ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០
នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។
មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤
ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។
សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ
ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។
នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។
អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net។
លោកយ៉ូណាស ពីស្លាប់ទៅឯជីវិត!JONAH – FROM DEATH TO LIFE! ដោយលោកបណ្ឌិត សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស ថ្ងៃរបស់ព្រះអម្ចាស់នៅពេលព្រឹក មិថុនា ៥ ២០១៦ |
មុនដំបូង អំពីពាក្យសត្វចម្លែកនៅឯសមុទ្រ សូមមើលទៅគម្ពីរយ៉ូណាស ១:១៧ «ឯព្រះយេហូវ៉ា ទ្រង់បំរុងឲ្យមានត្រី១យ៉ាងធំសំរាប់នឹងលេបយ៉ូណាសទៅ»។ ពាក្យ «បំរុង» តាមភាសាហេព្រើរគឺជាពាក្យ «ម៉ាណេ»(mănăh)។ វាមានអត្ថន័យថា «ដើម្បីតាំងឲ្យមាន» «ដើម្បីបំរុង»។ ជាពិសេសវាត្រូវបានតាំងឲ្យ មាន ហើយត្រូវបានបំរុង។ នៅមុននោះ និងក្រោយមកគ្មានអ្នកណាចូលចិត្ដនោះដូចនោះឡើយ។ ព្រះជា ម្ចាស់បានបំរុងដូចនោះ។ ក្រោយមកវាជាត្រីតែម្ដង។ ពាក្យតាមភាសាហេព្រើរគឺជា «ដែហ្គ»។ វាមានន័យថា សត្វធំមួយដែលមានសមត្ថភាពលេបខ្លួនមនុស្សទាំងមូល ដោយមិនចាំបាច់ទំពារ។ ហើយនោះនាំយើងទៅ ឯអត្ថបទគម្ពីររបស់យើង «ទឹកបានឡោមព័ទ្ធទូលបង្គំ សឹងតែនឹងផុតជីវិតផង ទីជំរៅបានហ៊ុមទូលបង្គំជិត ហើយសារ៉ាយបានរុំព័ទ្ធក្បាលទូលបង្គំ»(យ៉ូណាស ២:៦)។ ការពន្យល់ត្រង់គម្ពីរយ៉ូណាស លោកយ៉ូហាន ខាល់វិនដែលជាអ្នកកែប្រែជំនឿដ៏ល្បីបានពន្យល់ថា នៅក្នុងរឿនេះ{ព្រះគ្រិស្ដ}គឺដូចជាលោកយ៉ូណាស កាលគាត់បានប្រែចិត្ដទៅ ទីក្រុងនីនីវេ បន្ទាប់ពីគាត់បានត្រលប់ទៅឯជីវិតវិញ ដ្បិតគាត់ជាហោរាម្នាក់ ដែលនាំទៅឯជីវិតម្ដងទៀត ។ នេះគឺជាអត្ថន័យដ៏សាមញ្ញនៃអត្ថបទគម្ពីរ ។ ដូច្នេះ ដោយសារគាត់ត្រូវបានចាត់ទៅឯពួកសាសន៍ដទៃ លោកយ៉ូណាសមិនមែនតំណាងពីព្រះគ្រិស្ដនោះទេ ប៉ុន្ដែ ដោយសារគាត់ត្រលប់ទៅឯជីវិត ម្ដងទៀត (John Calvin, សេចក្ដីអត្ថាធិប្បាយពន្យល់ចំពោះហោរាតូចៗទាំង១២ Baker Book House, 1998 reprint, volume 3, page 21)។ ចូរសំគាល់ពីពាក្យរបស់លោកខាល់វិន។ លោកយ៉ូណាសជា «ហោរាម្នាក់ដែលនាំទៅឯជីវិតម្ដងទៀត»។ ការ រស់ពីស្លាប់ឡើងវិញរបស់យ៉ូណាសជានិមិត្ដរូបអំពីការរស់ពីសុគតឡើងវិញនៅថ្ងៃទី៣របស់ព្រះគ្រិស្ដ។ លោកបណ្ឌិត អឹម អោ ដីហេនក៏បានមានប្រសាសន៍ផងដែរថា «នៅពេលហោរាយ៉ូណាសត្រូវ បានបោះទៅក្នុងសមុទ្រ ហើយត្រូវបានត្រីយ៉ាងធំមួយលេប នោះគាត់បានតំណាងយ៉ាងច្បាស់ពីការសុគត និងការរស់ពីសុគតឡើងវិញរបស់ព្រះគ្រិស្ដ» (M. R. DeHaan, M.D., Jonah – Fact or Fiction?, Zondervan Publishing House, 1957, p. 80)។ លោកបណ្ឌិត ជេ វើណោនម៉ាកជីបានប្រសាសន៍ដូច គ្នានៅក្នុងសេចក្ដីអត្ថាធិប្បាយពន្យល់របស់គាត់នៅក្នុងព្រះគម្ពីរទាំងស្រុង ។ លោកបណ្ឌិត មើផ្វី ឡាមបានបង្រៀនភាសាហេព្រើរនៅមហាវិទ្យាល័យព្រះគម្ពីរនៅក្នុងរដ្ឋកាលី ហ្វក់ញ្ញាភាគខាងត្បូង។ គាត់បាននិយាយមកកាន់ខ្ញុំថា «ព្រះយេស៊ូវបានផ្ដល់នូវការអត្ថាធិប្បាយពន្យល់ដ៏ ល្អបំផុតដល់យើងនៅក្នុងគម្ពីរម៉ាថាយ ១២:៤០»។ នៅក្នុងខគម្ពីរ ព្រះយេស៊ូវបានមានបន្ទូលថា «ដ្បិតលោកយ៉ូណាសបាននៅក្នុងពោះត្រីធំ អស់៣ថ្ងៃ៣យប់យ៉ាងណា កូនមនុស្សក៏នឹងនៅក្នុងផ្ទៃផែនដី៣ថ្ងៃ៣យប់យ៉ាងនោះដែរ» (ម៉ាថាយ ១២:៤០)។ មានមេរៀន៣ដែលចេញពីឃ្លារបស់ព្រះគ្រិស្ដ៖ 1. លោកយ៉ូណាសជានិមិត្ដរូបពីការសុគត និងការរស់ឡើងវិញរបស់ព្រះគ្រិស្ដ។ «ដ្បិតលោកយ៉ូណាសបាននៅក្នុងពោះ{របស់សត្វចម្លែកនៅឯសមុទ្រ} អស់៣ថ្ងៃ៣យប់យ៉ាងណា កូនមនុស្សក៏នឹងនៅក្នុងផ្ទៃផែនដី៣ថ្ងៃ៣យប់យ៉ាងនោះដែរ» (ម៉ាថាយ ១២:៤០)។ 2. ដូច្នេះ លោកយ៉ូណាសជានិមិត្ដរូបពីសេចក្ដីសង្រ្គោះដោយសារព្រះគុណ។ «ហើយថា ព្រះចេស្តាដ៏ខ្លាំងលើសលន់របស់ទ្រង់ ដល់យើងរាល់គ្នាដែលជឿជាយ៉ាងណាដែរ តាមដែលកំឡាំងទ្រង់ដ៏មានឫទ្ធិបានពូកែនឹងធ្វើ ជាព្រះចេស្តាដែលទ្រង់បានសំដែងចេញ ដោយប្រោសព្រះគ្រីស្ទ ឲ្យមានព្រះជន្មរស់ពីស្លាប់ឡើងវិញ...»(អេភេសូរ ១:១៩-២០)។ បន្ទាប់មកការរស់ឡើងវិញរបស់ព្រះគ្រិស្ដត្រូវបានអនុវត្ដចំពោះមនុស្សដែលបានប្រែចិត្ដ។ «ពីដើម អ្នករាល់គ្នាក៏ស្លាប់{ធ្វើឲ្យរស់ឡើង}ក្នុងការរំលង ហើយក្នុងអំពើបាបដែរ»(អេភេសូរ ២:១)។ ហើយព្រះគម្ពីរបានប្រាប់យើងម្ដងទៀតថា « ក្នុងកាលដែលយើងនៅស្លាប់ក្នុងការរំលងនៅឡើយ នោះទ្រង់បានប្រោសឲ្យយើងរាល់គ្នាបានរស់ជាមួយនឹងព្រះគ្រីស្ទ (គឺដោយព្រះគុណ) ដែលអ្នករាល់គ្នាបានសង្គ្រោះ ហើយទ្រង់បានប្រោសឲ្យយើងរស់ឡើងវិញ... ជាមួយនឹងព្រះគ្រីស្ទនៅស្ថានដ៏ខ្ពស់ដែរ»(អេភេសូរ ២:៥-៦)។ ខគម្ពីរទាំងនេះបង្ហាញថា មនុស្សដែលមិនប្រែចិត្ដបានស្លាប់នៅក្នុងអំពើបាប ហើយត្រូវតែរស់ឡើងនៅក្នុងព្រះគ្រិស្ដ។ បទពិសោធន៍នៃ «ការស្លាប់ចំពោះ ជីវិត» នៃការប្រែចិត្ដត្រូវបានជាប់ទាក់ទង ហើយត្រូវបានធ្វើឲ្យមានកំលាំង