Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




លោកដេម៉ាសបានលះចោលខ្ញុំហើយ!

DEMAS HAS FORSAKEN ME!
(Cambodian)

ដោយលោកបណ្ឌិត
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស ថ្ងៃរបស់ព្រះអម្ចាស់នៅពេលព្រឹក មេសា ១៧ ២០១៦
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Morning, April 17, 2016

«ដ្បិតអ្នកដេម៉ាសបានលះចោលខ្ញុំហើយ ដោយគាត់ស្រឡាញ់លោកីយ៍នេះ»
(២ធីម៉ូថេ ៤:០)។


ប៉ូលបាននិយាយពីលោកដេម៉ាសចំនួន៣ដងនៅក្នុងគម្ពីរសញ្ញាថ្មី។ គាត់ត្រូវបានហៅថា ជាគូកន ធ្វើការជាមួយប៉ុលនៅក្នុងគម្ពីរភីលេម៉ូនខ២៤។ ប៉ុន្ដែក្នុងកូឡ៉ូស ៤:១៤ គាត់ត្រឹមតែត្រូវបានបង្ហាញប្រាប់តែ ប៉ុណ្ណោះ។ លោកបណ្ឌិត ម៉ាកជីបានប្រសាសន៍ថា

មុនដំបូងនៅពេលប៉ូលបានបង្ហាញប្រាប់ពីលោកដេម៉ាស នោះគាត់បានហៅ លោកដេម៉ាសជាគូកនធ្វើការជាមួយគ្នា។ នៅក្នុង{កូឡ៉ូស ៤:១៤នេះ គាត់ ប្រាប់ពី «លោកដេម៉ាស» តាមធម្មតា ខ្ញុំគិតថា កន្លែងអាចបង្ហាញថា ប៉ូល ពិតជា{មិន}ច្បាស់លាស់អំពីគាត់ទេនៅពេលនេះ។ ពេលក្រោយមក លោក ដេម៉ាសបានបោះបង់ចោលប៉ូល។ អីក៏ជាសោដកម្មម្ល៉េះ! (J. Vernon McGee, Th.D., Thru the Bible, volume V, p. 365; កត់សំគាល់កូឡូស ៤:៤)។

ដូច្នេះ នៅពេលយើងងាកមកមើលអត្ថបទគម្ពីររបស់យើង សាវកប៉ូលប្រាប់ថា

«ដ្បិតអ្នកដេម៉ាសបានលះចោលខ្ញុំហើយ ដោយគាត់ស្រឡាញ់លោកីយ៍នេះ»
(២ធីម៉ូថេ ៤:០)។

ពាក្យ «លះចោល»តាមភាសាក្រេកមានន័យថា «បោះបង់ចោលទាំងស្រុង មានគំនិតចាកចេញពីនរណាម្នាក់នៅក្នុងស្ថានភាពអាក្រក់មែនទែន»(MacArthur Study Bible)។

បើអ្នកបន្ដធ្វើជាគ្រីស្ទានពិតប្រាកដ នោះអ្នកនឹងឃើញមនុស្សធ្វើដូចនេះច្រើនដង។ ប៉ុន្មានឆ្នាំមុនខ្ញុំបានមើលរូបថតចាស់ៗមួយចំនួនជាមួយប្រពន្ធខ្ញុំនៅថ្ងៃខួបកំណើតរបស់នាង។ ការពិត នោះជារូបថត ដែលត្រូវបានថតប្រហែល២៥ឆ្នាំមុន។ ប្រពន្ធខ្ញុំមើលទៅនៅតែក្មេងដដែល។ ប៉ុន្ដែខ្ញុំមើលទៅចាស់មែនទែន ដោយសារតែខ្ញុំឡើងទម្ងន់ច្រើនពីការព្យាបាលជំងឺមហារីក។ នៅក្នុងរូបថតមួយ ប្រពន្ធខ្ញុំបានអង្គុយជាមួយ មនុស្ស១ក្រុមដែលមានគ្នា១២នាក់។ ក្នុងចំណោមមនុស្សទាំងនោះ ត្រឹមតែមានមនុស្ស៣នាក់គត់នៅតែ នៅក្នុងក្រុមជំនុំរបស់យើងដូចជា៖ អីលៀណា ឡែស្លី និងលោក ផ្រូដោម៊ី។ មនុស្ស៩នាក់ផ្សេងទៀតបាន លះចោលយើង។ ការស្គាល់មនុស្សនីមួយៗទាំងនោះ ខ្ញុំអាចត្រឹមតែនិយាយអ្វីដែលប៉ូលប្រាប់

«{ពួកគេបាន}លះចោលខ្ញុំហើយ ដោយគាត់ស្រឡាញ់លោកីយ៍នេះ» (២ធីម៉ូថេ ៤:០)។

វាជាការពិតដែលសមាជិកក្រុមជំនុំ៩នាក់ទាំងនោះស្ថិតក្នុងរូបថតនោះ។ ពួកគេបានលះចោលយើង ហើយ បានត្រលប់ទៅលោកីយវិញ។ តើបញ្ហានោះនឹងកើតឡើងម្ដងទៀតឬអី? បាទ ពិតប្រាកដណាស់។ មិនយូរមិនឆាប់ មនុស្សដែលស្រឡាញ់លោកីយនេះស្ទើរតែទាំងអស់នឹងចេញពីក្រុមជំនុំ។ កុំឆ្ងល់ឡើយ អ្នកណាដែលនៅជាប់នឹងរូបថតដែលគេថតឥឡូវនេះ ហើយអ្នកនឹងអាចមើលកាន់មនុស្សក្នុងរូបថត ដោយដឹងថា ពួកគេក៏បានលះចោលយើង «ដោយស្រឡាញ់លោកីយនេះ»ផងដែរ។ សូម្បីតែព្រះចាត់បញ្ជូនការរស់ឡើង វិញដ៏ធំមួយ ហើយមានមនុស្សជាច្រើនប្រមូលផ្ដុំគ្នាក៏ដោយ វានៅតែជារឿងពិតដែលថា មនុស្សផ្សេងទៀត នឹងលះចោលយើ «ដោយស្រឡាញ់លោកីយនេះ»។

