Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




ចូរនាំពួកគេចេញពីវាលនៃអំពើបាប!

BRING THEM IN FROM THE FIELDS OF SIN!
(Cambodian)

ដោយលោកបណ្ឌិត
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល
ក្នុងរដ្ឋឡូសអង់ចាឡែស ថ្ងៃរបស់ព្រះអម្ចាស់នៅពេលល្ងាច សីហា ៧ ២០១៦
A sermon given to the Baptist Tabernacle of Los Angeles
Lord’s Day Evening, August 7, 2016

«រួចចៅហ្វាយប្រាប់ថា ចូរចេញទៅតាមផ្លូវច្រកល្ហក តាមរបង ហើយបង្ខំគេឲ្យចូលមក ដើម្បីឲ្យផ្ទះអញបានពេញ»(លូកា ១៤:២៣)។


សម្រាប់រយៈពេលច្រើនឆ្នាំ ខ្ញុំមិនដឹងពីរបៀបដើម្បីបង្រៀនមនុស្សឲ្យស្គាល់ព្រះនោះទេ។ ខ្ញុំមិនដឹង ពីរបៀបដើម្បីបង្រៀនមនុស្សបាត់បង់ឲ្យបានសង្រ្គោះ ហើយនាំគេមកក្នុងក្រុមជំនុំនោះទេ។ ខ្ញុំបានព្យាយាម ស្ទើរតែគ្រប់វិធីសាស្រ្ដទាំងអស់។ ខ្ញុំបានព្យាយាមចែកខិតបណ្ណ។ តែការចែកខិតបណ្ឌមិនអាចនាំមនុស្ស បាត់បង់មកក្នុងក្រុមជំនុំឡើយ។ ខ្ញុំបានព្យាយាមអធិប្បាយនៅតាមដងផ្លូវ ឬនៅតាមមុខទ្វារផ្ទះរបស់គេ។ តែវិធីសាស្រ្ដនោះក៏មិនដំណើរការដែរ។ មនុស្សព្រមអធិស្ឋានទទួលជឿព្រះ តែគេមិនមកក្រុមជំនុំឡើយ។ ខ្ញុំបានព្យាយាម «ដេញតាម» ពួកគេបន្ទាប់ពីពួកគេបានអធិស្ឋានរួច។ តែការងារ «ដេញតាម»នោះមិនអាច នាំពួកគេមកក្នុងក្រុមជំនុំឡើយ។ ខ្ញុំបានធ្លាក់ទឹកចិត្ដ ហើយមានអារម្មណ៍ចង់ចុះចាញ់។

ប៉ុន្ដែខ្ញុំមិនព្រមបោះបង់ចោលនោះទេ។ ខ្ញុំដឹងថា ត្រូវតែមានវិធីខ្លះៗដើម្បីនាំមនុស្សបាត់បង់ដែល ប្រែចិត្ដហើយឲ្យមកក្នុងក្រុមជំនុំ។ នោះជាពេលដែលខ្ញុំបានអានអត្ថបទគម្ពីររបស់យើង។ ខ្ញុំបានអានវាពី មុន តែភ្លាមៗនោះ វាហាក់ដូចជានាំឲ្យខ្ញុំកត់សំគាល់។ ១រំពេចនោះ វិធីសាស្រ្ដនៃការផ្សាយដំណឹងល្អរបស់ យើងបានកើតការ។ ព្រះបន្ទូលរបស់ព្រះយេស៊ូវបានដឹកនាំយើងនៅក្នុងការផ្សាយដំណឹងល្អ។

«រួចចៅហ្វាយប្រាប់ថា ចូរចេញទៅតាមផ្លូវច្រកល្ហក តាមរបង ហើយបង្ខំគេឲ្យចូលមក ដើម្បីឲ្យផ្ទះអញបានពេញ»(លូកា ១៤:២៣)។

ជំនួសឲ្យការចេញទៅរកមនុស្ស ហើយឲ្យពួកគេអធិស្ឋាន «ទទួលសេចក្ដីសង្រ្គោះ» ហើយបន្ទាប់ មកព្យាយាមនាំពួកគេមកក្រុមជំនុំ យើងបានរឿងថ្មីខ្លះៗ។ យើងនាំពួកគេមកក្រុមជំនុំមុនពេលយើងព្យា យាមឲ្យពួកគេទទួលសេចក្ដីសង្រ្គោះ។ ហើយវាបានដំណើរការ! ឥឡូវនេះ យើងកំពុងតែធ្វើអ្វីដែលព្រះ បានមានបន្ទូលឲ្យធ្វើ។ យើងបានបង្ខំ «ពួកគេឲ្យចូលមកក្នុង» មុនពេលពួកគេត្រូវប្រឈមមុខដោយដំណឹង ល្អនៅក្នុងសេចក្ដីអធិប្បាយរបស់ខ្ញុំ។

មនុស្សជាច្រើនមិនបានមកក្រុមជំនុំ តែមានអ្នកខ្លះបានមក។ ហើយបន្ទាប់មកមានអ្នកខ្លះបានលឺ ខ្ញុំអធិប្បាយ ហើយបានទទួលសេចក្ដីសង្រ្គោះ។ តែគេសុទ្ធតែជាមនុស្សយើងបានបង្ខំឲ្យចូលមកក្នុង ហើយ មានមិត្ដភក្ដិនៅក្នុងក្រុមជំនុំ។ ពួកគេក្លាយជាអ្នកចូលរួមក្នុងក្រុមជំនុំយ៉ាងទៀងទាត់រួចហើយ មុនពេលពួក គេត្រូវបានប្រឈមមុខដោយដំណឹងល្អ។

