Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




របួសរបស់ព្រះគ្រិស្ដ

THE WOUNDS OF CHRIST
(Cambodian)

ដោយលោកបណ្ឌិត

Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល
ក្នុងរដ្ឋឡូសអង់ចាឡែស ថ្ងៃរបស់ព្រះអម្ចាស់នៅពេលព្រឹក មិថុនា ២៦ ២០១៦
A sermon preached at the Baptist Tabernacle of Los Angeles
Lord's Day Morning, June 26, 2016

«លុះទ្រង់មានព្រះបន្ទូលដូច្នោះរួចហើយ នោះក៏បង្ហាញព្រះហស្ត និងព្រះបាទទ្រង់ដល់គេ»(លូកា ២៤:៤០)។


ខ្ញុំនឹងអធិប្បាយពីរបួសរបស់ព្រះគ្រិស្ដ។ ទ្រង់ត្រូវបានគេដុំដែកគោលជាប់នឹងឈើឆ្កាង។ ទ្រង់នៅ តែមានប្រហោងនៅព្រះហស្ដ និងព្រះបាទរបស់ទ្រង់បន្ទាប់ពីទ្រង់បានរស់ពីសុគតឡើងវិញ។ បន្ទាប់ពីទ្រង់ បានរស់ឡើងវិញ ទ្រង់បានបង្ហាញរបួសទាំងនោះឲ្យពួកគេឃើញ។ ទ្រង់ត្រូវបានគេដុំដែកគោលជាប់នឹង ឈើឆ្កាងដើម្បីសងទោសកំហុសពេញទីសម្រាប់អំពើបាបរបស់អ្នក។ ផ្លូវតែ១គត់ដែលអ្នកអាចបានសង្រ្គោះ ពីអំពើបាបរបស់អ្នក គឺអ្នកត្រូវតែមករកព្រះយេស៊ូវ ហើយទទួលជឿលើទ្រង់។

តែអ្នកនឹងមិនអាចទទួលជឿលើព្រះយេស៊ូវបានឡើយ លុះត្រាតែអ្នកដឹងខ្លួនពីភាពជាប់ទោសនៃ អំពើបាបរបស់អ្នក។ អ្នកនឹងព្យាយាមចង់សង្រ្គោះខ្លួនឯងដោយសារការខំប្រឹងធ្វើជាមនុស្សល្អម្នាក់។ តែអ្នក មិនចង់សារភាពថា អ្នកជាមនុស្សមានបាបដែលបាត់បង់។ អ្នកមិនចង់សារភាពថា ព្រះយេស៊ូវតែ១គត់ ដែលអាចជួយសង្រ្គោះអ្នកពីអំពើបាបដោយសារការសុគតរបស់ទ្រង់នៅលើឈើឆ្កាង។ អ្នកមិនចង់សារភាព ថា អ្នកជាមនុស្សមានបាបដូចជា លោកខាយ ផើងដែរ។ លោកខាយបាននិយាយថា «ខ្ញុំដឹងថា ខ្ញុជាមនុស្ស មានបាប ខ្ញុំបានព្យាយាមធ្វើជាក្មេងល្អម្នាក់ តែមិនថាតើខ្ញុំបានព្យាយាមច្រើនប៉ុណ្ណោះក៏ដោយ ខ្ញុំមិនអាច ផ្លាស់ប្ដូរជីវិតរបស់ខ្ញុំបានឡើយ។ ខ្ញុំបានយល់ដឹងថា ខ្ញុំជាមនុស្សមានបាប ខ្ញុំបានធ្វើបាបប្រឆាងនឹងព្រះ ខ្ញុំ បានមានអារម្មណ៍ថា ខ្ញុំគ្មានសង្ឃឹមសោះ»។ ខ្ញុំបានអានពាក្យទាំងនោះនៅក្នុងសេចក្ដីអធិប្បាយរបស់ខ្ញុំ កាលពីថ្ងៃអាទិត្យព្រឹកមុន។ ខ្ញុំមិនអាចផ្លាស់ប្ដូរខ្លួនឯងឡើយ។ ខ្ញុំយល់ដឹងថា ខ្ញុំជាមនុស្សមានបាប។ ខ្ញុំមាន អារម្មណ៍ថា ខ្ញុំគ្មានសង្ឃឹមសោះ។ ប៉ុន្ដែពីរបីម៉ោងក្រោយមក ខ្ញុំបានសួរក្មេងស្រីជនជាតិចិនម្នាក់ថា តើអ្នក ឯងបានសង្រ្គោះហើយឬនៅ។ នាងបានឆ្លើយថា «ចា៎ ខ្ញុំបានសង្រ្គោះរួចហើយ»។ ខ្ញុំបានសួរនាងពីរបៀប ដែលនាងបានសង្រ្គោះ។ នាងឆ្លើយថា នាងបានផ្លាស់ប្ដូរជីវិតខ្លួនឯង ហើយបានក្លាយជាមនុស្សល្អប្រសើរ។ នាងនិយាយថា ឥឡូវនេះនាងចេះស្ដាប់បង្គាប់ឪពុកម្ដាយរបស់នាង។ នាងបានរៀបចំខ្លួននាងឲ្យក្លាយជា មនុស្សល្អប្រសើរ! ខ្ញុំពិបាកជឿថា នាងដូចនិយាយដូចនោះ! នាងបានផ្លាស់ប្ដូរខ្លួនរបស់នាង នាងបានរៀប ចំខ្លួននាងឲ្យក្លាយជាមនុស្សល្អប្រសើរ! មិនគួរឲ្យជឿសោះ!

