ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០
នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។
មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤
ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។
សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ
ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។
នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។
អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net។
ការបង្រៀនរបស់លោកបណ្ឌិត លីនអំពីសេចក្ដីអធិស្ឋាន និងការប្រជុំអធិស្ឋានDR. LIN’S TEACHINGS ON PRAYER ដោយលោកបណ្ឌិត សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស ថ្ងៃរបស់ព្រះអម្ចាស់នៅពេលល្ងាច ឧសភា ២៩ ២០១៦ « ប៉ុន្តែកាលណាកូនមនុស្សនឹងមក តើនឹងឃើញនៅមានសេចក្តីជំនឿនៅផែនដីដែរឬដូចម្តេច» (លូកា ១៨:៨)។ |
អ្នកអត្ថាធិប្បាយពន្យល់ភាគច្រើនមិនបកស្រាយខគម្ពីរនេះត្រឹមត្រូវនោះទេ។ ឧទាហរណ៍ អ្នក អត្ថាធិប្បាយពន្យល់ដ៏ល្បីល្បាញម្នាក់បកស្រាយថា «ស្ថានភាពទូទៅនៅពាសពេញផែនដីនឹងជារឿងមួយនៃភាពគ្មានជំនឿ»។ ប៉ុន្ដែនេះមិនមែនជាអ្វីដែលព្រះយេស៊ូវកំពុងមានបន្ទូលប្រាប់នៅក្នុងអត្ថបទគម្ពីរនេះ។ នៅត្រង់ចំណុចនេះ ទ្រង់មិនមែនមានបន្ទូលអំពីការបោះបង់ចោលព្រះទូទៅនៅគ្រាចុងក្រោយបំផុតនោះទេ ថែមទាំងទ្រង់ក៏មិនមែនចោទជាសំណួរថា តើនឹងមានគ្រិស្ទបរិស័ទពិតប្រាកដមួយចំនួនឬអត់ នៅពេល ទ្រង់យាងមកវិញ។ តាមការពិត ព្រះយេស៊ូវមានបន្ទូលផ្ទុយពីលោកពេត្រុស « ខ្ញុំនឹងតាំងពួកជំនុំខ្ញុំនៅលើថ្មដានេះ ហើយទ្វារស្ថានឃុំព្រលឹងមនុស្សស្លាប់នឹងមិនដែលឈ្នះពួកជំនុំឡើយ» (ម៉ាថាយ ១៦:១៨)។ សូមក្រោកឈរ ហើយច្រៀងបទ «មកុដ និងបល័្លង្កអាចវិនាសបាន»! វានៅបទលេខ៤លើក្រដាសចម្រៀង ច្រៀងឃ្លាទី៤។ រាជនានានឹងសាបសូន្យ នគរត្រូវបាត់ទៅ សូមអង្គុយចុះ គម្ពីរម៉ាថាយ ១៦:១៨ បង្ហាញយើងថា មិនថាតើមានការបោះបង់ចោលព្រះដ៏គួរឲ្យភ័យខ្លាច ឬក៏ ខ្លាំងយ៉ាងណានោះទេ នៅតែមានគ្រីស្ទបរិស័ទជាច្រើននៅតែរក្សាសេចក្ដីជំនឿដែលអាចជួយសង្រ្គោះ នៅ ពេលព្រះគ្រិស្ដយាងមកវិញ។ គ្រីស្ទបរិស័ទពិតប្រាកដជាច្រើននាក់នឹងត្រូវលើកឡើង ជាពិសេសនៅក្នុងប្រទេសចិន និងនៅតាមបណ្ដាប្រទេសផ្សេងៗទៀតនៅក្នុងប្រទេសលោកខាងលិច ដែលមានការរស់ឡើងវិញពិតប្រាកដនៅសព្វថ្ងៃនេះ។ « ព្រោះព្រះអម្ចាស់ទ្រង់នឹងយាងចុះពីស្ថានសួគ៌មក ដោយស្រែកបង្គាប់១ព្រះឱស្ឋ ទាំងមានឮសំឡេងមហាទេវតា និងត្រែរបស់ព្រះផង នោះពួកស្លាប់ក្នុងព្រះគ្រីស្ទនឹងរស់ឡើងវិញជាមុនបង្អស់ រួចយើងរាល់គ្នាដែលកំពុងតែរស់នៅ ក៏នឹងបានលើកឡើង ទៅក្នុងពពកជាមួយគ្នាទាំងអស់ ដើម្បីឲ្យបានជួបជុំនឹងព្រះអម្ចាស់នៅនាអាកាស យ៉ាងនោះ យើងនឹងនៅជាមួយនឹងព្រះអម្ចាស់ជាដរាបទៅ»(១ថែស្សាឡូនីច ៤:១៦-១៧)។ សូម្បីតែនៅក្នុងគ្រារងទុក្ខវេទនាដ៏ខ្លាំងនោះក៏ដោយ មានច្រើនមួយហ្វូងធំនឹងបានសង្រ្គោះ។ «មនុស្ស១ហ្វូងយ៉ាងធំ ដែលគ្មានអ្នកណាអាចនឹងរាប់បានឡើយ គេមកពីគ្រប់ទាំងសាសន៍»(វិវរណៈ ៧:៩)។ « អ្នកទាំងនោះជាពួកអ្នក ដែលបានចេញពីគ្រាវេទនាយ៉ាងធំមក គេបានបោកអាវ ហើយធ្វើឲ្យឡើងសក្នុងឈាមរបស់កូនចៀម»(វិវរណៈ ៧:១៤)។ ដូច្នេះ ព្រះយេស៊ូវមិនមែនកំពុងមានបន្ទូលពីការអវត្ដមាននៃសេចក្ដីជំនឿដែលអាចជួយសង្រ្គោះ នៅពេលទ្រង់យាងមកនោះទេ កាលទ្រង់មានបន្ទូលថា « ប៉ុន្តែកាលណាកូនមនុស្សនឹងមក តើនឹងឃើញនៅមានសេចក្តីជំនឿនៅផែនដីដែរឬដូចម្តេច» (លូកា ១៨:៨)។ លោកបណ្ឌិត ធីម៉ូថេ លីន (១៩១១-២០០៩) ដ៏ជាគ្រូគង្វាលរយៈយូររបស់ខ្ញុំមានចំណេះដឹង យ៉ាងអស្ចារ្យអំពីព្រះគម្ពីរ។ គាត់ទទួលបានសញ្ញាបត្របណ្ឌិតក្នុងភាសាហេព្រើរ និងភាសាដើម។ ក្នុងឆ្នាំ ១៩ ៥០នៅសាកលវិទ្យាល័យប៉ោប ជ៉ោនស៍ គាត់បានបង្រៀនមុខវិជ្ជាខាងការសិក្សាពីព្រះ ការសិក្សាពីព្រះ គម្ពីរ គម្ពីរសញ្ញាចាស់តាមភាសាហេព្រើរ ព្រះគម្ពីរតាមភាអារ៉ាម អរក្សអារ៉ាប់ពីបុរាណ និងភាសាផែស្សីថា ស៊ីរីយ៉ា។ ពេលក្រោយមក គាត់បានធ្វើជាប្រធាននៅមហាវិទ្យាល័យឆានណាអ៊ីវែនជីឡីខល ទាំងបានទទួល