Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




លំដាប់លំដោយ និងការជជែកតវ៉ាក្នុងសេចក្ដីអធិស្ឋាន ភាគទី២

ORDER AND ARGUMENT IN PRAYER – PART II
(Cambodian)

ដោយលោក
Mr. John Samuel Cagan

សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស ថ្ងៃល្ងាចនៅពេលល្ងាច កញ្ញា ៣ ២០១៦
A sermon preached at the Baptist Tabernacle of Los Angeles
Saturday Evening, September 3, 2016

« ឱបើខ្ញុំបានដឹងជាប្រទះឃើញទ្រង់នៅទីណា ដើម្បីឲ្យខ្ញុំបានទៅដល់បល្ល័ង្កទ្រង់ទៅអេះ នោះខ្ញុំនឹងបានរៀបរាប់ពីដំណើរខ្ញុំដោយលំដាប់ទូលនៅចំពោះទ្រង់ ហើយនឹងបំពេញមាត់ខ្ញុំដោយសេចក្តីជជែកតវ៉ា»(យ៉ូប ២៣:៣-៤)។


យើងកំពុងតែពិក្សាពីរបៀបដើម្បីមានសេចក្ដីអធិស្ឋានតាមលំដាប់លំដោយ ហើយតាមការជជែក តវ៉ា។ ចំពោះរឿងនោះ វាសំខាន់ដើម្បីឲ្យអ្នកមានរឿងផ្សេងៗ និងខគម្ពីរនៅក្នុងគំនិតរបស់អ្នក។ ការជជែក តវ៉ាតាមរយៈការិភាគគឺជាវិធីសាស្រ្ដដ៏មានអំណាចមួយ ដើម្បីបង្កើតជាចំនុចខ្លាំង។ ការវិភាគគឺជាការប្រៀប ធៀបរវាងរឿង២តាមរយៈភាពស្រដៀងគ្នានៃសំណង់ប្រយោគ។ នៅពេលអ្នកអធិស្ឋានសម្រាប់រឿងធំៗខ្លះ និងរឿងអស្ចារ្យ សូមមើលកាន់រឿងខ្លះដែលព្រះបានធ្វើនៅក្នុងព្រះដែលធំ ហើយអស្ចារ្យ។ បើអ្នកកំពុងតែ អធិស្ឋានសម្រាប់រឿងខ្លះដែលនាំឲ្យអ្នកមិនសូវយកចិត្ដទុកដាក់ នោះសូមមើលកា់រឿងខ្លះដែលបញ្ចាំងពី សំខាន់ខ្លីៗពីរបៀបដែលព្រះបានដំរង់ទិស ហើយជាក់លាក់ដោយលំអិត។ គ្រប់ទាំងអស់នេះសុទ្ធតែមាន ន័យ ដោយសារតែព្រះឆ្លើយតបសេចក្ដីអធិស្ឋាន។ ហើយមានឧទារណ៍ជាច្រើននៅក្នុងព្រះគម្ពីរដែលព្រះ បានឆ្លើយតបសេចក្ដីអធិស្ឋានដែលធ្វើតាមលំដាប់លំដោយ សមហេតុផល ហើយជាការជជែកតវ៉ា។ មាន ឧទាហរណ៍ជាច្រើននៅក្នុងព្រះគម្ពីរដែលប្រាប់ពីមនុស្សដែលនិយាយហេតុផលជាមួយព្រះ។

១. ទីមួយ ការឆ្លើយតបរបស់ព្រះចំពោះសេចក្ដីអធិស្ឋានតាមលំដាប់លំដោយ។

លោកម៉ូសេបានអធិស្ឋានសម្រាប់ប្រជាជនអ៊ីស្រាអែលក្នុងទីរហោស្ថាន។ ពួកគេបានបែរចេញពី ព្រះហើយទៅថ្វាយបង្គំរូបគោដែលធ្វើពីមាស។ ព្រះបានគំរាមគំហែងដើម្បីបំផ្លាញពួកគេ។ លោកម៉ូសេបាន អធិស្ឋានសម្រាប់ពួកគេ។ ព្រះគម្ពីរប្រាប់ថា

«នោះម៉ូសេទូលអង្វរដល់ព្រះយេហូវ៉ា ជាព្រះនៃលោកថា ឱព្រះយេហូវ៉ាអើយ ហេតុអ្វីបានជាទ្រង់មានសេចក្តីក្រោធក្តៅឡើងទាស់នឹងរាស្ត្រទ្រង់ ដែលទ្រង់បាននាំចេញពីស្រុកអេស៊ីព្ទមក ដោយព្រះចេស្តាដ៏ធំ ហើយដោយព្រះហស្តខ្លាំងពូកែ ដូច្នេះ ហេតុអ្វីបានជាបើកឱកាសឲ្យសាសន៍អេស៊ីព្ទមានពាក្យដំណិះថា គឺព្រះចង់ធ្វើអាក្រក់ដល់គេហើយ បានជានាំគេចេញទៅ ដើម្បីនឹងសំឡាប់នៅទីភ្នំ ហើយនឹងបំផ្លាញគេពីផែនដីចេញយ៉ាងនេះ សូមទ្រង់បង្វែរសេចក្តីក្រោធដ៏សហ័សរបស់ទ្រង់ ហើយប្រែព្រះហឫទ័យ ដែលទ្រង់បានគិតធ្វើឲ្យរាស្ត្រទ្រង់អន្តរាយនោះចេញ»(និក្ខមនំ ៣២:១១-១២)។

ម៉ូសេបានទូលដល់ព្រះថា «តើមនុស្សនឹងនិយាយយ៉ាងម៉េចអំពីទ្រង់? បើទ្រង់បំផ្លាញមនុស្សនេះ តើពួកគេ នឹងគិតអ្វីពីព្រះនាមដ៏អស្ចារ្យរបស់ទ្រង់?» បន្ទាប់មកម៉ូសេបានរំលឹកព្រះពីសេចក្ដីសន្យារបស់ទ្រង់៖