នាងបាននៅក្នុងក្រុមជំនុំយើងរយៈពេលយូរមកហើយ។ នាងបានលឺខ្ញុំអធិប្បាយម្ដងហើយម្ដង ទៀតថា អ្នកមិនអាចបានសង្រ្គោះដោយសារអ្នកផ្លាស់ប្ដូរជីវិត ហើយក្លាយជាមនុស្សល្អប្រសើរនោះទេ។ នាងបានលឺខ្ញុំបង្រៀនម្ដងហើយម្ដងទៀតថា អ្នកអាចបានសង្រ្គោះដោយសារព្រះយេស៊ូវតែម្នាក់គង់ ទ្រង់ បានសុគតលើឈើឆ្កាងដើម្បីសងអំពើបាបរបស់អ្នក។ តែការអធិប្បាយទាំងអស់នោះគ្មានប្រសិទ្ធិភាពទាល់ តែសោះចំពោះនាង! នាងបានបន្ដគិតថា នាងអាចផ្លាស់ប្ដូរជីវិតខ្លួនឯង ហើយអាចជួយសង្រ្គោះខ្លួនឯង បាន។ នាងសូម្បីតែមិនបង្ហាញប្រាប់ពីព្រះយេស៊ូវឡើយ។ នាងសូម្បីតែមិនបង្ហាញប្រាប់ពីព្រះលោហិតនៃការរទទួលទណ្ឌកម្មជំនួសរបស់ទ្រង់! មិនបង្ហាញប្រាប់ម្ដងណាសោះ! សូម្បីតែនាងមិននិយាយពីព្រះនាម របស់ព្រះយេស៊ូវម្ដងសោះឡើយ!

នៅព្រឹកនេះ ខ្ញុំសូមប្រាប់អ្នកថា អ្នកនឹងមិនអាចបានសង្រ្គោះឡើយ ទាល់តែអ្នកមានអារម្មណ៍ថា អ្នកជាមនុស្សមានបាបដែលគ្មានសង្ឃឹម។ បើអ្នកមិនដែលមានអារម្មណ៍ដូចនោះ អ្នកជាមនុស្សមានបាបដែលគ្មានសង្ឃឹម អ្នកនឹងមិនមានអារម្មណ៍ថា អ្នកត្រូវការព្រះយេស៊ូវ ដែលបានសុគតលើឈើឆ្កាងដើម្បីសងអំពើបាបរបស់អ្នកនោះទេ។ ហើយសេចក្ដីអធិប្បាយរបស់ខ្ញុំនៅព្រឹកនេះនឹងគ្មានន័យសោះចំពោះអ្នក លុះត្រាតែព្រះវិញ្ញាណវិញ្ញាណបរិសុទ្ធធ្វើឲ្យអ្នកដឹងខ្លួនពីអំពើបាប និងភាពគ្មានសង្ឃឹម។ មានតែនៅពេល ដែលអ្នកដឹងខ្លួនពីអំពើបាប និងភាពគ្មានសង្ឃឹមតែប៉ុណ្ណោះ ទើបអ្នកនឹងយល់ពីមូលហេតុដែលព្រះយេស៊ូវ បានបង្ហាញប្រហោងដែកគោកនៅជាប់ព្រះហស្ដ និងព្រះបាទរបស់ទ្រង់ទៅឲ្យពួកគេឃើញ។

