ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០
នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។
មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤
ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។
សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ
ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។
នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។
អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net។
ជីវិតនៃចម្បាំងA LIFE OF CONFLICT ដោយលោកបណ្ឌិត សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស ថ្ងៃរបស់ព្រះអម្ចាស់នៅពេលល្ងាច មេសា ៣ ២០១៦ «ដ្បិតយើងរាល់គ្នាមិនមែនតយុទ្ធនឹងសាច់ឈាមទេ គឺ និងពួកគ្រប់គ្រង ពួកមានអំណាច និងពួកម្ចាស់នៃសេចក្តីងងឹតនៅលោកីយ៍នេះវិញ ហើយទាស់នឹងអំណាចអាក្រក់ខាងវិញ្ញាណ នៅស្ថានដ៏ខ្ពស់ដែរ»(អេភេសូរ ៦:១២)។ |
យើងមានពេលវេលាដ៏អស្ចារ្យនៅព្រឹកនេះ។ ក្រុមជំនុំរបស់យើងកំពុងមកឯជីវិតម្ដងទៀត។ ប៉ុន្ដែ មានផ្នែកដ៏ម៉ឺងម៉ាត់មួយចំពោះរឿងនេះ។ យើងនឹងមិនឃើញជ័យជម្នះឡើយ បើសិនជាយើងមិនមើលកាន់ អ្វីដែលម៉ឺងម៉ាត់ និងអ្វីដែលសប្បាយផងដែរ។ លោកបណ្ឌិត ហែរនីអឹម ម៉ូរីសបានប្រសាសន៍ថា «វាំងននដែលមិនអាចមើលត្រូវបានបើកចំហ នៅកន្លែងនេះ ដើម្បីផ្ដល់ឲ្យយើងមានការមើលឃើញតិចៗពីបរិវារខាងឯវិញ្ញាណដ៏ច្រើនសន្ធឹក ដែលរៀប ចំប្រឆាំងនឹងរាស្រ្ដរបស់ព្រះ។ ព្រះបានបង្កើត “ពួកទេវតាទាំងសល់សែន”(ហេព្រើរ ១២:២២) ហើយនៅ ចុងបញ្ចប់យ៉ាងតិចណាស់ មានទេវតា១ភាគ៣បានដើរតាមអារក្សសាតាំង ក្នុងការប៉ន់ប៉ងច្បាំងប្រឆាំង នឹងព្រះ និងរាស្រ្ដរបស់ទ្រង់(វិវរណៈ ១២:៤,៧)។ ({ពួកពលបរិវាររបស់អារក្ស} ត្រូវបានរៀបចំឲ្យមាន តំណែងខាងឯអំណាចគ្រប់គ្រង និងរាជ្យអំណាចដ៏ធំអស្ចារ្យ វាជាអ្នកគ្រប់គ្រងខាងសេចក្ដីងងឹតនៅលើ ផែនដីនេះ»(Henry M. Morris, Ph.D., The New Defender’s Study Bible, Word Publishers, 2006; កត់សំគាល់ពីអេភេសូរ ៦:១២)។ « ដ្បិតយើងរាល់គ្នាមិនមែនតយុទ្ធនឹងសាច់ឈាមទេ គឺនិងពួកគ្រប់គ្រង ពួកមានអំណាច និងពួកម្ចាស់នៃសេចក្តីងងឹតនៅលោកីយ៍នេះវិញ ហើយទាស់នឹងអំណាចអាក្រក់ខាងវិញ្ញាណ នៅស្ថានដ៏ខ្ពស់ដែរ»(អេភេសូរ ៦:១២)។ ខគម្ពីរនោះបង្ហាញយើងថា ជីវិតជាគ្រិស្ដបរិស័ទគឺជាជីវិតមួយនៃចម្បាំង។ តែគ្រីស្ទានជាច្រើន បានភ្លេចពីរឿងនោះ សូម្បីតែអ្នកខ្លះនៅក្នុងក្រុមជំនុំយើងក៏ភ្លេចផងដែរ។ លោកបណ្ឌិ តម៉ាទីន ឡូដ ជោនស៏បានប្រសាសន៍ថា «តើយើងយល់ថា ជីវិតជាគ្រីស្ទបរិស័ទជាការច្បាំង ឬសមភូមិជាញឹកញាប់ ប៉ុណ្ណា?។ ខ្ញុំផ្ដល់មតិថា ក្រុមជំនុំរបស់គ្រិស្ទបរិស័ទបានបាត់បង់ការមើលដ៏សំខាន់នេះនៃសេចក្ដីពិតក្នុង គម្ពីរសញ្ញាថ្មី...ខ្ញុំខ្លាចថា {ពួកយើងជាច្រើននាក់»បានបាត់បង់ការយល់ដឹងថា ជីវិតជាគ្រិស្ដបរិស័ទគឺជាជីវិត មួយនៃចម្បាំង» បើយើងមិនច្បាំងទេ នោះយើងនឹងត្រូវចាញ់ យើងនឹងធ្លាក់ខ្លួនធ្វើជាជនរងគ្រោះចំពោះ ខ្មាំងសត្រូវរបស់យើង»(Martyn Lloyd-Jones, The Miracle of Grace and Other Messages, Baker Book House, 1986, pp. 105, 106)។ យើងលំអៀងដើម្បីគិតថា ការប្រែចិត្ដគឺជាអ្វីទាំងអស់ដែលយើងត្រូវការ។ បន្ទាប់ពីមនុស្សប្រែចិត្ដ យើងគិតថា ជីវិតជាគ្រិស្ដបរិស័ទគឺដូចជា «សភាពអកមក្មមួយនៃការឈប់សម្រាក»ដូចលោកឡូដ ជោនស៏ (ibid., p. 105)។ សេចក្ដីពិតគឺនៅតែត្រឹមត្រូវរហូត! អត្ថបទគម្ពីររបស់យើងប្រាប់យើងថា យើងត្រូវតែបន្ដ ច្បាំងជាមួយសាតាំង និងបរិវាររបស់វារហូត! ជួនកាល ខ្ញុំសប្បាយចិត្ដថា ខ្ញុំជាមនុស្សម្នាក់ដែលប្រែចិត្ដចេញពីលោកីយ។ កូនក្មេងដែលបានធំ ឡើងក្នុងក្រុមជំនុំ គេស្រួលមែនទែន។ គេមានអ្វីៗទាំងអស់ដោយមិនចាំបាច់ធ្វើការអ្វីសោះ។ គេមិនចាំបាច់ ប្រយុទ្ធ និងច្បាំងឡើយដើម្បីនៅក្នុងក្រុមជំនុំ។ បើខ្ញុំបានធំឡើងនៅក្នុងក្រុមជំនុំ នោះខ្ញុំនឹងមិនយល់ដឹងពី ការចាប់ផ្ដើម ដែលខ្ញុំចេះការពារខ្លួននោះទេ ដ្បិតខ្ញុំបានស្ថិតនៅក្នុងចម្បាំងដ៏អាក្រក់មួយ ហើយខ្ញុំខ្សោយ ពេកដើម្បីប្រឈមមុខចម្បាំងដោយខ្លួនឯង។ នោះគឺជាមូលហេតុដែលខគម្ពីរជីវិតរបស់ខ្ញុំជា «ខ្ញុំអាចនឹងធ្វើគ្រប់ទាំងអស់បាន ដោយសារព្រះគ្រីស្ទដែលទ្រង់ចំរើនកំឡាំងដល់ខ្ញុំ»(ភីលីព ៤:១៣)។ ចំពោះខ្ញុំ ខគម្ពីរ នោះមានន័យថា ខ្ញុំខ្សោយពេកដើម្បីឆ្លងកាត់ចម្បាំងជាមួយសាតាំង។ ព្រះគ្រិស្ដតែ១គត់ដែលផ្ដល់កម្លាំង ដល់ខ្ញុំដើម្បីឆ្លងកាត់ការចម្បាំងជាមួយអ្វីផ្សេងៗ។ នរណាម្នាក់បានប្រាប់ខ្ញុំថា ខ្ញុំស្វែងរកការច្បាំង។ នោះមិន