Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




របៀបដែលយូដាសអ៊ីស្ការីយ៉ុតត្រូវបំផ្លាញដោយ
សារអារក្សសាតាំង

HOW JUDAS ISCARIOT
WAS DESTROYED BY SATAN
(Cambodian)

ដោយលោកបណ្ឌិត
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស ថ្ងៃរបស់ព្រះអម្ចាស់នៅពេលល្ងាច មីនា ១៣ ២០១៦
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Evening, March 13, 2016

«ក្រោយដែលទទួលចំណិតនោះហើយ នោះអារក្សសាតាំងក៏ចូលវា»
(យ៉ូហាន ១៣:២៧)។


ពាក្យ «ចំណិតនំបុ័ង»ជាដុំនំបុ័ងឥតដំបែរដែលព្រះយេស៊ូវ និងសិស្សរបស់ទ្រង់បានបរិភោគនៅឯ បុណ្យរំលងចុងក្រោយ។ «ក្រោយដែលទទួលចំណិតនោះហើយ នោះអារក្សសាតាំងក៏ចូលវា»។ នេះគឺជា ខគម្ពីរដ៏អាក្រក់បំផុតមួយនៅក្នុងព្រះគម្ពីរ។ វាប្រាប់យើងថា សាតាំងបានចូលក្នុងយូដាស ហើយគាត់បាន ក្លាយជាមនុស្សដែលមានអារក្សចូល។ កន្លែងនេះគួរកត់សំគាល់មែនទែន ដោយសារតែយូដាសជាសិស្សដ៏ ជិតស្និតបំផុតរបស់អ្នកព្រះគ្រិស្ដ។ នៅក្នុងរឿងរបស់លោកយូដាស វាមានការព្រមានមួយសម្រាប់យើងទាំង អស់គ្នា សូម្បីតែយើងបានសង្រ្គោះ ឬក៏ជាមនុស្សបាត់បង់ក៏ដោយ។

យូដាសអ៊ីស្ការីយ៉ុតជាកូនប្រុសរបសស៊ីម៉ូនអ៊ីស្ការីយ៉ុត។ ពាក្យ «អ៊ីស្ការីយ៉ុត»សំដៅទៅលើស្រុក ខែរីអូត នៅភាគខាងត្បូងស្រុកយូដា។ ដូច្នេះយូដាសជាសិស្សតែម្នាក់គត់ក្នុងចំណោម១២នាក់នោះដែល មិនមកពីស្រុកកាលីឡេនៅភាគខាងជើង។ ឈ្មោះរបស់គាត់តែងតែត្រូវបានប្រាប់ចុងក្រោយ គេនៅក្នុងបញ្ជីឈ្មោះនៃពួកសិស្សរបស់ព្រះយេស៊ូវ។ គាត់ត្រូវតែជាសិស្សដ៏សំខាន់ម្នាក់។ គាត់ជាអ្នកកាន់ថង់លុយសម្រាប់ពួកគេ។

រឿងលោកយូដាសគួរឲ្យភ័យខ្លាច ហើយងងឹត។ តែគម្ពីរដំណឹងល្អទាំង៤បានប្រាប់ពីវា ដូច្នេះវា សំខាន់ ហើយចាំបាច់សម្រាប់គ្រូអធិប្បាយម្នាក់ដើម្បីបង្រៀនពីវានៅពេលខ្លះ។ ខ្ញុំនឹងប្រាប់បងប្អូនពីរបៀប ដែលលោកយូដាមានអារក្សចូល។ នេះគឺជារឿង។

គម្ពីរម៉ាកុសជំពូក៣ប្រាប់ថា ព្រះគ្រិស្ដបានយាងឡើងទៅលើភ្នំ ហើយទ្រង់បានសិស្សរបស់ទ្រង់ មកឯទ្រង់។ ទាំងអស់នេះជាមនុស្សប្រុសដែលនឹងបង្កើតក្រុមជំនុំបន្ទាប់ពីព្រះគ្រិស្ដបានយាងឡើងទៅស្ថាន សួគ៌វិញ។ ចាប់តាំងពីពេលនេះតទៅ ការងារដ៏សំខាន់បំផុតរបស់ព្រះគ្រិស្ដគឺទ្រង់ត្រូវបង្រៀន ហើយហ្វឹក ហ្វឺនពួកសិស្សទាំង១២នាក់ទាំងនេះ។ ទ្រង់បានហៅពួកគេថា ពួកសាវ័ក ដែលមានន័យថា ពួកគេត្រូវបាន «ចាត់បញ្ជូនចេញទៅ»។ ទ្រង់ត្រាស់ហៅពួកគេឲ្យនៅជាមួយទ្រង់ រៀនពីគំរូរបស់ទ្រង់ ហើយចែកចាយនៅ ក្នុងព័ន្ធកិច្ចរបស់ទ្រង់។ ទ្រង់ប្រទានសិទ្ធិអំណាចរបស់ទ្រង់ដល់ពួកគេ ដើម្បីឲ្យអធិប្បាយ ប្រោសជំងឺ ហើយ បណ្ដេញអារក្សដោយសារព្រះនាមទ្រង់។ ទំនួលខុសត្រូវមួយរបស់ពួកគេគឺថា ពួកគេត្រូវយកឈ្នះលើពួក អារក្ស។ ឈ្មោះរបស់ពួកគេត្រូវបានកត់ទុកនៅក្នុងម៉ាកុស ៣:១៦-១៩។ ឈ្មោះមុនដំបូងជាលោកពេត្រុស ឈ្មោះទី១២ជាលោកយូដាអ៊ីស្ការីយ៉ុត។

