Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




ការតម និងការអធិស្ឋាននៅគ្រាចុងក្រោយបង្អស់

FASTING AND PRAYER IN THE LAST DAYS
(Cambodian)

ដោយលោកបណ្ឌិត
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស ថ្ងៃរបស់ព្រះអម្ចាស់នៅពេលល្ងាច មេសា ២៤ ២០១៦
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Evening, April 24, 2016


សូមបើកព្រះគម្ពីរម៉ាថាយ ២៤:១២ជាមួយខ្ញុំ។ ខគម្ពីរនេះបានកំសាន្ដចិត្ដអស់រយៈពេលច្រើន ជាង៥០ឆ្នាំមកហើយ។ សូមអានវាឲ្យខ្លាំងៗ។

« រួចដោយព្រោះការទទឹងច្បាប់នឹងចំរើនជាច្រើនឡើង បានជាសេចក្តី ស្រឡាញ់របស់មនុស្សជាច្រើននឹង{លូតលាស់}រសាយអស់ទៅ» (ម៉ាថាយ ២៤:១២)។

ហេតុអ្វីបានជាខគម្ពីរដ៏អាក្រក់នោះកំសាន្ដចិត្ដខ្ញុំ? ដោយសារតែវាបង្ហាញយ៉ាងច្បាស់ពីស្ថានភាពក្រុមជំនុំ នៅថ្ងៃចុងក្រោយបង្អស់។ គ្មានអ្វីសោះសម្រាប់គ្រិស្ទានល្អព្រួយបារម្ភ។ នេះគឺជារបៀបដែលព្រះយេស៊ូវមាន បន្ទូលប្រាប់នៅគ្រាចុងក្រោយបង្អស់។ ពាក្យ «ការទទឹងច្បាប់»មានន័យថា «ការល្មើសច្បាប់» ឬ«អំពើ រំលង»នៃច្បាប់នៅគម្ពីរសញ្ញាថ្មី។ វាបញ្ជាក់ថា ក្រុមជំនុំនៅគ្រាចុងក្រោយបង្អស់នឹងមិនធ្វើតាមការបង្រៀន របស់ព្រះគម្ពីរនោះទេ។ ជាលទ្ធផល មានអ្វីខ្លះសម្រាប់គ្រិស្ទានល្អព្រួយបារម្ភ។ នេះគឺជារបៀបដែលព្រះយេស៊ូវមានបន្ទូលប្រាប់នៅគ្រាចុងក្រោយបង្អស់។ ពាក្យ «ទទឹងច្បាប់»តាមភាសាដើមមានន័យថា «ភាពគ្មានច្បាប់»។ វាជាពាក្យ «អេណោមៀ»(anomia) ហើយដោយសារភាពគ្មានច្បាប់នេះ «បានជាសេចក្តី ស្រឡាញ់របស់មនុស្សជាច្រើននឹង{រសាយ}អស់ទៅ»។ គម្ពីរមួយដែលបកប្រែនៅសម័យនេះសូម្បីតែបកស្រាយខ្លាំងជាង «សេចក្ដីស្រឡាញ់របស់មនុស្សភាគច្រើននឹងរសាយអស់ទៅ»(NIV)។ ពាក្យ «សេចក្ដី ស្រឡាញ់»គឺសំខាន់ខ្លាំងណាស់។ វាចេញពីពាក្យ «អាហ្គាប៉េ»(agape)តាមភាសាក្រេក វាជាពាក្យដែល ត្រូវបានប្រើសម្រាប់សេចក្ដីស្រឡាញ់របស់គ្រិស្ទានតែមួយប៉ុណ្ណោះ។ លោកវ៉ានហៅវាថា «ពាក្យខាងចរិក លក្ខណះនៃគ្រិស្ដសាសនា»។ លោកបណ្ឌិត ហែនរី អឹមម៉ូរីសបានពន្យល់ប្រាប់ត្រង់ចំណុចនេះចំពោះក្រុម ជំនុំនៅទីក្រុងឡៅឌីសេនៃគ្រាចុងក្រោយបង្អស់ «សព្វថ្ងៃនេះមានក្រុមជំនុំធំៗជាច្រើនកុះករ ដែលជាក្រុម ជំនុំផ្សាយដំណឹងល្អ ធ្វើតាមព្រះគម្ពីរធម្មតា តែលិចលងខាង់ព្រលឹងវិញ្ញាណ»(The Defender’s Study Bible; កត់សំគាល់ពីវិវរណៈ ៣:១៧)។ ក្រុមជំនុំដែលផ្សាយដំណឹងល្អ ហើយធ្វើតាមច្បាប់ដើមទាំងនេះ ត្រូវបានរៀបរាប់ប្រាប់នៅក្នុងវិវរណៈ ៣:១៧ «តែឯងមិនដឹងថា ឯងវេទនា លំបាក ទ័លក្រ ខ្វាក់ភ្នែក ហើយអាក្រាតវិញនោះទេ»។

ការធ្វើតែស្ដដ៏សាមញ្ញបំផុតមួយដើម្បីអនុវត្ដពីក្រុមជំនុំទាំងនេះគឺថា តើគេមានសេចក្ដីស្រឡាញ់ «អាហ្គាប៉េ»ឬអត់? តើគេចូលចិត្ដនៅក្នុងក្រុមជំនុំឬអត់? តើគេចូលចិត្ដប្រកបជាមួយបងប្អូនប្រុសស្រីនៅ ក្នុងព្រះគ្រិស្ដឬអត់? ភាគច្រើនពួកគេមិនដូច្នោះឡើយ។ សោដនាកម្មដ៏ធំបំផុតមួយនៅក្នុងក្រុមជំនុំបាទីស្ទ របស់យើងគឺថា គេបោះបង់ចោលកម្មវិធីថ្វាយបង្គំព្រះនៅយប់ថ្ងៃអាទិត្យ។ នេះជាការធម្មតាដែលលោក បណ្ឌិតខាហ្គិនមិនអាចរកឃើញក្រុមជំនុំបាទីស្ទមួយសោះ ដែលមានកម្មវិធីថ្វាយបង្គំព្រះនៅយប់ថ្ងៃអាទិត្យ នៅក្នុងទីក្រុងដ៉ាឡាស រដ្ឋតិចសះ! ប្រហែលមានក្រុមជំនុំនៅទីនោះ តែគាត់មិនអាចរកឃើញវា! ឥឡូវនេះក្រុមជំនុំហ្វឹសបាទីស្ទដ៏ធំរបស់លោក W. A. ខ្រីសវែលគ្មានកម្មវិធីថ្វាយបង្គំព្រះនៅយប់ថ្ងៃអាទិត្យឡើយ។ ឥឡូវនេះក្រុមជំនុំហ្វឹសបាទីស្ទដ៏ធំរបស់លោក ជេ ហ្រែង ណ៉ោរ៊ីសនៅហ្វោតវើស៍គ្មានកម្មវិធីថ្វាយបង្គំព្រះនៅយប់ថ្ងៃអាទិត្យឡើយ។ ក្រុមជំនុំហ្គាលីឡៀនបាទីស្ទដ៏ធំរបស់លោកបណ្ឌិត ជ៉ោន អោ រ៉ាយស៍នៅជាយក្រុងដ៉ាឡាស នៅចុងបញ្ចប់បានលុបចោលកម្មវិធីថ្វាយបង្គំព្រះនៅយប់ថ្ងៃអាទិត្យផងដែរ។ លោកបណ្ឌិត ខាហ្គិនបានប្រសាសន៍ថា «វាគួរឲ្យភ្ញាក់ផ្អើលណាស់ ដ្បិតមានគ្រិស្ទសាសនាពីបុរាណពិតប្រាកដតិចតួចណាស់សូម្បីតែនៅទីកន្លែងដូចទីក្រុងដ៉ាឡាស រដ្ឋតិចសះ ដែលជាតំបន់កណ្ដាលនៃប្រទេសអាមេរិក ដែលមានច្បាប់តឹងរឹង។