ពិតសោះ។ ការពិតគឺថា ខ្ញុំមិនព្រមរត់ចេញដូចគ្រូអធិប្បាយភាគច្រើនធ្វើនោះទេ។ បើអ្នកមិនរត់ចេញ នោះអ្នកនឹងឆ្លងកាត់ចម្បាំង។ ហេតុអ្វី? ដោយសារតែមានអារក្សពិតមែន! មានពេលច្រើនដង ខ្ញុំបាន ខ្សោយមែនទែន ហើយមិនអាចជួយអ្វីបានសោះ ដ្បិតខ្ញុំជិតនឹងដួលចុះ។ នៅក្នុងពេលដូចនោះ ខ្ញុំត្រឹមតែ អាចនិយាយខ្សឹបៗពីអត្ថបគម្ពីរ ហើយតោងជាប់សាររបស់វាដោយមានជំនឿដ៏ខ្សោយ ហើយមិនគ្រប់គ្រាន់ «ខ្ញុំអាចនឹងធ្វើគ្រប់ទាំងអស់បាន ដោយសារព្រះគ្រីស្ទដែលទ្រង់ចំរើនកំឡាំងដល់ខ្ញុំ»។ មានតែមនុស្សម្នាក់ ដែលខ្សោយដូចជាខ្ញុំតែប៉ុណ្ណោះ ទើបអាចឃើញគុណតម្លៃនៃសេចក្ដីសន្យានោះ! ឡេសលីបានសុំឲ្យខ្ញុំនិពន្ធពីរឿងជីវិតរបស់ខ្ញុំ។ ខ្ញុំបាននិពន្ធប្រហែល១៥០ទំព័រ តែក្រោយមក ខ្ញុំ បានឈប់ ហើយទុកវាម្ខាង។ ខ្ញុំគិតថា គ្មានអ្នកណាម្នាក់នឹងចាប់អារម្មណ៍ក្នុងការអានសៀវភៅដ៏គួរឲ្យ ពិបាកចិត្ដដូចនោះឡើយ ដោយសារតែវាជារឿងនៃចម្បាំង ការប្រយុទ្ធ និងការជិតបរាជ័យ វាប្រាប់ពីជីវិតដ៏ យូរអង្វែងនៃចម្បាំង ដែលត្រឹមតែមានពន្លឺបន្ដិចបន្ដួចតែប៉ុណ្ណោះ! នៅចុងបញ្ចប់ ខ្ញុំបានប្រាប់ព្រះថា ខ្ញុំមិន អាចបង្ហើយវាបានឡើយ រហូតដល់ក្រុមជំនុំរបស់យើងមានការរស់ឡើងវិញមួយ ដូច្នោះទើបវាមានការ បញ្ចប់ដ៏ល្អមួយ។ ព្រះហាក់ដូចជាមានបន្ទូលមកខ្ញុំថា «អត់អីទេ រ៉ោប៊ឺត ទុកវាម្ខាង ហើយរង់ចាំការរស់ឡើង វិញចុះ បើអញមិនចាត់បញ្ជូនការរស់ឡើងវិញមួយទេ នោះអ្នកមិនចាំបាច់សរសេរបង្ហើយវាឡើយ»។ តែជួនកាលខ្ញុំសប្បាយចិត្ដថា ខ្ញុំមិនបានធំឡើងនៅក្នុងការប្រឈមចំពោះក្រុមជំនុំដែលអធិប្បាយ ពីដំណឹងល្អ។ ការចេញពីលោកីយដែលបាត់បង់ ហើយឯកោរ វាបានរៀបចំខ្ញុំសម្រាបចម្បាំងដ៏យូរ ដោយ សារតែខ្ញុំបានដឹងពីចំនុចចាប់ផ្ដើម ដ្បិតវាពិបាកណាស់ដើម្បីឲ្យខ្ញុំរស់នៅក្នុងជីវិតជាគ្រិស្ទានម្នាក់ ហើយគ្រប់ ជំហាននីមួយៗដែលបានជាន់ ព្រះគ្រិស្ដជាអ្នកចម្រើនកម្លាំងដល់ខ្ញុំ ឬក៏ខ្ញុំបាត់បង់ជារៀងរហូត! ពិតណាស់ នោះជាមូលហេតុដែលខ្ញុំបានក្លាយជាគ្រូគង្វាល។ បន្ទាប់ពីខ្ញុំបានប្រែចិត្ដ នោះខ្ញុំបានដឹងថា ខ្ញុំត្រុវតែស្ថិត នៅកណ្ដាលចម្បាំង។ បើខ្ញុំមិនបន្ដច្បាំងទេ នោះខ្ញុំនឹងរាថយពីព្រះ។ ខ្ញុំបានដឹងថា ចាប់តាំងពីខ្ញុំបាន សង្រ្គោះនៅអាយុ២០ឆ្នាំ។ មនុស្សផ្សេងទៀតអាចរស់នៅក្នុងជីវិតដ៏សុខស្រួល