ដូចខ្ញុំបានប្រសាសន៍ថា មិនមែនមនុស្សទាំងអស់ដែលយើងអញ្ជើញមកក្រុមជំនុំ។ រឿងប្រៀប ធៀបរបស់ព្រះយេស៊ូវបានប្រាប់ថា មនុស្សភាគច្រើនមិនមកនោះទេ។ ខ១៨ប្រាប់ថា «គេចាប់តាំងដោះសាដូចគ្នាទាំងអស់»សម្រាប់ការមិនមក។ មនុស្សភាគច្រើនមិនមកទាល់តែសោះ។ យើង «បានបង្ខំ»ពួកគេឲ្យ មកក្នុងក្រុមជំនុំយើង តែមានគ្នាតិចតួចណាស់នឹងមកជាពិតប្រាកដ។ យើងបានសុំពួកគេ «ឲ្យចូលមក»។ តើមកកន្លែងណា? ពិតណាស់ ចូលមកក្នុងក្រុមជំនុំ! តើកន្លែងណាផ្សេងទៀតដែលពួកគេនឹង «ចូលមក» នៅក្នុងរឿងប្រៀបធៀបនោះ? ពិតណាស់មានមនុស្សតិចតួចណាស់ដែលចូលមកក្រុមជំនុំ។ គេនឹងស្ដាប់ឮ សេចក្ដីអធិប្បាយពីដំណឹងល្អដ៏ពេញដោយកម្លាំង។ ពិតណាស់ គេនឹងញាំ «អាហារពេលយប់ដ៏ឆ្ងាញ់»ជា មួយយើង ដូចខ១៦បានប្រាប់។ គេនឹងញាំដោយសប្បាយជាមួយយើង រួមទាំងធ្វើកម្មពិធីជប់លៀងថ្ងៃខួប កំណើតរបស់សមាជិកយើងម្នាក់។ គេនឹងមានពេលវេលាអស្ចារ្យជាមួយនៅពិជីជប់លៀងនោះ! ក្រោយមក យើងនឹងអញ្ចើញគេឲ្យត្រលប់មកអាទិត្យក្រោយ។

មនុស្សជាច្រើននឹងមកត្រលប់មកវិញឡើយ។ តែអ្នកខ្លះនឹងមក។ បន្ទាប់មកយើងនឹងប្រកាសពី ដំណឹងល្អទៅកាន់គេម្ដងហើយម្ដងម្ដងហើយម្ដងនៅក្នុងគ្រប់កម្មវិធីទាំងអស់។ បន្ដិចក្រោយមកគេនឹងចាប់ ផ្ដើមយល់ពីដំណឹងល្អ។ មួយរយៈយូរក្រោយមក អ្នកនឹងត្រូវប៉ះពាល់ចិត្ដពីអំពើបាប ហើយបន្ទាប់មកគេនឹង ទទួលជឿលើព្រះយេស៊ូវ រួចបានសង្រ្គោះ។ នៅល្ងាចនេះ តើបងប្អូនប៉ុន្មាននាក់នៅទីនេះដែលបានមកក្រុម ជំនុំយើងតាមរបៀបនោះ? សូម្បីតែអ្នកមិនទាន់បានសង្រ្កោះក៏ដោយ តើបងប្អូនប៉ុន្មាននាក់ដែលបានមក ក្រុមជំនុំយើងតាមរបៀបនោះ? សូមក្រោកឈរឡើង។ (គេក្រោកឈរឡើង)។ ឃើញអត់? បងប្អូនភាគ ច្រើនក្នុងក្រុមជំនុំយើងបានមកតាមរបៀបនោះ! អ្នកបានមកក្រុមជំនុំយើងដោយសារតែយើងបានស្ដាប់ បង្គាប់ព្រះគ្រិស្ដ។ ទ្រង់មានបន្ទូលថា

«រួចចៅហ្វាយប្រាប់ថា ចូរចេញទៅតាមផ្លូវច្រកល្ហក តាមរបង ហើយបង្ខំគេឲ្យចូលមក ដើម្បីឲ្យផ្ទះអញបានពេញ»(លូកា ១៤:២៣)។

សូមច្រៀងកន្លែងបន្ទរជាមួយខ្ញុំ «ចូរនាំគេមក»!

ចូរនាំគេមក ចូរនាំគេមក
   ចូរនាំគេចេញពីវាលនៃអំពើបាប
ចូរនាំគេមក ចូរនាំគេមក
   ចូរនាំអ្នកដែលវង្វេងមកឯព្រះយេស៊ូវ
(«ចូរនាំគេមក»ដោយលោក Alexcenah Thomas សតវត្សទី១៩)។

កាលយើងបានដើរតាមវិធីសាស្រ្ដរបស់ព្រះគ្រិស្ដនៃការផ្សាយដំណឹងល្អ ដោយសន្សឹបៗយើងបាន រៀនរឿងរ៉ាវផ្សេងៗ។ យើងបានរៀនរើសមនុស្សដែលយើងបាននាំមក។ មុនដំបូង យើងយកមនុស្សទាំង អស់មក។ តែក្រុមជំនុំយើងស្ថិតនៅកណ្ដាលទីក្រុង។ យើងស្ថិតខាងស្ដាំពាក់កណ្ដាលនៃទីក្រុងឡូសអង់ចា ឡែស។ មានមនុស្សមួយចំនួនធំដែលយើងមិនអាចចាប់គេបាន។ អ្នកខ្លះប្រើថ្នាំញៀន។ យើងមិនអាចជួយ គេច្រើនបាននោះទេ។ អ្នកខ្លះចាស់ ហើយដើរតាមផ្លូវរបស់គេ។ យើងក៏មិនអាចជួយគេបានឡើយ។ នៅ សម័យរបស់ព្រះយេស៊ូវ ទ្រង់មានបន្ទូលឲ្យពួកគេនាំ « អស់ពួកមនុស្សក្រ ពិការ ខ្វាក់ និងខ្ញើច»(ខ២១)។ តែនៅសម័យព្រះយេស៊ូវ មនុស្សជាច្រើនមានអារ្យធម៌ច្រើន ហើយម៉ឺងមាត់ជាងមនុស្សសព្វថ្ងៃនេះ។ អ្នក អាចនាំមនុស្សដូចនោះមកក្នុងក្រុមជំនុំ ហើយគេនឹងធ្វើរឿងឆ្កួតៗ។ តែសព្វថ្ងៃនេះ មនុស្សជាច្រើនឃោឃៅ ហើយពិបាកគ្រប់គ្រងបានដើម្បីនាំគេមកក្រុមជំនុំ។ ដូច្នេះព្រះយេស៊ូវមានបន្ទូលប្រាប់ពីប្រភេទមនុស្សដែល ត្រូវហៅមក។ ព្រះយេស៊ូវមានបន្ទូលពួកសិស្សរបស់ទ្រង់ថា

«ព្រះយេស៊ូវ ទ្រង់ចាត់ពួក១២នាក់នេះ ឲ្យទៅ ដោយផ្តាំថា កុំឲ្យអ្នករាល់គ្នាបែរទៅតាមផ្លូវរបស់សាសន៍ដទៃ ឬចូលទៅក្នុងទីក្រុងណា១របស់សាសន៍សាម៉ារីឡើយ ចូរទៅឯចៀមបាត់បង់ របស់វង្សានុវង្សនៃពួកអ៊ីស្រាអែលវិញ» (ម៉ាថាយ ១០:៥,៦)។

ក្រោយមក ទ្រង់មានបន្ទូលប្រាប់ពួកគេពីមនុស្សដែលត្រូវជ្រើសរើសច្រើនជាង។ ទ្រង់មានបន្ទូលប្រាប់គេ កុំឲ្យបន្ដផ្សាយដំណឹងល្អទៅមនុស្សដដែល សូម្បីតែទីក្រុងទាំងមូលក៏ដោយ។ ទ្រង់មានបន្ទូលថា

«បើអ្នកណាមិនទទួល ឬមិនស្តាប់តាមពាក្យអ្នក នោះត្រូវឲ្យអ្នករាល់គ្នាចុះពីផ្ទះនោះ ឬចេញពីក្រុងនោះ រួចរលាស់ធូលីពីជើងអ្នកចេញ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា នៅថ្ងៃជំនុំជំរះ ក្រុងសូដុំម និងក្រុងកូម៉ូរ៉ា នឹងទ្រាំបានងាយជាជាងក្រុងនោះវិញ»(ម៉ាថាយ១០:១៤,១៥)។

ព្រះគ្រិស្ដទ្រង់ជ្រើសរើសមនុស្ស ដូច្នេះយើងត្រូវធ្វើដូចគ្នាដែរ។ នរណាម្នាក់បានប្រាប់ថា «បើអ្នក ព្យាយាមជួយមនុស្សទាំងអស់ឲ្យបានសង្រ្គោះ នោះអ្នកនឹងមិនអាចជួយអ្នកណាម្នាក់បានឡើយ»។ យើង បានឃើញថា មនុស្សវ័យក្មេងដែលមានអាយុពី១៦ទៅ២៤ឆ្នាំជាប្រភេទមនុស្សដ៏ល្អបំផុតសម្រាប់ឲ្យយើង ផ្សាយដំណឹងល្អដោយប្រើវិធីសាស្រ្ដរបស់យើង។ ក្រុមជំនុំរបស់យើងភាគច្រើនត្រូវបានសង់នៅក្រុមមនុស្ស ដែលមានអាយុដូចនោះ។ យើងក៏បានឃើញថា ជនជាតិចិនដែលមានវ័យដូចនោះងាយស្រួលជួយជាងអ្នក ផ្សេងទៀត។ តែយើងមានមនុស្សប្រភេទខ្លះៗទៀតដែរ។ យើងមានក្រុមមនុស្សភាគតិចច្រើនជាង២០នៅ ក្នុងក្រុមជំនុំយើង។ តែសាមគ្គីភាពនៃក្រុមជំនុំយើងស្ថិតលើការពិតដែលថា គេជានិស្សិតរៀននៅមហាវិទ្យា ល័យ (ឬធ្លាប់ជា)។ គេមិនមែនត្រឹមតែជានិស្សិតមហាវិទ្យាល័យតែប៉ុណ្ណោះទេ។ តែគេជាមនុស្សមានចរិកល្អដែលមិនប្រើថ្នាំញៀនខ្លាំង។ គេបង្កើតជាអ្វីដែលយើងហៅថា «ក្រុមជំនុំដែលយើងផ្ដោតសំខាន់»។ យើង ផ្សាយដំណឹងល្អផ្ដោតសំខាន់លើពួកគេ។ យើងបានបន្ថែមមនុស្សវ័យក្មេងទាំងនេះប្រហែល៥០នាក់មកក្នុង ក្រុមជំនុំរបស់យើងក្នុងរយៈពេលពីរបីឆ្នាំមុន។

«រួចចៅហ្វាយប្រាប់ថា ចូរចេញទៅតាមផ្លូវច្រកល្ហក តាមរបង ហើយបង្ខំគេឲ្យចូលមក ដើម្បីឲ្យផ្ទះអញបានពេញ»(លូកា ១៤:២៣)។

សូមច្រៀងកន្លែងបន្ទរម្ដងទៀត!

