Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




របស់ល្អដែលមកតាមរយៈសេចក្ដីអធិស្ឋាន

GOOD THINGS COME THROUGH PRAYER
(Cambodian)

ដោយលោកបណ្ឌិត
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស ថ្ងៃរបស់ព្រះអម្ចាស់នៅពេលល្ងាច មិថុនា ៥ ២០១៦
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Evening, June 5, 2016

« ចុះបើអ្នករាល់គ្នាដែលអាក្រក់ អ្នកចេះឲ្យរបស់ល្អដល់កូនខ្លួនដូច្នេះ នោះចំណងបើព្រះវរបិតានៃអ្នក ដែលទ្រង់គង់នៅស្ថានសួគ៌ ទ្រង់នឹងប្រទានរបស់ល្អ មកអស់អ្នកដែលសូម តើជាងអម្បាលម៉ានទៅទៀត»(ម៉ាថាយ ៧:១១)។


នៅក្នុងអត្ថបទគម្ពីរដ៏អស្ចារ្យនេះ ព្រះយេស៊ូវទ្រង់លើកទឹកចិត្ដយើងឲ្យអធិស្ឋាន។ ខ៧និងខ៨ប្រើ នៅក្នុងបច្ចុប្បន្នកាលតាមភាសាក្រេក។ នោះមានអត្ថន័យថា បន្ដសូម បន្ដគោះ។ នៅពេលព្រះវិញ្ញាណ បរិសុទ្ធដាក់តម្រូវការមួយនៅក្នុងចិត្ដរបស់អ្នកម្ដងហើយម្ដងទៀត នោះវាជាបន្ទុកចិត្ដមកពីព្រះជាម្ចាស់។ បន្ទាប់មកអ្នកនឹងត្រូវដាស់តឿនឲ្យយើងអធិស្ឋានសម្រាប់រឿងនោះម្ដងហើយម្ដងទៀត ទាល់តែព្រះវរបិតា ដែលគង់នៅស្ថានសួគ៌បានឆ្លើយតប។

នៅពេលគ្រួសារខ្ញុំ និងខ្ញុំបានត្រលប់មកពីវិស្សមកាលដ៏ខ្លីនៅក្នុងទីក្រុងមិសិចកូវិញ ភា្លមៗនោះ ខ្ញុំ បានប្រឈមមុខជាមួយបញ្ហាចំនួន៨ធំៗនៅក្នុងក្រុមជំនុំរបស់យើង។ ពេលនោះវាហាក់ដូចជាគ្មានផ្លូវដើម្បី ដោះស្រាយបញ្ហាទាំងនោះសោះឡើយ។ ខ្ញុំបានផ្ទេរបញ្ហានីមួយៗនោះនៅមុខព្រះក្នុងសេចក្ដីអធិស្ឋាន ខ្ញុំ មិនដឹងពីអ្វីដើម្បីដោះស្រាយនោះទេ។ វាសុទ្ធតែជាបញ្ហាធំៗ ពិតប្រាកដណាស់អារក្សបានធ្វើឲ្យខ្ញុំមានគំនិត សង្ឃ័យ ហើយភ័យខ្លាច។ ពិតប្រាកដណាស់ និស្ស័យចាស់របស់ខ្ញុំមិនជឿថា ព្រះអាចថែរក្សារឿងរ៉ាវទាំង អស់នេះបាននោះទេ។ តែខ្ញុំបានបន្ដអធិស្ឋាន ដូចជាបុរសដែលបាននិាយទៅព្រះយេស៊ូវថា «លោកម្ចាស់អើយ សូមជួយចំពោះសេចក្តីណាដែលខ្ញុំមិនជឿផង»(ម៉ាកុស ៩:២៤)។ នោះគឺជាសេចក្ដីអធិស្ឋានដ៏ល្អ មួយដើម្បីអធិស្ឋាននៅពេលជំនឿរបស់អ្នកទន់ខ្សោយ «លោកម្ចាស់អើយ សូមជួយចំពោះសេចក្តីណាដែលខ្ញុំមិនជឿផង» វាគឺដើម្បីយកឈ្នះលើភាពគ្មានជំនឿ ដើម្បីចម្រើនជំនឿឡើង។ ដូច្នេះហើយ ខ្ញុំបានអធិស្ឋាន សម្រាប់បញ្ហាធំៗចំនួន៨ទាំងនេះ។

រួចមកព្រះបានឆ្លើយសេចក្ដីអធិស្ឋានរបស់ខ្ញុំម្ដងមួយម្ដងមួយ។ បញ្ហាដែលហាក់ដូចជាមិនអាចទៅ រួចទាំងនោះត្រូវបានយកឈ្នះម្ដងមួយម្ដងទៀតនៅក្នុងការឆ្លើយតបនៃសេចក្ដីអធិស្ឋាន។ បញ្ហាមួយដែលខ្ញុំ បានអធិស្ឋានរយៈពេលប្រហែលច្រើនជាង១៥មកហើយត្រូវបានឆ្លើយតបកាលពីថ្ងៃអាទិត្យមុន! អីក៏ជាការ អស្ចារ្យម្ល៉េះ! អរគុណព្រះចំពោះព្រះពរទាំងអស់ដែលហូរមក! បញ្ហាទាំង៨ដែលខ្ញុំបានអធិស្ឋានត្រូវបាន យកឈ្នះម្ដងមួយម្ដងមួយ។ បញ្ហាចុងក្រោយបង្អស់ត្រូវបានឆ្លើយតបមុនពេលខ្ញុំអង្គុយចុះ ដើម្បីសរសេរ សេចក្ដីអធិប្បាយនេះ! វាជាបញ្ហាដ៏ធំពិតប្រាកដណាស់។ វាជាបន្ទុកក្នុងចិត្ដរយៈពេលច្រើនខែមកហើយ! តែនៅពេលព្រះឆ្លើយតប វាហាក់ដូចជាងាយស្រួលណាស់! បន្ទុកត្រូវបានលើក រួចព្រះបានឆ្លើយតបក្នុង ករណីដែលឥឡូវនេះវាហាក់ដូចជាល្ងង់ល្ងើ ដែលខ្ញុំបានព្រួយបារម្ភពីវាពេក!