តែខ្ញុំត្រូវតែច្បាំងរហូត ដូចជា ព្រះយេស៊ូវ ប៉ូល និងវីរបុរសខាងសេចក្ដីជំនឿផ្សេងៗទៀតនៅក្នុងគម្ពីរហេព្រើរជំពូក១១! ខ្ញុំបានដឹងពីអ្វី ប៉ូលចង់ប្រាប់ នៅពេលគាត់បានប្រាប់ធីម៉ូថេដែលមានវ័យក្មេង «ចូរខំប្រឹងតស៊ូ ដោយការតយ៉ាងល្អនៃសេចក្តីជំនឿ ចូរតោងចាប់ជីវិតអស់កល្បជានិច្ចឲ្យខ្ជាប់ ដែលព្រះបានហៅអ្នកមកទទួល»(១ធីម៉ូថេ ៦:១២)។ សាវ័កប៉ូលបានប្រាប់បុរសវ័យក្មេងនោះម្ដងទៀតថា « ដូច្នេះ ចូរឲ្យអ្នកទ្រាំទ្រទុក្ខលំបាក ដូចជាទាហានយ៉ាងល្អរបស់ព្រះយេស៊ូវ គ្រីស្ទចុះ»(២ធីម៉ូថេ ២:៣)។ ខ្ញុំត្រូវតែទ្រាំទ្រទុក្ខលំបាក។ ខ្ញុំត្រូវតែខំប្រឹងតស៊ូ ដោយការតយ៉ាងល្អនៃសេចក្តីជំនឿ ដូចជាទាហានរបស់ ព្រះយេស៊ូវគ្រិស្ដ! ក្នុងនាមជាគ្រិស្ទាន គ្មានផ្លូវណាផ្សេងទៀតឡើយដើម្បីទទួលបានជោគជ័យ។ ម្យ៉ាងទៀត មានពេលច្រើនដង យើងគិតពីពាក្យចិត្ដវិជ្ជាជាជាងព្រះគម្ពីរ។ បើសិនជាយើងអានព្រះគម្ពីរឲ្យអស់ នោះ យើងនឹងដឹងពីមូលហេតុដែលគ្រីស្ទានត្រូវតែច្បាំង។ នៅយប់មុន មនុស្សវ័យក្មេងរបស់យើងម្នាក់បានប្រាប់ខ្ញុំថា ខ្ញុំនិយាយពីខ្លួនឯងច្រើនពេកហើយ។ បន្ទាប់មកគាត់និយាយថា «ខ្ញុំទាយថាអ្នកធ្វើវា ដោយសារតែនេះគឺជាក្រុមជំនុំរបស់មនុស្សវ័យក្មេងម្នាក់ »។ នោះជាការយល់ដឹងដ៏ល្អមួយ។ ជារឿយៗ ខ្ញុំត្រលប់សាររើពីជីវិតដើមដំបូងរបស់ខ្ញុំ ដើម្បីឲ្យខ្ញុំអាចរកឃើញ ចំនុចដែលនឹងជួយមនុស្សវ័យក្មេងដែលនៅក្នុងក្រុមជំនុំរបស់យើង។ ខ្ញុំត្រូវតែឈរនៅឯតុអធិប្បាយនេះ ហើយបង្រៀនអ្នកពីមេរៀនមួយពីព្រះ ឬក៏គ្រាន់តែជាការអធិប្បាយតាមខគម្ពីរមួយៗ។ ខ្ញុំត្រូវតែបង្ហាញអ្នក ពីព្រះគម្ពីរសំខាន់យ៉ាងណានៅក្នុងជីវិតផ្ទាល់ខ្លួនរបស់ខ្ញុំ និងនៅក្នុងជីវិតផ្ទាល់ខ្លួនរបស់អ្នកផងដែរ។ ខ្ញុំអាន អត្ថបទគម្ពីរ « ដ្បិតយើងរាល់គ្នាមិនមែនតយុទ្ធនឹងសាច់ឈាមទេ គឺនិងពួកគ្រប់គ្រង ពួកមានអំណាច និងពួកម្ចាស់នៃសេចក្តីងងឹតនៅលោកីយ៍នេះវិញ ហើយទាស់នឹងអំណាចអាក្រក់ខាងវិញ្ញាណ នៅស្ថានដ៏ខ្ពស់ដែរ»(អេភេសូរ ៦:១២)។ បន្ទាប់មកខ្ញុំសូមប្រាប់ពីអត្ថន័យរបស់វា។ ហើយក្រោយមកខ្ញុំប្រាប់អ្នកពីរបៀបដែលខគម្ពីរនេះបានក្លាយជា សភាពពិតនៅក្នុងជីវិតផ្ទាល់ខ្លួនរបស់ខ្ញុំ។ ខ្ញុំសូមប្រាប់ថា «ចាប់តាំងពីដើមរហូតដល់ចុងបញ្ចប់ ជីវិតជា