ឡើងដោយសារការសុគត និងការរស់ឡើងវិញរបស់ព្រះគ្រិស្ដ ដូច្នោះហើយ វាជានិមិត្ដរូបដោយសារអ្វីដែលបានកើតឡើងចំពោះលោកយ៉ូណាស(ម៉ាថាយ ១២:៤០)។ 3. ដូច្នេះ ការរស់ឡើងវិញរបស់លោកយ៉ូណាសក៏ជានិមិត្ដមរូបពីពិធីជ្រមុជទឹកនៃ អ្នកប្រែចិត្ដម្នាក់តាមរយៈការទទួលពិធីជ្រមុជទឹកដែរ។ រ៉ូម ៦:៣-៤ ប្រាប់ថា « តើអ្នករាល់គ្នាមិនដឹងទេឬអី ថា យើងទាំងប៉ុន្មានដែលបានទទួលបុណ្យជ្រមុជក្នុងព្រះយេស៊ូវគ្រីស្ទ នោះគឺបានទទួលជ្រមុជក្នុងសេចក្តីសុគតនៃទ្រង់ដែរ ដូច្នេះ យើងបានត្រូវកប់ជាមួយនឹងទ្រង់ហើយ ដោយទទួលជ្រមុជក្នុងសេចក្តីស្លាប់ ដើម្បីឲ្យយើងបានដើរក្នុងជីវិតបែបថ្មី ដូចជាព្រះគ្រីស្ទបានរស់ពីស្លាប់ឡើងវិញ ដោយសារសិរីល្អនៃព្រះវរបិតាដែរ»(រ៉ូម ៦:៣-៤)។ ដោយសារសេចក្ដីជំនឿត្រូវបានទទួលបុណ្យជ្រមុជក្នុងព្រះគ្រិស្ដ ត្រូវបានរួបរួម ជាមួយព្រះគ្រិស្ដនៅក្នុងការសុគត និងការរស់ឡើងវិញរបស់ទ្រង់។ លោកម៉ាក អើសើរបង្រៀនយ៉ាងត្រឹមត្រូវថា «ពិតប្រាកដណាស់ ពិធីជ្រមុជទឹកនិមិត្ដរូបពី សេចក្ដីពិតនេះ...» (ibid., កត់សំគាល់ពីរ៉ូម ៦:៣)។ ដូច្នេះ បទពិសោធន៍នៃ ការប្រែចិត្ដជានិមិត្ដដោយសារពិធីជ្រមុជទឹក ទាំងចង្អុលបង្ហាញទៅឯការសុគត និងការរស់ឡើងវិញរបស់ព្រះគ្រិស្ដ ដែលត្រូវបានតំណាងដោយសារលោក យ៉ូណាស(ម៉ាថាយ ១២:៤០)។ ដើម្បីសរុបសេចក្ដី 1. លោកយ៉ូណាសជានិមិត្ដរូបពីការសុគត និងការរស់ឡើងវិញរបស់ព្រះគ្រិស្ដ។ 2. លោកយ៉ូណាសជានិមិត្ដរូបពីការស្លាប់ និងការរស់ឡើងវិញខាងវិញ្ញាណនៃការប្រែចិត្ដ។ 3. លោកយ៉ូណាសជានិមិត្ដរូបពីពិធីជ្រមុជទឹករបស់អ្នកជឿព្រះ។ តើព្រះគ្រិស្ដពិតជាបានសុគតមែនឬអី? បាទ ទ្រង់សុគតពិតមែន។ តើមនុស្សដែលមិនព្រមប្រែចិត្ដពិតជា ស្លាប់ក្នុងការរំលង និងអំពើបាបមែនឬអី? បាទ ត្រូវហើយ។ តើមនុស្សដែលបានប្រែចិត្ដពិតជាបានរស់ពី ស្លាប់ឡើងវិញមែនឬអី? បាទ ត្រូវហើយ។ គ្រូអធិប្បាយដែលមានបទពិសោធន៍សូម្បីតែអាចឃើញពីការ ផ្លាស់ប្រែនៃមុខមាត់ និងទឹកមុខរបស់គេ។ តើលោកយ៉ូណាសពិតជាបានស្លាប់នៅក្នុងត្រីធំមែនឬអី? ខ្ញុំគិតថា ចម្លើយគឺជាក់ស្ដែងណាស់! ដូចលោកបណ្ឌិត ឡាមបានប្រសាសន៍ថា «ព្រះយេស៊ូវបានផ្ដល់នូវការអត្ថាធិប្បាយពន្យល់ដ៏ល្អបំផុតដល់យើងនៅក្នុងគម្ពីរម៉ាថាយ ១២:៤០»។ «ដ្បិតលោកយ៉ូណាសបាននៅក្នុងពោះត្រីធំ អស់៣ថ្ងៃ៣យប់យ៉ាងណា កូនមនុស្សក៏នឹងនៅក្នុងផ្ទៃផែនដី៣ថ្ងៃ៣យប់យ៉ាងនោះដែរ» (ម៉ាថាយ ១២:៤០)។ ព្រះយេស៊ូវបានសុគតពិតមែន ដូច្នេះការប្រៀបធៀបរបស់ទ្រង់បង្ហាញថា ព្រះគ្រិស្ដបានជឿថា យ៉ូណាស បានស្លាប់ពិតមែន។ នោះដោះស្រាយពីជម្លោះ! លោកយ៉ូណាសបានប្រាប់យ៉ាងច្បាស់ នៅពេលគាត់បាន និយាយថា « ទូលបង្គំបានចុះទៅ ដល់ឫសនៃភ្នំទាំងប៉ុន្មាន រនុកនៃផែនដីបានបិទខ្ទប់ពីលើទូលបង្គំ ទុកជាដរាបតទៅ ប៉ុន្តែឱព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំអើយ ទ្រង់បាននាំទូលបង្គំឡើងចេញពីរណ្តៅមកទាំងរស់» (យ៉ូណាស ២:៦)។ ពាក្យរណ្ដៅតាមភាសាហេព្រើរគឺជាពាក្យ «ស្សែឆេត» (shachath)។ វាមានន័យថា «ផ្នូរ» ហើយវាបង្ហាញ ប្រាប់ពីការស្លាប់របស់លោកយ៉ូណាស។ គម្ពីរយ៉ូណាស២ជំពូកមុនដំបូងក៏ជានិមិត្ដរូបពីការប្រែចិត្ដផងដែរ។ ក្នុងវិធីជាច្រើន វាបង្ហាញប្រាប់ ពីការប្រែចិត្ដផ្ទាល់ខ្លួនរបស់ខ្ញុំ។ ព្រះបានមានបន្ទូលទៅកាន់ចិត្ដរបស់យ៉ូណាស ហើយប្រាប់គាត់ឲ្យទៅប្រកាសនៅក្នុងទីក្រុងនីនីវេ។ ព្រះបានមានបន្ទូលមកកាន់ចិត្ដរបស់ខ្ញុំ ហើយប្រាប់ខ្ញុំថា ខ្ញុំនឹងធ្វើជាសាក្សីពី ទ្រង់។ យ៉ូណាសបានរត់គេចពីព្រះវត្ដមានរបស់ព្រះ។ គាត់បានជិះទូក ហើយបានបើកទៅឆ្ងាយតាមដែល គាត់អាចធ្វើបាន។ ខ្ញុំបានចេញពីក្រុមជំនុំនៅហាន់ថីនថូនផាក ហើយបានដើរតាមផ្លូវដ៏ងងឹងសូន្យឈឹង ទាំងភ័យខ្លាចនៅទីក្រុងឡូសអង់ចាឡែស។ ខ្ញុំបានរត់គេចពីព្រះដូចលោកយ៉ូណាសបានធ្វើ។ តែព្រះបាន បញ្ជូនខ្យល់ព្យុះដ៏ធំមួយទៅកាន់យ៉ូណាសនៅក្នុងទូក។ ខ្ញុំត្រូវខ្ទាតទៅមុខខាងក្រោយ ហើយមានអារម្មណ៍ ថា ខ្ញុំគ្មានសង្ឃឹមសោះ។ យ៉ូណាសត្រូវបានទំលាក់ទៅក្នុងសមុទ្រ ហើយត្រូវបានសត្វចម្លែកដ៨ធំនៅឯសមុទ្រលេប។ ខ្ញុំបានទៅក្រុមជំនុំចិន ហើយខ្ញុំបានព្យាយាមទៅរៀននៅមហាវិទ្យាល័យ។ ខ្ញុំត្រូវបានលេប នៅក្នុងការធ្លាក់ទឹកចិត្ដ និងភាពគ្មានសង្ឃឹម។ ខ្ញុំមិនអាចទៅរៀនមហាវិទ្យាល័យបានឡើយ ដោយសារតែខ្ញុំ គ្មានឡាន។ ខ្ញុំត្រូវជិះឡានក្រុងច្រើនម៉ោងដើម្បីទៅដល់ទីនោះ ហើយត្រលប់មកវិញ។ ខ្ញុំត្រូវធ្វើការនៅពេល ខ្ញុំត្រលប់មកពីមហាវិទ្យាល័យវិញ។ ខ្ញុំគ្មានពេលសិក្សាសោះ។ ខ្ញុំដឹងថា ខ្ញុំនឹងបរាជ័យចំពោះការសិក្សា។ ខ្ញុំ ដឹងថា ខ្ញុំកំពុងតែត្រូវបានលេបដោយអារក្ស។ វាគ្មានពន្លឺសោះ វាគ្មានសង្ឃឹមសោះ វាគ្មានសេចក្ដីសុខសាន្ដ សោះ។ ខ្ញុំមានអារម្មណ៍ដូចជាលោកយ៉ូណាសបានស្ថិតនៅក្នុងពោះសត្វចម្លែកដ៏ធំនៅឯសមុទ្រនោះ។ « ទឹកបានឡោមព័ទ្ធទូលបង្គំ សឹងតែនឹងផុតជីវិតផង ទីជំរៅបានហ៊ុមទូលបង្គំជិត ហើយសារ៉ាយបានរុំព័ទ្ធក្បាលទូលបង្គំ ទូលបង្គំបានចុះទៅដល់ឫសនៃភ្នំទាំងប៉ុន្មាន រនុកនៃផែនដីបានបិទខ្ទប់ពីលើទូលបង្គំ ទុកជាដរាបតទៅ ...»