Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




ព្រះបន្ទូលចុងក្រោយទាំង៧របស់ ព្រះយេស៊ូវនៅលើឈើឆ្កាង

THE SEVEN LAST WORDS
OF JESUS ON THE CROSS
(Cambodian)

ដោយលោកបណ្ឌិត
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស ថ្ងៃរបស់ព្រះអម្ចាស់នៅពេលល្ងាច មីនា ២០ ២០១៦
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Evening, March 20, 2016

« កាលមកដល់កន្លែងដែលហៅថា ភ្នំលលាដ៏ក្បាលហើយ គេឆ្កាងទ្រង់នៅទីនោះ ព្រមទាំងចោរកំណាចផង ម្នាក់ខាងស្តាំ ម្នាក់ខាងឆ្វេងទ្រង់» (លូកា ២៣:៣៣)។


ព្រះគ្រិស្ដបានរងទុក្ខវេទនាខាងឯព្រះកាយខ្លាំងមែនទែន។ វាចាប់ផ្ដើមជាមួយការវាយនឹងរំពាត់ ដែលធ្វើរបកស្បែកឆ្នូតៗ ហើយមានស្នាមរបួសយ៉ាងនៅលើខ្នងរបស់ទ្រង់។ មានមនុស្សជាច្រើននាក់បានស្លាប់ដោយសារការវាយនឹងរំពាត់ដូចនោះ។ បន្ទាប់មក គេបានបំពាក់មកុដបន្លារជាប់លើព្រះសិររបស់ទ្រង់។ បន្លារដ៏មុខទាំងនោះបានចាក់រហែកស្បែកនៅជិតចិញ្ចើម ហើយព្រះលោហិតបានហូរកាត់ព្រះភក្ត្ររបស់ ទ្រង់។ ពួកគេក៏បានវាយព្រះភក្រ្ដ ស្ដោះទឹកមាត់ដាក់ទ្រង់ ហើយបោចពុកចង្ការបស់ទ្រង់ដោយប្រើដៃរបស់ ពួកគេផងដែរ។ ក្រោយមកពួកគេឲ្យទ្រង់លីឈើឆ្កាងឆ្លងកាត់ផ្លូវទាំងឡាយនៅទីក្រុងយេរ៉ូសាឡឹម ឆ្ពោះទៅ ឯទីពិឃាតដែលហៅថា ភ្នំកាល់វ៉ារី។ នៅចុងក្រោយ គេបានដុំដែកគោលធំៗលើព្រះបាទ និងបាតដៃរបស់ ទ្រង់ ដែលជាកន្លែងប្រអប់ដៃ និងកដៃតគ្នា។ ដូច្នេះទ្រង់ត្រូវបានគេដុំដែកគោលជាប់លើឈើឆ្កាង។ ព្រះគម្ពីរ ប្រាប់ថា

«មានមនុស្សជាច្រើនប៉ុណ្ណាបានត្រូវស្រឡាំងកាំងដោយឃើញទ្រង់ (ដ្បិតព្រះភក្ត្រទ្រង់ ត្រូវខូចទៅខុសជាងធម្មតាមនុស្ស ហើយរាងកាយទ្រង់ក៏ខុសនឹងរាងកាយរបស់មនុស្សជាតិទាំងពួងផង)»(អេសាយ ៥២:១៤)។

យើងធ្លាប់ឃើញតួឯកកុនហូលីវ៉ូដបានដើរតួសំដែងជាព្រះយេស៊ូវនៅក្នុងខ្សែភាពយន្ដ។ សកម្ម ភាពសំដែងទាំងនេះមិនដែលបង្ហាញគ្រប់គ្រាន់ពីភាពរន្ធត់ដ៏ខ្លាំង និងអំពើឃោរឃៅដ៏ឈឺចុកចាប់នៃការ ជាប់ឆ្កាង។ អ្វីដែលយើងឃើញនៅក្នុងខ្សែភាពយន្ដនោះមិនអាចប្រៀបធៀបជាមួយអ្វីដែលព្រះយេស៊ូវបាន ទទួលនៅលើឈើឆ្កាងទាល់តែសោះ។ មិនមែនទាល់តែយើងឃើញ «ការរងទុក្ខ និងការសុគតរបស់ព្រះ គ្រិស្ដ» ទើបយើងឃើញពីភាពពិតដែលបានកើតឡើងចំពោះទ្រង់នោះទេ។ វាពិតជាអាក្រក់ខ្លាំងណាស់។

