ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០
នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។
មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤
ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។
សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ
ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។
នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។
អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net។
តើធ្វើយ៉ាងម៉េចទើបអាច
|
ខ្ញុំមិនបានធំឡើងនៅក្នុងគ្រួសារគ្រិស្ទាននោះទេ។ ក្នុងនាមជាក្មេងម្នាក់ ខ្ញុំបានទៅកន្លែងប្រជុំគ្នា របស់ក្រុមជំនុំកាតូលិកជាច្រើនដង។ ប៉ុន្ដែ កាលខ្ញុំមានអាយុ១៣ឆ្នាំ អ្នកជិតខាងខ្ញុំបាននាំខ្ញុំទៅក្រុមជំនុំ បាទីស្ទមួយ។ វាមានរយះពេលយូរមកហើយ គឺក្នុងឆ្នាំ១៩៥៤។ នៅសម័យនោះវាជាការធម្មតាទេ ដើម្បីលឺ គ្រូអធិប្បាយបង្រៀនពីឋាននរក សូម្បីតែគ្រូអធិប្បាយល្បីៗក៏ដោយ។ នៅសម័យដែលខ្ញុំជាក្មេងជំទង់ គ្រូ អធិប្បាយល្បីៗខាងពួកសៅថើនបាទីស្ទជាច្រើននាក់អធិប្បាយខ្លាំងៗពីការដាក់ទោសដ៏អស់កល្បជានិច្ចនៅ ក្នុងឋាននរក មានដូចជាដូចជាលោកបណ្ឌិត W. A. ខ្រីសវែល លោកបណ្ឌិត អោ ជី លី និងលោកប៊ីលី ហ្រែហាម។ តែនោះមានរយៈពេលច្រើនជាង៦០ឆ្នាំកន្លងមកហើយ! សព្វថ្ងៃនេះ ខ្ញុំមិនសូវស្គាល់គ្រូអធិប្បាយ ដែលអធិប្បាយខ្លាំង ព្រមទាំងព្រមានមនុស្សអំពីឋាននរក។ ការពិត កម្រមានពួកគេអធិប្បាយ។ អូ ពួកគេ ហៅវាថាជាការអធិប្បាយ! តែពួកគេធ្វើខុស! សព្វថ្ងៃនេះ គេគ្រាន់តែបង្រៀនមេរៀនខ្លីៗដែលគេហៅថា សេចក្ដីអធិប្បាយ «តាមខគម្ពីរមួយៗ»។ ពួកគេបង្រៀនតាមខគម្ពីរមួយៗ តែពួកគេមិនមែនអធិប្បាយនោះ ទេ។ គេគ្មានការរំភើបចិត្ដ ឬបំណងចិត្ដសោះនៅក្នុងសម្លេងរបស់គេ។ គេត្រឹមតែបន្ដនិយាយដ៏គួរឲ្យធុញនៅ ក្នុងសម្លេងបែបសន្ទនា ទាំងពន្យល់ពីខគម្ពីរមួយទៅខគម្ពីរមួយ។ តែខ្ញុំក៏មិនលឺសេចក្ដីអធិប្បាយខ្លាំងៗអំពី ឋានសួគ៌ផងដែរ! ហើយខ្ញុំមិនលឺសេចក្ដីអធិប្បាយខ្លាំងៗអំពីការទទួលទារុណកម្ម ឈើឆ្កាង ព្រះលោហិត ឬគោលលទ្ធិផ្សេងៗទៀតឡើយ។ សព្វថ្ងៃនេះ មានការរាំងស្ងួតខាងសេចក្ដីអធិប្បាយ។ ជំនាន់របស់អ្នកមិន បានលឺការអធិប្បាយខ្លាំងៗទាំងរំជួលចិត្ដពីមនុស្សប្រុស ដែលមានការព្រួយបារម្ភពិតប្រាកដសម្រាប់ជោគវាសនាដ៏អស់កល្បនៃព្រលឹងរបស់អ្នកឡើយ។ លោករ៉ោប៊ឺត ម៉ូរេ ម៉ាឆេនីត្រឹមតែមានអាយុ២៩តែប៉ុណ្ណោះ នៅពេលគាត់បានស្លាប់ដោយសារជំងឺ គ្រុនពោះវៀន។ តែគាត់អីក៏ជាគ្រូអធិប្បាយដ៏អស្ចារ្យម្ល៉េះ! សព្វថ្ងៃនេះគេនៅតែនិយាយអំពីការអធិប្បាយ របស់គាត់ ទោះបីជាគាត់បានស្លាប់ក្នុងឆ្នាំ១៨៤៣ក៏ដោយ។ គាត់បានចាប់ផ្ដើមអធិប្បាយនៅអាយុ២៣ ហើយបានស្លាប់នៅអាយុ២៩។ ហេតុអ្វីបានជាគេនៅតែចងចាំពីគាត់? គាត់បានអធិប្បាយត្រឹមតែ៦ឆ្នាំតែ ប៉ុណ្ណោះ តែគ្រូអធិប្បាយតិចតួចណាស់មានឥទ្ធិពលនៅជំនាន់របស់ពួកគេ ដូចជាលោករ៉ោប៊ឺត ម៉ាឆេនី។ គ្រូ អធិប្បាយតាមភាសាអង់គ្លេសទាំងអស់នៅលើពិភពលោកស្គាល់ឈ្មោះរបស់គាត់ ដោយសារព្រះបានចាត់ បញ្ជូនការរស់ឡើងវិញដ៏ធំអស្ចារ្យទៅលើក្រុមជំនុំរបស់គាត់។ តើអ្វីទៅជារឿងសំងាត់របស់គាត់? បុរសវ័យ ក្មេងម្នាក់នេះជាបុរសដែលពូកែអធិស្ឋាន គាត់ពឹងលើព្រះវិញ្ញាណបរិសុទ្ធទាំងស្រុង។ គាត់បានអធិស្ឋានថា «ឱព្រះអម្ចាស់អើយ សូមជួយឲ្យខ្ញុំបានបរិសុទ្ធដូចដែលមនុស្សមានបាបម្នាក់បានសង្រ្គោះអាចបរិសុទ្ធ» ។ គ្រូផ្សាយដំណឹងល្អម្នាក់ដែលស្ដាប់លឺគាត់អធិប្បាយបាននិយាយថា «គាត់បានអធិប្បាយដោយមានសំគាល់ ឲ្យគេដឹងថា គាត់គិតពីអ្វីដែលនៅអស់កល្ប។ ខ្ញុំបានភ័យញ័រ ហើយមិនដែលមានអារម្មណ៍ថា ព្រះនៅជិត ឡើយ»។ អូ សព្វថ្ងៃនេះខ្ញុំអធិស្ឋានសុំឲ្យព្រះជួយមនុស្សវ័យក្មេងសព្វថ្ងៃនេះអធិប្បាយ «ដោយមានសំគាល់ ឲ្យគេដឹងថា គេគិតពីអ្វីដែលនៅអស់កល្ប» ដូចលោករ៉ោប៊ឺត ម៉ូរេ ម៉ាឆេនី!!! នៅព្រឹកនេះ ខ្ញុំនឹងប្រាប់អ្នកពី ឃ្លាដកស្រង់ក្នុងសេចក្ដីអធិប្បាដ៏ល្បីរបស់លោកម៉ាឆេនីដែលនិយាយអំពី «ការដាក់ទណ្ឌកម្មដ៏អស់កល្ប»។ សូមឲ្យវាផ្លាស់ប្រែអ្នកឲ្យជឿទុកចិត្ដលើព្រះយេស៊ូវ ហើយរួចផុតពីសេចក្ដីក្រោធដែលត្រូវកើតឡើង! ខ្ញុំប្រើអត្ថបទគម្ពីរខុសពីសេចក្ដីអធិប្បាយដែលលោក ម៉ាឆេនីបានប្រើ ប៉ុន្ដែវាមានសារតែមួយ «ធ្វើដូចម្តេចឲ្យអ្នករាល់គ្នារួចពីទោសនៅក្នុងនរកបាន?»(ម៉ាថាយ ២៣:៣៣)។ អត្ថបទគម្ពីរនេះត្រូវបានយកចេញពីសេចក្ដីអធិប្បាយដ៏អស្ចារ្យរបស់ព្រះគ្រិស្ដដែលប្រឆាំងនឹងពួកផារ៉ាស្សី។ នៅសម័យព្រះអម្ចាស់របស់យើង ពួកគេជាគ្រូបង្រៀនព្រះគម្ពីរ។ ទ្រង់បានហៅពួកគេថាជាអ្នកមានពុត (២៣:១៤)។ ទ្រង់បានហៅពួកគេថា «ពួកមនុស្សល្ងីល្ងើ ហើយកង្វាក់អើយ»(២៣:១៧)។ ទ្រង់បានមាន បន្ទូលថា «ឱសត្វពស់ ឱពូជពស់វែកអើយ ធ្វើដូចម្តេចឲ្យអ្នករាល់គ្នារួចពីទោស