Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




ព្រះយេស៊ូវ – ការរងទុក្ខវេទនានៅក្នុងសួនច្បារ

JESUS – SUFFERING IN THE GARDEN
(Cambodian)

ដោយលោកបណ្ឌិត
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស ថ្ងៃរបស់ព្រះអម្ចាស់នៅពេលព្រឹក កុម្ភះ ២៨ ២០១៦
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Morning, February 28, 2016

« នោះក៏មកដល់កន្លែងហៅថា ច្បារគែតសេម៉ានី ហើយទ្រង់មានព្រះបន្ទូលទៅពួកសិស្សថា ចូរអង្គុយនៅទីនេះសិន ចាំខ្ញុំទៅអធិស្ឋាន ទ្រង់ក៏យកពេត្រុស យ៉ាកុប និងយ៉ូហានទៅជាមួយដែរ ទ្រង់ចាប់តាំងមានព្រះហឫទ័យភាំងជាខ្លាំង ហើយតប់ប្រមល់ណាស់ ក៏មានព្រះបន្ទូលទៅគេថា ចិត្តខ្ញុំព្រួយជាខ្លាំងសឹងតែនឹងស្លាប់ ចូរនៅទីនេះចាំយាមចុះ » (ម៉ាកុស ១៤:៣២-៣៤)។


ព្រះគ្រិស្ដបានសោយបុណ្យរំលងជាមួយពួកសិស្សរបស់ទ្រង់។ ពេលបរិភោគអាហារពេលល្ងាចរួច ព្រះគ្រិស្ដបានឲ្យនំបុ័ង និងពែងទៅដល់សិស្សរបស់ទ្រង់ ដែលយើងហៅថា «ពិធីលាងព្រះអម្ចាស់»។ ទ្រង់ មានបន្ទូលប្រាប់ពួកគេថា នំបុ័ងនិយាយពីព្រះកាយរបស់ទ្រង់ ដែលនឹងត្រូវគេឆ្កាងនៅព្រឹកស្អែក។ ទ្រង់មាន បន្ទូលប្រាប់ពួកគេថា ពែងនេះនិយាយពីព្រះលោហិតរបស់ទ្រង់ ដែលទ្រង់បានបង្ហូរដើម្បីលាងសម្អាតអំពើ បាបរបស់យើង។ បន្ទាប់មក ព្រះយេស៊ូវនិងសិស្សរបស់ទ្រង់បានច្រៀងចម្រៀងសរសើរដំកើងព្រះ១បទ ហើយក៏បានចេញពីបន្ទប់ទៅឯទីងងឹតទៅ។

ពួកគេបានដើរចុះកាត់ទីជម្រាលខាងលិចនៃទីក្រុងយេរ៉ូសាឡឹម ហើយបានឆ្លងកាត់ព្រែកស៊ីដ្រូន។ ក្រោយមកពួកគេបានទៅឆ្ងាយបន្ដិច ដើម្បីឆ្ពោះទៅកាន់គែមនៃសួនច្បារគែតសេម៉ានី។ ព្រះយេស៊ូវបានចាក ចេញពីសិស្សទាំង៨នាក់នៅកន្លែងនោះ ហើយទ្រង់បានមានបន្ទូលឲ្យគេអធិស្ឋាន។ ក្រោយមកទ្រង់បាន យាងចូលក្នុងសួនច្បារនោះកាន់តែជ្រៅៗ ហើយទ្រង់ទុកពេត្រុស យ៉ាកុប និងយ៉ូហានចោលមួយឡែក។ ព្រះយេស៊ូវបានយាងទៅក្នុងទីងងឹតដ៏ឆ្ងាយនៅក្រោមដើមអូលីវ។ កន្លែងនោះហើយដែលទ្រង់បាន «ចាប់តាំងមានព្រះហឫទ័យភាំងជាខ្លាំង ហើយតប់ប្រមល់ណាស់ ក៏មានព្រះបន្ទូលទៅគេថា ចិត្តខ្ញុំព្រួយជាខ្លាំងសឹងតែនឹងស្លាប់... រួចកាលទ្រង់បានយាងទៅមុខបន្តិច នោះទ្រង់ទំលាក់ព្រះអង្គ ផ្កាប់ព្រះភក្ត្រចុះអធិស្ឋាន សូមឲ្យពេលវេលានេះបានកន្លងហួសពីទ្រង់ទៅ បើសិនជាបាន»(ម៉ាកុស ១៤:៣៣,៣៥)។