«សូមទ្រង់នឹកចាំពីអ័ប្រាហាំ អ៊ីសាក ហើយនឹងអ៊ីស្រាអែលជាអ្នកបំរើទ្រង់ ដែលទ្រង់បានស្បថនឹងអ្នកទាំងនោះ ដោយព្រះអង្គទ្រង់ថា «អញនឹងចំរើនពូជឯងឲ្យបានដូចជាផ្កាយនៅលើមេឃ ឯស្រុកទាំងនេះដែលអញបានសន្យានឹងឯងថា នឹងឲ្យដល់ពូជឯង ឲ្យគេបានទទួលទុកជាមរដកជារៀងរាបតទៅ»(និក្ខមនំ ៣២:១៣)។

ម៉ូសេបានរំលឹកព្រះពីសេចក្ដីសន្យារបស់ទ្រង់ចំពោះអ័ប្រាហាំ អ៊ីសាក និងយ៉ាកុប(អ៊ីស្រាអែល)ដែលទ្រង់ មានបន្ទូលថា ទ្រង់នឹងចំរើនពូជរបស់គេ ហើយនិងឲ្យគេរស់នៅនៅឯស្រុកកាណាន។ «បើទ្រង់បំផ្លាញពួក គេឥឡូនេះ នោះសេចក្ដីសន្យារបស់ទ្រង់នឹងមិនបំពេញសម្រេចឡើយ»។ ព្រះបានឆ្លើយតបការអធិស្ឋាន របស់ម៉ូសេ។ ព្រះគម្ពីរប្រាប់ថា « នោះព្រះយេហូវ៉ាទ្រង់ក៏ប្រែព្រះហឫទ័យ លែងគិតធ្វើឲ្យរាស្ត្រទ្រង់អន្តរាយចេញទៅ»(និក្ខមនំ ៣២:១៤)។ ព្រះបានផ្លាស់ព្រះទ័យរបស់ទ្រង់។ ទ្រង់មិនបំផ្លាញពួកគេឡើយ ព្រះបាន ឆ្លើយតបការអធិស្ឋានរបស់ម៉ូសេ។

ការជជែកតវ៉ាអាចរួមទាំងសំដៅលើទុក្ខសោកនៃរាស្រ្ដរបស់ព្រះ។ យើងទាំងអស់គ្នាសុទ្ធតែជាមនុស្ស។ នៅពេលរឿងអាក្រក់កើតឡើង យើងទទួលបទពិសោធន៍រឿងទាំងនោះតាមរយៈការឈឺចាប់ និង ទុក្ខវេទនា។ សូម្បីតែព្រះយេស៊ូវក៏ព្រះកន្សែងដែរ ពេលឡាសារបានស្លាប់។ បើមនុស្សជាទីស្រឡាញ់ម្នាក់ បានមករកអ្នក ហើយរាប់ពីការឈឺចាប់ដែលគេមានឡើងវិញ ហើយប្រើវាជាអំពាវនាវរកជំនួយ នោះវាមាន ន័យជាខ្លាំងនៃការបញ្ចុះបញ្ចូល។ ព្រះស្រឡាញ់យើងច្រើនជាងយើងអាចស្រឡាញ់អ្នកដទៃ។ សូមយកទុក្ខ វេទនាក្នុងចិត្ដរបស់អ្នក ទុក្ខវេទនានៃចិត្ដរបស់មិត្ដសំឡាញ់អ្នក និងទុក្ខវេទនានៃរាស្រ្ដរបស់ទ្រង់នៅក្នុងការ ជជែកតវ៉ារបស់អ្នក។

បន្ទាប់ពីក្រុងយេរ៉ូសាឡិមត្រូវបានបំផ្លាញ នោះយេរេមាបានអធិស្ឋានថា «ឱព្រះយេហូវ៉ាអើយ សូមទ្រង់នឹងនឹកចាំពីការដែលកើតដល់យើងខ្ញុំរាល់គ្នា សូមទ្រង់ទតមកឲ្យឃើញសេចក្តីដែលគេត្មះដៀលដល់យើងខ្ញុំ»(បរិទេវ ៥:១)។ បន្ទាប់ពីក្រុងយេរ៉ូសាឡិមត្រូវបានបំផ្លាញ អ្នកសរសេរគម្ពីរទំនុកដំកើងបានប្រាប់ ថា

«ឱព្រះអង្គអើយ ពួកសាសន៍ដទៃ បានចូលរុករានក្នុងមរដកទ្រង់ហើយ គេ បានបង្អាប់ព្រះវិហារបរិសុទ្ធនៃទ្រង់ ហើយបានបំផ្លាញក្រុងយេរូសាឡិម ឲ្យទៅជាគំនរថ្ម គេបានប្រគល់ខ្មោចនៃពួកអ្នកបំរើទ្រង់ ទុកជាអាហារដល់សត្វហើរលើអាកាស និងសាច់នៃពួកអ្នកបរិសុទ្ធរបស់ទ្រង់ដល់សត្វនៅផែនដី គេបានកំចាយឈាមរបស់អ្នកទាំងនោះ ដូចជាទឹកនៅជុំវិញក្រុងយេរូសាឡិម ឥតមានអ្នកណាកប់ខ្មោចឡើយ យើងខ្ញុំបានត្រឡប់ជាទីដៀលត្មះដល់ពួកអ្នកជិតខាង ហើយជាទីស្អប់ខ្ពើមនិងជាទីសើចឡកដល់ពួកអស់អ្នកដែលនៅជុំវិញផង »(ទំនុកដំកើង ៧៩:១-៤)។

គាត់ប្រាប់ព្រះពីទុក្ខវេទនានៃសាសន៍យូដាដ៏ជារាស្រ្ដរបស់ទ្រង់។ ក្រោយមកគាត់អធិស្ឋានសុំឲ្យព្រះការពារ កេរ្ដិ៍ឈ្មោះផ្ទាល់របស់ទ្រង់ ព្រះនាមរបស់ទ្រង់។ គាត់បានទូលទៅព្រះថា «ឱព្រះដ៏ជួយសង្រ្គោះយើងខ្ញុំអើយ សូមជួយយើងខ្ញុំដោយយល់ដល់សិរីល្អនៃព្រះនាមទ្រង់ សូមប្រាសឲ្យយើងខ្ញុំរួច ហើយអត់ទោសអំពើបាប របស់យើងខ្ញុំផង ដោយយល់ដល់ព្រះនាមទ្រង់»(ទំនុកដំកើង ៧៩:៩)។ បន្ទាប់មកគាត់អធិស្ឋានថា «តើគួរគប្បីឲ្យពួកសាសន៍ដទៃប្រមាថសួរថា ព្រះរបស់គេនៅឯណាឬអី»ទំនុកដំកើង ៧៩:១០)។ គាត់បាន អធិស្ឋានសុំឲ្យព្រះការពារព្រះកិត្ដិយស និងព្រះនាមរបស់ទ្រង់នៅក្នុងចំណោមមនុស្សបាត់បង់។

