Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




របៀបដើម្បីស្គាល់បំណងព្រះហឬទ័យរបស់ព្រះ

HOW TO KNOW THE WILL OF GOD
(Cambodian)

ដោយលោកបណ្ឌិត
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស ថ្ងៃរបស់ព្រះអម្ចាស់នៅពេលព្រឹក ឧសភា ១៥ ២០១៦
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Morning, May 15, 2016

«ចូរឲ្យអ្នករាល់គ្នាប្រព្រឹត្តតាមព្រះបន្ទូលទៅ កុំឲ្យគ្រាន់តែស្តាប់ប៉ុណ្ណោះ ហើយបញ្ឆោតខ្លួនវិញនោះឡើយ»(យ៉ាកុប ១:២២)។


លោក អេ W ផីង(១៨៨៦-១៩៥២)បានប្រសាសន៍ថា «មាន “អ្នកស្ដាប់”ព្រះបន្ទូលជាច្រើន អ្នកស្ដាប់ធម្មតា អ្នកស្ដាប់ដ៏គួរឲ្យគោរព អ្នកស្ដាប់ដ៏គួរឲ្យចាប់អារម្មណ៍ ប៉ុន្ដែពុទ្ធោអើយ អ្វីដែលពួកគេស្ដាប់ {មិនមានឥទ្ធិពល}លើជីវិតរបស់គេឡើយ វាមិនធ្វើឲ្យផ្លូវ{នៃការរស់នៅ}របស់គេមានរបៀបរៀបរយនោះទេ។ រួចព្រះមានបន្ទូលថា ពួកគេមិនប្រព្រឹត្ដតាមព្រះបន្ទូលឡើយ ពួកគេកំពុងបញ្ឆោតខ្លួនឯង! កន្លែងណាដែល មិនមានការកើនឡើងនៃចិត្ដ និងជីវិត{ដែលចុះចូល}តាមព្រះបន្ទូលនៃព្រះ កន្លែងនោះហើយដែលការកើនឡើងនៃចំណេះដឹងនឹងត្រឹមតែបង្កើនការកាត់ទោសតែប៉ុណ្ណោះ ព្រះបានប្រទានព្រះបន្ទូលរបស់ទ្រង់មកឲ្យយើង សម្រាប់ជាគោលបំណងដើម្បីតំរង់យើង ដើម្បីឲ្យយើងដឹងពីអ្វីដែលទ្រង់ទាមទារឲ្យយើងធ្វើ»(Arthur W. Pink, “The Scriptures and Obedience,” in Profiting From the Word, Free Grace Broadcaster, Summer 2015, pages 1, 2)។

«ព្រះបានប្រទានព្រះបន្ទូលមកឲ្យយើង សម្រាប់ជាគោលបំណងដើម្បីតំរង់យើង»។ ខ្ញុំយល់ស្របទាំងស្រុងជាមួយលោក ផីង។ នេះជាអ្វីដែលគេបានបង្រៀនខ្ញុំ សូម្បីតែមុនពេលដែលខ្ញុំបានប្រែចិត្ដ។ ក្រុម ជំនុំបាទីស្ទដែលខ្ញុំបានចូលរួមនៅហាន់ទីតូន ផ៉ាក កាលខ្ញុំជាក្មេងជំទង់មានកំហុសឆ្គងត្រង់រឿងរ៉ាវជាច្រើន ប៉ុន្ដែត្រឹមត្រូវត្រង់ចំណុចនេះ។ គេបានបង្រៀនខ្ញុំថា ព្រះមានបន្ទូលមកកាន់យើង ហើយបង្ហាញយើងពី បំណងព្រះហឬទ័យរបស់ព្រះតាមរយៈបទគម្ពីរតែ១គត់។ រួចខ្ញុំមិនបានខំស្វែងរកបំណងព្រះហឬទ័យរបស់ ព្រះតាមរយៈអារម្មណ៍នោះទេ។ ជាពិសេសខ្ញុំបានដឹងពីរឿនេះយូរមកហើយពីគ្រូគង្វាលរបស់ខ្ញុំឈ្មោះលោក បណ្ឌិត ធីម៉ូថេ លីន និងពីលោកបណ្ឌិត ជេ វើណោនម៉ាកជី។ ដោយសារព្រះគុណរបស់ព្រះ ខ្ញុំអាចនិយាយ ជាមួយអ្នកនិពន្ធគម្ពីរទំនុកតម្កើង «ព្រះបន្ទូលនៃទ្រង់ជាចង្កៀងដល់ជើងទូលបង្គំ ហើយជាពន្លឺបំភ្លឺផ្លូវទូលបង្គំផង»(ទំនុកតម្កើង ១១៩:១០៥)។ គម្ពីរសុភាសិត ៦:២២ប្រាប់ពីព្រះបន្ទូលនៃព្រះ «កាលណាឯងដើរដំណើរ បណ្តាំនោះនឹងនាំមុខឯង កាលណាដេកលក់ នោះនឹងចាំយាមរក្សាឯង ហើយកាលណាភ្ញាក់ នោះនឹងនិយាយរកឯង»។ នោះជាមូលហេតុដែលអត្ថបទគម្ពីររបស់យើងប្រាប់ថា «ចូរឲ្យអ្នករាល់គ្នាប្រព្រឹត្តតាមព្រះបន្ទូលទៅ កុំឲ្យគ្រាន់តែស្តាប់ប៉ុណ្ណោះ ហើយបញ្ឆោតខ្លួនវិញនោះឡើយ»(យ៉ាកុប ១:២២)។ ខគម្ពីរ នេះប្រាប់យើងពីរបៀបដើម្បីដឹងបំណងព្រះហឬទ័យរបស់ព្រះ។

