Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




ការចូលទៅក្នុងនគរព្រះតាមរយៈទុក្ខ
វេទនាជាច្រើន

ENTERING THE KINGDOM
THROUGH MUCH TRIBULATION
(Cambodian)

ដោយលោកបណ្ឌិត
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល
ក្នុងរដ្ឋឡូសអង់ចាឡែស ថ្ងៃរបស់ព្រះអម្ចាស់នៅពេលព្រឹក មេសា ២៤ ២០១៦
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Morning, April 24, 2016

« ក្រោយដែលប្រកាសប្រាប់ដំណឹងល្អ ហើយបានសិស្សជាច្រើននៅក្រុងនោះ នោះក៏ត្រឡប់ទៅឯលីស្ត្រា អ៊ីកូនាម និងអាន់ទីយ៉ូកវិញ ព្រមទាំងចំរើនកំឡាំងដល់ពួកសិស្ស ឲ្យមានចិត្តរឹងប៉ឹងឡើង ហើយទូន្មានឲ្យនៅស្ថិតស្ថេរក្នុងសេចក្តីជំនឿ ដោយពាក្យថា ត្រូវតែទ្រាំរងទុក្ខវេទនាជាច្រើន ទើបនឹងចូលទៅក្នុងនគរព្រះបាន»(កិច្ចការ ១៤:២១-២២)។


ថ្មីៗនេះ ខ្ញុំបានលឺក្មេងប្រុស២នាក់និយាយគ្នាថា ខ្ញុំគួរតែឈប់និយាយអំពីការបាក់បែកដ៏ធំដែល ក្រុមជំនុំយើងបានឆ្លងកាត់រយៈពេល២៥មុន។ គេនិយាយថា ខ្ញុំគួតែនិយាយអំពីអនាគតវិញ កុំនិយាយអំពី រឿងរ៉ាវដ៏អាក្រក់ទាំងនោះដែលបងប្អូនយើងបានឆ្លងកាត់ពីអតីតកាល។ ឥឡូវនេះ ខ្ញុំតែងតែស្ដាប់ការរិះគន់ ជានិច្ច ជាពិសេសការរិះគន់ពីមិត្ដសំឡាញ់។ ហើយក្មេងប្រុសទាំងនេះជាមិត្ដសំឡាញ់របស់ខ្ញុំ។ តែគេបានធ្វើ ខុសខ្លាំងណាស់! ខុសទាំងស្រុង! ការពិត ខ្ញុំមិនបានអធិប្បាយពីការបាក់បែកក្រុមជំនុំដ៏អាក្រក់ល្មមនោះ ឡើយ។ ដ្បិតព្រះបានបង្ហាញខ្ញុំថា ខ្ញុំត្រូវតែអធិប្បាយពីវាម្ដងហើយម្ដងទៀត ម្ដងហើយម្ដងទៀត រហូតដល់ មេរៀននេះជ្រាបចូលក្នុងចិត្ដរបស់អ្នក ហើយផ្លាស់ប្រែជីវិតរបស់អ្នក! រួចមកខ្ញុំត្រូវតែអធិប្បាយពីវាថែម ហើយថែមទៀត ថែមហើយថែមទៀត ម្ដងហើយម្ដងទៀត ម្ដងហើយម្ដងទៀត។

សាច់រឿងគឺសាមញ្ញ នៅសម័យនោះយើងមានមនុស្សប្រហែល៥០០នៅក្នុងក្រុមជំនុំរបស់យើង។ តែមាន «អ្នកដឹកនាំ»ម្នាក់នៅក្រុមជំនុំយើងដែលបាននិយាយថា ខ្ញុំអវិជ្ជមានពេក។ គាត់បាននិយាយថា ខ្ញុំ បានទាមទារច្រើនពេកពីសមាជិក។

គាត់បានហៅខ្ញុំថា ជនផ្ដាច់ការ ដោយសារតែខ្ញុំបានអធិប្បាយពីអ្វីដែលព្រះគ្រិស្ដបានអធិប្បាយ «ហើយអ្នកណាដែលមិនផ្ទុកឈើឆ្កាងខ្លួនមកតាមខ្ញុំ នោះក៏ធ្វើជាសិស្សខ្ញុំមិនបានដែរ»(លូកា ១៤:២៧)។ ដូច្នេះហើយមនុស្ស៤០០នាក់បានចេញពីក្រុមជំនុំដើម្បីមានជីវិត «ស្រួលជាង»។ តើអ្វីបានកើតឡើង ចំពោះពួកគេ? បាទ «អ្នកដឹកនាំមុន» ត្រឹមតែទុកឲ្យពួកគេប្រហែល១៤ឬ១៥នាក់នៅក្នុងក្រុមជំនុំដ៏តូច«ស្រួល»នៅព្រឹកថ្ងៃអាទិត្យ។ អ្នកផ្សេងទៀតត្រូវខ្ចាត់ខ្ចាយទៅកន្លែងខុសៗគ្នា។ គ្មានពួកគេណាម្នាក់ដែល បានក្លាយជាគ្រីស្ទានដែលមានជ័យជំនះ ឬបានធ្វើអ្វីច្រើនសម្រាប់ព្រះនោះទេ។ ជីវិតខាងឯវិញ្ញាណរបស់គេ បានរីងស្ងួត ហើយពួកគេត្រូវខ្យល់បក់ដូចជាស្លឹកឈើនៅរដូវស្លឹកឈើជ្រុះអញ្ចឹង។ ព្រះគ្រិស្ដមានបន្ទូលថា «អ្នកណាដែលដាក់ដៃកាន់នង្គ័ល ហើយងាកបែរទៅមើលក្រោយ អ្នកនោះមិនគួរនឹងនគរព្រះទេ»(លូកា ៩:៦២)។