ខ្ញុំមិននិយាយដូច្នោះដើម្បីឲ្យអ្នកមានអារម្មណ៍មិនល្អនោះទេ។ ខ្ញុំគ្រាន់តែនិយាយដូច្នោះ ដើម្បីកុំ ឲ្យអ្នកភ្ញាក់ផ្អើលនៅពេលវាកើតឡើង។ ព្រះបន្ទូលទាំងនេះបានប្រាប់ដើម្បីព្រមានយើង។ វាមិនត្រឹមតែកើត ឡើងចំពោះសាវកប៉ូលតែប៉ុណ្ណោះទេ។ វានឹងកើតឡើងចំពោះអ្នក និងខ្ញុំផងដែរ។

«ដ្បិតអ្នកដេម៉ាសបានលះចោលខ្ញុំហើយ ដោយគាត់ស្រឡាញ់លោកីយ៍នេះ»

តើលោកដេម៉ាសកើតអីទៅ? លោកម៉ាថាយ ហែនរីពន្យល់ថា លោកដេម៉ាស «ត្រូវហៅចេញពី ព័ន្ធកិច្ចរបស់គាត់ដោយសារការងារខាងលោកីយ ដែលគាត់បានជាប់ទាក់ទិនជាមួយ។ គាត់បោះបង់ចោល ព្រះគ្រិស្ដ និងដំណឹងល្អរបស់ទ្រង់ ទាំងបំភ្លេចចោល ហើយគាត់បានស្រឡាញ់លោកីយនេះ។ ចូរសំគាល់ ថា៖ ជារឿយៗ ការស្រឡាញ់លោកីយនេះគឺជាដើមហេតុនៃការបោះបង់ចោលសេចក្ដីពិត និងផ្លូវរបស់ព្រះ យេស៊ូវគ្រិស្ដ»(កត់សំគាល់២ធីម៉ូថេ ៤:១០)។

លោកបណ្ឌិត ម៉ាកខាដឺបង្រៀនខុសពីព្រះលោហិតរបស់ព្រះគ្រិស្ដ។ តែគាត់បង្រៀនរឿងផ្សេង ទៀតដែលត្រឹមត្រូវ។ គាត់បានបង្រៀនថា «លោកដេម៉ាសជាសិស្សស្មោះត្រង់ម្នាក់ នៅពេលគ្មានបញ្ហា គាត់មិនដែលរាប់លះបង់នៃការប្ដេជ្ញាចិត្ដពិតប្រាកដចំពោះព្រះគ្រិស្ដឡើយ» (MacArthur Study Bible, ibid.)។ មនុស្សប្រភេទនេះត្រូវបានរៀបរាប់នៅក្នុងរឿងប្រៀបធៀបនៃអ្នកព្រោះគ្រាប់ពូជ

«ឯពួកអ្នកដែលទទួលនៅលើថ្ម គឺអស់អ្នកដែលកាលណាឮព្រះបន្ទូលហើយ នោះក៏ទទួលដោយអំណរ តែគ្មានចាក់ឫសសោះ គេជឿនៅតែ១ស្របក់ប៉ុណ្ណោះ លុះកើតមានសេចក្តីល្បួង នោះគេរសាយចិត្តទៅវិញ»(លូកា ៨:៣)។

ពួកគេគ្មានការប្រែចិត្ដពិតប្រាកដនោះទេ។ ពួកគេមិនបានចាក់ឬសនៅក្នុងព្រះគ្រិស្ដឡើយ ដូច្នេះ នៅពេលសេចក្ដីល្បួងមកដល់ នោះពួកគេចេញពីក្រុមជំនុំរបស់គេ ហើយត្រលប់ទៅផ្លូវលោកីយវិញ។ ជារឿយៗ ការនេះកើតឡើងនៅគ្រាផ្លាស់ប្ដូរ។ គ្រាផ្លាស់ប្ដូរសម្រាប់ដេម៉ាស គឺនៅពេលប៉ូលជាប់ក្នុងគុក។ អ្វីទាំងអស់បានផ្លាស់ប្ដូរចំពោះគាត់។ ហើយនៅក្នុងគ្រាផ្លាស់ប្ដូរនោះ វាបើកសំដែងថា គាត់គ្មានឬសពិត ប្រាកដឡើយនៅក្នុងព្រះគ្រិស្ដ ហើយគាត់បានត្រលប់ទៅលោកីយវិញ ទាំងបានលះចោលប៉ូល។

យើងឃើញបញ្ហានេះកើតឡើងនៅពេលមនុស្សវ័យក្មេងរៀនចប់មហាវិទ្យាល័យ។ វាជាគ្រាផ្លាស់ ប្ដូរ។ ពួកគេគិតថា គ្មានអ្នកណាធ្លាប់ឆ្លងកាត់រឿងនេះពីមុនឡើយ! «របស់ខ្ញុំ ខ្ញុំមានអាជីបនៅមុខខ្ញុំហើយ! អ្នកអាចមិនរំពឹងចង់ឲ្យខ្ញុំរងទុក្ខសម្រាប់ព្រះគ្រិស្ដ ហើយស្មោះត្រង់បានឡើយ! នៅពេលខ្ញុំនៅក្មេង ខ្ញុំមាន ភាពដូច្នេះ! ឥឡូវនេះខ្ញុំជាមនុស្សវ័យចំនាស់ម្នាក់ ខ្ញុំត្រូវតែប្រើកម្លាំងរបស់ខ្ញុំដើម្បីអាជីបខ្ញុំ។ តើអ្នកឯងអត់ យល់ទេឬអី? វាជាអាជីបរបស់ខ្ញុំ!» អូ បាទ ខ្ញុំយល់ច្បាស់ណាស់! អ្នកដឹងទេ ខ្ញុំបានឆ្លងកាត់រឿងដូចគ្នា នោះដែរ។ ភាពខុសគ្នារវាងយើងគឺថា ខ្ញុំបន្ដដើរតាមគំរូប៉ុល ហើយអ្នកបានជាប់ទាក់ទិននឹងលោកីយនេះ។ ភាពខុសគ្នាគឺថា ខ្ញុំបានប្រែចិត្ដ ហើយអ្នកត្រឹមតែ «សម្រេចចិត្ដ»ក្លាយក្លែង និងរាក់ៗតែប៉ុណ្ណោះ។ នៅពេល អ្នកជួបការល្បងល នោះអ្នកគ្មានឬសសោះ! ខ្ញុំមានឬសនៅក្នុងព្រះគ្រិស្ដ ហើយអ្នកមិនដែលមានឡើយ! វាសាមញ្ញដូចនោះ!