១. ទីមួយ អត្ថបទគម្ពីរប្រាប់ពីពួកអ្នកដែលបញ្ឆោតខ្លួនឯងអំពីបំណងព្រះហឬទ័យរបស់ព្រះ។

ខ្ញុំកំពុងតែពន្យល់ពីផ្នែកទី២នៃអត្ថបទគម្ពីរមុនដំបូងរបស់យើង «បញ្ឆោតខ្លួនវិញនោះឡើយ»។ អ្នកណាដែលបដិសេធមិន «ប្រព្រឹត្ដតាមព្រះបន្ទូល»នឹងត្រូវបញ្ឆោត។ គេនឹងមិនអាចដឹងពីបំណងព្រះហឬ ទ័យរបស់ព្រះសម្រាប់ជីវិតរបស់គេបានឡើយ។ នេះជារឿងធម្មតាណាស់នៅក្នុងចំណោមមនុស្សក្នុងក្រុមជំនុំនានាសព្វថ្ងៃនេះ។ ជារឿយៗគេចាញ់បញ្ឆោត ហើយមិនអាចដឹងពីបំណងព្រះហឬទ័យរបស់ព្រះចំពោះ ជីវិតរបស់គេបានឡើយ។

គេភ្លេចថា អារក្សជាមេកំភូត។ ព្រះគម្ពីរប្រាប់យើងថា សាតាំងបោកបញ្ឆោតអស់ទាំងសាសន៍លើ ពិភពលោកនេះ(វិវិរណៈ ២០:៣)។ វាត្រូវបានហៅថា «អារក្ស ហើយសាតាំងផង ដែលបាននាំលោកីយ៍ទាំងមូលឲ្យវង្វេងចេញ»(វិវិរណៈ ១២:៩)។ «សាតាំង»មានអត្ថន័យថា «ខ្មាំងសត្រូវ» ឬក៏ «សត្រូវ»។ វា ប្រឆាំងនឹងព្រះ។ ល្បិចដ៏ចាស់បំផុតរបស់វាគឺដើម្បីបោកបញ្ឆោតមនុស្ស។ វាបាន «បញ្ឆោតមនុស្សទាំង ស្រុងនៅលើផែនដីនេះ»។ ពាក្យ «បញ្ឆោត»តាមភាសាក្រេកគឺជាពាក្យ «ផ្លែណោ»(planaō)។ វាមានន័យថា «ដឹកនាំឲ្យទាសចេញ» «ដើម្បីបញ្ឆោត» «ដើម្បីឲ្យយល់ខុស» «ដើម្បីទាក់ទាញ ហើយដឹកនាំឲ្យទាស ចេញ»។ នេះគឺជាអ្វីដែលសាតាំងបានធ្វើតាំងពីដើមមក។ វាបានបញ្ឆោតឪពុកម្ដាយរបស់យើងដើមដំបូង វា ដឹកនាំពួកគេឲ្យទាសចេញ បញ្ឆោតពួកគេឲ្យញាំផ្លែដែលព្រះហាមនៅក្នុងសួនច្បារ។ សព្វថ្ងៃនេះមនុស្ស ដែលប្រកាសថាជាគ្រីស្ទានជាច្រើនគិតថា ពួកគេដឹងពីបំណងព្រះហឬទ័យព្រះសម្រាប់ជីវិតរបស់ពួកគេ។ តែពិតណាស់ សាតាំងបានបញ្ឆោតពួកគេ។ មនុស្សជាច្រើនគិតថា ព្រះវិញ្ញាណបរិសុទ្ធកំពុងដឹកនាំពួកគេ តែការពិតជាអារក្សវិញ។ កុំភ្លេចពីចំនុចនោះឲ្យសោះ។ សាវកពេត្រុសបាននិយាយជាមួយគ្រីស្ទាន នៅពេល គាត់ព្រមានគេថា «ចូរឲ្យដឹងខ្លួន ហើយចាំយាមចុះ ព្រោះអារក្សដែលជាខ្មាំងសត្រូវរបស់អ្នករាល់គ្នា វាតែងដើរក្រវែល ... ដើម្បីនឹងរកអ្នកណាដែលវានឹងត្របាក់លេបបាន»(១ពេត្រុស ៥:៨)។ លោកបណ្ឌិត ម៉ាកជី បានប្រសាសន៍ថា «ខ្ញុំមិនគិតថា អ្នកអាចតស៊ូនឹងអារក្សដោយខ្លួនឯងនោះទេ...អ្នកត្រូវការអ្នកជឿព្រះផ្សេង ទៀតដើម្បីឈរជាមួយអ្នក» (Thru the Bible; កត់សំគាល់ពី១ពេត្រុស ៥:៩)។ ខ្ញុំគិតថា គាត់និយាយ ត្រឹមត្រូវពិតប្រាកដណាស់។ អារក្សនឹងបញ្ឆោតអ្នក ហើយធ្វើឲ្យអ្នកជឿខុស បើសិនជាអ្នកឈរតែម្នាក់ឯង ឬក៏បើសិនជាអ្នកមានការប្រកបគ្នាយ៉ាងជិតស្និតជាមួយអ្នកដែលមិនបានសង្រ្គោះ ឬក៏សូម្បីតែបងប្អូនប្រុស ដែលរស់នៅក្នុងសាច់ឈាមក៏ដោយ។ ព្រះគម្ពីរប្រាប់ថា

« អ្នកណាដែលដើរជាមួយនឹងមនុស្សប្រាជ្ញា នោះនឹងមានប្រាជ្ញាដែរ តែអ្នកណាដែលភប់ប្រសព្វនឹងមនុស្សល្ងីល្ងើ នោះនឹងត្រូវខូចបង់វិញ» (សុភាសិត ១៣:២០)។