ជោគជ័យដូចលោកយ៉ាកុប ហាសិន ថេឡឺ III ។ លោកបណ្ឌិត លីណបានប្រាប់ពីការកាត់ស្រាយត្រឹមត្រូវនៃអត្ថបទគម្ពីររបស់យើង « ប៉ុន្តែកាលណាកូនមនុស្សនឹងមក តើនឹងឃើញនៅមានសេចក្តីជំនឿនៅផែនដីដែរឬដូចម្តេច» (លូកា ១៨:៨)។ ១. ទីមួយ សារៈសំខាន់នៃការខ្ជាប់ខ្ជួនក្នុងសេចក្ដីអធិស្ឋាន។ លោកបណ្ឌិត ធីម៉ូថេ លីនជាអ្នកប្រាជ្ញខាងព្រះគម្ពីរដ៏ល្បីម្នាក់ដែលបានបង្រៀននៅក្នុងមហាវិទ្យា ល័យព្រះគម្ពីររបស់ជនជាតិអាមេរិកាំងជាច្រើន ហើយគាត់ជាប្រធាននៅមហាវិទ្យាល័យព្រះគម្ពីរឆានណា អ៊ីវែនជីឡីខល ក្នុងប្រទេសថៃវ៉ាន់។ គាត់ក៏ជាអ្នកបកប្រែម្នាក់នៃគម្ពីរសញ្ញាចាស់នៅក្នុងព្រះគម្ពីរស្ដង់ដារថ្មី របស់ជនជាតិអាមេរិកាំង(NASB)។ គាត់ធ្វើជាគ្រូគង្វាលរបស់ខ្ញុំសម្រាប់រយៈពេល២៤ឆ្នាំ។ ខ្ញុំអាចនិយាយ ដោយមិនបាច់សួរថា លោកលីនជាគ្រូគង្វាលដ៏មានប្រសិទ្ធិបំផុតដែលខ្ញុំបានស្គាល់។ នៅពេលខ្ញុំនឹកចាំពី សមាជិកម្នាក់នៅក្រុមជំនុំរបស់គាត់ ខ្ញុំបានឃើញព្រះចាត់បញ្ជូនការរស់ឡើងវិញមួយនៅក្នុងមនុស្សរាប់រយ នាក់ដែលបានសង្រ្គោះ ហើយបានមកក្នុងក្រុមជំនុំ។ លោកបណ្ឌិត លីនបានប្រសាសន៍ថា ពាក្យ «ជំនឿ»ត្រូវបានប្រើជាអត្ថន័យទូលំទូលាយក្នុងព្រះគម្ពីរ។ អត្ថន័យ ពិតអាចកំណត់បាន បន្ទាប់ពីមានការត្រួតពិនិត្យយ៉ាងប្រុងប្រយ័ត្ននៃបរិបទ របស់វា។ អត្ថបទមុនខគម្ពីរនេះគឺជារឿងប្រៀបធៀប ដែលបង្ហាញថា យើង គួរតែអធិស្ឋានគ្រប់ពេលវេលា កុំបាក់ទឹកចិត្ដឡើយ{លូកា ១៨:១-៨ក} នៅ ខណៈដែលអត្ថបទគម្ពីរខាងក្រោម{លូកា ១៨:៩-១៤}គឺជារឿងប្រៀបធៀប ពីសេចក្ដីអធិស្ឋានរបស់ពួកផារ៉ាស្សី និងអ្នកយកពន្ធ។ ដូច្នេះ បរិបទនៃខ គម្ពីរនេះ{លូកា ១៨:៨}បង្ហាញយ៉ាងច្បាស់ថា ពាក្យ «ជំនឿ»នៅត្រង់កន្លែង នេះសំដៅលើជំនឿនៅក្នុងសេចក្ដីអធិស្ឋាន។ ហើយព្រះបន្ទូលថ្លែងរបស់ ព្រះអម្ចាស់គឺជាការទួញយំដោយសារតែក្រុមជំនុំរបស់ទ្រង់នឹងបាត់បង់ជំនឿ ខាងឯសេចក្ដីអធិស្ឋានមុនពេលទ្រង់យាងមកជាលើកទី២ (Timothy Lin, Ph.D., រឿងសំងាត់នៃការរីកចម្រើនរបស់កុ្រមជំនុំ First Chinese