មុនពេលខ្ញុំក្រោកឈរដើម្បីអធិស្ឋាន ខ្ញុំព្យាយាមគិតពីអ្វីដែលព្រះបានធ្វើក្នុងព្រះគម្ពីរដែលយក មកអនុវត្ដនៅស្ថានភាពសព្វថ្ងៃនេះ។ ការយោងតាមព្រះគម្ពីរគឺជាសេចក្ដីផ្ដើមនៃភស្ដុតាងនៅមុខព្រះ។ វា សំខាន់ដើម្បីឲ្យអ្នកអានព្រះគម្ពីររបស់អ្នក ហើយយកចិត្ដទុកដាក់ពេលអ្នកកំពុងអាន។ ជារឿយៗ សូម្បីតែ អ្នកមិនចងចាំពាក្យក្នុងខគម្ពីរមួយក៏ដោយ អ្នកនឹងចងចាំពីគំនិតដែលអ្នកយកចេញពីព្រះគម្ពីរ ហើយអ្នក អាចយកគំនិតមកអនុវត្ដចំពោះការជជែកតវ៉ាវ។ ការនោះអាចបង្កើតជាការច្នៃប្រឌិត និងគំនិតខ្លះ តែជារឿយៗនោះជាអ្វីដែលត្រូវទាមទារចំពោះមនុស្សម្នាក់ ជាពិសេសព្រះ។ ទ្រង់គឺជាព្រះដដែលឥឡូវនេះដូច ទ្រង់ជាព្រះកាលពីមុន។ ដាវីឌអធិស្ឋានថា «ឱព្រះដ៏ជួយសង្គ្រោះទូលបង្គំអើយ សូមកុំប្រាសចេញ ឬបោះបង់ចោលទូលបង្គំឡើយ»(ទំនុកដំកើង ២៧:៩)។

ម៉ូសេអធិស្ឋានថា «ឱព្រះយេហូវ៉ាអើយ ហេតុអ្វីបានជាទ្រង់មានសេចក្តីក្រោធក្តៅឡើងទាស់នឹងរាស្ត្រទ្រង់ ដែលទ្រង់បាននាំចេញពីស្រុកអេស៊ីព្ទមក ដោយព្រះចេស្តាដ៏ធំ ហើយដោយព្រះហស្តខ្លាំងពូកែ» (និក្ខមនំ ៣២:១១)។ គាត់កំពុងនិយាយថា «ឱព្រះយេហូវ៉ាដែលបាននាំយើងចេញពីស្រុកអេស៊ីព្ទអើយ។ តើទ្រង់មិនបាននាំយើងចេញមកដើម្បីទុកឲ្យយើងស្លាប់នៅទីរហោស្ថានឬអី? តើទ្រង់បានធ្វើអ្វីខ្លះសម្រាប់ មនុស្សផ្សេងៗ? នៅក្នុងគ្រាព្រះគម្ពីរ? នៅក្នុងប្រវត្ដិសាស្រ្ដ? នៅក្នុងក្រុមជំនុំរបស់យើង? ចំពោះអ្នក? ចូរគិតពីការជជែកតវ៉ាទាំងអស់ទុកជាការអំពាវនាវនូវអ្វីដែលព្រះបានធ្វើនៅអតីតកាល។

ព្រះអើយ ទ្រង់បានបញ្ជូនការរស់ឡើងវិញក្នុងសតវត្សទី១៨ចំពោះលោកវែស្លេ និងវាយហ្វៀល។
ទ្រង់បានបញ្ជូនព្រះវិញ្ញាណទ្រង់ទៅកាន់កោះឡេវីស និងទៅកាន់ប្រទេសចិន។ ទ្រង់ក៏អាចបញ្ជូន ព្រះវិញ្ញាណទ្រង់មកទីនេះផងដែរ!
ទ្រង់បានសង្រ្គោះព្រលឹងទូលបង្គំ។ ទ្រង់បានសង្រ្គោះសង្រ្គោះព្រលឹងមនុស្សផ្សេងៗនៅទីនេះ។ សូមទ្រង់សង្រ្គោះមនុស្សនេះផងដែរ!
ទ្រង់បានសង្រ្គោះក្រុមជំនុំតាមរយៈការបាក់បែកដ៏អាក្រក់។ ទ្រង់មិនបាននាំយើងឲ្យស្លាប់តាមរយៈរឿងនោះឡើយ ។ ដូច្នេះព្រះអើយ សូមឲ្យក្រុមជំនុំយើ់ងរស់នៅ!
ទ្រង់បានធ្វើការអស្ចារ្យសម្រាប់យើងទុកជា(គំរូ)។ ទ្រង់បានឆ្លើយតបការអធិស្ឋានរបស់ខ្ញុំ។ ទ្រង់ បានឆ្លើយតបការអធិស្ឋានរបស់អ្នកផ្សេងទៀត (ដាក់ឈ្មោះក្នុងការអធិស្ឋានរបស់អ្នក ឬមនុស្សផ្សេងទៀត)។ ដូចនេះសូមទ្រង់ឆ្លើយតបការអធិស្ឋាននេះ!

