Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




កម្លាំងនៃចរិកលក្ខណះរបស់មនុស្សម្នាក់
វិភាគទានចំពោះលោកបណ្ឌិតហាយមើស៍នៅថ្ងៃខួបកំណើតអាយុ៧៥ឆ្នាំរបស់គាត់

THE STRENGTH OF A MAN’S CHARACTER –
A TRIBUTE TO DR. HYMERS ON HIS 75TH BIRTHDAY
(Cambodian)

ដោយលោកបណ្ឌិត
Dr. C. L. Cagan

សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស ថ្ងៃរបស់ព្រះអម្ចាស់នៅពេលល្ងាច មេសា ១០ ២០១៦
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Evening, April 10, 2016

«បើឯងអន់ថយក្នុងថ្ងៃលំបាក នោះឈ្មោះថាឯងមានកំឡាំងតិចទេ»
(សុភាសិត ២៤:១០)។


តើអ្នកគួរតែវាស់តម្លៃមនុស្សម្នាក់តាមរបៀបណា? លោកីយឲ្យតម្លៃនៅក្នុងពាក្យលុយ។ ប៉ុន្ដែ ព្រះយេស៊ូវមានបន្ទូលថា « ជីវិតនៃមនុស្សមិនស្រេចនឹងបានទ្រព្យសម្បត្តិជាបរិបូរទេ»(លូកា ១២:១៥០។ វាមិនមែនជាលុយ ឬកេរ្ដិ៍ឈ្មោះ ឬកិត្ដិយនាម ឬការសប្បាយ ដែលបង្ហាញពីតម្លៃពិតប្រាកដនោះទេ។ តើវាអ្វី ទៅ? អត្ថបទគម្ពីរប្រាប់ថា

«បើឯងអន់ថយក្នុងថ្ងៃលំបាក នោះឈ្មោះថាឯងមានកំឡាំងតិចទេ» (សុភាសិត ២៤:១០)។

ពាក្យ «ថ្ងៃលំបាក»មានន័យថា «គ្រានៅពេលដែលរឿងរ៉ាវប្រឆាំងនឹងអ្នក»។ «អន់ថយ»មានន័យថា «បោះ បង់ចោល»។ ការអត្ថាធិប្បាយពន្យល់របស់លោកម៉ាថាយ ផូលប្រាប់ថា «នេះគឺជាទីសំគាល់ដែលអ្នកមាន ប៉ុន្ដែគ្រីស្ទានតិចតួចណាស់មានកម្លាំង ឬភាពក្លាហាន ដ្បិតយើងដឹងថា ថ្ងៃលំបាកគឺជាអ្វីដែលល្អបំផុត»។ ការល្បងលរបស់មនុស្សម្នាក់គឺជាអ្វីដែលគាត់ធ្វើ នៅពេលរឿងរ៉ាវប្រឆាំងនឹងអ្នក! ការគម្ពីរជែននីវ៉ានៃឆ្នាំ ១៥៩៩ប្រាប់ថា «មនុស្សមិនមានការសាកល្បងខាងកម្លាំងរបស់គាត់សោះ ទាល់តែគាត់ស្ថិតនៅក្នុងទុក្ខលំបាក» (កតសំគាល់ពី សុភាសិត ២៤:១០)។

នោះគឺជាការល្បងលពិតប្រាកដរបស់មនុស្ស មិនមែនជាពេលដែលអ្វីៗទាំងអស់ភ្លឺនោះទេ តែជា ពេលដែលអ្វីៗទាំងអស់ងងឹងសូន្យឈឹង។ ដោយសារការល្បងលនោះ គ្រូគង្វាលរបស់យើងឈ្មោះលោក បណ្ឌិតហាយមើស៏គឺជាគ្រិស្ទានដ៏ឆ្នើមម្នាក់! ជីវិតរបស់គាត់ពេញដោយថ្ងៃលំបាក។ ទោះបីជាគាត់បានមាន អារម្មណ៍ថាខ្សោយក៏ដោយ គង់តែគាត់មិនដែលបោះបង់នោះទេ។ លោកបណ្ឌិត ប៉ោប ជូនស៏ Sr. (១៨៨៣-១៩៦៨)បានប្រសាសន៍ថា «ការល្បងលនៃចរិកលក្ខណះរបស់អ្នកគឺជាអ្វីដែលបញ្ឃប់អ្នក»។ សូមនិយាយតាមវិធីមួយទៀត «ការល្បងលនៃចរិកលក្ខណះរបស់អ្នកគឺជាអ្វីដែលមិនបញ្ឃប់អ្នកឡើយ»។ «បើសិនជាគ្មានអ្វីសោះអាចបញ្ឃប់អ្នក នោះអ្នកមានចរិកលក្ខណះដ៏អស្ចារ្យ»។ នោះជាអ្វីដែលគ្រូគង្វាល របស់យើងមាន!

នៅយប់នេះយើងប្រារព្ធថ្ងៃខួបកំណើតអាយុ៧៥របស់គាត់។ ភាគច្រើននៃឆាកជីវិតរបស់គាត់បាន ពេញដោយថ្ងៃលំបាក។ មានរឿងរ៉ាវផ្សេងៗប្រឆាំងនឹងគាត់។ មនុស្សបានប្រឆាំងនឹងគាត់។ តែគាត់តែងតែ បន្ដទៅមុខជានិច្ច។ វាមិនមែនដោយសារកម្លាំងផ្ទាល់ខ្លួនរបស់គាត់នោះទេ។ ខគម្ពីរជីវិតរបស់គាត់ជាភីលីព ៤:១៣ «ខ្ញុំអាចនឹងធ្វើគ្រប់ទាំងអស់បាន ដោយសារព្រះគ្រីស្ទដែលទ្រង់ចំរើនកំឡាំងដល់ខ្ញុំ»។ នៅយប់នេះ យើងផ្ដល់កិត្ដិយសដល់គ្រូគង្វាលរបស់យើង ហើយយើងអរគុណព្រះគ្រិស្ដ!

ខ្ញុំចង់ប្រាប់អ្នកអំពីជីវិតរបស់លោកបណ្ឌិតហាយមើស៍ចំពោះអ្វីដែលគាត់ត្រូវតែជួបប្រទះ។ ជីវិត របស់គាត់គឺជារឿងនៃកម្លាំង ការខំប្រឹងព្យាយាម និងជ័យជំនះតាមរយៈព្រះគ្រិស្ដ! ជម្រៅនៃថ្ងៃលំបាក បង្ហាញពីជម្រៅនៃកម្លាំងរបស់គាត់។

