Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




ការជាក់ស្ដែងនៅពេលយប់
សេចក្ដីអធិប្បាយនៅថ្ងៃរំលឹកដល់ព្រះយេស៊ូវរស់ឡើងវិញ

VISIONS IN THE NIGHT –
AN EASTER SERMON
(Cambodian)

ដោយលោកបណ្ឌិត
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស ថ្ងៃរបស់ព្រះអម្ចាស់នៅពេលល្ងាច មីនា ២៧ ២០១៦
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Evening, March 27, 2016

«ឱលោកថេវភីលអើយ ខ្ញុំបានតែងរឿង១ច្បាប់មុននោះ ពីអស់ទាំងការដែលព្រះយេស៊ូវ បានចាប់តាំងធ្វើ ហើយបង្រៀន ដរាបដល់ថ្ងៃ ដែលព្រះបានលើកទ្រង់ឡើងផុតទៅហើយ គឺក្រោយដែលទ្រង់បានផ្តាំ ដោយនូវព្រះវិញ្ញាណបរិសុទ្ធ ដល់ពួកសាវ័ក ជាពួកអ្នកដែលទ្រង់បានរើស ហើយកាលទ្រង់បានរងទុក្ខរួចហើយ នោះក៏បានសំដែងអង្គទ្រង់មកទាំងរស់ ឲ្យពួកសាវ័កនោះឃើញ ដោយសារភស្តុតាងជាច្រើន ព្រមទាំងលេចមកឯគេ ក៏សំដែងពីអស់ទាំងសេចក្តីខាងឯនគរព្រះ ក្នុងរវាង៤០ថ្ងៃ»(កិច្ចការ ១:១-៣)។


ព្រះយេស៊ូវបានរស់ពីសុគតឡើងវិញ។ យើងមិនបាច់សង្ស័យពីរឿងនោះឡើយ។ ពួករ៉ូមបានបិទ ផ្នូររបស់ទ្រង់ ហើយទាហានរ៉ូម៉ាំងបានយាមដោយតឹងរឹង។ ប៉ុន្ដែនៅព្រឹកថ្ងៃអាទិត្យដែលទ្រង់រស់ឡើងវិញ ព្រះបានរមៀលដុំថ្មធំ ហើយបានទំលាយការបិទរបស់ពួករ៉ូម។ ហើយព្រះយេស៊ូវបានដើរចេញពីផ្នូរនោះ ចូលទៅក្នុងពន្លឺនៅព្រឹកស្រាងៗ។ ផ្នូរទទេនោះបានប្រកាសពីការរស់ពីសុគតឡើងវិញរបស់ទ្រង់។

ព្រះយេស៊ូវបានចេញពីផ្នូរ។ យើងមិនបាច់សង្ស័យពីរឿងនោះសោះ។ មានមនុស្សរាប់រយនាក់ បានឃើញទ្រង់បន្ទាប់ពីទ្រង់បានរស់ឡើងវិញ។ សាវ័កប៉ូលបានប្រាប់ថា «ក្រោយទៀត ទ្រង់លេចមកឲ្យពួកបងប្អូនជាង៥០០នាក់ឃើញតែម្តង ជាពួកដែលមានគ្នាច្រើនរស់នៅ... ក្រោយទៀត ទ្រង់លេចមកឲ្យយ៉ាកុបឃើញ ក៏ឲ្យពួកសាវ័កទាំងអស់គ្នាឃើញដែរ រួចទ្រង់បានលេចមកឲ្យខ្ញុំឃើញ ជាខាងក្រោយគេបង្អស់»(១កូរិនថូស ១៥:៦-៨)។ «នោះក៏បានសំដែងអង្គទ្រង់មកទាំងរស់ ឲ្យពួកសាវ័កនោះឃើញ ដោយសារភស្តុតាងជាច្រើន ព្រមទាំងលេចមកឯគេ ក៏សំដែងពីអស់ទាំងសេចក្តីខាងឯនគរព្រះ ក្នុងរវាង៤០ថ្ងៃ»(កិច្ចការ ១:៣)។