Baptist Church of Los Angeles, 1992, pp. 94-95)។ លោក លីនបានប្រសាសន៍ថា ចំណុចតនៃរឿងប្រៀបធៀបក្នុងលូកា ១៨:១-៨គឺថា គ្រីស្ទបរិស័ទគួរតែបន្ដ អធិស្ឋាន កុំល្វើយឡើយ។ ខ៨បង្ហាញថា នៅគ្រាចុងក្រោយបំផុត គ្រីស្ទបរិស័ទនឹងគ្មានជំនឿក្នុងសេចក្ដីអធិស្ឋានដោយខ្ជាប់ខ្ជួនឡើយ នោះជាសម័យដែលយើងកំពុងរស់នៅ។ ដូច្នេះ យើងមិនអាចពន្យល់ពីអត្ថបទគម្ពីរដោយនិយាយថា « ប៉ុន្តែកាលណាកូនមនុស្សនឹងមក តើនឹងឃើញនៅមានសេចក្តីជំនឿនៅ{ក្នុងការអធិស្ឋានដោយខ្ជាប់ខ្ជួន}ផែនដីដែរឬដូចម្តេច» (លូកា ១៨:៨)។ លោកបណ្ឌិត លីនបានបន្ដប្រសាសន៍ថា សព្វថ្ងៃនេះ ការប្រជុំគ្នាអធិស្ឋាននៅក្រុមជំនុំជាច្រើនត្រូវបានលុបចោលជា ពិតប្រាកដ {ឬក៏គេបានផ្លាស់ប្ដូរការអធិស្ឋានទៅជាការសិក្សាព្រះគម្ពីរនៅ ពាក់សប្ដាហ៍ដោយត្រឹមតែអធិស្ឋានតិចតួចម្ដង ឬ២ដងតែប៉ុណ្ណោះ}។ ការ ជួបប្រទះនូវសភាពដ៏ទុក្ខសោកដូចនេះ តួលេខនៃក្រុមជំនុំដែលព្រងើយនឹង ការព្រមានដ៏សំខាន់ដូចនេះ និងនៅក្នុងការមិនកាន់ទៅសរបស់គេសម្រាប់ ការបំពេញចិត្ដខ្លួនឯង {ជារឿយៗ}វាលុបចោលនូវការប្រជុំគ្នាអធិស្ឋានរបស់ ពួកគេ។ ពិតប្រាកដណាស់ វាជាទីសំគាល់{មួយ}ដែលថា ការយាងមកជា លើកទី២របស់ព្រះជាម្ចាស់នៅជិតបង្កើយ! សព្វថ្ងៃនេះ {សមាជិកក្រុមជំនុំ} ជាច្រើនថ្វាយបង្គំទូរទស្សន៍ច្រើនជាងព្រះអម្ចាស់របស់ពួកគេ... នេះជារឿង ដ៏ទុក្ខខ្លាំងណាស់! ក្រុមជំនុំនៅគ្រាចុងក្រោយបំផុតបង្ហាញពីភាពព្រងើយ កន្ដើយជាខ្លាំង{ខ្វះការចាប់អារម្មណ៍}ចំពោះការប្រជុំគ្នាអធិស្ឋាន (Timothy Lin, Ph.D., ibid., p. 95)។ ដូច្នេះគម្ពីរលូកា ១៨:៨ប្រាប់ពីទីសំគាល់នៃភាពគ្មានសេចក្ដីអធិស្ឋានក្នុងក្រុមជំនុំ មុនការយាងមកជាលើក ទី២របស់ព្រះគ្រិស្ដ ទីសំគាល់នៅគ្រាដែលយើងកំពុងរស់នៅ ទីសំគាល់នៃភាពគ្មានសេចក្ដីអធិស្ឋាន មិន មែនជាការខ្វះសេចក្ដីជំនឿដែលជួយសង្រ្គោះនោះទេ។ ភាពគ្មានសេចក្ដីអធិស្ឋានក្នុងក្រុមជំនុំជាទីសំគាល់ មួយដែលបង្ហាញថា យើងកំពុងរស់នៅក្នុងគ្រាចុងក្រោយបំផុត មុនពេលដែលព្រះជាម្ចាស់យាងមកជាលើក