សូម្បីតែជីវិតរបស់គ្រូគង្វាលយើងពីមុនក៏ពេញដោយថ្ងៃលំបាកដែរ។ គាត់មិនបាបធំឡើងនៅក្នុង គ្រួសារគ្រីស្ទាននោះទេ។ ការពិត គាត់មកគ្រួសារដែលបាក់បែកគ្នា។ ឪពុករបស់គាត់បានចេញពីផ្ទះ កាល កាត់មានអាយុ២ឆ្នាំ។ ម្ដាយរបស់គាត់ឈ្មោះ ស៊ីស៊ីឡាស្រឡាញ់គាត់ ហើយមើលថែរក្សាគាត់រហូតដល់គាត់ មានអាយុ១២ឆ្នាំ។ បន្ទាប់មកគាត់បានទៅរស់នៅកន្លែងនេះកន្លែងនោះជាមួយសាច់ញាតិរបស់គាត់។ គាត់ បានទៅរៀនសាលាចំនួន២២ខុសៗគ្នា មុនពេលគាត់រៀនចប់វិទ្យាល័យ។ នៅក្នុងសាលា គាត់តែងតែជា «ក្មេងថ្មី» (អ្នកក្រៅម្នាក់)។ នៅក្នុងជីវិតរបស់គាត់ គាត់ «ស្ទើរតែជាក្មេងកំព្រា»ម្នាក់ ដែលគ្មានការឧបត្ថម គ្មានសេចក្ដីស្រឡាញ់ ឬការមើលថែរក្សា។

ព្រះទ្រង់ល្អចំពោះគាត់ សូម្បីតែនៅពេលក្រោយមក។ ព្រះគម្ពីរប្រាប់ថា «ព្រះយេហូវ៉ាទ្រង់ល្អដល់មនុស្សទាំងអស់ ហើយព្រះហឫទ័យទន់សន្តោសរបស់ទ្រង់ ក៏គ្របលើកិច្ចការរបស់ទ្រង់ទាំងប៉ុន្មាន»(ទំនុក តម្កើង ១៤៥:៩)។ ព្រះថែរក្សាកូនរបស់ទ្រង់ សូម្បីតែមុនពេលពួកគេបានសង្រ្គោះ។ ពាក្យសំដីរបស់លោក បណ្ឌិតហាយមើស៍ និងគ្រូខាងល្ខោនឈ្មោះលោក រេ ភីលីពបានទទួលស្គាល់ទេព្យកោសល្យរបស់គាត់ សម្រាប់ការសំដែង និងការបង្រៀន។ គាត់បានចាប់អារម្មណ៍ជាមួយគ្រូគង្វាលរបស់យើង ហើយផ្ដល់ការ មើលថែរក្សាដ៏ទៀងទាត់។ លោកភីលីពចិត្ដល្អ ហើយប្រព្រឹត្ដល្អចំពោះគាត់។ តែខ្ញុំសប្បាយចិត្ដ ពេលក្រោយ មកលោកហាយមើស៍បានឃើញថា លោ្ខនគ្មានប្រយោជ៍នោះទេ ហើយគាត់ក្លាយជាគ្រូអធិប្បាយដំណឹង ល្អម្នាក់!

លោកហាយមើស៍មិនបានធំឡើងក្នុងក្រុមជំនុំនោះទេ។ គាត់មិនមានគ្រួសារបែបធម្មតានោះទេ។ បើគាត់ាមានដូច្នោះ នោះគាត់នឹងក្លាយជាមនុស្សដែលមានសេចក្ដីអំណរបាត់ហើយ)។ តែគ្រប់ចលនាទាំង អស់ និងការបដិសេធបាននាំឲ្យគាត់បែរទៅជាមនុស្សខ្មាស់អៀនម្នាក់ (មនុស្សដែលមើលនៅខាងក្នុង)។ គាត់មើលកាន់ខ្លួនដោយម៉ត់ចត់ ហើយគាត់បានគិតអំពីព្រះ។ អ្នកមិនអាចគិតឃើញថា លោកបណ្ឌិត ហាយមើស៍ជាមនុស្សខ្មាស់អៀននោះទេ ចាប់តាំងពីឃើញគាត់អធិប្បាយ ហើយនិយាយជាមួយមនុស្សជា រឿយៗ។ តែនៅខាងក្នុង គាត់ជាមនុស្សឆាប់ទន់ចិត្ដ គាត់ដឹងពីចំនុចខ្សោយរបស់គាត់។ គាត់មិនពឹងផ្អែក លើខ្លួនឯងនោះទេ តែពឹងផ្អែកលើព្រះ។

នៅក្នុងជីវិតនៅថ្ងៃលំបាក ព្រះបានចាត់បញ្ជូនសេចក្ដីស្រឡាញ់របស់ទ្រង់មក ដែលខ្ញុំហៅថា «បង្អូចនៃព្រះគុណ»។ អ្នកជិតខាងរបស់គ្រូគង្វាលយើង២នាក់មានឈ្មោះលោកបណ្ឌិត ម៉ាហ្គូវ៉ាន និង ភរិយារបស់គាត់។ ពួកគេជាបង្អូចនៃព្រះគុណចំពោះគាត់។ ពួកគេបានចិត្ដល្អដាក់គាត់ ពួកគេបានយកគាត់ ទៅញាំអាហារពេលល្ងាច។ ពួកគេបាននាំគាត់ទៅក្រុមជំនុំរបស់គេ ជាកន្លែងដែលគាត់បានក្លាយជាពួក បាទីស្ទម្នាក់។ ព្រះទ្រង់ល្អណាស់ចំពោះគ្រូគង្វាលរបស់យើង នៅពេលដែលគាត់ជាមនុស្សវ័យក្មេងដ៏ឯកោ ម្នាក់។

ក្នុងនាមជាក្មេងជំទង់ លោកបណ្ឌិត ហាយមើស៍បានសម្រេចចិត្ដមិនធ្វើដូចជាសាច់ញាត្ដគាត់។ គាត់បានឃើញពួកគេផឹកស្រា ហើយជេរគ្នា។ គាត់ប្ដេជ្ញាចិត្ដទៅក្រុមជំនុំ ហើយរស់នៅដូចជាគ្រិស្ទានម្នាក់។ គាត់មិនទាន់ប្រែចិត្ដនៅឡើយទេ។ គាត់ដូចជាលោកអ័ប្រាហាំ នៅពេលព្រះមានបន្ទូលប្រាប់គាត់ «ចូរឯងចេញពីស្រុក ...ទៅនៅឯស្រុកដែលអញនឹងបង្ហាញឯងចុះ»(លោកុប្បត្ដិ ១២:១)។ ហើយ

«ដោយសារសេចក្តីជំនឿ កាលព្រះបានហៅលោកអ័ប្រាហាំ នោះលោកក៏បានស្តាប់បង្គាប់ លោកចេញទៅឯកន្លែងដែលត្រូវទទួលជាមរដក គឺចេញទៅឥតមានដឹងជាទៅឯណាទេ»(ហេព្រើរ ១១:៨)។

អ័ប្រាហាំមិនដឹងទាំងស្រុងនោះទេពីអ្វីដែលព្រះមាននៅក្នុងព្រះដំរិះទ្រង់។ គាត់មិនទាន់ប្រែចិត្ដឡើយ ប៉ុន្ដែ គាត់ «បានស្ដាប់បង្គាប់ ហើយបានចេញទៅ»។ នោះជាអ្វីដែលលោកហាយមើស៍បានធ្វើដែរ។ គាត់មិនទាន់ ប្រែចិត្ដនៅឡើយទេ តែគាត់បានផ្លាស់ប្រែជីវិតរបស់គាត់។ អ្នកសិក្សាព្រះគម្ពីរហៅចំនុចនេះថា «សេចក្ដី ជំនឿមុនសេចក្ដីជំនឿ» (ការឆ្លើយតបទៅព្រះមុនការប្រែចិត្ដ។

គ្រូគង្វាលរបស់យើងមិនមានការគាំទ្រ ឬសរសើរសោះសម្រាប់ការទៅក្រុមជំនុំ។ សាច់ញាត្ដរបស់ គាត់សើចចំអកដាក់គាត់ ហើយនិយាយថា «រ៉ោប៊ឺតជឿស៊ប់ហើយ»។ តែតាមរយៈការសើចចំអកនោះ គាត់ បានដើរតាមការត្រាស់ហៅរបស់ព្រះ។ អត្ថបទគម្ពីររបស់យើងប្រាប់ថា «បើឯងអន់ថយក្នុងថ្ងៃលំបាក នោះឈ្មោះថាឯងមានកំឡាំងតិចទេ»។ អរគុណព្រះដែលគាត់មិនអន់ថយ។ កម្លាំងរបស់គាត់មិនមែនតិចទេ ដ្បិតព្រះបានប្រទានកម្លាំងឲ្យគាត់!