លលាក្បាលរបស់ទ្រង់មានស្នាមប្រេះតូចៗ។ ឈាមបានហូរកាត់ព្រះភក្រ្ដ និងករបស់ទ្រង់។ ព្រះ នេត្ររបស់ទ្រង់ហើមដ៏ជិតបិទ។ ច្រមុះរបស់ទ្រង់ប្រហែលជិតបាក់ ហើយប្រហែលជាឆ្អឹងថ្ពាល់របស់ទ្រង់ក៏ ដូច្នេះផងដែរ។ បបូរមាត់របស់ទ្រង់បានចេញឈាម ហើយរហែក។ វាពិបាកណាស់ដើម្បីស្គាល់ទ្រង់។

តែពិតប្រាកដណាស់ នោះជាអ្វីដែលហោរាអេសាយបានទាយពីអ្នកបម្រើដែលរងទុកវេទនា «មានមនុស្សជាច្រើនប៉ុណ្ណាបានត្រូវស្រឡាំងកាំងដោយឃើញទ្រង់ ដ្បិតព្រះភក្ត្រទ្រង់ត្រូវខូចទៅខុសជាងធម្មតាមនុស្ស»(អេសាយ ៥២:១៤)។ ហោរាអេសាយបានទាយពីការចំអក និងការស្ដោះទឹកមាត់ដាក់៖ « ខ្ញុំបានប្រគល់ខ្នងទៅឲ្យពួកអ្នកដែលវាយ ហើយថ្ពាល់ខ្ញុំទៅឲ្យពួកដែលបោចពុកចង្កា ខ្ញុំមិនបានគេចមុខពីសេចក្តីអាម៉ាស់ខ្មាស ឬពីការស្តោះទឹកមាត់ទេ»(អេសាយ ៥០:៦)។

កន្លែងនេះនាំយើងទៅឯឈើឆ្កាង។ ព្រះយេស៊ូវបានជាប់ឆ្កាងនៅទីនោះ ទាំងស្រក់ឈាម។ កាល ទ្រង់ជាប់លើឈើឆ្កាង នោះទ្រង់មានបន្ទូលនូវពាក្យចំនួន៧។ ខ្ញុំចង់ឲ្យយើងគិតអំពីពាក្យចុងក្រោយទាំង៧ របស់ព្រះយេស៊ូវនៅលើឈើឆ្កាង។

១. ពាក្យទីមួយ ការអត់ទោស។

«កាលមកដល់កន្លែងដែលហៅថា ភ្នំលលាដ៏ក្បាលហើយ គេឆ្កាងទ្រង់នៅទីនោះ ព្រមទាំងចោរកំណាចផង ម្នាក់ខាងស្តាំ ម្នាក់ខាងឆ្វេងទ្រង់ ឯព្រះយេស៊ូវ ទ្រង់មានព្រះបន្ទូលថា ឱព្រះវរបិតាអើយ សូមអត់ទោសដល់អ្នកទាំងនេះផង ដ្បិតគេមិនដឹងជាគេធ្វើអ្វីទេ » (លូកា ២៣:៣៣-៣៤)។

នោះជាមូលហេតុដែលព្រះយេស៊ូវបានយាងទៅឯឈើឆ្កាង គឺដើម្បីអត់ទោសបាបឲ្យយើង។ ទ្រង់ បានជ្រាបយូរមកហើយថា ទ្រង់នឹងត្រូវគេធ្វើគុត ពេលទ្រង់យាងទៅទីក្រុងយេរ៉ូសាឡឹម។ គម្ពីរសញ្ញាថ្មី បង្រៀនថា ទ្រង់បានប្រគប់រូបអង្គទ្រង់ឲ្យគេឆ្កាងទ្រង់ ដើម្បីសងអំពើបាបរបស់អ្នក។

«ព្រោះព្រះគ្រីស្ទទ្រង់បានរងទុក្ខម្តង ដោយព្រោះបាបដែរ គឺជាព្រះដ៏សុចរិត ទ្រង់រងទុក្ខជំនួសមនុស្សទុច្ចរិត ដើម្បីនឹងនាំយើងរាល់គ្នាទៅដល់ព្រះ » (១ពេត្រុស ៣:១៨)។