បាទ ខ្ញុំនឹងអធិប្បាយពីមនុស្ស «៣៩»នាក់ដែលបានសង្រ្គោះអាគារនេះ។ ខ្ញុំនឹងអធិប្បាយពីពួក៤ រយនាក់ដែលបានចេញពីក្រុមជំនុំ ហើយត្រលប់ទៅលោកីយវិញ! បាទខ្ញុំនឹងអធិប្បាយ! ក្មេងៗបះបោរនៅ ក្រុមជំនុំ និងពួករាថយមួយចំនួននិយាយថា «គាត់ជាមនុស្សចាស់ម្នាក់ដែលមានជំងឺមហារីក ហើយគាត់ នឹងមិននិយាយច្រើននោះទេ»។ កុំមានទំនុកចិត្ដពេក! ខ្ញុំមិនទាន់ស្លាប់នៅឡើយទេ! ហើយខ្ញុំស្អប់លទ្ធិប្រឆាំងនិយម{ប្រឆាំងនឹងក្រឹត្យវិន័យព្រះ) {antinomianism} ហើយនៅព្រឹកនេះខ្ញុំស្អប់ការផ្សាយដំណឹងល្អដ៏ទន់ខ្សោយសម័យនេះដូចជាខ្ញុំស្អប់៤០ឆ្នាំមុន! បាទ ស្អប់ជាពាក្យត្រឹមត្រូវ។ ខ្ញុំស្អប់វា ស្អប់ ស្អប់! សេចក្ដីសំអប់ដ៏បរិសុទ្ធ ដោយសារតែព្រះគ្រិស្ដទ្រង់ ស្អប់វា! ព្រះគម្ពីរប្រាប់ថា «ចូរស្អប់អំពើអាក្រក់ ហើយស្រឡាញ់អំពើល្អវិញ»(អេម៉ុស ៥:១៥)។

ព្រះគ្រិស្ដមានបន្ទូលទៅកាន់ពួកអ្នកស្រុកឡៅឌីសេដ៏ជាអ្នកប្រឆាំងនឹងនិយម អ្នកផ្សាយដំណឹងល្អខ្ជិលច្រអូសដូច្នេះថា « អញនឹងខ្ជាក់ឯងចេញពីមាត់អញទៅ»(វិវរណៈ ៣:១៦)។ បាទ «អញនឹងខ្ជាក់ ឯងចេញពីមាត់អញ»(Ryrie, NASV)។ «អញនឹងខ្ជាក់ឯងចេញ! អញនឹងខ្ជាក់ឯងចេញ! អញនឹងខ្ជាក់ឯងចេញ! អញនឹងខ្ជាក់ឯងចេញ!» លោកបណ្ឌិត ឆោឡែស ស៊ី រីរាយបានពន្យល់ពីខគម្ពីរនោះថា «ក្រុមជំនុំភាពដែលមិនក្ដៅមិនត្រជាក់ ឬមានភាពអព្យាក្រឹត្យ ឬមានការសម្របសម្រួលនៅកណ្ដាលជាទីស្អប់ខ្ពើម ដល់ព្រះជាម្ចាស់ ហើយវាបំផ្លាញគោលបំណងរបស់ទ្រង់» (Ryrie Study Bible; សំគាល់វិវរណៈ ៣:១៦)។

តើអ្វីទៅជាថ្នាំបន្សាបសម្រាប់ភាពមិនក្ដៅមិនត្រជាក់របស់ពួកឡៅឌីសេ? តើអ្វីទៅជាការព្យាបាល សម្រាប់ភាពខ្ជិលច្រអូសនៃការផ្សាយដំណឹងល្អ និងការបះបោរសម័យនេះ? ការព្យាបាលត្រឹមត្រូវមាននៅ ក្នុងអត្ថបទគម្ពីររបស់យើង៖

«ត្រូវតែទ្រាំរងទុក្ខវេទនាជាច្រើន ទើបនឹងចូលទៅក្នុងនគរព្រះបាន»(កិច្ចការ ១៤:២២)។

សាវកប៉ុល និងអ្នកជំនួយការរបស់គាត់ឈ្មោះបាណាបាសបានត្រលប់ទៅលីស្រ្ដា អ៊ីកូនាម និង អាន់ទីយ៉ូនវិញ។ ពួកគេត្រលប់មកទីក្រុងទាំងនោះវិញដើម្បីបង្រៀនអ្នកជឿព្រះថ្មីនៅទីនោះ។ លោកបណ្ឌិត ថូម៉ាស់ ហេលបានពន្យល់ដូចនេះ៖

      វាមិនល្មមទេដើម្បីប្រកាសដំណឹងល្អតែ១ម្ដងនៅកន្លែងមួយ។ វាក៏ចាំ បាច់ផងដែរ ដើម្បីបង្រៀនអ្នកជឿព្រះថ្មី ហើយដើម្បីបង្កើតសេចក្ដីជំនឿនៅ ក្នុងពួកគេ។ នេះហើយជាអ្វីដែលប៉ុល និងលោកបាណាបាសបានធ្វើ។ ពួក គេបានព្រមាន{អ្នកប្រែចិត្ដ}ថ្មីថា បើចូលក្នុងនគរព្រះ នោះគេនឹងត្រូវទ្រាំទ្រ ទុក្ខលំបាក។ បើពួកគេចង់ធ្វើជាអ្នកទទួលមរដកជាមួយព្រះគ្រិស្ដ នោះពួក គេត្រូវតែរងទុក្ខសម្រាប់ទ្រង់ (Thomas Hale, M.D., The Applied New Testament Commentary, Chariot Victor Publishing, 1997;សំគាល់កិច្ចការ ១៤:២២)។