លោកបណ្ឌិត ជ៉ោន អោ រ៉ាយស៏បានប្រសាសន៍ថា

សូមពិចារណាពីសាក្សីដ៏ច្រើនលើសលប់រាប់រយនាក់ បានឃើញព្រះយេស៊ូវ ម្ដងហើយម្ដងទៀតសម្រាប់រយៈពេល៤០ បន្ទាប់ពីទ្រង់បានឡើងវិញ ... ជាក់ស្ដែងណាស់ សាក្សីរាប់រយនាក់បានយល់ព្រមថា ព្រះ យេស៊ូវបានរស់ពី សុគតឡើងវិញ។ មិនមានមនុស្សម្នាក់សោះដែលបង្ហាញខ្លួនប្រាប់ថា ពួក គេបានឃើញព្រះសពរបស់ទ្រង់ បន្ទាប់ពី {ថ្ងៃដែលទ្រង់បានរស់ឡើងវិញ} ថែមទាំងគ្មានអ្នកណាប្រឆាំងនឹងភស្ដុតាងណាមួយឡើយ។ សាក្សីទាំងនោះ {បានប្រាប់}ថា ពួកគេបានស្ទាបព្រះអង្គសង្រ្គោះ បានប៉ះទ្រង់ ប៉ះស្នាម ដែកគោលនៅជាប់ព្រះហស្ដ និងព្រះបាទរបស់ទ្រង់ បានឃើញសោយ ហើយបានជួបជុំជាមួយទ្រង់អស់រយៈពេល៤០ថ្ងៃ។ អស់អ្នកណាដែលមិន ចង់ជឿ ហើយមិនស្វែងរកភស្ដុតាងដើម្បីបដិសេធ គេមានភស្ដុតាងច្រើន លើសលប់ណាស់។ កុំឆ្ងល់ឡើយ ព្រះគម្ពីរប្រាប់ថា ព្រះយេស៊ូវបាន «បានសំដែងអង្គទ្រង់មកទាំងរស់ ឲ្យពួកសាវ័កនោះឃើញ ដោយសារភស្តុតាងជាច្រើន»(កិច្ចការ ១:៣) (John R. Rice, D.D., Litt.D., The Resurrection of Jesus Christ, Sword of the Lord Publishers, 1953, pp. 49-50)។

ផ្នូរទទេស្អាត និងសាក្សីរាប់រយនាក់គឺជាភស្ដុតាងដ៏ខ្លាំងនៃការរស់ពីសុគតឡើងវិញរបស់ព្រះគ្រិស្ដ។

តែភស្ដុតាងដ៏ខ្លាំងបំផុតគឺជាការផ្លាស់ប្ដូរនៃជីវិតពួកសិស្សរបស់ព្រះគ្រិស្ដ។ ពួកគេទាំងអស់គ្នាបាន ផ្លាស់ប្ដូរជីវិតទាំងស្រុង ដោយសារការមើលឃើញព្រះគ្រិស្ដរស់ឡើងវិញ។ ពួកគេជាមនុស្សកំសាក ដែល បានលាក់ខ្លួនដោយភ័យញ័រនៅក្នុងបន្ទប់ទាំងចាក់សោរ។ តែបន្ទាប់ពីពួកគេបានឃើញព្រះគ្រិស្ដរស់ឡើង វិញ នោះពួកគេបានប្រកាសពីរឿងដោយក្លាហានថា ទ្រង់មានព្រះជន្មរស់នៅ ទ្រង់បានរស់ពីសុគតឡើង វិញ! ហើយពួកគេបានលះបង់ជីវិតសម្រាប់ការប្រកាសពីរឿងនោះ!

ពេត្រុស – ត្រូវបានគេវាយជិតស្លាប់ ហើយបន្ទាប់មកគេបានឆ្កាងគាត់ពីលើចុះក្រោម។

អន់ទ្រ – ត្រូវបានគេឆ្កាងតាមទម្រង់អក្សរ។
យ៉ាកុប កូនសេបេដេ – ត្រូវបានគេកាត់ក្បាល។
យ៉ូហាន – ត្រូវបានគេបោះទៅក្នុងខ្ទះប្រេងដែលកំពុងពុះ ហើយបន្ទាប់មកត្រូវបានគេនិរទេសទៅ ឯកោះផាតម៉ូស ហើយមានស្លាកស្នាមសម្រាប់ជីវិត។
ភីលីព – ត្រូវបានគេវាយ ហើយបន្ទាប់មកត្រូវគេដុំដែកគោលជាប់នឹងឈើឆ្កាង។
បារថូល៉ូមេ – ត្រូវគេបកស្បែកទាំងរស់ ហើយបន្ទាប់មកត្រូវគេឆ្កាង។
ម៉ាថាយ – ត្រូវគេកាត់ក្បាល។
យ៉ាកុប ជាបងប្អូនពោះមួយជាមួយព្រះអម្ចាស់ – ត្រូវគេបោះទំលាក់ពីលើកំពុលព្រះវិហារ ហើយ បន្ទាប់ត្រូវគេវាយដល់ស្លាប់។
ថូដា – ត្រូវគេបាញ់ស្លាប់ដោយព្រួញ។
ម៉ាកុស – ត្រូវគេអូសដល់ស្លាប់ដោយសេះមួយក្រុម។
ប៉ូល – ត្រូវគេកាត់ក្បាល។
លូកា – ត្រូវគេព្យួរកដល់ស្លាប់នៅលើដើមអូលីវ។
ថូម៉ាស – ត្រូវគេចាក់នឹងលំពែង ហើយបោះចូលទៅក្នុងឡដែលមានអណ្ដាតភ្លើង។