(យ៉ូណាស ២:៥,៦)។ នោះជារបៀបដែលខ្ញុំបានមានអារម្មណ៍។ ខ្ញុំមិនយល់ពីវានោះទេ តែព្រះបានបង្ហាញខ្ញុំពីភាពគ្មានប្រយោជន៍ និងភាពគ្មានសង្ឃឹមនៅជីវិតនេះ។ ហើយអំពើបាបរបស់ខ្ញុំនៅមុខខ្ញុំជារៀងរហូត! ខ្ញុំមានអារម្មណ៍ដូចប្អូនប្រុសម្នាក់ឈ្មោះ សើជីអូ មែឡូ។ នៅពេលគាត់ស្ថិតនៅក្រោមការចាក់ចុច ចិត្ដ នោះសើជីអូបាននិយាយថា «ខ្ញុំមិនអាចកាន់បន្ទុកនេះទៀតបានឡើយ។ ខ្ញុំមានបញ្ហាយ៉ាងធ្ងន់ ខ្ញុំនៅ ក្រោមចលាចលដ៏អាក្រក់ ហើយនៅក្រោមភាពជាប់ទោសនៃអំពើបាប។ ខ្ញុំបាននិយាយម្នាក់ឯងថា គ្មានអ្វីសោះដែលអាចជួយខ្ញុំឲ្យសើច ឬទាញខ្ញុំចេញពីបញ្ហានេះ “ឥឡូវនេះបើសិនជាខ្ញុំស្លាប់ទៅ?” “ខ្ញុំមិនអាច ស្លាប់ឥឡូវនេះទេ មិនមែនក្នុងសភាពបែនេះឡើយ”។ ក្រោយមក ខ្ញុំបានបន្ដមើលមុខមនុស្សម្នាក់ៗដែល ឆ្លងកាត់ខ្ញុំ ហើយវាដាស់តឿនខ្ញុំពីអ្វីដែលលោកបណ្ឌិត ហាយមើស៍បានបង្រៀនក្នុងសេចក្ដីអធិប្បាយមួយ ដែលគាត់បានឃើញមនុស្សកំពុងដើរដូចជាខ្មោចក្នុងរឿងដែលដើរ ដោយគ្មានការព្រួយបារម្ភសោះសម្រាប់ ព្រលឹងរបស់ពួកគេ»។ នេះជាលោកសើជីអូ គាត់កំពុងដើរទៅផ្ទះនៅព្រឹកមួយ ហើយព្រះបានប៉ពាល់ចិត្ដពី អំពើបាបរបស់គាត់ជាខ្លាំង ដូចជាលោកយ៉ូណាសបានស្ថិនៅក្នុងមហាសមុទ្រដ៏ជ្រៅ។ លោកយ៉ូហាន ខាហ្គិនបានមានបទពិសោធន៍ស្រដៀងគ្នាដែរ។ គាត់បានប្រាប់ថា «{មុនពេល}ខ្ញុំ បានប្រែចិត្ដ ប៉ុន្មានសប្ដាហ៍ទាំងនោះខ្ញុំមានអារម្មណ៍ថា ខ្ញុំដូចជាស្លាប់អញ្ចឹង ខ្ញុំមិនបានគេង ខ្ញុំមិនអាច ញញឹម។ ខ្ញុំមិនអាចរកឃើញសេចក្ដីសុខសាន្ដណាមួយសោះ។ ខ្ញុំបានបដិសេធគ្រប់ទាំងគំនិតដែលខ្ញុំមាន អំពីព្រះ និងការប្រែចិត្ដ។ ខ្ញុំបានបដិសេធដើម្បីគិតអំពីវា ប៉ុន្ដែខ្ញុំមិនអាចរកឃើញសេចក្ដីសុខសាន្ដបាននោះ ទេ។ ខ្ញុំមិនអាចបញ្ឃប់អារម្មណ៍ដោយវេទនាមែនទែន ខ្ញុំចាប់ផ្ដើមស្អប់ខ្លួនឯង ស្អប់អំពើបាប ហើយស្អប់ពី របៀបដែលវាធ្វើឲ្យខ្ញុំមានអារម្មណ៍បែបនោះ។ អំពើបាបរបស់ខ្ញុំកាន់តែអាក្រក់ទៅៗគ្មានទីបញ្ចប់ឡើយ។ សូរីយ៉ាង យែនស៊ីបាននិយាយថា «លោកបណ្ឌិត ហាយមើស៍បានអធិប្បាយខ្លាំងៗពីអំពើបាប... ខ្ញុំបាននឹកចាំគ្រប់រឿងរ៉ាវខុសឆ្គងទាំងអស់ដែលខ្ញុំបានធ្វើ។ អំពើបាបនៅក្នុងគំនិតរបស់ខ្ញុំ ការកុហក និង អំពើបាបជាច្រើន{ផ្សេងៗទៀត}។ ខ្ញុំមាអារម្មណ៍ថាខ្មាស់ ហើយខ្ញុំមិនអាចប្រឈមមុខនឹងព្រះបានឡើយ ខ្ញុំ បានស្រែកយំ។ ខ្ញុំបានគិតថា “ខ្ញុំនឹងមិនអាចរកឃើញព្រះគ្រិស្ដបានឡើយ” ខ្ញុំបានស្រែកយំ ខ្ញុំបានស្រែក យំ។ ខ្ញុំបានគិតថា ខ្ញុំនឹងមិនអាចមានព្រះគ្រិស្ដទុកជាព្រះអង្គសង្រ្គោះរបស់ខ្ញុំបានឡើយ»។ យ៉ូណាសបាននិយាយថា «ទឹកបានឡោមព័ទ្ធទូលបង្គំ សឹងតែនឹងផុតជីវិតផង ទីជំរៅបានហ៊ុមទូលបង្គំជិត ហើយសារ៉ាយបានរុំព័ទ្ធក្បាលទូលបង្គំ... ហើយរលកទាំងប៉ុន្មាន និងអស់ទាំងខ្សែទឹករបស់ទ្រង់បានហូរពីលើទូលបង្គំ»(យ៉ូណាស ២:៥,៣)។ នោះជារបៀបដែលខ្ញុំបានមានអារម្មណ៍ រហូតដល់ព្រះគ្រិស្ដបានយាងមកឯខ្ញុំ ហើយទ្រង់បានចាក់ បង្ហូរសេចក្ដីស្រឡាញ់របស់ទ្រង់លើខ្ញុំ រួចខ្ញុំបានច្រៀងថា «សេចក្ដីស្រឡាញ់ដ៏អស្ចារ្យ តើធ្វើយ៉ាងម៉េចទើប ព្រះរបស់ខ្ញុំត្រូវសុគតសម្រាប់ខ្ញុំ?» រួចយ៉ូណាសបានស្រែកយំ ហើយនិយាយថា «សេចក្តីសង្គ្រោះ នោះកើតមកតែពីព្រះយេហូវ៉ាទេ»(យ៉ូណាស ២:១០)។ « លំដាប់នោះ ព្រះយេហូវ៉ាទ្រង់បង្គាប់ដល់ត្រីនោះ វាក៏ក្អែយ៉ូណាសចេញនៅលើដីគោក»(យ៉ូណាស ២:១១)។ អរគុណព្រះ នៅពេលភ្លាមៗដែលអ្នកទទួលជឿលើព្រះយេស៊ូវ នោះអ្នកនឹងត្រូវ «ក្អែចេញ»ពីអំពើបាប! អ្នក នឹងត្រូវក្អែចេញពីការគ្រប់គ្រងរបស់អារក្ស! អ្នកនឹងត្រូវក្អែចេញពីសេចក្ដីស្លាប់ ទៅក្នុងជីវិតថ្មីនៅក្នុងព្រះយេ ស៊ូវគ្រិស្ដ! មិត្ដភក្ដិជាទីស្រឡាញ់អើយ បើសិនជាអ្នកបែរទៅឯព្រះយេស៊ូវ នោះអ្នកនឹងឃើញថា យ៉ូណាស បាននិយាយត្រឹមត្រូវមែន «សេចក្តីសង្គ្រោះ នោះកើតមកតែពីព្រះយេហូវ៉ាទេ»។ ដូចការបកប្រែតាមសម័យ នេះបកប្រែថា «សេចក្ដីសង្រ្គោះគឺមកពីព្រះយេហូវ៉ា»។ វាគឺជាអំណោយដ៏ឥតគិតនៅក្នុងព្រះគ្រិស្ដ។ តើអ្នកដឹងថា អ្នកត្រូវការសេចក្ដីសង្រ្គោះឬទេ? តាមធម្មតា អ្នកមិនមានអារម្មណ៍ថាអ្នកត្រូវការ នោះទេ។ តាមធម្មជាតិរបស់មនុស្ស តាមសភាពធម្មតា មនុស្សមិនដឹងពីតម្រូវការនោះទាល់តែសោះ។ វាត្រូវ ការការអស្ចារ្យមួយដើម្បីឲ្យអ្នកណាម្នាក់មានអារម្មណ៍ដូចលោកសើជីអូ ឬក៏ដូចលោកយ៉ូហាន ខាហ្គិន ឬក៏ ដូចសូរីយ៉ា ឬក៏ដូចលោកយ៉ូណាស ឬក៏ដូចប្អូនប្រុសអាយុ២០ម្នាក់ ដែលកំពុងតែដើរតាមផ្លូវតែម្នាក់ឯងនៅ ទីក្រុងឡូសអង់ចាឡែស។ វាជាការអស្ចារ្យរបស់ព្រះវិញ្ញាណបរិសុទ្ធ ដើម្បីចាក់ចុចចិត្ដមនុស្សម្នាក់ពីអំពើ បាប។ មានតែការងាររបស់ព្រះវិញ្ញាណបរិសុទ្ធប៉ុណ្ណោះទើបអាចធ្វើឲ្យមនុស្សម្នាក់និយាយនៅក្នុងចិត្ដរបស់គេថា «អំពើបាបរបស់ទូលបង្គំនៅមុខទូលបង្គំជានិច្ច»(ទំនុកតម្កើង ៥១:៣)។ តើអ្នកបានពិនិត្យមើលខ្លួនឯងដែរឬទេ? តើអ្នកពិតជាបានពិនិត្យមើលចិត្ដផ្ទាល់ខ្លួនរបស់អ្នកមែន ឬ? អ្នកគ្មានសង្ឃឹមនោះទេ បើសិនជាអ្នកមិនធ្វើដូចនោះ។ មនុស្សភាគច្រើនកំពុងរត់គេចពីរឿង ដូចជា យ៉ូណាសបានរត់គេចពីព្រះវត្ដមានរបស់ព្រះ។ មនុស្សចាក់បំពេញពេលវេលារបស់គេដើម្បីការពារកុំឲ្យគិត អំពីអំពើបាបរបស់ពួកគេ។ មនុស្សខ្លះមើលហ្គេមវីដីអូស្ទើរតែមិនចេះចប់មិនចេះហើយដើម្បីការពារកុំឲ្យគិត ដើម្បីលាក់ពីព្រះ។ មនុស្សផ្សេងទៀតតែងតែរត់ទៅធ្វើរឿងរ៉ាវផ្សេងៗដើម្បីការពារកុំឲ្យគិត។ អ្នកផ្សេងទៀត ងប់ក្នុងការងារ ឬការសិក្សា ឬការស្វែងរកអាជីប ឬស្ទើរតែធ្វើរឿងទាំងអស់ដើម្បីការពារកុំឲ្យគិតពីអំពើបាប របស់ពួកគេ។ លោកបណ្ឌិត ឡូដ ជ៉ោនស៍បានប្រសាសន៍ថា «អ្នកត្រូវតែប្រយុទ្ធសម្រាប់ជីវិតរបស់អ្នក ហើយអ្នកត្រូវតែប្រយុទ្ធសម្រាប់ព្រលឹងរបស់អ្នក។ លោកីយ៍នឹងធ្វើយ៉ាងម៉េចក៏ដោយដើម្បីរារាំងអ្នកពីការ ប្រឈមមុខខ្លួនឯង» ដើម្បីរារាំងអ្នកកុំឲ្យគិតពីអំពើបាបរបស់អ្នក («ការលន់តួរបស់មនុស្សមានបាប»)។ អ្នកត្រូវតែគិតអំពីការរំលងរបស់អ្នក។ ការរំលងមានអត្ថន័យថា ការបះបោរ សេចក្ដីប៉ងប្រាថ្នាដើម្បីធ្វើមាន ផ្លូវផ្ទាល់ខ្លួនរបស់អ្នក សេចក្ដីប៉ងប្រាថ្នាដើម្បីធ្វើអ្វីដែលអ្នកដឹងថា វាខុស។ វាមានអត្ថន័យថា ការធ្វើរឿងខ្លះ ដែលមនសិការផ្ទាល់ខ្លួនរបស់អ្នកដឹងថា វាខុស។ វាជាសកម្មភាពដោយចេតនានៃអំពើបាប។ មនសិការ របស់អ្នកប្រាប់ថា «កុំ» ប៉ូន្ដែអ្នកបានធ្វើវាតាមវិធីណាក៏ដោយ។ នោះគឺជាការរំលឹង! បន្ទាប់មកអ្នកត្រូវតែគិតពីអំពើទុច្ចរិតរបស់អ្នក។ នោះមានន័យថា អ្នកបានគិត ឬក៏បានធ្វើរឿងរ៉ាវ ដែលសាហាវ ខូចអាក្រក់ (គំនិតអាក្រក់ មិនស្មោះត្រង់ សាហាវ អាក្រក់ ស្មោកគ្រោក) ទាំងនោះជាអំពើ ទុច្ចរិតនៅក្នុងចិត្ដ និងនៅក្នុងជីវិតរបស់អ្នក! បន្ទាប់មកមានពាក្យ «អំពើបាប»។ វាមានន័យថា «ការខកខានចំណុច»។ វាគឺដូចជាមនុស្សម្នាក់ ដែលបាញ់ផ្ទាំងស៊ីប តែបាញ់ខុស។ វាមានន័យថា អ្នកមិនមែនជាអ្វីដែលអ្នកគួរតែជា។ វាមានន័យថា អ្នក មិនរស់នៅក្នុងផ្លូវដែលអ្នកត្រូវបានមានបំណងចង់រស់នៅ។ វាមានន័យថា អ្នកបានបាញ់ផ្ទាំងស៊ីបខុស។ អ្នកមិនរស់នៅក្នុងផ្លូវដែលព្រះចង់ឲ្យអ្នករស់នៅនោះទេ។ កុំឆ្ងល់ឡើយ ហេតុអ្វីអ្នកមិនសប្បាយសោះ! នៅពេលដែលព្រះវិញ្ញាណរបស់ព្រះនាំរឿងរ៉ាវទាំងនេះចូលក្នុងគំនិតរបស់អ្នក នោះកុំច្រានវាចេញ ឡើយ។ ក្រោយមកអ្នកនឹងស្ថិតនៅក្រោមការចាក់ចុចចិត្ដ។ សូមប្រាកដថា អ្នកមិនច្រានគំនិតទាំងនោះ ចេញ។ បើអ្នកធ្វើដូច្នោះ ប្រហែលជាអ្នកមិនដែលមានឪកាសម្ដងទៀតឡើយ។ ប្រហែលជាព្រះមិនដែល ចាក់ចុចចិត្ដអ្នកម្ដងទៀតឡើយ។ ហើយបើសិនជាព្រះមិនចាក់ចុចចិត្ដម្ដងទៀត នោះអ្នកត្រូវវិនាស ទាំង បាត់បង់ជារៀងរហូត សូម្បីតែអ្នកបន្ដរស់នៅក្នុងលោកីយនេះក៏ដោយ។យើងអធិស្ឋានសុំឲ្យព្រះវិញ្ញាណបរិសុទ្ធនឹងធ្វើឲ្យអ្នកមិនស្កប់ចិត្ដពីខ្លួនរបស់អ្នក ឲ្យទ្រង់ធ្វើឲ្យអ្នក មានអារម្មណ៍ថា