« ព្រះគ្រីស្ទបានសុគត ដោយព្រោះបាបរបស់យើងរាល់គ្នា តាមបទគម្ពីរ» (១កូរិនថូស ១៥:៣)។

កាលទ្រង់បានជាប់លើឈើឆ្កាង ទ្រង់បានអធិស្ឋានថា «ឱព្រះវរបិតាអើយ សូមអត់ទោសដល់អ្នកទាំងនេះផង»។ ព្រះវរបិតាបានឆ្លើយតបសេចក្ដីអធិស្ឋានរបស់ទ្រង់។ មនុស្សទាំងអស់ដែលទទួលជឿលើព្រះយេស៊ូវទាំង ស្រុង គេត្រូវបានអត់ទោស។ ការសុគតរបស់ទ្រង់នៅលើឈើឆ្កាងបានសងទោសអំពើបាបរបស់អ្នក។ ព្រះលោហហិត របស់ទ្រង់សំអាតអំពើបាបរបស់អ្នក។

២. ពាក្យទី២ សេចក្ដីសង្រ្គោះ។

ចោរ២នាក់បានជាប់ឆ្កាងម្នាក់ម្ខាងមួយព្រះយេស៊ូវ។

«រីឯចោរកំណាចម្នាក់ដែលជាប់ព្យួរ វាប្រមាថមើលងាយដល់ទ្រង់ថា បើឯងជាព្រះគ្រីស្ទពិត នោះចូរជួយសង្គ្រោះខ្លួនឯង ហើយនិងយើងផង ប៉ុន្តែ ម្នាក់ទៀតឆ្លើយបន្ទោសវាថា តើឯងមិនខ្លាចព្រះទេឬអី ដ្បិតឯងក៏ជាប់ទោសដូចគ្នា គេធ្វើទោសយើងត្រូវហើយ ដ្បិតយើងត្រូវទោសចំពោះការដែលយើងបានប្រព្រឹត្ត ប៉ុន្តែ ព្រះអង្គនេះមិនបានធ្វើខុសអ្វីសោះ រួចអ្នកនោះទូលព្រះយេស៊ូវថា ព្រះអម្ចាស់អើយ កាលណាចូលទៅក្នុងនគរទ្រង់ សូមនឹកចាំពីទូលបង្គំផង ព្រះយេស៊ូវមានព្រះបន្ទូលទៅថា ខ្ញុំប្រាប់អ្នកជាប្រាកដថា ថ្ងៃនេះ អ្នកនឹងនៅក្នុងស្ថានបរមសុខជាមួយនឹងខ្ញុំដែរ» (លូកា ២៣:៣៩- ៤៣)។

ការប្រែចិត្ដរបស់ចោរទី២គឺជាការបើកសំដែង។ វាបង្ហាញថា

1. សេចក្ដីសង្រ្កោះមិនមែនដោយសារពិធីជ្រមុជទឹក ឬក៏ជាសមាជិកក្រុមជំនុំ នោះទេ ចោរនោះមិនបានធ្វើទាំងនេះឡើយ។

2. សេក្ដីសង្រ្គោះមិនមែនដោយសារអារម្មណ៍ល្អនោះទេ ចោរនោះត្រឹមតែមាន អារម្មណ៍អាក្រក់ប៉ុណ្ណោះទេ គាត់ត្រូវបានគេឆ្កាង ហើយកំពុងស្ថិតនៅក្រោម ការប៉ះពាល់ចិត្ដពីអំពើបាប។

3. សេក្ដីសង្រ្គោះមិនមែនដោយសារការដើរទៅមុខ ឬការលើកដៃរបស់អ្នកនោះ ទេ ដៃរបស់ចោរនោះត្រូវបានដុំដែកគោលជាប់នឹងឈើឆ្កាង ថែមទាំងជើង របស់គាត់ផងដែរ។

4. សេក្ដីសង្រ្គោះមិនមែនដោយសារ «ការសុំយាងព្រះយេស៊ូវចូលក្នុងចិត្ដរបស់ អ្នក»ឡើយ។ ចោរនោះនឹងភ្ញាក់ផ្អើលជាខ្លាំង បើសិនជានរណាម្នាក់បាន បា្រប់គាត់ឲ្យធ្វើដូចនោះ!