នៅក្នុងម៉ាថាយ ១០:១-៤ ព្រះគម្ពីរប្រាប់ថា ព្រះយេស៊ូវបានចាត់ពួកសិស្សទាំងនេះឲ្យចេញទៅ បណ្ដេចញអារក្ស ប្រោសជំងឺ ហើយអធិប្បាយ។ ឈ្មោះរបស់ពួកគេទាំង១២នាក់ត្រូវបានកត់ទុកម្ដងទៀត។ ឈ្មោះមុនដំបូងជាលោកពេត្រុស ហើយឈ្មោះចុងក្រោយគេជាយូដាសអ៊ីស្ការីយ៉ុតម្ដងទៀត។ ម៉ាថាយ ១០:១ប្រាប់ថា ព្រះបានប្រទាន «ឲ្យគេមានអំណាច អាចនឹងដេញអារក្សអសោច» ថែមទាំងធ្វើការអស្ចារ្យ ផ្សេងៗ ហើយអធិប្បាយ។ យូដាសបានទទួល «អំណាច»នេះ ហើយគាត់បានបណ្ដេញអារក្ស ប្រោសជំងឺ ហើយអធិប្បាយ។ ក្រោយមកគាត់ជាមនុស្សដែលបានក្បត់ព្រះគ្រិស្ដ។ តែព្រះយេស៊ូវបានប្រទានអំណាច និងសិទ្ធិអំណាចដល់បុរសនេះដើម្បីអធិប្បាយ (ម៉ាថាយ ១០:៧)។ គាត់ក៏ទទួលបានអំណាចដើម្បី «ប្រោសមនុស្សជំងឺឲ្យជា មនុស្សស្លាប់ឲ្យរស់ឡើងវិញ មនុស្សឃ្លង់ឲ្យជាស្អាត ហើយដេញអារក្សចេញផង» (ម៉ាថាយ ១០:៨)។ នេះគឺជាចំណុចដ៏សំខាន់មួយដើម្បីឲ្យយើងចងចាំនៅសព្វថ្ងៃនេះ។ វាបង្ហាញយើងថា មិនមែនមនុស្សទាំងអស់ដែលអះអាងថា គេជាគ្រិស្ទាន ហើយយើងអាចទុកចិត្ដគេបាន សូម្បីតែពួកគេអាច ប្រោសជំងឺឲ្យជា បណ្ដេញអារក្ស ហើយប្រោសឲ្យមនុស្សស្លាប់រស់ឡើងវិញក៏ដោយ! នៅក្នុងប្រវត្ដិសាស្រ្ដ មានមនុស្សអាក្រក់មួយចំនួនអាចធ្វើការទាំងនោះបាន។ សូមលើកឧទាហរណ៍ពីលោក រេសផូថីន ដ៏ជា លោកសង្ឃជនជាតិរូស្សីម្នាក់ដែលត្រូវបាននាំចូលក្នុងវាំងរបស់អធិរាជរ៉ូស្សី ដើម្បីប្រោសកូនប្រុសរបស់ អធិរាជនោះឲ្យជា។ ហើយសព្វថ្ងៃនេះ យើងត្រូវតែប្រុងប្រយ័ត្នឲ្យមែនទែនពីមនុស្សដូចលោក បែននី ហ៊ីន និងគ្រូអធិប្បាយខាង «ប្រោសជំងឺ»ផ្សេងទៀត។ ពួកគេអាចធ្វើការអាក្រក់ដូចលោកយូដាស ដែលនៅពេល ក្រោយមកគាត់បានក្បត់ព្រះគ្រិស្ដនៅក្នុងសួនច្បារគែតសេម៉ាណី។ ប៉ុន្ដែយូដាមិនមានអារក្សចូលនៅពេល ភ្លាមៗនោះទេ។ ផ្លូវដែលគាត់ជាន់ វាមានកាំជណ្ដើរដែលនាំទៅឯការបំផ្លាញ។

ដូចខ្ញុំបានប្រាប់ថា យូដាសជាអ្នកកាន់ថង់ប្រាក់របស់ពួកសិស្សទាំងអស់។ គាត់បានកាន់លុយតិច តួចដែលពួកគេមាននៅក្នុងកាបូបលុយ ឬ«កាបូប»។ គាត់ឲ្យលុយខ្លះពីកាបូបទៅសិស្សផ្សេងទៀតនៅពេល ពួកគេត្រូវការ។ ព្រះគម្ពីរប្រាប់ថា យូដាស «ជាចោរ វាកាន់ថង់ប្រាក់ ហើយក៏លួចយករបស់ដែលដាក់នៅក្នុងថង់នោះផង»(យ៉ូហាន ១២:៦)។

យូដាស «ជាចោរ»។ នោះមានន័យថា គាត់មានចិត្ដជាចោរម្នាក់។ ទ្រង់បានលួចលុយខ្លះនៅក្នុង កាបូបដែលគាត់បានកាន់។ ការអត្ថាធិប្បាយពន្យល់របស់លោកម៉ាថាយ ហែនរីប្រាប់ថា «គាត់ស្រឡាញ់ ការរាប់លុយនៅក្នុងចិត្ដរបស់គាត់»។ គ្មានអ្វីខុសទេចំពោះការរកលុ គ្មានអ្វីខុសទេចំពោះការរកលុដោយ មានការងារស្មោះត្រង់។ តែសាវ័កប៉ុលប្រាប់ថា

« ដ្បិតការដែលស្រឡាញ់ប្រាក់ នោះហើយជាមេឫសនៃសេចក្តីអាក្រក់គ្រប់យ៉ាង ដែលអ្នកខ្លះបានឈោងតាម ហើយត្រូវលួងលោមឲ្យឃ្លាតចេញពីសេចក្តីជំនឿ ទាំងចាក់ទំលុះខ្លួនគេ ដោយសេចក្តីព្រួយលំបាកជាច្រើន» (១ធីម៉ូថេ ៦:១០)។

លោកជេ ស៊ី រាយល៍បានប្រាប់ពី «គ្រោះថា្នក់ដ៏ធំនៃការស្រឡាញ់លុយ វាជាអន្ទាក់សម្រាប់អ្នកក្រ ហើយសម្រាប់អ្នកមានផងដែរ។ ការទុកចិត្ដលុយវាបំផ្លាញព្រលឹង។ ចូរឲ្យយើងស្កប់ចិត្ដជាមួយរបស់ដែលយើងមាន» កត់សំគាល់ម៉ាកុស ១០:២៣) (J. C. Ryle, Expository Thoughts on Mark, Banner of Truth, 1994 paperback, pp. 210, 211;។

ខ្ញុំបានឃើញមនុស្សវ័យក្មេងជាច្រើននាក់បានដើរខុសផ្លូវ ដោយសារតែពួកគេចង់បាន «សុវត្ថិ ភាព»។ នៅពេលសន្សឹមៗ ខ្ញុំបានឃើញពួកគេបោះបង់ចោលការប្ដេជ្ញាចិត្ដដ៏ខ្លាំងរបស់គេទៅស្វែងរក «សុវត្ថិភាព»នៅក្នុងអាជីបដែលមានលុយច្រើន។ កាលខ្ញុំបានសរសេរពាក្យទាំងនេះនៅយប់មួយ ខ្ញុំបានគិត ពីមិត្ដសំឡាញ់ចាស់ម្នាក់យូរមកហើយ គាត់បានចាញ់ល្បួងលោកីយ៍នេះ ហើយបានបែរចេញពីព្រះយេស៊ូវ។ ពាក្យមួយទៀតសម្រាប់ពាក្យសុវត្ថិភាពគឺពាក្យលុយ។ វាគ្រោះថ្នាក់ណាស់ដើម្បីទុកចិត្ដលើលុយ។ ទ្រង់មាន បន្ទូលថា « ពួកអ្នកដែលជាប់ចិត្តនឹង{លុយ} នោះនឹងចូលទៅក្នុងនគរព្រះដោយពិបាកណាស់»(ម៉ាកុស ១០:២៤)។

