ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០
នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។
មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤
ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។
សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ
ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។
នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។
អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net។
សេចក្ដីអធិស្ឋានដែលព្រះឆ្លើយតបTHE PRAYERS GOD ANSWERS ដោយលោកបណ្ឌិត សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស ថ្ងៃរបស់ព្រះអម្ចាស់នៅពេលល្ងាច ឧសភា ២២ ២០១៦ «ឯហោរាអេលីយ៉ា លោកមានចិត្តដូចជាយើងដែរ តែលោកបានអធិស្ឋាន សូមកុំឲ្យមានភ្លៀង នោះនៅផែនដីក៏រាំងអស់រវាង៣ឆ្នាំ៦ខែ»(យ៉ាកុប ៥:១៧)។ |
វាគួរឲ្យចាប់អារម្មណ៍ដែលគម្ពីរសញ្ញាចាស់មិនបង្ហាញថា អេលីយ៉ាបានអធិស្ឋានដូចនេះ។ វាត្រឹម តែប្រាប់យើងថា ហោរាអេលីយ៉ាបានដឹងថា ព្រះនឹងឆ្លើយតបសេចក្ដីអធិស្ឋានដែលមិនបានបង្ហាញប្រាប់ (១ពង្សាវតាក្សត្រ ១៧:១)។ ចំពោះខ្ញុំ វាហាក់ដូចជាសេចក្ដីអធិស្ឋានរបស់អេលីយ៉ាត្រូវបានប្រាប់ដោយ សារលោកយ៉ាកុបទទួលការបើកសំដែងពិសេស។ ប៉ុន្ដែ គម្ពីរសញ្ញាចាស់ត្រឹមតែប្រាប់យើងនូវអ្វីដែលហោរា អេលីយ៉ាបាននិយាយទៅកាន់ស្ដេចអ័ហាប់តែប៉ុណ្ណោះ។ លោកបណ្ឌិត ម៉ាកជីបានពន្យល់បង្ហាញថា ពួក ហោរានិយាយទៅកាន់មនុស្ស ប៉ុន្ដែពួកសង្ឃនិយាយទៅកាន់ព្រះ។ អេលីយ៉ាជាហោរា ដូច្នេះព្រះគម្ពីរត្រឹមតែ ប្រាប់យើងនូវអ្វីដែលអេលីយ៉ាបាននិយាយទៅកាន់អ័ហាប់តែប៉ុណ្ណោះ។ អ្វីដែលអេលីយ៉ាបាននិយាយទៅ កាន់ព្រះត្រូវបានបិទបាំងរហូតដល់ព្រះបានបើកសម្ដែងទៅលោកយ៉ាកុប។ អេលីយ៉ាបាននិយាយទៅកាន់ អ័ហាប់ ហើយប្រាប់ថា « ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលដ៏មានព្រះជន្មរស់ ដែលទូលបង្គំឈរនៅចំពោះទ្រង់នេះថា ក្នុងប៉ុន្មានឆ្នាំទៅមុខនេះនឹងគ្មានភ្លៀង គ្មានសន្សើមឡើយ វៀរតែដោយសារពាក្យទូលបង្គំប៉ុណ្ណោះ» (១ពង្សាវតាក្សត្រ ១៧:១)។ យើងនឹងមិនដឹងច្រើនប៉ុន្មានទេអំពីសេចក្ដីអធិស្ឋានរបស់អេលីយ៉ាសម្រាប់គ្រោះរាំងស្ងួត និងទឹកភ្លៀង បើ សិនជាគម្ពីរយ៉ាកុប ៥:១៧ មិនត្រូវបានប្រាប់ដល់លោកយ៉ាកុបដោយសារព្រះបានបណ្ដាលឲ្យតែងឡើង (២ធីម៉ូថេ ៣:១៦)។ អត្ថបទគម្ពីរប្រាប់យើងថា អេលីយ៉ាបានអធិស្ឋាន «ដោយស្មោះអស់ពីចិត្ដ»សម្រាប់គ្រោះរាំងស្ងួត និងទឹកភ្លៀង។ ពាក្យ «ដោយស្មោះអស់ពីចិត្ដ»តាមភាសាក្រេកមានន័យថា «គាត់បានអធិស្ឋានដោយពាក្យចេញពីចិត្ដ»។ លោកថូម៉ាស់ មែនតូន(«៦២០-១៦៧៧)បានប្រសាសន៍ថា វាចង្អុលបង្ហាញពី «ការព្រមព្រៀង រវាងអណ្ដាត និងចិត្ដ ចិត្ដបានអធិស្ឋាន ហើយអណ្ដាតបានអធិស្ឋាន»(ការអត្ថាធិប្បាយពន្យល់ពីយ៉ាកុប The Banner of Truth Trust, 1998 reprint)។ ខ្ញុំជឿថា វាមានអត្ថន័យខ្លាំងជាងការអធិស្ឋានដោយបញ្ចេញសម្លេងខ្លាំងៗ។ ខ្ញុំគិតថា