គម្ពីរស្កោហ្វៀលកត់សំគាល់យ៉ាងល្អដោយកំណត់អត្ថន័យនៃពាក្យ «មនុស្សល្ងីល្ងើ»។ គម្ពីរនេះប្រាប់ថា «មនុស្សល្ងីល្ងើម្នាក់នៅក្នុងបទគម្ពីរមិនដែលជាមនុស្សគ្មានស្មារតីគ្រប់គ្រាន់នោះទេ ប៉ុន្ដែជាមនុស្សដែលអួត អាង និងជាអ្នកពឹងលើខ្លួនឯង គេជាមនុស្សដែលកម្មង់ជីវិតខ្លួនឯង ដូចជាគ្មានព្រះអញ្ចឹង»(ទំព័រ ៦៧៨)។ មនុស្សអួតអាងគឺជាមនុស្សល្ងីល្ងើ សូម្បីតែនៅក្នុងក្រុមជំនុំក៏ដោយ។ ចូរប្រាកដថា អ្នកប្រកបជាមួយមនុស្ស ដែលមានប្រាជ្ញា កុំប្រកបជាមួយមនុស្សល្ងីល្ងើអី! អារក្សនឹងប្រើមនុស្សល្ងីល្ងើដើម្បីដឹកនាំអ្នកឲ្យចេញពី បំណងព្រះហឬទ័យរបស់ព្រះ។

បន្ទាប់មកអ្នកអាចត្រូវបញ្ឆោតដោយគ្រីស្ទានក្លែងក្លាយផងដែរ។ ជាពិសេស នេះជារឿងពិតនៅ សម័យនេះ។ ព្រះគម្ពីរប្រាប់ថា

«ហើយពួកអាក្រក់ និងពួកឆបោក គេនឹងមានជំនឿនជឿនទៅខាងសេចក្តីអាក្រក់កាន់តែខ្លាំងឡើង ទាំងនាំមនុស្សឲ្យវង្វេង ហើយត្រូវវង្វេងខ្លួនឯងផង» (២ធីម៉ូថេ ៣:១៣)។

ពិតច្បាស់ណាស់ គ្រីស្ទានក្លែងក្លាយនឹងបញ្ឆោតអ្នក ហើយនាំអ្នកឲ្យវង្វេង។ តែចម្លើយចំពោះ២ធីម៉ូថេ ៣: ១៣គឺនៅក្នុងខ១៤ និង១៥។ ព្រះបន្ទូលនៃព្រះគឺជាការណែនាំដ៏ពិតច្បាស់នៅសម័យដ៏អាក្រក់នេះ។ សូម ជិតស្និតជាមួយអ្នកណាដែលស្ដាប់បង្គាប់ព្រះគម្ពីរ។ កុំស្ដាប់អ្នកណាដែល «នាំមនុស្សឲ្យវង្វេង ហើយត្រូវវង្វេងខ្លួនឯងផង»។

អ្នកក៏អាចត្រូវបញ្ឆោតដោយមនុស្សដែលត្រូវបានហៅថា អ្នក «ដែលដឹកនាំ» ដោយព្រះវិញ្ញាណបរិសុទ្ធផងដែរ។ នេះគឺជាអន្ទាក់ដ៏ធំសម្រាប់អ្នកផ្សាយដំណឹងល្អថ្មីនៅសព្វថ្ងៃនេះ។ ពួកគេត្រូវបានបង្រៀន ថា គ្រប់ទាំងគំនិតដែលឆ្លងកាត់គំនិតរបស់គេគឺជា «ការដឹកនាំ»របស់ព្រះវិញ្ញាណនៃព្រះ។ ពួកគេជាច្រើន នាក់និយាយពីរឿងនោះរហូត។ គេនិយាយថា «ព្រះបានដឹកនាំខ្ញុំឲ្យធ្វើដូចនេះ» ឬ «ព្រះបានដឹកនាំខ្ញុំឲ្យធ្វើ ដូចនោះ»។ អ្នកស្ដាប់លឺរឿងនេះគ្រប់ពេលវេលា។ វាស្ដាប់ទៅដូចជារឿងខាងវិញ្ញាណអញ្ចឹង។ អ្នកអាចគិត ថា មនុស្សម្នាក់នោះគឺជាគ្រីស្ទានដ៏រឹងមាំម្នាក់។ តែព្រះគម្ពីរហៅគេថា «មនុស្សល្ងីល្ងើ»។ ព្រះគម្ពីរប្រាប់ថា

«អ្នកណាដែលទីពឹងតែចិត្តខ្លួនឯង នោះជាអ្នកល្ងីល្ងើហើយ» (សុភាសិត ២៨:២៦)

អ្នកនឹងលឺគេនិយាយថា សូម្បីតែចេញពីផ្លូវក៏ដោយ «ព្រះជាម្ចាស់បានដឹកនាំខ្ញុំឲ្យធ្វើដូចនេះ»។ «ព្រះជា ម្ចាស់បានដឹកនាំខ្ញុំមកទីនេះ»។ «ព្រះជាម្ចាស់បានដឹកនាំខ្ញុំឲ្យទៅ»។ ស្ទើរតែគ្រប់ពេលទាំងអស់ អ្នកស្ដាប់លឺ ពាក្យទាំងនោះ អ្នកកំពុងស្ដាប់លឺពី «មនុស្សល្ងីល្ងើ»។

«អ្នកណាដែលទីពឹងតែចិត្តខ្លួនឯង នោះជាអ្នកល្ងីល្ងើហើយ» (សុភាសិត ២៨:២៦)

