ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០
នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។
មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤
ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។
សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ
ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។
នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។
អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net។
ចក្ខុវិស័យនៃការរស់ឡើងវិញA VISION OF REVIVAL ដោយលោកបណ្ឌិត សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស |
សូមបើកទៅគម្ពីរអេសាយ ៦៤:១ជាមួយខ្ញុំ។ គម្ពីរស្កោហ្វៀលនៅទំព័រ៧៦៨។ « ឱបើសិនជាទ្រង់នឹងវែកផ្ទៃមេឃ ហើយយាងចុះមកទៅអេះ ដើម្បីឲ្យភ្នំទាំងប៉ុន្មាន បានញាប់ញ័រនៅចំពោះទ្រង់ ដូចកាលណាភ្លើងរាលឆេះគំនរស្នាប់ ឬដូចភ្លើងធ្វើឲ្យទឹកពុះខ្ជោលឡើងផង ដើម្បីនឹងធ្វើឲ្យពួកខ្មាំងសត្រូវទ្រង់បានស្គាល់ព្រះនាមទ្រង់ ហើយសាសន៍ទាំងប៉ុន្មានបានញាប់ញ័រនៅចំពោះទ្រង់ នៅគ្រាដែលទ្រង់បានធ្វើការគួរស្ញែងខ្លាច ដែលយើងខ្ញុំមិនបានម៉ៃចិត្តសោះ នោះទ្រង់បានយាងចុះមក ហើយភ្នំទាំងប៉ុន្មានបានកក្រើកញ័រនៅចំពោះទ្រង់ ដ្បិតចាប់តាំងពីចាស់បុរាណមក មនុស្សលោកមិនដែលឮ ក៏មិនដែលដឹងដោយសារត្រចៀក ហើយភ្នែកមិនដែលឃើញព្រះឯណា ក្រៅពីទ្រង់ ដែលធ្វើការជំនួសអ្នកដែលសង្ឃឹមដល់ទ្រង់ឡើយ» (អេសាយ ៦៤:១-៤)។ អាម៉ែន។ សូមសម្រួលឥរិយាបថ។ តាមធម្មតា ការរស់ឡើងវិញកើតឡើងចំពោះពួកអ្នកដែលបានប្រែចិត្ដរួចហើយ។ តែគេមិនមាន ការដឹងខ្លួនពិតប្រាកដនៃព្រះវត្ដមានរបស់ព្រះនៅក្នុងជីវិតរបស់គេ។ ពួកគេមកក្រុមជំនុំដោយសារជាទំលាប់ តែគេរស់នៅដោយមិនដឹងពីព្រះវត្ដមានរបស់ព្រះសោះឡើយ។ គេអធិស្ឋាន តែវាហាក់ដូចជាគេគ្រាន់តែ និយាយចោល។ ពិតប្រាកដណាស់ គេមិនដឹងថា ព្រះស្ដាប់គេឬក៏អត់។ គេមិនមានអារម្មណ៍ថា សេចក្ដី អធិស្ឋានរបស់គេនឹងត្រូវឆ្លើយតបសោះ។ គេមិនដឹងថា ព្រះកំពុងស្ដាប់គេឬក៏អត់។ គេសូម្បីតែអាចអធិស្ឋានយ៉ាងអស្ចារ្យក្នុងការប្រជុំគ្នាអធិស្ឋាន។ សេចក្ដីអធិស្ឋានរបស់គេអាចស្ដាប់ទៅដូចជាមានអំណាច។ តែនៅខាងក្នុង គេគ្មានការសន្ទនាជាមួយព្រះនោះទេ។ ជារឿយៗក្នុងការរស់ឡើងវិញ ពួកអ្នកដែលហាក់ដូច ជាដឹកនាំគេអធិស្ឋានដោយអំណាចជាខ្លាំងមុនដំបូង គេជាមនុស្សដែលយល់ដឹងថា «អំពើបាបរបស់ឯងរាល់គ្នាបានបាំងព្រះភក្ត្រទ្រង់មិនឲ្យឯងឃើញ ដល់ម៉្លេះបានជាទ្រង់មិនព្រមស្តាប់ទេ»(អេសាយ ៥៩:២)។ ជារឿយៗ ការរស់ឡើងវិញចាប់ផ្ដើម នៅពេលអ្នកដឹកនាំខ្លះដែលជាគ្រីស្ទានល្អមានអារម្មណ៍ថា អំពើបាបបានធ្វើឲ្យបាត់បង់ភាពបរិសុទ្ធ និងបទពិសោធន៍ទន់ភ្លន់នៃព្រះវត្ដមានរបស់ព្រះ។ បន្ដិចទៀត ខ្ញុំ នឹងអានពីការរៀបរាប់មួយពីការរស់ឡើងវិញដ៏អស្ចារ្យ។ តើវាបានចាប់ផ្ដើមតាមរបៀបណា? វាចាប់ផ្ដើមនៅ ក្នុងការប្រជុំគ្នាអធិស្ឋាននៅយប់ថ្ងៃសៅរ៍។ មានការអធិស្ឋានបែបធម្មតា ប៉ុន្ដែគ្មានការដឹងខ្លួនពីព្រះវត្ដមាន របស់ព្រះនៅក្នុងការប្រជុំគ្នាបែបនោះឡើយ។ «ក្រោយមកគ្រូគង្វាលម្នាក់បានខ្ទេចខ្ទាំចិត្ដ ហើយបានយំ។ នេះជារឿងដែលខុសប្លែកពីធម្មតាណាស់»។ គាត់បានសារភាពដោយបើកចំហនៅមុខពួកជំនុំទាំងមូលថា «គាត់បានមានចិត្ដរឹងរូស»។ កាលគាត់បាននិយាយទាំងស្រក់ទឹកភ្នែក នោះការចាក់ចុចចិត្ដ «បានរាលដាល រហូតដល់មានមនុស្សយំខ្សឹបៗ យំខ្លាំងៗ ទាំងស្រែកថ្ងូរនៅពេញការប្រជុំគ្នានោះ»។ មនុស្សទាំងអស់នេះសុទ្ធតែបានសង្រ្គោះហើយ តែការលន់តួបាបដោយបើកចំហរបស់គ្រូគង្វាលបានធ្វើឲ្យពួកគេយល់ដឹងថា ពួកគេក៏មានចិត្ដរឹងរូសដូចនោះផងដែរ។ «ការប្រជុំគ្នានោះបានបន្ដរហូតដល់ម៉ោង២ពេលព្រឹក ហើយត្រង់ ចំនុចនេះដែលព្រះវិញ្ញាណបរិសុទ្ធបានយាងចុះមកក្នុងការប្រជុំនោះ»។ នៅពេលខ្ញុំបង្ហាញប្រាប់ពីការរស់ឡើងវិញ មានអ្នកខ្លះដែលបាននៅទីនេះច្រើនឆ្នាំហើយមិនចង់លឺ ពីវាឡើយ។ នោះគឺដោយសារតែអ្នកមិនដែលឃើញការរស់ឡើងវិញ ហើយមិនដឹងពីអ្វីដែលយើងកំពុងខក ខាន។ លោកយ៉ូហាន ខាហ្គិនបានប្រាប់ខ្ញុំថា ខ្ញុំចង់បានការរស់ឡើងវិញដោយសារតែខ្ញុំអាច «ក្រេបរស់ជាតិពីវា»។ ខ្ញុំបានឃើញការរស់ឡើងវិញ ហើយខ្ញុំចូលចិត្ដ «រស់ជាតិ»របស់វា ថែមទាំងចង់បានវាម្ដងទៀត។ អ្នកមិនដែលភ្លក់រស់ជាតិពីវា ដូច្នេះអ្នកគិតថា «តើលោកគ្រូគង្វាលកំពុងតែនិយាយពីអ្វីទៅ? ហេតុអ្វីបានជា គាត់បន្ដនិយាយអំពីការរស់ឡើងវិញ?» បើអ្នកធ្លាប់ភ្លក់រស់ជាតិពីវា នោះអ្នកនឹងចង់បានវាផងដែរ។ អ្នកនឹង ទន្ទឹងរង់ចាំវាផងដែរ។ អ្នកទន្ទឹងរង់ចាំព្រះវត្ដមានរបស់ព្រះដើម្បីយាងមកគង់ក្នុងចំណោមយើង។ នៅព្រឹកនេះ ខ្ញុំបានអធិប្បាយពី «ក្រុមជំនុំថាបាណាខលបាទីស្ទថ្មី»។ តែយើងមិនអាចបង្កើតក្រុមជំនុំថ្មីដោយសារការផ្លាស់ប្ដូររឿងពីរបី និងដោយសារការរុះរើ «វិធីសាស្រ្ដចាត់ចែង»ក្រុមជំនុំបានឡើយ។ យើងត្រូវតែមានជីវិតថ្មី! ហើយជីវិតថ្មីអាចមកពីព្រះតែមួយគត់។ លោក អេ W ថូសើរបានប្រសាសន៍ថា «ព្រះប្រទានជីវិត តែមិនមែនឲ្យជីវិតចាស់ធំឡើងនោះទេ។ ទ្រង់ប្រទានជីវិតចេញពីសេចក្ដីស្លាប់ ដ្បិតជីវិតនោះយើងត្រូវ បន្ដទីពឹងលើព្រះទាំងស្រុង ដ្បិតទ្រង់ជាប្រភព ហើយជារុន្ធទឹកនៃជីវិត»។ យើងមិនអាចមានក្រុមជំនុំបាទីស្ទថាបាណាខល«ថ្មី»នោះទេ ទាល់តែចិត្ដរបស់យើងផ្លាស់ជាថ្មី កែជាថ្មី ស្ដារឡើងវិញ ហើយ ប្រោសឲ្យរស់ជាថ្មីដោយសារព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះ។ មានពាក្យដែលពិពណ៌នាពីការនេះ។ ពាក្យនោះ គឺជាពាក្យ ការរស់ឡើងវិញ! ការរស់ឡើងវិញជាអ្វីដែលលោកអេសាយបានអធិស្ឋានសុំក្នុងអត្ថបទគម្ពីររបស់យើង «ឱបើសិនជាទ្រង់នឹងវែកផ្ទៃមេឃ ហើយយាងចុះមកទៅអេះ ដើម្បីឲ្យភ្នំទាំងប៉ុន្មាន បានញាប់ញ័រនៅចំពោះទ្រង់ ដូចកាលណាភ្លើងរាលឆេះគំនរស្នាប់ ឬដូចភ្លើងធ្វើឲ្យទឹកពុះខ្ជោលឡើងផង ដើម្បីនឹងធ្វើឲ្យពួកខ្មាំងសត្រូវទ្រង់បានស្គាល់ព្រះនាមទ្រង់ ហើយសាសន៍ទាំងប៉ុន្មានបានញាប់ញ័រនៅចំពោះទ្រង់ នៅគ្រាដែលទ្រង់បានធ្វើការគួរស្ញែងខ្លាច ដែលយើងខ្ញុំមិនបានម៉ៃចិត្តសោះ នោះទ្រង់បានយាងចុះមក ហើយភ្នំទាំងប៉ុន្មានបានកក្រើកញ័រនៅចំពោះទ្រង់ ដ្បិតចាប់តាំងពីចាស់បុរាណមក មនុស្សលោកមិនដែលឮ ក៏មិនដែលដឹងដោយសារត្រចៀក ហើយភ្នែកមិនដែលឃើញព្រះឯណា ក្រៅពីទ្រង់ ដែលធ្វើការជំនួសអ្នកដែលសង្ឃឹមដល់ទ្រង់ឡើយ»(អេសាយ ៦៤:១-៤)។ ខ្ញុំមិនអាចឈប់ច្រៀងបទ «សូមទ្រង់ចាក់បំពេញការជាក់ស្ដែងខ្ញុំ»បានឡើយ។ កាលខ្ញុំដើរលេង នៅសួនឧទ្យាន ហើយអធិស្ឋាន ខ្ញុំច្រៀងបទនេះ។ នៅពេលខ្ញុំកំពុងរៀបចំសេចក្ដីអធិប្បាយនេះ ខ្ញុំច្រៀងវា។ ខ្ញុំឃើញថា ខ្ញុំច្រៀងតិចៗម្នាក់ឯងពេញមួយថ្ងៃ។ វាជារឿងចុងក្រោយបំផុតដែលខ្ញុំច្រៀងម្នាក់ឯង កាលខ្ញុំ ចូលគេងនៅពេលយប់។ ព្រះអង្គសង្រ្គោះអើយ សូមចាក់បំពេញការជាក់ស្ដែងខ្ញុំ សូមក្រោកឈរឡើង ហើយច្រៀងកន្លែងបន្ទរជាមួយខ្ញុំ ព្រះអង្គសង្រ្គោះអើយ សូមចាក់បំពេញការជាក់ស្ដែងខ្ញុំ សូមអង្គុយចុះ លោកអេសាយបានអធិស្ឋាន «ឱបើសិនជាទ្រង់នឹងវែកផ្ទៃមេឃ{បើកមេឃចំហឲ្យធំ} ហើយយាងចុះមកទៅអេះ ដើម្បីឲ្យភ្នំទាំងប៉ុន្មាន បានញាប់ញ័រនៅចំពោះទ្រង់»(អេសាយ៦៤:១)។ លោកបណ្ឌិត ឡូដ ជ៉ូនស៍បានហៅការនោះថា «សេចក្ដីអធិស្ឋានដ៏ខ្ពស់បំផុត{សម្រាប់}ការរស់ឡើងវិញ»(Martyn Lloyd-Jones, M.D., Revival, Crossway Books, 1992 edition, page 305)។ ខ្ញុំស្ដាយក្រោយជាខ្លាំង ដែលខ្ញុំមិនបានសរសេរទុកពីការរស់ឡើងវិញដែលបានកើតឡើងចំពោះ ក្រុមជំនុំរបស់ខ្ញុំ ក្រុមជំនុំហ្វឹសបាទីស្ទចិននៅរដ្ឋឡូសអង់ចាឡែស។ វានឹងជួយឲ្យអ្នកឃើញតិចៗពីអ្វីដែល អ្នកអធិស្ឋានសុំ។ ប៉ុន្ដែខ្ញុំមិនបានសរសេរទុកនោះទេ។ អ្វីល្អបំផុតដែលខ្ញុំអាចធ្វើបានគឺ ខ្ញុំអាចរៀបរាប់ប្រាប់អ្នកពីការរស់ឡើងវិញ១ទៀត ដែលស្រដៀងគ្នាទៅនឹងការរស់ឡើងវិញដ៏ធំ ដែលខ្ញុំបានឃើញនៅក្រុមជំនុំ ចិននៅចុងឆ្នាំ១៩៦០។ ការរៀបរាប់នេះត្រូវបានប្រាប់ដោយលោក រេវ ដាវីឌ ដេវីក្នុងឆ្នាំ១៩៨៩។ ខ្ញុំនឹងដក ស្រង់ប្រាប់បងប្អូន។ លោក រេវ ដេវីបានប្រសាសន៍ថា នេះមិនមែនជាការឃោសនាបែបផ្សាយដំណឹងល្អនោះទេ ថែមទាំងវា មិនមែនជារឿងខ្លះដែលកើតឡើងលឿននោះទេ។ ការរស់ឡើងវិញជាពេល ដែលព្រះយាងចុះមកក្នុងព្រះវត្ដមានរបស់ទ្រង់។ គាត់បានប្រសាសន៍ថា ខ្ញុំធ្វើជាអ្នកដឹកនាំក្រុមជំនុំជាច្រើននៅក្នុងតំបន់របស់យើង។ ពួកគេជា ក្រុមជំនុំដែលជាប់រវល់ជាមួយសកម្មភាពជាច្រើន។ យើងមានការប្រជុំគ្នាជា ច្រើន តែមនុស្សបានត្រជាក់ចិត្ដអស់ គេមិនស្រេកឃ្លានដើម្បីមកជួបជុំគ្នា អធិស្ឋានដូចគេធ្លាប់មាននោះទេ។ កុំសង្ស័យអី ទីនោះមានសេចក្ដីសង្រ្គោះ ហើយមនុស្សបានប្រែចិត្ដ តែមានអ្វីខ្លះដែលបាត់។ គ្រូអធិប្បាយម្នាក់បាន ប្រាប់ខ្ញុំថា «យើងមើលស្អាតតែខាងក្រៅ»។ {ការពន្យល់របស់ខ្ញុំ៖ ជួនកាល កុំឲ្យអ្នកមានអារម្មណ៍ថា មានអ្វីខ្លះបានបាត់ក្នុងកម្មវិធីថ្វាយបង្គំព្រះរបស់ យើង} លោកវេវ ដាវីបានប្រសាសន៍ថា ឥឡូវនេះដល់វគ្គដែលខ្ញុំត្រូវសង្ស័យ។ ខ្ញុំត្រូវបានរំខាននៅពេលបង ប្រុសរបស់ខ្ញុំប្រើភាសាខ្លាំងដូចនោះដើម្បីពិពណ៌នាអ្វីដែលកំពុងកើតឡើង។ តែក្រោយមក ការរស់ឡើងវិញតែងតែខុសពីមុន ដោយសារតែមនុស្សមិន មែនជាអ្នករៀបចំនោះទេ។ ការរស់ឡើងវិញរាលដាលដូចជាភ្លើងឆេះគុម្ពបន្លានៅប្រវែងរាប់រយគីឡូមែត្រ ហើយក្រុមជំនុំផ្សេងៗត្រូវបានប៉ះពាល់។ លោក រេវ ដេវីសបានប្រសាសន៍ថា តើវានៅជាប់យូរឬទេ? ខ្ញុំរក្សាទុកសៀវភៅកំណត់ហេតុសម្រាប់រយៈ ពេល១៨ខែ ហើយនៅចុងបញ្ចប់នៃសម័យនោះអំណាចព្រះចេស្ដារបស់ព្រះ នៅតែមាន។ ៣០ក្រោយមក អ្នកដឹកក្រុមជំនុំគឺជាអស់អ្នកណាដែលត្រូវបានទទួលព្រះពរដោយសារការរស់ឡើងវិញ។ តែមានជំនាន់ថ្មីមួយដែលត្រូវការការរស់ឡើងវិញ ដោយសារតែ «មានមនុស្ស១ដំណទៀត ក្រោយមក ជាមនុស្សដែលមិនបានស្គាល់ព្រះយេហូវ៉ា ឬការដែលទ្រង់បានសំរេចដល់ពួកអ៊ីស្រាអែល»(ពួកចៅហ្វាយ ២:១០)។ តែអ្នកមិនអាចអធិស្ឋានដើម្បីឲ្យមានការរស់ឡើងវិញនៅក្នុងក្រុមជំនុំរបស់អ្នកបានឡើយ លុះត្រាតែ អ្នកស្ម័គ្រចិត្ដសម្រាប់វាដើម្បីឲ្យវាកើតឡើងចំពោះអ្នកដោយផ្ទាល់ លុះត្រាតែ យើង «លន់តួកំហុស{របស់យើង}ទៅកាន់គ្នាទៅវិញទៅមក ហើយអធិស្ឋាន សម្រាប់គ្នាទៅវិញទៅមក»(យ៉ាកុប ៥:១៦)។ នេះជាការរៀបរាប់ពីលោក រេវ ដាវីឌ ដាវីស។ ខ្ញុំបានបសង្ខេបនៅកន្លែងខ្លះ ហើយខ្ញុំបានលុប ពាក្យខ្លះដើម្បីឲ្យងាយស្រួលយល់ វាដកស្រង់ពីលោកប្រេដ អេស អេដវើដសន៍ ការរស់ឡើងវិញ! មនុស្ស បានបជ្រាបជាមួយព្រះ Evangelical Press, 1991 edition, pp. 258-262។ លោករេវ ដាវីសបានប្រសាសន៍ថា «នៅពេលព្រះយាងមកក្នុងការរស់ឡើងវិញដោយព្រះចេស្ដា វាខុសប្លែងពីរឿងខ្លះដែលអ្នកអាចស្រមៃគិត។ ការរស់ឡើងវិញគឺជាគ្រាដែលព្រះយាងចុះមកក្នុងវត្ដមានរបស់ ទ្រង់។ វាបានចាប់ផ្ដើមនៅពេលដែលអ្នកដឹកនាំក្រុមជំនុំម្នាក់ខ្ទេចខ្ទាំចិត្ដ ហើយយំ។ គាត់បានពន្យល់ថា គាត់មានចិត្ដរឹងរូស រួចកាលគាត់បានសារភាព នោះការចាក់ចុចចិត្ដបានរាលដាលចំពោះអស់អ្នកណាដែល បានប្រែចិត្ដរួសហើយ រហូតដល់មានការយំខ្សឹបៗ ហើយទ្រហោយំទាំងថ្ងូរ។ មនុស្សបានស្រែកយំ ហើយ អធិស្ឋាន រួចការប្រជុំគ្នាបានបន្ដរហូតដល់២ពេលព្រឹក»។ ការនេះដូចគ្នាមែនទែនចំពោះការរស់ឡើងវិញ ដែលខ្ញុំបានឃើញនៅក្រុមជំនុំបាទិស្ទចិននៅចុងឆ្នាំ ១៩៦០។ ការកត្ដាចម្បងនៃការរស់ឡើងវិញជាទឹកភ្នែក ការអធិស្ឋាន និងការសារភាពពីអំពើបាបដោយបើកចំហនៅមុខពួកជំនុំទាំងមូល។ វាខុសប្លែកពីណាស់ពីការប្រជុំគ្នារបស់ពួកឆ្កួត និងពួកផែនថើខោស។ គ្មានការ «និយាយភាសាដទៃ» គ្មានការប្រោសឲ្យជា ឬគ្មានតម្រ្ដីពិសេសៗឡើយ។ គ្មាន «ការថ្វាយបង្គំ»។ វាគ្រាន់តែជាការសារភាពពីអំពើបាបដោយបើកចំហ ការយំ ហើយមនុស្សសុំទោសគ្នាទៅវិញទៅមក។ បន្ទាប់ពីយៈពេលច្រើនសប្ដាហ៍ មនុស្សដែលមិនជឿព្រះជាច្រើននាក់បានមកក្រុមជំនុំ ហើយបានសង្រ្គោះ។ លោកយ៉ូហាន ខាហ្គិនបានសួរខ្ញុំពីរបៀបដែលមនុស្សបាត់បង់បានទៅកន្លែងនោះ។ ខ្ញុំពិបាកឆ្លើយ មនុស្ស