ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០
នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។
មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤
ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។
សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ
ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។
នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។
អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net។
លំដាប់លំដយ និងការជជែកតវ៉ាក្នុងសេច
|
ខាងក្រោមនេះត្រូវបានពឹងអាងលើសេចក្ដីអធិប្បាយដែលមានចំណងជើងថា «លំដាប់ និងសេច ក្ដីជជែកតវ៉ាក្នុងសេចក្ដីអធិស្ឋាន»ដយលោកស៊ី អែស៍ ស្ពឺជិន។ គោលគំនិតរបស់លោកស្ពឺជិនត្រូវបានបង្រួម ឲ្យខ្លីនៅក្នុងភាសាអង់គ្លេស។ បួករួមជាមួយការជួយរបស់លោកបណ្ឌិត ហាយមើស៍ និងលោកបណ្ឌិត ខាហ្គិន ខ្ញុំបានបន្ថែមគោលគំនិត និងខគម្ពីរមួយចំនួន។ នៅក្នុងខគម្ពីរដែលយើងទើបអាន លោកយ៉ូបចង់ស្វែងរកព្រះ ហើយអធិស្ឋានទៅទ្រង់។ គាត់មិន ត្រឹមតែចង់និយាយទៅព្រះតាមរបៀបធម្មតានោះទេ។ មានរឿងខ្លះដែលប្រាកដប្រជាក្នុងបំណងចិត្ដរបស់ យ៉ូប។ គាត់ចង់អធិស្ឋានតាមរបៀបនេះ៖ «នោះខ្ញុំនឹងបានរៀបរាប់ ពីដំណើរខ្ញុំដោយលំដាប់ទូលនៅចំពោះទ្រង់ ហើយនឹងបំពេញមាត់ខ្ញុំដោយសេចក្តីជជែកតវ៉ា»(យ៉ូប ២៣:៤)។ មានរឿងរ៉ាវ២យ៉ាងដើម្បីរៀនពីខ គម្ពីរនេះអំពីសេចក្ដីអធិស្ឋានពិតប្រាកដ អំពីសេចក្ដីអធិស្ឋានដែលប្រាកដប្រជា។ ១. ទីមួយ សេចក្ដីអធិស្ឋានដ៏ប្រាកដប្រជាត្រូវបានធ្វើតាមលំដាប់លំដោយ (ការរៀបចំ)។ យ៉ូបបាននិយាយថា «នោះខ្ញុំនឹងបានរៀបរាប់ ពីដំណើរខ្ញុំដោយលំដាប់ទូលនៅចំពោះទ្រង់»(យ៉ូប ២៣:៤)។ សូមគិតពីអ្វីដែលអ្នកនឹងអធិស្ឋានសុំព្រះ៖ សូមគិតពីអ្វីដែលអ្នកពិតជាចង់បាន។ សូមផ្ដោតអារម្មណ៍លើរឿងមួយនោះ។ វាត្រូវតែជាអ្វីដែលសំខាន់ចំពោះអ្នក។ នៅពេលនរណាបានប្រាប់លោកជ៉ោន អោ រ៉ាយឲ្យជួយអធិស្ឋាន គាត់មិនដែលបដិសេធអធិស្ឋាននោះទេ។ ផ្ទុយទៅវិញគាត់នឹងប្រាប់គេថា គាត់ នឹងសុំឲ្យព្រះប្រទានបន្ទុកចិត្ដដល់ម្នាក់នោះដើម្បីអធិស្ឋាន។ ប៉ុន្ដែម្នាក់នោះនឹងមិនចង់បានការស្នើរអធិស្ឋាន ពិតប្រាកដនោះទេ ហើយការអធិស្ឋានរបស់គេមិនពិតប្រាកដឡើយ។ តើអ្វីទៅដែលអ្នកពិតជាចង់បាន? សូមដឹងពីមូលហេតុដែលអ្នកចង់បានវា។ សូមព្យាយាមពីមូលហេតុដែលវាមិនបានកើតឡើង ហើយសុំព្រះ ដោយអស់ពីចិត្ដ។ សេចក្ដីអធិស្ឋានដែលឥតកង្វល់នឹងនាំឲ្យគ្មានការរៀបចំទុក។ សេចក្ដីអធិស្ឋានដែលឥត កង្វល់នឹងនាំឲ្យអធិស្ឋានដោយមិនអស់ពីចិត្ដ។ បើអ្នកទៅជិតរបស់ខ្លះដោយមានចិត្ដស្ទាក់ស្ទើរ នោះអ្នក ប្រហែលជាមិនត្រៀមខ្លួននោះទេ។ សូមត្រៀមខ្លួនមុនពេលអ្នកអធិស្ឋាន។ ជាពិសេសបើអ្នកនឹងដឹកនាំគេ អធិស្ឋាន សូម្បីតែនៅក្នុងផ្ទះ ឬក្នុងក្រុមជំនុំក៏ដោយ កុំពឹងផ្អែកលើពាក្យសំដីដែលមិនព្រាងទុក។ ចិត្ដរបស់ អ្នកត្រូវតែតាំងលើការងារនៅលើដៃ។ អ្នកត្រូវតែផ្ដោតសំខាន់លើស្ថានភាព។ អ្នកត្រូវការរឿងខ្លះ អ្នកត្រូវការ រឿងខ្លះជាពិតប្រាកដ។ តែអ្នកមិនអាចទទួលវាបានឡើយ។ វាហួសពីអំណាចរបស់អ្នក។ អ្នកមិនអាចគ្រប់ គ្រងវាបានឡើយ។ ដូច្នេះហើយអ្នកត្រូវតែចូលទៅជិតព្រះដែលបង្កើតសកលលោកនេះនៅក្នុងព្រះនាមព្រះ យេស៊ូវ។ អ្នកនឹងចូលទៅជិតព្រះដោយមានចិត្ដចង់ឲ្យព្រះជឿ។ ចំពោះការចង់ឲ្យព្រះជឿ ព្រះត្រូវតែប្រទានតាមតម្រូវការរបស់អ្នក។ នោះជាស្ថានភាពប្រាកដប្រជា។ នោះមិនមែនជាការចូលទៅជិតដោយគ្មានគំនិតប្រុងប្រយ័ត្ននោះទេ។ សូមគិតពីអ្វីដែលអ្នកកំពុងអធិស្ឋានសុំ។ សូមរៀបចំសេចក្ដីអធិស្ឋានរបស់អ្នក៖ មនុស្សខ្លះគិតថា សេចក្ដីអធិស្ឋានជាការស្នើរសុំម្ដងហើយ ម្ដងទៀត។ មនុស្សខ្លះអាចគិតថា សេចក្ដីអធិស្ឋានជាការនិយាយពាក្យដដែលៗគ្រប់ពេលគេអធិស្ឋាន។ បើ នរណាម្នាក់អធិស្ឋានសម្រាប់រឿងដដែលគ្រប់ពេល គេមិនបានគិតនោះទេ។ គេមិនបានចំនាយពេលដើម្បី វិនិយោគខ្លួនឯងនៅក្នុងការអធិស្ឋានរបស់គេជាមួយព្រះនោះទេ។ អ្នកខ្លះគិតថា សេចក្ដីអធិស្ឋានជាការ និយាយពាក្យរបស់សាសនា។ តែពាក្យដែលជ្រើសរើសមិនកើតឡើងចេញពីការឈ្លោះប្រកែកដ៏ខ្លាំងមួយ នោះទេ។ បើខ្ញុំចង់ខ្ចីលុយពីអ្នក នោះខ្ញុំនឹងមិនពឹងលើពាក្យធំៗតែម្នាក់ឯង ដើម្បីបង្ខំការជជែកតវ៉ារបស់ខ្ញុំ នោះទេ។ អ្នកនឹងមិនដឹងច្បាស់នោះទេ បើនៅពេលភ្លាមៗ ខ្ញុំផ្លាស់ប្ដូរពាក្យរបស់ខ្ញុំ តែមាតិការនៃអ្វីដែលខ្ញុំ បានប្រាប់មិនទំនងសោះ។ ពាក្យតាមសាសនាមិនជំនួសគោលគំនិតដែលមានប្រសិទ្ធិភាព។ អ្នកខ្លះចាត់ទុកសេចក្ដីអធិស្ឋានជាការស្រែកទៅព្រះ។ តែសំលេងរបស់មនុស្សមិនជំនួសការជជែក តវ៉ានោះទេ។ ថែមទាំងវានឹងព្រៃផ្សៃពីមួយទៅមួយទៀត។ បើការស្នើរអធិស្ឋានមួយសំខាន់ចំពោះអ្នក បន្ទាប់ មកវាឈប់ទំនង នោះអ្នកនឹងដូរទៅអធិស្ឋានអ្វីបន្ទាប់ទៀតភ្លាមៗ ហើយក្រោយមកអ្វីមួយទៀត ដោយមិន ខំទូលអង្វរទាល់តែសោះ។ អ្នកខ្លះអធិស្ឋានដោយបើពាក្យទូទៅ៖ «ឱព្រះវរបិតាអើយ សូមទ្រង់ប្រទានពរ ក្រុមជំនុំ សូមជួយសង្រ្គោះមនុស្សបាត់បង់ សូមប្រទានពរខ្ញុំ និងគ្រួសារខ្ញុំ»។ តែនោះមិនមានគោលគំនិត ច្បាស់លាស់សោះ។ នោះជាភស្ដុតាងនៃការខ្វះភាពម៉ត់ចត់។ នោះជាសេចក្ដីអធិស្ឋានដែលគ្មានការរៀបចំ និងគ្មានលំដាប់លំដោយ។ បើអ្នកចូលទៅក្នុងតុលាការដើម្បីនិយាយជាមួយចៅក្រម នោះអ្នកនឹងគិតពីអ្វីដែលអ្នកនិយាយ។ អ្នកនឹងពិចារណាដោយប្រុងប្រយ័ត្នពីអ្វីដែលអ្នកនឹងសុំ។ អ្នកនឹងគិតពីរបៀបដែលអ្នកនឹងចង់ឲ្យចៅក្រម ជឿដើម្បីឲ្យចៅក្រមឲ្យអ្វីដែលអ្នកចង់បាន។ ខ្ញុំក៏ជជែកតវ៉ាផងដែរថា ការទាក់ទង និងការត្រៀមទុកសំរាប់ ការសន្ទនារបស់អ្នកនឹងកើនឡើងសមស្របតាមភាពម៉ត់ចត់នៃសំណើរ។ បើអ្នកចង់សុំចៅហ្វាយអ្វីមួយ អ្នក នឹងគិតពីអ្វីដែលអ្នកនឹងនិយាយ ហើយគិតពីរបៀបដែលអ្នកនឹងនិយាយ។ សូមធ្វើដូចគ្នាជាមួយព្រះនៅក្នុង សេចក្ដីអធិស្ឋាន។ កុំចូលទៅជិតព្រះដោយមានគំនិតរាក់ឡើយ។ កុំចូលទៅជិតព្រះមានគំនិតមិនពេញ លេញ។ សូមយកទៅអនុវត្ដ។ សូមពិចារណាពីផលគុណនៃស្ថានភាព។ របៀបនៃស្ថានភាពនោះមិនត្រឹមតែប៉ះពាល់ដល់អ្នតតែប៉ុណ្ណោះ ទេ តែនៅមនុស្សដែលនៅជុំវិញអ្នក។ តើស្ថានភាពនោះប៉ះពាល់ដល់សិរីល្អរបស់ព្រះយ៉ាងម៉េច ទៅ? តើស្ថានភាពនោះប៉ះពាល់ដល់ព័ន្ធកិច្ចរបស់ព្រះ និងដំណើរការនៃនគររបស់ទ្រង់យ៉ាងម៉េចទៅ? តើអ្វី ទៅជាផលវិបាកចំពោះការមិនទទួលយកសំណើរ? តើអ្វីទៅនឹងកើតឡើង បើព្រះមិនប្រទានតាមសំណើរ របស់អ្នក? មានចំនុចខុសៗគ្នាផ្សេងៗចំពោះស្ថានភាពទាំងអស់។ ព្រឹត្ដិការណ៍ ឬសំណើរមួយមិនចាប់ផ្ដើម ឬបញ្ចប់ជាត្រឹមតែជាមួយបទពិសោធន៍របស់អ្នកនោះទេ។ សំណើរនេះសំខាន់ វាសំខាន់ចំពោះ វាក៏សំខាន់ ចំពោះគ្រួសាររបស់អ្នកផងដែរ ឬក៏ក្រុមជំនុំរបស់អ្នក មិត្ដភក្ដរបស់អ្នក ឬប្រហែលសូម្បីតែវាសំខាន់ចំពោះ ព្រះ។ សូមចងចាំថា ព្រះកំពុងស្ដាប់។ ព្រះខ្ពស់ជាង ហើយធំជាងចៅហ្វាយ ឬចៅក្រមដែលជាមនុស្ស។ តើអ្នកគួរតែមានឥរិយាបថអ្វីនៅក្នុងសេចក្ដីអធិស្ឋាន? សូមចាំថា យើងមិនមែនជាអ្វីសោះ យើង គ្រាន់តែជា «ធូលីដី ហើយជាផេះ»(លោកុប្បត្ដិ ១៨:២៧)។ យើងគ្មានសិទ្ធិនៅក្នុងខ្លួនរបស់យើង ដើម្បីសុំ អ្វីពីព្រះសោះ។ តែតាមរយៈព្រះយេស៊ូវគ្រិស្ដ អ្នកអាចមក «គាល់បល្ល័ង្កនៃព្រះគុណដោយចិត្ដក្លាហាន» (ហេព្រើរ ៤:១៦)។ នៅក្នុងព្រះគ្រិស្ដ ហើយតាមរយៈទ្រង់ អ្នកអាចមកឯព្រះវរបិតាដោយផ្ទាល់។ បើអ្នក អធិស្ឋាននៅក្នុងព្រះនាមរបស់ព្រះយេស៊ូវ នោះទ្រង់នឹងស្ដាប់អ្នកដូចដែលទ្រង់ស្ដាប់ព្រះរាជត្រាដ៏ផ្ទាល់របស់ ទ្រង់ ដ៏ជាព្រះយេស៊ូវគ្រិស្ដ។ បើអ្នកបានជឿជាក់លើព្រះគ្រិស្ដ តាមរយៈទ្រង់អ្នកជាកូនប្រុសស្រីរបស់ព្រះ។ នោះមិនមែនជាគំនិតតូចតាចនោះទេ។ អ្នកត្រូវបានស្រឡាញ់ ហើយទទួលយកដោយសារតែព្រះយេស៊ូវ។ ព្រះទ្រង់នឹងស្ដាប់អ្នក! សូមគិតពីអ្វីដែលអ្នកនឹងសុំ។ សូមច្បាស់ពីអ្វីដែលអ្នកចង់បាន។ ព្រះយេស៊ូវបានប្រាប់យើងឲ្យ អធិស្ឋានថា «សូមប្រទានអាហារដែលយើងខ្ញុំត្រូវការនៅថ្ងៃនេះ»(ម៉ាថាយ ៦:១១)។ នៅក្នុងការបង្រៀន របស់ទ្រង់អំពីសេចក្ដីអធិស្ឋានទៅកាន់ពួកសិស្ស ព្រះយេស៊ូវបានប្រាប់ឧទាហរណ៍ពី «សំឡាញ់អើយ សូមឲ្យអញខ្ចីនំបុ័ង៣ដុំសិន»(លូកា ១១:៥)។ បើអ្នកចង់បានរឿងខ្លះ សូមអធិស្ឋានសម្រាប់រឿងនោះ ។ លោកអ័ប្រាហាំបានអធិស្ឋាន «ឱបើសិនជាអ៊ីសម៉ាអែលនឹងរស់នៅចំពោះទ្រង់ទៅអេះ»(លោកុប្បត្ដិ ១៧:១៨)។ លោកស្ពឺជិនបានប្រាប់ថា «បើ ទ្រង់ចង់មានបន្ទូលពី “អ៊ីសម៉ាអែល សូមមានបន្ទូលពីអ៊ីសម៉ាអែល” » ។ បើអ្នកកំពុងអធិស្ឋានឲ្យនរណាម្នាក់ឲ្យប្រែចិត្ដ សូមអធិស្ឋានដោយប្រើឈ្មោះ។ ពេលអ្នកដឹកនាំ ក្នុងការអធិស្ឋាន វាល្មមហើយដើម្បីបង្ហាញប្រាប់ព្រះពីឈ្មោះរបស់មនុស្សនៅក្នុងគំនិតរបស់អ្នក។ តែសូម្បី តែបើអ្នកមិននិយាយក៏ដោយ ពិតប្រាកដណាស់អ្នកអាចនៅតែទាក់ទងជាមួយព្រះចំពោះមនុស្សដែលអ្នក កំពុងអធិស្ឋានឲ្យ។ ព្រះអាចស្ដាប់លឺការថ្ងូរ និងសំលេងចិត្ដរបស់អ្នក។ បើអ្នកកំពុងសុំអ្វីមួយ សូមសុំដោយ ច្បាស់លាស់។ «សូមទ្រង់ជួយខ្ញុំឲ្យមានការងារនេះ»។ «សូមទ្រង់ប្រោសជំងឺរបស់ខ្ញុំ(ឬក៏ជំងឺរបស់នរណា ម្នាក់)។ «សូមទ្រង់ជួយខ្ញុំឲ្យយកឈ្មោះ និងលេខទូរស័ព្ទរបស់គេ។ សូមទ្រង់បើកចិត្ដគំនិតរបស់មនុស្ស ដែលខ្ញុំនឹងជួបនៅយប់នេះ ដូច្នេះគេនឹងប្រាប់ឈ្មោះ និងលេខទូរស័ព្ទរបស់គេ»។ បើអ្នកអធិស្ឋានដោយមិនគិតអំពីពួកគេទេ នោះអ្នកកំពុងតែអធិស្ឋាន «ពោលពាក្យឥតប្រយោជន៍ផ្ទួនៗ »។ ព្រះយេស៊ូវមានបន្ទូលថា «ហើយកាលណាអធិស្ឋាន នោះកុំឲ្យពោលពាក្យឥតប្រយោជន៍ផ្ទួនៗ ដូចពួកសាសន៍ដទៃឡើយ ដ្បិតគេស្មានថា ព្រះទ្រង់នឹងស្តាប់គេ ដោយគេពោលពាក្យជាច្រើន»(ម៉ាថាយ ៦:៧)។ បើអ្នកអធិស្ឋានតាមបញ្ជីអធិស្ឋានតាមទំលាប់ដោយមិនគិត គ្រប់ពេលអ្នកអធិស្ឋាននៅផ្ទះ ឬក៏នៅ ក្នុងក្រុមជំនុំក៏ដោយ អ្នកកំពុងពោលពាក្យឥតប្រយោជន៍ផ្ទួន»។ អ្នកអាចសូត្រធម៌ដូចពួកកាតូលិក ឬក៏ដូច ពុទ្ធសាសនិកសូត្រធម៌។ បើពោលពាក្យដដែលៗក្នុងរាល់ការប្រជុំគ្នាអធិស្ឋាននៅក្រុមជំនុំ អ្នត្រឹមតែអាចក្រោយកឈរឡើង ហើយនិយាយរឿងខ្លះ កុំសង្ឃឹមចង់បានការឆ្លើយតបឡើយ។ សូមគិតពីអ្វីដែលអ្នកនឹងសុំ។ អ្នកកំពុងតែសុំ ព្រះ សម្រាប់រឿងជាក់លាក់។ បន្ទាប់មកសូមនិយាយជាមួយព្រះ ហើយសុំទ្រង់ពីអ្វីដែលអ្នកចង់បាន។ ២. ទីពីរ សេចក្ដីអធិស្ឋានដ៏ប្រាកដប្រជាប្រើប្រាស់ការជជែកតវ៉ា (មូលហេតុ)។ យ៉ូបប្រាប់ថា «ខ្ញុំនឹងបំពេញមាត់ខ្ញុំដោយសេចក្តីជជែកតវ៉ា»(យ៉ូប ២៣:៤)។ «ខ្ញុំនឹងបំពេញមាត់ ដោយប្រើមូលហេតុដែលព្រះគួរតែប្រទានមកខ្ញុំពីអ្វីដែលខ្ញុំសុំទ្រង់»។ តើការជជែកតវ៉ា មូលហេតុប្រភេទ ណាដែលអ្នកគួរតែប្រើ? ទីមួយ សូមប្រាប់ពីគុណលក្ខណះរបស់ព្រះ វាជាសភាពរបស់ទ្រង់។ អ័ប្រាហាំបានអធិស្ឋានសុំព្រះ កុំឲ្យបំផ្លាញក្រុងសូដុំ។ គាត់បានអធិស្ឋានថា «អ័ប្រាហាំក៏ចូលទៅជិតទូលសួរថា តើទ្រង់នឹងបំផ្លាញមនុស្សសុចរិតជាមួយនឹងមនុស្សអាក្រក់ផងដែរឬអី