អ្នកធ្វើការជាមួយខ្ញុំម្នាក់ឈ្មោះលោកបណ្ឌិតខាហ្គិនមានខគម្ពីរដែលគាត់ចូលចិត្ដបំផុតគឺសុភាសិត ១១:៤ «ឯទ្រព្យសម្បត្តិ គ្មានប្រយោជន៍ក្នុងថ្ងៃពិរោធឡើយ តែសេចក្តីសុចរិត នឹងជួយឲ្យរួចពីស្លាប់វិញ»។ ថ្មីៗនេះលោក ខាហ្គិនបានប្រាប់ខ្ញុំថា ជារឿយៗមនុស្សវ័យក្មេងគិតថា «សេចក្ដីប៉ងប្រាថ្នា»ត្រឹមតែសំដៅលើ អំពើបាបខាងផ្លូវភេទ ឬខាងថ្នាំញៀន។ គាត់បាននិយាយថា «ពួកគេមិនយល់ដឹងថា សេចក្ដីប៉ងប្រាថ្នា សម្រាប់លុយ និងកេរិ៍្ដឈ្មោះគឺមានគ្រោះថ្នាក់ដូចជាអំពើបាបខាងផ្លូវភេទ និងថ្នាំញៀន ប្រហែលជាសូម្បីតែ វាគ្រោះថ្នាក់ខ្លាំងជាងសម្រាប់គ្រិស្ទានវ័យក្មេង»។ លោកខាហ្គិនផ្ទាល់ត្រូវបានអារក្សសាតាំងល្បួងឲ្យរស់នៅ សម្រាប់សុវត្ថិភាព និងកិត្ដិនាម។ សេចក្ដីប៉ងប្រាថ្នាដ៏ធំរបស់គាត់គឺ គាត់ចង់រកលុយឲ្យបាន១លានមុនពេល គាត់មានអាយុ៣០ឆ្នាំ។ គាត់បានបោះបង់ចោលសេចក្ដីប៉ងប្រាថ្នានោះ នៅពេលគាត់បានប្រែចិត្ដជឿព្រះ។ ឥឡូវនេះ គាត់ជាគ្រូជំនួយនៅក្រុមជំនុំរបស់យើង។ សូមធ្វើតាមគំរូរបស់គាត់!

យូដាសអ៊ីស្ការីយ៉ុតត្រូវបានបំផ្លាញ ហើយបានធ្លាក់ទៅឋាននរក ដោយសារតែគាត់បានប៉ងចង់ បានលុយនៅក្នុងកាបូបដែលគាត់កាន់! សូមចងចាំពីរឿងប្រៀបប្រដូចនៃអ្នកព្រោះគ្រាប់ពូជ!

«ឯពូជដែលធ្លាក់ទៅក្នុងបន្លា គឺអស់អ្នកដែលបានឮ រួចចេញទៅ នោះសេចក្តីខ្វល់ខ្វាយនឹងទ្រព្យសម្បត្តិ ហើយនិងសេចក្តីស្រើបស្រាលនៅជីវិតនេះ ក៏ចូលមកខ្ទប់ជិត មិនឲ្យបង្កើតផលផ្លែដ៏ពេញលេញបានឡើយ» (លូកា ៨:១៤)។

អ្នកអាចត្រូវបានចាប់ជាប់នៅក្នុងការដេញតាម «ទ្រព្យសម្បត្តិ ហើយនិងសេចក្តីស្រើបស្រាលនៅជីវិតនេះ» ដែលនៅពេលសន្សឹមៗ អ្នកត្រូវបាន «ខ្ទប់ជិត» ហើយក្លាយជាគ្រីស្ទានដែលត្រឹមតែមានឈ្មោះ។ ច្រើឆ្នាំមុននោះជាអ្វីដែលបានបំផ្លាញអ្នកដឹកនាំចាស់ ដែលបានធ្វើឲ្យក្រុមជំនុំយើងបាក់បែកគ្នាច្រើឆ្នាំមុន។ ចូររត់ចេញ ពីវា! ចូររត់ចេញពីវា! ចូររត់ចេញពីសេចក្ដីប៉ងប្រាថ្នារបស់លោកយូដាស!

«ចូរស្វែងរកនគរ និងសេចក្តីសុចរិតនៃព្រះជាមុនសិន ទើបគ្រប់របស់ទាំងនោះ នឹងបានប្រទានមកអ្នករាល់គ្នាថែមទៀតផង»(ម៉ាថាយ ៦:៣៣)។

ភាគច្រើនអ្នកបានលឺខ្ញុំប្រាប់អំពីរឿងខ្លះដែលបានកើតឡើងចំពោះខ្ញុំ នៅពេលខ្ញុំរៀននៅមហាវិទ្យាល័យ។ ខ្ញុំវេទនាណាស់ពេលនោះ ខ្ញុំត្រូវធ្វើការចាប់ពីម៉ោង៨ពេលព្រឹករហូតដល់ម៉ោង៥ល្ងាច។ បន្ទាប់មក ខ្ញុំរៀន Cal State Los Angeles នៅពេលយប់។ ខ្ញុំបានចំនាយពេល៨ឆ្នាំនៅពេលយប់ដើម្បីទទួលបាន បរិញ្ញាប័ត្រ។ ប្រហែលជាពេលខ្ញុំរៀនបានពាក់កណ្ដាល ខ្ញុំបានណាយចិត្ដ ធ្លាក់ទឹកចិត្ដ ហើយត្រូវបាន អារក្សសាតាំងល្បួងយ៉ាងជូរល្វីង។ នៅភ្លាមៗនោះគ្រូសាស្រ្ដាចារ្យរបស់ខ្ញុំម្នាក់បានផ្ដល់យោបល់ដល់ខ្ញុំថា ខ្ញុំអាចក្លាយជាគ្រូបង្រៀនម្នាក់។ គាត់ជាមនុស្សម្នាក់ដែលខ្ញុំកោតសរសើរ គាត់បានបង្រៀនផ្នែកអក្សរសាស្រ្ដ សម័យនេះ។ គាត់បានប្រាប់ខ្ញុំថា ខ្ញុំមានអាជីបល្អមួយក្នុងនាមជាគ្រូបង្រៀនភាសាអង់គ្លេស។ ខ្ញុំបានមាន គំនិតចង់បោះបង់ចោលការបម្រើនៅក្នុងព័ន្ធកិច្ចមែនទែន ហើយខ្ញុំចង់ធ្វើជាគ្រូបង្រៀនវិញ។ ខ្ញុំជិតធ្វើដូច នោះ ប៉ុន្ដែខ្ញុំបានទៅជួបគ្រូគង្វាលរបស់ខ្ញុំឈ្មោះលោកបណ្ឌិត លីន ជាមុនសិន។ គាត់បានប្រាប់ខ្ញុំថា ខ្ញុំនឹងមិនដែលស្កប់ចិត្ដជាមួយអ្វីផ្សេងទៀតឡើយ ក្រៅពីព័ន្ធកិច្ច។ ខ្ញុំចងចាំ ពេលនោះខ្ញុំយល់ដឹងថា គំនិត ចង់ក្លាយជាគ្រូបង្រៀនភាសាអង់គ្លេសជាសេចក្ដីល្បួងមកពីអារក្ស។ ពិតណាស់ លោកបណ្ឌិត យ៉ូហាន អោ រ៉ាយស៍ត្រូវជួបសេចក្ដីល្បួងតាមរបៀបនេះដែរ មុនពេលគាត់ចាប់ផ្ដើមបម្រើក្នុងព័ន្ធកិច្ច។ វាមិនមែនជាអំពើ បាបនោះទេ ដើម្បីធ្វើជាគ្រូបង្រៀនសម្រាប់មនុស្សផ្សេងទៀត តែវាជាអំពើបាបសម្រាប់ខ្ញុំ។ វាមិនមែនជាអ្វី ដែលព្រះត្រាស់ឲ្យធ្វើនោះទេ។

