ព្រះនឹងឆ្លើយតប។ ការអធិស្ឋានដ៏ ខ្លាំងរបស់ខ្ញុំគ្រាន់តែជាពាក្យប៉ុណ្ណោះ។ វាជាការអធិស្ឋានទទេស្អាត។ បន្ទាប់មកខ្ញុំដឹងថា ខ្ញុំត្រូវតែលន់តួ បាប វាជាបាបក្នុងចិត្ដខ្ញុំ។ ខ្ញុំចងចាំថា ព្រះគម្ពីរប្រាប់ថា “បើយើងលន់តួបាបវិញ នោះទ្រង់មានព្រះហឫទ័យស្មោះត្រង់ ហើយសុចរិត ប្រយោជន៍នឹងអត់ទោសបាបឲ្យយើង ហើយនិងសំអាតយើង ពីគ្រប់អំពើទុច្ចរិតទាំងអស់ផង”(១យ៉ូហាន ១:៩)។ ខ្ញុំចាំថា អ្នកនិពន្ធគម្ពីរទំនុកដំកើងបានអធិស្ឋានថា “សូមឲ្យទូលបង្គំមានចិត្តរីករាយចំពោះសេចក្តីសង្គ្រោះនៃទ្រង់ឡើងវិញ”(ទំនុកដំកើង ៥១:១២)។ ខ្ញុំចាំថា គាត់បានប្រាប់ថា “ ឯដង្វាយដែលគួរថ្វាយដល់ព្រះ នោះគឺជាវិញ្ញាណខ្ទេចខ្ទាំ ឱព្រះអម្ចាស់អើយ ទ្រង់មិនមើលងាយចំពោះចិត្តខ្ទេចខ្ទាំ ហើយទន់ទាបឡើយ” (ទំនុកដំកើង ៥១:១៧)។ លោក លីជាម្នាក់ក្នុងពួក៣៩នាក់ដែលបានសង្រ្គោះក្រុមជំនុំយើងពីការដួលរលំ។ គាត់ជាបេក្ខជន ជំនួយការដ៏ស្មោះត្រង់។ គាត់បានអង្គុយលើឆាកខាងក្រោយខ្ញុំកាលខ្ញុំអធិប្បាយ។ គាត់ជាគំរូចំពោះបងប្អូន យើង។ គាត់ប្រាប់ថា «តើខ្ញុំត្រូវធ្វើអ្វីទៀត?» បន្ទាប់មកព្រះបង្ហាញគាត់ថា គាត់ត្រូវលន់តួបាបនៅក្នុងចិត្ដ របស់គាត់។ គាត់បានមកខាងមុខ ហើយសារភាពពីអំពើបាបគាត់។ គាត់បានយំខ្លាំងៗដែលនាំឲ្យគាត់មាន មុខក្រហម។ ព្រះបានអត់ទោសឲ្យគាត់ ហើយបានកែសេចក្ដីអំណរក្នុងចិត្ដគាត់ឡើងវិញ។ ឥឡូវនេះគាត់ អធិស្ឋានដោយទឹកភ្នែក ទាំងមានក្ដីអំណរដែលគាត់បានបាត់បង់។ គាត់ប្រាប់ថា «យើងមានការអធិស្ឋានដ៏ ទទេស្អាត។ យើងមានស្នាមញញឹមតិចៗ ស្នាមញញឹមក្លែងក្លាយ នៅពេលយើងចាប់ដៃប្រកបគ្នា។ គ្មានក្ដី ស្រឡាញ់ពិតប្រាកដឡើយ។ ត្រឹមតែស្នាមញញឹមក្លែងក្លាយ»។ លោកលីគឺជាអ្នកដឹកម្នាក់នៅក្នុងក្រុមជំនុំយើង។ តែតើអ្នកអាចដឹកនាំក្រុមជំនុំយ៉ាងម៉េចបាន បើ អ្នកបាត់បង់សេចក្ដីស្រឡាញ់ដើម? អ្នកអាចដឹកនាំមនុស្ស័យក្មេងរបស់យើងទៅក្នុងសាសនាដ៏ទទេស្អាត ដែលអ្នកមាន។ អ្នកដឹកនាំទាំងអស់នៅក្នុងក្រុមជំនុំយើងត្រូវតែសារភាពពីអំពើបាប ឬក៏គ្មានសង្ឃឹមសម្រាប់ ក្រុមជំនុំយើង។ ខ្ញុំសូមប្រាប់ថា «មនុស្សដែលមកលេងយើងគិតថា ក្រុមជំនុំយើងអស្ចារ្យ។ គេមិនយល់ដឹង ថា យើងត្រឹមតែមានសាសនាក្លែងក្លាយដែលគ្មានក្ដីស្រឡាញ់ពិតប្រាកដ។ នៅពេលឆាប់ៗក្រុមជំនុំយើង នឹងក្លាយជាក្រុមជំនុំបែបផ្សាយដំណឹងល្អដែលស្លាប់ លុះត្រាតែអ្នកដឹកនាំយើង និងសមាជិកយើងដឹងពី តម្រូវរបស់គេសម្រាប់ព្រះ លន់តួបាបដោយទឹកភ្នែក ហើយត្រូវបានកែឡើងវិញដោយព្រះលោហិតរបស់ ព្រះយេស៊ូវ ដែលទ្រង់បានបង្ហូរព្រះលោហិតដើម្បីប្រោសចិត្ដរបស់យើង ហើយប្រទានឲ្យយើងមានសេចក្ដីស្រឡាញ់ដ៏បរិសុទ្ធ ដែលយើងធ្លាប់មានកាលយើងបានសង្រ្គោះមុនដំបូង។ ព្រះយេស៊ូវមានបន្ទូលថា «គេនឹងដឹងថា អ្នករាល់គ្នាជាសិស្សរបស់ខ្ញុំ ដោយសារសេចក្តីនេះឯង គឺដោយអ្នករាល់គ្នាមានសេចក្តីស្រឡាញ់ដល់គ្នាទៅវិញទៅមក»(យ៉ូហាន ១៣:៣៥)។ បងប្អូនប្រុសស្រីអើយ យើងនឹងមិនដែលមានក្ដីស្រឡាញ់ ពិតប្រាកដឡើង លុះត្រាតែយើងជាច្រើននាក់ ទាំងចាស់ទាំងក្មេងលន់តួបាបរបស់យើង។ ខ្ញុំកំពុងអធិស្ឋានថា អ្នកនឹងលឺខ្ញុំ ហើយលន់តួបាបនៅយប់នេះ។ សូមក្រោកឈរ ហើយច្រៀងបទ «ឱព្រះអង្គអើយ សូមសូមពិនិត្យមើល»។ «ឱព្រះអង្គអើយ សូមពិនិត្យមើល ឥឡូវនេះសូមច្រៀងបទ «សូមបំពេញការជាក់ស្ដែងរបស់ខ្ញុំ កុំឲ្យមានបាបឡើយ»។ សូមបំពេញការជាក់ស្ដែងរបស់ខ្ញុំ កុំឲ្យមានបាបឡើយ សូមកុំខ្លាចមកសារភាពអំពើបាបរបស់អ្នកនៅអាសនាឡើយ។ សូមកុំខ្លាចដើម្បីមក។ សូមធ្វើវា ដើម្បីឲ្យក្រុមជំនុំយើងរស់ម្ដងទៀត។
(ចប់សេចក្ដីអធិប្បាយ) សេចក្ដីអធិប្បាយដែលសរសេរដៃទាំងនេះមិនហាមឲ្យថតចំលងទេ។ អ្នកប្រើវាដោយគ្មានការអនុញ្ញាតពីលោក ច្រៀងចំរៀងតែម្នាក់ឯងមុនអធិប្បាយដោយលោក Benjamin Kincaid Griffith៖ |