សូម្បីតែក្រុមជំនុំដែលធើ្វតាមច្បាប់ដើមភាគច្រើនកំពុងតែដើរតាមផ្លូវនេះដែរ។ ថ្មីៗនេះ ខ្ញុំភ្ញាក់ ផ្អើលណាស់ពេលលឺថា ក្រុមជំនុំបាទិស្ទហ្វែលឡូស៊ីបដ៏ល្បីល្បាញមួយបានបោះបង់ចោលការថ្វាយបង្គំព្រះ នៅយប់ថ្ងៃអាទិត្យ។ ឥឡូវនេះ ពួកគេញាំសាំងវិចបន្ទាប់ពីកម្មវិធីពេលព្រឹក បន្ទាប់មកបន្ដដល់១:៣០ដើម្បីរៀនព្រះគម្ពីរ។ គ្រូអធិប្បាយម្នាក់ប្រសាសន៍ថា «ពួកគេត្រឹមតែសំដែងខ្លួនដូចជារៀនព្រះគម្ពីរច្រើន» ថ្វីដ្បិត«ការរៀនព្រះគម្ពីរ»ជាមូលហេតុតែ១គត់សម្រាប់ការទៅក្រុមជំនុំ! ពួកបាទីស្ទពីបុរាណមានកម្មវិធីរាល់យប់ ថ្ងៃអាទិត្យ គេនាំមនុស្សបាត់បង់មកដើម្បីលឺដំណឹងល្អ។ ពួកបាទីស្ទពីបុរាណមានការប្រកបគ្នានៅយប់ថ្ងៃ អាទិត្យ។ ខ្ញុំចាស់ល្មមដើម្បីចងចាំ។ ឥឡូវនេះវាហាក់ដូចជា អ្វីទាំងអស់ដែលពួកគេចង់គឺដើម្បី «រៀនព្រះ គម្ពីរ»។ ពួកគេសូម្បីតែអាច «រៀន» ព្រះគម្ពីរច្រើនថែមទៀត បើសិនជាពួកគេស្នាក់នៅផ្ទះ ហើយស្ដាប់ លោកបណ្ឌិត ជេ វើណោន ម៉ាកជីបង្រៀនតាមវិទ្យុ! តែគម្ពីរម៉ាថាយ ២៤:១២មិនប្រាប់ថា «ដោយព្រោះការទទឹងច្បាប់នឹងចំរើនជាច្រើនឡើង បានជាពួកគេនឹងរៀនព្រះគម្ពីរបានតិច»។ ទេ ទេ! គម្ពីរប្រាប់ថា «រួចដោយព្រោះការទទឹងច្បាប់នឹងចំរើនជាច្រើនឡើង បានជាសេចក្តីស្រឡាញ់ {អាហ្គាប៉េ} របស់មនុស្សជាច្រើននឹងរសាយអស់ទៅ»។ ជាក់ស្ដែងណាស់ ការប្រកបគ្នានៃអាហ្គាប៉េបានបាត់ទៅនៅក្នុងក្រុមជំនុំ បាទីស្ទ ព្រោះបានបោះបង់ចោលកម្មវិធីនៅថ្ងៃអាទិត្យពេលយប់។ នៅក្នុងរយៈពេលពីរបីឆ្នាំ ឬតិចជាងនេះ ក្រុមជំនុំបាទីស្ទទាំងនេះនឹងក្លាយជាអា ហើយគ្មានជីវិតដូចជាពួកម៉ាតូដីសយូណាថីត និងពួកប្រេបីធៀរាន យូណាថីត ដ្បិតពួកគេបានបោះបង់ចោលកម្មវិធីថ្វាយបង្គំព្រះនៅយប់ថ្ងៃអាទិត្យប្រហែល៥០ឆ្នាំមុន។ វា ហាក់ដូចជារឿងឆ្លាតវៃមួយដើម្បីធ្វើ តែវាបានសម្លាប់ពួកគេ! ប៉ុន្មានឆ្នាំមកនេះពួកគេបានបាត់បង់សមាជិក រាប់លាននាក់។ កុំឆ្ងល់ឡើយ ហេតុអ្វីបានជាពួកសៅថើនបាទីស្ទបានបាត់បង់សមាជិកចំនួន២សែន៥ពាន់កាលពីឆ្នាំមុន! គ្មានការប្រកបគ្នា គ្មានសេចក្ដីស្រឡាញ់ ហើយគ្មានមូលហេតុសោះដើម្បីឲ្យមនុស្សមកក្រុម ជំនុំរបស់ពួកគេ។ ហើយពួកបាទីស្ទដែលធ្វើតាមច្បាប់ដើមក៏មិនល្អប្រសើរជាងគេប៉ុន្មានដែរ។