បើសិនជាខ្ញុំបានចាញ់សេចក្ដីល្បួងនោះ គ្មានអ្នកណាម្នាក់សោះក្នុងចំណោមបងប្អូនដែលនឹងនៅ ទីនេះនៅយប់នេះ! លោកហ្គ្រីហ្វីតនឹងមិនបានសង្រ្គោះឡើយ។ លោកបណ្ឌិត ចាន់នឹងមិនបានសង្រ្គោះ ឡើយ។ សូម្បីតែលោក លី ឬអ្នកដឹកនាំផ្សេងទៀតនៅក្នុងក្រុមជំនុំរបស់យើងក៏ដោយ។ បងប្អូននឹងមិនបាន សង្រ្គោះផងដែរ។ ការពិត បងប្អូនជាច្រើននាក់មិនបានកើតឡើយ! ឪពុកម្ដាយរបស់អ្នកជាច្រើនបានជួប គ្នានៅក្នុងក្រុមជំនុំនេះ។ ពួកគេនឹងមិនបានរៀបការ ហើយអ្នកនឹងមិនបានកើតឡើយ។ ក្រុមជំនុំនេះឈប់ មានទៀត។ ខ្ញុំមិនដែលស្គាល់ប្រពន្ធដ៏អស្ចារ្យដូចប្រពន្ធខ្ញុំឡើយ។ កូនប្រុសរបស់ខ្ញុំមិនបានកើតឡើយ ហើយកូនរបស់គាត់ហាណាគ្មានជីវិតឡើយ។

ក្រុមជំនុំដែលខ្ញុំបានចាប់ផ្ដើមនៅកាលីហ្វក់ញ្ញាភាគខាងជើងនឹងមិនមានឡើយ។ ក្រុមជំនុំចំនួន ៤០ដែលចេញពីក្រមជំនុំនឹងមិនមានឡើយ។ មនុស្សរាប់រយនាក់នឹងមិនបានសង្រ្គោះឡើយ ហើយសេចក្ដី អធិប្បាយដែលសរសេរដោយដៃ និងវីដីអូនៅតាមគេហទំព័ររបស់យើងនឹងមិនត្រូវប្រកាស ឬបោះពុម្ភនៅ ពាសពេញពិភពលោកនោះទេ។ ប្រាកដជាជីវិតមនុស្សរាប់ពាន់នឹងត្រូវផ្លាស់ប្ដូរសម្រាប់ការអាក្រក់ បើសិន ជាខ្ញុំបានចាញ់ល្បួង ដើម្បីក្លាយជាគ្រូសាស្រ្ដាចារ្យខាងភាសាអង់គ្លេសនៅក្នុងមហាវិទ្យាល័យ ឬសាកលវិទ្យា ល័យមួយចំនួន។

ក្រោយមក នៅពេលខ្ញុំបានរៀបចប់មហាវិទ្យាល័យ ហើយបានទៅរៀនខាងមហាវិទ្យាល័យព្រះ គម្ពីរ ខ្ញុំបានជួបសេចក្ដីល្បួងដ៏ធំដើម្បីចាកចេញពីព័ន្ធកិច្ចម្ដងទៀត។ ពិតណាស់ ខ្ញុំបានឈប់បម្រើព្រះអស់ រយៈពេលប៉ុន្មានថ្ងៃ។ តែនៅយប់មួយ ព្រះបានត្រាស់ហៅខ្ញុំម្ដងទៀត។ តាមរយៈភាពឯកោរ និងការឈឺ ក្បាលរបស់ខ្ញុំ នោះខ្ញុំបានបន្ដ ហើយខ្ញុំសប្បាយណាស់ខ្ញុំបានបន្ដបម្រើព្រះ។ នេះគឺជាក្រុមជំនុំដែលមាន តម្លៃជាងមាសទៅទៀតនៅលើផែនដីនេះ។ ព័ន្ធកិច្ចដែលចេញទៅពាសពេញពិភពលោកតាមអ៊ិនធើណែត មួយនេះមានតម្លៃជាងលុយរាប់លានដុល្លារ។ ចំពោះអ្នកវាហាក់ដូចជារឿងតូចតូចមួយ ប៉ុន្ដែចំពោះខ្ញុំ ក្រុមជំនុំនេះជាអ្វីដែលសំខាន់បំផុតនៅលើពិភពលោកនេះ។

ជីវិតខ្ញុំ និងសេចក្ដីស្រឡាញ់ខ្ញុំ ខ្ញុំនឹងថ្វាយដល់ទ្រង់
   កូនចៀមនៃព្រះដែលសុគតជំនួសខ្ញុំ
សូមឲ្យអាចនៅស្មោះត្រង់ជាមួយនឹងទ្រង់ជាដរាប
   ព្រះអង្គសង្រ្គោះ និងព្រះរបស់ខ្ញុំអើយ
ខ្ញុំនឹងរស់នៅសម្រាប់ទ្រង់ដែលបានសុគតជំនួសខ្ញុំ
   ជីវិតខ្ញុំនឹងស្កប់ស្កល់អស្ចារ្យណាស់
ខ្ញុំនឹងរស់នៅសម្រាប់ទ្រង់ដែលបានសុគតជំនួសខ្ញុំ
   ព្រះអង្គសង្រ្គោះ និងព្រះរបស់ខ្ញុំអើយ
(«ខ្ញុំនឹងរស់នៅសម្រាប់ទ្រង់» ដោយលោក Ralph E. Hudson,
1843-1901; កែប្រែដោយលោកបណ្ឌិត ហាយមើស៍)។