(The New Foxe’s Book of Martyrs, Bridge-Logos Publishers, 1997, pp. 5-10; Greg Laurie, Why the Resurrection?, Tyndale House Publishers, 2004, pp. 19-20)។

បុរសទាំងបានឆ្លងកាត់ទុក្ខវេទនាដ៏អាក្រក់ក្រៃលែង ហើយពួកគេទាំងគ្នាបានស្លាប់យ៉ាងព្រៃផ្សៃ លើកលែងតែលោកយ៉ូហាន។ ហេតុអ្វីបានជារឿងនេះកើតឡើងចំពោះពួកគេ? ដោយសារតែពួកគេបាន និយាយថា ពួកគេបានឃើញព្រះយេស៊ូវមានព្រះជន្មរស់នៅ បន្ទាប់ពីទ្រង់បានរស់ពីសុគតឡើងវិញ! បុរស ទាំងនេះនឹងមិនរងទុក្ខវេទនា ហើយស្លាប់សម្រាប់រឿងខ្លះដែលពួកគេមិនបានឃើញនោះទេ! បុរសទាំងនេះ បានឃើញព្រះគ្រិស្ដ «បានសំដែងអង្គទ្រង់មកទាំងរស់ ឲ្យពួកសាវ័កនោះឃើញ ដោយសារភស្តុតាងជាច្រើន»(កិច្ចការ ១:៣)។

នៅកណ្ដាលក្នុងសម័យបុរាណ រូបកាយរបស់សាវ័កយ៉ូហានមានស្លាកស្នាមអាក្រក់ដោយសារការ ស្ងោរដោយប្រេង គាត់បាននិយាយថា «ឯសេចក្តីដែលមានតាំងពីដើមមក ដែលយើងខ្ញុំបានឮ ហើយភ្នែកបានឃើញ ក៏បានមើល ហើយដៃបានប៉ះពាល់ ខាងឯព្រះបន្ទូលនៃជីវិត»(១យ៉ូហាន ១:១)។ ខ្ញុំសូមប្រាប់ ថា យើងអាចជួយបុរសទាំងនេះបាន! ពួកគេបានរងទុក្ខវេទនា ហើយស្លាប់សម្រាប់ការប្រកាសថា ព្រះគ្រិស្ដ បានរស់ពីសុគតឡើងវិញ។ បុរសទាំងនេះមិនរងទុក្ខវេទនា ហើយស្លាប់សម្រាប់រឿងខ្លះដែលពួកគេមិនបាន ឃើញនោះទេ! បុរសទាំងនេះបានឃើញព្រះគ្រិស្ដ ហើយបានប៉ះពាល់ទ្រង់ បន្ទាប់ពីទ្រង់បានរស់ពីផ្នូវឡើង វិញ! នោះគឺជាមូលហេតុដែលការទទួលទារុណកម្ម និងសេចក្ដីស្លាប់មិនអាចបញ្ឃប់ពួកគេពីការប្រកាសថា «ព្រះគ្រិស្ដបានរស់ពីសុគតឡើងវិញ»បានឡើយ។

ថូម៉ាសបានឃើញទ្រង់នៅក្នុងបន្ទប់នោះ
ទាំងបានហៅទ្រង់ថា ព្រះអម្ចាស់ និងចៅហ្វាយ
គាត់បានដាក់ម្រាបដៃចូលទៅក្នុងប្រហោង
ប្រហោងដោយសារដែកគោល និងដាវ
ទ្រង់បានសុគត តែរស់ឡើងវិញ
ទ្រង់បានសុគត តែរស់ឡើងវិញ
ទ្រង់បំបាក់ពួកខ្លាំង និងឈ្នះលើក្រុមសេចក្ដីស្លាប់
ទ្រង់បានសុគត តែរស់ឡើងវិញ
   («ទ្រង់រស់ឡើងវិញ»ដោយលោក ប៉ូល Rader, 1878-1938)។