សូមនិយាយពីការរងទុក្ខ ការសុគត ព្រះលោហិត និងសេចក្ដីអធិស្ឋានដ៏ទូលអង្វររបស់ព្រះគ្រិស្ដ យេស៊ូវជានិច្ច។ ព្រះគ្រិស្ដបានអញ្ចើញយើងឲ្យអធិស្ឋានក្នុងព្រះនាមទ្រង់។ ព្រះយេស៊ូវជាសេចក្ដីសុចរិត របស់យើង។ ទ្រង់ជាផ្លូវតែ១គត់ទៅឯព្រះវរបិតា។ ព្រះយេស៊ូវមានបន្ទូលថា «បើមិនមកតាមខ្ញុំ គ្មានអ្នកណា ទៅឯព្រះវរបិតាបានឡើយ»(យ៉ូហាន ១៤:៦)។ ទ្រង់មានបន្ទូលទៅពួកសិស្សទ្រង់ថា «បើអ្នករាល់គ្នានឹងសូមអ្វី ដោយនូវឈ្មោះខ្ញុំ នោះខ្ញុំនឹងសំរេចឲ្យ»(យ៉ូហាន ១៤:១៤)។ អ្នកគ្មានសេចក្ដីសុចរិតសោះ។ នៅ ក្នុងខ្លួនអ្នក អ្នកត្រឹមជាមនុស្សមានបាប ហើយអ្នកនឹងមិនអាចក្លាយជានរណាម្នាក់សោះ។ តែបើអ្នកបាន ជឿជាក់លើព្រះគ្រិស្ដ នោះព្រះទតមើលកាន់អ្នកដោយអំពើបាបរបស់អ្នកត្រូវបានអត់ទោសឲ្យ ទាំងត្រូវ លាងសំអាតដោយព្រះលោហិតរបស់ព្រះយេស៊ូវ។ ហើយអ្នកទទួលយកសេចក្ដីសុចរិតរបស់ព្រះគ្រិស្ដ។ ដូច្នេះអ្នកអាចអធិស្ឋានទៅព្រះវរបិតានៅក្នុងព្រះនាមព្រះយេស៊ូវ ហើយព្រះនឹងស្ដាប់អ្នក ដូចជាអ្នកមិនមែនជាមនុស្សមានបាប ការពិត អ្នកដូចជាព្រះយេស៊ូវទ្រង់ផ្ទាល់។ ព្រះគម្ពីរប្រាប់ថា

« ដូច្នេះ ដែលមានសំដេចសង្ឃយ៉ាងធំ១អង្គ ... គឺព្រះយេស៊ូវជាព្រះរាជបុត្រានៃព្រះ នោះត្រូវតែឲ្យយើងមានចិត្តដាច់ស្រឡះនឹងជឿតាមចុះ ដូច្នេះ ត្រូវឲ្យយើងរាល់គ្នា មកដល់បល្ល័ង្កនៃព្រះគុណ ដោយក្លាហាន ដើម្បីនឹងទទួលសេចក្តីមេត្តា ហើយរកបានព្រះគុណសំរាប់នឹងជួយដល់ពេលត្រូវការចុះ»(ហេព្រើរ ៤:១៤,១៦)។

ព្រះគម្ពីរប្រាប់ថា « ដូច្នេះ បងប្អូនអើយ ដែលយើងមានសេចក្តីក្លៀវក្លានឹងចូលទៅក្នុងទីបរិសុទ្ធ ដោយសារព្រះលោហិតនៃព្រះយេស៊ូវ»(ហេព្រើរ ១០:១៩)។ យើងគ្មានសិទ្ធិឈរនៅមុខព្រះដោយខ្លួនឯងឡើយ តែ នៅក្នុងគ្រិស្ដ និងតាមរយៈព្រះលោហិតទ្រង់ យើងអាចហ៊ានចូលទៅគាល់វត្ដមានរបស់ទ្រង់ដោយផ្ទាល់ ។

ព្រះគ្រិស្ដកំពុងអធិស្ឋានឲ្យយើង។ ព្រះគម្ពីរប្រាប់ថា « ដ្បិតទ្រង់មានព្រះជន្មរស់នៅជានិច្ច ដើម្បីនឹងជួយអង្វរ{អធិស្ឋាន}ជំនួស{យើង}»»(ហេព្រើរ ៧:២៥)។

សូមចងចាំថា ព្រះទ្រង់ជាបុគ្គល១អង្គ ទ្រង់មិនមែនជាម៉ាស៊ីន ឬកម្លាំងចលនានោះទេ។ ព្រះឆ្លើយ តបការអធិស្ឋាន តែអ្នកត្រូវបន្ដសុំដោយខ្ជាប់ខ្ជួន ជួនកាលរយៈពេលច្រើនឆ្នាំ។ លោកបណ្ឌិត ហាយមើស៍ បានអធិស្ឋានឲ្យម្ដាយគាត់សម្រាប់រយៈច្រើនឆ្នាំមុនគាត់ម្ដាយគាត់បានសង្រ្គោះ។ លោកម៉ារា មោនសាន់ ដែលជាបេសកជនទៅប្រទេសចិនបានអធិស្ឋានសម្រាប់ការរស់ឡើងវិញច្រើនជាង២០ឆ្នាំ មុនវាកើតឡើង។ មានពេលច្រើងដង មនុស្សបានអធិស្ឋាន៤០ ឬ៣០ឆ្នាំ មុនពេលកើតមានការរស់ឡើងវិញ។

នៅក្នុងការបង្រៀនពីរបៀបអធិស្ឋានទៅកាន់សិស្សរបស់ទ្រង់ ព្រះយេស៊ូវបានប្រាប់ពីរឿងប្រៀប ធៀបនៃការទទូចរំខានរបស់មិត្ដសំឡាញ់។ ទ្រង់មានបន្ទូលថា «ខ្ញុំប្រាប់អ្នករាល់គ្នាថា ទោះបើអ្នកនោះមិនក្រោកឡើង យកទៅឲ្យ ដោយព្រោះជាសំឡាញ់ក៏ដោយ គង់តែនឹងក្រោកឡើងយកឲ្យ តាមអ្នកនោះត្រូវការជាមិនខាន ដោយព្រោះអ្នកនោះចេះតែទទូចអង្វរជានិច្ច{តស៊ូ មិនបោះបង់ចោល}»(លូកា ១១:៨)។ អ្នន ត្រូវតែបន្ដអធិស្ឋានទាល់តែមានការឆ្លើយតប។