គ្រិស្ដបរិស័ទគឺជាជីវិតនៃចម្បាំង មានន័យថា ជីវិតដែលត្រូវច្បាំងខាងវិញ្ញាណជាមួយអារក្សសាតាំង និងពួក បរិវាររបស់វា»។ ខ្ញុំសង្ឃឹមថា អ្នកមិនគិតថា បញ្ហារបស់អ្នកកន្លងផុតហើយ បន្ទាប់ពីអ្នកបានសង្រ្គោះ! នោះ គឺជាការចាប់ផ្ដើមនៃការប្រយុទ្ធ និងចម្បាំង! លោកបណ្ឌិត អេស អឹល វីលមីនថូននៃសាកលវិទ្យាល័យលីប៊ីថីបានប្រសាសន៍ថា នៅកំឡុងពេលព័ន្ធកិច្ចរបស់ព្រះយេស៊ូវនៅលើផែនដីនេះ មានការផ្ទុះចេញ ដ៏ធំមួយនៃសកម្មភាពរបស់អារក្ស ហើយយោងតាមប៉ូល{១ធីម៉ូថេ ៤:១-៣} យើងអាចសង្ឃឹមឃើញនូវសកម្មភាពដ៏សាហាវដូចគ្នា {មុនពេល} ការយាង មកជាលើកទី២នៃព្រះអម្ចាស់របស់យើង។ ឥទ្ធិពលរបស់អារក្សគឺនៅខាង ក្រោយចលនាជាច្រើនដែលមានប្រជាប្រិយភាព (H. L. Willmington, D.D., Signs of the Times, Tyndale House Publishers, 1983, p. 45)។ ចំពោះខ្ញុំ ជារៀងរាល់ឆ្នាំសកម្មភាពរបស់អារក្សហាក់ដូចជាកំពុងកើនឡើងច្រើនទៅៗ។ នៅជំនាន់ខ្ញុំរៀននៅ មហាវិទ្យាល័យ វាអាក្រក់ល្មម ប៉ុន្ដែឥឡូវនេះខ្ញុំមិនឃើញពីរបៀបដែលមនុស្សវ័យក្មេងម្នាក់ទៅចូលរៀន មហាវិទ្យាល័យ ឬសាកលវិទ្យាល័យរបស់ពួកលោកីយដោយមិនត្រូវជួបសេចក្ដីល្បួងឡើយ គេជួបតាមផ្លូវ មួយ ឬផ្សេងទៀត ដោយសារអ្វីដែលលោកបណ្ឌិត វីលមីងតូនបានហៅថា «ឥទ្ធិពលរបស់អារក្ស»។ គោល បំណងរបស់សាតាំងគឺដើម្បីបឺតជញ្ជក់អ្នកទៅក្នុងលោកីយ៍ ហើយអំពើបាប។ «បានជាអ្នកណាដែលស្មានថាខ្លួនឈរ នោះត្រូវប្រយ័ត្ន ក្រែងលោដួល»(១កូរិនថូស ១០:១២)។ បើយើងមិនច្បាំងជាមួយអារក្សទេ នោះនៅពេលឆាប់ៗ យើងនឹងចាប់ផ្ដើមបាត់បង់ការទាក់ទងជាមួយព្រះ។ កន្លែងទីមួយដែលក្លាយជាច្បាស់ លាស់គឺនៅក្នុងជីវិតនៃសេចក្ដីអធិស្ឋានរបស់អ្នក។ បើអ្នកមិនអាចអធិស្ឋានដូចដែលអ្នកបានធ្វើកាលពីមុន នោះវាជាសំគាល់ពិតប្រាកដថា អ្នកកំពុងតែទាស់ទទឹងនឹងព្រះ ឬក៏ធ្លាក់ចូលទៅក្នុងសេចក្ដីល្បួងខ្លះ។ សូម ស្ដាប់លោកបណ្ឌិត អេ W ថូសើរ។ គាត់បានប្រសាសន៍ថា នៅសម័យដើមដំបូង ឪពុករបស់យើងបានជឿនៅក្នុងអំពើបាប ហើយជឿ ក្នុងអារក្សដែលបង្កើតជាកម្លាំងមួយ ថែមទាំងពួកគេបានជឿលើព្រះ សេចក្ដី សុចរិត ស្ថានសួគ៌ដូចអ្វីផ្សេងៗទៀត។ កម្លាំងទាំងនេះត្រូវបានជំទាស់នឹងគ្នា ទៅវិញទៅមកយ៉ាងខ្លាំង យ៉ាងអាក្រក់អាក្រកី ហើយជាសត្រូវដែលមិនអាច ផ្សះផ្សារបានជារៀងរហូត។ មនុស្សលោកត្រូវតែជ្រើសរើសយកម្ខាងណា