រឿងទាំងអស់នេះដែលកំពុងកើតឡើងចំពោះក្រុមជំនុំទាំងឡាយ ក្នុងពេលតែមួយដែលប្រទេស អាមេរិកកំពុងធ្លាក់ចេញពីសីលធម៌ និងខាងព្រលឹងវិញ្ញាណ។ អំណាចសាតាំង និងពួកអារក្សត្រួតត្រាលើ ប្រទេសរបស់យើង នៅខណៈពេលដែលពួកបាទីស្ទបិទកម្មវិធីថ្វាយបង្គំព្រះនៅយប់ថ្ងៃអាទិត្យ ដូច្នេះមនុស្ស អាចមើលរឿងអាក្រក់ៗនៅតាមទូរទស្សន៍ ហើយអាចចូលគេងរួសរាន់! សូមព្រះជួយយើង! ក្រុមជំនុំទាំង៧ នៅក្នុងគម្ពីរវិវរណៈត្រូវបានបំផ្លាញទាំងស្រុងដោយពួកអ៊ីស្លាម។ ខ្ញុំនឹងមិនភ្ញាក់ផ្អើលឡើយ បើសិនជាពួក អ៊ីស្លាមបានចូលមក ហើយបំផ្លាញក្រុមជំនុំបាទីស្ទទាំងអស់របស់យើងផងដែរ! តើមានអ្វីដើម្បីបញ្ឃប់គេ?ពិតប្រាកដណាស់ មនុស្សដែលខ្ជិលទៅក្រុមជំនុំនៅយប់ថ្ងៃអាទិត្យ! តើពួកគេអាចធ្វើយ៉ាងម៉េចបាន?

ពួកបរិវាររបស់សាតាំងបានច្របាច់កប្រទេសអាមេរិក និងប្រទេសអ៊ឺរ៉ុប! ពួកវាកំពុងតែច្របាច់ករ ក្រុមជំនុំរបស់យើងរហូតដល់ស្លាប់! នេះគឺជាការៀបរាប់ប្រាប់ពីមនុស្សនៅគ្រាចុងក្រោយបង្អស់ ដែលគម្ពីរ ២ធីម៉ូថេ ៣:១-៥បានប្រាប់។

«ចូរឲ្យដឹងថា នៅជាន់ក្រោយបង្អស់ នឹងមានគ្រាលំបាកណាស់ ដ្បិតនៅគ្រានោះ មនុស្សនឹងស្រឡាញ់តែខ្លួនឯង ទាំងស្រឡាញ់ប្រាក់ អួតអាងគឃរ មានឫកខ្ពស់ ប្រមាថមើលងាយ មិនស្តាប់បង្គាប់ឪពុកម្តាយ រមឹលគុណ មានចិត្តមិនបរិសុទ្ធ មិនស្រឡាញ់តាមធម្មតាមនុស្ស គ្មានសេចក្តីអធ្យោគ និយាយបង្កាច់គេ មិនចេះទប់ចិត្ត មានចិត្តសាហាវ មិនចូលចិត្តនឹងការល្អ ក្បត់គេ ឥតបើគិត មានចិត្តធំ ហើយចូលចិត្តនឹងល្បែងលេងជាជាងព្រះ គេមានឫកពាជាអ្នកគោរពប្រតិបត្តិដល់ព្រះ ប៉ុន្តែ មិនព្រមទទួលស្គាល់ព្រះ ចេស្តា ដែលមកដោយការគោរពប្រតិបត្តិនោះទេ ចូរបែរពីពួកមនុស្សយ៉ាងនោះចេញ»(២ធីម៉ូថេ ៣:១-៥)។

ពួកបោះបង់ចោលព្រះដែលគេហៅថា «ពួកគ្រិស្ទាន» ទាំងនេះកំពុងតែធ្វើឲ្យចរិកលក្ខណះខាងសីលធម៌នៃ ប្រទេសអាមេរិក និងប្រទេសលោកខាងលិចអន្ដរាយហើយ។ ពួកគេត្រឹមតែស្រឡាញ់ខ្លួនឯងតែប៉ុណ្ណោះ។ ពួកគេត្រឹមត្រូវស្រឡាញ់លុយតែប៉ុណ្ណោះ។ ពួកគេបះបោរ មិនចេះដឹងគុណ ហើយមិនបរិសុទ្ធ។ ពួកគេ គោរពប្រតិបត្ដិដល់ព្រះតែខាងក្រៅ គេគ្មានអំណាចមកព្រះសោះ។

ឥឡូវនេះសូមស្ដាប់គម្ពីរ២ធីម៉ូថេ ៣:១២,១៣។

«ឯអស់អ្នកណាដែលចង់រស់ ដោយគោរពប្រតិបត្តិដល់ព្រះគ្រីស្ទយេស៊ូវ នោះនឹងត្រូវមានសេចក្តីបៀតបៀនដែរ ហើយពួកអាក្រក់ និងពួកឆបោក គេនឹងមានជំនឿនជឿនទៅខាងសេចក្តីអាក្រក់កាន់តែខ្លាំងឡើង ទាំងនាំមនុស្សឲ្យវង្វេង ហើយត្រូវវង្វេងខ្លួនឯងផង»(២ធីម៉ូថេ ៣:១២,១៣)។

ទាំងអស់នេះជាមនុស្សដែលយើងកំពុងតែព្យាយាមជួយឲ្យគេស្គាល់ព្រះគ្រិស្ដក្នុងក្រុមជំនុំយើង! តើយើង អាចធ្វើវាយ៉ាងម៉េចបាន! មនុស្សលោកមិនអាចធ្វើបានឡើយ! យើងខំព្យាយាមឲ្យអស់ពីចិត្ដដើម្បីនាំពួកគេ មកក្រុមជំនុំ តែគំនិតរបស់ពួកគេវក់នឹងវីដីអូហ្គេម និងកុនប្លែកៗដែលពួកគេសូម្បីតែមិនអាចមើល កាលខ្ញុំ អធិប្បាយពីរបីដងមុនដំបូង កាលពួកគេបានមក។ ពួកគេមើលទៅកាន់ដៃរបស់គេដោយសំឡក់មិនគិតអ្វី សោះ។ ម្រាមដៃរបស់គេញាក់ដោយសារពួកគេគ្មានទូរស័ព្ទដៃដើម្បីលេង! គំនិតរបស់គេទទេស្អាតដូចជា រឿងម៉ោឡុកនៅក្នុងកុន «ថាម ម៉ាស្សីន» របស់លោក អេស៍ ជី វែលស៏។ ពួកគេជាមនុស្សស្លាប់ដូចខ្មោច ដើរដែលពួកគេមើលក្នុងទូរទស្សន៍ដល់យប់ជ្រៅ!