ឥឡូវនេះ ពួកសិស្សបានជួបព្រះយេស៊ូវដែលបានរស់ឡើងវិញជាលើកចុងក្រោយ។ ទ្រង់បានមាន បន្ទូលឲ្យពួកគេរង់ចាំនៅក្នុងទីក្រុងយេរ៉ូសាឡឹមរហូតដល់ពួកគេ «ទទួលបុណ្យជ្រមុជដោយព្រះវិញ្ញាណ»។ ទ្រង់មានបន្ទូលថា

«ប៉ុន្តែ កាលណាព្រះវិញ្ញាណបរិសុទ្ធបានមកសណ្ឋិតលើអ្នករាល់គ្នា នោះអ្នករាល់គ្នានឹងបានព្រះចេស្តា ហើយនិងធ្វើជាទីបន្ទាល់ពីខ្ញុំ នៅក្រុងយេរូ សាឡិម ព្រមទាំងស្រុកយូដា និងស្រុកសាម៉ារីទាំងមូល ហើយរហូតដល់ចុងផែនដីបំផុតផង»(កិច្ចការ ១:៨)។

ហើយកន្លែងនោះនាំយើងឲ្យមើលក្រុមជំនុំរបស់យើងផ្ទាល់ ជាកន្លែងដែលសំខាន់បំផុតចំកណ្ដាល ទីក្រុងឡូសអង់ចាឡែស។ ខ្ញុំសូមប្រាប់ថា ដោយសារព្រះគុណរបស់ព្រះ យើងមានក្រុមជំនុំមួយដែលមាន ក្រុមគ្រិស្ទានដ៏ល្អបំផុតក្នុងចំណោមអ្នកផ្សេងទៀតនៅក្នុងប្រទេសអាមេរិកនេះ! ថែមទាំងយើងមានក្រុម គ្រីស្ទានវ័យក្មេងដ៏ល្អបំផុតមួយនៅក្នុងពិភពលោកនេះ។ ខ្ញុំអាចនិយាយដូចនោះដោយមិនខ្មាស់ ដោយសារ តែវាមិនមែនជាខ្ញុំទេដែលបានធ្វើការនោះ។ កិត្ដិយសបានទៅលើមនុស្ស «៣៩»នាក់ គេជាក្រុមចាស់ទុំ ដែលបានលះបង់ពេលវេលារបស់គេ និលុយរបស់គេដើម្បីសង្រ្គោះអាគារក្រុមជំនុំយើងពីការដួលរលំ បន្ទាប់ ពីមានការបាក់បែកដ៏ហិនហោចមួយ ដែលបានយកមនុស្សចាស់ទុំរបស់យើង៤០០នាក់ចេញពីក្រុមជំនុំ។ អរគុណព្រះ ទ្រង់បានដឹកនាំយើងទៅឯជ័យជម្នះ!

កិត្ដិយសក៏ជារបស់មនុស្សវ័យក្មេងនៅក្នុងក្រុមជំនុំរបស់យើងផងដែរ។ ពួកគេជាអ្នកច្បាំងខាងឯ សេចក្ដីអធិស្ឋានខ្លាំងជាងធម្មតា។ ពួកគេចំនាយពេល១ម៉ោងដើម្បីអធិស្ឋាន មិនមែនជាការអធិប្បាយ ឬការ សិក្សាព្រះគម្ពីរនោះទេ តែជាសេចក្ដីអធិស្ឋាន ពួកគេអធិស្ឋានច្រើនជាង១ម៉ោងរៀងរាល់អាទិត្យ។ មនុស្ស វ័យក្មេងទាំងប្រុសទាំងស្រីទាំងនេះក៏បែកក្រុមអធិស្ឋាន២ក្រុម ដែលជួបជុំគ្នាម៉ោងខុសគ្នារាល់អាទិត្យដើម្បី អធិស្ឋានសុំឲ្យព្រះចាត់បញ្ជូនការរស់ឡើងវិញមកលើយើងទាំងអស់គ្នា។ ព្រះបានឆ្លើយតបសេចក្ដីអធិស្ឋាន របស់ពួកគេដោយមានមនុស្សនៅលើពិភពលោកបានប្រែចិត្ដ។ ក្នុងរយៈពេលត្រឹមតែ៧អាទិត្យប៉ុណ្ណោះក្នុង រដូវផ្ការីកនេះ មានមនុស្ស១៣នាក់បានសង្រ្គោះនៅក្នុងក្រុមជំនុំយើងដោយសារសេចក្ដីអធិស្ឋានរបស់ពួក គេ។ ម្នាក់ជាអ្នកដែលជឿថាគ្មានព្រះអាយុ៨៩ឆ្នាំ។ ម្នាក់ជាពួកកាតូលិកអាយុ៨៦ឆ្នាំ។ ម្នាក់ជាស្រ្ដីដែលបាន ទាស់ទទឹងនឹងព្រះគ្រិស្ដជិត៤០ឆ្នាំ។ ម្នាក់ត្រូវបានអារក្សត្រួតត្រាពេញមួយជីវិតរបស់គាត់។ ហើយ៩នាក់ ផ្សេងទៀតជាមនុស្សវ័យក្មេងដែលមកពីកន្លែងផ្សេងៗ ដែលត្រូវបានគេនាំមកក្រុមជំនុំរបស់យើង គេរៀន មហាវិទ្យាល័យដែលយើងទៅផ្សាយដំណឹងល្អ។ សូមលើកតម្កើងព្រះនាមរបស់ព្រះយេស៊ូវ! ទ្រង់គឺជាគំរូ ដល់យើងនៅក្នុងការផ្សាយដំណឹងល្អ!

លោកបណ្ឌិត ដាវីឌ រ៉ាលស្ទូនបានអធិប្បាយនៅក្នុងក្រុមជំនុំយើងកាលពីថ្ងៃចុងសប្ដាហ៍មុន។ គាត់ជាបេសកជនម្នាក់ ហើយជាអ្នកបង្កើតអង្គការមួយឈ្មោះ «ព្រះគ្រិស្ដសម្រាប់ជាតិសាសន៍ទាំងឡាយ» ។ គាត់បានដាក់រូបភាពក្រុមជំនុំរបស់យើងនៅហ្វេសបុករបស់គាត់ ដោយភ្ជាប់ជាមួយពាក្យទាំងនេះ។ គាត់ បានប្រាប់ថា

     ខ្ញុំបានអធិប្បាយកាលពីមុនមិញ {យប់ថ្ងៃសៅរ៍} ហើយនៅព្រឹកនេះ {ថ្ងៃអាទិត្យ} នៅឯក្រុមជំនុំបាទីស្ទថាបាណាខល នៅក្នុងទីក្រុងឡូសអង់ចា ឡែស ដែលលោកបណ្ឌិត អោ អឹល ហាយមើស៍ជាគ្រូគង្វាល។ កម្មវិធីថ្វាយ បង្គំព្រះគួរភ្ញាក់ផ្អើលណាស់ កន្លែងអង្គុយទាំងអស់បានពេញ មនុស្សពាក់ កណ្ដាលមើលទៅដូចមានអាយុក្រោម៣០ឆ្នាំ!
     ថែមទាំង គ្រប់ពាក្យទាំងអស់ត្រូវបានបកប្រែពីភាសាអង់គ្លេសទៅជា ភាសាអេស្ប៉ាញ និងភាសាចិនសម្រាប់ទស្សនិជន។ គេមានវិញ្ញាអស្ចារ្យ គេ ស្រែកអាម៉ែនច្រើន ហើយគេទះដៃកាលសេចក្ដីអធិប្បាយត្រូវបានបង្រៀន។ សេចក្ដីអធិប្បាយរបស់លោក ហាយមើស៍ត្រូវបានមនុស្សអានតាមអ៊ីនធើ ណេតជាមធ្យម១សែន២ម៉ឺន ក្នុងបណ្ដាជាតិសាសន៍ប្រហែល២១០រៀង រាល់៣០ថ្ងៃ ហើយមនុស្សក៏អាចមើលតាមយូថូបផងដែរ។
     ខ្ញុំមិនស្គាល់គ្រូអធិប្បាយបែបផ្សាយដំណឹងល្អផ្សេងទៀតដែលឈោង ចាប់មនុស្សច្រើនដូចនោះឡើយ ដ្បិតវាមានដំណឹល្អសាយភាយពាសពេញ ពិភពលោកដោយខ្ជាប់ខ្ជួនជានិច្ច។
     ខ្ញុំគិតថា ព័ន្ធកិច្ចនេះគឹមានភាពដូចជាសម័យរបស់លោក ស្ពឺជិន។

អរព្រះគុណព្រះនាមរបស់ព្រះយេស៊ូវ! នៅក្នុងព្រះនាមរបស់ទ្រង់ ព្រះឆ្លើយតបសេចក្ដីអធិស្ឋាន!