អ្នកត្រួតត្រាក្រុមជំនុំនៅប្រទេសអង់គ្លេសឈ្មោះលោក ជេ ស៊ី រ៉ាល៏បានប្រសាសន៍ថា «ប្រវត្ដិនៃ ការស្រែកថ្ងូររបស់ព្រះអម្ចាស់យើងនៅក្នុងសួនច្បារគែតសេម៉ានីគឺជាអត្ថបទគម្ពីរដ៏ជ្រៅមួយ ហើយជាអាថ៌ កំបាំង»។ វាផ្ទុកនូវរឿងរ៉ាវជាច្រើន ដែល{អ្នកសិក្សាពីព្រះគម្ពីរ}ដ៏ឆ្លាតបំផុតមិនអាចពន្យល់ទាំងស្រុងបាន។ តែវាមានសេចក្ដីពិតដ៏សំខាន់{អស្ចារ្យ}» (J. C. Ryle, Expository Remarks on Mark, The Banner of Truth Trust, 1994, p. 316; កត់សំគាល់ពីម៉ាកុស ១៤:៣២-៤២)។

នៅព្រឹកនេះ ចូរឲ្យយើងប្រើខួរក្បាលគិតពីសួនច្បារគែតសេម៉ានី។ គម្ពីរម៉ាកុសប្រាប់យើងថា ទ្រង់ បាន «ចាប់តាំងមានព្រះហឫទ័យភាំងជាខ្លាំង»(ម៉ាកុស ១៤:៣៣)។ ពាក្យនេះតាមភាសាក្រេកជាពាក្យ «អិកថាមបបអីសថាយ» (ekthambeisthai) វាមានន័យថា «ការភ័យភាំងជាខ្លាំង ព្រួយបារម្ភជាជាខ្លាំង ភ្ញាក់ផ្អើល ហើយតក់ស្លុតជាខ្លាំង»។ «រួចកាលទ្រង់បានយាងទៅមុខបន្តិច នោះទ្រង់ទំលាក់ព្រះអង្គ ផ្កាប់ព្រះភក្ត្រចុះអធិស្ឋាន»... ក៏មានព្រះបន្ទូលទៅគេថា «ចិត្តខ្ញុំព្រួយជាខ្លាំងសឹងតែនឹងស្លាប់»(ម៉ាកុស ១៤:៣៤,៣៥)។

អ្នកត្រួតត្រាឈ្មោះរ៉ាល៏បានប្រសាសន៍ថា «នៅត្រង់ចំនុចនេះមានការពន្យល់តែមួយគត់ដែលសម ហេតុផល»។ វាមិនគ្រាន់តែជាការភ័យខ្លាចចំពោះការរងទុក្ខខាងឯរូបកាយតែប៉ុណ្ណោះទេ...វាជាការដឹងខ្លួន ពីការទទួលរងទំងន់នៃទោសដ៏ធ្ងន់របស់មនុស្សលោក ដ្បិតនៅពេលនោះហើយដែល វាបានចាប់ផ្ដើមសង្កត់លើទ្រង់ក្នុងរបៀបដ៏អស្ចារ្យមួយ។ វាជាការដឹងខ្លួនពីទំងន់នៃអំពើបាប និងអំពើរំលងរបស់យើង{ដែលមិន អាចនិយាយបាន} នៅពេលនោះហើយទ្រង់បានផ្ទុកនូវអំពើបាបទាំងនោះ។ ទ្រង់បានទទួលបណ្ដាសារ ជំពួសយើង។ ទ្រង់បានទ្រាំទ្រយកការថប់បារម្ភ និងភាពទុក្ខព្រួយ ទ្រង់បានទទួលយកអំពើបាបសម្រាប់ យើង សូម្បីតែទ្រង់មិនស្គាល់អំពើបាបណាមួយក៏ដោយ។ ភាពបរិសុទ្ធរបស់ទ្រង់បាននាំឲ្យទ្រង់មានព្រះទ័យ{យ៉ាងខ្លោចផ្សា)ពីបន្ទុកដ៏គួរឲ្យខ្ពើមដែលបានធ្លាក់នៅលើទ្រង់។ ទាំងនេះហើយជាមូលហេតុសម្រាប់ការ ទុក្ខព្រួយដ៏ប្លែកពីធម្មតារបស់ទ្រង់។ យើងគួរតែដឹងពីការស្រែកថ្ងូរដ៏ខ្លាំងខ្លារបស់ព្រះអម្ចាស់នៅក្នុងសួនច្បារ គែតម៉ាណី ដ្បិតទ្រង់គ្មានអំពើបាបសោះ។ {សព្វថ្ងៃនេះគំនិតរបស់គ្រូផ្សាយដំណឹងល្អជាច្រើននាក់}បានឆ្ងាយពីអ្វីដែលពួកគេគួរតែដឹងចំពោះអំពើបាប»(Ryle, p. 317)។