ឥឡូវនេះ សូមបើកទៅលូកាជំពូក ៤:១៨-១៩។ នេះគឺជាអ្វីដែលព្រះយេស៊ូវគ្រិស្ដបានយាងមក ដើម្បីធ្វើសម្រាប់មនុស្សមានបាបវ័យក្មេងនៅសព្វថ្ងៃនេះ។ ខ្ញុំនឹងអានវា។ ព្រះយេស៊ូវមានបន្ទូលថា

«ព្រះវិញ្ញាណព្រះអម្ចាស់សណ្ឋិតលើខ្ញុំ ពីព្រោះទ្រង់បានចាក់ប្រេងតាំងខ្ញុំ ឲ្យផ្សាយដំណឹងល្អដល់មនុស្សទ័លក្រ ទ្រង់បានចាត់ខ្ញុំឲ្យមក ដើម្បីនឹងប្រោសមនុស្សដែលមានចិត្តសង្រេង ហើយប្រកាសប្រាប់ពីសេចក្តីប្រោសលោះដល់ពួកឈ្លើយ និងសេចក្តីភ្លឺឡើងវិញដល់មនុស្សខ្វាក់ ហើយឲ្យដោះមនុស្ស ដែលត្រូវគេជិះជាន់ឲ្យរួច ព្រមទាំងប្រកាសប្រាប់ពីឆ្នាំ ដែលព្រះអម្ចាស់កំណត់ទុក»(លូកា ៤:១៨-១៩)។

ព្រះយេស៊ូវបានយាងមកដើម្បីធ្វើរឿងទាំងនោះសម្រាប់មនុស្សវ័យនៅសព្វថ្ងៃនេះ។ តែអំណាចរបស់អារក្ស ខ្លាំងដល់ម្ល៉េះ ដែលធ្វើឲ្យព្រះគុណដ៏ជួយសង្រ្គោះរបស់ព្រះគ្រិស្ដមិនឆ្លងកាត់ពួកគេភាគច្រើន។ យើងត្រូវតែ មានអំណាចព្រះចេស្ដានៃព្រះវត្ដមានរបស់ព្រះ ឬក៏យើងមិនអាចជួយពួកគេបាន! យើងអាចដាក់ពួកគេ ពេញឡានមកក្រុមជំនុំ តែពួកគេតិចតួចណាស់នឹងមានបទពិសោធន៍ពីព្រះគុណដ៏ជួយសង្រ្គោះរបស់ព្រះយេស៊ូវ! មនុស្សតិចតួចណាស់នឹងបានសង្រ្គោះ លុះត្រាតែព្រះចាត់បញ្ជូនអំណាចព្រះចេស្ដាដែលធំជាង អំណាចរបស់អារក្ស មកក្រុមជំនុំរបស់យើង!

ហើយនោះជាកន្លែងការតម និងការអធិស្ឋានចាប់ផ្ដើម! ក្នុងម៉ាកុសជំពូក៩ ពួកសិស្សរបស់ទ្រង់ មិនអាចជួយបុរសវ័យក្មេងម្នាក់បានឡើយ។ បុរសនោះត្រូវបានពួកអារក្សចាប់ធ្វើជាឈ្លើយ ដូចជាកូនក្មេង ជាច្រើននាក់ដែលយើងនាំមកក្រុមជំនុំដើម្បីស្ដាប់លឺដំណឹងល្អ។ ក្មេងប្រុសនោះត្រូវបានត្រួតត្រាដោយពួក អារក្ស។ ព្រះគម្ពីរប្រាប់ថា មនុស្សវ័យក្មេងបាត់បង់ទាំងអស់ដែលយើងនាំមកក្រុមជំនុំ ពួកគេទាំងអស់សុទ្ធ តែត្រូវបានអារក្សបង្អាប់ ហើយត្រួតត្រានៅផ្នែកមួយចំនួន «មេគ្រប់គ្រងរាជ្យលើអាកាស ជាវិញ្ញាណ ដែលសព្វថ្ងៃនេះ បណ្តាលមកក្នុងពួកមនុស្សរឹងចចេស»(អេភេសូរ ២:២)។ ក្មេងប្រុសនៅក្នុងម៉ាកុសជំពូក៩ក៏ ត្រូវបានអារក្សត្រួតត្រាផងដែរ។ ហើយពួកសិស្សទ្រង់គ្មានអំណាចសោះដើម្បីជួយគាត់។ សូមបើកទៅគម្ពីរ ម៉ាកុស ៩:២៨,២៩។ សូមក្រោកឈរឡើង ហើយអានខទាំងនោះឲ្យខ្លាំងៗ។

«លុះទ្រង់បានយាងចូលទៅក្នុងផ្ទះ នោះពួកសិស្សទូលសួរទ្រង់ដោយឡែកថា ហេតុអ្វីបានជាយើងខ្ញុំដេញ អារក្សនេះពុំបាន ទ្រង់មានព្រះបន្ទូលថា ដែលនឹងដេញអារក្សបែបយ៉ាងនេះបាននោះគឺដោយសារតែអធិស្ឋាន ហើយនិងតមទេ»(ម៉ាកុស ៩:២៨,២៩)។

សូមអញ្ជើញអង្គុយចុះ «អារក្សបែបយ៉ាងនេះបាននោះគឺដោយសារតែអធិស្ឋាន ហើយនិងតមទេ»។

ខ្ញុំជឿជាក់ថា យើងនឹងមិនអាចឲ្យមនុស្សវ័យក្មេងភាគច្រើនបានសង្រ្គោះដោយសារការអធិស្ឋាន តែ១គត់នោះទេ។ «អារក្សបែបយ៉ាងនេះបាននោះគឺដោយសារតែអធិស្ឋាន ហើយនិងតមទេ»។ អ្នកអាច ប្រាកដយ៉ាងច្បាស់លាស់ថា ពាក្យ «ហើយនិងតម» មាននៅក្នុងគម្ពីរសរសេរដៃតាមភាសាក្រេកដើម។ លោកសង្ឃខាងពួកចំណេះនិយមដែលត្រួតត្រាដោយអារក្សបានលុបពាក្យទាំង២នោះចោល។ ក្រុមជំនុំនៅ សម័យនេះដែលប្រើគម្ពីរបកប្រែតាមសម័យនេះបានដកពាក្យទាំង២នោះចោល។ ហេតុអ្វី? ដោយសារតែ អារក្សចង់ប្លន់យកអំណាចព្រះចេស្ដារបស់ព្រះពីក្រុមជំនុំនៅគ្រាចុងក្រោយបំផុត ដើម្បីជួយសង្រ្គោះមនុស្សវ័យក្មេងភាន់ច្រឡំដែលត្រូវត្រួតត្រាដោយអារក្ស នោះជាមូលហេតុ!