ព្រះគម្ពីរប្រាប់យ៉ាងច្បាស់ថា «កុំឲ្យពឹងផ្អែកលើយោបល់របស់ខ្លួនឡើយ»(សុភាសិត ៣:៥)។ នៅពេល មនុស្សបដិសេធមិនព្រមធ្វើដូចនោះ គេបើកចំហខ្លួនគេទៅរកការបោកបញ្ឆោត ដែលនាំយើងឲ្យត្រលប់ទៅឯអត្ថបទគម្ពីររបស់យើងវិញ

« ចូរឲ្យអ្នករាល់គ្នាប្រព្រឹត្តតាមព្រះបន្ទូលទៅ កុំឲ្យគ្រាន់តែស្តាប់ប៉ុណ្ណោះ ហើយបញ្ឆោតខ្លួនវិញនោះឡើយ»(យ៉ាកុប ១:២២)។

២. ទីពីរ អត្ថបទគម្ពីរប្រាប់ពីពួកអ្នកដែលស្វែងរកបំណងព្រះហឬទ័យរបស់ព្រះពិតប្រាកដ។

«ចូរឲ្យអ្នករាល់គ្នាប្រព្រឹត្តតាមព្រះបន្ទូលទៅ កុំឲ្យគ្រាន់តែស្តាប់ប៉ុណ្ណោះ...» (យ៉ាកុប ១:២២)។

ដើម្បីស្ដាប់លឺព្រះបន្ទូលនៃព្រះ ហើយរកឃើញការណែនាំពីព្រះគម្ពីរ នោះអ្នកត្រូវតែស្ម័គ្រចិត្ដធ្វើ តាមអ្វីដែលអ្នកស្ដាប់លឺ។ ស្ថានភាពសម្រាប់ការស្ដាប់ត្រូវបានប្រាប់នៅក្នុងខគម្ពីរមុន យ៉ាកុប ១:២១។

«បានជាចូរទទួលព្រះបន្ទូលដែលបានដាំក្នុងចិត្តអ្នករាល់គ្នា ដោយចិត្តសុភាពចុះ ទាំងលះចោលអស់ទាំងសេចក្តីស្មោកគ្រោកចេញ និងសេចក្តីគំរក់ដ៏មានច្រើនម៉្លេះចេញផង ដ្បិតព្រះបន្ទូលនោះអាចនឹងជួយសង្គ្រោះព្រលឹងអ្នករាល់គ្នាបាន» (យ៉ាកុប ១:២១)។

ខ្ញុំនឹងប្រាប់ខគម្ពីរនេះចេញពីគម្ពីរដែលបកប្រែតាមសម័យបច្ចប្បន្ននេះដើម្បីឲ្យងាយស្រួលយល់។

«បានជាចូរទទួលព្រះបន្ទូលដែលបានដាំក្នុងចិត្តអ្នករាល់គ្នា ដោយចិត្តសុភាពចុះ ទាំងលះចោលអស់ទាំងសេចក្តីស្មោកគ្រោកចេញ និងសេចក្តីគំរក់ដ៏មានច្រើនម៉្លេះចេញផង ដ្បិតព្រះបន្ទូលនោះអាចនឹងជួយសង្គ្រោះព្រលឹងអ្នករាល់គ្នាបាន» (NIV)។