ព្រលឹងខ្ញុំអើយ ទ្រង់រៀបចំសមរម្យហើយ
   ព្រះយេស៊ូវចូលចិត្ដឆ្លើយតបការអធិស្ឋាន
ទ្រង់ផ្ទាល់បានបញ្ជាឲ្យខ្ញុំអធិស្ឋាន
   ដូច្នេះទ្រង់នឹងមិនបដិសេធឡើយ
ដូច្នេះទ្រង់នឹងមិនបដិសេធឡើយ

ទ្រង់នឹងយាងមកដើម្បីធ្វើជាស្ដេច
   ទ្រង់នាំយកការស្នើរដ៏ធំមកជាមួយ
ដ្បិតទ្រង់ពេញដោយព្រះគុណ និងព្រះចេស្ដា
   គ្មានអ្នកណាសុំទ្រង់ច្រើនពេកឡើយ
គ្មានអ្នកណាសុំទ្រង់ច្រើនពេកឡើយ
   («ព្រលឹងខ្ញុំអើយ ទ្រង់រៀបចំគួរសមហើយ»ដោយលោក John Newton, 1725-1807)។

វានាំឲ្យខ្ញុំចិត្ដស្រែកច្រៀង នៅពេលខ្ញុំនឹកចាំពីរបៀបដែលព្រះបានឆ្លើយតបសេចក្ដីអធិស្ឋានរបស់ខ្ញុំ! ចិត្ដខ្ញុំ ស្រែកច្រៀងនៅពេលខ្ញុំអរគុណព្រះសម្រាប់ការឆ្លើយតប! នៅពេលព្រះឆ្លើយតប នោះអ្នកគួរតែអរគុណ ទ្រង់យ៉ាងលឿន!

« ចុះបើអ្នករាល់គ្នាដែលអាក្រក់ អ្នកចេះឲ្យរបស់ល្អដល់កូនខ្លួនដូច្នេះ នោះចំណងបើព្រះវរបិតានៃអ្នក ដែលទ្រង់គង់នៅស្ថានសួគ៌ ទ្រង់នឹងប្រទានរបស់ល្អ មកអស់អ្នកដែលសូម តើជាងអម្បាលម៉ានទៅទៀត» (ម៉ាថាយ ៧: ១១)។

ដ្បិតទ្រង់ពេញដោយព្រះគុណ និងព្រះចេស្ដា
   គ្មានអ្នកណាសុំទ្រង់ច្រើនពេកឡើយ
គ្មានអ្នកណាសុំទ្រង់ច្រើនពេកឡើយ

ហាលេលូយ៉ា ហាលេលូយ៉ា ហាលេលូយ៉ា! សូមថ្វាយសិរីល្អដល់ព្រះ! សូមថ្វាយសិរីល្អដល់ព្រះ! ទ្រង់ឆ្លើយ តបសេចក្ដីអធិស្ឋាន!(សូមទះដៃអបអរសាទរ)។ នៅឆ្នាំនេះ ខ្ញុំបានឃើញការឆ្លើយតបដ៏គួរឲ្យកត់សំគាល់ផ្សេងៗ។ យើងឃើញស្រ្ដី២នាក់ដែលបាន ប្រែចិត្ដនៅអាយុ៨០ឆ្នាំ។ យើងបានឃើញមនុស្សវ័យក្មេងថ្មីៗ១២នាក់បានប្រែចិត្ដក្នុងរយៈពេលពីរបីថ្ងៃ។ បន្ទាប់មកលោករ៉ោប៊ឺត វាងបានប្រែចិត្ដនៅពេលលោកបណ្ឌិត រែសម៉ូសិនបានអធិប្បាយនៅព្រឹកថ្ងៃរំលឹក គុណដល់ព្រះយេស៊ូវរស់នៅឡើងវិញ។ បន្ទាប់មកលោកវ៉ូដីត្រូវបានរំដោះចេញពីការសង្កត់សង្កិនពីអារក្ស វាជាការអស្ចារ្យពិតប្រាកដនៃព្រះគុណ! បន្ទាប់មកលោកជែស៊ី សែខាមីសិន! គាត់បានមើលកាន់ខ្ញុំដោយ មានភ្នែកខឹង នៅពេលគាត់ឃើញថា ខ្ញុំដូចជាលោកត្រាម់។ តែមិនយូរប៉ុន្មានក្រោយមក គាត់បានយំនៅក្នុង បន្ទប់សួរសំណួរ កាលលោកបណ្ឌិត ខាហ្គិនបាននាំគាត់ឲ្យទទួលជឿលើព្រះអង្គសង្រ្គោះ! គួរឲ្យកត់សំគាល់ ព្រះតែមួយគត់ដែលអាចធ្វើការនោះនៅក្នុងជីវិតរបស់គាត់បាន! លោកវេឡេនថីន ហែរេរ៉ាមើលទៅដូចជា មិនបើកចិត្ដទាល់តែសោះ! តែព្រះហាក់ដូចជាបានប្រាប់ខ្ញុំថា គាត់នឹងបានសង្រ្គោះ។ រួចនៅពេលឆាប់ៗ គាត់បានប្រែចិត្ដ! គួរឲ្យកត់សំគាល់! ព្រះតែមួយគត់ដែលអាចធ្វើការនោះបាន! បន្ទាប់មកខ្ញុំបានអធិប្បាយ មេរៀនភាគច្រើនទៅកាន់គ្រិស្ដបរិស័ទ។ ខ្ញុំគ្រាន់តែសង្ខេបពីដំណឹងល្អប៉ុណ្ណោះ។ អីក៏គួរឲ្យភ្ញាក់ផ្អើលម៉្លេះ ពេលពួកគេប្រាប់ខ្ញុំថា លោកថោម ហ្ស៊ាបានសង្រ្គោះបន្ទាប់ពីនោះក្រោយមក! ខ្ញុំភ្លេចប្រាប់ពីការប្រែចិត្ដ របស់អ្នកស្រី សាបាឡាហ្គា បន្ទាប់ពីលោកយ៉ូហានបានសុំឲ្យនាងទទួលជឿលើព្រះយេស៊ូវ ហើយនាងបាន ធ្វើ បន្ទាប់ពីរយៈពេលច្រើន៣៥ឆ្នាំនៃការសង្ស័យ និងការវឹកវរ! គួរឲ្យកត់សំគាល់! ព្រះតែមួយគត់ដែលអាចធ្វើការនោះបាន! សង្ឃឹមថា ប្រហែលជាមានមនុស្ស១៧បានប្រែចិត្ដរួចហើយនៅឆ្នាំនេះ ហើយឆ្នាំនេះត្រឹម តែបានពាក់កណ្ដាលឆ្នាំតែប៉ុណ្ណោះ! (សូមទះដៃអបអរសាទរ)។