«ដែលនឹងដេញអារក្សបែបយ៉ាងនេះបាននោះគឺដោយសារតែអធិស្ឋាន ហើយនិងតមទេ»(ម៉ាកុស ៩:២៩)។

សូមអញ្ជើញអង្គុយចុះ។

អាម៉ែន! នោះជាមូលហេតុដែលយើងត្រូវតែតម ហើយអធិស្ឋាន! នោះជាវិធីដើម្បីទទួលបាន អំណាចរបស់ព្រះគ្រិស្ដ! នោះជាវិធីដើម្បីឲ្យមនុស្សបាត់បង់បានប្រែចិត្ដ។ នោះជាវិធីដើម្បីដោះសោរទ្វារនៃ អំណាច និងព្រះគុណរបស់ព្រះ! នោះជាវិធីដើម្បីយកឈ្នះលោកសាតាំង និងពួកពលបរិវាររបស់វា!

«ដែលនឹងដេញអារក្សបែបយ៉ាងនេះបាននោះគឺដោយសារតែអធិស្ឋាន ហើយនិងតមទេ»!!

ហាលេលូយ៉ា! ព្រះបានប្រទានដាវមួយមកឲ្យយើងដើម្បីកំចាត់សត្រូវ។ ហើយដាវនោះគឺជា «ការអធិស្ឋាន និងការតម»។ ឥឡូវនេះសូមបើកទៅអេសាយ ៥៨:៦។

«តើមិនមែនជាការតមអត់យ៉ាងនេះវិញ ដែលអញពេញចិត្តទេឬអី គឺឲ្យដោះច្រវាក់ដែលឯងដាក់គេដោយអំពើអាក្រក់ ឲ្យស្រាយចំណងដែលឯងបានចងគេ ហើយឲ្យអ្នកដែលឯងបានសង្កត់សង្កិនបានរួចចេញទទេ ព្រមទាំងបំបាក់គ្រប់ទាំងនឹមផង»(អេសាយ ៥៨:៦)។

សូមអង្គុយចុះ។ ខគម្ពីរនេះបង្ហាញថា ការតមនៃរាស្រ្ដរើសតាំងរបស់ព្រះនាំអំណាចរបស់ព្រះគ្រិស្ដមកកាន់មនុស្សបាត់បង់។ ការតម និងការអធិស្ឋានជួយដោះច្រវាក់នៃអំពើអាក្រក់ ហើយស្រាយចំណងដ៏ធ្ងន់ចេញ ឲ្យអ្នកដែលត្រូវសង្កត់សង្កិនបានរួចចេញ ព្រមទាំងបំបាក់គ្រប់នឹមទាំងអស់របស់អារក្ស! វាគឺជាការតម និង ការអធិស្ឋានដែលនាំសគុណរបស់ព្រះគ្រិស្ដមកកាន់មនុស្សដែលអារក្សបង្អាប់ ហើយសង្កត់សង្កិន! ព្រះ យេស៊ូវមានបន្ទូលថា

«ព្រះវិញ្ញាណព្រះអម្ចាស់សណ្ឋិតលើខ្ញុំ ពីព្រោះទ្រង់បានចាក់ប្រេងតាំងខ្ញុំ ឲ្យផ្សាយដំណឹងល្អដល់មនុស្សទ័លក្រ ទ្រង់បានចាត់ខ្ញុំឲ្យមក ដើម្បីនឹងប្រោសមនុស្សដែលមានចិត្តសង្រេង ហើយប្រកាសប្រាប់ពីសេចក្តីប្រោសលោះដល់ពួកឈ្លើយ និងសេចក្តីភ្លឺឡើងវិញដល់មនុស្សខ្វាក់ ហើយឲ្យដោះមនុស្ស ដែលត្រូវគេជិះជាន់ឲ្យរួច ព្រមទាំងប្រកាសប្រាប់ពីឆ្នាំ ដែលព្រះអម្ចាស់កំណត់ទុក»(លូកា ៤:១៨-១៩)។

ហើយដោយសារការតម ហើយអធិស្ឋាន ទើបសគុណរបស់ព្រះគ្រិស្ដបានធ្វើឲ្យមនុស្សមានបាបដែលអារក្ស ត្រួតត្រាបានដឹងពីទ្រង់!

លោកអោសើរ វោលីសបានប្រសាសន៍ថា «ព្រះបើកសំដែងតាមគម្ពីរអេសាយថា និស្ស័យនៃការ តមដែលទ្រង់បានជ្រើសរើសគឺពីការមានសេរីភាព...ពិតណាស់ វាមានការអនុវត្ដន៍មួយនៅក្នុងអាណាចក្រ ខាងឯវិញ្ញាណ។ មនុស្សត្រូវបានជាប់ចំណង មិនដោយច្រវាក់ដែកថែប ឬច្រវាក់ដែកនោះទេ តែជាប់ដោយ ច្រវាក់ដែលមើលមិនឃើញរបស់អារក្ស។ {អស់អ្នកណាដែលតម}បានច្បាំងនឹងការសង្កត់សង្កិន ដែលមិន មែនបែបសង្គមនោះទេ តែខាងឯវិញ្ញាណ សូម្បីតែច្បាំងជាមួយអារក្ស...ការដឹងដោយភ្នែកអាចទទួលស្គាល់ ថា មានមនុស្សជាច្រើនដែលយើងជួបត្រូវបានសង្កត់សង្កិនដោយអារក្សនៅក្នុងផ្លូវនៃជីវិត អារក្សបានត្រួត ត្រាលើគេ គេជាប់ចំណងដែលគេមិនដឹង ហើយគេមិនអាចរួចបាន»(ការតមនៃរាស្រ្ដរើសតាំងរបស់ព្រះ ទំព័រ ៦៣ ៦៤) ។ ការតម និងការអធិស្ឋានអាចជួយបំបាក់ច្រវាក់ដែលមនុស្សប្រុសស្រីបានខ្វាក់នៅក្នុង ភាពជាទាសភាពរបស់អារក្ស។ ការតមគឺជាអាវុធដ៏មានអំណាចមួយ ដែលបានចាក់ប្រេងតាំងដោយព្រះ ដើម្បីបំបាក់ការកាន់កាប់របស់អារក្សទៅលើចិត្ដរបស់មនុស្ស។