ព្រះយេស៊ូវមានបន្ទូលថា «ចូរសូម នោះតែងនឹងឲ្យមកអ្នក ចូររក នោះតែងនឹងឃើញ ចូរគោះ នោះតែងនឹងបើកឲ្យអ្នក»(ម៉ាថាយ ៧:៧)។ ភាសាក្រេកមានន័យថា «បន្ដសូម» «បន្ដស្វែងរក» «បន្ដ គោះ»។ វាអាចចំនាយពេលមុនពេលអ្នកទទួលបានការឆ្លើយតប។ ព្រះគ្រិស្ដប្រាប់ថា «ចំណែកព្រះវិញ ដែលទ្រង់មានព្រះហឫទ័យអត់ធ្មត់ ដល់ពួករើសតាំងរបស់ទ្រង់ ដែលគេអំពាវនាវរកទ្រង់ទាំងយប់ទាំងថ្ងៃ នោះតើទ្រង់មិនសងសឹកជំនួសគេដែរទេឬអី»(លូកា ១៨:៧)។ ហេតុអ្វីបានជាពេលខ្លះវាចំនាយពេលយូរ មុនពេលមានការឆ្លើយតប? ដោយសារតែព្រះទ្រង់ជាបុគ្គល មិនមែនជាកម្លាំងចលនានោះទេ។ បើទ្រង់ជាម៉ាស៊ីន ឬកម្លាំងចលនា នោះអ្នកត្រឹមតែអធិស្ឋានតែ១ដគត់ ទើបមានការឆ្លើយតប។ តែព្រះទ្រង់ជាបុគ្គល១អង្គ។ ជួនកាលព្រះរង់ចាំយូរមុនពេលទ្រង់ឆ្លើយតប។

ដោយសារទ្រង់ជាបុគ្គល១អង្គ មិនមែនជាកម្លាំងចលនា ជួនកាលចម្លើយគឺ «ទេ»។ សេចក្ដីអធិស្ឋានមិន មែនជាវេទមន្ដនោះទេ។ វាមិនមែនជាជាការសម្របសម្រួលជាមួយព្រះនោះទេ។ វាមិនមែនធ្វើឲ្យព្រះធ្វើរឿង រ៉ាវផ្សេងៗនោះទេ។ សេចក្ដីអធិស្ឋានសូមឲ្យព្រះរឿងរឿងរ៉ាវផ្សេងៗ។ ព្រះមិនមែនជាកម្លាំងចលនានោះទេ។ ទ្រង់ ជាបុគ្គល១អង្គ។ ដោយសារទ្រង់ជាសេចក្ដីស្រឡាញ់ ហើយជាព្រះដែលយកព្រះទ័យទុកដាក់ នោះទ្រង់ឆ្លើយតបសេចក្ដីអធិស្ឋាន មិនមែនដោយស្វ័យប្រវត្ដិដូចជាកម្លាំងចលនានោះទេ តែទ្រង់ ជាបុគ្គល១អង្គដែលឆ្លើយតបទៅបុគ្គល១ទៀត។

អ្នកនឹងមិនទទួលបានអ្វីដែលអ្នកអធិស្ឋានសុំជានិច្ចនោះទេ។ ព្រះទ្រង់ជាបុគ្គល១អង្គ។ ទ្រង់អាច និយាយថា «ទេ»។ ដូចជាក្មេងស្រីម្នាក់ឈ្មោះអាម៊ី ខាមីហ្គែល ដ៏ជាបេសកជនបានអធិស្ឋានសុំព្រះឲ្យផ្លាស់ ប្ដូរពណ៌ភ្នែករបស់នាង។ វាមិនបានកើតឡើងឡើយ ហើយនាងឆ្ងល់ពីមូលហេតុរហូតដល់ព្រះបានប្រាប់ នាងថា «ទេ»ជាចំលើយច្រើនដូចជា «បាទ»ដែរ។

២. ទីពរ សេចក្ដីអធិស្ឋានតាមលំដាប់លំដោយអះអាងពីសេចក្ដីសន្យារបស់ព្រះ។

ព្រះទ្រង់ពិតប្រាកដ ព្រះទ្រង់ស្មោះត្រង់ ព្រះទ្រង់រក្សាសេចក្ដីសន្យារបស់ទ្រង់។ គ្រប់ទាំងក្នុងព្រះ គម្ពីរសុទ្ធតែពិតប្រាកដ។ អ្វីទាំងអស់ដែលព្រះប្រាប់ក្នុងព្រះគម្ពីរអាចត្រូវអះអាងជាសេចក្ដីពិតក្នុងសេចក្ដី អធិស្ឋាន។ ព្រះយេស៊ូវបា្រប់ថា «ព្រះបន្ទូលរបស់ទ្រង់គឺជាសេចក្ដីពិត»(យ៉ូហាន ១៧:១៧)។ ទ្រង់ប្រាប់ថា « បទគម្ពីរមិនត្រូវបានលើកចោលបានឡើយ»(យ៉ូហាន ១០:៣៥)។

អះអាងព្រះបន្ទូលរបស់ព្រះតាមរបៀបនេះ៖

«ទ្រង់បានមានបន្ទូលថា»(លោកុប្បត្ដិ ៣២:១២)។ «ដូចជាទ្រង់បានមានព្រះបន្ទូលមកនោះចុះ»(២សាំយ៉ូអែល ៧:២៥)។

ព្រះគម្ពីរទំនុកដំកើងដែលលោកបណ្ឌិត ហាយមើស៍ចូលចិត្ដគឺជំពូក២៧។ ឪពុករបស់គាត់បាន ចាកចេញកាលគាត់មានអាយុត្រឹមតែ២ឆ្នាំប៉ុណ្ណោះ។ នៅពេលគាត់មានអាយុ១២ឆ្ននាំ នោះគាត់មិនអាច រស់នៅជាមួយម្ដាយគាត់បានឡើយ ហើយសម្រាប់រយៈពេលច្រើនឆ្នាំគាត់ត្រូវរស់នៅជាមួយសាច់ញាតដែល មិនខ្វាយខ្វល់ពីគាត់សោះ។ គាត់យកគម្ពីរទំនុកដំកើងជំពូក២៧:១០ ដើម្បីកំសាន្ដចិត្ដគាត់ «បើកាលណាឪពុកម្តាយលះចោលទូលបង្គំ នោះព្រះយេហូវ៉ាទ្រង់នឹងទទួលទូលបង្គំទុកវិញ»។

ព្រះយេស៊ូវមានបន្ទូលថា «ក្នុងពួកអ្នករាល់គ្នា បើកូនសូមនំបុ័ង តើមានអ្នកណានឹងឲ្យថ្មដល់វា ឬបើវាសូមត្រី តើនឹងឲ្យពស់វិញឬអី ចុះបើអ្នករាល់គ្នាដែលអាក្រក់ អ្នកចេះឲ្យរបស់ល្អដល់កូនខ្លួនដូច្នេះ នោះចំណងបើព្រះវរបិតានៃអ្នក ដែលទ្រង់គង់នៅស្ថានសួគ៌ ទ្រង់នឹងប្រទានរបស់ល្អ មកអស់អ្នកដែលសូម តើជាងអម្បាលម៉ានទៅទៀត»(ម៉ាថាយ ៧:៩-១១)។ ឪពុករបស់ខ្ញុំឈ្មោះលោកបណ្ឌិត ខាហ្គិនបានអះអាង ខគម្ពីរទាំងនេះជាច្រើនដង។ ទ្រង់មានបន្ទូលថា «បើកូនសូមនំបុ័ង តើមានអ្នកណានឹងឲ្យថ្មដល់វា ឬបើវាសូមត្រី តើនឹងឲ្យពស់វិញឬអី។ ហើយព្រះទ្រង់ក៏នឹងមិនប្រព្រឹត្ដដាក់ខ្ញុំតាមតាមរបៀបនោះដែរ។ ខ្ញុំអធិស្ឋាន សុំព្រះឲ្យប្រទានអ្វីដែលខ្ញុំត្រូវការ» ហើយព្រះបានប្រទានមែន។

ឪពុករបស់ខ្ញុំយកព្រះបន្ទូលនៃព្រះមកអះអាងដើម្បីសូមអ្វីដែលល្អ អ្វីដែលគាត់ត្រូវការ។ អ្នកអាច យកព្រះបន្ទូលនៃព្រះមកអះអាងដើម្បីសូមអ្វីដែលអ្នកត្រូវការ។ ហើយអ្នកអាចយកព្រះបន្ទូលនៃព្រះមក អះអាងដើម្បីសូមជំនួយ និងព្រះវត្ដមានរបស់ទ្រង់ ដើម្បីឲ្យព្រះចាត់បញ្ជូនព្រះវិញ្ញាណបរិសុទ្ធ។ ព្រះគ្រិស្ដ មានបន្ទូលថា «បើអ្នករាល់គ្នាដែលជាមនុស្សអាក្រក់ អ្នកចេះឲ្យរបស់ល្អទៅកូនយ៉ាងដូច្នេះ នោះចំណង់បើព្រះវរបិតា ដែលគង់ស្ថានសួគ៌ តើទ្រង់នឹងប្រទានព្រះវិញ្ញាណបរិសុទ្ធ មកអស់អ្នកដែលសូម ជាជាងអម្បាលម៉ានទៅទៀត»(លូកា ១១:១៣)។

ព្រះគ្រិស្ដបានសន្យាដើម្បីឆ្លើយតបសេចក្ដីអធិស្ឋានដែលបានធ្វើតាមរយៈទ្រង់ ក្នុងព្រះនាមទ្រង់។ ព្រះយេស៊ូវមានបន្ទូលថា «បើអ្នករាល់គ្នានឹងសូមអ្វី ដោយនូវឈ្មោះខ្ញុំ នោះខ្ញុំនឹងសំរេចឲ្យ»(យ៉ូហាន ១៤:១៤)។ សូមអះអាងសេចក្ដីសន្យានោះនៅពេលអ្នកអធិស្ឋាន។

ជាពិសេសព្រះយេស៊ូវបានសន្យាដើម្បីស្ដាប់សេចក្ដីអធិស្ឋានរបស់ក្រុមជំនុំ ដែលធ្វើក្នុងការប្រជុំគ្នា អធិស្ឋាននៅក្រុមជំនុំ ឬក្នុងក្រុមតូចដែលជួបជុំគ្នាសម្រាប់ការអធិស្ឋាន។ ព្រះគ្រិស្ដមានបន្ទូលថា «មួយទៀត ខ្ញុំប្រាប់ថា បើសិនជាមាន២អ្នកក្នុងពួកអ្នករាល់គ្នា ព្រមព្រៀងគ្នានៅផែនដី ពីដំណើរអ្វីដែលគេចង់សូមក៏ដោយ នោះនឹងបានសំរេចដល់គេ អំពីព្រះវរបិតាខ្ញុំ ដែលគង់នៅស្ថានសួគ៌»(ម៉ាថាយ ១៨:១៩)។ ព្រះយេស៊ូវមានបន្ទូលម្ដងទៀតថា «ដ្បិតកន្លែងណាដែលមាន២ឬ៣អ្នក ប្រជុំជាមួយគ្នា ដោយនូវឈ្មោះខ្ញុំ នោះខ្ញុំក៏នៅកណ្តាលចំណោមអ្នកទាំងនោះដែរ»(ម៉ាថាយ ១៨:២០)។ សូមអះអាងសេចក្ដីសន្យានោះនៅពេលអ្នកអធិស្ឋាន។

ព្រះសន្យាដើម្បីបំពេញតម្រូវការរបស់យើង។ ព្រះគម្ពីរប្រាប់ថា «ព្រះនៃខ្ញុំ ទ្រង់នឹងបំពេញគ្រប់ទាំងអស់ ដែលអ្នករាល់គ្នាត្រូវការ តាមភោគសម្បត្តិនៃទ្រង់ដ៏ឧត្តម ក្នុងព្រះគ្រីស្ទយេស៊ូវ»(ភីលីព ៤:១៩)។ នេះមិនមែនមានន័យថា ព្រះនឹងប្រទានឲ្យធ្វើជាអ្នកមាននោះទេ បើសិនជាអ្នកសូមលុយ។ វាមានន័យថា ព្រះនឹងផ្គត់ផ្គង់រាល់តម្រូវការរបស់អ្នកទាំងអស់។ ទ្រង់នឹងប្រទាន! សូមអះអាងសេចក្ដីសន្យានោះនៅពេលអ្នកអធិស្ឋាន។