ឬក៏ជារឿយៗ សេចក្ដីល្បួងកើតមាននៅក្នុងគ្រាផ្លាស់ប្ដូរ១ផ្សេងទៀត។ មនុស្សវ័យក្មេងធ្លាក់ក្នុង ស្នេហា ការណាត់ជួប នៅពេលនោះហើយពួកគេចេញពីក្រុមជំនុំ ហើយចូលទៅក្នុងលោកីយនេះ។

ឬក៏វាកើតឡើងនៅពេលអ្នកមានកូន។ អ្នកគិតថា «ក្រោយមកទៀត ឥឡូវនេះខ្ញុំមានកូន ម្នាក់ហើយ! ឥឡូវនេះអ្នកមិនអាចរំពឹងចង់ឲ្យខ្ញុំស្មោះត្រង់ជាមួយព្រះអម្ចាស់បានឡើយ»។ អត់អីទេពួក យើងដែលនៅសល់បានស្មោះត្រង់ក្នុងការនាំកូនៗរបស់យើងមកគ្រប់កម្មវិធីទាំងអស់។ អ្នកគិតថា គ្មានអ្នក ណាម្នាក់បានឆ្លងកាត់រឿងនេះកាលពីមុនឡើយ! តែមូលហេតុដ៏ពិតគឺថា អ្នកគ្មានឬសនៅក្នុងព្រះគ្រិស្ដ អ្នកត្រឹមតែប្រែចិត្ដក្លែងក្លាយតែប៉ុណ្ណោះ មិនមែនពិតនោះទេ! បើអ្នកយកផ្លូវខុស នៅពេលអ្នករៀនចប់មហា វិទ្យាល័យ នោះអ្នកនឹងមិនដែលត្រលប់មកឯផ្លូវត្រឹមត្រូវវិញឡើយ។ អ្នកអាចធ្វើរឿងខ្លះនៅក្នុងក្រុមជំនុំ តែ អ្នកនឹងមិនអាចធ្វើជាទាហានដ៏ខ្លាំងរបស់ព្រះគ្រិស្ដ ដូចដែលអ្នកអាចធ្វើឡើយ! ដែលអ្នកគួរតែបានធ្វើ! កវី និពន្ធឈ្មោះលោករ៉ោប៊ឺត ហ្រោសថ៍បានប្រាប់យ៉ាងល្បីល្បាញថា

ខ្ញុំនឹងថ្លែងប្រាប់ពីរឿងនេះឲ្យគេឃើញ
នៅកន្លែងណាក៏ដោយ ពេលណាក៏ដោយ
ផ្លូវ២ញែកពីគ្នាក្នុងព្រៃ ហើយខ្ញុំ
រើសយកផ្លូវដែលមនុស្សតិចតួចបានដើរតាមម
ហើយផ្លូវនោះធ្វើឲ្យខ្ញុំខុសពីមុនទាំងស្រុង
   («ផ្លូវដែលមិនត្រូវរើស»ដោយលោក Robert Frost, 1874-1963)។

គ្រាណាអ្នករើសយកផ្លូវខុស គ្មានការបែរក្រោយឡើយ។ នៅក្នុងរយៈពេល៥៨ឆ្នាំក្នុងព័ន្ធកិច្ចបំរើ ព្រះ ខ្ញុំមិនដែលឃើញមនុស្សណាម្នាក់ធ្វើបានឡើយ! គ្មានម្នាក់សោះ! សូមចាំថា លោកដេម៉ាសមិនដែល ត្រលប់មករកសាវកប៉ូលវិញឡើយ ហើយអ្នកក៏ដូចគ្នាដែរ។ នោះមានន័យថា អ្នកត្រូវតែប្រុងប្រយ័ត្នឲ្យមែន ទែនពីផ្លូវដែលដើរនៅក្នុងគ្រាផ្លាស់ប្ដូរនៃដំណើរជីវិត។ លោកីយនឹងប្រាប់អ្នកថា អ្នកអាចកែច្នៃជីវិតរបស់អ្នក ជាថ្មីក្នុងពេលច្រើនដង។ តែលោកីយកុហកអ្នក ពេលវាប្រាប់ដូចនោះ។ ខ្ញុំមិនដែលឃើញជីវិតមនុស្សដែលត្រូវបានកែច្នៃជាថ្មីទាំងស្រុងឡើយ។ ខ្ញុំចាំពីស្រ្ដីម្នាក់ដែលខ្ញុំស្គាល់ នាងខំប្រឹងកែច្នៃជីវិតរបស់នាងជាថ្មីខ្លាំង ណាស់។ នាងបាននិយាយពីរឿងនេះគ្រប់ពេលវេលា កាលខ្ញុំបានរស់នៅក្នុងបន្ទប់ជួលក្នុងផ្ទះរបស់នាង។ ប៉ុន្មានឆ្នាំក្រោយមកនៃការព្យាយាមដើម្បីកែច្នៃជីវិតរបស់នាង នៅចុងបញ្ចប់នាងបានខួចខួរក្បាល។ នេះជា រឿងពិត! មិត្ដសំឡាញ់ខ្ញុំអើយ សូមប្រុងប្រយ័ត្នពីផ្លូវដែលអ្នករើសយក! នាងនិយាយថា «បើខ្ញុំដើរតាមផ្លូវរបស់ព្រះគ្រិស្ដ នោះខ្ញុំនឹងបាត់បង់អ្វីៗទាំងអស់! ខ្ញុំនឹងបាត់បង់របស់ខ្លះដែលមានតម្លៃណាស់។ ដូច្នោះ ហើយនាងបានខួចខួរក្បាលរបស់នាង ដូចដែលលោកដេម៉ាសបានបាត់បង់ព្រលឹងរបស់គាត់!