នៅក្នុងនរកបាន?» ១. ទីមួយ សូមស្ដាប់មនុស្សទាំងឡាយនៅក្នុងព្រះគម្ពីរដែលនិយាយអំពីឋាននរក។ ដាវីឌជាមនុស្សដែលមានចិត្ដសម្រាប់ព្រះ។ គាត់បានពេញទៅដោយសេចក្ដីស្រឡាញ់ចំពោះ មនុស្ស និងចំពោះព្រះ។ សូមស្ដាប់អ្វីដែលគាត់ប្រាប់អំពីឋាននរក ចំពោះអស់អ្នកណាដែលបដិសេធមិន ទទួលជឿលើព្រះគ្រិស្ដ។ ដាវីឌប្រាប់ថា «ពួកមនុស្សអាក្រក់ នឹងត្រូវបំបែរទៅឯស្ថានឃុំព្រលឹងមនុស្សស្លាប់វិញ គឺគ្រប់ទាំងសាសន៍ដែលភ្លេចព្រះបង់»(ទំនុកតម្កើង ៩:១៧)។ ហើយដាវីឌប្រាប់ថា «ទ្រង់នឹងបង្អុរឲ្យភ្លៀងជាអន្ទាក់មកលើមនុស្សអាក្រក់ គឺជាភ្លើងឆេះ និងស្ពាន់ធ័រ ហើយខ្យល់ក្តៅក្រហាយ នោះនឹងបានជាចំណែកក្នុងពែងរបស់ គេ »(ទំនុកតម្កើង ១១:៦)។ សាវកប៉ុលបានពេញទៅដោយសេចក្ដីស្រឡាញ់របស់ព្រះគ្រិស្ដ ហើយគាត់មានសេចក្ដីស្រឡាញ់ដ៏ អស្ចារ្យសម្រាប់មនុស្សមានបាប។ ប៉ុលមិនដែលបង្ហាញប្រាប់ពី «ឋាននរក»ឡើយ។ វាហាក់ដូចជា ឋាននរកជាពាក្យអាក្រក់ពេក ដើម្បីឲ្យគាត់បង្ហាញប្រាប់។ ប៉ុន្ដែសូមស្ដាប់នូវអ្វីដែលបានប្រាប់ «ហើយឲ្យអ្នករាល់គ្នា ដែលត្រូវគេធ្វើទុក្ខនោះ បានសំរាកជាមួយនឹងយើងខ្ញុំវិញ ក្នុងកាលដែលព្រះអម្ចាស់យេស៊ូវ ទ្រង់លេចមកពីស្ថានសួគ៌ ជាមួយនឹងពួកទេវតានៃព្រះចេស្តាទ្រង់ នៅក្នុងអណ្តាតភ្លើង ទាំងសងសឹកនឹងពួកអ្នកដែលមិនស្គាល់ព្រះ ហើយនិងពួកអ្នកដែលមិនស្តាប់តាមដំណឹងល្អ ពីព្រះយេស៊ូវគ្រីស្ទជាព្រះអម្ចាស់នៃយើង គេនឹងរងទុក្ខទោស ជាសេចក្តីហិនវិនាសអស់កល្បជានិច្ច ឃ្លាតពីព្រះភក្ត្រនៃព្រះអម្ចាស់ ហើយពីសិរីល្អនៃព្រះចេស្តាទ្រង់»(២ថែស្សាឡូនីច ១:៧-៩)។ យ៉ូហានជាសិស្សដែលព្រះគ្រិស្ដស្រឡាញ់ជាមនុស្សដែលពេញទៅដោយសេចក្ដីស្រឡាញ់។ ប៉ុន្ដែ គាត់បាននិយាយអំពីឋាននរក។ គាត់បានហៅពាក្យឋាននរក៧ដង « the bottomless pit » រណ្ដៅដែល មនុស្សមានបាបដែលបាត់បង់នឹងលិចលង់អស់កល្បជានិច្ច។ យ៉ូហានហៅឋាននរកថា «បឹងភ្លើង»(វិវរណៈ ២០:១៤)។ ជារឿយៗ ក្នុងព្រះគម្ពីរវាត្រូវបានថា «ឋាននរក»។ តែវាត្រូវបានទុកឲ្យលោកយ៉ូហានហៅថា «បឹងភ្លើង»។ ព្រះអម្ចាស់យេស៊ូវទ្រង់ផ្ទាល់។ ទ្រង់បានយាងចេញពីព្រះ ហើយ «ព្រះជាសេចក្ដីស្រឡាញ់»។ ព័ន្ធ កិច្ចទាំងស្រុងរបស់ទ្រង់បង្ហាញពីសេចក្ដីស្រឡាញ់របស់ទ្រង់ចំពោះមនុស្សមានបាប ប៉ុន្ដែ ទ្រង់មានបន្ទូល ប្រាប់អំពីឋាននរក។ សូមស្ដាប់ព្រះអម្ចាស់យេស៊ូវគ្រិស្ដ។ ទ្រង់មានបន្ទូលថា «ឱសត្វពស់ ឱពូជពស់វែកអើយ ធ្វើដូចម្តេចឲ្យអ្នករាល់គ្នារួចពីទោស នៅក្នុងនរកបាន?»