ចូរនាំគេមក ចូរនាំគេមក
   ចូរនាំគេចេញពីវាលនៃអំពើបាប
ចូរនាំគេមក ចូរនាំគេមក
   ចូរនាំអ្នកដែលវង្វេងមកឯព្រះយេស៊ូវ

សព្វថ្ងៃនេះ ខ្ញុំលឺគ្រូអធិប្បាយជាច្រើនបង្រៀនថា វាពិបាកពេកដើម្បីជួយមនុស្ស។ គេប្រាប់ថា វា ពិបាកទៅៗរៀងរាល់ឆ្នាំ។ គេប្រាប់ថា យើងកំពុងរស់នៅក្នុងគ្រាចុងក្រោយបំផុត។ នោះធ្វើឲ្យវាពិបាកដើម្បី ជួយសង្រ្គោះព្រលឹងមនុស្សចេញពីលោកីយ។ អ្នកផ្សេងទៀតប្រាប់យើងថា គ្មានអ្នកណាម្នាក់នឹងប្រាប់លេខ ទូរស័ព្ទទៅមនុស្សចម្លែកដែលពួកគេជួបនៅអាគារមហាវិទ្យាល័យ ឬនៅក្នុងផ្សារទំនើបនោះទេ។ តែទ្រឹស្ដី របស់គេមិនពឹងផ្អែកលើហេតុការណ៍។ គេមិនបានសាកល្បងរឿងនេះដូចយើងបានធ្វើនោះទេ។ តាមបទ ពិសោធន៍ យើងដឹងថា មនុស្សវ័យក្មេងភាគច្រើននឹងប្រាប់ឈ្មោះរបស់គេ លេខទូរស័ព្ទរបស់គេចំពោះ មនុស្សដែលរាក់ទាក់នៅអាគារមហាវិទ្យាល័យ។ គេធ្វើវារៀងរាល់អាទិត្យ។ ខ្ញុំមិនគិតថា គេបានធ្វើវា២០ឆ្នាំ មុន នោះជាអ្វីដែលគ្រូអធិប្បាយជាច្រើនមានគំនិតថា វាមិនដំណើរការនោះទេ។ គេមិនយល់ដឹងថា យើង បានចូលក្នុងសម័យថ្មីមួយដែមានការជជែកតាមអ៊ីនធើណែត ហ្វេសបុក និងមានអ្វីផ្សេងៗទៀត។ សព្វថ្ងៃ នេះ មនុស្សវ័យក្មេងរាប់ពាន់នាក់នឹងប្រាប់លេខទូរស័ព្ទរបស់គេទៅកាន់មនុស្សចម្លែកជាពិត នោះជាភាពរាក់ទាក់។ ពួកគេរាប់រយនាក់ធ្វើដូចនោះតាមរយៈក្រុមជំនុំរបស់យើងរាល់អាទិត្យ។ តែអ្នកត្រូវតែផ្ដោតសំខាន់លើមនុស្សវ័យរៀនមហាវិទ្យាល័យ ដោយសារតែមនុស្សចាស់ៗនឹងមិនប្រាប់លេខទូរស័ព្ទរបស់ពួកគេនោះទេ។ គ្រូអធិប្បាយជាច្រើនគិតថា គ្មានអ្វីសោះនឹងដំណើរការ ថែមទាំងគិតថា រាល់វិធីសាស្រ្ដនៃការផ្សាយដំណឹងល្អគឺពិបាកពេក។ តែគេគិតខុស ព្រះយេស៊ូវមានបន្ទូលថា

«តើអ្នករាល់គ្នាមិនថា នៅ៤ខែទៀត ទើបដល់រដូវចំរូតទេឬអី ខ្ញុំប្រាប់អ្នករាល់គ្នាថា ចូរងើបឡើងមើលទៅស្រែមើល ដ្បិតបានក្រហមល្មមច្រូតហើយ» (យ៉ូហាន ៤:៣៥)។

នៅតាមមហាវិទ្យាល័យ តាមផ្សារទំនើប និងតាមដងផ្លូវពេញដោយមនុស្សវ័យក្មេង។ តែយើងត្រូវតែទៅរក ពួកគេ។ យើងត្រូវតែទៅរកពួកគេដោយចិត្ដខ្នះខ្នែង និងការប្ដេជ្ញាចិត្ដ។ តាមទីក្រុងពេញដោយពួកគេ។ ចំរូត តែងតែធំជាច្រើន។ វាតែងតែរីកចំរើនរហូត កាលនិស្សិតមហាវិទ្យាល័យថ្មីៗមករាល់ឆមាសនីមួយៗ។ ព្រះ យេស៊ូវមានបន្ទូលថា

«បានជាទ្រង់មានព្រះបន្ទូលទៅពួកសិស្សថា ចំរូតធំណាស់ តែមានអ្នកច្រូតតិចទេ ដូច្នេះ ចូរសូមអង្វរដល់ព្រះអម្ចាស់នៃចំរូត ឲ្យទ្រង់ចាត់អ្នកច្រូតមកក្នុងចំរូតទ្រង់។ »(ម៉ាថាយ ៩:៣៧,៣៨)។

សូមច្រៀងវាម្ដងទៀត!