មនុស្សម្នាក់ត្រូវតែលុបបំបាត់ពីភាពស្មោកគ្រោកចេញ និងសេចក្ដីគំរក់ចេញ។ នេះរាប់បញ្ចូលទាំងរូបអាស អាភាស និងភាពជូរល្វីង។ មនុស្សខ្លះសង្ឃឹមចង់ស្គាល់បំណងព្រះហឬទ័យរបស់ព្រះ នៅខណៈពេលដែល ពួកគេជាទាសករចំពោះគំនិតមិនបរិសុទ្ធ។ អ្នកខ្លះសង្ឃឹមចង់ស្គាល់បំណងព្រះហឬទ័យរបស់ព្រះនៅខណៈ ពេលដែលពួកគេជូរល្វីងជាមួយឪពុកម្ដាយរបស់គេ គ្រូគង្វាល ឬក៏ជាមួយអ្នកដឹកនាំផ្សេងៗទៀតនៅក្នុងក្រុមជំនុំ។ គេមានចិត្ដជូរល្វីង។ អ្នកផ្សេងទៀតជិតស្និតជាមួយមនុស្សដែលប្រឆាំងនឹងព្រះ គឺពួកលោកីយ ។ ពួកគេចូលចិត្ដមនុស្សនោះខ្លាំងដល់ម្ល៉េះបានជា គេភ្លេចថា «ដូច្នេះ អ្នកណាដែលចូលចិត្តចង់ធ្វើជាមិត្រសំឡាញ់នឹងលោកីយ៍ នោះឈ្មោះថា បានតាំងខ្លួនជាខ្មាំងសត្រូវនឹងព្រះវិញ»(យ៉ាកុប ៤:៤)។ អ្នកផ្សេង ទៀតពេញដោយចិត្ដឈ្នានីស ហើយអំណួត។ អ្នកត្រូវតែលន់តួរឿងទាំងនេះទៅព្រះជាម្ចាស់ ហើយសុំឲ្យ ទ្រង់ដោះវាចេញពីចិត្ដរបស់អ្នក។ បន្ទាប់ពីនោះមក អ្នកនឹងចេះបន្ទាបខ្លួនល្មមដើម្បីទទួលយកព្រះបន្ទូលនៃ ព្រះទុកជាការណែនាំនៅក្នុងជីវិតរបស់អ្នក។ បន្ទាប់ពីនោះមក អ្នកនឹងក្លាយជា «មនុស្សដែលប្រព្រឹត្តតាមព្រះបន្ទូលទៅ កុំឲ្យគ្រាន់តែស្តាប់ប៉ុណ្ណោះ»។ ការពន្យល់ត្រង់ខគម្ពីរនេះ លោកស្ពឺជិនដ៏ល្បីបានពន្យល់ថា «វាស្ទើរតែជាករណីដែលមិនអាចប្រែប្រួលបាន {ដ្បិតនៅពេលមនុស្សរីកចំរើនទាំងសង្ស័យ ដែលគេជាអ្នក ដែលប្រកាសថាជាគ្រីស្ទាននៅពេលមួយ} ហើយចាប់ផ្ដើមរើសយកខាងនេះ ឬខាងនោះ មានការសំងាត់នៃ អំពើអាក្រក់នៅក្នុងជីវិតរបស់ពួកគេ ដូច្នេះហើយពួកគេព្យាយាមគ្របបាំងពីមនសិការរបស់គេ។ អារក្សល្បួង ពួកគេឲ្យតិះដៀលព័ន្ធកិច្ច ដោយសារតែដំណឹងល្អសង្កត់ធ្ងន់យ៉ាងខ្លាំងប្រឆាំងនឹងមនសិការដែលជាប់មាន ទោសរបស់ពួកគេ ហើយធ្វើឲ្យពួកគេមិនមានអារម្មណ៍ស្រួលសោះចំពោះអំពើបាបរបស់ពួកគេ។ បើសិនជា អ្នកត្រូវស្ដាប់ព្រះបន្ទូលនៃព្រះដោយចិត្ដរីករាយ ហើយមានប្រយោជន៍ចំពោះខ្លួនអ្នក នោះអ្នកត្រូវតែ “លះ ចោលនូវភាពស្មោកគ្រោកទាំងអស់ និងសេចក្ដីគំរក់ចេញ” ដ្បិតការទាំងនេះនឹងនាំឲ្យអ្នកលំអៀងប្រឆាំងនឹង ព្រះបន្ទូលនៃព្រះ»(C. H. Spurgeon, “Before Sermon, At Sermon, and After Sermon,” MTP, No. 1,847)។ អ្នកត្រូវតែលះចោលភាពស្មោកគ្រោក បើសិនជាអ្នកប្រាថ្នាចង់ទទួលផលប្រយោជន៍ពីព្រះ បន្ទូលនៃព្រះ។ បន្ទាប់មកអ្នកអាច «ក្លាយជាអ្នកដែលប្រព្រឹត្ដតាមព្រះបន្ទូល»។ មានតែនៅពេលដែលអ្នក ធ្វើតាមព្រះបន្ទូលនៃព្រះតែប៉ុណ្ណោះ ទើបអ្នកអាចស្គាល់ពីបំណងព្រះហឬទ័យរបស់ព្រះសម្រាប់ជីវិតរបស់អ្នក។ ឥឡូវនេះ ខ្ញុំនឹងប្រាប់ពីវិធិ៦យ៉ាងនៅក្នុងព្រះគម្ពីរ ដើម្បីស្គាល់បំណងព្រះហឬទ័យរបស់ព្រះ។

1. ម្ដងទៀត នេះហើយជាអ្វីដែលសំខាន់បំផុតដើម្បីស្គាល់បំណងព្រះហឬទ័យ អ្នក មិនត្រូវទីពឹងលើចិត្ដខ្លួនឯងឡើយ។ ដូចជាខ្ញុំបានប្រាប់ពីមុន ព្រះគម្ពីរប្រាប់ច្បាស់ ណាស់

« អ្នកណាដែលទីពឹងតែចិត្តខ្លួនឯង នោះជាអ្នកល្ងីល្ងើហើយ» (សុភាសិត ២៨:២៦)។

ហេតុអ្វីបានជារឿងនោះសំខាន់ម្ល៉េះ? ដោយសារតែ

« ឯចិត្តជាគ្រឿងបញ្ឆោតលើសជាងទាំងអស់ ហើយក៏អាក្រក់ហួសល្បត់ផង តើអ្នកណានឹងអាចស្គាល់បាន» (យេរេមា ១៧:៩)។

កុំឆ្ងល់ឡើយពីមនុស្សដែលទីពឹងលើចិត្ដខ្លួនឯងត្រូវបានហៅថា «មនុស្សល្ងីល្ងើ»។

2. ដើម្បីស្គាល់បំណងព្រះហឬទ័យរបស់ព្រះ អ្នកត្រូវតែស្ម័គ្រចិត្ដដើម្បីធ្វើតាមបំណងព្រះហឬទ័យរបស់ព្រះ មិនមែនតាមខ្លួនឯងឡើយ។

«បើអ្នកណាចង់ធ្វើតាមព្រះហឫទ័យទ្រង់ នោះនឹងបានដឹងជាសេចក្តីបង្រៀននេះមកពីព្រះ ឬជាខ្ញុំនិយាយដោយអាងខ្លួនខ្ញុំ» (យ៉ូហាន ៧:១៧)។