ព្រះសន្យាដើម្បីប្រទានកម្លាំងដើម្បីធ្វើអ្វីដែលអ្នកត្រូវធ្វើ។ ព្រះគម្ពីរប្រាប់ថា «តែអស់អ្នកណាដែលសង្ឃឹមដល់ព្រះយេហូវ៉ាវិញ នោះនឹងមានកំឡាំងចំរើនជានិច្ច គេនឹងហើរឡើងទៅលើ ដោយស្លាប ដូចជាឥន្ទ្រី គេនឹងរត់ទៅឥតដែលហត់ ហើយនឹងដើរឥតដែលល្វើយឡើយ»(អេសាយ ៤០:៣១)។ សូមអះអាងសេចក្ដីសន្យានោះនៅពេលអ្នកអធិស្ឋាន។

ព្រះសន្យាដើម្បីស្ដាប់អ្នក បើអ្នកអំពាវនាដល់ទ្រង់នៅពេលអ្នកមានបញ្ហា។ ព្រះប្រាប់ថា «ចូរអំពាវនាវដល់អញនៅថ្ងៃមានសេចក្តីទុក្ខលំបាក នោះអញនឹងជួយឲ្យរួច ឯឯងនឹងលើកដំកើងដល់អញ» (ទំនុកដំកើង ៥០:១៥)។ សូមអះអាងសេចក្ដីសន្យានោះ។ សូមប្រាប់ព្រះនូវអ្វីដែលទ្រង់មានបន្ទូលនៅក្នុង ព្រះបន្ទូលរបស់ទ្រង់។ បន្ទាប់មកសូមអំពាវនាវដល់ទ្រង់ «ព្រះអើយ សូមជួយទូលបង្គំផង ទូលបង្គំមាន បញ្ហា»។

ព្រះសន្យាដើម្បីស្ដាប់អ្នកសូម្បីតែអ្នកអធិស្ឋានសម្រាប់រឿងរ៉ាវផ្សេងៗដូចជាការរស់ឡើងវិញ ដែល អ្នកមិនដែលឃើញក៏ដោយ។ ព្រះមានបន្ទូលថា «ចូរអំពាវនាវដល់អញ នោះអញនឹងឆ្លើយតប ហើយនឹងបង្ហាញឲ្យឯងឃើញការយ៉ាងធំ ហើយមុតមាំ ដែលឯងមិនដឹង»(យេរេមា ៣៣:៣)។ សូមអះអាងសេចក្ដីសន្យានោះនៅពេលអ្នកអធិស្ឋាន។

កុំខ្លាចអធិស្ឋានសម្រាប់រឿងដែលហាក់ដូចជាមិនអាចទៅរួច។ ព្រះគ្រិស្ដមានបន្ទូលថា « ដ្បិតព្រះទ្រង់អាចនឹងធ្វើកើតទាំងអស់បាន»(ម៉ាកុស ១០:២៧)។ យេរេមាបានទូលទៅព្រះថា «គ្មានអ្វីដែលពិបាកពេកដល់ទ្រង់ទេ»(យេរេមា ៣២:១៧)។

អ្នកអាចអធិស្ឋានសម្រាប់រឿងដែលអ្នកមិនជឿថា វានឹកើតឡើង ឬអាចនឹងកើតឡើង។ បុរសម្នាក់ បានប្រាប់ព្រះគ្រិស្ដពីរបៀបដែលកូនប្រុសគាត់មានបញ្ហាដោយសារអារក្ស។ ព្រះគ្រិស្ដប្រាប់គាត់ថា «បើអាចនឹងជឿបាន នោះការទាំងអស់នឹងសំរេចបាន ដល់អ្នកណាដែលជឿ»(ម៉ាកុស ៩:២៣)។ បុរសនោះ ឆ្លើយថា «ខ្ញុំជឿហើយ លោកម្ចាស់អើយ សូមជួយចំពោះសេចក្តីណាដែលខ្ញុំមិនជឿផង» (ម៉ាកុស ៩:២៤)។ ព្រះគ្រិស្ដបានបណ្ដេញវិញ្ញាណអាក្រក់ចេញពីក្មេងប្រុសនោះ ទោះពីជាឪពុកគាត់មិនជឿថា វានឹង កើតឡើង។ ព្រះលើកទឹកចិត្ដអ្នកឲ្យអធិស្ឋានសូម្បីតែជំនឿអ្នកខ្សោយក៏ដោយ សូម្បីតែអ្នកមិនជឿថានឹង មិនមានចម្លើយក៏ដោយ។

លោកបណ្ឌិត ហាយមើសបានបង្រៀនសេចក្ដីអធិប្បាយមួយដែលមានចំណងជើងថា «ភាពគ្មាន ជំនឿ និងការរស់ឡើងវិញ ការមើលឃើញថ្មីមួយ»។ គាត់បង្ហាញពរបៀបដែលអ្នកអាចអធិស្ឋានសម្រាប់ រឿងផ្សេងៗ ដូចជាការអស្ចារ្យនៃការរស់ឡើងវិញ ទោះបីជាអ្នកមិនដែលឃើញក៏ដោយ។ ព្រះបានប្រាប់ក្នុង ព្រះគម្ពីរថា «ដ្បិតអញនឹងចាក់ទឹកទៅលើអ្នកណាដែលកំពុងស្រេក ព្រមទាំងបង្ហូរទឹកទៅលើដីហួតហែងផង អញនឹងចាក់វិញ្ញាណអញទៅលើពូជពង្សរបស់ឯង ហើយពររបស់អញ ទៅលើកូនចៅរបស់ឯង»(អេសាយ ៤៤:៣)។ មនុស្សម្នាក់នៅកោះឡេវីសបានអះអាងសេចក្ដីសន្យានោះក្នុងសេចក្ដីអធិស្ឋាន។ ហើយព្រះបានចាត់បញ្ជូនការរស់ឡើងវិញដ៏ធំនៅទីនោះ។