ខ្ញុំមិនមែនត្រឹមតែឃើញកំណប់ដ៏អស្ចារ្យរបស់ក្រុមជំនុំនេះនៅពេលឥឡូវនេះប៉ុណ្ណោះទេ ខ្ញុំឃើញ ក្រុមជំនុំនេះទៅជាយ៉ាងណា វាអាចក្លាយជាយ៉ាងណា ហើយដោយសារព្រះគុណរបស់ព្រះ តើវានឹងក្លាយ ជាយ៉ាងណាទៅ! នៅក្នុងខួរក្បាលខ្ញុំ ខ្ញុំអាចឃើញគ្រប់ជ្រុងជ្រោយទាំងអស់ក្នុងសាលប្រជុំនេះពេញទៅ ដោយមនុស្សវ័យក្មេងដែលសប្បាយរីករាយ! ខ្ញុំអាចឃើញព្រះវិញ្ញាណនៃព្រះកំពុងយាងចុះមក។ ខ្ញុំអាច ឃើញមុខដ៏ចែងចាំងរបស់មនុស្សវ័យក្មេងកំពុងយំ ហើយអធិស្ឋាន ហើយស្រែកអោយអំណរ! ខ្ញុំអាចឃើញ មនុស្សវ័យក្មេងថ្វាយជីវិតរបស់បម្រើព្រះ ហើយមានខ្លះនឹងធ្វើជាបេសកជនទៅកន្លែងផ្សេង។ ខ្ញុំអាចឃើញ ក្រុមជំនុំដ៏ធំអស្ចារ្យដែលពេញទៅដោយសេចក្ដីស្រឡាញ់របស់ព្រះហូរចេញពីកន្លែងនេះ ទៅកាន់គ្រប់ជ្រុង ជ្រោយដ៏ងងឹតនៃប្រទេស និងពិភពលោករបស់យើង! ខ្ញុំអាចឃើញព្រះគ្រិស្ដយេស៊ូវលើកដំកើង ហើយចាក់ បង្ហូរសេចក្ដីស្រឡាញ់របស់ទ្រង់ទៅលើព្រលឹងមនុស្សរាប់ពាន់នាក់នៅពាសពេញផែនដី! ខ្ញុំអាចលឺពួកគេ ច្រៀង

ជីវិតខ្ញុំ និងសេចក្ដីស្រឡាញ់ខ្ញុំ ខ្ញុំនឹងថ្វាយដល់ទ្រង់
   កូនចៀមនៃព្រះដែលសុគតជំនួសខ្ញុំ
សូមឲ្យអាចនៅស្មោះត្រង់ជាមួយនឹងទ្រង់ជាដរាប
   ព្រះអង្គសង្រ្គោះ និងព្រះរបស់ខ្ញុំអើយ

មានម្ដងលោកយូដាសបានមានអារម្មណ៍ដូចនេះ តែគាត់ជាអ្នកស្រឡាញ់ព្រះយេស៊ូវដែលគ្មាន សំណាងល្អ។ គាត់ត្រូវបានទាញក្នុងផ្លូវ២។ ផ្នែកមួយនៃជីវិតគាត់ គាត់ចង់បានព្រះយេស៊ូវ ហើយផ្នែកមួយ ទៀត គាត់ចង់បានរបស់ដែនៅលើផែនដីនេះ។ ព្រះគម្ពីរប្រាប់ថា «ដ្បិតអ្នកនោះជាមនុស្សមានចិត្ត២ ចេះតែសាវាក្នុងគ្រប់ទាំងផ្លូវ»(យ៉ាកុប ១:៨)។ ដូច្នេះហើយ លោកយូដាសបានលូកដៃចូលក្នុងកាបូបលុយដ៏តូច ដែលពួកសិស្សមាន។ វាមិនសូវច្រើននោះទេ វាជាប្រាក់បន្ដិចបន្ដួចដែលមនុស្សចិត្ដល្អបានឲ្យព្រះយេស៊ូវ កាលពួកគេបានទទួលពរដោយសារទ្រង់។ តែលោកយូដាសបានរាប់លុយម្ដងហើយម្ដងទៀត។ ឥឡូវនេះ គាត់បានលួចប្រាក់បន្ដិចបន្ដួចសម្រាប់ទុកខ្លួនឯង។

ដូចគ្នាដែរ ពួកសិស្សទាំងអស់បានគិតថា ព្រះយេស៊ូវនឹងកសាងនគររបស់ទ្រង់នៅលើផែនដីនេះ ភ្លាមៗ។ សូម្បីតែបន្ទាប់ពីទ្រង់បានរស់ពីសុគតឡើងវិញក៏ដោយ ពួកគេបាននិយាយថា « ព្រះអម្ចាស់អើយ តើនៅគ្រានេះឬអី ដែលទ្រង់នឹងតាំងនគរឲ្យសាសន៍អ៊ីស្រាអែលឡើងវិញនោះ»(កិច្ចការ ១:៦)។ ពួកគេ បានបែងចែកគ្នាថា តើអ្នកណានឹងធ្វើជាអ្នកធំបំផុតនៅក្នុងនគរនោះ។ ពួកគេបានប្រកែកគ្នាថា «ពីអ្នកណាដែលធំជាងក្នុងពួកគេវិញ»(លូកា ៩:៤៦)។

« តាំងពីគ្រានោះមក ព្រះយេស៊ូវទ្រង់ចាប់ផ្តើមប្រាប់ដល់ពួកសិស្សថា ទ្រង់ត្រូវតែយាងទៅឯក្រុងយេរូសាឡិម ហើយត្រូវរងទុក្ខជាច្រើននៅដៃនៃពួកចាស់ទុំ ពួកសង្គ្រាជ និងពួកអាចារ្យ ហើយត្រូវគេធ្វើគុតផង...»(ម៉ាថាយ ១៦:២១)។ ខ្ញុំជឿថា លោកយូដាសបានចាប់ផ្ដើមគិតថា ព្រះយេស៊ូវនឹងសុគត ហើយមិន កសាងនគររបស់ទ្រង់ឡើយ ថែមទាំងគិតថា គាត់មិនបានកំរៃអ្វីសោះពេលគាត់ដើរតាមព្រះយេស៊ូវកន្លង មក។ អារក្សកាន់តែខិតជិតលោកយូដាស កាលគាត់បានគិតអំពីរឿងទាំងនេះ។