នៅក្នុងការពន្យល់ពីខ២៣របស់គាត់ លោកបណ្ឌិត ហេលបានពន្យល់ថា បាណាបាសនិងប៉ុលបានបង្រៀន អ្នកជឿព្រះថ្មី។ គាត់បានប្រសាសន៍ថា សូម្បីតែ «ចាស់ទុំ»នៅក្នុងក្រុមជំនុំទាំងនេះ «សុទ្ធតែជាអ្នកជឿព្រះ ថ្មី»(ខ២៣)។ ប៉ុលនិងបាណាបាសបានបង្រៀនអ្នកជឿព្រះថ្មីថា «ត្រូវតែទ្រាំរងទុក្ខវេទនាជាច្រើន ទើបនឹងចូលទៅក្នុងនគរព្រះបាន»(កិច្ចការ ១៤:២២)។ លោកការអត្ថាធិប្បាយពន្យល់របស់លោក ម៉ាថាយហែនរី ប្រាប់ថា «មិនមែនត្រឹមតែពួកគេដែលត្រូវរងទុក្ខ តែយើងត្រូវរងទុក្ខ វាត្រូវកើតឡើងចំពោះមនុស្សទាំងអស់ ដែលនឹងទៅស្ថានសួគ៌ គេត្រូវរំពឹងចង់បានទុក្ខវេទនា និងការបៀតបៀន។ មនុស្សម្នាក់នឹងគិតថា វានឹងធ្វើ ឲ្យពួកគេភ្ញាកផ្អើល ហើយធ្វើឲ្យពួកគេនឿយណាយ។ ទេ វានឹងជួយបញ្ជាក់ពួកគេ ហើយកែពួកគេសម្រាប់ ព្រះគ្រិស្ដ “មនុស្សទាំងអស់ដែលគោរពប្រតិបត្ដិដល់ព្រះគ្រិស្ដយេស៊ូវ គេ{នឹង}រងទុក្ខនូវការបៀតបៀន” មនុស្សទាំងអស់ដែលធ្វើជាសិស្សរបស់ព្រះគ្រិស្ដ គេត្រូវតែលីឈើឆ្កាងរបស់គេ»(ការអត្ថាធិប្បាយពន្យល់របស់លោកម៉ាថាយ ហែនរីពីគម្ពីរទាំងមូល សំគាល់កិច្ចការ ១៤:២២)។

ព្រះយេស៊ូវអើយ ខ្ញុំលីឈើឆ្កាងទ្រង់ ខ្ញុំលះគ្រប់ទាំងអស់ ហើយដើរតាមទ្រង់
   ទ្រង់ត្រូវទល់ក្រ ត្រូវចំអក ហើយបោះបង់ចោល ដើម្បីជួយខ្ញុំ
មហិច្ជតាទាំងអស់ត្រូវវិនាសទៅ ខ្ញុំស្វែងរកទ្រង់ មានសង្ឃឹម ហើយស្គាល់ទ្រង់
   តែស្ថានភាពខ្ញុំស្ដុកស្ដមណាស់ ខ្ញុំនៅតែមានព្រះ និងស្ថានសួគ៌!
(«ព្រះយេស៊ូវអើយ ខ្ញុំលីឈើឆ្កាងទ្រង់» ដោយលោក Henry F. Lyte, 1793-1847)។

«ត្រូវតែទ្រាំរងទុក្ខវេទនាជាច្រើន ទើបនឹងចូលទៅក្នុងនគរព្រះបាន» (កិច្ចការ ១៤:២២)។

១. ទីមួយ ទុក្ខវេទនានៃការប្រែចិត្ដ។

អត្ថបគម្ពីរប្រាប់ថា «ត្រូវតែទ្រាំរងទុក្ខវេទនាជាច្រើន ទើបនឹងចូលទៅក្នុងនគរព្រះបាន»។ ពាក្យ «ទុក្ខវេទនា»តាមភាសាក្រេកគឺជាពាក្យ «ថោលីពស៊ីស»(thlipsis)។ វាមានន័យថា «សំពាធ សេចក្ដីតាន់ តឹង បន្ទុក បញ្ហា»(Strong)។ ចូរគិតពីការប្រែចិត្ដដ៏អស្ចារ្យដែលជាគំរូដើមដំបូងនៅក្នុងព្រះគម្ពីរ។ ការប្រែ ចិត្ដរបស់លោកយ៉ាកុបគឺជាគំរូមួយ។

«ដូច្នេះ យ៉ាកុបនៅតែម្នាក់ឯង ហើយមានម្នាក់មកចំបាប់នឹងគាត់រហូតដល់ភ្លឺ ... នោះក៏ពាល់ត្រង់សន្លាក់ត្រគាកគាត់ ហើយសន្លាក់ត្រគាកក៏ថ្លស់ក្នុងខណៈដែលកំពុងតែចំបាប់គ្នានោះ»(លោកុប្បត្ដិ ៣២:២៤,២៥)។

«បុរស»ដែលបានចំបាប់ជាមួយលោកយ៉ាកុបជាព្រះរាជបុត្រានៃព្រះ ហើយយ៉ាកុបនិយាយថា «កាលគាត់ឆ្លងត្រង់ព្នីអែលរួចហើយ នោះថ្ងៃបានរះឡើង គាត់ក៏ដើរខ្ញើចៗ»(លោកុប្បត្ដិ ៣២:៣០,៣១)។ យ៉ាកុប បានខ្ញើចៗពេញមួយឆាកជីវិតរបស់គាត់ ដោយសារតែគាត់ត្រូវរងរបួសនៅយប់ដែលគាត់ប្រែចិត្ដ នៅពេល ដែលឈ្មោះរបស់គាត់ត្រូវបានប្ដូរពីយ៉ាកុបទៅជាអ៊ីស្រាអែល «ដែលមានន័យថា “គាត់ច្បាំងជាមួយព្រះ”» (Ryrie Study Bible)។ សូមត្រលប់មកគិតពីការប្រែចិត្ដផ្ទាល់ខ្លួនរបស់អ្នក។ តើអ្នកមិនបានច្បាំងជាមួយ ព្រះទេឬអី? តើអ្នកមិនបានប្រឆាំងទេឬអី មុនពេលអ្នកទទួលជឿព្រះគ្រិស្ដ?

បន្ទាប់មកចូរគិតពីការប្រែចិត្ដរបស់លោកប៉ុល។ ព្រះគ្រិស្ដបានប្រឈមមុខគាត់ទាំងមានបន្ទូលថា «ដែលអ្នកបៀតបៀន អ្នកធាក់ជល់នឹងជន្លួញដូច្នេះ នោះពិបាកដល់អ្នកណាស់»(កិច្ចការ ៩:៥)។ លោក បណ្ឌិត ហែនរី អឹម ម៉ូរីសបានប្រសាសន៍ថា គាត់បាន «ធ្វើឬកពាដូចជាសត្វរឹងរូស ដែលប្រឆាំងបះបោរទាំង ឈឺចាប់ទៅនឹងជន្លួញនៅលើអានសេះ»(The Defender’s Study Bible)។ «នោះគាត់ក៏ញាប់ញ័រ ទាំងអស្ចារ្យក្នុងចិត្ត ហើយទូលថា ព្រះអម្ចាស់អើយ តើទ្រង់សព្វព្រះហឫទ័យឲ្យទូលបង្គំធ្វើដូចម្តេច»(កិច្ចការ ៩:៦)។ ក្រោយមកប៉ុលបានខ្វាក់ ហើយតម៣ថ្ងៃ មុនពេលគាត់បានប្រែចិត្ដ(កិច្ចការ ៩:១៧)។

បន្ទាប់មកចូរអានពីការប្រែចិត្ដដ៏អស្ចារ្យនៃប្រវត្ដិសាស្រ្ដរបស់គ្រីស្ទានដូចជា៖ លោក អោហ្គើស្ទីន លូសើរ ប៉ាន់យិន វាយហ្វៀល វេស្លេ ស្ពឺជិន។ ពួកគេទាំងអស់សុទ្ធតែបានឆ្លងកាត់ទុក្ខវេទនា សំពាធ សេចក្ដី តាន់តឹង បន្ទុកអំពើបាប និងការប្រឆាំងយ៉ាងខ្លាំង មុនពេលពួកគេទទួលជឿព្រះអង្គសង្រ្គោះ។ តើអ្នកគិតថា អ្នកពិតជាអាចប្រែចិត្ដ ដោយគ្មានការដឹងខ្លួនពីសំពាធ សេចក្ដីតាន់តឹង និងបន្ទុកសម្រាប់អំពើបាបរបស់អ្នក ទេឬអី? អ្នកអាចសម្រេចចិត្ដក្លែងក្លាយ។ តែគ្មានមនុស្សណាម្នាក់ដែលប្រែចិត្ដពិតប្រាកដ បើគ្មានការចាក់ ចុចចិត្ដពីអំពើបាប។ អារក្សប្រាប់មនស្សខ្លះថា ពួកគេជាមនុស្សខ្សោយ បើពួកគេស្រក់ទឹកភ្នែក។ ដូច្នេះពួក គេ «ធ្វើជាមនុស្សរឹងមាំ»ដោយទាស់ទទឹងនឹងការចាក់ចុចចិត្ដ។ នោះមិនមែនជាមនុស្សរឹងមាំនោះទេ! នោះ ជាមនុស្សល្ងីល្ងើដែលរឹងរូស ទាំងទាស់ទទឹងនឹងព្រះវិញ្ញាណនៃព្រះ! គេទាស់ទទឹងនឹងព្រះគ្រិស្ដដែលបាន សុគតលើឈើឆ្កាងដើម្បីសង្រ្គោះគេ។ មនុស្សដូចនោះមិនល្អជាងពួកអ៊ីស្លាមដែលគិតថា គេជាមនុស្សរឹងមាំ នៅពេលគេដាក់គ្រាប់បែកសំឡាប់ក្មេងៗ ចាប់រំលោភស្រ្ដី ហើយកាត់ក្បាលមនុស្សប្រុសដោយដាវ។ តើអ្នក ធ្លាប់ស្រក់ទឹកភ្នែកសម្រាប់អំពើបាបរបស់អ្នកឬទេ? មនុស្សម្នាក់និយាយថា គេអួតថា «អ្នកនឹងមិនអាចធ្វើឲ្យខ្ញុំធ្វើដូចនោះបានឡើយ»។ «អ្នកនឹងមិនធ្វើឲ្យខ្ញុំជាមនុស្សខ្សោយបានឡើយ។ ខ្ញុំមិនមែនទារកដែលស្រែកយំនោះ ទេ!» ខ្ញុំសូមប្រាប់អ្នកថា អ្នកមិនល្អជាងអារក្សនោះទេ វាបដិសេធមិនព្រមក្រាបសំពះនៅមុខ ព្រះដ៏មានអំណាចព្រះចេស្ដា! មនុស្សម្នាក់ដែលខ្លាចដើម្បីស្រក់ទឹកភ្នែកសម្រាប់អំពើបាបរបស់គាត់ គឺជា មនុស្សកំសាកនៅក្នុងចិត្ដ។ នោះមិនមែនជា «មនុស្សរឹងមាំ»នោះទេ។ នោះមិនមែនជា «មនុស្សដែលមាន ឬកពារឹងមាំ»នោះទេ។ នោះជាមនុស្សកំសាករហេរហាមដែលខ្លាចមិនហ៊ានសារភាពអំពើបាបរបស់គេនៅ មុខព្រះដ៏មានអំណាចព្រះចេស្ដា!