លោកបណ្ឌិត ជ៉ោនអោ រ៉ាយស៍បានប្រសាសន៍ថា «នេះមានន័យថា បើមនុស្សម្នាក់ ជ្រើសរើសធ្វើតាមបំណងព្រះហឬទ័យរបស់ព្រះ នោះព្រះនឹងបើកសម្ដែងទៅម្នាក់ នោះ» (ព្រះរាជបុត្រានៃព្រះ ការអត្ថាធិប្បាយពន្យល់ពីគម្ពីរដំណឹងល្អយ៉ូហាន Sword of the Lord Publishers, 1976, p. 162)។ លោកបណ្ឌិត ហែនរី អឹម ម៉ូរីសបានប្រសាសន៍ថា «ការនេះអាចត្រូវដឹងថា “បើមនុស្សណាម្នាក់ចង់ធ្វើតាម បំណងព្រះហឬទ័យរបស់ទ្រង់ពិតប្រាកដមែន នោះគាត់នឹងស្គាល់...ដូច្នេះ អ្វីដែល ត្រូវការជាមុនដើម្បីរកឃើញការដឹកនាំរបស់ព្រះនៅក្នុងរឿងរ៉ាវខ្លះ គឺជាឆន្ទៈដ៏ពិត ដើម្បីធ្វើតាមបំណងព្រះហឬទ័យរបស់ព្រះ សូម្បីតែចម្លើយប្រឆាំងនឹងការចូលចិត្ដ របស់មនុស្សម្នាក់ក៏ដោយ»(The Defender’s Study Bible; កត់សំគាល់ពីយ៉ូហាន ៧:១៧)។

3. ដើម្បីស្គាល់បំណងព្រះហឬទ័យរបស់ព្រះ អ្នកត្រូវតែលន់តួ ហើយបោះបង់ចោល អំពើបាប។

«អ្នកណាដែលគ្រប់បាំងការរំលងរបស់ខ្លួន នោះនឹងមិនចំរើនឡើងទេ តែអ្នកណាដែលលន់តួ ហើយលះបង់អំពើនោះ នឹងប្រទះបានសេចក្តីមេត្តាករុណាវិញ។ សប្បាយហើយ អ្នកណាដែលមានចិត្តកោតខ្លាចជានិច្ច តែអ្នកណាដែលតាំងចិត្តរឹងទទឹង នោះនឹងធ្លាក់ទៅក្នុងសេចក្តីអន្តរាយវិញ» (សុភាសិត ២៨:១៣,១៤)។។

4. ដើម្បីស្គាល់បំណងព្រះហឬទ័យរបស់ព្រះ អ្នកមិនត្រូវមើលងាយដល់សេចក្ដីប្រៀន ប្រដៅរបស់ឪពុករបស់អ្នកដែលជាគ្រីស្ទាន។

« មនុស្សល្ងីល្ងើតែងតែស្អប់សេចក្តីប្រៀនប្រដៅរបស់ឪពុក តែអ្នកណាដែលស្តាប់តាមសេចក្តីបន្ទោស នោះនឹងបានគំនិតវាងវៃវិញ» (សុភាសិត ១៥:៥)។

« កូនដែលមានប្រាជ្ញារមែងស្តាប់តាមដំបូន្មានរបស់ឪពុក តែមនុស្សចំអកមើលងាយ មិនព្រមស្តាប់តាមពាក្យបន្ទោសទេ» (សុភាសិត ១៣:១)។

5. ដើម្បីស្គាល់បំណងព្រះហឬទ័យរបស់ព្រះ អ្នកត្រូវតែស្ដាប់បង្គាប់ការប្រឹក្សានៃអ្នក ដឹកនាំខាងវិញ្ញាណរបស់អ្នកនៅក្នុងក្រុមជំនុំ។

« ចូរស្តាប់តាម ហើយចុះចូលនឹងពួកអ្នក ដែលនាំមុខអ្នករាល់គ្នាចុះ ដើម្បីឲ្យអ្នកទាំងនោះបានថែរក្សាព្រលឹងអ្នករាល់គ្នាដោយអំណរ ... ហាក់ដូចជានឹងត្រូវរាប់រៀបទូលដល់ទ្រង់វិញ» (ហេព្រើរ ១៣:១៧)។

ទាក់ទងនឹងគម្ពីរហេព្រើរ ១៣:១៧ គម្ពីរ Reformation Study Bible ប្រាប់ថា «អ្នកដឹកនាំក្នុងក្រុមជំនុំដ៏ស្មោះត្រង់គឺដូចជាអ្នកគង្វាល ឬអ្នកចាំយាមដ៏ស្មោះត្រង់ ដែលស្រែកប្រកាសពីអាសន្នគ្រោះថ្នាក់ចំពោះទីក្រុង។ ការថែរក្សារបស់អ្នកដឹកនាំ ពិបាក ហើយពិតប្រាកដ ដោយសារតែពួកគេត្រូវបានចាត់តាំងដោយព្រះ ហើយ ពួកគេនឹងរៀបរាប់ប្រាប់ទ្រង់។ មនុស្សទាំងអស់នឹងរងទុក្ខ បើសិនជាព័ន្ធកិច្ចរបស់ ពួកគេត្រូវបានទាស់ទទឹង»។

6. ដើម្បីស្គាល់បំណងព្រះហឬទ័យរបស់ព្រះ អ្នកត្រូវតែថ្វាយជីវិតរបស់អ្នកទៅព្រះ ហើយកុំត្រាប់តាមលោកីយនេះឡើយ។

« ដូច្នេះ បងប្អូនអើយ ខ្ញុំទូន្មានអ្នករាល់គ្នា ដោយសេចក្តីមេត្តាករុណានៃព្រះ ឲ្យបានថ្វាយរូបកាយទុកជាយញ្ញបូជារស់ ហើយបរិសុទ្ធ ដែលគាប់ព្រះហឫទ័យដល់ព្រះ ជាការគោរពនៃអ្នករាល់គ្នា ដែលមានទំនង កុំឲ្យត្រាប់តាមសម័យនេះឡើយ ចូរឲ្យអ្នករាល់គ្នាបានផ្លាស់ប្រែវិញ ដោយគំនិតបានកែជាថ្មីឡើង ដើម្បីនឹងអាចលមើលឲ្យបានស្គាល់បំណងព្រះហឫទ័យនៃព្រះ ដែលល្អ ស្រួលទទួល ហើយគ្រប់លក្ខណ៍ផង» (រ៉ូម ១២:១,២)។