ព្រះយេស៊ូវមានបន្ទូលថា «គ្មានអ្នកណាអាចនឹងមកឯខ្ញុំបានទេ លើកតែព្រះវរបិតា ដែលចាត់ខ្ញុំឲ្យមក ទ្រង់ទាញនាំគេប៉ុណ្ណោះ»(យ៉ូហាន ៦:៤៤)។ តើអ្វីជាការទាញនាំនោះ? ជាធម្មតាយើងគិតថា ព្រះ បានប៉ះពាល់ព្រលឹងរបស់មនុស្សនៅពេលភ្លាមៗ កាលគាត់ជឿជាក់លើព្រះគ្រិស្ដ ឬក៏មុនពេលគាត់ប្រែចិត្ដ។ តែការទាញនាំរបស់ព្រះអាចចាប់ផ្ដើមមុនពេលនោះទៀត។ នៅពេលព្រះបានប្រើលោកម៉ាកហ្គូវ៉ាន់ដើម្បីយកលោកហាយមើស៍ទៅក្រុមជំនុំបាទីស្ទ នោះវាជាផ្នែកនៃការទាញនាំនោះ។

នៅអាយុ១៧ឆ្នាំ លោកបណ្ឌិតហាយមើស៍បានស្ដាប់លឺគ្រូគង្វាលរបស់គាត់ឈ្មោះលោកបណ្ឌិត មែបផោលស៍បង្រៀនថា «នៅទីនេះមានក្មេងជំទង់ម្នាក់ដែលត្រូវតែថ្វាយខ្លួនបម្រើព្រះ»។ លោកបណ្ឌិត ហាយមើស៍បានសរសើរគ្រូគង្វាលរបស់គាត់ ហើយចង់ធ្វើដូចជាគាត់។ តើនរណាបានដាក់គំនិតនោះនៅ ក្នុងគាត់? វាជាព្រះ។ គាត់បានថ្វាយជីវិតរបស់គាត់ដើម្បីបម្រើព្រះ។ តើនរណាដែលប៉ះពាល់គាត់ឲ្យធ្វើ ដូច្នោះ? វាជាផ្នែកនៃការទាញនាំរបស់ព្រះ។ ទោះបីជាគាត់បានបរាជ័យយ៉ាងវេទនាពីរបីដងមុនដំបូងក៏ ដោយ គាត់បានបន្ដអធិប្បាយ។ នៅពេលក្រោយមក គាត់ចង់ធ្វើជាបេសកជនទៅប្រទេសចិន។ ដូច្នោះ គាត់បានទៅក្រុមជំនុំហ្វឹសបាទីស្ទចិន។ នោះក៏ជាផ្នែកនៃការទាញនាំរបស់ព្រះផងដែរ។

ក្នុងរដូវស្លឹកឈើជ្រុះនៅឆ្នាំ១៩៦១ គ្រូគង្វាលរបស់យើងបានចូលរៀនមហាវិទ្យាល័យ Biola ។ លោកបណ្ឌិត ជេ វ៉ូដប្រីជ៍បានអធិប្បាយសម្រាប់រយៈ១អាទិត្យក្នុងថ្នាក់ក្រុមតូច។ លោកវ៉ូដប្រីជ៍បានកើតនៅ ក្នុងប្រទេសចិន។ គាត់បានចេញពីមហាវិទ្យាលហ្វូលើ ដោយសារតែលទ្ធិសេរីនិយមបានកើតឡើងនៅទី នោះ។ ដូច្នោះដោយសារមូលហេតុទាំង២នោះ លោកហាយមើស៍បានចាប់អារម្មណ៍គ្រូបង្រៀនម្នាក់នេះ ហើយបានស្ដាប់គាត់យ៉ាងយកចិត្ដទុកដាក់។ តើនរណាបានរៀបចំការនោះ? នៅក្នុងថ្នាក់ក្រុមតូចនោះ លោកហាយមើស៍បានច្រៀងចម្រៀងរបស់លោកឆោឡែស វែស្លេ «សេចក្ដីស្រឡាញ់ដ៏អស្ចារ្យ! តើព្រះនៃខ្ញុំ អាចសុគតជំនួសខ្ញុំយ៉ាងម៉េចបាន»? គាត់បានដឹងថា ព្រះយេស៊ូវស្រឡាញ់គាត់ ហើយបានសុគតសម្រាប់ គាត់។ កាលលោកវ៉ូដប្រីជ៍កំពុងអធិប្បាយនៅព្រឹកម៉ោង១០:៣០ ខែកញ្ញា ២៨ ១៩៦១ នោះលោកបណ្ឌិត ហាយមើស៍បានទទួលជឿលើព្រះគ្រិស្ដ ហើយបានប្រែចិត្ដ!

ដូច្នេះ គាត់បានចាប់ផ្ដើមជីវិតជាគ្រីស្ធាន។ វាមិនស្រួលនោះទេ គាត់ត្រូវតែទៅរៀនមហាវិទ្យាល័យ ហើយវាពិបាកសម្រាប់គាត់។ សាច់ញាត្ដរបស់គាត់មិនបានរៀនមហាវិទ្យាល័យនោះទេ។ គាត់គ្មានការលើក ទឹកចិត្ដ ហើយគ្មានលុយឡើយ។ គាត់មានអារម្មណ៍ គាត់មិនអាចធ្វើវាបានឡើយ។ តែគាត់ត្រូវតែរៀន មហាវិទ្យាល័យដើម្បីក្លាយជាបេសកជនម្នាក់ ដូច្នោះគាត់បានទៅ។ ព្រះបានប្រទានខគម្ពីរជីវិតនេះឲ្យគាត់ «ខ្ញុំអាចនឹងធ្វើគ្រប់ទាំងអស់បាន ដោយសារព្រះគ្រីស្ទដែលទ្រង់ចំរើនកំឡាំងដល់ខ្ញុំ»(ភីលីព ៤:១៣)។ នៅក្នុងកម្លាំងរបស់ព្រះគ្រិស្ដ គាត់បានធ្វើអ្វីដែលគាត់មានអាម្មណ៍ថា គាត់មិនអាចធ្វើបាន! កាត់បានធ្វើការ ពេញម៉ោងនៅពេលថ្ងៃ ហើយទៅរៀននៅពេលយប់ ពីមួយឆ្នាំទៅមួយឆ្នាំ នៅខណៈដែលគាត់ធ្វើការច្រើន ម៉ោងនៅក្រុមជំនុំ។ គាត់មិនបានអន់ថយនោះទេ ទោះបីជាផ្លូវវាវែង ហើយពិបាកក៏ដោយ។ គាត់មិនត្រឹមតែ ទទួលបានបរិញ្ញាបត្រ និងសញ្ញាបត្រអនុបណ្ឌិតតែប៉ុណ្ណោះទេ តែគាត់រៀនបានសញ្ញាបត្របណ្ឌិតចំនួន៣។ នៅក្នុព្រះគ្រិស្ដ គាត់មានកម្លាំង។ «បើឯងអន់ថយក្នុងថ្ងៃលំបាក នោះឈ្មោះថាឯងមានកំឡាំងតិចទេ» (សុភាសិត ២៤:១០)។ តែនៅក្នុងព្រះគ្រិស្ដ កម្លាំងរបស់គាត់គឺអស្ចារ្យណាស់!