នៅពេលយើងតម យើងគួរតែអធិស្ឋានសុំឲ្យព្រះចាត់បញ្ជូនការប៉ះពាល់ចិត្ដដ៏ខ្លាំងពីអំពើបាប។ តាមធម្មជាតិ មនុស្សមិនដែលត្រូវចាក់ចុចចិត្ដពីអំពើបាបនោះទេ។ តាមធម្មជាតិ មនុស្សទាំងអស់គិតថា ខ្លួនឯងសុចរិត។ យើងត្រូវការកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ។ នៅពេលព្រះវិញ្ញាណបរិសុទ្ធធ្វើការ នោះ មនុស្សស្អប់អំពើបាបរបស់គេ ហើយបោះបង់ចោលការប្រព្រឹត្ដដែលជាអំពើបាប។ ពួកគេដឹងច្បាស់ពីចិត្ដដ៏ ពេញដោយអំពើបាបរបស់ខ្លួនគេផ្ទាល់។ នៅពេលយើងតម យើងគួរតែអធិស្ឋានសុំឲ្យព្រះចាត់បញ្ជូនការប៉ះពាល់ចិត្ដដ៏ខ្លាំងពីអំពើបាប។ មនុស្សដែលកំពុងព្យាយាម «រៀនដើម្បីបានសង្រ្គោះ» ត្រូវតែមានការប៉ះពាល់ ពីចិត្ដដ៏បះបោរ ហើយពេញដោយអំពើបាបរបស់ពួកគេ។ ការតម និងការអធិស្ឋានអាចត្រូវប្រើដោយព្រះ ដើម្បីនាំឲ្យមានការប៉ះពាល់ចិត្ដដូចនោះ។ បើគ្មានការប៉ះពាល់ចិត្ដពីអំពើបាបទេ នោះដំណឹងល្អរបស់ព្រះ គ្រិស្ដគ្មានន័យសោះចំពោះពួកគេ។ នោះជាបញ្ហាចំពោះ «ក្មេងនៅក្រុមជំនុំ»ជាច្រើននាក់។ នៅយប់មុន ខ្ញុំ បានរាប់ចំនួនពួកគេ។ ត្រឹមតែមានពួកគេតិចតួចប៉ុណ្ណោះបានក្លាយជាអ្នកដែលដើរតាមព្រះគ្រិស្ដ។ ពួកគេ ផ្សេងទៀតគ្មានការប៉ះពាល់ចិត្ដពីអំពើបាប និងភាពជាលោកីយរបស់ពួកគេសោះ។ យើងត្រូវតែតម ហើយ អធិស្ឋានដើម្បីឲ្យព្រះចាក់ចុចចិត្ដពួកគេ ហើយបំបាក់ចិត្ដរបស់ពួកគេ ព្រមទាំងផ្លាស់ប្រែពួកគេឲ្យក្លាយទៅ ជាសិស្សដ៏បន្ទាបខ្លួនរបស់ព្រះយេស៊ូវ!

មានតែព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះតែប៉ុណ្ណោះដែលអាចធ្វើឲ្យមនុស្សប្រែចិត្ដបាន។ ការតម និង ការអធិស្ឋានជារឿយៗនាំមនុស្សល្ងីល្ងើឲ្យឃើញតម្រូវការរបស់គេ ដែលជាព្រះលោហិតរបស់ព្រះគ្រិស្ដដើម្បីលាងសំអាតអំពើបាបនៅក្នុងព្រះនេត្រនៃព្រះដ៏ស្អប់អំពើបាប។ ការតម និងការអធិស្ឋានជាវិធីដើម្បីឲ្យព្រះ ប្រទានព្រះវិញ្ញាណបរិសុទ្ធចុះមក ដើម្បីធ្វើការនៅក្នុងចិត្ដមនុស្សមានបាបដ៏បះបោរនៅក្នុងចំណោមយើង រាល់គ្នា!

លោកបណ្ឌិត ជ៉ោន អោ រ៉ាយស៍មានប្រសាសន៍ថា «មានពេលច្រើនដងដែលយើងគួរតែបែរខ្នង ពីអ្វីៗទាំងអស់នៅក្នុងលោកីយនេះ ហើយស្វែងរកព្រះភក្រ្ដរបស់ព្រះ។ ពេលដូចនោះគួរតែជាពេលនៃការ តម និងការអធិស្ឋាន» (ការអធិស្ឋាន៖ ការសុម និងការទទួល ទំព័រ២១៦)។

ខ្ញុំគិតថា អ្នកណាដែលបានសង្រ្គោះយល់ដឹងថា យើងត្រូវតែព្រះវិញ្ញាណបរិសុទ្ធថែមទៀតនៅក្នុង ក្រុមជំនុំយើង។ យើងត្រូវការព្រះវត្ដមានរបស់ទ្រង់ កាលយើងអធិស្ឋាន។ យើងត្រូវការទ្រង់ដើម្បីបង្ហាញ យើងពីអ្វីដែលទ្រង់ចង់ឲ្យយើងធ្វើក្នុងជីវិតរបស់យើង។ យើងត្រូវការទ្រង់ ដើម្បីបង្ហាញគ្រូគង្វាលពីអ្វីដែលត្រូវអធិប្បាយ។ យើងត្រូវការទ្រង់ដើម្បីធ្វើឲ្យយើងក្លាយជាអ្នកចម្បាំងខាងការអធិស្ឋាន។ យើងត្រូវការទ្រង់ ដើម្បីទាញនាំមនុស្សបាត់បង់មក ហើយជួយគេឲ្យនៅជាប់នៅក្នុងក្រុមជំនុំនេះ បន្ទាប់ពីគេបានប្រែចិត្ដរួច។ យើងត្រូវការទ្រង់ដើម្បីនាំឲ្យមានការរស់ឡើងវិញ ដែលយើងខានមានយូរមកហើយ។ យើងត្រូវការទ្រង់ សម្រាប់ខ្លួនយើងផ្ទាល់ ដើម្បីបត់យើង បំបាក់យើង ហើយសូនយើងឲ្យធ្វើតាមបំណងព្រះហឬទ័យរបស់ ទ្រង់។ ជារឿយៗ យើងច្រៀងចម្រៀង

យើងអធិស្ឋានសុំឲ្យព្រះវិញ្ញាណនៃព្រះដ៏រស់យាងចុះមក
យើងអធិស្ឋានសុំឲ្យព្រះវិញ្ញាណនៃព្រះដ៏រស់យាងចុះមក
សូមទ្រង់ពត់ខ្ញុំ បត់ខ្ញុំ ហើយសូនខ្ញុំ
យើងអធិស្ឋានសុំឲ្យព្រះវិញ្ញាណនៃព្រះដ៏រស់យាងចុះមក
   («ព្រះវិញ្ញាណនៃព្រះដ៏រស់»ដោយលោកដានីយ៉ែល Iverson, 1899-1977; ផ្លាស់ប្ដូរដោយលោកហាយ មើស៍។