មិត្ដភក្ដិជាទីស្រឡាញ់អើយ ព្រះទ្រង់ជាព្រះនៃការអស្ចារ្យ! ទ្រង់ឆ្លើយតបសេចក្ដីអធិស្ឋាន! ទ្រង់ ប្រទានរបស់ល្អៗទៅពួកអ្នកដែលសូមទ្រង់! បងប្អូនប្រុសស្រីជាទីស្រឡាញ់អើយ ចូរយើងផ្តោតលើសេចក្ដី អធិស្ឋានសុំព្រះវត្ដមានរបស់ព្រះនៅក្នុងកម្មវិធីថ្វាយបង្គំព្រះរបស់យើង។ ខ្ញុំចង់ឲ្យអ្នកអធិស្ឋានសុំព្រះវត្ដ មានរបស់ព្រះគ្រប់ពេលដែលអ្នកអធិស្ឋាន។ គ្រូគង្វាលរបស់ខ្ញុំនៅក្រុមជំនុំចិនមានឈ្មោះលោក ធីម៉ូថេ លីន (១៩១១-២០០៩)។ ជារឿយៗ គាត់បង្រៀនពីតម្រូវការដើម្បីអធិស្ឋានសុំព្រះវត្ដមានរបស់ព្រះនៅក្នុងក្រុម ជំនុំ។ លោកបណ្ឌិត លីនបានប្រសាសន៍ថា

     គោលបំណងទូទៅនៃសេចក្ដីអធិស្ឋាន គឺជាការសុំព្រះវត្ដមានរបស់ព្រះ ដើម្បីប្រទានពរយើងដោយព្រះគុណរបស់ទ្រង់ ដើម្បីប្រោសជំងឺ ដើម្បី កំសាន្ដចិត្ដអ្នកដែលត្រូវសង្កត់សង្កិន ដើម្បីជួយតម្រូវការ ដើម្បីរំដោះពួកអ្នក ដែលស្ថិតក្នុងទុក្ខលំបាក ដើម្បីជួយអ្នកមិនជឿឲ្យជឿ ហើយដើម្បីឲ្យអ្នកជឿ រីកចំរើនឡើង។ល។ តាមការពិត សំណើរទាំងអស់នេះគឺជាការព្យាបាល សម្រាប់រោគសញ្ញាជាជាងសម្រាប់ឬសនៃបញ្ហា។ ព្រះអម្ចាស់របស់យើង បានប្រទាននូវការព្យាបាលសម្រាប់ឬសនៃបញ្ហា នោះជាព្រះវត្ដមានរបស់ ទ្រង់ដែលគង់ជាមួយយើង!
      បើមានព្រះវត្ដមានរបស់ទ្រង់ នោះគ្រប់បញ្ហាទាំងអស់នឹងត្រូវដោះ ស្រាយ សេចក្ដីងងឹតនឹងបែរទៅជាពន្លឺ ហើយសេចក្ដីទុក្ខលំបាកនឹងក្លាយ ថ្កុំថ្កើង។ អរគុណព្រះជាម្ចាស់! ទ្រង់បានសន្យាដើម្បីគង់ជាមួយយើងតាមរយៈសេចក្ដីអធិស្ឋាន។ គោលបំណងនៃសេចក្ដីអធិស្ឋានគឺដើម្បីមានព្រះវត្ដ មានរបស់ព្រះ (Timothy Lin, Ph.D., The Secret of Church Growth, FCBC, 1992, pp. 108, 109)។