កុំឲ្យអ្នកគិតស្រាលពីអំពើបាបនៃការខកខានក្រុមជំនុំ និងការព្រងើយកន្ដើយនៃការអានព្រះគម្ពីរ ដែលអ្នកសុខចិត្ដយកពេលនោះមកមើលវីដីអូហ្គេម រូបអាសអាភាស ការរាំងកំសាន្ដ និងការផឹកស៊ី។ អំពើ ទាំងអស់នោះត្រូវបានធ្លាក់នៅលើព្រះយេស៊ូវនៅក្នុងសួនច្បារគែតសេម៉ាណី។ ប៉ុន្ដែមានអំពើបាបច្រើនជាងនោះទៅទៀត។ អំពើបាបដ៏ធំបំផុតដែលត្រូវបានធ្លាក់នៅលើព្រះយេស៊ូវនៅក្នុងសួនច្បារគែតសេម៉ាណីគឺជា អំពើបាបពីដើមកំណើតរបស់យើង វាជាភាពស្មោកគ្រោកទាំងស្រុងរបស់យើង ដែលចេញពីមកភាពស្មោក គ្រោកទាំងស្រុងរបស់មនុស្សមានបាប។ វាជា«សេចក្តីពុករលួយនៅក្នុងលោកីយ៍នេះដែលកើតអំពីសេចក្តីប៉ងប្រាថ្នា»(២ពេត្រុស ១:៤)។ វាជាសេចក្ដីពិតដែលថា «យើងខ្ញុំទាំងអស់គ្នាបានត្រឡប់ទៅដូចជាមនុស្សដែលមិនស្អាត»(អេសាយ ៦៤:៦)។ វាជាភាពអាត្មានិយម ភាពលោភលន់ និងការបះបោរជំទាស់នឹងព្រះ តាមនិស្ស័យរបស់យើង។ វាជា «គំនិតខាងសាច់ឈាមរបស់អ្នក {ដែល}រមែងទាស់ទទឹងនឹងព្រះ » គំនិត ខាងសាច់ឈាមនោះបះបោរជំទាស់នឹងព្រះ ហើយអ្នកចង់រស់នៅដោយមិនចាំបាច់មានទ្រង់(រ៉ូម ៨:៧)។ វាជាចិត្ដដ៏អាក្រក់ ហើយគួរខ្ពើមដែលអ្នកមាន(រ៉ូម ៨:៧)។ វាជាចិត្ដដ៏ពេញដោយអំពើបាបដែលអ្នកមាន ដ្បិតវាបានឆ្លងពីលោកអ័ដាមមក(មនុស្សមានបាបដើមដំបូង)។ វាចេញពីលោកអ័ដាមចូលទៅក្នុងកោសិកា ឈាម និងព្រលឹងរបស់អ្នក (រ៉ូម ៥:១២)។ «ដ្បិតដូចជា{មនុស្សទាំងអស់} បានត្រឡប់ជាមានបាប ដោយសារមនុស្សតែម្នាក់»(រ៉ូម ៥:១៩)។