«ដ្បិតអ្នកដេម៉ាសបានលះចោលខ្ញុំហើយ ដោយគាត់ស្រឡាញ់លោកីយ៍នេះ»

ខ្ញុំបានរស់នៅរយៈពេល៧៥ឆ្នាំហើយ។ នៅពេលអ្នកបានរស់នៅបានយូរដូច្នោះ អ្នកអាចនិយាយឃើញមុខមនុស្សដែលបានឆ្លងកាត់នៅក្នុងជីវិតរបស់អ្នក។ អ្នកស្គាល់មុខមនុស្សជាច្រើន! ២០ រាប់រយ រាប់ពាន់! ខ្ទង់មុខមនុស្សពីម្នាក់ទៅម្នាក់ពីមនុស្សម្នាក់! ហើយតើមុខមនុស្សទាំងនោះប្រាប់ពីអ្វី ទៅ? កាលគេឆ្លងកាត់នៅមុខខ្ញុំក្នុងទីងងឹត គេនិយាយថា «គ្មានអ្វីសោះនៅក្នុងលោកីយដែលមានតម្លៃស្មើ នឹងការបាត់បង់ព្រលឹងរបស់អ្នក! បាត់បង់ព្រលឹងរបស់អ្នកសម្រាប់រឿងនោះ! តើអ្នកឆ្កួតឬអី?» នោះជាអ្វី ដែលព្រលឹងទាំងនោះខ្សឹបដាក់ខ្ញុំ កាលគេចូលក្នុងសេចក្ដីងងឹង។

អ្នកនិយាយថា «ខ្ញុំមានជីវិតរបស់ខ្ញុំទាំងស្រុងនៅមុខខ្ញុំ»។ អ្នកនឹងមិនស្ដាប់ខ្ញុំទេ នៅពេលខ្ញុំប្រាប់ អ្នកថា វាត្រឹមតែពីរបីខែតែប៉ុណ្ណោះ។ គេវិលក្បុងលឿនណាស់ដែលអ្នកនឹងមិនស្គាល់កន្លែងណាដែលពួកគេ បានទៅឡើយ ដ្បិតពេលវេលាកន្លងទៅលឿនណាស់ វាយឺតពេលជារៀងរហូតដើម្បីកែច្នៃជីវិតរបស់អ្នក! គ្មានអ្នកណាម្នាក់ធ្លាប់វិលមកវិញឡើយ បន្ទាប់ពីពួកគេបានបដិសេធមិនរើសផ្លូវត្រឹមត្រូវ។ សូមចាំថា លោកដេម៉ាសមិនដែលបកក្រោយឡើយ! ខ្ញុំនឹងប្រាប់អ្នកនូវរឿងពីរបីអំពីមនុស្សដូចនោះ។

ឪពុករបស់នាងជាគ្រូអធិប្បាយម្នាក់។ នាងបានលេងប៉្យាណូនៅក្នុងក្រុមជំនុំរបស់គាត់។ នាងជា ក្មេងស្រីមិនស្អាតម្នាក់ គ្មានអ្វីសោះដើម្បីមើលនាង។ ដូច្នេះនៅពេលក្មេងប្រុសខូចម្នាក់បានមើលកាន់នាង នាងបានទៅជាមួយក្មេងប្រុសនោះ ទាំងភ្លេចពីសេចក្ដីជំនឿដែលនាងមិនដែលស្គាល់ ហើយនាងបានទៅជា មួយគាត់ រហូតដល់គាត់បានធ្វើឲ្យនាងខូចចិត្ដ ថែមទាំងនាងបានពុះពារដើម្បីរស់នៅសម្រាប់ពួកគេទាំង២នាក់។ ខ្ញុំមិនអាចជួយនាងឥឡូវនេះបានឡើយ។ នាងចាស់ពេក ហើយគួរឲ្យពិបាកចិត្ដដើម្បីស្ដាប់លឺពាក្យទាំងនោះ។ ខ្ញុំបានអៀមនាងលើខ្នងខ្ញុំកាត់ភ្លៀងទៅមន្ទីរពេទ្យដែលនាងបានស្លាប់។ ចិត្ដរបស់នាងបាន ស្លាប់យូរឆ្នាំមុននោះមកហើយ។ ខ្ញុំបានរក្សាទុកព្យាណូនាងនៅក្នុងបន្ទប់ទទួលភ្ញៀវរបស់ខ្ញុំ ដើម្បីរំលឹកខ្ញុំពី ផ្លូវដែលនាងមិនបានដើរ។

មុនដំបូងគាត់បានចេញពីកសិដ្ឋាន ដោយសារតែគាត់ជាកូនច្បងគេ។ គាត់ដឹងពីអ្វីដែលគាត់ចង់ បាន ហើយគាត់ទទួលបានវា គាត់រៀបការជាមួយស្រ្ដីមានម្នាក់ ហើយរកលុយបានច្រើន។ ប្រពន្ធអារបស់ គាត់ចង់បានក្មេងស្រីតូចម្នាក់ខ្លាំងណាស់ ដូច្នេះគាត់បានទិញក្មេងស្រីម្នាក់ឲ្យនាង។ ឥឡូវនេះគាត់មាន លុយច្រើន។ គាត់បានគិតថា គាត់អាចទិញអ្វីៗទាំងអស់! ក្រោយមកប្រពន្ធគាត់បានស្លាប់។ បន្ទាប់មកក្មេង ស្រីនោះបានក្លាយជាក្មេងអាក្រក់ម្នាក់។ បន្ទាប់មកគេបានទុកគាត់ចោលម្នាក់ឯងនៅក្នុងផ្ទះធំរបស់គាត់។ ពួកគេបានរកឃើញគាត់នៅទីនោះ គាត់បានចាក់សោរបន្ទប់គេងទាំងមានកាំភ្លើងខ្លីជាប់នឹងដៃរបស់គាត់ ហើយខ្វិនដោយសារជំងឺដាច់សរសៃឈាមខួរក្បាល។ ខ្ញុំបានទៅជួបគាត់នៅមន្ទីរពេទ្យ។ គាត់មិនអាច និយាយបានឡើយ។ ខ្ញុំបានចាប់ដៃគាត់ដើម្បីអធិស្ឋានសម្រាប់គាត់។ គាត់បានស្រែកយំខ្លាំងៗដូចជាសត្វ ខ្ញុំមិនអាចគិតដល់សោះ។ នៅពេលខ្ញុំបានឃើញគាត់នៅថ្ងៃបន្ទាប់មកទៀត គាត់កំពុងដេកនៅក្នុងក្ដារមឈូសដ៏ថ្លៃមួយ។ មានរុយមួយបានទំលើមុខរបស់គាត់។ គាត់ជាអ្នកមាន តែគាត់គ្មានជីវិតដើម្បីបក់រុយ ចេញឡើយ។ ខ្ញុំបានរក្សាទុកគំនូរបស់គាត់នៅក្នុងបន្ទប់ទទួលភ្ញៀវរបស់ខ្ញុំដើម្បីរំលឹកខ្ញុំពីផ្លូវដែលគាត់មិន បានដើរ។