បើសិនជាមានមនុស្សសុចរិត៥០នាក់នៅក្នុងក្រុងនោះ តើទ្រង់នឹងបំផ្លាញអស់រលីងទៅ ឥតមានប្រណីដល់ទីក្រុង ដោយព្រោះមនុស្សសុចរិត៥០នាក់ ដែលនៅទីនោះទេឬអី មិនគួរគប្បីឲ្យទ្រង់ប្រព្រឹត្តដូច្នោះ និងសំឡាប់មនុស្សសុចរិតជាមួយនឹងមនុស្សអាក្រក់នោះទេ យ៉ាងនោះឈ្មោះថាធ្វើឲ្យមនុស្សសុចរិតបានដូចជាមនុស្សអាក្រក់ដែរ សូមកុំឲ្យទ្រង់ធ្វើដូច្នោះឡើយ ឯព្រះដ៏ជាចៅក្រមផែនដីទាំងមូល តើទ្រង់មិនត្រូវប្រព្រឹត្តដោយយុត្តិធម៌ទេឬអី»(លោកុប្បត្ដិ ១៨:២៣-២៥)។ អ័ប្រាហាំបានអំពាវនាវចំពោះភាពយុត្ដិធម៌របស់ព្រះ។ គាត់និយាយថា «បើសិនជាមានមនុស្សសុចរិត៥០នាក់នៅក្នុងក្រុងនោះ តើទ្រង់នឹងបំផ្លាញអស់រលីងទៅ?» តើវាយុត្ដិធម៌ឬអី? «តើទ្រង់មិនត្រូវប្រព្រឹត្តដោយយុត្តិធម៌ទេឬអី?» ការពិត គាត់បានបន្ដអធិស្ឋាន រហូតដល់ព្រះយល់ស្របឈប់បំផ្លាញទីក្រុងនោះ សូម្បីតែ មានមនុស្សសុចរិត១០នាក់នៅទីនោះក៏ដោយ។ សូមសំគាល់ថា អ័ប្រាបានធ្វើដោយខ្ជាប់ខ្ជួន។ គាត់មាន ចិត្ដក្លាហានដើម្បីសុំដោយប្រើមូលហេតុ ថ្វីបើជាសេចក្ដីក្រោធក៏ដោយ។ គាត់មានជំនឿដើម្បីសុំសេចក្ដី មេត្ដាករុណថ្វីបើជាអំពើបាបក៏ដោយ។ គាត់មានទំនុកចិត្ដល្មនក្នុងគុណលក្ខណះរបស់ទ្រង់ ដើម្បីតភ្ជាប់នៅ ក្នុងការជជែកតវ៉ា។ គាត់មិនមែនមិនគោរពនោះទេ។ គាត់គោរពព្រះដល់ម្ល៉េះបានជាគាត់អាចអំពាវនាវពី គុណភាពនៃចរិកលក្ខណៈរបស់ព្រះ។ បើគាត់មិនជឿថា ព្រះទ្រង់យុត្ដិធម៌ នោះគាត់នៅស្ងៀម បើគាត់ឆ្លាត តែគាត់ដឹងថា ព្រះទ្រង់យុត្ដិធម៌។ ដូច្នេះគាត់បានជជែកតវ៉ា ហើយប្រាប់ពីមូលហេតុទៅព្រះ។ ព្រះទ្រង់នៅតែដដែលសព្វថ្ងៃនេះ។ ព្រះគម្ពីរប្រាប់ថា «ដ្បិតអញ គឺយេហូវ៉ា អញមិនប្រែប្រួលឡើយ»(ម៉ាឡាគី ៣:៦)។ ព្រះគម្ពីរប្រាប់ថា «ដ្បិតព្រះយេស៊ូវគ្រីស្ទទ្រង់នៅតែដដែល គឺពីថ្ងៃម្សិល ថ្ងៃនេះ ហើយទៅដល់អស់កល្បជានិច្ចតទៅ»(ហេព្រើរ ១៣:៨)។ ព្រះទ្រង់នៅតែដដែលឥឡូវនេះដូចទ្រង់នៅ សម័យនោះ។ អ្នកអាចអធិស្ឋានទៅព្រះ ហើយទ្រង់នឹងស្ដាប់អ្នក ដូចព្រះបានស្ដាប់កាលមនុស្សអធិស្ឋាន ទៅទ្រង់នៅសម័យមុន។ នៅក្នុងតុលាការ ជារឿយៗមេធាវីតវ៉ាពីអ្វីដែលធ្លាប់មានពីមុន។ វាជាព្រឹត្ដិការណ៍ពី មុនដែលត្រូវបានទទួលយកជាឧទាហរណ៍ ដើម្បីឲ្យពិចារណាពីស្ថានភាពស្រដៀងគ្នា។ ពេលអ្នកអានគម្ពីរ ឬស្ដាប់ការអធិប្បាយពីព្រះគម្ពីរ សូមចាំពីអ្វីដែលអ្នកអាន ហើយអ្វីដែលគេនិយាយ។ សូមគិតពីអ្វីដែលព្រះ បានធ្វើនៅអតីតកាល ហើយយកមកអនុវត្ដពីអ្វីដែលព្រះអាចធ្វើនៅសព្វថ្ងៃនេះ។ សូមយកចិត្ដទុកដាក់នូវ អ្វីដែលព្រះបានធ្វើនៅក្នុងជីវិតរបស់អ្នក។ សូមប្រើវាទុកជាឯកសារយោងសម្រាប់អ្វីដែលទ្រង់អាចធ្វើនៅនា អនាគត។ សូមចាំពីអ្វីដែលព្រះបានធ្វើនៅក្នុងជីវិតមនុស្សដែលនៅជុំវិញអ្នក។ ព្រះយេស៊ូវបានប្រាប់សិស្ស របស់ទ្រង់ឲ្យចាំយាម ហើយអធិស្ឋាន។ សូមបន្ដព្រឹត្ដិការណ៍ដែលហាក់ដូចជាមិនជាប់ទាក់ទងគ្នាតាមរយៈ ស្ពាននៃអំណាចព្រះចេស្ដារបស់ទ្រង់នៅក្នុងសេចក្ដីអធិស្ឋានដែលត្រូវបានឆ្លើយតប។ សូមគិតពីរបៀបដែល វាខ្ជាប់ខ្ជួនជាមួយចរិកលក្ខណៈរបស់ព្រះ។ សូមចាំពីអ្វីដែលព្រះបានធ្វើនៅពេលអតីតកាល។ សូមអំពាវនាវ ពីសភាពរបស់ទ្រង់។ សូមអធិស្ឋានទៅព្រះតាមរបៀបដដែល ដូចដែលមនុស្សដ៏អស្ចារ្យនៅក្នុងព្រះគម្ពីរបាន អធិស្ឋាន។ ទីពីរ អ្នកអាចអំពាវនាវពីព្រះជន្មរស់នៅរបស់ព្រះ។ លោកអេលីយ៉ាបានប្រឈមមុខពួកហោរា របស់ព្រះបាល។ ព្រះមិនបានឆ្លើតបការអធិស្ឋានរបស់ពួកហោរាក្លែងក្លាយទាំងនេះឡើយ។ តែអេលីយ៉ា បានអធិស្ឋានទៅព្រះ ដើម្បីឲ្យទ្រង់ទទួលយកយញ្ញបូជារបស់គាត់។ គាត់បាននិយាយថា « ឱព្រះយេហូវ៉ា ជាព្រះនៃអ័ប្រាហាំ នៃអ៊ីសាក ហើយនៃអ៊ីស្រាអែល សូមឲ្យមនុស្សបានដឹងនៅថ្ងៃនេះថា ទ្រង់ជាព្រះនៃពួកអ៊ីស្រាអែល ហើយថា ទូលបង្គំជាអ្នកបំរើទ្រង់ ព្រមទាំងថា ទូលបង្គំបានធ្វើការទាំងនេះ ដោយស្តាប់តាមព្រះបន្ទូលទ្រង់ផង សូមស្តាប់ទូលបង្គំ ឱព្រះយេហូវ៉ាអើយ សូមស្តាប់ទូលបង្គំ ដើម្បីឲ្យប្រជាជននេះបានដឹងថា គឺទ្រង់ឱព្រះយេហូវ៉ាអើយ ដែលជាព្រះ ហើយថា គឺទ្រង់ដែលនាំចិត្តគេត្រឡប់មកវិញ» (១ពង្សាវតាក្សត្រ ១៨:៣៦-៣៧)។ អេលីយ៉ាអធិស្ឋានថា «សូមទ្រង់បង្ហាញយើងថា ទ្រង់ជាព្រះដ៏ពិត»។ ហើយព្រះបានឆ្លើយតបគាត់។ ព្រះ ទំលាក់ភ្លើងពីលើមេឃ ហើយបានដុតបំផ្លាញយញ្ញបូជារបស់គាត់។ ប៉ុន្មានឆ្នាំក្រោយមក បន្ទាប់ពីអេលីយ៉ាត្រូវបានលើកទៅស្ថានសួគ៌ សិស្សរបស់គាត់ម្នាក់ឈ្មោះ អេលីសេបានអធិស្ឋាន «តើព្រះយេហូវ៉ា ជាព្រះនៃអេលីយ៉ា ទ្រង់គង់នៅឯណា?» (២ពង្សាវតាក្សត្រ ២:១៤)។ «តើទ្រង់គង់នៅឯណា?» ព្រះបានបង្ហាញឲ្យគាត់ឃើញ ហើយបានញែកទឹកទន្លេយ័រដាន់ សម្រាប់លោកអេលីសេ។ ព្រះបានបង្ហាញថា ទ្រង់ជាព្រះពិតប្រាកដ។ ទីបី សូមប្រាប់ពីសេចក្ដីសន្យារបស់ព្រះ ដ្បិតទ្រង់នឹងស្មោះត្រង់ចំពោះព្រះបន្ទូលរបស់ទ្រង់។ នៅ ក្នុង២សាំយ៉ូអែល ជំពូក៧ ព្រះបានសន្យាជាមួយដាវីឌតាមរយៈហោរាណាថាន់ថា ដាវីឌនឹងមានកូនប្រុស ម្នាក់ ដែលនឹងកសាងព្រះវិហាររបស់ព្រះយេហូវ៉ា ហើយកូនប្រុសនោះនឹងអង្គុយលើបល្ល័ង្កនៅក្នុងទីក្រុង យេរ៉ូសាឡិម ហើយនៅពេលនោះប្រជាជនអ៊ីស្រាអែលនឹងឋិតថេរនៅជារៀងរហូត។ ដាវីឌបាននិយាយទៅ ព្រះថា « ទ្រង់ក៏បានតាំងពួកអ៊ីស្រាអែល ជារាស្ត្ររបស់ទ្រង់ ឲ្យបានធ្វើជារាស្ត្ររបស់ផងទ្រង់ ជារៀងរាបដរាបទៅ ហើយឯទ្រង់ ឱព្រះយេហូវ៉ាអើយ ទ្រង់បានត្រឡប់ជាព្រះដល់គេដែរ ឥឡូវនេះ ឱព្រះយេហូវ៉ាដ៏ជាព្រះអើយ សូមបញ្ជាប់ព្រះបន្ទូល ដែលទ្រង់បានមានព្រះបន្ទូលមក ពីដំណើរទូលបង្គំ ជាបាវបំរើទ្រង់ ហើយពីពូជពង្សរបស់ទូលបង្គំ ឲ្យបានជាប់ជានិច្ចតទៅមុខ សូមទ្រង់ធ្វើសំរេច ដូចជាទ្រង់បានមានព្រះបន្ទូលមកនោះចុះ សូមឲ្យព្រះនាមទ្រង់បានថ្កុំថ្កើងឡើងជានិច្ច ដោយគេថា ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់ជាព្រះនៃសាសន៍អ៊ីស្រាអែល ហើយសូមឲ្យពូជពង្សរបស់ដាវីឌ ជាបាវបំរើទ្រង់ បានស្ថិតស្ថេរនៅចំពោះទ្រង់ ពីព្រោះ ឱព្រះយេហូវ៉ា នៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែលអើយ ទ្រង់បានសំដែងឲ្យទូលបង្គំ ជាបាវបំរើទ្រង់បានដឹងហើយ ដោយព្រះបន្ទូលថា អញនឹងតាំងវង្សាឯងឡើង ហេតុដូច្នេះបានជាទូលបង្គំ ជាបាវបំរើទ្រង់ មានចិត្តក្លាហាន និងហ៊ានអធិស្ឋានពាក្យទាំងនេះ ទូលដល់ទ្រង់ ឥឡូវនេះ ឱព្រះអម្ចាស់យេហូវ៉ាអើយ ទ្រង់ជាព្រះពិត ហើយព្រះបន្ទូលទ្រង់សុទ្ធតែពិតត្រង់ ទ្រង់បានមានព្រះបន្ទូលពីព្រះគុណនេះមកទូលបង្គំ ជាបាវបំរើទ្រង់ ដូច្នេះ សូមទ្រង់សព្វព្រះហឫទ័យ និងប្រទានពរ ដល់ពូជពង្សរបស់ទូលបង្គំ ជាបាវបំរើទ្រង់ ដើម្បីឲ្យបានស្ថិតស្ថេរនៅចំពោះទ្រង់ជាដរាប ដ្បិត ឱព្រះអម្ចាស់យេហូវ៉ាអើយ ទ្រង់បានសន្យាហើយ ដូច្នេះ ដោយសារព្រះពរទ្រង់ នោះពូជពង្សរបស់ទូលបង្គំ ជាបាវបំរើទ្រង់ នឹងបានពរនៅអស់កល្បជានិច្ច»(២សាំយ៉ូអែល ៧:២៤-២៩)។ ដាវីឌបានអធិស្ឋានសុំព្រះឲ្យបន្ដសេចក្ដីសន្យារបស់ទ្រង់ ហើយនាំការទាំងនេះឲ្យបន្ដ។ ព្រះគម្ពីរប្រាប់ថា « សូមឲ្យព្រះបានរាប់ជាពិត ហើយគ្រប់ទាំងមនុស្សជាភូតភរវិញចុះ»(រ៉ូម ៣:៤)។ ក្នុងភាសាអង់គ្លេសនៅ សម័យនេះ យើងអាចនិយាយថា «ទោះបីជាមនុស្សសុទ្ធតែជាអ្នកភូតភរ ព្រះទ្រង់ពិតប្រាកដ»។ ព្រះគម្ពីរ ប្រាប់ថា «ដូច្នេះចូរដឹងថា ព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់ពិតជាព្រះហើយ គឺជាព្រះស្មោះត្រង់ ដែលទ្រង់កាន់តាមសេចក្តីសញ្ញា ហើយនឹងសេចក្តីសប្បុរសដរាបដល់ទាំងពាន់ដំណ របស់ពួកអ្នកដែលស្រឡាញ់ទ្រង់ហើយកាន់តាមបញ្ញត្តរបស់ទ្រង់»(ចោទិយកថា ៧:៩)។ ព្រះទ្រង់រក្សាសេចក្ដីសន្យារបស់ទ្រង់។ អ្នក អាចនាំសេចក្ដីសន្យារបស់ព្រះទៅឯទ្រង់ក្នុងសេចក្ដីអធិស្ឋាន។ ខ្ញុំនឹងបន្ដត្រង់ចំនុចនៅក្នុងសេចក្ដីអធិប្បាយ ខាងមុខ។ លំដាប់លំដោយ និងការជជែកតវ៉ាក្នុងសេចក្ដីអធិស្ឋានទាមទារគំនិត និងការត្រៀមទុកដ៏ប្រុង ប្រយ័ត្ន។ ត្រៀមខ្លួនរបស់អ្នកដោយសារការបំបែកខ្លួនចេញពីអ្វីដែលអ្នកពិតជាចង់បានពីព្រះ។ សូមគិត ដោយប្រុងប្រយ័ត្នថា អ្នកច្បាស់លាស់ថា អ្នកត្រូវតែពឹងផ្អែកលើព្រះសម្រាប់សំណើរនេះ។ ចំពោះការចង់បាននូវអ្នកត្រូវការព្រះដើម្បីប្រទានតាមតម្រូវការនេះ សូមតំរង់គំនិតរបស់អ្នកតាមមូលហេតុដែលវាត្រូវតែ កើតឡើង។ ហេតុអ្វីបានជាសំណើរមានសារសំខាន់? ហេតុអ្វីវាសំខាន់ថា សំណើររបស់អ្នកត្រូវបានប្រទាន ឲ្យនៅពេលភ្លាមៗ? សូមអនុញ្ញាត្ដិឲ្យគំនិតនោះបង្កើតជាភាពបន្ទានក់ និងជាបន្ទុកចិត្ដនៅក្នុងអ្នក។ សេចក្ដី ប្រាថា្នដើម្បីមានសំណើររបស់អ្នកជាការរិះគន់ដើម្បីកសាងការជជែកដែលត្រូវបានវិនិយោគ ហើយមាន ប្រសិទ្ធិភាព។ ការជជែកតវ៉ាដ៏ខ្លាំងមិនមែនជាលទ្ធផលពីចិត្ដដែលគ្មានការវិនិយោគនោះទេ។ សំណើរដែលចូលទៅជិតចេញពីទស្សនៈវិស័យមេគុណ។ ចៀសវាងសេចក្ដីអធិស្ឋានដែលពឹងលើសំលេង ឬការសូត្រ ដែលមិនសំខាន់។ កុំពោលពាក្យផ្ទួនៗដោយមិនគិត។ ចៀសវាងសេចក្ដីអធិស្ឋានដែលទូទៅពេក។ សូម អធិស្ឋានដោយជាក់លាក់។ សូមដាក់សេចក្ដីអធិស្ឋានរបស់អ្នកដោយពឹងអាងលើអ្វីដែលព្រះបានធ្វើនៅក្នុង ព្រះគម្ពីរ។ សូមដាក់សេចក្ដីអធិស្ឋានរបស់អ្នកដោយពឹងអាងនូវអ្វីដែលព្រះបានធ្វើក្នុងជីវិតអ្នក។ ការសូត្រ ពាក្យដដែលៗមិនបង្កើតភវនីយភាពដែលព្រះនឹងឆ្លើយតបឡើយ។ សូមអំពាវនាវពីគុណលក្ខណះរបស់ព្រះ សូមអំពាវនាវពីព្រះជន្មដ៏រស់នៅរបស់ព្រះ សូមអំពាវនាវពីសេចក្ដីសន្យារបស់ព្រះ។ ព្រះនឹងគោរពតាមសេច ក្ដីសន្យារបស់ទ្រង់។ ព្រះនឹងស្ដាប់សេចក្ដីអធិស្ឋានដែលប្រាកដប្រជា និងការជជែកតវ៉ាតាមលំដាប់លំដោយ របស់អ្នក។ «ឱបើខ្ញុំបានដឹងជាប្រទះឃើញទ្រង់នៅទីណា ដើម្បីឲ្យខ្ញុំបានទៅដល់បល្ល័ង្កទ្រង់ទៅអេះ នោះខ្ញុំនឹងបានរៀបរាប់ ពីដំណើរខ្ញុំដោយលំដាប់ទូលនៅចំពោះទ្រង់ ហើយនឹងបំពេញមាត់ខ្ញុំដោយសេចក្តីជជែកតវ៉ា»(យ៉ូប ២៣:៣-៤)។
(ចប់សេចក្ដីអធិប្បាយ) សេចក្ដីអធិប្បាយដែលសរសេរដៃទាំងនេះមិនហាមឲ្យថតចំលងទេ។ អ្នកប្រើវាដោយគ្មានការអនុញ្ញាតពីលោក |
ចំណងជើងនៃសេចក្ដីអធិប្បាយ លំដាប់លំដយ និងការជជែកតវ៉ាក្នុងសេចក្ដីអធិស្ឋាន ភាគទីមួយ ORDER AND ARGUMENT IN PRAYER – PART I ដោយលោក «ឱបើខ្ញុំបានដឹងជាប្រទះឃើញទ្រង់នៅទីណា ដើម្បីឲ្យខ្ញុំបានទៅដល់បល្ល័ង្កទ្រង់ទៅអេះ នោះខ្ញុំនឹងបានរៀបរាប់ ពីដំណើរខ្ញុំដោយលំដាប់ទូលនៅចំពោះទ្រង់ ហើយនឹងបំពេញមាត់ខ្ញុំដោយសេចក្តីជជែកតវ៉ា»(យ៉ូប ២៣:៣-៤)។ ១. ទីមួយ សេចក្ដីអធិស្ឋានដ៏ប្រាកដប្រជាត្រូវបានតាមលំដាប់លំដោយ (ការរៀបចំ) លោកុប្បត្ដិ ១៨:២៧; ហេព្រើរ ៤:១៦; ម៉ាថាយ ៦:១១; លូកា ១១:៥; លោកុប្បត្ដិ ១៧:១៨; ម៉ាថាយ ៦:៧។ ២. ទីពីរ សេចក្ដីអធិស្ឋានដ៏ប្រាកដប្រជាប្រើប្រាស់ការជជែកតវ៉ា ជាមូលហេតុ លោកុប្បត្ដិ ១៨:២៣-២៥; ម៉ាឡាគី ៣:៦; ហេព្រើរ ១៣:៨; ១ពង្សាវតារក្សត្រ ១៨:៣៦-៣៧; ២ពង្សាវតារក្សត្រ ២:១៤; ២សាំយ៉ូអែល ៧:២៤-២៩; រ៉ូម ៣:៤; ចោទិយកថា ៧:៩។ |