ដូច្នេះ ខ្ញុំសុំឲ្យបងប្អូនអធិស្ឋានសុំព្រះវត្ដមានរបស់ព្រះនៅក្នុងក្រុមជំនុំរបស់យើងគ្រប់ពេលដែលបងប្អូនអធិស្ឋាន។ នៅពេលអ្នកអធិស្ឋានពេលព្រឹក សូមប្រាកដថា អ្នកអធិស្ឋានសុំឲ្យព្រះវត្ដមានរបស់ព្រះ មកគង់នៅក្នុងចំណោមយើង។ នៅពេលអ្នកអរគុណព្រះសម្រាប់ម្ហូបមុនអ្នកបរិភោគ សូមអធិស្ឋានយ៉ាង ហោចណាស់ពីរបីពាក្យសុំព្រះវត្ដមានរបស់ព្រះមកគង់ក្នុងក្រុមជំនុំរបស់យើង។ នៅពេលដែលអ្នកអធិស្ឋាន សម្រាប់ខ្ញុំ សូមអធិស្ឋានសុំឲ្យខ្ញុំមានព្រះវត្ដមានរបស់ព្រះតាមរយៈសេចក្ដីអធិប្បាយរបស់ខ្ញុំ។ សូមអធិស្ឋាន សុំឲ្យខ្ញុំមានព្រះវត្ដមានរបស់ព្រះផងដែរកាលខ្ញុំសរសេរសេចក្ដីអធិប្បាយនៅក្នុងការិយាល័យរបស់ខ្ញុំ។ នៅ ពេលអ្នកអធិស្ឋានសម្រាប់ចំរូតនៅរដូវស្លឹកឈើជ្រុះ សូមអធិស្ឋានសុំឲ្យមានព្រះវត្ដមានរបស់ព្រះក្នុងយើង។ បើគ្មានព្រះវត្ដមានរបស់ទ្រង់ទេ នោះការផ្សាយដំណឹងល្អរបស់យើងទាំងអសនឹងមិនបង្កើតផលផ្លែឡើយ។ ពេលអ្នកអធិស្ឋានសម្រាប់បេសកកម្មតាមអ៊ិនធើណែតសម្រាប់ពិភលោកនេះ សូមអធិស្ឋានសម្រាប់វត្ដមាន របស់ព្រះឲ្យគង់ក្នុងអស់អ្នកណាដែលអានសេចក្ដីអធិប្បាយ ឬអធិប្បាយពីវា ឬមើលវាតាមវីដីអូ។ ពេលអ្នក អធិស្ឋានសម្រាប់ការផ្សាយដំណឹងល្អរបស់យើង សូមអធិស្ឋានឲ្យវត្ដមានរបស់ព្រះយាងទៅជាមួយយើង កាលយើងទៅផ្សាយដំណឹងល្អ។ ពេលអ្នកអធិស្ឋានសម្រាប់លោកហ្គ្រីហ្វីតក្នុងការច្រៀងម្នាក់ឯង ហើយ សម្រាប់ក្រុមចម្រៀងរបស់យើង សូមអធិស្ឋានសុំឲ្យវត្ដមានរបស់ព្រះគង់ជាមួយបទចម្រៀង។ សូមអធិស្ឋាន សុំឲ្យវត្ដមានរបស់ព្រះគង់នៅក្នុងការប្រជុំគ្នាអធិស្ឋានរបស់យើង។ សូមអធិស្ឋានសុំឲ្យវត្ដមានរបស់ព្រះវាយ បំបាក់ចិត្ដរបស់ «ក្មេងក្នុងក្រុមជំនុំ»ដែលបាត់បង់។ តែកុំឈប់នៅទីនោះឡើយ សូមអធិស្ឋានសុំឲ្យមាន មនុស្សប្រែចិត្ដកាលគេមកក្រុមជំនុំ។ យកឈ្មោះមនុស្សថ្មីៗ ហើយអធិស្ឋានសុំឲ្យព្រះវត្ដមានរបស់ព្រះ បង្ហាញពួកគេពីតម្រូវរបស់គេសម្រាប់ព្រះគ្រិស្ដ ហើយដើម្បីទាញនាំពួកគេទៅឯព្រះអង្គសង្រ្គោះ។ សូម អធិស្ឋានសុំឲ្យព្រះវត្ដមានរបស់ព្រះដើម្បីចងអារក្ស និងពួកបរិវាររបស់វា។ សូមអធិស្ឋានសម្រាប់ព្រះវត្ដមាន របស់ទ្រង់ឲ្យគង់ក្នុងបន្ទប់សួរសំណួរបន្ទាប់ពីកម្មវិធីថ្វាយបង្គំព្រះ។ សូមអធិស្ឋានសុំឲ្យវត្ដមានរបស់ដើម្បីប្រោសជំងឺ ដូចជាអ្នកស្រី រ៉ោផ និងខ្លួនខ្ញុំផ្ទាល់។ សូមអធិស្ឋានសុំឲ្យមានព្រះវត្ដមានរបស់ព្រះមកគង់ក្នុង រាល់សកម្មភាពនៃក្រុមជំនុំរបស់យើង។ សូមអធិស្ឋានសុំឲ្យខ្ញុំមានព្រះវត្ដមានរបស់ព្រះ គ្រប់ពេលដែលខ្ញុំបង្រៀន។ សូមអធិស្ឋានសុំឲ្យមានព្រះវត្ដមានរបស់ព្រះគ្រប់ពេលដែលលោកបណ្ឌិត ខាហ្គិនបង្រៀន។ នៅ ក្នុងរឿងប្រៀបធៀបនៃការរំខានរបស់មិត្ដសំឡាញ់ ព្រះយេស៊ូវមានបន្ទូលថា