អ្នកនិយាយថា «ខ្ញុំមានមួយឆាកជីវិតនៅមុខខ្ញុំ»។ អ្នកនឹងមិនស្ដាប់ខ្ញុំឡើយនៅពេលខ្ញុំប្រាប់អ្នកថា វាត្រឹមតែពីរបីខែតែប៉ុណ្ណោះ។ គេវិលក្បុងលឿនណាស់ដែលអ្នកនឹងមិនស្គាល់កន្លែងណាដែលពួកគេ បានទៅឡើយ ដ្បិតពេលវេលាកន្លងទៅលឿនណាស់ វាយឺតពេលជារៀងរហូតដើម្បីកែច្នៃជីវិតរបស់អ្នក! គ្មានអ្នកណាម្នាក់ធ្លាប់វិលមកវិញឡើយ បន្ទាប់ពីពួកគេបានបដិសេធមិនរើសផ្លូវត្រឹមត្រូវ។ លោកដេម៉ាស មិនដែលត្រលប់មកឯប៉ុលវិញឡើយ។

កាលពីយប់ថ្ងៃអាទិត្យមុនលោកបណ្ឌិត ខាហ្គិនបានប្រាប់អ្នកអំពីជីវិតរបស់ខ្ញុំ។ គាត់បានប្រាប់ថា វាជា «ឆ្នាំនៃចម្បាំង ការក្បត់ និងការត្រឡប់ថយក្រោយ»។ ចំពោះអ្នកប្រហែលជាវាហាក់ដូចជា ជីវិតរបស់ គ្រូគង្វាលម្នាក់ពិបាកពេក យូរពេក ហើយពេញដោយថ្ងៃអាក្រក់។ អ្នកគិតថា ប្រហែលវាជាខ្ញុំដែលបានដើរ ផ្លូវវៀចនៅក្នុងផ្លូវនៃជិវិត។ ប្រហែលនោះជាអ្វីដែលលោកដេម៉ាស់បានគិត នៅពេលគាត់បានឃើញប៉ុល ចាប់ច្រវ៉ាក់ ទាំងរងទុក្ខវេទនាក្នុងគុក។ ប្រពន្ធខ្ញុំ និងខ្ញុំបានទៅមើលគុកដ៏ងងឹតនៅក្នុងរ៉ូមនោះ។ ការពិត យើងបានចូលទៅក្នុងបន្ទប់ឃុំឃាំងក្នុងគុក ដែលប៉ុលបានសរសេរគម្ពីរ២ធីម៉ូថេ។ ហើយដេម៉ាសខ្លាចថា គាត់នឹងទៅកន្លែងនោះដែរ។ ដូច្នេះគាត់បានលះចោលសាវកប៉ុល។ ហើយប៉ុលបានសរសេរពាក្យដ៏អាក្រក់ ទាំងនោះ

«ដ្បិតអ្នកដេម៉ាសបានលះចោលខ្ញុំហើយ ដោយគាត់ស្រឡាញ់លោកីយ៍នេះ»

ប៉ុន្ដែលោកដេម៉ាសបានខុស ហើយអ្នកខុសដែរ។ ទោះបីជាផ្លូវនេះពិបាកក៏ដោយ វានាំឲ្យខ្ញុំមានក្ដី អំណរ នាំឲ្យខ្ញុំមានប្រពន្ឌដ៏អស្ចារ្យពេកដើម្បីពិពណ៌នាប្រាប់ និងមិត្ដភាពដែលខ្ញុំមិនដែលស្គាល់សោះឡើយ បើសិនជាខ្ញុំបានដើរផ្លូវវៀចនៅក្នុងផ្លូវជីវិត កាលខ្ញុំនៅតែជាក្មេងជំទង់ម្នាក់។

អេរិក ប៉ូត ក្លីបប៉ូនជាចៅប្រុសរបស់លោកវីលៀម ប៉ូត អ្នកបង្កើតសមាគមន៍សាវេសឹនអាមី ហើយ គាត់ជាកូនប្រុសរបស់គ្រូអធិប្បាយម្នាក់។ អេរិកបានទៅប្រទេសអាហ្វ្រិកដើម្បីធ្វើជាបេសកជនរបស់ពួកជំនុំ នៃព្រះ។ គាត់បានស្លាប់ត្រឹមតែ២សប្ដាហ៍ក្រោយមក ប្រពន្ធដ៏មានទំងន់របស់គាត់ឡូសីល និងកូនស្រីវ័យ ក្មេងរបស់គេបានមកដល់កន្លែងនោះ។ គាត់ត្រឹមតែមានអាយុ២៩ឆ្នាំប៉ុណ្ណោះកាលគាត់ស្លាប់។ ក្រោយមក ប្រពន្ធគាត់បាននិពន្ធពីការស្លាប់ដ៏ជាសោនាដកម្មរបស់ប្ដីគាត់នៅក្នុងសៀវភៅមួយដែលមានចំណងជើងថា «ការស្ដាប់បង្គាប់រហូតដល់ទីមរណៈ»។ នាងបានប្រាប់ពីកម្មវិធីថ្វាយបង្គំព្រះមួយនៅពេលនាង និងអេរិក បានចូលរួមមុនពេលទុកអ្វីខ្លះសម្រាប់ប្រទេសអាហ្រិ្វក។ ពួកគេបានអធិស្ឋាន ហើយច្រៀងចម្រៀងដែល ម្ដាយរបស់អេរិកបាននិពន្ធ