ឃើញទេ តើមានទារកទើបនឹងកើតប៉ន្មាននាក់កើតក្នុងអំពើបាប។ លោក អេ W ផីងបានប្រសាសន៍ថា «ភាពពុករលួយនៃនិស្ស័យអំពើបាបរបស់មនុស្សលោករកឃើញនៅក្នុងកូនក្មេងតូចៗ ហើយ វាចាប់ផ្ដើមតាំងពីថ្ងៃដែលគេកើតមក! បើមនុស្ស{បានទទួលមរតក}ខាងសេចក្ដីល្អមែន អញ្ចឹងពិតប្រាកដ ណាស់ វានឹងបង្ហាញ{នៅក្នុងទារកដែលទើបនឹងកើត} មុនពេលដែលទម្លាប់អាក្រក់នឹងជះទៅលើពួកគេ។ តែតើយើងឃើញថា{ទារកទាំងឡាយ}សុទ្ធតែល្អឬអី? វាខុសឆ្ងាយណាស់។ លទ្ធផលនៃកំនើនលូតលាស់ ដែលមិនអាចប្រែប្រួលបាននៅក្នុងមនុស្សលោកគឺថា នៅពេលឆាប់ៗដែលពួកគេធំបន្ដិច {ពួកគេជា}មនុស្ស អាក្រក់។ ពួកគេបានបង្ហាញឲ្យឃើញច្បាស់ពីការធ្វើតាមចិត្ដខ្លួនឯង គំនុំ និងការសងសឹក។ ពួកគេស្រែកយំ ហើយធ្វើឬកពាម្ញឹកម្ញក់ពីអ្វីដែលមិនល្អសម្រាប់ពួកគេ ហើយពួកគេ{ខឹងឪពុកម្ដាយ }ពេលឪពុកម្ដាយរបស់គេបដិសេធពីរឿងខ្លះ ថែមទាំងជារឿយៗពួកគេចង់{ខាំឪពុកម្ដាយរបស់គេ}។ និយាយដោយត្រង់ទៅ ទារកទាំងនោះបានកើតមកមានភាពជាប់ទោសពី{ការលួច} មុនពេលពួកគេធ្លាប់ឃើញពីសកម្មភាពនៃអំពើចោរកម្មមួយ។ ដោយសារ{កំហុស}ទាំងនេះ និស្ស័យរបស់មនុស្សលោកត្រូវបានឃើញថា{មានអំពើបាប} ចាប់តាំងពីដើមកំណើតនៃការរស់រានមានជីវិតមកម្ល៉េះ»(A. W. Pink, ការប្រមែប្រមូលបទគម្ពីរ ភាពស្មោកគ្រោកទាំងស្រុងរបស់មនុស្សលោក (Gleanings from the Scriptures, Man’s Total Depravity) Moody Press, 1981, pp. 163, 164)។ អង្គការមីណែសូថា ខ្រាម ខោមីសិនបានធ្វើការ រាយការណ៍យ៉ាងច្បាស់មួយ។ «ទារកទាំងអស់ចាប់ផ្ដើមជីវិតទាំងកាវសាហាវបន្ដិច។ គេអាត្មានិយមទាំង ស្រុង ហើយគិតតែពីខ្លួនឯង។ គេចង់បានអ្វីដែលគេចង់បាន ហើយនៅពេលគេចង់បានវា ម្ដាយរបស់គេ នឹងយកឲ្យ ថែមទាំងចង់បានប្រដាប់ក្មេងលេងរបស់ក្មេងដែលលេងជាមួយគ្នាទៀតផង ពេលនោះពូរបស់គេ បានមើល។ បើអ្នកមិនឲ្យគេនូវ{របស់}ទាំងនោះ ទារកនោះនឹងស្រែកខ្លាំងៗ ហើយឈ្លានពាន ដ្បិតទារក នោះនឹងមិនសប្បាយចិត្ដទាល់តែសោះ ដោយសារគ្មានអ្នកណាជួយគេ។ នេះមានន័យថា កូនក្មេងទាំង អស់ដែលបានកើតមកសុទ្ធតែជាប់មានទោស ហើយជាមនុស្សមានបាប»(ដកស្រង់ដោយលោក Haddon W. Robinson, Biblical Preaching, Baker Book House, 1980, pp. 144, 145)។ លោកបណ្ឌិត អ៊ីសាក វ៉ាត់បានប្រសាសន៍ថា

ដរាបណាយើងកើតមកជាទារកដែលចេះដកដង្ហើម
ពូជនៃអំពើបាបបានលូតលាស់សម្រាប់សេចក្ដីស្លាប់
ក្រឹត្យវិន័យរបស់ទ្រង់ទាមទារនូវចិត្ដដែលសុចរិត
ប៉ុន្ដែយើងស្មោកគ្រោកគ្រប់កន្លែងទាំងអស់
   («ទំនុកតម្កើង ៥១»ដោយលោក Isaac Watts, 1674-1748)។

ពេលទារកមួយកើតមក វាស្រែកយំ។ គ្មានកូនសត្វណាមួយធ្វើដូចនោះឡើយ។ វាត្រូវស្លាប់ភ្លាមៗនៅក្នុង ព្រៃដោយសារសត្វផ្សេងទៀត បើវាស្រែកឡូឡាដូចទារកធ្វើ។ តែទារកស្រែកប្រឆាំងនឹងព្រះ អាជ្ញាធរ និង ជីវិតរបស់គេផ្ទាល់បន្ទាប់ពីមួយរំពេចដែលគេបានកើតមក។ ហេតុអ្វី? ដោយសារតែទារកបានកើតមកទាំង មានអំពើបាបតាំងពីកំណើត ដ្បិតវាឆ្លងពីលោកអ័ដាមដែលជាជីតារបស់អ្នក នោះជាមូលហេតុ។ នោះជា មូលហេតុដែលអ្នកមានិន្នាការចង់បះបោរ មិនយល់ស្របជាមួយអ្នកដឹកនាំដែលជាកូនព្រះ ហើយចង់តម្រូវ តាមផ្លូវផ្ទាល់ខ្លួន ថែមទាំងបដិសេធធ្វើអ្វីដែលត្រឹមត្រូវ។ នេះគឺជាឬសគល់ដែលបណ្ដាលឲ្យពិភពលោកទាំង ស្រុងមានការរងទុក្ខវេទនា និងសេចក្ដីស្លាប់ ដ្បិតវាជាអំពើបាបតាំងពីកំណើតមក។ នេះគឺជាមូលហេតុដែល អ្នកធ្វើអំពើបាប សូម្បីតែអ្នកបានប្រែចិត្ដរួចហើយក៏ដោយ។ ប្រហែលជាឪពុកម្ដាយរបស់អ្នកគិតថា អ្នកជា គ្រិស្ដបរិស័ទក្មេងម្នាក់ ប៉ុន្ដែពិតប្រាកដណាស់ អ្នកជាអ្នកមនុស្សមានបាបក្មេងម្នាក់ ដែលស្អប់មិនចង់ធ្វើតាម បំណងព្រះហឬទ័យរបស់ព្រះ!