មួយ គេមិនអាចឈរនៅកណ្ដាលបានឡើយ។ សម្រាប់គេ វាត្រូវតែជាជីវិត ឬសេចក្ដីស្លាប់ ស្ថានសួគ៌ ឬឋាននរក ហើយបើសិនជាគេជ្រើសរើសដើម្បី {នៅ}ខាងព្រះ នោះគេអាចបើធ្វើសង្រ្គាមជាមួយសត្រូវរបស់ព្រះ។ កាលនៅមានជីវិតលើលើផែននេះ ការច្បាំងគឺជារឿងពិត ហើយការស្លាប់នឹងនៅជាប់ រហូត។ គេមិនអាចភ្លេចពីប្រភេទនៃលោកីយដែលគេបានរស់នៅបានឡើយ វាជាសមរភូមិ ហើយមានមនុស្សជាច្រើនត្រូវរបួស ហើយស្លាប់។ អំណាច អាក្រក់ត្រូវបានជំនះលើមនុស្សដែលកំពុងត្រូវបំផ្លាញ នៅខណៈពេលដែល មានការបង្ហាញពីព្រះគ្រិស្ដដើម្បីសង្រ្គោះគាត់តាមរយៈអំណាចព្រះចេស្ដានៃ ដំណឹងល្អ។ ដើម្បីទទួលបានការរំដោះ គេត្រូវតែរើសយកខាងព្រះនៅក្នុង សេចក្ដីជំនឿ និងការស្ដាប់បង្គាប់។ នោះគឺជាអ្វីដែលឪពុករបស់យើងបាន គិត ហើយនោះជាអ្វីដែលយើងជឿ ថែមទាំងជាអ្វីដែលព្រះគម្ពីរបង្រៀន។ ឥឡូវនេះ សូមកុំគិតថា នេះមានន័យថា យើងមិនអាចមានការសប្បាយខ្លះៗ! ពិតណាស់ យើង មាន! ពិតណាស់យើងមានការប្រកបគ្នា! ពិតណាស់ យើងញាំអាហារជាមួយ ហើយជប់លៀងជាមួយគ្នា! ពិតណាស់ យើងលេងល្បែងកំសាន្ដជាមួយនៅក្នុងសួនឧទ្យាន។ តែការទាំងនេះមិនចប់ត្រឹមប៉ុណ្នឹងទេ។ នៅខាងក្រោយគ្រប់ពេលដែលយើងសប្បាយ ហើយប្រកបគ្នា យើងត្រូវតែនឹកចាំរហូតថា មានសង្រ្គាមកំពុង កើតឡើង ហើយជីវិតជាគ្រិស្ទានគឺជាជីវិតនៃចម្បាំង! យើងឈប់សម្រាកមួយភ្លេតដើម្បីមានការសប្បាយខ្លះ ប៉ុន្ដែបន្ទាប់មកយើងត្រលប់ទៅក្នុងចម្បាំងវិញ។ នោះគឺជាមូលហេតុដែលមនុស្សវ័យក្មេងក្នុងក្រុមជំនុំយើងចំនាយពេល១ម៉ោងពេញដើម្បីអធិស្ឋាន ជាមួយគ្នារៀងរាល់អាទិត្យ។ ពិតប្រាកដណាស់ សេចក្ដីអធិស្ឋានគឺចាំបាច់ ឬក៏អារក្សសាតាំងនឹងយកឈ្នះ យើង! នោះគឺជាមូលហេតុដែលយើងចេញទៅនាំមនុស្សបាត់បង់មកក្រុមជំនុំ ដើម្បីឲ្យគេលឺដំណឹងល្អ។ ពិតប្រាកដណាស់ ការផ្សាយដំណឹងល្អគឺចាំបាច់ ឬក៏អារក្សសាតាំងនឹងយកឈ្នះយើង! នោះគឺជាមូលហេតុដែលខ្ញុំត្រូវតែអធិប្បាយមេរៀនខ្លាំងៗពីតុអធិប្បាយនេះ។ ពិតប្រាកដណាស់ សេចក្ដីអធិប្បាយខ្លាំងៗគឺចាំបាច់ ឬក៏អារក្សសាតាំងនឹងយកឈ្នះយើង! ហើយរឿង១ទៀត នៅថ្មីនេះៗខ្ញុំបានដឹងខ្លួនពីភាពខ្សោយនៅក្នុងសេចក្ដីអធិប្បាយរបស់ខ្ញុំ ហើយ ខ្ញុំត្រូវតែសុំទោសបងប្អូនដែលខ្ញុំមិនមើលឃើញភ្លាមៗ! ដូចខ្ញុំប្រាប់អញ្ចឹង ជីវិតជាគ្រិស្ទាន