លោកមែនតូនបានប្រសាសន៍ត្រឹមត្រូវ វាចង្អុលបង្ហាញពីការព្រមព្រៀងនៃចិត្ដជាមួយពាក្យអធិស្ឋាន។ វាមានន័យថា ចិត្ដប្រាថ្នាចង់បានជាខ្លាំងនូវអ្វីដែលមនុស្សម្នាក់និយាយ នៅក្នុងសេចក្ដីអធិស្ឋានរបស់គាត់។ ជាច្រើនឆ្នាំកន្លងមកហើយ ខ្ញុំបានឃើញការឆ្លើយតបដ៏គួរឲ្យកត់សំគាល់ជាច្រើនពីអ្វីដែលខ្ញុំបាន អធិស្ឋាន។ ប៉ុន្ដែមិនមែនអ្វីៗទាំងអស់ដែលខ្ញុំអធិស្ឋានត្រូវបានឆ្លើយតបភ្លាមៗនោះទេ។ ជាធម្មតា ការឆ្លើយ តបដ៏ធំដែលកើតឡើងគឺនៅពេលដែលខ្ញុំអធិស្ឋានដោយមានបន្ទុកចិត្ដជាខ្លាំងសម្រាប់រឿងអ្វីមួយ។ វាគឺជា រឿងខ្លះដែលខ្ញុំមិនអាចឈប់គិតបាន។ គ្រិស្ទានសម័យមុនហៅវាថា «បន្ទុកចិត្ដ» វាជារឿងខ្លះដែលដាក់ ទំងន់លើអ្នក រឿងខ្លះដែលអ្នកព្រួយបារម្ភជាខ្លាំង វានាំឲ្យអ្នកព្រួយបារម្ភជាខ្លាំងដែលបន្ដឲ្យអ្នកគិតរហូត។ ហើយអ្នកអធិស្ឋានសម្រាប់បញ្ហានោះរហូតដល់ទទួលកាឆ្លើយតប។ ព្រះគ្រិស្ដមានបន្ទូលប្រាប់ពីរឿងប្រៀបធៀបចំនួន២ ដើម្បីបង្ហាញពីសារសំខាន់នៃការបន្ដអធិស្ឋាន សម្រាប់រឿងរ៉ាវដែលដាក់ទំងន់លើយើង រហូតដល់ទទួលបានការឆ្លើយតប។ រឿងទី១ត្រូវបានហៅថា «រឿង ប្រៀបធៀបនៃមិត្ដសំឡាញ់ដែលរំខាន»។ ការរំខានមានន័យថា «ការតស៊ូមានះ» ឬក៏សូម្បីតែមានន័យថា «ការ បង្កររឿង»។ វាត្រូវបានប្រាប់នៅក្នុងលូកា១១:៥-១៣។ វានៅទំព័រ១០៩០ក្នុងគម្ពីរស្កោហ្វៀល។ សូមក្រោកឈរឡើង ហើយអានវាឲ្យខ្លាំងៗ។ «ទ្រង់ក៏មានព្រះបន្ទូលទៅគេថា ក្នុងពួកអ្នករាល់គ្នា បើអ្នកណាមានមិត្តសំឡាញ់ម្នាក់ ហើយទៅនិយាយនឹងអ្នកនោះ ទាំងពាក់កណ្តាលអធ្រាត្រថា សំឡាញ់អើយ សូមឲ្យអញខ្ចីនំបុ័ង៣ដុំសិន ដ្បិតមានសំឡាញ់អញម្នាក់ មានដំណើរមកឯផ្ទះ អញគ្មានអ្វីទទួលគេសោះ តែអ្នកនោះនឹងឆ្លើយពីក្នុងផ្ទះមកថា កុំមករំខានចិត្តអញអី ព្រោះទ្វារបិទហើយ កូនអញក៏ដេកនៅគ្រែជាមួយនឹងអញផង អញក្រោកទៅយកឲ្យឯងពុំបានទេ ខ្ញុំប្រាប់អ្នករាល់គ្នាថា ទោះបើអ្នកនោះមិនក្រោកឡើង យកទៅឲ្យ ដោយព្រោះជាសំឡាញ់ក៏ដោយ គង់តែនឹងក្រោកឡើងយកឲ្យ តាមអ្នកនោះត្រូវការជាមិនខាន ដោយព្រោះអ្នកនោះចេះតែទទូចអង្វរជានិច្ច បានជាខ្ញុំប្រាប់អ្នករាល់គ្នាថា ចូរសូម នោះតែងនឹងឲ្យមកអ្នក ចូររក នោះតែងនឹងឃើញ ចូរគោះ នោះតែងនឹងបើកឲ្យអ្នក ដ្បិតអស់អ្នកដែលសូម នោះរមែងបាន អ្នកណាដែលរក នោះរមែងឃើញ ក៏បើកឲ្យអ្នកណាដែលគោះដែរ ឯអ្នករាល់គ្នាដែលជាឪពុក បើកូនសូមនំបុ័ង តើអ្នកណានឹងឲ្យថ្មទៅវា ឬបើសូមត្រី តើនឹងឲ្យពស់វិញឬ បើវាសូមពងមាន់ តើនឹងឲ្យខ្យាដំរីឬអី បើអ្នករាល់គ្នាដែលជាមនុស្សអាក្រក់ អ្នកចេះឲ្យរបស់ល្អទៅកូនយ៉ាងដូច្នេះ នោះចំណង់បើព្រះវរបិតា ដែលគង់ស្ថានសួគ៌ តើទ្រង់នឹងប្រទានព្រះវិញ្ញាណបរិសុទ្ធ មកអស់អ្នកដែលសូម ជាជាងអម្បាលម៉ានទៅទៀត»(លូកា ១១:៥-១៣)។ សូមអង្គុយចុះ រឿងប្រៀបធៀបទាំងស្រុងនេះបង្រៀនយើងឲ្យបន្ដសូម ហើយបន្ដអធិស្ឋាន រហូតដល់យើងទទួល បានអ្វីដែលយើងអធិស្ឋានសូម។ ខគម្ពីរ៩ និងខ១០ប្រាប់ថា «បានជាខ្ញុំប្រាប់អ្នករាល់គ្នាថា ចូរសូម នោះតែងនឹងឲ្យមកអ្នក ចូររក នោះតែងនឹងឃើញ ចូរគោះ នោះតែងនឹងបើកឲ្យអ្នក