ចម្រៀងដ៏តូចនេះនឹងក្លាយជាការអធិស្ឋានពិតប្រាកដ នៅពេលយើងតម ហើយអធិស្ឋានសម្រាប់វា។ អ្នកណាដែលជាគ្រីស្ទានខាងវិញ្ញាណដឹងថា យើងត្រូវការព្រះវិញ្ញាណរបស់ព្រះមកគង់នៅក្នុងចំណោម យើង ដើម្បីផ្លាស់ប្រែចិត្ដរបស់មនុស្សវ័យក្មេងរបស់យើងដែលធ្វើតាមលោកីយ ទាំងក្មេងលោកីយក្នុងក្រុមជំនុំ និងក្មេងលោកីយនៅខាងក្រៅក្រុមជំនុំ។ ដូច្នេះ ខ្ញុំសុំឲ្យអ្នករៀបចំពេលនៅថ្ងៃសៅរ៍ខាងមុខទុកជាថ្ងៃ ដើម្បីតម ហើយអធិស្ឋាន រហូតដល់យើងមកក្រុមជំនុំវិញនៅម៉ោង៥ កន្លះសម្រាប់ការជួបជុំគ្នាអធិស្ឋាន។ បន្ទាប់ពីការជួបជុំគ្នាអធិស្ឋានរួច យើងនឹងមានការញាំអាហារពេលយប់បន្ដិចបន្ដួច។ យើងអត់មានការចេញ ផ្សាយដំណឹងល្អនៅយប់ថ្ងៃសៅរ៍ខាងមុខនោះទេ ត្រឹមតែមានការអធិស្ឋានបន្ទាប់ពីថ្ងៃដែលយើងតម។ យើង បានផ្សាយដំណឹងល្អច្រើនណាស់ តែយើងមិនមានផលផ្លែច្រើនសោះនៅថ្មីៗនេះ។ នៅក្នុងសៀវភៅរបស់ លោកប៉ូល ជី ខូកដែលមានចំណងជើថា ភ្លើងពីស្ថានសួគ៌ បានប្រាប់ថា «ការផ្សាយដំណឹងល្អតែ១គត់មិន អាចបង្កើតជាលទ្ធផលដែលនៅជាប់រហូតបានឡើយ លុះត្រាតែវាត្រូវបានធ្វើការដោយសារចលនានៃព្រះ វិញ្ញាណបរិសុទ្ធ»(ទំព័រ ១០៨)។ គាត់ប្រាប់ថា ក្រុមជំនុំម៉ាតូដីសដើមដំបូង «បានដឹងថា ការចម្រើនឡើង នៃក្រុមជំនុំរបស់គេ និងព្រះពរទាំងឡាយរបស់ពួកគេបានពឹងផ្អែកលើការយាងចុះ និងការមកលេងរបស់ ព្រះ»។ គាត់ប្រាប់ថា «មនុស្សប្រុសស្រីដែលជឿព្រះសាមញ្ញទាំងនេះបានស្វែងរកកិច្ចការដ៏អស្ចារ្យរបស់ព្រះ នៅក្នុងចំណោមពួកគេ។ ពួកគេជឿថា ទាល់តែព្រះធ្វើការ ទើបពួកគេមានអំណាចដើម្បីសម្រេចបានអ្វីៗ ទាំងអស់នៅក្នុងព្រះនាមរបស់ទ្រង់។ កន្លែងពន្យល់ពីមូលហេតុដែលពួកគេអធិស្ឋានច្រើន ដោយមានចិត្ដ ខំប្រឹងប្រែង»(ទំព័រ ១០៥)។ «ពួកគេជឿថា ការរាលដាលរបស់ដំណឹងល្អ និងសុខភាពរបស់ក្រុមជំនុំពឹង ផ្អែកទាំងស្រុងលើការអត់ទោស និងអំណាចព្រះចេស្ដារបស់ព្រះ នោះហើយជាមូលហេតុដែលពួកគេអធិស្ឋានច្រើន»(ទំពូរ ២៨)។

ចូរឲ្យយើងអធិស្ឋាន ហើយតម ដើម្បីព្រះយាងចុះមកក្នុងក្រុមជំនុំរបស់យើងដោយអំណាចព្រះ ចេស្ដា ដើម្បីបំផ្លាស់បំប្រែក្មេងលោកីយរបស់យើង ទាំងក្មេងក្នុងក្រុមជំនុំ និងក្មេងថ្មីៗ។ បើអ្នកមានសុខភាព ល្អល្មម សូមតមម្ហូបទាំងអស់ រហូតដល់ពេលជួបជុំគ្នាអធិស្ឋាននៅក្រុមជំនុំនៅថ្ងៃសៅរ៍ក្រោយម៉ោង៥កន្លះ។ បើអ្នកមិនមានសុខភាពល្អដើម្បីតម សូមគ្រាន់តែអធិស្ឋានដើម្បីព្រះវិញ្ញាណនៃព្រះយាងចុះមកក្នុងក្រុម ជំនុំរបស់យើង។ បើអ្នកមានសំណួរអំពីនោះ សូម្បីតែអ្នកមានសុខភាពល្អដើម្បីតមក៏ដោយ សូមសួរលោក ខាហ្គិន ឬលោកជូដីតជាមុនសិន។ គេនឹងប្រាប់អ្នក សូម្បីតែអ្នកមានសុខភាពល្អដើម្បីតមក៏ដោយ។ បើអ្នក ធ្លាប់ផឹកកាហេ្វ ឬតែ អ្នកអាចបន្ដផឹកមួយពែង ឬ២ដើម្បីកុំឲ្យឈឺក្បាល។ ពេលវេលាផ្សេងទៀត សូមគ្រាន់ តែផឹកទឹកបានហើយ ។ សូមប្រាកដថា អ្នកផឹកទឹកច្រើន ជាពិសេសបើអ្នកកំពុងធ្វើការ។ សូមផឹកទឹក១ពែង រាល់នីមួយៗ។ សូមក្រោកឈរឡើង ហើយច្រៀងបទលេខ៦ទាំងអស់គ្នា។

កំពុងជឿតាមព្រះអង្គ តាមគម្ពីរភ្លឺដំរង់
   នោះទ្រង់ឲ្យឃើញផ្លូវស្ថានសួគ៌យ៉ាងច្បាស់
បើធ្វើតាមព្រះហឬទ័យ នោះទ្រង់ប្រោសឲ្យមានជ័យ
   ដល់អស់អ្នកដែលស្ដាប់តាមព្រះអម្ចាស់
ចូរស្ដាប់តាមទ្រង់ ព្រោះគ្មានផ្លូវណាទៀតសោះ
   ឲ្យបានព្រះយេស៊ូវស្ថិតនៅ មានតែស្ដាប់តាមទាំងអស់។