« លុះទ្រង់មានព្រះបន្ទូលដូច្នោះរួចហើយ នោះក៏បង្ហាញព្រះហស្ត និងព្រះបាទទ្រង់ដល់គេ»(លូកា ២៤:៤០)។

ហេតុអ្វីបានជាទ្រង់បានបង្ហាញស្នាមរបួសទាំងនោះដែលនៅចាប់នឹងព្រះហស្ដ និងព្រះបាទរបស់ទ្រង់ទៅឲ្យពួកគេឃើញ? តើទ្រង់មានមូលហេតុអ្វីទៅ? ហេតុអ្វីបានទ្រង់បានបង្ហាញស្នាមរបួសរបស់ទ្រង់ ទៅឲ្យពួកគេឃើញ? ខ្ញុំនឹងប្រាប់អ្នកពីមូលហេតុចំនួន៣

« លុះទ្រង់មានព្រះបន្ទូលដូច្នោះរួចហើយ នោះក៏បង្ហាញព្រះហស្ត និងព្រះបាទទ្រង់ដល់គេ»(លូកា ២៤:៤០)។

១. ទីមួយ ព្រះយេស៊ូវបានបង្ហាញពួកគេពីរបួសរបស់ទ្រង់ ដូច្នេះយើងដឹងថា ទ្រង់ជា បុគ្គលដដែលដែលត្រូវបានជាប់ឆ្កាងលើឈើឆ្កាង។

លទ្ធិខុសឆ្គងរបស់ពួកចំណេះនិយមបានបង្រៀនថា ព្រះយេស៊ូវមិនបានសុគតលើឈើឆ្កាងពិត ប្រាកដនោះទេ។ គម្ពីរកូរ៉ូអានរបស់ពួកអ៊ីស្លាមប្រាប់ថា ព្រះយេស៊ូវមិនបានសុគតលើឈើឆ្កាងនោះទេ។ សព្វ ថ្ងៃនេះមានមនុស្សជាច្រើនដែលមិនជឿថា ព្រះបានអនុញ្ញាត្ដឲ្យព្រះរាជបុត្រារបស់ទ្រង់មកសុគតបែបផ្សៃ ព្រៃដូចនោះ។ ព្រះយេស៊ូវបានជ្រាបថា នឹងមនុស្សដែលមិនព្រមជឿពីការជាប់ឆ្កាងរបស់ទ្រង់។ នោះជាមូល ហេតុទី១

« លុះទ្រង់មានព្រះបន្ទូលដូច្នោះរួចហើយ នោះក៏បង្ហាញព្រះហស្ត និងព្រះបាទទ្រង់ដល់គេ»(លូកា ២៤:៤០)។

ព្រះយេស៊ូវចង់ឲ្យមនុស្សទាំងអស់ដឹងថា ទ្រង់បានរងទុក្ខលើឈើឆ្កាង ហើយបានសុគតជាពិតប្រាកមែន។ ដូច្នេះ ទ្រង់បានឲ្យពួកសិស្សទ្រង់មើលស្នាមរបួសរបស់ទ្រង់ ទ្រង់សូម្បីតែឲ្យពួកគេប៉ះរបួសទាំង នោះ។ សាវកយ៉ូហាន ដែលជាសាក្សីដែលឃើញផ្ទាល់ភ្នែកបានប្រាប់ថា «ដែលយើងខ្ញុំបានឮ ហើយភ្នែកបានឃើញ ក៏បានមើល ហើយដៃបានប៉ះពាល់»(១យ៉ូហាន ១:១)។ លោកបណ្ឌិត វ៉ាត់ស៍ប្រសាសន៍ថា

ចូរមើលរបួសដែលទ្រង់ទទួល ទាំងនៅព្រះសិរ ព្រះបាទ ព្រះហស្ដ
   កាលខ្ញុំនឹកឃើញនោះមានចិត្ដក្ដួល
សូមធ្វើម្ចាស់លើខ្ញុំគ្រប់ទាំងអស់
   ព្រះយេស៊ូវសុគតជាប់លើឈើឆ្កាង
(«កាលខ្ញុំនឹកពីឈើឆ្កាងអស្ចារ្យ» ដោយលោក Isaac Watts, D.D., 1674-1748)។

នៅលើឈើឆ្កាង នៅលើឈើឆ្កាង
   ខ្ញុំនឹងសរសើរទ្រង់ជារហូត
ទាល់តែព្រលឹងខ្ញុំត្រូវដកហូត
   ទាំងសម្រាកផុតពីទន្លេ
(«នៅជិតឈើឆ្កាង» ដោយលោក Fanny J. Crosby, 1820-1915)។

« លុះទ្រង់មានព្រះបន្ទូលដូច្នោះរួចហើយ នោះក៏បង្ហាញព្រះហស្ត និងព្រះបាទទ្រង់ដល់គេ»(លូកា ២៤:៤០)។

២. ទីពីរ ព្រះយេស៊ូវបានបង្ហាញពួកគេពីរបួសរបស់ទ្រង់ ដូច្នេះយើងនឹងដឹងថា ទ្រង់បាន រងទុក្ខវេទនាជំនួសអំពើបាបរបស់យើង។

លោកយ៉ូហាន បាទីស្តបាននិយាយថា

« នុ៎ះន៍ កូនចៀមនៃព្រះ ដែលដោះបាបមនុស្សលោក»(យ៉ូហាន ១:២៩)។

ប៉ុន្ដែគាត់មិនបានប្រាប់ពីរបៀបពិតប្រាកដដែលព្រះយេស៊ូវនឹងដោះបាបមនុស្សលោកនោះទេ។ វាមិនទាន់ ប្រាប់ឡើយរហូតដល់ព្រះយេស៊ូវបានរស់ពីសុគតឡើងវិញ ទើបគេយល់ពីព្រះយេស៊ូវនោះ

«...ទ្រង់បានផ្ទុកអំពើបាបរបស់យើងរាល់គ្នា នៅលើរូបអង្គទ្រង់ ជាប់លើឈើ»(១ពេត្រុស ២:២៤)។

បន្ទាប់ពីគេបានឃើញស្នាមដែកគោលនៅជាប់ព្រះហស្ដ និងព្រះបាទរបស់ទ្រង់ ទើបគេបានដឹង

« ព្រោះព្រះគ្រីស្ទទ្រង់បានរងទុក្ខម្តង ដោយព្រោះបាបដែរ គឺជាព្រះដ៏សុច រិត ទ្រង់រងទុក្ខជំនួសមនុស្សទុច្ចរិត ដើម្បីនឹងនាំយើងរាល់គ្នាទៅដល់ព្រះ» (១ពេត្រុស ៣:១៨)។

នោះគឺជាមូលហេតុទី២

« លុះទ្រង់មានព្រះបន្ទូលដូច្នោះរួចហើយ នោះក៏បង្ហាញព្រះហស្ត និងព្រះបាទទ្រង់ដល់គេ»(លូកា ២៤:៤០)។

ទ្រង់ចង់ឲ្យយើងដឹងជាប្រាកដថា ទ្រង់បានរងទុក្ខលើឈើឆ្កាង ហើយបានសុគតដើម្បីសងទោសកំហុស សម្រាប់អំពើបាបរបស់យើង ដូច្នេះទើបយើងអាចបានសង្រ្គោះពីអំពើបាប និងឋាននរក។ ទ្រង់ចង់ឲ្យយើង ឃើញស្នាមដែកគោលនៅជាប់ព្រះហស្ដ និងព្រះបាទរបស់ទ្រង់ ដូច្នេះទើបយើងនឹងដឹងថា សេចក្ដីក្រោធ របស់ព្រះវរបិតាបានធ្លាក់លើទ្រង់នៅលើឈើឆ្កាង ដែលយើងអាចដឹងបាន

«... សេចក្តីប្រោសលោះ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ ដែលព្រះបានតាំងទ្រង់ទុកជាទីសន្តោសប្រោស ដោយសារសេចក្តីជំនឿដល់ព្រះលោហិតទ្រង់»(រ៉ូម ៣:២៤-២៥)។

នោះជាមូលហេតុ

« លុះទ្រង់មានព្រះបន្ទូលដូច្នោះរួចហើយ នោះក៏បង្ហាញព្រះហស្ត និងព្រះបាទទ្រង់ដល់គេ»(លូកា ២៤:៤០)។