ខ្ញុំផ្កាប់មុខនៅព្រះបាទារបស់ទ្រង់
ខ្ញុំថ្វាយគ្រប់ទាំងអស់ដល់ទ្រង់
ទោះខ្ញុំរងទុក្ខ រស់ឬស្លាប់ក្ដី
សម្រាប់ព្រះអម្ចាស់ខ្ញុំដែលបានជាប់ឆ្កាង។

នៅក្នុងសៀវភៅរបស់នាងដែលប្រាប់អំពីបុណ្យសពរបស់ប្ដីនាង។ ជនជាតិអាហ្រិ្វកដែលមិនធ្លាប់ លឺដំណឹងល្អរាប់រយនាក់បានមកទីនោះដើម្បីមើលការបញ្ចុះសពរបស់គ្រីស្ទាន។ នាងសរសេរថា «ក្រោយមកបន្ទាប់ពីអធិស្ឋានចប់ គេយកមឈូសខាងលើដាក់ចូល ហើយដុំដែកគោលជាប់។ អ្នកអាចស្រមៃឃើញ ពីការឈឺចាប់ដែលបុកនៅក្នុងចិត្ដរបស់ខ្ញុំកាលគេយកញញួរវាយក្ដារមឈូសនោះមួយៗ»។ ក្រោយមកនាង និយាយថា «ខ្ញុំយល់ដឹងថា បេសកជនសព្វថ្ងៃនេះមានជោគជ័យដ៏ធំដោយព្រោះតែទាហានពលីកម្មដែល បានលះបង់ជីវិតរបស់ពួកគេនៅ{កន្លែង}ដែលព្រះត្រាស់ហៅឲ្យទៅ សម្រាប់ព្រលឹងមនុស្សដែលកំពុងវិនាស ដែលពួកគេស្រឡាញ់ខ្លាំងមែនទែន។ វាត្រូវបានប្រាប់ថា ជួនកាលផ្នូរដ៏ឯកោរនៅកន្លែងដាច់ស្រយាលនោះ បានធ្វើឲ្យជីវិត និងចិត្ដរបស់បងប្អូននៅទីនោះចាប់អារម្មណ៍នៅជាប់យូរ ជាជាងជីវិតនៃការខំប្រឹងប្រែង ដ្បិតឈើឆ្កាងដ៏សាមញ្ញដែលបានលើកពីដីបានពោលច្បាស់ជាងពាក្យសំដីជាច្រើន»។

អេរិក ប៉ូត ក្លីបប៉ូនត្រឹមតែមានអាយុ២៩ឆ្នាំប៉ុណ្ណោះកាលគាត់បានបម្រើព្រះនៅកន្លែងផ្សេង ជា កន្លែងដែលមនុស្សមិនស្គាល់ពីគ្រិស្ដសាសនាសោះឡើយ។ គាត់បានរស់នៅទីនោះត្រឹមតែ២សប្ដាហ៍តែប៉ុណ្ណោះបន្ទាប់ពីគាត់បានទៅដល់។ សេចក្ដីអធិប្បាយតែ១គត់របស់គាត់ដែលគាត់បានបង្រៀនជាជីវិតគាត់ ដែលអ្នកផ្សេងទៀតបានបង្រៀននៅក្នុងសេចក្ដីអធិប្បាយក្នុងបុណ្យសពរបស់គាត់ កាលជនជាតិអាហ្រ្វិក ដែលមិនជឿព្រះរាប់រយនាងបានស្ដាប់។

តែបុណ្យសពដ៏តូចនោះជាការចាប់ផ្ដើមសាសនាគ្រិស្ដនៅក្នុងស្រុកបើខីណា ហ្វាសសូ។ សព្វថ្ងៃ នេះ ពួកក្រុមជំនុំនៃព្រះនៅប៉ែកខាងនោះនៃប្រទេសអាហ្រ្វិកចងចាំពីលោកអេរិក ប៉ូត ក្លីបប៉ូន ទុកជាវិរៈ បុរសខាងជំនឿម្នាក់ ដែលបានថ្វាយជីវិតរបស់គាត់ដើម្បីដើរតាមការត្រាស់ហៅរបស់ព្រះ។ សព្វថ្ងៃនេះក្រុម ជំនុំនៃព្រះធំជាងនិកាយប្រូតែស្ដង់ដ៏ធំបំផុតនៅទីនោះ។ ក្រុមជំនុំច្រើនជាង៤៥០០របស់ពួកគេ និងចំណុច ដែលប្រកាសដំណឹងល្អផ្សេងៗបានបម្រើជនជាតិអាហ្រិ្វកដែលជឿលើព្រះច្រើន១.២លាននាក់។ ឆាកជីវិត ដ៏ខ្លីរបស់អេរិកបានធ្វើឲ្យមនុស្សរាប់ពាន់ ដែលមិនអាចប្រាប់បាននៅប៉ែកមួយក្នុងប្រទេសអាហ្រិ្វកស្គាល់ព្រះគ្រិស្ដ វាជាកន្លែងដែលគ្មានស្បែកសម្នាក់បានទៅទីនោះកាលពីមុន។

នៅពេលខ្ញុំអានរឿងនោះពីរបីថ្ងៃមុន ខ្ញុំគិតថា ខ្ញុំត្រូវតែប្រាប់រឿងនេះទៅកាន់អ្នកជាមិនខាន។ ថ្ងៃ ណាមួយ ទុក្ខលំបាកអ្វីក៏ដោយដែលអ្នកឆ្លកាត់នឹងត្រូវសងវិញដោយសារព្រះគ្រិស្ដ។ សូមងាកចេញពីផ្លូវ ស្រួលដែលលោកដេម៉ាសបានដើរ កាលគាត់បានលះចោលសាវកប៉ុល ហើយទុកគាត់ឲ្យនៅក្នុងគុកនោះ។ សូមងាកចេញពីផ្លូវស្រួល ហើយរើសយកផ្លូវដែលមនុស្សតិចតួចណាស់ដើរតាម។ ចូរមើល២ធីម៉ូថេ ៤:១៧ ចូរស្ដាប់សាវកប៉ុលបន្ទាប់ពីដេម៉ាសបានលះចោលគាត់ឲ្យជាប់ច្រវ៉ាក់