ចូរនាំគេមក ចូរនាំគេមក
   ចូរនាំគេចេញពីវាលនៃអំពើបាប
ចូរនាំគេមក ចូរនាំគេមក
   ចូរនាំអ្នកដែលវង្វេងមកឯព្រះយេស៊ូវ

នេះមិនមែនជាការងារងាយស្រួលនោះទេ។ ខ្ញុំភ្ញាក់ផ្អែល ពេលខ្ញុំឃើញថា យើងមានមនុស្សដែល ចេញទៅផ្សាយដំណឹងល្អ ហើយនាំឈ្មោះមនុស្ស និងលេខទូរស័ព្ទមកចំនួនបន្ដិចបន្ដួច។ អ្នកខ្លះមិនដែល យកឈ្មោះមនុស្ស និងលេខទូរស័ព្ទមកសោះ។ រឿងនេះរំខានខ្ញុំនៅយប់មុន។ ការពិតគឺថា ចំរូតពេញទៅ ដោយមនុស្សវ័យក្មេង។ ព្រះយេស៊ូវមានបន្ទូលថា យើងគួរតែអធិស្ឋានសុំព្រះឲ្យ «ចាត់អ្នកចំរូងមកក្នុងចំរូត ទ្រង់»។ អ្នកខ្លះនឹងចេញទៅផ្សាយដំណឹងល្អ តែមិនយកឈ្មោះមនុស្សច្រើននាក់នោះទេ។ អ្នកមិនយក ឈ្មោះមនុស្សជាច្រើនមក ដយសារតែអ្នកមិនមែន «កំពុងច្រូត»ដើម្បីមានឈ្មោះមនុស្ស។ មនុស្សវ័យក្មេង បាត់បង់រាប់រយនាក់នៅទីនោះ។ តែអ្នកមិនមែន «កំពុងច្រូត»ដើម្បីមានឈ្មោះរបស់គេនោះទេ! ពាក្យ «អ្នកចំរូត» អាចបកប្រែថា «អ្នកធ្វើការ»។

នោពេលអ្នកទៅផ្សាយដំណឹងល្អ អ្នកត្រូវតែធ្វើការចំពោះរឿងនេះ! អ្នកត្រូវតែខំប្រឹង ឬអ្នកនឹងមិន មានឈ្មោះឡើយ។ អ្នកត្រូវតែខំប្រឹងផ្សាយដំណឹងល្អ ដើម្បីនាំឈ្មោះមនុស្ និងលេខទូរស័ព្ទជាច្រើនមក។ ខ្ញុំអធិស្ឋានថា អ្នកនឹងធ្វើការនៅអាទិត្យខាងមុខ! កុំខ្ពិលអី! កុំខ្លាច! កុំគ្រាន់តែឈរ ហើយរង់ចាំពេលចេញ! អ្នកត្រូវតែខំប្រឹងដើម្បីយកឈ្មោះមនុស្ស!

«រួចចៅហ្វាយប្រាប់ថា ចូរចេញទៅតាមផ្លូវច្រកល្ហក តាមរបង ហើយបង្ខំគេឲ្យចូលមក ដើម្បីឲ្យផ្ទះអញបានពេញ»(លូកា ១៤:២៣)។

សូមច្រៀងវា!

ចូរនាំគេមក ចូរនាំគេមក
   ចូរនាំគេចេញពីវាលនៃអំពើបាប
ចូរនាំគេមក ចូរនាំគេមក
   ចូរនាំអ្នកដែលវង្វេងមកឯព្រះយេស៊ូវ

ព្រឹកថ្ងៃអាទិត្យមុន លោកណូអេ សោងបានអធិប្បាយមេរៀនដ៏អស្ចារ្យមួយ។ វាត្រឹមតែជាសេចក្ដី អធិប្បាយទី២របស់គាត់តែប៉ុណ្ណោះ។ តែវាពេញដោយអំណាច! លោកណូអេ សោងបានប្រសាសន៍ថា

សព្វថ្ងៃនេះ បញ្ហាដែលធំបំផុតដែលមនុស្សវ័យក្មេងកំពុងប្រឈមមុខគឺជា ភាពឯកោរ។ ខ្ញុំដឹងថា វាត្រូវពិតមែន! អ្នកអាចស្ថិតនៅក្នុងហ្វូងមនុស្ស។ តែ ពិតណាស់ អ្នកមិនស្គាល់មនុស្សដោយផ្ទាល់នោះទេ។ អ្នកបន្ដការណាត់ជួប តែអ្នកដឹងថា វានឹងនៅជាប់យូរនោះទេ។ អ្នកអាចស្រឡាញ់គ្នា តែនៅពេល ឆាប់ៗ វានឹងទៅបាត់។ អ្នកអាចដើរកាត់ផ្សារទំនើប តែគ្មានអ្នកណាម្នាក់ ស្គាល់អ្នក ឬខ្វល់ខ្វាយពីអ្នកនោះទេ។ អ្នកអាចលេខហ្វេសបុក ឬជជែកគ្នា លេងតាមឡាញ តែអ្នកដឹងថា មនុស្សទាំងអស់ដែលអ្នកទាក់ទងនោះមិន ខ្វល់ខ្វាយពីអ្នកនោះទេ។ គេត្រឹមតែជាមិត្ដភក្ដិតាមអ៊ីធើណែតប៉ុណ្ណោះ មិន មែនជាមិត្ដភក្ដិពិតប្រាកដនោះទេ។ តើអ្វីទៅជាចម្លើយ? ចម្លើយត្រឹមត្រូវគឹ នៅ «ក្រុមជំនុំថាបាណាខលបាទីស្ទថ្មី!(លោកណូអែ សោង «ព្រះស្អប់ភាព ឯកោរ»។