អ្នកបាត់បង់ទាំងស្រុង ទាំងខ្ពើមខ្លួនឯង ហើយជាមនុស្សបាត់បង់ដែលគ្មានសង្ឃឹមសោះ! មានតែនៅគ្រានោះហើយដែលអ្នកអាចនិយាយបានថា « ដ្បិតអំពើទុច្ចរិតរបស់ទូលបង្គំបានឡើងលិចក្បាលទូលបង្គំហើយ ក៏ដូចជាបន្ទុកយ៉ាងធ្ងន់ ដែលទូលបង្គំទ្រាំមិនបាន »(ទំនុកតម្កើង ៣៨:៤)។ ក្រោយមកអ្នក នឹងមានអារម្មណ៍ថា ព្រះយេស៊ូវគឺជាព្រះតែ១គត់ដែលអាចជួយអ្នកបាន។ មានតែនៅគ្រានោះដែលអ្នកនឹង មានអារម្មណ៍ថា គ្មានអ្វីសោះដែលអាចសំអាតអំពើបាបរបស់អ្នកបាន មានតែព្រះលោហិតរបស់ព្រះយេស៊ូវ ដែលទ្រង់បានបង្ហូរនៅលើឈើឆ្កាង។ មានតែនៅគ្រានោះដែលអ្នកនឹងឈប់លេងហ្គេមជាមួយខ្លួនឯង។ មានតែនៅគ្រានោះដែលអ្នកនឹងស្អប់អំពើបាបរបស់អ្នក ហើយអ្នកបែរទៅរកព្រះយេស៊ូវ ទាំងទទួលជឿលើ ទ្រង់តែមួយគត់។ មានតែនៅគ្រានោះដែលអ្នកនឹងអាចនិយាយជាមួយលោកយ៉ូណាស «សេចក្តីសង្គ្រោះ នោះកើតមកតែពីព្រះយេហូវ៉ាទេ»(យ៉ូណាស ២:១០)។ មានតែនៅគ្រានោះដែលអ្នកនឹងអាចធ្វើដូចជាអ្វី ដែលបទចម្រៀងបានប្រាប់ ខ្ញុំនឹងមកព្រះអង្គអើយ បើសិនជាអ្នកចង់និយាយជាមួយយើងអំពីការលាងសំអាត ដោយព្រះលោហិតរបស់ព្រះយេស៊ូវ នោះសូមចេញពីកៅអ៊ីរបស់អ្នក ហើយដើរតាមលោកបណ្ឌិត ខាហ្គិន និងលោកយ៉ូហាន ខាហ្គិនដើម្បីទៅ ខាងក្រោយសាលប្រជុំនេះ។ ពួកគេនឹងនាំអ្នកទៅបន្ទប់ស្ងាត់ស្ងៀមមួយ ដែលយើងអាចជជែកគ្នា ហើយ អាចអធិស្ឋានបាន។ អាម៉ែន។ បើសិនជាសេចក្ដីអធិប្បាយនេះជាព្រះពរសំរាប់បងប្អូន នោះសូមផ្ញើរអ៊ីម៉ែលទៅកាន់លោកបណ្ឌិត ហាយមើស៏ ហើយសូមប្រាប់គាត់ផង។ នៅពេលអ្នកសរសេរផ្ញើរទៅកាន់លោក ហាយមើស៍ សូមប្រាប់ពីប្រទេសរបស់អ្នក ឬក៏គាត់មិនអាចឆ្លើយតបទៅវិញ។ សូមចុចទីនេះ rlhymersjr@sbcglobal.net (សូមចុចទីនេះ)។ បើសេចក្ដីអធិប្បាយទាំងនេះជាព្រះពរដល់អ្នក នោះសូមប្រាប់គាត់ ថែមទាំងប្រាប់ពីប្រទេសរបស់អ្នកផង។ អ្នកអាចសរសេរទៅកាន់លោក ហាយមើស៏ក្នុងភាសាណាក៏បាន ប៉ុន្ដែ សូមសរសេរជាភាសាអង់គ្លេស បើសិនជាបងប្អូនអាចធ្វើ បាន។ បើអ្នកចង់សរសេរទៅគាត់តាមប្រៃណីយ៍ P.O. Box 15308, Los Angeles, CA 90015។ សូមសរសេរទៅកាន់អាស័យដ្ឋាន។ អ្នកអាចទូរស័ព្ទទៅគាត់តាមលេខ(៨១៨)៣៥២-០៤៥២។ (ចប់សេចក្ដីអធិប្បាយ) សេចក្ដីអធិប្បាយដែលសរសេរដៃទាំងនេះមិនហាមឲ្យថតចំលងទេ។ អ្នកប្រើវាដោយគ្មានការអនុញ្ញាតពីលោក Dr. Hymers។ ទោះបីជាយ៉ាងណាក៏ដោយ គ្រប់សេចក្ដីអធិប្បាយជាវីដីអូទាំងអស់របស់លោក Dr. Hymers ហាមថតចំលង ហើយអាចត្រឹមតែប្រើវាបានដោយមានការអនុញ្ញាត។ អានព្រះគម្ពីរមុនពេលអធិប្បាយដោយលោក Mr. Abel Prudhomme៖ យ៉ូណាស ២:១-៩ ។ |