បើយើងបញ្ជូលអំពើបាបពីកំណើតទាំងអស់ ដែលមនុស្សលោកប្រព្រឹត្ដ ទាំងពាក្យសំដី និងកិរិយា ប្រព្រឹត្ដ នោះយើងងាយស្រួលណាស់ដើម្បីឃើញថា ព្រះយេស៊ូវទ្រង់បានថប់ប្រមល់! ទ្រង់ត្រូវបានខ្ទេចខ្ទាំ នៅពេលព្រះវរបិតាដាក់អំពើបាបរបស់លោកីយ៍ទាំងស្រុងនៅលើរូបអង្គទ្រង់។

សូមបើកគម្ពីរទៅលូកា វារៀបរាប់ប្រាប់ពីបញ្ហានេះ។ គម្ពីរស្កោហ្វៀលនៅទំព័រ១១០៨។ លូកា ២២:៤៤ សូមក្រោកឈរឡើង ហើយអានវាឲ្យខ្លាំងៗ។

« ហើយដោយទ្រង់កើតទុក្ខជាខ្លាំង បានជាទ្រង់អធិស្ឋានទទូចរឹតតែខ្លាំងឡើង ញើសទ្រង់ក៏ត្រឡប់ដូចជាដំណក់ឈាមដ៏ធំៗ ស្រក់ទៅដី» (លូកា ២២:៤៤)។

សូមអង្គុយចុះ

អ្នកត្រួតត្រាឈ្មោះរ៉ាល៏បានប្រសាសន៍ថា «តើយើងអាច{ពន្យល់}ពីការស្រែកថ្ងូរដ៏ខ្លាំង ដែលព្រះ អម្ចាស់របស់យើងបានជួបប្រទះនៅក្នុងសួនច្បារនោះយ៉ាងដូចម្ដេចបាន? តើអ្វី{ដែលជា}មូលហេតុនាំឲ្យ មានការរងទុក្ខដ៏ខ្លាំងដូចនោះ ដែលទ្រង់បានទ្រាំទ្រទាំងផ្លូវចិត្ដ និងរូបកាយ? វាមានចម្លើយតែ១គត់។ វាជា បន្ទុកនៃអំពើបាបរបស់លោកីយ៍ទាំងស្រុង ដែលបានចាប់ផ្ដើមសង្កត់លើទ្រង់ចាប់តាំងពីពេលនោះមក។ វា ជាទំងន់ដ៏ធ្ងន់នៃ{អំពើបាប}ទាំងនេះ ដែលនាំឲ្យទ្រង់រងទុក្ខទាំងស្រែកថ្ងូរដូចនោះ។ វាជាការដឹងខ្លួនពីទោស របស់លោកីយ៍ទាំងស្រុង ដែលសង្កត់លើទ្រង់ ហើយវានាំឲ្យព្រះរាជបុត្រានៃព្រះដ៏គង់នៅអស់កល្បជានិច្ច ហូរញើសដូចជាដំណក់ឈាមធំៗ»(J. C. Ryle, Luke, Volume 2, The Banner of Truth Trust, 2015 edition, pp. 314, 315; កត់សំគាល់ពីលូកា ២២:៤៤។

«ដ្បិតឯព្រះអង្គ ដែលមិនបានស្គាល់បាបសោះ នោះទ្រង់បានធ្វើឲ្យត្រឡប់ជាតួបាប ជំនួសយើងរាល់គ្នាវិញ »(២កូរិនថូស ៥:១២)។