បាទ លោកណូអេបានថាត្រូវ! សព្វថ្ងៃនេះក្មេងៗមានភាពឯកោរ។ មិនមែនត្រឹមតែពួកខ្លះនោះទេ។ ពួកគេ ទាំងអស់សុទ្ធតែមានបទពិសោធន៍ពីភាពឯកោរ។ សូមទៅរកពួកគេ ញញឹមដាក់ពួកគេ ហើយនិយាយពាក្យ «សួស្ដី»។ កុំខ្លាចអី! លោកយ៉ូហាន ខាហ្គិនប្រាប់ខ្ញុំថា «យើងកំពុងធ្វើល្អដាក់គេដោយសារយើងអញ្ចើញគេ មកជប់លៀងនៅក្រុមជំនុំ»។ គាត់ប្រសាសន៍ត្រឹមត្រូវ! យើងកំពុងជួយគេយ៉ាងធំ ដោយសារយើងផ្ដល់នូវអ្វី ដែលគេត្រូវការ។ វាជាអ្វីដែលគេត្រូវការដើម្បីព្យាបាលភាពឯកោររបស់គេ វាអ្វីដែលគេត្រូវការដើម្បីមានជីវិត ល្អប្រសើរ។ វាអ្វីដែលគេត្រូវការដើម្បីស្វែងរកមេត្រីភាពជាមួយព្រះតាមរយៈព្រះយេស៊ូវគ្រិស្ដ! អ្នកមិនមែន កំពុងនិយាយដាក់គេដូចជាអ្នកលក់ម្នាក់ ដែលកំពុងតែព្យាយាមយកអ្វីពីពួកគេនោះទេ។ ទេ! ទេ! អ្នកមិន មែនជាអ្នកលក់ទាល់តែសោះ! អ្នកទៅទីនោះដើម្បីផ្សាយដំណឹងល្អ មិនមែនដើម្បីយកអ្វីពីពួកគេគេនោះ ទេ! កុំធ្វើល្បិចដាក់គេ! កុំលក់របស់អ្វីដែលពួកគេមិនត្រូវការ! អ្នកទៅទីនោះដើម្បីផ្ដល់អ្វីខ្លះដល់គេ។ អ្នក ទៅដើម្បីផ្ដល់អ្វីខ្លះដែលគេត្រូវការជាទីបំផុត! អ្នកទៅដើម្បីនាំគេមកជប់លៀងនៅក្រុមជំនុំ។ អ្នកទៅដើម្បី នាំគេឲ្យស្វែងរកមិត្ដភក្ដិល្អៗ។ អ្នកទៅដើម្បីនាំគេមកក្រុមជំនុំ ដូច្នេះគេអាចលឺអំពីព្រះយេស៊ូវគ្រិស្ដ ហើយ ទទួលអំណោយទាននៃសេចក្ដីសង្រ្គោះដ៏ឥតគិតថ្លៃ និងសេចក្ដីស្រឡាញ់ដ៏នៅអស់កល្បជានិច្ចរបស់ទ្រង់!

«រួចចៅហ្វាយប្រាប់ថា ចូរចេញទៅតាមផ្លូវច្រកល្ហក តាមរបង ហើយបង្ខំគេឲ្យចូលមក ដើម្បីឲ្យផ្ទះអញបានពេញ»(លូកា ១៤:២៣)។

សូមច្រៀងវា!

ចូរនាំគេមក ចូរនាំគេមក
   ចូរនាំគេចេញពីវាលនៃអំពើបាប
ចូរនាំគេមក ចូរនាំគេមក
   ចូរនាំអ្នកដែលវង្វេងមកឯព្រះយេស៊ូវ

នៅពេលអ្នកទៅផ្សាយដំណឹងល្អ កុំខ្លាចអី! គេត្រូវការអ្វីដែលយើងផ្ដល់ឲ្យ។ គេត្រូវការវាជាទីបំ ផុត! អ្នកកំពុងធ្វើល្អដាក់គេ។ អ្នកទៅទីនោះដើម្បីជួយគេ។ ដើម្បីផ្ដល់អ្វីដែលគេត្រូវការ។ ដើម្បីយកឈ្មោះ របស់គេ ដូច្នេះយើងអាចនាំគេមក។ ដូច្នេះយើងបង្ហាញសេចក្ដីស្រឡាញ់ និងមិត្ដភាពដែលគេមិនធ្លាប់ស្គាល់ វាជាសេចក្ដីស្រឡាញ់របស់ព្រះ សេចក្ដីស្រឡាញ់ដ៏អស្ចារ្យនៃព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណ បរិសុទ្ធ វាជាមិត្ដភាព ភាពកក់ក្ដៅ ការប្រកបគ្នា និងអំណរនៃក្រុមថាបាណាខលបាទីស្ទ«ថ្មី»!