« បើអ្នករាល់គ្នាដែលជាមនុស្សអាក្រក់ អ្នកចេះឲ្យរបស់ល្អទៅកូនយ៉ាងដូច្នេះ នោះចំណង់បើព្រះវរបិតាដែលគង់ស្ថានសួគ៌ តើទ្រង់នឹងប្រទានព្រះវិញ្ញាណបរិសុទ្ធមកអស់អ្នកដែលសូម ជាជាងអម្បាលម៉ានទៅទៀត» (លូកា ១១:១៣)។

យើងត្រូវតែបន្ដសូមព្រះវត្ដមានរបស់ព្រះវិញ្ញាណបរិសុទ្ធមកគង់ជាមួយយើង។ ហើយនោះគួរតែ នាំយើងឲ្យអធិស្ឋានសម្រាប់ព្រះ ដើម្បីឲ្យបានថ្វាយសិរីល្អដល់ទ្រង់នៅក្នុងការរស់ឡើងវិញ។ ខ្ញុំសង្ឃឹមថា គ្រប់ពេលដែលអ្នកអធិស្ឋាន អ្នកនឹងអធិស្ឋានដើម្បីឲ្យព្រះចាត់បញ្ជូនការរស់ឡើងវិញមកកាន់យើង។ បាទ គ្រប់ពេល! ការរស់ឡើងវិញគឺជាការចាក់បង្ហូរព្រះវត្ដមានរបស់ទ្រង់ដ៏ខ្លាំងខ្លាមកក្នុងចំណោមយើង។ យើង គួរតែអធិស្ឋានដូចលោកហាបាគុក

« ឱព្រះយេហូវ៉ាអើយ នោះសូមធ្វើឲ្យកិច្ចការរបស់ទ្រង់កើតឡើងជាថ្មី កំពុងដែលឆ្នាំទាំងឡាយកន្លងទៅ សូមសំដែងឲ្យស្គាល់ការនោះវិញ ហើយក្នុងគ្រាដែលទ្រង់ក្រោធ សូមនឹកចាំពីសេចក្តីមេត្តាករុណាផង» (ហាបាគុក ៣:២)។

«ឱព្រះយេហូវ៉ាអើយ នោះសូមធ្វើឲ្យកិច្ចការរបស់ទ្រង់កើតឡើងជាថ្មី»។ បទចម្រៀងពីបុរាណមួយដែលខ្ញុំ ចូលចិត្ដជានិច្ចប្រាប់ថា

ឱព្រះដ៏មានពរ
   យើងខ្ញុំត្រូវការពរព្រះអង្គ
មានធ្លាក់មកស្រឹបៗឲ្យបានសើម
   សូមបង្អុរមួយមេមកផង។
(«ព្រះពរនឹងធ្លាក់មកមួយមេៗ»ដោយលោក Daniel W. Whittle, 1840-1901)។

«ដំណាក់នៃសេចក្ដីមេត្ដាករុណា» គឺជាព្រលឹងមនុស្សចំនួន១៧ ឬ១៨ដែលយើងសង្ឃឹមថា គេបានសង្រ្គោះនៅឆ្នាំនេះ។ តែ «ព្រះពរធ្លាក់មក១មេ១មេ» នៅពេលព្រះចាត់បញ្ជូនអំណាចនៃការរស់ឡើងវិញ នៅក្នុងកម្លាំងពេញទីនៃព្រះពរបស់ទ្រង់។

នៅពេលកើតមានការរស់ឡើងវិញ នោះជាព្រះដែលចាត់បញ្ជូនមក។ ក្រុមជំនុំអាចបន្ដ ហើយល្អ ប្រសើរ។ យើងអាចឃើញព្រលឹងមនុស្សបានសង្រ្គោះ។ យើងអាចមានព្រះវត្ដមានរបស់ព្រះ។ តែនៅក្នុង ការរស់ឡើងវិញអ្វីៗទាំងអស់ត្រូវបានធ្វើឲ្យខ្លាំងឡើង។ ភា្លមៗនោះសេចក្ដីអធិស្ឋានពេញដោយអំណាចព្រះ ចេស្ដាថែមទៀត។ សេចក្ដីអធិប្បាយពេញដោយអំណាចព្រះចេស្ដាដ៏លើសលប់។ ការចាក់ចុចចិត្ដពីអំពើ បាបមានភាពអស្ចារ្យណាស់។ គ្រប់កម្មវិធីថ្វាយបង្គំព្រះទាំងអស់ក្លាយជាបន្ទប់សួរសំណួរដ៏ពេញដោយព្រះ ចេស្ដា។ មនុស្សស្រែកយំកាលគេលន់តួអំពើបាបរបស់ពួកគេ។ សូម្បីតែពួកអ្នកដែលបានសង្រ្គោះរួចហើយ ក៏ដោយ គេនឹងលន់តួអំពើបាបរបស់ពួកគេផងដែរ ជារឿយៗគេធ្វើនៅទល់មុខមនុស្សទាំងអស់។ ដំណឹងល្អ ដែលមនុស្សបាត់បង់បានលឺច្រើនឆ្នាំមកហើយបានក្លាយជាសារថ្មីចំពោះពួកគេ ដ្បិតពួកគេមិនដែលកញ្ឆក់ យកទាល់តែសោះ។