«ព្រះយេហូវ៉ាបានទំលាក់អំពើទុច្ចរិតរបស់យើងទាំងអស់គ្នាទៅលើទ្រង់» (អេសាយ ៥៣:៦)។

«ទ្រង់បានផ្ទុកអំពើបាបរបស់យើងរាល់គ្នា នៅលើរូបអង្គទ្រង់ » (១ពេត្រុស ២:២៤)។

អ្នកត្រួតត្រាឈ្មោះរ៉ាល៏បានប្រសាសន៍ទៀតថា «យើងត្រូវតែប្រកាន់ខ្ជាប់យ៉ាងមាំទាំនូវគោលលទ្ធិចាស់ដែល ថា ព្រះគ្រិស្ដបាន “ទ្រាំទ្រយកអំពើបាបរបស់យើង” ទាំងនៅក្នុងសួនច្បារ{គែតសេម៉ាណី} និងនៅលើឈើ ឆ្កាង។ គ្មានគោលលទ្ធិណាផ្សេងទៀតដែលអាចពន្យល់ពី{ការហូរញើសដូចជាដំណក់ឈាមរបស់ព្រះគ្រិស្ដ} ឬការស្កប់ស្កល់នៃមនៈសិការនៃការជាប់ទោសរបស់មនុស្សលោក»(ibid.)។ លោកយ៉ូសែប ហាត់ថ៍បាន ប្រាប់ថា

ខ្ញុំឃើញបុត្រានៃព្រះបានរងទុក្ខ
ទាំងបានតក់ស្លុត ថ្ងូរ ហើយចេញញើសដូចឈាម
ទ្រង់បានរងទុក្ខឥតឧបមា
ពួកទេវតាក៏មិនដឹងទាំងអស់ដែរ
មានតែព្រះវរបិតាតែមួយគត់ដែលដឹង
ទំងន់នោះដ៏ធ្ងន់នោះត្រូវបានដឹងពេញទី
   («ការរងទុក្ខដែលមិនអាចស្គាល់»ដោយយ៉ូសែប ហាត៍1712-1768; បទភ្លេង «រហូតដល់ ពាក់កណ្ដាលអាធ្រាត្រ និងនៅលើកំពូលភ្នំអូលីវ»)។

លោកយ៉ូសែប ហាត៏ក៏ប្រាប់ម្ដងទៀតថា

បុត្រានៃព្រះបានផ្ទុកទោសរបស់ខ្ញុំទាំងអស់
វាគឺដោយសារព្រះគុណដែលខ្ញុំអាចជឿបាន
តែទ្រង់បានជួបការតក់ស្លុត
វាធំពេកដើម្បីយើងអាចដឹងបាន
គ្មានអ្នកណាអាចយល់ពីទ្រង់បានឡើយ
ក្នុងសួនគែតសេម៉ាណីដ៏ងងឹត ហើយសង្វេគ
   («មានសត្រូវជាច្រើនដែលទ្រង់បានទ្រាំទ្រ»ដោយលោកយ៉ូសែប ហាត៏1712-1768; បទភ្លេង «ចូមកពួកមានបាប»)។

ហើយលោកវីលៀម វីលៀមបានប្រាប់ថា

ទោសដ៏ធ្ងន់ក្រៃលែងរបស់មនុស្សបានធ្លាក់លើព្រះអង្គសង្រ្គោះ
សត្រូវបានដោះអាវទ្រង់ ដ្បិតមនុស្សបាបបានធ្វើដាក់ទ្រង់ដូចនោះ
ដ្បិតមនុស្សបាបបានធ្វើដាក់ទ្រង់ដូចនោះ
   «(ក្ដីស្រឡាញ់ក្នុងការថ្ងូរ»ដោយលោក វីលៀម វីលៀម ១៧៥៩ បទភ្លេង «ព្រះអង្គដ៏អស្ចារ្យ បំផុតអង្គុយលើបល្ល័ង្ក»)។

« ហើយដោយទ្រង់កើតទុក្ខជាខ្លាំង បានជាទ្រង់អធិស្ឋានទទូចរឹតតែខ្លាំងឡើង ញើសទ្រង់ក៏ត្រឡប់ដូចជាដំណក់ឈាមដ៏ធំៗ ស្រក់ទៅដី» (លូកា ២២:៤៤)។