ចម្បាំងមិនចេះ ចប់ឡើយ នៅពេលអ្នកបានប្រែចិត្ដ! អូ ទេ ការប្រែចិត្ដគឺជាការចាប់ផ្ដើមនៃសង្រ្គាម! ព្រះយេស៊ូវបានមាន បន្ទូលថា «ចូរឲ្យចាំយាម ហើយអធិស្ឋានចុះ ដើម្បីកុំឲ្យកើតមានសេចក្តីល្បួងនាំចិត្តឡើយ»(ម៉ាកុស ១៤: ៣៨)។ អ្នកអាចមកក្នុងក្រុមជំនុំ ហើយសូម្បីតែអាចសំដែងពីការប្រែចិត្ដ ប៉ុន្ដែបើអ្នកមិនចាំយាម ហើយ អធិស្ឋានទេ នោះអ្នកនឹងធ្លាក់ក្នុងសេចក្ដីល្បួង និងអន្ទាក់មួយ។ អ្នកនឹងក្លាយជាលោកីយ ហើយបាត់បង់ សេចក្ដីអំណររបស់សេចក្ដីសង្រ្គោះ។ បងប្អូនខ្លះឈប់មកប្រជុំគ្នាអធិស្ឋាននៅយប់ថ្ងៃព្រហស្បត្ដិ៍។ សូមប្រយ័ត្ន! អ្នកត្រូវបានឈានជើង ១ជំហានទៅក្នុងលោកីយហើយ! ជីវិតជាគ្រិស្ទានគឺជាជីវិតនៃចម្បាំងទាស់នឹងអារក្សសាតាំង និស្ស័យសាច់ ឈាម និងលោកីយ។ បើអ្នកភ្លេចពីរឿងនោះ នៅពេលឆាប់ៗ អ្នកនឹងធ្លាក់ទៅក្នុងអន្ទាក់របស់អារក្ស ហើយ ត្រូវបក់ផាយទៅក្នុងសេចក្ដីងងឹតនៃលោកីយដ៏អាក្រក់សព្វថ្ងៃនេះ! មាននរណាម្នាក់និយាយថា «កុំនិយាយ ពីវា វាបន្លាចអ្នកខ្លះ!» បាទ ខ្ញុំទាយថា ពួកគេនឹងត្រូវតែបន្លាច! «ដ្បិតបានហៅមនុស្សជាច្រើន តែរើសបានតិចទេ»(ម៉ាថាយ ២២:១៤)។ បើខ្ញុំមិនបានបន្លាចពួកគេ អ្វីផ្សេងទៀតនឹងបន្លាចពួកគេ! គ្មានអ្ននណា អញ្ចឹងឡើយ តែពួករើសតាំងនឹងបានសង្រ្គោះ មិនថាតើអ្វីដែលខ្ញុំបង្រៀន ឬមិនបង្រៀននៅក្នុងសេចក្ដី អធិប្បាយមួយដូចនេះក៏ដោយ! មនុស្សជាច្រើនត្រូវបានបក់ផាយនៅក្នុងការបាក់បែកដ៏ធំ ដែលស្ទើរតែលះបង់ជីវិតក្រុមជំនុំរបស់ យើង។ កុំឲ្យត្រូវបញ្ជោត ដូចពួកគេត្រូវបញ្ជោតឡើយ។ គ្មានអ្វីសោះបានផ្លាស់ប្ដូរ! «អារក្សបានចុះមកឯអ្នករាល់គ្នា ទាំងមានសេចក្តីឃោរឃៅជាខ្លាំង ដោយវាដឹងថា ពេលវេលាវាខ្លីណាស់ហើយ»(វិវរណៈ ១២: ១២)។ នៅពេលដែលអ្នកប្រគល់ខ្លួនទៅលោកីយតែម្ដងគត់ នោះអារក្សនឹងធ្វើឲ្យមនៈសិការរបស់អ្នស្ងួត ទៅ។ បន្ទាប់មកគ្មានអ្វីសោះដែលយើងនិយាយទៅកាន់អ្នក ដើម្បីឲ្យអ្នកត្រលប់មកឯយើងវិញ! យើងមិន ដែលឃើញមនុស្សដូចនោះសូម្បីតែម្នាក់ត្រលប់មកវិញ! ម្នាក់ក៏គ្មានផង! «ចូរឲ្យចាំយាម ហើយអធិស្ឋានចុះ ដើម្បីកុំឲ្យកើតមានសេចក្តីល្បួងនាំចិត្តឡើយ»(ម៉ាកុស ១៤:៣៨)។ ម្យ៉ាងទៀត អ្នកនឹងរីកចម្រើននៅក្នុងព្រះគុណ ឬក៏រាថយ! មិនអាចនៅកណ្ដាលឡើយ! ដូច លោកថូសើរបានប្រសាសន៍ថា លោកីយគឺជា «សមរភូមិ ហើយមនុស្សជាច្រើនត្រូវរបួស និងត្រូវស្លាប់» (ibid.)