«ត្រូវតែទ្រាំរងទុក្ខវេទនា {សេចក្ដីតាន់តឹង និងចិត្ដដែលមានបញ្ហា} ជាច្រើន ទើបនឹងចូលទៅក្នុងនគរព្រះបាន»(កិច្ចការ ១៤:២២)។

២. ទីពីរ ទុក្ខវេទនានៃការញែកជាបរិសុទ្ធ។

មិនត្រឹមតែមានទុក្ខវេទនានៅគ្រានៃការប្រែចិត្ដតែប៉ុណ្ណោះទេ ទុក្ខវេទនាក៏ត្រូវបានទាមទារដើម្បី ក្លាយជាកូនព្រះដែលពេញវ័យ។ សាវកប៉ុលប្រាប់ថា

« មិនតែប៉ុណ្ណោះសោត យើងនៅតែអួតក្នុងកាលដែលមានទុក្ខលំបាកដែរ ដោយដឹងថា សេចក្តីទុក្ខលំបាកបង្កើតឲ្យមានសេចក្តីទ្រាំទ្រ សេចក្តីទ្រាំទ្របង្កើតឲ្យមានសេចក្តីស៊ាំថ្នឹក សេចក្តីស៊ាំថ្នឹកបង្កើតឲ្យមានសេចក្តីសង្ឃឹម ឯសេចក្តីសង្ឃឹមក៏មិនដែលនាំឲ្យយើងមានសេចក្តីខ្មាសឡើយ ពីព្រោះសេចក្តីស្រឡាញ់របស់ព្រះ បានផ្សាយមកសព្វក្នុងចិត្តយើងរាល់គ្នា ដោយសារព្រះវិញ្ញាណបរិសុទ្ធ ដែលព្រះបានប្រទានមកយើងហើយ»(រ៉ូម ៥:៣-៥)។

ខ្ញុំមិនយល់ស្របទាំងស្រុងជាមួយលោកយ៉ូហាន ម៉ាកខេសើរ ពីការបង្រៀនរបស់គាត់ចំពោះព្រះលោហិតរបស់ព្រះគ្រិស្ដ។ គាត់បង្រៀនខុសឆ្គងខ្លាំងណាស់ត្រង់ប្រធានបទដ៏សំខាន់នេះ! តែការពន្យល់ របស់គាត់ត្រង់គម្ពីររ៉ូម ៥:៣-៥ ត្រឹមត្រូវពិតប្រាកដណាស់។ គាត់ពន្យល់ថា «ទុក្ខវេទនាជាពាក្យដែលប្រើ សម្រាប់សំពាធ គឺដូចជាការច្របាច់យកទឹកចេញពីដើមអូលីវ ឬផ្លែទំពាំងបាយជុរ។ នៅត្រង់ចំណុចនេះ វាមិនមែនជាសំពាធនៃការរស់នៅបែបធម្មតានោះទេ តែនោះជាបញ្ហាដែលមិនអាចជៀសរួចដែលកើតឡើង ចំពោះអ្នកដែលដើរតាមព្រះគ្រិស្ដ។ ដ្បិតទុក្ខលំបាកបង្កើតជាផលប្រយោជន៍ដ៏ស្ដុកស្ដមខាងវិញ្ញាណ សេច ក្ដីទ្រាំទ្រ ពាក្យនេះសំដៅលើការទ្រាំទ្រ សមត្ថភាពដើម្បីនៅក្រោមទំងន់ដ៏ធ្ងន់សំបើម និងសំពាធដោយមិន ចុះចាញ់។ គ្រីស្ទានអាចអួតនៅគ្រាមានទុក្ខវេទនា ដោយសារផលដែលបង្កើតចេញពីបញ្ហាទាំងនោះ»(The MacArthur Study Bible)។

យើងក្លាយជាកូនព្រះរឹងមាំតាមរយៈទុក្ខវេទនា សំពាធ និងទុក្ខលំបាក និងការខូចចិត្ដ។ នៅពេល ខ្ញុំលឺមនុស្សវ័យក្មេងទាំង២នាក់នោះនិយាយថា ខ្ញុំមិនគួរបង្រៀនអំពីការបែកបាក់ក្រុមជំនុំដ៏អាក្រក់នោះ ខ្ញុំ ដឹងថា វាជាសម្លេងរបស់អារក្សដែលដាក់នៅក្នុងគំនិតរបស់គេ។ ខ្ញុំដឹងថា ពួកគេខុសទាំងស្រុង។ ហើយវាធ្វើ ឲ្យខ្ញុំប្ដេជ្ញាចិត្ដជាងមុន ដើម្បីអធិប្បាយពីទុក្ខលំបាកដ៏អាក្រក់អាក្រក់ ដែលបងប្អូនយើងបានឆ្លងកាត់ដើម្បី សង្រ្គោះក្រុមជំនុំនេះ។ តើអ្នកសង្ឃឹមចង់ក្លាយជាកូនព្រះរឹងមាំយ៉ាងម៉េចបាន បើអ្នកបដិសេធមិនឆ្លងកាត់ ទុកលំបាកទាំងនោះសម្រាប់ខ្លួនឯង? យើងហៅមនុស្សដែលសង្រ្គោះក្រុមជំនុំថា «ពួកទាំង៣៩នាក់»។ ប្រហែលជាមានមនុស្ស៣៩បានរងទុក្ខ ដូច្នេះអ្នកអាចមានអាគារក្រុមជំនុំដ៏ស្រស់ស្អាតនេះ។ ពួកគេលះបង់ ជីវិតរបស់គេសម្រាប់អ្នក។ តើអ្នកហ៊ានប្រាប់ខ្ញុំ កុំឲ្យនិយាយអំពីពួកគេយ៉ាងម៉េចបាន? តើហ៊ានម្ល៉េះ! អ្នក មិនដែលលះបង់អ្វីសោះសម្រាប់ព្រះ! កុំឆ្ងល់ពីមូលហេតុដែលអ្នកមិនច្បាស់ព្រះឡើយ! កុំឆ្ងល់ពីមូលហេតុ ដែលអ្នកមានអារម្មណ៍មិនល្អចំពោះខ្លួនឯង ហើយបាត់បង់ភាពឧស្សាហ៍ និងសេចក្ដីជំនឿរបស់អ្នក! អ្នក ត្រូវតែឆ្លងកាត់ទុក្ខវេទនាដើម្បីធ្វើជាកូនព្រះដូច «ពួក៣៩នាក់នោះ»។ តើទុក្ខវេទនាអ្វីខ្លះដែលអ្នកបានឆ្លង កាត់? គ្មានសោះ! អ្នកបានជឿដោយមិនគិតចំពោះអ្វីៗដែលត្រូវបានផ្ដល់ឲ្យអ្នក! បើអ្នកបដិសេធដើម្បីមិន ឆ្លងកាត់ទុក្ខលំបាក និងការលីឈើឆ្កាង ថែមទាំងការលះបង់ នោះអ្នកនឹងមិនអាចធ្វើជាកូនព្រះរឹងមាំដូចជា អ្នកស្រី សាឡស៊ា ខាឡេ ប៊ីបូត លោកបណ្ឌិត ខាហ្គិន បែន ហ្គ្រីហ្វីត អេបិល ផ្រូដោមី លោក សោង អ្នកស្រី ហាមើស៍បានឡើយ។ អ្នកមិនអាចធ្វើជាកូនព្រះរឹងមាំបានឡើយ បើសិនជាអ្នកបដិសេធមិនថ្វាយជីវិតរបស់ អ្នកសម្រាប់ព្រះយេស៊ូវគ្រិស្ដ!