« ព្រះយេហូវ៉ាបានទំលាក់អំពើទុច្ចរិតរបស់យើងទាំងអស់គ្នាទៅលើទ្រង់» (អេសាយ ៥៣:៦)។

នេះគឺជាការការដើមដំបូងដែលព្រះគ្រិស្ដបានទទួលទណ្ឌកម្មជំនួស។ ពាក្យ «ជំនួស»មានន័យថា ការរងទុក្ខវេទនាដែលមនុស្សម្នាក់បានទទួលរងជំនួសនរណាម្នាក់។ ព្រះគ្រិស្ដបានរងទុក្ខជំនួសអ្នក សម្រាប់ អំពើបាបរបស់អ្នក ដោយសារតែទ្រង់គ្មានអំពើបាបសោះ។ ព្រះគ្រិស្ដបានក្លាយជាអ្នកផ្ទុកអំពើបាបរបស់ យើងនៅក្នុងសួនច្បារគេតសេម៉ាណី នៅក្រោមដើមអូលីវនៅពាក់កណ្ដាលអាធ្រាត្រនោះ។ ទ្រង់នឹងធ្វើគេ ឆ្កាងនៅព្រឹកខាងមុខ ហើយទ្រង់នឹងលោះអំពើបាបរបស់អ្នកពេញទី។ តើអ្នកអាចបដិសេធសេចក្ដីស្រឡាញ់ ដូចនេះយ៉ាងម៉េចបាន? តើអ្នកអាចតាំងចិត្ដរឹងរូងរូស ហើយបដិសេធសេចក្ដីស្រឡាញ់ដូចនោះយ៉ាងម៉េច បាន? នេះគឺជាព្រះរាជបុត្រានៃព្រះ ដែលបានរងទុក្ខជំនួសអ្នក ដើម្បីទទួលទោសជំនួសអំពើបាបរបស់ អ្នក។ តើអ្នកមានចិត្ដត្រជាក់ ឬរឹងរូសឬអី ទើបអ្នកមិនចាប់អារម្មណ៍សោះពីសេចក្ដីស្រឡាញ់របស់ទ្រង់?

មានម្ដងខ្ញុំបានជួបអ្នករកស៊ីកប់ខ្មោចម្នាក់ ដែលបានព្យាយាមជួលខ្ញុំឲ្យរៀបចំបុណ្យសពសម្រាប់ មនុស្សដែលគ្មានគ្រូគង្វាល។ គាត់បាននាំខ្ញុំទៅញាំអាហារថ្ងៃត្រង់។ វាជាអាហារដ៏ចម្លែកបំផុតដែលខ្ញុំធ្លាប់ញាំ។ គាត់មានមុខមើលទៅដូចចម្លែក កាលគាត់បានប្រាប់ខ្ញុំថា ជារឿយៗគាត់ញាំសាំងវិចនៅខណៈពេល ដែលគាត់ធ្វើការនៅក្នុងកន្លែងដំកល់សាកសព។ ខ្ញុំមិនបានទទួលយកការងារនោះឡើយ! ខ្ញុំបានរត់ចេញពី ភោជជីយដ្ឋានដោយតក់ស្លុត។ តើបុរសម្នាក់នេះអាចញាំសាំងវិចនៅខណៈពេលដែលគាត់កំពុងអប់សាក សពខ្មោចយ៉ាងម៉េចបាន? គួរឲ្យខ្ពើមណាស់! នៅពេលក្រោយមកខ្ញុំបានយល់ដឹងថា គំនិតរបស់គាត់បាន ត្រជាក់ទៅ ហើយរឹងបាត់ហើយ វាមិនរំខានគាត់ទាល់តែសោះ។ ខ្ញុំសូមសួរសំណួរអ្នក តើអ្នកមានចិត្ដដូច នោះឬអី នៅពេលអ្នកស្ដាប់លឺពីការរងទុក្ខរបស់ព្រះយេស៊ូវសម្រាប់អ្នក ដ្បិតវាឈប់ប៉ះពាល់ចិត្ដអ្នកទៀត ហើយ? តើអ្នកចម្លែកឬអីពេលខ្ញុំអាចប្រាប់អ្នកពីការស្រែកថ្ងូររបស់ព្រះ ដើម្បីទទួលទោសជំនួសអំពើបាប របស់អ្នក ហើយវាមិនមែនជាអ្វីសោះសម្រាប់អ្នក? តើអ្នកមានចិត្ដក្រិនដូចពួកទាហានដែលបានដុំដែក គោលព្រះយេស៊ូវជាប់នៅលើឈើឆ្កាង ហើយយកព្រះពស្រ្ដរបស់ទ្រង់មកចាប់ឆ្នោតឬអី កាលទ្រង់ជិតសុគត ហើយនោះ? កុំឲ្យមានដូចនោះឡើយ! នៅព្រឹកនេះខ្ញុំសូមអង្វរអ្នកឲ្យទទួលជឿលើព្រះអង្គសង្រ្គោះទៅ ដើម្បីឲ្យអ្នកអាចលាងសំអាតពីអំពើបាបរបស់អ្នកដោយសារព្រះលោហិតដ៏បរិសុទ្ធរបស់ទ្រង់!

អ្នកឆ្ងល់ថា «វាច្រើនពេកហើយដើម្បីបោះបង់ចោល»។ អូ សូមឈព់ស្ដាប់អារក្សទៅ! នៅលើ លោកនេះ គ្មានរឿងណាមួយដែលសំខាន់ដូចរឿងនេះ!

ពុទ្ធោអើយ ព្រះអង្គសង្រ្គោះខ្ញុំបានបង្ហូរឈាម ហើយទ្រង់បានសុគតសម្រាប់ខ្ញុំ
ទ្រង់បានប្ដូរផ្ដាច់ដើម្បីទទួលស្នាមបន្លារនៅលើព្រះសិរទ្រង់ ដោយសារមនុស្សដូចខ្ញុំ

តែខ្ញុំទឹកភ្នែក និងការថ្ងូរមិនអាចលោះបានឡើយ ខ្ញុំជំពាក់ទ្រង់ធ្ងន់ណាស់
ព្រះអង្គអើយ ខ្ញូំសូមថ្វាយរូបកាយខ្ញុំទៅទ្រង់ ខ្ញុំត្រឹមតែអាចធ្វើតែប៉ុណ្នឹងបាន
   («ពុទ្ធោអើយ ព្រះអង្គសង្រ្គោះខ្ញុំបានបង្ហូរឈាម» ដោយលោក Isaac Watts, 1674-1748)។

តើអ្នកប្រុងប្រៀបដើម្បីទទួលជឿលើព្រះយេស៊ូវហើយឬនៅ? តើអ្នកប្រុងប្រៀបដើម្បីថ្វាយខ្លួនទៅ ទ្រង់ហើយឬនៅ? តើចិត្ដរបស់អ្នកត្រូវបានប៉ះពាល់ដើម្បីឲ្យស្រឡាញ់ទ្រង់ឬក៏អត់? បើមិនទាន់ទេ សូមកុំ ចេញទៅអី។ តែបើដូច្នោះមែន សូមអញ្ចើញទៅខាងក្រោមសាលប្រជុំឥឡូវនេះ នោះលោកបណ្ឌិត ខាហ្គិន នឹងនាំអ្នកទៅកន្លែងស្ងាត់មួយ ដែលយើងអាចជជែកគ្នាបាន។ អាម៉ែន។

បើសិនជាសេចក្ដីអធិប្បាយនេះជាព្រះពរសំរាប់បងប្អូន នោះសូមផ្ញើរអ៊ីម៉ែលទៅកាន់លោកបណ្ឌិត ហាយមើស៏ ហើយសូមប្រាប់គាត់ផង។ នៅពេលអ្នកសរសេរផ្ញើរទៅកាន់លោក ហាយមើស៍ សូមប្រាប់ពីប្រទេសរបស់អ្នក ឬក៏គាត់មិនអាចឆ្លើយតបទៅវិញ។ សូមចុចទីនេះ rlhymersjr@sbcglobal.net (សូមចុចទីនេះ)។ បើសេចក្ដីអធិប្បាយទាំងនេះជាព្រះពរដល់អ្នក នោះសូមប្រាប់គាត់ ថែមទាំងប្រាប់ពីប្រទេសរបស់អ្នកផង។ អ្នកអាចសរសេរទៅកាន់លោក ហាយមើស៏ក្នុងភាសាណាក៏បាន ប៉ុន្ដែ សូមសរសេរជាភាសាអង់គ្លេស បើសិនជាបងប្អូនអាចធ្វើ បាន។ បើអ្នកចង់សរសេរទៅគាត់តាមប្រៃណីយ៍ P.O. Box 15308, Los Angeles, CA 90015។ សូមសរសេរទៅកាន់អាស័យដ្ឋាន។ អ្នកអាចទូរស័ព្ទទៅគាត់តាមលេខ(៨១៨)៣៥២-០៤៥២។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអានសេចក្ដីអធិប្បាយរបស់ លោក ហាយមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗនៅលើអ៊ីធើណេត តាមគេហទំព័រ
www.sermonsfortheworld.com. ចុចលើ ”
សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ”

សេចក្ដីអធិប្បាយដែលសរសេរដៃទាំងនេះមិនហាមឲ្យថតចំលងទេ។ អ្នកប្រើវាដោយគ្មានការអនុញ្ញាតពីលោក Dr. Hymers។ ទោះបីជាយ៉ាងណាក៏ដោយ គ្រប់សេចក្ដីអធិប្បាយជាវីដីអូទាំងអស់របស់លោក Dr. Hymers ហាមថតចំលង ហើយអាចត្រឹមតែប្រើវាបានដោយមានការអនុញ្ញាត។

អានព្រះគម្ពីរមុនពេលអធិប្បាយដោយលោក Mr. Abel Prudhomme៖ យ៉ូហាន ១៤:៣២-៣៤ ។
ច្រៀងចំរៀងតែម្នាក់ឯងមុនអធិប្បាយដោយលោក Benjamin Kincaid Griffith៖
«សត្រូវជាច្រើនដែលទ្រង់បានទ្រាំទ្រ»(ដោយលោកយ៉ូសែប Hart, 1712-1768). ។