(ម៉ាថាយ ២៣:៣៣)។ ព្រះគ្រិស្ដមានបន្ទូលប្រាប់ម្ដងទៀតថា « ពួកអ្នករាល់គ្នាដែលត្រូវបណ្តាសាអើយ ចូរថយពីអញចេញទៅក្នុងភ្លើងដែលឆេះអស់កល្បជានិច្ច»(ម៉ាថាយ ២៥:៤១)។ ព្រះគ្រិស្ដមានបន្ទូលប្រាប់ម្ដងទៀតថា «តែអ្នកណាដែលមិនព្រមជឿ នោះនឹងត្រូវទោសវិញ»(ម៉ាកុស ១៦:១៦)។ តើអ្វីទៀតដែលច្បាស់ជាព្រះបន្ទូលដែលចេញពីបបូរមាត់របស់ព្រះយេស៊ូវ? ២. ទីពីរ មូលហេតុដែលដាវីឌ ប៉ុល យ៉ូហាន និងព្រះយេស៊ូវបាននិយាយអំពីឋាននរកយ៉ាងច្បាស់។ ដោយសារតែវាជារឿងពិត។ ព្រះយេស៊ូវមានបន្ទូលថា «បើវាមិនមែនជារឿងពិត នោះខ្ញុំនឹងមិន ប្រាប់អ្នករាល់គ្នាឡើយ»។ កាលព្រះយេស៊ូវយាងមកផែនដីនេះ ទ្រង់បានយាងមកដោយសេចក្ដីស្រឡាញ់។ ដោយសារសេចក្ដីស្រឡាញ់ ទើបព្រះយេស៊ូវយាងមកដើម្បីព្រមានមនុស្សមានបាបអំពីឋាននរក។ ដោយ សារសេចក្ដីស្រឡាញ់ ទើបទ្រង់យាងមកដើម្បីជួយសង្រ្គោះពួកគេពីអំពើបាបរបស់ពួកគេ ដូច្នោះពួកគេអាច រួចផុតពីភ្លើងនៃឋាននរក។ ហើយគ្រូអធិប្បាយទាំងឡាយត្រូវតែធ្វើដូចអ្វីដែលព្រះយេស៊ូវបានធ្វើ។ វាជារឿង ពិត! វាជារឿងពិត! វាជារឿងពិត! នរណាម្នាក់អាចនិយាយថា «ខ្ញុំមិនជឿឡើយ»។ តើការនោះផ្លាស់ប្ដូរអ្វីៗទាំងអស់យ៉ាងម៉េចទៅ? បុរសម្នាក់ឈ្មោះ ហារី ថ្រូមែនមិនជឿថា ភ្នំ St. ហែឡិនមិនផ្ទុះជាបន្ទុះភ្នំភ្លើងនោះទេ។ មនុស្សទាំងអស់ ផ្សេងទៀតជឿថាផ្ទុះ ហើយគេបានចេញពីតំបន់នោះ។ តែគាត់និយាយថា «ខ្ញុំមិនជឿនោះទេ»។ ដូច្នោះ គាត់បានស្នាក់ក្នុងផ្ទះគាត់នៅម្ខាងភ្នំដ៏ធំ។ តើភាពមិនជឿរបស់គាត់បានជួយសង្រ្គោះគាត់ឬទេ? អូ ទេ! នៅពេលដែលភ្នំភ្លើងនោះបានផ្ទុះឡើង វាបានបក់គាត់ និងគ្រួសាររបស់គាត់ទាំងស្រុងទៅជារៀងរហូត។ បន្ទាប់ពីពេលនោះក្រោយមក គេមិនអាចរកឃើញស្លាកស្នាមរបស់គាត់ឡើយ។ គាត់បានប្រាប់ថា «ខ្ញុំមិន ជឿឡើយ»។ តែភាពមិនជឿរបស់គាត់មិនបានសង្រ្គោះគាត់ឡើយ ហើយអ្នកក៏ដូចគ្នាដែរ ភាពមិនជឿរបស់ អ្នកនឹងមិនសង្រ្គោះអ្នកពីអណ្ដាតភ្លើងឋាននរកឡើយ! វាជារឿងពិត! វាជារឿងពិត! វាជារឿងពិត! មូលហេតុ១ទៀតដែលដាវីឌ ប៉ុល យ៉ូហាន និងព្រះយេស៊ូវប្រាប់អំពីឋាននរក គឺដោយសារតែពួក គេមានសេចក្ដីស្រឡាញ់ដ៏ធំយ៉ាងដូច្នោះសម្រាប់មនុស្សមានបាបដែលបាត់បង់។ មិត្ដសំឡាញ់ដ៏ល្អបំផុត របស់យើង មិត្ដសំឡាញ់ដ៏ជិតស្និតបំផុតរបស់យើងនៅក្នុងក្រុមជំនុំនឹងប្រាប់យើងពីសេចក្ដីពិត។ ព្រះយេស៊ូវ ជាមិត្ដសំឡាញ់ដ៏ល្អបំផុតដែលអ្នកនឹងមានជារៀងរហូត។ បទចម្រៀងពីបុរាណមួយនិពន្ធយ៉ាងល្អថា «មិត្ដ សំឡាញ់អីក៏អស្ចារ្យម្ល៉េះដែលអ្នកមាននៅក្នុងព្រះយេស៊ូវ ទ្រង់ទ្រាំយកអំពើបាប និងទុក្ខព្រួយរបស់យើង ទាំងអស់!» ព្រះយេស៊ូវជាមិត្ដសំឡាញ់ដ៏ល្អបំផុតដែលអ្នកនឹងមានជារៀងរហូត។ ហើយព្រះយេស៊ូវដ៏ជាមិត្ដ សំឡាញ់ដ៏ល្អបំផុតរបស់អ្នកបានមានបន្ទូលថា «ធ្វើដូចម្តេចឲ្យអ្នករាល់គ្នារួចពីទោស នៅក្នុងនរកបាន?»(ម៉ាថាយ ២៣:៣៣)។ លោករ៉ោប៊ឺត ម៉ាឆេនីបានប្រសាសន៍ថា «កាលខ្ញុំកំពុងដើរនៅក្នុងវាលស្រែកាលពីម្សិលមិញ នោះ ខ្ញុំមានគំនិតដោយពេញដោយអំណាចលើសលប់ថា មនុស្សទាំងអស់ដែលខ្ញុំអធិប្បាយឲ្យគេស្ដាប់ នៅពេល ឆាប់ៗគេនឹងត្រូវបញ្ជូនទៅស្ថានសួគ៌ ឬឋាននរក។ ដូច្នេះ ខ្ញុំត្រូវតែព្រមានអ្នករាល់គ្នា។ ខ្ញុំត្រូវតែប្រាប់អ្នកអំពី ឋាននរក»។ ហើយគ្រូអធិប្បាយពិតប្រាកដដ៏ស្មោះត្រង់ទាំងអស់ត្រូវធ្វើដូច្នោះដែរ។ គ្រូគង្វាលណាដែលមិន ដែលនិយាយអំពីឋាននរក គេមិនមែនជាមនុស្សល្អនោះទេ។ កុំឲ្យទុកចិត្ដគ្រូគង្វាលណាដែលមិនអធិប្បាយ ពីឋាននរក។ បើសិនជាគាត់មិនប្រាប់ពីឋាននរក នោះមានន័យថា គាត់មិនខ្វាយខ្វល់អំពីព្រលឹងរបស់អ្នក ឡើយ! ព្រះយេស៊ូវមានបន្ទូលយ៉ាងច្បាស់ថា «ធ្វើដូចម្តេចឲ្យអ្នករាល់គ្នារួចពីទោស នៅក្នុងនរកបាន?»(ម៉ាថាយ ២៣:៣៣)។ ៣. ទីបី ឋាននរកនៅក្នុងព្រះគម្ពីរគឺនៅអស់កល្បជានិច្ច។ ពួកស្មរបន្ទាល់ព្រះយេហូវ៉ាបង្រៀនថា ឋាននរកមិនមែននៅអស់កល្បជានិច្ចនោះទេ។ តើអ្នកអាច ជឿពួកគេបានឬទេ? តារាចម្រៀង «ដ៏ល្បីបំផុត»បានស្លាប់ពីរបីថ្ងៃមុន។ គាត់ជាពួកស្មរបន្ទាល់ព្រះយេហូវ៉ា នៅពេលគាត់មានជំងឺAIDS នោះពួកគេប្រាប់គាត់កុំឲ្យលេបថ្នាំពេទ្យឡើយ។ ដូច្នេះគាត់បានស្លាប់ ហើយ ធ្លាក់ទៅក្នុងឋាននរក ដោយសារតែគាត់លើការបង្រៀនដ៏អាក្រក់របស់ពួកឈ្វេងនិយមនោះ។ លោករ៉ោប បែលជានិស្សិតដែលរៀនចប់នៅមហាវិទ្យាល័យសេរីនិយម ដែលបដិសេធព្រះគម្ពីរ ឈ្មោះថា ហ្វូលឺ ស៊ីអោឡោជីខោល។ លោកបែលបង្រៀនថា ឋាននរកមិនមែននៅអស់កល្បជានិច្ចឡើយ។ តើអ្នកអាចជឿគាត់បានឬទេ? គាត់ប្រាប់ថា ព្រះគម្ពីរមានកំហុសឆ្គង។ មនុស្សម្នាក់ដែលប្រាប់ថា ព្រះគ្រិស្ដ មានកំហុសឆ្គង គេជាអ្នកកុហក ឬជាគ្រូក្លែងក្លាយ នៅពេលគាត់បង្រៀនអំពីឋាននរកដ៏នៅអស់កល្ប។ មនុស្សរាប់លាននាក់ទទួលយកការកំសាន្ដចិត្ដពីគ្រូក្លែងក្លាយ និងមេដឹកនាំខាងពួកឈ្វេងនិយមទាំងនេះ។ តែវាជាការកំសាន្ដចិត្ដក្លែងក្លាយ។ ព្រះយេស៊ូវដ៏ជាព្រះរាជបុត្រានៃព្រះមានបន្ទូលយ៉ាងច្បាស់ថា «ភ្លើងមិនដែលរលត់ឡើយ»(ម៉ាកុស ៩:៤៤)។ ព្រះយេស៊ូវគ្រិស្ដមានបន្ទូលដូច្នោះ៣ដងនៅក្នុងគម្ពីរម៉ាកុសជំពូក ៩! «ភ្លើងមិនដែលរលត់ឡើយ» «ភ្លើងមិនដែលរលត់ឡើយ» «ភ្លើងមិនដែលរលត់ឡើយ»។ នោះជាអ្វី ដែលព្រះយេស៊ូវមានបន្ទូលនៅក្នុងម៉ាកុសជំពូក៩។ ហើយសាវកយ៉ូហានបានប្រាប់ថា «ឯផ្សែងនៃសេចក្តីទុក្ខលំបាករបស់គេ និងហុយឡើងអស់កល្បជានិច្ចរៀងរាបតទៅ»(វិវរណៈ ១៤:១១)។ ព្រះយេស៊ូវមាន បន្ទូលថា «ឯពួកអ្នកទាំងនោះនឹងថយទៅ មានទោសអស់កល្បជានិច្ច»(ម៉ាថាយ ២៥:៤៦)។ ៤. ទីបី តើធ្វើយ៉ាងម៉េចទើបអ្នកអាចរួចពីឋាននរកបាន? ព្រះយេស៊ូវមានបន្ទូលនៅក្នុងអត្ថបទគម្ពីររបស់យើងថា «ធ្វើដូចម្តេចឲ្យអ្នករាល់គ្នារួចពីទោស នៅក្នុងនរកបាន?»(ម៉ាថាយ ២៣:៣៣)។ អ្នកមិនអាចរួចផុតពីវាឡើយដោយសារការបដិសេធមិនត្រលប់មកក្រុមជំនុំវិញបាន។ អ្នកខ្លះអាច និយាយថា «ខ្ញុំនឹងមិនត្រលប់ទៅទីនោះវិញឡើយ ដើម្បីស្ដាប់សេចក្ដីអធិប្បាយរបស់លោកបណ្ឌិតហាយ មើស៍! គាត់បានបន្លាចខ្ញុំ! ខ្ញុំនឹងមិនត្រលប់ទៅក្រុមជំនុំនោះវិញឡើយ»។ ខ្ញុំដឹងថា នឹងមានមនុស្សវ័យក្មេង មួយចំនួននឹងនិយាយដូច្នោះ។ តែខ្ញុំនឹងប្រថុយដើម្បីបាត់បង់អ្នកជាជាងខ្ញុំកុហកអ្នក! ខ្ញុំបានប្រាប់អ្នកពី អត្ថបទគម្ពីរជាច្រើនដែលប្រាប់អំពីឋាននរក។ ខ្ញុំបានប្រាប់អ្នកពីគំនិតដែលគ្រូអធិប្បាយវ័យក្មេងនោះដែល មានឈ្មោះថា រ៉ោប៊ឺត ម៉ាឆេនី។ ពួកគេហៅគាត់ថា «ក្មេងប្រុសដ៏ជាគ្រូអធិប្បាយ»។ ទោះបីជាគាត់ត្រឹមតែ បានអធិប្បាយសម្រាប់រយៈពេល៦ឆ្នាំក៏ដោយ នៅពេលគាត់មានអាយុ២០ ក្មេងប្រុសនេះត្រូវបានគេចាត់ ទុកជាគ្រូអធិប្បាយខាងពួកប្រែសប៊ឺធារៀនដ៏ល្បីបំផុតដែលបានរស់នៅ។ «គាត់បានអធិប្បាយដោយមានសំគាល់ឲ្យគេដឹងថា គេគិតពីអ្វីដែលនៅអស់កល្ប»។ សូម្បីតែអ្នកមិនចូលចិត្ដខ្ញុំក៏ដោយ ខ្ញុំអធិស្ឋានថា អ្នក នឹងជឿអ្វីដែលគ្រូអធិប្បាយវ័យក្មេងដ៏ល្បីដែលគោរពប្រតិបត្ដិព្រះបានប្រាប់។ ម្ដងទៀត អ្នកមិនអាចរួចផុតពីឋាននរកបានឡើយ បើសិនជាអ្នកអង្គុយនៅទីនេះរាល់ថ្ងៃអាទិត្យ ដោយបដិសេធមិនព្រមប្រែចិត្ដ ហើយជឿទុកចិត្ដលើព្រះយេស៊ូវ។ តើអ្នកគិតថា អ្នកអាចបានសង្រ្គោះដោយ គ្រាន់តែអង្គុយនៅទីនេះឬអី? តើអ្នកគិតថា អ្នកអាចបានសង្រ្គោះដោយសារការឲ្យលុយទៅក្រុមជំនុំឬអី? តើអ្នកគិតថា