មានសេចក្ដីសន្យាជាច្រើនណាស់នៅក្នុងព្រះគម្ពីរ។ ព្រះនឹងគោរពព្រះបន្ទូលរបស់ទ្រង់។ សូមអះ អាងព្រះបន្ទូលរបស់ទ្រង់ក្នុងសេចក្ដីអធិស្ឋាន។ សូមអះអាងសេចក្ដីសន្យារបស់ទ្រង់! ព្រះនឹងស្ដាប់សេចក្ដី អធិស្ឋានតាមលំដាប់លំដោយ ហើយតាមបែបជជែកតវ៉ា។ អាម៉ែន។


បើសិនជាសេចក្ដីអធិប្បាយនេះជាព្រះពរសំរាប់បងប្អូន នោះសូមផ្ញើរអ៊ីម៉ែលទៅកាន់លោកបណ្ឌិត ហាយមើស៏ ហើយសូមប្រាប់គាត់ផង។ នៅពេលអ្នកសរសេរផ្ញើរទៅកាន់លោក ហាយមើស៍ សូមប្រាប់ពីប្រទេសរបស់អ្នក ឬក៏គាត់មិនអាចឆ្លើយតបទៅវិញ។ សូមចុចទីនេះ rlhymersjr@sbcglobal.net(សូមចុចទីនេះ) ។ បើសេចក្ដីអធិប្បាយទាំងនេះជាព្រះពរចំពោះអ្នក នោះសូមប្រាប់គាត់ ថែមទាំងប្រាប់ពីប្រទេសរបស់អ្នកផង។ អ្នកអាចសរសេរទៅកាន់លោក ហាយមើស៏ក្នុងភាសាណា ក៏បាន ប៉ុន្ដែ សូមសរសេរជាភាសាអង់គ្លេស បើសិនជាបងប្អូនអាចធ្វើបាន។ បើអ្នកចង់សរសេរទៅ គាត់តាមប្រៃណីយ៍ សូមសរសេរទៅកាន់អាស័យដ្ឋាន P.O. Box 15308, Los Angeles, CA 90015។ អ្នកអាចទូរស័ព្ទទៅគាត់តាមលេខ(៨១៨)៣៥២-០៤៥២។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអានសេចក្ដីអធិប្បាយរបស់ លោក ហាយមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗនៅលើអ៊ីធើណេត តាមគេហទំព័រ
www.sermonsfortheworld.com. ចុចលើ ”
សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ”

សេចក្ដីអធិប្បាយដែលសរសេរដៃទាំងនេះមិនហាមឲ្យថតចំលងទេ។ អ្នកប្រើវាដោយគ្មានការអនុញ្ញាតពីលោក
Dr. Hymers។ ទោះបីជាយ៉ាងណាក៏ដោយ គ្រប់សេចក្ដីអធិប្បាយជាវីដីអូទាំងអស់របស់លោក
Dr. Hymers ហាមថតចំលង ហើយអាចត្រឹមតែប្រើវាបានដោយមានការអនុញ្ញាត។

សេចក្ដីអធិប្បាយដែលសរសេរដៃទាំងនេះមិនហាមឲ្យថតចំលងទេ។ អ្នកប្រើវាដោយគ្មានការអនុញ្ញាតពីលោក
Dr. Hymers។ ទោះបីជាយ៉ាងណាក៏ដោយ គ្រប់សេចក្ដីអធិប្បាយជាវីដីអូទាំងអស់របស់លោក Dr. Hymers ហាមថតចំលង ហើយអាចត្រឹមតែប្រើវាបានដោយមានការអនុញ្ញាត។


ចំណងជើងនៃសេចក្ដីអធិប្បាយ

លំដាប់លំដោយ និងការជជែកតវ៉ាក្នុងសេចក្ដីអធិស្ឋាន ភាគទី២

ORDER AND ARGUMENT IN PRAYER – PART II

ដោយលោក
Mr. John Samuel Cagan

« ឱបើខ្ញុំបានដឹងជាប្រទះឃើញទ្រង់នៅទីណា ដើម្បីឲ្យខ្ញុំបានទៅដល់បល្ល័ង្កទ្រង់ទៅអេះ នោះខ្ញុំនឹងបានរៀបរាប់ពីដំណើរខ្ញុំដោយលំដាប់ទូលនៅចំពោះទ្រង់ ហើយនឹងបំពេញមាត់ខ្ញុំដោយសេចក្តីជជែកតវ៉ា»(យ៉ូប ២៣:៣-៤)។

១. ទីមួយ ការឆ្លើយតបរបស់ព្រះចំពោះសេចក្ដីអធិស្ឋានតាមលំដាប់លំដោយ។ និក្ខមនំ ៣២:១១-១២, ១៣, ១៤; បរិទេវ ៥:១; ទំនុកតម្កើង ៧៩:១-៤, ៩, ១០; ទំនុកតម្កើង ២៧:៩; យ៉ូហាន ១៤:៦, ១៤; ហេព្រើរ ៤:១៤, ១៦; ១០:១៩; ៧:២៥; លូកា ១១:៨; ម៉ាថាយ ៧:៧; លូកា ១៨:៧។

២. ទីពរ សេចក្ដីអធិស្ឋានតាមលំដាប់លំដោយអះអាងពីសេចក្ដីសន្យារបស់ព្រះ។ យ៉ូហាន ១៧:១៧; យ៉ូហាន ១០:៣៥; លោកុប្បត្ដិ ៣២:១២; ២សាំយ៉ូអែល ៧:២៥; ទំនុកតម្កើង ២៧:១០; ម៉ាថាយ ៧:៩-១១; លូកា ១១:១៣; យ៉ូហាន ១៤:១៤; ម៉ាថាយ ១៨:១៩, ២០; ភីលីព ៤:១៩; អេសាយ ៤០:៣១; ទំនុកតម្កើង ៥០:១៥; យេរេមា ៣៣:៣; ម៉ាកុស ១០:២៧; យេរេមា ៣២:១៧; ម៉ាកុស ៩:២៣, ២៤; អេសាយ ៤៤:៣។