ចំរូតទំល្មមច្រូតហើយ! ឥឡូងនេះសូមទៅអាទិត្យក្រោយ ហើយយកឈ្មោះមនុស្ស និងលេខទូរ ស័ព្ទជាច្រើនពីការផ្សាយដំណឹងល្អផ្ទាល់ខ្លួនរបស់អ្នក! សូមទៅផ្សាយដំណឹងល្អជាមួយយើងនៅយប់ថ្ងៃពុធ! សូមផ្សាយដំណឹងល្អជាមួយយើងនៅយប់ថ្ងៃព្រហស្បត្ដ៍! សូមទៅម្ដងទៀតនៅយប់ថ្ងៃសៅរ៍។ ហើយសូម ទៅម្ដងទៀតនៅរសៀលថ្ងៃអាទិត្យ! សូមយកឈ្មោះមនុស្សជាច្រើមក មិនមែនត្រឹមតែម្នាក់ ឬ២នាក់នោះ ទេ។ សូមយកឈ្មោះមនុស្សច្រើនមក! អ្នកអាចធ្វើបាន! កុំខ្លាចអី។ អ្នកមានអ្វីដែលមនុស្សវ័យទាំងនោះត្រូវ ការជាទីបំផុត! សូមទៅធ្វើវា! សូមទៅធ្វើវា! សូមទៅធ្វើវា!

«រួចចៅហ្វាយប្រាប់ថា ចូរចេញទៅតាមផ្លូវច្រកល្ហក តាមរបង ហើយបង្ខំគេឲ្យចូលមក ដើម្បីឲ្យផ្ទះអញបានពេញ»(លូកា ១៤:២៣)។

សូមក្រោកឈរឡើង ហើយច្រៀងបទលេខ៨។ បទ «ចូរនាំគេមក»។ ច្រៀងវា វានៅលេខ៨លើក្រដាស ចម្រៀង។ ច្រៀងវា បន្ទាប់ធ្វើតាមទាំងអស់នៅអាទិត្យក្រោយ!

មើលខ្ញុំលឺសំលេងរបស់អ្នកគង្វាល
   វាចេញពីវាលខ្សាច់ដ៏ងងឹត ហើយអាប់អួរ
កំពុងហៅចៀមដែលបានវង្វេងចេញឆ្ងាយ
   ចៀមនោះបានចេញពីក្រោលរបស់អ្នកគង្វាល
ចូរនាំគេមក ចូរនាំគេមក
   ចូរនាំគេចេញពីវាលនៃអំពើបាប
ចូរនាំគេមក ចូរនាំគេមក
   ចូរនាំអ្នកដែលវង្វេងមកឯព្រះយេស៊ូវ។

តើនរណានឹងទៅជួយអ្នកគង្វាលចៀមនេះ
   ចូរជួយទ្រង់រកចៀមដែលវង្វេងឆ្ងាយ
តើនរណានឹងនាំចៀមបាត់បង់ទៅឯក្រោល
   តើចៀមនោះនឹងជ្រកពីត្រជាក់នៅឯណា?
ចូរនាំគេមក ចូរនាំគេមក
   ចូរនាំគេចេញពីវាលនៃអំពើបាប
ចូរនាំគេមក ចូរនាំគេមក
   ចូរនាំអ្នកដែលវង្វេងមកឯព្រះយេស៊ូវ

នាំចៀមចេញពីសម្រែកនៅវាលខ្សាច់
   នាំចៀមចេញពីព្រៃនៅភ្នំ និងកំពស់ភ្នំ
មើល អ្នកគង្វាលកំពុងហៅខ្ញុំ
   ចូរទៅរកចៀម តើវានៅឯណា?
ចូរនាំគេមក ចូរនាំគេមក
   ចូរនាំគេចេញពីវាលនៃអំពើបាប
ចូរនាំគេមក ចូរនាំគេមក
   ចូរនាំអ្នកដែលវង្វេងមកឯព្រះយេស៊ូវ
(«ចូរនាំគេមក» ដោយលោក Alexcenah Thomas សតវត្សទី១៩។

តើសេចក្ដីអធិប្បាយជម្រុញអ្នកឲ្យយកឈ្មោះមនុស្សថែមទៀតឬទេ? យប់នេះ តើអ្នកឃើញតម្រូវ ការឬទេ? តើអ្នកនឹងនិយាយថា «បាទ លោកបណ្ឌិត ហាយមើលស៍ នៅអាទិត្យក្រោយ ខ្ញុំនឹងធ្វើឲ្យបាន ច្រើនថែមទៀត»។ បើនោះជាប្រាថ្នារបស់អ្នក អញ្ចឹងសូមចេញពីកៅអ៊ី ហើយមកខាងមុខ។ សូមមកលើ ឆាកឥឡូវនេះ ហើយនៅខាងក្រោមផងដែរ! អេមីនឹងលេខបទ «ចូរនាំគេមក» នៅខណៈពេលអ្នកមក (គេមក)។