លោកបណ្ឌិតហាមើស៍សុំឲ្យខ្ញុំប្រាប់ពីមនុស្សម្នាក់ទៀត។ វាស្រ្ដីវ័យកណ្ដាលម្នាក់ដែលជាអ្នកវាយ អង្គុលីលេខនៅកន្លែងដែលគាត់ធ្វើការ។ គាត់បានធ្លាក់ទឹកចិត្ដខ្លាំងណាស់នៅឆ្នាំដែលគាត់រៀនពេលយប់។ ស្រ្ដីម្នាក់នេះឈ្មោះ វែន ដេវលីន បន្ទាប់ពីធ្វើការរួចនាងបាននិយាយជាមួយគាត់រាល់យប់ ហើយលើកទឹក ចិត្ដគាត់។ ជារឿយៗ គាត់ប្រាប់ខ្ញុំថា គាត់មិនអាចបញ្ចប់បានឡើយ បើគ្មានស្រ្ដីនោះ។

បន្ទាប់ពីខ្ញុំបានអធិប្បាយមេរៀននេះ លោកបណ្ឌិតហាយមើស៍សុំខ្ញូំឲ្យប្រាប់បងប្អូនអំពីមនុស្ស៤ នាក់ផ្សេងទៀតដែលបានជួយគាត់។ មើផី និងឡូណា ឡាប់ជាប្ដីប្រពន្ធវ័យក្មេងនៅឯក្រុមជំនុំចិន។ នៅ ពេលដែលលោកបណ្ឌិតហាយមើស៍បានទៅកន្លែងនោះមុនដំបូង ពួកគេបានខ្វាយខ្វល់ពីគាត់ ហើយ ប្រព្រឹត្ដដាក់គាត់ដូចជាប្អូនប្រុសពៅម្នាក់។ ពួកគេបាននាំគាត់ទៅផ្ទះរបស់ពួកគេ។ ពួកគេបានយកគាត់ទៅ ញាំអាហារបន្ទាប់ពីចប់កម្មវិធីពេលល្ងាចស្ទើរតែរាល់ថ្ងៃអាទិត្យយប់ ហើយគេជាក្លាយជាមិត្ដភក្រ្ដពិតប្រាកដ សម្រាប់គាត់។ មនុស្សទី៣ដែលលោកបណ្ឌិតហាយមើស៍ចង់ឲ្យខ្ញុំប្រាប់ជាលោកបណ្ឌិត អូជែន វីលខើសាន់។ គាត់ជាបុរសវ័យចំនាស់ស្បែកសម្នាក់នៅក្រុមជំនុំចិន។ គាត់ជាលេខានៅក្រុមជំនុំនោះ ហើយគាត់ មានកិច្ចការផ្សេងៗជាច្រើននៅទីនោះ។ គាត់បានក្លាយជាមិត្ដសំឡាញ់ដ៏យូរជាមួយលោកបណ្ឌិត ហាយ មើស៍។ គ្រូគង្វាលរបស់យើងបានចំនាយច្រើនជាមួយគាត់ ហើយរាល់ថ្ងៃសៅរ៍យប់យប់ជ្រៅ បន្ទាប់ ពីគាត់បានវាយ ក្រដាសមេរៀនសម្រាប់ក្រុមជំនុំរួច លោកបណ្ឌិតហាយមើស៍បានបើកឡានជូនគាត់ទៅ ផ្ទះ។ នៅពេលគាត់បានទទួលមរណៈភាព គ្រួសាររបស់គាតបានសុំឲ្យលោកហាយមើស៍ចាត់ចែងពិធីសព របស់គាត់នៅឯក្រុមជំនុំហ្វឹសបាទីស្ទចិន។ មិត្ដសំឡាញ់ម្នាក់ទៀតដែលបានជួយលោកបណ្ឌិតហាយមើស៍ ជាលោកជែកសាសន់ ឡៅ ដ៏ជាបុរសជនជាតិចិនវ័យក្មេងម្នាក់ដែលបានក្លាយជាមិត្ដសំលាញ់របស់គាត់។

ក្នុងក្រុមជំនុំចិននោះ លោកបណ្ឌិតហាយមើស៍បានធ្វើការនៅក្រោមគ្រូគង្វាលរបស់គាត់ឈ្មោះ លោកបណ្ឌិត ធីម៉ូថេ លីន (១៩១១-២០០៩)។ គាត់អ្នកជាប្រាជ្ញខាងព្រះគម្ពីរដ៏ឆ្នើមម្នាក់។ គាត់ជាមនុស្ស បរិសុទ្ធដែលជឿថា គ្រីស្ទានសាសនាមិនមែនទម្រង់ខាងក្រៅនោះទេ ប៉ុន្ដែជាសភាពពិតដ៏រស់នៅ។ ព្រះបាន ដាក់គ្រូគង្វាលរបស់យើងនៅក្រោមលោកបណ្ឌិត លីន ដើម្បីហ្វឹកហាត់គាត់ឲ្យធ្វើជាមនុស្សដ៏អស្ចារ្យរបស់ ព្រះ។

ឆ្នាំទាំងនោះមិនស្រួលនោះទេ។ លោកហាយមើស៍ជាមនុស្សវ័យក្មេងស្បែកសតែម្នាក់គត់នៅក្នុង ក្រុមជំនុំនោះ។ ការងារវាធ្ងន់ មានការអធិប្បាយ និងបង្រៀននៅយប់ថ្ងៃសុក្រ យប់ថ្ងៃសៅរ៍ ហើយនៅថ្ងៃ អាទិត្យពេញមួយថ្ងៃ។ ការលត់ដុំវាតឹងតែង តែវាគឺសម្រាប់ផលល្អ។ ព្រះគម្ពីរបង្រៀនថា «ឯការដែលមនុស្សទទួលរងនឹម ក្នុងកាលដែលនៅវ័យក្មេង នោះក៏ល្អដែរ»(បរិទេវ ៣:២៧)។ ព្រះបានប្រើវាដើម្បីធ្វើឲ្យគាត់ ក្លាយជាមនុស្សខ្លាំងពូកែសម្រាប់ទ្រង់។ នោះជាមហាវិទ្យាល័យពិតប្រាកដ។ ព្រះបានប្រើសពេលវេលានេះ ដើម្បីបង្ហាញគាត់ពីភាពពិតក្នុងព័ន្ធកិច្ចបម្រើព្រះ។ ឆ្នាំទាំងនោវាពិបាក។ ការលំបាកនៃផ្លូវបង្ហាញពីកម្លាំងនៃ ចរិកលក្ខណះរបស់គ្រូគង្វាលយើង។ គាត់មិនបានអន់ថយនោះទេ។ ការលំបាកជាផ្លូវ តែមនុស្សអស្ចារ្យជា កម្លាំង!

ក្រុមជំនុំចិនជាក្រុមជំនុំសៅថើនបាទីស្ទ។ ដូច្នេះគាត់ទៅរៀនមហាវិទ្យាល័យសៅថើនបាទីស្ទ។ តែ វាជាមហាវិទ្យាល័យសេរីនិយមមួយ ដែលគ្រូសាស្រ្ដាចារ្យវាយប្រហារព្រះគម្ពីរ។ ព្រះបានបង្រៀនគ្រូគង្វាល របស់យើងឲ្យឈរសម្រាប់ព្រះគម្ពីរ ទោះបីជាគាត់ត្រូវតែម្នាក់ឯងក៏ដោយ។ ព្រះបានចម្រើនកម្លាំង ហើយ បានកំសាន្ដចិត្ដគាត់ នៅពេលគាត់កើតទុក្ខ ហើយមានភាពឯកោរ។ «ខ្ញុំអាចនឹងធ្វើគ្រប់ទាំងអស់បាន ដោយសារព្រះគ្រីស្ទដែលទ្រង់ចំរើនកំឡាំងដល់ខ្ញុំ»(ភីលីព ៤:១៣)។

ក្នុងនាមជាអ្នកជំនួយព្រះគ្រិស្ដ គាត់មានភាពក្លាហាន ហើយស្មោះត្រង់។ សព្វថ្ងៃនេះគ្រូអធិប្បាយ ជ្រើសរើសផ្លូវដែលស្រួល។ ពួកគេមិននិយាយអ្វីសោះ ហើយមិនធ្វើអ្វីសោះ។ ពួកគេមានភាពដូចជាអ្នក ប្រកាសនៅក្នុងប្រទេសអ៊ីស្រាអែល នៅពេលយេរេមាបានប្រាប់ថា

«ពីព្រោះចាប់តាំងតែពីអ្នកតូចបំផុត ទៅដល់អ្នកធំបំផុតក្នុងពួកគេ... នោះគ្រប់គ្នាក៏ប្រព្រឹត្តដោយភូតភរដែរ ដោយពោលតែពាក្យថាសុខៗប៉ុណ្ណោះ ក្នុងកាលដែលឥតមានសេចក្តីសុខឡើយ»(យេរេមា ៦:១៣,១៤)។

តែលោកបណ្ឌិត ហាយមើស៍បានបង្រៀនពីសេចក្ដីពិត នៅពេលវាមិនស្រួល។ គាត់បានក្រោកឈរប្រឆាំង នឹងលទ្ធិសេរីនិយមនៅក្នុងមហាវិទ្យាល័យសៅថើនបាទីស្ទ។ គាត់សរសេរសៀវភៅមួយដែលសម្ដែងពីរឿង នេះ ហើយបានផ្ញើអក្សរសាស្រ្ដទៅកាន់ក្រុមជំនុំទាំងអស់ ដើម្បីសម្ដែងពីវាម្ដងហើយម្ដងទៀត។ សព្វថ្ងៃនេះ មហាវិទ្យាល័យទាំងនោះជាពួកអភិរក្ស។

គាត់បានក្រោកឈរប្រឆាំងនឹងលទ្ធិជំនឿសេរីនិយម (គំនិតដែលជឿថា អ្នកអាចក្លាយជាគ្រីស្ទាន ម្នាក់ ហើយរស់នៅក្នុងអំពើបាប)។ អ្នកផ្សាយដំណឹងល្អសម័យនេះខកខានមកក្រុមជំនុំនៅថ្ងៃអាទិត្យ ដើម្បី រាំងកំសាន្ដ ជក់ថ្នាំញៀន ហើយមានទំនាក់ទំនងខាងផ្លូវភេទខុសពីអាពាហ៍ពិពាហ៍។ ក្រោយមកលោក ហាយមើស៍ប្រាប់ថា ហើយគាត់ក៏ប្រាប់ដូចនោះដែរឥឡូវនេះគឺថា មនុស្សដែលរស់នៅដូចនោះ គេមិនមែន ជាគ្រីស្ទានទាល់តែសោះ!

គ្រូគង្វាលរបស់យើងក្រោកឈរប្រឆាំងនឹងការពន្លូតកូន។ វាមិនស្រួលនោះទេ។ គាត់បានអង្គុយ នៅមុខក្លីនិចពន្លូតកូនជាមួយប៉ូលីស ដែលឈរនៅម្ខាងផ្លូវ ទាំងប្រថុយពីការវាយ និងការចាប់ដាក់គុក។ តែក្រុមជំនុំរបស់យើងបានបិទក្លីនិចពន្លូតកូនចំនួន២កន្លែង។ ថ្ងៃអាក្រក់វាធំ តែលោកហាយមើស៍មិនបាន អន់ថយនោះទេ។ អ្នកសំណប់របស់ព្រះអីក៏អស្ចារ្យម្ល៉េះ!

ហូលីវ៉ូដបានផលិតខែ្សភាពយន្ដប្រមាថមើលងាយព្រះមួយ មានចំណងជើងថា «សេចក្ដីល្បួងចុង ក្រោយរបស់ព្រះគ្រិស្ដ»។ ពិតណាស់ មានមនុស្សផ្សេងទៀតដែលមិនយល់ស្របជាមួយកុននោះទេ។ តែ មានតែលោកបណ្ឌិតហាយមើស៍តែម្នាក់គត់ដែលបានតទល់យ៉ាងពិបាកប្រឆាំងនឹងកុននោះ។ គាត់ជាទា ហានដែលហៅថា «បុរសដើរមុនគេ» ដែលដើរមុនអ្នកផ្សេងទៀត ទាំងប្រថុយជីវិតនៃភ្លើងរបស់សត្រូវ។ ថ្ងៃ អាក្រក់វាធំ តែគាត់មិនបានអន់ថយនោះទេ។ នៅក្នុងខែសីហា ១៩៨៨ ក្នុងទស្សវត្ដីគ្រិស្ទសាសនាសព្វថ្ងៃ នេះ លោកបណ្ឌិត ប៉ោប ជោនស៍ ដ៏ជាព្រឹទ្ធិចារ្យនៅសាកលវិទ្យាល័យប៉ោបជោនស៍ បានប្រសាសន៍ថា «ចំពោះខ្ញុំ វាហាក់ដូចជាការបើកសំដែងរបស់លោកហាយមើស៍ ជាការបើកសំដែងតែ១គត់ដែលមាន ប្រសិទ្ធិភាព!» ហូលីវ៉ូដមិនផលិតកុនដូចនោះម្ដងទៀតឡើយ! ការលំបាក និងការឈឺចាប់នៃផ្លូវរបស់គាត់ បង្ហាញថា លោកបណ្ឌិតហាយមើស៍ជាមនុស្សប្រភេទណា។ លោកប្រធាន Theodore Roosevelt បានប្រសាសន៍ថា