ទី២។ « ប៉ុន្តែកាលណាកូនមនុស្សនឹងមក តើនឹងឃើញនៅមានសេចក្តីជំនឿនៅ{ក្នុងការអធិស្ឋានដោយខ្ជាប់ខ្ជួន}ផែនដីដែរឬដូចម្តេច» (លូកា ១៨:៨)។ សូមច្រៀងបទ «សូមបង្រៀនខ្ញុំឲ្យអធិស្ឋាន»។ ព្រះអង្គអើយ សូមបង្រៀនខ្ញុំអធិស្ឋាន សូមបង្រៀនខ្ញុំអធិស្ឋាន ២. ទីពីរ សារៈសំខាន់នៃការប្រជុំគ្នាអធិស្ឋាន។ លោកបណ្ឌិត លីនក៏ពន្យល់ផងដែរថា ការអធិស្ឋានជាបុគ្គលតែមួយមិនមានមានសិទ្ធិអំណាច និងមិនមានអំណាចនៃការរួបរួមគ្នាអធិស្ឋាន ក្នុងការប្រជុំគ្នាអធិស្ឋានឡើយ។ គាត់ប្រសាសន៍ថា ជារឿយៗ មនុស្សនិយាយថា វាខុសគ្នានោះទេ សូម្បីតែអ្នកអធិស្ឋានម្នាក់ ឯង ឬក៏ជាក្រុម ថែមទាំងវាមិនមែនជាបញ្ហានោះទេ សូម្បីតែអ្នកអធិស្ឋានតែ ម្នាក់នៅឯផ្ទះ ឬក៏អធិស្ឋានជាមួយបងប្អូនប្រុសស្រីនៅក្នុងក្រុមជំនុំ។ ឃ្លាដូច នោះគ្រាន់តែជាការលួងលោមខ្លួនឯងពីភាពខ្ជិលច្រអូស ឬក៏ជាការពន្យល់ ដ៏ទំនងមួយនៃភាពល្ងង់ល្ងើចំពោះអំណាចនៃសេចក្ដីអធិស្ឋាន! សូមមើល កាន់អ្វីដែលព្រះជាម្ចាស់របស់យើងមានបន្ទូលអំពីទិដ្ឋភាពនៃការអធិស្ឋាន៖ «មួយទៀត ខ្ញុំប្រាប់ថា បើសិនជាមាន២អ្នកក្នុងពួកអ្នករាល់គ្នា ព្រមព្រៀងគ្នានៅផែនដី ពីដំណើរអ្វីដែលគេចង់សូមក៏ដោយ នោះនឹងបានសំរេចដល់គេ អំពីព្រះវរបិតាខ្ញុំ ដែលគង់នៅស្ថានសួគ៌ ដ្បិតកន្លែងណាដែលមាន២ឬ៣អ្នក ប្រជុំជាមួយគ្នា ដោយនូវឈ្មោះខ្ញុំ នោះខ្ញុំក៏នៅកណ្តាលចំណោមអ្នកទាំងនោះដែរ»(ម៉ាថាយ ១៨:១៩-២០)។ ព្រះអម្ចាស់របស់យើងបានដាស់តឿនយើងដោយបញ្ជាកល់ថា ការ ប្រើប្រាស់នៃសិទ្ធិអំណាចរបស់ព្រះនេះមិនដែលសម្រេចដោយសារការប្រឹង ប្រែងរបស់បុគ្គលម្នាក់ឡើយ តែវាសម្រេចតាមរយៈការប្រឹងប្រែងដោយសហ ការគ្នាដែលធ្វើឡើង{ដោយសារ}ក្រុមជំនុំទាំងស្រុង។ មួយទៀត វាត្រឹមតែជា ពេលដែលក្រុមជំនុំទាំងស្រុង{អធិស្ឋាន}ដោយចិត្ដរួបរួមគ្នា ក្រោយមកក្រុម ជំនុំអាច{មាន}សិទ្ធិអំណាចរបស់ព្រះយ៉ាងដូច្នោះដោយប្រសិទ្ធិភាព។ ដូច្នេះ លោកបណ្ឌិត លីនបានបង្រៀនពីសារៈសំខាន់ដ៏ចាំបាច់នៃសេចក្ដីអធិស្ឋានដែលមានជំនឿ និងសារៈ សំខាន់ដ៏ចាំបាច់នៃការប្រជុំគ្នាអធិស្ឋាន។ សូមក្រោកឈរ ហើយច្រៀងបទ «សូមបង្រៀនខ្ញុំឲ្យអធិស្ឋាន»។ ព្រះអង្គអើយ សូមបង្រៀនខ្ញុំអធិស្ឋាន សូមបង្រៀនខ្ញុំអធិស្ឋាន សូមអង្គុយចុះ ៣. ទីបី សារៈសំខាន់នៃការអធិស្ឋានដោយមាន «ចិត្ដព្រមព្រៀងគ្នា»។ សូមបើកទៅកិច្ចការ ១:១៤ ហើយអានវាឲ្យខ្លាំងៗ។ «ពួកអ្នកទាំងនេះមានចិត្តព្រមព្រៀងគ្នា ដោយព្យាយាមក្នុងសេចក្តីអធិស្ឋាន ជាមួយនឹងពួកស្រីៗ ព្រមទាំងម៉ារា ជាមាតាព្រះយេស៊ូវ និងបងប្អូនទ្រង់ដែរ(កិច្ចការ ១:១៤)។ «ពួកអ្នកទាំងនេះមានចិត្តព្រមព្រៀងគ្នា ដោយព្យាយាមក្នុងសេចក្តីអធិស្ឋាន...»។ លោក លីនប្រសាសន៍ថា ព្រះគម្ពីរចិនបកប្រែថា «ដោយមានចិត្ដព្រមព្រៀងគ្នា» មានអត្ថន័យដូចជា «មានចិត្ដដូចគ្នា និងគំនិតដូចគ្នា»។ ដូច្នេះ ចំពោះការប្រជុំគ្នាអធិស្ឋានដើម្បី ទទួលបានព្រះវត្ដមានរបស់ព្រះ នោះមិនគ្រាន់តែអ្នកចូលរួមទាំងអស់ត្រូវតែ យល់ពីសារៈសំខាន់នៃសភាពពិតនៃសេចក្ដីអធិស្ឋានតែប៉ុណ្ណោះទេ តែពួក គេត្រូវតែមក {ប្រជុំគ្នាអធិស្ឋាន} ដោយមានបំណងប្រាថ្នាម៉ឺងម៉ាត់ផងដែរ ដើម្បីផ្ដល់ញ្ញត្ដ ការអធិស្ឋាន ការទូលអង្វរ និងការថ្លែងអំណរគុណដល់ព្រះ ដោយមានចិត្ដព្រមព្រៀងគ្នា។ ក្រោយមក ការប្រជុំគ្នាអធិស្ឋាននឹងទទួល ជោគជ័យ ហើយព័ន្ធកិច្ចផ្សេងៗទៀតនឹងទទួលជោគជ័យ(Timothy Lin, Ph.D., ibid., pp. 93-94)។ ដើម្បី «អធិស្ឋានដោយមានចិត្ដព្រមព្រៀងគ្នា» យើងទាំងអស់គ្នាត្រូវតែនិយាយពាក្យ «អាម៉ែន» កាលបងប្អូនម្នាក់ដឹកនាំក្នុងការអធិស្ឋាន។ នៅពេលយើងទាំងអស់គ្នានិយាយពាក្យ «អាម៉ែន» នោះយើង កំពុងតែអធិស្ឋានដោយ «មានចិត្ដព្រមព្រៀងគ្នា»។ អ្នកបានលឺការបង្រៀនរបស់លោកបណ្ឌិត លីនអំពីសារៈសំខាន់នសេចក្ដីអធិស្ឋានដែលមានជំនឿ សារៈសំខាន់នៃការប្រជុំគ្នាអធិស្ឋាននៅក្រុមជំនុំ និងសារៈសំខាន់នៃសាមគ្គីភាព «ការអធិស្ឋានដោយមាន ចិត្ដព្រមព្រៀងគ្នា»។ តែអ្នកខ្លះនៅយប់នេះមិនចូលរួមក្នុងការប្រជុំគ្នាអធិស្ឋានឡើយ។ កុំឆ្ងល់ឡើយ ហេតុអ្វី