5. សេក្ដីសង្រ្គោះមិនមែនដោយសារ «ការអធិស្ឋានទទួលសេចក្ដីសង្រ្គោះ»នោះ ទេ។ ចោរនោះមិនបានអធិស្ឋានទទួលសេចក្ដីសង្រ្គោះឡើយ។ គាត់ត្រឹមតែ សុំឲ្យព្រះយេស៊ូវនឹកចាំពីគាត់។

6. សេក្ដីសង្រ្គោះមិនមែនដោយសារការផ្លាស់ប្រែរបៀបដែលអ្នករស់នោះទេ។ ចោរនោះគ្មានពេលដើម្បីធ្វើដូចនោះឡើយ។


ចោរនេះបានសង្រ្គោះក្នុងរបៀបដូចគ្នាដែលអ្នកត្រូវតែបានសង្រ្គោះ

« ចូរជឿដល់ព្រះអម្ចាស់យេស៊ូវគ្រីស្ទទៅ នោះនឹងបានសង្គ្រោះហើយ (កិច្ចការ ១៦:៣១)។

បើអ្នកជឿលើព្រះយេស៊ូវដោយអស់ពីចិត្ដ នោះទ្រង់នឹងសង្រ្គោះអ្នកដោយសារព្រះលោហិត និងសេចក្ដី សុចរិតដូចដែលទ្រង់បានសង្រ្គោះចោរដែលជាប់ឆ្កាងនោះ។

៣. ពាក្យទីបី សេចក្ដីស្រឡាញ់។

«ឯមាតាព្រះយេស៊ូវ ប្អូនស្រីមាតាទ្រង់ ម៉ារា ជាប្រពន្ធក្លូប៉ាស និងម៉ារា ជាអ្នកស្រុកម៉ាក់ដាឡា គេឈរនៅជិតឈើឆ្កាងទ្រង់ ព្រះយេស៊ូវក៏ឃើញមាតាទ្រង់ និងសិស្សម្នាក់ដែលទ្រង់ស្រឡាញ់ កំពុងឈរនៅទីនោះ រួចទ្រង់មានព្រះបន្ទូលទៅមាតាថា មាតាអើយ នុ៎ះន៏ កូនរបស់មាតា រួចទ្រង់មានព្រះបន្ទូលទៅសិស្សនោះថា នុ៎ះន៏ ម្តាយអ្នក តាំងពីនោះមក សិស្សនោះក៏នាំយកគាត់ទៅនៅផ្ទះខ្លួន»(យ៉ូហាន ១៩:២៥-២៧)។

ព្រះយេស៊ូវបានមានបន្ទូលប្រាប់យ៉ូហានឲ្យមើលថែរក្សាមាតារបស់ទ្រង់។ មានអ្វីធ្វើច្រើនទៀត ចំពោះជីវិតជាគ្រិស្ដបរិស័ទ បន្ទាប់ពីអ្នកបានសង្រ្គោះ។ អ្នកត្រូវការគេមើលថែរក្សា។ ព្រះគ្រិស្ដបានឲ្យសាវ័ក យ៉ូហានមើលថែរក្សាមាតារបស់ទ្រង់។ ទ្រង់ឲ្យអ្នកមើលថែរក្សាក្រុមជំនុំតាមតំបន់។ បើគ្មានការមើលថែរក្សា និងការស្រឡាញ់ក្រុមជំនុំតាមតំបន់ទេ នោះគ្មានអ្នកណាម្នាក់អាចធ្វើវាបានឡើយក្នុងជីវិតជាគ្រិស្ដបរិស័ទ។ នោះគឺជាសេចក្ដីពិត ដែលមនុស្សភ្លេចជារឿយៗនៅសម័យរបស់យើង។

« ទ្រង់ក៏បន្ថែមនូវអស់អ្នក ដែលកំពុងតែបានសង្គ្រោះរាល់តែថ្ងៃទៅ ក្នុងពួកជំនុំ{នៅទីក្រុងយេរ៉ូសាឡឹម}ថែមទៀត»(កិច្ចការ ២:៤៧)។