វាមិនមែនជាការរិះគន់ដែលរាប់ មិនមែនជាមនុស្សដែលចង្អុលបង្ហាញរបៀប ដែលមនុស្សខ្លាំងពូកែជំពប់ដួល ឬក៏អ្នកប្រព្រឹត្ដកិរិយាល្អអាចធ្វើឲ្យពួកគេ ល្អប្រសើរនោះទេ។ កិត្ដិយសជាកម្មសិទ្ធិទៅមនុស្សស្ថិតនៅក្នុងសៃវៀនពិត ប្រាកដ ដ្បិតគេប្រឈមមុខនឹងការបំផ្លាញដោយធូលី ញើស និងឈាម ដែលគេតតាំងយ៉ាងក្លាហាន។ គេលះបង់ជីវិតនៅក្នុងបុព្ធហេតុដ៏មានតម្លៃ ដែលនៅចុងបញ្ចប់ យើងដឹងថា គេមានជ័យជំនះល្អបំផុតក្នុងការសម្រេចដ៏ ខ្ពង់ខ្ពស់ ហើយបើអន់ណាស់ បើសិនជាគេត្រូវបរាជ័យ យ៉ាងហោចណាស់ នៅខណៈដែលហ៊ានយ៉ាងខ្លាំង ដូច្នេះកន្លែងរបស់គាត់នឹងមិនដែលនៅជា មួយព្រលឹងដែលត្រជាក់ ហើយអៀនខ្មាស់ ដែលយើងដឹងថា គេគ្មានជ័យ ជំនះ ថែមទាំងគ្មានការចាញ់។

លោកហាយមើស៍ជាមនុស្សម្នាក់ស្ថិតនៅក្នុងសៃវៀន ដែលតតាំងរហូតដល់បើកញើស ហើយចេញឈាម សម្រាប់ព្រះអង្គសង្រ្គោះរបស់គាត់!

ក្នុងនាមជាគ្រូគង្វាល គាត់បានខំធ្វើការយ៉ាងស្មោះត្រង់។ គាត់បានបង្កើតក្រុមជំនុំ២។ ក្រុមជំនុំ មួយគឺជាក្រុមជំនុំរបស់យើង។ តែគ្រប់កន្លែងទាំងអស់សុទ្ធតែមានថ្ងៃលំបាក និងពេលហានិភ័យ ស្ទើរតែក្នុង រយៈពេលជិត៤០ឆ្នាំ វាមានចម្បាំង និងមានអ្វីដែលចង់ឃាត់ឃាំង។ ដូចជាសាវកប៉ូលបានប្រាប់ថា «ដ្បិតមានទ្វារយ៉ាងធំ ហើយស្រួលបានបើកចំហរឲ្យខ្ញុំ ហើយក៏មានពួកឃាត់ឃាំងជាច្រើនដែរ»(១កូរិនថូស ១៦:៩)។ ក្នុងរវាង៤០ឆ្នាំនៃគ្រាលំបាក មានមនុស្សជាច្រើនប្រឆាំងនឹងគាត់។ ដូចសាវកប៉ូលបានប្រាប់ថា «ខ្ញុំដើរដំណើរជាច្រើន ក៏មានសេចក្តីអន្តរាយនៅទន្លេ អន្តរាយដោយពួកចោរប្លន់ អន្តរាយដោយសាសន៍របស់ខ្ញុំ អន្តរាយដោយសាសន៍ដទៃ ក៏អន្តរាយក្នុងទីក្រុង ក្នុងទីរហោស្ថាន ក្នុងសមុទ្រ ក្នុងពួកបងប្អូនក្លែងក្លាយដែរ»(២កូរិនថូស ១១:២៦)។ លោកហាយមើស៍បានលីបន្ទុកដែលប៉ូលបានលី «មានសេចក្ដី កង្វល់ខាងឯក្រុមជំនុំទាំងប៉ុន្មាន»(២កូរិនថូស ១១:២៨)។ តែលោកហាយមើស៍មិនបានឈប់នោះទេ។ គាត់មានអារម្មណ៍ថា គាត់គ្មានសមត្ថភាព សូម្បីតែគាត់ពិបាកចិត្ដ។ តែគាត់មិនឈប់នោះទេ។ កម្លាំងនៃ ចរិកលក្ខណះរបស់គាត់អស្ចា្យណាស់!

បាទ មានបង្អួចនៃព្រះគុណ។ ព្រះបានប្រទានប្រពន្ធដ៏អស្ចារ្យ និងកូនប្រុស២នាក់ ថែមទាំងចៅ ស្រីម្នាក់ដល់លោកហាយមើស៍។ អ្វីដែលល្អបំផុតគឺថា មនុស្សបានប្រែចិត្ដ។ សព្វថ្ងៃនេះ មានគ្រូគង្វាលតិច តួចណាស់អាចនាំឲ្យមនុស្សប្រែចិត្ដចេញពីលោកីយ។ ផ្ទុយទៅវិញ ពួកគេផ្ទេរមនុស្សចេញពីក្រុមជំនុំ ផ្សេងៗ។ វាជាគុណលក្ខណះចំពោះលោកហាយមើស៍ ដែលគាត់បាននាំព្រលឹងមនុស្សទៅរកព្រះគ្រិស្ដ ដែលគេគ្មានប្រវត្ដិជាគ្រិស្ទានសោះ។ កិត្ដិយសទាំងអស់គឺចំពោះគាត់!

នៅមានទៀត មានឆ្នាំនៃចម្បាំង ការក្បត់គ្នា និងការឃាត់ឃាំងផ្សេងៗ។ វាមានការបោះជំហាន២ ទៅខាងមុខ ហើយ១ទៅក្រោយ ជារឿយៗជំហាន២ទៅខាងមុខ ហើយជំហានទៅក្រោយ។ លោកហាយ មើស៍ត្រូវបានគេធ្វើដាក់ដូចជាធូលីដី ហើយពេលគាត់មានអារម្មណ៍ដូចនោះ។ តែគាត់ជាមនុស្សស្មោះត្រង់។ គាត់មិនអន់ថយនោះទេ!