ចំពោះខ្ញុំ ក្រុមជំនុំនេះមានតម្លៃជាងមាសទាំងអស់នៅលើផែនដីនេះ។ ព័ន្ធកិច្ចដែលសាយភាយ ពាសពេញតាមអ៊ីនធើណេតនេះមានតម្លៃជាង «ប្រាក់ដ៏ច្រើនសន្ធឹក គ្រឿងមាសពេជ្យដែលមិនអាចប្រាប់ បាន»។ ចំពោះខ្ញុំ របស់ទាំងនោះហាក់ដូចជារបស់តូចតាចចំពោះខ្ញុំ តែក្រុមជំនុំនេះគឺជារបស់ដែលសំខាន់ បំផុតនៅក្នុងលោកីយនេះ។

ខ្ញុំរស់ថ្វាយជីវិតស្ម័គ្រដល់ព្រះអង្គ
   ដែលទ្រង់សុគតជំនួសខ្ញុំផង
សូមប្រោសឲ្យខ្ញុំមានចិត្ដស្មោះត្រង់
   ឱព្រះដ៏សង្រ្គោះខ្ញុំ
ខ្ញុំរស់ថ្វាយទ្រង់ដែលសង្រ្គោះ
   ទើបមានចិត្ដអរសប្បាយយ៉ាងនោះ
ខ្ញុំរស់ថ្វាយទ្រង់ដែលទ្រង់ប្រោសលោះ
   ឱព្រះដ៏សង្រ្គោះខ្ញុំ។
(«ខ្ញុំថ្វាយជីវិតស្ម័គ្រដល់ព្រះអង្គ» ដោយលោក Ralph E. Hudson, 1843-1901; ប្ដូរដោយលោកបណ្ឌិត ហាយមើស៏។

មិនត្រឺមតែខ្ញុំឃើញពីកំណប់ដ៏អស្ចារ្យរបស់ក្រុមជំនុំឥឡូវនេះប៉ុណ្ណោះទេ ខ្ញុំក៏ឃើញថា ក្រុមជំនុំ អស្ចារ្យយ៉ាងណា វាក្លាយជាយ៉ាងម៉េច ហើយដោយសារព្រះគុណរបស់ព្រះ វានឹងក្លាយជាក្រុមជំនុំដ៏អស្ចារ្យ! នៅក្នុងចង្ខុវិស័យដែលមើលមិនឃើញ ខ្ញុំឃើញគ្រប់ជ្រុងជ្រោយនៃសាលប្រជុំនេះពេញទៅដោយមនុស្សវ័យ ក្មេង! ហើយនៅក្នុងចង្ខុវិស័យទាំងនោះ ខ្ញុំឃើញព្រះវិញ្ញាណនៃព្រះកំពុងយាងចុះមកក្នុងក្រុមជំនុំជាច្រើន បន្ទាប់ពីការរស់ឡើងវិញ! ខ្ញុំមនុស្សវ័យក្មេងមានទឹកមុខសប្បាយរីករាយ ដ្បិតគេបានរកឃើញព្រះយេស៊ូវ គ្រិស្ដទុកជាព្រះអង្គសង្រ្គោះ ហើយជាព្រះអម្ចាស់របស់ពួកគេ! នៅក្នុងការជាក់ស្ដែងនៅពេលយប់ ខ្ញុំឃើញ មនុស្សវ័យក្មេងកំពុងយំ អធិស្ឋាន ហើយស្រែកដោយសេចក្ដីអំណរដូចជាពួកម៉ាតូដីស ពួកបាទីស្ទ និងពួក ប្រេប៊ីធៀរានសម័យមុនបានធ្វើ! ខ្ញុំឃើញមនុស្សវ័យក្មេងកំពុងថ្វាយជីវិតរបស់គេដើម្បីធ្វើជាគ្រូអធិប្បាយពី ដំណឹងល្អ ហើយអ្នកខ្លះទៀតចេញទៅកន្លែងផ្សេងក្នុងនាមជាបេសកជនសម្រាប់ព្រះយេស៊ូវគ្រិស្ដ! ខ្ញុំឃើញ ក្រុមជំនុំពេញដោយមនុស្សដែលមានសេចក្ដីស្រឡាញ់ ហូរចេញពីកន្លែងនេះទៅកាន់គ្រប់ជ្រុងជ្រោយទាំង អស់ក្នុងប្រទេសជាតិរបស់យើង និងពិភពលោករបស់យើង! ខ្ញុំឃើញព្រះយេស៊ូវត្រូវដំកើងឡើង ហើយទ្រង់ ចាក់បង្ហូរសេចក្ដីស្រឡាញ់របស់ទ្រង់ទៅលើមនុស្សបាត់បង់ និងព្រលឹងមនុស្សឯកោររាប់រយនាក់នៅលើផែន ដីនេះ តាមរយៈព័ន្ធកិច្ចនៅក្រុមជំនុំនេះ! ហើយនៅក្នុងការជាក់ស្ដែងនៅពេលយប់ ខ្ញុំអាចស្ដាប់លឺពួកគេ ច្រៀងដូចនេះ

ខ្ញុំរស់ថ្វាយជីវិតស្ម័គ្រដល់ព្រះអង្គ
   ដែលទ្រង់សុគតជំនួសខ្ញុំផង
សូមប្រោសឲ្យខ្ញុំមានចិត្ដស្មោះត្រង់
   ឱព្រះដ៏សង្រ្គោះខ្ញុំ

សូមច្រៀងជាមួយខ្ញុំ!