«ប៉ុន្តែ ព្រះអម្ចាស់ទ្រង់បានគង់ជាមួយនឹងខ្ញុំវិញ ព្រមទាំងចំរើនកំឡាំងផង ដើម្បីឲ្យដំណឹងល្អបានផ្សាយទៅសព្វគ្រប់ ឲ្យអស់ទាំងសាសន៍បានដឹងដោយសារខ្ញុំ ...»(២ធីម៉ូថេ ៤:១៧)។

មនុស្សប្រុសស្រីវ័យក្មេងអើយ សូមធ្វើតាមគំរូរបស់សាវកប៉ុលចុះ! សូមយកចក្ខុវិស័យរបស់ប៉ុលទុកជារបស់ យើងផ្ទាល់ខ្លួន! សូមជួយយើងជួយឲ្យក្រុមជំនុំដ៏អស្ចារ្យនេះបំភ្លឺទៅលើទីទួលរហូតដល់លោកីយទាំងមូល «ឲ្យអស់ទាំងសាសន៍បានដឹង»ដំណឹងល្អ! បុរសវ័យក្មេងអើយ សូមគិតថាក្រុមជំនុំយើងអាចក្លាយជាយ៉ាង ណាទៅ ហើយវានឹងទៅជាយ៉ាងដោយសារព្រះគុណរបស់ព្រះ ក្រុមជំនុំនឹងក្លាយជាយ៉ាងណាទៅ! ស្រ្ដីវ័យ ក្មេងអើយ សូមថ្វាយអ្វីដែលល្អបំផុតសម្រាប់ព្រះគ្រិស្ដ!

សូមថ្វាយវ័យកំលោះ និងកម្លាំងរបស់អ្នកដល់ព្រះគ្រិស្ដចុះ! សូមធ្វើដូចអេរិក ប៉ូត ក្លីបប៉ូន! សូម ញើសឈាមនៃជីវិតរបស់អ្នកសម្រាប់ព្រះអង្គសង្រ្គោះចុះ។ គ្មានអ្វីសោះទាញមកក្រោយវិញ! សូមថ្វាយគ្រប់ ទាំងអស់ដែលអ្នកមានដល់ព្រះគ្រិស្ដចុះ! សូមបំរើព្រះនៅក្នុងព័ន្ធកិច្ច! សូមទៅកន្លែងដែលព្រះត្រាស់ហៅ ឲ្យទៅ! សូមឲ្យពួកលោកីយហៅអ្នកថា អ្នកជាមនុស្សល្ងីល្ងើចុះ! សូមចេញទៅ ហើយនាំមនុស្សវ័យក្មេងមក ស្ដាប់លឺដំណឹងល្អ! សូមថ្វាយរបស់ល្អបំផុតដែលមានអ្នកដល់ព្រះគ្រិស្ដចុះ! សូមក្រោកឈរឡើង ហើយ ច្រៀងបទលេខ៧នៅលើក្រដាសចម្រៀងរបស់អ្នក។

ព្រះអង្គអើយ ខ្ញុំអធិស្ឋានសូមបំពេញនិមិត្ដរបស់ខ្ញុំ ឲ្យខ្ញុំត្រឹមតែមើលកាន់ព្រះយេស៊ូវតែ១គត់
   ទោះបីជាទ្រង់នាំខ្ញុំកាត់ច្រកភ្នំក៏ដោ គង់តែសិរីល្អទ្រង់នៅជាប់ជាមួយខ្ញុំរហូត
ព្រះអង្គអើយ សូមបំពេញនិមិត្ដរបស់ខ្ញុំ ទាល់តែសិរីល្អទ្រង់ត្រូវបានបំភ្លឺក្នុងវិញ្ញាណខ្ញុំ
   សូមបំពេញនិមិត្ដរបស់ខ្ញុំ ដើម្បីឲ្យមនុស្សទាំងអស់អាចឃើញរូបអង្គបរិសុទ្ធទ្រង់នៅក្នុងខ្ញុំ។

សូមបំពេញនិមិត្ដរបស់ខ្ញុំ ព្រលឹងខ្ញុំស្រេកប្រាថ្នាចង់រក្សាសិរីល្អរបស់ទ្រង់
   ជាមួយភាពឥតខ្ចោះ ក្ដីស្រឡាញ់បរិសុទ្ធរបស់ទ្រង់ ដែលហូរក្នុងផ្លូវខ្ញុំដោយចាំងពន្លឺពីលើ
ព្រះអង្គអើយ សូមបំពេញនិមិត្ដរបស់ខ្ញុំ ទាល់តែសិរីល្អទ្រង់ត្រូវបានបំភ្លឺក្នុងវិញ្ញាណខ្ញុំ
   សូមបំពេញនិមិត្ដរបស់ខ្ញុំ ដើម្បីឲ្យមនុស្សទាំងអស់អាចឃើញរូបអង្គបរិសុទ្ធទ្រង់នៅក្នុងខ្ញុំ។

សូមបំពេញនិមិត្ដរបស់ខ្ញុំ កុំឲ្យស្រមោលនៃអំពើបាបដ៏អាក្រក់ភ្លឺចាំងនៅក្នុងខ្ញុំឡើយ
   សូមឲ្យខ្ញុំឃើញតែព្រះភក្រ្ដទ្រង់មួយគត់ ព្រលឹងខ្ញុំអរសប្បាយនឹងព្រះគុណដ៏អនេកទ្រង់
ព្រះអង្គអើយ សូមបំពេញនិមិត្ដរបស់ខ្ញុំ ទាល់តែសិរីល្អទ្រង់ត្រូវបានបំភ្លឺក្នុងវិញ្ញាណខ្ញុំ
   សូមបំពេញនិមិត្ដរបស់ខ្ញុំ ដើម្បីឲ្យមនុស្សទាំងអស់អាចឃើញរូបអង្គបរិសុទ្ធទ្រង់នៅក្នុងខ្ញុំ។
(សូមបំពេញនិមិត្ដរបស់ខ្ញុំ»ដោយលោក Avis Burgeson Christiansen, 1895-1985)។