យើងខ្ញុំមិនអាចយល់បាន ពីទ្រង់ស្រឡាញ់ប្រមាណ
   ទាល់តែដាច់ទាំងអស់តាមដំរាស់
ដ្បិតព្រះគុណដែលទ្រង់ផ្ដល់ និងអំណរដែលអាចស្គាល់
   នោះសម្រាប់អ្នកស្ដាប់តាមព្រះអម្ចាស់
ចូរស្ដាប់តាមទ្រង់ ព្រោះគ្មានផ្លូវណាទៀតសោះ
   ឲ្យបានព្រះយេស៊ូវស្ថិតនៅ មានតែស្ដាប់តាមទាំងអស់។

យ៉ាងនោះបានប្រកបគ្នា នៅទីទៀបព្រះបាទា
   ហើយដើរតាមទ្រង់មានចិត្ដសប្បាយណាស់
បើទ្រង់ប្រើឲ្យយើងទៅ នោះយើងមិនដំអក់នៅ
   ក៏ឥតភ័យព្រោះស្ដាប់តាមព្រះអម្ចាស់
ចូរស្ដាប់តាមទ្រង់ ព្រោះគ្មានផ្លូវណាទៀតសោះ
   ឲ្យបានព្រះយេស៊ូវស្ថិតនៅ មានតែស្ដាប់តាមទាំងអស់។
(«ចូរស្ដាប់តាមទ្រង់»ដោយលោក John H. Sammis, 1846-1919)។

សូមសេចក្ដីអធិប្បាយនេះទៅជាមួយអ្នកនៅយប់នេះ។ សូមអានវាម្ដងទៀតមុនពេលអ្នកចូលគេង រាល់យប់ក្នុងសប្ដាហ៍ខាងមុខនេះ។ សូមច្រៀងកន្លែងបន្ទរ និងបទចម្រៀងនៅពេលអ្នកអធិស្ឋានមុនពេល ដល់ម៉ោងចូលគេង។ សូមអានវាម្ដងទៀតនៅថ្ងៃសៅរ៍ ហើយច្រៀងបទចម្រៀង និងបទខ្លីៗកាលអ្នក អធិស្ឋាននៅពេលថ្ងៃ។ សូមច្រៀងបទខ្លីម្ដងទៀត

យើងអធិស្ឋានសុំឲ្យព្រះវិញ្ញាណនៃព្រះដ៏រស់យាងចុះមក
យើងអធិស្ឋានសុំឲ្យព្រះវិញ្ញាណនៃព្រះដ៏រស់យាងចុះមក
សូមទ្រង់ពត់ខ្ញុំ បត់ខ្ញុំ ហើយសូនខ្ញុំ
យើងអធិស្ឋានសុំឲ្យព្រះវិញ្ញាណនៃព្រះដ៏រស់យាងចុះមក

បើអ្នកមិនទាន់បានសង្រ្គោះ យើងអធិស្ឋានថា អ្នកនឹងប្រែចិត្ដ ហើយជឿជាក់លើព្រះយេស៊ូវ។ ព្រះលោហិតរបស់ទ្រង់នឹងសំអាតអំពើបាបរបស់អ្នកទាំងអស់។ ការរស់ឡើងវិញរបស់ទ្រង់នឹងប្រទានជីវិត អស់កល្បជានិច្ចដល់អ្នក។ សូមជឿជាក់លើទ្រង់ទៅ នោះទ្រង់នឹងសង្រ្គោះអ្នកពីអំពើបាប និងពីការជំនុំជំរះ ដែលត្រូវមក។ អាម៉ែន។

បើសិនជាសេចក្ដីអធិប្បាយនេះជាព្រះពរសំរាប់បងប្អូន នោះសូមផ្ញើរអ៊ីម៉ែលទៅកាន់លោកបណ្ឌិត ហាយមើស៏ ហើយសូមប្រាប់គាត់ផង។ នៅពេលអ្នកសរសេរផ្ញើរទៅកាន់លោក ហាយមើស៍ សូមប្រាប់ពីប្រទេសរបស់អ្នក ឬក៏គាត់មិនអាចឆ្លើយតបទៅវិញ។ សូមចុចទីនេះ rlhymersjr@sbcglobal.net (សូមចុចទីនេះ)។ បើសេចក្ដីអធិប្បាយទាំងនេះជាព្រះពរដល់អ្នក នោះសូមប្រាប់គាត់ ថែមទាំងប្រាប់ពីប្រទេសរបស់អ្នកផង។ អ្នកអាចសរសេរទៅកាន់លោក ហាយមើស៏ក្នុងភាសាណាក៏បាន ប៉ុន្ដែ សូមសរសេរជាភាសាអង់គ្លេស បើសិនជាបងប្អូនអាចធ្វើ បាន។ បើអ្នកចង់សរសេរទៅគាត់តាមប្រៃណីយ៍ P.O. Box 15308, Los Angeles, CA 90015។ សូមសរសេរទៅកាន់អាស័យដ្ឋាន។ អ្នកអាចទូរស័ព្ទទៅគាត់តាមលេខ(៨១៨)៣៥២-០៤៥២។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអានសេចក្ដីអធិប្បាយរបស់ លោក ហាយមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗនៅលើអ៊ីធើណេត តាមគេហទំព័រ
www.sermonsfortheworld.com. ចុចលើ ”
សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ”

សេចក្ដីអធិប្បាយដែលសរសេរដៃទាំងនេះមិនហាមឲ្យថតចំលងទេ។ អ្នកប្រើវាដោយគ្មានការអនុញ្ញាតពីលោក Dr. Hymers។ ទោះបីជាយ៉ាងណាក៏ដោយ គ្រប់សេចក្ដីអធិប្បាយជាវីដីអូទាំងអស់របស់លោក Dr. Hymers ហាមថតចំលង ហើយអាចត្រឹមតែប្រើវាបានដោយមានការអនុញ្ញាត។

អានព្រះគម្ពីរមុនពេលអធិប្បាយដោយលោក Mr. Abel Prudhomme៖ វិវរណៈ ១៧:១៤-២១ ។
ច្រៀងចំរៀងតែម្នាក់ឯងមុនអធិប្បាយដោយលោក Benjamin Kincaid Griffith៖
«ព្រលឹងខ្ញុំអើយ សូមមកឯទ្រង់ដែលរៀបចំទុក»(ដោយលោក John Newton, 1725-1807)។