ឥឡូវនេះជិតដល់បុណ្យរំលងហើយ។ ពួកសង្គ្រាជ និងពួកអាចារ្យកំពុងស្វែងរកវិធីដើម្បីសំឡាប់ ព្រះយេស៊ូវ។ «នោះអារក្សសាតាំងវាចូលយូដាស... រួចវាទៅនិយាយនឹងពួកសង្គ្រាជ ហើយពួកមេទ័ពរក្សាព្រះវិហារ ពីបែបដែលនឹងបញ្ជូនទ្រង់ឲ្យដល់គេ គេក៏ត្រេកអរណាស់ ហើយសន្យានឹងឲ្យប្រាក់ដល់វា វាយល់ព្រម រួចក៏ទៅរកឱកាសនឹងបញ្ជូនទ្រង់ដល់គេ ក្នុងកាលដែលឃ្លាតពីបណ្តាមនុស្ស»(លូកា ២២:៣-៥)។ «នោះអារក្សសាតាំងវាចូលយូដាស»។ គាត់ចង់បានលុយតាំងពីដើមមកម្ល៉េះ។ ឥឡូវនេះអារក្សបានដឹងពី ចំនុចខ្សោយរបស់គាត់ ហើយយូដាសយល់ស្រប។ «នោះអារក្សសាតាំងវាចូលយូដាស» ហើយគាត់បាន ទៅរកពួកសង្រ្គាជដើម្បីក្បត់ទ្រ្ង់។ លោកយូដាសអ៊ីស្ការីយ៉ុតបានក្បត់ព្រះគ្រិស្ដសម្រាប់លុយ! ភាពលោភ លន់បានបំផ្លាញព្រលឹងរបស់គាត់!

លោកបណ្ឌិតខាហ្គិនបានបង្រៀនមេរៀនដ៏ពេញដោយអំណាចនៅព្រឹកមិញនេះពី «សេចក្ដីប៉ង ប្រាថ្នាខាងភ្នែក និងសេចក្ដីអំណួតនៃជីវិត»(១យ៉ូហាន ២:១៦)។ គាត់បានបង្រៀនថា «តើខ្ញុំមានន័យដូច ម្ដេចពីសេចក្ដីប៉ងប្រាថ្នាខាងភ្នែក និងសេចក្ដីអំណួតនៃជីវិត? ខ្ញុំកំពុងនិយាយអំពីលុយ និងរបស់ដែលលុយ អាចទិញបានដូចជា៖ ផ្ទះ ឡាន ខោរអាវស្អាតៗ ដំណើរកំសាន្ដដ៏ហ៊ឺហារ និងអ្វីផ្សេងៗទៀត...។ នៅពេល លុយ និងរបស់លក់មួយចាប់យកភ្នែករបស់អ្នក ហើយក្លាយជាគោលបំណងដ៏ធំរបស់អ្នក នោះអ្នកនឹងបន្ដចង់បានហើយចង់បានទៀត អ្នកត្រូវបានចាប់យក ហើយក្លាយជាទាសករដោយសារសេចក្ដីប៉ងប្រាថ្នានៃភ្នែករបស់អ្នក។ ខ្ញុំ{ក៏}កំពុងនិយាយអំពីការលើកតម្កើងរបស់មនុស្សបាត់បង់ផងដែរ។ ខ្ញុំកំពុងនិយាយអំពី ការគោរព និងការតម្កើង តំណែង សញ្ញាប័ត្រ និងរបសស្អាតៗទាំងអស់ដែលមនុស្សនិយាយអំពីអ្នក។ បាទ អ្នកត្រូវតែខំរៀននៅសាលា។ អ្នកគួរតែមានការងារមួយ ហើយខំប្រឹងធ្វើការ។ ប៉ុន្ដែនៅពេលការគោរព ការ តម្កើង តំណែង និងការលើកតម្កើងបំបែរក្បាលអ្នកចេញពីរបស់ខាងឯព្រះ នោះអ្នកត្រូវបានចាប់ធ្វើជា ឈ្លើយដោយសារសេចក្ដីអំណួតនៃជីវិត»។

បន្ទាប់មកលោកខាហ្គិនបាននិយាយពីមនុស្សដែលអារក្សនឹងប្រើដើម្បីល្បួងអ្នក។ គាត់បានប្រាប់ ថា «វានឹងប្រើមនុស្សដែលអ្នកចូលចិត្ដ ហើយគោរព។ វានឹងប្រើមនុស្សដែលអ្នកបានរៀនពីគាត់ ដូចជាអ្វី ដែលត្រូវបានហៅថា “អ្នកណែនាំ”នៅក្នុងមុខជំនួញក្នុងលោកីយ។ វានឹងប្រើមនុស្សនៅមហាវិទ្យាល័យ របស់អ្នក ដែលអ្នកកោតសរសើរ ហើយគោរពដូចជា៖ សាស្ដ្រាចារ្យរបស់អ្នក និង “អ្នកណែនាំ”ផ្សេងទៀត នៅក្នុងជីវិតរបស់អ្នក។ អ្នកនឹងស្ដាប់ពួកគេ ហើយធ្វើតាមដំបូន្មានរបស់ពួកគេ។ អ្នកនឹងមិនគិតតាមរបៀប នេះទេ តែពួកគេនឹងក្លាយចាគ្រូគង្វាលពិតរបស់អ្នក អ្នកគង្វាល និងអ្នកណែនាំរបស់អ្នក...។ អ្នកនឹងមិនគិត ថា វាជាសេចក្ដីល្បួងនោះទេ។ វានឹងហាក់ដូចជាល្អចំពោះអ្នក តែវានឹងទាញយកសេចក្ដីស្រឡាញ់របស់អ្នក ចេញពីព្រះគ្រិស្ដ...។ នៅពេលនៅអ្នកនៅក្មេង ព្រះគ្រិស្ដ និងក្រុមជំនុំហាក់ដូចជាសំខាន់ណាស់ តែឥឡូវ នេះអ្នកនឹងដាក់ពួកគេលើធ្នើរក្នុងផ្នែកតូចមួយនៃជីវិតរបស់អ្នក ហើយវាបន្ដ វាបន្ដ រហូតដល់អ្នកត្រូវចាប់ យកធ្វើជាឈ្លើយដូចជា លោកសាំសុនដែលខ្វះភ្នែក ហើយបុកនឹងត្បាល់កិននៃលោកីយ!» (Christopher L. Cagan, Ph.D., «ក្រុមជំនុំពេញលើលោកីយ ឬលោកីយធំល្វឹងល្វើយ» ថ្ងៃរបស់ព្រះអម្ចាស់នៅពេល ព្រឹក ខែមីនា ១៣ ២០១៦។