សូមច្រៀងបទរបស់លោកបណ្ឌិត វ៉ាត់

ចូរមើលរបួសដែលទ្រង់ទទួល ទាំងនៅព្រះសិរ ព្រះបាទ ព្រះហស្ដ
   កាលខ្ញុំនឹកឃើញនោះមានចិត្ដក្ដួល
សូមធ្វើម្ចាស់លើខ្ញុំគ្រប់ទាំងអស់
   ព្រះយេស៊ូវសុគតជាប់លើឈើឆ្កាង

«នៅលើឈើឆ្កាង» សូមច្រៀងវា។

នៅលើឈើឆ្កាង នៅលើឈើឆ្កាង
   ខ្ញុំនឹងសរសើរទ្រង់ជារហូត
ទាល់តែព្រលឹងខ្ញុំត្រូវដកហូត
   ទាំងសម្រាកផុតពីទន្លេ

« លុះទ្រង់មានព្រះបន្ទូលដូច្នោះរួចហើយ នោះក៏បង្ហាញព្រះហស្ត និងព្រះបាទទ្រង់ដល់គេ»(លូកា ២៤:៤០)។

៣. ទីបី ព្រះយេស៊ូវបានបង្ហាញពួកគេពីរបួសរបស់ទ្រង់ ដូច្នេះយើងដឹងថា ទ្រង់គឺជាព្រះ អង្គសង្រ្គោះនៅគ្រប់សម័យកាលទាំងអស់។

ព្រះគ្រិស្ដបានយករបួស និងព្រះលោហិតរបស់ទ្រង់ទៅស្ថានសួគ៌ជាមួយទ្រង់ដើម្បីប្រទានសេចក្ដី ប្រោសលោះដ៏នៅអស់កល្បជានិច្ចសម្រាប់យើងរាល់គ្នា។

«ដ្បិតព្រះគ្រីស្ទទ្រង់មិនបានយាងចូលទៅក្នុងទីបរិសុទ្ធធ្វើដោយដៃ ដែលជាគំរូពីទីបរិសុទ្ធពិតនោះទេ គឺបានចូលទៅក្នុងស្ថានសួគ៌នោះឯង ដើម្បីនឹងលេចមកក្នុងពេលឥឡូវនេះ នៅចំពោះព្រះភក្ត្រនៃព្រះ ដំណាងយើងរាល់គ្នា» (ហេព្រើរ ៩:២៤)។

ទ្រង់គង់នៅខាងស្ដាំដៃព្រះវរបិតានៅឯស្ថានសួគ៌ របួសរបស់ព្រះយេស៊ូវតែងតែជាការរំលឹកដល់ព្រះវរបិតា និងពួកទេវតាជារៀងរហូត

« ដែលទ្រង់ជាដង្វាយធួននឹងបាបយើងរាល់គ្នា មិនត្រឹមតែបាបរបស់យើងរាល់គ្នាតែប៉ុណ្ណោះ គឺនឹងបាបរបស់លោកីយ៍ទាំងមូលដែរ» (១យ៉ូហាន ២:២)។

តែសព្វថ្ងៃនេះ មនុស្សភាគច្រើននៅលើពិភពលោកនេះបដិសេធព្រះយេស៊ូវ។ មនុស្សភាគច្រើន ចង់បានសង្រ្គោះដោយសារការធ្វើល្អ និងជំនឿតាមសាសនាផ្ទាល់ខ្លួនរបស់គេ។ ដូច្នេះគេបដិសេធព្រះយេ ស៊ូវ ដែលជាការផ្ដល់ឲ្យរបស់ព្រះវរបិតាសម្រាប់សេចក្ដីសង្រ្គោះ។ ព្រះយេស៊ូវជាផ្លូវតែ១គត់ទៅឯព្រះវរបិតា ដោយសារតែទ្រង់ជាព្រះតែ១គត់ដែលបានរងទុក្ខ ហើយបានសុគតដើម្បីសងអំពើបាបរបស់យើង។ គ្មាន អ្នកដឹកនាំសាសនាផ្សេងទៀតណាដែលបានធ្វើដូចនោះឡើយ លោកខុងជឺ លោកពុទ្ធ លោកមហាម៉ាត់ លោកយ៉ូសែប ស្មីត និងមនុស្សផ្សេងទៀតមិនបានធ្វើដូចនោះឡើយ។ មានតែព្រះយេស៊ូវតែ១គត់ដែល អាចនិយាយបានថា