ខ្ញុំរស់ថ្វាយទ្រង់ដែលសង្រ្គោះ
   ទើបមានចិត្ដអរសប្បាយយ៉ាងនោះ
ខ្ញុំរស់ថ្វាយទ្រង់ដែលទ្រង់ប្រោសលោះ
   ឱព្រះដ៏សង្រ្គោះខ្ញុំ។

ឆាប់ៗនេះ ខ្ញុំនឹងមានអាយុ៧៥ឆ្នាំ។ ខ្ញុំប្រហែលមិនអាចឃើញការទាំងអស់នេះឡើយមុនពេលខ្ញុំ ស្លាប់ទៅ។ តែខ្ញុំបានឃើញការទាំងអស់នេះរួចហើយនៅក្នុងការជាក់ស្ដែងនៅពេលយប់! លោក ហ្គ្រីហ្វីតសូមជួយយើងច្រៀងបទចម្រៀងដែលអ្នកស្រីគ្រីស្ទានសែនចូលចិត្ដ «សូមបំពេញការជាក់ស្ដែងរបស់ខ្ញុំទាំងអស់»។ សូមក្រោកឈរឡើង។ វានៅទំព័រទី៦លើក្រដាសចម្រៀងរបស់អ្នក។

ព្រះអង្គសង្រ្គោះ ខ្ញុំអធិស្ឋានសុំឲ្យទ្រង់ចាក់បំពេញនិមិត្ដខ្ញុំ
   សូមឲ្យខ្ញុំឃើញព្រះយេស៊ូវតែ១គត់នៅថ្ងៃនេះ
សូមទ្រង់ដឹកនាំខ្ញុំទៅតាមជ្រលងភ្នំផង
   សិរីល្អទ្រង់បានព័ន្ធជុំវិញខ្ញុំរហូត
ព្រះអង្គអើយ សូមចាក់បំពេញនិមិត្ដខ្ញុំ
   ដោយសិរីល្អរបស់ទ្រង់ ទើបវិញ្ញាណខ្ញុំនឹងភ្លឺ
សូមចាក់បំពេញនិមិត្ដខ្ញុំ ទើបខ្ញុំអាចឃើញទាំងអស់
   រូបអង្គបរិសុទ្ធរបស់ទ្រង់បានឆ្លុះបញ្ចាំងក្នុងខ្ញុំ។

សូមចាក់បំពេញនិមិត្ដខ្ញុំ នូវបំណងប្រាថ្នារបស់ខ្ញុំ
   សូមទ្រង់រក្សាសិរីល្អទ្រង់ ហើយដាស់តឿនព្រលឹងខ្ញុំ
ដោយសេចក្ដីគ្រប់លក្ខណ៍ទ្រង់ និងក្ដីស្រឡាញ់ទ្រង់
   សូមទ្រង់ចាក់ពន្លឺលើផ្លូវដើរខ្ញុំពីស្ថានលើមក
ព្រះអង្គអើយ សូមចាក់បំពេញនិមិត្ដខ្ញុំ
   ដោយសិរីល្អរបស់ទ្រង់ ទើបវិញ្ញាណខ្ញុំនឹងភ្លឺ
សូមចាក់បំពេញនិមិត្ដខ្ញុំ ទើបខ្ញុំអាចឃើញទាំងអស់
   រូបអង្គបរិសុទ្ធរបស់ទ្រង់បានឆ្លុះបញ្ចាំងក្នុងខ្ញុំ។

សូមចាក់បំពេញនិមិត្ដខ្ញុំ ទាំងលុបអំពើបាបខ្ញុំ
   ម្លប់នៃពន្លឺងបានភ្លឺងនៅក្នុងខ្ញុំ
សូមឲ្យខ្ញុំឃើញព្រះភក្រ្ដដ៏មានពរទ្រង់តែគត់
   សូមទ្រង់ចាក់ព្រលឹងខ្ញុំដោយព្រះគុណដ៏គ្មានកំណត់ទ្រង់
ព្រះអង្គអើយ សូមចាក់បំពេញនិមិត្ដខ្ញុំ
   ដោយសិរីល្អរបស់ទ្រង់ ទើបវិញ្ញាណខ្ញុំនឹងភ្លឺ
សូមចាក់បំពេញនិមិត្ដខ្ញុំ ទើបខ្ញុំអាចឃើញទាំងអស់
   រូបអង្គបរិសុទ្ធរបស់ទ្រង់បានឆ្លុះបញ្ចាំងក្នុងខ្ញុំ។
(«សូមទ្រង់ចាក់បំពេញនិមិត្ដខ្ញុំ»ដោយលោក Avis Burgeson Christiansen, 1895-1985)។