ដ្បិតអស់អ្នកដែលសូម នោះរមែងបាន អ្នកណាដែលរក នោះរមែងឃើញ ក៏បើកឲ្យអ្នកណាដែលគោះដែរ»(លូកា ១១:៩-១០)។ «សូម» «រក» និង «គោះ» ស្ថិតនៅក្នុងបច្ចុប្បន្នកាលនៅក្នុងអត្ថបគម្ពីរតាមភាសាក្រេក។ វាអាចត្រូវបាន បកប្រែដូចជា «បន្ដសូម បន្ដរក បន្ដគោះ»។ ឥឡូវនេះសូមមើលខ១៣ « បើអ្នករាល់គ្នាដែលជាមនុស្សអាក្រក់ អ្នកចេះឲ្យរបស់ល្អទៅកូនយ៉ាងដូច្នេះ នោះចំណង់បើព្រះវរបិតា ដែលគង់ស្ថានសួគ៌ តើទ្រង់នឹងប្រទានព្រះវិញ្ញាណបរិសុទ្ធ មកអស់អ្នកដែលសូម ជាជាងអម្បាលម៉ានទៅទៀត» (លូកា ១១:១៣)។ ដូច្នេះនៅកន្លែងនេះ ព្រះនឹងឆ្លើយតបការអធិស្ឋានដែលតស៊ូមានះ ដោយប្រទានព្រះវិញ្ញាណបរិសុទ្ធមក កាន់ «មិត្ដសំឡាញ់»របស់យើងដែលត្រូវការតម្រូវការ។ លោកបណ្ឌិតជ៉ោន អោ រ៉ាយស៍បានប្រសាសន៍ត្រឹម ត្រូវ ពេលគាត់បង្រៀនថា ការអនុវត្ដន៍នេះគឺសម្រាប់គ្រិស្ទានទាំងឡាយដែលកំពុងសូមអំណាចព្រះចេស្ដានៃ ព្រះវិញ្ញាណបរិសុទ្ធ ដើម្បីជួយសង្រ្គោះព្រលឹងមនុស្ស (ការអធិស្ឋាន៖ ការសូម និងការទទួល ទំព័រ២១ ២១៣)។ ប៉ុន្ដែគម្ពីរម៉ាថាយ ៧:៧-១១ក៏ប្រាប់ពីការបង្រៀនដូចគ្នាផងដែរ។ គម្ពីរស្កោហ្វៀលនៅទំព័រ១០០៣។ សូមអានវាឲ្យខ្លាំងៗ «ចូរសូម នោះតែងនឹងឲ្យមកអ្នក ចូររក នោះតែងនឹងឃើញ ចូរគោះ នោះតែងនឹងបើកឲ្យអ្នក ដ្បិតអស់អ្នកណាដែលសូម នោះរមែងបាន អ្នកណាដែលរក នោះរមែងឃើញ ហើយនឹងបើកឲ្យអ្នកណាដែលគោះដែរ ក្នុងពួកអ្នករាល់គ្នា បើកូនសូមនំបុ័ង តើមានអ្នកណានឹងឲ្យថ្មដល់វា ឬបើវាសូមត្រី តើនឹងឲ្យពស់វិញឬអី ចុះបើអ្នករាល់គ្នាដែលអាក្រក់ អ្នកចេះឲ្យរបស់ល្អដល់កូនខ្លួនដូច្នេះ នោះចំណងបើព្រះវរបិតានៃអ្នក ដែលទ្រង់គង់នៅស្ថានសួគ៌ ទ្រង់នឹងប្រទានរបស់ល្អ មកអស់អ្នកដែលសូម តើជាងអម្បាលម៉ានទៅទៀត»(ម៉ាថាយ ៧:៧-១១)។ អ្នកនឹងសំគាល់ថា ខ១១មានពាក្យខុសពីគ្នា។ ក្នុងលូកា១១ ព្រះយេស៊ូវមានបន្ទូលថា «នោះចំណង់បើព្រះវរបិតា ដែលគង់ស្ថានសួគ៌ តើទ្រង់នឹងប្រទានព្រះវិញ្ញាណបរិសុទ្ធ មកអស់អ្នកដែលសូម ជាជាងអម្បាលម៉ានទៅទៀត?» តែក្នុងម៉ាថាយ ៧:១១ « នោះចំណងបើព្រះវរបិតានៃអ្នក ដែលទ្រង់គង់នៅស្ថានសួគ៌ ទ្រង់នឹងប្រទានរបស់ល្អ មកអស់អ្នកដែលសូម តើជាងអម្បាលម៉ានទៅទៀត?» ហោរាអេលីយ៉ាបានអធិស្ឋានសុំកុំឲ្យមានភ្លៀង ហើយវាបានរាំងភ្លៀង៣ឆ្នាំកន្លះ។ នោះជាបន្ទុក ដែលព្រះបានដាក់នៅក្នុងចិត្ដរបស់គាត់។ ហើយនៅពេលគាត់អធិស្ឋាន ព្រះបានឆ្លើយតបដើម្បីឲ្យឈប់ មានភ្លៀង។ ជួនកាលព្រះឆ្លើយតបភ្លាមៗ។ នៅពេលផ្សេងទៀតព្រះមិនឆ្លើយតបនៅលើកទីមួយនោះទេ។ ខ្ញុំចាំនៅយប់ដែលព្រះបានឆ្លើយតបសេចក្ដីអធិស្ឋានរបស់យើងភ្លាមៗ។ ខ្ញុំមានអាយុ១២ឆ្នាំ។ ខ្ញុំ ត្រូវបានបញ្ជូនឲ្យទៅរស់នៅជាមួយមីង និងពូដែលរស់នៅពិបាកណាស់នៅឯថោបផែនហ្គា ខេអឹន។ ខ្ញុំបានទៅរៀននៅទីនោះរយៈពេលពីរបីខែ នោះជាសាលាមួយក្នុងចំណោមសាលាចំនួន២២ដែលខ្ញុំត្រូវបានបញ្ជូនឲ្យទៅរៀនមុនពេលខ្ញុំបានរៀនចប់វិទ្យាល័យ។ នោះជាមូលហេតុដែលខ្ញុំត្រូវបណ្ដេញចេញលើកទី១ដែលខ្ញុំ បានទៅ។ នៅពេលអ្នកផ្លាស់ប្ដូរទីលំនៅចំនួន២២ដង នោះអ្នកមិនបានរៀនច្រើននោះទេ។ ខ្ញុំបានរៀនអាន ខ្ញុំបានរៀនពីរបៀបដើម្បីសរសេរដោយដៃ។ ខ្ញុំរៀនបូកលេខ និងដកលេខ។ ខ្ញុំត្រឹមតែរៀនបានប៉ុណ្នឹងគត់។ តែនៅឯថោបផែនហ្គាខេអឹននោះ ខ្ញុំពិបាកណាស់ដើម្បីរស់នៅជាមួយមីងដែលស្រវឹងស្រាគ្រប់ពេលវេលា។ នៅយប់មួយ បងប្អូនជីដូនមួយរបស់ខ្ញុំ និងមិត្ដភ័ក្ដិរបស់គាត់កំពុងផឹកស្រា។ ការពិត ពួកគេស្រវឹងខ្លាំង ណាស់។ គេនិយាយថា «តោះរ៉ោប៊ឺត ទៅជិះឡាន យើងនឹងជិះលេងបន្ដិច»។ ខ្ញុំមិនចង់ទៅនោះទេ តែខ្ញុំ ត្រឹមតែមានអាយុ១២ប៉ុណ្ណោះ ហើយបុរសមាឌធំទាំងនោះបានចាប់ខ្ញុំដាក់ក្នុងឡាននៅខាងក្រោយ។ វាជា ឡានពូរបស់ខ្ញុំម៉ាកហ្វោដ ខុបផេឆ្នាំ១៩៤០។ វាត្រឹមតែមានកៅអ៊ីអង្គុយតែ១គត់នៅខាងមុខ។ គេចាប់បង្ខំ ខ្ញុំឲ្យនៅកន្លែងចង្អៀតនៅខាងក្រោយកៅអ៊ីខាងមុខ។ បន្ទាប់មកគេចាប់ផ្ដើមផឹកស្រាបៀ និងស្រាវីស្គី។ «ការ ជិះលេងបន្ដិច» ត្រលប់ជាការជិះឡានដេញដ៏ស្រវឹងអាក្រក់នៅលើដងផ្លូវកាច់ចុះកាច់ឡើងទៅឆ្នេរសមុទ្រ។ បើអ្នកធ្លាប់ជិះតាមផ្លូវនោះ អ្នកនឹងដឹងពីបញ្ហានោះ។ ផ្លូវវាកាច់ចុះកាច់ឡើងដូចជាសត្វពស់។ គេស្រវឹងខ្លាំង មែនទែន ហើយបងប្អូនជីដូនមួយខ្ញុំបានបើកឡានប្រហែល៦០ម៉ាយក្នុង១ម៉ោងចុះពីលើភ្នំ។ ខ្ញុំគិតថា ល្បឿងកំណត់ត្រឹមតែ២៥ម៉ាយក្នុង១ម៉ោង ហើយគេបានបើកដល់៦៥ ឬ៧០។ ដរាបណាខ្ញុំនៅមានជីវិត ខ្ញុំនឹងមិនដែលភ្លេចពីរឿងនោះឡើយ។ ខ្ញុំនៅតែមានសុបិនអាក្រក់ម្ដងៗក្នុងរយៈពេលមួយភ្លេត។ នៅពេលនោះខ្ញុំដឹងថា ខ្ញុំបានឱនក្បាល ហើយបានអធិស្ឋានដោយអស់ពីចិត្ដ។ ខ្ញុំបានអធិស្ឋានទៅព្រះអម្ចាស់ដោយ អស់ពីចិត្ដរហូតពេលជិះឡានចុះភ្នំ ខ្ញុំបានអធិស្ឋានដោយប្រើពាក្យសង្កត់ធ្ងន់ថា «សូមរំដោះយើងចេញពីការអាក្រក់នេះ»។ ពេលដល់ក្រោម ខ្ញុំបានចេញពីឡាន ហើយឈរនៅទីនោះក្នុងពេលងងឹតទាំងភ័យញ័រ។ ខ្ញុំដឹងថា ព្រះជាអ្នកដែលសង្រ្គោះយើង។ ខ្ញុំបានឃើញឡានផ្សេងៗធ្លាក់ចូលតាមគន្លងភ្នំ ហើយបានផ្ទុះជា អណ្ដាតភ្លើង។ ព្រះបានសង្រ្គោះយើងដោយឆ្លើយតបសេចក្ដីអធិស្ឋាន។ ខ្ញុំដឹងនៅពេលនោះ ហើយខ្ញុំដឹង ឥឡូវនេះ វាមានរយៈ៦៣ក្រោយមក! មានពេលច្រើនដងដែលព្រះឆ្លើយតបសេចក្ដីអធិស្ឋានខ្លីៗដូចដែល ទ្រង់បានធ្វើនៅយប់នោះ។ តែពេលផ្សេងទៀត យើងត្រូវតែរង់ចាំ ជួនកាលវាចំណាយពេលយូរ មុនពេលទទួលបានការឆ្លើយ តប។ នៅវ័យ១៧ឆ្នាំ ខ្ញុំសម្រេចចិត្ដមិនធ្វើជាអ្នកសំដែង ហើយខ្ញុំបម្រើព្រះវិញ។ វាគ្មានទាក់ទងនឹងអារម្មណ៍ ណាមួយឡើយ។ ខ្ញុំសូម្បីតែមិនចងចាំថា ខ្ញុំមិនធ្លាប់លឺអំពីការ«ត្រាស់ហៅ»ឲ្យអធិប្បាយ។ ប្រហែលជាមាន អ្នកខ្លះបង្រៀន តែខ្ញុំមិនដែលលឺសោះ។ នៅសម័យនោះ ពួកគេតែងតែនិយាយអំពី «ការថ្វាយខ្លួន» ដើម្បីអធិប្បាយ។ គ្រូគង្វាលផ្សេងៗនិយាយអំពីការឆ្លងកាត់ទុក្ខលំបាកធំៗ ហើយចុងបញ្ចប់វាជា «ការថ្វាយខ្លួន» ដើម្បីធ្វើជាគ្រូគង្វាល។ បាទ ខ្ញុំមិនបានឆ្លងកាត់ទុកលំបាកទាំងអស់។ ខ្ញុំគ្រាន់តែគិតថា សកម្មភាពនោះវា ល្ងីល្ងើ ហើយគ្មានតម្លៃសោះ ពេលនោះខ្ញុំបានថ្វាយខ្លួនដើម្បីអធិប្បាយ ទោះបីជាមានរឿងអ្វីក៏ដោយ! ខ្ញុំ បានចុះចូលតាមបំណងព្រះហឬទ័យរបស់ព្រះ។ នោះជាអ្វីដែលដឹកនាំខ្ញុំទៅឯក្រុមជំនុំចិន ដើម្បីធ្វើជាបេស កជនម្នាក់។ ខ្ញុំបានអានពីជីវិតលោកហាសិន ថេឡឺ ដែលជាបេសកជនដ៏ល្បីមុនដំបូងទៅកាន់ប្រទេសចិន។ ហើយខ្ញុំដឹងថា គាត់ជាមនុស្សគំរូដ៏អស្ចារ្យសម្រាប់ឲ្យខ្ញុំដើរតាម។ ដូច្នេះ ខ្ញុំបានទៅក្រុមជំនុំចិន ហើយបានថ្វាយខ្លួនក្នុងគ្រប់កម្មវិធីថ្វាយបង្គំព្រះទាំងអស់តាមដែល អាចធ្វើបាន។ ខ្ញុំសូម្បីតែធ្វើជាអ្នកថែរក្សាសួនច្បារក្រុមជំនុំ និងជាអ្នកបោះសំអាត ខ្ញុំបានសំអាតឥដ្ឋការ៉ូ រៀបចំកៅអ៊ី ខ្ញុំធ្វើយ៉ាងម៉េចក៏ដោយដើម្បីបម្រើព្រះ។ នៅសម័យនោះ ខ្ញុំបានយកសៀវភៅមានក្របស្ដើង ដែលថតចម្លងដកស្រង់ចេញពីសៀវភៅរបស់លោកជ៉ោន វែស្លេ ដែលបានបោះពុម្ភដោយសន្ដិសិទ្ធម៉ូដី។ ខ្ញុំ បានអានវា ស្ទើរតែដូចជា វាជាព្រះគម្ពីរ។ ខ្ញុំមិនយល់ដឹងថា នៅសម័យនោះ សៀវភៅនោះមានរូបភាពដែល ប្រាប់ពីអ្វីដែលបានកើតឡើងនៅក្នុងការភ្ញាក់ដឹងខ្លួនលើក១ដ៏អស្ចារ្យ។ សៀវភៅរបស់លោកវែស្លេធ្វើឲ្យខ្ញុំ ចាប់អារម្មណ៍នៅក្នុងប្រធានបទនៃការរស់ឡើងវិញ។ ខ្ញុំនៅក្មេងពេក ហើយគ្មានបទពិសោធន៍ដើម្បីដឹងពី ភាពកម្រដែលការរស់ឡើងវិញនៅដើមឆ្នាំ១៩៦០។ ខ្ញុំជាមនុស្សឆោតល្ងង់ចេះគិតល្មម ខ្ញុំចេះអធិស្ឋាន សម្រាប់ការរស់ឡើងវិញ ហើយវានឹងកើតឡើង។ ដូច្នេះខ្ញុំអធិស្ឋានដើម្បីឲ្យការរស់ឡើងកើតមានក្នុងក្រុម ជំនុំចិន។ ខ្ញុំបានអធិស្ឋានសម្រាប់ការរស់ឡើងវិញជារៀងរាល់ថ្ងៃ។ ខ្ញុំបានអធិស្ឋានសម្រាប់វាខ្លាំងៗនៅក្នុង ការជួបជុំគ្នាអធិស្ឋាន។ នៅពេលគេសុំខ្ញុំឲ្យអធិស្ឋានកាលញាំអាហារនៅក្នុងក្រុមជំនុំ សេចក្ដីអធិស្ឋាន ទាំងស្រុងរបស់ខ្ញុំគឺដើម្បីឲ្យព្រះចាត់បញ្ជូនការរស់ឡើងវិញ។ វាជារឿងដ៏ចម្បងដែលខ្ញុំអធិស្ឋានគ្រប់ពេល វេលាតាំងពីឆ្នាំ១៩៦០មក។ ខ្ញុំពិតជាមិនភ្ញាក់ផ្អើលសោះ នៅពេលការរស់ឡើងវិញកើតមាន វាចាប់ផ្ដើម ភ្លាមៗពេលទៅបោះជំរុំក្នុងរដូវក្ដៅនៅចុងឆ្នាំ១៩៦០។ ខ្ញុំដឹងថា វានឹងកើតមានឡើងដោយសារសេចក្ដីជំនឿ ដូចកូនក្មេងដែលខ្ញុំបានអធិស្ឋានសម្រាប់វា។ ពីរបីឆ្នាំមុនពេលគាត់បានស្លាប់ លោកបណ្ឌិត មើផ្វី ឡាំបាន ដាស់តឿនខ្ញុំពីសេចក្ដីអធិស្ឋានទាំងនោះ។ គាត់និយាយថា «ប៉ោប អ្នកតែងតែអធិស្ឋានសម្រាប់ការរស់ ឡើងវិញ សូម្បីតែនៅពេលដែលគ្មានអ្នកណាម្នាក់មិនអធិស្ឋានក៏ដោយ»។ ក្រោយមកគាត់និយាយថា «ប៉ោប ខ្ញុំជឿថា ការរស់ឡើងវិញនឹងកើតមាន ដោយសារតែអ្នកបន្ដអធិស្ឋានសម្រាប់វារហូត»។ តែតាំងពី ពេលដែលគាត់បាននិយាយដូច្នោះ ខ្ញុំស្ទើរតែភ្លេចពីវា។ ការរស់ឡើងវិញនៅក្រុមជំនុំចិនបានក្លាយជាបន្ទុកមួយនៅក្នុងចិត្ដរបស់ខ្ញុំ។ ខ្ញុំជឿថា ព្រះដាក់រឿង នោះជាបន្ទុកនៅក្នុងខ្ញុំ។ ខ្ញុំអាចឈប់គិតពីវាបានឡើយ។ ខ្ញុំបានអធិស្ឋានសម្រាប់វា រហូតដល់ព្រះបាន ឆ្លើយតប។ គ្រីស្ទានពីបុរាណហៅវាថា «ការអធិស្ឋានទាល់តែទទួលបាន»។ វាជាការអធិស្ឋានដោយរំខាន មានះ តស៊ូ រហូតដល់ព្រះឆ្លើយតប ហើយអ្នកទទួលបាននូវអ្វីដែលបានសូម! ព្រះយេស៊ូវមានបន្ទូលថា «ចុះបើអ្នករាល់គ្នាដែលអាក្រក់ អ្នកចេះឲ្យរបស់ល្អដល់កូនខ្លួនដូច្នេះ នោះចំណងបើព្រះវរបិតានៃអ្នកដែលទ្រង់គង់នៅស្ថានសួគ៌ ទ្រង់នឹងប្រទានរបស់ល្អ មកអស់អ្នកដែល {បន្ដសូម} តើជាងអម្បាលម៉ានទៅទៀត» (ម៉ាថាយ ៧:១១)។។ ព្រះយេស៊ូវមានបន្ទូលម្ដងទៀតថា «បានជាខ្ញុំប្រាប់អ្នករាល់គ្នាថា ចូរសូម នោះតែងនឹងឲ្យមកអ្នក ចូររក នោះតែងនឹងឃើញ ចូរគោះ នោះតែងនឹងបើកឲ្យអ្នក ដ្បិតអស់អ្នកដែលសូម នោះរមែងបាន អ្នកណាដែលរក នោះរមែងឃើញ ក៏បើកឲ្យអ្នកណាដែលគោះដែរ» (លូកា ១១:៩,១០)។ ពាក្យ«សូម» «រក» និង «គោះ»ប្រើនៅក្នុងបច្ចុប្បន្នកាលតាមភាសាក្រេក។ នោះមានន័យថា «បន្ដសូម បន្ដរក បន្ដគោះ»។ លោកបណ្ឌិត ជ៉ោន អោ រ៉ាយស៍បានប្រសាសន៍ថា «កូនព្រះម្នាក់មានសិទ្ធិដើម្បីទទូច អង្វរជានិច្ចពីសេចក្ដីសន្យារបស់ព្រះ ហើយបដិសេធមិនព្រមទទួលយក ទាល់តែទទួលបាននូវអ្វីដែលចាំ បាច់នោះមកពីព្រះ។ អូ សូមឲ្យរាស្រ្ដរបស់ព្រះមានទឹកចិត្ដដើម្បីអធិស្ឋាន អធិស្ឋាន អធិស្ឋាន សូមឲ្យពួកគេ មានទឹកចិត្ដដើម្បីអធិស្ឋានទាល់តែទទួលបាន! ចូរបន្ដអធិស្ឋាន (John R. Rice, D.D., Prayer: Asking and Receiving, Sword of the Lord Publishers, 1970, pp. 213, 214). លោកបណ្ឌិត អោ អេ ថូរេបានប្រាប់ពីរឿងដូចគ្នានៅក្នុងសៀវភៅតូចដ៏ល្បីរបស់គាត់ដែលមាន ចំណងជើងថា របៀបដើម្បីអធិស្ឋាន ។ គាត់បានប្រសាសន៍ថា ព្រះមិនតែងតែប្រទាននូវអ្វីដែលយើងខំប្រឹងមុនដំបូងនោះទេ។ ទ្រង់ ចង់បង្ហាត់បង្រៀនយើង ហើយពង្រឹងយើងដោយសារការបង្ខំយើងឲ្យខំប្រឹង ប្រែងសម្រាប់អ្វីដែលល្អបំផុត... ទ្រង់មិនតែងតែប្រទាននូវអ្វីដែលយើងសូម ក្នុងការអធិស្ឋានជាលើកដំបូងនោះទេ។ ទ្រង់ចង់បង្ហាត់បង្រៀនយើង ហើយ ពង្រឹងយើងឲ្យក្លាយជាមនុស្សដែលពូកែអធិស្ឋាន ដោយសារការបង្ខំយើង ឲ្យខំប្រឹងអធិស្ឋានសម្រាប់អ្វីដែលល្អបំផុត។ ទ្រង់ធ្វើឲ្យយើងអធិស្ឋានទាល់ តែទទួលបាន ។ តែមានផ្នែកមួយទៀតចំពោះចំនុចនេះ។ ការអធិស្ឋានរបស់អ្នកនឹងមិនត្រូវឆ្លើយតបឡើយ បើសិន ជាចិត្ដរបស់អ្នកមិនត្រឹមត្រូវជាមួយព្រះ។ នៅដើមខែមករា ខ្ញុំបានយកគ្រួសារខ្ញុំទៅវិស្សមកាលនៅឯខែនខូន ទីក្រុងមិសិកូ។ ថ្ងៃមួយ កាលពួកគេបានទៅមើលសំណង់បាក់បែកមេយិន ខ្ញុំបានស្នាក់នៅតែម្នាក់ឯង។ ខ្ញុំ បានអានសៀវភៅមួយអំពីការរស់ឡើងវិញនៅលើកោះឡេវីសពីឆ្នាំ១៩៤៩ដល់១៩៥២។ ខ្ញុំបានអធិស្ឋាន ហើយបានសរសេរសេចក្ដីអធិប្បាយមួយ។ នៅពេលយើងត្រលប់មកវិញ ខ្ញុំបានប្រកាសថា យើងនឹងកាន់ ខ្ជាប់នូវការជួបជុំគ្នាដើម្បីផ្សាយដំណឹងល្អរៀងរាល់យប់។ ដ្បិតអ្នកដឹងហើយថា ព្រះបានគង់នៅក្នុងកម្មវិធី នោះ។ វាបានចាប់ផ្ដើមដោយលោកបណ្ឌិត ខាហ្គិនបានបង្រៀនម្ដាយរបស់គាត់ដែលមានអាយុ៨៩ឆ្នាំឲ្យ បានសង្រ្គោះ។ នោះជាការអស្ចារ្យពិតប្រាកដមួយ ដោយសារតែនាងបានតាំងចិត្ដរឹងរូសជាច្រើនឆ្នាំមក ហើយ នាងមិនជឿថាមានព្រះឡើយ។ បន្ទាប់មកយើងសង្ឃឹមថា ម្ដាយក្មេករបស់លោកខាហ្គិនបានប្រែចិត្ដ នៅអាយុ៨៦ឆ្នាំ។ យើងដឹងថា តាមស្ថិតិការប្រែចិត្ដស្ទើរតែទាំងអស់កើតឡើងនៅអាយុច្រើនជាង៧០ឆ្នាំ។ ប៉ុន្មានថ្ងៃមកទៀត ស្រ្ដីអាយុ៨០ក្រាស់២នាក់បានសង្រ្គោះ។ វាគួរឲ្យកត់សំគាល់! ក្រោយមក