ជាធម្មតា ការរស់ឡើងវិញកើតឡើងនៅពេលមនុស្សពីរបីនាក់ក្នុងក្រុមជំនុំចាប់ផ្ដើមមានអារម្មណ៍ ថា មានរឿងខ្លះថែមទៀតដែលចាំបាច់។ ពួកគេមិនស្កប់ចិត្ដពីទំលាប់នៃក្រុមជំនុំនោះទេ។ ពួកគេចាប់ផ្ដើម អធិស្ឋានដើម្បីឲ្យព្រះធ្វើការអស្ចារ្យតាមវិធីមួយនៅក្នុងចំណោមពួកគេ។ គ្រីស្ទានដឹងខ្លួនថា ពួកគេត្រជាក់ ឆ្ងាយជាងពួកគេបានគិត។ ពួកគេលន់តួពីភាពជាលោកីយរបស់ពួកគេ។ ពួកគេលន់តួអំពើបាបនៅក្នុងចិត្ដ របស់ពួកគេ។ ជារឿយៗ ពួកគេលន់តួអំពើបាបរបស់ពួកគេនៅសារធារណៈ។ ពួកគេស្រែករកព្រះដើម្បីឲ្យ ទ្រង់អត់ទោសបាប ហើយកែពួកគេជាថ្មីឡើងវិញ។ ព្រះទ្រង់ដាស់តឿនពួកជំនុំ ហើយវាក្លាយដូចជាក្រុមជំនុំ នៅក្នុងគម្ពីរកិច្ចការ។

សេចក្ដីអធិស្ឋានដ៏អស្ចារ្យសម្រាប់អំណាចនៃការរស់ឡើងវិញត្រូវបានប្រាប់ដោយហោរាអេសាយ។ គាត់បានអធិស្ឋានថា

«ឱបើសិនជាទ្រង់នឹងវែកផ្ទៃមេឃ ហើយយាងចុះមកទៅអេះ ដើម្បីឲ្យភ្នំទាំងប៉ុន្មាន បានញាប់ញ័រនៅចំពោះទ្រង់»(អេសាយ ៦៤:១)។

ខ្ញុំសង្ឃឹមថា អ្នកខ្លះនឹងទន្ទេញសេចក្ដីអធិស្ឋាននោះ ហើយការពិតសូមប្រើពាក្យទាំងនោះនៅពេលដែលអ្នក អធិស្ឋានសម្រាប់ការរស់ឡើងវិញ។

លោកបណ្ឌិត ម៉ាទីន ឡូដ ជ៉ោនស៍បានហៅគម្ពីរអេសាយ ៦៤:១ថា «សេចក្ដីអធិស្ឋានដ៏សំខាន់ បំផុតសម្រាប់ការរស់ឡើងវិញ»។ គាត់បានប្រសាសន៍ថា

«ឱបើសិនជាទ្រង់នឹងវែកផ្ទៃមេឃ ហើយយាងចុះមកទៅអេះ“ ខ្ញុំមិនស្ទាក់ ស្ទើរដើម្បី{និយាយ}ថា នោះគឺជាសេចក្ដីអធិស្ឋានដ៏សំខាន់បំផុតដែលទាក់ ទងនឹងការរស់ឡើងវិញ។ ពិតប្រាកដណាស់ វាត្រឹមត្រូវ សូមអធិស្ឋានជានិច្ចដើម្បីឲ្យព្រះប្រទានពរមកយើង ហើយដើម្បីឲ្យទ្រង់ផ្ដល់ព្រះគុណមកយើង នោះគួរតែជាសេចក្ដីអធិស្ឋានដ៏ខ្ជាប់ខ្ជួនរបស់យើង។ តែចំណុចនេះលើសពី នោះទៅទៀត នៅត្រង់ចំណុចនេះយើងឃើញពីភាពខុសគ្នារវាងអ្វីដែលក្រុម ជំនុំគួរតែអធិស្ឋានសុំ និងរឿងពិសេសៗ ការប្លែកអស្ចារ្យ សេចក្ដីអធិស្ឋាន បែបបន្ទាន់ គឺសុំការយាងមកនៃព្រះវិញ្ញាណរបស់ព្រះក្នុងការរស់ឡើងវិញ។ “គាត់និយាយថា ឱបើសិនជាទ្រង់នឹងវែកផ្ទៃមេឃ ហើយយាងចុះមកទៅអេះ“។ វាមានរបៀបនៃការហូរទឹកភ្នែក។ ព្រះបំផុតទៅខាងក្នុង (Martyn Lloyd-Jones, M.D., Revival, Crossway Books, 1992, pages 305-307).

សេចក្ដីអធិស្ឋានរបស់លោកអេសាយត្រូវបានណែនាំនៅក្នុងបទចម្រៀងខ្លីដែលយើងច្រៀងជាញឹកញយ។

ព្រះវិញ្ញាណនៃព្រះដ៏រស់នៅ
   យើងអធិស្ឋាន ទ្រង់យាងចុះមក
ព្រះវិញ្ញាណនៃព្រះដ៏រស់នៅ
   យើងអធិស្ឋាន ទ្រង់យាងចុះមក
សូមទ្រង់ពុតយើង បំបាក់ ហើយកែដំរង់យើង
   ព្រះវិញ្ញាណនៃព្រះដ៏រស់នៅ
យើងអធិស្ឋាន ទ្រង់យាងចុះមក។
   («ព្រះវិញ្ញាណនៃព្រះដ៏រស់នៅ» ដោយលោក Daniel Iverson, 1899-1977;
      ប្ដូរដោយលោកបណ្ឌិត ហាយមើស៍។