មានអ្នកខ្លះមិនចូលចិត្ដសេចក្ដីអធិប្បាយដែលលោក ខាហ្គិនបានអធិប្បាយអំពីជីវិតរបស់ខ្ញុំនៅ យប់មុននោះទេ។ អ្នកខ្លះបានគិតថា វាអវិជ្ជមានពេក។ អ្នកបានគិតថា «តើអ្នកណាចង់ឆ្លងកាត់គ្រប់រឿង ទាំងអស់នោះ?» បាទ ខ្ញុំនឹងប្រាប់ថា បើខ្ញុំមិនបានឆ្លងកាត់រឿងទាំងអស់នោះ នោះគ្មានអាគារក្រុមជំនុំនៅ ទីនេះនៅព្រឹកនេះឡើយ។ បើខ្ញុំមិនបានឆ្លងកាត់រឿងទាំងអស់នោះ អ្នកក៏មិននៅទីនេះផងដែរ! ប្អូនៗដែលជា«ក្មេងៗនៅក្រុមជំនុំ»នឹងមិននៅទីនេះឡើយ! បើខ្ញុំមិនឆ្លងកាត់រឿងទាំងអស់នោះ អ្នកសូម្បីតែមិនរស់រាន មានជីវិតផងដែរ! ខ្ញុំជួយឪពុកម្ដាយអ្នកឯងឲ្យស្គាល់ព្រះគ្រិស្ដ ខ្ញុំបានរៀបចំមង្គលការរបស់ពួកគាត់។ ខ្ញុំ បានធ្វើជាគ្រូគង្វាលដល់ពួកគេទាំងឆ្លងកាត់ការបែកបាក់ក្រុមជំនុំដ៏ព្រៃផ្សៃ។ ក្មេងៗនៅក្រុមជំនុំសូម្បីតែមិន មានជីវិតសោះ បើសិនជាខ្ញុំមិនឆ្លងកាត់ការឈឺចាប់ និងទុក្ខលំបាកទាំងអស់នោះ។

មានក្មេងនៅក្រុមជំនុំតែ១នាក់គត់ដែលសរសេរសំបុត្រថ្ងៃខួបកំណើតឲ្យខ្ញុំនៅថ្ងៃខួបកំណើតអាយុ ៧៥របស់ខ្ញុំ! «ពួក៣៩នាក់ទាំងនោះ»បានសរសេរសំបុត្រ ហើយអរគុណខ្ញុំ។ តែមានក្មេងនៅក្រុមជំនុំតែ១ នាក់គត់ដែលបានសរសេរឲ្យខ្ញុំ។ គាត់ជាក្មេងដែលបានកើតមក ហើយបានទទួលសេចក្ដីសង្រ្គោះនៅក្នុង ក្រុមជំនុំរបស់យើង ក្នុងចំណោមក្មេងទាំងអស់ មានតែគាត់តែ១នាក់គត់ដែលសរសេរសំបុត្រឲ្យខ្ញុំ។ ហើយ ពាក្យទាំងនោះដែលគាត់សរសេរធ្វើឲ្យចិត្ដខ្ញុំសប្បាយណាស់

ជូនចំពោះលោកបណ្ឌិត ហាយមើស៍ជាទីស្រឡាញ់

      រីករាយថ្ងៃខួបកំណើតអាយុ៧៥ឆ្នាំ។ សូមឲ្យព្រះអង្គព្រះទានពរគ្រប់ ទាំងកម្មវិធី និងព័ន្ធកិច្ចដ៏ស្មោះត្រង់របស់អ្នកសម្រាប់ព្រះយេស៊ូវ! ខ្ញុំអរគុណ ព្រះដែលខ្ញុំមានគ្រូគង្វាលដូចអ្នក! ខ្ញុំសូមអរគុណលោកគ្រូសម្រាប់ការដោះ ស្រាយនូវរឿងរ៉ាវ និងការដែលលោកគ្រូរស់នៅសម្រាប់ព្រះយេស៊ូវ។ ជីវិត របស់លោកគ្រូជាទីបន្ទាល់ដ៏អស្ចារ្យសម្រាប់ព្រះយេស៊ូវ! អរគុណលោកគ្រូ សម្រាប់គំរូដ៏ស្មោះត្រង់។ ដោយសារតែព្រះយេស៊ូវ ជីវិតរបស់អ្នកគឺជាជីវិតដ៏ អស្ចារ្យ ដោយសារជីវិតរបស់អ្នកប៉ះពាល់ដល់មនុស្សជាច្រើន។ «ចូរកាន់យ៉ាងខ្ជាប់ខ្ជួន ដោយឥតរង្គើ ទាំងធ្វើការព្រះអម្ចាស់»។ លោកបណ្ឌិតហាយ មើស៍ លោកគ្រូដាស់តឿនខ្ញុំពីខគម្ពីរនោះ ហើយខ្ញុំអធិស្ឋានថា ក្រុមជំនុំនេះ នឹងបន្ដទៅមុខ ហើយតតាំងដើម្បីធ្វើតាមចក្ខុវិស័យរបស់អ្នកសម្រាប់ក្រុម ជំនុំនេះ ហើយឲ្យឆេះឆួលសម្រាប់ព្រះយេស៊ូវ! សូមព្រះអង្គប្រទានពរដល់ លោកគ្រូ នៅក្នុងព្រះនាមព្រះយេស៊ូវ (ហើយប្អូននោះបានចុះហត្ថលេខា)។ នៅក្រោមឈ្មោះរបស់គាត់ គាត់បានដាក់គម្ពីរ១យ៉ូហាន ២:១