« គំនិតដែលកែជាថ្មីឡើងគឺជាមនុស្សម្នាក់ដែលត្រូវបានបជ្រាប ហើយគ្រប់គ្រង ដោយព្រះបន្ទូលនៃព្រះ» (MacArthur Study Bible; កត់សំគាល់ពីរ៉ូម ១២:២)។

សូមក្រោកឈរឡើង ហើយច្រៀងបទលេខ៤នៅលើក្រដាសចម្រៀងរបស់អ្នក។

កំពុងជឿតាមព្រះអង្គ តាមគម្ពីរភ្លឺដំរង់
   នោះទ្រង់ឲ្យឃើញផ្លូវស្ថានសួគ៌យ៉ាងច្បាស់
បើធ្វើតាមព្រះហឬទ័យ នោះប្រោសឲ្យមានជ័យ
   ដល់អ្នកណាដែលស្ដាប់ព្រះអម្ចាស់
ចូរស្ដាប់ទ្រង់ ព្រោះគ្មានផ្លូវណាទៀតសោះ
   ឲ្យបានព្រះយេស៊ូវស្ថិតនៅ មានតែស្ដាប់តាមទាំងអស់។

យើងមិនអាចយល់បាន ពីទ្រង់ស្រឡាញ់ប្រមាណ
   ទាល់តែថ្វាយដាច់ទាំងអស់តាមដំរាស់
ដ្បិតព្រះគុណដែលទ្រង់ផ្ដល់ និងអំណរដែលអាចស្គាល់
   នោះសម្រាប់អ្នកស្ដាប់តាមព្រះអម្ចាស់
ចូរស្ដាប់ទ្រង់ ព្រោះគ្មានផ្លូវណាទៀតសោះ
   ឲ្យបានព្រះយេស៊ូវស្ថិតនៅ មានតែស្ដាប់តាមទាំងអស់។

យ៉ាងនោះបានប្រកបគ្នា នៅទីទៀបព្រះបាទា
   ហើយដើរតាមទ្រង់មានចិត្ដសប្បាយណាស់
បើទ្រង់ប្រើឲ្យយើងទៅ នោះយើងមិនដំអក់នៅ
   ក៏ឥតភ័យព្រះស្ដាប់តាមព្រះអម្ចាស់
ចូរស្ដាប់ទ្រង់ ព្រោះគ្មានផ្លូវណាទៀតសោះ
   ឲ្យបានព្រះយេស៊ូវស្ថិតនៅ មានតែស្ដាប់តាមទាំងអស់។
(«ចូរស្ដាប់តាមទ្រង់» ដោយលោក John H. Sammis, 1846-1919))។

សូមកុំទាន់អង្គុយចុះ

ក្នុងគម្ពីររ៉ូម ១០:១៦ សាវកប៉ុលប្រាប់ថា «គេមិនបានស្តាប់តាមដំណឹងល្អទាំងអស់គ្នាទេ»។ លោកបណ្ឌិត ម៉ាទីន ឡូដជ៉ូនស៍បានប្រសាសន៍ថា «ចូរកត់សំគាល់ពីរបៀបដែលប៉ុលប្រាប់។ គាត់មិនបាន ប្រាប់ថា គេមិនបានជឿតាមដំណឹងល្អទាំងអស់គ្នានោះទេ ប៉ុន្ដែគេមិនបានស្តាប់តាមដំណឹងល្អទាំងអស់គ្នា ...ដំណឹងល្អត្រាស់ហៅសម្រាប់ការឆ្លើយតប។ វាត្រាស់ហៅសម្រាប់សកម្មភាព វាត្រាស់ហៅសម្រាប់ការ ស្ដាប់បង្គាប់។ ដំណឹងល្អមានបំណងដើម្បីមានឥទ្ធិពលលើជីវិតរបស់មនុស្សម្នាក់ទាំងស្រុង។ វាមានបំណង ដើម្បីធ្វើជាការគ្រប់គ្រង ជារឿងដ៏សំខាន់បំផុតនៅក្នុងជីវិត ដ្បិតវាគ្រប់គ្រងលើទស្សនៈរបស់មនុស្សម្នាក់ ទាំងស្រុង។ នោះជាអ្វីដែលពាក្យការស្ដាប់បង្គាប់ចង់មានន័យ។ ការស្ដាប់បង្គាប់គឺសំខាន់ដោយសារតែខ្លឹម នៃអំពើបាបគឺជាការមិនស្ដាប់បង្គាប់ព្រះ»(ដំណឹងល្អរបស់ព្រះ និងការស្ដាប់បង្គាប់»)។