នៅពេលអ្នកអធិស្ឋានសម្រាប់ការរស់ឡើងវិញ សូមច្រៀងបទខ្លីនោះ បន្ទាប់មកសូមអធិស្ឋានតាមពាក្យនៅ ក្នុងអេសាយ ៦៤:១

«ឱបើសិនជាទ្រង់នឹងវែកផ្ទៃមេឃ ហើយយាងចុះមកទៅអេះ ដើម្បីឲ្យភ្នំទាំងប៉ុន្មាន បានញាប់ញ័រនៅចំពោះទ្រង់»(អេសាយ ៦៤:១)។

ភ្នំនៃអំណួត ភ្នំនៃអំពើបាប និងការបះបោរ ភ្នំនៃភាពគ្មានជំនឿ ទាំងអស់នោះនឹងរលាយអស់ នៅពេលព្រះ វែកផ្ទៃមេឃ ហើយយាងចុះមកក្នុងចំណោមយើង។

ដូច្នេះ អ្វីៗទាំងអស់ដែលយើងធ្វើក្នុងក្រុមជំនុំ យើងត្រូវតែអធិស្ឋានសុំព្រះវត្ដមានរបស់ព្រះ។ ប៉ុន្ដែ យើងក៏ត្រូវតែអធិស្ឋានសុំការចាក់បង្ហូរនៃព្រះវិញ្ញាណរបស់ព្រះថែមទៀត ឲ្យមកគង់ក្នុងចំណោមយើងក្នុងការរស់ឡើងវិញផងដែរ។ នៅពេលការរស់ឡើងវិញកើតឡើង វាស្ទើរតែនឹងកើតឡើងនៅពេលភ្លាមៗជា និច្ច។ ខ្ញុំបានឃើញការរស់ឡើងវិញ៣ដងនៅក្នុងជីវិតខ្ញុំ។ ក្នុងការរស់ឡើងវិញលើកទី១ និងលើកទី៣ ខ្ញុំបានឃើញព្រះវិញ្ញាណបរិសុទ្ធយាងចុះមកភា្លមៗ ដែលធ្វើឲ្យយើងភ្ញាក់ផ្អើល ហើយបានយកឈ្នះដោយ អំណាចព្រះចេស្ដារបស់ព្រះ! បើសិនជាព្រះគួរតែចាត់បញ្ជូនការរស់ឡើងវិញមួយនៅទីនេះ នោះអ្នកនឹងមិន ដែលភ្លេចឡើយដរាបណាអ្នកនៅរស់។ នឹងមានការងារជាច្រើនថែមទៀតត្រូវបានធ្វើសម្រេចនៅក្រុមជំនុំ របស់យើងក្នុងរយៈពេល១ខែ ជាជាងយើងឃើញឥឡូវនេះក្នុងរយៈពេល២០ឆ្នាំ! ខ្ញុំដឹង ខ្ញុំបានឃើញដោយ ផ្ទាល់ភ្នែកពីអ្វីដែលព្រះអាចធ្វើ នៅពេលទ្រង់វែកផ្ទៃមេឃ ហើយយាងចុះមកដោយអំណាចព្រះចេស្ដាដ៏ អស្ចារ្យ ជាជាងយើងធ្លាប់បានឃើញពីមុន។ សូមយកសេចក្ដីអធិប្បាយនេះទៅផ្ទះ ហើយអានវានៅពេលអ្នក អធិស្ឋាន។ មុនដំបូង សូមអធិស្ឋានសុំព្រះវត្ដមានរបស់ព្រះនៅក្នុងកិច្ចការដែលយើងធ្វើ។ បន្ទាប់មក សូម អធិស្ឋានសុំការចាក់បង្ហូរព្រះវិញ្ញាណរបស់ព្រះដ៏អស្ចារ្យនៅក្នុងការរស់ឡើងវិញ។

គ្រប់អ្វីៗទាំងអស់ដែលយើងធ្វើ សូមអធិស្ឋានសុំព្រះវត្ដមានរបស់ព្រះជានិច្ច។ តែសូមអធិស្ឋានសុំ ការចាក់បង្ហូរព្រះវិញ្ញាណរបស់ព្រះដ៏អស្ចារ្យឲ្យមកគង់ក្នុងចំណោមយើងក្នុងការរស់ឡើងវិញ។ ព្រះយេស៊ូវ មានបន្ទូលថា

« ចុះបើអ្នករាល់គ្នាដែលអាក្រក់ អ្នកចេះឲ្យរបស់ល្អដល់កូនខ្លួនដូច្នេះ នោះចំណងបើព្រះវរបិតានៃអ្នក ដែលទ្រង់គង់នៅស្ថានសួគ៌ ទ្រង់នឹងប្រទានរបស់ល្អ មកអស់អ្នកដែលសូម តើជាងអម្បាលម៉ានទៅទៀត» (ម៉ាថាយ ៧:១១)។

«ព្រះអង្គអើយ សូមចាត់បញ្ជូនការរស់ឡើងវិញ»។ សូមច្រៀងវា!