សូមកុំទាន់អង្គុយ

រឿងដែលខ្ញុំប្រាប់នៅព្រឹកមិញសុទ្ធតែជារឿងពិត។ ស្រ្ដីដែលបានរត់ចេញពីក្រុមជំនុំរបស់ឪពុកខ្លួន ហើយរៀបការជាមួយមនុស្សអាក្រក់នោះបានបំផ្លាញជីវិតរបស់នាង ជាម្ដាយចុងរបស់ឪពុកចុងរបស់ខ្ញុំ ។ បុរសអ្នក មានដែលបានចាក់សោរខ្លួនឯងនៅក្នុងបន្ទប់គេងទាំងមានកាំភ្លើងខ្លីក្នុងដៃជាលោកពូរបស់ខ្ញុំ គាត់ ជាបងប្រុសច្បងរបស់ឪពុកខ្ញុំ។ ស្រ្ដីដែលបានខូចខួរក្បាលនោះខ្ញុំនឹងមិនប្រាប់ឈ្មោះនោះទេ ដោយសារតែ នាងនៅរស់នៅ។

មានគ្រាមួយពួកគេសុទ្ធតែជាមនុស្សវ័យក្មេងដូចអ្នករាល់គ្នា។ តែពួកគេបន្ដរស់នៅដោយមិនទទួល សេចក្ដីសង្រ្គោះពីព្រះយេស៊ូវ។ ពួកគេបាន «បដិសេធ» ព្រះយេស៊ូវច្រើនដងពេក ដែលធ្វើទៅជាទំលាប់ ទំលាប់ដ៏ខ្លាំង ដែលព្រះទ្រង់បានទុកឲ្យគេវិនាសទៅ។

មនុស្សប្រុសស្រីវ័យក្មេងទាំងឡាយអើយ! សូមបែរចេញពីជីវិតដែលគ្មានព្រះ ហើយមករកព្រះ យេស៊ូវគ្រីស្ដ ដ៏ជាព្រះរាជបុត្រានៃព្រះ។ ចូរជឿជាក់លើទ្រង់។ ទ្រង់នឹងសំអាតអ្នកដោយព្រះលោហិតរបស់ ទ្រង់។ ទ្រង់កំពុងរង់ចាំអ្នកនៅខាងស្ដាំដៃព្រះវរបិតាដែលគង់នៅស្ថានសួគ៌។ ចូរជឿជាក់លើព្រះយេស៊ូវទៅ នោះទ្រង់សង្រ្គោះអ្នកពីជីវិតដែលខ្ជះខ្ជាយ និងភាពគ្មានសង្ឃឹមដែលនៅអស់កល្ប!

សូមបងប្អូនទាំងអស់គ្នាបិទ។ បើអ្នកចង់និយាយជាមួយយើងអំពីការជឿជាក់លើព្រះយេស៊ូវ នោះ ខ្ញុំចង់ឲ្យអ្នកដើរតាមលោកខាហ្គិន និងលោកយ៉ូហាន ខាហ្គិនដើម្បីទៅខាងក្រោយសាលប្រជុំឥឡូវនេះ។ គេ នឹងនាំអ្នកទៅកាន់បន្ទប់ស្ងាត់មួយដែលអ្នកអាចនិយាយ ហើយអធិស្ឋានបាន។ អាម៉ែន។

បើសិនជាសេចក្ដីអធិប្បាយនេះជាព្រះពរសំរាប់បងប្អូន នោះសូមផ្ញើរអ៊ីម៉ែលទៅកាន់លោកបណ្ឌិត ហាយមើស៏ ហើយសូមប្រាប់គាត់ផង។ នៅពេលអ្នកសរសេរផ្ញើរទៅកាន់លោក ហាយមើស៍ សូមប្រាប់ពីប្រទេសរបស់អ្នក ឬក៏គាត់មិនអាចឆ្លើយតបទៅវិញ។ សូមចុចទីនេះ rlhymersjr@sbcglobal.net (សូមចុចទីនេះ)។ បើសេចក្ដីអធិប្បាយទាំងនេះជាព្រះពរដល់អ្នក នោះសូមប្រាប់គាត់ ថែមទាំងប្រាប់ពីប្រទេសរបស់អ្នកផង។ អ្នកអាចសរសេរទៅកាន់លោក ហាយមើស៏ក្នុងភាសាណាក៏បាន ប៉ុន្ដែ សូមសរសេរជាភាសាអង់គ្លេស បើសិនជាបងប្អូនអាចធ្វើ បាន។ បើអ្នកចង់សរសេរទៅគាត់តាមប្រៃណីយ៍ P.O. Box 15308, Los Angeles, CA 90015។ សូមសរសេរទៅកាន់អាស័យដ្ឋាន។ អ្នកអាចទូរស័ព្ទទៅគាត់តាមលេខ(៨១៨)៣៥២-០៤៥២។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអានសេចក្ដីអធិប្បាយរបស់ លោក ហាយមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗនៅលើអ៊ីធើណេត តាមគេហទំព័រ
www.sermonsfortheworld.com. ចុចលើ ”
សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ”

សេចក្ដីអធិប្បាយដែលសរសេរដៃទាំងនេះមិនហាមឲ្យថតចំលងទេ។ អ្នកប្រើវាដោយគ្មានការអនុញ្ញាតពីលោក Dr. Hymers។ ទោះបីជាយ៉ាងណាក៏ដោយ គ្រប់សេចក្ដីអធិប្បាយជាវីដីអូទាំងអស់របស់លោក Dr. Hymers ហាមថតចំលង ហើយអាចត្រឹមតែប្រើវាបានដោយមានការអនុញ្ញាត។

អានព្រះគម្ពីរមុនពេលអធិប្បាយដោយលោក Mr. Abel Prudhomme៖ ២ធីម៉ូថេ ៤:១០-១៧។
ច្រៀងចំរៀងតែម្នាក់ឯងមុនអធិប្បាយដោយលោក Benjamin Kincaid Griffith៖
«ខ្ញុំចង់បានព្រះយេស៊ូវជាជាង»ពាក្យដោយលោក Rhea F. Miller,1922;
បទភ្លេងតែងដោយលោក George Beverly Shea, 1909-2013)។