៤. ពាក្យទីបួន ការថប់បារម្ភ។

«តាំងពីថ្ងៃទ្រង់ ដរាបដល់ម៉ោង៣រសៀល នោះមានងងឹតដាប គ្របពេញលើផែនដី ប្រហែលជាម៉ោង៣ នោះព្រះយេស៊ូវទ្រង់បន្លឺឡើងជាសំឡេងខ្លាំងថា អេលីៗល៉ាម៉ាសាបាច់ថានី គឺស្រាយថា ឱព្រះអង្គៗនៃទូលបង្គំអើយ ហេតុអ្វីបានជាទ្រង់ចោលទូលបង្គំ»(ម៉ាថាយ ២៧:៤៥-៤៦)។

ការស្រែកដ៏ថប់បារម្ភរបស់ព្រះយេស៊ូវនេះបង្ហាញពីសភាពពិតនៃព្រះត្រីឯក។ ព្រះវរបិតាបានបែរ ចេញ នៅពេលព្រះរាជបុត្រាបានផ្ទុកអំពើបាបរបស់អ្នកនៅលើឈើឆ្កាង។ ព្រះគម្ពីរប្រាប់ថា៖

«ពីព្រោះមានព្រះតែ១ ហើយមានអ្នកសង្រួបសង្រួមតែ១ នៅកណ្តាលព្រះ និងមនុស្ស គឺជាមនុស្សដ៏ជាព្រះគ្រីស្ទយេស៊ូវនោះ»(១ធីម៉ូថេ ២:៥)។

៥. ពាក្យទី៥ ការរងទុក្ខវេទនា។

« ក្រោយនោះព្រះយេស៊ូវទ្រង់ជ្រាបថា ការទាំងអស់បានសំរេចហើយ តែដើម្បីឲ្យបានសំរេចតាមបទគម្ពីរ នោះទ្រង់មានព្រះបន្ទូលថា ខ្ញុំស្រេកទឹកណាស់ រីឯនៅទីនោះ មានក្រឡដាក់ទឹកខ្មេះពេញ គេក៏យកសារាយរំហួតជ្រលក់ទឹកខ្មេះជោក រួចចងភ្ជាប់នឹងមែកហ៊ីសុប ហុចទៅដល់ព្រះឱស្ឋទ្រង់» (យ៉ូហាន ១៩:២៨-២៩)។

ខគម្ពីរនេះបង្ហាញថា ព្រះយេស៊ូវបានរងទុក្ខវេទនាយ៉ាងខ្លាំងដើម្បីសងអំពើបាបរបស់អ្នក៖

«តែទ្រង់ត្រូវរបួស ដោយព្រោះអំពើរំលងរបស់យើង ក៏ត្រូវវាយជាំ ដោយព្រោះអំពើទុច្ចរិតរបស់យើងទេ»(អេសាយ ៥៣:៥)។

៦. ពាក្យទីប្រាំមួយ ការទទួលទណ្ឌកម្មជំនួស។

«កាលព្រះយេស៊ូវបានទទួលទឹកខ្មេះរួចហើយ ក៏មានព្រះបន្ទូលថា ការស្រេចហើយ » (យ៉ូហាន ១៩:៣០)។

អាចារ្យកាតូលិកអាចប្រាប់ពីរឿងជាច្រើនដែលខ្ញុំបាននិយាយកន្លងមក។ តែនៅត្រង់ចំនុចពាក្យទី ៦ខុសពីពួកប្រូតែស្តង់ដែលជាអ្នកកែប្រែជំនឿ ថែមទាំងខុសពីជំនឿរបស់ពួកបាទីស្ទក្នុងសម័យកាលកន្លង មក។ ព្រះយេស៊ូវមានបន្ទូលថា «ការស្រេចហើយ»។

តើព្រះយេស៊ូវបានធ្វើត្រឹមត្រូវឬអត់ នៅពេលទ្រង់មានបន្ទូលថា «ការស្រេចហើយ»? ក្រុមជំនុំ កាតូលិកបង្រៀនថា «គ្មានទេ»។ ពួកគេនិយាយថា ទ្រង់ត្រូវតែជាប់ឆ្កាងស្រស់ៗ ហើយត្រូវថ្វាយជាយញ្ញ បូជាជាថ្មីម្ដងទៀតនៅកន្លែងប្រជុំគ្នានីមួយ។ តែព្រះគម្ពីរប្រាប់ថា នោះគឺខុសឆ្គង។