«តែទ្រង់ត្រូវរបួស ដោយព្រោះអំពើរំលងរបស់យើង ក៏ត្រូវវាយជាំ ដោយព្រោះអំពើទុច្ចរិតរបស់យើងទេ ឯការវាយផ្ចាលដែលនាំឲ្យយើងបានជាមេត្រី នោះបានធ្លាក់ទៅលើទ្រង់ ហើយយើងរាល់គ្នាបានប្រោសឲ្យជា ដោយសារស្នាមរំពាត់នៅអង្គទ្រង់» (អេសាយ ៥៣:៥)។

មានតែព្រះយេស៊ូវតែ១គត់ដែល អាចនិយាយបានថា

« ព្រះគ្រីស្ទយេស៊ូវទ្រង់បានយាងមកក្នុងលោកីយ៍ ដើម្បីនឹងជួយសង្គ្រោះមនុស្សមានបាប»(១ធីម៉ូថេ ១:១៥)។

មានតែព្រះយេស៊ូវតែ១គត់ដែល អាចនិយាយបានថា

«តែឯព្រះ ទ្រង់សំដែងសេចក្តីស្រឡាញ់របស់ទ្រង់ ដល់យើងរាល់គ្នាឲ្យឃើញច្បាស់ ដោយព្រះគ្រីស្ទបានសុគតជំនួសយើងរាល់គ្នា នោះគឺក្នុងកាលដែលយើងនៅមានបាបនៅឡើយផង»(រ៉ូម ៥:៨)។

នោះគឺជាមូលហេតុ

« លុះទ្រង់មានព្រះបន្ទូលដូច្នោះរួចហើយ នោះក៏បង្ហាញព្រះហស្ត និងព្រះបាទទ្រង់ដល់គេ»(លូកា ២៤:៤០)។

សូមច្រៀងបទរបស់លោកបណ្ឌិត វ៉ាត់ម្ដងទៀត

ចូរមើលរបួសដែលទ្រង់ទទួល ទាំងនៅព្រះសិរ ព្រះបាទ ព្រះហស្ដ
   កាលខ្ញុំនឹកឃើញនោះមានចិត្ដក្ដួល
សូមធ្វើម្ចាស់លើខ្ញុំគ្រប់ទាំងអស់
   ព្រះយេស៊ូវសុគតជាប់លើឈើឆ្កាង

«នៅលើឈើឆ្កាង» សូមច្រៀងវាម្ដងទៀត។

នៅលើឈើឆ្កាង នៅលើឈើឆ្កាង
   ខ្ញុំនឹងសរសើរទ្រង់ជារហូត
ទាល់តែព្រលឹងខ្ញុំត្រូវដកហូត
   ទាំងសម្រាកផុតពីទន្លេ

សូម្បីតែនៅពេលដែលព្រះយេស៊ូវយាងមកជាលើកទី២ក៏ដោយ ទ្រង់នឹងទ្រាំយកសំគាល់នៃការ ជាប់ឆ្កាងនៅព្រះហស្ដ និងព្រះបាទរបស់ទ្រង់។ ព្រះគ្រិស្ដបានមានបន្ទូលតាមរយៈហោរាសាការីថា

« នោះគេនឹងគន់មើលអ្នកដែលគេបានចាក់ ហើយគេនឹងយំសោកនឹងអ្នកនោះ» (សាការី ១២:១០)។

អស់អ្នកណាដែលមិនព្រមបែរមកឯព្រះគ្រិស្ដកាលគេនៅរស់ នោះគេនឹងយំសោកនៅក្នុងឋាននរក ជារៀងរហូត។ លោកស្ពឺជិនដ៏ល្បីល្បាញបានប្រសាសន៍ថា «ព្រះហស្ដដ៏បើកចំហទាំងនោះ និងចំហៀង ទ្រង់ដែលត្រូវបានគេចាក់នឹងធ្វើបន្ទាល់ប្រឆាំងនឹងអ្នក ប្រឆាំងនឹងអ្នក បើអ្នកស្លាប់ដោយបដិសេធទ្រង់ នោះអ្នកធ្លាក់ខ្លួនធ្វើជាខ្មាំងសត្រូវរបស់ព្រះគ្រិស្ដជារៀងរហូតដោយសារអំពើអាក្រក់» (C. H. Spurgeon,«របួសរបស់ព្រះយេស៊ូវ» The New Park Street Pulpit, Pilgrim Publications, volume V, p. 237)។