លោកយ៉ូហាន សាំយ៉ូអែល ខាហ្គិន សូមអធិស្ឋានសុំឲ្យព្រះជួយអ្នកទាំងអស់គ្នាអាចយកឈ្មោះ មនុស្សថែមទៀតនៅអាទិត្យក្រោយ។ (លោកយ៉ូហាន ខាហ្គិនអធិស្ឋាន។ ឥឡូវណូអេ សោងអធិស្ឋាន (គាត់អធិស្ឋាន)។ កាលអេមីលេខបទកន្លែងបន្ទរ សូមច្រៀងវាខណៈពេលអ្នកត្រលប់ទៅឯកៅអ៊ីវិញ។

ចូរនាំគេមក ចូរនាំគេមក
   ចូរនាំគេចេញពីវាលនៃអំពើបាប
ចូរនាំគេមក ចូរនាំគេមក
   ចូរនាំអ្នកដែលវង្វេងមកឯព្រះយេស៊ូវ

សូមអង្គុយចុះ។ ការងារដ៏ធំចម្បងរបស់ព្រះយេស៊ូវគ្រិស្ដគឺដើម្បីជួយសង្រ្គោះព្រលឹងដែលបាត់បង់ ទ្រង់មានបន្ទូលថា ទ្រង់បានយាងមក «ដើម្បីស្វែងរក ហើយជួយសង្រ្គោះមនុស្សដែលបាត់បង់»(លូកា ១៩:១០)។

បើអ្នកមិនទាន់បានសង្រ្គោះ ខ្ញុំសូមប្រាប់អ្នកថា ព្រះយេស៊ូវអាចជួយសង្រ្គោះអ្នកបាន។ សូមបែរ ចេញក្នុងជីវិតរបស់អ្នក ហើយមកជួបព្រះយេស៊ូវគ្រិស្ដ«ផ្ទាល់មុខ» ដូចលោកណូអេ សោងបានធ្វើ។ ព្រះ យេស៊ូវបានរងទុក្ខ ហើយសុគតលើឈើឆ្កាង។ ទ្រង់បានសុគតជំនួសអ្នក ដើម្បីសងទោសអំពើបាបរបស់ អ្នក។ គាត់បានបង្ហូរព្រះលោហិតរបស់ទ្រង់លើឈើឆ្កាង ដើម្បីសំអាតអំពើបាបរបស់អ្នកទាំងអស់។ បើអ្នក ចង់ទទួលជឿលើព្រះយេស៊ូវ សូមជួបលើលោកបណ្ឌិត ខាហ្គិននៅយប់នេះ ឬទូរស័ព្ទគាត់នៅការិយាល័យ របស់គាត់ ហើយណាត់ជួបជាមួយគាត់ ដូច្នេះគាត់អាចប្រឹក្សាជាមួយអ្នកអំពីសេចក្ដីសង្រ្គោះ។ សូមព្រះអង្គ ប្រទានពរដល់អ្នក! អាម៉ែន។


បើសិនជាសេចក្ដីអធិប្បាយនេះជាព្រះពរសំរាប់បងប្អូន នោះសូមផ្ញើរអ៊ីម៉ែលទៅកាន់លោកបណ្ឌិត ហាយមើស៏ ហើយសូមប្រាប់គាត់ផង។ នៅពេលអ្នកសរសេរផ្ញើរទៅកាន់លោក ហាយមើស៍ សូមប្រាប់ពីប្រទេសរបស់អ្នក ឬក៏គាត់មិនអាចឆ្លើយតបទៅវិញ។ សូមចុចទីនេះ rlhymersjr@sbcglobal.net(សូមចុចទីនេះ) ។ បើសេចក្ដីអធិប្បាយទាំងនេះជាព្រះពរចំពោះអ្នក នោះសូមប្រាប់គាត់ ថែមទាំងប្រាប់ពីប្រទេសរបស់អ្នកផង។ អ្នកអាចសរសេរទៅកាន់លោក ហាយមើស៏ក្នុងភាសាណា ក៏បាន ប៉ុន្ដែ សូមសរសេរជាភាសាអង់គ្លេស បើសិនជាបងប្អូនអាចធ្វើបាន។ បើអ្នកចង់សរសេរទៅ គាត់តាមប្រៃណីយ៍ សូមសរសេរទៅកាន់អាស័យដ្ឋាន P.O. Box 15308, Los Angeles, CA 90015។ អ្នកអាចទូរស័ព្ទទៅគាត់តាមលេខ(៨១៨)៣៥២-០៤៥២។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអានសេចក្ដីអធិប្បាយរបស់ លោក ហាយមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗនៅលើអ៊ីធើណេត តាមគេហទំព័រ
www.sermonsfortheworld.com. ចុចលើ ”
សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ”

សេចក្ដីអធិប្បាយដែលសរសេរដៃទាំងនេះមិនហាមឲ្យថតចំលងទេ។ អ្នកប្រើវាដោយគ្មានការអនុញ្ញាតពីលោក Dr. Hymers។ ទោះបីជាយ៉ាងណាក៏ដោយ គ្រប់សេចក្ដីអធិប្បាយជាវីដីអូទាំងអស់របស់លោក Dr. Hymers ហាមថតចំលង ហើយអាចត្រឹមតែប្រើវាបានដោយមានការអនុញ្ញាត។

អានព្រះគម្ពីរមុនពេលអធិប្បាយដោយលោក Mr. Abel Prudhomme៖ កិច្ចការ ១៤:១៦-២៣។ ច្រៀងចំរៀងតែម្នាក់ឯងមុនអធិប្បាយដោយលោក Benjamin Kincaid
Griffith៖(«ចូរនាំគេមក»ដោយលោក Alexcenah Thomas សតវត្សទី១៩)។