បានជាជីវិតខាងឯវិញ្ញាណរបស់អ្នករិចរិលម្ល៉េះ! នៅយប់នេះតើមានបងប្អូនណានៅទីនេះដែលនឹងនិយាយ ថា «លោកគ្រូគង្វាល ចាប់ពីឥឡូវនេះតទៅ ខ្ញុំនឹងចូលរួមក្នុងការប្រជុំគ្នាអធិស្ឋានយ៉ាងហ៊ោចណាស់១»? សូមបិទភ្នែករបស់អ្នក។ បើបងប្អូនណានឹងធ្វើដូច្នោះ សូមលើកដៃ។ សូមឲ្យទាំងអស់គ្នាអធិស្ឋានសុំឲ្យព្រះ ជួយពួកគេឲ្យរក្សាសេចក្ដីសន្យានោះ! (អធិស្ឋានទាំងអស់គ្នា)។ បើអ្នកមិនទាន់ប្រែចិត្ដ ខ្ញុំសូមជម្រុញអ្នកយ៉ាងខ្លាំងដើម្បីឲ្យចូលរួមយ៉ាងហ៊ោចណាស់ការប្រជុំគ្នា អធិស្ឋាននៅល្ងាចថ្ងៃសៅរ៍។ សូមបិទភ្នែក តើអ្នកណានឹងនិយាយថា «បាទ លោកគ្រូគង្វាល ខ្ញុំនឹងចាប់ផ្ដើម មកការប្រជុំគ្នាអធិស្ឋានរៀងរាល់យប់ថ្ងៃសៅរ៍»? សូមលើកដៃ។ សូមឲ្យទាំងអស់គ្នាអធិស្ឋានសុំឲ្យព្រះជួយពួកគេឲ្យរក្សាសេចក្ដីសន្យានោះ! (អធិស្ឋានទាំងអស់គ្នា)។ ព្រះគ្រិស្ដបានសុគតលើឈើឆ្កាងដើម្បីលោះអំពើបាបរបស់អ្នក។ ទ្រង់បាបង្ហូរព្រះលោហិតដើម្បី សំអាតអំពើបាបរបស់អ្នកចេញ។ ទ្រង់បានឆ្លងកាត់ការស្រែកថ្ងូរដ៏អាក្រក់អាក្រី ទាំងត្រូវគេដុំដែកគោលជាប់ នឹងឈើឆ្កាងដើម្បីទទួលទោសជំនួសអំពើបាបរបស់អ្នក។ ទ្រង់បានរស់ឡើងវិញនៅថ្ងៃទី៣។ ទ្រង់គង់នៅ ខាងស្ដាំដៃព្រះវរបិតា។ សូមមករកឯព្រះគ្រិស្ដចុះ នោះអ្នកនឹងបានសង្រ្គោះពីអំពើបាបរបស់អ្នក។ នៅយប់នេះនៅក្នុងចំណោមយើង តើអ្នកណាខ្លះដែលមិនទាន់បានសង្រ្គោះ ហើយចង់ឲ្យយើង អធិស្ឋានសម្រាប់ការប្រែចិត្ដ? សូមលើកដៃដើម្បីឲ្យយើងអាចអធិស្ឋានសម្រាប់ការប្រែចិត្ដរបស់អ្នក។ សូម ឲ្យទាំងអស់គ្នាអធិស្ឋានថា ពួកគេនឹងប្រែចិត្ដពីអំពើបាបរបស់គេ ហើយមករកព្រះគ្រិស្ដសម្រាប់ការសំអាត ដោយព្រះលោហិតរបស់ទ្រង់! (អធិស្ឋានទាំងអស់គ្នា)។ សូមក្រោកឈរឡើង ហើយច្រៀងបទលេខ៧នៅ លើក្រដាសចម្រៀងរបស់អ្នក «សូមបង្រៀនខ្ញុំឲ្យអធិស្ឋាន» សូមច្រៀងទាំង៣ខ! ព្រះអង្គអើយ សូមបង្រៀនខ្ញុំអធិស្ឋាន សូមបង្រៀនខ្ញុំអធិស្ឋាន លោកបណ្ឌិត ចាន់សូមដឹកនាំយើងអធិស្ឋានដើម្បីឲ្យមានអ្នកខ្លះបានសង្រ្គោះនៅយប់នេះ។ បើ អ្នកចង់និយាយជាមួយយើងអំពីការក្លាយជាកូនព្រះពិតប្រាកដ សូមដើរតាមលោកបណ្ឌិត ខាហ្គិន លោក យ៉ូហាន ខាហ្គិន និងលោកណូអេ សាំង ទៅខាងក្រោយសាលប្រជុំឥឡូវនេះ។ ពួកគេនឹងនាំអ្នកទៅកន្លែង ស្ងាត់មួយដែលយើងជជែកគ្នា ហើយអាចអធិស្ឋានអំពីការប្រែចិត្ដរបស់អ្នក។ បើសិនជាសេចក្ដីអធិប្បាយនេះជាព្រះពរសំរាប់បងប្អូន នោះសូមផ្ញើរអ៊ីម៉ែលទៅកាន់លោកបណ្ឌិត ហាយមើស៏ ហើយសូមប្រាប់គាត់ផង។ នៅពេលអ្នកសរសេរផ្ញើរទៅកាន់លោក ហាយមើស៍ សូមប្រាប់ពីប្រទេសរបស់អ្នក ឬក៏គាត់មិនអាចឆ្លើយតបទៅវិញ។ សូមចុចទីនេះ rlhymersjr@sbcglobal.net (សូមចុចទីនេះ)។ បើសេចក្ដីអធិប្បាយទាំងនេះជាព្រះពរដល់អ្នក នោះសូមប្រាប់គាត់ ថែមទាំងប្រាប់ពីប្រទេសរបស់អ្នកផង។ អ្នកអាចសរសេរទៅកាន់លោក ហាយមើស៏ក្នុងភាសាណាក៏បាន ប៉ុន្ដែ សូមសរសេរជាភាសាអង់គ្លេស បើសិនជាបងប្អូនអាចធ្វើ បាន។ បើអ្នកចង់សរសេរទៅគាត់តាមប្រៃណីយ៍ P.O. Box 15308, Los Angeles, CA 90015។ សូមសរសេរទៅកាន់អាស័យដ្ឋាន។ អ្នកអាចទូរស័ព្ទទៅគាត់តាមលេខ(៨១៨)៣៥២-០៤៥២។ (ចប់សេចក្ដីអធិប្បាយ) សេចក្ដីអធិប្បាយដែលសរសេរដៃទាំងនេះមិនហាមឲ្យថតចំលងទេ។ អ្នកប្រើវាដោយគ្មានការអនុញ្ញាតពីលោក Dr. Hymers។ ទោះបីជាយ៉ាងណាក៏ដោយ គ្រប់សេចក្ដីអធិប្បាយជាវីដីអូទាំងអស់របស់លោក Dr. Hymers ហាមថតចំលង ហើយអាចត្រឹមតែប្រើវាបានដោយមានការអនុញ្ញាត។ អានព្រះគម្ពីរមុនពេលអធិប្បាយដោយលោក Mr. Abel Prudhomme៖ លូកា ១៨:១-៨។ |
ចំណងជើងនៃសេចក្ដីអធិប្បាយ ការបង្រៀនរបស់លោកបណ្ឌិត លីនអំពីសេចក្ដីអធិស្ឋាន និងការប្រជុំអធិស្ឋាន DR. LIN’S TEACHINGS ON PRAYER ដោយលោកបណ្ឌិត « ប៉ុន្តែកាលណាកូនមនុស្សនឹងមក តើនឹងឃើញនៅមានសេចក្តីជំនឿនៅផែនដីដែរឬដូចម្តេច» (លូកា ១៨:៨)។ (ម៉ាថាយ ១៦:១៨; ១ថែស្សាឡូនីច ៤:១៦-១៧; វិវរណៈ ៧:៩, ១៤) ១. ទីមួយ សារៈសំខាន់នៃការខ្ជាប់ខ្ជួនក្នុងសេចក្ដីអធិស្ឋាន។ លូកា ១៨:៨។ ២. ទីពីរ សារៈសំខាន់នៃការប្រជុំគ្នាអធិស្ឋាន។ ម៉ាថាយ ១៨:១៩-២០។ ៣. ទីបី សារៈសំខាន់នៃការអធិស្ឋានដោយមាន «ចិត្ដព្រមព្រៀងគ្នា»។ កិច្ចការ ១:១៤។ |