« យើងរាល់គ្នាបានញែកជាបរិសុទ្ធ ដោយសារដង្វាយថ្វាយរូបអង្គព្រះយេ ស៊ូវគ្រីស្ទ១ដងជាសំរេច » (ហេព្រើរ ១០:១០។

«ដ្បិតទ្រង់ធ្វើឲ្យពួកអ្នក ដែលបានញែកជាបរិសុទ្ធហើយ បានគ្រប់លក្ខណ៍អស់កល្បជានិច្ច ដោយសារដង្វាយតែ១នោះ » (ហេព្រើរ ១០:១៤)។

« ឯអស់ទាំងសង្ឃក៏ឈរធ្វើការងាររាល់តែថ្ងៃ ទាំងថ្វាយយញ្ញបូជាដដែលជាញឹកញាប់ ដែលពុំអាចនឹងដោះបាបបានឡើយ តែទ្រង់វិញ ក្រោយដែលទ្រង់បានថ្វាយយញ្ញបូជាតែ១ ដោយព្រោះបាប នោះទ្រង់បានគង់ខាងស្តាំព្រះ នៅជារៀងរាបដរាបទៅ»(ហេព្រើរ ១០:១១-១២)។

ព្រះយេស៊ូវបានសងការទទួលទណ្ឌកម្មជំនួសពេញលេញសម្រាប់អំពើបាបរបស់យើង ១ដងជាសំរេចនៅ លើឈើឆ្កាងសម្រាប់មនុស្សទាំងអស់។

ព្រះយេស៊ូវសងថ្លៃដាច់ហើយ
     ខ្ញុំជំពាកគុណទ្រង់ជាធ្ងន់
បាបស្អាតឥតសៅហ្មង
     ទ្រង់បានលាងបាបស្អាតដូចជាហិមៈ
(«ព្រះយេស៊ូវសងថ្លៃដាច់ហើយ»ដោយលោក Elvina M. Hall, 1820-1889)។

៧. ពាក្យទីប្រាំពីរ ការប្ដេជ្ញាចិត្ដចំពោះព្រះវរបិតា។

«នោះព្រះយេស៊ូវស្រែកឡើងជាខ្លាំងថា ឱព្រះវរបិតាអើយ ទូលបង្គំសូមប្រគល់វិញ្ញាណដល់ព្រះហស្តទ្រង់វិញ កាលមានព្រះបន្ទូលពាក្យទាំងនេះហើយ នោះទ្រង់ផុតដង្ហើមទៅ»(លូកា ២៣:៤៦)។

ព្រះយេស៊ូវបានបង្ហាញពីការប្ដេជ្ញាចិត្ដទាំងស្រុងរបស់ទ្រង់ចំពោះព្រះវរបិតា នៅក្នុងឃ្លាចុងក្រោយ របស់ទ្រង់ មុនទ្រង់សុគត។ ដូចលោកស្ពឺជិនដ៏ល្បីបានពន្យល់ថា កន្លែងនេះឆ្លុះបញ្ចាំងពីព្រះបន្ទូលមុនដំបូង របស់ព្រះយេស៊ូវដែលបានកត់ទុក « គួរឲ្យខ្ញុំនៅក្នុងព្រះវិហាររបស់ព្រះវរបិតានៃខ្ញុំទេឬអី»(លូកា ២:៤៩)។ ចាប់តាំងពីមុនដំបូងរហូតដល់ចុងបញ្ចប់ ព្រះយេស៊ូវបានធ្វើតាមបំណងព្រះហឬទ័យនៃព្រះវរបិតា។

មេទ័ពម្នាក់ដែលបានដុំដែកគោលទ្រង់ជាប់លើឈើឆ្កាងបានឈរស្ដាប់ពាក្យទាំង៧នេះ។ មេទ័ព បានឃើញមនុស្សជាប់ឆ្កាងជាច្រើននាក់ ប៉ុន្ដែគាត់មិនដែលឃើញមនុស្សស្លាប់ដូចរបៀបដែលព្រះយេស៊ូវ បានសុគតឡើង ទ្រង់បានអធិប្បាយមេរៀនដ៏អស្ចារ្យកាលព្រះលោហិតដ៏ជាជីវិតរបស់ទ្រង់បានហូរចេញ។