ពេលខ្ញុំអានសេចក្ដីអធិប្បាយដ៏អស្ចារ្យរបស់លោកខាហ្គិន ខ្ញុំបានគិតថា «ឱព្រះអង្គអើយ ខ្ញុំគួរតែ អធិប្បាយពីរឿងនោះយូរមកហើយៗ» តើមេរៀននេះត្រឹមតែត្រូវនឹងមនុស្សវ័យក្មេងរបស់យើងម្នាក់ ឬ២ នាក់ឬអី? ខ្ញុំបានគិតពីរឿងនោះយូរបន្ដិច ក្រោយមកខ្ញុំបានសរសេរនៅលើក្រដាសមួយពីឈ្មោះមនុស្សវ័យ ចំនួន១២នៅក្នុងក្រុមជំនុំយើង ដែលត្រូវបានអារក្សសាតាំងធ្វើឲ្យខ្វះភ្នែកដោយសារសេចក្ដីល្បួងស្រដៀង នឹងអ្វីដែលលោកខាហ្គិនបានបង្រៀន។ ខ្ញុំឈឺចិត្ដណាស់ ពេលខ្ញុំយល់ដឹងថា ការអធិប្បាយរបស់ខ្ញុំបរាជ័យ ត្រង់ចំនុចនេះ ដ្បិតមនុស្សវ័យក្មេងទាំង១២នាក់នោះត្រូវបានបឺតជាប់នៅក្នុងលោកីយដោយសារវិញ្ញាណ អារក្សដដែលដែលបានដឹកនាំយូដាសអ៊ីសា្ករីយ៉ុត មួយជំហានម្ដងៗ ដើម្បីក្បត់ព្រះអង្គសង្រ្គោះ!

យូដាសមិនដែលស្រមៃថា វានឹងបញ្ចប់ក្នុងរបៀបនេះនោះទេ កាលគាត់បានធ្លាក់ចូលទៅក្នុងការ ល្បួងបន្ដិចម្ដងៗ។ នៅចុងបញ្ចប់ អារក្សសាតាំងបានចូលគាត់ ហើយគាត់បានក្បត់ព្រះយេស៊ូវ។ តើអ្នកដឹង ឬទេថា តើគាត់ទទួលបានលុយប៉ុន្មានសម្រាប់ការក្បត់ព្រះគ្រិស្ដ? គាត់ត្រឹមតែទទួលបាន៣០សន្លឹងតែ ប៉ុណ្ណោះទេ។ វច្ជនានុក្រម The Davis Dictionary of the Bible ប្រាប់ថា វាមានតម្លៃ «ប្រហែល១៩. ៥០ ដុល្លារតែប៉ុណ្ណោះ វាជាតម្លៃធម្មតាសម្រាប់ទាសករម្នាក់»។ អារក្សវាឲ្យអ្វីដែលថោកបំផុតដល់មនុស្ស វាកម្រឲ្យអ្វីដែលធំ។ អារក្សវាឲ្យអ្វីដែលថោកបំផុតដល់មនុស្ស គួរឲ្យចម្លែកណាស់ ខ្ញុំបានរាប់មនុស្សវ័យ ក្មេងចំនួន១២នៅក្នុងក្រុមជំនុំយើង ដែលអារក្សបានបញ្ជោតតាមវិធីនេះ។ បន្ទាប់មកខ្ញុំគិតពី៣០មុន ហើយ ខ្ញុំបានសរសេរឈ្មោះមនុស្សដែល១២នាក់ ដែលនៅពេលមួយគេជាអ្នកបម្រើព្រះពេញម៉ោងនៅក្នុងក្រុមជំនុំ ដែលអារក្សសាតាំងបានបំផ្លាញតាមវិធីនោះដែរ។ ឱព្រះអើយ ខ្ញុំត្រូវតែអធិប្បាយពីប្រធានបទនេះម្ដងហើយ ម្ដងទៀត! បាទព្រះអង្គ ខ្ញុំសន្យាថា ចាប់ពីយប់នេះតទៅ ខ្ញុំនឹងអធិប្បាយពីសេចក្ដីល្បួងនៃលោកីយសំខាន់ ជាងសេចក្ដីអធិប្បាយរបស់ខ្ញុំ!

ដូច្នេះ យូដាសបាននាំសត្រូវរបស់ព្រះគ្រិស្ដចូលទៅក្នុងច្បារគែតសេម៉ាណីនៅយប់ដ៏អាក្រក់នោះ។ ពួកគេបានទាញព្រះយេស៊ូវចេញ ទាំងវាយទ្រង់ ហើយឆ្កាងទ្រង់។ យូដាសបានទទួលប្រាក់៣០ដួង ដែល មានតម្លៃប្រហែល១៩.៥០ដុល្លារ។

នៅពេលក្រោយមកនៅយប់នោះ «កាលយូដាសដែលបានក្បត់ទ្រង់ បានឃើញថាដូច្នោះ នោះវានឹកស្តាយក៏យកប្រាក់៣០ ទៅឲ្យដល់ពួកសង្គ្រាជ និងពួកចាស់ទុំវិញ ទាំងនិយាយថា

“ខ្ញុំបានជាធ្វើបាប ដោយបញ្ជូនឈាមឥតមានទោសហួសទៅហើយ”។

«វាក៏បានបោះប្រាក់ទៅក្នុងព្រះវិហារ ហើយចេញទៅចងកសំឡាប់ខ្លួនឯង»(ម៉ាថាយ ២៧:៣-៥)។ គាត់ បានរុំខ្សែពួរជុំវិញករបស់គាត់ ហើយបានចងករខ្លួនឯង! នោះជាខគម្ពីរមុនដំបូងគេដែលខ្ញុំបានទន្ទេញ «ខ្ញុំ បានជាធ្វើបាប ដោយបញ្ជូនឈាមឥតមានទោសហួសទៅហើយ»(ម៉ាថាយ ២៧:៤)។ ខ្ញុំបានទន្ទេញខ គម្ពីរនោះ ហើយខ្ញុំសូត្រវា នៅពេលខ្ញុំបានដើរតួជាលោកយូដាសអ៊ីស្ការីយ៉ូតនៅក្នុងការសំដែងល្ខោនដ៏ធំ អស្ចារ្យមួយនៅក្រុមជំនុំហ្វឹសបាទីស្ទនៃទីក្រុងហានទីថូន ផាក ក្នុងរដ្ឋឡូសអង់ចាឡែស។ ពេលនោះខ្ញុំមាន អាយុ១៨ឆ្នាំ។ ខគម្ពីរនោះលងខ្ញុំរហូតដល់ខ្ញំបានប្រែចិត្ដជឿព្រះនៅរយៈពេល២ឆ្នាំក្រោយមក។ «ខ្ញុំបាន ជាធ្វើបាប ដោយបញ្ជូនឈាមឥតមានទោសហួសទៅហើយ»