ព្រះអង្គអើយ សូមបញ្ជូនការរស់ឡើងវិញ
   ព្រះអង្គអើយ សូមបញ្ជូនការរស់ឡើងវិញ
ព្រះអង្គអើយ សូមបញ្ជូនការរស់ឡើងវិញ
   ហើយសូមទ្រង់អនុញ្ញាត្ដឲ្យចេញពីទ្រង់មក
(«ព្រះអង្គអើយ សូមបញ្ជូនការរស់ឡើងវិញ» ដោយលោក B. B. McKinney, 1886-1952;
      ប្ដូរដោយលោកបណ្ឌិត ហាយមើស៍។

នៅយប់នេះ អ្នកទាំងអស់គ្នាសូមអធិស្ឋានសម្រាប់ការប្រែចិត្ដ (អធិស្ឋានទាំងអស់គ្នា)។

ព្រលឹងខ្ញុំអើយ ទ្រង់រៀបចំសមរម្យហើយ
   ព្រះយេស៊ូវចូលចិត្ដឆ្លើយតបការអធិស្ឋាន
ទ្រង់ផ្ទាល់បានបញ្ជាឲ្យខ្ញុំអធិស្ឋាន
   ដូច្នេះទ្រង់នឹងមិនបដិសេធឡើយ
ដូច្នេះទ្រង់នឹងមិនបដិសេធឡើយ
ទ្រង់នឹងយាងមកដើម្បីធ្វើជាស្ដេច
   ទ្រង់នាំយកការស្នើរដ៏ធំមកជាមួយ
ដ្បិតទ្រង់ពេញដោយព្រះគុណ និងព្រះចេស្ដា
   គ្មានអ្នកណាសុំទ្រង់ច្រើនពេកឡើយ
គ្មានអ្នកណាសុំទ្រង់ច្រើនពេកឡើយ

អ្នកអាចបានសង្រ្គោះពីអំពើបាបនៅល្ងាចនេះ។ ព្រះវិញ្ញាណបរិសុទ្ធអាចដាស់អ្នកឲ្យភ្ញាក់ឡើងពីអំពើបាបរបស់អ្នក។ ព្រះវិញ្ញាណបរិសុទ្ធអាចទាញនាំអ្នកទៅឯព្រះគ្រិស្ដដើម្បីលាងសំអាតពីអំពើបាបដោយ ព្រះលោហិតដ៏វិសេសរបស់ទ្រង់។ បើសិនជាអ្នកចង់និយាយជាមួយយើងអំពីសេចក្ដីសង្រ្គោះ សូមដើរតាម លោកបណ្ឌិត ខាហ្គិន និងលោកយ៉ូហាន ខាហ្គិនទៅខាងក្រោយសាលប្រជុំឥឡូវនេះ។ ពួកគេនឹងនាំអ្នកទៅ កាន់បន្ទប់ស្ងាត់មួយដែលយើងអាចជជែកគ្នា ហើយអធិស្ឋានបាន។ អាម៉ែន។

បើសិនជាសេចក្ដីអធិប្បាយនេះជាព្រះពរសំរាប់បងប្អូន នោះសូមផ្ញើរអ៊ីម៉ែលទៅកាន់លោកបណ្ឌិត ហាយមើស៏ ហើយសូមប្រាប់គាត់ផង។ នៅពេលអ្នកសរសេរផ្ញើរទៅកាន់លោក ហាយមើស៍ សូមប្រាប់ពីប្រទេសរបស់អ្នក ឬក៏គាត់មិនអាចឆ្លើយតបទៅវិញ។ សូមចុចទីនេះ rlhymersjr@sbcglobal.net (សូមចុចទីនេះ)។ បើសេចក្ដីអធិប្បាយទាំងនេះជាព្រះពរដល់អ្នក នោះសូមប្រាប់គាត់ ថែមទាំងប្រាប់ពីប្រទេសរបស់អ្នកផង។ អ្នកអាចសរសេរទៅកាន់លោក ហាយមើស៏ក្នុងភាសាណាក៏បាន ប៉ុន្ដែ សូមសរសេរជាភាសាអង់គ្លេស បើសិនជាបងប្អូនអាចធ្វើ បាន។ បើអ្នកចង់សរសេរទៅគាត់តាមប្រៃណីយ៍ P.O. Box 15308, Los Angeles, CA 90015។ សូមសរសេរទៅកាន់អាស័យដ្ឋាន។ អ្នកអាចទូរស័ព្ទទៅគាត់តាមលេខ(៨១៨)៣៥២-០៤៥២។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអានសេចក្ដីអធិប្បាយរបស់ លោក ហាយមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗនៅលើអ៊ីធើណេត តាមគេហទំព័រ
www.sermonsfortheworld.com. ចុចលើ ”
សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ”

សេចក្ដីអធិប្បាយដែលសរសេរដៃទាំងនេះមិនហាមឲ្យថតចំលងទេ។ អ្នកប្រើវាដោយគ្មានការអនុញ្ញាតពីលោក Dr. Hymers។ ទោះបីជាយ៉ាងណាក៏ដោយ គ្រប់សេចក្ដីអធិប្បាយជាវីដីអូទាំងអស់របស់លោក Dr. Hymers ហាមថតចំលង ហើយអាចត្រឹមតែប្រើវាបានដោយមានការអនុញ្ញាត។

អានព្រះគម្ពីរមុនពេលអធិប្បាយដោយលោក Mr. Abel Prudhomme៖ ម៉ាថាយ ៧:៧-១១ ។
ច្រៀងចំរៀងតែម្នាក់ឯងមុនអធិប្បាយដោយលោក Benjamin Kincaid Griffith៖
(«ព្រលឹងខ្ញុំអើយ ទ្រង់រៀបចំគួរសមហើយ»ដោយលោក John Newton, 1725-1807)។