« កាលមេទ័ពបានឃើញការដែលកើតមក នោះក៏ពោលសរសើរដល់ព្រះ ហើយថា មនុស្សនេះសុចរិតពិតមែន»(លូកា ២៣:៤៧)។

មេទ័ពនោះបានគិតអំពីព្រះយេស៊ូវបន្ដិចថែមទៀត ហើយក្រោយមកនិយាយថា

« មនុស្សនេះប្រាកដជាព្រះរាជបុត្រានៃព្រះមែន»(ម៉ាកុស ១៥:៣៩)។

ទ្រង់ជាព្រះរាជបុត្រានៃព្រះ! ព្រះបានរស់ពីសុគតឡើងវិញទាំងព្រះកាយ ហើយទ្រង់គង់នៅ។ ទ្រង់បានយាងឡើងទៅស្ថានសួគ៌វិញ។ ទ្រង់គង់នៅខាងស្ដាំដៃព្រះវរបិតា។ « ចូរជឿដល់ព្រះអម្ចាស់យេស៊ូវ គ្រីស្ទទៅ នោះនឹងបានសង្គ្រោះហើយ»(កិច្ចការ ១៦:៣១)។

មានអ្នកខ្លះគិតថា ការជឿលើព្រះគឺគ្រប់គ្រាន់ហើយ។ ប៉ុន្ដែពួកគេបានធ្វើខុស។ គ្មានអ្នកណាម្នាក់ អាចបានសង្រ្គោះដោយសារការជឿលើព្រះតែ១គត់។ ព្រះយេស៊ូវបានមានបន្ទូលថា «បើមិនមកតាមខ្ញុំ នោះគ្មានអ្នកណាទៅឯព្រះវរបិតាបានឡើយ»(យ៉ូហាន ១៤:៦)។ លោកបណ្ឌិត អេ W ថូសើរបានប្រាប់ ថា «ព្រះគ្រិស្ដមិនមែនជាផ្លូវមួយក្នុងចំណោមផ្លូវជាច្រើនដើម្បីទៅឯព្រះវរបិតានោះទេ ឬក៏ទ្រង់មិនមែនជា ផ្លូវដ៏ល្អបំផុតក្នុងចំណោមផ្លូវដ៏ល្អបំផុតជាច្រើននោះទេ ទ្រង់គឺជាផ្លូវតែ១គត់»(គ្រីស្ទានដែលមិនគួរឲ្យជឿ នោះ ទំព័រ ១៣៥)។ បើអ្នកមិនជឿជាក់លើព្រះយេស៊ូវ អ្នកជាមនុស្សបាត់បង់។ មិនថាតើអ្នក «ល្អ»ប៉ុណ្ណា មិនថាតើអ្នកចូលរួមក្នុងក្រុមជំនុំញឹកញាប់ប៉ុណ្ណា ឬអានព្រះគម្ពីរ អ្នកជាមនុស្សបាត់បង់ បើសិនជាអ្នកមិន ជឿជាក់លើព្រះយេស៊ូវ។ «បើមិនមកតាមខ្ញុំ នោះគ្មានអ្នកណាទៅឯព្រះវរបិតាបានឡើយ»(យ៉ូហាន ១៤: ៦)។ ព្រះយេស៊ូវគឺជាមនុស្សតែម្នាក់គត់ដែលបង្ហូរឈាមដើម្បីលាងសំអាតអំពើបាបរបស់អ្នក។ អាម៉ែន។

បើសិនជាសេចក្ដីអធិប្បាយនេះជាព្រះពរសំរាប់បងប្អូន នោះសូមផ្ញើរអ៊ីម៉ែលទៅកាន់លោកបណ្ឌិត ហាយមើស៏ ហើយសូមប្រាប់គាត់ផង។ នៅពេលអ្នកសរសេរផ្ញើរទៅកាន់លោក ហាយមើស៍ សូមប្រាប់ពីប្រទេសរបស់អ្នក ឬក៏គាត់មិនអាចឆ្លើយតបទៅវិញ។ សូមចុចទីនេះ rlhymersjr@sbcglobal.net (សូមចុចទីនេះ)។ បើសេចក្ដីអធិប្បាយទាំងនេះជាព្រះពរដល់អ្នក នោះសូមប្រាប់គាត់ ថែមទាំងប្រាប់ពីប្រទេសរបស់អ្នកផង។ អ្នកអាចសរសេរទៅកាន់លោក ហាយមើស៏ក្នុងភាសាណាក៏បាន ប៉ុន្ដែ សូមសរសេរជាភាសាអង់គ្លេស បើសិនជាបងប្អូនអាចធ្វើ បាន។ បើអ្នកចង់សរសេរទៅគាត់តាមប្រៃណីយ៍ P.O. Box 15308, Los Angeles, CA 90015។ សូមសរសេរទៅកាន់អាស័យដ្ឋាន។ អ្នកអាចទូរស័ព្ទទៅគាត់តាមលេខ(៨១៨)៣៥២-០៤៥២។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអានសេចក្ដីអធិប្បាយរបស់ លោក ហាយមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗនៅលើអ៊ីធើណេត តាមគេហទំព័រ
www.sermonsfortheworld.com. ចុចលើ ”
សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ”