នៅយប់នេះ ខ្ញុំសូមសួរបងប្អូនថា តើបងប្អូននឹងក្បត់ឬអត់នៅក្នុងជីវិតរបស់បងប្អូន? ឬក៏តើបង ប្អូននឹងដាក់ព្រះគ្រិស្ដ និងក្រុមជំនុំទុកជាកន្លែងទីមួយនៅក្នុងចិត្ដ និងជីវិតរបស់បងប្អូន? តើអ្នកនឹងជឿទុក ចិត្ដលើទ្រង់ ហើយរស់នៅសម្រាប់ទ្រង់តែគត់ដែរឬទេ? ៣០ទៅមុខ តើអ្នកនឹងនៅតែអាចច្រៀងនោះចេញ ពីចិត្ដរបស់អ្នក?

ជីវិតខ្ញុំ និងសេចក្ដីស្រឡាញ់ខ្ញុំ ខ្ញុំនឹងថ្វាយដល់ទ្រង់
   កូនចៀមនៃព្រះដែលសុគតជំនួសខ្ញុំ
សូមឲ្យអាចនៅស្មោះត្រង់ជាមួយនឹងទ្រង់ជាដរាប
   ព្រះអង្គសង្រ្គោះ និងព្រះរបស់ខ្ញុំអើយ
ខ្ញុំនឹងរស់នៅសម្រាប់ទ្រង់ដែលបានសុគតជំនួសខ្ញុំ
   ជីវិតខ្ញុំនឹងស្កប់ស្កល់អស្ចារ្យណាស់
ខ្ញុំនឹងរស់នៅសម្រាប់ទ្រង់ដែលបានសុគតជំនួសខ្ញុំ
   ព្រះអង្គសង្រ្គោះ និងព្រះរបស់ខ្ញុំអើយ

មនុស្សវ័យក្មេងអើយ សូមថ្វាយចិត្ដ និងជីវិតរបស់អ្នកទៅព្រះយេស៊ូវគ្រិស្ដទៅ កុំបែរចេញពីទ្រង់ដើម្បទៅរក សេចក្ដីល្បួងនៅក្នុងលោកីយនេះឡើយ! សូមច្រៀងបទនោះជាមួយខ្ញុំ។ វាជាលេខ៣លើក្រដាសចម្រៀង។

ជីវិតខ្ញុំ និងសេចក្ដីស្រឡាញ់ខ្ញុំ ខ្ញុំនឹងថ្វាយដល់ទ្រង់
   កូនចៀមនៃព្រះដែលសុគតជំនួសខ្ញុំ
សូមឲ្យអាចនៅស្មោះត្រង់ជាមួយនឹងទ្រង់ជាដរាប
   ព្រះអង្គសង្រ្គោះ និងព្រះរបស់ខ្ញុំអើយ
ខ្ញុំនឹងរស់នៅសម្រាប់ទ្រង់ដែលបានសុគតជំនួសខ្ញុំ
   ជីវិតខ្ញុំនឹងស្កប់ស្កល់អស្ចារ្យណាស់
ខ្ញុំនឹងរស់នៅសម្រាប់ទ្រង់ដែលបានសុគតជំនួសខ្ញុំ
   ព្រះអង្គសង្រ្គោះ និងព្រះរបស់ខ្ញុំអើយ

អាម៉ែន។

បើសិនជាសេចក្ដីអធិប្បាយនេះជាព្រះពរសំរាប់បងប្អូន នោះសូមផ្ញើរអ៊ីម៉ែលទៅកាន់លោកបណ្ឌិត ហាយមើស៏ ហើយសូមប្រាប់គាត់ផង។ នៅពេលអ្នកសរសេរផ្ញើរទៅកាន់លោក ហាយមើស៍ សូមប្រាប់ពីប្រទេសរបស់អ្នក ឬក៏គាត់មិនអាចឆ្លើយតបទៅវិញ។ សូមចុចទីនេះ rlhymersjr@sbcglobal.net (សូមចុចទីនេះ)។ បើសេចក្ដីអធិប្បាយទាំងនេះជាព្រះពរដល់អ្នក នោះសូមប្រាប់គាត់ ថែមទាំងប្រាប់ពីប្រទេសរបស់អ្នកផង។ អ្នកអាចសរសេរទៅកាន់លោក ហាយមើស៏ក្នុងភាសាណាក៏បាន ប៉ុន្ដែ សូមសរសេរជាភាសាអង់គ្លេស បើសិនជាបងប្អូនអាចធ្វើ បាន។ បើអ្នកចង់សរសេរទៅគាត់តាមប្រៃណីយ៍ P.O. Box 15308, Los Angeles, CA 90015។ សូមសរសេរទៅកាន់អាស័យដ្ឋាន។ អ្នកអាចទូរស័ព្ទទៅគាត់តាមលេខ(៨១៨)៣៥២-០៤៥២។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអានសេចក្ដីអធិប្បាយរបស់ លោក ហាយមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗនៅលើអ៊ីធើណេត តាមគេហទំព័រ
www.sermonsfortheworld.com. ចុចលើ ”
សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ”

សេចក្ដីអធិប្បាយដែលសរសេរដៃទាំងនេះមិនហាមឲ្យថតចំលងទេ។ អ្នកប្រើវាដោយគ្មានការអនុញ្ញាតពីលោក Dr. Hymers។ ទោះបីជាយ៉ាងណាក៏ដោយ គ្រប់សេចក្ដីអធិប្បាយជាវីដីអូទាំងអស់របស់លោក Dr. Hymers ហាមថតចំលង ហើយអាចត្រឹមតែប្រើវាបានដោយមានការអនុញ្ញាត។

អានព្រះគម្ពីរមុនពេលអធិប្បាយដោយលោក Mr. Abel Prudhomme៖ យ៉ូហាន ១៣:២១-៣០ ។
ច្រៀងចំរៀងតែម្នាក់ឯងមុនអធិប្បាយដោយលោក Benjamin Kincaid Griffith៖
«កុំចាញ់សេចក្ដីល្បួង»(ដោយលោក Horatio R. Palmer, 1834-1907)។