អ្នកអាចបានសង្រ្គោះដោយសារការធ្វើការងារដូចជា សំអាតតុ ឬមើលថែរក្សាឡាន ឬធ្វើការងារផ្សេង ៗទៀតនៅក្នុងក្រុមជំនុំឬអី? បើគិតដូច្នោះ នោះអ្នកចាញ់បោកល្បិចរបស់អារក្សហើយ! ព្រះ គម្ពីរប្រាប់យ៉ាងច្បាស់ថា អ្នកត្រូវបានចាញ់បោក! ព្រះគម្ពីរប្រាប់ថា «ដ្បិតគឺដោយព្រះគុណ ដែលអ្នករាល់គ្នាបានសង្គ្រោះ ដោយសារសេចក្តីជំនឿ ហើយសេចក្តីនោះក៏មិនមែនកើតពីអ្នករាល់គ្នាដែរ គឺជាអំណោយទានរបស់ព្រះវិញ ក៏មិនមែនដោយការប្រព្រឹត្តដែរ ក្រែងអ្នកណាអួតខ្លួន»(អេភេសូរ ២:៨,៩)។ ព្រះគម្ពីរ ប្រាប់ថា «នោះទ្រង់បានជួយសង្គ្រោះយើង មិនមែនដោយការដែលយើងបានប្រព្រឹត្តដោយសុចរិតនោះទេ គឺដោយសេចក្តីមេត្តាករុណារបស់ទ្រង់វិញ... ដោយសារព្រះយេស៊ូវគ្រីស្ទ ជាព្រះអង្គសង្គ្រោះនៃយើង» (ទីតុស ៣:៥,៦)។ ម្ដងទៀត តើអ្នកគិតថា អ្នកអាចបានសង្រ្គោះដោយសារការមកបន្ទប់សួរសំណួរដដែលៗ ដោយ មិនប៉ះពាល់ចិត្ដពីអំពើបាបឬអី? ខ្ញុំដឹងថា បងប្អូនជាច្រើននឹងមកក្រុមជំនុំនៅព្រឹកនេះដោយសារបងប្អូន ខ្លាចឋាននរក។ តែយើងបានឃើញថា មនុស្សមិនដែលបានសង្រ្គោះដោយសារតែពួកគេខ្លាចឋាននរកនោះ ទេ។ យ៉ាងហោចណាស់ ខ្ញុំមិនដែលឃើញម្នាក់សោះ! មិនដែលសោះ ក្នុងរយៈពេល៥៨ឆ្នាំនៅក្នុងព័ន្ធកិច្ច។ មិនមានម្នាក់សោះ! អ្នកអាចមកបន្ទប់សួរសំណួរ ដោយសារតែអ្នកខ្លាចឋាននរក។ តែអ្នកនឹងមិនបាន សង្រ្គោះឡើយ! អ្នកត្រូវតែគិតពីអំពើបាបរបស់អ្នក។ មិនមែនត្រឹមតែអំពើបាបដែលអ្នកបានប្រព្រឹត្ដនោះទេ ប៉ុន្ដែ អំពើបាបនៃចិត្ដរបស់អ្នកផងដែរ! អ្នកត្រូវតស្អប់ខ្ពើមចិត្ដដ៏ពេញដោយបាប គំនិតបះបោរដ៏អាក្រក់ និងអំពើ បាបនៅខាងក្នុងរបស់អ្នក។ ព្រះយេស៊ូវមិនបានយាងមកដើម្បីសង្រ្គោះអស់អ្នកណាដែលខ្លាចឋាននរកនោះ ទេ។ ទេ! «ព្រះគ្រីស្ទយេស៊ូវទ្រង់បានយាងមកក្នុងលោកីយ៍ ដើម្បីនឹងជួយសង្គ្រោះមនុស្សមានបាប» ហើយ គ្មានអ្នកណាផ្សេងឡើយ!(«១ធីម៉ូថេ ១:១៥)។ ព្រះគ្រិស្ដបានសុគតលើឈើឆ្កាងដើម្បីសងអំពើបាបរបស់អ្នក! ព្រះគ្រិស្ដបានបង្ហូរលោហិតទ្រង់ លើឈើឆ្កាងដើម្បីសម្អាតអំពីបាបចេញពីអ្នក! ព្រះគ្រិស្ដបានរស់ឡើងវិញ ហើយយាងឡើងទៅឋានសួគ៌វិញ ដើម្បីប្រទានឲ្យអ្នកមានអំណាចលើអំពើបាប! នោះជាមូលហេតុល្អតែ១គត់ដើម្បីមកកាន់បន្ទប់សួរសំណួរ! អំពើបាបរបស់អ្នក! អំពើបាបរបស់អ្នក! សូមប្រែចិត្ដ ហើយទទួលជឿលើព្រះយេស៊ូវទៅ ទ្រង់នឹងសង្រ្គោះ អ្នកពីអំពើបាបរបស់អ្នក! សូមក្រោកឈរឡើង ហើយច្រៀងទំនុកតម្កើង ១៣៩:២៣,២៤។ វានៅលេខ៧ លើក្រដាសចម្រៀងរបស់អ្នក។ «ឱព្រះអង្គអើយ សូមពិនិត្យមើល អាម៉ែន។ សូមបិទភ្នែករបស់អ្នក។ បើអ្នកចង់និយាយជាមួយយើងអំពីអំពើបាបរបស់អ្នក និងអំពីការលាង សំអាតដោយព្រះលោហិតរបស់ព្រះយេស៊ូវ សូមដើរតាមលោកបណ្ឌិត ខាហ្គិន លោកយ៉ូហាន ខាហ្គិន និងណូអេ សោងដើម្បីទៅខាងក្រោយសាលប្រជុំឥឡូវនេះ។ ពួកគេនឹងនាំអ្នកទៅបន្ទប់១ទៀតដែលយើង អាចអធិស្ឋាន ហើយនិយាយជាមួយអ្នកអំពីអំពើបាបរបស់អ្នក និងពីការលាងសំអាតអំពើបាបរបស់អ្នក ដោយព្រះលោហិតរបស់ព្រះយេស៊ូវ។ អាម៉ែន។ បើសិនជាសេចក្ដីអធិប្បាយនេះជាព្រះពរសំរាប់បងប្អូន នោះសូមផ្ញើរអ៊ីម៉ែលទៅកាន់លោកបណ្ឌិត ហាយមើស៏ ហើយសូមប្រាប់គាត់ផង។ នៅពេលអ្នកសរសេរផ្ញើរទៅកាន់លោក ហាយមើស៍ សូមប្រាប់ពីប្រទេសរបស់អ្នក ឬក៏គាត់មិនអាចឆ្លើយតបទៅវិញ។ សូមចុចទីនេះ rlhymersjr@sbcglobal.net (សូមចុចទីនេះ)។ បើសេចក្ដីអធិប្បាយទាំងនេះជាព្រះពរដល់អ្នក នោះសូមប្រាប់គាត់ ថែមទាំងប្រាប់ពីប្រទេសរបស់អ្នកផង។ អ្នកអាចសរសេរទៅកាន់លោក ហាយមើស៏ក្នុងភាសាណាក៏បាន ប៉ុន្ដែ សូមសរសេរជាភាសាអង់គ្លេស បើសិនជាបងប្អូនអាចធ្វើ បាន។ បើអ្នកចង់សរសេរទៅគាត់តាមប្រៃណីយ៍ P.O. Box 15308, Los Angeles, CA 90015។ សូមសរសេរទៅកាន់អាស័យដ្ឋាន។ អ្នកអាចទូរស័ព្ទទៅគាត់តាមលេខ(៨១៨)៣៥២-០៤៥២។ (ចប់សេចក្ដីអធិប្បាយ) សេចក្ដីអធិប្បាយដែលសរសេរដៃទាំងនេះមិនហាមឲ្យថតចំលងទេ។ អ្នកប្រើវាដោយគ្មានការអនុញ្ញាតពីលោក Dr. Hymers។ ទោះបីជាយ៉ាងណាក៏ដោយ គ្រប់សេចក្ដីអធិប្បាយជាវីដីអូទាំងអស់របស់លោក Dr. Hymers ហាមថតចំលង ហើយអាចត្រឹមតែប្រើវាបានដោយមានការអនុញ្ញាត។ អានព្រះគម្ពីរមុនពេលអធិប្បាយដោយលោក Mr. Abel Prudhomme៖ វិវរណៈ ១៤:៩-១១ ។ |
ចំណងជើងនៃសេចក្ដីអធិប្បាយ តើធ្វើយ៉ាងម៉េចទើបអាច HOW CAN YOU ESCAPE ដោយលោកបណ្ឌិត «ធ្វើដូចម្តេចឲ្យអ្នករាល់គ្នារួចពីទោសនៅក្នុងនរកបាន?»(ម៉ាថាយ ២៣:៣៣)។ (ម៉ាថាយ ២៣:១៤,១៧) ១. ទីមួយ សូមស្ដាប់មនុស្សទាំងឡាយនៅក្នុងព្រះគម្ពីរដែលនិយាយអំពីឋាននរក។ ២. ទីពីរ មូលហេតុដែលដាវីឌ ប៉ុល យ៉ូហាន និងព្រះយេស៊ូវបាននិយាយអំពីឋាននរកយ៉ាងច្បាស់។ ម៉ាថាយ ២៣:៣៣ ៣. ទីបី ឋាននរកនៅក្នុងព្រះគម្ពីរគឺនៅអស់កល្បជានិច្ច។
ម៉ាកុស ៩:៤៤; វិវរណៈ ១៤:១; ៤. ទីបី តើធ្វើយ៉ាងម៉េចទើបអ្នកអាចរួចពីឋាននរកបាន? អេភេសូ ២:៨, ៩; ទីតុស ៣:៥, ៦; ១ធីម៉ូថេ ១:១៥។ |