។ « ដ្បិតយើងរាល់គ្នាមិនមែនតយុទ្ធនឹងសាច់ឈាមទេ គឺ និងពួកគ្រប់គ្រង ពួកមានអំណាច និងពួកម្ចាស់នៃសេចក្តីងងឹតនៅលោកីយ៍នេះវិញ ហើយទាស់នឹងអំណាចអាក្រក់ខាងវិញ្ញាណ នៅស្ថានដ៏ខ្ពស់ដែរ»(អេភេសូរ ៦:១២)។ បាទ មានអារក្សពិតមែន។ បើអ្នកមិនបានសង្រ្គោះ វាបញ្ជូលគំនិតប្លែកៗទៅក្នុងខួរក្បាលរបស់ អ្នក។ វាប្រាប់អ្នកពី «រឿងនេះ» ឬ «រឿងនោះ» ដើម្បីរារាំងកុំឲ្យអ្នកទទួលជឿលើព្រះយេស៊ូវ។ ជួនកាល វា សូម្បីតែធ្វើឲ្យមនុស្សខ្លាច ដើម្បីកុំឲ្យគេទទួលជឿលើព្រះយេស៊ូវ។ វាមិនទំនងសោះ តែពួកគេជឿលើវា ហើយបដិសេធព្រះយេស៊ូវ។ សូមអ្នកតស៊ូនឹងសេចក្ដីល្បួងរបស់សាតាំង ហើយមករកព្រះយេស៊ូវឥឡូវនេះ ចុះ។ មានតែព្រះយេស៊ូវ១គត់ដែលអាចសំអាតអំពើបាបទាំងអស់របស់អ្នក ដោយព្រះលោហិតដ៏វិសេស របស់ទ្រង់។ មានតែព្រះយេស៊ូវតែ១គត់ដែលអាចសង្រ្គោះ ហើយថែរក្សាអ្នកឲ្យមានសុវត្ថិភាពពីការអាក្រក់ នៅក្នុងប្រទេស និងលោកីយរបស់យើង។ សូមក្រោកឈរឡើង ហើយច្រៀងបទលេខ៧។ គ្រិស្ទាន តើឃើញគេនៅលើទឹកដីបរិសុទ្ធដែរឬទេ បើសិនជាសេចក្ដីអធិប្បាយនេះជាព្រះពរសំរាប់បងប្អូន នោះសូមផ្ញើរអ៊ីម៉ែលទៅកាន់លោកបណ្ឌិត ហាយមើស៏ ហើយសូមប្រាប់គាត់ផង។ នៅពេលអ្នកសរសេរផ្ញើរទៅកាន់លោក ហាយមើស៍ សូមប្រាប់ពីប្រទេសរបស់អ្នក ឬក៏គាត់មិនអាចឆ្លើយតបទៅវិញ។ សូមចុចទីនេះ rlhymersjr@sbcglobal.net (សូមចុចទីនេះ)។ បើសេចក្ដីអធិប្បាយទាំងនេះជាព្រះពរដល់អ្នក នោះសូមប្រាប់គាត់ ថែមទាំងប្រាប់ពីប្រទេសរបស់អ្នកផង។ អ្នកអាចសរសេរទៅកាន់លោក ហាយមើស៏ក្នុងភាសាណាក៏បាន ប៉ុន្ដែ សូមសរសេរជាភាសាអង់គ្លេស បើសិនជាបងប្អូនអាចធ្វើ បាន។ បើអ្នកចង់សរសេរទៅគាត់តាមប្រៃណីយ៍ P.O. Box 15308, Los Angeles, CA 90015។ សូមសរសេរទៅកាន់អាស័យដ្ឋាន។ អ្នកអាចទូរស័ព្ទទៅគាត់តាមលេខ(៨១៨)៣៥២-០៤៥២។ (ចប់សេចក្ដីអធិប្បាយ) សេចក្ដីអធិប្បាយដែលសរសេរដៃទាំងនេះមិនហាមឲ្យថតចំលងទេ។ អ្នកប្រើវាដោយគ្មានការអនុញ្ញាតពីលោក Dr. Hymers។ ទោះបីជាយ៉ាងណាក៏ដោយ គ្រប់សេចក្ដីអធិប្បាយជាវីដីអូទាំងអស់របស់លោក Dr. Hymers ហាមថតចំលង ហើយអាចត្រឹមតែប្រើវាបានដោយមានការអនុញ្ញាត។ អានព្រះគម្ពីរមុនពេលអធិប្បាយដោយលោក Mr. Abel Prudhomme៖ អេភេសូរ ៦:១០-១៦ ។ |