មានថ្ងៃលំបាកដ៏ធំមួយ។ «អ្នកដឹកនាំពីមុន»នៅក្រុមជំនុំរបស់យើងបានចាកចេញ ហើយបានយក មនុស្សចាស់ទុំ៤០០នាក់ទៅ។ ក្រុមជំនុំយើងស្ទើរតែបាត់បង់អាគារនេះ។ យើងស្ទើរតែដួលរលំចុះ។ គ្រូ អធិប្បាយដ៏ល្បីម្នាក់បានធ្វើល្បិចដាក់លោកហាយមើស៍នៅក្នុងក្រុមជំនុំមួយនៅជិតទីក្រុងសាន ជូស។ គាត់បាននិយាយថា «នេះជាឱកាសចុងក្រោយរបស់អ្នកដើម្បីចាកចេញ»។ គ្រូគង្វាលជាច្រើនបានចាញ់ល្បិច នោះ។ តែដោយសារមានសមាជិកផ្សេងៗចាកចេញ ហើយក្រុមជំនុំមានភាពអន្ដរាយខាងហិរញ្ញវត្ថុ នោះ លោកហាយមើស៍បាននៅក្នុងក្រុមជំនុំនោះ! ដោយសារតែគាត់ និងអ្នកស្មោះត្រង់ចំនួន «៣៩»ម្នាក់ មនុស្សបានឲ្យលុយ និងពេលវេលារបស់គេ ហើយយើងមានក្រុមជំនុំសម្រាប់បងប្អូន។

ក្រោយមកខ្ញុំដឹងថា ការល្បងលរបស់មនុស្សម្នាក់ជាអ្វីដែលគាត់ធ្វើក្នុងគ្រាដ៏លំបាកនោះ។ រយៈ ២០ឆ្នាំ អ្វីៗទាំងអស់មើលទៅដូចជាមិនល្អសោះ។ បញ្ហាដែលគ្រូគង្វាលយើងបានជួបប្រទះបង្ហាញពីកម្លាំង នៃចរិកលក្ខណះរបស់គាត់។ ថ្ងៃលំបាកគឺធំធេង។ កម្លាំងអីក៏អស្ចារ្យម្ល៉េះ!

ឥឡូវនេះគ្មានការបាក់បែងក្រុមជំនុំឡើយ។ តែមានថ្ងៃលំបាកខុសៗគ្នា។ ប៉ុន្មានឆ្នាំមុន លោក ហាយមើស៍ប្រាប់ខ្ញុំថា គាត់នៅតែមានការល្បងលជាច្រើន។ គាត់មានអាយុច្រើនជាង៧០ឆ្នាំ។ ខ្ញុំមានអាយុ ហួស៦០ឆ្នាំហើយ។ តែខ្ញុំមិនបានយល់នោះទេ។ ខ្ញុំបាននិយាយថា «ស្អីគេ? លោកគ្រូនឹងមិនបដិសេធ ព្រះគ្រិស្ដឡើយនៅលើគ្រែដេកស្លាប់របស់លោកគ្រូ!» តែមានការល្បងល ហើយនៅក្នុងព្រះគ្រិស្ដ គ្រូគង្វាល របស់យើងបានឆ្លងកាត់ការល្បងលខាងអាយុដោយមានកិត្ដិយស និងមានជោគជ័យដ៏លើសលប់។

នៅអាយុ៧៥ឆ្នាំទាំងមានជំងឺមហារីក ហើយទន់ខ្សោយដោយសារការចាក់ថ្នាំ បុរសភាគច្រើនចូល និវត្ដន៍រួចហើយ។ តែគ្រូគង្វាលរបស់យើងបន្ដទៅមុខសម្រាប់ក្រុមជំនុំយើង ហើយសម្រាប់ព្រះ! ខ្ញុំបាន ឃើញគាត់ដើរអូសជើងទៅកាន់តុអធិប្បាយ ដើម្បីអធិប្បាយ គាត់ពិបាកអាចដើរដោយមានក្រពះកំណត់ ហើយគាត់ដេកតិចតួចណាស់នៅយប់មុន។ តើគាត់អធិប្បាយតាមរបៀបណា? ដូចជាសត្វតោមួយ! ខ្ញុំដឹងថា សេចក្ដីអធិប្បាយដ៏នឿយហត់បំផុតរបស់គាត់ល្អប្រសើរជាងកន្លែងផ្សេងៗទៀតដែលអ្នកនឹងស្ដាប់ លឺ។ នោះជាមូលហេតុដែលមានមនុស្សច្រើនជាង១សែន៤ម៉ឺននាក់បានអានសេចក្ដីអធិប្បាយដែលសរសេរ ដោយដៃរបស់គាត់ ហើយមើលសេចក្ដីអធិប្បាយទាំងនោះតាមវីដីអូនៅក្នុងប្រទេសចំនួន២១៧កាលពីខែ មុន។ នោះជាមូលហេតុដែលនៅពាសពេញពិភពលោក គ្រូគង្វាលផ្សេងៗអធិប្បាយមេរៀនរបស់គាត់នៅ ក្នុងក្រុមជំនុំនានា។ គាត់ជាភស្ដុតាងចំពោះខគម្ពីរជីវិតរបស់គាត់ «ខ្ញុំអាចនឹងធ្វើគ្រប់ទាំងអស់បាន ដោយសារព្រះគ្រីស្ទដែលទ្រង់ចំរើនកំឡាំងដល់ខ្ញុំ»(ភីលីព ៤:១៣)។

ខ្ញុំអធិស្ឋានថា គាត់នឹងរួចផុតពីជំងឺមហារីក ហើយរស់នៅច្រើនឆ្នាំទៀតសម្រាប់បំរើព្រះ។ ប៉ុន្ដែ លោកហាយមើស៍នឹងមិនរស់នៅរហូតនោះទេ។ ព្រះគម្ពីរប្រាប់ថា «ដូច្នេះ សូមបង្រៀនឲ្យយើងខ្ញុំចេះកំណត់រាប់ថ្ងៃអាយុនៃយើងខ្ញុំ ដើម្បីឲ្យយើងខ្ញុំមានចិត្តខ្មីឃ្មាត ឲ្យបានសតិបញ្ញា »(ទំនុកតម្កើង ៩០:១២)។ មនុស្សភាគច្រើនមិនគិតថា ជីវិតគឺខ្លីនោះទេ។ គ្រូគង្វាលភាគច្រើនមិនគិតឡើយ។ ពួកគេមិនមាន ផែនការសម្រាប់អ្វីដែលនឹងកើតឡើងនៅពេលពួកគេស្លាប់ទៅនោះទេ។ ដូច្នេះក្រុមជំនុំរបស់គេផ្ទុះចេញនូវ ការបាក់បែកគ្នា ឬក៏ក្រុមជំនុំគេខ្សោយ ហើយស្លាប់យឺតៗ។ អរគុណព្រះសម្រាប់គ្រូគង្វាលយើងដែលខ្វល់ ខ្វាយពីក្រុមជំនុំយើង!

វាមិនមែនមកពីភាពខ្សោយ និងការអាណិតខ្លួនឯងនោះទេ ដែលគាត់និយាយពីការស្លាប់នៅ អនាគត ហើយកំសាន្ដចិត្ដមនុស្សវ័យក្មេង វាជាសកម្មភាពនៃចិត្ដក្លាហាន និងភាពស្មោះត្រង់។ នៅពេល គាត់ធ្លាក់ទឹកចិត្ដ មនុស្សវ័យក្មេងទៅបម្រើនៅក្នុងព័ន្ធកិច្ចតាមដែលគាត់អាចធ្វើបាន វាជាសកម្មភាពនៃ ទំនួលខុសត្រូវ និងកិច្ចការដែលគួរឲ្យគោរព ហើយស្រឡាញ់!