« លុះទ្រង់មានព្រះបន្ទូលដូច្នោះរួចហើយ នោះក៏បង្ហាញព្រះហស្ត និងព្រះបាទទ្រង់ដល់គេ»(លូកា ២៤:៤០)។

តែលោកស្ពឺជិនបានប្រសាសន៍ម្ដងទៀតថា

មនុស្សមានបាបដ៏ក្រខ្សត់អើយ តើអ្នកខ្លាចដើម្បីមក{ឯព្រះយេស៊ូវ}ទេឬអី? សូមមើលកាន់ព្រះហស្ដរបស់ទ្រង់ សូមមើលកាន់ព្រះហស្ដរបស់ទ្រង់ តើការ នោះនឹងមិនទាញនាំអ្នកទេឬអី? សូមមើលកាន់ចំហៀងរបស់ទ្រង់ មានផ្លូវ ដ៏ងាយស្រួលមួយដើម្បីទៅឯព្រះទ័យរបស់ទ្រង់។ ចំហៀងរបស់ទ្រង់បើក ចំហ ចំហៀងរបស់ទ្រង់បើកចំហ{ចំពោះអ្នក}។ ឱ អ្នកមានបាបអើយ ខ្ញុំសូម ជួយអ្នកឲ្យជឿលើរបួសរបស់ទ្រង់! របួសទាំងនោះមិនអាចបរាជ័យឡើយ របួសរបស់ព្រះគ្រិស្ដនឹងប្រោសអស់អ្នកណា ដែលដាក់ការជឿទុកចិត្ដរបស់ គេនៅក្នុងទ្រង់ឲ្យជា(ibid., page 240)។

« លុះទ្រង់មានព្រះបន្ទូលដូច្នោះរួចហើយ នោះក៏បង្ហាញព្រះហស្ត និងព្រះបាទទ្រង់ដល់គេ»(លូកា ២៤:៤០)។

លោកអ៊ីវែងជីឡីន ប៉ូតនៅអង្គការសាលវេសិន អ៉ាម៊ីបានប្រសាសន៍យ៉ាងល្អថា

របួសរបស់ព្រះគ្រិស្ដបានបើកចំហ
   អ្នកមានបាបអើយ
ទ្រង់បានធ្វើសម្រាប់អ្នកហើយ
របួសរបស់ព្រះគ្រិស្ដបានបើកចំហ
   ទ្រង់ជាជម្រកសម្រាប់រត់ទៅជ្រក
(«របួសរបស់ព្រះគ្រិស្ដ» ដោយលោក Evangeline Booth, 1865-1950។

សូមមកឯព្រះយេស៊ូវទៅ សូមទទួលជឿលើព្រះយេស៊ូវទៅ។ ព្រះយេស៊ូវបានសុគតលើឈើឆ្កាង ដើម្បីសងអំពើបាបរបស់អ្នក។ សូមមកឯព្រះយេស៊ូវ។ សូមទទួលជឿលើព្រះយេស៊ូវទៅ។ ឈប់ខំធ្វើជា មនុស្សល្អទៅ។ វាមិនអាចជួយសង្រ្គោះអ្នកបាននោះទេ។ មានតែព្រះយេស៊ូវតែ១គត់ដែលអាចជួយសង្រ្គោះ អ្នកពីអំពើបាប និងឋាននរក! អាម៉ែន។