គ្រាន់តែនាំមិត្ដភក្ដិ និងសមាជិកក្រុមគ្រួសារមកជាមួយពួកគេតែប៉ុណ្ណោះ។ មិនចាំបាច់រៀបចំទៅយកគេ វាកើតឡើងតែម្ដង។ នៅចុងបញ្ចប់ មនុស្សប្រហែល២ពាន់នាក់បានមកក្នុងក្រុមជំនុំចិននោះ គេបានសង្រ្គោះ បានធ្វើពិធីជ្រមុជទឹក ហើយក្លាយជាសមាជិករឹងមាំក្នុងក្រុមជំនុំ។ សព្វថ្ងៃនេះពួកគេរាប់រយនាក់នៅតែនៅក្នុងក្រុមជំនុំនោះ។ ក្រុមជំនុំថ្មីចំនួន៤បានចាប់ផ្ដើមដោយសារការចាក់បញ្ហូរដោយព្រះវិញ្ញាណបរិសុទ្ធ។ «ឱបើសិនជាទ្រង់នឹងវែកផ្ទៃមេឃ ហើយយាងចុះមកទៅអេះ ដើម្បីឲ្យភ្នំទាំងប៉ុន្មាន បានញាប់ញ័រនៅចំពោះទ្រង់ ដូចកាលណាភ្លើងរាលឆេះគំនរស្នាប់ ឬដូចភ្លើងធ្វើឲ្យទឹកពុះខ្ជោលឡើងផង ដើម្បីនឹងធ្វើឲ្យពួកខ្មាំងសត្រូវទ្រង់បានស្គាល់ព្រះនាមទ្រង់ ហើយសាសន៍ទាំងប៉ុន្មានបានញាប់ញ័រនៅចំពោះទ្រង់ នៅគ្រាដែលទ្រង់បានធ្វើការគួរស្ញែងខ្លាច ដែលយើងខ្ញុំមិនបានម៉ៃចិត្តសោះ នោះទ្រង់បានយាងចុះមក ហើយភ្នំទាំងប៉ុន្មានបានកក្រើកញ័រនៅចំពោះទ្រង់ »(អេសាយ ៦៤:១-៣)។ សូមក្រោកឈរឡើង ហើយច្រៀងបទលេខ៨ ព្រះអង្គសង្រ្គោះអើយ សូមទ្រង់ចាក់បំពេញការជាក់ស្ដែង កុំឈប់អធិស្ឋានសុំព្រះឲ្យបញ្ជូនការរស់ឡើងវិញ។ កុំឈប់អធិស្ឋានសុំព្រះឲ្យវែកស្ថានសួគ៌ ហើយ យាងចុះមកក្នុងចំណោមយើង! កុំឈប់អធិស្ឋានសុំព្រះឲ្យដើម្បីនាំឲ្យយើង «លន់តួទោស{របស់យើង}នឹងគ្នា ហើយអធិស្ឋានឲ្យគ្នាទៅវិញទៅមក ដើម្បីឲ្យបានជាចុះ»(យ៉ាកុប ៥:១៦)។ ឥឡូវនេះ នេះជាកត្ដានៃ ការរស់ឡើងវិញដែលកំពុងបន្ដក្នុងប្រទេសចិន និងតាមបណ្ដាប្រទេសផ្សេងៗនៅប្រទេសក្រីក្រ។ កុំឈប់ អធិស្ឋានសុំព្រះឲ្យយាងចុះមក ដើម្បីប្រោសចិត្ដរបស់យើង រួចប្រទានចិត្ដថ្មីដល់យើង ហើយដើម្បីឲ្យយើង មានសេចក្ដីស្រឡាញ់ថែមទៀត និងក្រុមជំនុំថាបាណាខលមានអំណាចទៅទៀត។ ខ្ញុំចង់ឲ្យលោកអ៊ឺរ៉ូន យែនសី និងលោកយ៉ូហាន ខាហ្គិនក្រោកឈរឡើង ដើម្បីដឹកនាំយើងអធិស្ឋានសុំឲ្យព្រះយាងចុះមកក្នុង ចំណោមយើង។ លោកអ៊ឺរ៉ូនសូមទៅមុន បន្ទាប់មកលោកយ៉ូហាន។ អ្នកផ្សេងទៀត សូមក្រោកឈរ ហើយ អធិស្ឋាន! ព្រះយេស៊ូវគ្រិស្ដបានយាងមកផែនដីនេះដើម្បីរងទុក្ខ ហើយសុគតលើឈើឆ្កាងជំនួសមនុស្សមាន បាប។ បើអ្នកមិនទាន់បានសង្រ្គោះ អ្នកត្រូវតែបែរចេញពីជីវភាពនៃជីវិតដ៏ពេញដោយអំពើបាប និងអាត្មា និយមរបស់អ្នក។ អ្នកត្រូវតែប្រែចិត្ដ ហើយទទួលជឿលើព្រះយេស៊ូវ ដ៏ជាព្រះរាជបុត្រាតែ១គត់របស់ព្រះ។ ទ្រង់តែ១គត់អាចលាងសំអាតអំពើបាបរបស់អ្នកដោយព្រះលោហិតរបស់ទ្រង់។ ទ្រង់តែ១គត់អាចសង្រ្គោះ អ្នកពីអណ្ដាតឋាននរក។ ទ្រង់តែ១គត់អាចសង្រ្គោះបាបរបស់អ្នក។ បើអ្នកចង់ប្រឹក្សាជាមួយយើង អ្នកត្រូវ តែណាត់ជួបជាមួយលោកខាហ្គិននៅយប់ថ្ងៃព្រហស្បត្ដិ៍។ អ្នកទូរស័ព្ទទៅគាត់ដើម្បីណាត់ជួបគាត់ ឬក៏និយាយជាមួយគាត់បន្ទាប់ពីចប់កម្មវិធីនេះ។ អាម៉ែន។ បើសិនជាសេចក្ដីអធិប្បាយនេះជាព្រះពរសំរាប់បងប្អូន នោះសូមផ្ញើរអ៊ីម៉ែលទៅកាន់លោកបណ្ឌិត ហាយមើស៏ ហើយសូមប្រាប់គាត់ផង។ នៅពេលអ្នកសរសេរផ្ញើរទៅកាន់លោក ហាយមើស៍ សូមប្រាប់ពីប្រទេសរបស់អ្នក ឬក៏គាត់មិនអាចឆ្លើយតបទៅវិញ។ សូមចុចទីនេះ rlhymersjr@sbcglobal.net (សូមចុចទីនេះ)។ បើសេចក្ដីអធិប្បាយទាំងនេះជាព្រះពរដល់អ្នក នោះសូមប្រាប់គាត់ ថែមទាំងប្រាប់ពីប្រទេសរបស់អ្នកផង។ អ្នកអាចសរសេរទៅកាន់លោក ហាយមើស៏ក្នុងភាសាណាក៏បាន ប៉ុន្ដែ សូមសរសេរជាភាសាអង់គ្លេស បើសិនជាបងប្អូនអាចធ្វើ បាន។ បើអ្នកចង់សរសេរទៅគាត់តាមប្រៃណីយ៍ P.O. Box 15308, Los Angeles, CA 90015។ សូមសរសេរទៅកាន់អាស័យដ្ឋាន។ អ្នកអាចទូរស័ព្ទទៅគាត់តាមលេខ(៨១៨)៣៥២-០៤៥២។ (ចប់សេចក្ដីអធិប្បាយ) សេចក្ដីអធិប្បាយដែលសរសេរដៃទាំងនេះមិនហាមឲ្យថតចំលងទេ។ អ្នកប្រើវាដោយគ្មានការអនុញ្ញាតពីលោក Dr. Hymers។ ទោះបីជាយ៉ាងណាក៏ដោយ គ្រប់សេចក្ដីអធិប្បាយជាវីដីអូទាំងអស់របស់លោក Dr. Hymers ហាមថតចំលង ហើយអាចត្រឹមតែប្រើវាបានដោយមានការអនុញ្ញាត។ អានព្រះគម្ពីរមុនពេលអធិប្បាយដោយលោក Mr. Abel Prudhomme៖ អេសាយ ៦៤:១-៤ ។ |