សព្វថ្ងៃនេះ គ្រូគង្វាលយើងជួបប្រទះនឹងភាពចាស់ជរា ជំងឺ និងភាពខ្លីនៃជីវិត។ ការវាស់ស្ទង់ ចំពោះមនុស្សម្នាក់គឺត្រូវបានឃើញនៅក្នុងថ្ងៃលំបាក ជាពេលដែលរឿងរ៉ាវផ្សេងៗប្រឆាំងនឹងគាត់។ ពិត ប្រាកដណាស់ នៅក្នុងលោក បណ្ឌិត រ៉ោ អឹល ហាយមើស៍ យើងឃើញមនុស្សដ៏អស្ចារ្យម្នាក់។

តើគាត់អាចធ្វើរឿងទាំងអស់នេះតាមរបៀបណា? តើគាត់អាចធ្វើយ៉ាងម៉េចបាន? គឺនៅក្នុងព្រះ គ្រិស្ដ! គ្រូគង្វាលយើងអរសប្បាយទាំងនិយាយថា គាត់ «ខ្ញុំអាចនឹងធ្វើគ្រប់ទាំងអស់បាន{ត្រឹមតែ} ដោយសារព្រះគ្រីស្ទដែលទ្រង់ចំរើនកំឡាំងដល់ខ្ញុំ {គាត់}» (ភីលីព ៤:១៣)។ តើកម្លាំងនៅឯណា? ព្រះគ្រិស្ដ ព្រះគ្រិស្ដ និងព្រះគ្រិស្ដម្ដងទៀត!

សាវកប៉ូលប្រាប់ថា «ចូរត្រាប់តាមខ្ញុំ ដូចជាខ្ញុំបានត្រាប់តាមព្រះគ្រីស្ទដែរ»(១កូរិនថូស ១១:១)។ ខ្ញុំសូមប្រាប់អ្នកថា ចូរត្រាប់តាមគ្រូគង្វាលរបស់យើង ដូចជាគាត់បានត្រាប់តាមព្រះគ្រិស្ដ។ ចូរទុកចិត្ដព្រះ គ្រិស្ដ បម្រើទ្រង់កាន់តែច្រើនកាន់តែល្អ។ ខ្ញុំសូមប្រាប់អ្នកថា ព្រះគ្រិស្ដ ព្រះគ្រិស្ដ និងព្រះគ្រិស្ដម្ដងទៀត!

នៅយប់នៅយើងធ្វើបុណ្យខួបកំណើតអាយុ៧៥ឆ្នាំដល់គ្រូគង្វាលរបស់យើង។ យើងថ្វាយដង្វាយ ស្ម័គ្រពីចិត្ដជូនចំពោះគាត់។ តែមានរឿងខ្លះដែលសំខាន់ជាងនោះទៅទៀតដែលអាចអាចឲ្យ។ សូមឲ្យក្រុមជំនុំដ៏អស្ចារ្យដល់គាត់! ខ្ញុំគិតពីក្រុមជំនុំរបស់យើងនឹងអាចក្លាយយ៉ាងម៉េច ទៅជាអ្វី ហើយដោយសារព្រះ គុណរបស់ព្រះ ក្រុមជំនុំរបស់យើងនឹងក្លាយយ៉ាងណា! សូមឲ្យគាត់នូវក្រុមជំនុំដែលពេញទៅដោយមនុស្ស សូមអធិស្ឋាន ហើយផ្សាយដំណឹងល្អ ទាំងស្រឡាញ់មនុស្សរហូតដល់យើងមានក្រុមជំនុំដែលព្រះចង់បាន! សូមឲ្យក្រុមជំនុំដ៏អស្ចារ្យដល់គាត់!

ឥឡូវនេះ ខ្ញុំសុំសួរអ្នកថា តើអ្នកមានព្រះគ្រិស្ដរបស់គ្រូគង្វាលយើងដែរឬទេ? តើអ្នកមានព្រះអង្គ សង្រ្គោះរបស់គាត់ដែរទេ? តើអ្នកបានជឿជាក់លើព្រះយេស៊ូវហើយឬនៅ? បើគ្មានព្រះគ្រិស្ដទេ នោះអ្នក គ្មានអ្វីសោះ ប៉ុន្ដែមានបាប។ បើអ្នកជឿជាក់លើទ្រង់ នោះអ្នកនឹងបានអត់ទោសតាមរយៈព្រះលោហិត របស់ទ្រង់។ បើអ្នកជឿជាក់លើទ្រង់ នោះអ្នកនឹងកើតជាថ្មីទៅឯជីវិតអស់កល្បជានិច្ច។ ខ្ញុំអធិស្ឋានថា អ្នក នឹងជឿជាក់លើព្រះយេស៊ូវនៅពេលឆាប់ៗ។ អាម៉ែន។

បើសិនជាសេចក្ដីអធិប្បាយនេះជាព្រះពរសំរាប់បងប្អូន នោះសូមផ្ញើរអ៊ីម៉ែលទៅកាន់លោកបណ្ឌិត ហាយមើស៏ ហើយសូមប្រាប់គាត់ផង។ នៅពេលអ្នកសរសេរផ្ញើរទៅកាន់លោក ហាយមើស៍ សូមប្រាប់ពីប្រទេសរបស់អ្នក ឬក៏គាត់មិនអាចឆ្លើយតបទៅវិញ។ សូមចុចទីនេះ rlhymersjr@sbcglobal.net (សូមចុចទីនេះ)។ បើសេចក្ដីអធិប្បាយទាំងនេះជាព្រះពរដល់អ្នក នោះសូមប្រាប់គាត់ ថែមទាំងប្រាប់ពីប្រទេសរបស់អ្នកផង។ អ្នកអាចសរសេរទៅកាន់លោក ហាយមើស៏ក្នុងភាសាណាក៏បាន ប៉ុន្ដែ សូមសរសេរជាភាសាអង់គ្លេស បើសិនជាបងប្អូនអាចធ្វើ បាន។ បើអ្នកចង់សរសេរទៅគាត់តាមប្រៃណីយ៍ P.O. Box 15308, Los Angeles, CA 90015។ សូមសរសេរទៅកាន់អាស័យដ្ឋាន។ អ្នកអាចទូរស័ព្ទទៅគាត់តាមលេខ(៨១៨)៣៥២-០៤៥២។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអានសេចក្ដីអធិប្បាយរបស់ លោក ហាយមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗនៅលើអ៊ីធើណេត តាមគេហទំព័រ
www.sermonsfortheworld.com. ចុចលើ ”
សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ”

សេចក្ដីអធិប្បាយដែលសរសេរដៃទាំងនេះមិនហាមឲ្យថតចំលងទេ។ អ្នកប្រើវាដោយគ្មានការអនុញ្ញាតពីលោក Dr. Hymers។ ទោះបីជាយ៉ាងណាក៏ដោយ គ្រប់សេចក្ដីអធិប្បាយជាវីដីអូទាំងអស់របស់លោក Dr. Hymers ហាមថតចំលង ហើយអាចត្រឹមតែប្រើវាបានដោយមានការអនុញ្ញាត។

អានព្រះគម្ពីរមុនពេលអធិប្បាយដោយលោក Mr. Abel Prudhomme៖
គម្ពីរទំនុកតម្កើងដែលលោកបណ្ឌិតហាយមើស៍ចូលចិត្ដ ទំនុកតម្កើង ២៧:១-១៤។ ។
ច្រៀងចំរៀងតែម្នាក់ឯងមុនអធិប្បាយដោយលោក Benjamin Kincaid Griffith៖
«ចៅហ្វាយបានយាងមក»(ដោយលោក Sarah Doudney, 1841-1926)។