«ឯលោកីយ៍នេះ និងសេចក្តីប៉ងប្រាថ្នារបស់វា នោះកំពុងកន្លងទៅ តែអ្នកណាដែលធ្វើតាមព្រះហឫទ័យព្រះ នោះនឹងនៅជាប់អស់កល្បជានិច្ចវិញ»។

ខ្ញុំមិនខឹងចំពោះក្មេងៗផ្សេងទៀតនោះទេ។ មិនខឹងទាល់តែសោះ។ ខ្ញុំគ្រាន់តែភ័យខា្លចសម្រាប់ ព្រលឹងរបស់អ្នក។ ខ្ញុំគ្រាន់តែអធិស្ឋានសម្រាប់អ្នក ជួនកាលខ្ញុំពេញ១យប់។ ខ្ញុំខ្លាចសម្រាប់អ្នកដោយសារ តែខ្ញុំដឹងថា

«ត្រូវតែទ្រាំរងទុក្ខវេទនាជាច្រើន ទើបនឹងចូលទៅក្នុងនគរព្រះបាន»(កិច្ចការ ១៤:២២)។

ខ្ញុំដឹងថា បើអ្នកមិនស្រឡាញ់ «ពួកទាំង៣៩នាក់» បើអ្នកមិនស្រឡាញ់ពួកគេ ហើយមិនដើរតាមគំរូនៃការ លះបង់ខ្លួនឯងរបស់ពួកគេនោះទេ នោះអ្នកនឹងមិនអាចមានចំណែកក្នុងក្រុមជំនុំដ៏អស្ចារ្យពីក្ដីសុបិន និង ចក្ខុវិស័យរបស់ខ្ញុំបានឡើយ។ មនុស្សដែលមានក្បាលរឹង ហើយនិយាយថា «ខ្ញុំនឹងមិនធ្វើវាឡើយ» គេជា មនុស្សដែលស្ថិតនៅក្នុងគ្រោះថ្នាក់នៃការមិនអាចចូលក្នុងនគរព្រះបាន។ ព្រះគម្ពីរប្រាប់ថា « អ្នកណាដែលត្រូវបន្ទោសជាញយៗ តែតាំងចិត្តរឹងវិញ នោះត្រូវវិនាសក្នុង១រំពេច ទាល់បើជួយផង» (សុភាសិត ២៩:១)។ ព្រះយេស៊ូវមានបន្ទូលថា

«ដូច្នេះ ចូរនឹកចាំ ដែលឯងបានធ្លាក់ចេញពីសណ្ឋានណានោះ ហើយប្រែចិត្តចុះ រួចប្រព្រឹត្តតាមការដើមដំបូងនោះវិញ ពុំនោះសោត អញនឹងមកឯឯង ហើយនិងហូតយកជើងចង្កៀងឯងពីកន្លែងចេញ លើកតែឯងប្រែចិត្តឡើងវិញ» (វិវរណៈ ២:៥)។

សូមក្រោកឈរឡើង ហើយច្រៀងបទលេខ៣នៅលើក្រដាសចម្រៀងរបស់អ្នក។

ខ្ញុំថ្វាយទាំងអស់ដល់ព្រះយេស៊ូវ គ្រប់ទាំងអស់ដោយតាមព្រះអង្គ
   អស់គំនិត និងពាក្យសំដីដែរ នឹងគ្រប់ពេលវេលាខ្ញុំផង
ថ្វាយទាំងដល់ព្រះយេស៊ូវហើយគឺគ្រប់ពេលវេលាខ្ញុំផង
   ថ្វាយទាំងដល់ព្រះយេស៊ូវហើយគឺគ្រប់ពេលវេលាខ្ញុំផង

សូមឲ្យដៃខ្ញុំបានសំរេចតាមឲ្យជើងខ្ញុំបានតាមទ្រង់ប្រើ
   ឲ្យភ្នែកខ្ញុំឃើញតែព្រះយេស៊ូវ ហើយឲ្យបបូរមាត់សរសើរ
ថ្វាយទាំងអស់ដល់ព្រះយេស៊ូវហើយ សូមឲ្យបបូរមាត់សរសើរ
   ថ្វាយទាំងអស់ដល់ព្រះយេស៊ូវហើយ សូមឲ្យបបូរមាត់សរសើរ

តាំងពីជាប់ភ្នែកតាមព្រះយេស៊ូវ ខ្ញុំឥតបានឃើញអ្វីទៀតសោះ
   ដោយចិត្ដខ្ញុំរំជួលដិតតាមទ្រង់ ឃើញតែព្រះអង្គជាប់ឆ្កាងនោះ
ថ្វាយទាំងអស់ដល់ព្រះយេស៊ូវហើយ ឃើញតែព្រះជាប់ឆ្កាងនោះ
   ថ្វាយទាំងអស់ដល់ព្រះយេស៊ូវហើយ ឃើញតែព្រះជាប់ឆ្កាងនោះ
(«ខ្ញុំថ្វាយទាំងអស់ដល់ព្រះយេស៊ូវ» ដោយ Mary D. James, 1810-1883)។