សេចក្ដីអធិប្បាយដែលសរសេរដៃទាំងនេះមិនហាមឲ្យថតចំលងទេ។ អ្នកប្រើវាដោយគ្មានការអនុញ្ញាតពីលោក Dr. Hymers។ ទោះបីជាយ៉ាងណាក៏ដោយ គ្រប់សេចក្ដីអធិប្បាយជាវីដីអូទាំងអស់របស់លោក Dr. Hymers ហាមថតចំលង ហើយអាចត្រឹមតែប្រើវាបានដោយមានការអនុញ្ញាត។

អានព្រះគម្ពីរមុនពេលអធិប្បាយដោយលោក Mr. Abel Prudhomme៖ អេភេសូរ ១៥:២៤-៣៤ ។
ច្រៀងចំរៀងតែម្នាក់ឯងមុនអធិប្បាយដោយលោក Benjamin Kincaid Griffith៖
«អ្នកប្រោសលោះដ៏មានពរ»(ដោយលោក Avis Burgeson Christiansen, 1895-1985)។


ចំណងជើងនៃសេចក្ដីអធិប្បាយ

ព្រះបន្ទូលចុងក្រោយទាំង៧របស់
ព្រះយេស៊ូវនៅលើឈើឆ្កាង

THE SEVEN LAST WORDS
OF JESUS ON THE CROSS

ដោយលោកបណ្ឌិត
Dr. R. L. Hymers, Jr.

« កាលមកដល់កន្លែងដែលហៅថា ភ្នំលលាដ៏ក្បាលហើយ គេឆ្កាងទ្រង់នៅទីនោះ ព្រមទាំងចោរកំណាចផង ម្នាក់ខាងស្តាំ ម្នាក់ខាងឆ្វេងទ្រង់»(លូកា ២៣:៣៣)។

(អេសាយ ៥២:១៤; ៥០:៦)

១. ពាក្យទីមួយ ការអត់ទោស។ លូកា ២៣:៣៣-៣៤; ១ពេត្រុស ៣:១៨; ១កូរិនថូស ១៥:៣។

២. ពាក្យទី២ សេចក្ដីសង្រ្គោះ។ លូកា ២៣:៣៩-៤៣; កិច្ចការ ១៦:៣១។

៣. ពាក្យទីបី សេចក្ដីស្រឡាញ់។ យ៉ូហាន ១៩:២៥-២៧; កិច្ចការ ២:៤៧។

៤. ពាក្យទីបួន ការថប់បារម្ភ។ ម៉ាថាយ ២៧:៤៥-៤៦; ១ធីម៉ូថេ ២:៥។

៥. ពាក្យទី៥ ការរងទុក្ខវេទនា។ យ៉ូហាន ១៩:២៨-២៩; អេសាយ ៥៣:៥។

៦. ពាក្យទីប្រាំមួយ ការទទួលទណ្ឌកម្មជំនួស។ យ៉ូហាន ១៩:៣០; ហេព្រើរ ១០:១០; ហេព្រើរ ១០:១៤, ១-១២។

៧. ពាក្យទីប្រាំពីរ ការប្ដេជ្ញាចិត្ដចំពោះព្រះវរបិតា។លូកា ២:៤៩; លូកា ២:៤៩; ២៣:៤៧; ម៉ាកុស ១៥:៣៩; កិច្ចការ ១៦:៣១; យ៉ូហាន ១៤:៦។