បើសិនជាសេចក្ដីអធិប្បាយនេះជាព្រះពរសំរាប់បងប្អូន នោះសូមផ្ញើរអ៊ីម៉ែលទៅកាន់លោកបណ្ឌិត ហាយមើស៏ ហើយសូមប្រាប់គាត់ផង។ នៅពេលអ្នកសរសេរផ្ញើរទៅកាន់លោក ហាយមើស៍ សូមប្រាប់ពីប្រទេសរបស់អ្នក ឬក៏គាត់មិនអាចឆ្លើយតបទៅវិញ។ សូមចុចទីនេះ rlhymersjr@sbcglobal.net (សូមចុចទីនេះ)។ បើសេចក្ដីអធិប្បាយទាំងនេះជាព្រះពរដល់អ្នក នោះសូមប្រាប់គាត់ ថែមទាំងប្រាប់ពីប្រទេសរបស់អ្នកផង។ អ្នកអាចសរសេរទៅកាន់លោក ហាយមើស៏ក្នុងភាសាណាក៏បាន ប៉ុន្ដែ សូមសរសេរជាភាសាអង់គ្លេស បើសិនជាបងប្អូនអាចធ្វើ បាន។ បើអ្នកចង់សរសេរទៅគាត់តាមប្រៃណីយ៍ P.O. Box 15308, Los Angeles, CA 90015។ សូមសរសេរទៅកាន់អាស័យដ្ឋាន។ អ្នកអាចទូរស័ព្ទទៅគាត់តាមលេខ(៨១៨)៣៥២-០៤៥២។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអានសេចក្ដីអធិប្បាយរបស់ លោក ហាយមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗនៅលើអ៊ីធើណេត តាមគេហទំព័រ
www.sermonsfortheworld.com. ចុចលើ ”
សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ”

សេចក្ដីអធិប្បាយដែលសរសេរដៃទាំងនេះមិនហាមឲ្យថតចំលងទេ។ អ្នកប្រើវាដោយគ្មានការអនុញ្ញាតពីលោក Dr. Hymers។ ទោះបីជាយ៉ាងណាក៏ដោយ គ្រប់សេចក្ដីអធិប្បាយជាវីដីអូទាំងអស់របស់លោក Dr. Hymers ហាមថតចំលង ហើយអាចត្រឹមតែប្រើវាបានដោយមានការអនុញ្ញាត។

អានព្រះគម្ពីរមុនពេលអធិប្បាយដោយលោក Mr. Abel Prudhomme៖ យ៉ូហាន ២០:២៤-២៩ ។
ច្រៀងចំរៀងតែម្នាក់ឯងមុនអធិប្បាយដោយលោក Benjamin Kincaid Griffith៖
«របួសរបស់ព្រះគ្រិស្ដ» ដោយលោក Evangeline Booth, 1865-1950)។


ចំណងជើងនៃសេចក្ដីអធិប្បាយ

របួសរបស់ព្រះគ្រិស្ដ

THE WOUNDS OF CHRIST

ដោយលោកបណ្ឌិត

Dr. R. L. Hymers, Jr.

« លុះទ្រង់មានព្រះបន្ទូលដូច្នោះរួចហើយ នោះក៏បង្ហាញព្រះហស្ត និងព្រះបាទទ្រង់ដល់គេ»(លូកា ២៤:៤០)។

(យ៉ូហាន ១៩:៣៤, ៣៥, ៤១; ២០:១, ៥, ៦-៧, ៩, ១៩;
លូកា ២៤:៣៧-៤០; យ៉ូហាន ២០:២៧)

១.  ទីមួយ ព្រះយេស៊ូវបានបង្ហាញពួកគេពីរបួសរបស់ទ្រង់ ដូច្នេះយើងដឹងថា ទ្រង់ជាបុគ្គល
ដដែលដែលត្រូវបានជាប់ឆ្កាងលើឈើឆ្កាង ១យ៉ូហាន ១:១។

២.  ទីពីរ ព្រះយេស៊ូវបានបង្ហាញពួកគេពីរបួសរបស់ទ្រង់ ដូច្នេះយើងនឹងដឹងថា ទ្រង់បានរងទុក្ខ
វេទនាជំនួសអំពើបាបរបស់យើង។ យ៉ូហាន ១:២៩; ១ពេត្រុស ២:២៤; ៣:១៨; រ៉ូម ៣:២៤-២៥។

៣.  ទីបី ព្រះយេស៊ូវបានបង្ហាញពួកគេពីរបួសរបស់ទ្រង់ ដូច្នេះយើងដឹងថា ទ្រង់គឺជាព្រះ អង្គ
សង្រ្គោះនៅគ្រប់សម័យកាលទាំងអស់។ ហេព្រើរ ៩:១១-១២, ២៤; ១យ៉ូហាន ២:២; យ៉ូហាន
១៤:៦; អេសាយ ៥៣:៥; ១ធីម៉ូថេ ១:១៥; រ៉ូម ៥:៨; សាការី ១២:១០។