ព្រះគ្រិស្ដបានសុគតលើឈើឆ្កាងដើម្បីសងអំពើបាបរបស់អ្នក។ ទ្រង់បានបង្ហូរព្រះលោហិតទ្រង់ ដើម្បីលាងសម្អាតអំពើបាបរបស់អ្នកទាំងអស់។ ទ្រង់បានរស់ពីសុគតឡើងវិញដើម្បីប្រទានជីវិតអស់កល្ប ជានិច្ចដល់អ្នក។ ទ្រង់គង់នៅលើស្ថានសួគ៌នៅខាងស្ដាំដៃព្រះវរបិតា។ នៅពេលអ្នកបែរចេញពីអំពើបាប ហើយទទួលជឿលើព្រះយេស៊ូវ នោះទ្រង់សង្រ្គោះអ្នកនៅពេលភ្លាមៗ។ បើអ្នកចង់និយាយជាមួយយើងអំពី សេចក្ដីសង្រ្គោះពីព្រះយេស៊ូវ សូមដើរតាមលោកបណ្ឌិត ខាហ្គិនដើម្បីទៅខាងក្រោយសាលប្រជុំឥឡូវនេះ។ អាម៉ែន។


បើសិនជាសេចក្ដីអធិប្បាយនេះជាព្រះពរសំរាប់បងប្អូន នោះសូមផ្ញើរអ៊ីម៉ែលទៅកាន់លោកបណ្ឌិត ហាយមើស៏ ហើយសូមប្រាប់គាត់ផង។ នៅពេលអ្នកសរសេរផ្ញើរទៅកាន់លោក ហាយមើស៍ សូមប្រាប់ពីប្រទេសរបស់អ្នក ឬក៏គាត់មិនអាចឆ្លើយតបទៅវិញ។ សូមចុចទីនេះ rlhymersjr@sbcglobal.net(សូមចុចទីនេះ) ។ បើសេចក្ដីអធិប្បាយទាំងនេះជាព្រះពរចំពោះអ្នក នោះសូមប្រាប់គាត់ ថែមទាំងប្រាប់ពីប្រទេសរបស់អ្នកផង។ អ្នកអាចសរសេរទៅកាន់លោក ហាយមើស៏ក្នុងភាសាណា ក៏បាន ប៉ុន្ដែ សូមសរសេរជាភាសាអង់គ្លេស បើសិនជាបងប្អូនអាចធ្វើបាន។ បើអ្នកចង់សរសេរទៅ គាត់តាមប្រៃណីយ៍ សូមសរសេរទៅកាន់អាស័យដ្ឋាន P.O. Box 15308, Los Angeles, CA 90015។ អ្នកអាចទូរស័ព្ទទៅគាត់តាមលេខ(៨១៨)៣៥២-០៤៥២។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអានសេចក្ដីអធិប្បាយរបស់ លោក ហាយមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗនៅលើអ៊ីធើណេត តាមគេហទំព័រ
www.sermonsfortheworld.com. ចុចលើ ”
សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ”

សេចក្ដីអធិប្បាយដែលសរសេរដៃទាំងនេះមិនហាមឲ្យថតចំលងទេ។ អ្នកប្រើវាដោយគ្មានការអនុញ្ញាតពីលោក
Dr. Hymers។ ទោះបីជាយ៉ាងណាក៏ដោយ គ្រប់សេចក្ដីអធិប្បាយជាវីដីអូទាំងអស់របស់លោក
Dr. Hymers ហាមថតចំលង ហើយអាចត្រឹមតែប្រើវាបានដោយមានការអនុញ្ញាត។

អានព្រះគម្ពីរមុនពេលអធិប្បាយដោយលោក Mr. Abel Prudhomme៖ កិច្ចការ ១៩:១៩-២៣ ។
ច្រៀងចំរៀងតែម្នាក់ឯងមុនអធិប្បាយដោយលោក Benjamin Kincaid Griffith៖
«រស់នៅសម្រាប់ព្រះយេស៊ូវ»(ដោយលោក Thomas O. Chisholm, 1866-1960)។


ចំណងជើងនៃសេចក្ដីអធិប្បាយ

ការចូលទៅក្នុងនគរព្រះតាមរយៈទុក្ខ
វេទនាជាច្រើន

ENTERING THE KINGDOM
THROUGH MUCH TRIBULATION

ដោយលោកបណ្ឌិត
Dr. R. L. Hymers, Jr.

« ក្រោយដែលប្រកាសប្រាប់ដំណឹងល្អ ហើយបានសិស្សជាច្រើននៅក្រុងនោះ នោះក៏ត្រឡប់ទៅឯលីស្ត្រា អ៊ីកូនាម និងអាន់ទីយ៉ូកវិញ ព្រមទាំងចំរើនកំឡាំងដល់ពួកសិស្ស ឲ្យមានចិត្តរឹងប៉ឹងឡើង ហើយទូន្មានឲ្យនៅស្ថិតស្ថេរក្នុងសេចក្តីជំនឿ ដោយពាក្យថា ត្រូវតែទ្រាំរងទុក្ខវេទនាជាច្រើន ទើបនឹងចូលទៅក្នុងនគរព្រះបាន»(កិច្ចការ ១៤:២១-២២)។

(លូកា ១៤:២៧; ៩:៦២; អេម៉ុស ៥:១៥; វិវរណៈ ៣:១៦)

១.  ទីមួយ ទុក្ខវេទនានៃការប្រែចិត្ដ។ លោកុប្បត្ដិ ៣២:២៤, ២៥, ៣០, ៣១;
កិច្ចការ ៩:៥, ៦, ១៧។

២.  ទីពីរ ទុក្ខវេទនានៃការញែកជាបរិសុទ្ធ។ រ៉ូម ៥:៣-៥; ១យ៉ូហាន ២:១៧;
សុភាសិត ២៩:១; វិវរណៈ ២:៥។