ខ្ញុំបញ្ចប់សេចក្ដីអធិប្បាយនេះដោយពាក្យមួយចំនួនរបស់បេសកជនដ៏ល្បីល្បាញទៅកាន់ប្រទេស ចិន និងអាហ្រិកឈ្មោះលោក ឆោឡែស ថី Studd (១៨៦០-១៩៣១)។

ជីវិតមានតែ១គត់
   នៅពេលឆាប់ៗ វានឹងកន្លងបាត់ទៅ
មានតែអ្វីដែលយើងធ្វើសម្រាប់ព្រះគ្រិស្ដតែប៉ុណ្ណោះ
   ដែលនៅជាប់ជារៀងរហូត។

ដរាបណាអ្នកនៅមានជីវិតរស់នៅ សូមកុំភ្លេចពាក្យទាំងនោះឡើយ។ សូមថាជាមួយខ្ញុំ។

ជីវិតមានតែ១គត់
   នៅពេលឆាប់ៗ វានឹងកន្លងបាត់ទៅ
មានតែអ្វីដែលយើងធ្វើសម្រាប់ព្រះគ្រិស្ដតែប៉ុណ្ណោះ
   ដែលនៅជាប់ជារៀងរហូត។

លោកបណ្ឌិត ចាន់ សូមដឹកនាំយើងអធិស្ឋាន។

បើសិនជាសេចក្ដីអធិប្បាយនេះជាព្រះពរសំរាប់បងប្អូន នោះសូមផ្ញើរអ៊ីម៉ែលទៅកាន់លោកបណ្ឌិត ហាយមើស៏ ហើយសូមប្រាប់គាត់ផង។ នៅពេលអ្នកសរសេរផ្ញើរទៅកាន់លោក ហាយមើស៍ សូមប្រាប់ពីប្រទេសរបស់អ្នក ឬក៏គាត់មិនអាចឆ្លើយតបទៅវិញ។ សូមចុចទីនេះ rlhymersjr@sbcglobal.net (សូមចុចទីនេះ)។ បើសេចក្ដីអធិប្បាយទាំងនេះជាព្រះពរដល់អ្នក នោះសូមប្រាប់គាត់ ថែមទាំងប្រាប់ពីប្រទេសរបស់អ្នកផង។ អ្នកអាចសរសេរទៅកាន់លោក ហាយមើស៏ក្នុងភាសាណាក៏បាន ប៉ុន្ដែ សូមសរសេរជាភាសាអង់គ្លេស បើសិនជាបងប្អូនអាចធ្វើ បាន។ បើអ្នកចង់សរសេរទៅគាត់តាមប្រៃណីយ៍ P.O. Box 15308, Los Angeles, CA 90015។ សូមសរសេរទៅកាន់អាស័យដ្ឋាន។ អ្នកអាចទូរស័ព្ទទៅគាត់តាមលេខ(៨១៨)៣៥២-០៤៥២។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអានសេចក្ដីអធិប្បាយរបស់ លោក ហាយមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗនៅលើអ៊ីធើណេត តាមគេហទំព័រ
www.sermonsfortheworld.com. ចុចលើ ”
សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ”

សេចក្ដីអធិប្បាយដែលសរសេរដៃទាំងនេះមិនហាមឲ្យថតចំលងទេ។ អ្នកប្រើវាដោយគ្មានការអនុញ្ញាតពីលោក Dr. Hymers។ ទោះបីជាយ៉ាងណាក៏ដោយ គ្រប់សេចក្ដីអធិប្បាយជាវីដីអូទាំងអស់របស់លោក Dr. Hymers ហាមថតចំលង ហើយអាចត្រឹមតែប្រើវាបានដោយមានការអនុញ្ញាត។

អានព្រះគម្ពីរមុនពេលអធិប្បាយដោយលោក Mr. Abel Prudhomme៖ កិច្ចការ ១:១-៩ ។
ច្រៀងចំរៀងតែម្នាក់ឯងមុនអធិប្បាយដោយលោក Benjamin Kincaid Griffith៖
«ការទាស់ទែងគឺជាអ្នក»(បកប្រែដោយលោក Francis Pott. 1832-1909)។