ម្ដងម្នាក់ៗ មនុស្សវ័យក្មេង១១នាក់បានសង្រ្គោះ។ ប៉ុន្មានថ្ងៃក្រោយមកទៀត មានការប្រែចិត្ដមួយទៀត។ មនុស្សចំនួន ១៤នាក់បានសង្រ្គោះក្នុងរយៈពេលពីរបីថ្ងៃ។ ប៉ុន្ដែក្រោយមកខ្ញុំអានគម្ពីររ៉ូម ១២: និង២ ហើយបានបង្រៀនវាទៅកាន់មនុស្សដែលបានសង្រ្គោះ ច្រើនឆ្នាំមុន។ «ដូច្នេះ បងប្អូនអើយ ខ្ញុំទូន្មានអ្នករាល់គ្នា ដោយសេចក្តីមេត្តាករុណានៃព្រះ ឲ្យបានថ្វាយរូបកាយទុកជាយញ្ញបូជារស់ ហើយបរិសុទ្ធ ដែលគាប់ព្រះហឫទ័យដល់ព្រះ ជាការគោរពនៃអ្នករាល់គ្នា ដែលមានទំនង កុំឲ្យត្រាប់តាមសម័យនេះឡើយ ចូរឲ្យអ្នករាល់គ្នាបានផ្លាស់ប្រែវិញ ដោយគំនិតបានកែជាថ្មីឡើង ដើម្បីនឹងអាចលមើលឲ្យបានស្គាល់បំណងព្រះហឫទ័យនៃព្រះ ដែលល្អ ស្រួលទទួល ហើយគ្រប់លក្ខណ៍ផង»(រ៉ូម ១២:១,២)។ នៅពេលអ្នកបានអធិប្បាយរយៈយូរដូចខ្ញុំ ខ្ញុំបានរៀនពីអារម្មណ៍នៃការឆ្លើយតបរបស់ពួកជំនុំ។ អ្វី ដែលខ្ញុំមានអារម្មណ៍មិនល្អនោះទេ។ ខ្ញុំបានឃើញមនុស្សវ័យក្មេងគ្រឺតថ្គាមរបស់គេ ហើយមើលទៅឥដ្ឋ។ ខ្ញុំដឹងពីការរឹងចចេស និងការមានះជាខ្លាំងទាស់នឹងព្រះគ្រិស្ដ ដ្បិតគេមិនដែលចុះចូលជាមួយទ្រង់ឡើយ។ វាបញ្ជូនការភ្ញាក់ផ្អើលដ៏ត្រជាក់មួយតាមរយៈចិត្ដរបស់ខ្ញុំ។ វាស្ទើរតែនាំឲ្យខ្ញុំមានអារម្មណ៍ថា ពួកគេត្រូវតែ ប្រែចិត្ដម្ដងទៀត។ នោះជាករណីនៅពេលដែលមនុស្សអនុញ្ញាត្ដឲ្យរឿងរ៉ាវនៅលោកីយនេះជំនួសព្រះគ្រិស្ដ នៅក្នុងចិត្ដរបស់គេ។ ចិត្ដគេស្ទើរតែនឹងរឹងដូចជាមុនពេលដែលគេប្រែចិត្ដដើមដំបូង។ ចិត្ដគេត្រូវតែខ្ទេចខ្ទាំ ម្ដងទៀត ហើយថ្វាយខ្លួនដល់ព្រះគ្រិស្ដសារជាថ្មី។ ការបះបោរសោយរាជ្យនៅក្នុងចិត្ដមនុស្សណា ដែលបដិសេធមិនព្រមថ្វាយខ្លួនដល់ទៅព្រះគ្រិស្ដ ម្ដងហើយម្ដងទៀត។ ទ្រង់មានបន្ទូលឲ្យអ្នកផ្ទុកឈើឆ្កាងរបស់អ្នក «រាល់ថ្ងៃ ហើយដើរតាមទ្រង់»។ យើង ត្រូវតែថ្វាយខ្លួន «រាល់ថ្ងៃ» ឬក៏ចិត្ដរបស់យើងនឹងត្រជាក់ឡើងៗ ហើយរឹងរូសទៅ។ វាខុសដើម្បីគិតថា «ឥឡូវនេះខ្ញុំបានសង្រ្គោះហើយ ខ្ញុំមិនចាំបាច់ថ្វាយជីវិតរបស់ខ្ញុំទៅព្រះគ្រិស្ដទៀតឡើយ»។ វាមិនខុសគ្នាពី អ្វីដែលសាវកប៉ុលបានប្រាប់ឡើយ «ថ្វាយរូបកាយទុកជាយញ្ញបូជារស់... ដែលគាប់ព្រះហឫទ័យដល់ព្រះ ជាការគោរពនៃអ្នករាល់គ្នា ដែលមានទំនង កុំឲ្យត្រាប់តាមសម័យនេះឡើយ ចូរឲ្យអ្នករាល់គ្នាបានផ្លាស់ប្រែវិញ ដោយគំនិតបានកែជាថ្មីឡើង ដើម្បីនឹងអាចលមើលឲ្យបានស្គាល់បំណងព្រះហឫទ័យនៃព្រះ ដែលល្អ ស្រួលទទួល ហើយគ្រប់លក្ខណ៍ផង»(រ៉ូម ១២:១,២)។ ដើម្បីស្គាល់បំណងព្រះហឬទ័យរបស់ព្រះ អ្នកត្រូវ តែថ្វាយខ្លួនរបស់អ្នកជាយញ្ញបូជារស់ ហើយកុំឲ្យត្រាប់តាមលោកីយនេះ។ ចិត្ដដែលមិនថ្វាយជា «យញ្ញបូជារស់»ទៅដល់ព្រះគ្រិស្ដនឹងក្លាយជាចិត្ដសាវ៉ា។ ព្រះគម្ពីរប្រាប់ថា «កុំឲ្យមនុស្សយ៉ាងនោះនឹកស្មានថា ខ្លួននឹងបានអ្វីពីព្រះអម្ចាស់ឡើយ»(យ៉ាកុប ១:៧)។ ព្រះយេស៊ូវមាន បន្ទូលថា «បើអ្នកណាចង់មកតាមខ្ញុំ ត្រូវឲ្យអ្នកនោះលះកាត់ចិត្តខ្លួនឯង ទាំងផ្ទុកឈើឆ្កាងខ្លួនរាល់តែថ្ងៃ ហើយមកតាមខ្ញុំចុះ»(លូកា ៩:២៣)។ ព្រះយេស៊ូវកំពុងត្រាស់ហៅអ្នកឲ្យលះកាត់ចិត្ដខ្លួនឯង។ ទ្រង់កំពុង ត្រាស់ហៅអ្នកឲ្យដើរតាមទ្រង់។ អូ តើប៉ុន្មានដងនៅក្នុងជីវិតខ្ញុំ ដែលខ្ញុំបានបាត់បង់សេចក្ដីអំណរនៃសេចក្ដី សង្រ្គោះរបស់ខ្ញុំ ដោយសារតែខ្ញុំមិនស្ម័គ្រចិត្ដលះកាត់ចិត្ដខ្លួនឯង ហើយដើរតាមទ្រង់! ប៉ុន្ដែធ្វើយ៉ាងម៉េច ដើម្បីឲ្យមានសេចក្ដីអំណររបស់ព្រះជាម្ចាស់វិញ ម្ដងហើយម្ដងទៀត កាលខ្ញុំថ្វាយខ្លួនជាយញ្ញបូជារស់ចំពោះ ព្រះយេស៊ូវ! នៅយប់នេះខ្ញុំអធិស្ឋានថា អ្នកនឹងធ្វើដូចនោះ។ ខ្ញុំចូលចិត្ដបទចម្រៀងដែលលោក ហ្គ្រីហ្វីត បានច្រៀងស្ទើរតែពេញមួយជីវិតរបស់ខ្ញុំ។ ក្នុងនាមជាក្មេងជំទង់ដ៏ឯកោ ហើយច្របូកច្របល់ ខ្ញុំស្រក់ទឹក ភ្នែកនៅពេលណាដែលខ្ញុំច្រៀងពាក្យទាំងនោះ ឱ ព្រះគុណអស្ចារ្យដែលខ្ញុំជំពាក់ នៅយប់នេះ តើមានអ្នកខ្លះដែលដឹងថា អ្នកគួរតែលះកាត់ចិត្ដខ្លួនឯងជាថ្មី ផ្ទុកឈើឆ្កាងរបស់អ្នក ហើយដើរតាមព្រះយេស៊ូវសារជាថ្មីឬអី? តើមានអ្នកខ្លះដែលគួរតែ «ថ្វាយរូបកាយរបស់អ្នក» ទុកជា «យញ្ញ បូជារស់» ទៅព្រះអម្ចាស់ឬទេ? បើសិនជាព្រះកំពុងប៉ះពាល់ចិត្ដអ្នកពីរឿងនោះ នៅពេលភ្លាមៗខ្ញុំនឹងសុំអ្នក ឲ្យចេញពីកៅអ៊ី ហើយលុតជង្គង់នៅខាងមុខសាលប្រជុំនេះ។ សូមអញ្ជើញមក ហើយថ្វាយជីវិតរបស់អ្នក ទុកជាយញ្ញបូជារស់ទៅឲ្យព្រះយេស៊ូវសារជាថ្មី ដ្បិតទ្រង់បានសុគតលើឈើឆ្កាងដើម្បីសង្រ្គោះអ្នក។ សូមក ទីនេះ ហើយថ្វាយចិត្ដ និងជីវិតរបស់អ្នកទៅឲ្យព្រះយេស៊ូវសារជាថ្មី។ សូមមក ហើយសារភាពទៅទ្រង់ពីការ បះបោរ និងអំពើបាបនៅក្នុងចិត្ដ និងជីវិតរបស់អ្នក។ សូមក ហើយសុំព្រះយេស៊ូវឲ្យអត់ទៅស ថែមទាំង ស្ដាប់បង្គាប់ទ្រង់សារជាថ្មី។ នៅពេលយើងក្រោកឈរឡើងទាំងអស់គ្នា អ្នកអាចមក ហើយលុតជង្គង់ដើម្បី អធិស្ឋាននៅទីនេះ។ នៅខណៈពេលលោកហ្គ្រីហ្វីតច្រៀងបទចម្រៀងដ៏ស្រទន់នោះ សូមអញ្ជើញមក។ ចូរមកឯព្រះ ដ៏ជាប្រភពនៃព្រះពរទាំងអស់ បើសិនជាសេចក្ដីអធិប្បាយនេះជាព្រះពរសំរាប់បងប្អូន នោះសូមផ្ញើរអ៊ីម៉ែលទៅកាន់លោកបណ្ឌិត ហាយមើស៏ ហើយសូមប្រាប់គាត់ផង។ នៅពេលអ្នកសរសេរផ្ញើរទៅកាន់លោក ហាយមើស៍ សូមប្រាប់ពីប្រទេសរបស់អ្នក ឬក៏គាត់មិនអាចឆ្លើយតបទៅវិញ។ សូមចុចទីនេះ rlhymersjr@sbcglobal.net (សូមចុចទីនេះ)។ បើសេចក្ដីអធិប្បាយទាំងនេះជាព្រះពរដល់អ្នក នោះសូមប្រាប់គាត់ ថែមទាំងប្រាប់ពីប្រទេសរបស់អ្នកផង។ អ្នកអាចសរសេរទៅកាន់លោក ហាយមើស៏ក្នុងភាសាណាក៏បាន ប៉ុន្ដែ សូមសរសេរជាភាសាអង់គ្លេស បើសិនជាបងប្អូនអាចធ្វើ បាន។ បើអ្នកចង់សរសេរទៅគាត់តាមប្រៃណីយ៍ P.O. Box 15308, Los Angeles, CA 90015។ សូមសរសេរទៅកាន់អាស័យដ្ឋាន។ អ្នកអាចទូរស័ព្ទទៅគាត់តាមលេខ(៨១៨)៣៥២-០៤៥២។ (ចប់សេចក្ដីអធិប្បាយ) សេចក្ដីអធិប្បាយដែលសរសេរដៃទាំងនេះមិនហាមឲ្យថតចំលងទេ។ អ្នកប្រើវាដោយគ្មានការអនុញ្ញាតពីលោក Dr. Hymers។ ទោះបីជាយ៉ាងណាក៏ដោយ គ្រប់សេចក្ដីអធិប្បាយជាវីដីអូទាំងអស់របស់លោក Dr. Hymers ហាមថតចំលង ហើយអាចត្រឹមតែប្រើវាបានដោយមានការអនុញ្ញាត។ អានព្រះគម្ពីរមុនពេលអធិប្បាយដោយលោក Mr. Abel Prudhomme៖ យ៉ាកុប ៤:១-១០។ |