ព្រះគ្រិស្ដត្រាស់ហៅអ្នកឲ្យប្រែចិត្ដពីអំពើបាបរបស់អ្នក ហើយមកឯទ្រង់។ ទ្រង់បានសុគតលើឈើ ឆ្កាងដើម្បីលោះអំពើបាបរបស់អ្នក។ ទ្រង់ត្រាស់ហៅអ្នកដើម្បីឲ្យធ្វើតាមដំណឹងល្អ ទ្រង់ត្រាស់ហៅអ្នកឲ្យមក ឯទ្រង់ដោយស្ដាប់បង្គាប់តាមការបង្គាប់របស់ទ្រង់។ បើអ្នកបដិសេធមិនព្រមមកឯទ្រង់ អ្នកមិនស្ដាប់បង្គាប់ ការបង្គាប់របស់ទ្រង់ឡើយ។ អ្នកត្រូវតែថ្វាយខ្លួនទាំងស្រុងទៅឲ្យព្រះយេស៊ូវគ្រិស្ដ។ «នោះគឺជាការស្ដាប់ បង្គាប់ចំពោះដំណឹងល្អ។ នោះគឺជាអ្វីដែលធ្វើឲ្យអ្នកក្លាយជាកូនព្រះ»(Lloyd-Jones, ibid.)។ បើអ្នកចង់ និយាយជាមួយយើងអំពីការស្ដាប់បង្គាប់ដំណឹងល្អនៅក្នុងសេចក្ដីសង្រ្គោះដ៏ពិត សូមដើរតាមលោកបណ្ឌិត ខាហ្គិន លោកណូអេ សោង និងលោកយ៉ូហាន ខាហ្គិនទៅខាងក្រោយសាលប្រជុំ។ សូមបិទភ្នែកទាំងអស់ គ្នា សូមដើរតាមពួកគេទៅខាងក្រោយឥឡូវនេះ។ ពួកគេនឹងនាំអ្នកទៅកាន់បន្ទប់សួរសំណួរ ដែលយើងអាច ជជែកគ្នា ហើយអធិស្ឋានបាន។ អាម៉ែន។

បើសិនជាសេចក្ដីអធិប្បាយនេះជាព្រះពរសំរាប់បងប្អូន នោះសូមផ្ញើរអ៊ីម៉ែលទៅកាន់លោកបណ្ឌិត ហាយមើស៏ ហើយសូមប្រាប់គាត់ផង។ នៅពេលអ្នកសរសេរផ្ញើរទៅកាន់លោក ហាយមើស៍ សូមប្រាប់ពីប្រទេសរបស់អ្នក ឬក៏គាត់មិនអាចឆ្លើយតបទៅវិញ។ សូមចុចទីនេះ rlhymersjr@sbcglobal.net (សូមចុចទីនេះ)។ បើសេចក្ដីអធិប្បាយទាំងនេះជាព្រះពរដល់អ្នក នោះសូមប្រាប់គាត់ ថែមទាំងប្រាប់ពីប្រទេសរបស់អ្នកផង។ អ្នកអាចសរសេរទៅកាន់លោក ហាយមើស៏ក្នុងភាសាណាក៏បាន ប៉ុន្ដែ សូមសរសេរជាភាសាអង់គ្លេស បើសិនជាបងប្អូនអាចធ្វើ បាន។ បើអ្នកចង់សរសេរទៅគាត់តាមប្រៃណីយ៍ P.O. Box 15308, Los Angeles, CA 90015។ សូមសរសេរទៅកាន់អាស័យដ្ឋាន។ អ្នកអាចទូរស័ព្ទទៅគាត់តាមលេខ(៨១៨)៣៥២-០៤៥២។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអានសេចក្ដីអធិប្បាយរបស់ លោក ហាយមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗនៅលើអ៊ីធើណេត តាមគេហទំព័រ
www.sermonsfortheworld.com. ចុចលើ ”
សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ”

សេចក្ដីអធិប្បាយដែលសរសេរដៃទាំងនេះមិនហាមឲ្យថតចំលងទេ។ អ្នកប្រើវាដោយគ្មានការអនុញ្ញាតពីលោក Dr. Hymers។ ទោះបីជាយ៉ាងណាក៏ដោយ គ្រប់សេចក្ដីអធិប្បាយជាវីដីអូទាំងអស់របស់លោក Dr. Hymers ហាមថតចំលង ហើយអាចត្រឹមតែប្រើវាបានដោយមានការអនុញ្ញាត។

អានព្រះគម្ពីរមុនពេលអធិប្បាយដោយលោក Mr. Abel Prudhomme៖ យ៉ាកុប ១:២១-២៥ ។
ច្រៀងចំរៀងតែម្នាក់ឯងមុនអធិប្បាយដោយលោក Benjamin Kincaid Griffith៖
(«ចូរស្ដាប់តាមទ្រង់» ដោយលោក John H. Sammis, 1846-1919))។


ចំណងជើងនៃសេចក្ដីអធិប្បាយ

របៀបដើម្បីស្គាល់បំណងព្រះហឬទ័យរបស់ព្រះ

HOW TO KNOW THE WILL OF GOD

ដោយលោកបណ្ឌិត
Dr. R. L. Hymers, Jr.

«ចូរឲ្យអ្នករាល់គ្នាប្រព្រឹត្តតាមព្រះបន្ទូលទៅ កុំឲ្យគ្រាន់តែស្តាប់ប៉ុណ្ណោះ ហើយបញ្ឆោតខ្លួនវិញនោះឡើយ»(យ៉ាកុប ១:២២)។

(ទំនុកតម្កើង ១១៩:១០៥; សុភាសិត ៦:២២)

១. ទីមួយ អត្ថបទគម្ពីរប្រាប់ពីពួកអ្នកដែលបញ្ឆោតខ្លួនឯងអំពីបំណងព្រះហឬទ័យរបស់ព្រះ។ វិវណៈ ២០:៣; ១២:៩; ១ពេត្រុស ៥:៨; សុភាសិត ១៣:២០; ២ធីម៉ូថេ ៣:១៣;
សុភាសិត ២៨:២៦; ៣:៥។

២. ទីពីរ អត្ថបទគម្ពីរប្រាប់ពីពួកអ្នកដែលស្វែងរកបំណងព្រះហឬទ័យរបស់ព្រះពិតប្រាកដ។ យ៉ាកុប ១:២១; ៤:៤; សុភាសិត ២៨:២៦; យេរេមា ១៧:៩; យ៉ូហាន ៧:១៧;
សុភាសិត ២៨:១៣, ១៤; ១៥:៥; ១៣:១; ហេព្រើរ ១៣:១៧; រ៉ូម ១២:១, ២; រ៉ូម ១០:១៦។